Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អ្នក​រស់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២​បារម្ភ​បាត់បង់​របរ​នេសាទ

$
0
0

ពលរដ្ឋ​រស់​នៅ​ខ្សែទឹក​ខាង​ក្រោម​នៃ​ទន្លេ​ស្រែពក ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ភ័យ​ព្រួយ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​របរ​ចិញ្ចឹម​ជីវិត​របស់​អ្នក​ភូមិ ខណៈ​ពលរដ្ឋ​រស់​នៅ​​ទី​នោះ ប្រមាណ ៧០​ភាគរយ ពឹង​ផ្អែក​លើ​ផល​នេសាទ។ អ្នក​ភូមិ​ថា បើ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ បិទ​ទ្វារ​ទឹក វា​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ប្រែប្រួល នឹង​រាំង​ខ្ទប់​ដំណើរ​របស់​ត្រី។

ការ​បារម្ភ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​ជូន​ដំណឹង​ស្ដីពី​ការ​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា បង្ក​ឲ្យ​ពលរដ្ឋ​មាន​មុខ​របរ​នេសាទ និង​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ ប្រឈម​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល បញ្ហា​ផ្លូវ​ចិត្ត សន្តិសុខ​ស្បៀង និង​ប៉ះពាល់​បំណិន​ជីវិត​ជាដើម។

ពលរដ្ឋ​រស់​នៅ​ខ្សែទឹក​ខាង​ក្រោម​នៃ​ទន្លេ​ស្រែពក នៃ​ស្រុក​សេសាន លោក ម៉ៃ វាសនា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​នេសាទ​នៅ​ឃុំ​ភ្លុក និង​ឃុំ​កំភុន មិន​អាច​ចាប់​ត្រី​បរិភោគ​បាន​ដូច​ឆ្នាំ​មុនៗ​ឡើយ។ អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ត្រី​ពី​ផ្សារ​មក​បរិភោគ ហើយ​ពលរដ្ឋ​មាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំថ្ងៃ ក៏​កំពុង​ប្រឈម​ដែរ ព្រោះ​ពួកគេ​ពុំ​សូវ​ចាប់​ត្រី​បាន​សោះ ហើយ​បើ​ចាប់​ត្រី​បាន​គឺ​បាន​តែ​ត្រី​ល្អិត ឬ​តូចៗ៖ «ភាគ​ច្រើន​អ្នក​រក​ត្រី​អត់​សូវ​បាន​ភាគច្រើន​គឺ​ទិញ​ត្រី​ដែល​គេ​ជិះ​ម៉ូតូ​ដើរ​លក់ អ្នក​ខ្លះ​បង់​ពីរ​ទៅ​បី​ថ្ងៃ​អត់​បាន ត្រី​អ្នក​នេសាទ​ឥឡូវ​លែង​មាន​ហើយ ភាគ​ច្រើន​ទិញ​ត្រី​ចិញ្ចឹម​យក​មក​លក់។ អត់​ដូច​ពី​មុន ពី​មុន​ទៅ​ដេក​មួយ​យប់ យើង​បង់​សំណាញ់​ដាក់​មង​អី​បាន​ត្រី​ច្រើន»

បុរស​ដដែល​មើល​ឃើញ​ថា ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២ បង្ក​ឲ្យ​រាំង​ខ្ទប់​ដំណើរ​របស់​ត្រី និង​ប៉ះពាល់​ជម្រក​ត្រី​ពង​កូន ហេតុ​នេះ​ពួកគេ​ចង់​ឲ្យ​រាជរដ្ឋាភិបាល បញ្ចុះ​តម្លៃ​អគ្គិសនី​ជូន​អ្នក​ភូមិ​ដែល​រងគ្រោះ​បញ្ហា​នេះ ដើម្បី​បង់​រំលោះ​ផ្លូវ​ចិត្ត​ពលរដ្ឋ។

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនីសេសានក្រោម២ បញ្ជាក់​ថា ប្រសិនបើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរចាស់។ ក្រុមហ៊ុន​ចាត់​ទុក​ការ​បិទ​ទ្វារ​ទឹក​សាកល្បង គឺ​ជា​ទិសដៅ​នៃ​ការ​អនុវត្ត​គម្រោង។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​វាយ​តម្លៃ​ថា ស្ថានភាព​ទឹក​ទន្លេ​ស្រែពក ផ្នែក​ខាង​ក្រោម​ទំនប់ កន្លែង​ខ្លះ​នឹង​រីង​រាក់​ខុស​ប្រក្រតី បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទីតាំង​ជម្រក​របស់​ជីវចម្រុះ។

មេ​ឃុំ​ភ្លុក ស្រុក​សេសាន លោក ទូន ថាំង កត់សម្គាល់​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ភ្លុក ៧០​ភាគរយ មាន​មុខ​របរ​នេសាទ​ចិញ្ចឹម​ជីវិត​ក្នុង​នោះ ១០​ភាគរយ នេសាទ​លក្ខណៈ​គ្រួសារ។ លោក​បារម្ភ​ដែរ​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ពលរដ្ឋ​រស់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នឹង​ប្រឈម​ការ​ខ្វះខាត​ត្រី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ និង​បាត់បង់​មុខ​របរ​អ្នក​ភូមិ។ ហេតុ​នេះ​អាជ្ញាធរ​ឃុំ​មាន​គម្រោង ប្រើ​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ ឲ្យ​អ្នក​ភូមិ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ជំនួស​ដោយ​ការ​នេសាទ៖ «ខ្ញុំ​មាន​គម្រោង​ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​យក​លុយ​អភិវឌ្ឍន៍​ជីក​ស្រះ​ឲ្យ​ពលរដ្ឋ ដើម្បី​ប្តូរ​មក​ជា​កសិកម្ម​វិញ ហើយ​មុខ​របរ​នេសាទ​គាត់​ប្រហែល​ជា​អាច​បាត់បង់​ខ្លះ»

​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រសិនបើ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ បើក​ឲ្យ​ដំណើរការ នឹង​បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ​ប្រមាណ ១០% (៩,៣%) និង​កាត់​បន្ថយ​លំហូរ​ដីល្បាប់​ប្រហែល ៦% ទៅ ៨% ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ប្រឈម​ការ​ប៉ះពាល់​ជីវភាព និង​សន្តិសុខ​ស្បៀង។

មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង បណ្ដាល​ឲ្យ​ផ្ទៃ​ទឹក​ទន្លេ​ផ្នែក​ខាង​លើ​មាន​កម្ពស់​ខ្ពស់ ពុំ​អនុញ្ញាត​ឲ្យ​ត្រី​ធ្វើ​ចរាចរណ៍​បាន​ទេ ជាពិសេស​គំរាមកំហែង​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី។ លោក​ថា តំបន់​ទន្លេ​ស្រែពក ជា​ជម្រក​ត្រី​កម្រ​ក្នុង​តំបន់​រស់​នៅ និង​ពង​កូន ហេតុ​នេះ​ការ​បិទ​ទន្លេ​ទាំងស្រុង​បង្ក​ការ​រាំង​ខ្ទប់​ដំណើរ​ឡើង​ចុះ​របស់​ត្រី​គ្រប់​ប្រភេទ និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ នឹង​នាំ​ឲ្យ​ត្រី​កម្រ​ក្នុង​តំបន់​មួយ​ចំនួន​ផុត​ពូជ៖ «ខ្ញុំ​គិត​ថា គួរ​ណាស់​តែ​រួម​គ្នា​ធ្វើ​ម៉េច​គិត​ពី​​សុខ​ទុក្ខ​ពលរដ្ឋ ដែល​គាត់​បាត់បង់​ធនធាន។ គួរ​ណាស់​តែ​យើង​មាន​អ្វី​ជំនួស​គាត់ អាច​ទទួល​ផល​វិញ​បាន​សម្រាប់​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ»

​តំបន់​ទន្លេ​បី រួម​មាន​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺ​ជា​ប្រភព​នៃ​ជម្រក​ត្រី​ក្នុង​តំបន់ រួម​មាន​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខ​ពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក​ជាដើម ហើយ​ត្រី​ទាំង​នោះ​ច្រើន​រស់​នៅ​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់ ក៏ប៉ុន្តែ​បើ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ត្រូវ​បាន​បិទ​ទាំង​ស្រុង នឹង​ប៉ះពាល់​ដល់​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ប្រ៊ែដ អាដាម ថា​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

$
0
0

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការ​អនុម័ត​វិសោធនកម្ម​លើក​ទី​ពីរ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​សប្ដាហ៍​នេះ ថា​កំពុង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លោក​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ឈរ​ឱប​ដៃ​មើល​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បាន​នោះ​ទេ។

លោក មួង ណារ៉េត៖ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា បើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ចូល​ជា​ធរមាន នោះ​ប្រជាធិបតេយ្យ​នឹង​ឈាន​ដល់​ទី​អវសាន។ តើ​លោក​យល់​យ៉ាង​ដូចម្តេច​ទៅ​វិញ ចំពោះ​ការ​អនុម័ត​ច្បាប់​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ជីវភាព​នយោបាយ​របស់​មនុស្ស​ដូច្នេះ?

លោក ប៊្រែដ អាដាម៖ គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះ​ទេ! សារជាតិ​ភាព​ដឹកនាំ​របៀប​ផ្ដាច់ការ គឺ​គេ​ធ្វើ​តែ​អ៊ីចឹង​ឯង! គេ​នាំ​គ្នា​ប្រជុំ​តែ​គ្នា​គេ រួច​លើក​ដៃ​អនុម័ត​ច្បាប់​តាម​តែ​អំពើ​ចិត្ត​របស់​ពួក​ខ្លួន។ បំណង​របស់​គេ គឺ​ចង់​កម្ចាត់​គូប្រកួត​ចេញ​ពី​សង្វៀន។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក សម រង្ស៊ី ធ្លាប់​ប៉ុនប៉ង​ចាប់​គាត់​ដាក់​គុក។ មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក កឹម សុខ អ្នកស្រី មូរ សុខហួរ និង​សកម្មជន​ផ្សេង​ទៀត សុទ្ធតែ​រងគ្រោះ​ដោយ​ការ​ប៉ុនប៉ង​ចង់​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ នេះ។

ផលវិបាក​ធំ​ជាង​គេ គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។ ពេល​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច អ្នក​មាន​ធំៗ​ដូចជា​ឧកញ៉ា​ដែល​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាត់បង់​មុខ​របរ​ជំនួញ​របស់​ខ្លួន។ នេះ​ជា​ប្រសាសន៍​របស់​លោក ប៊្រែដ អាដាម

លោក មួង ណារ៉េត៖ តើ​មាន​ប្រទេស​ណា​ខ្លះ​នៅ​លើ​លោក​យើង​នេះ ដែល​អនុម័ត​ច្បាប់​បែប​នេះ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ក្រៅ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង មួយ ខ្ញុំ​ជឿ​ថា​គ្មាន​ប្រទេស​ណា​នៅ​លើ​លោក​យើង​នេះ ធ្វើ​ច្បាប់​ខុស​គេ​ខុស​ឯង​បែប​នេះ​ទេ។ គ្មាន​ប្រទេស​ណា​ធ្វើ​ច្បាប់​ផ្តាច់​ជីវិត​នយោបាយ​របស់​មនុស្ស​បែប​នេះ​នោះ​ទេ។ ច្បាប់​នេះ​មាន​លក្ខណៈ​ប្រមាថ​ដល់​សិទ្ធិ​សេរីភាព​របស់​មនុស្ស។ តាម​រយៈ​ការ​ធ្វើ​ច្បាប់​នេះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​អំពី​ភាព​អស់​សង្ឃឹម និង​ភ័យ​លស់ព្រលឹង ព្រោះ​ដឹង​ថា​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន ចង់​កម្ចាត់​លោក សម រង្ស៊ី ឲ្យខាងតែ​បាន។ ប៉ុន្តែ​ធ្វើ​ដូច្នេះ ច្បាស់​ជា​ទៅ​មិន​រួច​ទេ។

លោក មួង ណារ៉េត៖ ម៉េច​បាន​ជា​លោក​ថា​ធ្វើ​ទៅ​មិន​រួច?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​ថា​ធ្វើ​ទៅ​មិន​រួច គឺ​ដោយសារ​គ្មាន​នរណា​អាច​ឃាត់ឃាំង​លោក សម រង្ស៊ី មិន​ឲ្យ​គាត់​បញ្ចេញ​មតិ​លើ​ហ្វេសប៊ុក​បាន​នោះ​ទេ។ គាត់​នៅ​តែ​អាច​កៀរគរ​រក​អ្នក​គាំទ្រ​គាត់។ ទោះ​បី​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​រើស​លោក សម រង្ស៊ី ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មិន​បាន​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​បើ​ពួក​គាត់​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ឆ្នោត​ឆ្នាំ​២០១៨ ពេល​នោះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​លុប​ចោល​ច្បាប់​នេះ​វិញ និង​អាច​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា វិញ​បាន​ជាក់​ជា​មិន​ខាន។

លោក មួង ណារ៉េត៖ តើ​នេះ​ជា​ជម្រើស​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​ឬ​ទេ ដែល​មិន​ដល់​កន្លះ​ឆ្នាំ​ផង នាំ​គ្នា​កែ​ច្បាប់​រឹតត្បិត​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ទៅ​ពីរ​ដង​យ៉ាង​ដូច្នេះ?

លោក ប៊្រែដ អាដាម៖ ជម្រើស​នេះ​មិន​មែន​បង្ហាញ​ពី​ភាព​ឆ្លាតវៃ​ទេ តែ​បង្ហាញ​ពី​ភាព​ល្ងីល្ងើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ច្បាប់​នេះ គឺ​ធ្វើ​ដើម្បី​សម្លាប់​លទ្ធិប្រជាធិបតេយ្យ។ ពិភពលោក​ទាំងមូល​នឹង​សើច​ចំអក​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក មួង ណារ៉េត៖ សហគមន៍​អន្តរជាតិ​ក្រៅ​ពី​សើច​ចំអក​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា តើ​ពួក​គេ​អាច​ធ្វើ​បាន​អ្វី​ខ្លះ​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​រឿង​ដូច្នេះ​ចេះ​តែ​បន្ត​កើត​មាន?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ធ្វើ​នេះ គឺ​មិន​មែន​បង្ហាញ​ពី​ភាព​ខ្លាំង​ទេ ប៉ុន្តែ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។ ការ​ធ្វើ​ដូច្នេះ គឺ​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​រអា​ខ្លាំង ព្រោះ​ខ្លាច​ចាញ់​ឆ្នោត។ ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ងាយ​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ខ្ញុំ​ជឿ​ថា សហគមន៍​អន្តរជាតិ​នឹង​បង្ហាញ​ជំហរ​របស់​ខ្លួន ហើយ​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​បើ​លោក​នៅ​តែ​បន្ត​ធ្វើ​ដូច្នេះ នោះ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ នឹង​ក្លាយ​ទៅ​ជា​រឿង​បាយឡុកបាយឡ។ ពួក​យើង​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ ហើយ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​នេះ។

លោក មួង ណារ៉េត៖ តើ​កម្ពុជា នឹង​រង​ផលវិបាក​អ្វី​ខ្លះ បើ​សហគមន៍​អន្តរជាតិ​ធ្វើ​ដូច្នេះ​មែន?

លោក ប៊្រែដ អាដាម៖ ផលវិបាក​មាន​ច្រើន។ ផលវិបាក​ធំ​ជាង​គេ គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។ ពេល​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច អ្នក​មាន​ធំៗ​ដូចជា​ឧកញ៉ា​ដែល​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាត់បង់​មុខ​របរ​ជំនួញ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ សហគមន៍​អន្តរជាតិ​នឹង​បិទ​ទិដ្ឋាការ ឬ​វីសា (Visa) ដោយ​ហាម​មិន​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ពួក​គេ​ថែម​ទៀត​ផង។ សហរដ្ឋ​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​មនុស្ស​មិន​សូវ​ចូល​ចិត្ត​ផ្នែក​ការទូត​ស្រាប់​ផង គាត់​ច្បាស់​ជា​ប្រើ​ធម៌​ក្តៅ​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាក់​ជា​មិន​ខាន។ ចំណែក​សហគមន៍​អឺរ៉ុប វិញ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទាំងនោះ​រួច​ហើយ។ ឥឡូវ​នេះ ពួក​គេ​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​មេ​ដឹកនាំ​ផ្ដាច់ការ ដោយ​គ្មាន​មន្ទិល​អ្វី​ទៀត​ទេ។ សហគមន៍​អន្តរជាតិ​កំពុង​រិះរក​វិធានការ​ចាត់ការ​លោក ហ៊ុន សែន ក្នុង​រឿង​នេះ។ សរុប​សេចក្តី​មក អ្វី​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​នេះ គឺ​ជា​ការ​យក​សាំង​ចាក់​ដុត​ខ្លួន​ឯង ព្រោះ​ធ្វើ​ហ្នឹង គឺ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។

តើ​គាត់ (លោក ហ៊ុន សែន) ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដៀល​ជេរ​គាត់​ថា​ជា​ជន​ផ្ដាច់ការ ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​យ៉ាង​ម៉េច? នេះ​ជា​ប្រសាសន៍​របស់​លោក ប៊្រែដ អាដាម

លោក មួង ណារ៉េត៖ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​បន្ថែម​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នេះ​ចោល​បាន​ទៀត​ផង ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ។ តើ​ស្ថានភាព​បែប​នេះ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ? តើ​លោក​គិត​ថា​ការ​បោះឆ្នោត អាច​នឹង​ត្រូវ​អាក់ខាន​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ទោះ​អត់​មាន​គណបក្ស​ប្រឆាំង​ចូលរួម ក៏​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែរ គឺ​ធ្វើ​ដូច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ចិន និង​វៀតណាម អ៊ីចឹង។ ប៉ុន្តែ​ការ​បោះឆ្នោត​បែប​នេះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ជា​ការ​បោះឆ្នោត​ធ្វើ​ឲ្យ​តែ​គ្រប់​កិច្ច។ ប៉ុន្តែ​ខ្ញុំ​យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​ល្ងង់​ទេ។ ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​លោក សម រង្ស៊ី ក៏​ម្ចាស់​ឆ្នោត​យល់​ដឹង​រឿង​នេះ​អស់​ហើយ។ ពួក​គាត់​នឹង​មិន​ផ្លាស់ប្ដូរ​ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ប្រសិន​បើ​អត់​មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​នឹង​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត។ អាច​មាន​អ្នក​ទៅ​បោះឆ្នោត​ខ្លះ​ដែរ ប៉ុន្តែ​ទៅ​មិន​ច្រើន​ទេ ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត។

លោក មួង ណារ៉េត៖ តើ​លោក​គិត​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​យក​វិធី​ព្យាបាទ​បែប​នេះ?

លោក ប៊្រែដ អាដាម៖ រដ្ឋាភិបាល​ផ្ដាច់ការ​នៅ​លើ​ពិភពលោក តែងតែ​ជ្រើសរើស​វិធី​បែប​នេះ ប៉ុន្តែ​ជាទូទៅ គឺ​មិន​ដែល​ជោគជ័យ​ទេ។ ពេល​ដែល​រដ្ឋាភិបាល​ប្រព្រឹត្ត​បែប​នេះ គឺ​ជា​សញ្ញាណ​បញ្ជាក់​ថា​របប​ផ្ដាច់ការ​ជិត​ដាច់​ខ្យល់​ហើយ។ រឿង​នេះ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង​យ៉ាង​ដំណំ។ តាម​របាយការណ៍​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ។ បើ​ដឹង​ថា​ខ្លួន​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ តើ​នេះ​ឬ​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឃើញ​ជា​កេរ​ដំណែល​របស់​គាត់? តើ​គាត់​ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដៀល​ជេរ​គាត់​ថា​ជា​ជន​ផ្ដាច់ការ ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​យ៉ាង​ម៉េច? ខ្ញុំ​បន់​កុំ​ឲ្យ​គាត់​បន្សល់​កេរ​ដំណែល​អាក្រក់​ដូច្នេះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​គិត​ឡើង​វិញ។

លោក មួង ណារ៉េត៖ កាលណា​លទ្ធិប្រជាធិបតេយ្យ​រង​ការ​បំផ្លាញ អំណាច​ផ្ដាច់ការ​នឹង​នៅ​តែ​ញាំញី​ប្រព័ន្ធ​នីតិរដ្ឋ ប្រជាពលរដ្ឋ​នឹង​នៅ​តែ​ជា​ជន​រងគ្រោះ។ គណបក្ស​ប្រឆាំង​ដែល​ជា​តួអង្គ​មួយ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់​តែ​ខ្លាំង។ តើ​លោក​យល់​ថា​សហគមន៍​អន្តរជាតិ មាន​ឥទ្ធិពល​អ្វី​ក្នុង​រឿង​នេះ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​តាមដាន​ស្រុក​ខ្មែរ​យូរ​ក្រែល​ល្មម​ដែល​អាច​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន ចុះ​ចាញ់​សម្ពាធ​អន្តរជាតិ ដូចជា​ការ​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ជាដើម។ យើង​ដឹង​ហើយ​ថា លោក ហ៊ុន សែន មាន​លុយ និង​អាវុធ។ លុយ និង​អាវុធ​នេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង និង​គំរាម​មាន​សង្គ្រាម​ជា​ហូរហែ​ត​រៀង​មក។ ប៉ុន្តែ​ម្តង​នេះ ពលរដ្ឋ​ខ្មែរ​លែង​ល្ងង់​ចាញ់​សម្លុត​គាត់​ទៀត​ហើយ។ សារ​គំរាម​បែប​នេះ​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។ ម្យ៉ាង​ទៀត មនុស្ស​ច្រើន​ណាស់​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​ឧកញ៉ា​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ផង ក៏​ពួក​គេ​ចាប់​ផ្ដើម​គិត​ពី​អនាគត​របស់​ពួក​គេ មិន​មែន​អនាគត​របស់​លោក ហ៊ុន សែន នោះ​ទេ។ ដូច្នេះ​បើ​ពួក​គេ​នៅ​តែ​គាំទ្រ​លោក ហ៊ុន សែន ពួក​គេ​ប្រឈម​នឹង​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង។

ពួក​គេ​ត្រូវ​ចាំ​ថា បើ​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ស្អាតស្អំ ពេល​នោះ អ្នក​ពុក​រលួយ​នឹង​មិន​រួច​ខ្លួន​ទេ រួម​ទាំង​អ្នក​ដែល​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ផង។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ដូច្នេះ​គាត់​ត្រូវ​ដឹង​ថា គាត់​មិន​អាច​លេង​ល្បែង​ដដែលៗ​នេះ​បាន​ទៀត​ទេ។ លោក ហ៊ុន សែន ត្រូវ​ដឹង​ដែរ​ថា គាត់​មិន​អាច​នៅ​បន្ត​កាន់​អំណាច​រហូត​អស់​មួយ​ជីវិត​បាន​នោះ​ទេ ហើយ​អ្នក​មាន​ធំៗ ក៏​មិន​តាម​គាំទ្រ​គាត់​រហូត​នោះ​ដែរ។ ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ដុត​បំផ្លាញ​ស្រុក​ខ្មែរ​ឲ្យ​រលាយ​ដោយសារ​គាត់​ចង់​បន្ត​ក្រាញ​អំណាច​យូរ​តទៅទៀត ខ្ញុំ​ជឿ​ថា នឹង​មាន​មនុស្ស​ច្រើន​ណាស់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ជួយ​លុយ​ដល់​គណបក្ស​នេះ ក៏​នឹង​មិន​ព្រម​តាម​គាត់​នោះ​ដែរ។

លោក មួង ណារ៉េត៖ ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នេះ​ចង​កំហឹង ដែល​អាច​ឈាន​ទៅ​រក​ការ​តវ៉ា។ ពេល​នោះ​រដ្ឋាភិបាល​នឹង​បង្ក្រាប​ពួក​គាត់ ដោយ​យក​លេស​ថា​រក្សា​សន្តិភាព។ ការ​បង្ក្រាប គឺ​ដើម្បី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន។ តើ​មាន​វិធី​អ្វី​ដែល​ប្រសើរ និង​អហិង្សា​ដើម្បី​អាច​ចៀស​រួច​ពី​បញ្ហា​ទាំងអស់​នេះ​បាន?

លោក ប៊្រែដ អាដាម៖ ពេល​លោក ហ៊ុន សែន គំរាម​ថា​មាន​សង្គ្រាម គេ​ឯង​នាំ​គ្នា​អស់​សំណើច​គ្រប់​គ្នា ព្រោះ​សង្គ្រាម​អាច​កើត​ឡើង​បាន ទាល់​តែ​មាន​ទ័ព​ពីរ​បក្ស។ ប៉ុន្តែ​ស្រុក​ខ្មែរ បក្ស​ម្ខាង​ទៀត​មាន​ទ័ព​មក​ពីណា? ទ័ព​មាន​តែ​ខាង​បក្ស​លោក ហ៊ុន សែន ប៉ុណ្ណោះ​ឯង។ ដូច្នេះ គាត់​កំពុង​តែ​ស្រមើស្រមៃ​ស្មាន​ថា​យុគសម័យ​នេះ ដូច​សម័យ​រដ្ឋ​កម្ពុជា ហើយ​មើល​ទៅ។

លោក មួង ណារ៉េត៖ ប៉ុន្តែ​លោក ហ៊ុន សែន ព្រមាន​ថា សង្គ្រាម​មិន​ចាំបាច់​តែ​មាន​អាវុធ ឬ​ទ័ព​ឯណា គ្រាន់​តែ​វាចា​ក៏​អាច​ផ្ទុះ​សង្គ្រាម​បាន​ដែរ! តើ​លោក​យល់​យ៉ាង​ម៉េច​ទៅ​វិញ​ក្នុង​រឿង​នេះ?

លោក ប៊្រែដ អាដាម៖ ការ​លើក​ឡើង​បែប​នេះ គឺ​អត់​ទំនង​ទាល់​តែ​សោះ។ ប្រជាធិបតេយ្យ​មិន​អាច​ខ្ទប់​មាត់​គេ​មិន​ឲ្យ​និយាយ​ស្តី​បាន​នោះ​ទេ។ ពាក្យ​សម្ដី​ឯណា​ដែល​កើត​សង្គ្រាម​បាន​នោះ! សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ជា​ផ្នែក​មួយ​នៃ​ជីវភាព​នយោបាយ។ សម្ដី និង​សង្គ្រាម គឺ​ដូច​ទឹក និង​ប្រេង។ វា​មិន​ត្រូវ​ធាតុ​គ្នា​ទេ។ ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​សម្លាប់​អ្នក​តវ៉ា គាត់​នឹង​ក្លាយ​ជា​មេ​ឃាតក។ ពេល​នោះ​គេ​នឹង​អូស​ក​គាត់​ទៅ​កាត់​ទោស។ គណបក្ស​ប្រឆាំង​ដូចជា​មិន​ដែល​ធ្លាប់​មាន​ប្រវត្តិ​បង្ក​សង្គ្រាម​នោះ​ទេ។ ពួក​គេ​ប្រកាន់​តែ​ជំហរ​អហិង្សា ហើយ​តវ៉ា​ដោយ​សន្តិវិធី​រាល់​តែ​ដង​ហ្នឹង។ ដូច្នេះ ពេល​លោក ហ៊ុន សែន គំរាម​ថា​មាន​សង្គ្រាម​ដើម្បី​ដោះស្រាយ​បញ្ហា ខ្ញុំ​ជឿ​ថា​សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​មិន​ជឿ និង​មិន​យល់​ស្រប​តាម​គាត់​នោះ​ដែរ។ លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ​ខ្លាំង​ហើយ​នៅ​ពេល​នេះ។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក ប៊្រែដ អាដាម ដែល​បាន​ចំណាយ​ពេលវេលា​ឲ្យ​ខ្ញុំ​សម្ភាស!

លោក ប៊្រែដ អាដាម៖ អរគុណ​ច្រើន មិន​អី​ទេ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​ឃុំ​២​នៅ​ស្រុក​បន្ទាយមាស​ធ្វើ​ការ​ក្រោម​ផ្ទះ​មេ​ឃុំ​និង​៦​ឃុំ​ទៀត​ជួល​ផ្ទះ​ពលរដ្ឋ​ធ្វើការ

$
0
0

យ៉ាង​ហោច​ណាស់​មាន​ឃុំ​ចំនួន ៨ ក្នុង​ចំណោម​ឃុំ​ទាំង​អស់ ១៥​ឃុំ នៅ​ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត នៅ​មិន​ទាន់​មាន​សាលាឃុំ​សម្រាប់​ឲ្យ​មេ​ឃុំ ជំទប់​ឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ធ្វើការ​នោះ​ទេ។ ក្រុមប្រឹក្សា​ឃុំ​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច បាន​នាំ​គ្នា​យក​ឯកសារ​ទៅ​ធ្វើ​ការ និង​ប្រជុំ​ក្រុមប្រឹក្សា​នៅ​ក្រោម​ផ្ទះ​មេឃុំ និង​ជួល​ផ្ទះ​ពលរដ្ឋ​ដើម្បី​ធ្វើ​ការ។

មេ​ឃុំ​ស្ដេចគង់​ខាងត្បូង លោក អ៊ូក ផាន្នី ប្រាប់​ថា ក្នុង​ចំណោម​ឃុំ​ទាំង​៨ ក៏​មាន​ឃុំ​របស់​លោក​មួយ​ដែរ។ លោក​មេ​ឃុំ​បន្ត​ថា សាលាឃុំ​ស្ដេចគង់ខាងត្បូង ពី​មុន​ធ្វើ​ពី​ឈើ បាន​ពុក​ខូច​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ពេល​សាលាឃុំ​បែកបាក់​ដំបូង មេ​ឃុំ​បាន​សុំ​ទីតាំង​សាលាបឋមសិក្សា និង​វត្ត ដើម្បី​ធ្វើ​ទីស្នាក់ការ​សាលាឃុំ​បណ្ដោះអាសន្ន តែ​ក្រោយ​មក​ដោយសារ​មាន​ការ​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស និង​ព្រះសង្ឃ ក្រុមប្រឹក្សា​ឃុំ​បាន​សម្រេច​រើ​ទីស្នាក់ការ​ឃុំ​ស្ដេចគង់ខាងត្បូង មក​នៅ​ក្រោម​ផ្ទះ​មេ​ឃុំ។

លោក​មេឃុំ អ៊ូក ផាន្នី៖ «គម្រោង​សាងសង់​សាលាឃុំ​យើង​ធ្វើ​រហូត ប៉ុន្តែ​អ្នក​ឆ្លើយ​តប​ថា​មក​ធានា​សាងសង់​វា​អត់​ទាន់​មាន។ សាងសង់​សាលាឃុំ​មួយ​បាន ខ្ញុំ​អរគុណ​ណាស់ មិន​ចាំតែ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​បើ​តាម​រយៈ​រដ្ឋាភិបាល ក៏​ខ្ញុំ​សរសើរ បើ​ខាង​រដ្ឋាភិបាល​មក​ជួយ​សាងសង់​បាន ខ្ញុំ​ក៏​ត្រេកអរ​ដែរ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បើ​ក្រៅពី​រដ្ឋាភិបាល​មិន​អាច​ចេញ​បាន​ទេ សាលាឃុំ»

​ឃុំ​ចំនួន​៨​នោះ គឺ​ឃុំ​ស្ដេចគង់ខាងត្បូង ឃុំ​ទូកមាសខាងកើត ឃុំ​បន្ទាយមាសខាងកើត ឃុំ​ព្រៃទន្លេ ឃុំ​សំរោងក្រោម ឃុំ​ត្រពាំងសាលាខាងកើត ត្រពាំងសាលាខាងលិច និង​ឃុំ​មួយ​កំពុង​សាងសង់​សាលាឃុំ គឺ​ឃុំ​សំរោងលើ។

ជំទប់​ទី​២ ឃុំ​ស្ដេចគង់ខាងត្បូង មក​ពី​គណបក្ស​ប្រឆាំង លោក ឈន វណ្ណា ប្រាប់​ថា នៅ​ពេល​គ្មាន​សាលាឃុំ​ធ្វើការ ហើយ​ត្រូវ​ធ្វើការ​នៅ​ក្រោម​ផ្ទះ​មេ​ឃុំ មាន​ផល​លំបាក​ច្រើន​ណាស់ ពិសេស​គឺ​រឿង​អាថ៌កំបាំង​របស់​ពលរដ្ឋ​រង​គ្រោះ​ដែល​ប្ដឹង​នៅ​សាលាឃុំ មិន​ត្រូវ​បាន​រក្សា​ការសម្ងាត់​នោះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​សាលាឃុំ​ឲ្យ​ឃុំ​ស្ដេចគង់ខាងត្បូង ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ។

​លោក​ជំទប់​ឃុំ​ទី​២ ឈន វណ្ណា៖ «ក្នុង​នាម​ជា​ជំទប់​ទី​២​ដែរ ចង់​ដោះស្រាយ​សំណុំរឿង​ដែរ។ ដូច​ថា គ្នា​មាន​រឿង​កេរ្តិ៍​ខ្មាស មិន​ចង់​ឲ្យ​នៅ​កណ្ដាលវាល ចង់​បាន​សាលាឃុំ​ធ្វើ​ការ ដើម្បី​ស្ងៀមស្ងាត់ មិន​ចង់​បែក​ធ្លាយ​ព័ត៌មាន (អាថ៌កំបាំង​ជនរងគ្រោះ) ទៅ​ក្រៅ។ ...(ឯកសារ) ទុក​នៅ​កណ្ដាលវាល​អត់​មាន​សោ​អត់​អី​ដាក់ សម្ភារៈ​អត់​មាន បើ​យើង​មាន​បន្ទប់ មាន​សាលាឃុំ យើង​អាច​ទុក​សម្ភារៈ​វា​អាច​ជិត​ល្អ ដល់​អ៊ីចឹង​ដាក់​ចោល​នៅ​កន្លែង​ធ្វើ​ការ​នៅ​ក្រោម​ផ្ទះ (មេ​ឃុំ) ហ្នឹង»

​លោក អ៊ូក ផាន្នី មេ​ឃុំ​ស្ដេចគង់ខាងត្បូង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជឿជាក់​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​កសាង​សាលាឃុំ។ លោក​ប្រាប់​ថា លោក​បាន​ដាក់​សំណើ​ទៅ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត​ជា​ច្រើនដង​មក​ហើយ ក្នុង​រយៈពេល ២​អាណត្តិ​ដែល​លោក​ឈ្នះ​ឆ្នោត​ជា​មេ​ឃុំ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ឆ្លើយតប​យ៉ាង​ណា​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្ដេចគង់ខាងត្បូង បាន​ត្អូញត្អែរ​ថា ពួកគាត់​មាន​ការ​លំបាក​នៅ​ពេល​ដែល​មាន​រឿង​ក្ដីក្ដាំ ឬ​ទៅ​រក​សេវា​នៅ​សាលាឃុំ​ម្ដងៗ ដោយសារ​សាលាឃុំ​នៅ​ក្រោម​ផ្ទះ​មេឃុំ។

អភិបាល​រង​ស្រុក​បន្ទាយមាស លោក អ៊ុក រ៉ាស៊ី ប្រាប់​អាស៊ីសេរី​ថា ក្នុង​ចំណោម ៨​ឃុំ មាន​តែ ២​ឃុំ​ទេ ដែល​ក្រុមប្រឹក្សា​ឃុំ​ធ្វើ​ការ​ក្រោម​ផ្ទះ​មេ​ឃុំ ហើយ​ថ្នាក់​ស្រុក​យល់ព្រម​ឲ្យ​ធ្វើការ​ក្រោម​ផ្ទះ​មេ​ឃុំ​ដោយសារ​តែ​មេ​ឃុំ​បាន​សន្យា​ការពារ​ឯកសារ​ត្រឹមត្រូវ និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ លោក​ក៏​សង្ឃឹម​ដូច​មេ​ឃុំ​ដែរ​ថា រដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​ឲ្យ​សាងសង់​សាលាឃុំ​ដែល​កំពុង​ខ្វះខាត៖ «ជួល​ផ្ទះ​បងប្អូន​ប្រជាជន​ណា ឬ​ក៏​អ្នក​ណា។ ប៉ុន្តែ​យើង​អាច​ជួល (ផ្ទះ) មេ​ឃុំ​អ៊ីចឹង​ទៅ មេ​ឃុំ​គាត់​ធានា​សុវត្ថិភាព ការ​គ្រប់គ្រង​ឯកសារ មិន​មែន​យើង​ជួល​តែ​ផ្ទះ​មេ​ឃុំ​ទេ»

​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី មើល​ឃើញ​ថា មេ​ឃុំ ក្រុមប្រឹក្សា​ឃុំ និង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​សុទ្ធតែ​ពិបាក​ក្នុង​ការ​ធ្វើការ​ដោយសារ​តែ​គ្មាន​សាលាឃុំ​ត្រឹមត្រូវ៖ «ភាព​លំបាក​ទៅ​ដល់​មេ​ឃុំ​ដែល​បាន​ជាប់​ឆ្នោត​ថ្មី ព្រោះ​សេវា​បម្រើ​ប្រជាពលរដ្ឋ មិន​បាន​ល្អ​ដូច​នៅ​សាលាឃុំ​ទេ។ ធម្មតា​ទេ កាល​ដែល​នៅ​ផ្ទះ វា​អាច​ជះ​ឥទ្ធិពល​មួយ​មិន​ល្អ ទៅ​ដល់​ពលរដ្ឋ​គាត់​មាន​ឧបសគ្គ ឬ​ក៏​បញ្ហា​ណា​មួយ​កើត​ឡើង។ អ៊ីចឹង មាន​ដំណោះស្រាយ ឬ​ក៏​វិវាទ​អី​ផ្សេងៗ វា​មិន​បាន​មាន​ភាព​ជា​សម្ងាត់​សម្រាប់​ប្រជាពលរដ្ឋ​ហ្នឹង​ដែរ»

អភិបាលរង​ស្រុក​បញ្ជាក់​ថា នៅ​ពេល​រដ្ឋាភិបាល​ទម្លាក់​ថវិកា​ឲ្យ​ធ្វើ​សាលាឃុំ គឺ​ឃុំ​អាទិភាព ដែល​នឹង​ត្រូវ​កសាង​មុន​គេ គឺ​ឃុំ​ព្រៃ​ទន្លេ ដែល​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឃាតកម្ម​លើ​សកម្មជន​និង​អ្នក​រិះគន់​រដ្ឋាភិបាល​បន្ត​ញាំញី​នីតិរដ្ឋ​កម្ពុជា​ជាង​២​ទសវត្សរ៍

$
0
0

អំពើ​ឃាតកម្ម និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ តែង​កើត​មាន​ជា​ហូរហែ​មក​ទល់​សព្វថ្ងៃ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន​យ៉ាង​ណា​ក្តី។

អំពើ​ឧក្រិដ្ឋ​ទាំងនោះ ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​សកម្មជន​នយោបាយ អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន។ ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​នៅ​ពេល​ដែល​អាជ្ញាធរ​មិន​អាច​វែក​មុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​បាន​នោះ។ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។

កម្ពុជា បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស អស់​រយៈពេល​ជាង ២០​ឆ្នាំ​ទៅ​ហើយ។ ច្បាប់​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​នីតិរដ្ឋ ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោយ ធូរ​រលុង អូស​បន្លាយ និង​មិន​ទាន់​អាច​សម្រេច​បាន​តាម​ការ​ចង់​បាន​របស់​មជ្ឈដ្ឋាន​នានា​នៅ​ឡើយ។

ជាង ២​ទសវត្សរ៍​មក​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជាង ១០០​នាក់​ដែរ​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេ​ដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នក​វិភាគ​នយោបាយ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ១០​នាក់ (១១​នាក់) ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​មូលហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល និង​បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​របស់​មន្ត្រី​មាន​អំណាច និង​ក្រុម​ឈ្មួញ​ទុច្ចរិត។

ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ អ្នក​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ​ជ្រៅ​ជាង​គេ គឺ​លោក ឃឹម សំបូរ ដែល​ជា​អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី។ លោក ឃឹម សំបូរ និង​កូន​ប្រុស​ម្នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។ ជា​ញឹកញាប់ លោក ឃឹម សំបូរ សរសេរ​អត្ថបទ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល និង​តែង​រិះគន់​ចំៗ​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​សហជីព ក៏​ទទួល​រង​នូវ​ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ដូច​គ្នា។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។

នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់បែក​ចំនួន ៤​គ្រាប់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

៤​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ និង​មេ​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ចាប់​ខ្លួន ឬ​បន្ទាប់​ពី​ទម្លាក់​អាវុធ និង​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​បាញ់​ស្លាប់​ពេល​ប្រយុទ្ធ​គ្នា។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កង​កម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ មន្ត្រី​ជាន់​ខ្ពស់​ខាង​យោធា និង​ស៊ីវិល​ជាច្រើន​រូប ដូចជា​លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សរសេរ​នៅ​ក្នុង​របាយការណ៍​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ករណី​ហិង្សា​ទាំង​ពីរ​ព្រឹត្តិការណ៍ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជាប់​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឧក្រិដ្ឋ​ទាំង​ពីរ បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។

ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​នយោបាយ បាន​កើត​ឡើង​ជា​បន្តបន្ទាប់។ ចាប់​ពី​ដើម​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០១ សកម្មជន​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន​ជិត ២០​នាក់ (១៧​នាក់) ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង មិន​បាន​បញ្ឈប់​ត្រឹម​នោះ​ទេ។ នៅ​អំឡុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០០៣ មន្ត្រី​គណបក្ស សម រង្ស៊ី ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃាតក​សម្លាប់។ នៅ​ឆ្នាំ​ដដែល​នោះ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ ដែល​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចំពោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី។

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ អំពើ​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​ក្រុម​សហជីព​វិញ​ម្តង។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា នៅ​ខែ​មករា ឆ្នាំ​២០០៤។ ក្រោយ​ឃាតកម្ម​នេះ ឃាតក​សិប្បនិម្មិត ២​រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​អាជ្ញាធរ​នាំ​មក​កាត់​ទោស និង​ឃុំ​ខ្លួន​អស់​រយៈពេល​សរុប​ជិត ៦​ឆ្នាំ​ដោយ​គ្មាន​ទោស​កំហុស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កំពូល សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៣។

ជាង ៤​ខែ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​មួយ​រូប​ទៀត គឺ​លោក រស់ សុវណ្ណារ៉េត ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០០៧ ថ្នាក់​ដឹកនាំ​សហជីព​ម្នាក់​ទៀត គឺ​លោក ហ៊ី វុទ្ធី ក៏​ត្រូវ​បាន​គេ​សម្លាប់​ដូច​គ្នា។ នៅ​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​ទាំង​បី​រូប​នេះ។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គណៈកម្មការ​ពិសេស​មួយ​នេះ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ដល់​សាធារណជន​នៅ​ឡើយ។

អំពើ​ឃាតកម្ម​មិន​ត្រឹម​តែ​កើត​មាន​ទៅ​លើ​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​មេ​ដឹកនាំ​សហជីព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កើត​មាន​ទៅ​លើ​ព្រះសង្ឃ​ដែរ។ នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០០៣ ព្រះធម្មវិប្បសនា សំ ប៊ុនធឿន អធិបតី​ពុទ្ធ​មណ្ឌល និង​ជា​អគ្គនាយក​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​នៅ​វត្ត​លង្កា ក្រុង​ភ្នំពេញ។

ព្រះអង្គ​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ពីរ​ថ្ងៃ​បន្ទាប់ ក្នុង​ព្រះជន្ម ៤៧​ព្រះវស្សា។ ព្រះ​គ្រូ សំ ប៊ុនធឿន មាន​ព្រះ​កិត្តិនាម​ល្បីល្បាញ​ខាង​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​វិបស្សនា និង​ការ​ទូន្មាន​ពុទ្ធបរិស័ទ និង​សាវ័ក​របស់​ព្រះអង្គ​ឲ្យ​សាង​តែ​អំពើ​ល្អ ចៀសវាង​អំពើ​អាក្រក់ ហើយ​សេចក្តី​បង្រៀន​របស់​ព្រះអង្គ សុទ្ធតែ​ឆ្លុះ​បញ្ចាំង​ការពិត​ក្នុង​សង្គម​ខ្មែរ ដែល​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ និង​អំពើ​បាប។

ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ឬ​នាំ​ខ្លួន​មក​កាត់​ទោស​ទាក់ទង​នឹង​ការ​ធ្វើ​គុត​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ឡើយ។

ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល​ហាក់​មាន​ការ​ថយ​ចុះ​នៅ​អាណត្តិ​ទី​៣ ឆ្នាំ​២០០៨ ពោល​គឺ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ច្រើន​លើសលប់​ដល់​ទៅ ៩០​អាសនៈ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ពេញ​ដៃ​នៅ​គ្រា​នោះ ហេតុការណ៍​ដែល​សំខាន់​ជាង​គេ គឺ​ការ​ងើប​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ចំពោះ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ហើយ​ជា​ញឹកញាប់ សកម្មជន​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​រង​ការ​គំរាម​កំហែង និង​សម្លាប់​ជាច្រើន​ករណី។

នៅ​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​ដ៏​ល្បី​មួយ​រូប គឺ​លោក ឈុត វុទ្ធី ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ដែល​ដើរ​តួ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​កោះកុង នៅ​ពេល​រូប​លោក​ចុះ​ពិនិត្យ​សកម្មភាព​កាប់​ព្រៃឈើ​ខុស​ច្បាប់​ជាមួយ​អ្នក​សារព័ត៌មាន។ លទ្ធផល​ជំនុំ​ជម្រះ​នៃ​សំណុំ​រឿង​នេះ មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​គ្រួសារ​នៃ​ជន​រងគ្រោះ និង​អ្នក​សង្កេតការណ៍​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។

ការ​បាញ់​សម្លាប់​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ពោល​គឺ​នៅ​ពេល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​នៅ​ពេល​កម្មករ​រោងចក្រ​ជាច្រើន​បាន​នាំ​គ្នា​ចេញ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ។

យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ចំ​ក្បាល និង​ស្លាប់​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្រប​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក ម៉ៅ សុខចាន់ មិន​មែន​ជា​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ តែ​ជា​កម្មករ​សំណង់​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ទៅ​លំនៅឋាន​របស់​ខ្លួន​វិញ។

២​ខែ​ក្រោយ​មក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អ្នក​លក់​បាយ​នៅ​មុខ​សាលារៀន​ស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ឲ្យ​ស្លាប់​នៅ​អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ។ ហេតុការណ៍​ដ៏​ហិង្សា​នៅ​ពេល​នោះ កើត​ឡើង​ពេល​ក្រុម​កម្មករ​ជិត ១​ពាន់​នាក់ នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ពេល​មុន ប៉ុន្តែ​ក្បួន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​រាប់​រយ​នាក់​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង រួម​ជាមួយ​ឡាន​ទឹក​ជាច្រើន​គ្រឿង​ផង។

ជា​បន្តបន្ទាប់ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ដើម​ឆ្នាំ​២០១៤ កម្មករ ៤​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ក្នុង​ការ​បាញ់​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

គ្មាន​អ្នក​ណា​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​ក្នុង​ពេល​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ឡើយ ហើយ​ភាគី​សមត្ថកិច្ច​តែង​ឆ្លើយ​ថា នេះ​ជា​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ជា​ការ​បង្ក្រាប​ក្រុម​ដែល​បង្ក​ចលាចល​ក្នុង​សង្គម។

ហេតុការណ៍​ឃាតកម្ម​ចុង​ក្រោយ​បង្អស់ បាន​កើត​ឡើង​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។


ក្នុង​សំណុំ​រឿង​ដ៏​កក្រើក​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់ គឺ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​យក​មក​ជំនុំ​ជម្រះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន។ ការ​ផ្ដន្ទាទោស ជួប សម្លាប់ នេះ បាន​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​ធ្វើ​ឡើង​ដោយ​តក់ក្រហល់ បន្សល់​នូវ​ភាព​មន្ទិល​សង្ស័យ​ជាច្រើន​ចំណុច។

ទាំងនេះ​សុទ្ធសឹងតែ​ជា​ករណី​ឃាតកម្ម​សំខាន់ៗ​ដែល​សាធារណមតិ​ជាតិ និង​អន្តរជាតិ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​បរាជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ និង​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដោយសារ​តែ​អាជ្ញាធរ​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់ ឬ​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​បដិសេធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ឡើយ។ លោក​ថា សមត្ថកិច្ច​ទទួល​ស្គាល់​អ្វី​ដែល​មិន​ទាន់​ធ្វើ​បាន ហើយ​នឹង​បន្ត​លើក​ឡើង​ដដែលៗ​ថា អាជ្ញាធរ​នៅ​តែ​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ទាំងនេះ​តទៅមុខ​ទៀត ដោយ​មិន​បិទ​បញ្ចប់​សំណុំ​រឿង​ជា​ដាច់ខាត៖ «យើង​ស្រាវៗ (ស្រាវជ្រាវ) ទៅ រឿង​វា​ដាច់​តែ​ម្តង។ វា​តែលតោល​មិន​ដឹង​ទៅ​ឯណា​ទៀត។ យើង​មិន​បិទ​សំណុំ​រឿង​ហ្នឹង​ជា​ដាច់ខាត ដរាបណា​ជនល្មើស​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ។ ចង់​បាន​យុត្តិធម៌ លុះត្រា​តែ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច។ គាត់​រត់​ចោល​ប្រទេស​តែ​អ៊ីចឹង ប៉ូលិស​ដឹង​ទាល់​តែ​មាន​សាក្សី។ ខ្ញុំ​ជឿ​ថា វា​មិន​ដែល​ខ្មែរ​គ្នា​ឯង​ទៅ​សម្លាប់​គ្នា​ទេ»

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា ការណ៍​ដែល​អាជ្ញាធរ​មិន​អាច​រក​ឃើញ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ដែល​សម្លាប់​អ្នក​សារព័ត៌មាន ព្រះសង្ឃ សកម្មជន និង​អ្នក​វិភាគ​នេះ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ៖ «(អំពើ​ឃាតកម្ម​ទាំងនេះ) ជះ​ឥទ្ធិពល​អាក្រក់​មែន​ទែន បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​យើង​ជា​ប្រទេស​និទ្ទណ្ឌភាព។ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​មិន​មាន​ទោស ហើយ​បែរ​ជា​អ្នក​សុចរិត​ស្លូត​ត្រង់​ត្រូវ​មាន​ទោស​ទៅ​វិញ។ វា​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​យើង​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​របប​ប្រជាធិបតេយ្យ​សេរី និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​រួម​តែ​ម្តង»

ចំណែក​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត វិញ យល់​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នឹង​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ ដោយសារ​វា​ជា​ឃាតកម្ម​នយោបាយ៖ «យើង​ឃើញ​រឿង​ឃាតកម្ម​ធំៗ​មួយ​ចំនួន​ទៀត ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឃាតក ឬ​ក៏​អ្នក​ពាក់ព័ន្ធ គឺ​គេ​រក​ឃើញ​ភ្លាម។ អ៊ីចឹង​ខ្ញុំ​គិត​ថា​រឿង​ទាំងអស់​នេះ សមត្ថកិច្ច​គាត់​មិន​មែន​អសមត្ថភាព​ទេ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ក្នុង​ការ​បញ្ចេញ​ការពិត បញ្ចេញ​របាយការណ៍​នៃ​ការ​ស៊ើប​អង្កេត​ការពិត​ទេ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ស៊ើប​អង្កេត​ផ្ទាល់​ហ្នឹង​តែ​ម្តង បើ​សិន​ជា​គាត់​បង្ហាញ​ការពិត​ទាំងអស់​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ជា​រឿង​ហ្នឹង​វា​ត្រូវ​កប់»

លោក​ថា នេះ​ជា​និទ្ទណ្ឌភាព ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជាពិសេស​រួម​ចំណែក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ការ​រិះគន់​ដោយ​ត្រង់ៗ ដោយ​ចំៗ​តែ​ម្តង ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​កាន់​អំណាច អ្នក​មាន​អំណាច ឬ​គណបក្ស​កាន់​អំណាច យើង​មើល​ឃើញ​ហើយ គាត់​ត្រូវ​មាន​ការ​បាញ់​សម្លាប់​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចេញ​គំនិត ចង់​និយាយ​ការពិត ចង់​បញ្ចេញ​មតិ​ដើម្បី​ធ្វើ​ការ​រិះគន់ គឺ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​ដែរ។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាំងនេះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កសិករ​ខេត្ត​ស្ទឹងត្រែង​បង្ខំ​ចិត្ត​កម្ទេច​ល្ពៅ​ចោល​ដោយសារ​គ្មាន​ទីផ្សារ​លក់​ចេញ

$
0
0

កសិករ​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បង្ខំ​ចិត្ត​កម្ទេច​ល្ពៅ​ចោល​ច្រើន​តោន​ក្នុង​ចម្ការ បន្ទាប់​ពី​តម្លៃ​ល្ពៅ​មិន​អាច​ទូទាត់​កម្លាំង​ពលកម្ម​ដែល​ត្រូវ​ចំណាយ​ពេល​ប្រមូល​ផល​ចេញ​ពី​ចម្ការ​បាន។ ចំណែក​តម្លៃ​កសិផល​ផ្សេង​ទៀត​ដូចជា​ដំឡូងមី ម្រេច និង​ល្ង ជាដើម នៅ​តែ​មាន​តម្លៃ​ទាប និង​គ្មាន​ទីផ្សារ​លក់​ចេញ។ បញ្ហា​នេះ ជំរុញ​ឲ្យ​កសិករ​ខ្លះ​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ដើម្បី​រក​ប្រាក់​ដោះ​បំណុល។

ក្រុម​កសិករ​នៅ​ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​គាប​សង្កត់​ជីវភាព​គ្រួសារ​ពួក​គាត់​ធ្ងន់ធ្ងរ ដោយសារ​កសិផល​មាន​តម្លៃ​ទាប និង​គ្មាន​ទីផ្សារ​លក់​ចេញ។ បញ្ហា​នេះ ពួក​គាត់​អំពាវនាវ​ដោយ​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែងរក​ទីផ្សារ​ទិញ​កសិផល​ដែល​កសិករ​ដាំ​ដុះ​បាន ដើម្បី​សម្រាល​ការ​លំបាក​របស់​ពួក​គាត់។

កសិករ​រស់នៅ​ឃុំ​សំអាង លោក ផាន់ ណារិទ្ធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កក្កដា ថា តម្លៃ​កសិផល​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ នៅ​តែ​ជា​ក្តី​កង្វល់​របស់​កសិករ​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ពុំ​ទាន់​មាន​ស្ថាប័ន​របស់​រដ្ឋាភិបាល​ណា​មួយ បង្ហាញ​ជំហរ​ច្បាស់លាស់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ លោក​ថា កសិករ​មួយ​ចំនួន​បាន​ដាំ​ល្ពៅ​មួយ​គ្រួសារ​ចាប់​ពី ១​ហិកតារ​ដល់ ៥​ហិកតារ បាន​បង្ខំ​ចិត្ត​បោះបង់​ល្ពៅ​ចោល​ច្រើន​តោន​ក្នុង​ចម្ការ ព្រោះ​តម្លៃ​ល្ពៅ​បច្ចុប្បន្ន​មិន​អាច​ទូទាត់​កម្លាំង​ពលកម្ម​ដែល​ប្រមូល​ពី​ចម្ការ​នោះ​ទេ។

លោក​បន្ថែម​ថា ដំណាំ​ល្ពៅ​មាន​តម្លៃ​ទាប​បំផុត​គិត​ជា​មធ្យម ១​គីឡូក្រាម តម្លៃ ១៥០​រៀល​ដល់ ១៨០​រៀល បើ​ប្រៀបធៀប​នឹង​តម្លៃ​លក់​ល្ពៅ​កាល​ពី​ឆ្នាំ​២០១៥ មាន​តម្លៃ​ជា​មធ្យម​ជាង ១.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ទាំង​គេ​ទាំង​ខ្ញុំ​ខ្ចី​លុយ​គេ​មក​ធ្វើ​ដូច​គ្នា ហើយ​ពឹង​លើ​លក់​ដោះដូរ​ចឹង សង​លុយ​ទៅ​ធនាគារ​វិញ។ សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ទីផ្សារ​កសិកម្ម​ឲ្យ​ផង កូន​ចៅ​ជំពាក់​គេ​ច្រើន​ដោយសារ​ខ្ចី​លុយ​គេ​មក​ធ្វើ​កសិកម្ម»

កសិករ​ម្នាក់​ទៀត លោក ឈឿន ឆាយ មាន​សង្ឃឹម​តិចតួច​ណាស់​ថា កសិករ​មាន​លទ្ធភាព​ដោះ​បំណុល​បាន បើ​ពុំ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទេ​នោះ ហើយ​ក៏​មាន​អ្នក​ភូមិ​ខ្លះ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ដាំ​ដុះ​ដែរ។ លោក​ថា កសិករ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដើម្បី​ដោះ​បំណុល ត្បិត​ពួក​គាត់​កន្លង​ទៅ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ច្រើន​លាន​រៀល ដើម្បី​ធ្វើ​ដើមទុន​ដាំ​ដុះ៖ «ប្រហែល ៣០ ទៅ ៤០​ភាគរយ​ហើយ​ចំណាក​ស្រុក​ទៅ​ថៃ និង​ទៅ​ចិន អី។ ឲ្យ​តែ​បាន​លុយ​រាល់​ថ្ងៃ​នេះ និយាយ​ទៅ​នៅ​ស្រុក​ខ្មែរ​យើង​អត់​មាន​អ្នក​ណា​ជួយ​ទេ ដំឡូង​ក៏​ថោក ហើយ​ល្ពៅ​រាល់​ថ្ងៃ​នេះ​ចប់ ទីផ្សារ​រក​តែ​ដឹក​ក្រឡេថង (គោយន្ត) មក​មិន​កើត​ផង»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ស្តីទី​មន្ទីរ​ពាណិជ្ជកម្ម​ខែត្រ​ស្ទឹងត្រែង លោក អ៊ុន សុខា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ក្តី​បារម្ភ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល ពុំ​មាន​អ្នក​ទទួល។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​ពុំ​មាន​មូលដ្ឋាន​គ្រប់គ្រង​ការ​ឡើង​ចុះ​តម្លៃ​កសិផល​របស់​កសិករ​បាន​ទេ។ យ៉ាង​ណា លោក​ថា​អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ សិក្សា និង​រក​មូលហេតុ​នៃ​ការ​ឡើង​ចុះ​តម្លៃ​នេះ ហើយ​ក្រុម​ការងារ​ខែត្រ នៅ​គ្រា​ដែល​ចុះ​មូលដ្ឋាន បាន​ជំរុញ​ឲ្យ​កសិករ​សិក្សា​ពី​តម្លៃ​កសិផល​នៅ​តំបន់​ផ្សេងៗ​ឲ្យ​ច្បាស់លាស់​សិន មុន​សម្រេច​ចិត្ត​លក់​ផលិតផល៖ «នៅ​ពេល​ឈ្មួញ​កណ្ដាល​គាត់​ទៅ​ទិញ គាត់​ឲ្យ​តម្លៃ​ទាប ហើយ​យើង​ត្រូវ​មាន​ការ​សិក្សា​ពី​តម្លៃ​ផ្សេងៗ​ទាំងអស់​មុន​ធ្វើ​ការ​លក់ ជាជាង​គ្រាន់​តែ​ឈ្មួញ​កណ្ដាល​ម្នាក់​ចរចា​ថ្លៃ​ទិញ​លក់​ផលិតផល​ហ្នឹង​ឲ្យ។ ជាក់ស្តែង​ក្រុម​ការងារ​ចុះ​ទៅ​ធ្វើ​ការ គឺ​តែងតែ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ»

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ចាត់​ទុក​បញ្ហា​នេះ​គឺ​ជា​ចំណុច​រសើប​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ មិន​ត្រូវ​បណ្តោយ​ឲ្យ​កសិករ​លក់​កសិផល​បែប​ផ្សងព្រេង​នោះ​ទេ គឺ​ត្រូវ​មាន​ការ​ភ្ជាប់​ទីផ្សារ​ច្បាស់លាស់ និង​ផ្តល់​ជា​គំនិត​នានា​ដល់​ពលរដ្ឋ​ក្នុង​ការ​ដាំ​ដុះ។ លោក​យល់​ថា បើ​រដ្ឋាភិបាល​ជួយ​ឲ្យ​ផល​កសិកម្ម​មាន​ទីផ្សារ គឺ​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ប្រសើរ​ឡើង និង​កាត់​បន្ថយ​វិបត្តិ​សង្គម​នានា ដូចជា​ចំណាក​ស្រុក​ជាដើម៖ «ព្រោះ​ថា​ការ​តភ្ជាប់​ទីផ្សារ​មិន​អាច​ចេះ​តែ​នឹក​ឃើញ​ថ្ងៃ​នេះ ឥឡូវ​គាត់​អត់​មាន​ទីផ្សារ ហើយ​យើង​ចុះ​ទៅ​មើល ហើយ​យ៉ាង​ណា​ជួយ​គាត់ មិន​ងាយ​ចឹង​ពេក​ទេ គឺ​ត្រូវ​មាន​ការ​ទំនាក់ទំនង​មុន គឺ​មុន​ពេល​ប្រមូល​ផល។ ដល់​ពេល​ប្រមូល​ផល​ហើយ មិន​ដឹង​ថា​ទៅ​រក​អ្នក​ទិញ​នៅ​ឯណា​ទេ»

ក្រុម​កសិករ​ហាក់​អស់​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តម្លៃ និង​ទីផ្សារ​កសិផល​សម្រាប់​ពួក​គាត់។ ពួក​គាត់​រិះគន់​ថា រដ្ឋាភិបាល​តែង​និយាយ​ពី​ការដាក់​ចេញ​គោល​នយោបាយ​ធានា​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ ក៏ប៉ុន្តែការ​អនុវត្ត​ជាក់ស្តែង​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព ហើយ​កសិករ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ៖ បក្ស​ប្រឆាំង​គួរ​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ដែល​មាន​រូប​លោក សម រង្ស៊ី ចេញ

$
0
0

អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ​យល់​ថា គណបក្ស​ប្រឆាំង​គួរ​គិតគូរ​ផ្លាស់ប្ដូរ​រូប​លោក សម រង្ស៊ី ចេញ​ពី​ស្លាក​របស់​គណបក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ ជៀសវាង​ការ​រំលាយ​ចោល​នៅ​ពេល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដែល​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា នៅ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​គិតគូរ​រឿង​នេះ​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា រូប​លោក សម រង្ស៊ី ចាប់​ដៃ​ជាមួយ​លោក កឹម សុខា ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​តាំង​បង្ហាញ​នៅ​ទី​សាធារណៈ ហើយ​ដែល​គណបក្ស​អាច​នឹង​ផ្លាស់ប្ដូរ​ចេញ​នៅ​ពេល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​ដាក់​សញ្ញា​ព្រះអាទិត្យ​រះ​ដែល​ជា​ស្លាក​សញ្ញា​របស់​គណបក្ស ល្អ​ជាង​ដាក់​លោក កឹម សុខា ឬ​បុគ្គល​ផ្សេង។

លោក សូ ចន្ថា ពន្យល់​ថា បើ​កាលណា​ដាក់​រូប​បុគ្គល​ណា​មួយ នៅ​ពេល​បុគ្គល​នេះ​មាន​បញ្ហា​ផ្លូវ​ច្បាប់ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​តែ​ម្តង៖ «លោក កឹម សុខា ក៏​មាន​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ជាដើម ចឹង​ខ្ញុំ​គិត​ថា​បើ​ដាក់​រូប​បុគ្គល​ទៀត នឹង​មាន​បញ្ហា​ជា​បន្តបន្ទាប់»

រីឯ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់​ថា ផ្អែក​លើ​ខ្លឹមសារ​ច្បាប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ទាំង​ទំនាក់ទំនង​ផ្លូវការ និង​ទំនាក់ទំនង​ឯកជន ដែល​ជា​ទំនាក់ទំនង​នៃ​មន្ត្រី​គណបក្ស​នេះ​ជាមួយ​លោក សម រង្ស៊ី។

ដោយឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​គណបក្ស​មិន​ទាន់​គិតគូរ​រឿង​នេះ​ទេ៖ «បើ​សិន​ជា​អាច​ជូន​ជា​ព័ត៌មាន​បាន ខ្ញុំ​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ»

សារព័ត៌មាន​មួយ​ចំនួន​ទម្លាយ​ថា លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៅ​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ​គេ​មិន​ដឹង​ពី​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​នោះ​ទេ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​លោក​មិន​ដឹង​រឿង​នេះ​ទេ។

កិច្ច​ប្រជុំ​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា បាន​អនុម័ត​ប្រកប​ដោយ​ជោគជ័យ​លើ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​មាន​បំណង​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត ទោះ​បី​ជា​មាន​ការ​រិះគន់ និង​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្ដី។

ខ្លឹមសារ​នៃ​ច្បាប់​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ មិន​ត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។

ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែ​ម្តង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី នឹង​ដល់​ដៃ​គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ លោក​បន្ត​ថា នៅ​ពេល​ឆ្លង​គណៈកម្មការ​ជំនាញ​រួច​ហើយ ចូល​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ហើយ​នៅ​ពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​រួច​ហើយ នឹង​កំណត់​ប្រជុំ​ពេញ​អង្គ​ដើម្បី​អនុម័ត។ ឆ្លង​ផុត​ព្រឹទ្ធសភា លោក សុខ ឥសាន ថា​ច្បាប់​នេះ​នឹង​បញ្ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ បន្ទាប់​មក​ទៀត ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បញ្ជូន​មក​រដ្ឋសភា​វិញ ទើប​រដ្ឋសភា​យក​ច្បាប់​នេះ​ថ្វាយ​ព្រះមហាក្សត្រ​សម្រេច​ចុង​ក្រោយ។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី នឹង​ត្រូវ​អនុវត្ត​ក្រោយ ៩០​ថ្ងៃ ឬ ៣​ខែ​ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន។

លោក សុខ ឥសាន មិន​ទាន់​ហ៊ាន​អះអាង​ថា តើ​ច្បាប់​នេះ​ត្រូវការ​រយៈពេល​ប៉ុន្មាន​ទើប​អាច​ចូល​ធរមាន​បាន​ទេ។

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ផ្តល់​សម្ភាស​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ថា តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ចុង​សប្ដាហ៍​នេះ សុំ​កុំ​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ទាក់ទង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ដែរ កាល​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​លើក​ទី​១ កាល​ពី​ដើម​ឆ្នាំ​២០១៧ ព្រះមហាក្សត្រ​ទ្រង់​មិន​ឡាយ​ព្រះហស្តលេខា​ទេ ព្រោះ​ទ្រង់​យាង​ចេញ​ទៅ​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះ​សុខភាព។ កាលនោះ ប្រធាន​ព្រឹទ្ធសភា ដែល​មាន​នាទី​ជា​ប្រមុខ​រដ្ឋសភា​ស្តីទី គឺ​លោក សាយ ឈុំ ដែល​លោក​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ចុះ​ហត្ថលេខា។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ក្នុង​រយៈពេល​ជិត ៣​ទសវត្សរ៍​ហើយ​ដែល​លោក ហ៊ុន សែន តែង​ព្យាយាម​សម្លាប់​រូប​លោក និង​ជីវិត​នយោបាយ​របស់​លោក​ជា​បន្តបន្ទាប់។ លោក សម រង្ស៊ី ស្នើ​ទៅ​លោក ហ៊ុន សែន យក​ពេលវេលា និង​កម្លាំង​ធ្វើ​ការងារ​ដែល​មាន​ប្រយោជន៍​ជាង​នេះ​សម្រាប់​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ឃុំ​ស្រែគរ​និង​ឃុំ​ក្បាលរមាស​ចង់​ឲ្យ​ក្រុមហ៊ុន​ពន្យារ​ពេល​បិទ​ទ្វារ​ទឹក​ទំនប់​អគ្គិសនី

$
0
0

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចង់​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ពន្យារ​ការ​បិទ​ទ្វារ​ទឹក​សាកល្បង​រយៈពេល ១​ខែ។ សំណូមពរ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ធ្វើ​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ចំនួន ៦​រូប ធ្វើ​សំណូមពរ​ជា​ចំហ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ថា ពួក​គាត់​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន ពន្យារ​ពេល​បិទ​ទ្វារ​ទំនប់​ទឹក​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ដើម្បី​ជញ្ជូន​អីវ៉ាន់​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព។

តំណាង​សហគមន៍​ភូមិ​ក្បាលរមាស កញ្ញា ជឿន ស្រីមុំ ថ្លែង​ថា អ្នក​ភូមិ​មិន​ព្រម​ចេញ​ឆ្ងាយ​ពី​ដី​សហគមន៍​ដែល​មាន​ចម្ងាយ ៤ ទៅ ៥​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​ទេ ព្រោះ​ទីនោះ​មាន​ដី​ស្រែ​ស្រាប់ ប៉ុន្តែ​អ្នក​ភូមិ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ៖ «សុំ​ឲ្យ​ដោះស្រាយ​អ្វី​ដែល​ប្រជាពលរដ្ឋ​គាត់​ចង់​បាន។ មួយ​ទៀត សុំ​ឲ្យ​ស្រង់​ទិន្នន័យ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ អ្នក​ដែល​ពាក់ព័ន្ធ​អន្តរជាតិ ជាតិ ហើយ​និង​សហគមន៍​ខ្លួន​ឯង ហើយ​ឯកសារ​ទាំង​អស់​ហ្នឹង​សុំ​ឲ្យ​មាន​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់។ មួយ​វិញ​ទៀត សុំ​សំណូមពរ​ឲ្យ​សប្បុរសធម៌ ដូច​ជា​កាកបាទ​ក្រហម សុំ​ឲ្យ​ផ្ដល់​សម្ភារៈ ឬ​ស្បៀង​ពាក់ព័ន្ធ​ការ​ជម្លៀស​ចេញ​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ហ្នឹង»

នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន គឺ​មក​ពី​អ្នក​ភូមិ​ខ្វះ​ព័ត៌មាន និង​ទំនុក​ចិត្ត​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​នាំ​ឲ្យ​មាន​គោល​ជំហរ​ឃ្លាត​គ្នា​ឆ្ងាយ​រហូត​ដល់​ពេល​នេះ។ លោក​រំពឹង​ថា ក្រុមហ៊ុន និង​រដ្ឋាភិបាល នឹង​ដោះស្រាយ​ជា​វិជ្ជមាន មុន​នឹង​បិទ​ទ្វារ​ទឹក៖ «ដោយសារ​តែ​គាត់​នៅ​អាឡោះអាល័យ​ប្រពៃណី វប្បធម៌ និង​សង្គម​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។ អ៊ីចឹង​គាត់​ចង់​រំកិល​ដែរ តែ​រំកិល​អត់​ឆ្ងាយ​ពី​ភូមិ​ចាស់​របស់​គាត់។ អ៊ីចឹង​នេះ​ជា​សំណូមពរ​បែប​វិជ្ជមាន។ ដូច្នេះ​ក្រុមហ៊ុន​ក៏​ដូច​ជា​ក្រសួង​រ៉ែ និង​ថាមពល គួរ​គិត​គូរ​ពិចារណា ហើយ​កោះ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជា​បន្ទាន់។ ក្នុង​ករណី​បើ​នៅ​តែ​បិទ​ទឹក​នៅ​ថ្ងៃ​ទី​១៥ (កក្កដា) គួរ​តែ​មាន​ប្រជុំ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ថា មាន​យន្តការ​អី​ខ្លះ​ទៀត រវាង​ប្រជាជន​រង​ផល​ប៉ះពាល់ ក្រសួង និង​ក្រុមហ៊ុន និង​ការ​ដោះស្រាយ​ក្នុង​បញ្ហា​ហ្នឹង»

តំណាង​សហគមន៍​មួយ​រូប​ទៀត គឺ​លោក ដាំ សំណាង បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​មិន​មាន​ដំណោះស្រាយ​សមរម្យ អាជ្ញាធរ​មិន​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​អ្នក​ភូមិ​ទេ៖ «ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ហ្នឹង សង្ឃឹម​ថា គាត់​យក​ទៅ​ពិចារណា ហើយ​ជូន​ដំណឹង​ដល់​យើង​ខ្ញុំ​ជា​រងគ្រោះ​ដើម្បី​រៀបចំ​ខ្លួន រក្សា​ទ្រព្យ​សម្បត្តិ​ដែល​សំខាន់ៗ នៅ​ក្នុង​ហ្នឹង។ តែ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​មិន​អាច​យក​ទៅ​បាន ដូច​ជា​ផ្នូរ​ដូនតា​ពួក​ខ្ញុំ យក​ទៅ​យ៉ាង​ម៉េច? សួរ​ទៅ​វិញ​ថា តើ​រដ្ឋាភិបាល​គិត​យ៉ាង​ម៉េច​ផ្នូរ​ដូនតា​របស់​ពួក​ខ្ញុំ​នេះ? ពួក​ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ។ ខ្ញុំ​ក៏​ចង់​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជនជាតិ​ភាគ​តិច​យើង​ខ្ញុំ​ដែរ។ សូម្បី​តែ​នាយករដ្ឋមន្ត្រី​ក៏​ការពារ​ផ្នូរ​ដូនតា​របស់​ពួក​គាត់​ដែរ ឪពុក​ម្ដាយ​របស់​គាត់​ដែរ។ គាត់​ជា​មនុស្ស ខ្ញុំ​ក៏​ជា​មនុស្ស ខ្ញុំ​ត្រូវ​ការ​ការពារ មិន​មែន​យក​លុយ​ទៅ​ទិញ​ផ្នូរ​ដូន​តា​ពួក​ខ្ញុំ​បាន​ទេ»

ឆ្លើយតប​នឹង​សំណូមពរ​របស់​អ្នក​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ដែល​ឲ្យ​ពន្យារ​ពេល​បិទ​ទ្វារ​ទំនប់​ទឹក​មួយ​ខែ​ទៀត​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​សំណូមពរ​អ្នក​ភូមិ​ទេ។ ប៉ុន្តែ​លោក​ថា ការ​បិទ​ទ្វារ​ទំនប់​ទឹក​ថ្ងៃ​ទី​១៥ កក្កដា សម្រេច​រួច​ហើយ៖ «ទាល់​តែ​គាត់​ដាក់​លិខិត​មក​សិន។ ប៉ុន្តែ​ដំណើរការ​ផែនការ​បិទ យើង​បាន​ទទួល​ការ​ឯកភាព​ពី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ហើយ។ ប៉ុន្តែ​ខេត្ត​មិន​ទាន់​បាន​ទទួល​លិខិត​សំណូមពរ​ណា​មួយ​របស់​ប្រជាពលរដ្ឋ​ទេ។ ដូច្នេះ​ហើយ យើង​មិន​មាន​មូលដ្ឋាន​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ​ទេ»

ផ្ទុយ​ពី​អ្នក​ភូមិ លោក​អះអាង​ថា អាជ្ញាធរ​បាន​ត្រៀម​លក្ខណៈ និង​សម្ភារៈ​សម្រាប់​ជម្លៀស​អ្នក​ភូមិ​ហើយ។

រហូត​មក​ដល់​ពេល​នេះ តំណាង​សហគមន៍​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរ ចំនួន ១៨២​គ្រួសារ ដែល​មិន​ព្រម​ចាកចេញ​ពី​ភូមិ​ទៅ​យក​សំណង​ដី និង​ផ្ទះ​នៅ​ភូមិ​ថ្មី ដែល​ខេត្ត​រៀបចំ​ផ្ដល់​ឲ្យ។ អ្នក​ភូមិ​ទាំងនេះ​ថ្លែង​ថា ពួក​គាត់​ចង់​នៅ​លើ​ដី​សហគមន៍​ក្បែរ​ភូមិ​ចាស់ និង​សុំ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​នៅ​ទីនោះ។ ហេតុផល​ម្យ៉ាង​ទៀត អ្នក​ភូមិ​ថា ដី​សំណង​នៅ​ភូមិ​ថ្មី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥០​ម៉ែត្រ និង​ដី​ស្រែ ៥​ហិកតារ​ក្នុង​មួយ​គ្រួសារ​នោះ សាលា​ខេត្ត​មិន​បាន​ផ្ដល់​តាម​គោលការណ៍​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​រឿង​ខ្យង​ស៊ី​បំផ្លាញ​សន្ទូង

$
0
0

កសិករ​នៅ​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បារម្ភ​សន្ទូង​ខូច និង​បាត់​ផល​ច្រើន​ពេល​ប្រមូល​ផល ដោយសារ​សត្វ​ខ្យង​ស៊ី​បំផ្លាញ។ មន្ត្រី​ជំនាញ​កសិកម្ម​កំពុង​ចុះ​អន្តរាគមន៍​ករណី​នេះ។

ផ្ទៃដី​កសិកម្ម​ប្រមាណ ១០​ហិកតារ​នៅ​ក្បែរ​ភូមិ​ស្រែតាជៃ នៃ​ឃុំ​អភិវឌ្ឍន៍ ដែល​ស្រែ​ខ្លះ​ទើប​ស្ទូង និង​ខ្លះ​កំពុង​លាស់​ខ្ចី ប្រឈម​នឹង​ខ្យង​មាស ឬ​ខ្យង​ថៃ ស៊ី​បំផ្លាញ។ សត្វ​ខ្យង​កំពុង​ស៊ី​បំផ្លាញ​សន្ទូង​ក្បែរ​នោះ​ស្ទើរ​រាប​ដល់​ទឹក​ជាច្រើន​កន្លែង ហើយ​ម្ចាស់​ស្រែ​ថា​បាន​បាច​ថ្នាំ​គីមី​ដើម្បី​សម្លាប់​វា ជួល​គេ​រើស និង​ដើរ​រើស​ខ្លួន​ឯង​គ្រវាត់​ចោល​ក៏​មិន​អស់ និង​នៅ​បន្ត​ស៊ី​បំផ្លាញ​លើ​ផ្ទៃដី​ប្រហែល ៤​អា​ទៀត។

កសិករ​ម្នាក់ លោក ម៉ៅ ឌីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ខ្យង​បាន​បង្កើត​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង ហើយ​បាន​ហូរ​តាម​ទឹក​ទៅ​ស្រែ​ក្បែរៗ​នោះ ប៉ុន្តែ​លោក​នៅ​បន្ត​រើស​ចោល​ស្ទើរ​រាល់​ថ្ងៃ៖ «មាន​រាល់​ឆ្នាំ​ដែរ ខូច​អស់​ប្រហែល ៤០​ភាគរយ ស៊ី​រយៈពេល​ជិត ១​ខែ​ហើយ ពេល​ចុង​ក្រោយ​ឮ​គេ​ថា​ដាក់​ថ្នាំ​ក្ដាម​លាយ​ជាមួយ​បាយ ដាក់​ថ្ម​ស្អុយ​អត់​បាត់​ទៀត ខ្ញុំ​ឈប់​ដាក់​ទៅ។ ខ្ញុំ​រើស​ដដែល»


ទោះ​ជា​យ៉ាង​ណា មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ថា​សន្ទូង​របស់​កសិករ​ដែល​សត្វ​ខ្យង​ស៊ី​បំផ្លាញ​នេះ មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ។

អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម លោក លាង ដេត ណែនាំ​ឲ្យ​កសិករ​ប្រើ​វិធីសាស្ត្រ​សាមញ្ញៗ​ចំនួន​បី​ក្នុង​ការ​កម្ចាត់​ខ្យង​ចង្រៃ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំពុល​នាំ​ឲ្យ​ប៉ះពាល់​បរិស្ថាន ឬ​សុខភាព​មនុស្ស។

វិធី​ទាំង​បី​នោះ​រួម​មាន៖

  • វិធី​ទី​១ កសិករ​ត្រូវ​សម្អាត​ស្មៅ​តាម​ចិញ្ចើម​ភ្លឺ​ស្រែ​កុំ​ខ្យង​ពង​ដាក់ រួច​ត្រូវ​ដើរ​បេះ​ពង​ខ្យង​ពី​ដើម​ស្រូវ​ទៅ​កម្ទេច​ចោល

  • វិធី​ទី​២ កសិករ​ត្រូវ​កាយ​ចង្អូរ​កាត់​កណ្ដាល​ស្រែ ឬ​អែប​ភ្លឺ​ស្រែ​វែងៗ ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ​ឲ្យ​សល់​តិច ទើប​ខ្យង​វារ​តាម​ទឹក​ចូល​ចង្អូរ​នោះ រួច​ប្រមូល​ទៅ​កម្ទេច​ចោល

  • វិធី​ទី​៣ កសិករ​អាច​លែង​ទា​ឲ្យ​ចុះ​ស៊ី​ខ្យង​តូច​ដែល​ទើប​ញាស់។

លោក​បន្ថែម​ថា៖ «ចាប់​ពី​ពង​ទៅ​រយៈ​ពី ៧ ទៅ ១២​ថ្ងៃ វា​ចាប់​ផ្ដើម​ញាស់ ពេល​ញាស់​បាន​រយៈ ១៥ ទៅ ២៥​ថ្ងៃ កើត​ជា​កូន​ខ្យង​ល្មម​ស៊ី​ស្រូវ​ហើយ ហើយ​រហូត​ដល់ ៤៥ ដល់ ៤៩​ថ្ងៃ​ក្លាយ​ជា​ខ្យង​ពេញ​វ័យ​តែ​ម្ដង។ ចំពោះ​ការ​រាលដាល គឺ​យើង​ព្រួយ​បារម្ភ​ណាស់! ព្រោះ​ខ្យង​នេះ​វា​អាច​កាត់​ស៊ី​លឿន​ជាង​ក្ដាម​ទៅ​ទៀត។ ការ​រាលដាល​របស់​វា វា​ហូរ​ទៅ​តាម​ទឹក កាលណា​មាន​ទឹក​ជន់ ឬ​ទឹក​ហៀរ​ពី​ស្រែ​ដែល​មាន​ខ្យង​ច្រើន​ហ្នឹង វា​អាច​បង្ក​ទៅ​ស្រែ​ផ្សេង​ទៀត ហើយ​កាត់​នៅ​ស្រែ​ផ្សេង​ទៀត»

លោក លាង ដេត រំលឹក​ថា វត្តមាន​ខ្យង​ថៃ ឬ​ខ្យង​មាស​នៅ​ក្នុង​ស្រែ​របស់​កសិករ​កម្ពុជា មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧។ ចំពោះ​នៅ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​នៅ​តាម​តំបន់​មាត់​ទន្លេ​មាន​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥។

មេ​ភូមិ​ស្រែតាជៃ ឃុំ​អភិវឌ្ឍន៍ លោក ឡាំ ស្រ៊ិន ឲ្យ​ដឹង​ថា អ្នក​ភូមិ​ស្រែតាជៃ សរុប ៥០០​គ្រួសារ មាន​អ្នក​ធ្វើ​ស្រែ​ជាង ៣០០​គ្រួសារ ប៉ុន្តែ​ស្រែ​កសិករ​ដែល​រង​ផល​ប៉ះពាល់​ពី​សត្វ​ខ្យង​ស៊ី​បំផ្លាញ​នេះ​មាន​តែ ៤ ឬ ៥​គ្រួសារ​ប៉ុណ្ណោះ។ លោក​ថា បើ​កសិករ​កម្ចាត់​ខ្យង​ចង្រៃ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​នៅ​តែ​មិន​បាត់ លោក​នឹង​រាយការណ៍​ទៅ​មន្ត្រី​កសិកម្ម​ស្រុក ឬ​ខេត្ត ដើម្បី​ឲ្យ​ចុះ​អន្តរាគមន៍​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​សំណុំ​រឿង​អ្នកស្រី ទេព វន្នី ក្រោយ​គ្មាន​ដើម​បណ្ដឹង

$
0
0

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៊ុន ធី សម្រេច​លើក​ពេល​សវនាការ​ឆ្លើយ​ដោះសា​ របស់​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​ជា​ចុងចោទ​ក្នុង​សំណុំ​រឿង​ជាមួយ​អតីត​អ្នក​បឹងកក់​លោកស្រី លី មុំ កាល​ពី​ឆ្នាំ​២០១២។

ការ​សម្រេច​លើក​ពេល​សវនាការ​​នៅ​ព្រឹក​ថ្ងៃ​ទី១៤ កក្កដា នេះ ដោយ​សារ​អវត្តមាន​​សាក្សីក្នុង​សវនាការ ខណៈ​ដើម​បណ្ដឹងអ្នកស្រី លី មុំ បាន​ដក​ពាក្យ​បណ្ដឹង​នេះ​វិញ​ហើយ។ ចំណែក​នៅ​ក្រៅ​បន្ទប់​សវនាការ​​មាន​សកម្មជន​ដីធ្លី​ពី​បឹងកក់ និង​បុរីកីឡា ប្រមាណ​២០​នាក់ លើក​បដា​តវ៉ា ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី។

កាល​ពី​ថ្ងៃ​១៦ មីនា ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​អ្នកស្រី ទេព វន្នី លោកស្រី ហេង មុំ លោកស្រី ង៉ែត ឃុន លោកស្រី ឆេង លាភ លោកស្រី គង់ ចាន់ថា និង​លោកស្រី តុល ស្រីពៅ ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​ថា​នឹង​សម្លាប់ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៣៤ ផ្លូវ​លេខ​៨០ ភូមិ​២៤ ក្រុម​៣០០៤ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២០ មីនា ២០១២ តាម​មាត្រា ៣០៧ និង​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្ន​អ្នកស្រី ទេព វន្នី កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស លើ​បណ្ដឹង​របស់​សន្តិសុខ ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពី​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់​ដើម្បី​ទាមទារ​ឲ្យ​ដោះ លែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​និង​មន្រ្តី គ..ប ដែល​ជាប់​ឃុំ និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ថា​ការ​កោះ​ហៅ​មន្ត្រី​មូលដ្ឋាន​ខ្លួន​ទៅ​សួរ​បន្តបន្ទាប់​ជា​រឿង​នយោបាយ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម មើល​ឃើញ​រូបភាព​នៃ​ការ​កោះហៅ​មន្ត្រី​របស់​ខ្លួន​ទៅ​សាកសួរ​ជា​បន្តបន្ទាប់ តាំង​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ក្រុង គឺ​ជា​រឿង​នយោបាយ។ ពួកគេ​បញ្ជាក់​ថា រឿង​ខ្លះ​អាច​សម្របសម្រួល​គ្នា​បាន ហើយ​រឿង​ខ្លះ​ទៀត​ស្ងាត់បាត់​រាប់​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​សើរើ​ឡើង​វិញ​ដែរ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​ជា​បន្តបន្ទាប់​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប ចូល​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​ផ្សេងៗ​គ្នា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម យល់​ថា ការ​កោះហៅ​មន្ត្រី​របស់​ខ្លួន​ជា​បន្តបន្ទាប់​គឺ​ជា​ចេតនា​បំបាក់​ស្មារតី មន្ត្រី​ទាំង​នោះ​មិន​ចង់​ឱ្យ​ពួកគេ​បន្ត​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។ ក្រៅ​ពី​នេះ គឺ​ជា​រូបភាព​គំរាមកំហែង​ដោយ​ប្រយោល​ទៅ​កាន់​មន្ត្រី​ឃុំ​ជាប់​ឆ្នោត​ថ្មី​នៅ​ខេត្ត​នេះ ដែល​បង្ក​ការ​លំបាក​ដល់​ដំណើរ​ការ​បំពេញ​ភារកិច្ច​ជូន​ពលរដ្ឋ​ជាដើម។

អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក កៅ ចេស្តា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា មាន​ប្រសាសន៍​ថា ស្ថានភាព​គំរាមកំហែង​មន្ត្រី​របស់​ខ្លួន ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ និង​សមត្ថកិច្ច​កាន់​តែ​មាន​សភាព​អាក្រក់​ឡើងៗ។ លោក​បញ្ជាក់​ថា មាន​មន្ត្រី​របស់​ខ្លួន​ចំនួន ៤​រូប ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ និង​មាន​មន្ត្រី​ឃុំ​ចំនួន ៣​រូប​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ហៅ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​មួយ​ចំនួន បើ​ទោះ​បី​ករណី​ខ្លះ​គ្រាន់តែ​ជា​កំហុស​ផ្នែក​រដ្ឋបាល​ក្តី៖ «ខ្ញុំ​ពិនិត្យ​រឿង​ទាំង​អស់​ហ្នឹង ដែល​កើត​ឡើង​តាំង​ពី​មុន​ពេល​បោះឆ្នោត​រហូត​មក​ហ្នឹង មក​ដល់​ការ​ចាប់​អនុវត្ត​ក្រោយ​ការ​បោះឆ្នោត​គឺ​ទទួល​បាន​ប្រភព​មក​ថា ជា​រឿង​នយោបាយ»

មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម សម្រេច​ចេញ​ដីកា​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំណុំរឿង​មួយ​ចំនួន រួម​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាប្រុក ស្រុក​ចម្ការលើ លោក ស៊ុយ សុខឃីម ដែល​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ប្លង់ សុផល កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ជុំវិញ​សំណុំរឿង​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​ចូល​បំភ្លឺ​ទេ ដោយ​សុំ​ពន្យារ​ពេល។

មួយ​ទៀត សំណុំរឿង​អតីត​ប្រធាន​សហជីព​សេរី​កម្មករ អ្នកស្រី គិន ស្រីអូន និង​អតីត​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក ចន ធាង ដែល​ធ្លាប់​បំពេញ​ការងារ​នៅ​រោងចក្រ មេតថេក ខេមបូឌា (Metec Cambodia) ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក ប៉ុក សុវណ្ណមុនី្ន ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ អ្នក​ទាំងពីរ បច្ចុប្បន្ន​ម្នាក់ គឺ​អ្នកស្រី គិន ស្រីអូន ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់​ទៀត គឺ​លោក ចន ធាង ជា​លេខា​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម។

​ចំណែក​ករណី​មួយ​ទៀត គឺ​មេ​ឃុំ​បុសខ្នុរ ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​ប្រឆាំង លោក ហ៊ុន សុខគង់ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក ស៊ន មុនី កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ពាក់ព័ន្ធ​ជម្លោះ​បង្ក​ជា​អំពើ​ហិង្សា​ស្រាល រវាង​កូន​របស់​មេ​ឃុំ​ថ្មី​រូប​នេះ អាយុ ១២​ឆ្នាំ ជាមួយ​ក្មេង​ម្នាក់​ទៀត​ដែល​គេ​ដឹង​ថា ជា​កូន​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា។ បញ្ហា​ទាំង​នេះ លោក កៅ ចេស្តា កាន់​តែ​បារម្ភ​ចំពោះ​ការ​បំពេញ​ភារកិច្ច​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពីព្រោះ​មិន​បាន​បម្រើ​ការងារ​ជូន​ពួកគាត់​ឱ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​ទេ ដោយសារ​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​តាម​ចាប់​កំហុស​ពី​ដៃគូ​នយោបាយ​ម្ខាង​ទៀត​ដោយ​ប្រើ​តុលាការ​ជា​បង្អែក៖ «ជំហាន​ទី​មួយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ពង្រឹង​មន្ត្រី​របស់​ខ្លួន​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​ត្រឹមត្រូវ និង​ទី​ពីរ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់»

សកម្មភាព​កោះហៅ និង​សើរើ​រឿង​ចាស់​របស់​មន្ត្រី​គណបក្ស​ជំទាស់​ពេល​នេះ ក្រោយ​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ កន្លង​ទៅ លទ្ធផល​បង្ហាញ​ថា នៅ​ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ជា​មេឃុំ​ចំនួន ៧៤​ឃុំ-​សង្កាត់ ក្នុង​ចំណោម​ចំនួន​ឃុំ-​សង្កាត់​សរុប​ចំនួន ១០៩ គឺ​ឈ្នះ​ដាច់​គណបក្ស​កាន់​អំណាច និង​ស្រប​ពេល​អភិបាល​ខេត្ត​កំពង់ចាម​ថ្មី លោក គួច ចំរើន បាន​ចូល​មក​ដឹកនាំ​ខេត្ត​មួយ​នេះ។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម អ្នកស្រី គិន ស្រីអូន មិន​បារម្ភ​ចំពោះ​ការ​កោះហៅ​ទេ ព្រោះ​សកម្មភាព​ពួកគាត់​ធ្វើ​កាល​ពី​ឆ្នាំ​២០១៣ គឺ​ដើម្បី​ស្វែង​រក​ផលប្រយោជន៍​ជូន​កម្មករ ពោល​គឺ​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​ខុស​ច្បាប់​នោះ​ទេ។ អ្នកស្រី​ថា នឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ ប្រសិនបើ​មាន​ដីកា​នៅ​ក្នុង​ដៃ៖ «ខ្ញុំ​ចង់​ឱ្យ​សំណុំរឿង​ហ្នឹង វា​មិន​មែន​ពាក់ព័ន្ធ​អី​ធ្ងន់ធ្ងរ ហើយ​វា​បាន​កន្លង​ផុត​ទៅ​ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​ចង់​ឱ្យ​ខាង​តុលាការ និង​និយោជក​ក្រុមហ៊ុន​អី​ទម្លាក់​ចោល​សំណុំរឿង​ហ្នឹង»

​មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ដែល​បាន​តាមដាន​ករណី​ទាំង​នេះ​បញ្ជាក់​ថា ពលរដ្ឋ​នឹង​វាយ​តម្លៃ​លើ​បញ្ហា​ដែល​កើត​ឡើង​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ជា​រឿង​នយោបាយ ឬ​ជា​បទល្មើស​ពិតប្រាកដ។ លោក​យល់​ថា ករណី​ទាំង​នោះ គឺ​ជា​ការ​គំរាមកំហែង​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដ្បិត​រឿង​ខ្លះ​កើត​ឡើង​តិចតួច ហើយ​អាច​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន៖ «ប៉ុន្តែ​គំរាមកំហែង​បែប​ហ្នឹង ខ្ញុំ​គិត​ថា វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ឥឡូវ​នេះ​ប្រជាពលរដ្ឋ​គាត់​យល់​អស់​ហើយ»

​លោក​យល់​ថា ប្រសិនបើ​ដំណើរ​ការ​រឿង​ក្តី​ទាំង​នេះ​នៅ​តែ​បន្ត ពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​ខាត​ប្រយោជន៍ ព្រោះ​មន្ត្រី​រាជការ​ដែល​ពួកគេ​បោះឆ្នោត​គាំទ្រ​មិន​បាន​បម្រើ​ការងារ​ពេញលេញ​ជូន​ពួកគាត់។ បន្ថែម​ពី​នេះ ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​នៅ​តែ​រង​ការ​រិះគន់ និង​បាត់បង់​ជំនឿ​ពី​សាធារណជន ម្យ៉ាង​បង្ហាញ​ពី​រូបភាព​បែក​បាក់​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​សិល្បករ​ខ្មែរ​និង​បរទេស​នឹង​រួមគ្នា​សម្ដែង​តន្ត្រី​ដើម្បី​រម្លឹក​ដល់​ជន​រងគ្រោះ​ក្នុង​សម័យ​​ខ្មែរ​ក្រហម

$
0
0

តន្ត្រី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "តន្ត្រី​បង្សុកូល" ដែល​សិល្បករ​ខ្មែរ និង​បរទេស កំពុង​ត្រៀម​ប្រគំ​រួម​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ គឺ​ជា​ប្រភេទ​តន្ត្រី​ដើម្បី​ឧទ្ទិស និង​រំលឹក​ដល់​ជនរងគ្រោះ​ស្លាប់​នៅ​ក្នុង​សម័យ ប៉ុល ពត និង​ដើម្បី​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ជនរងគ្រោះ​ដែល​បាន​រួច​ជីវិត​ពី​សម័យ​នេះ។

​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា សិល្បករ​ខ្មែរ និង​សិល្បករ​បរទេស ដែល​ជា​អ្នក​ផលិត​ខ្សែភាពយន្ត អ្នក​និពន្ធ​បទ​ភ្លេង ព្រមទាំង​អ្នក​ចម្រៀង​ប្រពៃណី​ខ្មែរ និង​អ្នក​ស្មូត និង​អង្គការ​លើក​ស្ទួយ​វិស័យ​វប្បធម៌ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​សារមន្ទីរ​ជាតិ ស្ដីពី "តន្ត្រី​បង្សុកូល" មុននឹង​តន្ត្រី​ប្រភេទ​ថ្មី​នេះ ត្រូវ​យក​ទៅ​សម្ដែង​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុន​នេះ។

​អ្នក​ផ្ដើម​គំនិត​និពន្ធ​បទ​ភ្លេង​តន្ត្រី "បង្សុកូល" ដំបូង និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យសភា កម្ពុជា លោក​បណ្ឌិត ហ៊ឹម សុភី ថ្លែង​ថា ការ​ប្រគំ​តន្ត្រី "បង្សុកូល" គឺ​ជា​ស្នាដៃ​រួមបញ្ចូល​គ្នា​មួយ​ដែល​មាន​តន្ត្រីករ​ប្រហែល ៣៧​នាក់ ក្នុង​នោះ​មាន​តន្ត្រីករ និង​អ្នក​ចម្រៀង​ខ្មែរ​ចំនួន ៨​នាក់ ដែល​ត្រូវ​សម្ដែង​រួម​គ្នា​ជាមួយ​ប្រភេទ​វង់ភ្លេង​ក្រុម​តន្ត្រី​បរទេស​ខាង​លិច និង​ការ​ច្រៀង​បន្ទរ​ជា​ក្រុម។ លោក​បន្ត​ថា ក្នុង​ចំណោម​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ជាង ១០​ឧបករណ៍ ក៏​មាន​ឧបករណ៍​បូរាណ​ខ្លះ​ដែល​បាន​បាត់បង់​រាប់​រយ​ឆ្នាំ និង​ត្រូវ​បង្កើត​ឡើង​វិញ ដូច​ជា​ពិណ​ខ្មែរ​សម័យ​អង្គរ ប៉ី​ពក​ធំ​មាន​ស្នែង និង​ខ្លុយ​ដី​ជាដើម៖ «មាន​រនាត​ភ្លោះ ដែល​ខ្ញុំ​ជា​អ្នក​ផ្ដល់​គំនិត​ឱ្យ​បង្កើត​ដែរ ឧបករណ៍​មាន​ប្រហែល​ជាង ១០ តែ​អ្នក​លេង​មាន​តែ ៦​នាក់»

​ឧបករណ៍​តន្ត្រី​ខ្មែរ​ចំនួន ៦​ប្រភេទ មាន​ដូចជា​គ្រឿង​ខ្សែ​កេះ ឧបករណ៍​ពិណ គ្រឿង​ខ្សែ​កូត ទ្រសោ ទ្រអ៊ូ ទ្រ​ខ្មែរ គ្រឿង​ផ្លុំ មាន​ដូចជា ស្រឡៃ ខ្លុយ ប៉ីពក ប៉ីអ រនាត​ភ្លោះ គង​ភ្លោះ នឹង​ត្រូវ​សម្ដែង​បញ្ចូល​គ្នា​ជាមួយ​វង់ភ្លេង​តន្ត្រី​បរទេស។ តន្ត្រី "បង្សុកូល" ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ពី​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ពី​អង្គការ​មួយ​ចំនួន​ទៀត​នេះ គឺ​ជា​ស្នាដៃ​ប្រគំ​តន្ត្រី​វង់​ធំ និង​ជា​ស្នាដៃ​សហការ​គ្នា​លើក​ដំបូង​រវាង​ផលិតករ​ធ្លាប់​ទទួល​បាន​ពានរង្វាន់ លោក ប៉ាន់ រិទ្ធី និង​អ្នក​និពន្ធ​បទ​ភ្លេង​ដី​ល្បីឈ្មោះ​លោក ហ៊ឹម សុភី ក្នុង​គោលបំណង​រៀបរាប់​ស្វែង​យល់​អំពី​សេចក្ដី​រន្ធត់​នានា របស់​ប្រជាជន​កម្ពុជា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ជា​ពិសេស​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់ និង​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​ឱ្យ​ស្គាល់​អំពី​ប្រវត្តិ​កម្ពុជា ផង​ដែរ។

អ្នក​ជំនាញ​និពន្ធ​បទ​ភ្លេង លោក​បណ្ឌិត ហ៊ឹម សុភី បញ្ជាក់​ទៀត​ថា អ្នក​ចូលរួម​ទស្សនា ជាពិសេស​អ្នក​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរក្រហម នឹង​អាច​ទទួល​បាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​វិញ ព្រោះ​ក្នុង​វគ្គ​ចុង​បញ្ចប់​នៃ​តន្ត្រី​នេះ បាន​និយាយ​ដល់​ការ​រស់​ឡើង​វិញ និង​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​ក្រោយ៖ «ស្នាដៃ​ខ្លះ​ជា​បូរាណ និង​ស្នាដៃ​ខ្លះ ជា​សម័យ អ៊ីចឹង​តន្ត្រី​បង្សុកូល​នេះ មាន​សារសំខាន់​ខ្លាំង ព្រោះ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ»

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ លោក ព្រីម ភ្លឿន ថ្លែង​ថា ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ ដែល​អង្គការ​របស់​លោក​បាន​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ។ លោក​បន្ត​ថា បច្ចុប្បន្ន អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កំពុង​បន្ត​ជួយ​ដល់​សិល្បករ​ជំនាន់​ថ្មី ឬ​សិល្បករ​អាជីព ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​ការ​ប្រគំ​តន្ត្រី "បង្សុកូល" ត្រូវ​ធ្វើ​ឡើង​នៅ​បរទេស​មុន​នៅ​កម្ពុជា​នេះ ដោយសារ​ប្រាប់​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​បរទេស​តាំង​ពី​សង្គ្រាម ជាពិសេស​ពលរដ្ឋ​ខ្មែរ​ជំនាន់​ថ្មី ដែល​កើត​នៅ​លើ​ទឹកដី​បរទេស​បាន​ឃើញ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លង​កាត់​នៅ​សម័យ ប៉ុល ពត។

​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោកស្រី អេនជេលឡា ខកខឺរ៉េន (Angela Corcoran) ថ្លែង​ថា តន្ត្រី "បង្សុកូល" ដែល​ត្រូវ​សម្ដែង​មុន​គេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ខាង​មុខ​នេះ នឹង​ប្រាប់​រឿង​រ៉ាង​ទាំង​អាក្រក់ និង​ល្អ​ទៅ​កាន់​អ្នក​ទស្សនា ហើយ​លោកស្រី​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ខិត​ជិត​គ្នា​បន្ថែម​ទៀត។ លោកស្រី​បន្ត​ថា ប្រជាជន​អូស្ត្រាលី និង​ទស្សនិកជន​អន្តរជាតិ នឹង​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា បន្ថែម​ទៀត តាម​រយៈ​ការ​ប្រគំ​តន្ត្រី "បង្សុកូល" នេះ។ ក្រៅ​ពី​នេះ លោកស្រី​និយាយ​ថា វា​ក៏​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ស្រាប់​រវាង​ប្រជាជន​កម្ពុជា និង​អូស្ត្រាលី កាន់តែ​រឹងមាំ​ផង​ដែរ។

បន្ទាប់ពី​ការសម្ដែង​នៅ​ប្រទេស​អូស្ត្រាលី ក្រុម​តន្ត្រី "បង្សុកូល" នឹង​បន្ត​ទៅ​សម្ដែង​នៅ​ទីក្រុង​ញូវយ៉ក (New York) ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​ទី​១៦ ខែ​ធ្នូ និង​នៅ​ទីក្រុង បូស្ដុន (Boston) ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោយ​មក​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ត្រឡប់​មក​សម្ដែង​នៅ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ថយ​ចុះ​ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​នៅ​តែ​ខ្ពស់

$
0
0

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ឆមាស​ទី​១ ឆ្នាំ​២០១៧  អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​នេះ បាន​ថយ​ចុះ បើ​ប្រៀបធៀប​ពេល​វេលា​ដូច​គ្នា​ឆ្នាំ​២០១៦។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អះអាង​ថា ទោះ​ចំនួន​គ្រោះថ្នាក់​នេះ​ថយ​ចុះ ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​ដូច​បច្ចុប្បន្ន​នេះ នៅ​តែ​មាន​ចំនួន​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

របាយការណ៍​នៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ៦​ខែ ឆ្នាំ​២០១៧ បង្ហាញ​ថា ខេត្ត​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ១១០​ករណី បើ​ប្រៀបធៀប ៦​ខែ ឆ្នាំ​២០១៦ បាន​ថយ​ចុះ ៦៦​ករណី។ គ្រោះថ្នាក់​នេះ បាន​សម្លាប់​មនុស្ស ៣១​នាក់ បើ​ធៀប​ឆ្នាំ​២០១៦ បាន​ថយ​ចុះ ២៥​នាក់ និង​អ្នក​រង​របួស​ធ្ងន់​ស្រាល​មាន ២០២​នាក់ បាន​ថយ​ចុះ ១០៨​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ខូចខាត​យានយន្ត​ជិត ២០០​គ្រឿង ហើយ​អ្នក​បង្ក​គ្រោះថ្នាក់​នេះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​មាន​ជនជាតិ​ចិន និង​មក​ពី​អឺរ៉ុប​ជាដើម។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ នេះ អាច​ដោយសារ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​ផ្លូវ​នានា ទាំង​ទីប្រជុំជន និង​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ជា​រៀងរាល់​ថ្ងៃ។ ក្នុង​នោះ​អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើកបរ​ភាគ​ច្រើន បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ការ​កើន​ច្រើន។

ទោះ​ជា​បែប​នេះ​ក្តី លោក អ៊ី សុខា បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង ៥០​ភាគរយ គឺ​បណ្ដាល​មក​ពី​អ្នក​បើកបរ​រថយន្ត​មាន​ល្បឿន​លឿន អ្នក​បើកបរ​ស្រវឹង បើកបរ​ប្រជែង​គ្នា​នៅ​ទីតាំង​ផ្លូវ​កោង ឬ​ផ្លូវ​មាន​សភាព​គ្រោះថ្នាក់ និង​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ជាដើម។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ អាណាព្យាបាល និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ឲ្យ​បន្ត​​ចុះ​ពង្រឹង ត្រួត​ពិនិត្យ​ទៅ​លើ​ជនបរទេស​ដែល​បាន​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង ពិសេស​ជនជាតិ​ចិន ដែល​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​មក​នេះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ទោះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​ស្លាប់​ពី​គ្រោះថ្នាក់​នេះ បាន​ថយ​ចុះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ ក្តី ក៏ប៉ុន្តែ​ចំនួន​គ្រោះថ្នាក់ និង​អត្រា​អ្នក​ស្លាប់ ឬ​រង​របួស​នៅ​តែ​មាន​ចំនួន​ខ្ពស់​នៅ​ឡើយ។ អ្នកស្រី​កត់សម្គាល់​ថា រាល់​ថ្ងៃ​នេះ​ឃើញ​មាន​ជនបរទេស ពិសេស​ជនជាតិ​ចិន បាន​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវ​សាធារណៈ​ដោយ​សេរី និង​មាន​ល្បឿន​លឿន ហើយ​តែង​បង្ក​គ្រោះថ្នាក់​ជា​បន្តបន្ទាប់។

អ្នកស្រី​បន្ត​ថា៖ «គ្រោះថ្នាក់​ចរាចរណ៍​រាល់​ថ្ងៃ​នេះ គឺ​មាន​សភាព​សហាវ​ជាង​ពេល​មុន​ទៅ​ទៀត។ បើ​យើង​និយាយ​ពី​ចំនួន​ករណី​វា​បាន​ថយ​ចុះ​ពិត​មែន ប៉ុន្តែ​បើ​យើង​និយាយ​ពី​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ករណីៗ គឺ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ច្រើន​នាក់ ព្រមទាំង​បាន​ខូចខាត​សម្ភារៈ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ឯកជន​មាន​ចំនួន​ច្រើន។ ឧទាហរណ៍​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសារ​អ្នក​បើកបរ​ជនជាតិ​ចិន មាន​ទទួល​ទាន​គ្រឿង​ស្រវឹង ហើយ​បាន​បុក​រះ បណ្ដាល​ឲ្យ​ខូចខាត​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ចំនួន​ធំ។ ក្នុង​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ផង​ដែរ។ អ៊ីចឹង​សម្រាប់​ខ្ញុំ​ជា​សង្គម​ស៊ីវិល ខ្ញុំ​នៅ​តែ​ស្នើ​សុំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ទៅ​លើ​ទីតាំង​ផឹកស៊ី ហើយ​បើ​សិន​ធ្វើ​ទៅ​បាន កន្លែង​ផឹក​ស៊ី​ហ្នឹង​គួរ​តែ​​បញ្ចប់​កុំ​ឲ្យ​មាន​ការ​លក់ដូរ​គ្រឿង​ស្រវឹង​ហ្នឹង​រហូត​ដល់​មួយ​យប់​ទល់​ភ្លឺ»

គ្រោះថ្នាក់​នេះ អ្នកស្រី ជៀប សុធា​រី ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ឲ្យ​ជួយ​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទៅ​លើ​ជនបរទេស មាន​ជនជាតិ​ចិន ជាដើម ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ការ​បើកបរ​យានយន្ត​របស់​ជនបរទេស​នៅ​តាម​ផ្លូវ​សាធារណៈ​ទាំង​នោះ អនុវត្ត​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ ឬ​ទេ?

​លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ឆ្លើយ​តប​ថា សមត្ថកិច្ច​ជំនាញ​មិន​ព្រងើយ​កន្តើយ​ការងារ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ទេ។ លោក​បន្ត​ថា រាល់​ថ្ងៃ​នេះ សកម្មភាព​របស់​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​ត្រួតពិនិត្យ​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវ​សាធារណៈ​ជា​ប្រចាំ ដោយ​មិន​កំណត់​ថា អ្នក​បើកបរ​ទាំង​នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ជនបរទេស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម៖ បើ​ខ្មែរ​ក្រោម​លិចលង់​ខ្មែរ​នៅ​កម្ពុជា​នៅ​តែ​លំបាក

$
0
0

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ជួយ​ឧបត្ថម្ភ​​គាំទ្រ​សហព័ន្ធ​នេះ ដើម្បី​បន្ត​​បេសកកម្ម ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ តំណាង​សហព័ន្ធ​យល់​ថា បើ​ខ្មែរ​ក្រោម​រឹងប៉ឹង ខ្មែរ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា ក៏​បាន​ធូរ​ស្បើយ រួច​ផុត​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​វៀតណាម។

ក្នុង​​ពិធី​រម្លឹក​ខួប ១៦​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ និង​ប្រជាពលរដ្ឋ​ដែល​គ្មាន​អ្នក​តំណាង ឬ​ហៅ​កាត់​ថា UNPO កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​​អំពី​សារសំខាន់​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម លើ​ឆាក​អន្តរជាតិ​អស់​រយៈពេល ១៦​ឆ្នាំ​កន្លង​មក។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កសិករ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​ទុក​ដំឡូង​​ចោល​ដោយសារ​តម្លៃ​ថោក

$
0
0

ប្រជាកសិករ​ប្រកប​របរ​ដាំ​ដំឡូង​មី​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​គ្រួសារ​ត្អូញត្អែរ​ពី​​តម្លៃ​ដំឡូង​មី​ចុះ​ថោក លក់​មិន​បាន​ប្រាក់​ចំណេញ ហើយ​កសិករ​ខ្លះ​សម្រេច​ចិត្ត​ទុក​ដំឡូង​ចោល​ ដោយ​មិន​ប្រមូល​ផល​ឡើយ។ អ្នក​ភូមិ​អះអាង​ថា​ បញ្ហា​តម្លៃ​ដំឡូង​ចុះ​ថោក​ ដោយសារ​សមត្ថកិច្ច​ថៃ បិទ​មិន​ឲ្យ​ដំឡូង​ខ្មែរ​ចេញ​តាម​ច្រក​ព្រំដែន​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ។ សមត្ថកិច្ច​ច្រក​អូរបីជាន់ បញ្ជាក់​ថា ​មូលហេតុ​ដែល​ថៃ បិទ​មិន​ឲ្យ​នាំ​ដំឡូង​មី​ចេញ​ចូល​តាម​ច្រក​នេះ​ ​ដោយសារ​​ជា​ច្រក​របៀង​ខ្នាត​តូច។

កសិករ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ក្នុង​​ឃុំ​អូរបីជាន់​ អះអាង​ថា​ បើ​ទោះជា​​ពួកគាត់​ដក​ដំឡូងមី​យក​ទៅ​លក់​ក៏​មិនបាន​ប្រាក់​ចំណេញ​ដែរ ព្រោះ​ចំណាយ​អស់​ដើម​ទុន​ដាំដុះ​​ច្រើន ទើប​​ពួកគាត់​សម្រេច​ចិត្ត​ទុក​ដំឡូង​ចោល​នៅ​លើ​ផ្ទៃ​ដី​មួយ​ចំនួន។

កសិករ​រស់​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ លោកស្រី មុត ស្រីរ័ន្ន ថ្លែង​ថា​ អ្នកស្រី​ដាំ​ដំឡូងមី​ប្រហែល ៣០​ហិកតារ​ ក្នុង​នោះ​​ផ្ទៃ​ដី​ជាង​ពាក់​កណ្ដាល​មិន​បាន​ប្រមូល​ផល​ដំឡូង​ទេ ព្រោះ​តម្លៃ​ចុះ​ថោក ​លក់​មិន​បាន​ប្រាក់​ចំណេញ​ឡើយ។ លោកស្រី​ថា​ តម្លៃ​ដំឡូង​ស្រស់​ដែល​ដឹក​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ក្បែរ​ភូមិ ​១២០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «តម្លៃ​ថោក​មែន​ទែន យើង​កាត់​ថ្លៃ​កម្មករ​ទៅ​គ្មាន​សល់​ប្រាក់​ទេ ដូច្នេះ​ខ្ញុំ​ទុក​មួយ​រយៈ​សិន ចាំ​មើ​ពេល​បាន​ថ្លៃ​បាន​លក់។ យើង​អាច​ទុក​បាន​មួយ ២​ឆ្នាំ​តែ​គុណភាព​ដំឡូង​មិន​បាន​ល្អ​ទេ»

ចំណែក​កសិករ​​នៅ​ឃុំ​អូរបីជាន់ ម្នាក់​ទៀត លោកស្រី ឡុង សុគន្ធី ថ្លែង​ថា​ លោកស្រី​ដាំ​ដំឡូងមី​ចំនួន ១០​ហិកតារ ហើយ​​ចំណាយ​អស់​ដើម​ទុន​ជាង ១​លាន​រៀល​ក្នុង​មួយ​ហិកតារ។ លោកស្រី​អះអាង​ថា  បើ​ទោះ​ជា​ចំណាយ​អស់​ដើម​ទុន​ច្រើន​យ៉ាង​នេះ​ក្ដី​ ក៏ប៉ុន្តែ​មិន​ប្រមូល​ផល​ដំឡូង​ទេ​ ព្រោះ​តម្លៃ​ថោក ប្រសិន​បើ​ដក​ដំឡូង​ក៏​លក់​អាច​ទូទាត់​មិន​រួច​ថ្លៃ​ដើម​បាន​ដែរ៖ «ខ្ញុំ​ព្រួយបារម្ភ​បញ្ហា​ជីវភាព​រស់​នៅ ដោយសារ​ធ្វើ​ដំឡូង​លក់​មិន​បាន​ប្រាក់​ចំណេញ។ កន្លង​មក​ខ្ញុំ​បាន​សួរ​នាំ​ទៅ​អាជ្ញាធរ​ខេត្ត​ដែរ​ តែ​គាត់​ថា មិន​ដឹង​ដោះស្រាយ​ដោយ​របៀបណា​បាន»

ទោះជា​​យ៉ាង​ណា មាន​កសិករ​ខ្លះ​ក៏​សម្រេច​ចិត្ត​ប្រមូល​ផល​ដំឡូង​ទាំង​បង្ខំ​ចិត្ត​ ដើម្បី​យក​ប្រាក់​ទៅ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើម​ទុន។ កសិករ​ភាគ​ច្រើន​លើក​ឡើង​ថា​ តម្លៃ​ដំឡូង​ស្រស់​ចាប់​ពី​ជាង ២០០​រៀល​ក្នុង​មួយ​ក្រាម​ឡើង​ទៅ​ ទើប​ពួកគាត់​លក់​ដំឡូង​បាន​ប្រាក់​ចំណេញ​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ ហើយ​ប្រសិន​បើ​តម្លៃ​ដូច​សព្វ​ថ្ងៃ​ពួកគាត់​លក់​មិន​ប្រាក់​ចំណេញ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ ឈ្មួញ​ទិញ​ដំឡូងមី​នៅ​តំបន់​ព្រំដែន​ឃុំ​អូរបីជាន់ លោកស្រី រ៉ុន ធារ៉ា មាន​ប្រសាសន៍​ថា​ លោកស្រី​ទិញ​ដំឡូង​ដឹក​យក​ទៅ​លក់​ប្រទេស​ថៃ​ តាម​ច្រក​របៀង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ លោកស្រី​អះអាង​ថា​ តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ចុះ​ថោក​ជាង​ឆ្នាំ​កន្លង​ទៅ​ ដែល​ដំឡូង​ស្រស់​កាល​ពី​ឆ្នាំ​២០១៦​​​ តម្លៃ​ជាង ២០០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​ឆ្នាំ​នេះ​តម្លៃ​ដំឡូង​ស្រស់​មិន​ដល់ ១៥០​រៀល​ទេ​ក្នុង​មួយ​គីឡូក្រាម៖ «ខ្ញុំ​ចង់​បាន​ឲ្យ​ឡើង​ថ្លៃ​ដែរ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ជួយ​ពួកគាត់​បាន​ទេ។ ខ្ញុំ​ទិញ​ពួកគាត់​មក​ចិញ្ច្រាំ​ដំឡូង​ហាល​ឲ្យ​ស្ងួត​បាន​យក​ទៅ​លក់​ឲ្យ​ថៃ ព្រោះ​បើ​ដំឡូង​សើម​ថៃ អត់​ទិញ​ទេ»

កសិករ​ភាគ​ច្រើន​អះអាង​ថា​ បញ្ហា​ដំឡូង​មី​ចុះ​ថោក​នេះ ដោយសារ​សមត្ថកិច្ច​ថៃ បិទ​ច្រក​អូរបីជាន់ មិន​ឈ្មួញ​នាំ​ដំឡូង​ចេញ​ទៅ​លក់​ប្រទេស​ថៃ ដូច​ឆ្នាំ​មុនៗ ធ្វើ​ឲ្យ​ឈ្មួញ​ក្នុង​ស្រុក​ត្រូវ​ចំណាយ​ដើម​ទុក​ច្រើន ដើម្បី​​​ដឹក​ជញ្ជូន​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ផ្សេង​ ដែល​ឆ្ងាយ​ពី​តំបន់​ពួកគាត់​រស់​នៅ។

ឆ្លើយ​នឹង​បញ្ហា​នេះ​ ប្រធាន​ច្រក​អូរបីជាន់ លោក បៀន លួន​ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ភាគី​ថៃ បិទ​ច្រក​មួយ​នេះ​ មិន​ឲ្យ​កសិករ​​ដឹក​ដំឡូងមី​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយសារ​ច្រក​នេះ​ ជា​ច្រក​របៀង​ខ្នាត​តូច​ មិន​អាច​ដឹក​ទំនិញ​ទ្រង់ទ្រាយ​ធំ​ដូច​ជា​ដំឡូងមី​បាន​ឡើយ៖ «តាម​ការ​ពិត​ច្រក​នេះ​នៅ​ទីប្រជុំជន​ មិន​អាច​លួច​ដឹក​ទំនិញ​ឆ្លងដែន​បាន​ទេ បើ​ច្រក​ផ្សេងៗ​ទៀត​ គេ​អាច​លួច​ដឹក​ដំឡូង​ឆ្លង​ដែន​ទៅ​ថៃ បាន​ខ្លះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ពលរដ្ឋ​អះអាង​ថា​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​សមត្ថកិច្ច​កិច្ច​ថៃ អនុញ្ញាត​ឲ្យ​រថយន្ត​របស់​ថៃ ចូល​មក​ទិញ​ដំឡូង​របស់​កសិករ​ខ្មែរ​​តាម​ច្រក​អូរបីជាន់​បាន ដោយ​មិន​បាច់​ដឹក​ដំឡូង​យក​ទៅ​លក់​នៅ​តំបន់​ផ្សេង​ទេ ហើយ​​តម្លៃ​ដំឡូងមី ក៏​ខ្ពស់​ជាង​ឆ្នាំ​នេះដែរ។

អភិបាល​ស្រុក​អូរជ្រៅ លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា ដំឡូងមី​ធ្លាក់​ថ្លៃ​ពុំ​មែន​ដោយសារ​ថៃ បិទ​ច្រក​អូរបីជាន់​ មិន​ឲ្យ​កសិករ​ដឹក​ដំឡូង​យក​ទៅ​លក់​ប្រទេស​ថៃ តែ​មួយ​មុខ​នោះ​ទេ​ គឺ​បណ្ដាល​មក​ពី​ដំឡូងមី​នៅ​លើ​ពិភព​លោក​ចុះថោក​ ដោយសារ​កសិករ​នៅ​ប្រទេស​ជិត​ខាង​ដាំ​ដំឡូង​ច្រើន​ ធ្វើ​ទំនិញ​មាន​ច្រើន​ជាង​តម្រូវ​ការ៖ «ខ្ញុំ​បាន​សិក្សា​នៅ​ប្រទេស​ចិន រួច​ហើយ​ ឃើញ​ថា ដំឡូងមី​គេ​យក​ទៅ​ផលិត​ប្រេង​អេតាណុល​សម្រាប់​ប្រើប្រាស់​ ដូច្នេះ​បើ​តម្លៃ​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត​​ចុះ​ថោក តម្លៃ​ដំឡូងមី​ក៏​ចុះ​ថោក​ទៅ​តាម​នោះ​ដែរ»

​​​​​​​​​​​​​​​​​ទាក់ទង​នឹង​បញ្ហា​នេះ​ ប្រធាន​សម្ព័ន្ធ​សហគមន៍​​កសិករ​កម្ពុជា លោក ថេង សាវឿន លើក​ឡើង​ថា បញ្ហា​ដំឡូង​មី​ចុះថោក មួយ​ផ្នែក​ដោយសារ​ឈ្មួញ​កណ្ដាល​ប្រួត​ដៃ​គ្នា​ទិញ​ដំឡូង​ពី​កសិករ​ឲ្យ​តម្លៃ​ថោក​ដើម្បី​បាន​ប្រាក់​ចំណេញ​ច្រើន៖ «ប៉ុន្តែ​ប្រសិន​បើ​មិន​ចង់​ពលរដ្ឋ​ប៉ះពាល់​បញ្ហា​នេះ​ទេ​ សូម​ឲ្យ​មន្ត្រី​កសិកម្ម​ទាក់ទង​ផ្ទាល់​ឲ្យ​​កសិករ និង​ឈ្មួញ​ដែល​ទទួល​ទិញ​ជួប​គ្នា​ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​អ្នក​ផ្សេង​ យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ហើយ»

លោក​សង្កត់ធ្ងន់​ថា​ បញ្ហា​នេះ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​រក​វិធី​​ដោះស្រាយ​ជូន​ប្រជា​កសិករ​ឲ្យ​បាន​ទាន់​ពេល​ទេ​ ពួកគាត់​មួយ​ចំនួន​ប្រឈម​នឹង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដោយសារ​គ្មាន​ប្រាក់​សង​​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើម​ទុន​ដាំ​ដំឡូងមី។

អភិបាល​ស្រុក​អូរជ្រៅ ឲ្យ​ដឹង​ថា​ ប្រជា​កសិករ​ដាំ​ដំឡូងមី​នៅ​ជាប់​ព្រំដែន​ស្រុក​មួយ​នេះ​​​ ប្រហែល ៤០០​គ្រួសារ​ នៅ​លើ​ផ្ទៃ​ដី​ជាង ៦០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មជ្ឈមណ្ឌល​តម្បាញ​ដំបូង​គេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ជួយ​ជន​ពិការ​ដោយសារ​គ្រាប់​មីន

$
0
0

មជ្ឈមណ្ឌល​តម្បាញ​ក្រមា និង​របស់​ប្រើប្រាស់​ផ្សេង​ទៀត​របស់​ជប៉ុន ដែល​ផ្ដួចផ្ដើម​បង្កើត​ដោយ​ស្ត្រី​ពិការ​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង ទើប​ចាប់​ផ្ដើម​ដំណើរការ និង​ត្រៀម​បណ្ដុះបណ្ដាល​ជន​ពិការ​ដោយសារ​គ្រាប់​មីន​ចន្លោះ​ពី ១០ ទៅ ១៥​នាក់ ក្នុង​១​ឆ្នាំ។ បច្ចុប្បន្ន​មជ្ឈមណ្ឌល​នេះ កំពុង​ខ្វះខាត​ម៉ាស៊ីន ឬ​កី​តម្បាញ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ដើម្បី​ដំណើរការ​សិប្បកម្ម​តម្បាញ​ឲ្យ​កាន់​តែ​ប្រសើរ។

ជា​គ្រូ​បង្រៀន​ឯកទេស​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​មួយ ក្នុង​ក្រុង​កំពង់ឆ្នាំង អ្នកស្រី អ៊ុំ អមរារ័ត្ន ក៏​ជា​ស្ថាបនិក​របស់​មជ្ឈមណ្ឌល​សាអូរី​កម្ពុជា (ម.ស.ក) ដែល​យក​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កណ្ដាល ក្រុង​កំពង់ឆ្នាំង ធ្វើ​ជា​ទីស្នាក់ការ​បណ្ដោះអាសន្ន។ បច្ចុប្បន្ន​មាន​ស្ត្រី​វ័យ​ចំណាស់ បី​នាក់ និង​ក្មេង​ម្នាក់​ដែល​មាន​កាយសម្បទា​ល្អ កំពុង​ហាត់​ត្បាញ​យ៉ាង​យក​ចិត្ត​ទុកដាក់​ដោយ​មាន​ការ​បង្ហាត់​បង្រៀន​បន្ថែម​ពី​អ្នកស្រី​ផ្ទាល់។

អ្នកស្រី អ៊ុំ អមរារ័ត្ន មាន​ប្រសាសន៍​ថា អ្នក​ស្រឡាញ់ និង​អត់ធ្មត់​ចំពោះ​ការងារ​តម្បាញ​ដំបូង​នេះ អាច​នឹង​ក្លាយ​ជា​គ្រូ​បង្គោល​បង្ហាត់​អ្នក​ជំនាន់​ក្រោយៗ ដោយ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ នៅ​ពេល​ដែល​មជ្ឈមណ្ឌល​មាន​អគារ ឬ​ថវិកា​ដំណើរការ​រដ្ឋបាល​ត្រឹមត្រូវ។ អ្នកស្រី​ចង់​ជួយ​ជន​ពិការ​ដោយ​គ្រាប់​មីន​តាំង​ពី​អ្នកស្រី​បញ្ចប់​ការ​សិក្សា​ផ្នែក​តម្បាញ​រយៈ​ពេល​ខ្លី​នៅ​ប្រទេស​ជប៉ុន កាល​ឆ្នាំ​២០០៩៖ «យើង​គិត​ថា ការ​តម្បាញ​នេះ​ឯង ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​មាន​សមត្ថភាព​សិន មិន​ទាន់​អាច​ទាន់​ទៅ​ដល់​ជន​ពិការ​ដោយសារ​មីន​ទេ។ អ៊ីចឹង​គាត់​ទាំង​អស់​គ្នា​អាច​ជា​គ្រូ​បង្គោល អនាគត​ទៅ​អាច​រក​​ប្រាក់​កម្រៃ​ដោយ​ខ្លួន​ឯង ហើយ​ចំណេះ​របស់​គាត់​នឹង​បន្ត​ទៅ​ដល់​ជន​ពិការ​ដោយសារ​មីន​ជា​ច្រើន​នាក់​ទៀត។ មាន​ន័យ​ថា គោលដៅ​របស់​យើង​ចង់​បាន​ស្ត្រី​ពិការ​ដោយសារ​មីន ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​របស់​យើង​មិន​ទាន់​បាន​ទូលំទូលាយ យើង​នឹង​ប្រើ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង Cambodia Trust JMAC មន្ទីរ​កិច្ចការ​នារី មន្ទីរ​សង្គមកិច្ច​នានា»

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​អ្នកស្រី​បំផុស​គម្រោង​ជួយ​ជន​ពិការ​តាម​រយៈ​តម្បាញ​ក្រមា កាបូប មួក និង​របស់​ប្រើប្រាស់​ជា​ច្រើន​ទៀត​ដែល​ផលិត​ពី​អំបោះ។ ប៉ុន្តែ​គម្រោង​នេះ​ទើប​ចេញ​ជា​រូបរាង​បាន​ប្រហែល ១​ខែ ដោយ​មាន​ការ​ឧបត្ថម្ភ​កី​តម្បាញ​ចំនួន​បី​គ្រឿង​ពី​ម្ចាស់​ជំនួយ​នៅ​ជប៉ុន និង​ថវិកា​មួយ​ចំនួន​ពី​អង្គការ ស៊ី.អឹម.ស៊ី (CMC) ខណៈ​អ្នកស្រី​មិន​ទាន់​បាន​ធ្វើ​គម្រោង​សុំ​ជំនួយ​ពី​ប្រភព​ដទៃ។

បច្ចុប្បន្ន​មាន​អ្នក​តម្បាញ​ខ្លះ​ចេះចាំ​ស្ទាត់ និង​ត្បាញ​សាច់​ក្រមា​បាន​ល្អ ក្រោយ​ពី​ហាត់រៀន​ដោយ​ឥត​គិត​ថ្លៃ​នៅ​មជ្ឈមណ្ឌល​ប្រមាណ ១​ខែ។ ក្រៅ​ពី​នេះ​ពួកគេ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ដោយ​ត្បាញ​បាន​ក្រមា​មួយ​ជូន ១​ម៉ឺន​រៀល។ អ្នកស្រី​បាន​យក​ក្រមា និង​របស់​របរ​ដែល​ផលិត​បាន​មួយ​ចំនួន​ទៅ​លក់​ឲ្យ​ហាង​មួយ​នៅ​ភ្នំពេញ បាន​លុយ ១​ពាន់​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​លើ​គម្រោង​តម្បាញ​សព្វ​ថ្ងៃ៖ «សព្វថ្ងៃ​នេះ​យើង​មាន​ទំនាក់ទំនង​ជាមួយ​ហាង​ញញឹម ដូច្នេះ​យើង​ខំ​ផលិត​ផលិតផល​ដែល​មាន​គុណភាព ហើយ​ទាក់ទង​ពួកគាត់។ ខ្ញុំ​មាន​ផែនការ​ចំនួន​ពីរ ផលិតផល​របស់​យើង​អាច​រៀបចំ​ឲ្យ​ស្អាត​នៅ​ទីនេះ ហើយ​យើង​ផ្សព្វផ្សាយ​ដល់​អ្នក​ទេសចរណ៍ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​លោក​អញ្ជើញ​មក​លេង​ខេត្ត​កំពង់ឆ្នាំង ក៏​អាច​ឆៀង​ចូល​មើល​តម្បាញ​របស់​ស្ត្រី​ពិការ​យើង​ដែល​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​មួយ​ទៀត​យើង​អាច​ទាក់ទង​ទៅ​បណ្ណាគារ ដែល​គាត់​ជា​លក់​សម្ភារៈ​សិក្សា​ទាក់ទង​នឹង​យុវវ័យ​ជា​ដើម​មាន​ប្រដាប់​ចង​សក់ ឬ​កាបូប​លុយ​អ៊ីចឹង​យើង​អាច​ទំនាក់ទំនង​ជាមួយ​គាត់​ថែម​ទៀត»

ទោះ​ជា​យ៉ាង​ណា​មជ្ឈមណ្ឌល​នៅ​ខ្វះ​ថវិកា និង​សម្ភារៈ​ជា​ច្រើន​ទៀត ដើម្បី​ឆ្លើយតប​គម្រោង​បណ្ដុះបណ្ដាល​ស្ត្រី ឬ​ជន​ពិកា​ដោយ​គ្រាប់​មីន​ចន្លោះ​ពី​១០ ទៅ​១៥​នាក់ ក្នុង​១​ឆ្នាំ ដូចជា មជ្ឈមណ្ឌល​ត្រូវ​ការ​ម៉ាស៊ីន ឬ​កី​តម្បាញ​យ៉ាង​ហោច​១០​គ្រឿង​ទៀត វត្ថុធាតុដើម​ផលិត និង​ទីតាំង​តម្បាញ​សមរម្យ។ ថ្ងៃ​អនាគត​មជ្ឈមណ្ឌល​ក៏​ត្រូវ​សង់​អាគារ​១​ខ្នង​លើ​ទីតាំង​ណា​មួយ​ច្បាស់លាស់​ក្នុង​តម្លៃ​៣ម៉ឺន​ដុល្លារ។

កំពុង​អង្គុយ​ត្បាញ​ក្រមា​យ៉ាង​យកចិត្ត​ទុកដាក់ ដោយ​ញើស​កាត់​មុខ​មិន​ទាន់​ហ៊ាន​ជូត​ព្រោះ​ដៃ​ទាំង​ពីរ​រវល់​កាន់​កី​តម្បាញ គឺ​លោកស្រី ប្រុស អន ថា នៅ​ដំណាក់កាល​ដំបូង​នេះ​លោកស្រី​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចំណេះ​ដឹង​នោះ​ទេ។ ប៉ុន្តែ​សព្វថ្ងៃ​លោកស្រី​អាច​ត្បាញ​ក្រមា​បាន​មួយ​ក្នុង ១​ថ្ងៃ​ដែល​អាច​ទទួល​បាន​ចំណូល ១​ម៉ឺន​រៀល​ក្នុង ១​ថ្ងៃ ហើយ​អាច​ពង្រឹង​ស្នាដៃ​តម្បាញ​របស់​ខ្លួន​ថែម​ទៀត៖ «ឆ្លង​ឧបសគ្គ​ច្រើន​ដែរ តែ​បាន​ចេះ​ហើយ​ឥឡូវ​នេះ វា​អាច​បាន​លទ្ធផល​ខ្លះៗ វា​មិន​ល្អ​តែម្ដង​ទេ ដូច​ថា សមរម្យ។ កាល​ពី​មុន​ខ្ញុំ​មាន​ការងារ​ខ្ញុំ​ធ្វើ តែ​ឥឡូវ​នេះ​ខ្ញុំ​សម្រាក ដល់​សម្រាក​អ៊ីចឹង​ទៅ ខ្ញុំ​គេ​រើស​អ្នក​តម្បាញ​​ទៅ ចិត្ត​ខ្ញុំ​ចង់​ធ្វើ»

ចំណែក​លោកស្រី សាន្ដ ហៃ ដែល​ជា​អ្នក​តម្បាញ​ម្នាក់​ទៀត​បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា បន្ទាប់​ពី​បោះ​បង់​ការងារ​អនាម័យ​នៅ​សណ្ឋាគារ​មួយ​បាន​ប្រហែល ១​ខែ ក៏​លោកស្រី​សុំ​ចូល​ហាត់​រៀន​ត្បាញ​ក្រមា​នៅ​មជ្ឈមណ្ឌល​នេះ គ្រាន់​បាន​ជា​ចំណេះដឹង​ផ្ទាល់​ខ្លួន និង​ចង់​បង្ហាត់​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ផង។ លោកស្រី​យល់​ថា ការងារ​តម្បាញ​នេះ​មាន​តម្លៃ​ចំពោះ​មនុស្ស​គ្រប់​រូប៖ «ការងារ​ហ្នឹង​មាន​អត្ថប្រយោជន៍​ច្រើន​ទៅ​អនាគត គិត​ទៅ​ស្មើ​គ្នា​ណា​មួយ​ជួយ​ខ្លួន​ឯង​ផ្ទាល់ និង​អាច​ផ្ដល់​ចំណេះ​នេះ​ទៅ​ក្មេង​ជំនាន់​ក្រោយ»

ទស្សនៈ​វិស័យ​របស់​មជ្ឈមណ្ឌល​សាអូរី គឺ​ចង់​លើក​កម្ពស់​ជន​ពិការ ឬ​មនុស្ស​ដែល​សង្គម​ផាត់​ចោល ដោយ​អ្នក​ទាំង​នោះ​អាច​បញ្ចេញ​នូវ​សមត្ថភាព គំនិត ការ​រីកចម្រើន នៃ​ការ​ច្នៃ​ប្រឌិត​ដោយ​សេរី មិន​គិត​ពី​អាយុ ភេទ ពិការភាព​ផ្សេងៗ​ចំពោះ​តម្បាញ​ដោយដៃ​សាអូរី​ឡើយ។ មជ្ឈមណ្ឌល​បាន​ឲ្យ​តម្លៃ​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​រស់នៅ​ក្នុង​សង្គម​ថា មនុស្ស​គ្រប់​រូប​មាន​តម្លៃ និង​សេចក្ដី​ថ្លៃថ្នូរ​ផ្ទាល់​ខ្លួន។

ស្ថាបនិក​មជ្ឈមណ្ឌល​សាអូរី​កម្ពុជា អ្នកស្រី អ៊ុំ អមរារ័ត្ន ថ្លែង​ទាំង​ក្ដី​រីករាយ​ថា រូប​​អ្នកស្រី​ដែល​ជា​ស្ត្រី​ពិការ​ជើង​ម្ខាង​ពី​កំណើត​បាន​ក្លាយ​ជា​ធនធាន​មនុស្ស​របស់​មជ្ឈមណ្ឌល​ម្នាក់​យ៉ាង​សំខាន់។ គំនិត​ផ្ដួចផ្ដើម​របស់​អ្នកស្រី និង​គោលដៅ​ម្ចាស់​ជំនួយ​ជប៉ុន ដែល​បាន​ផ្ដល់​បច្ចេកទេស និង​ម៉ាស៊ីន​ត្បាញ ព្រម​ទាំង​ការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ ស៊ី.អឹម.ស៊ី នឹង​បាន​ជា​ប្រយោជន៍​ដល់​ជន​រងគ្រោះ៖ «បើ​មាន​ជន​ពិការ​រង​គ្រោះ ឬ​ស្ត្រី​ពិការ​ដោយសារ​គ្រាប់​មីន​លោក​ចង់​រៀន​វគ្គ​បណ្ដុះបណ្ដាល​អាច​ទំនាក់ទំនង​ផ្ទាល់​មក​នាង​ខ្ញុំ​ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ក្រោយ​ពេទ្យ​ខេត្ត​យើង​តែម្ដង ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០៩២ ៦៥៦ ៨៥៩ ហើយ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ឡាយ​ណា​ដែល​ចង់​ផ្ដល់​ជំនួយ​ដល់​ស្ត្រី​ពិការ អ្នក​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​ការ​អប់រំ អ្នក​ដែល​ត្រូវ​ផាត់​ឆ្ងាយ​ពី​សង្គម លោក​អាច​បរិច្ចាគ​ជា​ថវិកា ឬ​ម៉ាស៊ីន និង​អំបោះ ដើម្បី​ជួយ​ដំណើរការ​ដល់​មជ្ឈមណ្ឌល​របស់​យើង​ខ្ញុំ​ផង​ដែរ»

មជ្ឈមណ្ឌល​សាអូរី​កម្ពុជា គ្រោង​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​ឆ្នាំ​២០១៧ នេះ។ ស្ថាបនិក​របស់​មជ្ឈមណ្ឌល​បង្ហើប​ថា ក្រោយ​ចុះ​បញ្ជី និង​មាន​ថវិកា​ពី​ម្ចាស់​ជំនួយ​នានា មជ្ឈមណ្ឌល​នឹង​ធ្វើ​បេសកកម្ម​ពេញ​ដៃ​ពេញ​ជើង ដើម្បី​ឲ្យ​ជន​ពិកា​កម្ពុជា មាន​ជីវិត​រស់នៅ​ល្អ​ប្រសើរ​តាម​រយៈ​ការ​បង្កើន​ជីវភាព​រស់​នៅ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម​តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​តម្បាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អភិបាល​ខេត្ត​ព្រះសីហនុ​ថា​បញ្ហា​ចៅសង្កាត់​ចាស់​ថ្មី​ដណ្ដើម​បន្ទប់​គ្នា​ធ្វើ​ការ​ត្រូវ​បាន​ដោះស្រាយ

$
0
0

អភិបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បញ្ហា​ដែល​កើត​ឡើង​រវាង​ចៅសង្កាត់​លេខ១ ថ្មី​មក​ពី​គណបក្ស​ប្រឆាំង ជាមួយ​អតីត​ចៅសង្កាត់ និង​ស្មៀនសាលា​សង្កាត់​នេះ​ពាក់ព័ន្ធ​នឹង​ការ​ដណ្ដើម​បន្ទប់​គ្នា​ធ្វើការ បាន​ដោះស្រាយ​សម្របសម្រួល​រួច​ហើយ​ដោយ​មន្ត្រី​ម្នាក់ៗ បាន​បង្ហាញ​ឆន្ទៈ​ចង់​រួម​សហការ​គ្នា​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរ ដើម្បី​ឈាន​ដល់​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​រីកចម្រើន​ថែម​ទៀត។ អ្នកឃ្លាំមើល​សង្គម​គាំទ្រ​ការ​បញ្ចប់​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា​នៅ​ពេល​នេះ។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា បញ្ហា​ទាស់ទែង​ដណ្ដើម​បន្ទប់​ធ្វើ​ការ​ងារ​របស់​អតីត​ចៅ​សង្កាត់ និង​ចៅសង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី បាន​ដោះស្រាយ​រួច​ហើយ។ ជាង​នេះ​ទៀត ចំពោះ​បញ្ហា​ខ្វែង​គំនិត ឬ​មិន​ទាន់​យល់​ចិត្ត​គ្នា​រវាង​ចៅ​សង្កាត់​លេខ១ ថ្មី លោក អ៊ុក ចេត្តនី ជាមួយ​អ្នកស្រី សុខ ស៊ីថា ស្មៀន​សង្កាត់​លេខ​១ ក៏​បាន​ដោះស្រាយ​រួច​ហើយ​ដែរ។

ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​កក្កដា អ្នកស្រី សុខ ស៊ីថា ស្មៀន​សាលា​សង្កាត់​លេខ១ បាន​លើក​ដៃ​សំពះ​ស្នើសុំ​ការ​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ចំពោះ​កំហុស​ឆ្គង​របស់​អ្នកស្រី ដែល​ជ្រុលជ្រួស​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​ចៅសង្កាត់​លេខ១ ថ្មី លោក អ៊ុក ចេត្តនី។ ស្មៀន​សង្កាត់​លេខ១ រូប​នេះ មិន​ចង់​បកស្រាយ​វែង​ឆ្ងាយ​ទៅ​លើ​ខ្លឹមសារ​ផ្សេងៗ មុន​ឈាន​ដល់​អ្នកស្រី​ផ្ទុះ​កំហឹង ហើយ​បាន​ប្រើ​កាយវិការ និង​ពាក្យ​សម្ដី​ដែល​ត្រូវ​គេ​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម លើ​វិវាទ​ជាមួយ​ចៅសង្កាត់​ថ្មី​នេះ​ទៀត​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា មាន​ភ្លើង​ទើប​មាន​ផ្សែង។

យ៉ាង​នេះ​ក្តី អ្នកស្រី សុខ ស៊ីថា បញ្ជាក់​ថា អ្នកស្រី​បាន​បំភ្លេច​ចោល​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​រូប​អ្នកស្រី​ជាមួយ​លោក​ចៅសង្កាត់​លេខ១ ថ្មី លោក អ៊ុក ចេត្តនី ហើយ​ងាក​មក​រួម​សហការ​គ្នា ធ្វើ​ការងារ​តាម​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​រីកចម្រើន​ជំនួស​វិញ៖ «ដំបូង​ឡើយ​គឺ​សកម្មភាព​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​មក​ហ្នឹង គឺ​ជា​សកម្មភាព​នៃ​ការ​ជួប​ជជែក​គ្នា​រវាង​ខ្ញុំ​ជាមួយ​លោក​ចៅសង្កាត់​ថ្មី​ចុង​ក្រោយ​គេ​បំផុត មិន​មែន​ជា​សកម្មភាព​ទើប​កើត​ឡើង​ដំបូង​នោះ​ទេ។ សកម្មភាព​ចុង​ក្រោយ​នៅ​ក្នុង​កំហឹង​របស់​នាង​ខ្ញុំ​ហ្នឹង​គឺ​នៅ​ចំណុច​ចុង​ក្រោយ​នៃ​ការ​ជួប​ជជែក​គ្នា ហើយ​ត្រូវ​បាន​បាន​បងប្អូន​ទាំង​អស់​គ្នា​លើក​យក​ត្រង់​ចំណុច​ចុង​ក្រោយ​តែ​បន្តិច​ដែល​ចង្អុល​មុខ​ចៅសង្កាត់​ហ្នឹង យក​មក​បកស្រាយ​ចោទ និង​តិះដៀល​មក​លើ​នាង​ខ្ញុំ ប៉ុន្តែ​បងប្អូន​មិន​បាន​ដឹង​រឿង​កន្លង មុន​នឹង​នាង​ខ្ញុំ​ផ្ទុះ​កំហឹង​កើត​ឡើង​ហ្នឹង​នោះ​ទេ»

ចំណែក​ចៅសង្កាត់​លេខ​១ ទើប​ជាប់​ឆ្នោត​ថ្មី លោក អ៊ុក ចេត្តនី ផ្ដល់​សម្ភាសន៍​ថា រូបលោក​ក៏​បាន​លះបង់​ចោល​ការ​ទាមទារ​បន្ទប់​ការិយាល័យ​ធ្វើ​ការងារ​ដែល​អតីត​ចៅសង្កាត់​ចាស់​ធ្លាប់​អង្គុយ​ធ្វើ​ការងារ ៣​អាណត្តិ​មក​ហើយ​នោះ​ចោល​ដែរ ដោយ​ទុក​បន្ទប់​ចាស់​នោះ​ជូន​អតីត​ចៅសង្កាត់ លោក ឈិត សុផាត ដែល​បច្ចុប្បន្ន​ជា​ជំទប់​ទី​២ ជូន​លោក​នៅ​កន្លែង​ដដែល ហើយ​លោក​សុខ​ចិត្ត​ជ្រើស​យក​បន្ទប់​ធ្វើ​ការងារ​ថ្មី​ជំនួស​វិញ។

ចៅសង្កាត់​លេខ១ ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ  អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​ជំទប់​ទី​១ ទី​២ និង​ស្មៀន​សង្កាត់​ទាំង​អស់ ឲ្យ​ងាក​មក​រួម​សហការ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ឆាប់រហ័ស​វិញ៖ «ខ្ញុំ​ក៏​អរគុណ​ដល់​សមាជិក សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ១ ស្នើ​ឲ្យ​ចូលរួម​សហការ​គ្នា​ដើម្បី​ជំរុញ​ឲ្យ​មូលដ្ឋាន​យើង​រីកចម្រើន​ទាំង​អស់​គ្នា»

​មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​ស្វាគមន៍​ការ​សម្របសម្រួល​គ្នា​របស់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​លេខ១ នៅ​ពេល​នេះ។

​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ចាត់​ទុក​ករណី​ឈ្លោះ​ទាស់ទែង​ដណ្ដើម​បន្ទប់​ការិយាល័យ​ធ្វើ​ការងារ​របស់​អតីត​ចៅសង្កាត់ និង​ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី ថា​ជា​រឿង​តូចតាច និង​ត្រូវតែ​បញ្ចប់​ឲ្យ​បាន​ឆាប់។

​វិវាទ​នេះ​បាន​កើត​មាន​ក្រោយ​ការ​ប្រកាស​សុពលភាព​ចៅសង្កាត់​លេខ១ ទើប​ជាប់ឆ្នោត​អាណត្តិ​ទី​៣ ចូល​កាន់​តំណែង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ដោយ​អតីត​ចៅសង្កាត់​លេខ​១ លោក ឈិត សុផាត ដែល​ចាញ់​ឆ្នោត បាន​ក្រាញននៀល​មិន​ព្រម​ប្រគល់​បន្ទប់​ការិយាល័យ​ធ្វើការ​របស់​ខ្លួន​ធ្លាប់​អង្គុយ​រយៈពេល ៣​អាណត្តិ​មក​ហើយ​នោះ ទៅ​ឲ្យ​ចៅសង្កាត់​ទើប​ជាប់​ឆ្នោត លោក អ៊ុក ចេត្តនី នោះ​ទេ។ ការ​មិន​ប្រគល់​បន្ទប់​នេះ លោក ឈិត សុផាត សំអាង​ថា អគារ​សាលាសង្កាត់​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន​ជា​អ្នក​ចេញ​ថវិកា​សាងសង់។ ក្នុង​នោះ​បន្ទប់​ធ្វើ​ការ​របស់​លោក លោក​ក៏​បាន​ចេញ​លុយ​ផ្ទាល់​ខ្លួន​ទិញ​សម្ភារៈ​តុបតែង​ភ្លើង និង​មាន​តុ​ទូ​ដាក់​ឯកសារ​ផ្ទាល់​ខ្លួន​ច្រើន​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​នេះ ដែល​មាន​ផលវិបាក​ក្នុង​ការ​រុះ​រើចេញ។

​ក្រោយ​មក​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ក៏​មាន​ការ​បង្ហោះ​ឃ្លិប​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​អំពី​សកម្មភាព​របស់​ស្មៀន​សាលា​សង្កាត់​លេខ១ ឈ្មោះ  សុខ ស៊ីថា បាន​ប្រើ​ពាក្យ​សម្ដី និង​កាយវិការ​មិន​សមរម្យ​ទៅ​លើ​លោក អ៊ុក ចេត្តនី ចៅសង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី ដែល​បាន​ទាមទារ​ពិនិត្យ​ត្រា នៅ​ចុង​ម៉ោង​ធ្វើ​ការងារ ដែល​ត្រូវ​អ្នកស្រី សុខ ស៊ីថា ចោទ​ចៅ​សង្កាត់​ថ្មី​រូប​នេះ​ថា មិន​គោរព​តួនាទី ឬ​ជ្រៀតជ្រែក​ពេល​ម៉ោង​ធ្វើ​ការងារ​របស់​ខ្លួន ព្រោះ​ម៉ោង​នោះ​អ្នកស្រី​បាន​បិទទ្វារ​បន្ទប់​ការិយាល័យ និង​ត្រៀម​ចេញពី​បរិវេណ​សាលាសង្កាត់​ទៅ​ហើយ​នោះ។

យ៉ាង​ណា​ក៏ដោយ​ចុះ វិវាទ​ដែល​កើត​មាន​នៅ​ក្នុង​សាលាសង្កាត់​លេខ១ នេះ ត្រូវ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​ភាគី​ជម្លោះ​ពាក់ព័ន្ធ មាន​អតីត​ចៅសង្កាត់ ចៅសង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី និង​ស្មៀនសាលា​សង្កាត់​លេខ១ អះអាង​ថា បាន​ព្រមព្រៀង​ស្រុះស្រួល​គ្នា​បញ្ចប់​វិវាទ​រួច​ហើយ ហើយ​ងាក​មក​រួម​សហការ​គ្នា​ធ្វើ​ការងារ​តាម​តួនាទី ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចាប់​ពី​ថ្ងៃ​សុក្រ ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"​ជន​ពិការ​គឺ​ជា​មុខ​សញ្ញា​ដែល​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ពី​ការងារ​មុន​គេ"

$
0
0

អង្គការ​ជន​ពិការ​កម្ពុជា លើក​ឡើង​ថា ស្ថាប័ន​ឯកជន​នៅ​តែ​រើសអើង​ចំពោះ​ជន​ពិការ​ក្នុង​ការ​ផ្តល់​ការងារ​ធ្វើ ហើយ​ជាង​នេះ​ទៅ​ទៀត ជន​ពិការ​ជា​មុខ​សញ្ញា​ដែល​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​មុន​គេ។ ការ​លើក​ឡើង​បែប​នេះ ក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ស្តីពី​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ។

ទោះ​ច្បាប់​ស្ដីពី​ជន​ពិការ​បាន​ចូល​ជា​ធរមាន​ជា​ច្រើន​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​អ្នក​ធ្វើ​ការងារ​ទាក់ទង​ជន​ពិការ​នៅ​តែ​រក​ឃើញ​ថា ជន​ពិការ​រង​ការ​រើសអើង និង​ជួប​បញ្ហា​នៅ​ពេល​ជន​ពិការ​មិន​ទាន់​ទទួល​បាន​ការ​យក​ចិត្ត​ដាក់​ខ្ពស់​ពី​មជ្ឈដ្ឋាន​ទូទៅ​បាន​ទូលំទូលាយ​នៅ​ឡើយ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន លើក​ឡើង​ពី​ករណី​ជាក់ស្ដែង​មួយ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បរទេស​មួយ​បាន​បញ្ឈប់​ជន​ពិការ​ចំនួន ៨​នាក់​មុន​ដំបូង​គេ​នៃ​បុគ្គលិក​ទាំង​អស់​នោះ ដោយ​លើក​ហេតុផល​ថា ក្ស័យធន។ លោក​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ពិការ​ច្រើន ប៉ុន្តែ​វិស័យ​ឯកជន​នៅ​តែ​រើសអើង​ជន​ពិការ​ដដែល៖ «អ៊ីចឹង​ការ​រើសអើង​យើង​ឃើញ​ថា ការ​បញ្ឈប់​ពី​ការងារ​គឺ​ជន​ពិការ​ត្រូវ​បាន​គេ​ផ្ដល់​អាទិភាព​បញ្ឈប់​មុន​អ្នក​មិន​ពិការ​ទៅ​វិញ»

ទិន្នន័យ​សកលលោក​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បង្ហាញ​ថា បច្ចុប្បន្ន​ក្នុង​ចំណោម​ជន​ពិការ ១០​នាក់ មាន​ជន​ពិការ ៨​នាក់ កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​បំផុត ហើយ​ពួកគេ​រស់​នៅ​ក្នុង​ភាព​ឯកោ​ដែល​ទាមទារ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​លើ​ឱកាស​ការងារ​ជូន​ពួក​គេ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ស្នើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សិទ្ធិ​ជន​ពិការ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​រើសអើង​ជន​ពិការ។ លោក​ថា រដ្ឋាភិបាល​ជា​អ្នក​ដើរ​តួនាទី​មុន​គេ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ដែល​មិន​ទទួល​យក​សំណង​ថា​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​សាធារណៈ

$
0
0

ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ រស់​នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង​ជាង ១០០​គ្រួសារ ត្អូញ​ថា អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ទល់​សេវា​សាធារណៈ​ដល់​ពួកគាត់​នោះ​ទេ និង​ហាក់​ចាត់​ទុក​ពួក​គាត់​ថា ជា​សត្រូវ​នៃ​ការ​អភិវឌ្ឍ។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ជាង ១០០​គ្រួសារ នៅ​តែ​ប្រកាន់​ជំហរ​មិន​ព្រម​ចាកចេញ​ពី​ភូមិ​កំណើត បើ​ទោះ​បី​ជា​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន នៅ​តែ​ប្រកាន់​គោលការណ៍​អនុវត្ត​គម្រោង​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពេល​ឆាប់ៗ​នេះ។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ភូមិ​កំណើត​នៅ​ឃុំ​ស្រែគរ លោកស្រី ផា វី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ពលរដ្ឋ​ដែល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នោះ​ទេ ហើយ​អាជ្ញាធរ​ខែត្រ​នៅ​តែ​ព្យាយាម​ពន្យល់​ឲ្យ​ពួក​គាត់​យល់​ពី​សារប្រយោជន៍​នៃ​គម្រោង​វារីអគ្គិសនី។ លោកស្រី​មើល​ឃើញ​ថា ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ទៅ​តាំង​ទីលំនៅ​ថ្មី កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ដូចជា អណ្ដូងទឹក​គ្មាន​គុណភាព ដី​កសិកម្ម​កន្លែង​ខ្លះ​មិន​អាច​បង្កបង្កើនផល​បាន និង​ការ​ចិញ្ចឹម​សត្វ​បែប​ប្រពៃណី​ត្រូវ​បាត់បង់​ជាដើម។ បញ្ហា​ទាំងនេះ​ហើយ​ដែល​នាំ​ឲ្យ​ពួក​គាត់​ខ្លាចរអា​មិន​ព្រម​ទទួល​យក​សំណង៖ «ខ្ញុំ​សំណូមពរ​ថា សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ឲ្យ​គាត់​ជួយ​គាំទ្រ ​ប្រជាពលរដ្ឋ​ចង់​រស់នៅ​កន្លែង​ហ្នឹង​ព្រោះ​ផ្នូរ​ដូនតា ទៅ​មិន​បាន។ បាន​គាត់​ថា​មិន​ទៅ គាត់​គិត​ថា​ទៅ​ទីនោះ​វា​ពិបាក មួយ​លុយ ទី​ពីរ​វា​ពិបាក​គោ និង​ក្របី»

បុរស​ដែល​មិន​ព្រម​ចាកចេញ​ពី​ភូមិ​កំណើត​ រស់នៅ​ឃុំ​ស្រែគរ វ៉ាន់ អូន វ័យ ៤០​ឆ្នាំ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​ដក​បង្គោល​សេវា​ទូរស័ព្ទ​ចេញ​ពី​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស តាំង​ពី​ឆ្នាំ​២០១៦ និង​ព្យាយាម​រុះរើ​ស្ពាន​ស្រែពក​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ដាក់​បន្ទុក​បន្ថែម​ទៀត​ក្នុង​ការ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ និង​ពេលវេលា​របស់​ពួក​គាត់។ លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​ដាក់​សម្ពាធ​ឲ្យ​អ្នក​ភូមិ​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន៖ «បើ​ទឹក​លិច ពួក​ខ្ញុំ​គិត​តាម​ទឹក​លិច បើ​ទឹក​អត់​លិច​ទេ គឺ​ពី​ឆ្នាំ​២០១៨ តទៅ ខ្ញុំ​នឹង​ទាមទារ​ឲ្យ​មាន​គ្រូបង្រៀន ឲ្យ​គាត់​ធ្វើ​មន្ទីរពេទ្យ​អ៊ីចឹង​ទៅ ឲ្យ​មាន​សាលារៀន ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​រៀន ព្រោះ​កន្លែង​នោះ​វា​ជា​ស្រុក​ខ្មែរ​មួយ​ដែរ»

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរចាស់។ ក្រុមហ៊ុន​ចាត់​ទុក​ការ​បិទ​ទ្វារ​ទឹក​សាកល្បង គឺ​ជា​ទិសដៅ​នៃ​ការ​អនុវត្ត​គម្រោង ហេតុ​នេះ​ដើម្បី​បញ្ចៀស​ចលាចល​ណា​មួយ ទាមទារ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ឲ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០១៧។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ឃុំ។ តែ​យ៉ាង​ណា លោក​នឹង​ប្រឹងប្រែង​សំណូមពរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង ហាក់​ត្រូវ​បាន​គេ​រុញ​ច្រាន​ឲ្យ​ខ្ទាត​ឆ្ងាយ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សេវា​សាធារណៈ​របស់​រដ្ឋាភិបាល ហើយ​កន្លង​ទៅ អ្នក​ភូមិ​ត្រូវ​បាន​គេ​គាប​សង្កត់​ដោយ​ប្រយោល ដូចជា​ការ​ដក​បង្គោល​សេវា​ទូរស័ព្ទ​ចេញ​ពី​តំបន់​នោះ និង​ការ​រុះរើ​ស្ពាន​ស្រែពក៖ «អ្នក​ដែល​តវ៉ា​ទាំងអស់​ហ្នឹង យើង​យក​មក​ពិចារណា​ដើម្បី​ដោះស្រាយ។ យើង​កុំ​ចាត់​ទុក​គ្នា​រើសអើង អត់​ត្រូវ​ទេ។ អាជ្ញាធរ​ខែត្រ​ទាំងអស់ គឺ​មាន​ការ​រើសអើង​ចំពោះ​ពលរដ្ឋ ៩៣​គ្រួសារ ក៏ដូចជា​តំណាង​គណបក្ស​នយោបាយ ក៏​គាត់​មិន​ត្រូវ​រើសអើង​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន គួរ​តែ​សិក្សា​ពី​សក្ដានុពល​នៅ​តំបន់​នោះ​ឡើង​វិញ ថា​តើ​ពលរដ្ឋ​អាច​ទៅ​តាំង​ទីលំនៅ​បាន​ឬ​យ៉ាង​ណា ជាពិសេស​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន គួរ​ទទួល​យក​សំណូមពរ​របស់​ពួក​គាត់​ទៅ​ដោះស្រាយ។ លោក​ថា បើ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​រដ្ឋាភិបាល និង​ក្រុមហ៊ុន សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កុំ​ចាត់​ទុក​ពួក​គាត់​ជា​សត្រូវ​នៃ​ការ​អភិវឌ្ឍ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​យុត្តិធម៌៖ «អាជ្ញាធរ​យើង​ឃើញ​ថា ដូចជា​មាន​ការ​រើសអើង​ដល់​ពួក​គាត់។ បើ​និយាយ​ទៅ​ដូចជា​ចង់​តែ​ចង​កំហឹង​ទៀត ដោយសារ​ពួក​គាត់​មិន​ព្រម​ចាកចេញ​ពី​តំបន់​នោះ ប៉ុន្តែ​ក្នុង​នាម​អាជ្ញាធរ គាត់​មិន​គួរ​ធ្វើអ៊ី​ចឹង​ទេ គួរ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​គាត់​គ្រប់​ទាំងអស់»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ​ស្មើៗ​គ្នា​ដោយ​ពុំ​មាន​ការ​រើសអើង។ លោក​មើល​ឃើញ​ថា ពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ទទួល​សំណង ហាក់​ត្រូវ​គេ​ទាញ​ចេញ​ឆ្ងាយ​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​សាធារណៈ​ពី​រដ្ឋាភិបាល ដូចជា​សេវា​សុខភាព សេវា​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម៖ «វា​ប៉ះពាល់​ដល់​សុខមាលភាព​របស់​​ពលរដ្ឋ​នៅ​មូលដ្ឋាន​ហ្នឹង​ដែរ ហើយ​គោល​នយោបាយ​ថ្នាក់​ជាតិ​មួយ​ចំនួន​ទាក់ទង​ការ​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ ក៏ដូចជា​កាត់​បន្ថយ​ភាព​ក្រីក្រ ក៏​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ»

រហូត​មក​ទល់​ពេល​នេះ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ជិត​រួច​រាល់​ហើយ ហើយ​នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​ឃុំ​មក​ពី​បក្ស​ប្រឆាំង​នៅ​បន្ទាយមានជ័យ​បារម្ភ​រឿង​គ្មាន​សាលាឃុំ​ធ្វើ​ការ

$
0
0

សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ បន្ត​ខ្វល់ខ្វាយ​បញ្ហា​គ្មាន​សាលា​ឃុំ​សម្រាប់​បំពេញ​​ការងារ​ជូន​ពលរដ្ឋ ខណៈ​សាលាឃុំ​ចាស់​ដែល​មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខ្ចី​ពី​ប៉ូលិស​បាន​ផុត​អាណត្តិ​ទៅ​ហើយ។ អភិបាល​ស្រុក​មង្គលបូរី អះអាង​ថា​ អាជ្ញាធរ​ស្រុក​​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ថវិកា​សាង​សង់​សាលាឃុំ​ថ្មី​ហើយ តែ​ខាង​ក្រសួង​មិន​ទាន់​សម្រេច​ថា​យ៉ាង​ណា​នៅ​ឡើយ។

​​​​សមាជិក​ក្រុមប្រឹក្សា​ឃុំ​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​មង្គលបូរី លើក​ឡើង​ថា ពួកគាត់​ហាក់​មាន​អារម្មណ៍​មិន​នឹងន​ក្នុង​ការ​បំពេញ​ការងារ​ជូន​ពលរដ្ឋ​នោះ​ទេ​ ដ្បិត​អី​សាលា​ឃុំ​ដែល​ធ្វើ​ការងារ​សព្វ​ថ្ងៃ​នឹង​ផុត​កំណត់​ខ្ចី​ពី​ប៉ូលិស​នៅ​ជាង​​មួយ​សប្ដាហ៍​​ទៀត។

មេ​ឃុំ​ភ្នំតូច ស្រុក​មង្គលបូរី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ហេង ឡៃហួ​ ផ្ដល់​សម្ភាសន៍​ខណៈ​បំពេញ​ការងារ​ក្នុង​សាលា​ឃុំ​ថា សាលា​ឃុំ​ដែល​លោក​ធ្វើ​ការ​រាល់​ថ្ងៃ​ ជា​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំតូច ដោយ​ឲ្យ​​លោក​ខ្ចី​រយៈ​ពេល ២​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា មក។ លោក​នឹង​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​ប្រឆាំង​ដែល​ទើប​​ជាប់​ឆ្នោត​ចំនួន ៥​នាក់ ខ្លាច​រក​កន្លែង​បំពេញ​ការងារ​ជូន​ពលរដ្ឋ​មិន​បាន៖ «ខ្ញុំ​ខ្វល់ខ្វាយ​ត្រង់​ថា យើង​មិន​ទាន់​មាន​ទីកន្លែង​ពិត​ប្រាកដ​មួយ ទី​កន្លែង​ឃុំ​សព្វ​ថ្ងៃ​តូច​ចង្អៀត មួយ​ទៀត​ការ​បម្រើ​សេវាកម្ម​ជូន​ពលរដ្ឋ​មាន​ការ​យឺតយ៉ាវ​ខ្លះ ប្រសិន​បើ​ប្ដូរ​សាលាឃុំ​ទៅ​កន្លែង​ថ្មី​ ហើយ​ពលរដ្ឋ​មួយ​ចំនួន​នឹង​មិន​ស្គាល់​សាលាឃុំ​ថ្មី​ទេ»

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ​បាន​ទៅ​ដល់​​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំតូច ដើម្បី​សុំ​ការ​ពន្យល់​ពី​លោក​​នាយ​ប៉ុស្តិ៍​នគរបាល​ជុំវិញ​បញ្ហា​នេះ​ដែរ​ តែ​មិន​​​ជួប ដោយ​​មន្ត្រី​ប៉ូលិស​ម្នាក់​ប្រាប់​ថា ​លោក​មិន​នៅ​​​ ហើយ​អ្នក​យក​ព័ត៌មាន​​​បាន​​រង់ចាំ​​​អស់​ជាង ២​ម៉ោង តែ​មិន​ឃើញ​លោក​ត្រឡប់​វិញ។

ចំណែក​ពលរដ្ឋ​នៅ​ឃុំ​ភ្នំតូច លោក ស៊ុន សំអាន ​ថ្លែង​ថា​ ប្រសិន​បើ​ពុំ​មាន​សាលា​ឃុំ​ច្បាស់​លាស់​សម្រាប់​ឲ្យ​មេឃុំ​ធ្វើ​ការ​ទេ ​ពួកគាត់​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ ព្រោះ​ត្រូវ​ចំណាយ​ពេល​ដើរ​រក​សាលា​ឃុំ៖ «ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​ជា​យូរ​ណាស់​ហើយ​រក​​​សាលា​ឃុំ​ធ្វើ​ការ​មិន​បាន គឺ​កូន​ចៅ​ខ្ញុំ​និង​ខ្ញុំ​តឹង​ចិត្ត​តឹង​ថ្លើម​ខ្លាំង​ណាស់​​ ព្រោះ​ពិបាក​ដើរ​រក​សាលា ដើម្បី​ធ្វើ​លិខិត​ស្នាម»

​​​​​​អភិបាល​ស្រុក​មង្គលបូរី លោក ឡុង ពុន មាន​ប្រសាសន៍​ថា​ ខាង​ស្រុក​បាន​បញ្ជូន​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ សុំ​ថវិកា​សាងសង់​សាលា​ឃុំ​ថ្មី​ហើយ តែ​ខាង​ក្រសួង​មិន​ទាន់​ឆ្លើយ​តប​ថា យ៉ាង​ណា​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា គេ​ពី​មុន​មក​គេ​ធ្វើ​យ៉ាង​មិច​បាន​យើង​ធ្វើ​អ៊ីចឹង​សិន​ ដោយ​រង់ចាំ​ក្រសួង​មហាផ្ទៃ  គាត់​បាន​ជា​លទ្ធផល​យ៉ាង​ណា​គាត់​នឹង​ទម្លាក់​ថវិកា​មក​ឲ្យ​សង់​សាលា​ឃុំ​ហើយ»

ក្រុម​ប្រឹក្សា​ឃុំ​ភ្នំតូច គណបក្ស​ប្រឆាំង​អះអាង​ថា ពួកគាត់​កំពុង​រក​ជួល​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​តម្លៃ​ជាង ១០០​ដុល្លារ​អាមេរិក​ក្នុង ១​ខែ ដើម្បី​ធ្វើ​ការ​បណ្ដោះអាសន្ន​ ដោយ​កាត់​ប្រាក់​ខែ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​ទម្រាំ​រក​ដី​សង់​សាលា​ឃុំ​ថ្មី​បាន។

​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ ខៀវ សុភ័គ ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ។

ពលរដ្ឋ​នៅ​ឃុំ​ភ្នំតូច ម្នាក់ លោក ស៊ុន សារឿន​ មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​មិន​សង់​សាលា​ឃុំ​ឲ្យ​បាន​ស្អាត​ដូច​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​​ ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​បាន​ងាយ​ស្រួល៖ «វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្លាំង​តែ​មែន​ទែន ព្រោះ​អី​គ្មាន​សាលាឃុំ ហើយ​ឥឡូវ​ប៉ូលិស​គេ​ឲ្យ​មេ​ឃុំ​ថ្មី​​ រក​ដី​សង់​សាលា​ឃុំ​ថ្មី មិន​ថា​ដឹង​ថា​ដោះស្រាយ​យ៉ាង​ណា ព្រោះ​ខ្ញុំ​ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​អី​នឹង​ដោះស្រាយ​បាន​ទេ មាន​តែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ធ្វើ​សាលា​ឃុំ​ថ្មី»

បច្ចុប្បន្ន​សាលា​ឃុំ​ភ្នំតូច ដែល​ប៉ូលិស​ឲ្យ​ខ្ចី​នោះ​ធ្វើ​ពី​ឈើ​​រខេករខាក​ ហើយ​នៅ​​ពេល​​មាន​ខ្យល់​បក់​ខ្លាំង និង​មាន​ភ្លៀង​ធំ​ម្ដងៗ អគារ​យោគ​ចុះ​យោគ​ឡើង​ស្ទើរ​តែ​រលំ​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​មួយ​ចំនួន​រត់​ទៅ​ជ្រក​ទឹក​ភ្លៀង​នៅ​មណ្ឌល​សុខភាព​ក្បែរ​នោះ។

នាយក​ប្រតិបត្តិ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ មាន​ប្រសាសន៍​ថា​ អគារ​សាលា​ឃុំ​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដែល​ក្រសួង​មហាផ្ទៃ ត្រូវ​ស្វែង​រក​ថវិកា​សង់​សាលា​ឃុំ​ឲ្យ​បាន​ស្អាត​ និង​មាន​ទីកន្លែង​របស់​ខ្លួន​​ពិតប្រាកដ៖ «សេវា​មួយ​ដែល​ផ្ដល់​ទៅ​ល្អ​បាន លុះ​ត្រា​តែ​មាន​កន្លែង​ធ្វើ​ការ​គ្រប់គ្រាន់ និង​មធ្យោបាយ​សម្រាប់​ផ្ដល់​សេវា​គ្រប់គ្រាន់ ព្រោះ​រាល់​សេវា​ទាំង​អស់​ត្រូវ​ទុក​ដាក់​ឯកសារ ហើយ​បើ​គ្មាន​សាលាឃុំ​តើ​យក​ឯកសារ​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណា? ហើយ​ត្រូវ​ភ្លៀង​ត្រូវ​ខ្យល់​វា​នឹង​ខូច​អស់​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​នឹង​ធ្ងន់ធ្ងរ​មែន​ទែន»

​​​​​​​​​​​ចាប់​ពី​​ក្រសួង​មហាផ្ទៃ ប្រកាស​តែង​តាំង​មេ​ឃុំ​ថ្មី​មក​ មាន​មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​កន្លែង ដូច​ជា​នៅ​ខេត្ត​កំពត កំពង់ធំ ​និង​ខេត្ត​បន្ទាយមានជ័យ ជា​ដើម គ្មាន​កន្លែង​ធ្វើ​ការ​ ហើយ​នៅ​ឃុំ​ខ្លះ​ត្រូវ​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​ការ​បណ្ដោះអាសន្ន។ លោក​ សន ជ័យ​ មើល​ឃើញ​ថា តាម​ពិត​សាលាឃុំ​ជា​ច្រើន​កន្លែង​ខ្វះខាត​អគារ​ធ្វើ​ការ​ជា​យូរយារ​ណាស់​មក​ហើយ តែ​ដោយសារ​មេ​ឃុំ​ពី​មុន​​ភាគ​ច្រើន​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​ពួកគាត់​មិន​ហ៊ាន​បញ្ចេញ​ប្រតិកម្ម ដោយ​ខ្លាច​ប៉ះពាល់​ប្រជាប្រិយភាព​របស់​គណបក្ស។

នៅ​ឃុំ​ភ្នំតូច មាន​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ជាប់​ឆ្នោត​​ថ្មី​ចំនួន ៩​នាក់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់​ និង​គណបក្ស​ប្រជាជន​កម្ពុជា ៤​នាក់។ ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រឆាំង​អះអាង​ថា ចាប់​ពី​ប្រកាស​តែង​តាំង​ចូល​កាន់​តំណែង​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា មក​ ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សុំ​ច្បាប់​ឈប់​សម្រាក​មិន​ទាន់​ចូល​មក​ធ្វើ​ការ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​តុលាការ​ខេត្ត​ពោធិ៍សាត់

$
0
0

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​ចៅក្រម​សាលាដំបូង ឬ​សាលាឧទ្ធរណ៍ ដោះលែង​សកម្មជន​​ខ្លួន​ដែល​ជាប់​ចោទ​ពី​បទ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​មាន​សេរីភាព​វិញ​​ ដោយ​អះអាង​ថា បទ​ចោទ​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់។ សាលាដំបូង​ខេត្ត​ពោធិ៍សាត់ កំពុង​ធ្វើ​លិខិត​បំភ្លឺ​១​ច្បាប់​ទៅ​រដ្ឋ​សភា ជា​ការ​ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​រូប​នេះ។

បន្ទាប់​ពី​រិះគន់​ផ្ទាល់​មាត់​ច្រើន​ដង​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​ពោធិ៍សាត់ លោក ងឹម ញេង ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​​ ដោយ​លើក​អង្គហេតុ និង​អង្គច្បាប់​ជាក់លាក់​លើ​ករណី​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត បើក​ឡាន​ប៉ះ​ក្មេង​អាយុ ៥​ឆ្នាំ នៅ​ស្រុក​វាលវែង ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-​សង្កាត់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ចេញ​ក្រោយ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​សម្រេច​មិន​ឲ្យ​លោក យ៉ាន់ សេងហ៊ត បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ភ្លាមៗ ថា​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ បាន​រំលោភ​សិទ្ធិ​រូបវន្តបុគ្គល​​ធ្ងន់ធ្ងរ ដែល​ការពារ​ដោយ​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​ជា​សកល ហើយ​កម្ពុជា បាន​ចុះ​ហត្ថលេខា​ប្ដេជ្ញា​គោរព និង​មាន​កាតព្វកិច្ច​អនុវត្ត​ច្រើន​ឆ្នាំ​ហើយ។

បន្ថែម​លើ​សេចក្ដី​ថ្លែងការណ៍​នេះ លោក ងឹម ញេង អំពាវនាវ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​គ្រប់​ជាន់​ថ្នាក់ ត្រូវ​សម្រេច​សេចក្ដី​ដោយ​ផ្អែក​លើ​គតិ​យុត្តិធម៌​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​ក្នុង​សង្គម៖ «ខ្ញុំ​អំពាវ​ឲ្យ​តុលាការ​ដោះលែង​លោក យ៉ាន់ សេងហ៊ត ហើយ​ទម្លាក់​បទ​ចោទ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​អំពាវនាវ​ទៅ​ចៅក្រម​ទាំង​អស់ គឺ​សូម​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ឈរ​លើ​មនសិការ និង​ឧត្ដមគតិ​របស់​ខ្លួន ទោះ​បី​គាត់​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច តែ​សុំ​ឲ្យ​សម្រេច​ទៅ​លើ​ឧត្ដម​គតិ​របស់​ខ្លួន កុំ​សម្រេច​លើ​បញ្ជា​គេ ដល់​ហើយ​យូរ​ទៅ​ស្ថាប័ន​ស្រុក​ខ្មែរ​ក្លាយ​ជា​តុលាការ​តេឡេ វា​ចប់​ហើយ​អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​ទេ»

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍​អស់​ហើយ រី​ឯ​រឿង​អង្គ​សេចក្ដី​នៅ​សាលាដំបូង ចៅក្រម​កំពុង​ដំណើរការ ហើយ​អាច​នឹង​បិទ​ការ​ស៊ើបសួរ​ឆាប់ៗ។ លោក​មិន​ចង់​ថ្លែង​ពី​ការ​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​នេះ​ទេ ប៉ុន្តែ​លោក​ថា តំណាង​អយ្យការ​កំពុង​ធ្វើ​លិខិត​បំភ្លឺ​១​ច្បាប់​ទៅ​រដ្ឋ​សភា៖ «អ្នក​នាំ​ពាក្យ​ខាង​អយ្យការ​នឹង​ឆ្លើយ គាត់​កំពុង​រៀបចំ​ឆ្លើយ។ ខ្ញុំ​អ្នក​នាំ​ពាក្យ​បង​ការ​យល់​យ៉ាង​ម៉េច​នោះ​ជា​រឿង​របស់​តុលាការ​ទេ»

កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧ លោក យ៉ាន់ សេងហ៊ត បើក​ឡាន​ម៉ាក PAJERO ពី​ទី​រួម​ស្រុក​វាលវែង ឆ្ពោះ​ទៅ​ក្រុង​ពោធិ៍សាត់ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥​ ក្នុង​ល្បឿន ៣០​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង ដល់​ចំណុច​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រាប់​តែ​មាន​កុមារ​ម្នាក់​ឈ្មោះ ណាត សុវណ្ណនី រត់​ឆ្លង​ថ្នល់​បណ្ដាល​ឲ្យ​ឡាន​បុក​ខ្ទាត​ទៅ​ចិញ្ចើម​ថ្នល់​រង​របួស​ធ្ងន់ ហើយ​កុមារ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ។ ជន​រង​គ្រោះ​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ខេត្ត​បាត់ដំបង ហើយ​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អង្គរ បាន​ជា​សះ​ស្បើយ ហើយ​គ្រូពេទ្យ​ឲ្យ​ចេញ​ទៅ​ផ្ទះ​វិញ​ក្នុង​រយៈ​ពេល ៧​ថ្ងៃ ក្រោយ​គ្រោះ​ថ្នាក់។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ​មាត្រា​៨៣ ចែង​ថា ជន​ណា​បើក​បរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​បណ្ដាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ ហើយ​បណ្ដាល​ឲ្យ​​អសមត្ថភាព​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើត​ហេតុ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ខែ​ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​លាន​រៀល ដល់ ១០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live