Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ស្នើ​តុលាការ​កំពូល​ពន្យារពេល​រក​មេធាវី

$
0
0

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ដែល​និយាយ​មិន​សំចៃ​មាត់​រឿង​ព្រំដែន​កម្ពុជា-​វៀតណាម ស្នើ​សុំ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ផ្ដល់​ពេល​អោយ​លោក​ចំនួន ៣​ខែ ដើម្បី​រក​មេធាវី​ការពារ​ក្ដី​លើ​បណ្ដឹង​សាទុក្ខ​ប្រឆាំង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​មេធាវី​ដែល​ធ្លាប់​ការពារ​ឲ្យ​លោក អ៊ុំ សំអាន បញ្ជាក់​ថា នឹង​ចូល​ការពារ​ក្ដី​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​វិញ ក្រោយ​ពេល​មាន​សំណើ​ពី​លោក អ៊ុំ សំអាន។

បន្ទាប់​ពី​ធ្វើ​លិខិត​សរសេរ​ផ្ទាល់ដៃ និង​ផ្ដិត​មេដៃ​ក្នុង​បន្ទប់​សវនាការ​រួច​មក តុលាការ​យល់ព្រម​តាម​សំណើ​របស់​លោក អ៊ុំ សំអាន ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ តប​វិញ​ថា បើ​ក្នុង​រយៈពេល ៣​ខែ លោក អ៊ុំ សំអាន មិន​អាច​រក​មេធាវី​បាន​ទេ នោះ​តុលាការ​នឹង​ស្នើ​ទៅ​គណៈ​មេធាវី​ដើម្បី​ចាត់​តាំង​មេធាវី​ឲ្យ។

កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០១៦ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន សម្រេច​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​លើក​ដំបូង​នៅ​តុលាការ​ក្រុង​ភ្នំពេញ លើ​សំណុំរឿង​កូនក្ដី​របស់​ខ្លួន​ទាក់ទង​នឹង​ការ​បង្ហោះ​ផែនទី និង​ការ​បញ្ចេញ​ទស្សនៈ​លើ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ដើរ​ចេញ​ពី​បន្ទប់​កាត់ក្ដី​នៅ​ពេល​នោះ​ដែល​នាំ​ឲ្យ លោក អ៊ុំ សំអាន មិន​មាន​មេធាវី​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ត្រង់​ថា ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ហេង សុខណា មិន​ទទួល​យក​សំណើ​របស់​ក្រុម​មេធាវី មក​ពិចារណា និង​ចាត់ការ​តាម​នីតិវិធី​នោះ​ទេ។ សំណើ​ទាំង​នោះ មាន​ការ​ស្នើ​សុំ​ឲ្យ​មាន​អ្នក​ជំនាញ​ទាក់ទង​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​បំភ្លឺ​ថា តើ​ការ​បញ្ចេញ​ទស្សនៈ និង​ការ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ករណី​លោក អ៊ុំ សំអាន អាច​ចាត់​ជា​សកម្មភាព​ញុះញង់ ឬ​ទេ ហើយ​នឹង​សំណើ​មួយ​ទៀត​ស្នើ​ឲ្យ​ពិនិត្យ​មាត្រា ៨០ ត្រង់​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ ខណៈ​លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ទាំង​មាន​អភ័យ​ឯកសិទ្ធិ។ ប៉ុន្តែ​ការ​លើក​ឡើង​ទាំង​នេះ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ លោក ហេង សុខណា ច្រាន​ចោល ដោយ​សំអាង​ថា គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់។

ក្រុម​មេធាវី​ដែល​បាន​ការពារ​ក្ដី លោក អ៊ុំ សំអាន នៅ​ដំណាក់កាល​តុលាការ​ក្រុង​ភ្នំពេញ មាន​លោក ជូង ជូងី លោក ហែម សុជាតិ និង​លោក សំ សុគង់។ លោក ហែម សុជាតិ ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​បី​នាក់ មើល​ឃើញ​ថា ដំណើរការ​កាត់​ក្ដី​ករណី​លោក អ៊ុំ សំអាន នៅ​តុលាការ​ក្រុង​ភ្នំពេញ នោះ មិន​អាច​ផ្ដល់​យុត្តិធម៌​ដែល​អាច​ទទួល​យក​បាន​សម្រាប់​កូន​ក្ដី​របស់​លោក។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​មេធាវី​ដើរ​ចេញ​ពី​សវនាការ។ ទោះបីជា​យ៉ាង​ណា លោក ហែម សុជាតិ បញ្ជាក់​ថា ក្រុម​មេធាវី​នឹង​បន្ត​ការពារ​នៅ​តុលាការ​កំពូល តាម​ការ​សំណើ​របស់​លោក អ៊ុំ សំអាន៖ «ករណី​ឯកឧត្ដម អ៊ុំ សំអាន ដោយ​កន្លង​មក គាត់​មិន​បាន​ផ្ដល់​សំណើ​ដល់​មេធាវី​យើង ថា​ស្នើ​សុំ​បន្ត​ទៀត ហើយ​ក៏​បាន​ឲ្យ​គាត់​ពិចារណា​សិន អ៊ីចឹង​បាន​ជា​រឿង​ហ្នឹង​វា​អត់​មាន​មេធាវី។ ក៏ប៉ុន្តែ​ពួក​យើង​នៅ​តែ​បន្ត​ទទួល​នឹង​ការពារ​គាត់ ពីព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ គ្មាន​មេធាវី​ដទៃ​ណា​គេ​ហ៊ាន​ការពារ​រឿង​គាត់​ក្រៅ​ពី​មេធាវី​យើង​ខ្ញុំ​ប៉ុន្មាន​ហ្នឹង​ទេ?»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​សំណុំរឿង​ផែនទី និង​ព្រំដែន​កម្ពុជា-​វៀតណាម ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នៃ​ក្រមព្រហ្មទណ្ឌ។

ជុំវិញ​រឿង​ព្រំដែន​នេះ សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត គឺ​លោក ហុង សុខហួរ ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស ទាក់ទង​នឹង​ការ​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​លោក​ដក​ស្រង់​សន្ធិសញ្ញា​នោះ​ចេញ​ពី​អ៊ីនធឺណិត ហើយ​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ។

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ដែល​ជា​រឿង​រសើប​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​គំរាម​ចំពោះ​អ្នកណា​ដែល​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ជាមួយ​ភាគី​វៀតណាម រដ្ឋាភិបាល​នឹង​ចាប់​ខ្លួន​អ្នក​នោះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាង​ពលរដ្ឋ​នៅ​សហគមន៍​អូរខ្សាច់​ខេត្ត​ព្រះសីហនុ​បន្ត​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ដី

$
0
0

តំណាង​សហគមន៍ ៣២​គ្រួសារ មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ការ​ចេញ​លិខិត​ជួយ​អន្តរាគមន៍​ដែល​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បញ្ជូន​មក​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ ​បន្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ មិន​ឃើញ​មន្ត្រី​ចុះ​ដល់​ទី​តាំង​ដី​ទំនាស់​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជួយ​ចាត់​មន្ត្រី​ឯករាជ្យ​​ចុះ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ចប់​ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ ៣២​គ្រួសារ លោកស្រី ឡុច ទូច ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា លិខិត​អន្តរាគមន៍​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​តម្រូវ​ឲ្យ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​សម្របសម្រួល​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង ៣២​គ្រួសារ មិន​ទាន់​មាន​លទ្ធផល​ទេ។

​លោកស្រី​បន្ត​ថា នៅ​គ្រា​ទំនាស់​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​ផង ស្រាប់តែ​កាលពីដើម​សប្ដាហ៍​នេះ អនុប្រធាន​ភូមិ​៤ និង​មេឃុំ​អូរត្រេះ បាន​ចេញ​លិខិត​ជូន​បុគ្គល​មួយ​ចំនួន​ឲ្យ​មក​សង់​ផ្ទះ​នៅ​លើ​ដី​កំពុង​មាន​ទំនាស់​របស់​ពលរដ្ឋ​ទាំង ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ថែម​ទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជូន​ពលរដ្ឋ​ពួកគាត់​ទាំង ៣២​គ្រួសារ បញ្ចប់​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់​ផង៖ «ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ គាត់​សន្យា​ជាមួយ​ខ្ញុំ​ថា នឹង​ជួយ​ពន្លឿន​ដោះស្រាយ​ឲ្យ​ស្រប​តាម​លិខិត​អន្តរាគមន៍​របស់​សម្ដេច ហេង សំរិន ប្រធាន​រដ្ឋ​សភា​ពាក់ព័ន្ធ​ការ​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ ៣២​គ្រួសារ នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​នេះ។ គាត់​ថា នឹង​កោះ​អញ្ជើញ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើង​ទៅ​មើល​លើ​ដី​ទំនាស់​ជាក់ស្ដែង ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ដី​ទំនាស់​របស់​ពលរដ្ឋ​ទាំង ៣២​គ្រួសារ​ហ្នឹង»

​លោកស្រី ឡុច ទូច រៀបរាប់​ថា ពលរដ្ឋ​សហគមន៍​អូរខ្សាច់ ចំនួន ៣២​គ្រួសារ គឺ​មាន​វិវាទ​ជាមួយ​ឈ្មោះ ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​គេ​ប្រាប់​គាត់​ថា មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។ លោកស្រី ឡុច ទូច អះអាង​ថា ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៤ ស្នើ​សុំ​មោឃៈ និង​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​ភាគី​ទំនាស់​លោក ប៉ុន សារឿន ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​ដី​ពលរដ្ឋ​មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ។

តំណាង​រូប​នេះ​ចោទ​លោក ប៉ុន សារឿន ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខ្លះ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ មាន​ទីតាំងនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទាំង​ពលរដ្ឋ​បាន​មិន​ដឹង​ខ្លួន។ លោកស្រី​បន្ត​ថា ពលរដ្ឋ​សហគមន៍​អូរខ្សាច់​ទាំង ៣២​គ្រួសារ ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សាលាដំបូង​ខេត្ត​នេះ រហូត​ដល់​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​នេះ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​វិជ្ជមាន​ទេ​មក​ដល់​ពេល​នេះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី  ដែល​ធ្លាប់​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​ដី​ទំនាស់​ជាក់ស្ដែង នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ អ្នកស្រី​បាន​ទទូច​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​លទ្ធផល​វិជ្ជមាន​ទាំង​អស់​គ្នា។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ ក៏​ស្នើ​ដល់​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័នរដ្ឋ​នីមួយៗ ពិសេស​តុលាការ មុន​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​បុគ្គល ឬ​កាត់​ក្តី​​ទៅ​លើ​សំណុំរឿង​ដីធ្លី ត្រូវ​ចុះ​ស៊ើបអង្កេត​ដល់​ទីតាំង​កើត​មាន​ទំនាស់​ជាក់ស្ដែង​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន៖ «សំណុំ​រឿង​នេះ ទោះបី​មាន​ការ​យកចិត្តទុកដាក់​ពី​តុលាការ និង​អាជ្ញាធរ​ក្តី ក៏ប៉ុន្តែ​យើង​ពិនិត្យ​ឃើញ​ថា រាល់​ការ​យក​ចិត្តទុកដាក់​ទាំង​អស់​ហ្នឹង ទើប​បាន​ឈាន​ទៅ​កោះ​អញ្ជើញ​ខាង​ភាគី​ពលរដ្ឋ​រង​គ្រោះ ៣២​គ្រួសារ ដើម្បី​ទៅ​ជជែក​ចរចា​គ្នា​តែប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​ការ​មាន​វិធានការ​ទៅ​ភាគី​ទំនាស់​ម្ខាង​ទៀត គឺ​មិន​ទាន់​មាន​ទេ ជាពិសេស​ពេល​បច្ចុប្បន្ន​នេះ ក៏​ឃើញ​មាន​អ្នក​ឆ្លៀត​ឱកាស​ខ្លះ ប៉ុនប៉ង​ចូល​ទៅ​សង់ផ្ទះ​បន្ថែម​នៅ​លើ​ដី​ទំនាស់​នោះ​ថែម​ទៀត។ ទោះយ៉ាងណា យើង​ឃើញ​ថា ខាង​ភាគី​ពលរដ្ឋ​រង់​គ្រោះ​ហាក់​មាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ និង​មាន​សាក្សី​ជា​ច្រើន ដែល​ពួកគាត់​បាន​បង្ហាញ​ឲ្យ​អាជ្ញាធរ​ឃើញ​ថា ការ​កាន់​កាប់​ដី និង​អាស្រ័យ​ផល​នៅ​លើ​ដី​​នោះ ពិតជា​បាន​កាន់កាប់​ដី​នោះ​ជាក់ស្ដែង ប៉ុន្តែ​គ្រាន់តែ​គាត់​មិន​មាន​ឯកសារ​គតិយុត្តិ​ប៉ុណ្ណឹង​ឯង»

អ្នកស្រី សុធារី សង្ស័យ​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​ជាង ២០​សហគមន៍​នា​ខេត្ត​ព្រះសីហនុ អាច​ផ្ដើម​ពី​ការ​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ខ្លះ រហូតដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​រៀបចំ​ដែនដី និង​មន្ត្រី​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម ជា​ថ្នូរ​ទទួល​បាន​ផលប្រយោជន៍។

​ចំណែក​អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ញ៉ិល ភាព បាន​អះអាង​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​រ៉ាំរ៉ៃ​ជាង ២០​សហគមន៍​នា​មូលដ្ឋាន​នេះ​កន្លង​មក គឺ​ផ្ដើម​ចេញពី​ការ​ឃុបឃិត​ចែក​ផល​ប្រយោជន៍​គ្នា​រវាង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។ ក្នុង​នោះ​លោក ញ៉ិល ភាព ក៏​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​ថា មិន​ឯករាជ្យ ជាពិសេស​រាល់​ការ​កាត់​ក្ដី​ទៅ​លើ​សំណុំរឿង​ដីធ្លី ភាគ​ច្រើន​គឺ​មិន​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​កើត​មាន​ទំនាស់​ជាក់ស្ដែង​នោះ​ទេ៖ «គឺ​តុលាការ​មាន​ភាព​លំអៀង មិន​បាន​ចុះ​ស្រាវជ្រាវ​ទៅលើ​សំណុំរឿង​ដីធ្លី​ភាគ​ច្រើន​ដល់​ទី​តាំង​កើត​មាន​ទំនាស់​នោះ​ទេ។ តុលាការ​កាត់​ក្តី​តាម​ការ​នឹក​ឃើញ កាត់​ក្តី​តាម​តែ​ការ​បង្គាប់​បញ្ជា​របស់​អ្នក​មាន​អំណាច ដែល​អ្នក​មាន​អំណាច​ទាំង​នោះ​ប្រើ​ទឹក​លុយ រំលោភ​ដី​ប្រជាពលរដ្ឋ​រួច​ហើយ ហើយ​បែរ​ជា​ទៅ​ឈ្នះ​ក្ដី រី​ឯ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដីធ្លី​ពិត​ប្រាកដ​ជា​អ្នក​រស់​នៅ​លើ​ដី​ពិតប្រាកដ និង​រស់​អាស្រ័យផល​នៅ​លើ​ដី​​ជាក់ស្ដែង ប៉ុន្តែ​បែរ​ជា​ទៅ​រងគ្រោះ​បាត់បង់​ដីធ្លី និង​ឈាន​ដល់​ជាប់​គុក​ច្រវាក់​ថែម​ទៀត​ទៅ​វិញ»

លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ដាក់​លិខិត​ជូន​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ កិច្ច​អន្តរាគមន៍​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​តំណាង​ពលរដ្ឋ​ចំនួន ៣២​គ្រួសារ ឈ្មោះ ឡុច ទូច តាម​រយៈ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា នៃ​រដ្ឋសភា។

ក្នុង​លិខិត​ដាក់​ជូន​រដ្ឋសភា លោកស្រី ឡុច ទូច បង្ហាញ​ថា ពលរដ្ឋ​ទាំង ៣២​គ្រួសារ​បាន​កាន់កាប់​ដី​មាន​ទំនាស់​នេះ តាំង​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩០ ដោយ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ថែម​ទៀត។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ត្រូវ​ឈ្មោះ កើត រី គឹម ចាន់នី ប៉ុន សារឿន វង្ស សោភា និង​ឈ្មោះ សុខ ហួន បាន​ឃុបឃិត​គ្នា​ក្លែង​ស្នាម​មេដៃ​ឈ្មោះ ឡុញ តាយ ក្នុង​កិច្ច​សន្យា​ទិញ​លក់​ដី ហើយ​បាន​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ដែល​ឈ្មោះ ឡុញ តាយ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៩៤។ ប៉ុន្តែ​បែរ​ជា​កាលបរិច្ឆេទ​ចុះ​ថ្ងៃ​ខែ​ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​ទំនាស់​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ឈ្មោះ ឡុញ តាយ បាន​ចែក​ឋាន​ទៅ​វិញ។

ករណី​នេះ លោកស្រី ឡុច ទូច បាន​រៀបរាប់​ថា ពលរដ្ឋ​ពួកគាត់​ក៏​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​ភាគី​ទំនាស់​ទៅ​កាន់​តុលាការ​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ លោកស្រី​បន្ត​ថា នៅ​គ្រា​វិវាទ​ដីធ្លី​នេះ​មិន​ទាន់​បាន​ដំណោះស្រាយ​ផង ស្រាប់​តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បែរ​ជា​មាន​ឈ្មោះ ហេង សុខា បាន​នាំ​មនុស្ស​មួយ​ក្រុម​ទៅ​រុះរើ​ផ្ទះ​សមាជិក​សហគមន៍​របស់​គាត់​ដែល​សង់​លើ​ទីតាំង​ដី ២៧​ហិកតារ​នេះ​ថែម​ទៀត។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នឹង​អញ្ជើញ​ភាគី​វិវាទ​ពាក់ព័ន្ធ​ខាង​តំណាង​ប្រជាពលរដ្ឋ ៣២​គ្រួសារ  និង​ភាគី​ឈ្មោះ ប៉ុន សារឿន ជាដើម មក​ជួប​ពិភាក្សា​គ្នា​មុន​នឹង​ឈាន​ទៅ​សម្របសម្រួល​ឲ្យ​ស្របតាម​សំណើ​របស់​ប្រធាន​រដ្ឋ​សភា បាន​ដាក់​ផ្ទាល់​មក​រូប​លោក។ ប៉ុន្តែ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ គឺ​មិន​ទាន់​ដឹង​ទេ ព្រោះ​ការ​ពិនិត្យ​ដោះស្រាយ​កំពុង​ដំណើរ​ការ។

ទាក់ទិន​ទំនាស់​នេះ ឯកសារ​ច្បាប់​មួយ​ចំនួន​បាន​បង្ហាញ​ថា ភាគី​លោក ប៉ុន សារឿន បាន​ឈ្នះ​ក្ដី​ជា​បន្តបន្ទាប់​ទៅ​លើ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ទាំង ៣២​គ្រួសារ រស់​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ គឺ​ចាប់​ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ រហូត​ទៅ។ ទំនាស់​នេះ លោក ប៉ុន សារឿន ក៏​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​តំណាង​ពលរដ្ឋ​ចំនួន ៤​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ទុច្ចរិត​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨។ តំណាង​ពលរដ្ឋ​ទាំង ៤​នាក់ ដែល​លោក ប៉ុន សារឿន ប្ដឹង​មាន ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។ ពួកគាត់​ភាគ​ច្រើន​ជា​ស្ត្រី​មេម៉ាយ មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​ទាំង ៣២​គ្រួសារ បាន​ចោទ​ភាគី លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​​ដី​លំនៅឋាន និង​ដីចម្ការ​ដំណាំ​កសិកម្ម ទាំង​ពួកគាត់​មិន​បាន​ដឹង​ខ្លួន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​កាសែត​៤​នាក់​ត្រូវ​បាន​​បញ្ជូន​ទៅ​តុលាការ​ខេត្ត​រតនគិរី​ជាប់​សង្ស័យ​កំហែង​​ទារ​ប្រាក់

$
0
0

អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី សម្រេច​ចោទ​ប្រកាន់​អ្នក​កាសែត ៤​នាក់ ពី​បទ​កំហែង​ទារ​ប្រាក់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​ទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ដល់ ៥​ឆ្នាំ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​បើក​សន្និសីទ​កាសែត​ភ្លាមៗ​មុន​ពេល​បញ្ជូន​អ្នក​កាសែត ៤​រូប​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រលឹម​ថ្ងៃ​ទី​១៦ ខែ​មិថុនា ដោយ​ចាត់​ទុក​ថា អ្នក​កាសែត​ទាំង ៤​នាក់ មាន​ជាប់​ពាក់ព័ន្ធ​កំហែង​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ដើម​ស្រកានាគ​ពីរ​ករណី​ផ្សេង​គ្នា។

អ្នក​កាសែត​បី​នាក់​មាន​ឈ្មោះ ប៉េង សុខថារៈ អ្នក​យក​ព័ត៌មាន​គេហទំព័រ ភី.ស៊ី.អិន ធីវី​ធូ (PCN TV2)។ ឈ្មោះ ម៉េង ហ៊ុយ អ្នក​យក​ព័ត៌មាន​កាសែត​ដំណឹង​ភ្នំពេញ និង​ស្ត្រី​ឈ្មោះ ច័ន្ទ ណារ៉ា អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ (Online) សង្កេតការណ៍​ត្រូវ​បាន​ចោទ​ពី​បទ​កំហែង​ទារ​ប្រាក់​ចំនួន ៦០០​ដុល្លារ និង​ឈ្មោះ យ៉ន ទិត្យ អ្នក​យក​ព័ត៌មាន​គេហទំព័រ​ឈ្មោះ​យុវជន​ខ្មែរ​ព័ត៌មាន ជាប់​ចោទ​កំហែង​ទារ​ប្រាក់ ៥០០​ដុល្លារ​បាន​សម្រេច​ដូច​គ្នា។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី ថ្លែង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុតាង​ប្រាក់​ដុល្លារ​ដែល​ជន​ឈ្មោះ​ទាំង​ពីរ​ក្រុម​កំហែង​បាន​ពី​ម្ចាស់​រថយន្ត និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន ១.៦០០​ដុល្លារ​ទៀត​នៅ​ជាប់​ខ្លួន​ជនសង្ស័យ ខណៈ​ម្ចាស់​រថយន្ត​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កងរាជអាវុធហត្ថ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា៖ «ទាំង ៤​នាក់​នេះ​មាន​សំណុំរឿង​ពីរ​ផ្សេង​គ្នា ខ្ញុំ​អត់​បាន​ហាមឃាត់​គំរាមកំហែង​គាត់​ឲ្យ​ឆ្លើយ​ទេ គាត់​​បាន​ឆ្លើយ គាត់​សារភាព​ទាំង​ពីរ​ក្រុម ម្នាក់ ៥០០​ដុល្លារ ម្ខាង​ទៀត ៦០០​អ៊ីចឹង​មែន។ ពាក្យ​ប្ដឹង​យ៉ាង​​ម៉េច​ពួកគាត់​បាន​ឆ្លើយ​ទាំង​អស់ ពាក្យ​គេ​ប្ដឹង ៦០០ ពេល​ខ្ញុំ​ទៅ​ឃាត់​មក​លុយ ៦០០។ តែ​ខាង យ៉ន ទិត្យ ៥០០ គឺ​គាត់​សារភាព​ថា ៥០០ ទើប​តែ​យក​គេ​អំបាញ់មិញ​នេះ»

ជនជាប់ចោទ​ស្ត្រី​ឈ្មោះ ច័ន្ទ ណារ៉ា បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ប្រាក់ ៦០០​ដុល្លារ​គឺ​ម្ចាស់​រថយន្ត​បាន​ដាក់​ក្នុង​ហោប៉ៅ​អាវ​របស់​ខ្លួន ខណៈ​អ្នក​យក​ព័ត៌មាន​ចុះ​ថត​រថយន្ត​ដឹក​ឈើ។ ចំណែក​បុរស​​​ឈ្មោះ យ៉ន ទិត្យ បញ្ជាក់​ថា ខ្លួន​មិន​បាន​កំហែង​ទារ​ប្រាក់​ដូច​ការ​ចោទ​នោះ​ឡើយ គឺ​ម្ចាស់​ឡាន​ឈើ​បាន​យក​លុយ​មក​បោះ​ក្នុង​ឡាន​ឲ្យ​លោក​ទើប​សមត្ថកិច្ច​មក​ដល់។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា កង​អាវុធហត្ថ​ប្រមាណ ១០​នាក់ បាន​នាំ​ខ្លួន​អ្នក​កាសែត​ទាំង ៤​នាក់​ទៅ​ប្រគល់​ជូន​អយ្យការ​សាលាដំបូង​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ក៏ប៉ុន្តែ​មន្ត្រី​សាលាដំបូង​ខេត្ត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មន្ត្រី​អយ្យការ​សម្រេច​ចោទ​ប្រកាន់​អ្នក​កាសែត​ទាំង​បួន​នាក់ ពី​បទ​កំហែង​ទារ បន្ទាប់​ពី​សាកសួរ​អង្គហេតុ​ពួកគេ​រួច​មក។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា សំណុំរឿង​ចោទ​អ្នក​កាសែត​ចែក​ជា​ពីរ​សំណុំរឿង និង​បាន​បញ្ជូន​ទៅ​ចៅក្រម​
​ស៊ើប​សូរ​ដើម្បី​ចាត់​ការ​បន្ត។

លោក​មេធាវី ម៉ៅ សារី ដែល​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​បី​រូប គឺ​ឈ្មោះ ប៉េង សុខថារៈ ឈ្មោះ ម៉េង ហ៊ុយ និង​ស្ត្រី​ឈ្មោះ ច័ន្ទ ណារ៉ា ទទួល​ស្គាល់​ថា កូន​ក្ដី​លោក​ពិត​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​អយ្យការ​រួច​​ហើយ។ លោក​ថា កូន​ក្ដី​លោក​ទទួល​ស្គាល់​ថា បាន​ទទួល​ប្រាក់​ពី​ម្ចាស់​ឈើ​ដែល​មាន​លក្ខណៈ​ព្រមព្រៀង​មិន​មែន​កំហែង​ទារ​ដូច​ការ​ចោទ​នោះ​ទេ៖ «ឥឡូវ​មក​ដល់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ហើយ​រហូត​មក​ដល់​ម៉ោង​នេះ​មិន​ដឹង​ចៅក្រម​​ស៊ើបសួរ​គាត់​សម្រេច​យ៉ាង​ណា​ទេ។ គាត់​ឆ្លើយ​អង្គហេតុ​ដែល​កើត​ឡើង​មិន​មាន​ទាក់ទង​ការ​ជំរិត ឬ​គំរាមកំហែង​យក​ទេ គឺ​ជា​ការ​ជជែក​គ្នា​រវាង​គាត់ និង​អ្នក​ទំនាក់ទំនង​គ្នា​ជាមួយ​គាត់»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា អ្នក​កាសែត​ទាំង ៤​នាក់ ត្រូវ​បាន​​​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អនុម័ត​អនុក្រឹត្យ​ស្ដីពី​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់

$
0
0

រដ្ឋាភិបាល​សម្រេច​អនុម័ត​អនុក្រឹត្យ​ស្ដីពី​សេចក្ដី​ព្រាង​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​សុខភាព​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​នេះ។

ទន្ទឹម​នឹង​ការ​បង្ហាញ​ការ​គាំទ្រ​លើ​ការ​សម្រេច​អនុម័ត​អនុក្រឹត្យ​ស្ដីពី​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​រដ្ឋាភិបាល សង្គម​ស៊ីវិល​យល់​ថា ការ​បង្ហុយ​ផ្សែង​បារី​នៅ​ទី​សាធារណៈ និង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ថ្នាំជក់ នឹង​ត្រូវ​កាត់​បន្ថយ​ថែម​ទៀត។

ការ​សម្រេច​របស់​រដ្ឋាភិបាល​ដូច​នេះ ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព។ អនុក្រឹត្យ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សុខាភិបាល មាន​បូក​សមាសភាព​ក្រសួង​យុត្តិធម៌ ក្រសួង​ទេសចរណ៍ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​គណៈ​អភិបាល​រាជធានី​ ខេត្ត​ទាំង ២៥ ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​ការងារ​ត្រួតពិនិត្យ​ថ្នាំជក់​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ​យល់​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​កន្លង​មក មិន​ទាន់​មាន​យន្តការ​របស់​គណៈកម្មាធិការ  និង​អនុ​គណៈកម្មាធិការ​នៅ​តាម​ខេត្ត​រាជធានី​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។ លោក​រំពឹង​ថា នៅ​ពេល​ច្បាប់​នេះ អនុវត្ត​បាន​ពេញលេញ​នឹង​គ្មាន​ការ​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​ដូច​សព្វថ្ងៃ​នេះ​ទេ៖ «»។

​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

អ្នកស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នកដឹកនាំ លោក ឆាំ ប៊ុនថេត សង្កេត​ឃើញ​ថា សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ កំណើន​នៃ​ការ​ជក់​បារី​មិន​ទាន់​ចោទ​ជា​បញ្ហា​ធំដុំ​ដូច​ប្រទេស​ក្បែរ​ខាង​នៅ​ឡើយ​ទេ។ ដូច្នេះ​លោក​យល់​ថា បើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ថ្នាំជក់​មាន​ប្រសិទ្ធភាព នឹង​រឹតតែ​ធ្វើ​តែ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​ថែម​ទៀត​មិន​ប្រើប្រាស់​ថ្នាំជក់៖ «»។

​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​​ឆ្នាំ​២០១៥។ សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​មាន ៦​ជំពូក និង ១៤​មាត្រា។ កាល​ពី​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​អនុក្រឹត្យ​ស្ដីពី​វិធាន​ការ​ហាម ការ​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​សាធារណៈ ដោយ​មាន​ទាំង​ការ​ផាក​ពិន័យ​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​ការ​អនុវត្ត​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បន្ត​ឃុំ​ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ

$
0
0

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង ឬទ្ធី បាន​បង្គាប់​ឲ្យ​សង្ស័យ​ក្នុង​សំណុំរឿង​ក្ដី​ដែល​ចោទ​ប្រកាន់​ថា ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មក​សាកសួរ​បន្ថែម។ សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោម​ហេតុផល​ថា មាន​ចេតនា​ចង់​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អះអាង​ថា ការ​នាំ​ខ្លួន​មក​សាកសួរ​ជា​ថ្មី​ទៀត​នេះ ពុំ​មាន​អ្វី​ថ្មី​ក្រៅ​ពី​អង្គហេតុ​ចាស់​នោះ​ទេ។

លោក ធុយ វី ជា​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ព្រៃស បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ​ម១ វិញ​ភ្លាមៗ តាមរយៈ​រថយន្ត​ទ្រុង​ធំ ដែល​ដឹក​អ្នក​ទោស​ចម្រុះ​គ្នា​ឆ្ពោះ​ទៅ​គុក​ព្រៃស​វិញ យ៉ាង​តក់ក្រហល់ ក្រោយ​បញ្ចប់​ការ​សាកសួរ។

ថ្លែង​ប្រាប់​អាស៊ីសេរី បន្ទាប់​ចេញ​ពី​បន្ទប់​ចៅក្រម លោក ធុយ វី ដែល​មាន​ដៃ​ជាប់​ខ្នោះ អម​ដោយ​សំលៀកបំពាក់​ពណ៌​ស្លា​ទុំ ឬ​ពណ៌​​ទឹក​ក្រូច​ផង​ស្រែក​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក។ សម្បុរ​ខ្មៅ និង​កាត់​សក់​ខ្លី លោក ធុយ វី អះអាង​ថា តុលាការ​ព្យាយាម​សួរ​នាំ​ឡើង​វិញ ទាក់ទង​អង្គហេតុ​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​ទៅ នៅ​ពេល​ធ្វើ​សន្និសីទកាសែត។

ឆ្លើយ​តប​ទៅ​នឹង​ថា តើ​តុលាការ​នឹង​ចាត់​វិធានការ​បែប​ណា​ទៀត​នោះ ត្រូវ​បាន​ជន​សង្ស័យ​រូប​នេះ​បដិសេធ​ថា ខ្លួន​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយ​តុលាការ​បញ្ជូន​រូប​គេ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ឡើង​វិញ៖ «គេ​អត់​ទាន់​កាត់​ទោស​ខ្ញុំ​ទេ គេ​គ្រាន់​តែ​ស៊ើបសួរ​ពី​បទ​ញុះញង់»

លោក ធុញ វី និង​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​មនុស្ស ២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ក្នុង​ពេល​ខ្លួន​កំពុង​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ជំហរ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ ក្រោយ​ការ​ចាប់​ខ្លួន មនុស្ស ២​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ដោះលែង​វិញ ក្រោម​ហេតុផល​ថា រក​មិន​ឃើញ​ធាតុផ្សំ​នៃ​បទល្មើស។

អាស៊ីសេរី ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា អំពី​នីតិវិធី​នៃ​ការ​សាកសួរ​របស់​ចៅក្រម​នៅ​ពេល​នេះ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​អយ្យការ​រូប​នេះ មិន​ឆ្លើយ​តប​នោះ​ឡើយ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

បើ​ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា អ្នក​នាំ​ពាក្យ​របស់​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន បញ្ជាក់​ថា លោក ធុយ វី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក សេង ឬទ្ធី ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រ ៤៩៤ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទិន​រឿង​នេះ ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អន្តរ​សាសន៍ លោក ឃុន សាវៈខែត ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជាមួយ​លោក ធុយ វី នោះ ប្រាប់​អាស៊ីសេរី នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា លោក​មិន​បារម្ភ​ទេ​ចំពោះ​វាសនា​លោក ធុយ វី នេះ។

លោក ឃុន សាវៈខែត ដែល​មើល​ទៅ​ទំនង​ហាក់​ដឹង​រឿង​តិចតួច​ពី​នីតិវិធី​របស់​តុលាការ និង​មិន​សូវ​បារម្ភ​អំពី​ជោគវាសនា​របស់​លោក ធុយ វី បាន​ស្ដីបន្ទោស​ច្រើន​ទៅ​អង្គការ​សហប្រជាជាតិ​វិញ និង​ថ្លែង​ការពារ​រដ្ឋាភិបាល​ថា មាន​ភាព​ត្រឹមត្រូវ​ក្នុង​រឿង​ក្ដី​នេះ​ច្រើន​ជាង៖ «មក​បំផុស​បំផុល​ខ្មែរ​អំពី​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ខ្មែរ​ជាប់​គុក​រញ៉េរញ៉ៃ​ហើយ​វា​អត់​ជួយ។ ខ្ញុំ​អត់​មាន​បន្ទោស​លោក ហ៊ុន សែន អង្គការ​សហប្រជាជាតិ​អសមត្ថភាព»

នៅ​ថ្ងៃ​នាំ​ខ្លួន​ជន​ជាប់​សង្ស័យ​ក្នុង​រឿង​ក្តី​ក្រោម​បទ​ចោទ​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នេះ លោក សម សេរី ដែល​ជា​ប្រធាន​ចលនា​នេះ បាន​ថ្លែង​ការពារ​ជំហរ​រណសិរ្ស​របស់​លោក​ថា ជា​អង្គភាព​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ផង។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការិយាល័យ​ឧត្ដម​ស្នងការ​អន្តរសាសន៍​របស់​លោក ឃុន សាវៈខែត ទេ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ក្ដី​នេះ ដោយសារ​អង្គភាព​នេះ ផ្ដួចផ្ដើម​គំនិត​នាំ​ឲ្យ​មាន​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

គិត​មក​ដល់​ពេល​នេះ មាន​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រមាណ ១០​នាក់​មក​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ ពួក​គេ​ទាំង​នោះ​រង​ការ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ថា​នគរបាល និង​តុលាការ​ចាប់​មនុស្ស​ច្រឡំ​ក្នុង​ករណី​ប្លន់​ប្រដាប់​អាវុធ

$
0
0

ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​៤នាក់ ដែល​សមត្ថកិច្ច​សង្ស័យ​ថា សម្រុក​ចូល​ប្លន់​ម្ចាស់​ផ្ទះ​ប្ដូរ​ប្រាក់​វេរ​លុយ និង​លក់​គ្រឿង​សំណង់ នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ចុង​ឆ្នាំ​២០១៥ ស្នើ​ឲ្យ​នគរបាល និង​តុលាការ​វែក​រក​មុខ​ជនល្មើស​ពិតប្រាកដ​មក​ផ្ដន្ទាទោស ជា​ជាង​ចាប់​មនុស្ស​ច្រឡំ។ ការ​ស្នើ​នេះ​ដោយសារ​ក្រុម​គ្រួសារ​អះអាង​ថា ជនសង្ស័យ​ម្នាក់​មិនមែន​ជា​ជនល្មើស។

ប្រពន្ធ និង​បងប្រុស​បង្កើត​របស់​ជន​សង្ស័យ​ឈ្មោះ អ៊ូច ប៊ុនឡេង ហៅ​ប្រេស អាយុ ៣៤ឆ្នាំ ដែល​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លះ​ហើយ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ ខែ​មិថុនា ថា ពួកគេ​នឹង​ទៅ​ចូល​រួម​សវនាការ​លើ​សំណុំ​រឿង​ប្លន់​ប្រដាប់​អាវុធ ដែល​គ្រោង​បើក​នៅ​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី២០ មិថុនា ។ សវនាការ​នេះ នឹង​មាន​វត្តមាន​ជនសង្ស័យ​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែរ។

ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ ​អ៊ូច ប៊ុនឡេង គឺ​លោកស្រី ហ៊ាន ណារី អះអាង​ថា​ប្ដី​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ព្រោះ​នៅ​ព្រលប់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៥ ដែល​ជា​ថ្ងៃ​ប្លន់​ប្រដាប់​អាវុធ​នៅ​ខេត្ត​ពោធិ៍សាត់ ប្ដី​របស់​គាត់​កំពុង​នៅ​ជាមួយ​គាត់ និង​កូន​ៗ​ក្នុង​ផ្ទះ​ជួល​មួយ​នៅ​ក្រុង​ប៉ោយប៉ែត។ នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ​ប្ដី​គាត់​បាន​ផឹក​ស្រា​ជាមួយ​អ្នក​ជិត​ខាង បន្ទាប់​ពី​ងូត​ទឹក​ឲ្យ​កូន​រួច៖ «ខែ​១២ ថ្ងៃ​ទី១២ ម៉ោង​៦​ហ្នឹង គាត់​នៅ​ជាមួយ​ខ្ញុំ​ដេញ​ចាប់​ឲ្យ​កូន​ងូត​ទឹក ហើយ​រហូត​ដល់​ថ្ងៃ​ទី១៣ ព្រឹក​ក៏​គាត់​នៅ​ដេក​ផ្ទះ​ជាមួយ​ខ្ញុំ ហើយ​គេ​ថា​គាត់​យក​កាំភ្លើង​យក​អី​ទៅ​បាញ់​គេ​នៅ​លើ​ផ្ទះ​ណោះ។ ខ្ញុំ​ហ៊ាន​អះអាង​ច្បាស់លាស់​របស់​ខ្ញុំ​ព្រោះ​អី​គាត់​នៅ​ជាមួយ​ខ្ញុំ​មែន ហើយ​អ្នក​ជិត​ខាង​ក៏​គេ​បាន​ឃើញ។ អ៊ួង អឿន ប្រាប់​ថា​អា យន ឌី នេះ​គំរាម​បង្ខំ​ឲ្យ​វា​និយាយ​តាំង​ពី​នៅ​ប៉ុស្តិ៍​ពោធិ៍សាត់​ម្ល៉េះ អ្ហែង​ចោទ​វា​ទៅ ហើយ​អួង អឿន ហ្នឹង​គេ​អះអាង​ច្បាស់​ថា​គេ​មិន​ចង់​និយាយ​ទេ តែ​អា​ខ្ឌី​ហ្នឹង​ជា​អ្នក​គំរាម​ឲ្យ​អឿត អ៊ួង និយាយ។ សាមី​ខ្លួន​គេ​និយាយ​ប្រាប់​ខ្ញុំ​ខ្លួន​ឯង»

ចំណែក​បង​ប្រុស​ជនសង្ស័យ គឺ​លោក អ៊ូច ផល្លា ជឿ​ថា ប្អូន​ប្រុស​របស់​លោក​ត្រូវ​គេ​ឆ្លើយ​ទម្លាក់​កំហុស​ដាក់ ខណៈ​ដែល​អ្នក​ធ្លាប់​រាប់​អាន​គ្នា​ឈ្មោះ អ៊ុង អឿន កំពុង​ជាប់​ពន្ធនាគារ​ទាក់ទង​ករណី​នេះ រីឯ​ឈ្មោះ យន ឌី ដែល​ធ្លាប់​នគរបាល​ប៉ុស្តិ៍​ហៅ​ទៅ​សួរនាំ​ជុំវិញ​ករណី​នេះ​ដែរ មិន​ត្រូវ​បាន​ឃាត់​ខ្លួន។ លោក​ឆ្ងល់​ថា កន្លែង​កើតហេតុ​នៅ​ពោធិ៍សាត់ ហេតុ​អ្វី​បាន​សំណុំ​រឿង​ត្រូវ​ជម្រះ​នៅ​ខេត្ត​បាត់ដំបង។

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​ទាក់ទង​ចៅក្រម នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង ដែល​ត្រូវ​ជំនុំជម្រះ​សំណុំ​រឿង​នេះ ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ។ ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​ភ្នំក្រវ៉ាញ លោក វង សាវ៉េត ថា គេ​មាន​ហេតុផល​ដែល​ត្រូវ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជម្រះ​នៅ​ខេត្ត​បាត់​ដំបង តែ​លោក​មិន​អាច​ប្រាប់​បាន ដោយ​បញ្ជាក់​ថា នគរបាល​ចាប់​បាន​ជនសង្ស័យ​បី​នាក់ ហើយ​បន្ត​វែក​រក​មុខ​អ្នក​ពាក់ព័ន្ធ​ទៀត។

អតីត​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក(Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ដែល​ធ្លាប់​ចុះ​អង្កេត​ករណី​នេះ ធ្លាប់​ប្រាប់​ថា ការ​ចុះ​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ករណី​នេះ គឺ​អាច​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ និង​ជន​សង្ស័យ​ដែល​កំពុង​ជាប់​ឃុំ រង់ចាំ​សវនាការ​ជម្រះ​ក្ដី។

កាលពី​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុម​ចោរ​ប្លន់​មាន​គ្នា​យ៉ាង​តិច​៣​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​សម្រុក​ចូល​ប្លន់​អាជីវករ​ប្ដូរ​ប្រាក់​វេរ​លុយ និង​លក់​គ្រឿង​សំណង់​នៅ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំ​ក្រវាញ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្ចាស់​ផ្ទះ​ម្នាក់​ស្លាប់ និង​អ្នក​ផ្សេង​ទៀត​រង​របួស។

កាល​ពី​ចុង​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ ករណី​ប្លន់​ប្រដាប់​អាវុធ បាន​កក្រើក​ស្ទើរ​ទូទាំង​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ធ្លាប់​ព្រមាន​ដក​ដំណែង​ស្នងការ​ក្រុង ឬ​ខេត្ត​ណា​ដែល​ទប់​ស្កាត់​បញ្ហា​នេះ​មិន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប រង់ចាំ​ទទួល​បណ្ដឹង​តវ៉ា​ពី​បក្ស​នយោបាយ​រហូត​ដល់​ថ្ងៃ​ទី​១៩ មិថុនា

$
0
0

គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១៦ មិថុនា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពុំ​មាន​បណ្ដឹង​តវ៉ា​របស់​បក្ស​នយោបាយ​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ដើម្បី​ដោះស្រាយ​ឡើយ។ មន្ត្រី គ.ជ.ប អះអាង​ថា គ.ជ.ប បន្ត​ទទួល​បណ្ដឹង​ពី​បក្ស​នយោបាយ​រហូត​ដល់​ថ្ងៃ​ទី​១៩ មិថុនា ដែល​ជា​កាលបរិច្ឆេទ​ចុង​ក្រោយ។

​ក្រោយ​ពី​បាន​រាប់​សន្លឹកឆ្នោត​ឡើង​វិញ នៅ​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ដូង ខេត្ត​ស្វាយរៀង ឃុំ​បឹងប្រាំ ខេត្ត​បាត់ដំបង និង​ឃុំ​ក្លែង ខេត្ត​កំពង់ធំ តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រភេទ​បណ្ដឹង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នេះ គ.ជ.ប នៅ​មិន​ទាន់​ទទួល​បាន​បន្ថែម​ទៀត​ពី​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ល្ងាច​ទី​១៦ មិថុនា អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បណ្ដឹង​ទាក់ទង​នឹង​ការ​តវ៉ា​លទ្ធផល​ឆ្នោត​ពី​គណបក្ស​នយោបាយ​ដែល គ.ជ.ប ទទួល​បាន គឺ​សរុប​មាន​ចំនួន ៣៧​បណ្ដឹង។ លោក​ថា គ.ជ.ប បាន​ដោះស្រាយ​បណ្ដឹង​ទាំង​អស់​នោះ​រួចរាល់ ហើយ​ក្នុង​នោះ​លោក​ថា មាន​បណ្ដឹង​ខ្លះ គ.ជ.ប បាន​ចារ​បដិសេធ​ដោយសារ​តែ​ផុត​កាលកំណត់​តាម​ច្បាប់។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​សម្រេច​ចោទ​ប្រកាន់​សមាជិក​ក្រុមហ៊ុន EBC ម្នាក់​ពី​បទ​ឆបោក

$
0
0

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ម្នាក់ ជា​សមាជិក​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) ដែល​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​ចោទ​ថា ក្រុមហ៊ុន​មួយ​នេះ​ឆបោក​លុយ​របស់​ពួកគេ​សរុប​ជាង ៤៦​លាន​ដុល្លារ​អាមេរិក (៤៦.២០៤.៣៥០)។

សមាជិក​នៃ​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី ម្នាក់​ឈ្មោះ តេង សារឿន ត្រូវ​បាន​តំណាង​អយ្យការ​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ហើយ​នៅ​ក្រោយ​ការ​សួរ​ចប់ ចៅក្រម​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស ឬ​ម១។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មិថុនា ថា ក្រោយ​ការ​ចោទ​ប្រកាន់​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ស៊ើបសួរ៖ «បក្សពួក​អី​យើង​អត់​ទាន់​និយាយ​បាន​ទេ ព្រោះ​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ នៅ​ក្នុង​នីតិវិធី​ស៊ើបសួរ​យើង​អត់​អាច​ចេញ​អី​បាន​ទេ ទាល់​តែ​ជម្រះ​ចប់ វា​ស្រួល»

បុរស​ឈ្មោះ តេង សារឿន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត-​រាជធានី​ទូទាំង​ប្រទេស បាន​លើក​គ្នា​មក​ដាក់​បណ្ដឹង​នៅ​តុលាការ​ក្រុង​ភ្នំពេញ រដ្ឋ​សភា និង​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នេះ​ជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី ឆបោក​លុយ​របស់​ពួកគាត់​គិត​សរុប​ជិត ៥០​លាន​ដុល្លារ​អាមេរិក។ ក្រុម​ពលរដ្ឋ​ចាត់​ទុក​ករណី​នេះ មិន​ត្រឹមតែ​ជា​ការ​ឆបោក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​គឺ​ជា​សោកនាដកម្ម​មួយ​ដែល​បាន​បំផ្លាញ​ក្តី​សង្ឃឹម​នៃ​ជីវិត​របស់​ពួកគាត់​ទៀត​ផង។

តំណាង​ពលរដ្ឋ​មួយ​រូប​ដែល​ចាញ់​បោក​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី គឺ​លោក សេង ចាន់ទ្រី ប្រាប់​ថា លោក និង​ពលរដ្ឋ​ដែល​រងគ្រោះ​ចង់​ឲ្យ​តុលាការ​បន្ត​ចំណាត់​ការ​ដោយ​កោះ​ហៅ​អ្នក​ពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី ទាំង​អស់ ដើម្បី​ទៅ​សាកសួរ និង​ផ្ដន្ទាទោស​តាម​ច្បាប់។ បន្ថែម​ពី​លើ​ការ​ផ្ដន្ទាទោស​លោក សេង ចាន់ទ្រី ថា ពលរដ្ឋ​ចង់​បាន​លុយ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នេះ​មក​វិញ រួមផ្សំ​នឹង​ជំងឺ​ចិត្ត​ដែល​ក្រុមហ៊ុន​បាន​ឆបោក​ពលរដ្ឋ។

លោក សេង ចាន់ទ្រី៖ «លុយ​ហ្នឹង​គាត់​ត្រូវ​សង​គេ (ពលរដ្ឋ) វិញ គាត់​លក់​ផ្ទះ​លក់​ឡាន​លក់​ដី​ហ្នឹង សង​គេ​ទៅ អា​ហ្នឹង​លុយ​របស់​គេ​ ក្រែង​គាត់​ថា ផល​ចំណេញ​ដែល​ទទួល​បាន ក្រែង​ទទួល​បាន​ពី​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី! ម៉េច​ក៏​មក​យក​លុយ​ប្រជាជន ជំនួស​ឲ្យ​ផល​ចំណេញ​ហ្នឹង​ទៅ​វិញ​វា​អត់​ត្រូវ។ យើង​ផ្សព្វផ្សាយ​គ្រប់​ខេត្ត​ក្រុង ហើយ​យើង​ផ្សព្វផ្សាយ​ថា​ម៉េច ផល​ចំណេញ​ពី អ៊ី.ប៊ី.ស៊ី ដល់​ពេល​ប្រមូល​លុយ​មក ប្រមូល​ពី​អ្នក​ថ្មី​ឲ្យ​អ្នក​ចាស់ ខ្ញុំ​ម៉េច​សុខ​ចិត្ត ខ្ញុំ​ត្រូវ​តែ​ទាមទារ​នូវ​លុយ​របស់​ខ្ញុំ​មក​វិញ ហើយ​ចង់​ឲ្យ​ផ្ដន្ទាទោស​អ្នក​ធ្វើ​ប្រតិបត្តិការ​ខុស​ច្បាប់​ទាំង​អស់​ហ្នឹង»

មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា បាន​បង្ហាញ​អត្តសញ្ញាណ​មេ​បណ្ដាញ ៤​រូប ដែល​បោកប្រាស់​លុយ​ចំនួន ៦០​លាន​ដុល្លារ។ ពលរដ្ឋ​ដែល​ចាញ់​បោក​បណ្ដាញ​នេះ គឺ​តាម​រយៈ​ចូល​លុយ​ទិញ​ភាគហ៊ុន​វិនិយោគ​ដើម្បី​យក​ប្រាក់​ចំណេញ។ មេ​បណ្ដាញ​បោកប្រាស់​លុយ​ពលរដ្ឋ​ទាំង ៤​រូប មាន​ជនជាតិ​ម៉ាឡេស៊ី ១​រូប និង​ខ្មែរ ៣​រូប ពួកគេ​មាន​ដីកា​បង្គាប់​អោយ​ចូល​ខ្លួន​ពី​តុលាការ។ ក្នុង​នោះ​មាន​ឈ្មោះ ឡុង សម្បត្តិ ហួត សុវណ្ណ ជីហ្គោ សាលី និង​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ តាន់ សេជិន ហៅ ស៊ាន តាន់។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ  លោក ងី ច័ន្ទ្រផល ធ្លាប់​បញ្ជាក់​ថា អ្នក​ចាញ់​បោក​បណ្ដាញ​ប្រមូល​ចូល​ហ៊ុន​ទាំង​នោះ​មាន​ចាប់​ពី​ពលរដ្ឋ​នៅ​តាម​ជនបទ តាម​បណ្ដា​ខេត្ត រហូត​ដល់​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ។ បច្ចុប្បន្ន មាន​ពលរដ្ឋ ៦​ខេត្ត​បាន​ដាក់​ពាក្យ​បណ្ដឹង​ហើយ រី​ឯ ៥​ខេត្ត​ទៀត​នឹង​ប្ដឹង​បន្ត។ លោក​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​បន្ត​ទៀត តាម​បែប​ប្រមូល​លុយ​យក​ទៅ​រាប់​ឲ្យ​អ្នក​ខ្ចី​បង់​រំលស់​ប្រចាំ​ថ្ងៃ និង​ការ​ប្រមូល​លុយ​យក​ទៅ​ចូល​ហ៊ុន​លើ​គម្រោង​អភិវឌ្ឍន៍​ដែល​បាន​ការ​ប្រាក់​ខ្ពស់។

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ស្នើ​ឲ្យ​សមត្ថកិច្ច ពិសេស​និយតករ​ហិរញ្ញវត្ថុ​នៃ​ធនាគារ​ជាតិ​កម្ពុជា ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ពី​រូបភាព​ផ្សេងៗ​នៃ​ការ​ឆបោក​ប្រាក់​ពលរដ្ឋ។ លោក ង៉ែត ជូ យល់​ថា ឈ្មួញ​ទុច្ចរិត​អាច​នឹង​ប្រើ​រូបភាព​ច្រើន​ទៀត ក្នុង​ការ​ឆបោក​លុយ​ពលរដ្ឋ៖ «ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែង​យល់​ពី​ស្ថាប័ន ហើយ​និង​សេវា​ផ្លូវ​ការ​របស់​ហិរញ្ញវត្ថុ​ហ្នឹង​គឺ​ជា​រឿង​ចាំបាច់»

​ពលរដ្ឋ​បញ្ជាក់​ថា ថវិកា​ដែល​ចាញ់​បោក​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី មួយ​ភាគ បាន​មក​ពី​ទ្រព្យធន​ដែល​ប្រឹង​សន្សំ និង​មួយ​ភាគ​ធំ គឺ​ជា​លុយ​ដែល​ពួកគេ​ខ្ចី​ពី​ធនាគារ​ក្នុង​ក្តី​រំពឹង​ថា នឹង​ជួយ​ឲ្យ​ជីវភាព​មាន​ភាព​ប្រសើរ​ឡើង។ តែ​ផ្ទុយ​ទៅ​វិញ ការ​វិនិយោគ​បែប​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទ្រព្យ​សម្បត្តិ​ដីធ្លី និង​ផ្ទះសម្បែង ព្រម​ទាំង​ជំពាក់​បំណុល​គេ​វ័ណ្ឌក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ប្រ៊ែដ អាដាម ថា​លោក ហ៊ុន សែន ​ទេ​ជា​អ្នក​បង្កើត​ឲ្យ​មាន​ចំណង​កម្មពៀរ

$
0
0

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​និយាយ​តែ​អាក្រក់​ពី​រដ្ឋាភិបាល មិន​ចេះ​សរសើរ​អ្វី​ដែល​ល្អ ដូចជា​ដំណើរការ​បោះឆ្នោត​ឃុំ-​សង្កាត់​កន្លង​ទៅ ដែល​ស្ថានទូត​បរទេស​មួយ​ចំនួន​ចាត់​ទុក​ថា ប្រព្រឹត្តទៅ​បាន​ល្អ។

លោក ហ៊ុន សែន មិន​យល់ ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ប្រ៊ែដ អាដាម (Brad Adams) ចងកម្មចងពៀរ​ជាមួយ​លោក​ម្ល៉េះ! ប៉ុន្តែ​លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា អង្គការ​លោក​នឹង​លើក​សរសើរ​រដ្ឋាភិបាល ប្រសិនបើ​ចេះ​កែ​ឥរិយាបថ​បច្ចុប្បន្ន។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អ្នក​ដែល​បង្កើត​ឲ្យ​មាន​កម្មពៀរ គឺ​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ឯ​ណោះ​ទេ មិន​មែន​ខាង​អង្គការ​សិទ្ធិមនុស្ស​នោះ​ទេ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា លោក​រីករាយ​នឹង​ដក​ខ្លួន​ប្រសិនបើ​ស្ថានភាព ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ៖ «ខ្ញុំ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ឈប់​រំលោភ​សិទ្ធិមនុស្ស។ បើ​អស់​មាន​រឿង​នេះ​កើត​ឡើង​ត​ទៀត តើ​ខ្ញុំ​មាន​អ្វី​ទៀត​ដែល​ត្រូវ​និយាយ​រិះគន់? កន្លង​មក​អ្វី​ដែល​ខ្ញុំ​លើក​ឡើង គឺ​សុទ្ធតែ​ផ្អែក​លើ​ការ​ពិត។ លោក ហ៊ុន សែន ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​កម្មពៀរ​ទាំង​អស់​នេះ គឺ​គាត់​ហ្នឹង​ឯង​ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​នេះ»

លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លួនឯង និង​កែ​ចរិត​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់។ បើ​គាត់​ឈប់​ចាប់​មនុស្ស​ដាក់​គុក​ដាក់​ច្រវាក់ ឈប់​គំរាមកំហែង​គេ​ឯង និង​បង្គាប់​ឲ្យ​មនុស្ស​របស់​គាត់​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ​ជាដើម បើ​គាត់​អាច​ធ្វើ​រឿង​ទាំង​អស់​នេះ​បាន តើ​អង្គការ​សិទ្ធិមនុស្ស​នៅ​មាន​អី​ទៀត ដែល​អាច​និយាយ​រិះគន់​បាន​នោះ? ដូច្នេះ​ទាំង​អស់​នេះ​គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ខ្លួន​ឯង​ឯ​ណោះ​ទេ! ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​កែប្រែ​ឥរិយាបថ និង​ការ​ប្រព្រឹត្ត​របស់​គាត់ និង​កែលំអ​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ខ្ញុំ​នឹង​សាទរ ហើយ​លើក​សរសើរ​ចំណុច​វិជ្ជមាន​ទាំង​នេះ​ទាំង​ត្រេកអរ​បំផុត។

កាល​ពី​ថ្ងៃ​១៥ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ប្រ៊ែដ អាដាម ឈប់​ចងកម្មចងពៀរ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក ហ៊ុន សែន ចោទ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា​មិន​ដែល​និយាយ​ល្អ​ពី​រដ្ឋាភិបាល​កម្ពុជា សូម្បី​តែ​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ថ្មីៗ​នេះ ដែល​ស្ថានទូត​បរទេស​មួយ​ចំនួន រួម​ទាំង​ស្ថានទូត​សហរដ្ឋអាមេរិក​ផង​ថា ប្រព្រឹត្ត​ទៅ​បាន​ល្អ ក៏​លោក ប្រ៊ែដ អាដាម ថា​អាក្រក់៖ «អា​ហ្នុង​ស្អី​ក៏​មិន​ល្អ​ដែរ អា​ហ្នុង​នោះ! ទាល់តែ​ថា គណបក្ស​ប្រជាជន​រលាយ​តែម្ដង បាន​អា​ហ្នឹង​ថា​ល្អ! សូម​ផ្ដាំ​ទៅ ប្រ៊ែដ អាដាម អើយ! ល្មម​កែ​ខ្លះ​ទៅ អី​ក៏​ចងកម្មចងពៀរ​មាំ​ម្ល៉េះ?»

​តប​ទៅ​នឹង​ចំណុច​នេះ​ដែរ លោក ប្រ៊ែដ អាដាម ផ្តាំ​ទៅ​លោក ហ៊ុន សែន ឲ្យ​មើល​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​បាន​ចប់​ទាំង​ស្រុង មុន​នឹង​ចោទ​លោក​ថា ចងកម្មចងពៀរ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា មិន​ខុស​ពី​ស្ថានទូត​អាមេរិក លោក​ពេញ​ចិត្ត​នឹង​ដំណើរការ​ល្អ និង​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ប៉ុន្តែ​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​បោះឆ្នោត​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​លោក ហ៊ុន សែន បាន​គំរាមកំហែង​ថា នឹង​មាន​សង្គ្រាម​ក្រោយ​ការ​បោះឆ្នោត បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត និង​ដោយសារ​មាន​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ បាញ់ ដែល​ព្រមាន​បំបែក​ធ្មេញ​អ្នក​តវ៉ា​លទ្ធផល​បោះ​ឆ្នោត និង​ភាព​មិន​ស្មើគ្នា​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ចាប់​មន្ត្រី គ.ជ.ប ដាក់​ពន្ធនាគារ​ជាដើម។

លោក ប្រ៊ែដ អាដាម លើក​ឡើង​ថា ដើម្បី​ស្តា​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ រួម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ និង​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សេរី និង​សុវត្ថិភាព រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដែល​ជា​ឧបករណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​គាត់​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​គ្នា។

លោក​បញ្ជាក់​ទៀត​ថា ការ​បោះឆ្នោត​ជាតិ ដែល​គ្មាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​នឹង​ត្រូវ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់។ លោក​ប្រមើល​មើល​ឃើញ​ថា កាល​ណា​សម្ពាធ​កាន់​តែ​កើន​ឡើង​ខ្លាំង​ជុំវិញ​បញ្ហា​នេះ នឹង​មាន​ដំណោះស្រាយ​ក្នុង​រូបភាព​ណា​មួយ​ដែល​ធានា​ដល់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា វិញ នៅ​មុន​ពេល​បោះឆ្នោត​ខាង​មុខ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"វៀតណាម​ឃោសនា​ដើម្បី​ចង់​ឲ្យ​ការ​ឈ្លានពាន​របស់​ខ្លួន​ស្ថិត​ក្នុង​រូបភាព​មនុស្សធម៌"

$
0
0

មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ នួន ជា អះអាង​ថា ការ​ឃោសនា​របស់​វៀតណាម មក​លើ​បក្ស​កុម្មុយនិស្ត​កម្ពុជា ថា​ជា​បក្ស​បិសាច ដែល​កាប់​ដៃ​ជើង​កូន​ក្មេង​ដើម្បី​បោះ​ឱ្យ​សត្វ​ក្រពើ​ស៊ី​នោះ គឺ​ប្រទេស​វៀតណាម ចង់​ឈ្លាន​ពាន​មក​លើ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​រូបភាព​មនុស្សធម៌។

មេធាវី​ការពារ​ក្ដី​របស់​លោក នួន ជា អះអាង​ទៀត​ថា ពាក្យ​ឃោសនា​បែប​នេះ​នៅ​តែ​មាន​ឥទ្ធិពល​នៅ​​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ ហើយ​សូម្បី​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​នៅ​តុលាការ​ខ្មែរក្រហម ក៏​តុលាការ​នៅ​តែ​យក​វា​មក​ប្រើប្រាស់ ដើម្បី​ដាក់​បន្ទុក​មក​លើ​កូនក្ដី​របស់​ពួកគេ ដោយ​មិន​បាន​ស្វែងរក​ភស្ដុតាង​ច្បាស់​លាស់។

នៅ​ក្នុង​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២ វគ្គ ២ ដែល​ឈាន​ចូល​ថ្ងៃ​ទី​៤ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក នួន ជា បាន​ធ្វើ​សេចក្ដី​បង្ហាញ​ឆ្លើយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​សហ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ក្ដី​របស់​ដើម​បណ្ដឹង។

មេធាវី​ជាតិ​ក្នុង​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នួន ជា គឺ​លោក លីវ សុវណ្ណា អះអាង​ថា អង្គ​ជម្រះ​របស់​តុលាការ​ខ្មែរក្រហម​កន្លង​មក ហាក់​មិន​បាន​យល់​ដឹង​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ជា​យក​តាម​ការ​រៀប​រាប់​ដែល​មាន​ប្រជាប្រិយភាព​មួយ ដែល​រៀប​ចំ​ឡើង​ដោយ​វៀតណាម។ លោក​បន្ត​ថា ការ​រៀបរាប់​ដែល​មាន​ប្រជាប្រិយភាព​នោះ គឺ​ជា​រៀបរាប់​តែ​ជ្រុង​ម្ខាង​មក​លើ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​អះអាង​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជា​បក្ស​បិសាច​លីលា និង​ឃោរឃៅ ដែល​មាន​បំណង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ឈឺ​ចាប់។ ប៉ុន្តែ​លោក​ថា ការ​ហៅ​ឃោសនា​បែប​នេះ ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នួន ជា ទាំង​អស់​ប្រៀបធៀប​ទៅ​នឹង​រឿង​និទាន​ខ្មែរ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ"។

លោក​មេធាវី​រូប​នេះ​បញ្ជាក់​ទៀត​ថា សំណុំរឿង ០០២ វគ្គ ០១ និង ០០១ គឺ​អង្គ​ជំនុំជម្រះ​ទទួល​រង​ឥទ្ធិពល​ពី​ការ​រៀបរាប់​ដែល​មាន​ប្រជាប្រិយភាព​នេះ​យ៉ាង​ពិត​ប្រាកដ​ដែល​ផ្ដោត​សំខាន់​តែ​មក​លើ​អ្វី​ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ធ្វើ គឺ​សុទ្ធតែ​អាក្រក់​ទាំង​អស់។

លោក​មេធាវី លីវ សុវណ្ណា បញ្ជាក់​ថា ដំបូង​ឡើយ​វា​គឺ​ជា​ការ​ឃោសនា​មួយ ដែល​វៀតណាម បាន​បង្កើត​ឡើង​មុន​ការ​ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រោះ​វៀតណាម បាន​ហៅ​បក្ស​កុម្មុយនិស្ត​កម្ពុជា ជា​បក្ស​បិសាច​កាប់​ជើង​ដៃ​កូន​ក្មេង៖ «បក្ស​កុម្មុយនិស្ដ​កម្ពុជា ជា​បិសាច កាប់​ដៃជើង​កូន​ក្មេង​ឱ្យ​ក្រពើ​ស៊ី។ បន្ទាប់ពី​វៀតណាម ឈ្លាន​ពាន​កម្ពុជា នៅ​ឆ្នាំ​១៩៧៨ ការ​ឃោសនា​នេះ កាន់​តែ​ឮ​ឡើងៗ ការ​ឃោសនា​ដើម្បី​ឱ្យ​ការ​ឈ្លានពាន​របស់​វៀតណាម មើល​ទៅ​ក្នុង​ន័យ​មនុស្ស​ធម៌»

​លោក​ក៏​អះអាង​ថា ការ​ឃោសនា​បែប​នេះ មិន​ត្រឹមតែ​បាន​មក​ពី​ប្រទេស​វៀតណាម និង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​វៀតណាម​ទេ ប៉ុន្តែ​សូម្បី​សម្ព័ន្ធមិត្ត​វៀតណាម ដូចជា​សហភាព​សូវៀត និង​អាល្លឺម៉ង់​ខាង​កើត ក៏​ជួយ​ឃោសនា​ផង​ដែរ។ លើស​ពី​នេះ ការ​ឃោសនា​ដដែល​ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ទៅ​ទៀត។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សហ​ព្រះរាជអាជ្ញា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា បាន​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់​គុក​អស់​មួយ​ជីវិត​ដោយ​សំអាង​ថា ជនជាប់ចោទ​ទាំង​ពីរ គឺ​សុទ្ធ​តែ​មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ទោះជា​យ៉ាង​នេះ​ក្ដី លោក​មេធាវី លីវ សុវណ្ណា បាន​ឆ្លើយ​តប​ថា សហ​ព្រះរាជ​អាជ្ញា​មិន​បាន​ទទួល​បន្ទុក​ដើម្បី​បង្ហាញ​ភស្តុតាង​ច្បាស់លាស់​លើ​សំណុំរឿង​របស់​លោក នួន ជា ឡើយ ព្រម​ទាំង​មិន​បាន​បម្រើ​ផល​ប្រយោជន៍​សាធារណៈ បំពេញ​តួនាទី​ដោយ​ច្បាស់លាស់ និង​យុត្តិធម៌​នោះ​ទេ ហើយ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កូនក្ដី​របស់​លោក​បង្ហាញ​ក្ដី​អស់​សង្ឃឹម។

ជាមួយ​គ្នា​នេះ មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ឱ្យ​លោក នួន ជា ម្នាក់​ទៀត គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) ថ្លែង​នៅ​ពេល​ជំនុំជម្រះ​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បកប្រែ​ដែរ​ថា មាន​ភស្តុតាង​យ៉ាង​ច្បាស់​ដែល​បង្ហាញ​ថា ស្ថិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ប្រទេស​វៀតណាម បាន​ព្យាយាម​បង្កើត​ឥណ្ឌូចិន យ៉ាង​ពិត​ប្រាកដ៖ «ជា​ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ​១៩៧៦ មេដឹកនាំ​វៀតណាម បាន​និយាយ​ថា មិន​យូរ​ទេ កម្ពុជា​នឹង​នៅ​ជាមួយ​វៀតណាម ហើយ​ខ្មែរ​មិន​មាន​លទ្ធភាព​គេច​ខ្លួន​រួច​ឡើយ»

​លោក​បន្ត​ថា កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៦ វៀតណាម បាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា ប៉ុន្តែ​ភាគី​កម្ពុជា បាន​ព្យាយាម​ធ្វើ​ឱ្យ​សន្តិភាព​ស្ងប់ស្ងាត់ និង​ចរចា​គ្នា ប៉ុន្តែ​លោក​ថា ប្រទេស​វៀតណាម មិន​មាន​ចំណាប់​អារម្មណ៍​ចង់​បាន​សន្តិភាព​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ទៅ​ឃោសនា​បំភាន់​ភ្នែក​អន្តរជាតិ​ថា កម្ពុជា​គឺ​ជា​អ្នក​ឈ្លានពាន​ទៅ​វិញ។

លោក វិចទ័រ កូប៉េ អះអាង​ទៀត​ថា នៅ​ពេល​នោះ​សូម្បី​កាសែត ញីវយ៉ក ថែមស៍ (New York Times) មិន​ជឿ​លើ​ការ​ឃោសនា​របស់​វៀតណាម ឡើយ ហើយ​បាន​រាយការណ៍​ដោយ​សង្ស័យ​ថា វៀតណាម កំពុង​រៀបចំ​ផែនការ​បង្កើត​ចក្រភព​នៅ​ក្នុង​តំបន់។

លោក វិចទ័រ កូប៉េ អះអាង​ដោយ​ស្រង់​សម្ដី​របស់​លោក នួន ជា ទៀត​ថា កាល​នោះ ប្រធាន​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​បក្ស​កុម្មុយនិស្ត​វៀតណាម ខាង​ជើង គឺ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ប៉ុន្តែ​វៀតណាម បាន​ក្បត់​កម្ពុជា ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឱ្យ​កម្ពុជា ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ពី​ដែន​អាកាស​របស់​សហរដ្ឋអាមេរិក អស់​រយៈ​ចំនួន ២២​ថ្ងៃ៖ «ការ​ក្បត់​ដ៏​អាក្រក់​បំផុត​គឺ​នៅ​ពេល​វៀតណាម ខាង​ជើង បាន​ចុះ​ចូល​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៧៣ ដើម្បី​បង្ខំ​ឱ្យ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ព្រះ​បរមកោដ្ឋ ចរចា​ជាមួយ​របប​សាធារណរដ្ឋ​ខ្មែរ។ ជា​​ការ​ពិត​ហើយ បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ព្រះ​បរមកោដ្ឋ ក៏​មិន​ព្រម​ចរចា​ទេ ទើប​អាមេរិក ទម្លាក់​គ្រាប់​បែក ដើម្បី​ដាក់​ទណ្ឌកម្ម»

​ភស្តុតាង​នានា​បង្ហាញ​ថា នៅ​ក្នុង​សម័យ​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម​ជិត ៤​ឆ្នាំ មនុស្ស​ជិត ២​លាន​នាក់​ត្រូវ​បាន​ក្រុម​នេះ​សម្លាប់ ដោយសារ​ការ​បង្ខំ​ឱ្យ​ធ្វើ​ស្រែ និង​ជីក​ប្រឡាយ​រហូត​បាក់​កម្លាំង​បង្អត់​អាហារ​ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ និង​ការ​សម្លាប់​រង្គាល។

ការ​ឆ្លើយ​តប​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នួន ជា នេះ​ធ្វើ​ឡើង​ចំនួន​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ មិថុនា ក្រោយ​ពី​សហ​ព្រះរាជអាជ្ញា​បង្ហាញ​អំណះអំណាង​ដាក់​បន្ទុក​លើ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​ជាប់​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្រតិកម្ម​នឹង​ការ​លក់​ដើម​ច័នគិរី​ឱ្យ​ជនជាតិ​វៀតណាម

$
0
0

ពលរដ្ឋ​នៅ​ភូមិ​បឹងជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ថា ការ​កាប់​ដើម​ច័នគិរី ឬ​ដើម​អំពិល​បារាំង នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម គឺ​ធ្វើ​ឱ្យ​បាត់បង់​ភស្តុតាង ឬ​កេរដំណែល​ចាស់​ដែល​បន្សល់​ទុក​ពី​ដូនតា​មក។ ការ​បារម្ភ​នេះ ក្រោយ​ពេល​ដើម​ច័នគិរី មួយ​ដើម​នៅ​បរិវេណ​វត្ត​បឹងជ្រោង ត្រូវ​បាន​គេ​លក់​ឱ្យ​ទៅ​ជនជាតិ​វៀតណាម ហើយ​ពួកគេ​បាន​កាប់​ផ្នែក​ខ្លះ​នៃ​ដើម​នោះ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ហើយ​បម្រុង​នឹង​គាស់​រំលើង​ទាំងស្រុង​យក​ទៅ​ទៀត​ផង។

ប្រជាពលរដ្ឋ ព្រមទាំង​អតីត​មេ​ឃុំ​ជាំ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​រក្សាទុក​ដើម​ឈើ​ទាំង​ឡាយ​ដែល​ដុះ​នៅ​ក្បែរ​ព្រំដែន​ក្នុង​ដី​ខ្មែរ សម្រាប់​ជា​ភស្តុតាង​រស់​ដល់​ក្មេង​ជំនាន់​ក្រោយ។ ពួកគេ​យល់​ថា ការ​កាប់​ដើម​ច័នគិរី ដែល​មាន​មុខ​កាត់​ជាង ១​ម៉ែត្រ និង​ដុះ​ក្បែរ​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​ប្រៀប​ដូចជា​ការ​លុបបំបាត់​ភស្តុតាង​ចាស់​ពី​បុរាណ ដ្បិត​តំបន់​នោះ​ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​វៀតណាម ទៀត​ផង។

​ពលរដ្ឋ​រស់​នៅ​ភូមិ​បឹងជ្រោង មាន​វ័យ​ជាង ៦០​ឆ្នាំ លោក ម៉ូវ បឺត មាន​ប្រសាសន៍​ថា ដើម​ច័នគិរី នោះ គឺ​មាន​អាយុ​កាល​រាប់​សិប​ឆ្នាំ​មក​ហើយ ព្រោះ​លោក​កើត​ឡើង​ឃើញ​វា​តែម្ដង។ លោក​ថា ពី​ដើម​មក​ដើម​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​បឹង​ជ្រោង ក្រោយ​មក​គេ​កាត់​ចេញ​ដាក់​ទៅ​ជា​ដី​សហគមន៍​នៅ​ក្នុង​ភូមិ​សម្រាប់​បញ្ចុះ​សព។ លោក​ដឹង​ថា ដើម​ឈើ​ចំណាស់​នេះ ត្រូវ​បាន​គេ​លក់​ឱ្យ​ជនជាតិ​វៀតណាម ប៉ុន្តែ​មិន​ដឹង​ប្រាកដ​ថា​នរណា​ជា​អ្នក​លក់​ទេ។ យ៉ាង​នេះ​ក្តី ពលរដ្ឋ​ដដែល​យល់​ថា ការ​លក់​ដើម​ឈើ​នៅ​ក្បែរ​ព្រំដែន គឺ​ជា​រឿង​ខុស​ទាំង​ស្រុង៖ «របស់​នេះ​ធំ​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​គិត​ថា ជា​របស់​សហគមន៍ ជា​ខ្សែ​បន្ទាត់​ព្រំដែន​មិន​អាច​ទៅ​បំផ្លាញ​អ៊ីចឹង​បាន​ទេ ត្រូវ​តែ​ទុក​បើ​ទោះ​បី​ជា​មាន​តម្លៃ​ប៉ុណ្ណា​ក៏ដោយ»

​ដើម​ច័នគិរី ដែល​មាន​ទំហំ​ជិត​ប៉ុន​កង់រទេះ ត្រូវ​បាន​ឈ្មួញ​ជនជាតិ​វៀតណាម នាំ​គ្នា​មក​អារ​កាត់​មែក និង​ឫស​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ប៉ុន្តែ​ដើម​នៅ​មិន​ទាន់​កាប់​ផ្ដួល​ទេ។

ទាក់ទង​បញ្ហា​នេះ មេ​ភូមិ​បឹងជ្រោង លោក សួរ ពេជ្រ បញ្ជាក់​ថា មិន​មែន​អាជ្ញាធរ​លក់​ដើម​ច័នគិរី​ទេ ប៉ុន្តែ​ជា​ការ​ដោះដូរ​ដើម្បី​បាន​ប្រាក់​ប្រមាណ ៦០​ម៉ឺន​រៀល សម្រាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​ដូច​ជា​តុ កៅអី​ជាដើម។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ឈ្មួញ​វៀតណាម មិន​កាប់​ដើម​ច័នគិរី​នោះ​ក៏ដោយ ប៉ុន្តែ​ក្រុម​កង​វិស្វកម្ម​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន នឹង​ឈូស​ឆាយ​ចោល​ដដែល ព្រោះ​វា​អាច​ប៉ះពាល់​គម្រោង​ធ្វើ​ផ្លូវ​របស់​គេ៖ «ខ្ញុំ​គិត​ថា ឱ្យ​គេ​គាស់​ដើម​ហ្នឹង​ចេញ​ទៅ កុំ​ឱ្យ​ចូល​ដី​កប់​ខ្មោច ព្រោះ​ដី​កប់​ខ្មោច​មាននៅ​តែមួយ​ក្រវេច»

​បរិវេណ​វត្ត​បឹង​ជ្រោង គឺ​ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ដោយសារ​របង​វត្ត​ផ្នែក​ខាង​កើត​មិន​អាច​កសាង​បាន ព្រោះ​អាជ្ញាធរ​វៀតណាម ហាមឃាត់។

​អតីត​មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា ដើម​ឈើ​នោះ គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​ជា​ផ្នែក​មួយ​កំណត់​ទីតាំង​ភូមិសាស្ត្រ​នៅ​ក្នុង​ឃុំ​ទាំង​មូល។ លោក​បន្ថែម​ថា ឈ្មួញ​វៀតណាម គេ​បម្រុង​នឹង​គាស់​រំលើង​ទាំង​ឫស​តែម្ដង ប៉ុន្តែ​ដោយមាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ច្រើន ទើប​ពួកគេ​ផ្អាក​ទៅ​វិញ៖ «កាល​ណា​យើង​បណ្ដោយ​ឱ្យ​កាប់​វា​នឹង​បាត់​វត្ថុតាង។ អ៊ីចឹង​ពលរដ្ឋ​ដែល​ខិតខំ​តស៊ូ​ព្យាយាម មិន​ចង់​ឱ្យ​បាត់បង់​កេរដំណែល​មរតក​ដូនតា»

​លោក​យល់​ថា ប្រសិនបើ​កង​វិស្វកម្ម​ប៉ះពាល់​គម្រោង​ធ្វើ​ផ្លូវ ហើយ​ត្រូវ​ការ​ឈូស​ឆាយ​គឺ​ជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​សម្រាប់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​ថែរក្សា​ការពារ​សម្បត្តិ​រួម​ទាំង​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត ដែល​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​នោះ​យល់​ថា ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ខ្លាច​បាត់​ភស្តុតាង​ចាស់ គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក​ថា អ្នក​លក់​ដើម​អំពិល​បារាំង ទៅ​ឱ្យ​វៀតណាម អាច​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ផង។ លោក​ពន្យល់​ថា ដើម​ឈើ​នៅ​តំបន់​នោះ​ជា​សម្បត្តិ​រួម ដូច្នេះ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​លក់​ដូរ​បាន​ឡើយ ម្យ៉ាង​រាជរដ្ឋាភិបាល​ទើប​តែ​ចេញ​បម្រាម​មិន​ឱ្យ​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​​ប្រទេស​វៀតណាម ថែម​ទៀត៖ «នាយករដ្ឋមន្ត្រី​ចេញ​សារាចរ​មិន​ឱ្យ​ដឹង​ឈើ​ចូល​ទៅ​វៀតណាម។ អា​ហ្នឹង​មាន​ន័យ​ថា កាប់​ដើម​ឈើ​លក់​ឱ្យ​ជនជាតិ​វៀតណាម ហើយ​ហ្នឹង។ អា​ហ្នឹង​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ត្រូវ​មាន​ទោស»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រាល់​កេរ​ដំណែល​មាន​នៅ​តាម​ព្រំដែន ដូចជា​ដើមឈើ ស្ទឹង បឹង ព្រែក បង្គោល ភ្នំ វត្ត​អារាម សំណង់​ចាស់ៗ ជាដើម គឺ​មិន​គួរ​ប៉ះពាល់ ឬ​បំផ្លាញ​ចោល​ទេ ព្រោះ​ជា​ភស្តុតាង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​៖ ហេតុ​អ្វី​​អង្គការ HRW ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​សេរី​និង​យុត្តិធម៌ (ភាគ​១)

$
0
0

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ថា ដំណើរ​ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ភាព​សេរី និង​យុត្តិធម៌​នោះ​ទេ។

តើ​មូលហេតុ​អ្វី​បាន​ជា​អង្គការ​អន្តរជាតិ​មួយ​នេះ​ចាត់​ទុក​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ថា​មិន​សេរី និង​យុត្តិធម៌?

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ ជាមួយ​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អភិបាល​ខេត្ត​ព្រះសីហនុ​ប្រកាស​មិន​ទទួល​ស្គាល់​ការ​ទិញ​លក់​ដី​នៅ​លើ​កោះរ៉ុង

$
0
0

អភិបាល​ខេត្ត​ព្រះសីហនុ ប្រកាស​មិន​ទទួល​ស្គាល់​រាល់​ការ​ទិញ​លក់​ដី​នៅ​សង្កាត់​កោះរ៉ុង ដែល​កំពុង​កើត​មាន​រាល់​ថ្ងៃ​នេះ​ទេ ហើយ​ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​លក់​ដូរ ឬ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ថ្មីៗ នឹង​ត្រូវ​ប្រឈម​មុខ​ការ​ផ្ដន្ទាទោស។

សង្គម​ស៊ីវិល​ស្វាគមន៍​សារ​ព្រមាន​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ចុះ​អនុវត្ត​ច្បាប់​ការពារ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសើរ​ជាង​ការ​បន្លឺ​សំឡេង ដាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យក​មុខ។

​អភិបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ជួល​មនុស្ស​ឲ្យ​ទៅ​កាប់​រាន​ដី​ព្រៃឈើ​មាន​ដើម​ធំ​ថ្មីៗ កើត​មាន​ក្រោយ​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ដែល​បាន​ចុះ​វាស់​កំណត់​ក្បាល​ដី​ចែក​ជូន​ពលរដ្ឋ​នៅ​ពេល​កន្លង​ទៅ នឹង​ត្រូវ​ផ្ដន្ទាទោស។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា លោក យន្ត មីន ប្រកាស​មិន​ទទួល​ស្គាល់​ការ​ទិញ​លក់​ដី​ព្រៃឈើ​ដែល​ទើប​កាប់​ទន្ទ្រាន​អនាធិបតេយ្យ​ខុស​ច្បាប់​ថ្មីៗ នៅ​សង្កាត់​កោះរ៉ុង នោះ​ទេ។ជាង​នេះ​ទៀត អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ទិញ​លក់​ដី​ព្រៃឈើ​នៅ​លើ​កោះរ៉ុង នឹង​ត្រូវ​ផ្ដន្ទាទោស៖ «»។

​សារ​ព្រមាន​នេះ​ទទួល​បាន​ការ​សាទរ​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល និង​ទេសចរ ដែល​កន្លង​មក​ពួកគេ​បារម្ភ​ខ្លាច​ព្រៃឈើ​ធម្មជាតិ​ដែល​ដុះ​នៅ​លើ​កោះរ៉ុង ត្រូវ​រលាយ​ហិនហោច បន្ទាប់ពី​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​វាស់​កំណត់​ក្បាល​ដី​ចែក​ជូន​ពលរដ្ឋ ប៉ុន្តែ​បាន​ចុះ​ទៅ​វាស់​នៅ​លើ​បរិវេណ​ដី​ព្រៃ​មាន​ដើម​ដុះ​ធំៗ និង​​គ្មាន​មនុស្ស​រស់​នៅ​ជាក់ស្ដែង ហើយ​ថា រាល់​ថ្ងៃ​នេះ​បរិវេណ​ដី​ព្រៃ​ឈើ​ទាំង​នោះ​កំពុង​ត្រូវ​គេ​កាប់​ដុត​រាន​យក​ដី និង​ប្រកាស​លក់​បន្ត​អនាធិបតេយ្យ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី  សង្កេត​ឃើញ​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង កើត​មាន​បន្ទាប់​ពី​មន្ត្រី​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ ដឹកនាំ​ដោយ​លោក ជា សុផារ៉ា បាន​ចុះ​វាស់​កំណត់​ក្បាល​ដី​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៦ មក៖ «»។

​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​សោកស្ដាយ​ដែល​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ត្រូវ​គេ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នាំ​ឲ្យ​បំផ្លាញ​ព្រៃឈើ​មាន​ដើម​ធំៗ ត្រូវ​កាប់​រាន​យក​ដី​អនាធិបតេយ្យ ហើយ​រាល់​ថ្ងៃ​នេះ ត្រូវ​អាជ្ញាធរ​សង្កាត់​កោះរ៉ុង និង​អ្នក​ជាប់​ពាក់ព័ន្ធ​ខ្លះ​ទៀត បាន​ពុះ​ច្រៀក​ជា​ឡូត៍ៗ ប្រកាស​លក់​ដូរ​បន្ត​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ឃើញ​រដ្ឋបាល​ខេត្ត​នេះ​ទប់ស្កាត់​ទេ។

​ត្រង់​ចំណុច​នេះ​ទាំង​ទេសចរ និង​អ្នក​ឃ្លាំមើល​សង្គម បាន​ស្នើ​ដល់​លោក ជា សុផារ៉ា ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​មុន​នឹង​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល ឬ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដីធ្លី​ស្រប​ច្បាប់​នៅ​សង្កាត់​កោះរ៉ុង មិន​ត្រូវ​ផ្ដល់​ជូន​ទៅ​លើ​បរិវេណ​ដី​ដែល​មាន​សកម្មភាព​កាប់​រាន​ព្រៃឈើ​ថ្មីៗ​នោះ​ទេ។

បរិវេណ​ដី​ព្រៃ​ឈើ​ដែល​មាន​សកម្មភាព​កាប់​បំផ្លាញ​ក្រោយ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​វាស់​កំណត់​ក្បាល​ដី​ជូន​ពលរដ្ឋ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦ មក​ដល់​ពាក់​កណ្ដាល​ខែ​មិថុនា នេះ មាន​ដូចជា​នៅ​ភូមិ​សុខសាន្ត ភូមិ​ដើមស្វាយ ភូមិ​កោះតូច ព្រមទាំង​ភូមិ​ដើមថ្កូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​នឹង​ស្នើ​​រដ្ឋសភា​កោះ​ហៅ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​ការ​មិន​សម្រួល​ឲ្យ​កម្មករ​ទៅ​បោះឆ្នោត

$
0
0

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លិខិត​ទៅ​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ដោយ​ស្នើ​ឲ្យ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ឲ្យ​បាន​ឆាប់ ជុំវិញ​ការ​មិន​សម្រួល​ដល់​កម្មករ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង នឹង​ចាត់​វិធានការ​លើ​សំណើ​របស់​សហជីព​ដែល​បាន​ស្នើ​ឲ្យ​រដ្ឋសភា​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ចូល​បំភ្លឺ​នៅ​រដ្ឋសភា។

ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ទទួល​ហើយ​នឹង​ចាត់​ចែង​តាម​នីតិវិធី។ អ្នកស្រី​ថា បញ្ហា​នេះ​ជា​ចំណុច​អាទិភាព ពីព្រោះ​ជា​បទពិសោធន៍​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

អ្នកស្រី​យល់​ថា វា​ជា​បញ្ហា​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការងារ មិន​បាន​បំពេញ​តួនាទី​ក្នុង​ចេញ​សេចក្ដី​ណែនាំ​បញ្ជា​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត​សម្រួល​ឲ្យ​កម្មករ​បាន​ទទួល​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បោះឆ្នោត ដោយ​ត្រឹម​តែ​ចេញ​សេចក្ដី​ជូន​ដំណឹង​ដែល​ពុំ​មាន​ប្រសិទ្ធភាព​ដាក់​កំហិត​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត៖ «ខ្ញុំ​គិត​ថា វា​មាន​ការងារ​ច្រើន កោះ​បំភ្លឺ​រដ្ឋមន្ត្រី​រឿង​ផ្សេងៗ​ច្រើន យើង​យក​ចំណុច​នេះ​ជា​ចំណុច​ដែល​យើង​យក​មក​គិត​ឆ្នាំ​២០១៨ ឲ្យ​រដ្ឋមន្ត្រី​គាត់​បំភ្លឺ។ ធម្មតា​យើង​ត្រូវ​ធ្វើ​មុន​អ៊ីចឹង​យើង​យក​ចំណុច​ជា​ចំណុច​អាទិភាព»

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លិខិត​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ទៅ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចូល​បំភ្លឺ​នៅ​រដ្ឋសភា។

សហជីព​ចង់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បំភ្លឺ​នៅ​រដ្ឋសភា អំពី​ករណី​មិន​បាន​កំណត់​កាលបរិច្ឆេទ​ឈប់​សម្រាក​ការងារ​សមរម្យ​ដោយ​រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ទៀងទាត់ និង​មិន​បាន​អន្តរាគមន៍​ឲ្យ​និយោជក​តាម​រោងចក្រ សហគ្រាស​ផ្ដល់​ប្រាក់​ឈ្នួល​បុរេប្រទាន​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ និយោជិក​សម្រាប់​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧។

អនុ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ថ្លែង​ថា លោក​មើល​ឃើញ​ថា ក្រសួង​ការងារ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​មិន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ​បាន​ទៅ​ចូលរួម​បោះឆ្នោត​ដូច​អាណត្តិ​មុនៗ​នោះ​ទេ។ លោក​ថា ការ​កំណត់​យក​ថ្ងៃ​បោះឆ្នោត​ចំ​ថ្ងៃ​ទី​៤ គឺ​កម្មករ​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ថែម​ទៀត គឺ​ជា​ឧបសគ្គ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ទៀត​ហើយ​ការ​ដែល​មាន​កម្មករ​ទៅ​បោះឆ្នោត​គឺ​ជា​ឆន្ទៈ និង​ការ​លះបង់​របស់​ពួកគេ ប៉ុន្តែ​ទន្ទឹម​គ្នា​ក៏​មាន​កម្មករ​មួយ​ចំនួន​ខកខាន៖ «ដោយសារ​តែ​២០១៧ ហ្នឹង​ហើយ​អត់​មាន​ឃើញ​អន្តរាគមន៍​មក​ក្រសួង​ការងារ សហជីព​សេរី​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​គណៈកម្មការ​ទី​៨ រដ្ឋសភា​ដើម្បី​កោះ​ហៅ ពីព្រោះ​ដើម្បី​បោះឆ្នោត​ជាតិ​២០១៨ សូម​កុំ​ឲ្យ​មាន​ការ​រអាក់រអួល​អ៊ីចឹង​ទៀត»

លិខិត​របស់​សហជីព​សេរី​កម្មករ​ដដែល​រិះគន់​ថា ក្រសួង​ការងារ​មិន​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​កម្មករ​ឡើយ គឺ​កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា មុន​ថ្ងៃ​បោះឆ្នោត​មិន​ដល់​មួយ​សប្ដាហ៍​ផង ក្រសួង​បាន​ត្រឹម​ចេញ​សេចក្ដី​អំពាវនាវ​ដោយ​យោង​លើ​សេចក្ដី​អំពាវនាវ​របស់ គ.ជ.ប ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​ទៅ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​មុន​ការ​បោះឆ្នោត​នេះ​ដែរ មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ថា ក្នុង​ករណី​ដែល​ពុំ​មាន​ភ្លើង​ខៀវ​ពី​ក្រសួង​ការងារ សម្រាប់​ថ្ងៃ​ឈប់​ពិសេស កម្មករ​ដែល​កំពុង​បម្រើការ​នៅ​តាម​រោងចក្រ និង​សហគ្រាស​ផ្សេង​ទៀត ពុំ​មាន​សិទ្ធិ​ពិសេស​ឈប់​សម្រាក​បន្ថែម​អម​នៅ​ថ្ងៃ​បោះឆ្នោត​ឡើយ។ ប៉ុន្តែ​សមាគម​ដដែល​នេះ​បញ្ជាក់​ថា ពួកគេ​អាច​ប្រើប្រាស់​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ សហជីព​សេរី​កម្មករ​នៅ​តែ​រង់ចាំ​ការ​ឆ្លើយ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មូលនិធិ កែម ឡី នៅ​មិន​ទាន់​អាច​ប្រសូត​ចេញ​ជា​រូបរាង​នៅ​ឡើយ

$
0
0

គិត​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០០៧ នេះ គឺ​មាន​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ នៅ​ក្រោយ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ភ្លាមៗ ក្រោយ​ឃាតកម្ម​បាន​កើត​ឡើង ក៏​មាន​គណៈកម្មការ​មួយ​ត្រូវ​បង្កើត​ឡើង​ដើម្បី​​ទទួល​បន្ទុក​រៀបចំ​មូលនិធិ កែម ឡី។ អ្នក​គ្រប់គ្រង​មូលនិធិ​នេះ បាន​ត្អូញត្អែរ​ពី​ការ​ប្រឈម និង​ភាព​ស្មុគស្មាញ​នានា ក្នុង​ការ​រៀបចំ​មូលនិធិ កែម ឡី នេះ។

អ្នក​ទទួល​បន្ទុក​មូលនិធិ កែម ឡី ឲ្យ​ដឹង​ថា មូលនិធិ​នេះ ថ្វី​ត្បិត​បាន​រៀបចំ​គម្រោង​ទៅ​តាម​ផែនការ​មេ តាំង​ពី​ថ្ងៃ​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​ប្រហារ​ហើយ​ក៏​ដោយ​ចុះ ក៏​ស្ថានភាព​នយោបាយ​ដែល​ប្រែប្រួល​មិន​ទៀងទាត់ ធ្វើ​ឲ្យ​មូលនិធិ​នេះ​ត្រូវ​កប់​បាត់​ស្រមោល​នៅ​ឡើយ​មក​ដល់​សព្វថ្ងៃ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​ទទួល​បន្ទុក​រឿង​មូលនិធិ​នេះ​បញ្ជាក់​ថា មូលនិធិ​នេះ​គឺ​មិន​ទាន់​បាន​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ឧបសគ្គ​ដែល​មិន​អាច​ដំណើរ​ការ​បាន​នៃ​មូលនិធិ កែម ឡី ទៅ​តាម​ការ​គ្រោង​ទុក​នេះ ដោយសារ​បរិយាកាស​នយោបាយ​មិន​អំណោយ​ផល ម្យ៉ាង​គម្រោង​នេះ កំពុង​ដាក់​ឲ្យ​ស្ថិត​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នៅ​ឡើយ៖ «មក​ដល់​ពេល​នេះ​យើង​អត់​បាន​ចុះ​ឈ្មោះ​ទេ ដោយសារ​ថា ស្ថានការណ៍​នយោបាយ​ចេះ​តែ​ផ្អៀងផ្អងៗ​ទៅ យើង​ក៏​មិន​សម្រេច​ចិត្ត ព្រោះ​អី​យើង​គិត​ថា ករណី​នេះ​ជា​មូលនិធិ​ក៏ដោយ ប៉ុន្តែ​អ្នក​នយោបាយ​មើល​មក​ក្នុង​ផ្លូវ​ផ្សេង​វិញ។ ដូច្នេះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​យើង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នេះ គឺ​យើង​អត់​ទាន់​បាន​ទៅ​ធ្វើ​អី​ក្នុង​ពេល​ដែល​យើង​មិន​ទាន់​មាន​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ទេ»

គិត​មក​ដល់​ពេល​នេះ អ្នក​គ្រប់គ្រង​មូលនិធិ កែម ឡី ដែល​មាន​តែ​ស្រមោល​នៅ​ឡើយ​នេះ គឺ​មាន​លុយ​ប្រមាណ​ជា ៦​ពាន់​ដុល្លារ​ក្នុង​ដៃ​នៅ​ឡើយ​ប៉ុណ្ណោះ ចាប់​តាំង​ពី​ផ្ដួចផ្ដើម​គំនិត​ថា ឲ្យ​មាន​មូលនិធិ កែម ឡី នេះ​ឡើង។ ប៉ុន្តែ​លុយ​ដែល​មាន​ស្រាប់​ហើយ​នេះ បាន​ផ្ទេរ​បន្ត​ទៅ​គណៈកម្មការ​រៀបចំ​សាងសង់​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី រួច​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា គណៈកម្មការ​រៀបចំ​ចេតិយ បាន​បុក​គ្រឹះ​រួចរាល់​ហើយ​នៅ​ត្រង់​បរិវេណ​ផ្នូរ​លោក​បណ្ឌិត កែម ឡី តែម្ដង។ តាម​គម្រោង ចេតិយ​នេះ​នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ចំ​ថ្ងៃ​បុណ្យ​ខួប ១​ឆ្នាំ នៃ​ឃាតកម្ម​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។

លោក សៅ កុសល សមាជិក​គណៈកម្មការ​រៀបចំ​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត​អះអាង​កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ថា ថ្វី​ត្បិត​មក​ដល់​ពេល​នេះ ថវិកា​ដែល​គ្រោង​ចំណាយ​ធ្វើ​ចេតិយ​មិន​ទាន់​គ្រប់គ្រាន់ ប៉ុន្តែ​គម្រោង​សាងសង់​នេះ នឹង​ចាប់​ផ្ដើម​ចេញ​រូបរាង​ហើយ៖ «យើង​រៀបចំ​ធ្វើ​កម្មវិធី​ខួប ១​ឆ្នាំ និង​ពិធី​បើក​ការដ្ឋាន​ចេតិយ​ផង។ ឥឡូវ​នេះ​ចេតិយ​យើង​ចាប់​ផ្ដើម​បុក​គ្រឹះ​ហើយ គ្រាន់​តែ​ថា បើក​ជា​ផ្លូវការ​យើង​អត់​ទាន់​ចាំ​ថ្ងៃ​ខួប​ហ្នឹង​តែម្ដង»

តាម​គម្រោង​ចំណាយ​សម្រាប់​ស្ថាបនា​ចេតិយ​នេះ គឺ​ត្រូវ​ការ​លុយ​ប្រមាណ ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ជាក់ស្ដែង​នៅ​ពេល​នេះ​គឺ​មាន​លុយ​នៅ​ក្នុង​ដៃ​ជាង ៦​ពាន់​ដុល្លារ​នៅ​ឡើយ។ លោក​បណ្ឌិត មាស នី ជា​អ្នក​រ៉ាប់រង​មូលនិធិ កែម ឡី ឲ្យ​ដឹង​ថា ដោយ​សារ​មូលនិធិ​នេះ មិន​ទាន់​ត្រូវ​បាន​ស្នើ​សុំ​ចុះ​បញ្ជិកា​តាម​ច្បាប់ និង​កំណត់​ទិសដៅ​សម្រាប់​ប្រតិបត្តិការ ហេតុ​នេះ​មូលនិធិ​នេះ​ក៏​ពុំ​ទាន់​រៃអង្គាស​ថវិកា ហើយ​អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី ក៏​ពុំ​ទាន់​ចាប់​អារម្មណ៍​នៅ​ឡើយ​ដែរ។

ក្រៅ​ពី​នេះ ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខួប​គម្រប់ ១​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារ​​លើ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ ចាប់​ពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ​នេះ ពិធី​បុណ្យ​ដ៏​ធំ​នឹង​រៀបចំ​នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ។ទន្ទឹម​នឹង​នេះ ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ក៏​បាន​អំពាវនាវ​ចំពោះ​អ្នក​គាំទ្រ​លោក​បណ្ឌិត​ឲ្យ​ចូលរួម​ពិធី​បុណ្យ​នេះ​ឲ្យ​បាន​ច្រើន​កុះករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​​នឹង​ទៅ​ជំរុញ​តុលាការ​ឲ្យ​ចាត់ការ​បណ្ដឹង​ប្រឆាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ

$
0
0

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ ដែល​ចោទ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ថា បាន​វាយ​ក្នុង​បំណង​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មេសា នឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ជា​លើក​ទី​២ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​តុលាការ​មាន​ចំណាត់​ការ​លើ​បណ្ដឹង​ដែល​អ្នកស្រី​បាន​ប្ដឹង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា។ សង្គម​ស៊ីវិល​ថា នឹង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី ប្រសិនបើ​ស្ត្រី​រងគ្រោះ​ស្នើ​សុំ​សេវា​ផ្នែក​ច្បាប់។

ការ​អះអាង​ថា នឹង​ទៅ​ជំរុញ​នៅ​តុលាការ​ជា​លើក​ទី​២​នេះ បន្ទាប់​ពី​សមាជិក​បណ្ដាញ​ស្ត្រី​រួប​រួម​គ្នា អ្នកស្រី យេ សំអូន បាន​ទៅ​ជំរុញ​មន្ត្រី​តុលាការ​ម្ដង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ ការ​ទៅ​ជំរុញ​លើក​ទី​១ ដោយសារ​ពាក្យ​បណ្ដឹង​អ្នកស្រី បាន​ដាក់​ជាង ១​ខែ​ហើយ តុលាការ​នៅ​មិន​ទាន់​ចាត់​ការ​នៅ​ឡើយ។ ស្ត្រី​អតីត​អ្នក​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ​រូប​នេះ ប្ដឹង​មេ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ឈ្មោះ គឹម រតនា ព្រម​ទាំង​កូនចៅ​របស់​លោក គឹម រតនា មួយ​ក្រុម ពី​បទ​ចាប់ខ្លួន​អ្នកស្រី​យក​ទៅ​សម្លាប់ ដោយ​មាន​ការ​គ្រោង​ទុក។

អ្នកស្រី យេ សំអូន ប្រាប់​ថា ក្រឡាបញ្ជី​កាន់​សំណុំ​រឿង ឈ្មោះ យន់ សាវិន បាន​ប្រាប់​ឲ្យ​អ្នកស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​ក្រោយ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​រួច តុលាការ​នឹង​កោះ​ហៅ​អ្នកស្រី។ សមាជិក​បណ្ដាញ​ស្ត្រី​រួបរួម​រូប​នេះ មាន​គម្រោង​ទៅ​ជំរុញ​តុលាការ​ម្ដង​ទៀត​នៅ​ខែ​កក្កដា៖ «គាត់ (ក្រឡា​បញ្ជី លោក យន់ សាវិន) ថា ចាំ​បោះឆ្នោត​ហើយ គាត់​ហ្នឹង​កោះ​ហើយ។ គាត់​ថា សុំ​ទោស​បង អត់​បាន​កោះហៅ​ណា ខ្ញុំ​ប្រុង​កោះហៅ​ដែរ តែ​ចាំ​ឲ្យ​បោះ​ឆ្នោត​ហើយ ចាំ​ខ្ញុំ​នឹង​កោះហៅ តែ​ខ្ញុំ​អត់​ឃើញ​គេ​ហៅ​ផង។ រាល់​ដង​ខ្ញុំ​ដើរ អត់​ឃើញ​នរណា​ហៅ​ទេ ខ្ញុំ​ទៅ​បង្ខំ​គេ​តែម្ដង។ ឥឡូវ​ខ្ញុំ​កំពុង​រវល់​ដែរ​ណា ចាំ​ដល់​ខែ​៧... ខ្ញុំ​អត់​ជឿ​ទេ ព្រោះ​រឿង​ដែរ​ខ្ញុំ​ដើរ​មក​មួយៗ អត់​ដែល​មាន​នរណា​កោះ​ហៅ​ទេ ទាល់​តែ​ខ្ញុំ​ទៅ​តឿន​គេ ហើយ​ខ្ញុំ​ដឹក​សាក្សី​ឲ្យ​គេ​ទៀត»

អ្នកស្រី យេ សំអូន បាន​អះអាង​ថា កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មេសា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ម្ដុំ​ទន្លេសាប ជិត​វត្តភ្នំ។ អ្នកស្រី និង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់​ទៀត ត្រូវ​កង​សន្តិសុខ​ខណ្ឌ​ចាប់​ឡើង​ឡាន​សណ្ដាប់ធ្នាប់​ខណ្ឌ ហើយ​បាន​ដឹក​ទៅ​ដល់​ទី​ងងឹត​ត្រង់​បន្ទប់​ទឹក​នៅ​ម្ដុំ​រូប​សំណាក​លោក​យាយ​ពេញ​នៅ​វត្តភ្នំ ហើយ​ព្រួត​វាយ​អ្នកស្រី និង​ស្រែក​គំរាម​សម្លាប់​ដោយសារ​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ជួយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជា​ច្រើន​លើក​ច្រើន​សា។

មុន​ពេល​ប្ដឹង​ទៅ​​តុលាការ អ្នកស្រី យេ សំអូន ប្រាប់​ថា បាន​រក​អន្តរាគមន៍​ពី​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​វត្តភ្នំ ជា​ច្រើន​ដង ប៉ុន្តែ​ប៉ូលិស​បាន​ជំរុញ​អ្នកស្រី​ឲ្យ​ទៅ​ជួប​ជជែក​ជាមួយ​សន្តិសុខ​ខណ្ឌ​នៅ​សាលា​ខណ្ឌ​ដូនពេញ ប៉ុន្តែ​អ្នកស្រី​មិន​ហ៊ាន​ទៅ​ជួប​សន្តិសុខ​ខណ្ឌ​នោះ​ទេ ហើយ​ក៏​មិន​ហ៊ាន​រស់​នៅ​បន្ទប់​ជួល​នៅ​ភ្នំពេញ ទៀត​ដែរ ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា។

​ចាប់​តាំង​ពី​មាន​ការ​ប្ដឹង​មេ​សន្តិសុខ​ខណ្ឌ​ដូនពេញ មក ស្ត្រី​រងគ្រោះ​រូប​នេះ​ប្រាប់​ថា មិន​ហ៊ាន​ដើរ​ឆ្ងាយ​ពី​កន្លែង​លាក់​ខ្លួន​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​ជិះ​តាម​ផ្លូវ​ម្ដងៗ អ្នកស្រី​កត់សម្គាល់​ឃើញ​ថា តែង​មាន​រថយន្ត​តាម​កៀរ និង​ដួល​ម៉ូតូ​ជា​ញឹកញាប់។ បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​ក្រុង​ភ្នំពេញ អ្នកស្រី យេ សំអូន បាន​ពឹង​ពាក់​សេវា​ផ្នែក​ច្បាប់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO)។

​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ថា ខាង​អង្គការ​ធ្លាប់​បាន​ជួយ​ប្រឹក្សា​ផ្នែក​ច្បាប់​បាន​ខ្លះ​ហើយ។ នៅ​ពេល​ពាក្យ​បណ្ដឹង​ដំណើរ​ការ លោក អំ សំអាត ថា អង្គការ​លីកាដូ នឹង​ពិនិត្យ​មើល​បន្ថែម ដើម្បី​ជួយ​ផ្ដល់​សេវា​ផ្នែក​ច្បាប់​បន្ថែម​ទៀត៖ «ពី​មុន​មក យើង​បាន​ជួយ​គាត់​ខ្លះ​ហើយ ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវ​ច្បាប់ ហើយ​និង​ពាក្យ​បណ្ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច អា​នេះ​យើង​សិក្សា​ទៅ​តាម​ផ្លូវ​ច្បាប់»

ដើម្បី​មាន​សុវត្ថិភាព​ឡើង​វិញ អ្នកស្រី យេ សំអូន យល់​ថា មាន​ការ​តែ​ការ​ដាក់​ទោសទណ្ឌ​តាម​ច្បាប់​លើ​អ្នក​ដែល​វាយ​អ្នកស្រី​តែប៉ុណ្ណោះ។ អ្នកស្រី យេ សំអូន មិន​រំពឹង​ថា តុលាការ​ចាត់​ការ​លើ​បណ្ដឹង​របស់​អ្នកស្រី​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាង​ណា អ្នកស្រី​ប្ដេជ្ញា​ជំរុញ​ឲ្យ​តុលាការ​មាន​ចំណាត់​ការ​លើ​បណ្ដឹង​អ្នកស្រី​ឲ្យ​ខាង​តែ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ឃួង ស្រេង ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ក្រុង​ជំនួស​លោក ប៉ា សុជាតិវង្ស

$
0
0

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស ដែល​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ហើយ​ត្រូវ​បាន​ចែក​ផ្សាយ​ដោយ​អគ្គលេខាធិការ​រាជរដ្ឋាភិបាល លោក សយ សុខា នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​តែងតាំង​មន្ត្រី ៤​រូប​ឡើង​ជា​អភិបាល​រាជធានី-​ខេត្ត ជំនួស​មន្ត្រី​ចាស់ៗ ៤​រូប។

ក្នុង​នោះ​រួម​មាន តែងតាំង​លោក ឃួង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស តែងតាំង​លោក គួច ចំរើន ជា​អភិបាល​ខេត្ត​កំពង់ចាម ជំនួស​លោក លន់ លឹមថៃ តែងតាំង​លោកស្រី មិថុនា ភូថង ជា​អភិបាល​ខេត្ត​កោះកុង ជំនួស​លោក ប៊ុន លើត និង​តែងតាំង​លោក លី ឡេង ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ប្រាជ្ញ ច័ន្ទ។

ចំណែក​លោក ប៉ា សុជាតិវង្ស លោក លន់ លឹមថៃ និង​លោក ប្រាជ្ញ ច័ន្ទ ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ធ្វើ​ជា​ទីប្រឹក្សា ខណៈ​លោក ប៊ុន លើត ត្រូវ​បាន​ផ្ទេរ​អោយ​​ទៅ​បំពេញ​ការងារ​ទៅ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ថា​មិន​ទាន់​មាន​សញ្ញា​គ្រោះថ្នាក់​ពី​ទឹក​ជំនន់​នៅ​ឡើយ

$
0
0

អ្នក​ពាក់ព័ន្ធ​ជំនាញ​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ផ្នែក​អាកាសធាតុ​និយាយ​ថា មិន​ទាន​មាន​សញ្ញា​គ្រោះថ្នាក់​ណា​មួយ​ដែល​បណ្ដាល​មក​ពី​​គ្រោះ​មហន្តរាយ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ បើ​ទោះ​ជា​ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្ដី។

ទោះ​​ជា​មាន​ការ​ព្រមាន​ថា កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប​ខ្សោយ និង​ស្រប​ពេល​ដែល​ខេត្ត​បន្ទាយមានជ័យ កំពុង​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ជោរជន់​ពី​ប្រទេស​ថៃ។ ប៉ុន្តែ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា កម្ពុជា​នឹង​រង​គ្រោះ​ព្រោះ​គ្រោះ​មហន្តរាយ ឬ​គ្រោះ​ទឹក​ជំនន់​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ប្រាប់​ថា ទាំង​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ទឹក​ទន្លេ​មេគង្គ មិន​ទាន់​ចោទ​ជា​បញ្ហា​​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក៏​មាន​តំបន់​មួយ​ចំនួន​ដែរ រង​ផល​ប៉ះពាល់ ព្រោះ​ជំនន់​ទឹក​ភ្លៀង។ ដោយ​ឡែក​លោក ចាន់ យុត្ថា ពន្យល់​ថា បញ្ហា​លិចលង់​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រោះ​ការ​រក្សា​ទឹក​ទុក​ក្នុង​អាង​ទឹក​មិន​ព្រម​បង្ហូរ​ទឹក និង​ករណី​ជំនន់​ទឹក​ភ្លៀង៖ «កម្ពស់​ទឹក​ពេល​បច្ចុប្បន្ន​ទៅ​នឹង កម្រិត​ទឹក​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ គឺ​នៅ​ឆ្ងាយ​មែន។ មក​ដល់​ពេល​នេះ​ជំនន់​ទន្លេ​មេគង្គ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ»

លោក​ថា ក្នុង​អំឡុង​ខែ​មិថុនា និង​​ខែ​កក្កដា មិន​បញ្ហា​ទឹក​ជំនន់​មិន​ទាន់​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ថា ដំណាំ​ស្រូវ​នៅ​ក្នុង​ស្រុក​អូរជ្រៅ នៃ​ខេត្ត​នេះ​ប្រមាណ ៤០០​ហិកតារ កំពុង​រងគ្រោះ ព្រោះ​ជំនន់​ទឹក​ភ្លៀង។ ប្រភព​ដដែល​បាន​ដក​ស្រង់​សម្ដី ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក ប៉ាង វណ្ណសេដ្ឋ ថា ជំនន់​ទឹក​ភ្លៀង​នេះ​បាន​ធ្លាក់​ពី​ប្រទេស​ថៃ និង​ពី​អាង​អូរខៃដន ធ្វើ​ឲ្យ​ជន់​លិច​កំណាត់​ផ្លូវ​ដែក និង​ផ្លូវ​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ហើយ​បាន​បន្ត​ហូរ​ធ្លាក់​មក​ប៉ែក​ខាង​ក្រោម​ធ្វើ​ឱ្យ​លិចលង់​ដំណាំ​ស្រូវ​ប្រជា​កសិករ។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ខេត្ត​បន្ទាយមានជ័យ បាន​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ពី​ប្រទេស​ថៃ ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​ស្រាយ​បាន​រួចរាល់​ដោយ​បើក​បង្ហូរ​មុខ​ទឹក និង​ជីក​ប្រឡាយ​បន្ថែម​ទៀត។ លោក​ថា ជំនន់​នេះ​មិន​បាន​ធ្វើ​បាត់បង់​អាយុ​ជីវិត​ពលរដ្ឋ​ទេ ប៉ុន្តែ​ប៉ះពាល់​ផល​ដំណាំ និង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ខ្លះ៖ «យើង​ជីក​ប្រឡាយ​ថែម បង្ហូរ​មុខ​ទឹក​ណា​ដែល​កកស្ទះ ដើម្បី​ឲ្យ​ធ្លាក់​ទៅ​ក្រោម»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​តិច​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា។ ឥទ្ធិពល​នេះ ព្រោះ​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប​ខ្សោយ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ណា​មួយ​សញ្ញា​នៃ​គ្រោះ​មហន្តរាយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ឆ្លើយ​តប​នឹង​ការ​បង្ហោះ​សារ​សម្ងាត់​ថា​លោក សម រង្ស៊ី ជា​មនុស្ស​ល្ងីល្ងើ

$
0
0

អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​មួយ​ដែល​លោក​អះអាង​ថា ជា​សារ​បែក​ធ្លាយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​សម្ងាត់​ទៅ​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ត្រៀម​ខ្លួន​ចាប់​លោក​ញាត់​គុក ប្រសិនបើ​លោក​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ នៅ​ក្នុង​សារ​បែក​ធ្លាយ​បញ្ជា​សម្ងាត់​នោះ លោក ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​កងទ័ព​ស្រួច​ត្រៀម​ចេញ​ប្រតិបត្តិការ​កម្ទេច​ក្រុម​ណា​ដែល​ហ៊ាន​រារាំង​សកម្មភាព​ចាប់​ខ្លួន​លោក សម រង្ស៊ី ផង​ដែរ។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​បញ្ជា​សម្ងាត់​ពី​លោក សម រង្ស៊ី នេះ ព្រោះ​លោក​អះអាង​ថា ពុំ​មាន​ការ​ចុះ​ហត្ថលេខា និង​ត្រា​របស់​លោក​ឡើយ។

នៅ​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រេស ញូវ (Fresh News) នៅ​ថ្ងៃ​ទី​១៧ មិថុនា លោក ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ល្ងីល្ងើ និង​ចូល​ចិត្ត​លាប​ពណ៌​អ្នក​ដទៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ចេះ​តែ​ជាប់​គុក​បែប​នេះ។ លោក ហ៊ុន សែន ក៏​បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី ដែល​ថា លោក​បាន​ចេញ​បញ្ជា​សម្ងាត់​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព និង​ទ័ព​ស្រួច​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី ទៅ​ពន្ធនាគារ និង​ត្រៀម​កម្ទេច​កម្លាំង​ក្រុម​ណា​ដែល​រារាំង​សកម្មភាព​ចាប់​ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​ខាង​មុខ។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បញ្ជាក់​ថា បទបញ្ជា​សម្ងាត់​បញ្ជា​កងទ័ព​នោះ គឺ​ពុំ​មាន​ត្រា និង​ការ​ចុះ​ហត្ថលេខា​របស់​លោក​ឡើយ ប៉ុន្តែ​លោក​សរសើរ​អ្នក​សរសេរ​បទបញ្ជា​នេះ ដែល​អាច​យល់​ពី​ចិត្ត​របស់​លោក ហើយ​ការ​បញ្ជា​ទ័ព​គឺ​ត្រូវតែ​ធ្វើ​របៀប​នេះ។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ប្រើប្រាស់​យុទ្ធវិធី​បែប​នេះ ប្រសិន​លោក សម រង្ស៊ី ដែល​លោក​ហៅ​ថា អ្នក​ក្លាហាន ហ៊ាន​វិល​ចូល​ស្រុក​វិញ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បង្ហាញ​វិធីសាស្ត្រ​ចាប់​ខ្លួន​បែប​នេះ។

​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា លោក សម រង្ស៊ី បាន​បង្ហោះ​សារ​បែក​ធ្លាយ​ជា​អក្សរ​ថា​ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​សម្ងាត់​ទៅ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បញ្ជាក់​ជុំវិញ​ការ​សម្រេច​លុបចោល​បម្រាម​មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ថា មិន​មែន​ជា​ការ​លើក​លែង​ទោស​ឡើយ ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តែ​អនុវត្ត​ទៅ​តាម​ដីកា​តុលាការ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ញាត់​គុក​ឱ្យ​បាន មិន​ត្រូវ​ឱ្យ​រួច​ខ្លួន​ឡើយ ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ។

លោក ហ៊ុន សែន បាន​បញ្ជា​សម្ងាត់​ទៀត​ថា ប្រសិន​យន្តហោះ​ណា​ដឹក​លោក សម រង្ស៊ី ចូល​កម្ពុជា វិញ ត្រូវ​ឱ្យ​ទៅ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​យោធា​នៅ​ភ្នំពេញ តែម្ដង ហើយ​បើ​ចុះ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ត្រូវ​រក​ទីតាំង​ណា​ដែល​មិន​មែន​ចំណត​របស់​អ្នក​ដំណើរ។ លើស​ពី​នេះ បណ្ដា​អង្គភាព​នៃ​កងទ័ព​ស្រួច ត្រូវ​ត្រៀម​អន្តរាគមន៍​កម្ទេច​កម្លាំង​ណា​ដែល​រារាំង​ការ​អនុវត្ត​ច្បាប់ ហើយ​បទបញ្ជា​ត្រូវ​អនុវត្ត​ដោយ​ស្ងាត់ស្ងៀម ស្រប​ពេល​សភាពការណ៍​កើត​ឡើង ត្រូវ​ពង្រីក​មុខ​សញ្ញា​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​តាម​ការ​ចាំបាច់ និង​ត្រូវ​រង់ចាំ​បទបញ្ជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​បែក​ធ្លាយ​បញ្ជា​សម្ងាត់​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​បង្ក​សង្គ្រាម និង​សម្លាប់​ប្រជាពលរដ្ឋ នៅ​ពេល​ណា​លោក​សម្រេច​វិល​ចូល​កម្ពុជា​វិញ ហើយ​នេះ​ក៏​ជា​លេស​មួយ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​បែក​ធ្លាយ​បទបញ្ជា​សម្ងាត់​នេះ ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​ថ្ងៃ​ទី​១៧ មិថុនា ដោយសារ​លោក​មិន​បាន​លើក​ទូរស័ព្ទ ប៉ុន្តែ​មន្ត្រី​យោធា​ជើង​អាកាស និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយ​តប​ដូចគ្នា​ថា ពួកគេ​មិន​បាន​ទទួល​បទបញ្ជា​សម្ងាត់​នេះ​ឡើយ។

មេបញ្ជាការ​កងទ័ព​ជើង​អាកាស លោក សឹង សំណាង អះអាង​ថា ពុំ​មាន​គោលការណ៍​ណា​មួយ​ពី​ថ្នាក់​លើ​ដាក់​បញ្ជា​មក​ទ័ពអាកាស​នោះ​ទេ។ ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បញ្ជាក់​ថា ថ្វី​ត្បិត​ក្រសួង​មហាផ្ទៃ មិន​ទទួល​បាន​បញ្ជា​សម្ងាត់​នេះ ប៉ុន្តែ​សមត្ថកិច្ច​មាន​ដីកា​តុលាការ​ក្នុង​ដៃ​រួច​ហើយ និង​រង់ចាំ​ចាំ​ដាក់​ខ្នោះ​លោក សម រង្ស៊ី គ្រប់​ពេល​វេលា​ដើម្បី​បញ្ជូន​ទៅ​តុលាការ៖ «ឱ្យ​តែ​ទឹក​ដី​កម្ពុជា ចុះ​យន្តហោះ​ពេល​ណា ខ្នោះ​ពេល​ហ្នឹង កុំ​ឱ្យ​តែ​ចូល​ខុស​ច្បាប់ អា​ហ្នឹង​រឿង​ផ្សេង​ទៀត»

ការ​សម្រេច​របស់​លោក ហ៊ុន សែន ដើម្បី​លុប​បម្រាម និង​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​វិល​ចូល​ស្រុក​វិញ​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១៤ មិថុនា បញ្ជាក់​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​មិន​អាច​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ប្រសិន​ណា​លោក ហ៊ុន សែន នៅ​តែ​មិន​ហ៊ាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក​វិល​ចូល​ស្រុក ដើម្បី​ប្រកួត​ប្រជែង​គ្នា​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា វិញ​នោះ។ លោក សម រង្ស៊ី ក៏​អះអាង​ដែរ​ថា លោក​ក៏​មិន​ខ្លាច​ចូល​គុក ចំពោះ​ការ​សម្រេច​ចិត្ត​វិល​ចូល​ស្រុក​នោះ​ដែរ។

​ចំណែក​អ្នក​តាម​ដាន​នយោបាយ​យល់​ឃើញ​ថា ការ​លេច​ធ្លាយ​សារ​គំរាមកំហែង​ចុង​ក្រោយ​នេះ អាច​ជា​​ក្ដី​ព្រួយបារម្ភ​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល យល់​ឃើញ​ចំនួន​ពីរ​ចំណុច​ថា លោក សម រង្ស៊ី ដែល​បង្ហោះ​បទបញ្ជា​សម្ងាត់​ដែល​ថា​ជា​របស់​លោក ហ៊ុន សែន នេះ គឺ​អាច​ជា​ការ​ស្វែង​រក​សំឡេង​គាំទ្រ និង​អាច​ដុត​កម្ដៅ​​នយោបាយ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ការ​បែក​ធ្លាយ​បទបញ្ជា​សម្ងាត់​នោះ គឺ​ជា​រឿង​ពិត​ប្រាកដ ដូច្នោះ​មាន​ន័យ​ថា ចរិត​អ្នក​នយោបាយ​ខ្មែរ​មិន​ទាន់​អាច​ចុះ​សម្រុង​គ្នា​នៅ​ឡើយ ហើយ​គឺ​ជា​គ្រោះថ្នាក់​មួយ​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ៖ «ទី​១ ត្រូវ​បង្ហាញ​ចរិត​សហការ​គ្នា​ក្នុង​នាម​ជា​អ្នក​ប្រកួតប្រជែង​ផ្នែក​នយោបាយ ទី​២ មិន​ត្រូវ​បង្ហាញ​ចរិត​លក្ខណៈ​បែប​ផ្ដាច់ការ​និយម និង​ទី​៣ មិន​គួរ​បង្ហាញ​ចរិត​ញុះញង់»

​អ្នក​វិភាគ​នយោបាយ​រូប​នេះ ក៏​បន្ថែម​ថា ការវិវត្តន៍​នយោបាយ​លក្ខណៈ​បែប​ក្ដៅ​គគុក​នេះ បាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​យល់​ថា ការវិវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហាក់​លែង​មាន​សង្ឃឹម​ទៅ​ទៀត ព្រម​ទាំង​គ្មាន​សង្ឃឹម​លើ​អ្នក​នយោបាយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​សង់​ស្ពាន​ដែក​ថ្មី​មួយ​ឆ្លង​កាត់​ទន្លេសាប

$
0
0

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា អាកាប៉េ (AKP) បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​របស់​អភិបាល​រង​រាជធានី​ភ្នំពេញ លោក អៀង អូនី ដែល​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា គម្រោង​សាងសង់​ស្ពាន​ដែក​ថ្មី​មួយ​ដើម្បី​ឆ្លង​កាត់​ទន្លេសាប នឹង​ចាប់​ផ្ដើម​នៅ​អំឡុង​ខែ​កក្កដា ខាង​មុខ។

ស្ពាន​ដែក​ថ្មី​នេះ នឹង​ត្រូវ​ចំណាយ​ពេល ៦​ខែ​ក្នុង​ការ​សាងសង់ គឺ​ជា​ស្ពាន​បណ្ដោះអាសន្ន​ក្នុង​បំណង​សម្រួល​ចរាចរណ៍​នៅ​ពេល​ដែល​អាជ្ញាធរ​បិទ​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ដើម្បី​ជួសជុល​រយៈពេល ២​ឆ្នាំ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ស្ពាន​នោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ឆ្លង​ពី​តំបន់​ជ្រោយចង្វារ មក​តំបន់​ឃ្លាំង​ប្រេង​ឥន្ធនៈ​ក្នុង​សង្កាត់​ឫស្សីកែវ។ ថវិកា​ដើម្បី​សាងសង់ ជា​ការ​ចំណាយ​ទាំងស្រុង​របស់​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) ដែល​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ។

លើស​ពី​នេះ លោក អៀង អូនី បញ្ជាក់​ថា នៅ​ក្រោយ​ពេល​ស្ពាន​ជ្រោយចង្វារ​ចាស់ ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ស្ថាបនា​រួច​រាល់ ស្ពាន​ដែក​នេះ​នឹង​ត្រូវ​រុះរើ​ចេញ​វិញ ហើយ​ជំនួស​ដោយ​ស្ពាន​ថ្ម​ខ្សែ​កាប ដែល​អាជ្ញាធរ​រាជធានី និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បាន​សិក្សា​ពី​បច្ចេកទេស​សាងសង់​រួច​រាល់​ហើយ​ដែរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live