Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

តុលាការ​អាមេរិក​ឲ្យ​លោក សម រង្ស៊ី ដាក់​ឯកសារ​បន្ថែម​ក្នុង​បណ្ដឹង​ពាក់ព័ន្ធ​ឃាតកម្ម​លោក កែម ឡី

$
0
0

តុលាការ​សហរដ្ឋអាមេរិក អនុញ្ញាត​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដាក់​ឯកសារ​បន្ថែម​ទៀត ជុំវិញ​បណ្ដឹង​ដែល​លោក​ប្ដឹង​ឲ្យ​ក្រុមហ៊ុន ឆេវវ៉ុន (Chevron) បញ្ចេញ​វីដេអូ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត កាល់តិច (Caltex) នា​រាជធានី​ភ្នំពេញ។ ដំណឹង​នេះ ធ្លាក់​ជូន​ចំ​ពេល​ដែល​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី កំពុង​ត្រៀម​ធ្វើ​ពិធី​រម្លឹក​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ​នេះ។

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស និង​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ដោយ​ចាត់​ទុក​ថា នេះ​ជា​ដំណឹង​ល្អ​ពី​តុលាការ​សហរដ្ឋអាមេរិក ទាក់ទង​ទៅ​នឹង​សំណើ​របស់​លោក​ស្នើ​សុំ​ភស្តុតាង និង​ព័ត៌មាន​មួយ​ចំនួន​ពី​ក្រុមហ៊ុន ឆេវរ៉ុន។

លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​របស់​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California)  សហរដ្ឋអាមេរិក ចុះ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៧។ ខ្លឹមសារ​នៃ​លិខិត​នោះ បញ្ជាក់​ថា តុលាការ​បាន​ទទួល​សំណើ​សុំ​ដាក់​ព័ត៌មាន​បន្ថែម​ចំនួន ៥​ទំព័រ ទាក់ទង​នឹង​ច្បាប់​ស្ដីពី​ការ​ការពារ​បុគ្គលិក​ក្រុមហ៊ុន​អាមេរិកាំង ពី​ដើម​ចោទ​ឈ្មោះ សម រង្ស៊ី។ តុលាការ​យល់​ព្រម​ទទួល​សំណើ​នេះ ហើយ​បង្គាប់​ឱ្យ​ក្រុមហ៊ុន ឆេវរ៉ុន ដែល​ជា​ចុង​ចោទ ដាក់​ឯកសារ​ឆ្លើយ​តប​ទៅ​នឹង​ដើម​ចោទ​មិន​អោយ​លើស​ពី ៥​ទំព័រ ដោយ​មិន​អោយ​ហួស​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។

លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ទៅ​ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) ដែល​មាន​ក្រុមហ៊ុន​ប្រេងសាំង កាល់តិច ជា​ប្រតិបត្តិករ​នៅ​រាជធានី​​ភ្នំពេញ ឲ្យ​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​ថត​បាន​ពី​សកម្មភាព​បាញ់​ប្រហារ​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ សវនាការ​លើ​អង្គ​សេចក្ដី​នៅ​ពេល​នោះ ត្រូវ​រង​ការ​រិះគន់​ថា តុលាការ​ហាក់​ប្រញាប់​បញ្ចប់​ការ​ជំនុំ​ជម្រះ។ ចំណែក​ការ​ដាក់​បញ្ចាំង​វីដេអូ ក៏​មិន​អស់​ប្លង់ និង​រូប​ភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត ក៏​មើល​ឃើញ​ព្រិលៗ​មិន​ច្បាស់​ថែម​ទៀត។

ឃ្លិប​វីដេអូ​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត ត្រូវ​បាន​តុលាការ​ចាក់​បញ្ចាំង ដែល​ក្រោយ​មក​ឃ្លិប​វីដេអូ​នេះ ត្រូវ​បាន​សារព័ត៌មាន​យក​មក​ផ្សព្វផ្សាយ រួច​ចែក​ចាយ​បន្ត​ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ គេ​មើល​ឃើញ​ថា វីដេអូ​នៅ​ក្នុង​ហាង​ស្តារម៉ាត មាន​រូបភាព​អន់​ជាង​វីដេអូ​ដែល​គេ​ទទួល​បាន​ពី​កាមេរ៉ា​នៅ​តាម​ដង​ផ្លូវ​ទៅ​ទៀត។ ករណី​នេះ​រឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​វីដេអូ នៅ​ក្នុង​ហាង​ស្តារម៉ាត​នោះ។

បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ជាប់​ពន្ធនាគារ​មួយ​ជីវិត​រួច​ហើយ​ក្តី អ្នក​ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ចង់​ឲ្យ​តុលាការ​ស្វែង​រក​មេខ្លោង​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ ព្រោះ​ពួកគេ​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់  ជួប សម្លាប់ ដែល​ថា រូប​គេ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដោយសារ​តែ​លោក​បណ្ឌិត​ជំពាក់​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​តុលាការ​ចាត់​ការ​ទៅ​លើ​បុគ្គល​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​ឡើយ បើ​ទោះ​ជា​តុលាការ​បាន​ប្រកាស​បំបែក​សំណុំ​រឿង​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ ដោយ​បន្ត​ស៊ើប​អង្កេត​​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត​ក៏ដោយ។

ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ​ដែរ មាន​មនុស្ស​ចំនួន ៣​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​ដោយសារ​តែ​បាន​និយាយ​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី។ មនុស្ស​ទាំង ៣​នាក់​នោះ រួម​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និង​អ្នក​វិភាគ​លោក គឹម សុខ។

លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​ថា ការ​ទទួល​យក​បណ្ដឹង​របស់​លោក​នៅ​តុលាការ​អាមេរិក​នេះ ដោយសារ​តែ​ករណី​នេះ​ទាក់ទង​នឹង​សំណុំរឿង ២​ផ្សេង​ទៀត គឺ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​ពលរដ្ឋ​ខ្មែរ រួម​នឹង​រូប​លោក​ផង ដែល​ប្ដឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ចំណែក​មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែល​តំណាង​ពលរដ្ឋ​រង​គ្រោះ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បណ្ដឹង​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ឯកសារ​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គណបក្ស​ប្រឆាំង​រំពឹង​​ទទួល​បាន​តំណែង​អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា

$
0
0

គណបក្ស​ប្រឆាំង​រំពឹង​ថា ខ្លួន​នឹង​ទទួល​បាន​តំណែង​អនុ​ប្រធាន​ទី​១ និង​ប្រធាន​គណៈកម្មការ​ចំនួន​ពី ៤ ទៅ ៥ នៃ​គណៈកម្មការ​ជំនាញ​នៅ​ក្នុង​ព្រឹទ្ធសភា ក្នុង​ការ​បោះឆ្នោត​អសកល​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ។ ការ​រំពឹង​ដូច្នេះ ក្រោយ​ពេល គ.ជ.ប ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទូទាំង​ប្រទេស​មាន​សំឡេង​ប្រកៀកប្រកិត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

​ទោះ​សល់​ពេល​៦​ខែ​ទៀត ទើប​មានការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ​ក្តី ក៏​សមាជិក​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល ឲ្យ​អាស៊ីសេរី ដឹង​ថា បើ​ផ្អែក​ចំនួន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ និង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន ២៦​អាសនៈ នៃ​ចំនួន​អាសនៈ​ចំនួន​៥៨។ លោក​ថា ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​សមាជិក​សភា​គឺ​ជា​អង្គ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា៖ «»។

​បើ​តាម​លោក ទាវ វណ្ណុល ចំនួន​អាសនៈ​នៅ​ព្រឹទ្ធ​សភា​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​មាន​ត្រឹមតែ​៥៧ ប៉ុន្តែ​ដោយសារ​ខេត្ត​ព្រះសីហនុ ទើប​បន្ថែម​អាសនៈ​រដ្ឋ​សភា​មួយ​ទៀត ដូច្នេះ​ចំនួន​អាសនៈ នៅ​ព្រឹទ្ធ​សភា​នឹង​កើន​ឡើង​មួយ​អាសនៈ​បន្ថែម​ទៀត។

សព្វថ្ងៃ​សមាជិក​ព្រឹទ្ធ​សភា​នៃ​នីតិកាល​ទី​៣ មាន​ទាំង​អស់​ចំនួន ៦១​រូប ឬ ៦១​អាសនៈ។ ក្រៅ​ពីរ​អាសនៈ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នៃ​សមាជិក​ចំនួន​ក្រុមប្រឹក្សា​ក្នុង​មុខ​តំណែង និង​សមាជិក​រដ្ឋសភា​សមាជិក​ព្រឹទ្ធ​សភា​ពីរ​រូប ត្រូវ​តែងតាំង​ដោយ​ស្ថាប័ន​ព្រះរាជវាំង និង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ទៀត តែង​តាំង​ពី​រដ្ឋ​សភា។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល អះអាង​ថា ចំនួន​អាសនៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ទទួល​បាន​មាន​ចំនួន​២៦ គឺ​បាន​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ត្រឹមតែ ៥​អាសនៈ។ ដូច្នេះ​ហើយ​ទើប​លោក​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​តំណែង​អនុប្រធាន​ទី​០១ នៃ​ព្រឹទ្ធសភា ឬ​យ៉ាង​ហោច​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ក៏​គណបក្ស​សង្គ្រោះ​ជាតិ បាន​តំណែង​ជា​អនុ​ប្រធាន​ទី​២ ដែរ។

ទាក់ទង​ការ​អះអាង​ពី​ការ​ទទួល​អាសនៈ និង​តួនាទី​អនុ​ប្រធាន​ព្រឹទ្ធសភា​របស់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ដូច្នេះ អាស៊ីសេរី​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​នៃ​ព្រឹទ្ធ​សភា លោក អ៊ុំ សារិទ្ធ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​រង់ចាំ​ការ​បោះឆ្នោត​ផ្លូវ​របស់​ព្រឹទ្ធ​សភា​សិន។ ដូច​គ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ក៏​មិន​​អាច​សន្និដ្ឋាន​ពី​ចំនួន​អាសនៈ​ដែល​គណបក្ស​ប្រឆាំង​កើន​កៅអី និង​ការ​ថយ​ចុះ​នៃ​អាសនៈ​របស់​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា បើ​តាម​ការ​គណនា​របស់​លោក​ផ្ទាល់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​អាសនៈ​ក្នុង​អាណត្តិ​ទី​៤ ខាង​មុខ​ចំនួន ៣២​អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទទួល​បាន​ជាង ២០​អាសនៈ ដែល​ដូច​ទៅ​គណបក្ស​ប្រឆាំង​លើក​ឡើង​ដែរ។ លោក សុខ ឥសាន ចំនួន​កៅអី​ដែល​គណបក្ស​ទទួល​បាន​នេះ គ្រប់គ្រាន់​អាច​ឲ្យ​គណបក្ស​របស់​លោក​ក្នុង​ការ​អនុម័ត​អ្វី​មួយ​នៅ​ស្ថាប័ន​នេះ​ដដែល៖ «»។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​និយាយ​ថា ទោះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​បាន​កៅអី ៣២​ក្តី ប៉ុន្តែ​លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​មាន​អាសនៈ​ចំនួន​៤ មក​ពី​ស្ថាប័ន​រាជវាំង និង​រដ្ឋ​សភា។ លោក​ថា សមាជិក​ព្រឹទ្ធ​សភាព​ពីរ​រូប​មក​ពី​ព្រះរាជវាំង គ្មាន​គោលការណ៍​អ្វី​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ទេ។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ​សភា ទោះ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​ក៏​គណបក្ស​ប្រជាជន ស្នើ​សមាជិក​ព្រឹទ្ធ​ពីរ​រូប​បាន​ដែរ៖ «»។

ចំពោះ​ការ​អះអាង​ថា នឹង​ទទួល​បាន​តំណែង​អនុប្រធាន​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រឆាំង លោក សុខ ឥសាន ថា គឺ​អាស្រ័យ​លើ​ការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​សិន។

សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​ចំនួន ៤៦​រូប ចំណែក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី មាន​ចំនួន ១១​រូប​ប៉ុណ្ណោះ នៃ​ចំនួន​សមាជិក​សរុប​ចំនួន ៦១ នៅ​ក្នុង​ព្រឹទ្ធសភា។ ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ទាំង​១០ នៅ​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​បាន​តែ​ពីរ​ប៉ុណ្ណោះ គណៈកម្មការ​ប្រាំបី​ផ្សេង​ទៀត​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លទ្ធផល​ផ្លូវការ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ដែល គ.ជ.ប ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​តំណែង​មេ​ឃុំ-​ចៅសង្កាត់​ចំនួន ១.១៥៦ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤៨៩។ ​ក្រៅ​ពី​មេ​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំទប់​ទី​១ ចំនួន ១.១៣៩ និង​ជំទប់​ទី​២ ចំនួន ៥១០។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​តំណែង​ជំទប់​ទី​១ ចំនួន ៥០៣ និង​ជំទប់​ទី​២ ចំនួន ១.០៨៧។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រគល់​តំណែង​អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ព្រោះ​តួនាទី​នេះ​សំខាន់ ត្បិត​អី​អនុ​ប្រធាន​ទី​១ នឹង​ក្លាយ​ជា​ប្រធាន​ស្តីទី​នៅ​ពេល​វត្តមាន​ប្រធាន​ព្រឹទ្ធ​សភា៖ «»។

លោក សុខ ឥសាន ព្រមាន​គណបក្ស​ប្រឆាំង​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​តួនាទី​ហួសហេតុ​​ក្នុង​ព្រឹទ្ធសភា នោះ​នឹង​មិន​ទទួល​បាន​អ្វី​ទាំង​អស់ ខណៈ​គណបក្ស​នេះ​មិន​ទាន់​ទទួល​បាន​សំឡេង​ឆ្នោត ៥០​ភាគរយ​នៅ​ក្នុង​ព្រឹទ្ធសភា​នៅ​ឡើយ។

បើ​តាម​ការ​អះអាង​នៃ​គណបក្ស​ទាំង​ពីរ ចំនួន​កៅអី​សមាជិក​ព្រឹទ្ធ​សភា​នៅ​អាណត្តិ​ទី​៤ ខាង​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​កៅអី​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ពេល​នេះ​ដែរ។ ក្រោយ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ នៅ​ក្នុង​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​នៅ​ស្រុក​ទឹកឈូ​ព្រមាន​ដុត​គ្រឿង​ចក្រ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ពលរដ្ឋ

$
0
0

ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រែតាតំ ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ទឹកឈូ ខេត្ត​កំពត លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​របស់​លោកស្រី ចាន់ សុធា។

ការ​រារាំង​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ពលរដ្ឋ​​អះអាង​ថា ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង បម្រុង​ឈូស​ឆាយ​ដី​អ្នក​ភូមិ និង​មាន​ទាហាន ៤​នាក់ កាន់​កាំភ្លើង​វែង​នៅ​ការពារ​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន។ ពេញ​មួយ​ថ្ងៃ​នេះ គ្រឿង​ចក្រ​មិន​បាន​ឈូស​ឆាយ​ដី​អ្នក​ភូមិ​ដូច​លើក​មុនៗ​ទេ ដោយសារ​ពលរដ្ឋ​បាន​ព្រមាន​ដុត​គ្រឿងចក្រ​ចោល ប្រសិនបើ​នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​អ្នក​ភូមិ។

សូម​រង់ចាំ​ស្ដាប់​ការ​រៀបរាប់​របស់​អ្នក​ភូមិ​អំពី​សកម្មភាព​របស់​គ្រឿង​ចក្រ​ឈូស​ដី​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សហភាព​អឺរ៉ុប​ស្វាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស

$
0
0

ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប។ ក្រៅ​អំពី​សហគមន៍​អន្តរជាតិ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃុំ​ខ្លួន​សង្គម​ស៊ីវិល​នេះ ក៏​បាន​សាទរ​ចំពោះ​ការ​មាន​សេរីភាព​នេះ​ដែរ។

ក្រៅ​អំពី​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ទាំង ៥​នាក់ ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​គេ​ចាត់​ទុក​ថា ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប ថ្ងៃ​ទី​៣០ ខែ​មិថុនា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​០១ កក្កដា បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប។

សេចក្ដី​ប្រកាស​ដដែល​បាន​ដក​ស្រង់​សម្ដី​អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​ប្រឆាំង​ទារុណកម្ម ហៅ​កាត់​ថា អូ.អឹម.ស៊ី.ធី (OMCT) ជេរ៉លដ៏ ស្ដាបបេរ៉ក (Gerald Staberock) ថា យើង​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ទាំង​៥ ដែល​នាំ​ឲ្យ​ចាក​ផុត​ទុក្ខ​ភ័យ នាំ​មក​នូវ​ភាព​រីករាយ​ក្រៃលែង សម្រាប់​សហគមន៍​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ដែល​យឺត​ពេល​បន្តិច​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស។ ពេល​នេះ​យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ចប់​ការ​ចោទ​ប្រកាន់​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ទាំង​ស្រុង​ចំពោះ​ពួកគេ​ទាំង ៥​នាក់។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ​ដែរ តំណាង​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​នេះ និង​ថា ពួកគេ​អាច​បន្ត​ឃ្លាំមើល​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤ គឺ​អ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​សំណុំ​រឿង​សមគំនិត និង​សូកប៉ាន់​សាក្សី​ដែល​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​រឿង​នេះ គឺ​លោក កឹម សុខា និង​អតីត​មេ​ឃុំ​គណបក្ស​ប្រឆាំង លោក ស៊ាង ចែត ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែង​ទោស​តាម​សំណើ​របស់​លោក ហ៊ុន សែន ក្រោយ​មាន​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា។

អតីត​មេ​ឃុំ​ស្រក​គណបក្ស​សម រង្ស៊ី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម លោក ស៊ាង ចែត ដែល​ត្រូវ​ជា​ឪពុកមា​ស្រី​មុំ បាន​សាទរ​ចំពោះ​ការ​ដោះលែង​នេះ​ដែល​អាច​ឲ្យ​ពួកគេ​ជួបជុំ​គ្រួសារ និង​បំពេញ​ការងារ​របស់​ពួកគេ​វិញ។ លោក​បន្ត​ថា ម្យ៉ាង​ពួកគាត់​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ រី​ឯ​ប្រាក់ ២០៤​ដុល្លារ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​ថា ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់​នោះ គឺ​ជា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជនរងគ្រោះ​ដែល​សមាគម​អាដហុក​បាន​ផ្ដល់​ឲ្យ​ជនរងគ្រោះ​ទូទៅ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​សាទរ​វា​ដេក​ទន្ទឹង​រាល់​ថ្ងៃ​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​មក​ក្រៅ​ក៏​ខ្ញុំ​នៅ​នឹក​ពួកគាត់ រឿង​គាត់​ក៏​ដូច​រឿង​ខ្ញុំ​ដែរ។ នៅ​អគារ​ជាមួយ​គ្នា ប៉ុន្តែ​បើ​ចេញ​លេង​មួយ​ថ្ងៃ ២​ដង ព្រឹក​ផង​ល្ងាច​ផង ទៅ​ពេល​ណា​ក៏​ជួប​គ្នា​ដែរ​នៅ​កន្លែង​មុខ​បន្ទប់​របស់​ខ្ញុំ​សំណេះសំណាល​ជាមួយ​គ្នា​រហូត»

ម្ដាយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ គឺ​លោកស្រី ស៊ាន លន ថ្លែង​ដោយ​ខ្លី​ថា លោកស្រី​អត់​ដឹង​ពី​ដំណឹង​នៃ​ការ​ដោះលែង​អ្នក​ទាំង ៥​រូប​នោះ​ទេ។ ប៉ុន្តែ​លោកស្រី​រីករាយ​ចំពោះ​ដំណឹង​នេះ៖ «គ្រាន់​ថា​ត្រេកអរ​តែ​ប៉ុណ្ណឹង រួច​មក​អរ​ហើយ។ ខ្ញុំ​អត់​មាន​ពាក្យ​អី​ទៀត​ផង»

ក្រៅ​អំពី​ការ​ទាមទារ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​៥ ក្រុម​ឃ្លាំមើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បូក​បញ្ចូល​ទម្លាក់​ការ​បទ​ចោទ​លើ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​ធ្លាប់​តែ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​រូប ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រយៈពេល​៥​ថ្ងៃ​អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ជាង​១​ពាន់​នាក់​មក​ស្រុក​វិញ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ប្រាប់​ថា រយៈពេល ៥​ថ្ងៃ​ហើយ​ដែល​អាជ្ញាធរ​ថៃ សម្រុក​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត។ ពលករ​ខ្មែរ​ខុស​ច្បាប់​ ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​វិញ ប្រាប់​សង្គម​ស៊ីវិល និង​សមាជិក​ព្រឹទ្ធសភា​ថា គ្មាន​លទ្ធភាព និង​ពិបាក​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ទើប​សម្រេច​ទៅ​ធ្វើ​ការ​ទាំង​ប្រថុយប្រថាន។

អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា ពលករ​ដែល​ថៃ ចាប់​បញ្ជូន​មក​វិញ​ក្នុង​មួយ​ថ្ងៃៗ ប្រហែល​ពី ២០០ ទៅ ៤០០​នាក់។ លោក​ថា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា​វិញ ដើម្បី​ឲ្យ​ធ្វើ​ឯកសារ​បញ្ជាក់​សិន មុន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ធ្វើ​ការ​វិញ។

​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​យ៉ាង​គំហុក​នេះ គឺ​បន្ទាប់​ពីរ​រដ្ឋាភិបាល​ថៃ ប្រកាស​អនុវត្ត​​ច្បាប់​ថ្មី​ដោយ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ​ចំពោះ​ថៅកែ​ថៃ ណា​ដែល​ហ៊ាន​ជួល ឬ​ជួយ​លាក់​បាំង​ពលករ​ខុស​ច្បាប់​ឲ្យ​នៅ​ធ្វើការ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ....

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រូបង្រៀន​មួយ​ចំនួន​នៃ​វិទ្យាល័យ​ច្បារអំពៅ​មិន​គាំទ្រ​ការ​ជួល​ដី​សាលា​ឲ្យ​ឯកជន

$
0
0

គ្រូបង្រៀន​មួយ​ចំនួន​នៃ​វិទ្យាល័យ​ច្បារអំពៅ បង្ហាញ​ជំហរ​មិន​គាំទ្រ​ចំពោះ​ការ​យក​ដី​របស់​សាលា​ទៅ​វិនិយោគ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​អាជីវកម្ម​រក​ប្រាក់​ចំណេញ។ ទោះ​ជា​យ៉ាង​ណា ថ្នាក់​ដឹកនាំ​សាលា​នេះ​បញ្ជាក់​ថា ការ​សម្រេច​យក​ដី​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ គឺ​ដើម្បី​រក​ប្រាក់​មក​អភិវឌ្ឍ​នៅ​ក្នុង​សាលារៀន​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា លោកគ្រូ និង​អ្នកគ្រូ​ចំនួន ៧​នាក់​នៃ​វិទ្យាល័យ​ច្បារអំពៅ ស្ថិត​នៅ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ផ្ដិត​មេដៃ និង​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ដើម្បី​ពិនិត្យ និង​បញ្ឈប់​ការ​យក​ដី​សាលារៀន​ដែល​ជា​ដី​របស់​រដ្ឋ ទៅ​វិនិយោគ​ឲ្យ​ឯកជន​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ។

ពាក្យ​បណ្ដឹង​នេះ​ឲ្យ​ដឹង​ថា សាលារៀន​បាន​យក​ដី​មាន​បណ្ដោយ​ចំនួន ២៥០​ម៉ែត្រ និង​ទទឹង​ចំនួន ៧០​ម៉ែត្រ ស្ថិត​នៅ​ទីធ្លា​ខាង​ក្រោយ​នៃ​សាលារៀន​ទៅ​ជួល​ឲ្យ​ឯកជន​មួយ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​កន្លែង​លេង​កីឡា​បាល់​ទាត់ បាល់​ទះ វាយ​សី វាយ​ពីងប៉ុង និង​អាង​ហែល​ទឹក​ក្នុង​តម្លៃ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល ១​ឆ្នាំ និង​មាន​កុងត្រា​រយៈពេល​រហូត ១០​ឆ្នាំ។

ឆ្លើយតប​នឹង​ពាក្យ​បណ្ដឹង​នេះ នាយក​រង​នៃ​វិទ្យាល័យ​ច្បារអំពៅ លោក អ៊ុក វណ្ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ កក្កដា ថា នៅ​ក្នុង​ចំណោម​បុគ្គលិក​បម្រើ​វិស័យ​សិក្សា​ក្នុង​វិទ្យាល័យ​ច្បារអំពៅ សរុប​ទាំងអស់​ចំនួន ២៤០​នាក់ គឺ​មាន​ចំនួន ២១៧​នាក់​ហើយ​ដែល​បាន​ឯកភាព​គ្នា​លើ​ផែនការ​ដើម្បី​ឲ្យ​សាលារៀន​យក​ដី​ទៅ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ លោក​បន្ត​ថា ការ​សម្រេច​យក​ដី​សាលារៀន​ទៅ​វិនិយោគ​បែប​នេះ ដោយសារ​សាលា​មាន​ដី​ធំ​ទូលាយ ហើយ​ស្រប​ពេល​កំពុង​ជួប​ប្រទះ​ខ្វះខាត​ថវិកា​ដើម្បី​កសាង​របង​សាលារៀន៖ «ហើយ​របង​សាលារៀន​មាន​ប្រវែង​ជាង ៣០០​ម៉ែត្រ ហើយ​ថវិកា​ត្រូវ​ចំណាយ​លើ​របង​នោះ​ប្រហែល ៥ ទៅ ៦​ម៉ឺន​ដុល្លារ។ ទី​ពីរ សាលា​មាន​ទីធ្លា​ធំ ហើយ​រក​លុយ​ពី​សប្បុរស​មក​ធ្វើ​មិន​ងាយ​ទេ»

លោក អ៊ុក វណ្ណា បញ្ជាក់​ថា ភាគី​ឯកជន​ដែល​ទទួល​បាន​ដី​សាលារៀន​ទៅ​វិនិយោគ​នេះ គឺ​ជា​ម្ចាស់​ក្រុមហ៊ុន បុរី ហាយធិច លុច្សសារី (BOREY HI-TECH LUXURI) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់​គ្នា​នឹង​សាលារៀន។ លោក​អះអាង​ថា បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​រៀបចំ​ដាក់​លិខិត​ស្នើសុំ​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​វិនិយោគ​ដី​ក្នុង​សាលារៀន​នោះ ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់។

វិទ្យាល័យ​ច្បារអំពៅ ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ជិត ១០​ហិកតារ គឺ​សង្កេត​ឃើញ​ថា​មាន​កម្មករ​មួយ​ចំនួន កំពុង​កាយ​ដី​ចាក់​គ្រឹះ​ស៊ីម៉ងត៍​នៅ​លើ​ផ្ទៃដី​ដែល​សាលារៀន​សម្រេច​ធ្វើ​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

ទោះ​ជា​យ៉ាង​ណា គ្រូបង្រៀន​ដែល​មិន​បាន​គាំទ្រ​ចំពោះ​ការ​វិនិយោគ​នេះ បាន​ចាត់​ទុក​ថា គឺ​មិន​មែន​ជា​កីឡា​ឡើយ តែ​ជា​ល្បែង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​របស់​សិស្ស និង​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​ការ​អប់រំ ដែល​ធានា​ដល់​គុណភាព​អប់រំ​ចំណេះ​ដឹង​ទូទៅ។ បន្ថែម​ពី​នេះ ពុំ​មាន​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជួល​ទីធ្លា​សាលា​រដ្ឋ ទៅ​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណេញ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ក្រសួង​មិន​ទាន់​ទទួល​បាន​សំណើ​ជុំវិញ​រឿង​សុំ​ជួល​ដី​សាលារៀន​នៅ​ក្នុង​វិទ្យាល័យ​ច្បារអំពៅ នោះ​ទេ ប៉ុន្តែ​លោក​ថា ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​នា​ពេល​ខាង​មុខ៖ «ក្រសួង​រង់ចាំ​មើល​សំណើ​មក​សិន ថា​តើ​ពាក់ព័ន្ធ​អី​ខ្លះ? និង​ការពិត​យ៉ាង​ណា? និង​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង»

រីឯ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ថ្លែង​ថា ថ្វីត្បិតតែ​ពុំ​មាន​ការ​ចែង​ច្បាប់​ឲ្យ​បាន​ច្បាស់​អំពី​ការ​ជួល​ដី​សាលារៀន​ទៅ​ឲ្យ​ឯកជន​ក្ដី ប៉ុន្តែ​លោក​យល់​ថា វា​ជា​ការ​ល្អ​ទៅ​វិញ​ប្រសិន​បើ​ការ​វិនិយោគ​នោះ​បម្រើ​ផល​ប្រយោជន៍​ទាំងស្រុង​ឲ្យ​សាលារៀន៖ «កន្លែង​បង្កើត​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ដែរ អ៊ីចឹង​ដូចជា​មិន​ជា​អី​ទេ»

អ្នក​ច្បាប់​រូប​នេះ​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ការ​ជួល​ដី​សាលារៀន​បែរ​ជា​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ឯកជន ហើយ​ធ្វើ​ឲ្យ​បទ​សង្ស័យ​ពាក់ព័ន្ធ​ការ​រំលោភ​សេចក្ដី​ទុក​ចិត្ត បុគ្គល​នោះ​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ​ដល់ ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​មេហ្គា​ហ្វើស​ថា​ឈូស​ឆាយ​ដី​បម្រុង​សហគមន៍

$
0
0

សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ មេហ្គា ហ្វើស (Mega First) បន្ត​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​របស់​ខ្លួន​ប៉ះពាល់​ដី​ត្រៀម​បម្រុង និង​បង្ក​ផល​ប៉ះពាល់​ប្រភព​ទឹក​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា អះអាង​ថា នឹង​ធ្វើ​ការ​តវ៉ា ប្រសិន​បើ​អាជ្ញាធរ​មិន​បញ្ឈប់​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​យក​ដី។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា អ្នក​ភូមិ​ជាង ៤០​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ ឃើញ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​ប្រមាណ ៤០​ហិកតារ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប្រមាណ​មួយ​ខែ​កន្លង​ទៅ។ លើស​ពី​នេះ ក្រុមហ៊ុន​កំពុង​សម្រុក​ដាំ​ដំណាំ​លើ​ដី​ដែល​បាន​ឈូស​ឆាយ​រួច​ហើយ។

តំណាង​ចាស់​ទុំ លោក ចាស់ ក្លើត បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា ក្រុមហ៊ុន​កំពុង​សម្រុក​ដាំ​ដំណាំ​ដូង​នៅ​លើ​ដី​ដែល​ឈូស​ឆាយ​រួច និង​ប្រើ​សារធាតុ​ពុល​សម្លាប់​ស្មៅ ធ្វើ​ឲ្យ​សារជាតិ​ពុល​ហូរ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​អូរ​ចំនួន​ពីរ​នៅ​តំបន់​នោះ ដែល​អ្នក​ភូមិ​កំពុង​ប្រើប្រាស់។ លោក​កត់​សម្គាល់​ថា ការ​ឈូស​ឆាយ​ពង្រីក​ដី​របស់​ក្រុមហ៊ុន គឺ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ផ្អាក​ការ​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១៦ គ្រា​អ្នក​ភូមិ​តវ៉ា៖ «តាំង​ពី​ឆ្នាំ​២០១៥ តវ៉ា​បី​បួន​លើក​ហើយ ដាក់​ពាក្យ​បណ្ដឹង​ធ្វើ​ញត្តិ​ដាក់​ទៅ​លើ​រហូត ទាមទារ​រហូត។ បាត់បង់ ហើយ​ការ​គ្រប់គ្រង​ដីធ្លី​ធនធាន​ធម្មជាតិ»

ក្រុមហ៊ុន មេហ្គា ហ្វើស របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​អូររាំង តាម​រយៈ​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី ៥០​ហិកតារ​ធ្វើ​ថ្នាល​បណ្ដុះ​កូន​កៅស៊ូ​កាល​ពី​ឆ្នាំ​២០១៦។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សុំ​ការ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។

ចំណែក​អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​រឿង​នេះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​កំណត់​ទីតាំង​ជាក់លាក់​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ដូច្នេះ​ប្រសិន​ក្រុមហ៊ុន​ឈូស​ឆាយ​លើស​ទីតាំង​កំណត់ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ឈូស​ឆាយ​ដី​ថ្មី​នៅ​ឡើយ៖ «និយាមកា​ដែល​បាន​ព្រមព្រៀង​គ្នា ហើយ​តែ​កាលណា​ប៉ះពាល់ យើង​ឲ្យ​ដក​ចេញ ហើយ​ជា​រឿង​គិតគូរ​របស់​អាជ្ញាធរ​មិន​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​ប៉ាតណាប៉ាតណី​ទេ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ សហគមន៍​ទាំង​ពីរ​ឃុំ​បាន​ផ្ដិត​មេដៃ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​លប់​ចោល​គម្រោង​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន មេហ្គា ហ្វើស បន្ទាប់​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​បំពាន​ទៅ​លើ​តំបន់​ព្រៃ​សក្ការៈ និង​ដី​ព្រៃ​ជម្រក​សត្វ និង​ធនធាន​ធម្មជាតិ​ដែល​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ​អភិរក្ស​សម្រាប់​វិស័យ​ទេសចរណ៍។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​ដែល​ក្រសួង​បរិស្ថាន ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន មេហ្គា ហ្វើស គឺ​ជា​តំបន់​ព្រៃស្រោង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​មាន​តម្លៃ។ លោក​ថា កន្លង​ទៅ ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃឈើ​យក​ដី​ដោយ​មិន​បាន​សិក្សា​ផល​ប៉ះពាល់​សហគមន៍​ត្រឹមត្រូវ ជាពិសេស​ការ​ឈូស​ឆាយ​ដី​បន្ថែម​នា​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​ជា​លក្ខណៈ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច៖ «រដ្ឋ​កំពុង​រក​វិធីសាស្ត្រ​ទៅ​កំណត់​ភូមិសាស្ត្រ​ព្រំប្រទល់​របស់​សហគមន៍។ អ៊ីចឹង​ក្រុមហ៊ុន​ត្រូវ​តែ​ផ្អាក​សិន។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​បាន​ប្រកាស​យូរ​ដែរ​ថា ក្រុមហ៊ុន​មាន​ផ្ទៃដី​ប៉ុនណា អភិវឌ្ឍ​ប៉ុណ្ណឹង»

របាយការណ៍​អង្កេត​របស់​មន្ត្រី​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បន្ថែម គឺ​ជា​ដី​សហគមន៍​រក្សា​ទុក​ចុះ​បញ្ជី​ជា​ដី​ត្រៀម​បម្រុង​សហគមន៍ រីឯ​មន្ទីរ​ជំនាញ​គ្រោង​ចុះ​វាស់វែង​បោះ​បង្គោល​កំណត់​ទីតាំង​ដី​ជូន​សហគមន៍​នៅ​ពេល​ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ជនជាតិ​ចិន​៣៦​នាក់​ករណី​ប្រើ​ហិង្សា​នៅ​រង្វង់​មូល​តោ​ពីរ

$
0
0

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនជាតិ​ចិន ចំនួន ៣៦​នាក់​យក​ទៅ​សាកសួរ និង​ដើម្បី​ស្រាវជ្រាវ​បន្ត ទាក់ទង​ករណី​ប្រើ​អំពើ​ហិង្សា​នៅ​ចំ​កណ្ដាល​ក្រុង​ទេសចរណ៍​មួយ​នេះ បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​ឃុបឃិត​ដោះលែង​ជន​ប្រព្រឹត្ត​ល្មើស​ឲ្យ​រួច​ខ្លួន​ពី​ការ​ផ្ដន្ទាទោស។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា កម្លាំង​ជំនាញ​កំពុង​សួរ​នាំ​ជនជាតិ​ចិន ទាំង ៣៦​នាក់​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​កាល​ពី​វេលា​ម៉ោង ១ និង ៣០​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ទាក់ទង​ជម្លោះ​ហិង្សា​វ៉ៃ​តប់​គ្នា​រវាង​ជនជាតិ​ចិន មួយ​ក្រុម និង​ខ្មែរ​មួយ​ក្រុម នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ។

លោក​បន្ត​ថា ក្នុងចំណោម​ជនជាតិ​ចិន​ទាំង ៣៦​នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នេះ មិន​មែន​ជា​ជន​ដៃ​ដល់​ទាំងអស់​នោះ​ទេ គឺ​មាន​អ្នក​ខ្លះ​បាន​ត្រឹម​មក​ឈរ​មើល​អំពើ​ហិង្សា​នេះ ហើយ​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នៅ​ទីតាំង​កើត​ហេតុ កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ឬ​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក ជួន ណារិន្ទ ឲ្យ​ដឹង​ថា ជនជាតិ​ចិន ទាំងនោះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ បើ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​នេះ ហើយ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ នឹង​ត្រូវ​ដោះលែង​វិញ ព្រោះ​ករណី​ប្រើ​អំពើ​ហិង្សា​នេះ ដើម​ហេតុ​កើត​ឡើង​ដំបូង​មិន​ធំដុំ​ទេ ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​បំផុស​ថា​មាន​ជនជាតិ​ចិន ដេញ​វ៉ៃ​ខ្មែរ ក៏​មាន​ការ​ឆោឡោ​ផ្ទុះ​អំពើ​ហិង្សា​នេះ​រីក​រាលដាល​ធំ​ឡើង៖ «»

យ៉ាង​ណា​ក៏ដោយ លោក ជួន ណារិន្ទ បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ករណី​ផ្ទុះ​អំពើ​ហិង្សា​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ធានា​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគទុន​ឲ្យ​មាន​សុវត្ថិភាព​ល្អ ព្រោះ​ខេត្ត​ព្រះសីហនុ ត្រូវ​រាជ​រដ្ឋាភិបាល​ចាត់​ទុក​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រមូល​ថវិកា​ជាតិ​មក​អភិវឌ្ឍ​សង្គម​ជាតិ៖ «»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ការ​រិះគន់​ផ្សេងៗ​ពី​សាធារណជន ទៅ​លើ​សកម្មភាព​របស់​ជនជាតិ​ចិន ប្រើ​ហិង្សា​ជា​បន្តបន្ទាប់​មក​នេះ។ អ្នកស្រី​បន្ត​ថា ករណី​វត្តមាន​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​សមត្ថកិច្ច​គ្រប់គ្រង​មិន​បាន​ដិតដល់​ទេ អ្នកស្រី​ព្រួយ​បារម្ភ​ថា​នៅ​ថ្ងៃ​ខាង​មុខ នឹង​អាច​កើត​មាន​បញ្ហា​វឹកវរ ឬ​ហិង្សា​រីក​រាលដាល​ធំ​ធ្ងន់ធ្ងរ​ថែម​ទៀត។

អ្នកស្រី សុធារី បាន​កត់​សម្គាល់​ឃើញ​ថា វត្តមាន​ជនជាតិ​ចិន បង្ហាញ​ខ្លួន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ រាល់​ថ្ងៃ​នេះ ពួក​គេ​បាន​បង្ហាញ​កាយវិការ ឬ​អត្តចរិត​កាច​សាហាវ​នៅ​ពេល​ទទួល​ទាន​គ្រឿង​ស្រវឹង ហើយ​តែង​បង្ក​អំពើ​ហិង្សា​ជា​បន្តបន្ទាប់ ជាពិសេស​ជាង​នេះ ជនជាតិ​ចិន ភាគច្រើន​ពួក​គេ​មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន​លឿន និង​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​បន្តបន្ទាប់៖ «»

ចំណែក​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ដើម្បី​ចង់​ដឹង​ជុំវិញ​ករណី​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន ចំនួន ៣៦​នាក់​នេះ​ដែរ។ លោក​ក៏​ស្នើ​ដល់​សមត្ថកិច្ច​នគរបាល ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត និង​សម្របសម្រួល​ករណី​ហិង្សា​នេះ​ឲ្យ​បាន​ឆាប់ និង​មិន​ត្រូវ​ឲ្យ​ទំនាស់​កើត​ឡើង​តូច បំផុស​ឲ្យ​រីក​រាលដាល​ធំ​នោះ​ទេ។

លោក យន្ត មីន ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ទាំងអស់​គ្នា ជៀសវាង​ការ​លាប​ពណ៌​គ្នា​បង្កើត​ឲ្យ​មាន​ជម្លោះ​ជនជាតិ​មួយ​ទៅ​ជនជាតិ​ផ្សេង នាំ​ឲ្យ​ជម្លោះ​បន្តិចបន្តួច បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​ជម្លោះ​ធំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន៖ «»

យ៉ាង​នេះ​ក្តី លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន ទាំង ៣៦​នាក់​នេះ គឺ​ពួក​គេ​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​សណ្ឋាគារ​កាស៊ីណូ ជីងប៉ី មាន​ទីតាំង​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ។ ក្នុង​នោះ វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន មាន​ដំបង​ឈើ បំពង់​ទីប​ដែក និង​ដែក​ទីប​បួន​ជ្រុង ជាដើម។

លោក​ថា អំពើ​ហិង្សា​នេះ​មាន​ស្រី​ជន​រងគ្រោះ​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន មុន​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ជូន​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្ពុជា​រក​ប្រាក់​ចំណូល​បាន​៥២​លាន​ដុល្លារ​រយៈពេល​៦​ខែ​ពី​ការ​លក់​សំបុត្រ​ចូល​តំបន់​អង្គរ

$
0
0

រយៈពេល​ប្រាំ​មួយ​ខែ ឬ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ១​លាន ២​សែន​នាក់ (.២៣៣.១៣៧​នាក់) បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​មាន​ប្រាសាទ​អង្គរវត្ត​ដែរ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ វា​មាន​អត្រា​កំណើន​ជិត ១៣​ភាគរយ (១២,៩២%)។ ចំណែក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​វិញ កម្ពុជា ទទួល​បាន​ចំណូល​សរុប​ចំនួន​ជាង ៥២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៥២.១៦៧.៩៧២​ដុល្លារ) ដែល​អត្រា​កំណើន​មាន​ជិត ៦៧​ភាគរយ (៦៦,៨២%)

គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល បាន​ផ្សាយ​តួលេខ​នេះ​កាល​ពី​ថ្ងៃ​ទី​១ កក្កដា។ ដោយឡែក​ស្ថិតិ​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ពេញ​មួយ​ខែ​មិថុនា មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ១៤​ម៉ឺន​នាក់ (១៤០.៧៦០​នាក់) បាន​ទិញ​ប័ណ្ណ​ទស្សនា ហើយ​ចំនួន​ភ្ញៀវ​កើន​ក្នុង​អត្រា ១៨​ភាគរយ (១៧,៩៩%) ដែល​បាន​នាំ​ចំណូល​សរុប​ចំនួន​ជាង ៦​លាន​ដុល្លារ (.២៥៥.៣៧០​ដុល្លារ)

គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា បែងចែក​ជា​ពីរ។ ទី​មួយ ប្រាក់​ជិត ៦​លាន​ដុល្លារ (.៩៧២.៨៥០​ដុល្លារ) ត្រូវ​បង់​ចូល​ថវិកា​ជាតិ ហើយ​ប្រាក់​ចំនួន​ជាង ២៨​ម៉ឺន​ដុល្លារ (២៨១.៥២០​ដុល្លារ) ត្រូវ​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា។

កាល​ពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​សម្រេច​លក់​សំបុត្រ​ដោយ​ខ្លួន​ឯង​តាម​រយៈ​គ្រឹះស្ថាន​អង្គរ ដែល​មាន​ក្រសួង​ចំនួន​ពីរ​គ្រប់គ្រង គឺ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច។ មុន​នឹង​ដក​មក​វិញ​នេះ អស់​រយៈពេល ១៧​ឆ្នាំ​ហើយ រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ឲ្យ​ក្រុមហ៊ុន សូគីម៉ិច (Sokimex) របស់​លោក​សេដ្ឋី សុខ គង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​២០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​កក្កដា

$
0
0

គណបក្ស​នយោបាយ គ្រោង​ធ្វើ​ពិធី​រំឭក​ខួប ២០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​រំឭក​ការ​ចងចាំ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​ប្រហារ​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​ចម្រុះ​ទាំង​ពីរ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​រយៈពេល ២០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ទាន់​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​បង្កើត​ឲ្យ​មាន​ការ​បាញ់​ប្រហារ​គ្នា បណ្ដាល​ឲ្យ​ជន​ស្លូតត្រង់​ស្លាប់​ជាច្រើន​នាក់​នោះ មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

គិត​មក​ដល់​ឆ្នាំ​២០១៧ គឺ​រយៈពេល ២០​ឆ្នាំ​គត់​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ប៉ុន្តែ​គណបក្ស​នយោបាយ​មួយ​ចំនួន មិន​បំភ្លេច​ហេតុការណ៍​នេះ​ទេ ហើយ​បាន​រៀបចំ​ពិធី​រំឭក​ខួប​នៃ​ការ​ចងចាំ​អំពី​ព្រឹត្តិការណ៍​នេះ​ជា​រៀង​រាល់​ឆ្នាំ។

មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ គណបក្ស​មួយ​ចំនួន​នឹង​ធ្វើ​ពិធី​រំឭក​ខួប​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា គណបក្ស​នឹង​ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។ លោក​ថា ពិធី​នេះ​គឺ​ជា​ពិធី​សាសនា​ដោយ​សូត្រ​មន្ត បង្សុកូល​គោរព​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ប្រើ​កម្លាំង ឬ​ប្រើ​អំពើ​ហិង្សា​តតាំង​គ្នា​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ៖ «ព្រោះ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មាន​អំពើ​ឃោរឃៅ យើង​ចង់​ឲ្យ​អ្នក​នយោបាយ​សម័យ​ក្រោយៗ​ទៀត ធ្វើ​សេចក្ដី​សម្រេច​អី​ក៏ដោយ កុំ​ឲ្យ​មាន​អំពើ​ហិង្សា មាន​អំពើ​ឃោរឃៅ​បាត់បង់​ជីវិត​មនុស្ស ធ្វើ​ឲ្យ​សង្គម និង​ប្រជាពលរដ្ឋ​ឈឺចាប់។ យើង​ចង់​រំឭក​ព្រឹត្តិការណ៍​នេះ​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​បាន​ទៅ​កាន់​សុគតិភព»

ទាក់ទង​នឹង​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ខួប​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នេះ​ដែរ អ្នក​នាំ​ពាក្យ និង​ជា​អនុប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កក្កដា ថា មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា គណបក្ស​នឹង​រៀបចំ​ពិធី​រំឭក​ព្រឹត្តិការណ៍​នេះ​នៅ​ឡើយ​ទេ។ លោក​ថា ជាទូទៅ​អាច​មាន​ការ​ប្រារព្ធ​ពិធី​សាសនា ប៉ុន្តែ​រឿង​នេះ​ជា​ព្រឹត្តិការណ៍​ជូរចត់ ដែល​គណបក្ស​មិន​មាន​បំណង​គាស់​កកាយ​នូវ​រឿង​ចាស់​ឡើង​វិញ​នាំ​ឲ្យ​មាន​ភាព​ឈឺចាប់​នោះ​ឡើយ«ខ្ញុំ​ទើប​មក​ដល់​ស្រុក​ខ្មែរ​ដែរ ខ្ញុំ​មិន​ទាន់​ច្បាស់​ថា អគ្គលេខាធិការដ្ឋាន​គេ​នឹង​ធ្វើ​ការ​ម៉េចៗ ទាល់​តែ​ស្អែក​បាន​ព័ត៌មាន​ខ្លះ ជាទូទៅ​សូត្រ​មន្ត​សង្ឃទាន​អី​ខ្លះ​ទៅ»

អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ដែល​បាន​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ពី​អំណាច ដោយ​ការ​បង្ហូរ​ឈាម​បាន​ជោគជ័យ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​ទៅ​ថ្លែង​ការពារ​ថា វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​របស់​លោក​ទេ។

អតីត​មេ​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​បដិសេធ​ថា រូប​លោក​មិន​ដែល​ក្បត់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​រឿង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-៦ កក្កដា ម្ដង​ណា​ទេ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​គិត​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ២០​ឆ្នាំ​មុន។

ទោះ​បី​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​របាយការណ៍​កម្រាស់ ៧៣​ទំព័រ​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រៀបរាប់​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការ​សហប្រជាជាតិ ហៅ​ថា ជា​រដ្ឋ​ប្រហារ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ទី​១ ទ្រង់​នរោត្តម រណឫទ្ធិ។

កង​កម្លាំង និង​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ជា ស៊ីម លោក ស ខេង និង​លោក កែ គឹមយ៉ាន ជា​ដើម បាន​ប្រឆាំង​នឹង​ផែនការ​រដ្ឋ​ប្រហារ​នោះ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន។ រដ្ឋ​ប្រហារ​នោះ​ត្រូវ​បន្ត​ដោយ​ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​បូជា​សព​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​លាក់​កំបាំង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​ដោយ​កង​កម្លាំង​របស់​លោក ហ៊ុន សែន។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កង​កម្លាំង​ហ៊្វុនស៊ិនប៉ិច។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ពេល​នោះ​មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០ ទៅ ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។

ក្នុង​របាយការណ៍​ក៏​បាន​រៀបរាប់​ពី​ការ​ស្លាប់​របស់​ឧត្ដមសេនីយ៍​មួយ​ចំនួន រួម​មាន​លោក ចៅ សម្បត្តិ លោក ក្រូច យឿម បន្ទាប់​ពី​ត្រូវ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​កង​កម្លាំង​អង្គភាព​ឆត្រ​យោង​៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី។ សាក្សី​និយាយ​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាញ់​ចំ​ក្បាល​ចំនួន ៣​គ្រាប់។ ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​ដែល​ស៊ើប​អង្កេត​ករណី​នេះ​ឡើយ គឺ​គ្រាន់​តែ​អះអាង​ថា លោក ចៅ សម្បត្តិ ខាំ​អណ្ដាត​សម្លាប់​ខ្លួន។ យ៉ាង​ណា សាកសព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រក​ឃើញ ដោយ​អង្គការ​សហប្រជាជាតិ និង​ក្រុម​គ្រួសារ​ដែល​បង្ហាញ​ពី​អំពើ​ទារុណកម្ម​មុន​ពេល​សម្លាប់។ អង្គភាព​៩១១ ត្រូវ​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ទារុណកម្ម។ នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ បើក​ការ​ស៊ើប​អង្កេត មេ​បញ្ជាការ​អង្គភាព​៩១១ លោក ចាប ភក្តី បាន​ទទួល​ស្គាល់​ថា​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​បដិសេធ​ថា មិន​បាន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ទាំងនោះ​ឡើយ។ ក្រោយ​មក លោក ចាប ភក្តី ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថែម​ទាំង​ត្រូវ​បាន​ឡើង​បុណ្យ​ស័ក្ដិ តែងតាំង​ជា​ឧត្ដមសេនីយ៍​ទៀត។

ករណី​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​សម្លាប់​លោក ហូ សុក ដែល​ជា​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ធ្លាប់​ចេញ​មុខ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​រៀបចំ​បណ្ដឹង​ប្រឆាំង​លោក ម៉ុង ឬទ្ធី ជា​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ លោក ហ៊ុន សែន ធ្លាប់​គំរាម​ឲ្យ​អ្នក​ហ៊ាន​លូកលាន់​រឿង​នេះ​ឲ្យ​ពាក់​មួក​ដែក។ លោក ហូ សុក ក៏​មាន​សត្រូវ​ម្នាក់​ទៀត​នៅ​ក្រសួង​មហាផ្ទៃ គឺ​លោក ហុក ឡង់ឌី។ នៅ​ក្រោយ​រដ្ឋ​ប្រហារ លោក​ត្រូវ​បាន​ចាប់​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាញ់​សម្លាប់។ សាកសព​របស់​លោក ត្រូវ​ដុត​ចោល​ក្នុង​វត្ត​មួយ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ។ មនុស្ស ៣​នាក់ ត្រូវ​នាំ​ទៅ​សួរ​ចម្លើយ​ក្នុង​ករណី​នេះ ប៉ុន្តែ​ត្រូវ​ដោះលែង​ឲ្យ​រួច​ខ្លួន ហើយ​ការ​ស៊ើប​អង្កេត​បន្ត​ក៏​ពុំ​មាន​លទ្ធផល។

របាយការណ៍​បន្ត​ទៀត​ថា ជន​ស៊ីវិល​ដែល​ត្រូវ​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ នោះ គឺ​អ្នក​សារព័ត៌មាន​ខ្មែរ​សញ្ជាតិ​កាណាដា លោក ដោក សុគន្ធ ឬ ម៉ៃឃើល សេនៀ (Michael Senior) នៅ​ពេល​កំពុង​ថត​រូប​កង​កម្លាំង​រដ្ឋាភិបាល​ប្រមូល​ជ័យភណ្ឌ​តាម​ហាង ឬ​ផ្ទះ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។ ភរិយា​របស់​លោក គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក ប៉ុន្តែ​ពុំ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ណា​មួយ​ឡើយ។

ការ​សម្លាប់​ទាំង​អំបាលម៉ាន គឺ​ជា​ការ​បំភិត​បំភ័យ​អ្នក​នយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូត​ដល់​មាន​ការ​សម្របសម្រួល​របស់​ជប៉ុន អាមេរិក និង​អង្គការ​សហប្រជាជាតិ ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ការ​បោះឆ្នោត​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​មូលដ្ឋាន​ទន់​ខ្សោយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​សភា។ ទាំង​រដ្ឋ​ប្រហារ និង​ការ​បោះឆ្នោត បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន ពង្រឹង​អំណាច។

នៅ​ចុង​ឆ្នាំ​១៩៩៩ ក្រសួង​មហាផ្ទៃ បាន​អះអាង​ប្រាប់​អង្គការ​សហប្រជាជាតិ ថា ខ្លួន​បាន​ដាក់​បណ្ដឹង​ចំនួន ៧​ផ្សេងៗ​គ្នា ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​ដំណឹង​អ្វី​ពី​ការ​ចោទ​ប្រកាន់​ជន​ដៃ​ដល់​ណា​ម្នាក់​នៅ​ឡើយ​មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ត្រៀម​ទីទួល​បើ​ទំនប់​វារីអគ្គិសនី​សេសាន​ត្រូវ​បិទ​ទ្វារ​ទឹក

$
0
0

ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជាង ១០០​គ្រួសារ​ក្នុង​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស នៃ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បាន​ត្រៀម​ទីទួល​សុវត្ថិភាព​សម្រាប់​សង់​លំនៅឋាន ធ្វើ​កសិកម្ម និង​ចិញ្ចឹម​សត្វ បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពួក​គេ​បារម្ភ​ថា ផល​ដំណាំ​អ្នក​ភូមិ​ច្រើន​ហិកតារ​ប្រឈម​ទឹក​លិចលង់​ឆ្នាំ​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរចាស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កក្កដា ថា អ្នក​ភូមិ​ស្រែគរ ៩១​គ្រួសារ​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន​រួច​ហើយ​ស្ដីពី​ការ​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ថ្ងៃ​ទី​១៥ កក្កដា នេះ ហើយ​ពួក​គេ​ភាគច្រើន​បាន​ត្រៀម​ខ្លួន​ផ្លាស់​ទីលំនៅ​ដោយ​ខ្លួន​ឯង​ទៅ​កាន់​ទីទួល​រួច​រាល់​ហើយ។

ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង រស់នៅ​ឃុំ​ស្រែគរ លោក ឌី ម៉ៃ ប្ដេជ្ញា​ថា​នឹង​មិន​ចាកចេញ​ពី​ភូមិ​កំណើត​ដាច់ខាត បើ​ទោះ​បី​ជា​ភូមិ​កំណើត​របស់​ពួក​គេ​ក្លាយ​ជា​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្តី។ លោក​ថា អ្នក​ភូមិ​មិន​អាច​បោះបង់​សម្បត្តិ​ធម្មជាតិ ដូចជា​ព្រៃឈើ និង​ទន្លេ ដែល​ផ្តល់​ប្រភព​ទឹក និង​សន្តិសុខ​ស្បៀង​មិន​ចេះ​រីង​ស្ងួត​ដែល​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពួក​គេ​ច្រើន​ទសវត្សរ៍​មក​ហើយ។ លោក​បារម្ភ​ថា ទីតាំង​ថ្មី​ដែល​ក្រុមហ៊ុន​ផ្តល់​សំណង ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ និង​មិន​អាច​រក​ត្រី​សាច់​បរិភោគ​បាន ហើយ​ដី​កសិកម្ម​នៅ​កន្លែង​ខ្លះ​ក៏​មិន​អាច​ដាំ​ដុះ​បាន​ដែរ៖ «អ្នក​មាន​លុយ​ទើប​ទៅ​នៅ​ទីតាំង​ថ្មី​បាន ទឹក​ក៏​ទិញ ស្អី​ក៏​ទិញ​ដែរ តែ​អ្នក​ក្រ​ដូច​ខ្ញុំ​ទៅ​អត់​បាន​ទេ​ក្មួយ​អើយ! អ្នក​គេ​ចេញ​ទៅ​បាន​ម្នាក់ ១០​ពាន់​ទៅ ២០​ពាន់​ដុល្លារ​ធ្វើ​អី​គ្រាន់​ក្មួយ​អើយ»

ចំណែក​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស លោក ដាំ សំណាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កក្កដា ថា អ្នក​ភូមិ​ខ្លះ​បាន​ត្រៀម​ទូក និង​ក្បូន​សម្រាប់​អន្តរាគមន៍​សង្គ្រោះ បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក។ ចំណែក​ទីទួល​សុវត្ថិភាព​របស់​ពួក​គេ​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​នោះ​ទេ ហើយ​ទីទួល​សុវត្ថិភាព​នោះ​ទំហំ​ច្រើន​ហិកតារ អាច​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ភូមិ​ធ្វើ​កសិកម្ម ចិញ្ចឹម​សត្វ និង​សង់​លំនៅឋាន​បណ្ដោះអាសន្ន​បាន​គ្រប់គ្រាន់។ លោក​ថា អ្នក​ភូមិ​មួយ​ចំនួន​បាន​សាងសង់​លំនៅឋាន​លើ​ទីទួល​សុវត្ថិភាព​បាន​បណ្ដើរៗ​ហើយ និង​បាន​សង់​លំនៅឋាន​រួម​មួយ​សម្រាប់​ប្រជុំ​ពិភាក្សា​គ្នា ក៏ប៉ុន្តែ​លោក​បារម្ភ​ថា ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដែល​ពួក​គេ​មិន​អាច​ជម្លៀស​បាន រួម​មាន​ដី​កសិកម្ម ផ្ទះ ផល​ដំណាំ ផ្នូរ​កប់​សព និង​ព្រៃឈើ៖ «បើ​សិន​ជា​លិច​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​ហ្នឹង ហើយ​អំពាវនាវ​ឲ្យ​សាធារណជន​ដឹង​ថា ការ​អភិវឌ្ឍ​ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​ដល់​ពួក​គាត់»

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរចាស់។ ក្រុមហ៊ុន​ចាត់​ទុក​ការ​បិទ​ទ្វារ​ទឹក​សាកល្បង គឺ​ជា​ទិសដៅ​នៃ​ការ​អនុវត្ត​គម្រោង ហេតុ​នេះ​ដើម្បី​បញ្ចៀស​ចលាចល​ណា​មួយ ទាមទារ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ឲ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០១៧។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ កក្កដា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​មិន​ផ្តល់​សំណង​ការ​ខូចខាត​ផល​ដំណាំ​ដាំដុះ​នៅ​ឆ្នាំ​នេះ​ដល់​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ ឬ​មិន​ព្រម​ទទួល​យក​សំណង​ដោះដូរ​នោះ​ទេ ហើយ​អាជ្ញាធរ​ខែត្រ​បាន​ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​ពលរដ្ឋ​សហការ​វាស់វែង​ច្រើនសា​មក​ហើយ និង​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង៖ «យើង​ចុះ​ដោះស្រាយ​បញ្ហា​ហ្នឹង​សិន មិន​មែន​ចេះ​តែ​បិទៗ​បាន​ទេ ហ្នឹង​ទស្សនៈ​របស់​ខ្ញុំ»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រៀម​ទុក​ជា​មុន​នូវ​មធ្យោបាយ​នានា ដើម្បី​អន្តរាគមន៍​ជា​បន្ទាន់​ក្នុង​ករណី​ចាំបាច់​នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង។ លើស​ពី​នេះ អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​លំនៅឋាន​ត្រៀម​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​ជាង ១០០​គ្រួសារ ហើយ​ក្នុង​ករណី​ពលរដ្ឋ​បំបែក​គ្រួសារ អាជ្ញាធរ​ខែត្រ​បាន​រៀបចំ​គោល​នយោបាយ​ផ្តល់​សំណង​រួច​ហើយ៖ «ផ្សព្វផ្សាយ សាកល្បង​ដើម្បី​បិទ​ទ្វារ​ទំនប់​ទឹក​ហ្នឹង និង​ការ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ផ្តល់​ទស្សនៈ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ គួរ​តែ​បន្ទន់​ឥរិយាបថ​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​មក​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​បន្ត​ទៀត មុន​ពេល​បើក​ទ្វារ​ទឹក​សាកល្បង។ យ៉ាង​ណា​ក៏ដោយ លោក​មាន​ជំនឿ​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​ទាល់​តែ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ផ្ទាល់ ទើប​អាច​មាន​តម្រុយ​ពន្លឺ​លទ្ធផល តែ​បើ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​វិញ បើ​ទោះ​បី​បង្ខំ​ពលរដ្ឋ​យ៉ាង​ណា ក៏​ពួក​គេ​មិន​ស្តាប់​ដែរ៖ «ការ​ផ្តល់​សំណង​ពី​ក្រុមហ៊ុន​ទៅ​គាត់​តិច​ពេក មិន​អាច​ស្មើ​នឹង​ទំហំ​ដែល​គាត់​បាត់បង់​លំនៅឋាន​ចាស់ ហើយ​អ្នក​ដែល​ចាកចេញ គាត់​ឃើញ​មាន​ការ​លំបាក មុខ​របរ ហើយ​ការ​អាស្រ័យ​ផល​របស់​ពួក​គាត់»

រហូត​មក​ទល់​ពេល​នេះ ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ជិត​រួច​រាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ៩១​គ្រួសារ និង​ឃុំ​ក្បាលរមាស ៣០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​តាកែវ​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍

$
0
0

អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន បេក្ខជន​ជំទប់​ឃុំ និង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ជា​លើក​ទី​២ ដើម្បី​ឲ្យ​ចូល​ខ្លួន​សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍ ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​ឃុំ និង​ខេត្ត ហៅ​ដីកា​កោះ​នោះ​ថា​ជា​រឿង​នយោបាយ។ ឯ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ឃុំ ចាប់​ដៃ​គ្នា​ធ្វើ​ការ ដើម្បី​អភិវឌ្ឍ​ឃុំ​ព្រៃខ្លា ជាជាង​គុំកួន​ប្ដឹង​ផ្ដល់​គ្នា​បែប​នេះ។

សកម្មជន​ទាំង ៦​នាក់​នៅ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៣ កក្កដា តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ។

បេក្ខជន​ជំទប់​ឃុំ​ទី​២ ជាប់​ឆ្នោត​ឃុំ​ព្រៃខ្លា និង​ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ដែល​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ កោះ​ហៅ គឺ​លោក កែវ អ៊ាត ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នោះ​ទេ៖ «ភ័យ​បារម្ភ វា​ភ័យៗ​ពេក​ហើយ ក៏ប៉ុន្ដែ​ឥឡូវ​នេះ​បើ​យើង​ភ័យ​បារម្ភ អា​ម៉េច​មួយ អា​ម៉េច​ពីរ​ទៀត ក៏​មិន​ដឹង​ធ្វើ​ម៉េច​ទេ ទៅ​តាម​ដំណើរ​ទៅ ទៅ​តាម​តែ​មេ​ទៅ (គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​លើ) បើ​មេ​អាច​ជួយ​បាន​ក៏​ជួយ បើ​មិន​អាច​ជួយ​បាន​ទេ អា​ហ្នឹង​ជា​រឿង​របស់​ជាតិ ធ្វើ​ម៉េច​ទៅ​តាម​ដំណើរ បើ​ទៅ​ដល់​ណា​ក៏​ចេះ​តែ​ទៅៗ... បើ​ថា​ទៅ​ដល់​គេ​សម្រួល​ឲ្យ​យើង​ចប់​ត្រឹម​ហ្នឹង អា​ហ្នឹង​គឺ​វា​ជោគជ័យ​របស់​យើង​ត្រឡប់​មក​វិញ​មក បើ​ថា​គេ (អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ) មិន​ឲ្យ​ចប់​ទេ គេ​ដាក់​ទៅ​ណា​ទៀត ចេះ​តែ​ទៅ​ទៀត​ទៅ»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​នាក់​នោះ​មាន ៥​នាក់​ធ្លាប់​បាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះ​ឲ្យ​ទៅ​បំភ្លឺ​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា តែ​ត្រូវ​បាន​លើក​ពេល ដោយសារ​អ្នក​ទាំង ៥​នាក់​សុំ​ពន្យារ​ពេល ដោយសារ​រក​មេធាវី​ការពារ​ខ្លួន​មិន​បាន។ ចំណែក​មួយ​រូប​ទៀត គឺ​ជា​មនុស្ស​ទី​៦ ដែល​តំណាង​អយ្យការ​ទើប​ចេញ​ដីកា​កោះ​ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​១ នៅ​ថ្ងៃ​ទី​៣ កក្កដា ដែរ​នោះ គឺ​អ្នកស្រី សុខ រឿន។

ករណី​ដែល​នាំ​ឲ្យ​មាន​ការ​ប្ដឹង​សកម្មជន​ទាំង ៦​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា គឺ​ក្រោយ​ពេល​មាន​ជម្លោះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​ហែ​ក្បួន​ឃោសនា​បក្ស​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា។ គណៈកម្មការ​ឃុំ​ព្រៃខ្លា​រៀបចំ​ការ​បោះឆ្នោត ធ្លាប់​ហៅ​ភាគី​ទាំង​ពីរ​ទៅ​សម្របសម្រួល​គ្នា​ម្ដង​រួច​ហើយ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សម្របសម្រួល​ភាគី​ទាំង​ពីរ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា មិន​ព្រម​ទទួល​យក​ទាំង​ពីរ​ភាគី ហើយ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខែត្រ​តាកែវ តែ​ម្ដង។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​មេធាវី​ម្នាក់​ដើម្បី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ទាំង ៦​នាក់ ហើយ​មក​ដល់​ពេល​នេះ ខាង​លោក​នៅ​តែ​ខ្វះ​មេធាវី​សម្រាប់​ជួយ​អ្នក​ទាំង ៦​រូប។ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​តាកែវ រូប​នេះ​នៅ​តែ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​រឿង​នយោបាយ និង​សង្ឃឹម​ថា​តុលាការ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ទាំង ៦​នាក់៖ «នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ហ្នឹង វា​ទៅ​លើ​ការ​ញុះញង់​អី​ណា ប៉ុន្តែ​យើង​មើល​ទៅ​វា​អត់​មាន​ការ​ញុះញង់​អី​ទេ អត់​មាន​បញ្ហា​អី​នៅ​ពេល​យុទ្ធនាការ​រហូត​មក​ដល់​ម៉ោង​នេះ ដូច​អត់​មាន​អី​ទេ។ ចឹង​ខ្ញុំ​យល់​ថា​ជា​រឿង​នយោបាយ ប៉ុន្តែ​យើង​ចាំ​មើល​ស្អែក​ទៀត បើ​សភាពការណ៍​វា​យ៉ាង​ម៉េច ខ្ញុំ​នៅ​សង្ឃឹម​ថា​ពួក​គាត់​នឹង​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់»

លោក ម៉ៅ សុផល នៅ​តែ​ងឿងឆ្ងល់​ថា គ..ប បាន​បិទ​បញ្ចប់​លទ្ធផល​ជា​ផ្លូវការ​រួច​ហើយ ប៉ុន្តែ​តុលាការ​នៅ​តែ​កោះ​ហៅ​សកម្មជន​បក្ស​លោក​ទៅ​សាកសួរ​ទៀត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គ..ប លោក​បណ្ឌិត ហង្ស ពុទ្ធា ធ្លាប់​បញ្ជាក់​ថា ក្រោយ​ការ​បិទ​បញ្ចប់​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត គ..ប បង្វែរ​បណ្ដឹង​ទាក់ទង​រឿង​ក្ដី​ព្រហ្មទណ្ឌ​ឲ្យ​ទៅ​ម្ចាស់​បណ្ដឹង​វិញ។

មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា មើល​ឃើញ​វីដេអូ​ឃ្លីប​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​មាន​ព្យសនកម្ម ឬ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ជម្លោះ​តិចតួច។ លោក​ផ្ដល់​យោបល់​ថា គួរ​តែ​សម្របសម្រួល​គ្នា ឬ​រក​យន្តការ​ផ្សះផ្សា​គ្នា ជៀសវាង​ការ​ប្ដឹង​ទៅ​តុលាការ​នាំ​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ។ លោក យឿង សុធារ៉ា យល់​ថា ការ​ប្ដឹង​នេះ​មិន​បាន​ចំណេញ​សម្រាប់​គណបក្ស​កាន់​អំណាច​នោះ​ទេ ព្រោះ​អាច​រង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ពី​សាធារណជន​លើ​ប្រព័ន្ធ​តុលាការ៖ «កុំ​ឲ្យ​តែ​រឿង​ហ្នឹង​មាន​វា​ព្យសនកម្ម​កើត​មក​វា​មហន្តរាយ​ដល់​សង្គម ដល់​សន្តិសុខ​ជាតិ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ អា​ហ្នឹង​បង្ក​មហន្តរាយ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​អី​ធ្ងន់ធ្ងរ អា​ហ្នឹង​វា​គួរ​ខ្លះ ដើម្បី​ចាត់​តាម​ផ្លូវ​តុលាការ។ តែ​យ៉ាង​ណា យើង​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ដោះស្រាយ​គ្នា​តាម​វិធានការ​ណា​មួយ​អាច​ដោះស្រាយ​បាន បើ​សិន​ជា​រឿង​ហ្នឹង​អាច​ត្រូវ​បាន​បញ្ចប់ ហើយ​ភាគី​ណា​មួយ​អាច​ទទួល​សុំ​អភ័យ​ទោស​ជា​សាធារណៈ អាច​ជា​ជម្រើស​ល្អ​ដែរ»

សង្គម​ស៊ីវិល​យល់​ថា តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​កំពុង​ប្ដឹង​គ្នា​ទៅ​តុលាការ សុទ្ធតែ​បាន​ឈ្នះ​តំណែង​ថ្នាក់​ដឹកនាំ​ឃុំ​ព្រៃខ្លា នៃ​ស្រុក​កោះអណ្ដែត ដូច្នេះ​គួរ​តែ​កុំ​បង្ហាញ​ពី​រូបភាព​ប្ដឹង​គ្នា តែ​គួរ​បង្ហាញ​ពី​ភាព​ល្អូកល្អើន​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ការ​រួម​គ្នា​អភិវឌ្ឍ​ឃុំ​ព្រៃខ្លា។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​ដឹង​ថា ដើម​បណ្ដឹង​ដែល​ប្ដឹង​បេក្ខជន​ជំទប់​ទី​២ ជាប់​ឆ្នោត និង​ក្រុម​ប្រឹក្សា​ឃុំ​ព្រៃខ្លា គឺ​ជា​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវ​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ពេល​ខាង​មុខ។

បេក្ខជន​ជំទប់​ទី​២ ជាប់​ឆ្នោត​ឃុំ​ព្រៃខ្លា លោក កែវ អ៊ាត ធ្លាប់​ប្រាប់​ថា វីដេអូ​ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឃើញ​រូប​លោក​ប្រកែក​គ្នា​ជាមួយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខាង​គណបក្ស​កាន់​អំណាច​ថត​តែ​ឈុត​អវិជ្ជមាន​របស់​លោក មិន​បាន​ថត​នៅ​ពេល​ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្លោះ​ប្រកែក ឬ​ជេរ​តប​វិញ​ទេ។ លោក កែវ អ៊ាត សង្ឃឹម​ថា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដក​ពាក្យ​បណ្ដឹង​វិញ ដើម្បី​បញ្ចប់​រឿង​ទំនាស់​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ច្បាប់​បក្ស​កាន់​អំណាច​នឹង​ពិនិត្យ​សំណើ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

$
0
0

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ក្រុម​អ្នក​ច្បាប់​គណបក្ស​ខ្លួន​នឹង​ពិនិត្យ​លើ​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ សម្រាប់​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ថា ដើម្បី​បម្រើ​ផល​ប្រយោជន៍​ទៅ​ដល់​ប្រទេស​ជាតិ​ឲ្យ​បាន​ពិត​ប្រាកដ​មែន គឺ​មាន​ច្បាប់​ជាច្រើន​ដែល​ត្រូវ​កែប្រែ តែ​មិន​មែន​ជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ឡើយ។

បើ​ទោះ​ជា​ធ្លាប់​រង​ការ​រិះគន់​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ម្ដង​រួច​ទៅ​ហើយ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​តក់ក្រហល់ ដើម្បី​អាច​រំលាយ​គណបក្ស​ណា​មួយ​ដែល​មាន​ប្រធាន​បក្ស​ជា​អ្នក​ទោស​នោះ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្រុម​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បន្ថែម​ទៀត ដើម្បី​អាច​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ អាច​ចេញ​ធ្វើ​សកម្មភាព​ស្វែងរក​ការ​គាំទ្រ​ទៅ​ដល់​គណបក្ស​ប្រឆាំង​តទៅទៀត។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២ កក្កដា នេះ​ថា ដើម្បី​បំពេញ​តាម​នីតិវិធី​ច្បាប់​ឲ្យ​គ្រប់​ជ្រុងជ្រោយ គឺ​ក្រុម​អ្នក​ច្បាប់​នឹង​ប្រជុំ​ពិភាក្សា​គ្នា​នៅ​សប្ដាហ៍​ក្រោយ​នេះ​ជា​មុន​សិន ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​លោក ហ៊ុន សែន ដែល​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មុន​នឹង​សម្រេច​បញ្ជូន​សំណើ​នោះ​ទៅ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​អាច​កំណត់​ថ្ងៃ​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​បាន៖ «មុន​កែប្រែ​អី គេ​ឲ្យ​ក្រុម​អ្នក​ច្បាប់​ពិនិត្យ​សម្រេច​សិន»

កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ក្រុម​តំណាងរាស្ត្រ​របស់​លោក​ទាំងអស់ នាំ​គ្នា​ពិនិត្យ​មើល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​កំណត់​កុំ​ឲ្យ​ទណ្ឌិត​អាច​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត។ ថ្វីត្បិតតែ​លោក ហ៊ុន សែន ប្រកាស​មិន​ចំ​ឈ្មោះ​ជា​ទណ្ឌិត​រូប​ណា ក៏ប៉ុន្តែ​គេ​គ្រប់​គ្នា​ដឹង​ថា សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ គឺ​សំដៅ​តែ​មួយ​គត់​ទៅ​រក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​ស្ទើរ​រាប់​មិន​អស់​នៅ​ក្នុង​តុលាការ​ខ្មែរ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចង់​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បន្ថែម​ទៀត តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​នាំ​គ្នា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់ ក្រោយ​ពី​មាន​សំណើ​ភ្លាមៗ​ពី​លោក ហ៊ុន សែន។

ការ​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាំ​គ្នា​រិះគន់​មក​លើ​លោក ហ៊ុន សែន ថា គឺ​កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ និង​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ខ្លួន​ជា​ប្រទេស​ផ្ដាច់ការ​គ្រប់គ្រង​ដោយ​គណបក្ស​នយោបាយ​តែ​មួយ។

ជាក់ស្ដែង នៅ​ត្រង់​មាត្រា​១៨​ថ្មី នៃ​ច្បាប់​គណបក្ស​នយោបាយ​នេះ ចែង​ថា ប្រធាន អនុប្រធាន​គណបក្ស​នយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល និង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទមជ្ឈិម ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល យល់​ឃើញ​ថា ប្រសិន​បើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​កែប្រែ​បន្ថែម​ទៀត​មែន ហើយ​មាន​បំណង​បម្រើ​ផល​ប្រយោជន៍​ឲ្យ​តែ​បុគ្គល និង​បក្សពួក​ណា​មួយ ដូច្នោះ​មាន​ន័យ​ថា អ្នក​ទាំងនោះ​មិន​មាន​ចរិត​ខ្វល់ខ្វាយ​អំពី​ជាតិ និង​សង្គម​ឡើយ ស្រប​ពេល​លោក​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​កន្លង​ទៅ ភាគច្រើន​គឺ​មាន​បំណង​បំបែក​បំបាក់​គណបក្ស​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ៖ «ប្រសិន​បើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ បម្រើ​ផល​ប្រយោជន៍​ពិត​ប្រាកដ​ទៅ​ដល់​ប្រទេស​ជាតិ។ ខ្ញុំ​គិត​ថា មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​ទេ ព្រោះ​រដ្ឋសភា​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ដល់​សេចក្ដី​សុខសាន្ត និង​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ»

អ្នក​តាមដាន​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ផ្ទុយ​ទៅ​វិញ​មាន​ច្បាប់​ជាច្រើន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ ដូចជា​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ច្បាប់​ស្ដីពី​ការ​រៀបចំ​ថវិកា​ជាតិ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​អភិវឌ្ឍ​នៅ​តាម​សហគមន៍​ជនបទ​ជាដើម គឺ​មាន​មាត្រា​ខ្លះ​នៃ​ច្បាប់​ទាំងនេះ​នៅ​មាន​ចំណុច​ខ្វះខាត និង​ហាក់​មិន​បាន​ខ្វល់ខ្វាយ​ច្រើន​អំពី​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ។

រីឯ​អ្នក​ច្បាប់ គឺ​លោក​មេធាវី ហុង គឹមសួន ធ្លាប់​ពន្យល់​ថា គម្រោង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ទៀត​នេះ គឺ​ជា​រឿង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ លោក​មេធាវី​បញ្ជាក់​ថា ទណ្ឌិត​គ្រាន់​តែ​ជា​អ្នក​មាន​ទោស​ដែល​ត្រូវ​គេ​ឃុំឃាំង ឬ​រត់​គេច​ពី​ការ​ឃុំឃាំង តែ​មិន​មែន​មាន​ន័យ​ថា គាត់​គ្មាន​សិទ្ធិ​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​គណបក្ស​ណា​មួយ​នោះ​ទេ។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក៏​បាន​ចែង​ទៀត​ថា គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​ទទួល​បុព្វសិទ្ធិ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មើ​ភាព​គ្នា​ពី​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ថៃ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត

$
0
0

សមត្ថកិច្ច​ថៃ បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ខុស​ច្បាប់​រាប់​រយ​នាក់ ត្រឡប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ បញ្ជូន​មក​វិញ​នេះ ភាគច្រើន​ជា​ពលករ​ខុស​ច្បាប់ ដែល​ថៅកែ​របស់​ពួក​គេ​ឲ្យ​ត្រឡប់​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ដើម្បី​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​វិញ។ ទន្ទឹម​គ្នា​នេះ​ដែរ ពលករ​អះអាង​ថា មុន​នឹង​សមត្ថកិច្ច​ថៃ បញ្ជូន​មក​ប្រទេស​កម្ពុជា នៅ​ស្រុក​អារញ្ញ ប្រទេស​ថៃ មាន​មនុស្ស​និយាយ​ភាសា​ខ្មែរ​បាន​ទារ​ប្រាក់​ពី​ពួក​គាត់​ម្នាក់​ជិត ៥​ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​បាន​ត្រឡប់​មក​កម្ពុជា វិញ។

ក្រុម​ពលករ​ដែល​ត្រឡប់​មក​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ភាគច្រើន​ជា​យុវជន​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣០​ឆ្នាំ ដោយ​ខ្លះ​មាន​អីវ៉ាន់​សំពីងសំពោង​ជាប់​មក​ជាមួយ​ផង ត្រូវ​បាន​ប៉ូលិស​ថៃ ដឹក​តាម​រថយន្ត​ទ្រុង ហើយ​ឈរ​តម្រៀប​គ្នា​យ៉ាង​ណែន​ដើម្បី​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត។

រថយន្ត​ប៉ូលិស​ខេត្ត​ស្រះកែវ របស់​ថៃ ដឹក​ពលករ​ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់​ក្នុង​មួយ​ឡាន​នៅ​ថ្ងៃ​ទី​២ កក្កដា មក​ដល់​ដី​ខ្មែរ​នៅ​ជើង​ដំបូង​ប្រហែល​ម៉ោង ១២​ថ្ងៃ​ត្រង់ ហើយ​នៅ​ពេល​រថយន្ត​មក​ដល់​សង្កាត់​ប៉ោយប៉ែត មាន​អាជ្ញាធរ​ខ្មែរ​ចាំ​ទទួល។ ចំណែក​រថយន្ត​ក៏​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ​ភ្លាមៗ។

ពលការិនី​ម្នាក់​រស់នៅ​ខេត្ត​កំពង់ចាម កញ្ញា ហួរ ស្រីខូច ក្នុង​វ័យ ២៣​ឆ្នាំ ថ្លែង​ថា កញ្ញា​ធ្វើ​ការ​ជា​កម្មករ​លក់​នំ​នៅ​ខេត្ត​ប្រាក់ធំធានី ប្រទេស​ថៃ ដោយ​ពុំ​មាន​លិខិត​ឆ្លង​ដែន​ទេ។ កញ្ញា​អះអាង​ថា មូលហេតុ​ដែល​ត្រឡប់​មក​ខ្មែរ គឺ​ដើម្បី​ប្រញាប់​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​កន្លែង​ដើម​វិញ។ កញ្ញា​ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​ថៃ ចាប់​នៅ​ពេល​ត្រឡប់​មក​ដល់​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ កៀក​នឹង​ព្រំដែន​ខ្មែរ តែ​ពុំ​បាន​វាយ​ធ្វើ​បាប​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា កញ្ញា​អះអាង​ថា មុន​ពេល​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​មក​ព្រំដែន មាន​បុរស​ម្នាក់​និយាយ​ភាសា​ខ្មែរ​ច្បាស់ តម្រូវ​ឲ្យ​ពួក​គាត់​បង់​លុយ​ចំនួន ៤០០​បាត (លុយ​ថៃ) ឬ​ប្រហែល ៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដើម្បី​ជា​ថ្នូរ​បាន​ត្រឡប់​ទៅ​ដល់​ទឹក​ដី​ខ្មែរ៖ «ខ្ញុំ​មក​តាម​ផ្លូវ​អត់​លំបាក​អី​ផង ព្រោះ​ខ្ញុំ​ស្គាល់​ផ្លូវ តែ​ខ្ញុំ​អស់​លុយ​នៅ​ឲ្យ​មន្ត្រី​ខ្មែរ​នៅ​ស្រុក​អារញ្ញ ម្នាក់ ៤០០​បាត​ប្រាក់​ថៃ។ ខ្ញុំ​អត់​ដឹង​ថា​គេ​យក​លុយ​ហ្នឹង​ទៅ​ធ្វើ​អី​ផង»

ពលករ​ម្នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ លោក លី រ័ត្ន ផ្ដល់​សម្ភាស​នៅ​ពេល​ត្រៀម​ឡើង​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​ផ្ទះ​ថា លោក​ធ្វើ​ការងារ​ជា​កម្មករ​លក់ដូរ​ក្នុង​ផ្សារ​នៅ​ខេត្ត​ប្រាក់ធំធានី ប្រទេស​ថៃ ប្រមាណ ៣​ខែ បាន​ប្រាក់​ឈ្នួល​ប្រមាណ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ បុរស​វ័យ ២៧​ឆ្នាំ​រូប​នេះ​និយាយ​ថា លោក​ត្រឡប់​មក​ខ្មែរ​ដោយ​ខ្លួន​ឯង គឺ​ដោយសារ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់​ពិបាក​រស់នៅ។ លោក​អះអាង​ថា ថៅកែ​ជនជាតិ​ថៃ ឲ្យ​លោក​ត្រឡប់​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ដើម្បី​បាន​ធ្វើ​ការងារ​ស្រប​ច្បាប់៖ «ខ្ញុំ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ដំបូង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ដល់​តែ​គេ​ចាប់ ខ្ញុំ​ក៏​ប្រញាប់​ត្រឡប់​មក​វិញ។ ខ្ញុំ​ស្គាល់​ផ្លូវ​មក​ខ្មែរ​ខ្លួន​ឯង ហើយ​ខ្ញុំ​មិន​ព្រួយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ថៃ ទេ ព្រោះ​ខ្ញុំ​ចេញ​ចូល​ប្រទេស​ថៃ ញឹកញាប់»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​ដែល​ថៃ បញ្ជូន​មក​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត អ្នកស្រី ស៊ិន ណាំយ៉ុង ផ្ដល់​សម្ភាស​នៅ​ទីស្នាក់ការ​មុន​ពេល​រថយន្ត​សមត្ថកិច្ច​ថៃ ដឹក​ពលករ​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ថា អ្នក​ដែល​យក​ប្រាក់​ពី​ពលករ​ខ្មែរ​នោះ​មិន​មែន​ជា​សមត្ថកិច្ច​កម្ពុជា នោះ​ទេ តែ​អាច​ជា​សមត្ថកិច្ច​ថៃ ច្រើន​ជាង។ អ្នកស្រី​បន្ថែម​ថា សមត្ថកិច្ច​ថៃ សម្រុក​បញ្ជូន​ពលករ​មក​កម្ពុជា តាម​ច្រក​មួយ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៨ មិថុនា មក ដើម្បី​ឲ្យ​ពលករ​ទាំងនោះ​ត្រឡប់​មក​ធ្វើ​លិខិត​ស្នាម ហើយ​ចូល​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​វិញ៖ «ពលករ​ថៃ បញ្ជូន​មក​មាន​មក​ពី​គ្រប់​ខេត្ត​ទូទាំង​ប្រទេស ជួន​ថ្ងៃ​ណា​មក​ពី​កំពង់ចាម មួយ​ថ្ងៃ​ជាង ២០០​នាក់​ទៅ។ ថ្ងៃ​ខ្លះ​ខេត្ត​បន្ទាយមានជ័យ ជាង ១០០​នាក់​ទៅ។ វា​អត់​ទៀង​ទេ។ ពលករ​ដែល​ចូល​មក ខ្ញុំ​កត់​ចំនួន​មនុស្ស​ប្រចាំ​ថ្ងៃ​ច្បាស់លាស់ មក​ពី​តាម​ខេត្ត​នីមួយៗ ដើម្បី​ងាយស្រួល​ខ្ញុំ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ត្រឡប់​មក​វិញ​នេះ​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់។ លោក​បន្ថែម​ថា អ្វី​ដែល​លំបាក​ជាង​នេះ គឺ​មាន​មនុស្ស​មួយ​ក្រុម​និយាយ​ភាសា​ខ្មែរ​ឆ្លៀត​ឱកាស​ចាំ​យក​ប្រាក់​ពី​ពលករ​ក្នុង​ទឹក​ដី​ថៃ។ លោក​ហៅ​ទង្វើ​នេះ​ថា​ជា​ទង្វើ​អាក្រក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​សមត្ថកិច្ច​ខ្មែរ ត្រូវ​តែ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ ជា​បន្ទាន់៖ «ហើយ​យើង​ឃើញ​ថា​រហូត​មក​ដល់​ថ្ងៃ​នេះ មាន​ពលករ​រាប់​ពាន់​ហើយ។ អ៊ីចឹង​ទេ ពួក​គាត់​បង់​លុយ​ម្នាក់ ៤០០​បាត​មាន​ចំនួន​ច្រើន​ណាស់ ដែល​ខ្ពស់​ជាង​តម្លៃ​ប្រាក់​ឈ្នួល​ពលករ​ធ្វើ​ការ​មួយ​ថ្ងៃ​ផង»

របាយការណ៍​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​ដែល​ថៃ បញ្ជូន​មក​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​១ កក្កដា អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​មក​ខ្មែរ​តាម​ច្រក​មួយ​នេះ​មាន​ជិត ៣​ពាន់​នាក់។ ដោយឡែក​នៅ​ថ្ងៃ​ទី​២ កក្កដា គិត​ត្រឹម​ម៉ោង ៦​រសៀល ថៃ បញ្ជូន​ពលករ​មក​ចំនួន​ជាង ៤០០​នាក់ ហើយ​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត ដោយសារ​រថយន្ត​របស់​ថៃ បន្ត​ដឹក​ពលករ​រហូត​ដល់​ម៉ោង​ជាង ៨​យប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​រសៀល​ថ្ងៃ​ទី​១ កក្កដា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ បាន​កែ​សម្រួល​ព្រះរាជក្រឹត្យ​អំពី​ការ​គ្រប់គ្រង​ការ​ធ្វើ​ការ​របស់​ពលករ​បរទេស​ឆ្នាំ​២០១៧ ក្នុង​គោល​បំណង​បន្ថែម​ទំនាក់ទំនង​ដល់​និយោជក​ដែល​ប្រើប្រាស់​ពលករ​បរទេស ដែល​ពុំ​ទាន់​មាន​ឯកសារ​ស្រប​ច្បាប់ និង​ក្រុមហ៊ុន​ដែល​នាំ​ពលករ​មក​ធ្វើ​ការ​ខុស​ច្បាប់​ប៉ុណ្ណោះ។

សេចក្ដី​ប្រកាស​ដដែល អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា កំពុង​តែ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ ជួយ​សម្រួល​កុំ​ឲ្យ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ពលករ​ខ្មែរ​ដែល​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ក្នុង​ការ​ស្នាក់នៅ​ធ្វើ​ការ​ប្រទេស​ថៃ។ ប្រសិន​បើ​ពលរដ្ឋ​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​គេ ត្រូវ​រក​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ក្រសួង​ការងារ ហើយ​ក្នុង​ករណី​ពលករ​ដែល​ជួប​បញ្ហា សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក៖ លេខ ០៩២ ៨០៥០ ៥៦១ លេខ ០៩៤ ០៩២៥ ៩០៥ និង​លេខ ០៨៦ ៧៩៩៩ ៩៥៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​កសិកម្ម​ជំរុញ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​យក​ដី​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​បី​ចែក​ពលរដ្ឋ​វិញ

$
0
0

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​ផ្ញើ​ជូន​មន្ទីរ​កសិកម្ម ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ចុះ​សម្របសម្រួល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ ចំនួន​៣ មក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ស្រែ​ចម្ការ​វិញ។

ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យក​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ជា​ដី​សង្គមកិច្ច ចែក​ជូន​ប្រជាពលរដ្ឋ​វិញ​នោះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ចំនួន​៣ មាន​អង្គរ ស៊ូហ្គើរ (Angkor Sugar) ទន្លេ ស៊ូហ្គើរ (Tunle Sugar) ខេន អែន ស៊ូហ្គើរ (Can and Sugar) បាន​ប្រកាស​ក្ស័យ​ធន​រយៈពេល​ជិត ២​ឆ្នាំ​មក។

ពលរដ្ឋ​ដែល​បាត់បង់​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យក​នៅ​ខេត្ត​ឧត្តរមានជ័យ ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​បែងចែក​ដីធ្លី​ដែល​ដកហូត​ពី​ក្រុមហ៊ុន មក​ឲ្យ​ពួក​គេ​វិញ​បាន​ឆាប់​រហ័ស ពោល​គឺ​ឲ្យ​ទាន់​ពេល​ធ្វើ​ស្រែ​ចម្ការ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។

ការ​ទាមទារ​ឲ្យ​ពន្លឿន​ការ​ចែក​ដី​សម្បទាន​សង្គមកិច្ច​មក​ឲ្យ​ពួក​គេ​បាន​ឆាប់​រហ័ស​នេះ ពីព្រោះ​តែ​តាំង​ពី ៨​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ អ្នក​រងគ្រោះ​បាត់បង់​លំនៅឋាន និង​ស្រែ​ចម្ការ​ជាច្រើន​គ្រួសារ​ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យក គឺ​ពុំ​ទាន់​មាន​ដី​ថ្មី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ គឺ​លោក សូត្រ សុខឃាង។ លោក​មាន​ប្រសាសន៍​ថា រយៈពេល​កន្លះ​ខែ​មក​នេះ រូប​លោក​បាន​ទទួល​លិខិត​ពី​ក្រសួង​កសិកម្ម ដែល​ជំរុញ​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​៣ មក​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​វិញ។

មន្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ ចុះ​ធ្វើ​ការ​សម្របសម្រួល​ផ្ទាល់​ជាមួយ​តំណាង​ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​ទាំងនោះ ហើយ​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​ដីធ្លី​តាម​រយៈ​គណៈកម្មការ​សម្បទាន​ដី​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ៖ «យើង​បាន​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ម្ដង​ហើយ​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ ហើយ​ក៏​សុំ​ឲ្យ​គាត់​ធ្វើ​បញ្ជី​អំពី​ចំនួន​អ្នក​ប៉ះពាល់​ដីធ្លី​ឲ្យ​ពិតប្រាកដ។ ឥឡូវ​កំពុង​រង់ចាំ​បញ្ជី​របស់​ប្រជាពលរដ្ឋ ដើម្បី​ដាក់​ទៅ​អភិបាល​ខេត្ត សុំ​គោលការណ៍​បែងចែក​ដី»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​៣ គឺ​ក្រុមហ៊ុន អង្គរ ស៊ូហ្គើរ (Angkor Sugar) ទន្លេ ស៊ូហ្គើរ (Tunle Sugar) និង ខេន អែន ស៊ូហ្គើរ (Can and Sugar) ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​វិញ។ ការ​ចេញ​លិខិត​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​៣ បាន​ប្រកាស​ក្ស័យ​ធន ហើយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​នេះ តែង​ដាក់​ពាក្យ​ស្នើសុំ​ដី​ធ្វើ​កសិកម្ម​ជា​ញឹកញាប់។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​អនុវត្ត​តាម​លិខិត​របស់​ក្រសួង​កសិកម្ម ដែល​ជំរុញ​ឲ្យ​យក​ដី​ផ្នែក​ខ្លះ​ពី​ក្រុមហ៊ុន​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​រក​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​រស់នៅ​លើ​ដី​ទាំងនោះ​មុន​ពេល​ដែល​ក្រុមហ៊ុន​កាន់កាប់ ថា​តើ​អ្នក​ប៉ះពាល់​ទាំងនោះ​មាន​ប៉ុន្មាន​គ្រួសារ​មិន​ទាន់​ដោះស្រាយ និង​ប៉ុន្មាន​គ្រួសារ​បាន​ដោះស្រាយ​រួច​ហើយ ជាដើម៖ «យើង​បាន​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ហើយ។ ពិនិត្យ​ទី​១ ឲ្យ​គ្រប់គ្រង​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​តវ៉ា។ ហើយ​ទី​២ យើង​ផ្ទៀងផ្ទាត់​ចំនួន​អ្នក​ប៉ះពាល់​នេះ​ជាមួយ​នឹង​អាជ្ញាធរ​ភូមិ ឃុំ ដើម្បី​រៀបចំ​ចែក​ដី​សម្បទាន​សង្គមកិច្ច»

អភិបាល​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​៣ នោះ គឺ​ទំហំ​ជាង ១.៨០០០​ហិកតារ ហើយ​កាល​ពី​ជាង ៨​ឆ្នាំ​មុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សំរោង និង​នៅ​ស្រុក​ចុងកាល់ ចំនួន​ប្រមាណ ១.២០០​គ្រួសារ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយ និង​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​វិញ​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​គាំទ្រ​ចំពោះ​អាជ្ញាធរ​ដែល​កំពុង​រៀបចំ​គោល​នយោបាយ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​វិញ​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច​នេះ៖ «ជា​ការ​ល្អ​មួយ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ដី​ប្រើប្រាស់​ដោយ​សុវត្ថិភាព»

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​ខ្លះ មិន​ចង់​ទទួល​យក​ដី​ពី​អាជ្ញាធរ​របស់​រដ្ឋ​មក​វិញ​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច​ទេ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង លោកស្រី ហួយ ម៉ៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​មក​រូប​គាត់ ព្រម​ទាំង​ឲ្យ​ដើរ​ចែក​សេចក្តី​ជូន​ដំណឹង​ចំពោះ​រឿង​ចែក​ដីធ្លី​នេះ​ទៅ​ដល់​អ្នក​ភូមិ​ជាច្រើន​ទៀត។ ទោះ​យ៉ាង​ណា លោកស្រី ហួយ ម៉ៃ បញ្ជាក់​ថា អ្នក​ភូមិ​របស់​គាត់​ចំនួន ២១៤​គ្រួសារ​ដែល​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ជាង ១.០០០​ហិកតារ​ដោយសារ​ក្រុមហ៊ុន​ស្ករ​អំពៅ​រំលោភ​យក​នោះ គឺ​មិន​ចង់​បាន​ដី​ដែល​អាជ្ញាធរ​ចែក​ជា​សម្បទាន​សង្គមកិច្ច​ទេ ពីព្រោះ​គាត់​យល់​ថា ការ​ចែក​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច គឺ​មាន​ន័យ​ថា​ពួក​គាត់​ជា​អ្នក​ដែល​ពុំ​ធ្លាប់​មាន​ដីធ្លី។ ពួក​គាត់​មិន​មែន​គ្មាន​ដីធ្លី​ទេ គឺ​មាន​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​កាល​ពី ៨​ឆ្នាំ​មុន ហើយ​ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ដែល​បាត់បង់​នោះ​មក​ពួក​គាត់​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ធ្វើ​ម៉េច​ឲ្យ​បាន​សមស្រប​នឹង​ប្រជាពលរដ្ឋ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​បាត់បង់​ដី ហើយ​អាជ្ញាធរ​ដោះស្រាយ​ពី​មុន​មិន​គ្រប់​ចំនួន គឺ​ឲ្យ​បន្ថែម​ជូន​ដូច​អ្នក​ដែល​ទទួល​បាន​ថ្មីៗ​ដែរ»

អ្នក​ភូមិ​អូរបាត់មាន់ ចង់​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ពន្លឿន​ការ​ប្រគល់​ដី​មក​ឲ្យ​ពួក​គេ​ឲ្យ​បាន​ទាន់​រដូវ​វស្សា​ឆ្នាំ​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ​ឡើង​វិញ ពីព្រោះ​តែ​ពួក​គេ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​រយៈពេល ៨​ឆ្នាំ​ហើយ ដោយ​អ្នក​ខ្លះ​បាន​ចេញ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ដើរ​ស៊ី​ឈ្នួល​គេ​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ទាំង​លំបាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ខណៈ​ម្រេច​តំបន់​ដទៃ​ទៀត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

$
0
0

ការ​ប្រមូល​ផល​ម្រេច​នៅ​ទូទាំង​ប្រទេស បាន​បញ្ចប់​ទៅ​ហើយ​នៅ​ចុង​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ។ ម្រេច​កំពត ដែល​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​បាន​រក្សា​តម្លៃ​ថេរ​ដដែល ក៏ប៉ុន្តែ​ម្រេច​នៅ​តំបន់​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ​អ្នក​ជំនាញ និង​ក្រសួង​កសិកម្ម។

នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ ម្រេច​កំពត នៅ​រក្សា​តម្លៃ​ថេរ​ដដែល គឺ​ម្រេច​ស មាន​តម្លៃ ២៨​ដុល្លារ ម្រេច​ក្រហម ២៥​ដុល្លារ ម្រេច​ខ្មៅ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ម្រេច​កំពត ដែល​អាច​ផលិត​បាន​តាម​ស្តង់ដារ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ​មាន​ប្រមាណ ៨០​តោន តិច​ជាង​ការ​រំពឹង​ទុក​ប្រហែល ២០​តោន។ មូលហេតុ​ដែល​មិន​អាច​សម្រេច​បាន ១០០​តោន គឺ​ដោយសារ​ម្រេច​ដែល​អាច​ដាក់​ឈ្មោះ​ម្រេច​កំពត​បាន ត្រូវ​បំពេញ​លក្ខខណ្ឌ​ច្រើន​ចំណុច ដូច្នេះ​បើ​មាន​ខុស​លក្ខខណ្ឌ​បន្តិចបន្តួច គឺ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ម្រេច​កំពត​នោះ​ទេ៖ «»

លោក ងួន ឡាយ បញ្ជាក់​ទៀត​ថា កសិករ និង​ផលិតករ​ម្រេច​កំពត មិន​ព្រួយ​បារម្ភ​នឹង​បញ្ហា​ទីផ្សារ និង​តម្លៃ​ម្រេច​ដែល​ផលិត​បាន​នោះ​ទេ ព្រោះ​ម្រេច​កំពត​មាន​គុណភាព​ខ្ពស់ និង​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ទាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ ជាពិសេស​នៅ​ទីផ្សារ​អឺរ៉ុប។

ផ្ទុយ​ពី​ម្រេច​កំពត ម្រេច​នៅ​តំបន់​ផ្សេង​ទៀត​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ។

លោក ភុំ សុវឌ្ឍន់ គឺ​ជា​ប្រធាន​សហគមន៍​ម្រេច​សរីរាង្គ​គគីរ​មេមង ដែល​ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ លោក​បញ្ជាក់​ថា ម្រេច​ដែល​កសិករ​នៅ​តំបន់​របស់​លោក​ផលិត​បាន​មាន​តម្លៃ​មិន​ស្ថិតស្ថេរ​នោះ​ទេ គឺ​ចន្លោះ​ពី ៣ ទៅ ៤​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ នេះ​ជា​តម្លៃ​មួយ​ដ៏​ទាប បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ឆ្នាំ​មុន​ដែល​ស្ថិត​នៅ​ចន្លោះ ៨ ទៅ ៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

លោក​យល់​ឃើញ​ថា មាន​កត្តា​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​នេះ​ត្រូវ​ធ្លាក់​ចុះ ដូចជា​ការ​ផលិត​លើស​តម្រូវការ ម្រេច​ដែល​ផលិត​បាន​ខ្វះ​គុណភាព ឬ​មាន​ប្រើ​សារធាតុ​គីមី​ច្រើន​ហួស ជាដើម។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា សហគមន៍​របស់​លោក នឹង​ប្រឹងប្រែង​ផលិត​ម្រេច​ឲ្យ​បាន​តាម​ស្តង់ដារ តែ​អ្វី​ដែល​លោក​សំណូមពរ​នោះ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​បាន​កាន់​តែ​ច្រើន៖ «»


ឆ្លើយតប​រឿង​នេះ ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ខាន់ សំបាន បញ្ជាក់​ថា ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ធ្លាក់​ចុះ​តម្លៃ​កសិផល ហើយ​កំពុង​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ៖ «»

នៅ​ឆ្នាំ​២០១៧ នេះ ផ្ទៃដី​ដាំ​ដុះ​ម្រេច​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៦​ពាន់​ហិកតារ (.៦៧៨​ហិកតារ) ដែល​ផ្តល់​ផល​សរុប​ជាង ២​ម៉ឺន​តោន។ មិន​មាន​ការ​សិក្សា​ណា​មួយ​ដែល​បង្ហាញ​ពី​បរិមាណ​តម្រូវការ​ម្រេច​នៅ​កម្ពុជា នៅ​ឡើយ​ទេ។ ម្រេច​ដែល​កម្ពុជា ផលិត​បាន​ភាគច្រើន​បំផុត គឺ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។

អ្នក​ជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ទទួល​ស្គាល់​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ម្រេច​នេះ គឺ​ដោយសារ​និន្នាការ​ទីផ្សារ​អន្តរជាតិ ក៏ប៉ុន្តែ​លោក​ថា មូលហេតុ​សំខាន់​បំផុត​នោះ គឺ​ដោយសារ​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ទីផ្សារ​នាំ​ចេញ​ទៅ​វៀតណាម។

លោក​ថា វៀតណាម កាត់​បន្ថយ​ការ​ទិញ​ម្រេច​ពី​កម្ពុជា ដោយសារ​មូលហេតុ​ពីរ​យ៉ាង គឺ​វៀតណាម ខ្លួន​ឯង​ផលិត​បាន​ម្រេច​ច្រើន​ដល់​ទៅ​ជិត ២០​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ ហើយ​ទី​ពីរ គឺ​ដោយសារ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​អ្នក​ជំនាញ​រក​ឃើញ​ថា ម្រេច​វៀតណាម មាន​កម្រិត​សារធាតុ​គីមី​ខ្ពស់។

ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ចំពោះ​ផលិតកម្ម​ម្រេច បណ្ឌិត យ៉ង សាំងកុមារ ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​នេះ​ទាំង​ការ​ផ្តល់​បច្ចេកទេស និង​ការ​ស្វែងរក​ទីផ្សារ​ជូន​កសិករ៖ «»

បណ្ឌិត យ៉ង សាំងកុមារ យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំងក្លា​ចំពោះ​ឧស្សាហកម្ម​ម្រេច ពីព្រោះ​កម្ពុជា មាន​សក្ដានុពល​ចំពោះ​ការ​ដាំដុះ​ម្រេច ហើយ​មាន​កសិករ​រាប់​ពាន់​នាក់​រួច​ទៅ​ហើយ​ដែល​បាន​វិនិយោគ​ធនធាន​របស់​ខ្លួន​ដាំដុះ​ម្រេច។

សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ដោយសារ​ម្រេច​ជា​គ្រឿងទេស​ដ៏​ចាំបាច់ និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក ដែល​អាច​រក​ប្រាក់​ចំណូល​ជាច្រើន​ចូល​ជាតិ។ ជា​ឧទាហរណ៍ គ្រាន់​តែ​ម្រេច​មួយ​មុខ វៀតណាម អាច​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នៅ​ឆ្នាំ​២០១៥ វៀតណាម រក​ចំណូល​បាន​ជាង ១.២០០​លាន​ដុល្លារ​អាមេរិក (,២៩​ពាន់​លាន​ដុល្លារ) ហើយ​នៅ​ឆ្នាំ​២០១៦ វៀតណាម រក​ចំណូល​បាន​ជាង ១.៤០០​លាន​ដុល្លារ (,៤២​ពាន់​លាន​ដុល្លារ) ពី​ការ​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ។

ងាក​មក​កម្ពុជា វិញ បើ​កម្ពុជា អាច​មាន​លទ្ធភាព​នាំ​ម្រេច​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម យ៉ាង​ហោច​ណាស់​ក៏​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែរ​ពី​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ។ នេះ​បើ​គិត​តាម​បរិមាណ​ម្រេច​ដែល​កម្ពុជា ផលិត​បាន រួម​នឹង​តម្លៃ​ម្រេច​ស្តង់ដារ​លើ​ទីផ្សារ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​នឹង​ពិនិត្យ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ

$
0
0

អគ្គលេខាធិការ​រដ្ឋសភា នឹង​បញ្ជូន​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឲ្យ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​មើល​នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ពិនិត្យ​មើល​រួច​រាល់ និង​បញ្ជូន​មក​កាន់​រដ្ឋសភា។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ថា ក្រុម​អ្នក​ច្បាប់​ដែល​មាន​ទាំង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ផង​នោះ នឹង​បញ្ជូន​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឲ្យ​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​នេះ«អ្នក​ច្បាប់​ហ្នឹង​វា​មាន​រួម​ទាំង​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​ហ្នឹង​ផង អ្នក​ច្បាប់​របស់​គណបក្ស​ប្រជាជន​ហ្នឹង ចឹង​គេ​កំពុង​ធ្វើ ហើយ​នឹង​បញ្ជូន​មក​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង។ ដល់​ប្រជុំ​មក យើង​នឹង​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​សេចក្តី​ស្នើ​ច្បាប់​ហ្នឹង។ ការងារ​នយោបាយ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បើ​កាលណា​លោក​យល់​ថា​គួរ​តែ​មាន​ច្បាប់​អី​ចាំបាច់​ដើម្បី​បម្រើ​ជាតិ ជា​រឿង​ធម្មតា ជា​រឿង​ត្រឹមត្រូវ ជា​រឿង​ប្រជាធិបតេយ្យ»

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ គឺ​ធ្វើ​ឡើង​ទាំង​តក់ក្រហល់ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រុម​តំណាងរាស្ត្រ​របស់​លោក​ទាំងអស់ នាំ​គ្នា​ពិនិត្យ​មើល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​កំណត់​កុំ​ឲ្យ​ទណ្ឌិត​អាច​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត។ ថ្វីត្បិតតែ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា មិន​ចំ​ឈ្មោះ​ជា​ទណ្ឌិត​រូប​ណា​ក្ដី ក៏ប៉ុន្តែ​គេ​គ្រប់​គ្នា​ដឹង​ថា ការ​ស្នើ​កែ​ច្បាប់ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំដៅ​ទៅ​រក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​ស្ទើរ​រាប់​មិន​អស់​នៅ​ក្នុង​តុលាការ​ខ្មែរ។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ បាន​ធ្វើ​វិសោធនកម្ម​ម្ដង​រួច​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ កាលនោះ សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​កែប្រែ​ច្បាប់​នេះ និង​នាំ​គ្នា​ប្រជុំ​អនុម័ត​ទាំង​ប្រញាប់ប្រញាល់ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​កែប្រែ​ច្បាប់​នេះ​កុំ​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន អនុប្រធាន ឬ​សមាជិក​គណៈកម្មការ​របស់​គណបក្ស​នយោបាយ ដែល​កាល​ពី​ធ្វើ​វិសោធនកម្ម​លើក​ទី​១ នោះ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កា​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស​ដែរ។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ម្ដង​ជា​ពីរ​ដង​នេះ រង​ការ​រិះគន់​ថា ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ ឬ​ដើម្បី​បំបិទ​សិទ្ធិ​អ្នក​នយោបាយ។ យ៉ាង​ណា​ក៏ដោយ លោក ឡេង ប៉េងឡុង ពន្យល់​ហេតុផល​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នក​ដែល​ឈ្នះ​ឆ្នោត​មាន​សិទ្ធិ​ធ្វើ​អ្វី​តាម​ចិត្ត​នឹក​ឃើញ​បាន ដើម្បី​ជា​ភាព​ចាំបាច់​របស់​សង្គម ហើយ​អ្នក​ដែល​មិន​ពេញ​ចិត្ត ចាំ​ពេល​ឈ្នះ​ឆ្នោត​មាន​សិទ្ធិ​លុប​ចោល​វិញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​សាកសួរ​មនុស្ស​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ

$
0
0

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ឬទ្ធី នៅ​ថ្ងៃ​ទី៣ កក្កដា នេះ សាកសួរ​មនុស្ស​ពីរ​នាក់​ដែល​ជាប់​ព័ន្ធ​នឹង​ក្រុម​រណសិរ្ស​រំដោះជាតិ​​ខ្មែរ ដែល​រង​ការ​ចោទ​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជំនួយការ​ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អន្តរ​សាសន៍ លោក ឌឹមលីម សុភាវត្តី ឲ្យ​អាស៊ីសេរី​ដឹង​ក្រោយ​ពី​លោក និង​ប្រធាន​របស់​លោក​គឺ លោក ឃុន សាវៈខែត ចេញ​ពី​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ កក្កដា ថា នេះ​ជា​ការ​សាកសួរ​លើក​ទី២ ក្រោយ​ពី​ពួក​លោក​ត្រូវ​បាន​ចាប់​ខ្លួន តែ​ត្រូវ​បាន​ដោះលែង​វិញ រី​ឯ​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ម្នាក់​គឺ​លោក ធុយ វី នៅ​ជាប់​ឃុំ​នៅ​ឡើយ​មក​ទល់​ពេល​នេះ​ពី​បទ​ញុះញង់​​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​ចាប់​ខ្លួន​នេះ នៅ​ពេល​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ខែ​ឧសភា។

លោក ឌឹមលីម សុភាវត្តី អះអាង​ថា ការ​សាកសួរ​នេះ​ផ្ដោត​សំខាន់​ពី​មូលហេតុ​ដែល​អង្គការ​របស់​លោក​បាន​ដឹកនាំ​ធ្វើ​សន្និសីទ​កាសែត ហើយ​មាន​ការ​ចូលរួម​របស់​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នៅ​ពេល​នោះ។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​មិន​ដឹង​ថា តុលាការ​នឹង​ចាត់​វិធានការ​បែប​ណា​ទៀត​ចំពោះ​​ពួកគាត់ តែក្រោយពី​សាកសួរ​ចប់​នៅ​ថ្ងៃ​ទី​៣ កក្កដានេះ តុលាការ​អនុញ្ញាត​ឲ្យ​ពួក​លោក​ទាំង​ពីរ​ត្រឡប់​មក​ផ្ទះ​វិញ

បច្ចុប្បន្ន​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រមាណ​១០​នាក់​មក​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​រៀន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ

$
0
0

លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ អ៊ិត សំហេង ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​កម្ពុជា ជ្រើសរើស​មុខ​ជំនាញ​សិក្សា​បច្ចេកទេស​វិជ្ជាជីវៈ ឬ​ធីវែត (TVET) ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​តម្រូវ​ទីផ្សារ​ការងារ ហើយ​អាច​ជួយ​យុវជន​ងាយស្រួល​រក​ការងារ​ធ្វើ។ ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ នេះ នៅ​ស្រប​ពេល​ពលករ​ខ្មែរ​គ្មាន​ឯកសារ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ភាគច្រើន​ជា​យុវជន បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​ក្នុង​មួយ​ថ្ងៃៗ​រាប់​រយ​នាក់។

លោក អ៊ិត សំហេង អះអាង​ថា បច្ចុប្បន្ន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដូចជា​ជំនាញ​អគ្គិសនី ជួសជុល​រថយន្ត ជួសជុល​ម៉ាស៊ីន​ត្រជាក់ អេឡិចត្រូនិក បង្សារ សំណង់ ក្រឡឹង មេកានិច កាន់​តែ​មាន​សារសំខាន់​ឡើងៗ​ដែល​យុវជន​ចាំបាច់​ត្រូវ​ចាប់​យក​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នេះ៖ «ពីព្រោះ​អី​ថា សំណូមពរ​ទីផ្សារ គឺ​ត្រូវការ​ពលកម្ម​ប្រកប​ដោយ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ទាំង​ទីផ្សារ​ក្នុង​ប្រទេស និង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​យើង​ដែរ»

លោក​ថា ខណៈ​វិស័យ​ឧស្សាហកម្ម​កម្ពុជា កំពុង​លូតលាស់ កម្លាំង​ពលកម្ម​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ជា​ធនធាន​ចាំបាច់ ដើម្បី​ជួយ​ទាក់ទាញ​វិនិយោគិន និង​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​ស្រប​តាម​ផែនការ​កំណត់៖ «ឥឡូវ​នេះ អ្នក​វិនិយោគ​ពេល​ដែល​មក​សិក្សា​ដាក់​ទុនវិនិយោគ​នៅ​ប្រទេស​យើង ក្រៅ​ពី​បរិយាកាស​វិនិយោគ ក្រៅ​ពី​សន្តិភាព ស្ថិរភាព ដែល​ជា​កត្តា​ចម្បង បញ្ហា​សំខាន់​គឺ​ធនធាន​មនុស្ស។ តើ​យើង​អាច​មានធនធាន​មនុស្ស​ដើម្បី​អាច​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការ​វិនិយោគផ្នែក​ឧស្សាហកម្មរបស់​គេដែរ​ឬ​ទេ

កាល​ពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ផែនការ​ដើម្បី​ជំរុញ​ការ​វិនិយោគ​វិស័យ​ឧស្សាហកម្ម។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ រដ្ឋាភិបាល​ក៏​បាន​អនុម័ត​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ។

លោក អ៊ិត សំហេង ឲ្យ​ដឹង​ថា ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន ៥​ម៉ឺន​នាក់ ហើយ​លោក​ថា ចំនួន​នេះ​នៅ​មិន​ទាន់​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់​ចំនួន​បាន​ទេ៖ «ឲ្យ​តែ​រៀន​ចប់ ដឹង​តែ​មាន​ឱកាស (គេ​មក​ចាំ​ទទួល​យកទៅ​ធ្វើ​ការងារ)»

លោក​រដ្ឋមន្ត្រី​អះអាង​ថា ការ​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ សិស្ស​និស្សិត ក៏​អាច​មាន​ឱកាស​បន្ត​ការ​សិក្សា​កម្រិត​ថ្នាក់​ឧត្តម​បាន​ដែរ ព្រម​ទាំង​អាច​បើក​អាជីវកម្ម​បាន​ដោយ​ខ្លួន​ឯង ដែល​អាច​ជួយ​បង្កើត​ការងារ​សម្រាប់​អ្នក​ផ្សេង​ទៀត។

ចំពោះ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​វិញ លោក​បណ្ឌិត មាស នី យល់​ថា ការ​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពេញលេញ​ធ្វើ​ការងារ ជា​ចំណុច​ដែល​មិន​គួរ​មើល​រំលង។ ហើយ​លោក​ថា ការ​ដោះស្រាយ​បញ្ហា​ការងារ​នេះ ក្រសួង​ពាក់ព័ន្ធ​គួរ​សហការ​គ្នា​ធ្វើ​លើ​រឿង​នេះ៖ «រឿង​បញ្ហា​ទីផ្សារ​ការងារ​នេះ មិន​មែន​ក្រសួង​ការងារ អាច​ដោះស្រាយ​តែ​ឯងបាន​ទេក្រសួង​ដទៃ​ទៀត​ក៏​ជាប់​ពាក់ព័ន្ធ​ហ្នឹង​ដែរ។ យើង​មើល​ក្រសួង​អប់រំ មាន​តួនាទី​ជា​អ្នក​ផលិត​ធនធាន​មនុស្សដូច្នេះ​ប្រសិន​បើ​ក្រសួង​អប់រំ ផលិត​ធនធាន​មនុស្ស​មិន​ត្រូវ ដូចជា​កន្លង​មក​យើង​ឃើញ​ថា ៧៣​ភាគរយ​នៃកម្លាំង​យុវជន​ដែល​រៀន​ចប់​ហើយ ចេញ​មក​ធ្វើ​ការ​ខុស​ជំនាញ»

សម្រាប់​កញ្ញា មី បុរី និស្សិត​ឆ្នាំ​ទី​១ យល់​ឃើញ​ថា ឱកាស​ការងារ​នៅ​កម្ពុជា មាន​ច្រើន​រង់ចាំ​យុវជន។ កញ្ញា​សង្កត់​ធ្ងន់​លើ​យុវជន​ដែល​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់៖ «ខ្ញុំ​គិត​ថា​និស្សិត​ភាគច្រើន​ដែល​ឥត​មាន​ការងារ​ធ្វើ គឺ​ដោយសារ​តែ​គាត់​មាន​ជំនាញ​មិន​ច្បាស់លាស់។ គាត់​រៀន​ជួនកាល​គាត់​បណ្តែតបណ្តោយ​តាម​ពេលវេលា។ បើ​យើង​ប្រាកដ​ខ្លួន​ឯង ថា​យើង​ប្រឹង​រៀន ខ្ញុំ​ជឿជាក់​ថា​ការងារ​មាន​ច្រើន ឲ្យ​តែ​ច្បាស់​ខ្លួន​ឯង»

ទាក់ទង​នឹង​បញ្ហា​ការងារ​នេះ ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​ប្រមាណ ៥០​ភាគរយ​នៃ​ពលរដ្ឋ​ស្ថិត​ក្នុង​វ័យ​ធ្វើ​ការ។ នេះ​បើ​តាម​ការ​សង្កេត​របស់​លោក​បណ្ឌិត មាស នី។ លោក​ថា កសិករ​ខ្លះ​កំពុង​បង្ខំ​ចិត្ត​ទម្លាក់​ចោល​មុខ​របរ​ត​ត្រកូល​នេះ បន្ទាប់​ពី​ផលិត​បាន​ផល​មិន​ស្រប​ស្តង់ដារ​ទីផ្សារ ហើយ​គ្មាន​ទីផ្សារ​លក់។ អ្នក​ខ្លះ​ចំណាក​ស្រុក​ទៅ​ទីក្រុង ឬ​ទៅ​បរទេស​ធ្វើ​ជា​កម្មករ​នៅ​តាម​រោងចក្រ​កាត់ដេរ ខ្លះ​ធ្វើ​ជា​កម្មករ​សំណង់ និង​ខ្លះ​ទៀត​ធ្វើ​ជា​កម្មករ​កសិកម្ម។

ថ្មីៗ​នេះ អាជ្ញាធរ​ថៃ បាន​អនុវត្ត​ច្បាប់​ស្ដីពី​ពលករ​ខុស​ច្បាប់។ ពលករ​កម្ពុជា រាប់​ពាន់​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៦ កក្កដា ខាង​មុខ ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​ថៃ ក្នុង​ការ​ជួយ​ពលករ​កម្ពុជា៖ «ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ពី​នេះ​ទៅ​ដែរ សូម​កុំ​ឲ្យ​បង​ប្អូន​យើង​កុំ​ព្រួយ​បារម្ភ។ រដ្ឋាភិបាល​យើង ស្ថានទូត​យើង​នៅ​ប្រទេស​ថៃ កំពុង​តែគិតគូរ​ដោះស្រាយបញ្ហា​ជូនបង​ប្អូនយើង»

ទោះ​ជា​យ៉ាង​ណា លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ពី​ផែនការ​លម្អិត ដើម្បី​ជួយ​ដល់​ពលករ​កម្ពុជា ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​មក​វិញ​នោះ​ទេ។

សព្វថ្ងៃ ពលករ​កម្ពុជា ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន​នាក់។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ អ៊ិត សំហេង។ បច្ចុប្បន្ន មនុស្ស​អាយុ​ក្រោម ៣៥​ឆ្នាំ​មាន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​កម្ពុជា សរុប​ជាង ១៥​លាន​នាក់។

របាយការណ៍​ឆ្នាំ​២០១៥ របស់​អង្គការ​យុវជន វ៉ាយ..ឌី.ភី (YRDP) និង​ក្រសួង​ការងារ បាន​បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជាជន​វ័យ​ចន្លោះ​ពី ១៥​ឆ្នាំ​ដល់ ៣០​ឆ្នាំ ចំនួន ២,៥​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្នងការ​ប៉ូលិស​ខេត្ត​សៀមរាប​ស្វែងរក​ព្រះសង្ឃ​ខ្មែរ​ក្រោម​និង​តា​អាចារ្យ​ដែល​បាត់​ខ្លួន

$
0
0

ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ចេញ​បញ្ជា ព្រម​ទាំង​បញ្ជូន​រូបថត​តាម​សារ​អេឡិចត្រូនិក​ទៅ​កម្លាំង​របស់​ខ្លួន​នៅ​គ្រប់​ស្រុក និង​ឃុំ​ទាំងអស់​ទូទាំង​ខេត្ត​សៀមរាប ឲ្យ​ជួយ​សម្គាល់​ភិនភាគ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់​ដែល​កំពុង​តែ​បាត់​ខ្លួន។

ការ​ចេញ​បញ្ជា​ឲ្យ​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​តា​អាចារ្យ​ម្នាក់​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពី​មហាជន​ជាច្រើន ដែល​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​អាច​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ហើយ​ធ្វើ​ទារុណកម្ម និង​យក​ទៅ​ឃុំ​ខ្លួន។

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បដិសេធ​ថា កម្លាំង​ប៉ូលិស​មិន​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់ វាយ​ធ្វើ​ទារុណកម្ម ហើយ​កំពុង​បាត់​ខ្លួន​មិន​ដឹង​នៅ​ទីណា​នោះ​ទេ។

អធិការ​រង​នគរបាល​ក្រុង​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក​វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កក្កដា ថា កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា គឺ​ប្រជា​ការពារ​នៅ​សង្កាត់​ស្រងែ បាន​ជួប​ព្រះសង្ឃ​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់​ដើរ​កាត់​ភូមិ​នៅ​ពេល​យប់។ ក្រុម​ប្រជា​ការពារ​ក៏​បាន​សួរ​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ​ថា​ទៅ​ណា​មក​ណា? ពេល​នោះ​ដោយសារ​តែ​ព្រះសង្ឃ និង​តា​អាចារ្យ​មិន​ដឹង​និយាយ​ភាសា​អ្វី​ស្ដាប់​គ្នា​មិន​បាន ក៏​នាំ​មក​ប្រគល់​ឲ្យ​ប៉ូលិស។ នៅ​ឯ​ប៉ុស្តិ៍​ស្រងែ ប៉ូលិស​បាន​សាកសួរ​ព្រះសង្ឃ​អង្គ​នោះ​ដោយ​ស្គាល់​ព្រះនាម មាស វិចិត្រ មាន​កំណើត​នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម ព្រម​ទាំង​តា​អាចារ្យ​ឈ្មោះ ប្រាក់ នី។ ប៉ូលិស​បាន​ឆែក​ថង់​យាម​ពិនិត្យ​ឃើញ​មាន​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​ជំនឿ​អរូបិយ​ជាច្រើន ដូចជា​ខ្នាយ​តាន់ ចែកាច់ អង្កាំ​ធម៌ ព្រម​ទាំង​កូន​កាំបិត​ស្នៀត​មួយ​ផង។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​យល់​ថា​ព្រះសង្ឃ និង​តា​អាចារ្យ​ម្នាក់​នោះ​ពុំ​មាន​កំហុស ហើយ​ក៏​សួរ​ពី​ដំណើរ​បម្រុង​ទៅ​ណា?

លោក​អធិការ​រង​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា​ព្រះសង្ឃ និង​តា​អាចារ្យ​មាន​បំណង​ទៅ​រក​ធម៌​នៅ​ភ្នំ​គូលែន ប៉ូលិស​ក៏​ចាត់​ប្រជា​ការពារ​ជិះ​ម៉ូតូ ៣​គ្រឿង​ឌុប​ព្រះសង្ឃ និង​តា​អាចារ្យ​មក​ក្រុង​សៀមរាប បំណង​យក​ទៅ​ដាក់​ឲ្យ​ជិះ​ឡាន​ក្រុង។ នៅ​វេលា​ម៉ោង​ជាង ១១​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា នោះ នៅ​ពេល​ដែល​ប្រជា​ការពារ​ដឹក​មក​ដល់​ជិត​ផ្ទះ​អង្គការ​មេត្តា​ករុណា ក៏​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ នាំ​គ្នា​ចុះ​ពី​លើ​ម៉ូតូ រត់​គេច​ខ្លួន ហើយ​ចោល​សម្ភារៈ​មួយ​ចំនួន។

លោក​អធិការ​រង​ក្រុង​សៀមរាប ឲ្យ​ដឹង​ថា លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ គេ​បាន​ឃើញ​មនុស្ស ២​នាក់​គ្មាន​ពាក់​អាវ ស្លៀក​ការុង នាំ​គ្នា​ដើរ​ជិត​វត្ត​កេសរារាម កណ្ដាល​ទីក្រុង​សៀមរាប ហើយ​ពេល​នោះ​កម្លាំង​ប៉ូលិស​សណ្ដាប់ធ្នាប់​ក្រុង​មួយ​ផ្នែក​ទៀត ក៏​ទៅ​សាកសួរ ព្រម​ទាំង​នាំ​ចូល​ទៅ​ក្នុង​វត្ត​កេសរារាម ដោយ​ក្មេង​វត្ត​បាន​ឲ្យ​ខោ​ខ្លី​ពណ៌​ទឹកប៊ិច​ម្នាក់​មួយ​ស្លៀក។ ប៉ូលិស​មិន​បាន​ចាប់​អារម្មណ៍​ថា​អ្នក​ស្លៀក​ការុង​ទាំង​ពីរ​នាក់ គឺ​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​អាចារ្យ​ដែល​រត់​គេច​ខ្លួន​កាល​ពី​យប់​នោះ​ទេ គឺ​ស្មាន​ថា​ជា​មនុស្ស​វិកលចរិត ហើយ​ក៏​ឲ្យ​កម្លាំង​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត​ទេពប្រណម្យ នៃ​តំបន់​អង្គរធំ ដើម្បី​ឲ្យ​ព្រះសង្ឃ​ទីនោះ​ជួយ​ផ្ដល់​បាយ​ទឹក។

លោក នួន ស័ក្តិចំរើនរិទ្ធ បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​ពី​មហាជន​តាម​បណ្ដាញ​សង្គម ដែល​ថា​ប៉ូលិស​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់ វាយ​ធ្វើ​ទារុណកម្ម​នោះ ជា​រឿង​មិន​ពិត​ទេ៖ «មាន​តែ​ជម្រើស​ហ្នឹង​ទេ ដែល​អាច​ជួយ​ពួក​គាត់​ទាំង​ពីរ​ហ្នឹង​បាន ក្រែង​គាត់​ដាច់​បាយ​ដាច់​អី ពីព្រោះ​វត្ត​គឺ​ជា​កន្លែង​អ្នក​ចិត្ត​ធម៌ អាច​ជួយ​អ្នក​ទាំងនោះ​បាន»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ក្រុម​គ្រួសារ​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាន​ទៅ​ពឹងពាក់​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​សៀមរាប ឲ្យ​ជួយ​តាម​រក​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ និង​តា​អាចារ្យ​ដែល​កំពុង​បាត់​ខ្លួន​នោះ ដោយ​ពួក​គេ​បង្ហាញ​រូបថត​ព្រះសង្ឃ​គ្មាន​ស្បង់​ចីវរ ហើយ​ដេក​ឱប​គ្នា​ជាមួយ​នឹង​តា​អាចារ្យ​ទំនង​ជា​ត្រូវ​នរណា​ម្នាក់​វាយ​ធ្វើ​បាប។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ បុគ្គលិក​អាជ្ញាធរ​អប្សរា និង​ប៉ូលិស​យាម​ការពារ​ប្រាសាទ​ជាច្រើន​នៅ​តំបន់​អង្គរធំ អះអាង​ថា គេ​បាន​ឃើញ​បុរស​ពីរ​នាក់ ម្នាក់​ក្មេង និង​ម្នាក់​ទៀត​ចាស់ ស្លៀក​ខោ​ខ្លី​ពណ៌​ទឹកប៊ិច ត្រូវ​ប៉ូលិស​ដឹក​យក​មក​ដាក់​នៅ​វត្ត​ទេពប្រណម្យ មែន។ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បុរស​ចំណាស់​នោះ​បន្ទាប់​ពី​ស្នាក់នៅ​ក្នុង​វត្ត​បាន​ប្រហែល​ជា ២​ម៉ោង ក៏​សុំ​លុយ​គេ​បាន​ប្រហែល ១​ម៉ឺន​រៀល ហើយ​ជិះ​ម៉ូតូ​ឌុប​ចោល​បុរស​ក្មេង​នោះ​ទៅ។ ចំណែក​បុរស​ក្មេង គឺ​គេ​មិន​ស្គាល់​ថា​ព្រះសង្ឃ​ទេ ហាក់​មាន​ស្មារតី​ខុស​ធម្មតា ដោយ​ចេះ​តែ​ឈរ​សូត្រ​ធម៌ និង​រត់​ចុះ​រត់​ឡើង​នៅ​លើ​ថ្ម​ប្រាសាទ​ដែល​បាក់បែក។ អ្នក​ភូមិ​បាន​ចង្អុល​ប្រាប់​ថា មាន​អាវ​មួយ​ដែល​បុរស​ក្មេង​នោះ​ដោះ​ចោល​នៅ​លើ​ថ្ម​ប្រាសាទ​នៅ​ឡើយ។

មេ​ប៉ុស្តិ៍​នគរបាល​ការពារ​បេតិកភណ្ឌ​នៅ​ប្រាសាទ​ភិមានអាកាស លោក លៃ លឿប ឲ្យ​ដឹង​ថា លោក​បាន​ឃើញ​បុរស​ក្មេង​ម្នាក់​នោះ​នៅ​ក្នុង​វត្ត​ទេពប្រណម្យ ជាច្រើន​ម៉ោង ដោយ​លោក​ទៅ​សាកសួរ​ទើប​ដឹង​ថា​គាត់​មាន​ស្មារតី​ខុស​ប្រក្រតី៖ «សតិ​ដូចជា​បែកៗ​អារម្មណ៍ ពេល​ឃើញ​ខ្ញុំ ក៏​ស្រែក​ហៅ​ម៉ែ​ឪ ហើយ​រត់​ទៅ​ពួន។ ពេល​ហៅ​ចេញ​មក​ភ័យ ស្រែក​ថា​កុំ​វាយៗ»

លោក​មេ​ប៉ុស្តិ៍​នគរបាល​ការពារ​បេតិកភណ្ឌ​ដដែល​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​១៩ ខែ​មិថុនា បុរស​ម្នាក់​នោះ​បាន​ដើរ​ចេញ​ពី​វត្ត​ទេពប្រណម្យ ដោយ​រូប​លោក​បាន​ជូន​ដំណើរ​ទៅ​ដល់​ប្រាសាទ​បាយ័ន ក៏​មាន​ប៉ុស្តិ៍​មួយ​ទៀត​ទទួល​បន្ត ហើយ​ទៅ​ដល់​មុខ​អង្គរវត្ត ក៏​ឮ​ថា​ប៉ុស្តិ៍​ប៉ូលិស​ការពារ​ប្រាសាទ​មួយ​ទៀត​ជូន​ទៅ​ដល់​ភូមិ​គោកដូង សង្កាត់​ទឹកវិល ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ដឹង​ដំណឹង​នៅ​ទីណា​ទេ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ លោក សួស ណារិន ជឿ​ថា ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ដែល​កំពុង​បាត់​ខ្លួន ប្រហែល​ជា​មាន​សតិ​ខុស​ប្រក្រតី​មែន ដោយសារ​តែ​បែក​ធម៌ ប៉ុន្តែ​លោក​នៅ​តែ​យល់​ថា កម្លាំង​ប៉ូលិស​នៅ​តែ​មាន​កំហុស ដោយសារ​តែ​ឃើញ​មនុស្ស​មាន​សតិ​ខុស​ប្រក្រតី​ហើយ មិន​កាក់​ទុក​រក​សាច់ញាតិ បែរ​ជា​ដឹក​យក​ទៅ​ដាក់​វត្ត​ដោយ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​នោះ។

ប៉ុន្តែ​ឪពុក​របស់​ព្រះសង្ឃ និង​គ្រូ​ក្លឹប​ល្បុក្កតោ​នៅ​សង្កាត់​ក្របីរៀល ធ្លាប់​អះអាង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ថា ពេល​គាត់​ជួប​ព្រះសង្ឃ​នៅ​មុន​ថ្ងៃ​បាត់​ខ្លួន គឺ​ព្រះសង្ឃ​មាន​សតិ​ធម្មតា ដោយ​គ្រាន់​តែ​ព្រះសង្ឃ​ប្រាប់​ថា លោក​មាន​បំណង​ទៅ​ភ្នំ​គូលែន ដើម្បី​ធ្វើ​ជា​លោក​ធុតង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live