Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ

$
0
0

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧។ សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ចូល​បង់​ពន្ធ​ដែល​អនុវត្ត​នៅ​ថ្ងៃ​ទី​១៥ មិថុនា រហូត​ដល់​ថ្ងៃ​៣០ ខែ​វិច្ឆិកា។

ក្រសួង​សេដ្ឋកិច្ច បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ អង្គភាព​ពន្ធដារ​នឹង​ចុះ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យ​ចំពោះ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​ទាំងឡាយ​ណា​ដែល​មិន​ទាន់​បាន​ប្រកាស​បង់​ពន្ធ​ក្នុង​ឆ្នាំ​កន្លង​ទៅ នឹង​ត្រូវ​បង់​ពន្ធ និង​បង់​ប្រាក់​ពិន័យ ១០០% នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ប្ដឹង​ឈ្មួញ​ដី​និង​អាជ្ញាធរ​ភូមិ​ព្រៃពាយ​ខេត្ត​កំពត​រឿង​ប្រើ​ហិង្សា​និង​គំរាម​កំហែង

$
0
0

ពលរដ្ឋ​ចំនួន ១០​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពត ជុំវិញ​សំណុំ​រឿង​ប្រើ​ហិង្សា និង​គំរាម​កំហែង​ប្រព្រឹត្ត​ដោយ​ក្រុម​ឈ្មួញ​ដី និង​អាជ្ញាធរ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក។ ក្រុម​ពលរដ្ឋ​អំពាវនាវ​ឲ្យ​តុលាការ ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ទាក់ទង​នឹង​ហេតុការណ៍​នេះ។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​ទៅ​កាន់​តុលាការ​ខេត្ត​កំពត នេះ ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា​ក្រោយ​ផ្ទុះ​ហេតុការណ៍​អំពើ​ហិង្សា និង​ការ​គំរាម​កំហែង​ជុំវិញ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ភូមិ​ព្រៃពាយ កាល​ពី​ថ្ងៃ​ទី​៧ មិថុនា កន្លង​ទៅ។

តំណាង​ប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា ពលរដ្ឋ​ចំនួន ៩​នាក់​បាន​ផ្ដិត​មេដៃ​រួម​គ្នា​ប្ដឹង​ឈ្មួញ​ដី​ម្នាក់​ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក ព្រម​ទាំង​មេ​ភូមិ​ព្រៃពាយ លោក ប្រាក់ នាគ ពី​បទ​ហិង្សា​ដោយ​ចេតនា រុះរើ​រោង​ចាំ​ចម្ការ និង​កំហែង​យក​គោយន្ត​មួយ​គ្រឿង ព្រម​ទាំង​គំរាម​ឲ្យ​ផ្ដិត​ស្នាម​មេដៃ ប្រព្រឹត្ត​នៅ​ចំណុច​វាលវែង និង​វាលសុត្រាវ នៃ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត៖ «»

ក្រុម​ពលរដ្ឋ​ប្ដឹង​សុំ​ឲ្យ​តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិ​តាម​ផ្លូវ​ច្បាប់ ព្រម​ទាំង​ទារ​សំណង​ថ្លៃ​ការ​ខូចខាត និង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល។

ចំណែក​បណ្ដឹង​ដាច់​ដោយឡែក​មួយ​ទៀត​ក្នុង​សំណុំ​រឿង​នេះ​ដែរ គឺ​ជា​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ជា ស៊ីនិត ដែល​ប្ដឹង​ឈ្មួញ​ដី​ឈ្មោះ ហ៊ាង គន្ធី និង​មេ​ភូមិ​ព្រៃពាយ លោក ប្រាក់ នាគ ពី​បទ​គំរាម​កំហែង​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​ឆ្លើយ​បំភ្លឺ​ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា កន្លង​ទៅ។

លោក ជា ស៊ីនិត រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ថា ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក រួម​ទាំង​លោក ប្រាក់ នាគ ផង បាន​បង្ខំ​ឲ្យ​លោក​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ថា លោក​មិន​មាន​ដី​នៅ​ភូមិ​ព្រៃពាយ នោះ​ទេ ហើយ​ការ​ដឹក​សម្ភារ​តាម​គោយន្ត​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ចំណុច​វាលសុត្រាវ​នោះ គឺ​ធ្វើ​តាម​ការ​បញ្ចុះ​បញ្ចូល​របស់​អ្នក​ផ្សេង​ប៉ុណ្ណោះ។ លោក​ថា ឈ្មោះ ហ៊ាង គន្ធី និង​មេ​ភូមិ បាន​គំរាម​លោក​ថា បើ​មិន​ព្រម​ផ្ដិត​មេដៃ​ទេ​នោះ នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ហេតុ​ដូចនេះ​ទើប​លោក​ផ្ដិត​មេដៃ​ដើម្បី​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​ប្ដឹង​សុំ​ឲ្យ​តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០​លាន​រៀល។

ប្រភព​ពី​មន្ត្រី​តុលាការ​ខេត្ត​កំពត ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​ក្រុម​ពលរដ្ឋ​នោះ​បាន​ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពត ហើយ ហើយ​តំណាង​អយ្យការ​នឹង​កោះ​ហៅ​ពលរដ្ឋ​មក​បំភ្លឺ​ក្រោយ​ពិនិត្យ​ពាក្យ​បណ្ដឹង​រួច​រាល់។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោកស្រី ហ៊ាង គន្ធី ដែល​រង​ការ​ប្តឹងផ្តល់​ពី​ក្រុម​ពលរដ្ឋ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​មេ​ភូមិ​ព្រៃពាយ លោក ប្រាក់ នាគ វិញ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ពលរដ្ឋ ដែល​ថា​លោក​ជា​អ្នក​គំរាម​ពួក​គេ​ឲ្យ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ថា​មិន​មាន​ដី​នៅ​តំបន់​នោះ៖ «»

កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ទំហំ ៥២៣,១៣​ហិកតារ ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ១០៣​គ្រួសារ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រុម​ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដីធ្លី​ទាំងនេះ​នៅ​ឡើយ ដោយ​ពួក​គាត់​កំពុង​រង់ចាំ​ការ​ចុះ​វាស់វែង​ពី​ក្រុម​ការងារ​ជំនាញ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ។

ក្រុម​ពលរដ្ឋ​អះអាង​ថា រយៈកាល​កន្លង​ទៅ បុគ្គល​ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក តែង​ចុះ​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដី​ដែល​ពួក​គាត់​ធ្លាប់​កាន់កាប់ ដោយ​អះអាង​ថា ដី​ទាំងនោះ​គឺ​ជា​របស់​ពួក​គេ​ទៅ​វិញ។

ជុំវិញ​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ បញ្ជាក់​ថា វិវាទ​ដីធ្លី​នៅ​តំបន់​នោះ​កើត​មាន​ជា​យូរ​មក​ហើយ ហើយ​ជា​ញឹកញាប់ ពលរដ្ឋ​តែង​រាយការណ៍​មក​ថា បុគ្គល​ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក តែង​ដើរ​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា ព្រម​ទាំង​ឈូស​ឆាយ​ដុត​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ។ លោក​សំណូមពរ​ដល់​តុលាការ ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អំពើ​ឧក្រិដ្ឋ​ទាំងនេះ៖ «»

ទាក់ទង​នឹង​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ព្រៃពាយ នេះ ប្រជាពលរដ្ឋ​ធ្លាប់​បាន​លើក​គ្នា​ទៅ​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​កំពត និង​អាជ្ញាធរ​ថ្នាក់​ជាតិ​ជាច្រើន​លើក​ច្រើនសា​រួច​មក​ហើយ ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ជាក់លាក់​នៅ​ឡើយ។ អ្វី​ដែល​ពួក​គាត់​ទន្ទឹង​រង់ចាំ​នោះ គឺ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ចេញ​ដោយ​អាជ្ញាធរ​ជំនាញ ដើម្បី​អាច​ឈាន​ទៅ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប មិន​ទាន់​ដឹង​ចំនួន​នៅ​សល់​ពិត​ប្រាកដ​នៃ​សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស

$
0
0

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​ថា សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស ឬ​សន្លឹកឆ្នោត​ដែល​បោះពុម្ព​បម្រុង​ទុក​ត្រៀម​បង្ការ​ក្នុង​ថ្ងៃ​បោះឆ្នោត គិត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ដែល​នៅ​សល់​ពិតប្រាកដ​នៅ​ឡើយ​ទេ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ពី​ដំណើរការ​បោះឆ្នោត យល់​ឃើញ​ថា សន្លឹកឆ្នោត​ដែល​បោះ​លើស​នេះ គឺ​រក​មិន​ទាន់​ឃើញ​ពី​ការ​ប្រើប្រាស់​ក្នុង​ទិសដៅ​ផ្សេង ក្រៅ​ពី​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។

សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ នឹង​ត្រូវ​បំផ្លាញ​ចោល ៣​ឆ្នាំ​ក្រោយ បន្ទាប់​ពី​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​របស់ គ..ប រួច។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ទីស្ដីការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​របស់ គ..ប អះអាង​ថា សន្លឹកឆ្នោត​ដែល​បោះពុម្ព​បម្រុង​ទុក​សម្រាប់​ប្រើប្រាស់​ពេល​មាន​បញ្ហា​កើត​ឡើង​ក្នុង​ពេល​បោះឆ្នោត​នេះ គឺ​មិន​ទាន់​ដឹង​ពី​ចំនួន​ដែល​នៅ​សល់​ជាក់លាក់​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ក្រោយ​ពី គ..ប សម្អាត​បញ្ជី​រួច​រាល់​នៅ​ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ នឹង​ដឹង​ពី​ចំនួន​ដែល​សល់​ពិត​ប្រាកដ៖ «»

លោក ហង្ស ពុទ្ធា ធ្លាប់​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​អាណត្តិ​ទី​៤ នេះ គ..ប ដែល​ជា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត បាន​បោះពុម្ព​សន្លឹកឆ្នោត​លើស ឬ​បម្រុង​ទុក​ចំនួន ២៥​ភាគរយ។

នៅ​ពេល​មុន​បោះឆ្នោត អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្លឹកឆ្នោត​ដែល គ..ប បោះពុម្ព​លើស​រហូត​ដល់ ២៥​ភាគរយ ខណៈ​ប្រទេស​ជឿនលឿន​មួយ​ចំនួន សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស​នេះ សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពី​ដំណើរការ​បោះឆ្នោត​អះអាង​ថា យ៉ាង​ច្រើន​ណាស់​ត្រឹម ៧​ភាគរយ​ប៉ុណ្ណោះ។

បើ​ទោះ​ជា​បែប​ណា​ក្ដី អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ថ្វី​បើ​សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស​នេះ​មាន​ចំនួន​ច្រើន​ហួស​ពី​អ្វី​ដែល​សង្គម​ស៊ីវិល​បាន​គិត​ថា អាច​នឹង​ប្រើ​ក្នុង​ទិសដៅ​ផ្សេង​នាំ​ឲ្យ​បាត់បង់​តម្លាភាព ប៉ុន្តែ​ធាតុ​ពិត សន្លឹកឆ្នោត​ដែល​បោះពុម្ព​បម្រុង​នេះ គឺ​នៅ​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​ដោយសារ​ការ​បោះពុម្ព​លើស​នេះ​នៅ​ឡើយ​ទេ៖ «»

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា សម្រាប់​សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​គេ​អាច​រក្សា​ទុក​នៅ​ឃ្លាំង គ..ប បាន​រយៈពេល ៣​ឆ្នាំ មុន​នឹង​ត្រូវ​បំផ្លាញ​ចោល។ ដោយឡែក​សន្លឹកឆ្នោត​ដែល​បោះពុម្ព​លើស​សម្រាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​វិញ គឺ​គេ​ត្រូវ​រក្សា​ទុក​រយៈពេល ៦​ឆ្នាំ ទើប​ត្រូវ​កម្ទេច​ចោល។

យ៉ាង​ណា ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់ គ..ប សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ពី​ដំណើរការ​បោះឆ្នោត ចាត់​ទុក​ថា​មាន​ដំណើរការ​ទៅ​ល្អ និង​អាច​ទទួល​យក​បាន ទាំង​នីតិវិធី និង​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្វាមី​កម្មការិនី​ស្លាប់​ពេល​សម្រាល​កូន​ថា​ការ​បំភ្លឺ​របស់​មន្ទីរពេទ្យ​ជប៉ុន​ជា​ការ​មិន​ទទួល​ខុស​ត្រូវ

$
0
0

មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ចេញ​សេចក្តី​បំភ្លឺ​ជូន​គ្រួសារ​សព និង​សាធារណជន​ថា ករណី​ស្លាប់​កម្មការិនី ឈា សារិន ពេល​សម្រាល​កូន​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា គឺ​ជា​ឧបទ្ទវហេតុ ខណៈ​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ ខំ​ប្រឹងប្រែង​ជួយ​អស់​ពី​លទ្ធភាព។ ប៉ុន្តែ​ស្វាមី​សព​កម្មការិនី មិន​ទទួល​យក ហើយ​ចង់​បាន​ការ​បកស្រាយ​ដោយ​ផ្ទាល់ ជាជាង​គ្រាន់​តែ​បំភ្លឺ​តាម​ក្រដាស ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)

ស្វាមី​សព​របស់​កម្មការិនី ឈា សារិន ដែល​មាន​កូន​ប្រុស​តូចៗ ២​នាក់​ក្នុង​បន្ទុក​ក្រោយ​ពី​ប្រពន្ធ​ស្លាប់ មិន​ទទួល​យក​ការ​បំភ្លឺ​របស់​មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ហៅ​មន្ទីរពេទ្យ​ជប៉ុន នោះ​ទេ។

លោក ជូ ភារ៉ា ប្រាប់​អាស៊ីសេរី ក្រោយ​ពី​មន្ទីរពេទ្យ​ជប៉ុន ចេញ​សេចក្តី​បំភ្លឺ​តាម​ផេក​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល ថា ការ​បំភ្លឺ​នេះ​គ្រាន់​តែ​ជា​លេស​ខាង​មន្ទីរពេទ្យ​នោះ​ទេ។ លោក​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ប្ដឹង​តទល់​ក្ដី​នៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ និង​កូនស្រី​ទី​៣ របស់​លោក​ដែល​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន​ពេល​សម្រាល«គាត់​តែ​មាន​តែ​បកស្រាយ​ចឹង​ហើយ គាត់​ចប់ ចុះ​ខាង​ជន​រងគ្រោះ​ដែល​គ្នា​ឈឺ​ចាប់ គ្នា​ដេក​នឹក​ឃើញ​ប្រពន្ធ​នៅ​នឹង​ភ្នែក​នៅ​ឡើយ​នែក! គ្នា​នៅ​រស់​រវើក ដល់​ពេល​គ្នា​ឈឺ​ពោះ​ទៅ​ឆ្លង​ទន្លេ ឥឡូវ​គ្នា​ស្លាប់ បើ​ប៉ះ​ចំ​ក្រុម​គ្រួសារ​ខាង​មន្ទីរពេទ្យ​ជប៉ុន ឬ​ប្រធាន​មន្ទីរពេទ្យ​ជប៉ុន តើ​គាត់​ទទួល​យក​បាន​អត់? គាត់​នឹង​មាន​ការ​ឈឺ​ចាប់។ ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ព្រោះ​អី​ប្រពន្ធ​ខ្ញុំ​ដេក​ឱប​នឹង​ទ្រូង។ ខ្ញុំ​មាន​កូន​មាន​អី។ គ្រួសារ​របស់​ខ្ញុំ​រីករាយ​មួយ​ដែរ ដល់​ពេល​ឥឡូវ​ខ្ញុំ​អត់​មាន​អី។ ចឹង​គាត់​បកស្រាយ​តែ​ប៉ុណ្ណឹង ហើយ​ចប់​ចឹង ស្រុក​ខ្មែរ​យើង​មិន​ចាំបាច់​មិន​មាន​យុត្តិធម៌ មិន​បាច់​មាន​តុលាការ មិន​បាច់​មាន​ក្រសួង​សុខាភិបាល សម្រាប់...»

កម្មការិនី​ឈ្មោះ ឈា សារិន បាន​ស្លាប់​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៨ ឧសភា គឺ​ស្លាប់​នៅ​លើ​គ្រែ​សម្រាល​កូន។ ស្វាមី​របស់​សព​ចោទ​ថា គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​ជប៉ុន បាន​សម្លាប់​ប្រពន្ធ​របស់​គាត់ រួមផ្សំ​នឹង​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​នោះ បាន​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​តែ​ក្រុម​គ្រូពេទ្យ​ក្មេងៗ​នៅ​ប្រចាំ​ការ​បង្កើត​កូន​របស់​លោក ដោយ​គ្មាន​វេជ្ជបណ្ឌិត​នៅ​ម្នាក់​សោះ។ លោក ជូ ភារ៉ា អះអាង​ថា លោក​គឺ​ជា​អ្នក​ឃើញ​ផ្ទាល់​ភ្នែក​ថា មាន​ស្ត្រី​ម្នាក់​បាន​លូក​ដៃ​បង្កើត​កូន​ឲ្យ​ប្រពន្ធ​លោក ក្រោយ​ដក​ដៃ​មក​វិញ ប្រពន្ធ​របស់​លោក​ធ្លាក់​ឈាម​បណ្ដើរ ស្រែក​ប្រាប់​លោក​ជា​ប្ដី​បណ្ដើរ​ថា​វិល​មុខ​ណាស់ ហើយ​ទឹក​មុខ​ប្រពន្ធ​ប្រែ​ជា​ស្លេក និង​បាន​ដកចង្កាមាន់​ប្រកាច់​ស្លាប់​ភ្លាម​មិន​ដល់ ៥​នាទី​ផង។

១៧​ថ្ងៃ​ក្រោយ​ការ​ស្លាប់​របស់​កម្មការិនី ឈា សារិន និង​កូន គឺ​នៅ​ថ្ងៃ​ទី​១៣ មិថុនា មន្ទីរពេទ្យ​ជប៉ុន បាន​បំភ្លឺ​តាម​ផេក​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល ថា ការ​ស្លាប់​របស់​កម្មការិនី គឺ​ជា​ឧបទ្ទវហេតុ​កើត​ឡើង​ភ្លាមៗ​ក្រោយ​មាន​ការ​បែក​ទឹកភ្លោះ​ដោយ​ឯកឯង (មាត់​ស្បូន​បើក​បាន ៤​ស.)។ ខាង​មន្ទីរពេទ្យ​បំភ្លឺ​ថា កម្មការិនី ឈា សារិន មាន​សភាព​ហេវហត់ ឡេះឡះ ខ្លួន​ឡើង​ស្វាយ សម្ពាធ​ឈាម​យក​មិន​បាន គ្មាន​ជីពចរ ចង្វាក់​បេះដូង​កូន​ខ្សោយ​ខ្លាំង គ្មាន​ការ​ធ្លាក់​ឈាម​ទេ។

មន្ទីរពេទ្យ​ជប៉ុន ពន្យល់​ថា នេះ​ជា​ករណី​កម្រ​ដែល​សួត និង​បេះដូង​បាន​ឈប់​ដំណើរការ​ភ្លាម​ក្នុង​នាទី​ដំបូង ទោះ​បី​ជា​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​បាន​ជួយ​សង្គ្រោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅ​ក្នុង​បន្ទប់​ផ្នែក​សង្គ្រោះ​បន្ទាន់​ធ្ងន់ធ្ងរ ដោយ​មាន​ឧបករណ៍​ជំនួយ​ដង្ហើម និង​ចលនា​បេះដូង ថ្នាំ​ជំនួយ​ផង​ក៏​ជួយ​មិន​បាន​ដែរ។ ករណី​ស្លាប់​នេះ មន្ទីរពេទ្យ​បញ្ជាក់​ថា ដោយសារ​ការ​ច្រាល​ទឹកភ្លោះ​ចូល​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​សួត បេះដូង ហើយ​ទោះ​នៅ​ប្រទេស​ជឿនលឿន ក៏​ការ​ស្លាប់​នៅ​តែ​មាន​ដោយ​ជៀស​មិន​បាន។

ស្វាមី​របស់​សព​កម្មការិនី​ប្រាប់​ថា អ្វី​ដែល​ជា​ការ​បំភ្លឺ​តាម​ហ្វេសប៊ុក​របស់​គណៈកម្មការ​មន្ទីរពេទ្យ​នេះ គឺ​ជា​ការ​បំផ្លើស និង​គ្រាន់​តែ​បកស្រាយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ចង់​បញ្ចប់​រឿង​ត្រឹម​នេះ ខណៈ​ដែល​ខាង​មន្ទីរពេទ្យ​បាន​ធ្វេសប្រហែស​ទុក​ប្រពន្ធ​របស់​លោក​ឲ្យ​ស្លាប់​លើ​គ្រែ​សម្រាល​កូន។ លោក ជូ ភារ៉ា ថា​ប្រសិន​បើ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​បកស្រាយ​ដោយ​ផ្ទាល់​ជាមួយ​លោក ឬ​ក្រុម​គ្រួសារ​ទេ លោក​នៅ​តែ​រក្សា​គោល​ជំហរ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ«បើ​បង​ឯង​បាន​ទាក់ទង​ខាង​មន្ទីរពេទ្យ​ជប៉ុន បើ​ថា​គាត់​ចឹង ឲ្យ​គាត់​ស្បថ​មុខ​វត្ត​ព្រះពុទ្ធ ក៏​បាន ព្រះអង្គ​ដងកើ​ក៏​បាន​ដែរ ឲ្យ​វ៉ៃ​បំបាក់​ក​ដូច​គ្នា... បើ​ថា​ប្រព័ន្ធ​តុលាការ​គាត់​ដោះស្រាយ​ឲ្យ​ខ្ញុំ​អត់​បាន ខ្ញុំ​នឹង​ទៅ​ដល់​ផ្ទះ ហ៊ុន សែន។ ខ្ញុំ​ទៅ​ជាមួយ​កូន​ខ្ញុំ​បី​នាក់ យក​រូបថត​ទៅ​មុខ​ផ្ទះ សុំ​រក​ភាព​យុត្តិធម៌​ឲ្យ​ខ្ញុំ។ ខាង​មន្ទីរពេទ្យ​គាត់​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ស្លាប់ បើ​គិត​តែ​ធ្វើ​ចឹង (ចេញ​ការ​បំភ្លឺ) មនុស្ស​គេ​គ្រប់​គ្នា​គាត់​ធ្វើ​តែ​ចឹង ហើយ​គាត់​មាន​ការ​បកស្រាយ​តែ​ប៉ុណ្ណឹង​ចប់ ខ្ញុំ​ទទួល​អត់​ទទួល​យក​បាន​ទេ​បង»

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ចង់​ឲ្យ​ទាំង​ខាង​មន្ទីរពេទ្យ និង​ក្រុម​គ្រួសារ​សព​ជួប​គ្នា​ដើម្បី​ចរចា ជៀសវាង​អូស​បន្លាយ​រឿង និង​ការ​បន្លំ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។ នៅ​ពេល​ជួប​គ្នា អ្នកស្រី​ស្នើ​ឲ្យ​គ្រួសារ​សព គួរ​មាន​វេជ្ជបណ្ឌិត​ម្នាក់​ដែល​មាន​ជំនាញ ដើម្បី​ពិភាក្សា​ជាមួយ​ខាង​មន្ទីរពេទ្យ ហើយ​ខាង​មន្ទីរពេទ្យ​គួរ​រក្សា​ជំហរ​ទទួល​ខុស​ត្រូវ ជៀសវាង​ការ​ត្រឹម​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​យក​រួច​ខ្លួន«ក្នុង​នាម​ខ្លួន​គាត់​ជា​អ្នក​ផ្ដល់​សេវា ត្រូវ​តែ​ឈរ​នៅ​ក្នុង​ជំហរ​មួយ​ហ៊ាន​ទទួល​ខុស​ត្រូវ​ដែរ ចឹង​អ្ហា កុំ​ឲ្យ​ចេះ​តែ​ចេញ​សេចក្តី​ថ្លែងការណ៍ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​អស់​ចិត្ត ដោយសារ​សំអាង​ទៅ​លើ​គាត់​អត់​មាន​បច្ចេកទេស​ហ្នឹង»

អ្នកស្រី រស់ សុភាព ក៏​ចង់​ឲ្យ​ក្រសួង​សុខាភិបាល លូក​ដៃ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​បង្កើត​ទំនុក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​ឡើង​វិញ។

មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​បញ្ជាក់​ថា ធ្លាប់​បាន​ជួប​ពន្យល់​ករណី​ស្លាប់​នេះ​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ និង​បញ្ជូន​តំណាង​មន្ទីរពេទ្យ​ចូលរួម​បុណ្យ​សព​ស្ត្រី​កម្មការិនី ឈា សារិន។ ប៉ុន្តែ​ស្វាមី និង​គ្រួសារ​សព​ប្រាប់​ថា ការ​ពន្យល់​របស់​គ្រូពេទ្យ គឺ​ពេល​កម្មការិនី​បាន​ស្លាប់​កន្លះ​ម៉ោង ទើប​មាន​គ្រូពេទ្យ​មក​ប្រាប់ ហើយ​ហេតុផល​បែក​ទឹកភ្លោះ​ដោយ​ឯកឯង ឬ​មាន​មេរោគ​ម្យ៉ាង​នៅ​ក្នុង​ឈាម គ្រួសារ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ប្ដី​កម្មការិនី​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា កម្មការិនី​ស្លាប់​ដោយ​ការ​លូក​ដៃ​បង្កើត​កូន មិន​មែន​នៅ​សុខៗ​បែក​ទឹកភ្លោះ​នោះ​ទេ។ រីឯ​ការ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​វិញ លោក ជូ ភារ៉ា ថា​ក្រុម​គ្រូពេទ្យ​នាំ​គ្នា​ចូល​បុណ្យ​សព​ប្រពន្ធ​របស់​លោក ៤០​ម៉ឺន​រៀល ខណៈ​ដែល​លោក និង​ក្រុម​គ្រួសារ​មិន​ចង់​ទទួល​យក​លុយ​ចូល​បុណ្យ​នោះ​ទេ ខ្លាច​រំឭក​ថា​មាន​គុណ​នៅ​ថ្ងៃ​ក្រោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ប្រាប់​អាស៊ីសេរី​ថា សេចក្តី​បំភ្លឺ​របស់​មន្ទីរពេទ្យ​ជប៉ុន គឺ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​គ្រូពេទ្យ​ជំនាញ​ដែល​បញ្ជូន​ពី​ក្រសួង សហការ​ជាមួយ​មន្ទីរពេទ្យ​ជប៉ុន។ លោក លី សូវ៉ាន់ បញ្ជាក់​ថា ក្រសួង​រក​មិន​ឃើញ​ពី​ភាព​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​នៅ​ពេល​បង្កើត​កូន​ឲ្យ​សព​ស្ត្រី​កម្មការិនី ដូច​ស្វាមី​សព​ចោទ​នោះ​ទេ ហើយ​ក្រសួង​សុខាភិបាល គ្មាន​អ្វី​លើស​ពី​ការ​ពន្យល់​ពី​មូលហេតុ​ស្លាប់​ដែល​ធ្លាប់​ប្រាប់​គ្រួសារ​សព និង​ការ​ចូលរួម​សោកស្ដាយ​ជាមួយ​គ្រួសារ​សព«ទី​១ គឺ​ថា​យើង​ពន្យល់ គឺ​លទ្ធផល​ជា​បច្ចេកទេស​សុទ្ធសាធ​ពី​ករណី​ជំងឺ​ហ្នឹង។ បាទ! ទី​២ យើង​ចូលរួម​សោកស្ដាយ ហើយ​ចំពោះ​គាត់​ទទួល​មិន​បាន​ហ្នឹង ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​សម្រេច»

លោក លី សូវ៉ាន់ ប្រាប់​ថា ក្រសួង​ធ្លាប់​ណែនាំ​ឲ្យ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ មិន​ត្រូវ​មាន​ការ​រើសអើង​អ្នក​ជំងឺ​មាន ឬ​ក្រ​ទេ ហើយ​ក៏​ធ្លាប់​ណែនាំ​ឲ្យ​គ្រូពេទ្យ​កែ​សម្រួល​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​អ្នក​ជំងឺ​ដែរ។

ទាក់ទង​នឹង​ការ​អះអាង​របស់​មន្ទីរពេទ្យ​ដែល​ថា​កម្មការិនី ឈា សារិន ស្លាប់​ដោយសារ​បែក​ទឹកភ្លោះ​ហូរ​ចូល​ទៅ​ក្នុង​ឈាម​នោះ វេជ្ជបណ្ឌិត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ីសេរី​ថា មាន​តែ​ការ​ធ្វើ​កោសល្យវិច័យ​សាកសព​ទេ ទើប​អាច​បញ្ជាក់​បាន​ថា​វា​ជា​ការ​បែក​ទឹកភ្លោះ​ដោយ​ឯកឯង​បណ្ដាល​ឲ្យ​ស្លាប់ ឬ​យ៉ាង​ណា។

សព​របស់​ស្ត្រី​មាន​ផ្ទៃពោះ ឈា សារិន បាន​បូជា​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ឧសភា នៅ​មុខ​ផ្ទះ​ស្ថិត​នៅ​ភូមិ​ត្រពាំងស្វាយ ឃុំ​ក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ស្វាមី​សព​កម្មការិនី​ប្រាប់​ថា ទទួល​យក​ការ​ពន្យល់​របស់​មន្ទីរពេទ្យ និង​ក្រសួង​សុខាភិបាល មិន​បាន ព្រោះ​សាច់ញាតិ​ស្លាប់​ម្ដង​ពីរ​នាក់ ហើយ​នៅ​តែ​រក្សា​ជំហរ​គ្រោង​ប្ដឹង និង​នាំ​គ្នា​បី​នាក់​ឪពុក និង​កូន​តូចៗ ទៅ​ឈរ​កាន់​រូបថត​ប្រពន្ធ​សុំ​អន្តរាគមន៍​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ និង​កូនស្រី​ទី​៣ របស់​លោក​ដែល​ស្លាប់​ជាមួយ​ម្តាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្រុក​ស្អាង​ផ្អាក​ការ​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ក្រោយ​ពី​អាជ្ញាធរ​អន្តរាគមន៍

$
0
0

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ឡេង ជិញ ព្រោះ​បារម្ភ​ពី​ការ​បាក់​ដី និង​ផ្ទះ​ចូល​ទន្លេ​នោះ សម្រេច​ផ្អាក​ការ​តវ៉ា​របស់​ខ្លួន​ក្រោយ​ពេល​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ នៅ​ថ្ងៃ​ទី​១៣ មិថុនា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ក្តី​ខ្មែរ​ក្រហម​បិទ​ការ​ស៊ើបសួរ​ករណី​អតីត​កម្មាភិបាល​លោក យឹម ទិត្យ

$
0
0

សាលា​ក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​ទាក់ទង​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់។ លោក យឹម ទិត្យ ជា​ជន​ត្រូវ​ចោទ​មួយ​រូប​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ ៣​រូប រួម​មាន​លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម ក្នុង​សំណុំ​រឿង​០០៤ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពើ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​ការ​រំលោភ​លើ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ប្រព្រឹត្ត​ឡើង​កាល​ពី​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម។

បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​នេះ នីតិវិធី​បន្ត សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​សម្រេច​ថា​តើ​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់ ឬ​បញ្ជូន​សំណុំ​រឿង​លោក យឹម ទិត្យ ទៅ​ជំនុំ​ជម្រះ។ កន្លង​ទៅ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​លើ​សំណុំ​រឿង​លោក អោ អាន ផង​ដែរ ហើយ​តុលាការ​កំពុង​ពិចារណា​ករណី​នេះ។ ដោយឡែក​អ្នកស្រី អ៊ឹម ចែម ត្រូវ​បាន​តុលាការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ កាល​ពី​ដើម​ឆ្នាំ​២០១៧ នេះ។

ចំណែក​ឯ​សំណុំ​រឿង​០០២ វគ្គ​ពីរ ដែល​មាន​ជន​ជាប់​ចោទ​លោក ខៀវ សំផន និង​លោក នួន ជា កំពុង​បិទ​បញ្ចប់។ សវនាការ​បិទ​បញ្ចប់​សំណុំ​រឿង​០០២ វគ្គ​ពីរ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ខាង​មុខ។ អស់​រយៈពេល​ជាង ១១​ឆ្នាំ​កន្លង​ទៅ​នេះ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​កាត់​ទោស​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បី​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អ្នក​ទាំង​បី​នោះ​រួម​មាន លោក កាំង ហ្កេកអ៊ាវ ហៅ​ឌុច អតីត​មេ​គុក​ទួលស្លែង និង​លោក ខៀវ សំផន និង​លោក នួន ជា អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទេសចរ​២៦​ប្រទេស​ពិនិត្យ​និង​ផ្ដល់​យោបល់​ពី​ការ​ដាក់​ទីក្រុង​បាត់ដំបង​ចូល​បេតិកភណ្ឌ

$
0
0

អ្នក​ទេសចរ​មក​ពី ២៦​ប្រទេស​លើ​ពិភពលោក​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ធ្វើ​ទស្សនកិច្ច​ពិនិត្យ​មើល​អគារ​ចាស់ៗ និង​រមណីយដ្ឋាន​សំខាន់ៗ​នៅ​ខេត្ត​បាត់ដំបង។ អភិបាល​ក្រុង​បាត់ដំបង អះអាង​ថា ក្រុម​អ្នក​ទេសចរ​នេះ​មក​ពិនិត្យ​មើល​តំបន់​ទេសចរណ៍ និង​ជួយ​ផ្ដល់​ជា​គំនិត​យោបល់ ដើម្បី​ដាក់​ទីក្រុង​បាត់ដំបង សម្រាប់​ប្រកួត​ប្រជែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ខាង​មុខ។

ដំណើរ​ទស្សនកិច្ច​នេះ មាន​មន្ត្រី​តំណាង​ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ប្រមាណ ៥០​នាក់​ចូលរួម​អម​ដំណើរ។

អភិបាល​ក្រុង​បាត់ដំបង លោក សៀងឯម វូនស្ហី មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​ដាក់​ទីក្រុង​បាត់ដំបង សម្រាប់​ដាក់​បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ខាង​មុខ៖ «កន្លង​មក​នេះ​យើង​បាន​ដាក់​សំណើ​ក្រុង​បាត់ដំបង សុំ​ចូល​ជា​បេក្ខភាព​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។ អ៊ីចឹង​ទេ ថ្ងៃ​នេះ​ក្រុង​បាត់ដំបង បាន​រៀបចំ​ដោយ​មាន​សមត្ថកិច្ច​ចម្រុះ ដើម្បី​រក្សា​សន្តិសុខ​ជូន​ភ្ញៀវ​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ»

ដំណើរ​ទស្សនកិច្ច​នេះ អ្នក​ទេសចរ​ទាំងអស់​ទៅ​ទស្សនា​អគារ​ចាស់ៗ​នៅ​ក្រុង​បាត់ដំបង ដូចជា​វត្ត​ដំរីស អគារ​ជាប់​មាត់​ស្ទឹង​សង្កែ​ផ្លូវ​លេខ​១ ផ្សារ​ណាត់ សាលា​ខេត្ត​បាត់ដំបង និង​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​មួយ​នេះ។

ប្រធាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍ លោក ថុក សុខុម មាន​ប្រសាសន៍​ថា ខេត្ត​បាត់ដំបង មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ច្រើន​បែប​ច្រើន​យ៉ាង ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​មក​លេង​កម្សាន្ត មាន​ដូចជា​បឹង​ទន្លេសាប អគារ​ចាស់ៗ​សល់​ពី​សម័យ​បារាំង ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ ជាដើម៖ «អ៊ីចឹង​ហើយ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​តំបន់​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង ទៅ​កាន់​ពិភពលោក​ឲ្យ​គេ​បាន​ដឹង​ថា យើង​មាន​អ្វី​គ្រប់​បែប​យ៉ាង ដើម្បី​ទស្សនា​កម្សាន្ត។ ហើយ​ឥឡូវ​យើង​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​កែច្នៃ ដូចជា​រមណីយដ្ឋាន​សេកសក ជាដើម បាន​ប្រែ​ក្លាយ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​មក​ទេសចរណ៍​កែច្នៃ»

លោក សៀងឯម វូនស្ហី បញ្ជាក់​ថា អ្នក​ទស្សនកិច្ច​ភាគច្រើន​ជា​ភ្ញៀវ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អន្តរជាតិ សម្រាប់​ប្រទេស​អាស៊ាន​នៅ​ខេត្ត​សៀមរាប ហើយ​ក៏​មក​មើល​ទីក្រុង​បាត់ដំបង ដែល​ជា​ទីក្រុង​ត្រៀម​ដាក់​បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក។ អ្នក​ទស្សនកិច្ច​ទាំងនោះ​មក​ពី​ប្រទេស​សមាគម​អាស៊ាន​ទាំង​១០ ប្រទេស​បារាំង សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក។

អភិបាល​ក្រុង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ទៅ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អភិរក្ស​ក្រុង​បាត់ដំបង នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤ មិថុនា។ ប្រទេស​កម្ពុជា បាន​លើក​យក​ទីក្រុង​បី​ដាក់​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក រួម​មាន​ក្រុង​ក្រចេះ ក្រុង​កំពត និង​ក្រុង​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ចំអក​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រឿង​តែងតាំង​អគ្គនាយក​ទទក

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​សំពង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្ងន់ៗ​រឿង​ការ​តែងតាំង​មន្ត្រី​ថ្មី ដែល​នឹង​ចូល​ទៅ​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ (ទទក) ជំនួស​លោក កឹម គុណវឌ្ឍន៍ ដែល​ចូល​និវត្តន៍។ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា នេះ​ជា​របៀប​ធ្វើ​ការ​ដែល​មាន​ភាព​សាំញ៉ាំ​អស់​ពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា ការ​តែងតាំង​លោក ឃឹម វុទ្ធី ជំនួស​លោក កឹម គុណវឌ្ឍន៍ ដែល​ដល់​អាយុ​ចូល​និវត្តន៍​នោះ ក្នុង​នាម​លោក​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្នុង​បញ្ហា​នេះ គឺ​មិន​បាន​ដឹង​អ្វី​បន្តិច​ណា​សោះ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) របស់​លោក​ដោយ​ផ្ទាល់ និង​មាន​ភ្ជាប់​លិខិត​តែងតាំង​ផង ហាក់​ខឹងសម្បា និង​ស្ដីបន្ទោស​ធ្ងន់ៗ​ឲ្យ​លោក ខៀវ កាញារីទ្ធ ដែល​ពុំ​ធ្លាប់​មាន។ លោក​សរសេរ​ក្នុង​ន័យ​ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​បដិសេធ​របស់​លោក ខៀវ កាញារីទ្ធ ដែល​អះអាង​ថា ការ​តែងតាំង​លោក ឃឹម វុទ្ធី នេះ មិន​ដឹង​ជា​អ្នក​ណា​ជា​អ្នក​សម្រេច ជាដើម។

លោក ហ៊ុន សែន បាន​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា មិន​មាន​គ្រាប់​ភ្នែក​មើល​ព្រះរាជក្រឹត្យ​តែងតាំង​ដោយ​ព្រះមហាក្សត្រ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​បាន​រិះគន់​ថា កុំ​ល្ងង់​ពេក ត្រូវ​ចាំ​ផង​ថា បើ​មិន​មាន​សំណើ​ពី​នាយក​រដ្ឋមន្ត្រី​ទេ ព្រះមហាក្សត្រ​ទ្រង់​មិន​អាច​ឡាយ​ព្រះហស្តលេខា​បាន​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត តើ​នាយក​រដ្ឋមន្ត្រី​ត្រូវ​អង្គុយ​រង់ចាំ​ទូរស័ព្ទ ៥​ដង​មិន​ចូល ហើយ​ត្រូវ​រង់ចាំ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋមន្ត្រី​ជា​មុន ទើប​អាច​មាន​សិទ្ធិ​តែងតាំង​បាន​មែន​ទេ ជាដើម។

នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ក្រោយ​ពេល​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ភ្លាម​ដែរ ដោយ​ទទួល​ស្គាល់​ការ​តែងតាំង​មន្ត្រី​ថ្មី​ជំនួស​កៅអី​លោក កឹម គុណវឌ្ឍន៍ តាម​សំណើ​របស់​លោក ហ៊ុន សែន នេះ​ដែរ។

អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​រឿង​ការ​តែងតាំង​មន្ត្រី​នៅ​ក្នុង​អង្គភាព​របស់​រដ្ឋ​នេះ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ពី​មួយ​ទៅ​មួយ​នេះ វា​ស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ ចាត់​ទុក​ថា រឿង​ការ​ប្រេះឆា​ផ្ទៃ​ក្នុង ឬ​ការ​វិវាទ​នេះ វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​លោក ពោល​ទំនាស់​ដោយ​ផល​ប្រយោជន៍ ឬ​ទំនាស់​បុគ្គល និង​បុគ្គល​ក្ដី វា​ស៊ាំ​ទៅ​ហើយ​សម្រាប់​លោក​ដែល​តែង​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម​មួយ​នេះ។ លោក​បន្ត​ថា នេះ​អាច​ជា​ចំណុច​របៀប​តែងតាំង​ដោយ​សម្រេច​ពី​នាយក​រដ្ឋមន្ត្រី ទើប​ធ្វើ​ឲ្យ​ទំនាស់​នេះ​ផ្ទុះ​ឡើង ជាពិសេស​ប្រសិន​បើ​បញ្ហា​នេះ​នៅ​បន្ត​ខ្វែង​គំនិត​បែប​នេះ​ទៀត វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ៖ «»

លោក ខៀវ កាញារីទ្ធ បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ភ្លាមៗ​តាម​រយៈ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ក្រោយ​ដឹង​ថា អ្នក​ចូល​កាន់​តំណែង​ជំនួស​លោក កឹម គុណវឌ្ឍន៍ ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ គឺ​ជា​លោក ឃឹម វុទ្ធី។

ជំហរ​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទំនង​មើល​ទៅ​ហាក់​ឆ្ងល់​ចំពោះ​ការ​តែងតាំង​នេះ ស្រប​ពេល​លោក​បាន​ដាក់​សំណើ​មួយ​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ទៅ​ក្រសួង​មុខងារ​សាធារណៈ ស្នើសុំ​តែងតាំង​លោក ខ្វៃ អាទិត្យា ប៉ុន្តែ​សំណើ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី ក៏​យល់ព្រម​តាម​សំណើ​សុំ​តែងតាំង​លោក ខ្វៃ អាទិត្យា ដូច​លោក ខៀវ កាញារីទ្ធ ដែរ​នោះ ត្រូវ​បាន​លោក ហ៊ុន សែន ច្រាន​ចោល​ទៅ​វិញ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បដិសេធ​ក្នុង​ការ​អធិប្បាយ​ចំពោះ​ជំហរ​របស់​លោក ខៀវ កាញារីទ្ធ ប៉ុន្តែ​ថា​មក​ដល់​ពេល​នេះ ក្រសួង​ព័ត៌មាន បាន​ទទួល​ស្គាល់​ការ​តែងតាំង​នេះ​ជា​ផ្លូវការ​ហើយ ពោល​នៅ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​ពិធី​ចូល​កាន់​តំណែង​ប៉ុណ្ណោះ៖ «»

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ថា លោក​នឹង​មិន​មាន​ពេល​ពន្យល់​អ្វី​ច្រើន​ពេក​ទេ​ចំពោះ​នីតិវិធី​នៃ​ការ​តែងតាំង​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​សរសេរ​ហាក់​ឆ្ងល់​ថា ឬ​មួយ​ត្រូវ​ឲ្យ​លោក​ពន្យល់​ពី​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ទៀត រួម​ទាំង​ច្បាប់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​រដ្ឋ ជាដើម។

បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​ញាំញី នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រដ្ឋ​ត្រូវ​ស្ពឹក​ស្រពន់​មិន​ដំណើរការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ចោទ​អភិបាល​ស្រុក​ក្រគរ​ថា​យក​ដី​ពលរដ្ឋ​ទៅ​ឲ្យ​ប្អូន​ខ្លួន

$
0
0

អតីត​អធិការ និង​បច្ចុប្បន្ន​ជា​អភិបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក ប៊ិន វណ្ណា ត្រូវ​ពលរដ្ឋ​ចោទ​ថា បំពាន​អំណាច​សាលក្រម​តុលាការ និង​យក​ដី​កម្មសិទ្ធិ​អ្នក​ដទៃ​ទៅ​ប្រគល់​ឲ្យ​ប្អូន​បង្កើត​របស់​ខ្លួន។ ចំណែក​អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ដោយ​ឲ្យ​លោកស្រី ប៊ុង គៀង ដែល​ជា​អ្នក​ចោទ​ប្រកាន់​រូប​លោក​ទៅ​សាកសួរ​រក​ខុសត្រូវ​ពី​តុលាការ​វិញ។

ជម្លោះ​ដីធ្លី​រវាង​គ្រួសារ​អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា ជាមួយ​ពលរដ្ឋ​ដែល​ជា​អ្នក​ទិញ​ដី​ឡាយឡុង​ពី​តុលាការ បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​១៩៩៨ រហូត​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដោះស្រាយ​ចប់។ ពលរដ្ឋ​ថា ការ​អូស​បន្លាយ​នេះ​ដោយសារ​តែ​លោក ប៊ិន វណ្ណា ជា​អ្នក​នៅ​ពី​ក្រោយ ហើយ​បំពាន​ផ្ទេរ​កម្មសិទ្ធិ​ដី​មួយ​ផ្នែក​ដែល​តុលាការ​សម្រេច​លក់​ឡាយឡុង​ឲ្យ​គាត់​យក​ទៅ​ឲ្យ​ប្អូន​របស់​ខ្លួន​ទៅ​វិញ។

លោកស្រី ប៊ុង គៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​១៣ ខែ​មិថុនា ថា លោក ប៊ិន វណ្ណា បាន​ប្រើ​អំណាច​របស់​ខ្លួន​ជា​អភិបាល​ស្រុក ដើម្បី​បន្ទច់បង្អាក់​រឿងរ៉ាវ​ដីធ្លី​នេះ​គ្រប់​ច្រកល្ហក។ ជាក់ស្ដែង​លោក​បាន​ផ្ទេរ​ដី​ឲ្យ​ប្អូន​ ដើម្បី​ធ្វើ​ផ្ទះ​​ និង​អគារ​សម្រាប់​ជួល ចំណែក​ដី​ដែល​លោកស្រី​ត្រូវ​ទទួល​បាន​ស្រប​ច្បាប់​ពី​តុលាការ​នោះ បែរ​ជា​លោក ប៊ិន វណ្ណា ឲ្យ​ដី​ចំណី​ផ្លូវ ហើយ​មិន​បាន​គ្រប់​ទំហំ ៣៦៨​ម៉ែត្រការ៉េ ទៅ​តាម​សាលក្រម​តុលាការ​នោះ​ទេ៖ «ពាក្យ​បណ្ដឹង​ខ្ញុំ​នៅ​សាលាឧទ្ធរណ៍ ហើយ​មក​ដល់​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដី​ស្របច្បាប់​ដែល​ខ្ញុំ​ទិញ​ពី​តុលាការ។ ប៊ិន វណ្ណា ជា​អ្នក​ជួយ​លក់​ឲ្យ​គាត់ ហើយ​ខ្ញុំ​ជា​អ្នក​ទិញ​ពី​តុលាការ​បន្ត ហើយ​គាត់​មិន​ទាន់​បាន​ប្រគល់​ដី​ស្រប​ច្បាប់​ឲ្យ​ខ្ញុំ​ផង គាត់​បែរ​ជា​យក​ដី​ស្រប​ច្បាប់​ដែល​ត្រូវ​ប្រគល់​ឲ្យ​ខ្ញុំ​ហ្នឹង យក​ទៅ​ផ្ទេរ​ឲ្យ​ប្អូន​គាត់​ធ្វើ​ផ្ទះ ជួល​ឲ្យ​ទៅ​អង្គការ​ខាង​ធនាគារ​វិញ»

លោកស្រី ប៊ុង គៀង រំលឹក​ថា កាល​ពី​ឆ្នាំ​១៩៩៨ រូប​គាត់​បាន​ចំណាយ​លុយ ៤​ពាន់​ដុល្លារ ដើម្បី​ទិញ​ដី​ទំហំ​ទទឹង ៨ គុណ​នឹង ៤៦​ម៉ែត្រ ឋិត​នៅ​ជាប់​ផ្សារ​ក្រគរ ពី​តុលាការ​ខេត្ត​ពោធិ៍សាត់។ ដី​នេះ​ជា​ដី​របស់​លោក ប៊ិន វណ្ណា ដាក់​​ធានា​ម្ដាយ​ក្មេក​ចេញ​ពី​ការ​ដាក់​ពន្ធនាគារ​បង្ខំ​រូបកាយ​តាម​អំណាច​សាលក្រម​តុលាការ ដោយ​មាន​ម្ចាស់​បំណុល​ជា​ច្រើន​នាក់ ប្ដឹង​ទាមទារ​ឲ្យ​ម្ដាយ​ក្មេក​សង​លុយ​ជំពាក់​គេ។

ក្រោយ​មក​តុលាការ​បាន​សម្រេច​លក់​ឡាយឡុង​ដី​នេះ ដើម្បី​យក​លុយ​ទៅ​សង​ម្ចាស់​បំណុល ហើយ​លោកស្រី ប៊ុង គៀង ជា​អ្នក​ទិញ​ដី​នេះ​បាន​ស្រប​ច្បាប់។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​ទិញ​មក លោកស្រី​មិន​អាច​សង់​សំណង់​រឹង ឬ​លក់ដូរ​បាន​ឡើយ ដោយ​មន្ត្រី​សុរិយោដី​អះអាង​ថា ជា​ដី​ចំណី​ផ្លូវ ហើយ​លោកស្រី​បាន​ប្ដឹង​លោក ប៊ិន វណ្ណា ជុំវិញ​រឿង​នេះ​ទៅ​តុលាការ​ ប៉ុន្តែ​មិន​ឃើញ​រក​យុត្តិធម៌​ឲ្យ​លោកស្រី​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា ប្រតិកម្ម​តប​យ៉ាង​ខ្លី​មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា ឲ្យ​គាត់​ទៅ​សួរ​តុលាការ​ខ្លួន​ឯង។

ទោះ​ជា​យ៉ាង​ណា​លោកស្រី ប៊ុង គៀង ថ្លែង​បែប​ម៉ឺងម៉ាត់​ថា អំពើ​អយុត្តិធម៌​ពី​អ្នក​មាន​លុយ និង​មាន​អំណាច​បច្ចុប្បន្ន គឺ​លោកស្រី​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោកស្រី​ថា បើ​ទោះ​ជា​លោកស្រី​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ទៀត ឬ​អស់​ជីវិត​នៅ​ថ្ងៃ​ណា​មួយ​លោកស្រី​នឹង​ប្ដឹង​ករណី​អយុត្តិធម៌​ទៅ​តុលាការ​ខ្មោច​ទៀត ប៉ុន្តែ​ពេល​នេះ​លោកស្រី​តស៊ូ​សិន​ក្រែង​តុលាការ​ផ្ដល់​យុត្តិធម៌​នៅ​ថ្ងៃ​ណា​មួយ៖ «សំណូមពរ​ឲ្យ​អាស៊ីសេរី ជួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បម្រើ​រាស្ត្រ តុលាការ​បម្រើ​រាស្ត្រ ហើយ​ជាមួយ​មេ​ឃុំ​បម្រើ​រាស្ត្រ ជួយ​អន្តរាគមន៍​រឿង​ដី​ឲ្យ​ខ្ញុំ​បាន​គ្រប់​ចំនួន​ផង ព្រោះ​ខ្ញុំ​ចង់​អភិវឌ្ឍ នៅ​ពេល​ខ្ញុំ​អភិវឌ្ឍ ដូចជា​ថ្នល់ និង​លូ​ទឹក​ប្រវែង​ហ្នឹង ខ្ញុំ​អត់​ឲ្យ​រដ្ឋាភិបាល​ជួយ​ខ្ញុំ​ទេ ខ្ញុំ​អាច​ដោះស្រាយ​ខ្លួន​ឯង​បាន។ ចម្បង​ធំ​ខ្លាំង​ខ្ញុំ​ចង់​បាន​ដី​ខ្ញុំ​គ្រប់​ចំនួន ហើយ​ស្របច្បាប់​ដើម្បី​ខ្ញុំ​អភិវឌ្ឍ»

ដីកា​សម្រេច​របស់​ប្រធាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៨ របស់​ចៅក្រម ជា នល់ ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បង្ហាញ​ថា ចៅក្រម​សម្រេច​ប្រគល់​ដី​ទំហំ​ទទឹង ៨ គុណ​នឹង ៤៦​ម៉ែត្រ ឋិត​នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ឲ្យ​ទៅ​ឈ្មោះ ប៊ុង គៀង ជា​ម្ចាស់កម្មសិទ្ធិ​ មាន​សិទ្ធិ​កាន់កាប់ និង​ចាត់ចែង​បាន។ ចៅក្រម​ក៏​បង្គាប់​ឲ្យ​មន្ត្រី​ភូមិបាល​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​កំពង់ធំ​ឃុំ​ខ្លួន​អ្នក​កាសែត​ម្នាក់​និង​មន្ត្រី​អង្គការ​ម្នាក់​ពី​បទ​កំហែង​យក​ប្រាក់

$
0
0

តុលាការ​ខេត្ត​កំពង់ធំ សម្រេច​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ និង​មន្ត្រី​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ​នៅ​កម្ពុជា ម្នាក់ នៅ​ពន្ធនាគារ​ខេត្ត​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​កំហែង​យក​ប្រាក់​ពី​ពលរដ្ឋ។ ករណី​នេះ​ធ្វើ​ឡើង​ដោយ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ម្នាក់​នៅ​ក្រុង​ស្ទឹងសែន ដោយ​អះអាង​ថា​ពួក​គេ​ទាំង​ពីរ​នាក់​បាន​បំភិត​បំភ័យ និង​ទារ​ប្រាក់​ពី​ខ្លួន​ជិត ១​ពាន់​ដុល្លារ។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា តុលាការ​សម្រេច​ឃុំ​ខ្លួន​អ្នក​កាសែត​ម្នាក់ និង​មន្ត្រី​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ម្នាក់ ក្រោម​បទ​ចោទ​កំហែង​យក​ប្រាក់​ចំនួន ៨០០​ដុល្លារ​ពី​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ស្ទឹងសែន ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ខណៈ​ពលរដ្ឋ​រូប​នោះ​យក​ត្រាក់ទ័រ​ទៅ​ស៊ី​ឈ្នួល​ភ្ជួរ​ដី​ឲ្យ​អ្នក​ភូមិ​ជាមួយ​គ្នា។

ក្រោយ​មក ពលរដ្ឋ​ជា​ម្ចាស់​ត្រាក់ទ័រ​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច ហើយ​ក៏​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា។

លោក​បន្ត​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​នីតិវិធី ហើយ​ជន​សង្ស័យ​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា៖ «តាម​ការពិត សំណុំ​រឿង​នេះ​មិន​មែន​មាន​តែ​មួយ​ទេ គឺ​មាន​ច្រើន​ណាស់​ដែល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ប្ដឹង​មក​ខ្ញុំ។ បាទ! ប្ដឹង​ពីរ​នាក់​ហ្នឹង​ឈ្មោះ ថន ប៉ុន្មាន​ករណី? ប៉ុន្តែ​កន្លង​មក​យើង​រក​វា​មិន​ឃើញ»

ជន​សង្ស័យ​ទាំង​ពីរ​នាក់​រួម​មាន​ឈ្មោះ ពៅ ប៊ុនថន ភេទ​ប្រុស ជា​ភ្នាក់ងារ​សារព័ត៌មាន​ជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ាង យ៉ាត ភេទ​ប្រុស ជា​សមាជិក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ​នៅ​កម្ពុជា។

ព្រះរាជអាជ្ញា​ដដែល​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ នឹង​ស្រាវជ្រាវ​បន្ត ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​ករណី​នេះ​មាន​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត គឺ​ជា​សិទ្ធិ​របស់​ចៅក្រម ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​កាសែត និង​មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ ទាំង​ពីរ​នាក់ និង​ស្ថាប័ន​របស់​ពួក​គេ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ មិថុនា។

យ៉ាង​នេះ​ក្តី ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ធំ លោក ខាន់ ណារ៉ា បាន​បញ្ជាក់​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួក​គាត់​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ​ប្រកាន់​មែន ប៉ុន្តែ​ពួក​គេ​បដិសេធ​ចំនួន​ទឹកប្រាក់ គឺ​មាន​ចំនួន​តែ ៧០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ផន សុជាតិ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង កត់​សម្គាល់​ថា ករណី​បែប​នេះ​មិន​មែន​មាន​តែ​នៅ​ខេត្ត​កំពង់ធំ នោះ​ទេ ប៉ុន្តែ​នៅ​តំបន់​ផ្សេង​ទៀត ពិសេស​នៅ​តំបន់​ដែល​មាន​បទល្មើស​ច្រើន​ដូចជា​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ ការ​រុករាន​ដី​ព្រៃ ជាដើម។ លោក​បន្ត​ថា ការ​ជំរិត​យក​ប្រាក់​ពី​ពលរដ្ឋ ឬ​ក្រុម​ជនល្មើស គឺ​កើត​ឡើង​ជា​ហូរហែ ហើយ​ករណី​ទាំងនេះ​គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អង្គការ ឬ​ស្ថាប័ន​ព័ត៌មាន​ស្អាតស្អំ និង​មាន​វិជ្ជាជីវៈ៖ «អ៊ីចឹង​ចំណុច​នេះ​ខ្ញុំ​គិត​ថា​អាជ្ញាធរ​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​ពិនិត្យ​ពិច័យ ឬ​ក៏​តាមដាន​រឿង​នេះ​បន្តិច។ បើ​មិន​ចឹង​ទេ នឹង​ធ្វើ​ឲ្យ​ក្រុម​ឆក់​ឱកាស ក្រុម​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​ទង្វើ​មួយ​ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់»

លោក សេង សុខហេង មើល​ឃើញ​ថា ដើម្បី​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​អង្គការ​មួយ​ចំនួន​ជៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​ផ្សេងៗ ពួក​គេ​ត្រូវ​ប្រកាន់​ក្រម​សីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ ហើយ​ប្រធាន​ស្ថាប័ន​ត្រូវ​ត្រួត​ពិនិត្យ និង​ពង្រឹង​វិន័យ ឬ​បទបញ្ជា​ផ្ទៃក្នុង​ដល់​បុគ្គលិក​របស់​ខ្លួន។ លោក​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា រាជ​រដ្ឋាភិបាល និង​តុលាការ ត្រូវ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​អាជ្ញាធរ មន្ត្រី​ជំនាញ កង​កម្លាំង ជាដើម ព្រោះ​រាល់​បទល្មើស​ដែល​កើត​ឡើង គឺ​ដោយសារ​មាន​មន្ត្រី​អនុវត្តន៍​ច្បាប់​មួយ​ចំនួន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ហើយ​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប បញ្ចប់​ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ក្នុង​ឃុំ​បឹងប្រាំ​ខេត្ត​បាត់ដំបង

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​បញ្ចប់​ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង នោះ​ហើយ និង​បង្ហាញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​រាប់​សន្លឹកឆ្នោត​នោះ នៅ​ថ្ងៃ​ទី​១៤ មិថុនា។ ការ​រាប់​សន្លឹកឆ្នោត​ចំនួន ៩​ការិយាល័យ​ក្នុង​ឃុំ​បឹងប្រាំ ឡើង​វិញ​នៅ គ..ប នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​លទ្ធផល​ថ្នាក់​ខេត្ត​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​កាន់​អំណាច។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

CCC រំពឹង​ថា​គម្រោង​ពង្រឹង​សមត្ថភាព​សង្គម​ស៊ីវិល​នឹង​សម្រេច​គោលដៅ​អភិវឌ្ឍន៍

$
0
0

អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ស៊ី (CCC) ពង្រឹង​សមត្ថភាព និង​ឥទ្ធិពល​របស់​សង្គម​ស៊ីវិល តាម​រយៈ​គម្រោង​ស្ដីពី​ការ​ពង្រឹង​សង្គម​ស៊ីវិល​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល ស្វាគមន៍​ចំពោះ​ដំណើរការ​គម្រោង​នេះ និង​នៅ​តែ​ចាត់​ទុក​ថា អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល។

នាយក​ប្រតិបត្តិ​នៃ​អង្គការ ស៊ី.ស៊ី.ស៊ី លោក សឿង សារឿន មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់ ហេតុ​នេះ​សង្គម​ស៊ីវិល​ចាំបាច់​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ។ លោក​បន្ត​ថា គម្រោង​នេះ​មាន​ចំណុច​អាទិភាព​ចំនួន​៥ ដោយ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ប្រសិទ្ធភាព ឥទ្ធិពល និង​បង្កើន​សមត្ថភាព​សង្គម​ស៊ីវិល ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​គោល​នយោបាយ។

លោក​រំពឹង​ថា គម្រោង​នេះ​នឹង​ជួយ​ឲ្យ​គ្រប់​ភាគី គឺ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន នឹង​អាច​ធ្វើ​ការ​រួម​គ្នា​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍៖ «បញ្ហា​នៅ​ក្នុង​ស្រុក​ខ្មែរ​ហ្នឹង​អាច​នឹង​ត្រូវ​បាន​ដោះស្រាយ​ហើយ ប៉ុន្តែ​សំខាន់​ថា តើ​សង្គម​ស៊ីវិល​មាន​សមត្ថភាព​ប៉ុនណា​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋ និង​វិស័យ​ឯកជន​ប៉ុនណា? ហើយ​សំខាន់ រដ្ឋ​មាន​ឆន្ទៈ​នយោបាយ​ប៉ុនណា​ក្នុង​ការ​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិល​គ្រប់​វិស័យ​គ្រប់​និន្នាការ អាច​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋ​បាន ដូច​គ្នា​នឹង​វិស័យ​ឯកជន​ថា​មាន​ជំនឿ​ប៉ុនណា ថា​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន?»

គម្រោង​ពង្រឹង​សង្គម​ស៊ីវិល​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ចីរភាព​នេះ មាន​ថវិកា​ចំនួន ១,៥​លាន​អឺរ៉ូ ដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប និង​អង្គការ​ប្រេដ ហ្វរ ឌឺវើល (Bread for the world) សម្រាប់​រយៈពេល ៣​ឆ្នាំ​កន្លះ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០។ បើ​តាម​នាយក​ប្រតិបត្តិ​នៃ​អង្គការ ស៊ី.ស៊ី.ស៊ី គម្រោង​នេះ អង្គការ​សង្គម​ស៊ីវិល​នៅ​តាម​មូលដ្ឋាន​អាច​ដាក់​សំណើ​ទៅ ស៊ី.ស៊ី.ស៊ី ដើម្បី​សុំ​ថវិកា​ទៅ​អនុវត្ត​បន្ត។

អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ លោក ង៉ាន់ ចំរើន សាទរ​ចំពោះ​ដំណើរការ​គម្រោង​នេះ។ លោក​ថា ចាំបាច់​ណាស់​ដែល​គ្រប់​ភាគី​ត្រូវ​យល់​ដឹង​ពី​ការ​បំពេញ​ការងារ​ក្នុង​ភាព​ជា​ដៃគូ៖ «ជា​រួម បញ្ហា​សំខាន់​បំផុត​គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​ស្គាល់​ពី​គោលការណ៍​នៃ​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​ជាមួយ​ដៃគូ​របស់​ខ្លួន គឺ​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែល​បញ្ហា​នេះ​ជា​បញ្ហា​ដែល​មិន​អាច​ខ្វះ​បាន»

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) រំពឹង​ថា គម្រោង​នេះ​នឹង​ចូលរួម​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដែល​នឹង​នាំ​សំណើ​របស់​ពលរដ្ឋ​ទៅ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​អាមេរិក​ផ្សព្វផ្សាយ​ឱ្យ​សិស្ស​នៅ​សៀមរាប​យល់​ដឹង​ពី​ឱកាស​សិក្សា​នៅ​ស.រ.អា

$
0
0

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក (ស.រ.អា) ចង់​ឃើញ​យុវជន​កម្ពុជា ទទួល​បាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​សកល​វិទ្យាល័យ​នានា ក្នុង​សហរដ្ឋ​អាមេរិក មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​សម្រាប់​ពេល​អនាគត។

ដោយសារ​តែ​ចង់​ឱ្យ​សិស្ស និង​និស្សិត​ខ្មែរ អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក កាន់​តែ​ច្រើន​នោះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​រៀបចំ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​មួយ​ក្នុង​គោលបំណង​ផ្ដល់​ព័ត៌មាន​ដល់​សិស្ស និស្សិត​ខ្មែរ​ណា​ដែល​ចង់​ទៅ​បន្ត​ការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ ព្រម​ទាំង​មាន​ដំណឹង​អំពី​អាហារូបករណ៍​ផ្សេងៗ​ផង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត ​(William Heidt) បាន​ចំណាយ​បេសកកម្ម​របស់​លោក​ពេញ ១​ថ្ងៃ ដើម្បី​ជួប​ជាមួយ​សិស្ស និង​និស្សិត​ខ្មែរ​ជា​ច្រើន​រយ​នាក់ នៅ​ឯ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ដ៏​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បំផុត។

លោក វីល្លៀម ហៃដ្ត មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ល្អ​បំផុត​ដែល​ធ្វើ​ឱ្យ​ជនជាតិ​អាមេរិកាំង ជា​ច្រើន​ស្គាល់ និង​មក​កម្សាន្ត​មុន​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​លោក វីល្លៀម ហៃដ្ត បញ្ជាក់​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ សហរដ្ឋអាមេរិក​ធ្លាប់​បាន​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​របស់​អាមេរិកាំង ឱ្យ​សិស្ស និង​និស្សិត​ខ្មែរ​ជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ឱកាស និង​អាហារូបករណ៍​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​សកល​វិទ្យាល័យ​នានា​នៃ​សហរដ្ឋអាមេរិក ហើយ​ពេល​នេះ ការ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​របស់​សហរដ្ឋអាមេរិក បាន​មក​ដល់​ខេត្ត​សៀមរាប ក្នុង​បំណង​ផ្ដល់​ព័ត៌មាន​ឱ្យ​សិស្ស និង​និស្សិត​នៅ​ខេត្ត​នេះ បាន​យល់​កាន់​តែ​ច្បាស់​អំពី​ឱកាស​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ដែរ។

លោក វីល្លៀម ហៃដ្ត មាន​ប្រសាសន៍​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ​មាន​សិស្ស និង​និស្សិត​ខ្មែរ​ជា​ច្រើន​នាក់​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប ជាដើម បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​នៃ​កម្មវិធី​អប់រំ​របស់​សហរដ្ឋអាមេរិក គឺ​នៅ​មាន​បញ្ហា​ប្រឈម​ដោយសារ​តែ​យុវជន​ខ្មែរ​ជា​ច្រើន​រស់​នៅ​តាម​ជនបទ​ដាច់ស្រយាល នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅ​ឡើយ៖ «នេះ​ជា​ការ​ប្រឈម​ផ្នែក​អភិវឌ្ឍន៍​មួយ ដោយ​មិន​ត្រឹមតែ​យុវជន​កម្ពុជា រស់​នៅ​ទី​ជនបទ​ប៉ុណ្ណោះ​ទេ គឺ​នៅ​ប្រទេស​ជា​ច្រើន​ទៀត ក៏​មាន​បញ្ហា​ដូច​គ្នា​ដែរ។ មូលហេតុ​ដែល​ខ្ញុំ​មក​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​របស់​សហរដ្ឋអាមេរិក នៅ​ខេត្ត​សៀមរាប ពីព្រោះ​ខ្ញុំ​ចង់​ឱ្យ​សិស្ស និង​និស្សិត​ខ្មែរ​ខ្លះ ដែល​រស់​នៅ​ទី​ជនបទ បាន​ទទួល​ព័ត៌មាន​ពី​ការ​អប់រំ​របស់​សហរដ្ឋអាមេរិក​ដែរ។ យើង​មិន​ចង់​ឱ្យ​តែ​សិស្ស និង​និស្សិត​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ បាន​ដឹង​តែប៉ុណ្ណោះ​ទេ»

មន្ត្រី​កម្មវិធី​អប់រំ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក មាន​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ជាង ៤.៥០០ ហើយ​ចំពោះ​សិស្ស​កម្ពុជា ដែល​កំពុងតែ​រៀន​នៅ​ថ្នាក់​ទី​១១-១២ នៃ​វិទ្យាល័យ ក៏​គួរ​ស្វែង​រក​ព័ត៌មាន​ស្ដីពី​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក បាន តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ទីប្រឹក្សា​ផ្នែក​អប់រំ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា លោកស្រី ម៉ៅ កុលាប មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សិស្ស និង​និស្សិត​ខ្មែរ​អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក បាន តាម​រយៈ​ការ​បង់​លុយ​ទៅ​ឱ្យ​សាលា ឬ​ក៏​ការ​ទទួល​បាន​អាហារូបករណ៍​ជាដើម៖ «ប្រសិនបើ​គាត់​ចង់​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ខ្វះ​ថវិកា​ដើម្បី​បន្ត​ការ​សិក្សា គឺ​គាត់​ត្រូវ​ខំ​រៀន​ឱ្យ​ខ្លាំង​ដើម្បី​ទទួល​បាន​អាហារូបករណ៍។ ប្រសិនជា​ឪពុក ម្ដាយ​របស់​គាត់​មាន​លុយ​អាច​ទំនុក​បម្រុង​ច្រើន ហើយ​សិស្ស​នោះ​ចេះ​អង់គ្លេស​ល្មមៗ ក៏​អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​អាមេរិក បាន​ដែរ»

មន្ត្រី​ស្ថានទូត​អាមេរិក ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រសិនបើ​សិស្ស និស្សិត​កម្ពុជា ចង់បាន​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​ស្ថានទូត​អាមេរិក​នោះ គឺ​មាន​តិច​ណាស់ ប៉ុន្តែ​អាហារូបករណ៍​ជា​ច្រើន​គឺ​ផ្ដល់​ដោយ​សកល​វិទ្យាល័យ​នានា និង​អង្គការ​ស្ថាប័ន​ផ្សេង​ទៀត។

​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក មាន​និស្សិត​ខ្មែរ​ប្រហែល ៥០០​នាក់ ដែល​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ចង់​ឃើញ​ចំនួន​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​តាម​សកល​វិទ្យាល័យ​នានា​ក្នុង​សហរដ្ឋអាមេរិក បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​សម្រាប់​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយ​រូប​ត្រូវ​តុលាការ​ចោទ​​ប្រកាន់​ក្រោយ​ប្រមាថ​លោក ហ៊ុន សែន

$
0
0

មន្ត្រី​ស័ក្ដិ​៣​នៃ​ក្រសួងមហាផ្ទៃ​មួយ​រូប ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​​​នៅ​ថ្ងៃ​ទី១៤ មិថុនា ករណី​គំរាម​សម្លាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី១៤ មិថុនា ព្រះរាជអាជ្ញា​រង លោក សៀង សុខ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទ​ប្រកាន់ នាយរង​ផ្នែក​ការិយាល័យ​គណនេយ្យ នាយកដ្ឋាន​ភស្តុភារ និង​សម្ភារ​បច្ចេកទេស នៃ​ក្រសួង​មហាផ្ទៃ លោក លាង ឡា ពី​បទ​គំរាមកំហែង​ថា នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។

លោក លាង ឡា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៣ មិថុនា បន្ទាប់​ពី​លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក ប្រមាថ​អាយុ​ជីវិត​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​សម្រេច​ដក​តួនាទី​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​បាញ់​គំរាម​ពលរដ្ឋ​តាម​ផ្លូវ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​ដក​តួនាទី​កូន​ប្រុស​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប ដែល​បាញ់​គំរាម​ពលរដ្ឋ​តាម​ដង​ផ្លូវ ក្រោយ​ពី​​មន្ត្រី​រូប​នោះ បើក​រថយន្ត​កៀររថយន្ត​មួយ​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​គ្នា តាម​ដង​ផ្លូវ​ជាតិ​លេខ១ និង​ព្យាយាម​បើក​គេច។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ស្រង់​សម្ដី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ នៅ​ថ្ងៃ​ទី១៤ មិថុនា ថា ការ​ដាក់​ទោស​ទណ្ឌ​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​កណ្ដាល លោក លឹម ចំណាន ដែល​ជា​កូន​ប្រុស​របស់​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម គឺ​ជាការ​អនុវត្ត​តាម​វិន័យ​របស់​នគរបាល ទោះបីជា​គ្មាន​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ និង​គ្មាន​ការ​យោគយល់​ចំពោះ​កូន​អ្នក​ធំ​នោះ​ឡើយ។

លោក គៀត ច័ន្ទថារិទ្ធ អះអាង​ថា តាម​សំណើ​របស់​អគ្គស្នងការ​នគរបាល​ជាតិលោក នេត សាវឿន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេច​ពិន័យ​មន្ត្រី​រូប​នោះ ដោយ​ហាម​មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​ដូចនេះ​ម្ដង​ទៀត បន្ថយ​ឋានន្តរសក្ដិ​ពី​វរសេនីយ៍ទោ មក​ត្រឹម​វរសេនីយ៍ត្រី និង​ដក​តួនាទី​ពី​នាយរង​ការិយាល័យ មក​ជា​មន្ត្រី​ប៉ូលិស​ធម្មតា។

លោក លឹម ចំណាន ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​វីដេអូ​ខ្លីប​ដែល​ម្ចាស់​រថយន្ត​រងគ្រោះ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ល្ងាច​ថ្ងៃ​ទី១០ មិថុនា។ វីដេអូ​ខ្លឹប​នោះ​បង្ហាញ​ពី​សកម្មភាព​របស់​​លោក លឹម ចំណាន បើក​រថយន្ត​របស់​ខ្លួន​ប៉ះ​រថយន្ត​ជន​រងគ្រោះ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១ ក្នុង​ទិស​ដៅ​ស្រប​គ្នា។ បន្ទាប់​មក​ជន​រងគ្រោះ​ព្យាយាម​បើក​រថយន្ត​តាម​ពី​ក្រោយ ស្រាប់​តែ​លោក លឹម ចំណាន ដក​កាំភ្លើង​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​បើក​គេច​ខ្លួន។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក លឹម ចំណាន បាន​ទេ​នៅ​ថ្ងៃ​ទី១៤ មិថុនា ជុំវិញ​ករណី​នេះ។ ប៉ុន្តែ​ឪពុក​របស់​លោក​ដែល​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ប៉ុល លឹម ប្រាប់​កាសែត ឌឹ ខេមបូឌាដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ថា ការ​ដែល​​កូន​ប្រុស​របស់​លោក​បាញ់​កាំភ្លើង​នៅ​ថ្ងៃ​កើត​ហេតុ​នោះ ដើម្បី​ជា​ការ​គំរាម​ម្ចាស់​រថយន្ត​ដែល​បើក​ដេញ​កូន​ប្រុស​របស់​លោក និង​ជា​ការ​ការពារ​ខ្លួន។

តាម​ច្បាប់ មន្ត្រី​នគរបាល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាវុធ​គំរាម​ប្រជាពលរដ្ឋ ដោយ​គ្មាន​បទ​បញ្ជា​នោះ​ឡើយ លើកលែង​តែ​ករណី​ការពារ​ខ្លួន​ស្រប​ច្បាប់ ឬ​ការពារ​ប្រជាពលរដ្ឋ ឬ​ទ្រព្យសម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អាជ្ញាធរ​ឃុំ​ខ្លួន​ជន​បាញ់​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​នៅ​ខេត្ត​មណ្ឌលគិរី

$
0
0

អង្គការ​អភិរក្ស​សត្វ​ព្រៃ និង​សហគមន៍​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា សោកស្ដាយ​ចំពោះ​ការ​បាត់បង់​សត្វ​ស្វា​កន្ទុយ​ស ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដើម្បី​យក​ទៅ​ធ្វើ​ជា​ឱសថ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា។

ប្រធាន​ក្រុម​ល្បាត​របស់​សហគមន៍​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ក្នុង​ខេត្ត​មណ្ឌលគិរី លោក អែម ត្រាយ យល់​ថា ការ​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​ដោយសារ​តែ​យល់​ថា ស្វា​នេះ​អាច​ព្យាបាល​រោគ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ ម្យ៉ាង​ទៀត ការ​បន្ត​បាញ់​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស គឺ​ប៉ះពាល់​ខ្លាំង​ដល់​សហគមន៍​របស់​លោក៖ «ខ្ញុំ​មាន​អារម្មណ៍​ខឹង​នឹង​ពួក​គាត់ ព្រោះ​ដឹង​ហើយ​ស្វា​កន្ទុយ​ស​នេះ​ជា​សត្វ​ស្វា​ដែល​ស្លូត ហើយ​វា​ជា​សត្វ​ដែល​កម្រ។ វា​ជា​សត្វ​មួយ​ដែល​យើង​ថែរក្សា​វា​ទៅ វា​ទាក់ទាញ​ភ្ញៀវ​ទេសចរ ហើយ​គេ​មក​មើល យើង​បាន​លុយ​បាន​កាក់​អ៊ីចឹង​ទៅ​ណា! ហើយ​ទៅ​មុខ​ទៀត យើង​មាន​តែ​បង្កើត​សហគមន៍​ក្រុម​ល្បាត ឲ្យ​ពួក​គាត់​ដើរ​មើល​ដើរ​យាម ហើយ​យើង​ព្យាយាម​អប់រំ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របស់​ស្វា​ហ្នឹង​អ៊ីចឹង​ទៅ​ណា៎»

មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ លោក អេង ម៉េងអ៊ី ឲ្យ​ដឹង​ថា ជន​ទាំង​ពីរ​នាក់​ដែល​បាន​បាញ់​សម្លាប់​ស្វា​កន្ទុយ​ស​នេះ ត្រូវ​បាន​សហគមន៍​ឃាត់​ខ្លួន និង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី ហើយ​បច្ចុប្បន្ន ជន​ទាំង​ពីរ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត។

សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ (International Union for Conservation of Nature) ហៅ​កាត់​ថា អាយ.យូ.ស៊ី.អិន (IUCN) បាន​ដាក់​បញ្ចូល​សត្វ​ស្វា​កន្ទុយ​ស​នេះ​ទៅ​ក្នុង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ (Endangered) កាល​ពី​ឆ្នាំ​២០០៧។ សត្វ​ដែល​មាន​ប្រមាណ ៤​ម៉ឺន​ក្បាល​នៅ​លើ​ពិភពលោក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​វត្តមាន​តែ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ប៉ុណ្ណោះ។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ លោក អេង ម៉េងអ៊ី ឲ្យ​អាស៊ីសេរី​ដឹង​ថា អង្គការ​របស់​លោក​នឹង​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ដែន​ជម្រក​របស់​សត្វ​ព្រៃ ឲ្យ​ដឹង​ពី​សារសំខាន់​របស់​សត្វ​ព្រៃ និង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​ប្រជា​សហគមន៍ ដើម្បី​ពង្រឹង​ការ​ដើរ​ល្បាត និង​អនុវត្ត​ច្បាប់​តំបន់​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​សាទរ​ចំពោះ​​​ការ​ប្រកាស​លុប​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

$
0
0

អ្នកវិភាគ​លើក​ឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​សម្រេច​លុបចោល​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ គឺ​ជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ចង់​បង្រួបបង្រួម​ជាតិ​មែន​នោះ។ ប៉ុន្តែ​អ្នកវិភាគ​ក៏​មើល​ឃើញ​ពី​ភាព​យក​ឈ្នះ​ចាញ់​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ទៅ​វិញ​ទេ ព្រោះ​ថា ការ​ចេញ​លិខិត​លុប​ចោល​ការ​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នេះ គឺ​រដ្ឋាភិបាល​ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពី​លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក ទោះបីជា​ជាប់​គុក​ក៏ដោយ ឲ្យ​តែ​រដ្ឋាភិបាល​លុប​បម្រាម​នេះ​ចេញ។

គណបក្ស​សង្គ្រោះ​ជាតិ អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ចេញ​លិខិត​លុបចោល​បម្រាម​កាល​ពី​ឆ្នាំ​២០១៦ មិន​ឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រកាស​អបអរសាទរ​ភ្លាមៗ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្រោយ​ពេល​រដ្ឋាភិបាល​បាន​សម្រេច​លុបចោល​លិខិត​លេខ ១៥១ ចុះ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦ ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក យឹម សុវណ្ណ អះអាង​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ក្រៅ​ពី​នេះ​ទេ ដូចជា​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចរចា​អ្វី​ពី​ក្រោយ​ខ្នង​ជាមួយ​រដ្ឋាភិបាល​ចំពោះ​ករណី លោក សម រង្ស៊ី ហើយ​ថា តើ​លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ណា​ជាដើម៖ «សុំ​ជូន​តែ​ប៉ុណ្ណឹង​សិន កុំអាល​គិត​ដល់​រឿង​ផ្សេង​ទៀត សុំ​មើល​ស្ថានការណ៍​សិន ឥឡូវ​នេះ​ស្ថានការណ៍​វា​វិវត្តន៍​ទៅ​មុខ​ហើយ ទុក​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​គេ​ធ្វើ​ការ​សិន កុំ​តែ​ឃើញ​ចេញ​លិខិត​ប៉ុណ្ណឹង​នាំ​សួរ​ពី​នេះ​សួរ​ពី​នោះ»

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លុប​ចោល​លិខិត​លេខ​១៥១ ដែល​ជា​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បង្ការ ទប់ស្កាត់​ទុក​ជា​មុន ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ដឹង​ជា​មុន​នោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ថែម​ថា រដ្ឋាភិបាល​លុប​បម្រាម​លេខ​១៥១ នេះ គឺ​រដ្ឋាភិបាល​ពិត​ជា​ចង់​ដឹង​ថា តើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​ដូច​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដែរ ឬ​យ៉ាង​ណា?

លោក សុខ ឥសាន បញ្ជាក់​ថា ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​និយាយ​ពី​រឿង​ចរចា ឬ​មិន​ចរចា​អ្វី​ទេ៖ «សម រង្ស៊ី និយាយ​ក្នុង​អាស៊ីសេរី យប់​មិញ (១៣ មិថុនា) ជាមួយ ជុន ច័ន្ទបុត្រ អ្នក​ណា​ក៏​ឮ​ដែរ​ថា គាត់​មិន​ខ្លាច​ទេ ដូច្នេះ​លោក​អាច​មក​បាន កប៉ាល់ហោះ​ណា​ក៏​លោក​អាច​មក​វិញ​បាន​ដែរ ដូច្នេះ​សូម​អញ្ជើញ​មក...»

ការ​ប្រកាស​របស់​រដ្ឋាភិបាល​លុបចោល​បម្រាម​នេះ​វិញ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ចូល​កម្ពុជា វិញ នៅ​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា ថា លោក​ប្ដេជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំង​ឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា៖ «អ្វី​ក៏​ខ្ញុំ​ហ៊ាន​ធ្វើ ព្រម​ធ្វើ ខ្ញុំ​សុខ​ចិត្ត​ជាប់​គុក ខ្ញុំ​សុខ​ចិត្ត​ស្លាប់ ខ្ញុំ​សុខ​ចិត្ត​វិល​វិញ​ឲ្យ​តែ​ជាតិ​បាន​រស់។ ក៏ប៉ុន្តែ​សូម​ធានា​ឲ្យ​ជាតិ​បាន​រស់ ពលរដ្ឋ​បាន​សុខ អំណាច​ផ្ដាច់ការ​ឈប់​ធ្វើ​បាប​ប្រជាពលរដ្ឋ»

រហូត​មក​ដល់​ពេល​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​សរុប​នៅ​ក្នុង​តុលាការ​កម្ពុជា ចំនួន ៧​ករណី បណ្ដឹង​ទាំង​នោះ​រួម​មាន បណ្ដឹង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ លោក ហេង សំរិន។ បណ្ដឹង​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក (Facebook) ពី​បរទេស និង​បណ្ដឹង​ផ្សេងៗ​ទៀត។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ អតីត​ឧបនាយករដ្ឋមន្ត្រី លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើងចាស់​ផង​នោះ មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ល្មម​រក​ដំណោះស្រាយ​មួយ​សមស្រប​ដើម្បី​បង្រួបបង្រួម​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​ហើយ។

លោក​បញ្ជាក់​ថា ការ​យក​ឈ្នះ​ចាញ់​គ្នា​គ្មាន​អ្វី​ចំណេញ​ដល់​សង្គម​ជាតិ​ទេ ដោយ​លោក​បាន​ប្រៀបធៀប​ថា ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ដក​ដង្ហើម​តាម​អុកស៊ីហ្សែន ពោល​គឺ​ការ​ដឹកនាំ​ពឹង​លើ​កម្ចី និង​ជំនួយ​បរទេស៖ «ដល់​ពេល​វេលា​ខ្មែរ​ហ្នឹង​រៀន​ចប់​ហើយ ល្មម​ឆ្អែត​ហើយ ល្មម​ឯករាជ្យ​ហើយ ខ្មែរ​ហ្នឹង​មិន​មែន​ស្រុក​ឯករាជ្យ​ឯ​ណា? ដើរ​តែ​ពឹង​គេ ដើរ​តែ​សុំ​គេ»

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ចេញ​លិខិត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​នេះ អាច​ជា​ល្បែង​នយោបាយ​មួយ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​ដើម្បី​ដេញ​ជើង​លោក សម រង្ស៊ី ដែល​ប្រកាស​ថា លោក​សុខ​ចិត្ត​ជាប់​គុក​បើសិនជា​រដ្ឋាភិបាល​លុបចោល​បម្រាម​ចេញ។ បញ្ហា​នេះ បើ​សិន​ជា​លោក សម រង្ស៊ី មិន​វិល​ចូល​ស្រុក​ដូច​លោក​ប្រកាស​ទេ ប្រជាប្រិយភាព​របស់​លោក​កាន់​តែ​ធ្លាក់​ចុះ៖ «ខ្ញុំ​មើល​ទៅ​វា​អាច​មាន​ប្រយោជន៍​ទាំង​សង​ខាង។ ទី​១ បក្ស​ប្រជាជន​កម្ពុជា អាច​កាត់​បន្ថយ​ការ​រិះគន់ ពីព្រោះ​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ធ្វើ​បាប​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត»

​នៅ​ក្នុង​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ម្ដង​ក្លាយ​ជា​មិត្ត ម្ដង​ក្លាយ​ជា​សត្រូវ​ភ្លាមៗ ទាំង​អ្នក​វិភាគ និង​ពលរដ្ឋ​ពិបាក​នឹង​តាម​ទាន់​ស្ថានការណ៍​វិវត្តន៍​របស់​មេដឹកនាំ​ទាំង​ពីរ។ កាល​ពី​ឆ្នាំ​២០១៤ ក្រោយ​ពេល​វិបត្តិ​ជាប់​គាំង​នយោបាយ​ដោះស្រាយ​បញ្ចប់ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កសាង​ទំនាក់ទំនង​ស្អិតល្មួត​នឹង​គ្នា និង​ថែម​ទាំង​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខែត្រ​សៀមរាប ទៀត​ផង។ ទំនាក់ទំនង​នេះ​មិន​បាន​យូរ​ប៉ុន្មាន លោក ហ៊ុន សែន ក៏​ចាប់​ផ្ដើម​កសាង​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី វិញ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​កាត់​ដៃ​លោក​ចោល បើសិនជា​លោក​ចុះ​ហត្ថលេខា​​ស្នើ​សុំ​ព្រះរាជទាន​ទោស​ដល់​លោក សម រង្ស៊ី ពី​ព្រះមហាក្សត្រ​ជាដើម។

ទោះបីជា​បែប​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា អ្នក​នយោបាយ​គូបដិបក្ខ​ទាំង​ពីរ​ល្មម​ដល់​ពេល​បញ្ចប់​ជម្លោះ​នេះ នៅ​គ្រា​ពលរដ្ឋ​កំពុងតែ​ជួប​ប្រទះ​បញ្ហា​លំបាក​សព្វ​បែប​យ៉ាង​នៅ​ក្នុង​សង្គម និង​បញ្ចប់​នូវ​វប្បធម៌​សងសឹក​គ្នា ដោយ​អ្នកវិភាគ​ជំរុញ​ឲ្យ​លោក ហ៊ុន សែន យក​គំរូ​តាម​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា ដែល​សុខចិត្ត​ប្រគល់​អំណាច​ឲ្យ​បក្ស​ប្រឆាំង​ដោយ​សន្តិវិធី ក្រោយ​ពេល​ចាញ់​ឆ្នោត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​ស្នើ​អាជ្ញាធរ​ពន្លឿន​ជម្លៀស​ជនជាតិ​វៀតណាម​ចេញ​ពី​មាត់​ទន្លេ

$
0
0

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង នៅ​តែ​ខ្វល់ខ្វាយ​ពី​ការ​បំពុល​បរិស្ថាន​ដោយ​ជនជាតិ​វៀតណាម ដែល​បន្ទោបង់ និង​ចោល​កាក​សំណល់​រឹង​រាវ​ចូល​ទន្លេ បង្ក​ការ​ប៉ះពាល់​គុណភាព​ទឹក​ទន្លេ និង​សុខភាព​សាធារណៈ។ ពលរដ្ឋ​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ជម្លៀស​ជនជាតិ​វៀតណាម ចេញ​ពី​មាត់​ទន្លេ​ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​សុវត្ថិភាព​បរិស្ថាន​ទន្លេ។

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ ក្នុង​ក្រុង​ស្ទឹងត្រែង នៅ​តែ​រង់ចាំ​វិធានការ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ដែល​មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​វៀតណាម ចេញ​ពី​មាត់​ទន្លេ​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​ពុំ​ឃើញ​មាន​ពន្លឺ​លទ្ធផល​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង លោក សៀន ហុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ភាព​យឺតយ៉ាវ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម ចេញ​ពី​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​អ្នក​ភូមិ​ភាគច្រើន​មាន​ទម្លាប់​ប្រើប្រាស់​ទឹក​ទន្លេ ដូចជា​ដាំ​ស្ល បោកគក់ និង​ស្រោច​ដំណាំ ជាដើម។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​មិន​ជម្លៀស​ពលរដ្ឋ​វៀតណាម ផល​ប៉ះពាល់​នឹង​កាន់​តែ​ច្រើន ទាំង​បរិស្ថាន សង្គម និង​សុខភាព​ពលរដ្ឋ ខណៈ​ជនជាតិ​វៀតណាម ខ្លះ​បាន​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​នៅ​មាត់​ទន្លេ ចោល​កាក​សំណល់​ចូល​ទន្លេ៖ «ចង់​ឲ្យ​ភូមិ​ឃុំ​ជម្លៀស​កុំ​ឲ្យ​នៅ​តាម​ដង​ទន្លេ វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​នៅ​ខាង​ក្រោម​ទាំងអស់​គ្នា​ហ្នឹង»

ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​ជនជាតិ​វៀតណាម ច្រើន​ទៀត គឺ​លោក ឡេ យ៉ាំងឡឹង និយាយ​ថា លោក​បាន​មក​តាំង​ទីលំនៅ​ទីនេះ​ជិត ២០​ឆ្នាំ​ហើយ ដោយ​ប្រកប​របរ​នេសាទ​ត្រី។ លោក​ថា អាជ្ញាធរ​ក្រុង​ធ្លាប់​បង្គាប់​ឲ្យ​រុះរើ​ចេញ​ពី​ទីនេះ​ដែរ ក៏ប៉ុន្តែ​លោក​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ណា​មាន​ទឹក​ភ្លើង និង​ផ្តល់​ប្រាក់​ថ្លៃ​រុះរើ​ផង។ លោក​ថា គ្រួសារ​លោក​មាន​ទម្លាប់​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ត្រឹមត្រូវ មិន​ដែល​បន្ទោបង់ និង​បោះ​ចោល​កាក​សំណល់​ចូល​ទន្លេ​នោះ​ទេ៖ «នេសាទ​ដាក់​មង បណ្ដែត​មង​អី​តាម​ទន្លេ និង​យើង​យក​របស់​ដូចជា​ផ្ទះ​សម្បែង​ទៅ​ពេល​ជម្លៀស»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ និង​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង ផ្ដើម​កើត​មាន​ជា​បន្តបន្ទាប់​អំឡុង​ឆ្នាំ​១៩៩០ ហើយ​រហូត​ដល់​ឆ្នាំ​២០១៧ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ហាក់​ដូចជា​គ្មាន​វិធានការ​គ្រប់គ្រាន់​ចាត់ចែង​បញ្ហា​នេះ ជាពិសេស​គោល​នយោបាយ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ខ្វះ​ចន្លោះ​ច្រើន។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​១៤ មិថុនា ដោយ​លោក​ជំរុញ​ឲ្យ​អាស៊ីសេរី សួរ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង វិញ ព្រោះ​អាជ្ញាធរ​ខែត្រ​បាន​សម្រេច​ឲ្យ​អាជ្ញាធរ​ក្រុង​ចាត់ចែង​ដោះស្រាយ​រឿង​នេះ៖ «ទាក់ទង​ទៅ​ក្រុង​ចុះ គាត់​ដឹង​ហើយ​ការងារ​ទាំងអស់​ហ្នឹង គឺ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុង»

ចំណែក​អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា អាជ្ញាធរ​ក្រុង​កំពុង​រង់ចាំ​គោលការណ៍​ដោះស្រាយ​បញ្ហា​នេះ​ពី​អាជ្ញាធរ​ខែត្រ ខណៈ​យន្តការ​ដោះស្រាយ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ហើយ​ផែនការ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ទៀតសោត ក៏​ពុំ​ទាន់​បែងចែក​ច្បាស់លាស់​នៅ​ឡើយ​ទេ៖ «ហើយ​យើង​ដោះស្រាយ​ហ្នឹង គោលការណ៍​ហ្នឹង​ត្រូវ​ឲ្យ​គាត់​ប៉ុន្មាន​អី​ប៉ុន្មាន​អ៊ីចឹង? បាទ! វា​មិន​ទាន់​ច្បាស់ បាន​ខ្ញុំ​និយាយ​ថា​ពុំ​ទាន់​មាន​គោលការណ៍​ច្បាស់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា ភាព​យឺតយ៉ាវ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក គឺ​ជា​សញ្ញា​បង្ហាញ​ថា ការ​ចាត់ចែង​គោល​នយោបាយ​សាធារណៈ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ មាន​លក្ខណៈ​មិន​ច្បាស់លាស់។ លោក​ពន្យល់​ថា ការ​យក​សម្បត្តិ​ធម្មជាតិ​បម្រើ​ប្រយោជន៍​ឯកជន ឬ​មនុស្ស​មួយ​ក្រុម​ដោយ​មិន​បាន​គិតគូរ​បរិស្ថាន និង​សង្គម វា​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​អាស្រ័យ​ផល​ទឹក​ទន្លេ៖ «គាត់​នៅ​តែ​ចោល​សំរាម​ផ្ដេសផ្ដាស​តាម​មាត់​ទន្លេ។ បើ​និយាយ​ពី​ទឹក​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សម្អាត​ក្រុង​ហ្នឹង»

របាយការណ៍​របស់​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO FORUM) រក​ឃើញ​ថា ប្រជាជន​កម្ពុជា ជាង ៩​លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេ អាស្រ័យ​ផល​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

តួលេខ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ឆ្នាំ​២០១៧ បង្ហាញ​ថា មាន​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង ចំនួន​ជាង ៣០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៤០​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សុន ឆ័យ ស្នើ​ក្រសួង​រ៉ែ​បង្ហាញ​ឯកសារ​លម្អិត​រឿង​នាំ​ខ្សាច់​ស​ទៅ​ក្រៅ​ប្រទេស

$
0
0

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្រសួង​រ៉ែ និង​ថាមពល បាន​ទទួល​សំណើ​នេះ​ហើយ និង​កំពុង​រៀបចំ​ឯកសារ​ឆ្លើយតប​នឹង​លោក សុន ឆ័យ វិញ។

ឯកសារ​លម្អិត​ដែល​លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​នោះ មាន​ដូចជា លិខិត​ចម្លង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ បញ្ជី​ឈ្មោះ​ទីតាំង​ការដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​យក​ខ្សាច់​ស៊ីលីកា ឯកសារ​ថត​ចម្លង​ពី​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ លោក សុន ឆ័យ ក៏​ស្នើ​ឲ្យ​បង្ហាញ​ពី​តួលេខ​សរុប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា គិត​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន វិក្កយបត្រ​នាំ​ចេញ បញ្ជី​ឈ្មោះ​ប្រទេស​ដែល​នាំ​ចូល​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ និង​ចំនួន​ថវិកា​សរុប​បាន​ពី​ការ​ប្រមូល​ពន្ធ​សួយសារអាករ។

លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ការ​ស្នើសុំ​ឯកសារ​លម្អិត​នេះ គឺ​ដើម្បី​ពង្រឹង​នូវ​តម្លាភាព និង​គណនេយ្យភាព ព្រម​ទាំង​ស្រាយ​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​មួយ​ប្រភេទ​នេះ«បន្ត​មក​ទៀត​នេះ លេច​ឮ​សកម្មភាព​ជួញដូរ​ខ្សាច់​ស៊ីលីកា យើង​ត្រូវ​តែ​ឲ្យ​ក្រសួង​ហ្នឹង​បង្ហាញ​អំពី​គោលការណ៍ អំពី​ក្រុមហ៊ុន ការ​នាំ​ចេញ និង​ព័ត៌មាន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឲ្យ​យើង​ដឹង​មុន និង​មាន​វិធានការ​អ្វី​ផ្សេង​ទៀត»

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ស្នើសុំ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​ស៊ីលីកា នេះ ដោយសារ​តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី និង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក៏ប៉ុន្តែ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​បែរ​ជា​ប្រកាស​ថា ការ​ផ្អាក​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​មាន​ជា​ធរមាន​ដដែល លើកលែង​តែ​ខ្សាច់​ស៊ីលីកា​ប៉ុណ្ណោះ។ ការ​ប្រកាស​របស់​ក្រសួង​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មាន​កប៉ាល់​ផ្ទុក​ខ្សាច់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស កំពុង​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះសីហនុ។

លោក សុន ឆ័យ អះអាង​ថា លោក​មិន​ដែល​បាន​ឃើញ​លិខិត​ផ្លូវការ​ណា​មួយ​អំពី​ការ​ផ្អាក​ផ្តល់​អាជ្ញាប័ណ្ណ និង​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស ព្រម​ទាំង​លិខិត​លើកលែង​ការ​នាំ​ខ្សាច់​ស៊ីលីកា​ទៅ​ក្រៅ​ប្រទេស​ឡើយ«យើង​ទាមទារ​ឲ្យ​គាត់​ឆ្លើយ​មក​រដ្ឋសភា​នៅ​ពេល​នេះ ហើយ​បើ​គាត់​ឆ្លើយ​របៀប​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដូច​មុន​ទៀត យើង​នឹង​ប្រើប្រាស់​វិធានការ​ផ្សេង​ទៀត​ដែល​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត គឺ​ការ​ហៅ​មក​បោះឆ្នោត​ទម្លាក់​ពី​តំណែង។ រដ្ឋមន្ត្រី ស៊ុយ សែម ធ្លាប់​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ​ម្តង ដោយ​ឆ្លើយ​គ្មាន​អ្វី​ច្បាស់លាស់​ទេ ហើយ​ពេល​គាត់​ចេញ​មក អ្នក​កាសែត​សួរ គាត់​មិន​ទាំង​ហ៊ាន​ឆ្លើយ​ផង។ ទាំងអស់​នេះ​បង្ហាញ​ពី​ភាព​អសមត្ថភាព និង​ការ​លាក់​កំបាំង​នូវ​កំហុស​ឆ្គង​របស់​គាត់​ក្នុង​ការងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល»

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បញ្ជាក់​ថា ក្រសួង​បាន​ទទួល​លិខិត​នេះ​ហើយ ហើយ​លោក​កំពុង​ពិនិត្យ​មើល​សំណើ​នោះ។ លោក​អះអាង​ថា មាន​ចំណុច​មួយ​ចំនួន​នៃ​ការ​ស្នើសុំ​នេះ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល នោះ​ទេ ដូច្នេះ​ក្រសួង​អាច​ផ្តល់​ឲ្យ​តែ​ឯកសារ​ណា​ដែល​ស្ថិត​ក្រោម​ដែន​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ«យើង​ទើប​នឹង​បាន​ទទួល (លិខិត) នៅ​ល្ងាច​នេះ។ អ៊ីចឹង​យើង​នឹង​ពិនិត្យ ហើយ​នឹង​រក​ឯកសារ​ផ្តល់​ជូន​ឆាប់ៗ​បំផុត ព្រោះ​ការងារ​នេះ ប្រជាពលរដ្ឋ​ក៏​គាត់​ចង់​ដឹង អ្នក​សារព័ត៌មាន​ក៏​ចង់​ដឹង»

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) អះអាង​ថា ក្រុម​របស់​លោក​កំពុង​ស៊ើប​អង្កេត​ករណី​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​ទៅ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា ខ្សាច់​ប្រភេទ​ស៊ីលីកា​រាប់​សែន​តោន ដែល​គិត​ជា​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​គេច​ពន្ធ ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាស៊ី ដូចជា​ចិន និង​កោះ​តៃវ៉ាន់ ជាដើម«ការ​ធ្វើ​អាជីវកម្ម​ទាញ​យក​ខ្សាច់​ស៊ីលីកា មិន​សូវ​ប៉ះពាល់​ដល់​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន​ក៏ដោយ ក៏​យើង​នៅ​តែ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់ ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត ហើយ​គេច​ពន្ធ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទាំងអស់​ហ្នឹង។ មាន​តែ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ដែល​ក្លាយ​ជា​អ្នក​មាន​ទេ ប៉ុន្តែ​ពលរដ្ឋ និង​ប្រទេស​កម្ពុជា មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ទាំងអស់។ ដូច្នេះ​យើង​នឹង​បង្កើត​យុទ្ធនាការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខ្សាច់​ប្រភេទ​ស៊ីលីកា​នេះ ត្រូវ​គេ​ឈប់​ទិញ​នៅ​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាស៊ី»

អង្គការ​មាតា​ធម្មជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ខ្សាច់​ស៊ីលីកា​ដែល​ជា​ខ្សាច់​បម្រើ​ឲ្យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់ ចេញ​ទៅ​ក្រៅ​ប្រទេស ដូច​ករណី​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ចាក់​បំពេញ​ដែរ។

ករណី​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ អាច​នឹង​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស និង​ជា​រឿង​អាស្រូវ​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ខ្សាច់។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ រឿង​អាស្រូវ​នាំ​ខ្សាច់​ចេញ​ទៅ​សិង្ហបុរី បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក បាន​ផ្ទុះ​ឡើង ហើយ​នៅ​ដើម​ឆ្នាំ​២០១៧ ករណី​ថ្មី​មួយ​ទៀត​ត្រូវ​បាន​រក​ឃើញ គឺ​ការ​បាត់​តួលេខ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា ដែល​មាន​ទឹកប្រាក់​ជិត ៣​លាន​ដុល្លារ​អាមេរិក។

ករណី​ទាំង​ពីរ​នេះ ធ្វើ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​មួយ​ចំនួន​មាន​មន្ទិល​ជុំវិញ​រឿង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​របស់​ក្រសួង​រ៉ែ និង​ថាមពល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​និង​សង្គម​ស៊ីវិល​អំពាវនាវ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​សង់​ទំនប់​វារីអគ្គិសនី​ថ្មី

$
0
0

ក្រុម​សហគមន៍​ដែល​ស្ថិត​ក្រោម​ខ្សែ​ទឹក​នៃ​តួ​មេ​ទន្លេ​មេគង្គ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​រឿង​តវ៉ា​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​ប្រទេស​ឡាវ ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំនប់​វារីអគ្គិសនី​ដែល​ចេះ​តែ​បន្ត​សាងសង់​មួយ​ហើយ​មួយ​ទៀត។ ពលរដ្ឋ​លើក​ឡើង​ថា ប្រទេស​ឡាវ មិន​ត្រឹម​តែ​ផ្គើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហាក់​មិន​ចាប់​អារម្មណ៍​សោះ​ឡើយ​ចំពោះ​ការ​តវ៉ា​ក្នុង​ពេល​កន្លង​ទៅ ដែល​ស្នើសុំ​ឲ្យ​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​បណ្ដោះអាសន្ន​ស្ថិត​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ​នេះ។

កង្វល់​ដែល​សហគមន៍​ផ្សេងៗ​គ្នា​ធ្វើ​បទ​បង្ហាញ​នៅ​ពេល​នេះ ស្រប​ពេល​ទំនប់​វារីអគ្គិសនី​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ចំណុច​ប៉ាក់បេង ស្ថិត​នៅ​ក្នុង​ប្រទេស​ឡាវ រក​ឃើញ​ថា កំពុង​ផ្ដួចផ្ដើម​គម្រោង​សាងសង់​បន្ថែម​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា អ្នក​ជំនាញ​ផ្នែក​ទន្លេ​មេគង្គ សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សម្ដែង​ការ​បារម្ភ​ពី​គម្រោង​ថ្មី​ទៀត​របស់​ប្រទេស​ឡាវ ដែល​ទាញ​ថាមពល​តាម​រយៈ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង។

តំណាង​មក​ពី​សហគមន៍​បឹង​ទន្លេសាប គឺ​លោកស្រី ឆេង គឹមហេង ត្អូញត្អែរ​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​ស្ថិត​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ​នេះ ផល​ប៉ះពាល់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជម្រក​ត្រី​ពង​កូន​ត្រូវ​បាត់បង់ របប​ទឹក​ភ្លៀង​លែង​ទៀងទាត់ និង​សត្វ​ផ្សោត​ប្រឈម​នឹង​ផុត​ពូជ​ទេ ហើយ​បញ្ហា​នេះ​ថែម​ទាំង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​មាន​ការ​កើន​ឡើង ព្រោះ​តែ​បាត់បង់​ចំណូល​នៅ​ក្នុង​សហគមន៍ ជាដើម។ ស្រប​ពេល​កង្វល់​ប្រហាក់​ប្រហែល​គ្នា​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ លោកស្រី ឆេង គឹមហេង ក៏​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដោយ​ម៉ឺងម៉ាត់ និង​អន្តរាគមន៍​ដោយ​ម៉ត់ចត់​ចំពោះ​គម្រោង​ថ្មី​ទៀត​របស់​ប្រទេស​ឡាវ នៅ​ពេល​នេះ។ លោកស្រី​បន្ត​ថា «ការ​សាងសង់​ទំនប់​នេះ​វា​ហាក់​បីដូចជា​គ្មាន​ប្រយោជន៍​អី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទាល់​តែ​សោះ។ ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​អគ្គិសនី មិន​មាន​ប្រយោជន៍​សម្រាប់​គាត់​ទេ»

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​ទន្លេ​មេគង្គ អះអាង​ថា មក​ដល់​ពេល​នេះ ព័ត៌មាន​ពិស្ដារ​អំពី​គម្រោង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ទាញ​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង​នេះ គឺ​ឡាវ បិទ​បាំង​រហូត។ ក្រុម​សហគមន៍​លើក​ឡើង​ពី​ការ​ប្រឈម​ដូចៗ​គ្នា​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) និង​ទំនប់​សាយ៉ាបូរី ជា​បញ្ហា​ស្មុគស្មាញ​មួយ​ទៅ​ហើយ ឥឡូវ​នេះ​បន្ថែម​បន្ទុក​ថ្មី​ទៀត គឺ​ទំនប់​ប៉ាក់បេង នេះ​ទៀត។

នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សម្ព័ន្ធ​ទន្លេ​កម្ពុជា ផង គឺ​អ្នកស្រី លុយ រស្មី ថ្លែង​ថា ប្រទេស​ឡាវ គួរ​មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ ដើម្បី​ទាញ​យក​ថាមពល ហើយ​រក្សា​ទុក​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ឲ្យ​សហគមន៍​ប្រើប្រាស់​វិញ។ អ្នកស្រី​ឲ្យ​ដឹង​ថា ការ​បន្ត​គម្រោង​អភិវឌ្ឍន៍​ក្រោម​ហេតុផល​ទាញ​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​នេះ គឺ​ជា​ការ​បោក​ឆ្នាំងបាយ​របស់​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្រោម​ខ្សែ​ទឹក​នៃ​ដៃ​ទន្លេ​មេគង្គ។ អ្នកស្រី​បន្ត​ថា «ធម្មជាតិ​នៅ​ក្នុង​ទន្លេ និង​ប្រព័ន្ធ​អេកូឡូស៊ី​ជាច្រើន​ទៀត​ដែល​ចិញ្ចឹម​មនុស្ស​ទៅ​ដល់​ជាង ៦០​ពាន់​លាន​នាក់​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​នេះ»

អ្នកស្រី លុយ រស្មី លើក​ឡើង​ថា កម្ពុជា ត្រូវ​ធ្លាក់​ចុះ​ចំណូល​ពន្ធ​ដែល​បាន​មក​ពី​វិស័យ​ជលផល​យ៉ាង​ខ្លាំង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។ របាយការណ៍​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​បង្ហាញ​ថា ចំណូល​ពន្ធ​តែ​មួយ​មុខ​បាន​មក​ពី​វិស័យ​ជលផល​នេះ ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ ១៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​ឆ្លើយតប​បាន​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ជំហរ​របស់​សហគមន៍​ដែល​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​បន្ថែម​ទៀត​របស់​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល បង្ហាញ​ថា សព្វថ្ងៃ​មាន​ពលរដ្ឋ​ប្រមាណ ៦០​លាន​នាក់​កំពុង​អាស្រ័យ​ផល​ដោយ​ផ្ទាល់​ពី​ទន្លេ​មេគង្គ និង ៣០​លាន​នាក់​ផ្សេង​ទៀត ពឹង​ផ្អែក​ដោយ​ប្រយោល​ពី​ទន្លេ​មេគង្គ​នេះ​ដែរ។ កន្លង​ទៅ មាន​ទាំង​ពលរដ្ឋ​វៀតណាម ថៃ ភូមា ឡាវ ផ្ទាល់ និង​កម្ពុជា ផង តែង​តវ៉ា និង​ដាក់​ញត្តិ​ជា​ដរាប​ទៅ​រដ្ឋាភិបាល​រៀងៗ​ខ្លួន ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​នេះ ក៏ប៉ុន្តែ​ចម្លើយ​ជា​វិជ្ជមាន​តប​មក​វិញ​ពី​អន្តរ​រដ្ឋាភិបាល​ទាំងនេះ សង្គម​ស៊ីវិល​បញ្ជាក់​ថា ហាក់​ឆ្លើយតប​តិចតួច​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា នៅ​តែ​មាន​ជំនឿ​ថា ការ​តស៊ូ​មតិ​នេះ​អាច​នឹង​មាន​ឥទ្ធិពល។ លោក​បន្ត​ថា ការ​ចងក្រង​បណ្ដាញ​រវាង​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ផ្សេង​ទៀត ជាពិសេស​ការ​តស៊ូ​មតិ​ឆ្លង​ប្រទេស នឹង​ជា​សម្ពាធ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ។ លោក​បន្ត​ថា «យើង​មាន​ជំនឿ​ថា​គាត់​អាច​មាន​ឥទ្ធិពល​ដើម្បី​ឲ្យ​អន្តរ​រដ្ឋាភិបាល​គិតគូរ​ពិចារណា​ឡើង​វិញ ទាក់ទង​គម្រោង​ទំនប់​វារីអគ្គិសនី​តួ​មេ​នៃ​ទន្លេ​មេគង្គ ព្រោះ​នេះ​ជា​ក្ដី​កង្វល់​រួម»

កិច្ច​ពិគ្រោះ​យោបល់​ដែល​រៀបចំ​ឡើង​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក៏​បើក​ឲ្យ​មាន​ការ​សួរ​ដេញដោល និង​ស្វែងរក​មធ្យោបាយ​បន្ត​ទៀត ដើម្បី​ឲ្យ​ការ​តស៊ូ​មតិ​នេះ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live