Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រុម​កំណាយ​រក​ឃើញ​បដិមា​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន​៥​ទៀត​នៅ​ប្រាសាទ​ទន្លេ​ស្ងួត

$
0
0

ក្រុម​អ្នក​ធ្វើ​កំណាយ​ជាតិ និង​អន្តរជាតិ បាន​កំណត់​ថា ប្រាសាទ​ទន្លេ​ស្ងួត ឬ​អ្នក​ខ្លះ​ហៅ​ថា​ប្រាសាទ​តុប នៅ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​ជា​អតីត​មន្ទីរពេទ្យ​បុរាណ ភាគ​ខាង​ជើង​របស់​សម័យ​អង្គរ។

ការ​កំណត់​បែប​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ធ្វើ​កំណាយ​ចម្រុះ​ជាតិ​សាសន៍​បាន​ប្រទះ​ឃើញ​រូប​បដិមា​ធ្វើ​ពី​ថ្មភក់​ចំនួន ៥ ទៀត ដែល​កប់​នៅ​ក្រោម​ដី ហើយ​ក្នុង​ចំណោម​បដិមា​ទាំងនោះ មាន​មួយ​អង្គ​គឺ​ជា​រូប​ព្រះពុទ្ធ​ស្ដេច​ថ្នាំ ដែល​ភាសា​សំស្ក្រឹត​ហៅ​ថា ភៃសជ្យគុរុ (ភៃសៈជៈយៈគុរុ)

ក្រុម​អ្នក​ធ្វើ​កំណាយ​ចម្រុះ​ជាតិ​សាសន៍​ដែល​សហការ​ជាមួយ​អ្នក​ជំនាញ​អាជ្ញាធរ​អប្សរា បាន​រក​ឃើញ​បដិមា​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន ៥ ទៀត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ទន្លេ​ស្ងួត នៅ​ភាគ​ខាង​ជើង​អង្គរធំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា។

មន្ត្រី​មជ្ឈមណ្ឌល​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ ដែល​ជា​ប្រធាន​ការដ្ឋាន​កំណាយ​នោះ គឺ​លោក ខៀវ ចាន់។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​សីហា ថា ការ​រក​ឃើញ​រូប​បដិមា​បុរាណ​ចំនួន ៥ ជា​ថ្មី​ទៀត​នេះ នៅ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​អ្នក​ជំនាញ​ចម្រុះ​ជាតិ​សាសន៍​នៃ​សាកលវិទ្យាល័យ​សិង្ហបុរី ធ្វើ​កំណាយ​ដើម្បី​សិក្សា​អំពី​មន្ទីរពេទ្យ​បុរាណ​ដែល​ឈ្មោះ​ថា ប្រាសាទ​ទន្លេ​ស្ងួត នោះ​បាន​រយៈពេល​ជាង ១០​ថ្ងៃ​មក។

លោក ខៀវ ចាន់ បញ្ជាក់​ថា ការ​ជីក​ដី​រក​ឃើញ​បដិមា​បុរាណ​ចំនួន​៥ នៅ​ត្រង់​ចំណុច​ផ្លូវ​ដែល​អ្នក​ភូមិ​តែង​ដើរ​ចេញ​ចូល គឺ​ដោយសារ​តែ​អ្នក​ភូមិ​ប្រាប់​ថា ពេល​មក​ដល់​ត្រង់​នោះ គឺ​ហាក់​ដូចជា​មាន​អ្វី​ម្យ៉ាង​ចង់​តែ​បង្ក​ហេតុ​ឲ្យ​គេ​មាន​គ្រោះថ្នាក់ ហើយ​ថ្មីៗ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​នៅ​កន្លែង​នោះ ដោយ​គ្រាន់​តែ​ជាន់​ដុំ​ថ្ម​តូច​មួយ​ផុស​ចេញ​មក​ពី​ក្នុង​ដី៖ «ពេល​ដែល​ឃើញ​ថ្ម​បន្តិច​ផុស​ចេញ​ហ្នឹង យើង​មិន​ដឹង​ថា​ជា​អ្វី​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​កាយ​មើល​ទៅ ឃើញ​បំណែក​ថ្ម​មាន​ឆ្លាក់​ជា​ក្បាច់​ស្រកា​នាគ ហើយ​យើង​ក៏​ពិគ្រោះ​គ្នា​ជាមួយ​អ្នក​ជំនាញជីក​រណ្ដៅ​តូច​មួយ ដើម្បី​យក​រូប​ទាំងនោះ​ចេញ»

អនុប្រធាន​នាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ លោក អ៊ឹម សុខរិទ្ធី ឲ្យ​ដឹង​ថា រូប​ទាំង​៥ ដែល​គេ​ប្រទះ​ឃើញ​នោះ​មាន​ទម្រង់​ផ្សេងៗ​ពី​គ្នា ដោយ​ខ្លះ​ទំនង​ជា​រូប​ទេព​ប្រណម្យ ប៉ុន្តែ​រូប​មួយ​ក្នុង​ចំណោម​នោះ លោក​អះអាង​ថា​គឺ​ជា​ព្រះពុទ្ធ​ស្ដេច​ថ្នាំ ដែល​ភាសា​សំស្ក្រឹត​ហៅ​ថា ភៃសជ្យគុរុ៖ «ដែល​យើង​សម្គាល់​ថា​នេះ​ជា​ព្រះពុទ្ធ​ស្ដេច​ថ្នាំ ដោយសារ​មាន​សមាធិ ដាក់​ព្រះហស្ដ​ឆ្វេង​នៅ​លើ​ព្រះហស្ដ​ស្ដាំ ហើយ​បាតដៃ​នៃ​ព្រះហស្ដ​ស្ដាំ​មាន​រូបភាព​ផ្លែឈើ ដែល​ខ្មែរ​ហៅ​ថា​ផ្លែ​ស្រម៉»

រូប​ទាំង​៥ ដែល​គេ​ទើប​ជីក​ដី​រក​ឃើញ​នេះ បាន​បែកបាក់​ជាច្រើន​ផ្នែក​ទៅ​ហើយ។

អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​មក​ពី​ប្រទេស​សិង្ហបុរី លោក លឹម ចេនស៊ាន (Lim Chen Sian) បាន​សម្ដែង​អារម្មណ៍​រំភើប ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៥ ហើយ​ដែល​លោក​មក​ធ្វើ​កំណាយ​នៅ​កម្ពុជា មិន​ដែល​បាន​ជួប​រូប​បដិមា​ដូច្នេះ​ទេ។

ចំណែក​អ្នក​បុរាណវិទ្យា​អាមេរិកាំង លោក ដេវីដ ខាលយ៍ (David Kyle) មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​ឃើញ​រូប​បដិមា​បុរាណ បន្ទាប់​ពី​រូប​លោក​បាន​ចូលរួម​ធ្វើ​កំណាយ​នៅ​កម្ពុជា ជាច្រើន​លើក​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រុម​អ្នក​ធ្វើ​កំណាយ​ចម្រុះ​ជាតិ​សាសន៍​នេះ បាន​រក​ឃើញ​រូប​បដិមា​ទ្វារបាល​ទម្ងន់​ប្រហែល ៣០០​គីឡូក្រាម នៅ​ប្រាសាទ​ទន្លេ​ស្ងួត នោះ​ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​អាស៊ាន​ពង្រឹង​យន្តការ​តំបន់

$
0
0

ក្នុង​ឱកាស​ខួប​ទី​៥០ នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស ទទូច​ឲ្យ​សមាគម​អាស៊ាន​ត្រូវ​ពង្រឹង​យន្តការ​តំបន់ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស ព្រម​ទាំង​ធានា​ថា សហគមន៍​ទាំងអស់​ក្នុង​ប្រជាជាតិ​អាស៊ាន ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​រីក​ចម្រើន​រុងរឿង​នៅ​ក្នុង​តំបន់។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៨ សីហា បន្ត​ថា បើ​មិន​ដូច្នេះ​ទេ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​បង្កើត​ឡើង​តាំង​ពី ៥០​ឆ្នាំ​មុន​នោះ នឹង​បរាជ័យ​ដោយ​មិន​សម្រេច​បាន​នូវ​សុបិន​របស់​ខ្លួន​ឡើយ។

សមាជិក​នាយក​គ្រប់គ្រង​នៃ​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​តំណាងរាស្ត្រ​ខ្មែរ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ថា «ប្រសិន​បើ​មនុស្ស​ភាគច្រើន​មិន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ទេ​នោះ មាន​ន័យ​ថា បេសកកម្ម​របស់​យើង​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ដើម្បី​អាស៊ាន​ទទួល​បាន​សក្ដានុពល​ពេញលេញ​របស់​ខ្លួន យើង​ត្រូវ​តែធានា​ថា សិទ្ធិ​ទាំងអស់​របស់​មនុស្ស រួម​ទាំង​សិទ្ធិ​ស្ត្រី សិទ្ធិ​របស់​ជនជាតិ​ភាគតិច សិទ្ធិ​ជំនឿ​សាសនា និង​សិទ្ធិ​របស់​ក្រុម​មនុស្ស​ងាយ​ទទួល​រងគ្រោះ​ផ្សេង​ទៀត ត្រូវ​តែ​ទទួល​បានការ​គោរព និង​ការពារ ជាពិសេស​ទៀត​នោះ យន្តការ​អាស៊ាន​ត្រូវ​តែ​ពង្រឹង ដើម្បី​ធានា​ថា និទ្ទណ្ឌភាព ឬ​ភាព​រួច​ទោស​ទណ្ឌលែង​មាន​ទៀត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​ជាង​៥០​នាក់​ទាមទារ​ឲ្យ​មេការ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​សង​ថ្លៃ​ពលកម្ម

$
0
0

កម្មករ​ជាង ៥០​នាក់ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ជួយ​ដោះស្រាយ និង​ស្វែងរក​អ្នក​ម៉ៅការ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេការ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៣​នាក់ បាន​គេច​ខ្លួន​ទាំង​មិន​ទាន់​សង​ប្រាក់​ឈ្នួល​ឲ្យ​ក្រុម​កម្មករ​នៅ​ឡើយ​ទេ។

កម្មករ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៧​នាក់​តំណាង​ឲ្យ​កម្មករ​ជាង ៥០​នាក់ បាន​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ស្រែគរ រឿង​មេការ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​ទូទាត់​ថ្លៃ​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​នៅ​ឡើយ។

តំណាង​កម្មករ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មក​ពី​ខែត្រ​ព្រៃវែង លោក អ៊ុច ផាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ សីហា ថា កម្មករ​ច្រើន​ក្រុម​ជាង ៥០​នាក់ បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ តាំង​ពី​ខែ​មករា ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន ពុំ​ទាន់​បើក​ប្រាក់​ឈ្នួល​ថ្លៃ​កម្លាំង​ពលកម្ម​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់​ធ្ងន់ធ្ងរ។

លោក​ថា កម្មករ​ខ្លះ​មក​ពី​ខែត្រ​ព្រៃវែង ស្វាយរៀង កំពត និង​ខែត្រ​កំពង់ចាម ជាដើម មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់​ពី ៤​ម៉ឺន​ដល់ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោក​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ស្រែគរ ជាង​ពីរ​សប្ដាហ៍​មក​ហើយ។ មក​ទល់​ពេល​នេះ ពុំ​ទាន់​ឃើញ​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ លោក​កត់​សម្គាល់​ថា មេការ​ក្រុមហ៊ុន​ឈ្មោះ អាត់ សំអន ញ៉េស សំអាត និង នង វណ្ណា ដែល​នាំ​ពួក​គាត់​ធ្វើ​ជា​កម្មករ​សង់​ផ្ទះ​នៅ​ភូមិ​ស្រែគរថ្មី ច្រើន​ខែ​មក​ហើយ។

លោក​ថា ក្រុម​កម្មករ​បាន​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដោះស្រាយ​រឿង​នេះ តែ​តំណាង​ក្រុមហ៊ុន​ឆ្លើយ​ថា ពួក​គេ​បាន​សង​ប្រាក់​តាម​រយៈ​មេការ​ក្រុមហ៊ុន​រួច​រាល់​ហើយ៖ «ខ្ញុំ​ទៅ​ជម្រាប​ខាង​ក្រុមហ៊ុន​ដែរ តែ​ក្រុមហ៊ុន​គេ​ថា គេ​បាន​ឲ្យ​រួច​រាល់អស់​ហើយខ្ញុំ​ថា​មេការ​គោ​ឆបោក​យើង គេ​យក​លុយ​យើង​ទៅ​ចាយ វា​បោក​កម្លាំង​យើង​អត់​ឲ្យ​យើង។ ខ្ញុំ​អត់​ឲ្យ​ផ្ទះ​ហ្នឹង ខ្ញុំ​នៅ​ទាល់​តែ​គេ​យក​លុយ​មក​សង​ខ្ញុំ​មក បាន​ខ្ញុំ​ចុះ​ចេញ»

របាយការណ៍​មេ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម​ដែល​កម្មករ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​មាន​ចំនួន​ជាង ១​ម៉ឺន​ដុល្លារ។ ប្រាក់​ទាំងនេះ​គឺ​ជា​ថ្លៃ​ឈ្នួល​ធ្វើ​ផ្ទះ​នៅ​សេសសល់​ចុង​ក្រោយ​ជាង ៣០​ខ្នង ដែល​ក្រុមហ៊ុន​ផ្តល់​សំណង​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​នៅ​ឃុំ​ស្រែគរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង និង​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ខែត្រ​ឲ្យ​អន្តរាគមន៍​ដោះស្រាយ តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។ លោក​ថា អាជ្ញាធរ​ខែត្រ​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​មួយ​ចំណែក ពាក់ព័ន្ធ​ការ​សាងសង់​លំនៅឋាន​ជូន​ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ជាមួយ​ក្រុមហ៊ុន ក៏ប៉ុន្តែ​កម្មករ​បែរ​ជា​ថ្ងូរ​មិន​ទាន់​បើក​ប្រាក់​ពី​មេការ​ទៅ​វិញ។ បញ្ហា​នេះ លោក​ជឿជាក់​ថា អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន ប្រាកដ​ជា​ស្គាល់ និង​កំណត់​មុខ​សញ្ញា​មេការ​ក្រុមហ៊ុន ធ្វើ​យ៉ាង​ណា​រក​មធ្យោបាយ​ស្វែងរក​អ្នក​ម៉ៅការ​ឲ្យ​ទទួល​ខុស​ត្រូវ៖ «ធម្មតា​ម៉ៅការ​ទាំងមូល យើង​ត្រូវ​យក​មេការ​ណា​ដែល​ទុក​ចិត្ត។ ដល់​ចឹង​ឯកឧត្តម ជា ថាវរិទ្ធ ត្រូវ​ដឹង​មេការ​នៅ​ឯណា? មេការ​ទាំងអស់​ហ្នឹង​រឹងរូស​ទាំងអស់ ដោយសារ​តែ​អះអាង​ថា​មេការ​ឲ្យ​ឯកឧត្តម​ថ្នាក់​ខែត្រ។ យើង​សុំ​ជម្រាប​ថា យើង​នឹង​ខំ​ប្រឹង​ដោះស្រាយ​ឲ្យ​គាត់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ម៉ៅការ ច្រើន​ជាង​ក្រុមហ៊ុន។ ហេតុ​នេះ អាជ្ញាធរ​គួរ​តែ​ប្រញាប់​ស្វែងរក​អ្នក​ម៉ៅការ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម។ លោក​បញ្ជាក់​ថា តំណាង​កម្មករ​មាន​សិទ្ធិ​ប្ដឹង​អ្នក​ម៉ៅការ​ទៅ​នគរបាល និង​តំណាង​អយ្យការ​ពី​បទ​ឆបោក​ដើម្បី​ស្វែងរក​យុត្តិធម៌ ហើយ​សមាគម​អាដហុក បាន​ត្រៀម​ប្រឹក្សា​ផ្នែក​ច្បាប់​ជូន​ក្រុម​កម្មករ​ទាំងនោះ៖ «នៅ​ក្នុងករណី​នេះ ខ្ញុំ​ជឿ​ថា​ខាង​ក្រុមហ៊ុន ឬ​មួយ​លោក​អភិបាល​ខែត្រ ដូច​ខាង​មេ​ឃុំ​និយាយ​ចឹង គាត់​ប្រាកដ​ជា​មាន​ឥទ្ធិពល​ខ្លះ​ទៅ​លើ​មេការ​ហ្នឹង​ហើយ»

មក​ទល់​ពេល​នេះ ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​សាងសង់​លំនៅឋាន​ផ្តល់​ជូន​ពលរដ្ឋ​យល់ព្រម​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ បាន​ជាង ៤០០​ខ្នង​ផ្ទះ​រួច​រាល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ត្រី​ចៅ​សង្កាត់​អូរចារ​ប្ដេជ្ញា​ធ្វើ​ការ​ឲ្យ​ល្អ​បន្ទាប់​ពី​ទទួល​លិខិត​ព្រមាន​ពី​សាលា​ខេត្ត

$
0
0

ចៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ប្ដេជ្ញា​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត។ ចៅ​សង្កាត់​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង ចេញ​លិខិត​ព្រមាន​មិន​ឲ្យ​បំពេញ​ការងារ​ខុស​ពី​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដោយសារ​តែ​មិន​យក​តម្លៃ​សេវា​សាធារណៈ​ពី​ប្រជាពលរដ្ឋ។

ចៅ​សង្កាត់​អូរចារ គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា មូលហេតុ​ដែល​មិន​យក​តម្លៃ​សេវា​សាធារណៈ​ពី​ប្រជាពលរដ្ឋ ព្រោះ​ចង់​ជួយ​ពួក​គាត់​មិន​ឲ្យ​អស់​ថវិកា​ទៅ​លើ​ការ​ចំណាយ​នេះ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​បំពេញ​ការងារ​នៅ​សាលា​សង្កាត់​នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ថា កញ្ញា​យល់ព្រម​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​បាត់ដំបង ឲ្យ​បញ្ឈប់​ផ្ដល់​សេវា​ដោយ​មិន​យក​លុយ​ពី​ប្រជាពលរដ្ឋ។ កញ្ញា​អះអាង​ថា ខ្លួន​នឹង​បើក​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​សង្កាត់ ដើម្បី​សម្រេច​ទៅ​លើ​ការ​យក​តម្លៃ​សេវា​នេះ​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​សោកស្ដាយ​ណាស់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ចំណេញ​ដល់​ពលរដ្ឋ​ដែល​មក​ទទួល​សេវា ហើយ​នេះ​ក៏​ជា​ការ​បំបាក់​ទឹក​ចិត្ត​នាង​ខ្ញុំ​ផង និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​អូរចារ។ ជាក់ស្ដែង​នៅ​មុន​នេះ​បន្តិច ពលរដ្ឋ​គាត់​មើល​តាម​ហ្វេសប៊ុក (Facebook) ឃើញ​គេ​ព្រមាន​ទាក់ទង​ការ​មិនយក​លុយ​តម្លៃ​សេវា​បញ្ជាក់​លិខិត​ស្នាមពី​ពលរដ្ឋ គាត់​ហួស​ចិត្ត​នឹងការ​ព្រមាននេះ»

កាល​ពី​ថ្ងៃ​ទី​៣ សីហា អភិបាល​ខេត្ត​បាត់ដំបង បាន​ចេញ​លិខិត​ណែនាំ​ឲ្យ​ចៅ​សង្កាត់​អូរចារ ធ្វើ​ការ​ទៅ​តាម​គោលការណ៍​ច្បាប់ មាន​ដូចជា ត្រូវ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សង្កាត់ ដើម្បី​អនុម័ត​យក​តម្លៃ​សេវា​លើ​ការ​បំពេញ​លិខិត​រដ្ឋបាល​ផ្សេងៗ ត្រូវ​បង់​ថ្លៃ​សេវា​ដែល​ចៅ​សង្កាត់​ប្រើ​អំណាច​ឆន្ទានុសិទ្ធិ​ផ្ទាល់​ខ្លួន​មិន​យក​តម្លៃ​សេវា​លើ​លិខិត​រដ្ឋបាល ឲ្យ​ទូទាត់​សង​ថវិកា​រដ្ឋ​ឡើង​វិញ។ ករណី​ចៅ​សង្កាត់​រូប​នេះ​រឹង​ទទឹង​មិន​អនុវត្ត​តាម​ការ​ណែនាំ រដ្ឋបាល​សាលា​ខេត្ត​នឹង​មាន​វិធានការ​ជា​បន្ទាន់។

ទាក់ទង​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត យល់ព្រម​ចេញ​ថវិកា​ផ្ទាល់​ខ្លួន​សង​ជំនួស​ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​ប្ដេជ្ញា​បំពេញ​ការងារ​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត។ ចៅ​សង្កាត់​រូប​នេះ ចាប់​ផ្ដើម​មិន​យក​តម្លៃ​សេវា​ពី​ប្រជាពលរដ្ឋ​គិត​ចាប់​ពី​ថ្ងៃ​ចូល​កាន់​តំណែង​ជា​ចៅ​សង្កាត់ កាល​ពី​ដើម​ខែ​កក្កដា។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ សីហា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ការ​មិន​យក​តម្លៃ​សេវា​សាធារណៈ​គឺ​ខុស​ពី​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ហើយ​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​រដ្ឋ។ ប៉ុន្តែ​លោក​អះអាង​ថា លិខិត​រដ្ឋបាល​របស់​អាជ្ញាធរ​ខេត្ត​នៅ​ពេល​នេះ គឺ​ជា​ចេតនា​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ព្រោះ​ចៅ​សង្កាត់​អូរចារ មក​ពី​គណបក្ស​ប្រឆាំង៖ «តើ​មាន​ឃុំ-សង្កាត់​ណា​ដែល​ជា​របស់​គណបក្ស​កាន់​អំណាច​ទាំងអស់​មាន​ការ​ណែនាំ​របៀប​នេះ​ទេ? យើង​ឃើញ​ថា​អត់​មាន​ទេ គឺ​វា​រលូន​ទាំង​ប៉ី​ទាំង​ស្គរ​ទៅ​ជាមួយ​គ្នាតែ​ម្ដង ដោយសារ​មេ​ឃុំ-ចៅ​សង្កាត់​ជា​គណបក្ស​កាន់​អំណាច ហើយ​អភិបាល​ស្រុក អភិបាល​ខេត្ត​ជា​គណបក្ស​កាន់​អំណាច។ យើង​សួរ​ថា តើ​ក្រុម​ប្រឹក្សាសង្កាត់​នៃគណបក្ស​កាន់​អំណាច​ធ្វើ​ល្អ​មិន​ដែល​ខុស​ទេ ឬ​យ៉ាង​ណា? តាម​ពិត គ្មាន​ទេ​នៅ​លើ​លោក​នេះ ដែល​ធ្វើ​ការ​មិន​មាន​កំហុស​នោះ»

ចៅ​សង្កាត់​រូប​នេះ​ចាប់​ពី​ចូល​កាន់​តំណែង​មក តែង​ចុះ​ជួប​ពលរដ្ឋ​ញឹកញាប់ និង​បាន​បង្ហោះ​សកម្មភាព​ដូចជា​ការ​ធ្វើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ជាដើម នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ។ ចំណែក​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​មួយ​នេះ ភាគច្រើន​ក៏​បាន​គាំទ្រ​សកម្មភាព​ការងារ​នេះ​ដែរ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា នៅ​ខេត្ត​បាត់ដំបង គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ៥៣​ឃុំ-សង្កាត់ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៤៩​ឃុំ-សង្កាត់​ក្នុង​ចំណោម ១០២​ឃុំ-សង្កាត់​នៅ​ក្នុង​ខេត្ត​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង​ឃាត់​ជនជាតិ​ដើម​ភាគតិច​មិន​ឲ្យ​ចូល​ទៅ​ឃុំ​ក្បាលរមាស

$
0
0

សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង រារាំង​ជនជាតិ​ដើម​ភាគតិច ១៦​នាក់​មិន​ឲ្យ​ចូល​ទៅ​ឃុំ​ក្បាលរមាស​ចាស់ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព ព្រោះ​តំបន់​នោះ​គឺ​ជា​តំបន់​ទឹក​លិច។ ការ​រារាំង​នេះ នៅ​ពេល​ជនជាតិ​ដើម​ភាគតិច ១៦​នាក់​មក​ពី​ខែត្រ​កំពង់ធំ បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ទៅ​ឃុំ​ក្បាលរមាស ក្នុង​បំណង​សម្ដែង​សិល្បៈ​ក្នុង​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ៩ សីហា ដែល​គ្រោង​ប្រារព្ធ​នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា។

អគ្គលេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ ថា​សមត្ថកិច្ច​បាន​រារាំង​ពួក​គាត់​តាំង​ពី​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៨ សីហា ទើប​ពួក​គាត់​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ថ្មើរ​ជើង និង​លី​សែង​សម្ភារៈ​តន្ត្រី​ដោយ​ខ្លួន​ឯង ធ្វើ​ដំណើរ​ទៅ​ឃុំ​ក្បាលរមាស​ចាស់ មាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​សមត្ថកិច្ច​រារាំង៖ «បើ​ទោះ​បី​ជា​គាត់​ខំ​រៀបរាប់​ប្រាប់​យ៉ាង​ម៉េច​ពី​ស្ថានភាព ឬ​ការ​អនុញ្ញាត​មាន​ទាំង​សារ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​មួយ​សារាចរ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក៏​នៅ​តែ​គាត់​មិន​ឲ្យ។ ចឹង​ក្រោយ​មក ក្រុម​ពួក​គាត់​សម្រេច​ចិត្ត​ថា មាន​តែសម្ដែង​សិល្បៈ​ឲ្យ​គាត់​មើល ដើម្បី​ឲ្យ​គាត់​ទុក​ចិត្ត។ ចឹង​គាត់​សម្ដែង ៣ ទៅ ៤​ប្រាំ​បទ​ទៅ ក៏​នៅ​តែ​មិន​ឲ្យ​ទៀត ចឹង​មិន​អនុញ្ញាត​ឲ្យ​ឡាន​ទៅ​ទេ ឡាន​ហ្នឹង​ក៏​ត្រូវ​បាន។ ឡាន​មិន​ឲ្យ​ចូល​ចឹង គាត់​សម្រេច​ចិត្ត​លី​ស្គរ និង​ទ្រ​ដើរ​ទៅ​តែ​ម្តង​ជាង ២០​គីឡូម៉ែត្រ»

លោក ឡូ រ៉ង់ ចាត់​ទុក​ការ​រារាំង​បែប​នេះ​ថា​ជា​ទង្វើ​ល្មើស​នឹង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ការ​រឹតត្បិត​សេរីភាព​ជនជាតិ​ដើម​ភាគតិច ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក កែវ រ៉េមី ទទួល​ស្គាល់​ការ​បារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច

$
0
0

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ដើម្បី​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស តាម​អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ទទួល​ស្គាល់​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី រ៉ូណា ស្មីត។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ការ​បារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មីត អំពី​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​ថា នេះ​ជា​ការ​អប់រំ​ច្បាប់៖ «»

លោក​បញ្ជាក់​ទៅ​អ្នកស្រី រ៉ូណា ស្មីត ថា នោះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ព្រោះ​តែ​កន្លង​ទៅ​មាន​អ្នក​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា សម្ដី​របស់​លោក វង សូត គឺ​ខុស​ច្បាប់៖ «»

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ថា អ្នកស្រី​មិន​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ទាក់ទង​នឹង​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​នឹង​គល់​ឫស្សី​នោះ​ទេ។ អ្នកស្រី​ថា លោក កែវ រ៉េមី លើក​ដោយ​ខ្លួន​ឯង ហើយ​យល់ស្រប​ថា​នោះ​ជា​បញ្ហា​ដែល​មិន​ជួយ​អី​ដល់​ការ​បោះឆ្នោត​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​គេ​រិះគន់​ច្រើន​ពេល​ដែល​លោក​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​គល់​ឫស្សី៖ «»

ដោយឡែក​អ្នកស្រី រ៉ូណា ស្មីត ថ្លែង​បើក​កិច្ចប្រជុំ​នោះ​ថា ការ​ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា គឺ​ដើម្បី​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ថ្មី​បន្ថែម​ទៀត តាម​អ្វី​ដែល​បាន​ពិភាក្សា​កាល​ពី​ឆ្នាំ​មុន ជាពិសេស​គឺ​ការ​ចងក្រង​របាយការណ៍​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​តាម​កាល​កំណត់៖ «»

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​បន្ថែម​ថា អ្នកស្រី រ៉ូណា ស្មីត បាន​លើក​ពី​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​ជាទូទៅ សិទ្ធិ​កុមារ និង​ជនជាតិ​ដើម​ភាគតិច ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ការ​ឆ្លើយតប​អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មីត ជា​លាយលក្ខណ៍​អក្សរ៖ «»

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី រ៉ូណា ស្មីត មិន​អាច​បញ្ជាក់​ពិស្ដារ​អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ទេ ដោយ​ថ្លែង​ខ្លី​ថា អ្នកស្រី​នឹង​ត្រូវ​ជួប​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ទស្សនកិច្ច​របស់​អ្នកស្រី​ជា​លើក​ទី​បួន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​ការ​ចោទ​របស់​លោក ហ៊ុន សែន ដែល​ថា​បក្ស​ប្រឆាំង​បំផ្លាញ​សន្តិភាព

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្រុង​តូក្យូ ថា​គណបក្ស​ប្រឆាំង​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បំផ្លាញ​សន្តិភាព។ អ្នក​វិភាគ​ចាត់​ទុក​សម្ដី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ដែល​ចោទ​ប្រកាន់​ដៃគូ​ប្រកួត​ខាង​នយោបាយ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស​បែប​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​ចរិត​របស់​មេដឹកនាំ​ដែល​ខ្វះ​ភាព​ជា​អ្នក​ការទូត និង​នាំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា គណបក្ស​ប្រឆាំង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​បំផ្លាញ​សន្តិភាព។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​សីហា ថា ការ​លើក​ឡើង​បែប​នេះ​ជា​ការ​ប្រមាថ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​ប្រទេស ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​គណបក្ស​ប្រឆាំង​មួយ​នេះ ជា​អ្នក​ស្រលាញ់​សន្តិភាព ប្រកាន់​ជំហរ​អហិង្សា ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​ជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ដោយ​សន្តិវិធី៖ «ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​អ្នក​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ការពារ​ផល​ប្រយោជន៍​ជាតិ ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ»

​ចំពោះ​អ្នក​វិភាគ​វិញ ចាត់​ទុក​សម្ដី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ចោទ​ប្រកាន់​ដៃគូ​ម្ខាង​ទៀត​នៅ​ក្នុង​ពេល​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ឯ​ក្រៅ​ប្រទេស​បែប​នេះ  ថា​ខ្វះ​ភាព​ជា​អ្នក​ការទូត។ លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ការ​បន្ត​ចោទ​ប្រកាន់​គ្នា​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​បែកបាក់​គ្នា មិន​មែន​ត្រឹមតែ​តាម​រៀប​នយោបាយ​នោះ​ទេ តែ​ជា​ការ​ប្រេះឆា​បែប​លក្ខណៈ​បុគ្គល​ថែម​ទៀត​ផង៖ «ការ​បែកបាក់​នេះ​គឺ​វា​នៅ​ក្នុង​ទឹក​ចិត្ត ការ​គិត​របស់​អ្នកដឹកនាំ​រហូត ទោះ​បី​ទៅ​ដល់​ណា ក៏​នៅ​តែ​បែក​បាក់​ដែរ យើង​មិន​មាន​ការ​ផ្សះផ្សា»

ការ​ឆ្លើយ​តប​នេះ ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ បាន​ដក​ស្រង់​សម្តី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​ពេល​ធ្វើ​សុន្ទរកថា​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​វិនិយោគ ដែល​រៀបចំ​ដោយ​សមាគម​ជប៉ុន-កម្ពុជា និង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន។ សារព័ត៌មាន​ដដែល​បាន​ដកស្រង់​សម្ដី​លោក ហ៊ុន សែន ដែល​បរិហារ​គណបក្ស​ប្រឆាំង​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បំផ្លាញ​សន្តិភាព។ ​លើស​ពី​នេះ​ទៅ​ទៀត លោក ហ៊ុន សែន លើក​ឡើង​ថា បក្ស​ប្រឆាំង​តែងតែ​ប្រកាស​ជោគជ័យ​រាល់​មុន​ពេល​បោះឆ្នោត រួច​ហើយ​ចាញ់​គ្រប់​ការ​បោះឆ្នោត។

​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក យឹម សុវណ្ណ ថ្លែង​ថា នេះ​ជា​ការ​ធ្វើ​ពើ ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​លទ្ធផល​នៃ​ការ​កើន​ឡើង​ប្រជាប្រិយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កើន​សំឡេង​រៀងរាល់​ការ​បោះឆ្នោត៖ «យើង​ពិនិត្យ​មើល​ការណ៍​ជាក់ស្ដែង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ គណបក្ស​សង្គ្រោះ​ជាតិ កើន​សំឡេង​កើន​ការ​គាំទ្រ ហ្នឹង​គឺ​ចាត់​ទុក​ថា គណបក្ស​ហ្នឹង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ហើយ​អ្វី​ដែល​គណបក្ស​ធ្វើ​គឺ​ត្រឹមត្រូវ​ហើយ។ ខ្ញុំ​នៅ​មាន​ជំនឿ និង​ទុក​ចិត្ត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សុភនិច្ឆ័យ​ត្រឹមត្រូវ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ការ​កើន​ឡើង​ការ​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨»

លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ព្រួយ​បារម្ភ​ខ្លាំង ខ្លាច​ចាញ់​ឆ្នោត​ទើប​ចេះ​តែ​ប្រឹង​និយាយ​បរិហារ​គណបក្ស​គូប្រកួត​ដែល​កំពុង​ឡើង​មក​កៀក​ប្រកិត​ខ្លួន​ដូច្នេះ៖ «បើ​យើង​មើល​ក្នុង​ទិដ្ឋភាព​នយោបាយ​វិញ ក្នុង​ពេល​នេះ គណបក្ស​កាន់​អំណាច​វា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដូច​អ្នក​រត់​ប្រណាំង គឺ​ខ្លាច​គេ​រត់​ទាន់ ដោយសារ​សន្លឹក​ឆ្នោត​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កើន​ឡើង​ទៅ​ក្បែរ​ប្រកៀក​គ្នា។ តាម​ចិត្តសាស្ត្រ ពេល​គេ​រត់​កៀក​ជិត​ទាន់​ដូច្នេះ ភ័យ​ណាស់!»

ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ កើន​អាសនៈ​មេ​ឃុំ និង​ចៅសង្កាត់​ពី ៤០​ឃុំ-​សង្កាត់ ក្នុង​ឆ្នាំ​២០១២ ទៅ ៤៨៩​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៣​លាន​សំឡេង (៣.០៥៦.៨២៤) ក្នុង​ចំណោម​អ្នក​បាន​ទៅ​បោះឆ្នោត​ជាង ៧​លាន​នាក់ (៧.១០៧.៣៩៥)។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៣,៥លាន​សំឡេង (៣.៥៤០.០៥៦) និង​គ្រប់គ្រង​តំណែង​មេឃុំ-​ចៅ​សង្កាត់​ចំនួន ១១៥៦​ឃុំ-​សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាគម​ខ្មែរ​ក្រោម​ស្នើ​វៀតណាម​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម

$
0
0

សមាគម​ខ្មែរ​កម្ពុជាក្រោម​ស្នើ​វៀតណាម​ឲ្យ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា ជា​ជនជាតិ​ដើម និង​ផ្ដល់​សិទ្ធិ​ពេញ​លេញ ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជាដើម។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី២៣ ដែល​អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ឡើង​នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ​ស្ថិត​នៅ​សហគមន៍​បុរីព្រៃនគរ ភូមិ​គោកឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា។

ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី២៣​នេះ ក្រោម​ប្រធានបទ៖ «ខ្មែរ​ក្រោម​ត្រូវ​តែ​បាន​ទទួល​ស្គាល់​ថា ជា​ជនជាតិ​ដើម»។ ការ​ដាក់​ប្រធាន​បទ​នេះ ដោយ​អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មើល​ឃើញ​ថា វៀតណាម​នៅ​មិន​ទាន់​ទទួល​ស្គាល់​ពួកគេ​ ជា​ជនជាតិ​ដើម​ពេញលេញ និង​តែង​រំលោភ​សិទ្ធិ ឬ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​លុប​បំបាត់​ជំនឿ​សាសនា​ជាដើម។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​វិភាគ៖ រដ្ឋាភិបាល​ប្រើ​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​ធ្វើ​ជា​ឧបករណ៍​ការពារ​របប​សព្វថ្ងៃ

$
0
0

អ្នក​វិភាគ​នយោបាយ​ថា រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​មន្ត្រី​នគរបាល​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ទៅ​ជា​កម្លាំង​ប្រយុទ្ធ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កងកម្លាំង​អន្តរាគមន៍​ពិសេស​ក្មេងៗ​ចំនួន ១៥០​នាក់ ហ្វឹកហាត់​បាញ់​សាកល្បង​គ្រាប់​កាំភ្លើង​ពិត ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​ក្នុង​ការ​ការពារ​សន្តិសុខ​សង្គម និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ស្រប​ពេល​មន្ត្រី​រដ្ឋាភិបាល​ព្រមាន​កម្ទេច​ក្រុម​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨។

ទោះបីជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មាន​ទំនោរ​ក្នុង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ជា​ឧបករណ៍ ឬ​ជា​អាវុធ​សម្រាប់​ធានា​ការពារ​របប​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ក្លាយ​ទៅ​ជា​យោធា និង​ស្លៀកពាក់​ជា​យោធា ដើម្បី​ប្រើប្រាស់​អាវុធ​សម្រាប់​ប្រយុទ្ធ ហើយ​មិនមែន​ជា​អាវុធ​ការពារ​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​ភ្នាក់ងារ​នគរបាល​នោះ គឺ​ហាក់​ដើរ​បញ្ច្រាស​ពី​តម្រូវការ​របស់​ភ្នាក់ងារ​សន្តិសុខ ឬ​កងកម្លាំង​សន្តិសុខ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេរីភាព សន្តិភាព និង​សន្តិសុខ។

លោក​បន្ត​ថា កិច្ចការ​ការពារ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​គឺ​ជា​ដែន​សមត្ថកិច្ច​របស់​នគរបាល​ក្រសួង​មហាផ្ទៃ រី​ឯ​យោធា ឬ​កងទ័ព គឺ​មាន​ភារកិច្ច​ការពារ​ជាតិ​នៅ​តាម​ព្រំដែន៖ «កងកម្លាំង​ប្រដាប់អាវុធ ជា​ឧបករណ៍ ជា​អាវុធ​សម្រាប់​ធានា​ការពារ​របប​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ហើយ​ការ​ហ្វឹកហ្វឺន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ក៏​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ហ្នឹង​ដែរ»

​នៅ​ថ្ងៃ​ទី​៧ សីហា កងកម្លាំង​អង្គភាព​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ១៥០​នាក់ បាន​ទទួល​ការ​ណែនាំ​ពី​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ហ្វឹកហាត់​បាញ់​សាកល្បង​គ្រាប់​កាំភ្លើង​ពិត តាម​រយៈ​ការ​ក្រាប​បាញ់​ចម្ងាយ ១០០​ម៉ែត្រ លុតជង្គង់​បាញ់​ចម្ងាយ ៥០​ម៉ែត្រ និង​ឈរ​បាញ់​ចម្ងាយ ៣០​ម៉ែត្រ ក្នុង​អង្គភាព​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ភូមិ​ត្រពាំងក្រសាំង សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​បន្ថែម​ថា ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​នៅ​ពេល​ចេញ​ប្រតិបត្តិការ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ជា​ការ​ល្អ គួរ​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ ឬ​ស្ថាប័ន​របស់​រដ្ឋសភា​បង្កើត​យន្តការ​តាមដាន ឬ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​យោធា និង​កងកម្លាំង​នគរបាល ហើយ​និង​រង់ចាំ​ទទួល​ពាក្យ​បណ្ដឹង​ពី​សាធារណជន​ទូទៅ​ជុំវិញ​សកម្មភាព​មិន​ប្រក្រតី​របស់​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​ទាំង​នោះ។

​ជាមួយ​គ្នា​នេះ មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុង​ភារកិច្ច​របស់​ខ្លួន​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​របស់​ប្រទេស​ជាតិ ប៉ុន្តែ​លោក​ឆ្ងល់​ថា ការ​បាញ់​សាកល្បង​គ្រាប់​ពិត​របស់​កងកម្លាំង​អន្តរាគមន៍ ពិសេស​នៅ​ពេល​នេះ កើត​ឡើង​ចំ​ពេល​មាន​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​តាង​តឹង​ខាង​ផ្នែក​នយោបាយ។

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​នេះ​បន្ត​ថា សកម្មភាព​បាញ់​សាកល្បង​គ្រាប់​ពិត​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​​កំពុង​រស់​នៅ​ក្នុង​សង្គម​កាន់​លទ្ធិប្រជាធិបតេយ្យ៖ «នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ នៅ​ពេល​គណបក្ស​នយោបាយ​ណា​មួយ ឈ្នះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ យុត្តិធម៌ នឹង​មិន​មាន​ការ​តវ៉ា​អី​ទេ»

ថ្វីត្បិត​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ប្រតិកម្ម​តាម​សារ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ថា​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​កូនចៅ​របស់​ប្រជាជន និង​កើត​ចេញ​ពី​ប្រជាជន ហើយ​មិន​មែន​ជា​ខ្មាំងសត្រូវ​នឹង​គ្នា​នោះ​ទេ។ លោក​បន្ថែម​ថា រាល់​ការ​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​តួនាទី និង​ជា​ទម្លាប់​ធម្មតា ទោះ​បី​ប្រទេស​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។ លើស​ពី​នេះ លោក សុខ ឥសាន បញ្ជាក់​ថា កងកម្លាំង​ប្រដាប់អាវុធ នឹង​ការពារ​សន្តិភាព និង​សុវត្ថិភាព​ជូន​ប្រជាជន​តាម​រយៈ​ទប់ស្កាត់​សកម្មភាព​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​​សន្តិភាព ជាពិសេស​បង្ក្រាប​ឱ្យ​បាន​ដាច់ខាត​រាល់​សកម្មភាព​កុប្បកម្ម និង​បាតុកម្ម​អនាធិបតេយ្យ វិទ្ធង្សនា​នយោបាយ និង​បដិវត្តន៍​ពណ៌​ផ្សេងៗ ដែល​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​សេចក្ដី​សុខ​របស់​ពលរដ្ឋ។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បាញ់​សាកល្បង​គ្រាប់​ពិត​របស់​កងកម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ កើត​ឡើង​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ដូចជា រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​ព្រមាន​វាយ​នឹង​គល់​ឫស្សី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។ ចំណែក​លោក ហ៊ុន សែន វិញ ក៏​បាន​ព្រមាន​ត្រៀម​ប្រើ​កាំភ្លើង និង​គុក សម្រាប់​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត ខណៈ​លោក​អះអាង​ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង​វិញ ប្រសិន​បក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​បើក​ដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ

$
0
0

តំណាង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះធាតុ ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ចោទ​មេ​ឃុំ និង​មេ​ភូមិ ថា​បើក​ដៃ​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​យក​ធ្វើ​កម្មសិទ្ធិ។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា កម្លាំង​ជំនាញ​កំពុង​ចាត់​វិធានការ​ក្ដៅ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​បដិសេធ​ថា មិន​ដឹង​អាជ្ញាធរ​ភូមិ-​ឃុំ បើក​ដៃ​ឲ្យ​ជនល្មើស ដើម្បី​បំផ្លាញ​ព្រៃ​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​នោះ​ទេ។

ព្រៃ​សហគមន៍​ភ្នំ​ព្រះធាតុ ទំហំ ៦៨២​ហិកតារ ដែល​ពលរដ្ឋ ៨​ភូមិ នៃ​ឃុំ​ពាម អាស្រ័យ​អនុផល​ព្រៃឈើ ត្រូវ​ពលរដ្ឋ​លួច​ទន្ទ្រាន​យក​ដី​អស់​ប្រមាណ ៣០​ហិកតារ ចាប់​តាំង​ពី​អំឡុង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មក។

ប្រធាន​គណៈកម្មការ​សហគមន៍​ភ្នំ​ព្រះធាតុ លោក ប៊ុន យ៉ូន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ថា មេ​ភូមិ​ច្រកថ្កូវ លោក សួស រ៉េម បាន​ហាម​ពលរដ្ឋ​ក្នុង​ភូមិ​ដែល​ធ្លាប់​ដើរ​ល្បាត​ព្រៃ​ជាមួយ​លោក​មិន​ឲ្យ​ដើរ​ការពារ​ព្រៃ​សហគមន៍​ជាមួយ​លោក​បន្ត​ទៀត។ ពេល​លោក​សួរ​ទៅ​មេ​ឃុំ​ពាម ឈ្មោះ យី ផេង ពី​សកម្មភាព​រុករាន​ដី​ព្រៃ​នេះ​ មេ​ឃុំ​ក៏​ស្ដី​បន្ទោស​ឲ្យ​លោក​ខ្លាំងៗ​ថែម​ទៀត។

លោក ប៊ុន យ៉ូន សង្ស័យ​ថា ការ​ស្ដីបន្ទោស​នេះ​អាច​មក​ពី​លោក​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ហេតុផល​មួយ​ទៀត​អាច​មក​ពី​អាជ្ញាធរ​ភូមិ-​ឃុំ ត្រូវរ៉ូវ​ជាមួយ​អ្នក​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ទាំង​នោះ៖ «ឥឡូវ​ដូច​ខ្ញុំ​ថា​អ៊ីចឹង​ប្រជាជន​ខ្លាចរអា​អស់​ហើយ ព្រោះ​មេ​ភូមិ​គំរាមកំហែង​ពេក! គំរាមកំហែង​អត់​ឲ្យ​យាម​ព្រៃ​ឈើ​ហ្នឹង​ គាត់​ថា ព្រៃ​ឈើ​ហ្នឹង​វា​អស់ ហើយ​គ្មាន​អ្នក​ណា​ទៅ​គ្រប់គ្រង​ទៀត​ទេ មិន​បាច់​ទៅ​យាម​កាម​អី​ទេ។ រឿង​ប្រជាជន​ផ្អើល​ចាប់​ដី​អី​ហ្នឹង​ខ្ញុំ​អត់​ទាន់​បាន​ស៊ើបសួរ​ថា មេ​ភូមិ​ឲ្យ​ចាប់ ឬ​តាម​ចិត្ត​គាត់។ សូម​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​សហគមន៍​ឃុំ​ពាម ផង ព្រោះ​អី​សព្វថ្ងៃ​នេះ​លំបាក​រឿង​អាជ្ញាធរ​ដែនដី​មាន​ការ​គំរាមកំហែង​មក​ដល់​ខ្ញុំ​ជា​សហគមន៍ បើ​ថា គាត់​បង្កើត​ព្រៃ​សហគមន៍​ហើយ​ជួយ​ពង្រឹង​តាម​មេ​ភូមិ ឬ​មេ​ឃុំ​មក»

មេ​ភូមិ​ច្រកថ្កូវ លោក សួស រ៉េម ប្រាប់​ថា លោក​ស្ដាប់​សំឡេង​តាម​ទូរស័ព្ទ​មិន​ច្បាស់​ពេល​អាស៊ីសេរី សួរ​លោក​ពី​រឿង​ព្រៃ​សហគមន៍​នេះ។ ចំណែក​មេ​ឃុំ​ពាម លោក យី ផេង ធ្លាប់​ទទួល​ស្គាល់​ថា នៅ​លើ​ដី​សហគមន៍​នោះ​ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​រួច​ដាំ​ដំណាំ​មែន ប៉ុន្តែ​អ្នក​ទាំង​នោះ​សុទ្ធតែ​មាន​លិខិត​កាន់​កាប់​ពី​អាជ្ញាធរ​ភូមិ-​ឃុំ តាំង​ពី​ឆ្នាំ​២០០៤ គឺ​មុន​ពេល​សហគមន៍​បង្កើត​នៅ​ឆ្នាំ​២០១០ ទៅ​ទៀត។

ទាក់ទង​បញ្ហា​នេះ​ដែរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់​ត្រឡាច ដែល​គ្រប់គ្រង​នៅ​ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​ជលគីរី លោក ឯម វិចិត្រ ថា​លោក​មិន​ដឹង​ថា អាជ្ញាធរ​ភូមិ-​ឃុំ ជា​អ្នក​បើក​ដៃ​ឲ្យ​មាន​បទល្មើស ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ពេល​លោក​ចុះ​ទៅ​មើល​ផ្ទាល់​ឃើញ​ថា ព្រៃ​សហគមន៍​ពិត​ជា​រង​ការ​កាប់​បំផ្លាញ​មែន ហើយ​លោក​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស៖ «ឥឡូវ​នេះ​វិធានការ​មួយ​ទៀត កំពុង​តែ​ឲ្យ​គាត់​ធ្វើ​រោង​ប្រក់​ស័ង្កសី ដើម្បី​ឲ្យ​គាត់​យាម​នៅ​ត្រង់​ហ្នឹង​បណ្ដោយ ហើយ​ម្សិលមិញ  (៧ សីហា) ដោយសារ​ពលរដ្ឋ​ខ្លះ​អត់​ដឹង​ចូល​ទៅ​កាប់​បាន​បួន​ដប់​ដើម​អ៊ីចឹង​ទៅ ឲ្យ​ខាង​សហគមន៍​ធ្វើ​កិច្ចសន្យា​ដើម្បី​ថ្ងៃ​ក្រោយ​ឈប់ ហើយ​មាន​អ្នក​ខ្លះ​លួច​ជួល​ទៅ​លើក​ភ្លឺ​ទើប​បាន​ខាង​សហគមន៍​ទៅ​ដល់​ទៅ​បាន​រាយការណ៍​មក​ថា ខ្ញុំ​ថា​ឥឡូវ​អប់រំ​គាត់​សិន​ទៅ បើ​មិន​អ៊ីចឹង​ទេ​ដក​យក​កាំបិត ពូថៅ ឬ​ចប​ហ្នឹង​ទៅ»

លោក ឯម វិចិត្រ បញ្ជាក់​ថា កម្លាំង​ជំនាញ​សហការ​ជាមួយ​តំណាង​សហគមន៍ បាន​បង្ក​សំណុំ​រឿង​ពីរ​ករណី​បញ្ជូន​ទៅ​តុលាការ ដោយ​មួយ​ករណី​ប្រឆាំង​នឹង​បុគ្គល​ដែល​បំផ្លាញ​ព្រៃ​អស់​ប្រមាណ ៣០​ហិកតារ និង​មួយ​ករណី​ទៀត​ចំពោះ​បុគ្គល​ដែល​បំផ្លាញ​ព្រៃ​អស់​ប្រមាណ ១០​ហិកតារ។ លោក​ថា ព្រៃ​នៅ​តំបន់​នេះ​កំពុង​រង​ការ​កាប់​បំផ្លាញ​ខ្លាំង ទើប​ផ្នែក​រដ្ឋបាល​របស់​លោក​យក​ចិត្ត​ទុក​ដាក់​​ជាង​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​អាដហុក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី​ឆ្លើយ​តប​លិខិត​សុំ​ពន្យារ​ពេល​បើក​សិក្ខាសាលា

$
0
0

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) រិះគន់​មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​រតនគិរី ថា​មាន​ចេតនា​​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល។ ការ​រិះគន់​នេះ​ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​នេះ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​សុំ​ពន្យារ​ពេល​បើក​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​ដីធ្លី​ធនធាន​ធម្មជាតិ​ជនជាតិ​ដើម​ភាគ​​តិច​នៅ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​អាដហុក អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ឆ្លើយ​តប​លិខិត​សុំ​ពន្យារ​ពេល​បើក​សិក្ខាសាលា​របស់​អង្គការ​នេះ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​សាល​ប្រជុំ​ភោជនីយដ្ឋាន​រតនៈលីណា ក្រុង​បានលុង។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​រតនគិរី បាន​ហៅ​មន្ត្រី​សមាគម​អាដហុក ទៅ​សាកសួរ​ពី​ហេតុផល​បើក​សិក្ខាសាលា ហើយ​ពោល​ពាក្យ​ថា មិន​អនុញ្ញាត​ឲ្យ​បើក​សិក្ខាសាលា​នេះ​ទេ ដោយសារ​តែ​ឯកសារ​ពាក់ព័ន្ធ​យក​មក​ពិភាក្សា​ក្នុង​សិក្ខាសាលា​ជា​រឿងរ៉ាវ​ដីធ្លី​ចាស់ៗ​ធ្វើ​ឲ្យ​មន្ត្រី​​នោះ​សង្ស័យ​ថា ការ​បើក​សិក្ខាសាលា​នេះ​ទំនង​ញុះញង់​ពលរដ្ឋ​ឲ្យ​សើរើ​រឿង​ជម្លោះ​ដីធ្លី​ឡើង​វិញ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អញ្ជើញ​សហគមន៍​មូលដ្ឋាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួបជុំ​គ្នា​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​បង្កើន​ការ​យល់​ដឹង​ជុំវិញ​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​ដីធ្លី ធនធាន​ធម្មជាតិ រួម​ទាំង​ស្វែង​រក​អនុសាសន៍​បន្ថែម​ទៀត ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់​តែ​ប្រសើរ។

លោក​បន្ត​ថា មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​បាន​ទទួល​លិខិត​ជូន​ដំណឹង​លើក​ថ្ងៃ​សិក្ខាសាលា​រយៈពេល ១០​ថ្ងៃ​ហើយ ប៉ុន្តែ​មិន​ទាន់​ចេញ​លិខិត​អនុញ្ញាត ឬ​បដិសេធ​នៅ​ឡើយ បើ​ទោះ​បី​ជា​សមាគម​បាន​ជួបពិភាក្សា និង​ផ្ដល់​ឯកសារ​ជូន​មន្ត្រី​នោះ​រួចរាល់​ក្តី៖ «សុំ​ឲ្យ​សាលា​ពន្លឿន​លិខិត​របស់​យើង​បើ​ទោះ​គាត់​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ក៏ដោយ ដើម្បី​យើង​យក​​លិខិត​នោះ​ជា​ផ្លូវការ​ទៅ​ពិភាក្សា​ជាមួយ​ទីស្នាក់ការ​កណ្ដាល ហេតុ​អ្វី​បាន​ជា​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ»

អភិបាល​ខេត្ត​ស្ដីទី លោក ញ៉ែម សំអឿន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​​នឹង​លិខិត​ជូន​ដំណឹង​បើក​សិក្ខាសាលា​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី ចុះ​ថ្ងៃ​ទី​៥ ខែ​កក្កដា ក៏​ប៉ុន្តែ​សុំ​ឲ្យ​មន្ត្រី​សមាគម​នេះ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​មក​មន្ត្រី​ជំនាញ​​​ពិនិត្យ​ឲ្យ​បាន​មុន​ពេល​បើក​សិក្ខាសាលា ក៏ប៉ុន្តែ​ការ​រៀបចំ​ឯកសារ​ធ្វើ​មិន​ទាន់​ទើប​សមាគម​អាដហុក ​សុំ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​២៥ ខែ​សីហា វិញ។

អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា លោក​ជាប់​ភារៈ​នៅ​បរទេស មិន​បាន​ដឹង​រឿង​នេះ​ទេ។ ចំណែក​មន្ត្រី​សាលា​ខេត្ត​រតនគិរី ឈ្មោះ ឈុន ដែល​​គ្រប់គ្រង​ឯកសារ​សុំ​បើក​សិក្ខាសាលា​បញ្ជាក់​ថា ប្រធាន​ការិយាល័យ​មិន​ទាន់​សម្រេច​យ៉ាង​ណា​​នៅ​ឡើយ​ទាក់ទិន​លិខិត​សុំ​ពន្យារ​ពេល​សិក្ខាសាលា​នេះ៖ «យើង​កំពុង​ពិភាក្សា​គ្នា មិន​ដឹង​ម៉េច​ទេ ចាំ​មើល​ខ្ញុំ​សួរ​មេ​ខ្ញុំ​សិន»

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍នៃ​សមាគម​​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​រតនគិរី បាន​គាំទ្រ​សិក្ខាសាលា​បែប​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ ដោយ​ឡែក​អាជ្ញាធរ​ខេត្ត​ក៏​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សិក្ខាសាលា​នេះ​រួច​ហើយ​ដែរ។ លោក​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​ពិនិត្យ​ដោះស្រាយ​ករណី​នេះ​បាន​ល្អ​ប្រសើរ​​ឡើង​វិញ ដើម្បី​រួមគ្នា​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ៖ «រឿង​នេះ​ត្រូវ​តែ​អនុញ្ញាត ពីព្រោះ​មិនមែន​យើង​បើក​លើក​ទី​១​ទេ​ក្នុង​ខេត្ត​ហ្នឹង យើង​បើក​ច្រើន​ដង​​ហើយ យើង​ទទួល​ការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត អ៊ីចឹង​បើ​គាត់​មិន​ព្រម គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ»

​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​ច្បាប់​និង​សិទ្ធិ​ដីធ្លី​ធនធាន​ធម្មជាតិ​ជន​ជាតិ​ដើម​ភាគ​តិច គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នឹង​មាន​សហគមន៍​មក​ពី​ស្រុក​ក្រុង​ទាំង ៩​ រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ឃុំ ស្រុក ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សរុប ៨០​នាក់ ត្រូវ​បាន​អញ្ជើញ​ចូល​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ?

$
0
0

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ទីប្រឹក្សា​រដ្ឋាភិបាល លោក ញឹក ប៊ុនឆៃ ដែល​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន ត្រូវ​បាន​អ្នក​ច្បាប់ និង​អ្នក​វិភាគ​លើក​ឡើង​ថា ជា​ការ​ចោទ​ប្រកាន់​ដោយសារ​ហេតុផល​នយោបាយ​ច្រើន​ជាង នៅ​ពេល​គេ​ដឹង​ថា លោក ញឹក ប៊ុនឆៃ មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ប្រឆាំង​នោះ។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ថា​សម្ពន្ធភាព​រវាង​លោក​ទាំង​ពីរ​ស្អិតល្មួត ពេល​ខ្លះ​លោក ញឹក ប៊ុនឆៃ អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​ដើម្បី​ដោះដូរ​ផល​ប្រយោជន៍​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង។

សំណុំ​រឿង​អតីត​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពាក់ព័ន្ធ​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី ១០​ឆ្នាំ​មុន​នោះ ត្រូវ​បាន​អ្នក​ច្បាប់​លើក​ឡើង​ថា ជា​សំណុំ​រឿង​ទាក់ទង​នឹង​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​តែ​មាន​អង្គរក្ស​ហែហម​យាមកាម មិន​ខុស​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដទៃ​ទៀត ហើយ​បែរ​ជា​ជាប់​ឃុំឃាំង​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក ញឹក ប៊ុនឆៃ អាច​ចង់​ងាក​ចេញ​ពី​សម្ពន្ធភាព​ដ៏​យូរ​ឆ្នាំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ឬ​អាច​ថា​លោក​ជា​មនុស្ស​គ្មាន​ប្រយោជន៍​សម្រាប់​គណបក្ស​កាន់​អំណាច​តទៅទៀត​ក៏​ថា​បាន។

ទាក់ទង​នឹង​ករណី​ដែល​តុលាការ​សើរើ​សំណុំ​រឿង​ដែល​កប់​ទុក​ជាង ១០​ឆ្នាំ​មុន ហើយ​មក​អនុវត្ត​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ច្បាប់​លើក​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​តុលាការ​ទើប​តែ​ចាត់ការ​លោក ញឹក ប៊ុនឆៃ នៅ​ពេល​នេះ​ទៅ​វិញ?

លោក​មេធាវី ហុង គឹមសួន និង​ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា សំណុំ​រឿង​ចាត់ការ​លោក ញឹក ប៊ុនឆៃ ហាក់​ដូចជា​មិន​ប្រក្រតី ព្រោះ​សំណុំ​រឿង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ តែ​តុលាការ​ទើប​តែ​អនុវត្ត ទោះ​បី​ជា​បទល្មើស​ឧក្រិដ្ឋ​មាន​អាជ្ញាយុកាល​រយៈពេល ១៥​ឆ្នាំ​ក្ដី ដោយ​ហេតុ​ថា​មិន​ដែល​ឮ​ថា តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នោះ​ឡើយ​ពី​មុន​មក៖ «»

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​៨ សីហា ដោយ​លោក​បង្វែរ​ឲ្យ​មើល​សេចក្តី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អំពី​រឿង​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ សីហា សរសេរ​ថា ការ​សម្រេច​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នេះ ដោយសារ​មាន​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៧ របស់​ទណ្ឌិត​ជា​ជនជាតិ​ចិន និង​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក ញឹក ប៊ុនឆៃ ឈ្មោះ ជា ជុង បាន​បរិហារ​រៀបរាប់​ពី​មេខ្លោង​ផលិត​គ្រឿង​ញៀន​ជា​ជនជាតិ​ចិន មួយ​ចំនួន​ទៀត និង​មាន​ចំណុច​ដែល​ពាក់ព័ន្ធ​ដល់​លោក ញឹក ប៊ុនឆៃ ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០០៧។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​មេទ័ព​កំពូល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន។

តុលាការ​បាន​បន្ត​នីតិវិធី​របស់​ខ្លួន និង​បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នៅ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​តួនាទី​លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី។ ក្រោយ​ពី​ការ​ដក​តួនាទី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា។ ស្រប​ពេល​នោះ មន្ត្រី​មួយ​ចំនួន​របស់​លោក ញឹក ប៊ុនឆៃ ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​ត្រូវ​បាន​បញ្ចប់​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។

ការ​បញ្ចប់​តួនាទី​របស់​លោក ញឹក ប៊ុនឆៃ រហូត​ឈាន​ដល់​តុលាការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នេះ កើត​ចេញ​ពី​ព័ត៌មាន​លេច​ឮ​ថា លោក ញឹក ប៊ុនឆៃ ទាក់ទង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ព័ត៌មាន​នេះ លោក ញឹក ប៊ុនឆៃ ព្យាយាម​បំភ្លឺ​ថា​ជា​រឿង​ភាន់ច្រឡំ និង​ជា​រឿង​លាប​ពណ៌​លោក​ទៅ​វិញ​ទេ៖ «»

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​ធ្លាប់​ជា​អ្នក​រួម​អាជីព​ជាមួយ​លោក ញឹក ប៊ុនឆៃ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ឃើញ​លោក ញឹក ប៊ុនឆៃ ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​បែប​នេះ។ លោក​បញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ បាន​ពលី​កិច្ចការ​ជាច្រើន​ដល់​ប្រទេស​ជាតិ។

លោក លឺ ឡាយស្រេង សង្កត់​ធ្ងន់​ថា លោក ញឹក ប៊ុនឆៃ ក៏​ជា​មនុស្ស​ធ្លាប់​មាន​គុណ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដ៏​ធំធេង​ដែរ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​កញ្ចប់​នៅ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ​នៅ​ដំណាក់កាល​នេះ​វិញ លោក លឺ ឡាយស្រេង បញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ លែង​មាន​ប្រយោជន៍​ចំពោះ​លោក ហ៊ុន សែន តទៅទៀត៖ «»

ក្រោយ​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ មាន​ភាព​ចម្រូងចម្រាស​អំពី​លទ្ធផល​បោះឆ្នោត​ដែល​កាលណោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។ គណបក្ស​ទាំង​ពីរ​ក៏​បង្កើត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ជាប់​គាំង​អស់​រយៈពេល​ជិត ១​ឆ្នាំ។

នៅ​ដំណាក់កាល​ចុង​ក្រោយ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​បោះបង់​លោក សម រង្ស៊ី ចោល​កណ្ដាល​ទី ហើយ​ងាក​មក​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែ​ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទុក​ចិត្ត​លើ​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​នៅ​ក្នុង​សភា ក៏​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ធម្មនុញ្ញ​បន្ថែម​ដើម្បី​បោះឆ្នោត​ជា​កញ្ចប់។

ធម្មនុញ្ញ​បន្ថែម​នេះ ត្រូវ​បាន​អង្គ​សភា​បោះឆ្នោត​លើក​ដៃ​ដោយ​សំឡេង​គាំទ្រ ៩៦ លើ ៩៦ នៃ​សមាជិក​សភា​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០០៤។

ធម្មនុញ្ញ​បន្ថែម​នេះ មិន​ទាន់​ចូល​ជា​ធរមាន​នោះ​ទេ បើ​ព្រះមហាក្សត្រ​មិន​ឡាយ​ព្រះហស្តលេខា ក៏ប៉ុន្តែ​នៅ​ពេល​នោះ ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ដែល​ជា​ប្រមុខ​រដ្ឋ​ស្ដីទី បាន​យាង និង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​គេចវេះ​ក្នុង​ការ​ឡាយ​ព្រះហស្តលេខា​លើ​ធម្មនុញ្ញ​បន្ថែម​នេះ។

នៅ​គ្រា​នោះ លោក ញឹក ប៊ុនឆៃ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ឋានៈ​លោក​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​ផ្ទេរ​សិទ្ធិ ហើយ​លោក​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០០៤ ហើយ​ប្រកាស​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់។

ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន ពីរ​ថ្ងៃ​បន្ទាប់ សមាជិក​សភា​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​អង្គ​ប្រជុំ ហើយ​បោះឆ្នោត​ជា​កញ្ចប់ ពោល​គឺ​បោះឆ្នោត​ជ្រើស​ប្រធាន អនុប្រធាន​សភា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៤។

ធម្មនុញ្ញ​បន្ថែម​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​កញ្ចប់​នេះ​ហើយ ដែល​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាត់​ទុក​ថា លោក ញឹក ប៊ុនឆៃ ជា​អ្នក​មាន​គុណ​លើ​លោក ហ៊ុន សែន ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ថ្មី ក្រោយ​ពី​ជាប់​គាំង​នយោបាយ​ជិត ១​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បង្កើត​រដ្ឋាភិបាល។

ចំពោះ​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នៅ​ពេល​នេះ​វិញ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ​មាន​ទិដ្ឋភាព​ពីរ គឺ​ទី​១ ជា​ការ​អនុវត្ត​ច្បាប់ និង​ទី​២ ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​ចរន្ត​នយោបាយ ពោល​គឺ​លោក ញឹក ប៊ុនឆៃ ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​ទំនុក​ចិត្ត៖ «»

អ្នក​ច្បាប់ និង​អ្នក​វិភាគ​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​ដែល​អនុវត្ត​ច្បាប់​បែប​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដែល​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា តុលាការ​មិន​ឯករាជ្យ ដែល​ការ​អនុវត្ត​បែប​នេះ​នឹង​អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នេះ​ជា​ការ​រំឭក ឬ​គំរាម​ដល់​អ្នក​នយោបាយ​ផ្សេង​ទៀត​ដែល​ចង់​ងាក​ទៅ​រក​បក្ស​ផ្សេង ពោល​គឺ​លោក ញឹក ប៊ុនឆៃ ដែល​លេច​ឮ​នូវ​ព័ត៌មាន​ថា​មាន​ទំនាក់ទំនង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​ជា​មុន ឬ​ប្រើ​យុទ្ធសាស្ត្រ​ឌីហ្វីដ (DIFID) ដែល​ជា​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​រដ្ឋាភិបាល​តែងតែ​អនុវត្ត​កន្លង​ទៅ​នោះ គឺ​យុទ្ធសាស្ត្រ​បំបែក ធ្វើ​ឲ្យ​ឯកោ បញ្ចប់​ធ្វើ​សមាហរណកម្ម និង​ចុង​ក្រោយ​គឺ​អភិវឌ្ឍ ឬ​កម្ទេច​ចោល។

អ្នក​វិភាគ​បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​ទប់ស្កាត់​ជា​មុន​នេះ ដោយសារ​តែ​រដ្ឋាភិបាល​អាច​ព្រួយ​បារម្ភ​ខ្លាច​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចង​សម្ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង ព្រោះ​ថា​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ភាគច្រើន​ជា​អតីត​ចេញ​ពី​ចលនា​តស៊ូ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​បើ​សិន​ជា​បក្ស​ទាំង​ពីរ​រួបរួម​គ្នា​មែន​នោះ នឹង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​​ខុស​​ច្បាប់​ជាង​២​សែន​នាក់​ស្វះស្វែង​ចុះ​បញ្ជី​ជា​ពលករ​ស្រប​ច្បាប់​នៅ​ថៃ

$
0
0

ពលករ​ចំណាក​ស្រុក​មិន​ទាន់​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ជិត ៨​សែន​នាក់ (៧៧២.២៧០) ត្រូវ​បាន​និយោជក​ថៃ ជិត ២​សែន (១៩៣.៩១៨) ស្នើ​សុំ​ចុះ​បញ្ជី​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា។

កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) រាយការណ៍​ថា ពលករ​ចំណាក​ស្រុក​ខ្មែរ​មិន​ទាន់​ស្រប​ច្បាប់​មាន​ចំនួន​ច្រើន​ជាង​គេ​ទី​ពីរ ដែល​មាន​ចំនួន​ជិត ២៩% ឬ​ស្មើ​នឹង​ជាង ២​សែន ២​ម៉ឺន​នាក់ (២២២.៨៧៧) បន្ទាប់​ពី​ពលករ​ចំណាកស្រុក​មិន​ទាន់​ស្រប​ច្បាប់​របស់​មីយ៉ាន់ម៉ា ឬ​ភូមា មាន​ជិត ៧០% និង​ពលករ​ចំណាក​ស្រុក​មិន​ទាន់​ស្រប​ច្បាប់​មក​ពី​ប្រទេស​ឡាវ ឈរ​នៅ​លំដាប់ថ្នាក់​ទី​បី ឬ​ស្មើ​នឹង ១២,៦%។

កាសែត​បាងកក​ប៉ុស្តិ៍ ដដែល​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ភាគ​ច្រើន​នៃ​ពលករ​ទាំង​នោះ​បម្រើ​ការងារ​ក្នុង​វិស័យ​សំណង់ កសិកម្ម ម្ហូប​អាហារ សេវាកម្ម និង​ការងារ​​នៅ​តាម​ផ្ទះ។ ពួកគេ​ភាគ​ច្រើន​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក ខែត្រ​ឈុនប៊ូរី (Chonburi) ខែត្រ​សាមុទ្រប្រាកាន (Samut Prakan) ខែត្រ​ប៉ាទុមថានី (Pathum Thani) និង​ខែត្រ​រ៉ៃយ៉ង (Rayong)។

កាសែត​ឲ្យ​ទៀត​ថា និយោជក​ថៃ ទាំង​ឡាយ​ណា​ដែល​ខកខាន​ក្នុង​ការ​រាយការណ៍​អំពី​ចំនួន​ពលករ​ចំណាកស្រុក​មិន​ទាន់​ស្រប​ច្បាប់​ទាំង​នេះ ទៅ​កាន់​អាជ្ញាធរ​ក្នុង​អំឡុង​ពេល​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ថ្មី ចន្លោះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៧ ខែ​សីហា នេះ នឹង​បាត់បង់​នូវ​ឱកាស​អនុគ្រោះ​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល។ ពលករ​មិន​ទាន់​ស្របច្បាប់​ទាំង​នោះ នឹង​ត្រូវ​ចាប់​បញ្ជូន​មក​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

ក្រឹត្យច្បាប់​ថ្មី​ស្ដីពី​ការ​ផ្ដល់​ការងារ​ដល់​ពលករ​ចំណាក​ស្រុក​បរទេស​ខុស​ច្បាប់ តម្រូវ​ឲ្យ​មាន​ការ​ពិន័យ​និយោជក​ជា​សាច់​ប្រាក់​រហូត​ដល់ ៨​សែន​បាត ឬ​ជាង​ពីរ​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ពលករ​ខុស​ច្បាប់​ម្នាក់។ ការ​ពិន័យ​នេះ ត្រូវ​ផ្អាក​អនុវត្ត​រហូត​ដល់​ចុង​ឆ្នាំ​នេះ រង់ចាំ​ដំណើរ​ការ​ធ្វើ​ឲ្យ​ស្របច្បាប់​ឡើង​វិញ​ចំពោះ​ពលករ​ចំណាក​ស្រុក​មិន​ទាន់​ស្របច្បាប់​ដែល​ទើប​ចុះ​បញ្ជី​ថ្មី​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ សីហា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ គឺ​ជា​ដំណាក់កាល​មួយ​សម្រាប់​ពលករ​កម្ពុជា ដែល​មិន​ទាន់​ស្របច្បាប់​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ទាំង ៩៧​កន្លែង​របស់​ភាគី​ថៃ ដើម្បី​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ការងារ​ថៃ។

អាជ្ញាធរ​ខ្មែរ​ធ្លាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ប្រមាណ ១,៥​លាន​នាក់ ក្នុង​នោះ​មាន​ពលករ​ប្រមាណ ៧៥​ម៉ឺន​នាក់ មាន​ភាព​ស្រប​ច្បាប់ និង​ប្រមាណ ៣០​ម៉ឺន​នាក់​ផ្សេង​ទៀត​មិន​ទាន់​ស្របច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ខេត្ត​ស្ទឹងត្រែង​បារម្ភ​បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​កាន់​តែ​ច្រើន

$
0
0

ជនជាតិ​ដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ពី​ការ​ការ​ដឹក​ជញ្ជូន​ឈើ​មូល​ខុស​ច្បាប់​តាម​រថយន្ត​សាំងយ៉ុង (Sangyung) ជា​ក្រុម កំពុង​កើត​មាន​ឡើង​ពេញ​បន្ទុក​នៅ​ខែត្រ​ស្ទឹងត្រែង។ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​ពាន់​ដើម ខណៈ​ឈើ​ទាល និង​ត្រាច​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក គេ​ឃើញ​ឈ្មួញ​ចាំ​ទទួល​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ដើម្បី​លក់​បន្ត​ទៅ​វៀតណាម។

អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​តែ​ជា​ប្រធានបទ​ក្តៅ ដែល​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ហាក់​គ្មាន​សមត្ថភាព​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ គឺ​ឃើញ​តែ​ចាំ​ស្ទាក់​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ​តាម​ម៉ូតូ និង​រថយន្ត​នៅ​តាម​ដង​ផ្លូវ។ ពួក​គាត់​បារម្ភ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក និង​ឈើ​មូល​ធំៗ​ក្នុង​ព្រៃ​សហគមន៍ នឹង​វិនាស បើ​អាជ្ញាធរ​គ្មាន​វិធានការ​បង្ក្រាប។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន រក​ឃើញ​ថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំងយ៉ុង​ប្រមាណ​ពី ៥ ទៅ ១០​គ្រឿង ចូល​ទៅ​ទិញ​ឈើ​នៅ​ឃុំ​ស្រែឫស្សី ដែល​គេ​ដឹក​តាម​គោយន្ត​ពី​ព្រៃ​មក​ស្តុក​ទុក​នៅ​ផ្ទះ។ លោក​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​ទិញ ភាគច្រើន​ជា​ប្រភេទ​ឈើ​គ្រឿង​ផ្ទះ រួម​មាន​ឈើ​ទាល ត្រាច និង​ស្រឡៅ ជាដើម រួច​យក​ទៅ​លក់​នៅ​ខែត្រ​ក្រោមៗ និង​លក់​នៅ​ប្រទេស​វៀតណាម។ លោក​សង្កេត​ឃើញ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សមត្ថកិច្ច​ចម្រុះ​ដាក់​បារាស់​នៅ​ពេល​យប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៩ ក្នុង​បំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​នៅ​គ្រា​ដែល​រថយន្ត​ដឹក​ឈើ​មក​ដល់ សមត្ថកិច្ច​ទាំងនោះ​មិន​បាន​បង្ក្រាប​ទេ តែ​បែរ​ជា​យក​លុយ​ពី​បទល្មើស​ជា​ថ្នូរ​ការ​ដោះលែង។ លោក​កត់​សម្គាល់​ថា មិន​ត្រឹម​តែ​ដើមឈើ​ធំៗ​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​ទេ ព្រៃ​សហគមន៍ និង​ព្រៃ​របស់​រដ្ឋ​មួយ​ផ្នែក​ធំ ត្រូវ​គេ​កាប់​រាន​ធ្វើ​អាជីវកម្ម​បម្លែង​ជា​ដី​កម្មសិទ្ធិ​ឯកជន ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «ខ្ញុំ​ផ្ទាល់​ខ្ញុំ​ទៅ​ឃើញ ផ្លូវ​បំបែក​ដាក់​បារាស់ ខ្ញុំ​ថា​ប្រជុំ​ម្សិល​ឃើញ​ចាប់ ដល់​ចុង​ក្រោយ​មក​វា​មាន​ចាប់​អី​ណា វា​គ្រាន់​តែ​យក​លុយ ឡាន​ដឹក​ឈើ​នៅ​ដដែល។ រឿង​ឈើ​ច្បោះ និង​ឈើ​ទាល​គ្មាន​ទេ វា​ប៉ះពាល់​ដល់​ឈើ​ស្រឡៅ និយាយ​រួម​ទៅ​ដោយ​តែ​ឈើ​ល្អ កាប់​អស់​ហើយ​ក្នុង​ព្រៃ​របស់​ខ្ញុំ ដឹក​ជញ្ជូន​ឡាន​មក​រាល់​ខែ និង​រាល់​ថ្ងៃ»

បុរស​ដដែល​បន្ត​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ បាន​ក្លាយ​ជា​របរ​អាជីព​របស់​ពលរដ្ឋ​មួយ​ចំនួន ពលរដ្ឋ​ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទិញ​គោយន្ត និង​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ​ដើម្បី​អារ​ឈើ​លក់​ចិញ្ចឹម​ជីវិត៖ «គោយន្ត​ចូល​បណ្ដើរៗ​កាប់​ឈើ​លក់ ហើយ​មន្ត្រី​រាជការ​ភូមិ​ឃុំ​មិន​ឈឺ​ឆ្អាល។ ខ្ញុំ​ថា​បើ​មិន​ឈឺ​ឆ្អាល​រឿង​ព្រៃឈើ ឲ្យ​តែ​ឈឺ​ឆ្អាល អា​មន្ត្រី​របស់​ខ្លួន​ដូច​សម្ដេច​នាយក​ជា​មេ​ផ្ទាល់ ដែល​ខំ​ផ្សព្វផ្សាយ​កោកៗ វា​អត់​ឈឺ​ឆ្អាល​ផង។ យី! ចុង​ក្រោយ​មក​វា​គ្មាន​ផល​ប្រយោជន៍​អី​ធំ ដើម្បី​ប្រទេស​ជាតិ​ផង។ វា​ខ្ទេច​ទាំង​ដើមឈើ និង​ខ្ទេច​ទាំង​ដី ហើយ​មាន​អ្នក​កាប់​ព្រៃ​វាត​យក​ដី​គរគោក»

ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ និង​កាប់​ឈើ​រាន​យក​ដី​ធ្វើ​អាជីវកម្ម បាន​កើត​មាន​ឡើង​ដដែលៗ ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណា​ចេញ​មុខ​ទប់ស្កាត់​ដើម្បី​ឲ្យ​ពួក​គាត់​កក់ក្តៅ​ឡើយ។ លើស​ពី​នេះ ដើមឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម​ក្នុង​ព្រៃ​សហគមន៍ និង​ដី​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច ត្រូវ​បាន​គេ​កាប់​គ្មាន​សល់ និង​អារ​ច្រៀក​ដឹក​តាម​គោយន្ត​ពី​ព្រៃ ដោយ​មាន​រថយន្ត​សាំងយ៉ុង​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន៖ «តំបន់​ព្រៃ​សហគមន៍​ផង និង​ព្រៃ​នៅ​ខាង​ត្បូង​ភូមិ​វាលដេញ។ ខាង​ផ្លូវ​ឃើញ​គេ​ដឹក​ឈើ អត់​ឃើញ​គេ​ទប់ស្កាត់​ផង។ បើ​ក្នុង​ព្រៃ​ឯង​នោះ​វិញ អាជ្ញាធរ​ចូល​អត់​ដល់ ដី​ផុង​ពេក»

មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន បដិសេធ​ថា ឋានៈ​ត្រឹម​ជា​អាជ្ញាធរ​ឃុំ​ពុំ​មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទេ ព្រោះ​វា​ជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ប៉ុស្តិ៍​រដ្ឋបាល។ លោក​ទទួល​ស្គាល់​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​សាំងយ៉ុង​បាន​កើត​ឡើង​ច្រើន ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​ត្រឹម​តែ​ជូន​ដំណឹង​ទៅ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់៖ «ខ្លះ​មាន​ការ​ប្តឹងផ្តល់ មាន​ការ​បំពាន​ដើម​ច្បោះ ដើម​អី។ តែ​ខ្ញុំ​ថា អា​ហ្នឹង​គឺ​បទល្មើស​ព្រហ្មទណ្ឌ ទាល់​តែ​យើង​រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​គេ និង​រដ្ឋបាល​ព្រៃឈើ​គេ គេ​ចុះ​មើល»

របាយការណ៍​អង្កេត​របស់​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ដើមឈើ​ទាល និង​ត្រាច​ដែល​ជា​ឈើ​ផលិត​ជ័រ​ទឹក​ឋិត​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ ត្រូវ​បាន​គេ​កាប់​រំលំ​អារ​ច្រើន​លក់​ឲ្យ​ឈ្មួញ និង​នាំ​ទៅ​លក់​នៅ​វៀតណាម បង្ក​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ធ្លាប់​ពឹង​អាស្រ័យ​ធនធាន​ធម្មជាតិ​នៅ​អំឡុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧។

ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ថ្លែង​នៅ​ថ្ងៃ​ទី​៧ សីហា ថា អភិបាល​ខែត្រ​ស្ទឹងត្រែង បាន​ចេញ​បញ្ជា​ចាត់​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ហើយ​អាជ្ញាធរ​ស្រុក​បាន​ដាក់​បារាស់​តាម​ផ្លូវ​នៅ​ពេល​យប់​មួយ​រយៈ ដើម្បី​ឃាត់​រថយន្ត​ដឹក​ឈើ។ តែ​អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​បង្ក្រាប​បទល្មើស​ចល័ត​វិញ ហើយ​កិច្ចការ​ទាំងនេះ​ត្រូវ​ចូលរួម​ពី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ដោយ​ឃាត់​បទល្មើស​នៅ​កន្លែង​តែ​ម្តង។ លោក​ថា នៅ​គ្រា​ដែល​អាជ្ញាធរ​ដក​បារាស់​ចេញ​ពី​ផ្លូវ​មួយ​រយៈ គឺ​ឃើញ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​កើត​ឡើង​វិញ​ដដែល។ លោក​ថា អភិបាល​ស្រុក​កំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏ប៉ុន្តែ​អាជ្ញាធរ​ពុំ​មាន​មធ្យោបាយ ឬ​រថយន្ត​គ្រប់គ្រាន់​ទប់ស្កាត់​បទល្មើស​ឲ្យ​ទាន់​ពេល​ទេ៖ «កិច្ចការ​នេះ​យើង​ធ្វើ​តាម​វិធីសាស្ត្រ គឺ​ថា​បក់​ភ្លើង​ទាំង​គល់​ប្រសើរ​ជាង​បក់​ផ្សែង សំខាន់​គឺ​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​ធ្វើ​ការ​ទប់ស្កាត់​ឲ្យ​ជាប់​តែ​ម្តង​ត្រង់​ហ្នឹង ព្រោះ​ថា​បើ​យើង​ដេញ​ចាប់​គាត់ គឺ​មាន​ការ​លំបាក»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហាក់​គ្មាន​ចេតនា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដើម្បី​ឲ្យ​ពលរដ្ឋ​កក់ក្តៅ​ឡើយ ដែល​នាំ​ឲ្យ​ឈ្មួញ​មិន​ខ្លាច​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ត្បិត​អាជីវកម្ម​ឈើ​នៅ​តែ​ចរាចរ​តាម​ដង​ផ្លូវ​ដដែលៗ។ លោក​ថា អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​អាជីវកម្ម​ឈើ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ នាំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ធូររលុង បង្ក​ឲ្យ​ឈ្មួញ​មិន​ខ្លាច​ច្បាប់​ដែល​ជា​ផ្នែក​មួយ​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ៖ «ក្រុម​ឧក្រិដ្ឋជន ឬ​ឈ្មួញ​មិន​បង់​លុយ​ឲ្យ​សមត្ថកិច្ច ឬ​ជំនាញ​ហ្នឹង ខ្ញុំ​ជឿ​ថា​មិន​អាច​ចេញ​ទៅ​ណា​បាន​ទេ។ ហ្នឹង​ហើយ​ផ្ដោត​សំខាន់​ចង់​និយាយ​ថា ទាល់​តែ​មាន​ការ​ឃុបឃិត​គ្នា បាន​អាច​ឈើ​ហ្នឹង​ចេញ​រលូន​ដល់​ស្រុក​ក្រោម និង​វៀតណាម»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង លោក លៀង សេង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ឈៀង តុលា ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៧ សីហា។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ពលរដ្ឋ ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ រួម​ទាំង​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផង។ អភិបាល​រង​ខែត្រ​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​កំពុង​កើត​មាន​ឡើង​ថ្មីៗ​នេះ ក៏ប៉ុន្តែ​ជាក់ស្ដែង អាជ្ញាធរ​បាន​ត្រឹម​តែ​អំពាវនាវ រីឯ​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​មាន​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​កួយ​នៅ​ព្រះវិហារ​រិះគន់​អាជ្ញាធរ​រឿង​រុះរើ​ពាក្យ​ស្លោក​ខ្លះ​​ក្នុង​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច

$
0
0

នៅ​ឯ​ខេត្ត​ព្រះវិហារ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​អំបូរ​កួយ ប្រមាណ​ជិត ៥០០​នាក់ មក​ពី​តាម​បណ្ដា​ស្រុក​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដូច​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ដែរ។ ប៉ុន្តែ​ពួកគេ​បាន​អាប់អន់​ចិត្ត​នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ពួកគេ​រុះរើ​ចេញ​នូវ​ពាក្យ​ស្លោក​ខ្លះ ដែល​បាន​ចង​នៅ​តាម​រោង​វេទិកា​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នោះ​មក។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ​ខ្លះ នៅ​សហគមន៍​ឃុំ​ប្រមេរ នៃ​ស្រុក​ត្បែងមានជ័យ បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ថា​បាន​បង្ខំ​ឱ្យ​ពួកគេ​រុះរើ​ចេញ​នូវ​បដា​ពាក្យ​ស្លោក​ចំនួន ៣​ផ្ទាំង ដែល​ដាក់​តាំង​នៅ​នឹង​រោង​វេទិកា​ប្រារព្ធ​ទិវា​សិទ្ធិ​របស់​ពួកគេ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​សីហា។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់ នៅ​ឃុំ​ប្រមេរ នៃ​ស្រុក​ត្បែងមានជ័យ គឺ​អ្នកស្រី ទេព ទឹម។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែ​សីហា ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ នៅ​មិន​ទាន់​គោរព​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ។

ស្ត្រី​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​យល់​ឃើញ​ដូច្នេះ ដោយសារ​តែ​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្នុង​ពេល​ដែល​ពួកគាត់​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​លើក​ទី​២៣ គឺ​គណៈ​អធិបតី​ដែល​មក​ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាន​ឱ្យ​ពួកគាត់​រុះរើ​បដា​ពាក្យ​ស្លោក​ចំនួន ៣​ផ្ទាំង ចេញ​ពី​វេទិកា​នោះ​វិញ បើ​មិន​ដូច្នេះ​ទេ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពិធី​ប្រព្រឹត្ត​ទៅ​បាន​ឡើយ។ បដា​ពាក្យ​ស្លោក​ទាំង ៣​ផ្ទាំង​នោះ មាន​ខ្លឹមសារ​ដូចជា "យើង​ជា​ម្ចាស់​ទឹក​ដី" "គោរព​សិទ្ធិ​ដីធ្លី​ជា​បន្ទាន់" និង "ការ​អភិវឌ្ឍ​ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជា​មុន"។

អ្នកស្រី ទេព ទឹម៖ «មន្ទីរ​អភិវឌ្ឍន៍​ដែល​មក​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ បាន​សុំ​សម្រួល​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ដក​ចេញ​បដា​ទាំង​៣​ចំណុច​ហ្នឹង ពីព្រោះ​មិន​មែន​ម្ចាស់​ទឹកដី​តែ​ជន​ជាតិ​ដើម​ភាគ​តិច​ទេ»

ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ថា គេ​ពុំ​មាន​សិទ្ធិ​បញ្ជា​ឱ្យ​សហគមន៍​ដក​បដា​ពាក្យ​ស្លោក​ទាំង​នោះ​ចេញ​ឡើយ។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រះវិហារ ដែល​ចូលរួម​ជា​គណៈអធិបតី​នៃ​ពិធី​នោះ លោក សេង សារី មាន​ប្រសាសន៍​ថា លោក​មិន​បាន​បញ្ជា​ឱ្យ​សហគមន៍​ដក​បដា​ពាក្យ​ស្លោក​មួយ​ចំនួន​ចេញ​ពី​រោង​វេទិកា​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ គឺ​សាលា​ខេត្ត​ព្រះវិហារ បាន​ចាត់​ឱ្យ​មន្ត្រី​ផ្នែក​រដ្ឋបាល​ខ្លះ មក​បញ្ជា​ឱ្យ​ដោះ​ចោល​នូវ​បដា​ពាក្យ​ស្លោក​មួយ​ចំនួន​ដែល​គេ​យល់​ថា ខុស​ប្រក្រតី​ប៉ុណ្ណោះ៖ «ខ្ញុំ​គ្រាន់តែ​សម្របសម្រួល ពីព្រោះ​ខ្ញុំ​ជា​គណៈអធិបតី។ លោក​អាច​សួរ​ទៅ​សាលាខេត្ត​ព្រះវិហារ​វិញ ពីព្រោះ​ខ្ញុំ​ជា​អ្នក​ជំនាញ ខ្ញុំ​មិន​ដែល​គិត​រឿង​ហ្នឹង​ទេ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត និង​មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​ដែល​ជនជាតិ​ដើម​ភាគ​តិច​រិះគន់​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា។

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​ជ្រោមជ្រែង​សហគមន៍ ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​នៅ​​ខេត្ត​ព្រះវិហារ ឆ្នាំ​នេះ លោក​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​ហាក់​ដូចជា​ចូលរួម​មិន​ទូលំទូលាយ ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​ដែល​មក​ចូលរួម មាន​ការ​ភ័យខ្លាច​ដោយសារ​តែ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​ជា​ច្រើន​នៅ​ជិត​កន្លែង​ប្រារព្ធ​ពិធី​នោះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​៨​នាក់​នឹង​ត្រូវ​ឡើង​តុលាការ​ករណី​រារាំង​ការ​លុប​បឹង​នៅ​ជាយក្រុង​ភ្នំពេញ

$
0
0

ក្រុម​ពលរដ្ឋ ៨​នាក់​ដែល​ជា​ជន​សកម្ម​ប្រឆាំង​នឹង​សកម្មភាព​លុប​បឹង​មួយ​កន្លែង​ទំហំ​ជិត ២០​ហិកតារ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ នឹង​ត្រូវ​ឡើង​តុលាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ថ្ងៃ​ទី​១០ សីហា ដោយសារ​ពួក​គេ​ប្រឆាំង​ទាស់​សកម្មភាព​របស់​អាជ្ញាធរ​លុប​បឹង​កាល​ពី​ឆ្នាំ​២០១៦។ ក្រុម​ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ពួក​គេ​អាច​នឹង​ត្រូវ​រង​បទ​ចោទ ខណៈ​អ្នក​ធ្វើ​សកម្មភាព​លុប​បឹង​កន្លង​ទៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​នៅ​តំបន់​នោះ។

ពលរដ្ឋ​ចោទ​ប្រកាន់​ការ​ព្យាយាម​លុប​បឹង​អំពាជ ស្ថិត​ក្នុង​ភូមិ​ស្រីស្នំ និង​ភូមិ​ក្រាំងស្វាយ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ផ្ទៃក្រឡា ១៨​ហិកតារ គឺ​មាន​ការ​ចូលរួម​ពី​ប្រធាន​ភូមិបាល អតីត​មេ​ឃុំ មេ​ភូមិ និង​ឈ្មួញ ឃុបឃិត​គ្នា​ចេញ​ប្លង់​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​ដី​នេះ​ពលរដ្ឋ​អះអាង​ថា បឹង​នេះ​ជា​សម្បត្តិ​រួម​របស់​ក្រុម​ពលរដ្ឋ​ប្រាំ​ភូមិ​អាស្រ័យ​ផល។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​កាន់​សំណុំ​ឯកសារ​ជាច្រើន​ច្បាប់​យក​មក​បង្ហាញ​នៅ​ការិយាល័យ​អាស៊ីសេរី ក្រុង​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​សីហា លោក អ៊ុន អឿន ចោទ​ក្រុម​អាជ្ញាធរ​ថា បាន​ក្លែង​ឯកសារ​បន្លំ​យក​ដី​សាធារណៈ​របស់​ពលរដ្ឋ​មក​លក់ដូរ​ចង់​មាន​ចង់​បាន​ខ្លួន​ឯង​កាល​ពី​ឆ្នាំ​២០០៥។ លោក​ថា លោក​ធ្លាប់​សុំ​អន្តរាគមន៍​ករណី​នេះ​ពី​ក្រសួង​ដែនដី និង​អ្នក​ពាក់ព័ន្ធ ប៉ុន្តែ​មិន​ទាន់​ឃើញ​ស្ថាប័ន​ណា​មាន​ចំណាត់ការ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ៖ «សុំ​ឲ្យ​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​អាជ្ញាធរ​ដឹង បើ​មិន​ចឹង​ទេ ប្រជាពលរដ្ឋ​ងាប់​អស់ រងគ្រោះ​ព្រោះ​ពួក​អាជ្ញាធរ​ឃុបឃិត​គ្នា​ក្លែង​ឯកសារ​បន្លំ​យក​ដី​ប្រជាពលរដ្ឋ»

ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ចំពោះ​ករណី​លុប​បឹង​នេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ឈ្មួញ​រក​ស៊ី​ដីធ្លី​ម្នាក់​ឈ្មោះ ខៀវ វិសេស ដែល​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ចំណែក​ដី​បឹង បាន​យក​គ្រឿងចក្រ​ទៅ​ចាក់​ដី​លុប​បឹង​អំពាជ និង​បោះ​បង្គោល​របង សកម្មភាព​នោះ​ថែម​ទាំង​មាន​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​នៅ​ឈរ​ការពារ​ទៀត​ផង។ ប៉ុន្តែ​នៅ​ពេល​នោះ ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់​ចេញ​មក​តវ៉ា​ប្រឆាំង​សកម្មភាព​លុប​បឹង និង​មាន​ភាព​ចម្រូងចម្រាស​គ្នា។ នៅ​ទីបំផុត ភាគី​លោក ខៀវ វិសេស ដក​ឃ្លា​ថយ​មិន​បាន​លុប​បឹង​នោះ​ទេ។

ទាក់ទង​ករណី​នេះ ក្រុម​ពលរដ្ឋ​ចំនួន ៨​នាក់ ត្រូវ​លោក គី ច័ន្ទរំដួល ដែល​ពលរដ្ឋ​ចោទ​ថា​ជា​អ្នក​ទិញ​ដី​បឹង​ពី​លោក ខៀវ វិសេស បាន​ប្ដឹង​ពលរដ្ឋ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ពលរដ្ឋ​ទាំង ៨​នាក់​ដែល​រង​ការ​ប្ដឹង​នេះ នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ជំនុំ​ជម្រះ​ក្តី​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ម៉ោង ២​រសៀល។

ពលរដ្ឋ​ម្នាក់​ដែល​រង​បណ្ដឹង លោក សែម សុំ រស់នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និយាយ​ថា ដោយសារ​លោក​ប្រឆាំង​ការ​ចាក់​ដី​លុប​បឹង ត្រូវ​ក្រុម​លោក ខៀវ វិសេស ប្រើ​អំពើ​ហិង្សា​លើ​រូប។ លោក​ថា​រង​បណ្ដឹង​ព្រោះ​លោក​ហាមឃាត់​មិន​ឲ្យ​ក្រុម​លោក ខៀវ វិសេស ទៅ​បោះ​បង្គោល​កំណត់​ព្រំ​ដី​លើ​ដី​បឹង៖ «ខ្ញុំ​ទៅ​ឃាត់​មិន​ឲ្យ​យក​របង​ទៅ​ដាំ​លើ​ដី​បឹង ចាំ​ឲ្យ​ច្បាប់​ដោះស្រាយ​ឲ្យ​ចេញ​សិន ហើយ​មិន​ទាន់​ដោះស្រាយ​ផង យក​ទៅ​អស់​ហើយ ព្រោះ​ដី​ទំនាស់​ដី​របស់​ប្រជាពលរដ្ឋ កាលណា​តែ​ដាំ​ទៅ ដូច​ចាក់​ឫស​ចឹង។ បឹង​ហ្នឹង​ទុក​គ្រាន់​ដាំ​ត្រកួន​ដាំ​ព្រលិត​រក​ត្រី​អ៊ីចឹង​ទៅ»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​ភាគី​ដើម​បណ្ដឹង​លោក ខៀវ វិសេស និង​លោក គី ច័ន្ទរំដួល បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា។

ខណៈ​កំណើន​សំណង់​នៅ​រាជធានី​ភ្នំពេញ​កំពុង​កើន​ឡើង​ខ្លាំង សកម្មភាព​លុប​បឹង​ធម្មជាតិ​ដើម្បី​សង់​បុរី ឬ​ផ្ទះ​ល្វែង ក៏​កំពុង​រីក​ដុះដាល​ដែរ។ បឹង​អំពាជ ស្ថិត​ក្នុង​ភូមិ​ស្រីស្នំ និង​ភូមិ​ក្រាំងស្វាយ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ផ្ទៃក្រឡា ១៨​ហិកតារ​នៅ​ជាប់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២។ សព្វថ្ងៃ ដី​តំបន់​នេះ​កំពុង​ឡើង​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម៉ុងតាញ៉ា-វៀតណាម​១៣​នាក់​ទៀត​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ

$
0
0

ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា (Montagnard) វៀតណាម ចំនួន ១៣​នាក់​ទៀត នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក (Email) នៅ​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​ចំនួន ១៣​នាក់​ទៀត​ដែល​ធ្លាក់​ការ​សម្ភាស បាន​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វៀតណាម ដោយ​មាន​ការ​គាំពារ​ពី​អង្គការ​សហប្រជាជាតិ។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បញ្ជាក់​យ៉ាង​ខ្លី​ថា អ្នក​ទាំង ១៣​នាក់​នោះ​នៅ​មិន​ទាន់​ត្រូវ​បញ្ជូន​ទៅ​វិញ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា នេះ ហើយ​អ្នកស្រី​ក៏​មិន​បាន​ឲ្យ​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែល​នឹង​បញ្ជូន​អ្នក​ទាំងនោះ​នៅ​ឡើយ​ដែរ។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន នឹង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដែល​បាន​វិល​ត្រឡប់​ទៅ​វៀតណាម វិញ​រួច​ហើយ ដែល​ជា​ការ​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វៀតណាម។

អ្នកស្រី វីវៀន តាន់ បន្ត​ថា សុវត្ថិភាព​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដែល​បញ្ជូន​ត្រឡប់​ទៅ​វិញ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ការពារ​របស់​រដ្ឋាភិបាល​ពួក​គេ ដែល​បាន​ធានា​ថា ពួក​គេ​មិន​រង​ទារុណកម្ម​ដោយសារ​ការ​ចាកចេញ​ពី​ប្រទេស​នោះ​ទេ និង​ផ្ដល់​លទ្ធភាព​ឲ្យ​អង្គការ​សហប្រជាជាតិ​អាច​ទៅ​ពិនិត្យ​ស្ថានភាព​ពួក​គេ​បាន។

បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ុងតាញ៉ា ៥២​នាក់ បាន​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម ៥២​នាក់​នេះ​មាន ៣​នាក់​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ ខណៈ​ដែល ៤៩​នាក់​បាន​ធ្លាក់​សម្ភាស​កាល​ពី​ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​លោក ម៉ន ផល្លា

$
0
0

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ដីកា​បញ្ជា​ចុះ​ថ្ងៃ​ទី​៧ សីហា បញ្ជាក់​ថា ការ​នាំ​ខ្លួន​ទៅ​នគរបាល​ខណ្ឌ​មានជ័យ នេះ គឺ​ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

ករណី​ហិង្សា​នេះ គឺ​ទាក់ទង​នឹង​ជម្លោះ​វាយ​ដំ​ទាត់​ធាក់​លើ​យុវជន​ម្នាក់​នៅ​ខណ្ឌ​មានជ័យ ជិះ​ម៉ូតូ​កាត់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ហែ​ក្បួន​ឃោសនា​កាត់​ទីនោះ​កាល​ពី​ចុង​ខែ​ឧសភា។

យុវជន​ដែល​រង​ការ​វាយ​ដំ​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ថ្ងៃ​បន្ទាប់​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ អំពី​របួស​ខ្លួន។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៩ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ទោះ​បី​មាន​ការ​រារាំង​នៅ​ភូមិ​ក្បាលរមាស

$
0
0

ជនជាតិ​ដើម​ភាគតិច​ជាង ២០០​នាក់​មក​ពី​ចំនួន ៤​ខេត្ត គឺ​ខេត្ត​រតនគិរី មណ្ឌលគិរី កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ភូមិ​ក្បាលរមាស​ចាស់ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បើ​ទោះ​បី​មាន​ការ​រារាំង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ក្តី។

ការ​ប្រារព្ធ​ទិវា​នេះ ផ្ដោត​សំខាន់​លើ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ថា ជនជាតិ​ដើម​ភាគតិច​ស្រឡាញ់​ទឹក​ដី ព្រៃឈើ ទន្លេ និង​ធនធាន​ធម្មជាតិ ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច កំពុង​រង​ការ​គំរាម​កំហែង បន្ទាប់​ពី​ភូមិឋាន​ពួក​គាត់​បាន​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​បារម្ភ​ពី​វប្បធម៌​ប្រពៃណី​ធ្លាក់​​ចុះ

$
0
0

ជនជាតិ​ដើម​ភាគតិច​គ្រឹង ភូមិ​ថារ៉ងជង ឃុំ​អូរជុំ ស្រុក​អូរជុំ រៀបចំ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ក្នុង​សហគមន៍​របស់​ខ្លួន និង​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ការ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ប្រពៃណី​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​​បារម្ភ​ថា អត្តសញ្ញាណ​ពួកគេ​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ពេល​អនាគត។

​ចាប់​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​សាលា​ប្រជុំ​ភូមិ​ថារ៉ងជង ឋិត​នៅ​ទី​រួម​ស្រុក​អូរជុំ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង នាំ​គ្នា​សំអាត​រោង​ប្រជុំ​ភូមិ ចង​លំអ​ក្រណាត់​ចម្រុះ​ពណ៌ រួម​ទាំង​ដាក់​តាំង​បដា​ពាក្យស្លោក​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគតិច និង​លើក​កម្ពស់​អភិរក្ស​វប្បធម៌​ប្រពៃណី​​ជនជាតិ​ដើម​ភាគតិច​ជាដើម។

នៅ​ខាង​ក្រោយ​សាលា​ប្រជុំ​ភូមិ អ្នក​ខ្លះ​បង្កាត់ភ្លើង​ដាំបាយ និង​សម្លាប់​ជ្រូក មាន់ ដើម្បី​រៀបចំ​ធ្វើ​ម្ហូប​អាហារ​សែន​ព្រេន និង​សម្រាប់​បរិភោគ​រួម​គ្នា​ក្នុង​ពិធី​ពេញ​មួយ​ថ្ងៃ​នៃ​ខួប​លើក​ទី​១៣ សម្រាប់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា និង​ជា​ខួប​លើក​ទី​២៣ នៅ​ថ្នាក់​ពិភពលោក។

​ជនជាតិ​ដើម​ទាំង​នោះ តុបតែង​ខ្លួន​ប្រាណ​បែប​ប្រពៃណី​ ស្លៀក​ប៉ឹង លែង​ខ្លួន​លំអ​ដោយ​ខ្សែក​តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច។

​បុរស​វ័យ​ជាង ៤០​ឆ្នាំ គឺ​លោក រ៉ាង ហុប គោះ​ជួង​ប្រមូល​អ្នក​ភូមិ​ឲ្យ​មក​ជុំ​គ្នា​បន្ថែម​ទៀត​នៅ​រោង​ប្រជុំ​ភូមិ ខណៈ​អ្នក​ភូមិ​ប្រមាណ ៤០​នាក់ រួម​ជាមួយ​មន្ត្រី​ភូមិ ឃុំ និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ជួប​ជុំ​គ្នា​ដើម្បី​បើក​មីទីង​លើក​ទី​ពីរ​របស់​សហគមន៍​ភូមិ​ថារ៉ងជង ទាក់ទិន​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​​នៃ​ជនជាតិ​ដើម​ភាគ​តិច​នេះ។

រ៉ាង ហុប និយាយ​ថា នេះ​ជា​ពិធី​សំខាន់​ដែល​ដាស់​ស្មារតី​អ្នក​ភូមិ​ឡើង​វិញ ខណៈ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ វប្បធម៌​ខាង​ក្រៅ​ជះឥទ្ធិពល​កាន់​តែ​ច្រើន​ទៅ​លើ​អត្តសញ្ញាណ​អ្នក​ភូមិ ជា​ពិសេស​ក្រុម​យុវវ័យ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌​ស្រុត​ចុះ​ជា​បន្តបន្ទាប់ ហើយ​អ្នក​ភូមិ​បាន​ក្លាយ​ជា​អ្នក​រង​គ្រោះ​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ គ្មាន​ដី​សម្រាប់​កប់​សព និង​ព្រៃ​សម្រាប់​ការ​គោរព​ត្រូវ​បាន​បាត់បង់​អស់​គ្មាន​សល់៖ «ខ្ញុំ​ព្រួយ​បារម្ភ​ដែរ បើ​ខ្ញុំ​ធ្វើ​ម្នាក់​ឯង​មិន​កើត បើ​អ្នក​ចេះ អ្នក​ចាស់ៗ​គេ​ចេះ គេ​អត់​ដឹក​នាំ។ នៅ​ភូមិ​នេះ​ជា​លើក​ទី​២ គេ​រំលឹក​ទៀត​គេ​អាច​អប់រំ​គេ​ឲ្យ​យល់​ដឹង​ពី​យុត្តិធម៌»

ភូមិ​ថារ៉ងជង ឋិត​នៅ​ទី​រួម​ស្រុក​អូរជុំ មាន​ចម្ងាយ​ពី​ក្រុង​បានលុង ប្រមាណ ១០​គីឡូម៉ែត្រ។ ភូមិ​នេះ​មាន​​ពលរដ្ឋ​រស់​នៅ​ជាង ១៦០​គ្រួសារ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​គ្រឹង មាន​ជាង ៩០​ភាគរយ។បច្ចុប្បន្ន​អ្នក​ភូមិ​មិន​ទាន់​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​នីតិបុគ្គល​បង្កើត​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផ្លូវ​ការ​នៅ​ឡើយ។

បដា​មួយ​ផ្ទាំង​ដែល​អ្នក​ភូមិ​បង្ហាញ​ក្នុង​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ​មាន​អត្ថន័យ​ថា ត្រូវ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​របស់​អ្នក​ភូមិ​ទាក់ទិន​កិច្ច​ការពារ​ដីធ្លី​ដែល​កាន់​តែ​រួម​តូច ខណៈ​តំបន់​នោះ​ត្រូវ​បាន​ពលរដ្ឋ​ចំណាក​ស្រុក​ចូល​មក​តាំង​ទីលំនៅ​កាន់​តែ​ច្រើន។

មាន​តួនាទី​ជា​ជំនួយ​ការ​ភូមិ​ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ អ្នកស្រី កង សៀវ រៀបរាប់​ថា ដី​លំនៅឋាន​ក្នុង​ភូមិ​កាន់​តែ​ចង្អៀត​សូម្បី​ដី​សម្រាប់​កប់​សព និង​ព្រៃ​អារក្ស​សម្រាប់​ប្រពៃណី​​ជនជាតិ​គ្មាន​សេសសល់​សម្រាប់​គម្រោង​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​នោះ​ទេ។ អ្នកស្រី​បារម្ភ​ទៅ​ថ្ងៃ​អនាគត ប្រសិន​អ្នក​ភូមិ​មិន​បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​ទេ ដី​ភាគ​ច្រើន​របស់​អ្នក​ភូមិ​នឹង​ត្រូវ​បាត់បង់​បន្ត​ដោយសារ​ការ​លក់ដូរ​របស់​ពលរដ្ឋ​ក្រីក្រ៖ «ទំនៀមទម្លាប់​ប្រពៃណី​​ពី​ដើម​បាត់បង់​អស់​ហើយ ខ្ញុំ​គិត​ថា អាជ្ញាធរ​ដែនដី​សុំ​រក​ដី​លំនៅឋាន​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​កាន់តែ​ចង្អៀត​ហើយ​មនុស្ស​ច្រើន»

​នៅ​ក្នុង​សារ​របស់​តំណាង​អង្គការ​សហប្រជាជាតិ និង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ​បាន​គាំទ្រ និង​បង្ហាញ​ពី​គោលនយោបាយ​លើក​ស្ទួយ​សិទ្ធិ​រស់​នៅ​​របស់​ជនជាតិ​ដើម​ភាគតិច និង​គោល​នយោបាយ​ចុះ​បញ្ជី​ដី​ជនជាតិ​ដើម​ជា​កម្មសិទ្ធិ​សមូហភាព រួម​ទាំង​ច្បាប់​ជាតិ អន្តរជាតិ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច។

មេ​ភូមិ​ថារ៉ងជន លោក ព្រឹម ញ៉េន កត់សំគាល់​ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​នេះ​មាន​សារសំខាន់​បង្ហាញ​ឲ្យ​អ្នក​ភូមិ​យល់​ដឹង​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​បច្ចុប្បន្ន​ពួកគាត់​មាន​ការ​យល់​ដឹង​ទាប ហើយ​ទទួល​យក​វប្បធម៌​មិន​ល្អ​ពី​ខាង​ក្រៅ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ក្លាយ​ជា​ជនរងគ្រោះ។ លោក​បារម្ភ​ថា អ្នក​ភូមិ​សេសសល់​តែ​ដី​ធ្វើ​ចម្ការ និង​ដី​លំនៅឋាន​គ្មាន​ដី​កប់​សព ព្រៃ​អារក្ស និង​ដី​ត្រៀម​ហេតុ​នេះ​គម្រោង​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ដោះស្រាយ។

​ចំណែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរជុំ លោក ស៊ីម ផ្លាន បញ្ជាក់​ថា អ្វី​ដែល​អ្នក​ភូមិ​ត្រូវ​នាំ​គ្នា​បន្ត​ការពារ​គឺ​អនុវត្ត​ប្រពៃណី​ទំនៀមទម្លាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ឡែក​អាជ្ញាធរ​បាន​ស្នើ​សុំ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ពីរ​ហិកតារ​សម្រាប់​ធ្វើ​តំបន់​កប់​សព​សហគមន៍ ហេតុ​នេះ​អ្នក​ភូមិ​ត្រូវ​ខិត​ខំ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​​រៀបចំ​ឯកសារ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល​ដើម្បី​ឈាន​ទៅ​ចុះ​​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព៖ «ចូលរួម​ដើម្បី​ឲ្យ​គាត់​យល់​ពី​អត្ថប្រយោជន៍​នៃ​ជនជាតិ​ដើម​ភាគតិច​របស់​យើង។ រាជរដ្ឋាភិបាល​​គាត់​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​យើង គេ​មិន​ឲ្យ​បាត់បង់​ជនជាតិ​ដើម​យើង​ទេ​មិន​ឲ្យ​បាត់បង់​អត្តសញ្ញាណ​យើង​ទេ»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ភូមិ​ថារ៉ងជន បាន​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​នៅ​ក្នុង​ទិវា​ជនជាតិ​ដើម​ពិភពលោក​ឆ្នាំ​នេះ​ថា អ្នក​ភូមិ​នៅ​តែ​មាន​ឆន្ទៈ​រក្សា​ប្រពៃណី​យ​វប្បធម៌ និង​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​នៅ​គង់វង្ស និង​រួម​ចំណែក​អភិវឌ្ឍន៍​សហគមន៍​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដូច​ជនជាតិ​ដទៃ​ទៀត​​ក្នុង​សកលលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live