Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​សង្ខាង​ផ្លូវ​ដែក​បំបែក​គ្នា​ក្រោយ​ជួប​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ

$
0
0

ពលរដ្ឋ​រស់​នៅ​សង្ខាង​ផ្លូវ​ដែក ប្រមាណ ៧០នាក់ បាន​បំបែក​គ្នា​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា បន្ទាប់​ពី​ជួប​ជាមួយ​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្រោយ​ពួកគេ​ជួបជុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សួរ​ដំណឹង​ពី​ការ​អភិវឌ្ឍ​ផ្លូវ​ដែក។

តំណាង​ពលរដ្ឋ​ដែល​ចូល​ជួប​នោះ​និយាយ​ថា លោក មាន ចាន់យ៉ាដា ប្រាប់​ពលរដ្ឋ​ទាំង​នេះ​ថា តំបន់​ដែល​ពួក​គាត់​កំពុង​រស់​នៅ មិន​ទាន់​ប៉ះ​ពាល់​ទេ ព្រោះ​គេ​អភិវឌ្ឍ​ផ្លូវ​ដែក​នៅ​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ​សិន ដើម្បី​ដោះស្រាយ​ចរាចរ​ស្ទះ​តាម​ផ្លូវ​ជាតិ​លេខ​៥។ ទោះ​យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ទាំង​នេះ​នឹង​មក​សួរ​ដំណឹង​នេះ​ទៀត នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រសួងដែនដី​​រៀបចំ​ពិធី​ក្រុង​ពាលី​មុន​ចាប់​ផ្ដើម​វាយ​កម្ទេច​អគារ​ប៊ូឌីង

$
0
0

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា រៀបចំ​ពិធី​ក្រុង​ពាលី មុន​នឹង​ចាប់​ផ្ដើម​វាយកម្ទេច​អគារ​ស ហៅ​អគារ​ប៊ូឌីង ខណៈ​ពលរដ្ឋ​៧​គ្រួសារ​ចុង​ក្រោយ​ក៏​ព្រម​ចាកចេញ​ទោះ​មិន​មាន​សំណង​បន្ថែម​សម្រាប់​ពួកគេ​ក្ដី។

គម្រោង​វាយ​កម្ទេច​អគារ​ចំណាស់​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​តទៅ ខណៈ​នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​រៀបចំ​​ក្រុង​ពាលី និង​ហ៊ុំ​ព័ន្ធ​ដើម្បី​ពិនិត្យ​ថា គ្មាន​មនុស្ស​ចេញ​ចូល​មក​ក្បែរ​អគារ​នេះ ពេល​កំពុង​វាយ​កម្ទេច។

បើ​តាម​មន្ត្រី​ជំនាញ​អះអាង​ថា ការ​វាយ​កម្ទេច និង​សម្អាត​អគារ​នេះ​ត្រូវ​ការ​រយៈពេល​៤​ខែ។ ចំណែក​ការ​វាយ​កម្ទេច​នេះ​នឹង​ធ្វើ​តាម​ស្ដង់ដារ ដោយ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ក្បែរ​តំបន់​នេះ​ទេ។


រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​ទី​១៥ ខែ​កក្កដា ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ស្មើ​នឹង ១០០​ភាគរយ យល់ព្រម​ចាកចេញ។ ចំណែក​តំណាង​ពលរដ្ឋ ៧​គ្រួសារ​ដែល​ស្នើសុំ​សំណង​បន្ថែម ឲ្យ​អាស៊ីសេរី​ដឹង​ថា ពួក​គេ​យល់ព្រម​ចាកចេញ​ហើយ ទោះ​មិន​បាន​សំណង​បន្ថែម​ក្ដី ដោយ​ពួកគេ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​តាម​តម្លៃ​កំណត់​របស់​ក្រសួង​ដែនដី មួយ​ម៉ែត្រ​ការ៉េ ១.៤០០​ដុល្លារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តើ​ក្រសួង​មហាផ្ទៃ​និង​គ.ជ.ប​ដោះស្រាយ​បែប​ណា​ចំពោះ​មេ​ឃុំ​ថ្មី​ពុំ​មាន​កន្លែង​ធ្វើ​ការ?

$
0
0

បាតុភាព​ដែល​ផ្ទុះ​ឡើង​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​សាលា​ឃុំ-សង្កាត់​សម្រាប់​ធ្វើ​ការ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ បាន​កក្រើក​ស្ទើរ​នៅ​គ្រប់​ការិយាល័យ​ឃុំ-សង្កាត់​ក្នុង​ប្រទេស​កម្ពុជា។ អតីត​មេ​ឃុំ ឬ​ចៅ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ភាគ​ធំ​នៅ​តាម​សាលា​ឃុំ-សង្កាត់ មិន​ព្រម​ដើរ​ចេញ​ពី​ទីតាំង​ដែល​ខ្លួន​ធ្លាប់​បម្រើ​ការ​ឡើយ។

នៅ​តាម​សាលា​ឃុំ-សង្កាត់​ខ្លះ តាម​រយៈ​ការ​សម្របសម្រួល​រវាង​បុគ្គល និង​បុគ្គល អតីត​មេ​ឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​កាន់​អំណាច​សម្រេច​បង្ខំ​ចិត្ត​ចាកចេញ​ពី​សាលា​ឃុំ-សង្កាត់​ដែល​ធ្លាប់​ធ្វើ​ការ​អស់​ពេល​ប្រមាណ ៣០​ឆ្នាំ​មក​ហើយ។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​ពី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ថ្វី​បើ​ការ​ចូល​កាន់​តំណែង​របស់​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី​ពី​ខាង​បក្ស​ប្រឆាំង ត្រូវ​ជួប​ឧបសគ្គ​ខ្លះៗ ក៏​បញ្ហា​នេះ​មិន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ នោះ​ទេ។

នេះ​ជា​ការ​ផ្លាស់ប្ដូរ​លើក​ទី​មួយ​ហើយ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្រោយ​ពេល​កម្ពុជា បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​លើក​ដំបូង​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​ថា អ៊ុនតាក់ (UNTAC) ឆ្នាំ​១៩៩៣។ បញ្ហា​នេះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត និង​បក្ស​ប្រឆាំង​យល់​ឃើញ​ថា បាតុភាព​ដែល​បាន​ផ្ទុះ​ឡើង​នេះ ប្រហែល​កម្ពុជា ពុំ​ធ្លាប់​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​ពី​មុនៗ​មក ទើប​ជំរុញ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​បែប​នេះ។

បើ​ទោះ​ជា​បែប​ណា លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា វិវាទ​ដែល​បាន​កើត​ឡើង​នេះ​ត្រូវ​ស្វែងរក​មុខ​សញ្ញា​នៃ​ជម្លោះ​ឲ្យ​បាន​ដឹង​ជា​មុន​សិន ថា​តើ​បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ​អ្វី​ឲ្យ​ប្រាកដ។ លោក​បន្ត​ថា កន្លង​ទៅ អតីត​មេ​ឃុំ-ចៅ​សង្កាត់​ខ្លះ ត្រូវ​ចំណាយ​ថវិកា និង​ធនធាន​ផ្ទាល់​ខ្លួន​ធ្វើ​ទីស្នាក់ការ​ដើម្បី​ធ្វើ​ការ ហេតុ​នេះ​អាច​ជា​មូលហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​ទាន់​សម្រេច​ចាកចេញ​ភ្លាមៗ។ លោក​បន្ត​ថា «យើង​ដឹង​ហើយ​កន្លង​មក​មិន​មែន​មាន​តែ​សាលា​ឃុំ​ទាំងអស់ ត្រូវ​បាន​រដ្ឋ​យើង​សាងសង់​ឲ្យ​ទេ។ មាន​ឃុំ​ខ្លះ​នៅ​ជួល​ផ្ទះ​គេ ឃុំ​ខ្លះ​ត្រូវ​ជ្រក​នៅ​នឹង​គណបក្ស​កាន់​អំណាច។ ដូច្នេះ ត្រូវ​រក​ហេតុផល​ឲ្យ​ច្បាស់លាស់ មិន​មែន​គិត​ថា​អ្នក​ដែល​គេ​មិន​ឲ្យ​ចូល ជួនកាល​គេ​មាន​ហេតុផល​របស់​គេ​សមស្រប​ដែរ។ យើង​មិន​ចាំ​តែ​វាយ​តម្លៃ​ថា​ត្រូវ​តែ​ចាញ់​ឆ្នោត ឬ​ឈ្នះ​ឆ្នោត ត្រូវ​តែ​ឲ្យ​គេ​ចូល។ យើង​វាយ​តម្លៃ​រួម​ដូចនេះ​មិន​ត្រូវ​ទេ ត្រូវ​រក​ហេតុផល​ឲ្យ​បាន​ច្បាស់លាស់»

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បក្ស​ប្រឆាំង សុទ្ធតែ​អះអាង​ថា ភារកិច្ច​នៃ​ការ​ដោះស្រាយ​រឿង​នេះ គឺ​ជា​បន្ទុក​របស់​ក្រសួង​មហាផ្ទៃ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ថ្លែង​ថា វិវាទ​រឿង​ទីតាំង​ធ្វើ​ការ​របស់​មេ​ឃុំ-ចៅ​សង្កាត់​នេះ វា​ពុំ​មែន​ជា​ដែន​សមត្ថកិច្ច​ត្រូវ​ដោះស្រាយ​របស់​ស្ថាប័ន គ..ប ទេ។ លោក​បន្ត​ថា «សមត្ថកិច្ច​របស់ គ..ប បាន​បញ្ចប់​ហើយ​ពាក់ព័ន្ធ​នឹង​ការិយាល័យ​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ដូច្នេះ​ប្រសិន​ជា​មាន​ការ​ដោះដូរ ឬ​អវត្តមាន ឬ​ក៏​លាឈប់​ដោយ​ប្រការ​ណា​មួយ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ បាន​ជា​តួនាទី​របស់ គ..ប រៀបចំ​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់ចែង​ទៅ​តាម​ការងារ​របស់​ខ្លួន»

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ការ​ប្រឈម​នៅ​តាម​ទីតាំង​សាលា​ឃុំ-សង្កាត់ ខណៈ​អតីត​មេ​ឃុំ-ចៅ​សង្កាត់​ពី​ខាង​បក្ស​កាន់​អំណាច មិន​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការ​ឲ្យ​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី ដែល​មក​ពី​ខាង​បក្ស​ប្រឆាំង។ មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ថា​នៅ​ពុំ​ទាន់​មាន​តួលេខ​ជាក់លាក់​នៅ​តាម​សាលា​ឃុំ-សង្កាត់​ដែល​មាន​វិវាទ​នៅ​ឡើយ​ទេ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​មួយ​ឆ្នាំ ថវិកា​ជាតិ​ដែល​ទម្លាក់​ទៅ​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​ធ្វើ​សាលា​ឃុំ-សង្កាត់​នេះ​ប្រហែល​ចន្លោះ ៧០​ឃុំ-សង្កាត់​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា ដោយសារ​រដ្ឋ​ខ្វះខាត​ថវិកា​សាងសង់​សាលា​ឃុំ-សង្កាត់ ទើប​បង្ខំ​ចិត្ត​ឲ្យ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ខ្លះ​ត្រូវ​ចំណាយ​ថវិកា​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន រៀបចំ​ទីតាំង​បំពេញ​ការងារ​ដោយ​ខ្លួន​ឯង​ផ្ទាល់។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ទទួល​ស្គាល់​ថា ការិយាល័យ​ឃុំ-សង្កាត់​ខ្លះ​ពិត​ជា​រក​ឃើញ​មាន​ការ​ចំណាយ​ថវិកា​ដោយ​ខ្លួន​ឯង​ផ្ទាល់​មែន។ អ្នកស្រី​យល់​ឃើញ​ថា វិវាទ​ដែល​ផ្ទុះ​ឡើង​ក្រោយ​មេ​ឃុំ-ចៅ​សង្កាត់​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នេះ អាច​កើត​ចេញ​ពី​ទំនាស់​បុគ្គល និង​បុគ្គល​ច្រើន​ជាង ជាពិសេស​អតីត​មេ​ឃុំ-ចៅ​សង្កាត់​ពី​ខាង​បក្ស​កាន់​អំណាច ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត។ អ្នកស្រី​បន្ត​ថា «ខ្ញុំ​យល់​ថា​ដោយ​មិន​ធ្លាប់​មាន​ការ​ផ្លាស់ប្ដូរ​ពី​មុន​មក អ្នក​ដែល​ធ្លាប់​ធ្វើ​ការងារ គាត់​ធ្លាប់​តែ​អង្គុយ​កន្លែង​គាត់ ដល់​ពេល​គាត់​បាត់បង់​ការងារ​របស់​គាត់ ហើយ​ជួនកាល​គាត់​មិន​អាច​ទទួល​យក​អារម្មណ៍​ហ្នឹង​បាន​ភ្លាមៗ»

ចំពោះ​វិវាទ​នេះ គណបក្ស​ប្រឆាំង​មើល​មិន​ឃើញ​ថា អាច​ជា​ប្រផ្នូល​មិន​ល្អ​ចំពោះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឡើយ។ អ្នកស្រី ម៉េង សុភារី ចាត់​ទុក​ថា ការ​បើក​ឲ្យ​មាន​ការ​បោះឆ្នោត នោះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​រួច​ជា​ស្រេច​ហើយ​ថា អ្នក​នយោបាយ​នឹង​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត ហេតុ​នេះ​ការ​ឈ្នះ ឬ​ចាញ់ គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ទទួល​ស្គាល់​ថា វា​គឺ​ជា​ជោគវាសនា​បាន​កំណត់​រួច​ទៅ​ហើយ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជធានី-ខេត្ត​ប្រកាស​សុពលភាព​ចូល​បម្រើ​ការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា បង្ហាញ​ថា បក្ស​ប្រឆាំង​ទទួល​បាន​មេ​ឃុំ-ចៅ​សង្កាត់​ជិត ៥០០​អាសនៈ (៤៨៩​អាសនៈ) ខណៈ​ដែល​បក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​ពាន់​អាសនៈ (.១៥៦​អាសនៈ) នៃ​សំឡេង​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា នេះ​អាច​ទុក​ជា​របៀប​ស្រឡាញ់​អំណាច​របស់​អតីត​មេ​ឃុំ-ចៅ​សង្កាត់ ព្រោះ​បាន​បង្ក​ការ​លំបាក​ដល់​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី​ដែល​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ស្រប​តាម​ច្បាប់​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​សុពលភាព បាន​ន័យ​ថា​គាត់​មាន​សិទ្ធិ​ស្រប​ច្បាប់​ពេញលេញ​ក្នុង​ការ​ចាត់ចែង​រដ្ឋបាល​ឃុំ-សង្កាត់។ ដូច្នេះ​ជា​គោលការណ៍ គណបក្ស​ផ្សេង​ដែល​ចាញ់​ឆ្នោត​ត្រូវ​ប្រគល់​ការងារ​ទាំងអស់​ឲ្យ​ចៅ​សង្កាត់​ថ្មី​គាត់​ជា​អ្នក​គ្រប់គ្រង​ចាត់ចែង ដើម្បី​ធានា​ប្រតិបត្តិការ​ឃុំ-សង្កាត់​នេះ»

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល មើល​ឃើញ​ថា ភាព​ប្រទាំង​ប្រទើស​រវាង​មេ​ឃុំ​ថ្មី និង​អតីត​មេ​ឃុំ​ចាស់​នៅ​ពេល​នេះ នឹង​មិន​ក្លាយ​ជា​គំរូ​ដ៏​អាក្រក់​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ទេ ព្រោះ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មាន​តែ​មួយ គឺ​ខុស​ពី​មេ​ឃុំ-ចៅ​សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​ជាមួយ​អ្នក​ស្រាវជ្រាវ​ស្ដីពី​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ដល់​កុមារ

$
0
0

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​កូរ៉េ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​អ្នក​ស្រាវជ្រាវ ឌី.ឃ្យូ (DQ Institute, a think tank) (https://www.dqinstitute.org/)។ អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ស្រាវជ្រាវ​លើ​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ឲ្យ​មាន​សុវត្ថិភាព និង​រុងរឿង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​បង្កើត​វប្បធម៌​ឌីជីថល​មួយ។ វិទ្យាស្ថាន​របស់​អ្នកស្រី ផ្ដោត​សំខាន់​លើ​ការ​កសាង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​កុមារ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ស្ដីពី​បច្ចេកវិទ្យា​ឌីជីថល។

កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) បាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ចលនា​ពិភពលោក​មួយ​ឈ្មោះ «ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild)»

លោក សាន សែល បាន​ជជែក​ជាមួយ​នឹង​អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) អំពី​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល។

លោក សាន សែល៖ យើង​កំពុង​ដើរ​ចូល​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ សម័យ​ឌីជីថល​ដែល​ផ្ដោត​លើ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា។ អ្នកស្រី​កំពុង​ស្រាវជ្រាវ និង​ធ្វើ​កិច្ច​ការងារ​ជាច្រើន​ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ អ្នកស្រី តើ​វា​មាន​សារសំខាន់​យ៉ាង​ណា​ចំពោះ​កុមារ​ក្នុង​ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា ពី​ក្រម​សីលធម៌​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ឥឡូវ​ខ្ញុំ​សូម​និយាយ​អ៊ីចេះ! ប្រសិន​បើ​លោក​ចង់​បើក​ឡាន តើ​វា​មាន​ចាំបាច់​ប៉ុនណា​ដែល​លោក​ត្រូវ​ទៅ​រៀន​បើក​ឡាន ដូចជា​ពី​របៀប​បើកបរ​ដោយ​សុវត្ថិភាព និង​ដោយ​ទទួល​ខុស​ត្រូវ? នេះ​របស់​ដែល​លោក​ត្រូវ​រៀន​មុន​គេ មិន​ថា​អ៊ីចឹង?

នៅ​ពេល​លោក​រៀន លោក​នឹង​ដឹង​ថា ពេល​ភ្លើង​សញ្ញា​ពណ៌​ក្រហម លោក​ត្រូវ​ឈប់។ មិន​ចឹង​ណ៎! ពេល​លោក​ត្រូវ​បត់​ឆ្វេង លោក​ត្រូវ​ស៊ីញ៉ូ​ភ្លើង​បត់​ឆ្វេង។ យើង​ជឿ​ថា នេះ​ជា​មេរៀន​គ្រឹះ​សម្រាប់​ជីវិត​ដែល​កុមារ​ត្រូវ​រៀន។

ជា​ញឹកញយ ឪពុក​ម្ដាយ គ្រូបង្រៀន និង​អ្នក​បង្កើត​គោល​នយោបាយ យល់​ថា កុមារ​គួរ​តែ​ឲ្យ​ពួក​គេ​រៀន​ស្វែងយល់​ពី​បច្ចេកវិទ្យា​ដោយ​ខ្លួន​ឯង ដោយសារ​អ្នក​អប់រំ​ទាំងនោះ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ពិភព​ឌីជីថល​កាល​ពី​ពួក​គេ​នៅ​ពី​ក្មេង។ មនុស្ស​ចាស់​ទាំងនោះ​អាច​មិន​យល់​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា ការ​ចេះ​ប្រើ​អ៊ីនធឺណិត (how to be online)។ តើ​វា​មាន​ន័យ​យ៉ាង​ម៉េច​ពេល​ដែល​លោក​សម្រេច​ចិត្ត​បង្ហោះ​រូប​លើ​អ៊ីនធឺណិត? លោក​អាច​បង្ហោះ​បាន​ដោយ​គ្រាន់​តែ​ចុច​តា​ម៉ា​ដង​ទៅ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​លោក​ពេញ​មួយ​ជីវិត។ ពេល​លោក​សរសេរ​ខមមិន (comment) មួយ វា​អាច​ធ្វើ​ឲ្យ​លោក​ល្បី​មួយ​រំពេច ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​មួយ​ដែរ។ ដូច្នេះ ខមមិន​នេះ​អាច​សម្លាប់​អនាគត​របស់​លោក។

ការ​ដែល​កុមារ​យល់​ដឹង​ពី​អ្វី​ដែល​ហៅ​ថា​ការ​ចេះ​ប្រើ​អ៊ីនធឺណិត គឺ​វា​សំខាន់​យក​តែ​មែន​ទែន ត្បិត​ថា​រាល់​ថ្ងៃ​ហ្នឹង ពិភព​ឌីជីថល​ជា​ពិភព​ចម្បង​របស់​ពួក​គេ​នា​ពេល​ឥឡូវ​ហ្នឹង មិន​មែន​ជា​ពិភព​បន្ទាប់បន្សំ​អី​ទៀត​នោះ​ទេ។ យើង​កំពុង​តែ​ប្រឈម​គ្រោះថ្នាក់​គ្រប់​សព្វ​បែប​យ៉ាង ដោយសារ​តែ​មិន​ទាន់​យល់​ពី​ចំណេះ​ដឹង​ឌីជីថល (digital intelligent)

លោក សាន សែល៖ អ្នកស្រី​បណ្ឌិត​បាន​លើក​ឡើង​ពី​កុមារ។ អ្នកស្រី​ចង់​សំដៅ​លើ​ក្មេង​ក្នុង​ក្រុម​អាយុ​ណា​ដែរ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ក្មេង​ណា​ក៏ដោយ​ដែល​ប្រើ​អ៊ីនធឺណិត ចាប់​ផ្តើម​ប្រើ​បណ្ដាញ​សង្គម​ដូចជា​ហ្វេសប៊ុក (facebook) ឬ​ចាប់​ផ្តើម​លេង​ហ្គេម។ នេះ​ហើយ​ដែល​ក្រុម​ក្មេង​ដែល​ខ្ញុំ​បាន​និយាយ។ រាល់​ថ្ងៃ ឪពុក​ម្ដាយ​មួយ​ចំនួន​ប្រហែល​គិត​ថា កូនៗ​របស់​ពួក​គេ​សប្បាយ​រីករាយ​ពេល​លេង​ហ្គេម។ ប៉ុន្តែ​ឥឡូវ ហ្គេម​មិន​ត្រឹម​តែ​ជា​ហ្គេម​ទេ។ ក្មេងៗ​មិន​មែន​លេង​ហ្គេម​ទេ គេ​ជួប​មនុស្ស​ថ្មីៗ និង​បាន​ព័ត៌មាន​តាម​រយៈ​ការ​លេង​ហ្គេម។ ចឹង​ហ្គេម​ក៏​បាន​ក្លាយ​ជា​បណ្ដាញ​សង្គម​មួយ។ ឪពុក​ម្ដាយ​អាច​មិន​ដឹង​ថា កូនៗ​កំពុង​សេពគប់​ក្រុម​មនុស្ស​ប្រភេទ​ណា​ខ្លះ? វា​សំខាន់​ដែល​ឪពុក​ម្ដាយ​គួរ​ដឹង​ពី​ជីវិត​លើ​អ៊ីនធឺណិត​របស់​កូនៗ​ខ្លួន ហើយ​គួរ​មាន​គោលការណ៍​ណែនាំ​កូនៗ​ពី​របៀប​ដែល​កូនៗ​ចាប់​ផ្ដើម​ជីវិត​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព។


លោក សាន សែល៖ បើ​យើង​មើល​ពី​ជ្រុង​មួយ កុមារ​ខ្លះ​កំពុង​ប្រើ​ឧបករណ៍​ឌីជីថល និង​បច្ចេកវិទ្យា​ច្រើន។ តើ​វា​នឹង​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ ប្រសិន​បើ​ក្មេងៗ​ទាំងនោះ​ប្រើ​វា​ដោយ​ត្រឹមត្រូវ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ បច្ចេកវិទ្យា​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ទាំងអស់។ អូ! មិន​មែន​ទាំងអស់​ទេ។ យើង​មិន​ចង់​បាន​ខ្លឹមសារ​ព័ត៌មាន​ដែល​បង្ហាញ​ភាព​ហិង្សា​ឲ្យ​ក្មេង​ឃើញ​ទេ។ បច្ចេកវិទ្យា​ជា​ដាវ​វេទមន្ត​មួយ។

លោក​មិន​អាច​បដិសេធ​មិន​ប្រើ​វា​នោះ​ទេ។ វា​សំខាន់​លើ​ឥរិយាបថ​នៃ​ការ​ប្រើប្រាស់​របស់​យើង។ យើង​កំពុង​បង្រៀន​កូន​ក្មេង​ពី​ពិភព​ឌីជីថល។

ឧទាហរណ៍ យើង​បង្រៀន​ក្មេង​ពី​របៀប​បង្កើត​ហ្វេសប៊ុក។ តាម​ធម្មជាតិ កូន​ក្មេង​គឺ​ស្មោះត្រង់ គេ​មិន​កុហក។ គេ​ដាក់​ឈ្មោះ​ពិតប្រាកដ ព័ត៌មាន​ផ្ទាល់​ខ្លួន លេខ​ទូរស័ព្ទ ឈ្មោះ​ឪពុក​ម្ដាយ។ គេ​អាច​មិន​ដឹង​ពី​ការ​លួច​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ទាំងនេះ​ទេ ឬ​បញ្ហា​ឯកជន​ភាព និង​ការ​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ។ ពួក​គេ​ព្យាយាម​បង្ហាញ​ខ្លួន​ឯង​ថា​ជា​មនុស្ស​ល្អ​នៅ​លើ​ពិភព​ឌីជីថល។

ឪពុក​ម្ដាយ​គួរ​យល់​ដឹង​ថា តើ​ការ​បង្ហាញ​ព័ត៌មាន​ទាំងនេះ​វា​ធ្វើ​ឲ្យ​កូនៗ​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ណា​ខ្លះ?

វា​មិន​មែន​ហ្វេសប៊ុក​ទេ​ដែល​ត្រូវ​រងគ្រោះ​នោះ។ តាម​ពិត ឪពុក​ម្ដាយ និង​កូនៗ​ពួក​គេ​ហ្នឹង​ដែល​មិន​បាន​យល់​ថា ស្អី​ទៅ​ការ​ប្រើ​អ៊ីនធឺណិត ហើយ​អ្វី​ដែល​ជា​ផល​លំបាក​កើត​ឡើង​ដោយសារ​ឥរិយាបថ​របស់​គេ។ វា​ជា​រឿង​វែង​អន្លាយ។ តែ​ដើម្បី​ខ្លី គឺ​កុមារ​ប្រាកដ​ជា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ។

លោក សាន សែល៖ ស្ថាប័ន​អ្នកស្រី​កំពុង​ធ្វើ​យុទ្ធនាការ #DQEveryChild។ សូម​អ្នកស្រី​ជម្រាប​ពី​យុទ្ធនាការ​នេះ​បន្តិច​មើល!

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ #DQEveryChild ជា​ចលនា​ពិភពលោក​ដែល​យើង​ចង់​ពង្រឹង​សិទ្ធិ​អំណាច​កុមារ​ទាំងអស់​ជុំវិញ​ពិភពលោក។ លោក​ហៅ​វា​ជា​វ៉ាក់សាំង។ យើង​ចង់​ផ្តល់​អំណាច​ឲ្យ​ក្មេង​ដែល​អាច​ងាយ​រងគ្រោះ​ដោយ​ភាព​អវិជ្ជមាន និង​ជំរុញ​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន។ យើង​ផ្តល់​មេរៀន​ជីវិត​សំខាន់​ពី​ពិភព​ឌីជីថល​ឲ្យ​កុមារ។ យើង​មាន​គេហទំព័រ​មួយ (https://www.dqworld.net) ឲ្យ​កូន​ក្មេង​ចូល​ទៅ​លេង ហៅ​ថា Plug & Play

ប្រទេស​កម្ពុជា អាច​យក​កម្មវិធី​បង្រៀន​ងាយៗ​នេះ​ទៅ​ឲ្យ​ក្មេង​រៀន។ យើង​មាន​ផ្តល់​សម្ភារៈ​បង្រៀន មាន​ទាំង​មេរៀន​ដែរ។ ក្មេង​អាច​ចូល​ទៅ​រៀន​ដោយ​ខ្លួន​ឯង។ កម្មវិធី​នេះ ជួយ​ឲ្យ​ក្មេង​អាច​រៀន​បាន​ពេល​ដែល​ឪពុក​ម្ដាយ ឬ​គ្រូ​មិន​ទាន់​យល់​ដឹង​អំពី​ចំណេះ​ដឹង​នេះ។

បន្ទាប់​ពី​រៀន​ហើយ មាន​លំហាត់​ឲ្យ​ក្មេង​ធ្វើ ដើម្បី​តេស្ដ​សមត្ថភាព។ វា​មាន​លំហាត់​ពី​ទម្លាប់​ប្រើ​អ៊ីនធឺណិត ចំណេះ​ដឹង​ពី​ការ​កត់​សម្គាល់​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ដឹង​ពី​ចំណុច​ខ្លាំង​ផ្ទាល់​ខ្លួន។

ស្រប​ពេល​គ្នា​នេះ យើង​ក៏​មាន​របស់​ដើម្បី​វាយ​តម្លៃ​ពី​របៀប​ចិញ្ចឹម​កូន​របស់​ឪពុក​ម្ដាយ​ពួក​គេ​ផង​ដែរ។ ចំណុច​សំខាន់​គួរ​ជួយ​ក្មេង និង​ឪពុក​ម្ដាយ​ពួក​គេ ដោយ​ផ្តល់​ព័ត៌មាន​ដើម្បី​ជួយ​ក្មេង​ឲ្យ​បើកបរ។ និយាយ​ទៅ គឺ​កម្មវិធី​នេះ​ជួយ​ឲ្យ​ក្មេង​ប្រើ​អ៊ីនធឺណិត ឬ​ឧបករណ៍​ឌីជីថល​ឲ្យ​កាន់​មាន​ប្រសិទ្ធភាព។ នៅ​ពេល​យល់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​កុមារ យើង​ចង់​ពង្រឹង​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ស្រប​ពេល​គ្នា​នេះ យើង​ក៏​ចង់​សហការ​ជាមួយ​សាលារៀន។ យើង​ចង់​ផ្តល់​របាយការណ៍​ទៅ​ឲ្យ​ប្រទេស​នីមួយៗ​ដើម្បី​ស្វែងយល់ ហើយ​អាច​ពង្រឹង​សមត្ថភាព។

លោក សាន សែល៖ តើ​អ្នកស្រី​កំពុង​ស្វែងរក​កិច្ចសហការ​នៅ​ប្រទេស​កម្ពុជា?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ខ្ញុំ​ពិត​ជា​ចង់​បាន​ការ​សហការ​នៅ​ប្រទេស​កម្ពុជា។ មាន​អ្នក​ស្រាវជ្រាវ និង​ស្ថាប័ន​មួយ​ចំនួន​បាន​ទាក់ទង​មក​ពួក​យើង ដើម្បី​ធ្វើ​ការ​រួម​គ្នា ពិសេស​ជួយ​បកប្រែ​ឯកសារ​ដែល​បាន​ផលិត ទៅ​ជា​ភាសា​ខ្មែរ។ មែន​ទែន​ទៅ វា​ជា​ការ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ចលនា​សង្គម។ យើង​ស្វាគមន៍​រាល់​អ្នក​ដទៃ​ទាំងអស់​ដែល​មាន​បំណង​ជួយ​កុមារ។

សម្គាល់៖ សូម​លោក​អ្នក​នាង​រង់ចាំ​អាន និង​ស្តាប់​បទសម្ភាសន៍​នេះ​បន្ត​ទៀត ដែល​ជជែក​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​លើ​សុខភាព​របស់​កុមារ នៅ​ក្នុង​ការ​ផ្សាយ​របស់​អាស៊ីសេរី នៅ​លើក​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះសង្ឃ មន្ត្រី​រាជការ​និង​ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​នាំ​គ្នា​ដាំ​កូន​ត្នោត​១៦.០០០​ដើម

$
0
0

រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​អនុក្រឹត្យ​មួយ​ជា​យូរ​មក​ហើយ ចាត់​ទុក​ដើម​ឆ្នោត គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ប្រទេស ក៏ប៉ុន្តែ​រៀង​រាល់​ឆ្នាំ​នៃ​ការ​ប្រារព្ធ​រុក្ខទិវា​ជាតិ គេ​មិន​ទាន់​ឃើញ​ធ្វើ​ពិធី​ដាំ​ដើម​ត្នោត​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​នៅ​ឡើយ​ទេ។ ចំណែក​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ខេត្ត​មួយ​ជាប់​ព្រំប្រទល់​គ្នា​នឹង​ប្រទេស​ថៃ ព្រះសង្ឃ ពលរដ្ឋ បាន​នាំ​គ្នា​ដាំ​ដើម​ត្នោត​ដើម្បី​បង្កើន​ឲ្យ​កាន់​តែ​សម្បូរ​ថែម​ទៀត​សម្រាប់​ពេល​អនាគត។

ព្រះសង្ឃ មន្ត្រី​រាជការ អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​អាជីវករ និង​យុវជន​ប្រមាណ ៣០០​នាក់​បាន​រួម​គ្នា​ដាំ​កូន​ត្នោត និង​គ្រាប់​ត្នោត​ចំនួន ១៦.០០០​ដើម​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ សង្ឃ​រុក្ខ​វ័ន្ត​នា​ភូមិសាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា។

ពួក​គេ​មាន​គោល​បំណង​ជាច្រើន​យ៉ាង​ក្នុង​ការ​រួម​គ្នា​ដាំ​កូន​ត្នោត​នោះ ដោយ​ខ្លះ​ថា ត្នោត​គឺ​ជា​និមិត្តរូប​នៃ​ប្រទេស​ខ្មែរ ហើយ​នៅ​ខេត្ត​ឧត្តរមានជ័យ ដោយសារ​តែ​ដី​ភាគច្រើន​ជា​តំបន់​ភ្នំ​មិន​សូវ​សម្បូរ​ដើម​ត្នោត និង​ខ្លះ​ទៀត​ថា​ប្រយោជន៍​នៃ​ដើម​ត្នោត​នៅ​ពេល​ដែល​វា​លូតលាស់​ធំ គឺ​អាច​ជួយ​សហគមន៍​ឲ្យ​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ ជាដើម។

អតីត​អភិបាល​រង​ខេត្ត​សៀមរាប ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​ដាំ​កូន​ត្នោត​នោះ គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ថា ត្នោត​គឺ​ជា​និមិត្តរូប​របស់​ប្រទេស​ខ្មែរ​នោះ គឺ​ជា​រឿង​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត​ដោយសារ​តែ​រូប​លោក​ជាមួយ​នឹង​លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ព្រម​ទាំង​ព្រះ​ភិក្ខុ ប៊ុន សាលួត ជា​ព្រះ​មេគណ​ខេត្ត​នោះ បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​សង្គម​ពី​សាកលវិទ្យាល័យ ផ្លរីដា (Florida) នៃ​សហរដ្ឋ​អាមេរិក ជាមួយ​គ្នា ទើប​មូល​មាត់​ថា​នឹង​ធ្វើ​អ្វី​មួយ​ទុក​ជា​អនុស្សាវរីយ៍​រួម​គ្នា។

លោក គឹម ឆៃហៀង ក៏​យល់​ថា ដោយសារ​តែ​ខេត្ត​ឧត្តរមានជ័យ ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ជាមួយ​ថៃ ហើយ​ផ្ទៃដី​ភាគច្រើន គឺ​ជា​តំបន់​ភ្នំ​មិន​សូវ​សម្បូរ​ដើម​ត្នោត ទើប​លោក​សម្រេច​ចិត្ត​យក​កូន​ត្នោត​ទៅ​ដាំ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ៖ «យើង​យល់​ថា​ត្នោត​ត្រូវ​រាជ​រដ្ឋាភិបាល​កំណត់​ថា​ជា​រុក្ខជាតិ​របស់​ជាតិ​យើង ហើយ​ទី​៣ នោះ គឺ​យើង​ចង់​បំផុស​ឲ្យ​ប្រជាពលរដ្ឋ យុវជន គាត់​ចេះ​ស្រឡាញ់​ធម្មជាតិ ជាពិសេស​គឺ​ដើម​ត្នោត»

ត្នោត​ក៏​ជា​រុក្ខជាតិ​ដែល​អាច​ជួយ​បរិស្ថាន​ឲ្យ​ស្រស់​បំព្រង ហើយ​ពេល​ខ្លះ ត្នោត​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​លើសលប់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទាញ​យក​មុខ​របរ និង​រក​កម្រៃ​ពី​វា​បាន​ផង​ដែរ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ដែល​ដឹកនាំ​ការ​ដាំ​កូន​ត្នោត​នោះ លោក ភួង លីណា មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​ត្នោត​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​ពេល​នេះ ក្រៅ​តែ​ពី​ចង់​ឲ្យ​រុក្ខជាតិ​នេះ​រីក​សាយភាយ​ពូជ​ឡើង គឺ​លោក​ក៏​មាន​បំណង​ធ្វើ​ជា​ព្រំប្រទល់​កំណត់​របស់​ព្រៃ​សហគមន៍​នោះ​ដែរ។ លោក​ថា បច្ចុប្បន្ន មន្ទីរ​បរិស្ថាន បាន​ឈាន​ទៅ​អភិរក្ស​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នេះ ដូច្នេះ​ហើយ​លោក​ក៏​ចាប់​ផ្ដើម​ដាំ​កូន​ត្នោត​នៅ​តាម​ព្រំប្រទល់​នៃ​ព្រៃ​សហគមន៍​នោះ ដើម្បី​ស្រួល​ចំណាំ​ទៅ​លើ​តំបន់​ការពារ៖ «ការ​ដាំ​ព្រោះ​យើង​ចង់​រក្សា​ជា​ព្រំ​ដី​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័ន្ត។ ព្រោះ​យើង​ដាំ​នៅ​តាម​ព្រំ​ដី បំណង​ការពារ​រក្សា​ការពារ​នូវ​ធនធាន​ធម្មជាតិ​ទាំងឡាយ»

ព្រះ​ភិក្ខុ ប៊ុន សាលួត ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័ន្ត មាន​ព្រះ​ថេរ​ដីកា​ថា ព្រះអង្គ​មាន​ការ​សប្បាយ​ព្រះទ័យ ដោយសារ​តែ​ឃើញ​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​យុវជន​ជាច្រើន ចូលរួម​ដាំ​កូន​ត្នោត​នៅ​ពេល​នេះ។ ព្រះអង្គ​មាន​សុទិដ្ឋិនិយម​ថា យុវជន និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ចាប់​ផ្ដើម​យល់​ដឹង​អំពី​តម្លៃ​ព្រៃឈើ និង​បរិស្ថាន ហើយ​ទើប​ខ្លះ​ហ៊ាន​ទាំង​ចំណាយ​លុយ​កាក់​ទិញ​ម្ហូប​អាហារ​មក​ចែក​គ្នា​ទទួល​ទាន​ក្នុង​ពេល​ចូលរួម​ដាំ​កូន​ត្នោត​នេះ​ផង៖ «អ៊ីចឹង​ហើយ​អាត្មា​សង្ឃឹម​ថា​ការ​ដាំ​កូន​ត្នោត​នោះ អាច​នឹង​មាន​ការ​ដុះ​លូតលាស់​ពី ៥០ ទៅ ៦០%។ អាត្មា​សប្បាយ​ចិត្ត ដោយ​ឃើញ​ញាតិញោម​យល់​ច្រើន​អំពី​តម្លៃ​ព្រៃឈើ»

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​ការ​ដាំ​កូន​ត្នោត​នោះ​ដែរ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ចលនា​ដាំ​កូន​ត្នោត​នេះ ពីព្រោះ​តែ​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​ត្នោត​នោះ​នឹង​បាន​ផល​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា ត្នោត​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្បែរ​នោះ ក្នុង​ការ​ទាញ​យក​ផល​ពី​វា​ដើម្បី​ប្រកប​មុខ​របរ និង​រក​កម្រៃ​ចិញ្ចឹម​ជីវិត៖ «អូ! ច្រើន​ណាស់ រាប់​មិន​អស់​ទេ ទាំង​ទឹក​របស់​វា​យក​ទៅ​ធ្វើ​ស្ករ ធ្វើ​ទឹក​ត្នោត​ជូរ ធាង​របស់​វា​យក​ទៅ​ធ្វើ​ជា​អំបោស ស្លឹក​យក​ទៅ​ប្រក់​ផ្ទះ ហើយ​គ្រាប់​ខ្ចី​របស់​វា​យក​ទៅ​ធ្វើ​បង្អែម ឯ​ផ្លែ​ទុំ​យក​ទៅ​ធ្វើ​នំ ជាដើម»

អ្នក​ដែល​ចូលរួម​ដាំ​កូន​ត្នោត​ជាច្រើន​នាក់​យល់​ថា នេះ​អាច​ជា​លើក​ដំបូង​ដែល​មាន​ចលនា​នាំ​គ្នា​ដាំ​កូន​ត្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ដើម​ត្នោត​ជា​រុក្ខជាតិ​តំណាង​ឲ្យ​ប្រទេស​មក ពីព្រោះ​ជា​រៀង​រាល់​ថ្ងៃ គេ​ឃើញ​តែ​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​ដាំ​កូន​ឈើ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ប្រារព្ធ​ការ​ដាំ​កូន​ត្នោត​នៅ​តំបន់​ណា​មួយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ប្ដេជ្ញា​ទាក់ទាញ​ទេសចរ​ទៅ​កម្សាន្ត​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក

$
0
0

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​កំពង់ធំ បញ្ជាក់​ថា នឹង​ខិតខំ​ថែរក្សា​សំណង់​ប្រវត្តិសាស្ត្រ​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​រមណីយដ្ឋាន​បុរាណ​នេះ នឹង​កាន់​តែ​កើន​ឡើង​ទ្វេដង ពិសេស​ក្រោយ​ពេល​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។

អាជ្ញាធរ​ខេត្ត​កំពង់ធំ និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​មោទនភាព​ក្រោយ​ពេល​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ពួក​គេ​យល់​ថា ការ​ដាក់​បញ្ចូល​នេះ មិន​គ្រាន់​តែ​លើក​មុខ​មាត់ និង​កិត្តិយស​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​តាម​រយៈ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​មួយ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​ទាំង​ក្ដី​រីករាយ​ចំពោះ​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល​សម្រេច​បាន​ពេល​នេះ ថា​ខាង​លោក​នឹង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ដើម្បី​ថែរក្សា​តំបន់​មួយ​នេះ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៖ «កំណើន​ភ្ញៀវ​ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់ ហើយ​បើ​សិន​ជា​យើង​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​បន្ថែម​ទៀត ប្រជាពលរដ្ឋ​យើង​នៅ​ទីនេះ​កាន់​តែ​មាន​មុខ​របរ​តាម​រយៈ​វិស័យ​ទេសចរណ៍»

ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO) ប្រជុំ​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ក្រាកូស (Krakow) ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ថា វា​ជា​មោទនភាព​របស់​ជាតិ និង​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បំពេញ​ការងារ​នេះ​រហូត​ទទួល​បាន​ជោគជ័យ។ អភិបាល​ខេត្ត​រូប​នេះ​ប្ដេជ្ញា​ថា នឹង​ចូលរួម​ថែរក្សា​ការពារ​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​ប្ដេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ ពិសេស​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៖ «ធ្វើ​អប់រំ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ក៏ដូចជា​ប្រជា​សហគមន៍​នៅ​ទីនោះ ធ្វើ​ម៉េច​ចូលរួម​ក្នុង​ការ​ថែរក្សា​ប្រាសាទ​ឲ្យ​តម្លៃ​ទៅ​លើ​វត្ថុ​របស់​យើង​ហ្នឹង»

ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​ប្រាសាទ​បុរាណ​ខ្មែរ​ទី​បី​ហើយ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់​ពី​ប្រាសាទ​អង្គរវត្ត​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ ដាក់​បញ្ចូល​កាល​ពី​ឆ្នាំ​២០០៨។

រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសានបុរៈ ឬ​ឥសានបុរី ក្នុង​រាជ្យ​ព្រះបាទ ឥសានវរ្ម័នទី១ នា​ដើម​សតវត្ស​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣​ប្រាសាទ)

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក កាល​ពី​ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​ជាង ១២​ម៉ឺន​នាក់ (១២៥.១៨៦​នាក់)។ ចំណែក​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​ជិត ១៤​ម៉ឺន​នាក់ (១៣៨.០១២​នាក់)។ ចំនួន​នេះ​បង្ហាញ​ថា គ្រាន់​តែ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​កើន​ឡើង​ជាង ១​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ព្រម​ទាំង​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ។ យ៉ាង​នេះ​ក្តី លោក​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល និង​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ពីព្រោះ​លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​តាម​ជនបទ​ក្នុង​ខេត្ត​កំពង់ធំ មួយ​ចំនួន មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។

លើស​ពី​នេះ លោក ឈួម រុណ ស្នើ​ឲ្យ​បង្កើន​កិច្ច​ការពារ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ពីព្រោះ​កន្លង​ទៅ​ធ្លាប់​មាន​ករណី​លួច​កាប់​ឈើ ការ​ចាប់​សត្វ និង​រាន​ដី​ព្រៃ ជាដើម។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ផ្លូវ​ធ្វើ​ដំណើរ​ឲ្យ​បាន​ស្អាត សន្តិសុខ​ល្អ​ប្រសើរ ហើយ​ពលរដ្ឋ​ម្ចាស់​ស្រុក គប្បី​ត្រៀម​ខ្លួន​ជា​មុន ពីព្រោះ​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កាន់​តែ​ច្រើន នឹង​បង្កើត​ការងារ​ដល់​ពួក​គាត់​កាន់​តែ​ច្រើន​ដូច​គ្នា៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​គ.ជ.ប​បង្ហាញ​មោទនភាព​ចំពោះ​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤

$
0
0

ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បង្ហាញ​មោទនភាព​ដែល​ស្ថាប័ន​មួយ​នេះ​អាច​រៀបចំ​ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ និង​រៀបចំ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ទទួល​បាន​ជោគជ័យ និង​មាន​ការ​គាំទ្រ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ស៊ិក ប៊ុនហុក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កក្កដា ថា នឹង​ខិតខំ​កែលំអ​នូវ​ចំណុច​ខ្វះខាត ឬ​ចំណុច​អវិជ្ជមាន​ដែល គ..ប មិន​ទាន់​អនុវត្ត​បាន​ឲ្យ​បាន​ច្រើន​ទៀត ដើម្បី​ឲ្យ​ការងារ​រៀបចំ​ការ​បោះឆ្នោត​នា​បណ្ដា​ឆ្នាំ​ខាង​មុខៗ​មាន​ដំណើរការ​ល្អ និង​រលូន​ថែម​ទៀត។

លោក ស៊ិក ប៊ុនហុក បង្ហាញ​មោទនភាព​ដែល​ស្ថាប័ន គ..ប ទើប​ចាប់​កំណើត​ជាង ២​ឆ្នាំ បាន​បំពេញ​តួនាទី​រៀបចំ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​រៀបចំ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ ពិសេស​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ផ្ញើ​សារ​គាំទ្រ​លទ្ធផល​នៃ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​បាន​ល្អ តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ។

ប្រធាន គ..ប អះអាង​ថា នឹង​ខិតខំ​ដឹកនាំ ឬ​កែលំអ​នូវ​ចំណុច​អវិជ្ជមាន​ដែល​ស្ថាប័ន​នេះ​ខ្វះខាត បន្ទាប់​ពី​ទទួល​បាន​របាយការណ៍ និង​សំណូមពរ​ពី​ផ្នែក​ពាក់ព័ន្ធ​ដាក់​ជូន​មក គ..ប ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដោយ​មាន​ការ​ចូលរួម​ដោយ​តំណាង​ស្ថានទូត តំណាង​អង្គការ​សហប្រជាជាតិ តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​ជាតិ អន្តរជាតិ និង​តំណាង​ស្ថាប័ន គ..ប មក​ពី ២៥​រាជធានី-ខេត្ត​នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា៖ «យើង​មក​ជួបជុំ​គ្នា​នៅ​ថ្ងៃ​នេះ ស្នើ​ឲ្យ​បង​ប្អូន​ទាំងអស់​គ្នា​មក​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ចែក​រំលែក​នូវ​បទពិសោធន៍​ទាំង​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ដែល​យើង​មាន ដើម្បី​ជំរុញ​ឆ្ពោះ​ឲ្យ​ការងារ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៧ កាន់​តែ​មាន​សុក្រឹតភាព​ជាង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល និង​ស្ថាប័ន គ..ប ខ្លួន​ឯង រក​ឃើញ​ថា គ..ប នៅ​មាន​ចំណុច​ខ្វះខាត ឬ​អវិជ្ជមាន​មួយ​ចំនួន​ដែល​ត្រូវ​កែលំអ ដើម្បី​ឈាន​ទៅ​អនុវត្ត​ការងារ​រៀបចំ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​បណ្ដា​អាណត្តិ​ខាង​មុខ អនុវត្ត​បាន​ល្អ មាន​ប្រសិទ្ធភាព និង​មាន​ជំនឿ​ទុក​ចិត្ត​ខ្ពស់។

តំណាង​ស្ថាប័ន គ..ប មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​លើក​ឡើង​នៅ​ក្នុង​សន្និបាត ដោយ​បាន​លើក​យក​ចំណុច​ខ្វះខាត​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ជួប​ប្រទះ ដាក់​ជូន​ថ្នាក់​ដឹកនាំ គ..ប ពិនិត្យ​ពិចារណា​រួម​មាន ស្នើ​ឲ្យ​ជួយ​បញ្ជូន​គ្រូ​ជំនាញ​ចុះ​បញ្ជី​ឈ្មោះ​តាម​កុំព្យូទ័រ និង​គ្រូ​ឯកទេស​ច្បាប់​បោះឆ្នោត ជាដើម ចុះ​ពង្រឹង ឬ​អប់រំ​ដល់​មន្ត្រី​រៀបចំ​ការងារ​បោះឆ្នោត​នៅ​តាម​ខេត្ត​នីមួយៗ​ឲ្យ​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។ ជាង​នេះ ក្រុម​ពិភាក្សា​ក៏​បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ស្នើ​ឲ្យ​ជួយ​ចេញ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ឲ្យ​ពួក​គេ​ងាយ​ចុះ​ឈ្មោះ​បោះឆ្នោត។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី ដែល​ជា​អតីត​សមាជិក «បន្ទប់​ស្ថានការណ៍» ផ្តល់​អនុសាសន៍​ថា ការ​រៀបចំ​ការ​បោះឆ្នោត​របស់ គ..ប នៅ​លើក​ក្រោយ នឹង​កាន់​តែ​ប្រសើរ ប្រសិន​បើ គ..ប ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ស្ដីពី​ការ​បោះឆ្នោត ពិសេស​នៅ​តាម​តំបន់​ដាច់ស្រយាល សម្របសម្រួល​ការ​សហការ​របស់​អាជ្ញាធរ​ក្នុង​កិច្ច​ការងារ​អប់រំ​ផ្សព្វផ្សាយ ពង្រឹង​ភាព​ស្មើ​គ្នា​របស់​គណបក្ស​នយោបាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន និង​ពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​រៀបចំ​ពិធី​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​សម្បត្តិ​ពិភពលោក

$
0
0

រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ល្ងាច​ថ្ងៃ​ទី១៧ កក្កដា ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក

ពិធី​នេះ​​មាន​ការ​ចូលរួមដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អ្នក​មុខ​អ្នក​ការ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​នាក់។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ដោយ​កំណត់​យក​ថ្ងៃ​ទី១០ ខែ​កក្កដា រៀងរាល់​ឆ្នាំ ប្រារព្ធ​ទិវា​នៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទនេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ត្រូវ​ចូលរួម​ធ្វើ​កិច្ចការ​រួម​គ្នា​បន្ត​ទៀត ដើម្បី​ស្នើ​ដាក់​បញ្ចូល​ប្រាសាទ​កោះ​កេរ្តិ៍ ប្រាសាទ​បន្ទាយឆ្មារ និង​តំបន់​ភ្នំ​គូលែន​ជាដើម ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៅ​ថ្ងៃ​មុខ។

ក្រៅ​ពី​នេះ​លោក​ ហ៊ុន សែន ក៏​​អំពាវនាវ​​ពលរដ្ឋឲ្យ​ពិនិត្យ​មើល​ថា តើ​គណបក្ស​នយោបាយ​ណាមួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ដឹកនាំ​ប្រទេស​ប្រកបដោយ​សន្តិភាព ដើម្បី​ជំរុញ​ការ​ការពារ និង​លើក​ស្ទួយ​វិស័យ​វប្បធម៌​របស់​កម្ពុជា ខណៈ​ដែល​លោក​អះអាង​ថា នេះ​ជា​កិច្ច​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ផ្ទាល់។

តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូណេស្កូ (UNESCO) កាល​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៧ នា​ទីក្រុង​ក្រាកូវ (Cracow) ប្រទេស​ប៉ូឡូញ (Poland) បន្ទាប់​ពី​កម្ពុជា​បាន​ស្នើ​អង្គការ​យូណេស្កូ​ពិនិត្យ​ដាក់​តំបន់​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​២០០៩។

បច្ចុប្បន្ន​កម្ពុជា​មាន​សម្បត្តិ​វប្បធម៌​​ទាំងរូបី និងអរូបី ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ​ទទួល​ស្គាល់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មាន​ដូចជា តំបន់​ប្រាសាទ​អង្គរ ប្រាសាទ​ព្រះវិហារ ចាប៉ីដងវែង ល្ខោន​ស្រមោល​ស្បែកធំ ​របាំ​ព្រះរាជ្យទ្រព្យ​ និង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​នៅ​ពេល​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ឃុំ​ស្រែគរ​និង​ក្បាលរមាស​នៅ​តែ​អះអាង​ថា​បន្ត​រស់នៅ​ភូមិ​ចាស់​ទោះ​ជា​កម្ពស់​ទឹក​កើន​ឡើង

$
0
0

គិត​ត្រឹម​ថ្ងៃ​ទី​១៧ កក្កដា ជា​ថ្ងៃ​ទី​បី​ដែល​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខែត្រ​ស្ទឹងត្រែង បាន​បិទ​ទ្វារ​ទឹក​សាកល្បង ដើម្បី​អនុវត្ត​គម្រោង​បង្កើត​ថាមពល​អគ្គិសនី។ ចំណែក​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ អះអាង​ថា បើ​ទោះ​ជា​កម្ពស់​ទឹក​កំពុង​កើន​ឡើង​ជា​បន្តបន្ទាប់​ក្តី អ្នក​ភូមិ​នៅ​តែ​បន្ត​រស់នៅ​ភូមិ​ចាស់​ដដែល។ ដោយឡែក​តំណាង​ក្រុមហ៊ុន​អះអាង​ថា កម្ពស់​ទឹក​នឹង​លិចលង់​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ភូមិ​កំណើត​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស បាន​ត្រៀម​ជញ្ជូន​សម្ភារៈ​ចេញ​ពី​ភូមិ​ចាស់​រៀងៗ​ខ្លួន ហើយ​ពួក​គាត់​ក៏​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​លំនៅឋាន​ដែរ ដោយ​ខ្លាចក្រែង​ទឹក​លិច។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ លោក ដែង មួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា លោក​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​នៅ​បណ្ដោះអាសន្ន បើ​ទឹក​លិចលង់​លំនៅឋាន ហើយ​ក៏​បាន​ត្រៀម​សម្ភារៈ និង​គ្រឿង​ហូប​ចុក​មួយ​ចំនួន។ លោក​ថា បច្ចុប្បន្ន​កម្ពស់​ទឹក​នៅ​មិន​ទាន់​ឡើង​ខ្ពស់​លិច​ផ្ទះ​ពលរដ្ឋ​នៅ​ឡើយ​ទេ។ យ៉ាង​ណា លោក​ថា​បើ​ទឹក​នៅ​បន្ត​កើន​ប្រហែល ២​ម៉ែត្រ​ទៀត នឹង​លិចលង់​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ស្រែគរ៖ «ពិបាក​ហ្នឹង​ហើយ ពី​មុន​វា​មិន​ធ្លាប់​ធ្វើ​ចឹង វា​ត្រូវ​តែ​ពិបាក​ហើយ។ ទឹក​ត្រឹម​ណា ពួក​ខ្ញុំ​ថយ​ត្រឹម​ហ្នឹង បើ​ថា​ទឹក​ដល់​ផ្លូវ​ធំ ពួក​ខ្ញុំ​ទៅ​នៅ​ផ្លូវ​ធំ។ បើ​ថា​លិច​នោះ​ទៀត មាន​តែ​ថា​ទៅ​នៅ​ភ្នំ​ក្រឡាពស់»

លោក ដែង មួន បារម្ភ​ថា កុមារ និង​យុវជន​រស់នៅ​ភូមិ​ចាស់​ភាគច្រើន​បោះបង់​ការ​សិក្សា ដោយសារ​តំបន់​ពួក​គាត់​រស់នៅ សាលា​ពុំ​មាន​គ្រូបង្រៀន ហើយ​អ្នក​ភូមិ​ភាគច្រើន​ខកខាន​មិន​អាច​ធ្វើ​កសិកម្ម​ដោយ​ខ្លាចក្រែង​ទឹក​លិចលង់។

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរ​ចាស់។ ក្រុមហ៊ុន​ចាត់​ទុក​ការ​បិទ​ទ្វារ​ទឹក​សាកល្បង គឺ​ជា​ទិសដៅ​នៃ​ការ​អនុវត្ត​គម្រោង ហេតុ​នេះ​ដើម្បី​បញ្ចៀស​ចលាចល​ណា​មួយ ទាមទារ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ភូមិ។

តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​គោល​នយោបាយ​ដោះដូរ​សំណង​រួច​ហើយ ក៏ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​យល់ព្រម​ទទួល​សំណង ហើយ​ក្រុមហ៊ុន​បាន​ត្រៀម​ផ្ទះ​សម្រាប់​អ្នក​ភូមិ ព្រម​ទាំង​រក​មធ្យោបាយ​មួយ​ចំនួន​ត្រៀម​សង្គ្រោះ​ពួក​គាត់។ លោក​ពន្យល់​ថា ការ​បិទ​ទ្វារ​ទឹក​សាកល្បង​ក្នុង​មួយ​ថ្ងៃ កម្ពស់​ទឹក​នឹង​ឡើង​កម្ពស់​មួយ​ម៉ែត្រ ហើយ​រហូត​មក​ទល់​ពេល​នេះ កម្ពស់​ទឹក​បាន​កើន​ឡើង ៦០​ម៉ែត្រ​ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។

លោក​បន្ត​ថា ក្រុមហ៊ុន​នៅ​បន្ត​បិទ​រហូត​ដល់​កម្ពស់ ៦៨​ម៉ែត្រ និង​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​មន្ត្រី​បច្ចេកទេស​ត្រួត​ពិនិត្យ​បញ្ហា​នានា​សិន មុន​សម្រេច​បិទ​ទ្វារ​ទឹក​រហូត​ដល់ ៧២​ម៉ែត្រ។ លោក​អះអាង​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​រហូត​ដល់ ៧២​ម៉ែត្រ នឹង​បង្ក​ឲ្យ​លិចលង់​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់៖ «ខាង​អាំងស៊ីញ័រ (វិស្វករ) គេ​មើល​បច្ចេកទេស​ផ្សេងៗ តើ​វា​មាន​លិច​ត្រង់​ណា​អត់​ចឹង ហើយ​នឹង​បន្ត​ការ​បិទ​រហូត​ដល់ ៧២​ម៉ែត្រ បន្ទាប់​មក​នឹង​មើល​មួយ​សា​ទៀត បន្ទាប់​មក​បាន​យើង​មើល​ពលរដ្ឋ​ដែល​នៅ​សេសសល់​ហ្នឹង​ដែរ»

លោក អ៊ុំ រ៉េត បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ ឲ្យ​អ្នក​ភូមិ​ចាកចេញ​ពី​ភូមិ​កំណើត​ដោយ​បង្ខំ និង​ហិង្សា។ លោក​ចាត់​ទុក​ការ​លើក​ឡើង​នេះ ថា​ជា​ការ​មួលបង្កាច់​គ្មាន​ការពិត។ លោក​ថា ក្រុមហ៊ុន​បាន​បន្ទន់​ឥរិយាបថ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្សព្វផ្សាយ​គោល​នយោបាយ​ផ្តល់​សំណង​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «ព្រោះ​រាល់​ថ្ងៃ​នេះ យើង​ធ្វើ​ការ​ថ្នម​ពលរដ្ឋ​ទៅ​ទៀត ដោយសារ​យើង​មិន​ចង់​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ចឹង»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង លើក​ឡើង​ថា អាជ្ញាធរ​ខែត្រ​មាន​ផែនការ​អន្តរាគមន៍​ជួយ​ពលរដ្ឋ និង​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ប្រចាំ​ការ​ឈរ​ជើង​តាម​គោលដៅ​នីមួយៗ ដើម្បី​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ និង​ដឹក​ជញ្ជូន​សម្ភារៈ។ លើស​ពី​នេះ អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​លំនៅឋាន​ត្រៀម​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​ជាង ១០០​គ្រួសារ ហើយ​ក្នុង​ករណី​ពលរដ្ឋ​បំបែក​គ្រួសារ អាជ្ញាធរ​ខែត្រ​បាន​រៀបចំ​គោល​នយោបាយ​ផ្តល់​សំណង​រួច​ហើយ៖ «ពាក្យ​ថា​ផែនការ​អន្តរាគមន៍ គេ​និយាយ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​ឆ្លើយតប​ករណី​ដោះស្រាយ​បន្ទាន់​ហ្នឹង»

រហូត​មក​ទល់​ពេល​នេះ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ជិត​រួច​រាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ១២៤​គ្រួសារ និង​ឃុំ​ក្បាលរមាស ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ

$
0
0

ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​ខួប ៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ​មិន​មាន​ការ​រៀបចំ​ពិធី​អ្វី​នោះ​ទេ គឺ​មាន​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប៉ុណ្ណោះ ដោយ​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​យក​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។

ក្នុង​ឱកាស​ខួប ៥​ឆ្នាំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន “បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ ធ្វើ​តាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ”។ គណបក្ស​នេះ​ប្រកាស​ថា ខ្លួន​បាន “អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នីតិរដ្ឋ និង​គោល​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស” ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បាន​ប្រើ​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា “រួបរួម​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សង្គ្រោះ​ជាតិ”។ ចំណែក​ឯ​លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​នេះ​វិញ មិន​ឃើញ​មាន​ការ​ថ្លែង​សារ​ណា​មួយ​អំពី​គណបក្ស​ដែល​លោក​ធ្លាប់​គ្រប់គ្រង​ជាង ៤​ឆ្នាំ​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ឃើញ​ថា រយៈកាល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ដោយសារ​គណបក្ស​នេះ​យក​ចំណុច​ខ្សោយ​របស់​បក្ស​កាន់​អំណាច ទៅ​ធ្វើ​ជា​ចំណុច​ខ្លាំង​របស់​ខ្លួន។ លោក​ថា នេះ​ជា “នយោបាយ​អរិភាព” ដែល​មាន​ន័យ​ថា​នយោបាយ​នៃ​ភាព​ជា​សត្រូវ​នឹង​គ្នា ហើយ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​នោះ​ឡើយ«ដែល​ខ្ញុំ​វាយ​តម្លៃ​ថា​ការ​ប្រកួត​ប្រជែង​មិន​ផ្អែក​លើ​លទ្ធិប្រជាធិបតេយ្យ គឺ​នៅ​ត្រង់​ថា គាត់​មួលបង្កាច់​សភាពការណ៍។ តាម​ពិត ស្នាដៃ​គាត់​អត់​មាន គាត់​យក​ចំណុច​ខ្សោយ និង​ការ​ខ្វះខាត​របស់​គណបក្ស​កាន់​អំណាច ទៅ​ធ្វើ​ជា​ចំណុច​ខ្លាំង និង​ជា​គុណ​សម្បត្តិ​របស់​គាត់​ទៅ​វិញ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា បាន​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​ជា​សម្ពន្ធភាព​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​បង្កើត​ទៅ​ជា​គណបក្ស​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​ថ្មី​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ ៥៥​អាសនៈ ទល់​នឹង ៦៨​អាសនៈ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​អំណាច​ជាង ៣​ទសវត្ស។ ក៏ប៉ុន្តែ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​ទៅ​ហើយ​នោះ បែរ​ជា​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​តាម​ផ្លូវ​តុលាការ ការ​ចាប់​ដាក់​ពន្ធនាគារ ការ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ការ​វាយ​ដំ​ដោយ​ហិង្សា​ប្រព្រឹត្ត​ដោយ​ក្រុម​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ។

ការ​វិវឌ្ឍន៍​ចុង​ក្រោយ​បំផុត គឺ​ការ​កែប្រែ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​រារាំង​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ដោយ​ប្រញាប់ប្រញាល់​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​រួច​ទៅ​ហើយ​ក្តី។

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ នឹង​ត្រូវ​ព្រឹទ្ធសភា​លើក​យក​ទៅ​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា មុន​នឹង​បញ្ជូន​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​បន្ទាប់​មក​ទៀត​ទៅ​អង្គ​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​ឡាយ​ព្រះហស្តលេខា។

លោក សុខ ឥសាន បាន​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​មាន​សុពលភាព​អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ ហើយ​ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។

ហេតុ​ដូចនេះ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ថ្មី​នេះ នឹង​ក្លាយ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​រូប​នេះ ជាមួយ​នឹង​គណបក្ស​ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក កឹម សុខា កាល​ពី ៥​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា លោក សម រង្ស៊ី នៅ​តែ​អាច​ប្រើប្រាស់​មធ្យោបាយ​បណ្ដាញ​សង្គម ដូចជា​ហ្វេសប៊ុក និង​ធ្វីតធឺ (Twitter) ជាដើម ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ក៏​នៅ​តែ​អាច​ទាក់ទង​ជា​លក្ខណៈ​បុគ្គល​ក្រៅ​ផ្លូវការ​ជាមួយ​សមាជិក​សមាជិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា លោក សម រង្ស៊ី នៅ​តែ​ជា​តួអង្គ​នយោបាយ​មួយ​ដ៏​មាន​ឥទ្ធិពល ដោយសារ​លោក​មាន​ប្រវត្តិ​ចេញ​មុខ​តស៊ូ​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ភាព​ក្លាហាន​នៃ​ការ​រិះគន់​ចំៗ​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ព្រម​ទាំង​ការ​ឲ្យ​តម្លៃ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ឥទ្ធិពល​របស់​លោក«ក្នុង​ករណី​ដែល​សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈប់​ឲ្យ​តម្លៃ​ទៅ​លើ​លោក សម រង្ស៊ី នោះ ទើប​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ត្រូវ​បញ្ចប់ ក៏ប៉ុន្តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ឲ្យ​តម្លៃ ខ្ញុំ​ឃើញ​ថា​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី នឹង​មិន​បញ្ចប់​នោះ​ទេ»

ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ វិញ បណ្ឌិត ចាន់ វិបុល មើល​ឃើញ​ថា ក្នុង​រយៈកាល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រួម​ចំណែក​ច្រើន​ដែរ​សម្រាប់​ផល​ប្រយោជន៍​ជាតិ។ នោះ គឺ​ការ​ពង្រីក​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រម​ទាំង​ការ​ពង្រីក​អំណាច​នយោបាយ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​ត្រូវ​កែលំអ«ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​នៃ​ឥរិយាបថ​នយោបាយ អ្វី​ដែល​ជា​ការ​កែប្រែ​ដ៏​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​កុំ​បន្ត​ការ​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល​លើ​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច។ គណបក្ស​សង្គ្រោះ​ជាតិ គួរ​ពិនិត្យ​ឡើង​វិញ​ចំពោះ​រចនាសម្ព័ន្ធ​របស់​ខ្លួន ជាពិសេស​គួរ​ដាក់​បញ្ចូល​អ្នក​ដែល​មាន​ចំណេះ​ដឹង អ្នក​ដែល​មាន​គំនិត​ច្រើន​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ។ គាត់​គួរ​តែ​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​ផ្សេង​ដែល​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ច្បាស់​អំពី​គោល​នយោបាយ​របស់​ខ្លួន»

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ជឿជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​កែលំអ និង​បំពេញ​ចំណុច​ខ្វះខាត​ទាំងនេះ​បាន គណបក្ស​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នក​ដែល​មិន​មែន​ជា​សមាជិក​របស់​គណបក្ស ហើយ​ពេល​នោះ​ហើយ​ដែល​លទ្ធផល​បោះឆ្នោត​នឹង​ត្រូវ​ផ្អៀង​ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ៖ ការ​វាយ​កម្ទេច​អគារ​ប៊ូឌីង​ត្រូវការ​ចំណាយ​ពេល​៤​ខែ

$
0
0

ក្រោយ​ពេល​ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​សំណង​ដល់​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ជិត ៥០០​គ្រួសារ​បាន​សម្រេច​ទាំងស្រុង​រួច​ហើយ ការងារ​បន្ទាប់ គឺ​វាយ​កម្ទេច​អគារ​ចោល។ ក្រុម​មន្ត្រី​ជំនាញ​អះអាង​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល ៤​ខែ ដើម្បី​វាយ​កម្ទេច​អគារ​ប៊ូឌីង​ទាំងស្រុង។

ថ្ងៃ​ទី​១៧ ខែ​កក្កដា ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស។ ក្រុម​មន្ត្រី​ក្រសួង​ដែនដី និង​តំណាង​ក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) របស់​ជប៉ុន ពលរដ្ឋ​រស់នៅ​ប៊ូឌីង និង​អ្នក​ពាក់ព័ន្ធ​ប្រមាណ ៣០​នាក់ នាំ​គ្នា​រៀបចំ​ពិធី​ក្រុង​ពាលី​នៅ​លើ​ដំបូល​អគារ​ប៊ូឌីង សុំ​ទឹក​សុំ​ដី​តាម​ទំនៀមទម្លាប់​ខ្មែរ មុន​នឹង​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ។

អ្នក​ជំនាញ​ផ្នែក​វាយ​កម្ទេច​អគារ​នៃ​ក្រុមហ៊ុន​ពិស្ណុការ (PISNOKA) លោក ហេង ប៊ុននី ដែល​ទទួល​បាន​សិទ្ធិ​វាយ​កម្ទេច​អគារ​ប៊ូឌីង ឲ្យ​ដឹង​ថា ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​គ្រាន់​តែ​សម្អាត​ទីធ្លា​អគារ ធ្វើ​របង​ហ៊ុមព័ទ្ធ​បរិវេណ។ លោក​ថា សកម្មភាព​វាយ​កម្ទេច​អាច​នឹង​ចាប់​ផ្ដើម​យ៉ាង​ហោច​ណាស់​មួយ​អាទិត្យ​ទៀត។ លោក​ពន្យល់​ថា ដើម្បី​សុវត្ថិភាព​អ្នក​រស់នៅ​ជុំវិញ ចាំបាច់​ត្រូវ​ឲ្យ​គ្រឿងចក្រ​ច្របាច់​បំបែក​ទម្លាក់​ចុះ​បំណែក​សំណង់ និង​មាន​បាញ់​ទឹក​ផង ដើម្បី​ការពារ​កុំ​ឲ្យ​ធូលី​ហុយ៖ «ត្រូវការ​លឿន​រយៈ​បី​បួន (ខែ) ហ្នឹង ធ្វើ​កម្លាំង​មិន​បាន​ទេ ត្រូវ​គ្រឿងចក្រ ហើយ​គ្រឿងចក្រ​ហ្នឹង​បើ​ប្រើ​គ្រឿង​ធំៗ​ម៉ង អត់​បាន​ទេ»

ថ្ងៃ​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ​នេះ​ដែរ ឃើញ​មាន​គ្រឿងចក្រ​សម្រាប់​វាយ​កម្ទេច​អគារ​ប្រមាណ ៤​គ្រឿង​ដាក់​តម្រៀប​គ្នា​នៅ​មុខ​អគារ ក្រៅ​ពី​នេះ​ក៏​មាន​របង​បារ៉ាស់​ដែល​ដាក់​បម្រាម​គ្មាន​ភារកិច្ច​ហាម​ចូល​នៅ​បរិវេណ​នេះ​ដែរ។ ដោយឡែក​ក្រុម​ពលរដ្ឋ ៧​គ្រួសារ​ដែល​ទើប​យល់ព្រម​ចាកចេញ មិន​ទាន់​រើ​អីវ៉ាន់​ចេញ​ពី​បន្ទប់​អស់​នៅ​ឡើយ​ទេ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​ដែនដី លោក បេងហុង សុជាតិ ខេមរ៉ូ ឲ្យ​ដឹង​ថា ក្រសួង​ទុក​ពេល​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​ពលរដ្ឋ​ដែល​រើ​អីវ៉ាន់​មិន​ទាន់​រួច​រាល់។ មន្ត្រី​ជំនាញ​រូប​នេះ​អះអាង​ថា ការ​វាយ​កម្ទេច​អគារ​នេះ​ធ្វើ​តាម​បច្ចេកទេស​ទំនើប ការពារ​សំឡេង​រំខាន ការពារ​ធូលី​ហុយ គោរព​ម៉ោង​ពេល មិន​ឲ្យ​រំខាន​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​នេះ​ទេ៖ «មាន​ពី​ដំណាក់កាល​មួយ​គាត់​លក់ លក់​ហ្នឹង​បាន​មួយ​រយ​ភាគរយ​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ទី​២ គឺ​អ្នក​ចាកចេញ ហើយ​អ្នក​ចាកចេញ​នៅ​តែ​សល់​បួន ឬ​ប្រាំ​គ្រួសារ​ទេ​ដែល​គាត់​នឹង​រើ​បណ្ដើរៗ»

តាម​គម្រោង ទឹកប្រាក់​វិនិយោគ​ប្រមាណ ៨០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) របស់​ជប៉ុន នឹង​អភិវឌ្ឍ​អគារ​ប៊ូឌីង​ទៅ​ជា​អគារ​ទំនើប​មាន​កម្ពស់ ២១​ជាន់ ដែល​ត្រូវការ​ពេលវេលា​សាងសង់​ប្រមាណ ៤​ឆ្នាំ។ ពលរដ្ឋ​ជិត ៥០០​គ្រួសារ​រស់នៅ​អគារ​នេះ យល់ព្រម​ចាកចេញ​ដែល​ទទួល​សំណង​នៃ​ការ​លក់​បន្ទប់​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៧​គ្រួសារ​ដែល​ចាកចេញ​ក្រោយ​គេ ព្រោះ​រង់ចាំ​សុំ​សំណង​បន្ថែម លោកស្រី ឈុំ សាគន ឲ្យ​ដឹង​ថា លោកស្រី​មិន​ទាន់​រើ​អីវ៉ាន់​ចេញ​អស់​នៅ​ឡើយ។ ស្ត្រី​ដែល​រស់នៅ​អគារ​ប៊ូឌីង​រយៈពេល​ជាង ៣០​ឆ្នាំ ប្រាប់​ថា ថវិកា​ដែល​លក់​បន្ទប់​អាច​ធ្វើ​ឲ្យ​លោកស្រី​ទិញ​ផ្ទះ​ល្វែង​មួយ​កន្លែង​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ៖ «ដល់​ឥឡូវ​ខាង​ក្រុមហ៊ុន​គាត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​អាច​ទិញ​ផ្ទះ​បាន ចា៎! សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សប្បាយ​ចិត្ត ឯកឧត្តម ជា សុផារ៉ា គាត់​ដោះស្រាយ​ទៅ​បាន​រលូន»

ទាក់ទង​ការ​ចាកចេញ​ពី​អគារ​ប៊ូឌីង​នេះ​ដែរ ក្រុម​សិល្បៈ​ដែល​រស់នៅ​ទីនេះ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា និង​ក្រុមហ៊ុន​វិនិយោគ នៅ​ពេល​អគារ​កើត​ចេញ​ជា​រូបរាង​នៅ​លើ​ទឹក​ដី​ចាស់​នេះ រៀបចំ​ផ្នែក​ណា​មួយ​នៃ​អគារ​ឲ្យ​ក្រុម​សិល្បៈ ជាពិសេស​សិល្បៈ​បុរាណ​ខ្មែរ អាច​សម្ដែង​នៅ​ទីនេះ​បាន។

ឆ្លើយតប​សំណើ​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​ដែនដី លោក បេងហុង សុជាតិ ខេមរ៉ូ ប្រាប់​ថា រដ្ឋមន្ត្រី​ក្រសួង​ដែនដី បាន​ឃើញ​សំណើ​នេះ និង​បាន​បញ្ជូន​ទៅ​ក្រុមហ៊ុន អារ៉ាកាវ៉ា ដើម្បី​សម្រេច។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ក្រុមហ៊ុន​ជប៉ុន អាច​នឹង​យល់ព្រម​លើ​សំណើ​នេះ ព្រោះ​លោក​ថា ក្រុមហ៊ុន​នេះ​យក​គោលការណ៍​សង្គម​ជា​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​តុលាការ​រឿង​ហិង្សា​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត

$
0
0

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ មិន​បាន​ចូល​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា តាម​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ខែ​ឧសភា នោះ​ទេ។ អាជ្ញាធរ​ខណ្ឌ​មានជ័យ លើក​ឡើង​ថា នឹង​ពិភាក្សា​ជាមួយ​តុលាការ ដើម្បី​បន្ត​នីតិវិធី​លើ​រឿង​នេះ​ទៅ​មុខ​ទៀត។

យោង​តាម​ដីកា​កោះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​កាល​ពី​ចុង​ខែ​មិថុនា បាន​បញ្ជា​ឲ្យ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភ្នំពេញ លោក ម៉ន ផល្លា ចូល​ខ្លួន​ទៅ​បង្ហាញ​មុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​សាកសួរ​លើ​ករណី «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» កាល​ពី​ថ្ងៃ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​របស់​គណបក្ស​ជំទាស់ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា លោក ម៉ន ផល្លា មិន​បាន​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​នោះ​ទេ។

អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​លោក ម៉ន ផល្លា បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ។ រីឯ​ភរិយា​របស់​លោក គឺ​លោកស្រី ម៉េន សៀម អះអាង​ថា លោក ម៉ន ផល្លា បាន​ចុះ​ទៅ​តាម​ខេត្ត​មួយ​រយៈ ដោយ​មិន​ដឹង​ថ្ងៃ​ណា​ត្រឡប់​មក​វិញ​នោះ​ទេ៖ «»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​អាច​សុំ​ការ​ឆ្លើយតប​បាន​ទេ ដោយ​ពុំ​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ម៉ន ផល្លា ឲ្យ​ចូល​ខ្លួន​ទៅ​បង្ហាញ​មុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​សាកសួរ​លើ​ករណី «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។ ការ​ចេញ​ដីកា​កោះ​នោះ ដោយ​មាន​យោង​របាយការណ៍​សុំ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ តាម​មាត្រា​៣៧ មាត្រា​៩៤ និង​មាត្រា​១១៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ។

ចំណែក​អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ លោក ហួរ ម៉េងវ៉ាង ដែល​សុំ​មិន​ឲ្យ​ថត​សំឡេង មាន​ប្រសាសន៍​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​ឡើយ ហើយ​លោក​នឹង​ស្នើសុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​បន្ថែម​ទៀត ដើម្បី​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​នេះ។

កាល​ពី​ចុង​ខែ​ឧសភា ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) បាន​បង្ហាញ​ពី​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​បាន​ស្រែក​ឲ្យ​យុវជន​ម្នាក់ ថា​បាន​ជិះ​បញ្ច្រាស​ផ្លូវ ហើយ​ក៏​មាន​វីដេអូ​មួយ​ទៀត​បាន​បង្ហាញ​ពី​សកម្មភាព​របស់​មនុស្ស​មួយ​ក្រុម​ដែល​ពាក់​អាវ​បក្ស​ប្រឆាំង វាយ​ទាត់​ធាក់​ទៅ​លើ​យុវជន​រូប​នោះ។ បន្ទាប់​ពី​វីដេអូ​នោះ​ត្រូវ​បាន​គេ​បង្ហោះ យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា សេក សាមុន បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ប្ដឹង​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ជិត ១០​នាក់ ដោយ​ចោទ​ថា​បាន​ប្រើ​ហិង្សា​លើ​ខ្លួន​ក្នុង​ពេល​លោក​ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ក្បួន​ដង្ហែ​របស់​បក្ស​ប្រឆាំង​នៅ​តំបន់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។

ទោះ​យ៉ាង​ណា អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ លោក ហួរ ម៉េងវ៉ាង បញ្ជាក់​ថា មិន​មាន​ដីកា​កោះ​ហៅ​ជន​ដៃ​ដល់​ណា​ម្នាក់​ដែល​មាន​នៅ​ក្នុង​វីដេអូ​ហិង្សា​នោះ​ឡើយ ពោល​គឺ​តុលាការ​កោះ​ហៅ​តែ​លោក ម៉ន ផល្លា ម្នាក់​គត់​មក​បំភ្លឺ ដោយសារ​តែ​លោក​ជា​អ្នក​រៀបចំ និង​ដឹកនាំ​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

លោក ម៉ន ផល្លា ធ្លាប់​ប្រាប់​វិទ្យុ​វីអូអេ (VOA) ថា លោក​មិន​បាន​នៅ​កន្លែង​កើត​ហេតុ និង​មិន​បាន​ដឹង​ពី​អំពើ​ហិង្សា​ដែល​កើត​មាន​ក្នុង​ក្បួន​ដង្ហែ​បក្ស​នា​ចុង​ខែ​ឧសភា នោះ​ទេ។ លោក​បន្ថែម​ថា ការ​ប្រើ​អំណាច​តុលាការ​ដោយ​បញ្ជា​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ហិង្សា គឺ​ជា​ការ​បញ្ជា​តាម​បែប​នយោបាយ​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ លោក​បង្ហាញ​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ ដោយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក​ដូច​ករណី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ និង​ជាប់​ឃុំ។

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា នៅ​ពេល​កោះ​ហៅ​ម្តង ឬ​ពីរ​ដង​មិន​ចូល​តាម​ដីកា​កោះ ដូច្នេះ​លើក​ទី​៣ តុលាការ​អាច​មាន​សិទ្ធិ​ចេញ​ដីកា​នាំ​ខ្លួន។ លោក​បន្ថែម​ថា កាលណា​សមត្ថកិច្ច​មាន​សិទ្ធិ​អាច​កោះ​ហៅ​សួរ​នាំ​បាន ប្រសិន​បើ​ពួក​គេ​ឆ្ងល់ ឬ​ចង់​ដឹង ប៉ុន្តែ​ជា​ទូទៅ តុលាការ​ត្រូវ​កោះ​ហៅ​ជន​ដៃ​ដល់​ដែល​ជា​អ្នក​ប្រើ​ហិង្សា ដើម្បី​មក​សួរ​នាំ​ជា​មុន មិន​មែន​ហៅ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​មក​សួរ​នោះ​ទេ៖ «»

រហូត​មក​ដល់​ពេល​នេះ តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់ ព្រម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជិត ២០​នាក់​ហើយ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​គ្នា​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​គណបក្ស​ប្រឆាំង​ផង ហៅ​ថា​ជា​អ្នក​ទោស​នយោបាយ។

មជ្ឈដ្ឋាន​ទូទៅ​តែង​រិះគន់​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ និង​តុលាការ ហាក់​មាន​ស្តង់ដារ​ពីរ ព្រោះ​សំណុំ​រឿង​ប្រឆាំង​លើ​បុគ្គល​ដែល​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក្នុង​នោះ​រួម​មាន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ការពារ​ដីធ្លី សកម្មជន​បរិស្ថាន ព្រម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម គឺ​តុលាការ​តែង​ចាត់ការ​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ព្រឹត្តិការណ៍​ប្រាសាទសម្បូរ​​ព្រៃគុក​អាច​ជា​ការ​ពង្វាង​ការ​ចាប់​អារម្មណ៍​ករណី​បណ្ឌិត កែម ឡី"

$
0
0

រដ្ឋាភិបាល​គ្រោង​រៀបចំ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ ដែល​គាប់​ជួន​គ្នា​នឹង​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​ធ្លាប់​បាន​ចូលរួម​រៀបចំ​បុណ្យ​សព​​បណ្ឌិត កែម ឡី ចាត់​ទុក​ថា ការ​រៀបចំ​នេះ​ជា​ការប​ង្វែង​ព្រឹត្តិការណ៍។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ស័យ​ថា ការ​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​ចងចាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​នេះ និង​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អាច​ជា​ព្រឹត្តិការណ៍​ដោះដូរ​បញ្ហា។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​រឿង​នេះ​ដោយ​ខ្លួន​ឯង ព្រោះ​ព្រះអង្គ​ជឿ​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​ស្វាមីភក្ដិ​ចំពោះ​លោក​បណ្ឌិត កែម ឡី ប្រាកដ​ជា​មិន​ឲ្យ​ព្រឹត្តិការណ៍​ថ្មី​ផ្លាស់ប្ដូរ​សេចក្ដី​ស្រលាញ់ និង​ការ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ៖ «ញាតិញោម​មេត្តា​ស្វែង​យល់​អ៊ីចេះ​ទៅ​វិញ! បើ​ញោម​ស្រលាញ់​លោក កែម ឡី ញោម​គោរព​លោក កែម ឡី ចង់​ព្រឹត្តិការណ៍​ប៉ុន្មាន​រយ​ប៉ុន្មាន​ពាន់ ក៏​ញោម​មិន​គាំទ្រ គឺ​ថា​ជំហរ​របស់​ញោម គឺ​ការពារ​លោក កែម ឡី»

តាម​ពិត​ប្រាសាទ​សម្បូរ​ព្រៃគុក ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​អំពាវ​ឲ្យ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​រួម​គ្នា​វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​នៅ​តាម​ក្រសួង និង​តាម​ភូមិ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ម៉ោង​ដប់​ព្រឹក ដើម្បី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស កំពុង​ប្រារព្ធ​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

ទោះ​បី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​ក្រោយ និង​ឆ្នាំ​បន្តបន្ទាប់​ជា​ថ្ងៃ​រំលឹក​ព្រឹត្តិការណ៍​បញ្ចូល​ប្រាសាទ​សម្បូរ​ព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​ក៏ដោយ ក៏​ឆ្នាំ​នេះ​ព្រឹត្តិការណ៍​សាទរ​នេះ​ត្រូវ​បាន​រៀបចំ​ធំ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ ការ​រៀប​ចំ​នេះ គឺ​នៅ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខកខាន​មិន​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍ និង​អវត្តមាន​ក្នុង​ពេល​ប្រជុំ​សភា ដើម្បី​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នេះ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឆ្លៀត​វាយ​ប្រហារ​គណបក្ស​នយោបាយ​ដែល​មិន​ប្រកាស​អបអរសាទរ​នៃ​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក​នេះ៖ «មាន​បក្ស​នយោបាយ​ជា​ច្រើន​ដែល​បាន​បញ្ជូន​សារ​មាន​ការ​បញ្ជូន​សារ​ដោយ​ឡែក​មក​កាន់ WhatsApp របស់​ខ្ញុំ។ ប៉ុន្តែ​ក៏​អវត្តមាន​នៃ​បក្ស​នយោបាយ  ឬ​សង្គម​ស៊ីវិល​ខ្លះ ដែល​គេ​មិន​ហ៊ាន​ទាំង​និយាយ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ជាតិ​ផង​នោះ»

​ទោះ​ជា​លោក ហ៊ុន សែន មិន​និយាយ​ចំៗ​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​ចុង​ក្រោយ​គឺ​លោក​ចង់​និយាយ​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ឯង។  លោក ហ៊ុន សែន បន្ត​ថា គណបក្ស​នយោបាយ​ដែល​មិន​ចេះ​សរសើរ​សមិទ្ធផល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​បែប​នេះ មិន​អាច​ដឹកនាំ​ប្រទេស​កើត​ទេ៖ «តើ​វា​ស័ក្ដិសម​ទៅ​ជា​បក្ស​ដែល​គួរ​កាន់​អំណាច ឬ​ដឹកនាំ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ? នេះ​ហើយ​ដែល​ត្រូវ​ចងចាំ! ចំណុច​មិន​មែន​ត្រង់​ពូកែ​និយាយ​ទេ តែ​ត្រូវ​ធ្វើ​សកម្មភាព​ជាក់ស្ដែង»

​ការ​រិះគន់​គណបក្ស​ប្រឆាំង​ថា ទាល់​តែ​ចេះ​សរសើរ​រដ្ឋាភិបាល​ទើប​អាច​ដឹក​នាំ​ប្រទេស​កើត​នេះ ត្រូវ​បាន​កូន​ប្រុស​លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថ្មីៗ​នេះ​ដែរ គឺ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ នៅ​ក្នុង​រដ្ឋសភា ពេល​កំពុង​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ហាម​យក​រូបថត និង​សំឡេង ឬ​សារ​ផ្សេងៗ​របស់​លោក សម រង្ស៊ី មក​ប្រើ ដើម្បី​ប្រយោជន៍​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន ម៉ានី ពេល​នោះ​ក៏​សម្តែង​ការ​ឈឺឆ្អាល​ដែល​មិន​ឃើញ​គណបក្ស​ប្រឆាំង​ថ្លែង​សាទរ​ចំពោះ​ព្រឹត្តិការណ៍​បែប​នេះ។ លោក ហ៊ុន ម៉ានី យល់​ថា នេះ​ប្រហែល​ជា​គណបក្ស​ប្រឆាំង​ខ្លាច​បាត់​ប្រជាប្រិយ ទើប​មិន​ចូល​ចិត្ត​និយាយ​សរសើរ​រដ្ឋាភិបាល៖ «ចេញ​ពី​ថ្ងៃ​នេះ ពី​យុវជន ហ៊ុន ម៉ានី មួយ​រូប​នោះ គឺ​រឿង​អ្វី​ដែល​ជា​មោទនភាព​ជាតិ គួរ​តែ​ចូលរួម​អបអរសាទរ​ទៅ ដូច​ប្រាសាទ​សម្បូរ​ព្រៃគុក អី​នេះ!  គិត​ដោយ​វិជ្ជមាន​ចូល​រួម​អបអរសាទរ​បន្តិច​ទៅ វា​អត់​មាន​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា ក្នុង​នាម​ជា​កូន​ខ្មែរ លោក​មាន​មោទនភាព​ណាស់​ដែល​បាន​កើត​នៅ​លើ​ទឹក​ដី​មាតុភូមិ​កម្ពុជា ជា​ទឹកដី​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​ល្បីល្បាញ ដូចជា​ប្រាសាទ​សម្បូរ​ព្រៃគុក ជាដើម។ លោក កឹម សុខា បាន​បន្ត​ថា លោក​សូម​គាំទ្រ​ទាំង​ស្រុង​នូវ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូណេស្កូ (UNESCO) កាល​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ នាទី​ក្រុង​ក្រាកូ (Cracow) ប្រទេស​ប៉ូឡូញ (Poland) បន្ទាប់​ពី​កម្ពុជា បាន​ស្នើ​អង្គការ​យូណេស្កូ ពិនិត្យ​ដាក់​តំបន់​ប្រាសាទ​នេះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​២០០៩។ បច្ចុប្បន្ន​កម្ពុជា មាន​សម្បត្តិ​វប្បធម៌​ទាំង​រូបី និង​អរូបី ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ ទទួល​ស្គាល់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មាន​ដូចជា​តំបន់​ប្រាសាទ​អង្គរ ប្រាសាទ​ព្រះវិហារ ចាប៉ី​ដង​វែង ល្ខោន​ស្រមោល​ស្បែក​ធំ របាំ​ព្រះ​រាជ្យទ្រព្យ និង​ចុង​ក្រោយ​នេះ គឺ​ប្រាសាទ​សម្បូរ​ព្រៃគុក នេះ​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​ច្រក​របៀង​តាម​ព្រំដែន​ខ្មែរ-ថៃ​ឡើង​វិញ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​ខ្មែរ-ថៃ ស្នើ​ឲ្យ​អាជ្ញាធរ​ពិចារណា​បើក​ច្រក​របៀង​តាម​ព្រំដែន​នោះ​ឡើង​វិញ ក្រោយ​ពី​អាជ្ញាធរ​បាន​បិទ​ជាង​កន្លះ​ខែ​មក​ហើយ​នោះ។

សមត្ថកិច្ច​តាម​ព្រំដែន មិន​ទាន់​ឆ្លើយតប​ចំពោះ​សំណើ​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​បទបញ្ជា​ពី​ក្រសួង​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច។

សង្គម​ស៊ីវិល​ធ្វើ​ការ​តាម​ខេត្ត​ជាប់​ព្រំដែន​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា បាន​អង្កេត​ឃើញ​ថា ការ​បិទ​ច្រក​របៀង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រក​ស៊ី​ដោះដូរ​កសិផល និង​ធ្វើ​ការ​តិចតួច​ជាមួយ​ពលរដ្ឋ​ថៃ នៅ​តំបន់​ព្រំដែន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៧ កក្កដា ថា ការ​បិទ​ច្រក​មួយ​រយៈពេល​នេះ ពលរដ្ឋ​ខ្លះ​បាន​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ព្រោះ​មិន​អាច​រក​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ដូច​មុន​បាន៖ «ដូច្នេះ​អ្នក​ធ្វើ​ការ​ព្រឹក​វិល​ល្ងាច​ហ្នឹង ប៉ះពាល់​ជីវភាព ព្រោះ​គាត់​ពឹង​លើ​ទីផ្សារ​ទៅ​កាប់​អំពៅ​នៅ​ប្រទេស​ថៃ ដើម្បី​យក​ប្រាក់​កម្រៃ មក​ដល់​ពេល​បិទ​អ៊ីចឹង គាត់​បាន​អី​ទៅ​រក​ស៊ី​បាន»

លោក​បន្ត​ថា បើ​ពឹង​លើ​ច្រក​ធំ ឬ​ច្រក​អន្តរជាតិ គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីលំនៅ​របស់​ពួក​គាត់ ត្រូវ​ចំណាយ​ពេល និង​សោហ៊ុយ​ធ្វើ​ដំណើរ​នោះ​ក៏​ច្រើន។

សមត្ថកិច្ច​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ កក្កដា បាន​សម្រេច​បិទ​ច្រក​របៀង​ព្រំដែន​ជាប់​ប្រទេស​ថៃ មួយ​រយៈពេល ចាប់​ពី​ខេត្ត​បាត់ដំបង ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​ច្រក​របៀង​ព្រំដែន​ទំនប់​ដាច់​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ លោក រ័ត្ន វាសនា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ថា មូលហេតុ​ដែល​បិទ​ច្រក​នេះ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តទៅទៀត នៅ​ខណៈ​ថៃ កំពុង​តែ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​មក​កម្ពុជា វិញ៖ «បិទ​ទាំង​ចេញ​ទាំង​ចូល​តែ​ម្ដង មិន​អាច​ឆ្លង​កាត់​បាន​ទេ គឺ​អ្នក​ដែល​ត្រឡប់​មក​ពី​ធ្វើ (ការ) ប្រទេស​ថៃ អាច​ចូល​បាន តែ​មិន​ទៅ​មិន​បាន​ទេ។ ទំនិញ​ទាំង​របស់​ខ្មែរ និង​របស់​ថៃ ក៏​មិន​អាច​ចេញ​ចូល​បាន​ដែរ ហើយ​ពលរដ្ឋ​ដើរ​ទៅ​ទិញ​ទំនិញ​ក្នុង​ដី​ថៃ ក៏​មិន​បាន​ដែរ»

លោក ស៊ុំ ច័ន្ទគា ថា បច្ចុប្បន្ន​នេះ សកម្មភាព​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​នោះ បាន​ស្ងប់ស្ងាត់ និង​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ហើយ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​តែ​ពិភាក្សា​កំណត់​ពេល​បើក​ច្រក​របៀង​នោះ​ឡើង​វិញ ដោយ​ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​ក្រីក្រ​ទៅ​ធ្វើ​ការ និង​លក់ដូរ​ទំនិញ​នៅ​ព្រំដែន​ប្រទេស​ថៃ វិល​ល្ងាច ហើយ​លោក​មិន​គាំទ្រ​ឲ្យ​មាន​អំពើ​ពុក​រលួយ បើក​ឲ្យ​ក្រុម​ឈ្មួយ​ធំៗ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខូច​គុណភាព​ចូល​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ទេ៖ «យុទ្ធសាស្ត្រ​ជៀសវាង​បិទ​ច្រក​របៀង​ហ្នឹង គឺ​ពឹង​លើ​ភាព​ស្មោះត្រង់​របស់​មន្ត្រី​នៅ​តាម​ច្រក​ហ្នឹង​ដែល​ត្រូវ​ធានា​ថា មិន​មាន​ទំនិញ​ខូច​គុណភាព​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ទំនិញ​គេច​ពន្ធ​ផ្សេង​ឲ្យ​ចេញ​តាម​ហ្នឹង​ត្រូវ​ធានា​ឲ្យ​បាន»

មន្ត្រី​អាជ្ញាធរ​ទទួល​បន្ទុក​ឃ្លាំ​មើល​ពលករ​ចំណាក​ស្រុក​នៅ​ច្រក​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ស៊ិន ណាំយ៉ុង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ថា នៅ​តំបន់​នេះ​ការ​បិទ​ច្រក​របៀង​មិន​មាន​ផល​ប៉ះពាល់​ច្រើន​នោះ​ទេ ព្រោះ​ច្រក​របៀង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ច្រក​ធំ​ប៉ុន្មាន​ឡើយ។

សមត្ថកិច្ច​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​សំខាន់ៗ​ក្នុង​ខេត្ត​បាត់ដំបង ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ មិន​ហ៊ាន​ឆ្លើយតប​យ៉ាង​ណា​ឡើយ​ចំពោះ​សំណើ​សុំ​បើក​ច្រក​របៀង​ឡើង​វិញ​នេះ។

ច្រក​របៀង​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ ភាគ​ពាយព្យ​មាន​ប្រមាណ​ជាង ៤០​ច្រក។ ការ​បិទ​ច្រក​របៀង​នេះ មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​ថា​នឹង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ពេល​ណា​នៅ​ឡើយ។

ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​របៀង​នៅ​ព្រំដែន​ថៃ ភ្លាម នៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង មាន​សភាព​ស្ងប់ស្ងាត់ ពុំ​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​នេសាទ​ក្រីក្រ​ខ្លះ​នៅ​កំពត​បង្ខំ​ចិត្ត​ចេញ​នេសាទ​តាម​សមុទ្រ​ទាំង​ដឹង​ថា​មាន​គ្រោះ​ធម្មជាតិ

$
0
0

សហគមន៍​នេសាទ​នៅ​ខេត្ត​កំពត បាន​ប្រាប់​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​មក​នេះ ទោះ​ជា​ដឹង​ថា មាន​ភ្លៀង ឬ​ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​នៅ​លើ​គោក ក៏​នៅ​តែ​មាន​អ្នក​នេសាទ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ទូក​ដើម្បី​ទៅ​រក​ត្រី ក្ដាម បង្គា ជា​រៀងរាល់​យប់​ដែរ។ ការ​ចេញ​ទៅ​ទាំង​ប្រថុយប្រថាន​នេះ ដោយសារ​តែ​ជីវភាព។

សហគមន៍​អ្នក​នេសាទ​ត្រើយកោះ ក្នុង​សង្កាត់​ត្រើយកោះ ក្រុង​កំពត បាន​រអ៊ូ​ថា ចាប់​តាំង​ពី​មាន​ខ្យល់​បក់​បោក​មក​លើ​ខេត្ត​កំពត ប៉ុន្មាន​ថ្ងៃ​មក​នេះ ពួកគេ​ភាគ​ច្រើន​បាន​ផ្អាក​ចេញ​ទូក​ទៅ​នេសាទ​លើ​ផ្ទៃ​សមុទ្រ ខណៈ​ដែល​អ្នក​នេសាទ​ខ្លះ​ទៀត​បាន​ចេញ​ទៅ​នេសាទ​ជា​រៀងរាល់​យប់ បើ​ទោះ​ដឹង​ថា នឹង​មាន​ខ្យល់​កន្ត្រាក់​នៅ​លើ​ផ្ទៃ​សមុទ្រ​ក៏ដោយ។ អ្នក​នេសាទ​ប្រាប់​ថា ទូក​របស់​អ្នក​នេសាទ​បាន​លិច​ចំនួន ២​គ្រឿង​នៅ​ក្នុង​សមុទ្រ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ហើយ​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត​បោកបក់​លើ​ផ្ទៃ​សមុទ្រ​នៅ​ខេត្ត​កំពត។

ប្រធាន​សហគមន៍​នេសាទ​ត្រើយកោះ លោក នាក់ សេន ប្រាប់​ថា ម្ចាស់​ទូក​ដែល​លិច​ទាំង ២​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​១៣ កក្កដា មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ដោយសារ​មាន​អ្នក​នេសាទ​ដូច​គ្នា​នៅ​ក្បែរ​នោះ​សង្គ្រោះ​ទាន់។ បើ​ទោះ​ជា​ធ្លាប់​លិច​ទូក ប្រឈម​ការ​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​សមុទ្រ​ក្ដី​ម្ចាស់​ទូក​ទាំង​២​នោះ នៅ​តែ​ចេញ​ទៅ​នេសាទ​នៅ​ឆ្ងាយៗ ក្នុង​សមុទ្រ​ដដែល ព្រោះ​នេះ​គឺ​ជា​អាជីព​របស់​ពួកគាត់​ជា​យូរ​ណាស់​មក​ហើយ៖ «ជួប​ការ​លំបាក​រឿង​ខ្យល់​ហ្នឹង​ហ្មង! ពីព្រោះ​អា​នេះ​វា​ជា​ធម្មជាតិ ការ​ប្រែប្រួល​អាកាសធាតុ​វា​ខុស​ពី​មុន ពី​មុន​អត់​ដែល​ខ្យល់​អ៊ីចឹង​ទេ។ ខ្ញុំ​រក​អី បើ​ថា​មាន​តែ​មួយ​ភ្លែតៗ ថ្ងៃ​មុន​ដូច​យូរ (ខ្យល់​ខ្លាំង) ជាប់​ប្រហែល ១​ម៉ោង​ជាង ទើប​ធ្វើ​ឲ្យ​បញ្ហា​ទូក​លិច​ហ្នឹង​ណា»

​លោក នាក់ សេន បន្ត​ថា ចាប់​តាំង​ពី​មាន​ខ្យល់​ភ្លៀង​កន្ត្រាក់​នៅ​លើ​ផ្ទៃ​សមុទ្រ​ជិត​មួយ​សប្ដាហ៍​មក​នេះ កំពង់ផែ​ក្នុង​សង្កាត់​កំពង់កណ្ដាល ក្រុង​កំពត ដែល​អ្នក​នេសាទ​ឈប់​សំចត​ដើម្បី​លក់​ផល​នេសាទ​ដែល​រក​បាន​នៅ​រៀងរាល់​ព្រឹក​នោះ មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​មុន​ដែល​មាន​ទូក​ច្រើន​រក​តែ​កន្លែង​ចូល​ចត​សឹង​តែ​គ្មាន។ អ្នក​នេសាទ​ភាគ​ច្រើន​ក្នុង​សហគមន៍​ត្រើយ​កោះ គឺ​ជា​ខ្មែរ​ឥស្លាម និង​មាន​ជនជាតិ​ខ្មែរ​ប្រហែល ១០​ភាគរយ។

បើ​ទោះ​ជា​អ្នក​នេសាទ​យល់​ថា ហានិភ័យ​នៅ​ពេល​មាន​ខ្យល់​កន្ត្រាក់​លើ​ផ្ទៃ​សមុទ្រ​កើត​ចេញ​ពី​គ្រោះ​ធម្មជាតិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ឬ​នៅ​ក្នុង​រដូវវស្សា​ក៏​ពិត​មែន តែ​ពួកគេ​នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ​នៅ​ពេល​ចេញ​ទៅ​នេសាទ​រាល់​យប់។

នៅ​ខេត្ត​កំពត ភ្លៀង​បាន​ធ្លាក់​ជិត​មួយ​សប្ដាហ៍​មក​ហើយ គឺ​រលឹម​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ។ ខ្យល់​កន្ត្រាក់​បាន​បោក​បង់​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា បណ្ដាល​ឲ្យ​បាក់​មែក​ឈើ និង​ដួល​រំលំ​ដើម​ឈើ​នៅ​ជាប់​មាត់​ព្រែក​កំពត ជិត​សាលា​ខេត្ត​មួយ​ចំនួន។ ផ្ទាំង​យីហោ​ធំៗ តាម​ភោជនីយដ្ឋាន​ខ្លះ ក៏​បាន​ដួល​រលំ និង​មាន​បដា​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ផ្ទាំង​ដែល​ដាក់​តាំង​នៅ​ម្ដុំ​មាត់​ព្រែក​កំពត ត្រូវ​ខ្យល់​បោកបក់​ទ្រេត​ផង​ដែរ។

មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​ទឹក​ប្រចាំ​ខេត្ត​កំពត លោក ខៀវ បេ ឲ្យ​អាស៊ីសេរី ដឹង​ថា អាជ្ញាធរ​ជើង​ទឹក​ទាំង​បី​ស្ថាប័ន​​នៅ​លើ​ផ្ទៃ​សមុទ្រ គឺ​កងទ័ព​ជើង​ទឹក កង​នាវាចរណ៍​លើ​ផ្ទៃ​សមុទ្រ និង​ជលផល បាន​ត្រៀម​លក្ខណៈ​ទាំង​ថ្ងៃ និង​យប់ ដើម្បី​ជួយ​ដល់​អ្នក​នេសាទ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ជើង​ទឹក​បាន​ឲ្យ​លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​លើ​ផ្ទៃ​ទឹក​ទៅ​ដល់​អ្នកនេសាទ​ផង​ដែរ៖ «ឲ្យ​តែ​ប្រជាពលរដ្ឋ​គាត់​តេ​មក​ម៉ោង​ប៉ុន្មាន មិន​ថា​ថ្ងៃ មិន​ថា​យប់! កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង សមត្ថកិច្ច។ និយាយ​រួម​ទាំង​ជើង​ទឹក ទាំង​កង​នាវាចរណ៍ ទាំង​ជលផល កម្លាំង​ទាំង ៣​ស្ថាប័ន ទទួល​ខុស​ត្រូវ​លើ​ផ្ទៃ​ទឹក​នេះ ឲ្យ​តែ​ប្រជាពលរដ្ឋ​គាត់​សំណូមពរ ឲ្យ​តែ​គាត់​ផ្ដល់​ព័ត៌មាន​មក យើង​ទៅ​ជួយ​គាត់​គ្រប់​ពេល​វេលា»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ សេន ប្រាប់​ថា លោក​តែង​ជំរុញ​ឲ្យ​អ្នក​នេសាទ​ក្នុង​សហគមន៍​លោក ត្រៀម​អាវ​ពោង​សម្រាប់​ចេញ​នេសាទ​រាល់​យប់។

អ្នក​នេសាទ​រស់​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត តែង​ចេញ​ទៅ​នេសាទ​នៅ​ចន្លោះ​ម៉ោង ៤ ឬ ៥​ល្ងាច ហើយ​ត្រឡប់​ចូល​ផែ ដើម្បី​លក់​ផល​នេសាទ​នៅ​ព្រឹក​ព្រលឹម​ម៉ោង ៤ ដល់​ម៉ោង ៧​ព្រឹក។ លោក នាក់ សេន បញ្ជាក់​ថា ការ​ចេញ​ទៅ​​នេសាទ​ក្នុង​មួយ​យប់ៗ អ្នក​នេសាទ​អាច​ចូល​ផែ​លក់​ផល​នេសាទ​បាន​ប្រាក់​ប្រហែល​ពី ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល ដោយ​មិន​ទាន់​ដក​ថ្លៃ​ប្រេង​ពាក់កណ្ដាល​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បទសម្ភាសន៍​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​លើ​សុខភាព​របស់​កុមារ (វគ្គ​បញ្ចប់)

$
0
0

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) បាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ដើម្បី​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ចលនា​ពិភពលោក​មួយ​ឈ្មោះ «ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild)»

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​កូរ៉េ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​អ្នក​ស្រាវជ្រាវ ឌី.ឃ្យូ (DQ Institute, a think tank)។ អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ស្រាវជ្រាវ​លើ​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ឲ្យ​មាន​សុវត្ថិភាព និង​រុងរឿង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​បង្កើត​វប្បធម៌​ឌីជីថល​មួយ។ វិទ្យាស្ថាន​របស់​អ្នកស្រី ផ្ដោត​សំខាន់​លើ​ការ​កសាង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​កុមារ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ស្ដីពី​បច្ចេកវិទ្យា​ឌីជីថល។

ខាង​ក្រោម​ជា​បទសម្ភាសន៍​រវាង​លោក សាន សែល ជាមួយ​នឹង​អ្នកស្រី​បណ្ឌិត យូហ្យុន ផាក អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​លើ​សុខភាព​របស់​កុមារ និង​តួនាទី​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​ជួយ​កូន​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ក្តី​សុខ​លើ​ពិភព​ឌីជីថល៖

លោក សាន សែល៖ បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា ឪពុក​ម្ដាយ​ជាច្រើន ពិសេស​អ្នក​នៅ​ទីក្រុង កំពុង​ឲ្យ​ឧបករណ៍​ឌីជីថល​ដូចជា​ទូរស័ព្ទ​ដៃ ឬ​ថែបប្លែត (Tablet) ឲ្យ​កុមារ​ប្រើ ខ្លះ​ចាប់​តាំង​ពី​អាយុ ៣​ឆ្នាំ។ ឪពុក​ម្ដាយ​ខ្លះ​យល់​ថា ការ​ឲ្យ​កូន​ក្មេង​ប្រើ​ឧបករណ៍​ទាំងនេះ អាច​ឲ្យ​ខ្លួន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កិច្ចការ​របស់​ខ្លួន។ ចឹង​ទៅ កុមារ​ចំណាយ​ពេល​ជាច្រើន​ជាមួយ​ឧបករណ៍​ឌីជីថល ជាជាង​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួក​គេ។ តើ​អ្នកស្រី​បណ្ឌិត​យល់​យ៉ាង​ណា​ចំពោះ​សកម្មភាព​នេះ? តើ​វា​ប៉ះពាល់​ជា​វិជ្ជមាន និង​អវិជ្ជមាន​អ្វី​ខ្លះ​ដល់​កុមារ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ តើ​លោក​មាន​បាន​អាន​អត្ថបទ​ព័ត៌មាន​ដែល​រាយការណ៍​ពី​អ្នក​បង្កើត​ទូរស័ព្ទ​អាយហ្វូន (iPhone) លោក ស្ទីវ ចបស៍ (Steve Jobs) មិន​ឲ្យ​កូនៗ​នៅ​អាយុ ១៤​ឆ្នាំ ប្រើ​ឧបករណ៍​ឌីជីថល​ទូរស័ព្ទ ហើយ​លោក ប៊ីល ហ្គេតស៍ (Bill Gates) ក៏​ចឹង​ដែរ។ រឿង​នេះ​វា​បង្កប់​អត្ថន័យ​ជាច្រើន។

ខ្ញុំ​មិន​ចង់​និយាយ​ថា ឧបករណ៍​ឌីជីថល​ជា​ប្រភព​នៃ​បញ្ហា​ទាំងអស់​នោះ​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​ឪពុក​ម្ដាយ​មិន​ទាន់​យល់​ច្បាស់​នោះ គឺ​ឧបករណ៍​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល វា​ស្រួល​ពង្វក់​ក្មេង។ ហេតុផល​នោះ គឺ​យើង​ចង់​ឲ្យ​ក្មេង​មាន​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​មាន​ការ​ទាក់ទង​ផ្ទាល់ (physical interaction) ជាមួយ​មនុស្ស​ផ្សេង​ទៀត។ នេះ​ហើយ​ជា​របៀប​ដែល​ពួក​គេ​អាច​រៀន​ពី​ការ​អភិវឌ្ឍ​សង្គម (social development) ដែល​រៀន​ពី​ការ​អភិវឌ្ឍ​ផ្នែក​វិចារណញ្ញាណ (cognitive development)។ ពួក​គេ​រៀន​ពី​របៀប​អំណត់​អត់ធ្មត់។ ពួក​គេ​អាច​ក្លាយ​ជា​មនុស្ស​ពេញ​លក្ខណៈ​តាម​រយៈ​ការ​ជជែក​គ្នា​ជាមួយ​អ្នក​ផ្សេង​ទៀត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បញ្ហា​នៅ​ត្រង់​ថា វា​ផ្តល់​ព័ត៌មាន​ខ្លីៗ ភ្លាមៗ (instant verification) ផ្តល់​មតិ​ត្រឡប់​វិញ​ខ្លីៗ (instant feedback)។ នៅ​ក្នុង​សង្គម​ជាក់ស្តែង គ្មាន​នរណា​ដែល​អាច​ផ្តល់​នូវ​ភាព​រីករាយ និង​ការ​ទាក់ទង​ដល់​កុមារ។

តើ​លោក​យល់​ថា ហេតុ​អ្វី​បាន​ជា​កុមារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​កាន់​តែ​ជក់​លេង​ឧបករណ៍​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល? ពីព្រោះ​របស់​ទាំងអស់​នេះ កុមារ​បង្កើត​ទំនាក់ទំនង។ ពួក​គេ​ពិបាក​នឹង​រក​អារម្មណ៍​ទាំងនេះ​នៅ​ពិភព​ជាក់ស្តែង ក្រៅ​ពី​ឧបករណ៍​ទាំងនេះ។ នេះ​ជា​បញ្ហា។ ចឹង​ហើយ បាន​កុមារ​ជក់​លេង​ខ្លាំង​ម្ល៉េះ។

ឪពុក​ម្ដាយ​ដែល​គ្មាន​ចំណេះ​ដឹង​ទាំងនេះ ឲ្យ​ឧបករណ៍​ឌីជីថល​ឲ្យ​កូនៗ​ប្រើ ហើយ​អាច​គិត​ថា​ក្មេង​នឹង​មិន​មក​ឆាឆៅ ហើយ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត។

ខ្ញុំ​យល់! ធ្វើ​ជា​ឪពុក​ម្ដាយ​គេ មិន​មែន​ស្រួល​អី​ណា! ប៉ុន្តែ​ឪពុក​ម្ដាយ​ត្រូវ​តែ​យល់ នៅ​ពេល​កូនៗ​ចាប់​ផ្ដើម​ប្រើ​ឧបករណ៍​ឌីជីថល​ពី​តូចៗ​ទៅ​កុមារ នឹង​ជួប​បញ្ហា​កាន់​តែ​លឿន។ ពេល​កូន​មាន​អាយុ ១០ ទៅ ១១​ឆ្នាំ ទើប​ឪពុក​ម្ដាយ​កត់​សម្គាល់​បញ្ហា​របស់​កូន។

មាន​ឪពុក​ម្ដាយ​ជាច្រើន​បាន​មក​ជួប​ខ្ញុំ ហើយ​បាន​និយាយ​ថា កូនៗ​របស់​ពួក​គេ​ញៀន​មិន​អាច​ដើរ​ចេញ​ពី​ឧបករណ៍​ឌីជីថល ពី​ទូរស័ព្ទ។

បញ្ហា​នេះ មិន​មែន​មក​ពី​ក្មេង​ទេ មក​ពី​ឪពុក​ម្ដាយ​ខ្លួន​ឯង​ហ្នឹង។

វា​សំខាន់​ដែល​កុមារ​ត្រូវ​យល់​ពី​បែបបទ​នៃ​ការ​ប្រើ​ឌីជីថល ចំណេះ​ដឹង​ពី​ការ​ប្រើ។ នេះ​ជា​មធ្យោបាយ​មួយ ដើម្បី​ពន្យល់​កូនៗ​យើង​ឲ្យ​មាន​សុខភាព​ល្អ​ជាង​មុន មាន​សុខ​មង្គល​ជាង​មុន និង​ចេះ​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា។

លោក សាន សែល៖ តើ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​ទៅ​របស់​អ្នកស្រី​បណ្ឌិត តើ​ឪពុក​ម្ដាយ​គួរ​ឲ្យ​កូន​ប្រើ​ឧបករណ៍​ឌីជីថល​នៅ​អាយុ​ប៉ុន្មាន​ឆ្នាំ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ខ្ញុំ​មិន​អាច​និយាយ​ថា​នៅ​អាយុ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​អាច​ធ្វើ​បាន គឺ​បង្រៀន​កុមារ​ពី​រឿង​ប្រើ​ឧបករណ៍​ឌីជីថល​នេះ​តាំង​ពី​ក្មេង​ឲ្យ​ហើយ។ បើ​ទោះ​វា​មិន​អាច​ជា​ដំណោះស្រាយ​ល្អ​ឥតខ្ចោះ​ក៏ដោយ យើង​ចាំបាច់​ត្រូវ​ធ្វើ​រហូត ដូចជា​របៀប​របប​ប្រើ ដែល​យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​ផ្តល់​ទៅ​ឲ្យ​កូន។

ខ្ញុំ​មិន​គិត​ថា​ឲ្យ​ក្មេង​អាយុ ៣​ឆ្នាំ​ប្រើ​ឧបករណ៍​ឌីជីថល ជា​គំនិត​ល្អ​នោះ​ទេ។ ខ្ញុំ​មាន​គំនិត​មួយ​ដែល​លោក ប៊ីល ហ្គេតស៍ ធ្លាប់​ធ្វើ។ ការ​ភ្ជាប់​អ៊ីនធឺណិត​វា​មាន​សារសំខាន់ ហើយ​កុមារ​ក៏​ត្រូវការ​វា​ដែរ។ តែ​វា​មិន​មែន​មាន​ន័យ​ថា ពួក​គេ​ត្រូវ​កាន់​ទូរស័ព្ទ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ទើប​អាច​ប្រើ​អ៊ីនធឺណិត​បាន​នោះ​ទេ។

ខ្ញុំ​មិន​អាច​ប្រាប់​អាយុ​ពិតប្រាកដ​ដែល​ក្មេង​គួរ​ចាប់​ផ្តើម​ប្រើ​បាន​ទេ។ សុំ​ទោស​ផង​ណា! តែ​ខ្ញុំ​ចង់​ឲ្យ​លោក​ក្រឡេក​មើល​ពី​អ្វី​ដែល ស្ទីវ ចបស៍ និង ប៊ីល ហ្គេតស៍ គិត។

លោក សាន សែល៖ តើ​អ្វី​ជា​មេរៀន​សំខាន់ៗ​ដែល​អ្នកស្រី​បណ្ឌិត ចង់​ឲ្យ​ឪពុក​ម្ដាយ​បង្រៀន​ដល់​កូនៗ​របស់​ពួក​គេ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ឪពុក​ម្ដាយ​ជាច្រើន​មាន​អារម្មណ៍​រអា ពេល​និយាយ​ដល់​រឿង​ប្រើ​ឧបករណ៍​ឌីជីថល ពីព្រោះ​គេ​យល់​ថា គេ​មិន​ដឹង​ពី​រឿង​នេះ ហើយ​យល់​ថា កូនៗ​គេ​យល់​ពី​រឿង​នេះ​ច្រើន​ជាង។

ទី​មួយ គឺ​វា​ចឹង​មែន (និយាយ​បែប​សើច)។ ក្មេងៗ​ច្រើន​តែ​យល់​ច្រើន​ជាង​ឪពុក​ម្ដាយ​របស់​ពួក​គេ ដូចជា​ពី​ការ​ប្រើប្រាស់ Apps ពី​ការ​លេង​ហ្គេម។ ក្មេង​ដឹង​ច្រើន! វា​ចឹង​មែន ប៉ុន្តែ​ក្មេង​អាច​មិន​ដឹង​ពី​របៀប​ប្រើ​របស់​ទាំងនេះ​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ទំនួល​ខុស​ត្រូវ។ វា​ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា។

ខ្ញុំ​ដឹង​ពី​ការ​ប្រើ។ នរណា​ក៏​អាច​បើកបរ​បាន​ដែរ។ តែ​វា​មិន​មែន​អ្នក​អាច​បើក​ឡាន ហើយ​អាច​បើក​វា​ដោយ​សុវត្ថិភាព​នោះ​ទេ។

ខ្ញុំ​តែង​យល់​ថា ឪពុក​ម្ដាយ​មាន​អំណាច​ឥទ្ធិពល​ជាង​អ្វី​ដែល​គេ​ធ្លាប់​ដឹង។ វា​មិន​មែន​ជា​រឿង​ចំណេះ​ដឹង​ផ្នែក​បច្ចេកទេស ដែល​ពួក​គេ​មាន​នោះ​ទេ តែ​វា​ជា​រឿង​ទំនុក​ចិត្ត​ប្រាប់​កូនៗ។ ពិភពលោក​ឌីជីថល​ជា​ពិភព​របស់​ខ្ញុំ ជា​ពិភពលោក​មែន​ទែន។ ពួក​គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ដូច​អ្វី​ដែល​ពួក​គេ​ធ្វើ​ចំពោះ​កូន​នៅ​ក្រៅ​ចឹង។ គេ​ប្រាប់​ឲ្យ​កូន​ឈប់​ធ្វើ​អ្វី ដែល​យល់​ថា​មិន​ត្រឹមត្រូវ។ ពួក​គេ​គួរ​ធ្វើ​ចឹង​ដូច​គ្នា​ក្នុង​ពិភព​ឌីជីថល។

វា​មិន​មែន​មាន​ន័យ​ថា ពួក​គេ​ត្រូវ​រឹតត្បិត​កូន​មិន​ឲ្យ​ប្រើ​អ៊ីនធឺណិត​ទេ។ មាន​វិន័យ​គ្រួសារ។ គ្រួសារ​មាន​សុភមង្គល គេ​មាន​វិន័យ​ប្រចាំ​គ្រួសារ។ ពេល​ណា? ម៉ោង​ណា? ត្រូវ​ញ៉ាំ​បាយ ត្រូវ​ទៅ​សម្រាក សម្រាប់​កុមារ។ ខ្ញុំ​ផ្តល់​គំនិត​អ៊ីចេះ ឪពុក​ម្ដាយ​គួរ​ធ្វើ​ដូច​គ្នា។ ពេល​ដែល​ក្មេង​គួរ​ប្រើ​ឧបករណ៍​ឌីជីថល ចំនួន​ម៉ោង​ដែល​គួរ​ប្រើ ក្មេង​គួរ​មើល​ខ្លឹមសារ​បែប​ណា។ ឪពុក​ម្ដាយ​ត្រូវ​មាន​វិន័យ​នេះ​សម្រាប់​គ្រួសារ។

ទី​ពីរ ឪពុក​ម្ដាយ​ត្រូវ​និយាយ​ជាមួយ​កូន​ផ្ទាល់ ហើយ​សួរ​ក្មេង។ ត្រូវ​មាន​ការ​ជជែក​បែប​នេះ​ឲ្យ​បាន​ទៀងទាត់​ពី​ជីវិត​លើ​ឌីជីថល។

វា​អាច ក្មេង​មិន​ចង់​និយាយ​ពី​រឿង​នេះ។ តែ​ឪពុក​ម្ដាយ​ត្រូវ​ប្រាប់​ឲ្យ​ក្មេង​ដឹង។ ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​កូន​មាន​អារម្មណ៍​ស្និទ្ធស្នាល មិន​មាន​អារម្មណ៍​ថា​ខ្លាច​ឪពុក​ម្ដាយ​ពេក​ដូច​សត្រូវ​នោះ​ទេ។ វា​សំខាន់​ដែល​ត្រូវ​កសាង​ទំនុក​ចិត្ត​រវាង​ម្តាយ​ឪពុក និង​កូន។ ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា ឪពុក​ម្ដាយ​យល់​ពី​គេ ហើយ​ឪពុក​ម្ដាយ​ជា​មិត្តភ័ក្ដិ​ល្អ​របស់​ពួក​គេ។ បើ​ចឹង​មែន ឪពុក​ម្ដាយ​នឹង​ជា​មនុស្ស​ទី​មួយ​ដែល​ក្មេង​រត់​ទៅ​រក​ពេល​មាន​បញ្ហា​ត្រូវ​ពិភាក្សា។

ដូច្នេះ ទាំងនេះ​ជា​អ្វី​ដែល​ឪពុក​ម្ដាយ​អាច​ធ្វើ​បាន។ វា​មិន​មែន​ជា​រឿង​បច្ចេកទេស​អី​ទេ។ វា​ជា​ការងារ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន។

ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​និយាយ​ពី​រឿង​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​នេះ​ជាមួយ​កូនៗ ហើយ​ឪពុក និង​ម្តាយ ត្រូវ​រួម​ដៃ​គ្នា​ធ្វើ​រឿង​នេះ។ នេះ​ជា​មូលដ្ឋានគ្រឹះ​ដែល​យើង​ចង់​ប្រាប់​ទៅ​ឪពុក​ម្ដាយ​ពី​បញ្ហា​ឌីជីថល។

លោក សាន សែល៖ អរគុណ​ច្រើន​អ្នកស្រី​បណ្ឌិត សម្រាប់​ពេលវេលា និង​គំនិត​យោបល់​ទាំងនេះ។

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ចា៎! មិន​អី​ទេ។ ខ្ញុំ​ក៏​អរគុណ​លោក​ដែរ៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​បទសម្ភាសន៍​វគ្គ​១

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទេសចរ​ចង់​ឃើញ​អាជ្ញាធរ​អភិវឌ្ឍ​តំបន់​ទឹក​ធ្លាក់​ថ្មក្រាល​​នៅ​ខេត្ត​កំពង់ឆ្នាំង

$
0
0

តំបន់​ធម្មជាតិ​ទឹក​ធ្លាក់​ថ្មក្រាល គឺ​ជា​តំបន់​មួយ​មាន​សក្ដានុពល​ទេសចរណ៍​ក្នុង​ចំណោម​តំបន់​ជា​ច្រើន​ទៀត​របស់​ខេត្ត​កំពង់ឆ្នាំង។ ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទេសចរណ៍​មិន​ទាន់​បាន​អភិវឌ្ឍ​តំបន់​ទាំង​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា ឬ​កម្សាន្ត​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​ដឹក​ភ្ញៀវ អ្នក​លក់ដូរ និង​ទេសចរ ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​ជួសជុល​ផ្លូវ បង្គន់ និង​ដាក់​ធុង​សំរាម។

«សំឡេង​ទឹក​ធ្លាក់»៖ ទឹក​ថ្លា​ដូច​កញ្ចក់​ហូរ​ត្របាញ់​លើ​ផ្ទាំង​ថ្ម ដែល​មាន​មនុស្ស​ប្រមាណ ៦០​នាក់ កំពុង​ងូត និង​ខ្លះ​អង្គុយ​ផឹក​ស៊ី​លើ​ផ្ទាំង​ថ្ម​ក្បែរ​មាត់​ទឹក គឺ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ថ្មក្រាល។ តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ឋិត​នៅ​ភូមិ​កោះខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ភាគ​ខាង​លិច។ ត្បិត​ផ្លូវ​ឆ្ពោះ​ទីតាំង​នោះ​លំបាក ប៉ុន្តែ​មាន​មនុស្ស​ទៅ​លេង​ច្រើន។

អ្នក​ខេត្ត​កំពង់ឆ្នាំង ជា​ពិសេស​អ្នក​ស្រុក​ទឹកផុស និយម​ទៅ​លេង​ទឹក​រាល់​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​បុណ្យ​ទាន។ ពួកគេ​ចូល​ចិត្ត​ចុះ​លេង​ទឹក​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង ៥​ល្ងាច ទើប​ត្រឡប់​មក​ផ្ទះ​វិញ។

ភ្ញៀវ​ទេសចរ​ម្នាក់​មក​ពី​ផ្សារ​សាលាលេខ៥ ស្រុក​កំពង់ត្រឡាច លោកស្រី ទាំ វ៉ាន់ ​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ី​សេរី​​ថា ទឹក​ធ្លាក់​ថ្មក្រាល ជា​តំបន់​ដែល​លោកស្រី និង​គ្រួសារ​ចូល​ចិត្ត​មក​លេង​ជាង​គេ ព្រោះ​មាន​ធម្មជាតិ​ស្រស់​ស្រាយ និង​ទឹក​ថ្លា​ត្រជាក់​ហូរ​ពី​លើ​ភ្នំ​ឱរ៉ាល់។ លោកស្រី​ចង់​ឲ្យ​មន្ត្រី​ជំនាញ រៀបចំ​បង្គន់​អនាម័យ និង​កន្លែង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ៖ «មក​មាន​គ្នា​ប្រហែល ២០​នាក់​ដែរ! ថ្ងៃ​ក្រោយ​នាំ​កូន​នាំ​ចៅ​មក​លេង​ទៀត​សប្បាយ​ណាស់ អត់​មាន​អស់​លុយ​អស់​អី​ច្រើន។ យក​បាយ​យក​អី​មក​ហូប សប្បាយ​ណាស់ ​លេង​ត្រង់​នេះ​សប្បាយ​ជាង​កន្លែង​ណា​ទៀត។ ធ្លាប់​ទៅ​ធ្លាក់​យ៉ោក ទៅ​ទឹក​ធ្លាក់ ៧​ជាន់ អត់​សប្បាយ​ដល់​ប៉ុណ្ណឹង ត្រង់​នេះ​សប្បាយ​ជាង»

បញ្ហា​គ្មាន​ធុង​សំរាម និង​បង្គន់​អនាម័យ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​មក​កម្សាន្ត​តំបន់​នេះ ​ចោល​សំរាម ឬ​សំណល់​ប្លាស្ទិក​ចូល​ក្នុង​ទឹក និង​ក្បែរ​មាត់​ទឹក​បណ្ដាល​ឲ្យ​បាត់​សោភណភាព ឬ​ខូច​គុណភាព​ទឹក។ ក្រៅ​ពី​នេះ​មាន​អ្នក​លេង​ទឹក​ខ្លះ បាន​ឡើង​ពី​ទឹក​ទៅ​បន្ទោបង់​តាម​ព្រៃ​ក្បែរ​មាត់​ទឹក ឬ​ក្បែរ​កន្លែង​ដាក់​យានជំនិះ​ដែល​ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​លេង​ទឹក​នោះ​បណ្ដាល​ឲ្យ​មាន​ក្លិនស្អុយ និង​មេរោគ។

កំពុង​ឈរ​កាន់​ធុង​ការ៉េម​ដែល​ដាក់​លើ​ម៉ូតូ ក្បែរ​មាត់​ទឹក​ក្នុង​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្មក្រាល លោក ថាន់ ធៀប ឲ្យ​ដឹង​ថា ស្ទើរ​រាល់​ចុង​សប្ដាហ៍​តាំង​ពី​ឆ្នាំ​២០១៦ រូប​គាត់​បាន​ដឹក​ការ៉េម​មក​លក់​នៅ​ទី​នេះ។ លោក​សង្កេត​ឃើញ​ថា អ្នក​មក​កម្សាន្ត​ភាគ​ច្រើន​ខ្ចប់​បាយ និង​ម្ហូប ព្រម​ទាំង​នំ​ចំណី​ដើម្បី​ហូប​ក្រោយ​លេង​ទឹក​អស់​កម្លាំង តែ​ការ​ទុក​ដាក់​កាក​សំណល់ ឬ​សំរាម​ទាំង​នោះ​មិន​បាន​ត្រឹមត្រូវ​ឡើយ៖ «សំរាម​ហ្នឹង​ខ្ញុំ​ជិះ​តាម​ដង​អូរ ឬ​ទឹក​ធ្លាក់​ហ្នឹង ឃើញ​គេ​ដាក់​បេ​មួយៗ​ដែរ ប៉ុន្តែ​គេ​យក​ទៅ​ដុត​ត្រង់​ណា​ត្រង់​ណី​ខ្លះ​ដែរ ប៉ុន្តែ​មិន​សូវ​ពាសវាលពាសកាល​ប៉ុន្មាន​ដែរ បើ​មក​ហ្នឹង​ជួយ​ថែរក្សា​ដាក់​មួយ​ដុំៗ​ទៅ​គ្រាន់​បើ​ដែរ។ មក​លក់​មួយ​ពេលៗ បាន​ប្រហែល ២០ ទៅ ៣០ ដើម​ដែរ​អា​មូល គិត​ទៅ​បាន​លុយ ៤​ទៅ ១០​ម៉ឺន​ដែរ។ ចិត្ត​ចង់​ឲ្យ​គេ​អភិវឌ្ឍ​ខ្លាំង​ណាស់ គ្រាន់​បាន​មក​លក់​ការ៉េមកី​បាន​ដាច់»

អ្នក​លក់​ការ៉េម​រូប​នេះ​បន្ថែម​ថា នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​ភ្ញៀវ​ចូល​កម្សាន្ត និង​លេង​ទឹក​ចន្លោះ​ពី ៤០ ទៅ ១០០​នាក់ ក្នុង​១​ថ្ងៃ ហើយ​នៅ​ថ្ងៃ​បុណ្យទាន យ៉ាង​ហោច​ជាង ៣០០​នាក់​ក្នុង​១​ថ្ងៃ។

ចំណែក​អ្នក​បើក​ឡាន​ដឹក​ភ្ញៀវ​ទេសចរ​វិញ ត្អូញត្អែរ​រឿង​ផ្លូវ​រអិល ផុង និង​ឆ្លង​ទឹក​ជ្រៅ​លំបាក​បើក​ឡាន ឬ​ម៉ូតូ​ឆ្លង​កាត់​ចំនួន ២​កន្លែង មុន​នឹង​ចូល​ដល់​ទីតាំង​លេង​ទឹក​ថ្លា​ល្អ នៃ​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល។

អ្នក​បើក​ឡាន​ទេសចរណ៍​ចំណុះ ១២​កៅអី​ម្នាក់​លោក សុំ សល ហៅ ប៉េស មាន​ប្រសាសន៍​ថា ភ្ញៀវ​ភាគ​ច្រើន​ចង់​លេង​ទឹក​នៅ​ទី​នេះ ហើយ​លោក​ដឹក​ភ្ញៀវ​មក​លេង​ចំនួន ១០​លើក​ហើយ ដោយ​ក្នុង ១​ជើង​មាន​ភ្ញៀវ​ចន្លោះ​ពី ១៥ ទៅ​ជាង ២០​នាក់។ លោក​ថា​តំបន់​ទឹក​ធ្លាក់​នេះ​មាន​កន្លែង​លេង​ទឹក​ថ្លា​ត្រជាក់​ចំនួន ៩​កន្លែង ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​នៅ​ឡើយ​ដែល​បាន​ស្គាល់ និង​មក​លេង​នៅ​តំបន់​នេះ៖ «បាន​គេ​អភិវឌ្ឍ​ល្អ​ហើយ​បង បាន​ឡាន​អ្នក​ភ្នំពេញ​អី​មក​ច្រើន​គេ​មិន​ទាន់​ស្គាល់​អស់​ទេ មាន​ប្រហែល ១០​ភាគរយ​ទេ​ដែល​ស្គាល់​ត្រង់​នេះ។ បើ​បាន​គេ​ធ្វើ​ផ្លូវ​យើង​បើ​ឡាន​ទៅ​វា​ល្អ​ចិត្ត​ណា​បង កុំ​ឲ្យ​ឡាន​ទាប​វា​ផុង​ខ្លាំង​ខ្លាច​វា​ប៉ះ​ដល់​ក្រោម​អ៊ីចឹង​ទៅ​ណា អត់​ហ៊ាន​បើក​លឿន​ទេ ឲ្យ​ភ្ញៀវ​គេ​ដើរ​ប្រហែល ៥០០​ម៉ែត្រ​អី​ដែរ​ហ្នឹង»

នៅ​ខេត្ត​កំពង់ឆ្នាំង មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​ចំនួន​បី គឺ​ទឹក​ធ្លាក់​អន្លង់​ស្វាយ ស្រែ​អំពិល និង​ទឹក​ធ្លាក់​ថ្មក្រាល ដែល​បច្ចុប្បន្ន​មាន​គណៈកម្មការ​សហគមន៍​គ្រប់គ្រង។ ប៉ុន្តែ​ការ​គ្រប់គ្រង ឬ​មើល​ថែ​នោះ ហាក់​ឋិត​នៅ​ឆ្ងាយ​ពី​ដៃ​គណៈកម្មការ ឬ​មន្ត្រី​ជំនាញ​ទេសចរណ៍​នៅ​ឡើយ ខណៈ​ដែល​មន្ទីរ​ជំនាញ​អះអាង​ថា នៅ​ថ្ងៃ​បុណ្យទាន​មាន​ភ្ញៀវ​ជាតិ​ចូល​លេង​តំបន់​ទាំង​បី​ជាង ៧​ពាន់​នាក់​ក្នុង​១​ថ្ងៃ។

ទាក់ទង​បញ្ហា​នេះ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី មាន​ប្រសាសន៍​ថា មន្ទីរ​ជំនាញ និង​អាជ្ញាធរ​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ឯកជន ដើម្បី​ធ្វើ​ផ្លូវ បង្គន់​អនាម័យ និង​កន្លែង​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹកធ្លាក់​ចំនួន​បី​ក្នុង​ស្រុក​ទឹកផុស។ ក្នុង​នោះ​មាន​ទឹកធ្លាក់​ថ្មក្រាល មួយ​ដែរ ប៉ុន្តែ​គេ​ត្រូវ​ការ​ពេល​យ៉ាង​តិច​ពីរ​ឆ្នាំ​ទៀត ទើប​ចេញ​ជា​រូបរាង​៖ «ផែនការ​ធ្វើ​ផ្លូវ ផែនការ​ធ្វើ​បន្ទប់​ទឹក និង​ធុង​សំរាម​ហ្នឹង ខ្ញុំ​បាន​ឯកភាព​គ្នា​ជាមួយ​សហគមន៍​រួច​ហើយ ថា​នៅ​ថ្ងៃ​អនាគត​យើង​នឹង​ធ្វើ​ឲ្យ​តំបន់​ហ្នឹង​មាន​ការ​ទាក់ទាញ​ទៅ​កម្សាន្ត និង​មាន​អនាម័យ​ច្បាស់​លាស់​មួយ»

សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ និង​កាប់​ឈើ​ក្នុង​ដែន​ជម្រក​ដែល​ជា​តំបន់​ទេសចរណ៍​នេះ ក៏​ជា​ក្ដី​បារម្ភ​មួយ​របស់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែរ។ ដី​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​ត្រូវ​បាន​អ្នក​មាន​លុយ និង​ពលរដ្ឋ​ខ្លះ​ចូល​ទន្ទ្រាន​ព្រៃ​ហ៊ុមព័ទ្ធ​របង​ដើម្បី​ដាំ​ចេក ស្វាយ និង​ដូង ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ទប់ស្កាត់ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​បុគ្គល​ខ្លះ​ដែល​នៅ​តែ​បំពាន់​កាន់កាប់​ដី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វត្ត​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា

$
0
0

វត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ទេ។ ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ជិត​ព្រំដែន​នោះ មាន​ថេរ​ដីកា​ថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ព្រះសង្ឃ​តិច ដោយសារ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​ធ្វើ​ទាន និង​គ្មាន​សាលារៀន​សម្រាប់​ឲ្យ​ព្រះសង្ឃ​សិក្សា។

ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ជាប់​ព្រំដែន​ថៃ នៅ​ស្រុក​ស្វាយចេក មាន​ថេរ​ដីកា​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​រក​វិធី​ដោះស្រាយ ដើម្បី​ឲ្យ​ព្រះសង្ឃ​និមន្ត​ទៅ​គង់​ចាំ​វត្ត​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន​ទេ គឺ​មិន​យូរ​ឡើយ នៅ​តាម​ព្រំដែន​មាន​តែ​សំបក​វត្ត តែ​គ្មាន​ព្រះសង្ឃ​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​ទាន​ឡើយ។

ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រាសាទបី​រស្មី​ចម្ការ​គ ឃុំ​ស្វាយចេក ព្រះតេជព្រះគុណ សាន ចាន់ឌី មាន​ថេរ​ដីកា​ថា ព្រះអង្គ​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​មួយ​នេះ​ចំនួន ៣​ព្រះវស្សា​មក​ហើយ ដោយ​កន្លង​ទៅ​មាន​ព្រះសង្ឃ​គង់​ចាំ​វត្ត​ពី ២​ទៅ ៣​អង្គ​ជា​រៀង​រាល់​ឆ្នាំ។

កំពុង​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី ខាង​មុខ​កុដិ​ព្រះចៅ​អធិការ ស្រាប់​តែ​ព្រះអង្គ​ប្រើ​ឲ្យ​សាមណេរ​មួយ​អង្គ​និមន្ត​ទៅ​ទិញ​ម្ហូប​សម្រាប់​ឆាន់​ត្រង់ ល្គឹក​នោះ​សាមណេរ​ដែល​មាន​ព្រះជន្ម ១២​ព្រះវស្សា​ផង​នោះ បាន​និមន្ត​ទៅ​រក​ទិញ​ម្ហូប​នៅ​តូប​លក់ដូរ​របស់​អ្នក​ស្រុក​ក្បែរ​វត្ត​ម្ដង​ជា​ពីរ​ដង តែ​ពុំ​មាន​បាន​ចង្ហាន់​នោះ​ទេ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា រាល់​ថ្ងៃ ព្រះអង្គ​បិណ្ឌបាត​ពុំ​បាន​ចង្ហាន់​សម្រាប់​ឆាន់​ពេល​ព្រឹក និង​ពេល​ថ្ងៃ​ត្រង់​នោះ​ទេ ដោយ​ថ្ងៃ​ខ្លះ​បាន​ឆាន់ ហើយ​ថ្ងៃ​ខ្លះ​មិន​បាន​ចង្ហាន់​ឡើយ៖ «អាត្មាភាព​សូម​ចម្រើនពរ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់ និង​ពុទ្ធបរិស័ទ​ក្នុង និង​ក្រៅ​ប្រទេស ជួយ​ទំនុក​បម្រុង​ដល់​ព្រះសង្ឃ​តាម​ព្រំដែន​ផង ព្រោះ​ជួប​ការ​ខ្វះខាត​ខ្លាំង ព្រោះ​អី​ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ក្រ​ខ្សត់»

វត្ត​ប្រាសាទបី​រស្មី​ចម្ការ​គ មាន​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​ថៃ និង​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៣​អង្គ ក្នុង​នោះ​មាន​សាមណេរ​មួយ​អង្គ​ផង។ វត្ត​មួយ​នេះ មាន​កុដិ​សម្រាប់​ព្រះសង្ឃ​គង់​ចំនួន ៣ និង​មាន​សាលាឆាន់​ធ្វើ​ពី​ឈើ​មាន​សភាព​រខេករខាក​មួយ តែ​ពុំ​មាន​ព្រះវិហារ​នៅ​ឡើយ​ទេ។ ព្រះតេជព្រះគុណ សាន ចាន់ឌី មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​មាន​ព្រះសង្ឃ​តិច ដោយសារ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ។

ចំណែក​អាចារ្យ​វត្ត​ប្រាសាទបី​រស្មី​ចម្ការ​គ លោក និន ឈន់ ថ្លែង​ថា ព្រះសង្ឃ​ក្នុង​វត្ត​ជួប​ការ​ខ្វះខាត​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ភាគច្រើន​ក្រីក្រ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​ល្ងាច ហើយ​ពុំ​ចាប់​អារម្មណ៍​រឿង​ធ្វើ​បុណ្យ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​នោះ​ទេ៖ «ចាប់​ពី​ខ្ញុំ​ចូល​មក​ធ្វើ​ជា​អាចារ្យ​វត្ត​នេះ​មក ឃើញ​ថា​វត្ត​ខ្វះខាត​គ្រប់​បែប​យ៉ាង ទាំង​ចង្ហាន់​ព្រះសង្ឃ និង​របស់​ប្រើប្រាស់​នៅ​ក្នុង​វត្ត ពុំ​មាន​សម្រាប់​ពលរដ្ឋ​ធ្វើ​បុណ្យ​ទាន​ក្នុង​វត្ត​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​ភូមិ​ចម្ការគ លោក ប៊ុន អឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ក្នុង​ភូមិភាគ​ច្រើន​ប្រកប​របរ​ដាំ​ដំឡូងមី ធ្វើ​ស្រែ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ធ្វើ​បុណ្យ​ទាន​វិញ លោក​អះអាង​ថា បើ​ទោះ​ជា​ពលរដ្ឋ​មាន​ជីវភាព​មិន​ធូរធារ​ក្ដី តែ​ពួក​គាត់​រក្សា​ប្រពៃណី​ធ្វើ​បុណ្យ​ដាក់​បាត្រ​ព្រះសង្ឃ ដូច​ពលរដ្ឋ​នៅ​ខាង​ក្នុង​ប្រទេស​ដែរ៖ «ពី​ដើម​អត់​មាន​អី​ទាំងអស់ ព្រោះ​យើង​បាន​ចំណូល​សទ្ធា​ជ្រះថ្លា​របស់​ពលរដ្ឋ​ក្នុង​ភូមិ ដោយ​ពុំ​មាន​ពលរដ្ឋ​ពី​ខាង​ក្រៅ​មក​ធ្វើ​បុណ្យ​ក្នុង​វត្ត​ទេ។ ម្យ៉ាង​ទៀត មាន​អាជ្ញាធរ​ភូមិ​នេះ​ឯង​បាន​រួម​គ្នា​បង្កើត​វត្ត​នេះ​មក»

ចំណែក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ លោក យិន យឿន ទទួល​ស្គាល់​ថា វត្ត​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ថៃ ភាគច្រើន​ពិត​ជា​ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា ខាង​ព្រះ​មេគុណ​ខេត្ត​បាន​និមន្ត​ព្រះសង្ឃ​ទៅ​គង់​គ្រប់​វត្ត​មិន​ឲ្យ​ដាច់​ព្រះសង្ឃ​នោះ​ទេ។ លោក​បន្ថែម​ថា បញ្ហា​ខ្វះ​ព្រះសង្ឃ​ចាំ​វត្ត​នៅ​តាម​ព្រំដែន​កន្លង​ទៅ ខាង​មន្ទីរ និង​មន្ត្រី​សង្ឃ​ខេត្ត បាន​ព្យាយាម​រក​កន្លែង​បើក​សាលា​បង្រៀន​ភាសា​បាលី​ដល់​ព្រះសង្ឃ ដើម្បី​ឲ្យ​មាន​ព្រះសង្ឃ​គង់​នៅ​ច្រើន​ដែរ តែ​រក​វត្ត​ពុំ​ទាន់​បាន៖ «ហើយ​ក្នុង​ក្របខ័ណ្ឌ​សាលា​បាលី​មួយ គឺ​មាន​ព្រះសង្ឃ​សមណ សិស្ស​ចាប់​ពី ១៥​អង្គ​ឡើង​ទៅ បាន​យើង​អាច​បើក​សាលា​បង្រៀន​បាលី​បាន ប្រសិន​បើ​ព្រះសង្ឃ​ក្រោម​នោះ​ទេ​មិន​អាច​បើក​សាលា​បាន​ទេ ព្រោះ​ព្រះសង្ឃ​តិច​មិន​ត្រូវ​តាម​ស្តង់ដារ​អប់រំ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​លើក​ទឹក​ចិត្ត​ព្រះសង្ឃ​តាម​រយៈ​ការ​ផ្ដល់​ចង្ហាន់ និង​សាងសង់​ទី​វត្ត​អារាម និង​សាលារៀន​សម្រាប់​ព្រះសង្ឃ ដើម្បី​ជំរុញ​ឲ្យ​ព្រះសង្ឃ​ទៅ​គង់​ចាំ​វត្ត​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន។ លោក​អះអាង​ថា ប្រសិន​បើ​ពុំ​មាន​ព្រះសង្ឃ​តាម​ព្រំដែន​ទេ នាំ​ឲ្យ​សីលធម៌​រស់នៅ​របស់​ពលរដ្ឋ​ធ្លាក់​ចុះ ហើយ​មាន​ក្មេង​ទំនើង​ច្រើន ដោយសារ​គ្មាន​អ្នក​អប់រំ​ផ្លូវ​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​មិន​ខ្លាច​បាប៖ «ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​ទី​១ វត្ត​នៅ​តាម​ព្រំដែន​ក៏​អាច​ជា​រនាំង​ការពារ​ព្រំដែន​របស់​ជាតិ​បាន​ដែរ។ ទី​២ ជា​អ្នក​ផ្សព្វផ្សាយ​អំពី​សីលធម៌​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន។ បញ្ហា​ទាំងនេះ​ជា​គុណ​ប្រយោជន៍​សំខាន់​ណាស់​របស់​ប្រទេស​ជាតិ»

ព្រះចៅ​អធិការ​វត្ត​ចម្ការគ ព្រះតេជព្រះគុណ វិន នី ឲ្យ​ដឹង​ថា វត្ត​នៅ​ជាប់​ព្រំដែន​ក្នុង​ស្រុក​ស្វាយចេក និង​ស្រុក​អូរជ្រៅ តំបន់​ព្រះអង្គ​គង់​ចាំ​ព្រះវស្សា​ដោយ​វត្ត​ភាគច្រើន​មាន​ព្រះសង្ឃ​ពី​មួយ​អង្គ​ទៅ​ពីរ​អង្គ​ស្ទើរ​គ្រប់​វត្ត ដែល​បង្ក​ការ​លំបាក​ដល់​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​ធ្វើ​ទាន ព្រោះ​ពេល​ធ្វើ​បុណ្យ​ម្ដងៗ​ត្រូវ​និមន្ត​ព្រះសង្ឃ​ជាច្រើន​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទេសចរ​ស្នើ​​អភិបាល​ខេត្ត​ព្រះសីហនុ​រុះរើ​ផ្ទះ​សំណាក់​សង់​តាម​ឆ្នេរ​សុខសាន្ត​នៅ​លើ​កោះរ៉ុង

$
0
0

ក្រុមហ៊ុន​បម្រើ​សេវា​ទេសចរណ៍ និង​ពលរដ្ឋ​ដែល​បាន​​ទៅ​ទស្សនា​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បារម្ភ​ពី​អនាម័យ​នៅ​តាម​ឆ្នេរ​សុខសាន្ត​នៅ​លើ​កោះរ៉ុង ដោយសារ​រាល់​ថ្ងៃ​នេះ​មាន​សំណង់​​​​បឹង​កាឡូ និង​ផ្ទះ​សំណាក់​ជាដើម ត្រូវ​បាន​គេ​សាងសង់​នៅ​​លើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរ​កាកសំណល់​ចូល​ទី​ក្នុង​ទឹក​សមុទ្រ​យ៉ាង​​អានាធិបតេយ្យ។ ប៉ុន្តែ​អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា អាជ្ញាធរ​កំពុង​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​នេះ​រួច​ហើយ ព្រម​ទាំង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សហការ​​​ថែរក្សា​ឲ្យ​បាន​ទាំង​អស់​គ្នា។

ប្រតិបត្តិករ និង​ភ្ញៀវ​ទេសចរ​បន្ត​ព្រួយ​បារម្ភ​ខ្លាច​បរិស្ថាន​អនាម័យ​នៅ​តាម​ឆ្នេរ​ខ្សាច់​នៃ​ឆ្នេរ​សុខសាន្ត​ស្ថិត​នៅ​លើ​សង្កាត់​កោះរ៉ុង ត្រូវ​បំផ្លាញ ព្រោះ​សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ​មាន​បុគ្គល​ខ្លះ​បាន​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​គ្មាន​សមត្ថកិច្ច​ហាម​ឃាត់​ទេ។ ពួកគេ​បាន​អះអាង​ថា សំណង់​បឹង​កាឡូ ឬ​ផ្ទះសំណាក់​របស់​ប្រធាន​ភូមិ​សុខសាន្ត គឺ​ស្ថិត​ក្នុង​ចំណោម​សំណង់​រឹងមាំ​ច្រើន​ទៀត ដែល​បាន​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់​សក្បុស ហើយ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​សុខសាន្ត ដោយ​មិន​បាន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ប្រតិបត្តិ​ករ និង​ភ្ញៀវទេសចរ​ទាំង​នេះ បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ឲ្យ​មាន​វិធានការ​ចុះ​រុះរើ​សំណង់​រឹង​មាំ​ដែល​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់ នៃ​ឆ្នេរ​សុខសាន្ត និង​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ឆាប់ ដើម្បី​សង្គ្រោះ​ឆ្នេរ​នេះ​ឲ្យ​បាន​ទាន់​ពេល។

នាយក​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ហ្គោលដិន ឡាយអ៊ិន ត្រាវែល (Golden Lion Travel) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក យ៉ិន លាងឆាយ ចាត់​ទុក​សោភណភាព​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា ពិសេស​ឆ្នេរ​ខ្សាច់​​នៅ​តាម​កោះ​នានា​ថា ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​ខេត្ត​នេះ​នៅ​ពេល​កន្លង​មក។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ក៏​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ឃើញ​មាន​ឆ្នេរ​ខ្សាច់​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង កំពុង​ត្រូវ​បំផ្លាញ​ទាំង​សោភណភាព និង​បរិស្ថាន ដោយសារ​ប្រជាពលរដ្ឋ ឬ​អ្នក​ប្រកប​របរ​បម្រើ​វិស័យ​ទេសចរណ៍​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​មាន​ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត​ជាដើម មិន​ចូល​រួម​ថែរក្សា​អនាម័យ​នោះ​ទេ ដោយ​បាន​សង់​សំណង់​រឹង​មាំ​លើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ។

លោក យ៉ិន លាងឆាយ ព្រួយ​បារម្ភ​ខ្លាច​បរិស្ថាន​ឆ្នេរ​មួយ​ចំនួន មាន​ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត អាច​នឹង​ត្រូវ​បំផ្លាញ ហើយ​នៅ​ថ្ងៃ​អនាគត ទេសចរ​ជាតិ អន្តរជាតិ នឹង​លែង​ចាប់​អារម្មណ៍​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ទៀត បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​វិធានការ​រុះរើ​សំណង់​រឹង​មាំ ដែល​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ​ឲ្យ​បាន​ឆាប់​នោះ​ទេ៖ «យើង​មាន​របស់​ល្អ​ហើយ ហើយ​យើង​ថែទាំ​ទៀត គឺ​កាន់​តែ​ល្អ​មែន​ទែន។ ប៉ុន្តែ​បើ​យើង​មាន​របស់​ល្អ​ហើយ យើង​អត់​នាំ​គ្នា​ជួយ​ថែរក្សា គឺ​ទៅ​ថ្ងៃ​អនាគត ឬ​ថ្ងៃ​ក្រោយ​នឹង​ត្រូវ​បាត់បង់​ហើយ។ យោបល់​ខ្ញុំ គឺ​មាន​តែ​ប៉ុណ្ណឹង​ទេ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង ត្រូវ​បំផ្លាញ ដោយ​សំណង់​រឹងមាំ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​នេះ​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ សង្កេត​ឃើញ​ថា នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន​ចាប់​តាំង​ពី​ឆ្នេរ​នៅ​លើ​ដី​គោក មាន​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​នៅ​លើ​ដី​កោះ មាន​ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត ជាដើម ឃើញ​មាន​អាជីវករ​ខ្លះ បាន​នាំ​យក​តុ កៅអី ទៅ​ដាក់​បម្រើ​ភ្ញៀវ​នៅ​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់​ដូរ​ចំណី​អាហារ​ផ្សេងៗ​គ្មាន​សណ្ដាប់ធ្នាប់​នោះ​ទេ។ ជាង​នេះ​ក៏​ឃើញ​មាន​អាជីវករ​ខ្លះ​បាន​សង់​សំណង់​រឹង​មាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ ហើយ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ​គ្មាន​របៀបរៀបរយ​ទេ។

អ្នកស្រី សុធារី មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បំពុល​បរិស្ថាន​នៅ​តាម​ឆ្នេរ​នានា ហើយ​ស្នើ​ដល់​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​ឆ្នេរ​ទាំង​អស់​ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ខ្សាច់​ឲ្យ​មាន​អនាម័យ​ទាំង​អស់​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អំពាវនាវ​ដល់​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ និង​អាជីវករ​លក់​ដូរ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​តំបន់​ឆ្នេរ​ទាំង​អស់ ត្រូវ​ចូល​រួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ជា​ប្រចាំ​ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក និង​ឆ្នេរ​នៅ​លើ​ដី​កោះ។ លោក​ថា សំណង់​រឹង​មាំ​​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ថ្មី​ទៀត​ទេ ប៉ុន្តែ​សម្រាប់​សំណង់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​សង់​រួច​នៅ​ពេល​កន្លង​មក​ត្រូវ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន។

យ៉ាង​នេះ​ក្តី លោក យន្ត មីន ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​នេះ​ទាំង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ការងារ​ថែរក្សា​អនាម័យ​ឆ្នេរ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់។ ជាង​នេះ ក៏​ស្នើ​ប្រជាពលរដ្ឋ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ថែរក្សា​បរិស្ថាន​តំបន់​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​សោភណភាព​ជា​រហូត​ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

លោក យន្ត មីន៖ «អ៊ីចឹង​កន្លង​មក​នេះ យើង​ខំ​តប់​ស្កាត់​ណាស់ រហូត​អ្នក​ខ្លះ​ខឹង​ខ្ញុំ ខឹង​សមត្ថកិច្ច ខឹង​អ្នក​ដែល​ចុះ​ទៅ​ហ្នឹង។ ប៉ុន្តែ​កុំ​ខឹង យើង​ធ្វើ​ដើម្បី​អ្នក​ទាំង​អស់​គ្នា​ទេ ហើយ​ទាំង​អស់​គ្នា​ត្រូវ​តែ​ចូល​រួម​ក្នុង​ផែនការ​អភិវឌ្ឍ​ខេត្ត​ក្រុង​របស់​យើង ព្រោះ​ខេត្ត​ព្រះសីហនុ យើង ត្រូវ​គេ​ចាត់ទុកជា​ក្រុង ល្អ​ស្អាត របស់​កម្ពុជា សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នៅ​អាស៊ាន ហើយ​ប្រទេស​នៅ​អាស៊ាន​ហ្នឹង​គេ​ក៏​កំពុងតែ​ល្បី​ក្រុង​ព្រះសីហនុ យើង​នេះ​ដែរ ដោយសារ​សម្បត្តិ​ធម្មជាតិ​សក្ដានុពល​ធម្មជាតិ ដែល​យើង​មាន​ដូច​រាល់​ថ្ងៃ​នេះ​យើង​មាន​ឆ្នេរ​សមុទ្រ​ស្អាត ខ្យល់​អាកាស​ល្អ មាន​កំពង់ផែ​ទឹក​ជ្រៅ សេដ្ឋកិច្ច​ល្អ មាន​ធនធាន​ត្រី​សមុទ្រ​ក្តាម​ខ្យង ធនធាន​ផ្កាថ្ម និង​ជីវចម្រុះ​នៅ​បាត​សមុទ្រ​សម្បូរ​បែប​ស្រស់​ស្អាត និង​មនុស្ស​រស់​នៅ​ខេត្ត​ព្រះសីហនុ មាន​កាយវិការ​សុភាពរាបសារ​គឺ​អ្វីៗ​គ្រប់​យ៉ាង​ក៏​ល្អ​ស្អាត​ទាំង​អស់​ដោយសារ​យើង​បាន​រួមគ្នា​អភិវឌ្ឍ​រួម​គ្នា»

​ទោះ​ជា​យ៉ាង​ណា ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​តាម​ឆ្នេរ​សុខសាន្ត និង​ឆ្នេរ​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ជា​បន្តបន្ទាប់​មក​នេះ​បាន​រិះគន់​ថា ឆ្នេរ​ខ្សាច់​ទាំង​ពីរ​ទំនង​ជា​អាច​ត្រូវ​បំផ្លាញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ បើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​មាន​វិធានការ​រុះរើ​សំណង់​រឹង​មាំ និង​មិន​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ឲ្យ​បាន​ឆាប់​នោះ​ទេ។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ដែល​ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ច្រាន​ចោល​បណ្ដឹង​របស់​លោក គឹម សុខ ករណី​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​ពីរ

$
0
0

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​បណ្ដឹង​មេធាវី​របស់​លោក គឹម សុខ ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា។ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ ថា​ការ​សម្រេច​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ក្ដី​ខ្លួន។ ចំណែក​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង សាទរ​ការ​សម្រេច​នេះ។

អស់​រយៈពេល​ជាង ៥​ខែ​ហើយ​ដែល​លោក គឹម សុខ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស ទោះ​បី​ជា​លោក ជូង ជូងី ជា​មេធាវី​ការពារ​លោក គឹម សុខ ខំ​ដាក់​ពាក្យ​ប្ដឹង​ជាច្រើន​ដង​នៅ​តុលាការ​ជាន់​ខ្ពស់ ដើម្បី​ឲ្យ​កូន​ក្ដី​លោក​បាន​នៅ​ក្រៅ​ឃុំ​យ៉ាង​ណា​ក្ដី។

ពាក្យ​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជា​លើក​ទី​ពីរ​នេះ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី សម្រេច​បដិសេធ​ចោល ដោយ​ហេតុ​ថា​មិន​អាច​ឲ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​សម្រាប់​ថ្ងៃ​បើក​សវនាការ។

ឈរ​និយាយ​ក្នុង​រង្វង់​ក្រចក​សេះ លោក គឹម សុខ ស្នើសុំ​ចៅក្រម​ជំនុំ​ជម្រះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​មួយ​សប្ដាហ៍ ដើម្បី​ធ្វើ​ការ​ជាមួយ​មេធាវី​របស់​ខ្លួន មុន​នឹង​ឈាន​ដល់​ថ្ងៃ​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ខាង​មុខ​នេះ។ លោក គឹម សុខ នៅ​តែ​អះអាង​មុខ​លោក​ចៅក្រម​ថា លោក​នឹង​មិន​រត់​ទៅ​ណា​នោះ​ទេ និង​ព្រម​អនុវត្ត​តាម​ចំណាត់ការ​ដែល​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

លើក​ឡើង​ក្នុង​បន្ទប់​សវនាការ លោក ជូង ជូងី ថា​ផ្អែក​តាម​ផ្លូវ​ច្បាប់ តុលាការ​អាច​ឲ្យ​កូន​ក្ដី​លោក​នៅ​ក្រៅ​ឃុំ​បាន ដោយ​ស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការ។ មេធាវី​រូប​នេះ​ថា តុលាការ​អាច​បង្គាប់​ឲ្យ​លោក គឹម សុខ ឈប់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន ឈប់​ចូលរួម​សិក្ខាសាលា​ធំៗ ឬ​ក៏​អាច​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ណា​មួយ​តាម​ការ​កំណត់ ប្រសើរ​ជាង​ដាក់​ឃុំ​ខ្លួន​លោក​ក្នុង​គុក។

យោង​តាម​មាត្រា​២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ លោក ជូង ជូងី ថា​មិន​មាន​ចំណុច​ពិសេស​ណា​មួយ​ដែល​ត្រូវ​ឃុំ​ខ្លួន​កូន​ក្ដី​លោក​នៅ​ក្នុង​គុក​ទៀត​ទេ។ លោក ជូង ជូងី ថា​ការ​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ ដើម្បី​រង់ចាំ​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ នោះ​ជា​ការ​បំពាន​សិទ្ធិ​សេរីភាព​របស់​ជន​ត្រូវ​ចោទ«លោក គឹម សុខ ចង់​បាន ១០​ថ្ងៃ ដោះលែង​គាត់​នៅ​ក្រៅ ដើម្បី​គាត់​ធ្វើ​ការ​ជាមួយ​ខ្ញុំ ដើម្បី​តតាំង​ក្ដី​នៅ​ថ្ងៃ​ទី​២៦ ប៉ុន្តែ​មិន​ព្រម​អនុញ្ញាត។ ចឹង​តាំង​ពី​មុន​មក ពេល​ហ្នឹង​ហើយ​ពី​ពេល​ហ្នឹង​ទៅ​ថ្ងៃ​សវនាការ លោក គឹម សុខ នៅ​តែ​មាន​ការ​លំបាក​ធ្វើ​ការ​ជាមួយ​ខ្ញុំ ខ្វះ​លទ្ធភាព​ពេញលេញ​ដើម្បី​តតាំង​ក្ដី»

ការ​លើក​ឡើង​នេះ ត្រូវ​បាន​ជំទាស់​ដោយ​លោក គី តិច ជា​មេធាវី​តំណាង​ឲ្យ​លោក ហ៊ុន សែន និង​លោក សៀង សុខ ជា​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក គី តិច ស្នើសុំ​ចៅក្រម​ឲ្យ​រក្សា​ឃុំ​ខ្លួន​លោក គឹម សុខ ទុក​នៅ​ដដែល ដោយ​បារម្ភ​ថា​លោក គឹម សុខ នៅ​ក្រៅ​ឃុំ អាច​បង្ក​បទល្មើស​ណា​ផ្សេង​ទៀត ដោយសារ​តែ​ការ​និយាយ​របស់​គាត់។ មេធាវី​តំណាង​ឲ្យ​លោក ហ៊ុន សែន ចង់​ឲ្យ​តុលាការ​ដាក់​ទោស​លោក គឹម សុខ ជា​អតិបរមា ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ការ​និយាយ​របស់​លោក គឹម សុខ បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា«ជាក់ស្ដែង គឺ​បទល្មើស​របស់​លោក គឹម សុខ ដែល​បាន​ប្រព្រឹត្ត​នេះ ធ្វើ​ឲ្យ​មាន​ការ​ខូចខាត ឬ​មាន​ទំហំ​ធំធេង។ ចឹង​ការ​ដែល​ចោទ​ប្រកាន់​ផ្ទុយ​ពី​ការពិត ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន បាត់បង់​ប្រជាប្រិយភាព ក៏ដូចជា​បាត់​កិត្យានុភាព ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បាត់បង់​ដោយសារ​អំពើ​របស់ គឹម សុខ។ ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​ផ្ដន្ទាទោស គឹម សុខ ក្នុង​កម្រិត​ទោស​អតិបរមា​នៃ​ច្បាប់»

នៅ​សល់​ពេល​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ នឹង​ត្រូវ​គេ​នាំ​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី តាម​ពាក្យ​បណ្ដឹង​របស់​មេធាវី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​លោក គឹម សុខ ថ្លែង​ដោយ​ប្រយោល​កាល​ពី​ខែ​កុម្ភៈ ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​បណ្ឌិត កែម ឡី។

លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ចំណាត់ការ​ដ៏​ឆាប់​រហ័ស​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ប្ដឹង​លោក គឹម សុខ ដាក់​ពន្ធនាគារ ២​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live