Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សហជីព​ចាត់​ទុក​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ថា​រឹតត្បិត​សិទ្ធិ​កម្មករ​បញ្ចេញ​មតិ​ខ្លាំង​បំផុត

$
0
0

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​មិន​កំណត់​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ឲ្យ​កម្មករ​ចេញ​ទៅ​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត​កាល​អំពី​អំឡុង​ថ្ងៃ​ទី​៣ ទី​៤ និង​ទី​៥ មិថុនា ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​កម្មករ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន ហើយ​ពួក​គេ​ស្នើ​ឲ្យ​មាន​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​កម្មករ​នៅ​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា សហជីព​សេរី​កម្មករ​បញ្ជាក់​ថា មាន​កម្មករ​ភាគច្រើន​បំផុត​បាន​ព្យាយាម​ពុះពារ​សម្រុក​ត្រឡប់​ទៅ​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត បើ​ទោះ​ជា​ត្រូវ​ថៅកែ​រោងចក្រ​កាត់​ប្រាក់​ឈ្នួល​ពួក​គេ​ក្ដី។

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​លោក ជា វិជ្ជា អតីត​អ្នក​តស៊ូ​មតិ​សម្រាប់​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា យល់​ឃើញ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា គឺ​ជា​ការ​បោះឆ្នោត​លើក​ដំបូង ដែល​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​កម្មករ​ខ្លាំង​បំផុត ដោយសារ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពុំ​បាន​ចេញ​សេចក្ដី​ណែនាំ​ឲ្យ​តាម​បណ្ដា​រោងចក្រ ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​គ្រប់គ្រាន់​ជូន​កម្មករ ដើម្បី​ឲ្យ​ពួក​គេ​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឯ​ស្រុក​កំណើត។

អនុប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ម៉ាន់ សេងហាក់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១១ មិថុនា ថា នៅ​ពេល​បោះឆ្នោត​ម្ដងៗ គឺ​គិត​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ មក ក្រសួង​ការងារ តែងតែ​ផ្ដល់​ថ្ងៃ​សម្រាក​សម្រាប់​កម្មករ​អាច​វិល​ត្រឡប់​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ប៉ុន្តែ​ទើប​តែ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ នេះ​ប៉ុណ្ណោះ ដែល​មិន​ឃើញ​ក្រសួង​ការងារ ចេញ​សេចក្ដី​ណែនាំ​ឲ្យ​រោងចក្រ ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ជូន​កម្មករ។ លោក​បន្ថែម​ថា សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​ក្រសួង​ការងារ ដើម្បី​ឲ្យ​រោងចក្រ​ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​ទៅ​បោះឆ្នោត​នោះ គឺ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ៖ «ឆ្នាំ​២០១៧ នេះ ឃើញ​ថា​សេចក្ដី​អំពាវនាវ​របស់ គ..ប គ្មាន​ប្រសិទ្ធភាព​សម្រាប់​រោងចក្រ​ណា​ឡើយ ហើយ​ក្រសួង​ការងារ ក៏​អត់​មាន​សេចក្ដី​ណែនាំ​ដែរ បែរ​ជា​ចេញ​សេចក្ដី​អំពាវនាវ ឬ​សេចក្ដី​ប្រកាស​ព័ត៌មាន ដូច​អ្វី​ដែល គ..ប បាន​អំពាវនាវ»

ទោះ​ជា​យ៉ាង​ណា លោក ម៉ាន់ សេងហាក់ បន្ថែម​ថា មាន​រោងចក្រ​ជិត ៨០​ភាគរយ បាន​ជួយ​សម្រួល​ដល់​កម្មករ​បាន​ទៅ​បោះឆ្នោត ប៉ុន្តែ​ការ​ជួយ​សម្រួល​ទាំងនោះ គឺ​ភាគី​រោងចក្រ​បាន​សម្រេច​ដោះដូរ​ថ្ងៃ​ឈប់​សម្រាក​ទៅ​បោះឆ្នោត​របស់​កម្មករ ទៅ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ថ្ងៃ​អាទិត្យ ថ្ងៃ​ឈប់​ដំណាច់​ឆ្នាំ ឬ​ថ្ងៃ​បុណ្យ​ទៅ​វិញ រីឯ​រោងចក្រ​ខ្លះ​ទៀត​ដែល​មិន​ព្រម​ជួយ​សម្រួល គឺ​សម្រេច​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ ដូច​មាន​ករណី​កើត​ឡើង​នៅ​ក្នុង​រោងចក្រ​សៅលែន (Southland) ស្ថិត​នៅ​ផ្លូវ​វ៉េងស្រេង ជាដើម។

ថ្វីត្បិតតែ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ មិន​មាន​ការ​ផ្ដល់​ថ្ងៃ​សម្រាក​ក្ដី ប៉ុន្តែ​លោក ម៉ាន់ សេងហាក់ បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​កម្មករ​ជាង ៧​សែន​នាក់​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ទូទាំង​ប្រទេស គឺ​មាន​ចំនួន​ប្រហែល ៨០​ភាគរយ​បាន​នាំ​គ្នា​សម្រុក​ទៅ​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត ហើយ​ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​កន្លង​មក គឺ​មាន​ការ​កើន​ឡើង​ខ្លាំង​ជាង​គេ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ មិថុនា ដោយសារ​ទូរស័ព្ទ​ចូល តែ​ត្រូវ​លោក​ចុច​បិទ​វិញ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ថ្លែង​ថា លោក​អរគុណ​ចំពោះ​ការ​បញ្ចេញ​មតិ​បែប​នេះ ប៉ុន្តែ​លោក​ថា ការ​អនុវត្ត​របស់ គ..ប គឺ​ផ្អែក​ទៅ​តាម​ច្បាប់​បោះឆ្នោត​ថ្មី​ទាំងស្រុង ដែល​ជា​ស្មារតី​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ កែ​សម្រួល និង​ធ្វើ​វិសោធនកម្ម​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ច្បាប់​បោះឆ្នោត​ថ្មី គឺ​អនុញ្ញាត​ឲ្យ​កម្មករ​មាន​ជម្រើស​អាច​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កន្លែង​ស្នាក់នៅ​ដែល​ស្ថិត​នៅ​ក្បែរ​ទីតាំង​ពួក​គេ​ធ្វើ​ការងារ និង​អាច​វិល​ត្រឡប់​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត គឺ​ខុស​ច្បាប់​បោះឆ្នោត​ចាស់ ដែល​តម្រូវ​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ស្រុក​កំណើត។

ពាក់ព័ន្ធ​ករណី​ចង់​ស្នើ​ឲ្យ គ..ប ជួយ​សម្រួល​កម្មករ​បាន​ឈប់​សម្រាក​ទៅ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ត្រូវ​បាន​លោក ហង្ស ពុទ្ធា ឆ្លើយតប​ថា លោក​មិន​ទាន់​ហ៊ាន​បកស្រាយ​យ៉ាង​ណា​ឡើយ ព្រោះ​នៅ​ពេល​នេះ គ..ប មិន​ទាន់​រួច​ដៃ​ចំពោះ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​សម្រេច​ណា​មួយ គឺ​អាស្រ័យ​លើ គ..ប៖ «ស្អីៗ​ទាំងអស់ គឺ​សម្រេច​ទៅ​លើ គ..ប។ ចាំ​មើល​បន្ទាប់​ពី​មាន​អនុសាសន៍​នេះ​ហើយ គ..ប សម្រេច​យ៉ាង​ណា​ទៀត ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​ទៀត»

ចំណែក​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ អ៊ឹម វ៉េ (MV) កាត់ដេរ​អន្តរជាតិ (សាខា​ទី​៣) ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ លោក ញឹក សាវុធ ថ្លែង​ថា រោងចក្រ​របស់​លោក​ដែល​មាន​កម្មករ​សរុប​ជាង ២.៣០០​នាក់ គឺ​មាន​ចំនួន​ប្រហែល ៩០​ភាគរយ​បាន​ទៅ​បោះឆ្នោត ដោយ​កម្មករ​ខ្លះ​សុខ​ចិត្ត​ឲ្យ​ថៅកែ​កាត់​ប្រាក់ខែ និង​ខ្លះ​ទៀត​ទទួល​បាន​ច្បាប់​ពី​រោងចក្រ។ លោក​បន្ថែម​ថា កម្មករ​សេសសល់​មិន​បាន​ទៅ​បោះឆ្នោត ដោយសារ​ពួក​គេ​មាន​ស្រុក​កំណើត​នៅ​តំបន់​ដាច់ស្រយាល និង​ខ្លះ​ទៀត​ខ្វះខាត​ថវិកា​ធ្វើ​ដំណើរ ស្រប​ពេល​ក្រសួង​ការងារ មិន​បាន​ចេញ​សេចក្ដី​ប្រកាស​ថ្ងៃ​ឈប់​សម្រាក និង​ការ​ខ្ចី​លុយ​ពី​រោងចក្រ​សម្រាប់​កម្មករ ប្រសិន​បើ​កម្មករ​នោះ​ខ្វះខាត​ថវិកា​ដើម្បី​ទៅ​បោះឆ្នោត៖ «ខាង​រោងចក្រ​ហៅ​មក​ប្រាប់​ថា ដោយសារ​ទំនិញ​គាត់​ប្រញាប់​ចេញ គឺ​អនុញ្ញាត​ឲ្យ​ច្បាប់​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ»

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​ការងារ ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ជូន​កម្មករ​យ៉ាង​ហោច​ណាស់​បាន​ចំនួន ៣​ថ្ងៃ គឺ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ចំ​ដើម​ខែ ពួក​គេ​ក៏​ស្នើ​ឲ្យ​ក្រសួង​ការងារ ជួយ​សម្រួល​ជាមួយ​ភាគី​រោងចក្រ ដើម្បី​អាច​ឲ្យ​កម្មករ​អាច​ខ្ចី ឬ​បើក​ប្រាក់ខែ​មុន ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត​ដែល​ជាប់​ពន្ធនាគារ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

$
0
0

បេក្ខជន​ជាប់​ឆ្នោត​ថ្មី​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ពន្ធនាគារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា។ មក​ដល់​រសៀល​ថ្ងៃ​ទី​១១ មិថុនា ស្ថានភាព​ជំងឺ​របស់​បេក្ខជន​ចៅ​សង្កាត់​រូប​នេះ​បាន​ធូរស្រាល​ខ្លះ​ឡើង​វិញ តែ​មិន​ទាន់​អាច​ចេញ​ពី​មន្ទីរពេទ្យ​បាន​នៅ​ឡើយ។

សាច់ញាតិ​លោក ចៅ វាសនា ដែល​ជា​បេក្ខជន​ចៅ​សង្កាត់​ថ្មី​នៃ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​ប្រឆាំង​អះអាង​ថា បេក្ខជន​ចៅ​សង្កាត់​រូប​នេះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ដោយសារ​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​មាន​សភាព​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ​បាន។

កូនស្រី​បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត លោកស្រី ចៅ រតនៈ ឲ្យ​ដឹង​ថា លោកស្រី និង​ក្រុម​គ្រួសារ បាន​ចូល​ទៅ​មើល​ឪពុក​ផ្ទាល់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ទាំង​យប់ បន្ទាប់​ពី​លោក ចៅ វាសនា បាន​ទូរស័ព្ទ​ទៅ​ប្រាប់​កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា ថា លោក​ឈឺ​ពោះ​ខ្លាំង។

លោកស្រី​អះអាង​ថា ដំបូង​ឡើយ មន្ត្រី​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ឪពុក​របស់​ខ្លួន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​គុក​នោះ​ទេ តែ​ក្រោយ​មក ឪពុក​របស់​លោកស្រី​ឈឺ​ពោះ​ខ្លាំង​មិន​អាច​ទ្រាំ​បាន ទើប​សមត្ថកិច្ច​ពន្ធនាគារ​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​វេលា​ម៉ោង​ប្រហែល ៨​យប់៖ «នៅ​ពេល​ស្នើសុំ​នោះ ឪពុក​ខ្ញុំ​គាត់​ថា​ទ្រាំ​លែង​បាន​ទៀត​ហើយ ដាច់ខាត​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទើប​បាន ព្រោះ​ក្នុង​ពន្ធនាគារ​គ្មាន​ថ្នាំ និង​គ្មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​នេះ​បាន​ទេ។ ចំណែក​មន្ត្រី​ពន្ធនាគារ​ចេះ​តែ​ថា​មិន​អីៗ មិន​ខ្វល់​រឿង​ការ​យក​ទៅ​ព្យាបាល​ឡើយ»

លោកស្រី​បន្ថែម​ថា គ្រូពេទ្យ​បញ្ជាក់​ថា​លោក ចៅ វាសនា កើត​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ហើយ​គ្រូពេទ្យ​បាន​វះ​កាត់​ទាន់​ពេល ដោយ​ពុំ​មាន​បញ្ហា​អ្វី​ទេ។ លោកស្រី​អះអាង​ថា ស្ថានភាព​អ្នក​ជំងឺ​បាន​ធូរស្រាល​ឡើង​វិញ បន្ទាប់​ពី​គ្រូពេទ្យ​ប្រើ​ពេល​វះ​កាត់​ប្រមាណ ១​ម៉ោង៖ «គាត់​វះ​ហើយ​ភ្លាម​បាន​ធូរស្រាល​គ្រាន់​ជាង​មុន តែ​គាត់​មិន​អាច​ហូប​អី​បាន​ទេ។ និយាយ​រួម​ទៅ ក្រៅ​ពី​ក្រុម​គ្រួសារ​កូន​ចៅ​ទាល់​តែ​យើង​មាន​ឯកសារ បាន​គេ​ឲ្យ​ចូល​ជួប។ ឥឡូវ​នៅ​ប្រចាំ​ការ​មើល​ថែ​គាត់ មាន​តែ​ម្ដាយ​ខ្ញុំ​ម្នាក់​ទេ»

អាស៊ីសេរី ពុំ​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​អំពី​សភាព​ជំងឺ​លោក ចៅ វាសនា បាន​ទេ​នៅ​ថ្ងៃ​ទី​១១ មិថុនា។

ប៉ុន្តែ​លោកស្រី ចៅ រតនៈ អះអាង​ថា ឪពុក​របស់​លោកស្រី គឺ​គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​ប្រមាណ ១​សប្ដាហ៍​ទៀត​ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​បាន។

ចំណែក​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក សោ ចាន់ដេត ដែល​បាន​ទៅ​មើល​លោក ចៅ វាសនា ផ្ទាល់​នៅ​មន្ទីរពេទ្យ​ទាំង​យប់ អះអាង​ថា បើ​ទោះ​ជា​ស្ថានភាព​បេក្ខជន​ជាប់​ឆ្នោត​ចៅ​សង្កាត់​រូប​នេះ​បាន​ធូរស្រាល​ឡើង​វិញ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ហាក់​រឹត​បន្តឹង​ទៅ​លើ​អ្នក​ជំងឺ​ខ្លាំង ដូចជា​បម្រុង​វាយ​ខ្នោះ​ជន​សង្ស័យ ហើយ​អ្នក​ដទៃ​ក្រៅ​អំពី​សាច់ញាតិ​ក៏​មិន​អនុញ្ញាត​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​បាន​ដោយ​ងាយស្រួល​ដែរ៖ «ក្រុម​គ្រួសារ​គាត់​ថា​សុខ​ចិត្ត​ចូល​គុក​ជំនួស​ប្ដី​គាត់ បើ​សមត្ថកិច្ច​ខ្លាច​ប្ដី​គាត់​រត់ ហើយ​សមត្ថកិច្ច​ក៏​សម្រេច​មិន​ដាក់​ខ្នោះ​គាត់​ទៅ។ នេះ​ជា​ការ​មួយ​សង្វេគ​មែនទែន មិន​គួរ​ណា​ខ្មែរ​យើង​ធ្លាក់​ដល់​កម្រិត​នេះ​ទេ ដោយសារ​បញ្ហា​នយោបាយ​បាន​ធ្វើ​បាប​គ្នា​ដល់​ថ្នាក់​នេះ វា​អាក្រក់​មើល​មែនទែន​បាទ

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា អ្នក​ជំងឺ គឺ​ស្ថិត​ជា​ជន​សង្ស័យ ពុំ​មែន​ជា​អ្នក​ទោស​នោះ​ទេ ព្រោះ​តុលាការ​មិន​ទាន់​ជម្រះ​ក្ដី​ឲ្យ​បេក្ខជន​ចៅ​សង្កាត់​រូប​នេះ​ថា​មាន​ទោស ឬ​យ៉ាង​ណា​នៅ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា អនុរក្ស​ពន្ធនាគារ​រឹត​បន្តឹង​សាច់ញាតិ​ចូល​ទៅ​មើល​អ្នក​ជំងឺ​ហួសហេតុ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ក៏​មិន​ត្រូវ​វាយ​ខ្នោះ ឬ​ដាក់​ច្រវាក់​ជន​សង្ស័យ​ដែរ ពីព្រោះ​ស្ថានភាព​អ្នក​ជំងឺ​ធ្ងន់ធ្ងរ មិន​អាច​រត់​ទៅ​ណា​រួច​នោះ​ទេ៖ «ព្រោះ​បើ​សិន​ជា​ដាក់​ខ្នោះ​ដាក់​ច្រវាក់​ជើង វា​ប៉ះពាល់​យ៉ាង​ខ្លាំង។ ទី​១ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​គាត់។ អ៊ីចឹង​គេ​អត់​ឲ្យ​មាន​ការ​ដាក់​ខ្នោះ​ទេ ហើយ​មួយ​ទៀត លោក ចៅ វាសនា បើ​សិន​ជា​យើង​មើល​ឃើញ​គាត់​ឈឺ​ពោះវៀន​ដុះ​ខ្នែង​វះ​កាត់​ហើយ តើ​គាត់​រត់​ទៅ​ណា​បាន

បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត ដើម​កំណើត​ខ្មែរ​ក្រោម​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បន្ទាប់​ពី​សាកសួរ​អស់​ជាង ៤​ម៉ោង ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​រុញ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

លោក សោ ចាន់ដេត អះអាង​ថា បើ​ទោះ​ជា​លោក ចៅ វាសនា ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ក៏ដោយ គឺ​ខាង​គណបក្ស​នៅ​តែ​រក្សា​តំណែង​ចៅ​សង្កាត់​ប៉ោយប៉ែត ទុក​ឲ្យ​លោក​បំពេញ​ការងារ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​ស្អាង

$
0
0

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ចូលរួម​ជាមួយ​ពលរដ្ឋ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា។

យុវជន​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា យល់​ថា ការ​ដែល​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​មក​សាកសួរ​អត្តសញ្ញាណ​របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី១១ មិថុនា និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១២ មិថុនា នេះ ជា​ការ​គំរាមកំហែង​រូប​លោក និង​ពលរដ្ឋ​ដែល​គ្រាន់​តែ​លើក​ឡើង​នូវ​ការ​បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ​​ក្នុង​មូលដ្ឋាន​របស់​ពលរដ្ឋ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​រស់នៅ​ជាប់​មាត់​ទន្លេ​បាសាក់​ត្រើយ​ខាង​លិច តាម​បណ្ដោយ​ផ្លូវ​លេខ​២១ (A)ជាង ១០០​នាក់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ដើម្បី​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់ ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ ដោយសារ​តែ​ពួក​គាត់​ព្រួយ​បារម្ភ​អំពី​ការ​បាក់​ច្រាំង​ទន្លេ។

លុះ​យប់​ថ្ងៃ​ដដែល នៅ​ម៉ោង​ប្រមាណ​១០ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ផ្ទះ​ពលរដ្ឋ​ដែល​យុវជន​ចលនា​មាតា​ធម្មជាតិ​ស្នាក់​នៅ ដើម្បី​សួរ​រក​អត្តសញ្ញាណ​របស់​យុវជន​នោះ ប៉ុន្តែ​អ្នក​ភូមិ និង​យុវជន​រូប​នោះ​បដិសេធ​ផ្ដល់​ព័ត៌មាន។ រហូត​មក​ដល់​ព្រឹក​នេះ សមត្ថកិច្ច​ទាំង​នោះ​បន្ត​ទៅ​ផ្ទះ​ពលរដ្ឋ​ដដែល ដើម្បី​សាកសួរ។

យ៉ាងណាក៏ដោយ ពលរដ្ឋ​បាន​ផ្អាក​ការ​តវ៉ា​របស់​ខ្លួននៅ​ព្រឹក​ថ្ងៃ​ទី១២ មិថុនា នេះ មក​ជួបជុំ​ផ្ទះ​ពលរដ្ឋ​ដែល​យុវជន ថុន រដ្ឋា ស្នាក់​នៅ ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​យុវជន​រូប​នោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​រាប់​សន្លឹក​ឆ្នោត​ឃុំ​ដូង ខេត្ត​ស្វាយរៀង​ឡើង​វិញ​តាម​បណ្ដឹង​របស់​បក្ស​ទាំង​ពីរ

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង នា​ទីស្ដីការ​គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​ទី១២ មិថុនា នេះ តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។

ការ​រាប់​សន្លឹក​ឆ្នោត​នេះ នឹង​អាច​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ខណៈ​សន្លឹក​ឆ្នោត​ត្រូវ​រាប់​ឡើង​វិញ​ទាំង​នោះ មាន​ចំនួន ២៣​ការិយាល័យ។

លទ្ធផល​បោះឆ្នោត​បឋម​នៅ​ក្នុង​ឃុំ​ដូង ដែល​ផ្សព្វផ្សាយ​ដោយ គ.ជ.ប ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ ថ្ងៃ​ទី៤ មិថុនា កន្លង​ទៅ អោយ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៩​សំឡេង គឺ​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​សំឡេង ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៦​សំឡេង។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហជីព​ស្នើ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មួយ​ចំនួន​សម្រាប់​កម្មករ​សំណង់

$
0
0

សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព សុវត្ថិភាព និង​ផ្តល់​កិច្ច​គាំពារ​សង្គម​សម្រាប់​កម្មករ​សំណង់។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា កម្មករ​សំណង់​នៅ​តែ​រង​ហានិភ័យ​ខ្ពស់ ខណៈ​វិស័យ​សំណង់​បាន​ដើរ​តួ​កាន់​តែ​សំខាន់​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។

ថ្វីត្បិតតែ​វិស័យ​ឧស្សាហកម្ម​សំណង់​កំពុង​តែ​រីក​លូតលាស់​លឿន​នៅ​កម្ពុជា ក្តី ប៉ុន្តែ​គេ​មើល​ឃើញ​ថា លក្ខខណ្ឌ​ការងារ​ដ៏​អាក្រក់ និង​សុវត្ថិភាព​ដ៏​ផុយ​ស្រួយ​របស់​កម្មករ​នៅ​ការដ្ឋាន​សំណង់ នៅ​តែ​ចោទ​ជា​បញ្ហា​ធំ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។

ដើម្បី​លើក​កម្ពស់​សុខមាលភាព និង​សុវត្ថិភាព​កម្មករ​សំណង់ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក យ៉ាន់ ធី ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​គិតគូរ​អំពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ​សំណង់ ការ​ពង្រីក​វិសាលភាព​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទៅ​លើ​ក្រុម​កម្មករ​សំណង់ ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​សាងសង់ និង​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​ពួក​គេ ជាដើម៖ «»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ បាន​ធ្វើ​វេទិកា​ជួបជុំ​សមាជិក​ស្ដីពី​សុខភាព សុវត្ថិភាព និង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​សម្រាប់​កម្មករ​សំណង់ ដែល​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា នៅ​ភូមិ​ព្រែកថោង ឃុំ​ព្រែកលួង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

កម្មករ​សំណង់​ម្នាក់​ឈ្មោះ ទួន វុទ្ធី រៀបរាប់​ថា លោក​បាន​ចាកចោល​ភូមិ​ស្រុក​ដើរ​ធ្វើ​ជា​កម្មករ​សំណង់​ជាង ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​លោក​ថា​ការងារ​នេះ​ពុំ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ដែល​នាំ​ឲ្យ​មាន​ជីវភាព​ធូរធារ​ឡើយ ពោល​គឺ​គ្រាន់​តែ​បាន​ចិញ្ចឹម​ជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ លោក​ឲ្យ​ដឹង​ដែរ​ថា កម្មករ​សំណង់​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ដោយសារ​ក្រុមហ៊ុន​សំណង់​ភាគច្រើន​កង្វះ​ខាត​សម្ភារ​ការពារ​ខ្លួន។ គ្រោះថ្នាក់​សម្រាប់​កម្មករ​ជា​ញឹកញយ គឺ​ជួនកាល​កម្មករ​ធ្លាក់​ពី​លើ​អគារ ជួនកាល​ទៀត​ធ្វើ​ការ​មុត​ដៃ​មុត​ជើង កម្មករ​ខ្លះ​ទៀត​ក៏​ត្រូវ​ខ្សែ​ភ្លើង​ឆក់​រហូត​មាន​ករណី​ស្លាប់ និង​រង​របួស ប៉ុន្តែ​ក្រុមហ៊ុន​សំណង់​ភាគច្រើន​បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន ហើយ​ករណី​ជាច្រើន​មិន​ត្រូវ​បាន​គេ​រាយការណ៍។

កម្មករ​សំណង់​រូប​នេះ​បន្ត​ថា បើ​ទោះ​ជា​ការងារ​របស់​ពួក​គេ​ធ្ងន់ធ្ងរ និង​ប្រឈម​យ៉ាង​ណា​ក្តី ប៉ុន្តែ​ពួក​គេ​បែរ​ជា​បាត់បង់​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍ និង​ការ​ធានា​រ៉ាប់រង​ផ្សេងៗ​ទៅ​វិញ៖ «»

ក្រៅ​ពី​មិន​បាន​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​នោះ កម្មករ​សំណង់​ប្រាប់​ថា ប្រាក់​ឈ្នួល​របស់​ពួក​គេ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ជូន​ឲ្យ​ទៀងទាត់​ឡើយ។

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​លោក​លើក ហើយ​ចុច​បិទ​ទូរស័ព្ទ​ទៅ​វិញ។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ការ​វិនិយោគ​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ​ជាង ៨.៥០០​លាន​ដុល្លារ​អាមេរិក (.៥៣៤.០៥៨.៣៨៩​ដុល្លារ) បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​ប្រមាណ​ជាង ៣.៣០០​លាន​ដុល្លារ​អាមេរិក (.៣៣៨.១០៧.២១៨​ដុល្លារ) គឺ​កើន​ឡើង​ចំនួន ១៥៥,៦៨%។ វិស័យ​សំណង់​នេះ បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​គិត​ជា​មធ្យម​ប្រមាណ ១៩​ម៉ឺន​នាក់​ទៅ ២០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ។

របាយការណ៍​ដដែល​បង្ហាញ​ថា តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយ​ខែ​ទទួល​បាន ១២០​ដុល្លារ​ទៅ ២០០​ដុល្លារ។ រីឯ​កម្មករ​មាន​ជំនាញ និង​មេ​ជាង ក្នុង​មួយ​ខែ​ទទួល​បាន ៣០០​ដុល្លារ​ទៅ ៤៥០​ដុល្លារ។ ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នក​ជំនាញ​ផ្សេងៗ​ទៀត អាច​ទទួល​បាន​កម្រៃ​ចាប់​ពី ៣៥០​ដុល្លារ​ដល់​ទៅ ២.៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក យ៉ាន់ ធី លើក​ឡើង​ដែរ​ថា វេទិកា​ជួប​ជាមួយ​សមាជិក​ជា​កម្មករ​សំណង់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ គឺ​ក្នុង​បំណង​បង្កើន​ការ​យល់​ដឹង​ដល់​កម្មករ និង​ចង់​ផ្ញើ​សារ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​បញ្ហា​សុខមាលភាព និង​សុវត្ថិភាព​ការងារ​របស់​កម្មករ​សំណង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្វាមី​ស្ត្រី​ស្លាប់​ពេល​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ជប៉ុន​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​រក​យុត្តិធម៌

$
0
0

ស្វាមី​របស់​ស្ត្រី​ដែល​ស្លាប់​ពេល​សម្រាល​កូន​ទី​៣ នៅ​មន្ទីរពេទ្យ​ស្រឡាញ់​ទារក ឬ​ហៅ​ថា​មន្ទីរពេទ្យ​ជប៉ុន បាន​ប្រគល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ប្រពន្ធ​លោក ទៅ​ឲ្យ​មេធាវី​រួច​រាល់​ហើយ ដើម្បី​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ។ ស្វាមី​របស់​សព បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មាន​តែ​តុលាការ​ទេ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ និង​កូន​ស្រី​ដែល​ស្លាប់​ក្នុង​ពេល​តែ​មួយ ខណៈ​ដែល​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ជប៉ុន មិន​មាន​ភាព​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នេះ។

ស្វាមី​នៃ​សព​កម្មការិនី ឈា សារិន ហៅ​ស្រី​មុំ ដែល​ស្លាប់​ជាមួយ​កូន​ស្រី​នៅ​ក្នុង​ផ្ទៃ​ពេល​សម្រាល គឺ​លោក ជូ ភារ៉ា ប្រាប់​ថា មក​ដល់​ពេល​នេះ ក្រុម​គ្រួសារ​លោក​មិន​ទាន់​ទទួល​បាន​ការ​បកស្រាយ​របស់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ជប៉ុន ឬ​តំណាង​របស់​ក្រសួង​សុខាភិបាល នៅ​ឡើយ​នោះ​ទេ។ ដូច្នេះ​លោក​សម្រេច​ចិត្ត​ពឹងពាក់​មេធាវី ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ស្លាប់​ប្រពន្ធ និង​កូន​ស្រី​ជា​កូន​ទី​៣ របស់​លោក​ក្នុង​ពេល​សម្រាល​កូន៖ «ខ្ញុំ​សម្រេច​ចិត្ត​ថា ដាក់​ពាក្យ​បណ្ដឹង។ មុន​ដំបូង ខ្ញុំ​ថា​ក្រែងលោ​ក្រសួង​សុខាភិបាល ឬ​ខាង​មន្ទីរពេទ្យ​ជប៉ុន ហ្នឹង គាត់​មាន​ដំណោះស្រាយ​សម្រាប់​ប្រពន្ធ​ខ្ញុំ រក​យុត្តិធម៌ ពន្យល់​ចំណុច​កន្លែង​នេះៗ គឺ​គាត់​អត់​មាន​ទេ​បង»

កម្មការិនី​ឈ្មោះ ឈា សារិន បាន​ស្លាប់​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៨ ឧសភា គឺ​ស្លាប់​នៅ​លើ​គ្រែ​សម្រាល​កូន។ ស្វាមី​របស់​សព បាន​ចោទ​ថា គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​ជប៉ុន បាន​សម្លាប់​ប្រពន្ធ​របស់​គាត់ រួមផ្សំ​នឹង​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​នោះ បាន​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​តែ​ក្រុម​គ្រូពេទ្យ​ក្មេងៗ​នៅ​ប្រចាំ​ការ​បង្កើត​កូន​របស់​លោក ដោយ​គ្មាន​វេជ្ជបណ្ឌិត​នៅ​ម្នាក់​សោះ។ លោក ជូ ភារ៉ា អះអាង​ថា លោក​គឺ​ជា​អ្នក​ឃើញ​ផ្ទាល់​ភ្នែក​ថា មាន​ស្ត្រី​ម្នាក់​បាន​លូក​ដៃ​បង្កើត​កូន​លោក ក្រោយ​ដក​ដៃ​មក​វិញ ប្រពន្ធ​របស់​លោក​ធ្លាក់​ឈាម​បណ្ដើរ ស្រែក​ប្រាប់​លោក​ជា​ប្ដី​បណ្ដើរ​ថា វិល​មុខ​ណាស់ ហើយ​ទឹក​មុខ​ប្រពន្ធ​ប្រែ​ជា​ស្លេក និង​បាន​ដកចង្កាមាន់​ប្រកាច់​ស្លាប់​ភ្លាម មិន​ដល់ ៥​នាទី​ផង។

នៅ​ពេល​ក្រុម​គ្រូពេទ្យ​ផ្អើល​ឆោឡោ លោក ជូ ភារ៉ា រៀបរាប់​ថា ស្ត្រី​ជា​គ្រូពេទ្យ​ដែល​ប្រើ​ពាក្យ​អសុរោះ​ពេល​បង្កើត​កូន​ឲ្យ​ប្រពន្ធ​លោក បាន​រត់​គេច​នៅ​ពេល​ឆោឡោ​នោះ ខណៈ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ឱប​សព​ប្រពន្ធ ហើយ​ស្រែក​យំ​នោះ​ទេ។ ក្រុម​គ្រូពេទ្យ​ក្មេងៗ​បាន​រុញ​សព​ប្រពន្ធ​លោក​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក ទើប​មាន​វេជ្ជបណ្ឌិត​មក​ពិនិត្យ​សព​ប្រពន្ធ​លោក និង​បាន​ប្រាប់​លោក​ថា ប្រពន្ធ និង​កូន​ស្លាប់​ហើយ រួច​វេជ្ជបណ្ឌិត​ម្នាក់​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ។ លោក​ថា លោក​ទន់​ដៃ​ទន់​ជើង តក់​ស្លុក មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​យំ​ឱប​សព​ប្រពន្ធ​ស្លាប់​ទាំង​ពោះ​ធំ​កាន់​តែ​ខ្លាំង​ទៅៗ។ ក្រោយ​មក ខាង​មន្ទីរពេទ្យ​គ្រាន់​ប្រាប់​លោក​ថា ប្រពន្ធ​លោក​មាន​ជំងឺ​ម្យ៉ាង​ដែល​មិន​អាច​សង្គ្រោះ​បាន ទោះ​ជា​នៅ​អាមេរិក ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ។ លោក ជូ ភារ៉ា ថា​អ្នក​ដែល​អាណិត​លោក​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​បាន​ដឹង​ហេតុការណ៍​នេះ បាន​ទូរស័ព្ទ​មក​ប្រាប់​លោក​ថា នៅ​អាមេរិក ទោះ​ជា​សត្វ (ឆ្កែ) ដែល​គ្រូពេទ្យ​ព្យាបាល​មិន​ជា ក៏​ទទួល​បាន​ហេតុផល​នៃ​ការ​ស្លាប់​សមស្រប​ជាង​នេះ​ដែរ។

មុន​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​កម្មការិនី ឈា សារិន ឲ្យ​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ជប៉ុន នោះ ស្វាមី​សព​បញ្ជាក់​ថា កម្មការិនី​ធ្លាប់​បាន​ពិនិត្យ​ផ្ទៃពោះ និង​សុខភាព​នៅ​មន្ទីរពេទ្យ​ឯកជន​ម្ដុំ​បែកចាន និង​ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជប៉ុន មុន​ថ្ងៃ​សម្រាល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៧ ឧសភា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ជប៉ុន បាន​ប្រាប់​លោក​ថា ប្រពន្ធ និង​កូន​មាន​សុខភាព​ល្អ អាច​សម្រាល​បាន​ដោយ​គ្មាន​គ្រោះថ្នាក់ ទើប​លោក និង​គ្រួសារ​ពិគ្រោះ​គ្នា​ទុក​ប្រពន្ធ​លោក​ឲ្យ​នៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ជប៉ុន។ លោក ជូ ភារ៉ា បង្ហើប​ថា ឯកសារ​ទាំងនេះ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​មេធាវី​លោក ក្នុង​ការ​តតាំង​ក្ដី​នៅ​តុលាការ​ដែរ។

អាស៊ីសេរី នៅ​តែ​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរពេទ្យ​ជប៉ុន អ្នកស្រី ទុង រដ្ឋាវី បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១១ មិថុនា។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ក៏​មិន​បាន​លើក​ទូរស័ព្ទ​ដែរ។ ប៉ុន្តែ​អនុប្រធាន​មន្ទីរពេទ្យ​ជប៉ុន ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ធ្លាប់​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​គ្រួសារ​នៃ​សព។ តែ​លោក​បញ្ជាក់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រសួង​សុខាភិបាល បាន​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ។

ស្វាមី​របស់​សព ប្រាប់​ថា មក​ដល់​ថ្ងៃ​ទី​១១ មិថុនា នៅ​មិន​ទាន់​បាន​ឃើញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល នោះ​នៅ​ឡើយ​ទេ។ គ្រួសារ​សព​សង្ឃឹម​ថា តុលាការ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក ព្រោះ​ទាំង​ខាង​មន្ទីរពេទ្យ​ជប៉ុន និង​ក្រសួង​សុខាភិបាល នៅ​មិន​ទាន់​រក​បាន​ហេតុផល​សមស្រប​ជាង​មាន​ជំងឺ​ម្យ៉ាង (បែក​ទឹកភ្លោះ) ដើម្បី​ប្រាប់​គ្រួសារ​សព៖ «កូន​គេ​យំ​អេះ​ង៉ា​ចឹង​ទៅ គេ​យក​ទៅ​លាង​ទឹក សុទ្ធតែ​ឈាម​មាន​ទងសុក ស្អី​ជាប់​ផ្ចិត​វា​ហ្នឹង គេ​ទៅ​លាង​ទឹក។ ដល់​ពេល​ខ្ញុំ​មើល​ប្រពន្ធ​ខ្ញុំ​ទៅ ប្រពន្ធ​ខ្ញុំ​កើត​កូន​ឥឡូវ​ហើយ ខ្ញុំ​ឃើញ​គេ​ចឹង​បង! កូន​គេ​កើត​ស្រួល​ចឹង ដល់​ពេល​គ្រាន់​តែ​គេ​យក​កូន (ទារក) ហ្នឹង​ទៅ​លាង​ទឹក ប្រហែល​អត់​បាន ៥​នាទី​ផង ដល់​មោ​ឯង... ខ្ញុំ​ថា​អី​ក៏​ខុស​គេ​ខុស​ឯង​ម៉េះ! គេ​កើត​កូន​ដោយ​រលូន ចំណែក​ប្រពន្ធ​ខ្ញុំ​ទទួល​បាន​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​នៅ​លើ​កម្រាល​ហ្នឹង។ ខ្ញុំ​អាណោចអាធ័ម​ណាស់ ពោះ​ឡើង​ស្ពីង​ហ្នឹង​ពោះ និយាយ​ទៅ មើល​ឃើញ​សឹង​ថា​អ្វី​ក៏​និយាយ​អត់​ចេញ​ដែរ​បង! ខ្ញុំ​តក់ស្លុត ខ្ញុំ​ស្រវា​លូក​ខុសៗ​ដល់​ចឹង​ពេក»

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព យល់​ថា មន្ទីរពេទ្យ​ជប៉ុន ជា​មន្ទីរពេទ្យ​លំដាប់​នៅ​កម្ពុជា ដូច្នេះ​ថ្នាក់​ដឹកនាំ និង​ក្រុម​គ្រូពេទ្យ​ដែល​ចូលរួម​បង្កើត​កូន​ឲ្យ​កម្មការិនី ឈា សារិន គួរ​តែ​ចេញ​មុខ​បកស្រាយ និង​ព្យាយាម​ពន្យល់​ពី​បច្ចេកទេស​ដល់​ក្រុម​គ្រួសារ​សព បើ​ទោះ​ជា​គ្រូពេទ្យ​អាច​យល់​ថា ចំណេះ​ដឹង​របស់​ពលរដ្ឋ​មិន​សូវ​យល់​ពី​បច្ចេកទេស​សុខាភិបាល​ក៏ដោយ។ អ្នកស្រី រស់ សុភាព បញ្ជាក់​ថា ទាំង​អ្នកស្រី និង​ពលរដ្ឋ សុទ្ធតែ​មើល​ឃើញ​ថា អ្នក​ក្រីក្រ​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដិតដល់​ពី​មន្ទីរពេទ្យ​រដ្ឋ​នោះ​ទេ ហើយ​ចំណុច​ខ្វះខាត​ខ្លាំង គឺ​គ្រូពេទ្យ​ខ្លះ​ច្រើន​តែ​នាំ​គ្នា​បិទបាំង​បន្ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ករណី​ស្លាប់​អ្នក​ជំងឺ​នៅ​តែ​កើត​មាន៖ «ជាទូទៅ រឿង​បែប​ហ្នឹង​កើត​ឡើង​តែងតែ​ស្ងាត់ តែងតែ​បិទបាំងៗ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ករណី​ហ្នឹង​វា​កើត​ឡើង​នៅ​បន្ត​កើត​ឡើង​តទៅទៀត។ នេះ​គឺ​ជា​ចំណុច​ខ្វះខាត​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា យើង អំពី​សេវា​សុខភាព​ហ្នឹង»

ស្វាមី​សព​កម្មការិនី មើល​ឃើញ​ថា មូលហេតុ​ដែល​គ្មាន​វេជ្ជបណ្ឌិត​យក​ចិត្ត​ទុក​ដាក់​ការ​សម្រាល​កូន ដោយសារ​ប្រពន្ធ​លោក​ជា​កម្មការិនី​រោងចក្រ​មាន​ប័ណ្ណ​សមាជិក​បេឡា​របប​សន្តិសុខ​សង្គម (..) ដែល​ប័ណ្ណ​នេះ​អាច​បន្ធូរបន្ថយ​លុយ​ចំណាយ​បង់​ថ្លៃ​សេវា​ពេទ្យ​ខ្លះ ព្រោះ​ពេល​ដែល​បង្ហាញ​ប័ណ្ណ​សមាជិក ប..ស នេះ មាន​គ្រូពេទ្យ​ស្រែក​ថា ម៉ូយ​មក​ទៀត​ហើយ។

លោក ជូ ភារ៉ា ប្រាប់​ថា លោក​តែលតោល និង​ឯកា​ណាស់។ លោក​គ្មាន​កម្លាំង​ធ្វើ​ការ​អ្វី​ទេ អារម្មណ៍​របស់​លោក​ដក់​ជាប់​នៅ​ពេល​ប្រពន្ធ​លោក​ដកចង្កាមាន់​ប្រកាច់​ស្លាប់ ស្រែក​ប្រាប់​ប្ដី​ថា មិន​រស់​ទេ។ លោក​តែង​បង្ហូរ​ទឹកភ្នែក​ជំនួស​ចម្លើយ នៅ​ពេល​កូន​ប្រុស​តូចៗ​លោក ២​នាក់ សួរ​ថា ម្ដាយ​នៅ​ទីណា ឬ​នៅ​ពេល​កូន​ប្រុស​លោក​នៅ​សុខៗ ប្រាប់​លោក​វិញ​ថា ម៉ាក់​ស្លាប់​ហើយ​ប៉ា៖ «វា​ថា​ម៉ាក់​វា​បាត់​ហើយ​មក​វិញ​ចឹង​អ្ហា! អត់​ដឹង​ខ្យល់ បើ​ដូច​ខ្ញុំ​អី​ដឹង។ យើង​ចេះ​តែ​រស់​បណ្ដើរៗ​អត់​មាន​សេចក្តី​សុខ​អ្ហា​បង យើង​ចេះ​តែ​រស់​បណ្ដើរៗ រស់​ដោយ​អត់​មាន​សេចក្តី​សុខ​អ្ហា​បង រាល់​ថ្ងៃ​អត់​មាន​អាការ​ទំនួល​ខុស​ត្រូវ គឺ​សូម្បី​តែ​ការងារ​អី ដូច​ទន់​ដៃ​ទន់​ជើង​ធ្វើ​អី​អត់​កើត​ម៉ង​អ្ហា! ដូចជា​ងងឹត​មុខ​ងងឹត​មាត់ អត់​មាន​ថា​កម្លាំង​កំហែង​អី​ទេ នឹក​ឃើញ​តែ​អាណិត​គាត់ គាត់​ស្រែក​បង​អើយ​ជួយ គ្នា​ចង់​រស់​ស្រែក​ឲ្យ​ប្ដី​ជួយ ឲ្យ​ខ្ញុំ​ជួយ​អា​ម៉េច​ធ្វើ​ម៉េច បើ​ខ្ញុំ​មិន​ជំនាញ​ពេទ្យ ខ្ញុំ​ប្រគល់​តួនាទី​ឲ្យ​គាត់ ទុក​ចិត្ត​លើ​គាត់»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ប្រកួត​ប្រជែង​គ្នា​លើ​គោល​នយោបាយ

$
0
0

ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ប្រកួត​ប្រជែង​គ្នា​លើ​គោល​នយោបាយ ចៀសវាង​ការ​គំរាម​កំហែង ការ​ជេរ​ប្រទេច និង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ដែល​នាំ​ទៅ​រក​ការ​ប្រេះឆា​ជាតិ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង “វេទិកា​ថ្លែង​អំណរគុណ​ម្ចាស់​ឆ្នោត” នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា លោក​ចង់​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​មួយ​នៅ​កម្ពុជា គឺ​ការ​ប្រកួត​ប្រជែង​គ្នា​ផ្នែក​គោល​នយោបាយ​ទាក់ទង​នឹង​អនាគត​របស់​ជាតិ និង​ប្រជាពលរដ្ឋ។ លោក​ចង់​ឲ្យ​គណបក្ស​នីមួយៗ​ដាក់​ចេញ​នូវ​គោល​នយោបាយ​រៀងៗ​ខ្លួន ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​គាំទ្រ ដោយ​ចៀសវាង​នូវ​ការ​គាប​សង្កត់ គំរាម​កំហែង និង​ជេរ​ប្រមាថ​ដៃគូ​ប្រកួត​ប្រជែង។

លោក កឹម សុខា បន្ត​ថា នៅ​ក្រោយ​ការ​បោះឆ្នោត ទោះ​បី​ជា​គណបក្ស​ណា​ឈ្នះ​ក្លាយ​ជា​បក្ស​កាន់​អំណាច ឬ​ចាញ់​ក្លាយ​ជា​បក្ស​ប្រឆាំង​ក៏ដោយ គឺ​ត្រូវ​សហការ​គ្នា​បម្រើ​ប្រទេស​ជាតិ។ លោក​យល់​ថា ធ្វើ​បែប​នេះ​ទើប​កម្ពុជា មាន​សន្តិភាព ស្ថិរភាព និង​ការ​រីក​ចម្រើន«សូម​អំពាវនាវ​គ្រប់​គូ​ប្រកួត​ប្រជែង​គណបក្ស​នយោបាយ​ទាំងអស់ ពី​ថ្ងៃ​នេះ​ទៅ​យើង​ប្ដូរ​ពី​វប្បធម៌​គំរាម​គ្នា​ដើម្បី​ឈ្នះ​ចាញ់ បង្កាច់​បង្ខូច​គ្នា​ដើម្បី​ឈ្នះ​ចាញ់ ជេរ​បញ្ចោរ​គ្នា​ដើម្បី​ឈ្នះ​ចាញ់ ប្រើ​អំពើ​ហិង្សា​ដើម្បី​ឈ្នះ​ចាញ់ ចាប់​គេ​ដាក់​គុក​ដើម្បី​ឈ្នះ​ចាញ់ ឈប់​ទៅ​ទង្វើ​ទាំងអស់​ហ្នឹង ឈប់​ទាំងអស់​គ្នា។ យក​ផលិតផល​របស់​យើង គោល​នយោបាយ​របស់​យើង​ជា​ទំនិញ​របស់​យើង យក​មក​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ ហើយ​គាត់​សម្រេច​ដោយ​សេរី​ទៅ»

លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ទៀត​ថា ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​យុត្តិធម៌ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​បង្កើត​ការងារ​ជួយ​ដល់​យុវជន គោល​នយោបាយ​អន្តោប្រវេសន៍ និង​រឿង​ព្រំដែន ការ​ការពារ​ធនធាន​ធម្មជាតិ និង​ការ​ស្វែងរក​ទីផ្សារ​កសិផល ជាដើម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​សារ​របស់​មេ​បក្ស​ប្រឆាំង ថា​ជា​សំណូមពរ​ដ៏​ល្អ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​គំនិត​នេះ តែ​លោក​ក៏​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង អនុវត្ត​តាម​សំណូមពរ​របស់​ខ្លួន​នេះ​ដែរ«ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​មួលបង្កាច់​បង្ខូច​កេរ្តិ៍​ផ្សេងៗ គឺ​យើង​មិន​ត្រូវការ​នោះ​ទេ។ អ៊ីចឹង​បើ​ឯកឧត្តម កឹម សុខា មាន​មតិ​អ៊ីចឹង គឺ​ស្រប​ទៅ​តាម​សំណូមពរ​របស់​គណបក្ស​ប្រជាជន​ហើយ ហើយ​យើង​យល់​ថា បើ​សិន​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​នីមួយៗ​ប្រកាន់​ជំហរ​ដូច្នេះ នឹង​មិន​មាន​បដិវាទកម្ម ឬ​បញ្ហា​ស្មុគស្មាញ​ក្នុង​សង្គម​ជាតិ​ដូច​មុន​ទេ»

លោក សុខ ឥសាន មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​សំខាន់ៗ​អ្វី​ខ្លះ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ដោយ​រង់ចាំ​ការ​សម្រេច​ពី​មហា​សន្និបាត​គណបក្ស ដែល​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ជាទូទៅ​ថា ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា និង​ភាព​មិន​ប្រក្រតី​ធំ​ដុំ​ណា​មួយ​កើត​ឡើង​នោះ​ទេ ក៏ប៉ុន្តែ​នៅ​មុន​ការ​បោះឆ្នោត ប្រមុខ​ដឹកនាំ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច បាន​គំរាម​ពី​ភ្លើង​សង្គ្រាម បើ​សិន​ជា​គណបក្ស​របស់​ពួក​គេ​ចាញ់​ឆ្នោត ដែល​ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ និង​អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត ចាត់​ទុក​ថា​ជា​រឿង​ខុស​ច្បាប់។

សមាជិក​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង កត់​សម្គាល់​ថា ការ​គំរាម​កំហែង អំពើ​ហិង្សា ការ​ជេរ​ប្រមាថ និង​ការ​បរិហារ​គ្នា​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ក្នុង​ចំណោម​អ្នក​នយោបាយ តែងតែ​កើត​មាន​ឡើង​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត។ លោក​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ដើម្បី​អភិវឌ្ឍ​ជាតិ មិន​មែន​បោះឆ្នោត​ដើម្បី​ចង់​បាន​ការ​បែកបាក់​ជាតិ​នោះ​ទេ«ការ​បោះឆ្នោត​ក្លាយ​ជា​ការ​បែកបាក់​ជាតិ គឺ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់​បាន​នោះ​ទេ។ យើង​ចង់​ឃើញ​ការ​បោះឆ្នោត​ហើយ គឺ​មាន​ការ​ស្រុះស្រួល​គ្នា គោល​នយោបាយ​បក្ស​ណា​ល្អ​ជាង ពលរដ្ឋ​គាំទ្រ​បក្ស​នោះ​ទៅ។ នេះ​ជា​រឿង​សំខាន់»

លោក​សង្កេត​ឃើញ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គណបក្ស​នីមួយៗ​បាន​ឃោសនា​ផ្ដោត​លើ​គោល​នយោបាយ​របស់​ខ្លួន​ច្រើន ហើយ​ក្រោយ​ការ​បោះឆ្នោត​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធតែ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ដូច្នេះ​លោក​គិត​ថា នេះ​គឺ​ជា​មេរៀន​មួយ​ដ៏​ល្អ​សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ក្រោយៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បន្ទប់​ស្ថានការណ៍​បោះឆ្នោត​រក​ឃើញ​កំហុស​តិចតួច​ពី​ការ​ផ្ទៀងផ្ទាត់​កំណត់​ហេតុ

$
0
0

ក្រុម​អង្គការ​សមាគម​នៃ​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា រក​ឃើញ​ថា ការ​ផ្ទៀងផ្ទាត់​កំណត់​ហេតុ​ការ​រាប់​សន្លឹកឆ្នោត​នៃ​លទ្ធផល​បោះឆ្នោត​បឋម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល គ..ប បាន​ផ្សាយ​ចេញ មាន​ភាព​ត្រឹមត្រូវ​ដូច​គ្នា​ទៅ​នឹង​កំណត់​ហេតុ​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែល​រក​ឃើញ​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ភាព​សុក្រឹត​ជាង ៩៣% (៩៣,%)។ ក្រៅ​ពី​នេះ បន្ទប់​ស្ថានការណ៍​ក៏​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែរ ដែល​គេ​នឹង​ផ្ញើ​កំណត់​ហេតុ​ពី​ភាព​មិន​ប្រក្រតី និង​កំណត់​ហេតុ​ខុស​គ្នា​ដែល​រក​ឃើញ​ឲ្យ គ..ប នៅ​ថ្ងៃ​ទី​១៣ មិថុនា ដើម្បី​ផ្ទៀងផ្ទាត់។

បើ​ទោះ​ជា​នៅ​មាន​កំហុស​ខ្លះ​ចំពោះ​ការ​ផ្ទៀងផ្ទាត់​នៃ​កំណត់​ហេតុ​ការ​រាប់​សន្លឹកឆ្នោត ឬ​ហៅ​ថា​ទម្រង់ ១១០២ រវាង​កំណត់​ហេតុ​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត និង​កំណត់​ហេតុ​របស់ គ..ប នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ​ក៏ដោយ ប៉ុន្តែ​ភាព​មិន​ប្រក្រតី​មាន​តិចតួច​ណាស់ និង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ទេ។

ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត លោក គល់ បញ្ញា បញ្ជាក់​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ភាព​ខុស​គ្នា និង​ភាព​មិន​ប្រក្រតី មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ទេ ដោយសារ​ការ​ខុស​គ្នា​នោះ​មាន​ភាគរយ​តិច​បំផុត។ តែ​ទោះ​ជា​យ៉ាង​ណា បន្ទប់​ស្ថានការណ៍​បោះឆ្នោត នឹង​ផ្ញើ​ឲ្យ គ..ប ផ្ទៀងផ្ទាត់​បន្ថែម​ទៀត៖ «មិន​ច្រើន​ទេ ឃុំ​ដែល​ប៉ះពាល់​ហ្នឹង មើល​ទៅ​ខ្ទង់ ១០​ជាង​ឃុំ​អី​ហ្នឹង ប៉ិន​អ្វីៗ​ដែល​ចេញ​លទ្ធផល គ..ប បាន​ចេញ​បឋម​ហ្នឹង ប្រហែល​ជា​កម្រិត​នៃ​ភាព​ត្រឹមត្រូវ​ហ្នឹង​វា​ច្រើន​ហើយ អា​ហ្នឹង​ជា​យោបល់​របស់​ខ្ញុំ ហើយ​និង​ការ​រក​ឃើញ​របស់​យើង»

លោក គល់ បញ្ញា មាន​សង្ឃឹម​ថា គ..ប នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​កំណត់​ហេតុ ព្រោះ​លោក​វាយ​តម្លៃ​ថា គ..ប បច្ចុប្បន្ន​ធ្វើ​ការ​មាន​តម្លាភាព​ច្រើន។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ឲ្យ​អាស៊ីសេរី​ដឹង​ថា ចំណុច​ខុស​គ្នា និង​ភាព​មិន​ប្រក្រតី​នៃ​កំណត់​ហេតុ​រាប់​សន្លឹកឆ្នោត នឹង​ត្រូវ​បញ្ជូន​ទៅ គ..ប នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​សន្និសីទ​កាសែត។

លោក កន សាវាង្ស ប្រាប់​ថា ទោះ​ជា គ..ប ទទួល​យក ឬ​មិន​ទទួល​យក​ការ​រក​ឃើញ​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត តែ​សង្គម​ស៊ីវិល​ត្រូវ​តែ​ដាក់​ជូន គ..ប ដើម្បី​ជា​អនុសាសន៍​សម្រាប់​កែលំអ​នៅ​ពេល​ក្រោយ៖ «ការ​រក​ឃើញ​របស់​យើង​វា​ជា​មេរៀន​មួយ ដែល​យើង​បង្កើត​ជា​អនុសាសន៍​នៅ​ក្នុង​បទពិសោធន៍​សម្រាប់​ទៅ​ខាង​មុខ ថា​តើ​ចំណុច​ខ្វះខាត​ត្រង់​ណា? ត្រង់​ណា​ត្រូវ​ពង្រឹង? ត្រង់​ណា​ជា​ចំណុច​ខ្សោយ? អា​ហ្នឹង​យើង​ត្រូវ​តែ​ទទួល​ស្គាល់ ហើយ​សិក្សា​ឡើង​វិញ ទោះ​បី គ..ប គេ​ទទួល ឬ​មិន​ទទួល យ៉ាង​ហោច​ណាស់​យើង​មាន​អ្វី​ដែល​ជា​ការ​រក​ឃើញ​សម្រាប់​គាត់​ដែរ»

សេចក្តី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​ទី​១២ មិថុនា សមាគម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ស្នើ​ឲ្យ គ..ប ខិតខំ​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ទាក់ទង​នឹង​ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ។ បន្ទប់​ស្ថានការណ៍​បង្ហាញ​ថា កម្រិត​លម្អៀង​សំឡេង​ឆ្នោត​មាន​តិចតួច​ប្រមាណ ០,% តែ​សន្លឹកឆ្នោត​មិន​បាន​ការ​មាន​ច្រើន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​ពី​សម័យ​អ៊ុនតាក់ (UNTAC) មក លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ល្អ​ជាង​គេ ព្រោះ​គ្រប់​គណបក្ស​នយោបាយ​សុទ្ធតែ​ទទួល​យក​ដោយ​គ្មាន​ចេញ​មុខ​ទាត់​ចោល​លទ្ធផល​ឆ្នោត​ដូច​ការ​បោះឆ្នោត​លើក​មុនៗ​ទេ។

បន្ទប់​ស្ថានការណ៍​បោះឆ្នោត​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី និង​ភាព​ខុស​គ្នា​នៃ​កំណត់​ហេតុ​រាប់​សន្លឹកឆ្នោត មាន​ដូចជា ការិយាល័យ​បោះឆ្នោត​ខ្លះ​បាន​ឲ្យ​តំណាង​គណបក្ស​ចុះ​ហត្ថលេខា​មុន​ចុះ​លទ្ធផល​រាប់​សន្លឹកឆ្នោត ការ​បិទ​ក្រដាស​ដោយ​មិន​កត់ត្រា​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ ការ​សរសេរ​ឈ្មោះ​បេក្ខជន​ក្នុង​សំឡេង​គណបក្ស​នយោបាយ ការ​មិន​បំពេញ​ឈ្មោះ​គណបក្ស​នយោបាយ ការ​មិន​បំពេញ​តួលេខ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ចំណុច​សន្លឹកឆ្នោត​បាន និង​មិន​បាន​ការ ចំនួន​សន្លឹកឆ្នោត​សរុប​មិន​ស្មើ​គ្នា មាន​តួលេខ​លើស និង​ខ្វះ ឬ​ច្រឡំ​កន្លែង​ដែល​ត្រូវ​ចុះ​រវាង​សន្លឹកឆ្នោត​ខូច ជាមួយ​សន្លឹកឆ្នោត​មិន​បាន​ការ កន្លែង​ខ្លះ​មាន​ប្រើ​ទឹកលុប ជាដើម។ រីឯ​ការ​ប្រកាស​លទ្ធផល​បឋម​ដោយ គ..ប យឺត​ជាង​ការ​គ្រោង​ទុក ការ​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ (ទទក) ពិបាក​យល់ និង​មិន​បាន​ពេញលេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បន្ថែម​ថា សមត្ថភាព​មន្ត្រី​របស់ គ..ប នៅ​តាម​ការិយាល័យ ក៏​ជា​ចំណុច​ដែល​គួរ​តែ គ..ប យក​ចិត្ត​ទុក​ដាក់​កែលំអ​ដែរ។ លោក យង់ គិមអេង យល់​ថា គ..ប មាន​ឆន្ទៈ​ចង់​ឲ្យ​ល្អ​ប្រសើរ ប៉ុន្តែ​អាច​ដោយសារ​មាន​កំហុស​បច្ចេកទេស និង​ការ​យល់​ដឹង​របស់​មន្ត្រី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ៖ «ហើយ​គាត់ (មន្ត្រី គ..ប តាម​ការិយាល័យ​បោះឆ្នោត) ក៏​មាន​បញ្ហា​ដែរ សមត្ថភាព​នោះ​ណា ព្រោះ​តាម​តំបន់​ខ្លះ​គ្រាន់​តែ​គណបក្ស​នយោបាយ​ពិបាក​រក​បេក្ខជន​ដែរ គ..ប ក៏​ពិបាក​ដូច​តែ​គ្នា​ដែរ មែនទែន​ទៅ»

តែ​ទោះ​ជា​យ៉ាង​ណា បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នៅ​តែ​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៧ មាន​សភាព​ល្អ ហើយ​ប្រសិន​បើ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយៗ​មាន​សភាព​ល្អ​បែប​នេះ​ទៀត នោះ​នឹង​ធ្វើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មិន​ទាត់​ចោល​លទ្ធផល​បោះឆ្នោត​ដូច​ការ​បោះឆ្នោត​លើក​មុនៗ​ទេ។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត នឹង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​រក​កម្រិត​យុត្តិធម៌ និង​កម្រិត​សេរីភាព​នៃ​ការ​បោះឆ្នោត​ដល់​កម្រិត​ណា ហើយ​នឹង​សង្ឃឹម​ថា នឹង​មាន​ទីលាន​ប្រកួត​ប្រជែង​ឲ្យ​បាន​ល្អ​ជាង​នេះ​បន្ថែម​ទៀត ដូចជា​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​បោះឆ្នោត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ទីក្រុង​ចំណាស់​បី​របស់​កម្ពុជា​អាច​នឹង​ត្រូវ​យូណេស្កូ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

$
0
0

ក្រសួង​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​អាស៊ី​ចំនួន​២១ និង​សន្និសីទ​អន្តរជាតិ​ស្ដីពី​និរន្តរភាព​ទេសចរណ៍​រយៈពេល ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា នៅ​ខេត្ត​សៀមរាប។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ និង​សន្និសីទ​អន្តរជាតិ​នេះ ក្នុង​គោល​បំណង​ចែក​រំលែក​បទពិសោធន៍ ស្វែងរក​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ និង​ការ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ពង្រីក​ការ​តភ្ជាប់​វិស័យ​ទេសចរណ៍ និង​វប្បធម៌ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

ក្រុម​ប្រតិភូ​នៃ​មន្ត្រី​ទេសចរណ៍​មក​ពី​តំបន់​អាស៊ី​ចំនួន ២១​ប្រទេស ដែល​កំពុង​ជួប​ប្រជុំ​នៅ​ក្នុង​ខេត្ត​សៀមរាប មាន​គម្រោង​នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ក្នុង​បំណង​ពិនិត្យ​មើល​សំណង់​អគារ​ប្រវត្តិសាស្ត្រ ព្រម​ទាំង​សម្បត្តិ​វប្បធម៌​ជាច្រើន​ទៀត ដើម្បី​ដាក់​បញ្ចូល​ទីក្រុង​ចំណាស់​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ (UNESCO)

តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា គឺ​អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre)។ អ្នកស្រី​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព ដែល​ធ្វើ​ឡើង​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​មិថុនា ថា កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ មក​ពី​តំបន់​អាស៊ី​ដែល​កំពុង​ជួប​ប្រជុំ​នៅ​ខេត្ត​សៀមរាប ដែរ​នោះ គឺ​បាន​ពិចារណា​ទៅ​លើ​ទីក្រុង​ចំណាស់​ចំនួន​៣ របស់​កម្ពុជា រួម​មាន​នៅ​ខេត្ត​បាត់ដំបង ខេត្ត​កំពត និង​ខេត្ត​ក្រចេះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ។

អ្នកស្រី អាន ឡឺម៉ែស្រ្ត យល់​ថា ទីក្រុង​ចំណាស់​ទាំង​បី​របស់​កម្ពុជា នោះ គឺ​មាន​សំណង់​ព្រះពុទ្ធសាសនា សំណង់​សម័យ​អាណានិគម​បារាំង និង​សំណង់​សម័យ​ទំនើប​ជាច្រើន ដែល​ស័ក្តិសម​នឹង​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ៖ «នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដែល​កម្ពុជា មិន​ត្រូវ​ខកខាន​ក្នុង​ការ​រៀបចំ​បែបបទ​ដើម្បី​បញ្ចូល​ទីក្រុង​ចំណាស់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​នោះ​ទេ។ ពេល​បច្ចុប្បន្ន​មាន​ទីក្រុង​ចំណាស់​របស់​កម្ពុជា ចំនួន​៣ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​ច្រើន។ ទីក្រុង​ទាំងនោះ គឺ​នៅ​ខេត្ត​បាត់ដំបង នៅ​ខេត្ត​កំពត និង​នៅ​ស្រុក​ឆ្លូង នៃ​ខេត្ត​ក្រចេះ»

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា សូម​គាំទ្រ​ប្រធានបទ​ការ​អភិរក្ស និង​ការពារ​ទីក្រុង​បេតិកភណ្ឌ ដែល​លើក​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​ពេល​នេះ។ នេះ​គឺ​ជា​មោទនភាព​របស់​កម្ពុជា ដែល​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា គឺ​ជា​អាណាចក្រ​នៃ​វប្បធម៌។

លោក ហ៊ុន សែន បញ្ជាក់​ថា វិស័យ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ បាន​នាំ​មក​នូវ​ទេសចរ​យ៉ាង​សម្បើម បង្កើត​បាន​ជា​ចំណូល​ដល់​សេដ្ឋកិច្ច បង្កើត​ការងារ ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជួយ​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​កម្ដៅ​លើ​ផែនដី​ផង៖ «ខ្ញុំ​គួរ​តែ​និយាយ​បន្តិច​ទៅ​កាន់​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​អង្គការ​យូណេស្កូ ខ្ញុំ​ស្នើ​ថា​សូម​កុំ​ឲ្យ​មាន​របៀប​ឆ្វេង​ពេក ឬ​ក៏​ស្ដាំ​ពេក​នៃ​ការ​អភិរក្ស​ទីក្រុង​បេតិកភណ្ឌ»

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ថ្លែង​ថា វិស័យ​ទេសចរណ៍​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ និង​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ។ កាល​ពី​ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ដោយ​ផ្ទាល់​បាន​ចំនួន ៦២​ម៉ឺន​នាក់ ព្រម​ទាំង​បង្កើ ជីឌីភី (GDP) បាន​ប្រមាណ ១២%

លោក ថោង ខុន ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៧ កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១​លាន ៥​សែន​នាក់ ក្នុង​កំណើន ១២% ហើយ​រំពឹង​ថា​ពេញ​មួយ​ឆ្នាំ​២០១៧ កម្ពុជា អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៥​លាន ៤​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​មិន​ទាន់​ចាប់​អ្នក​លប​កាប់​មន្ត្រី​បោះឆ្នោត​ឃុំ​ម្នាក់​របួស​ធ្ងន់​នៅ​ខេត្ត​បាត់ដំបង

$
0
0

សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ករណី​ជន​មិន​ស្គាល់​មុខ យក​ពូថៅ​លួច​កាប់​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​ប្ដី និង​ប្រពន្ធ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ថ្មគោល សន្និដ្ឋាន​ករណី​នេះ​ថា​ជា​រឿង​នយោបាយ ដោយសារ​គណបក្ស​ប្រឆាំង​ឈ្នះ​សំឡេង​ឆ្នោត​នៅ​ក្នុង​ឃុំ​នេះ។

នៅ​ផ្ទះ​របស់​ជន​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា បិទ​ទ្វារ​ចាក់​សោ​ពី​ខាង​ក្រៅ ដោយ​ពុំ​មាន​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ប៉ុន្តែ​ឃើញ​មាន​ស្នាម​ឈាម​នៅ​លើ​កម្រាល​ឈើ យ៉​ខាង​មុខ​ផ្ទះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ថ្មគោល លោក ប៊ុន រ៉ាន់ ដែល​បាន​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ផ្ទាល់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ជន​រងគ្រោះ​ឈ្មោះ ហ៊ុន យ៉ន អាយុ ៦២​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​បោះឆ្នោត​នៃ​ឃុំ​អូរតាគី។ លោក​អះអាង​ថា នៅ​ពេល​លោក​សួរ​សុខ​ទុក្ខ ជន​រងគ្រោះ​បាន​ប្រាប់​លោក​ថា នៅ​ម៉ោង ១​កន្លះ​យប់​ថ្ងៃ​ទី​១០ មិថុនា មាន​ជន​មិន​ស្គាល់​មុខ​កាត់​សក់​ផ្កា​ថ្កូវ​រាង​ដំបង បាន​កាប់​លោក​នឹង​ពូថៅ​ចំ​ក្បាល បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​ភ្លាមៗ​នោះ​ក៏​ចាក់​ប្រពន្ធ​របស់​លោក​ចំនួន ២​កាំបិត​ទៀត។ ជន​រងគ្រោះ​បាន​ប្រាប់​លោក​ទៀត​ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត ១​សប្ដាហ៍ គឺ​មាន​បុរស​សក់​ផ្ដា​ថ្កូវ​ដដែល​នោះ បាន​មក​សុំ​ថត​សន្លឹកឆ្នោត​លោក តែ​លោក​មិន​ឲ្យ ក្រោយ​មក​ស្រាប់​តែ​មាន​រឿង​កើត​ឡើង​តែ​ម្ដង៖ «គាត់​ថា​គាត់​ឱប​ជន​ដៃ​ដល់ តែ​គេ​បម្រះ​រួច ឱប​អត់​ជាប់ ដល់​ពេល​គាត់​ដួល គេ​កាប់​ថែម​មួយ​ពូថៅ​ទៀត។ បើ​តាម​ខ្ញុំ​ស្ដាប់​គាត់​ថា គេ​ចូល​ទៅ​កាប់​គាត់​តែ​ម្នាក់​ទេ ប៉ុន្តែ​មាន ២​នាក់​ទៀត​ឈរ​កាន់​ដប​សាំង​នៅ​ខាង​ក្រៅ​ផ្ទះ»

ផ្ទះ​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​អូរតាគី និង​មាន​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អធិការ​រង​នគរបាល​ស្រុក​ថ្មគោល ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ហៀង ប៊ុនថា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ មិថុនា ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​អូរតាគី ម្នាក់​ឈប់​ម៉ូតូ​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​មុខ​ផ្ទះ​ជន​រងគ្រោះ​ថា នៅ​យប់​កើត​ហេតុ ប៉ូលិស​ប្រមូល​បាន​វត្ថុ​តាង គឺ​មាន​ដប​សាំង ៤​ដប។ មន្ត្រី​ប៉ូលិស​រូប​នេះ​អះអាង​ថា ករណី​នេះ​ប្រហែល​ជា​រឿង​គំនុំ​ស្នេហា​ត្រីកោណ៖ «ហើយ​ជន​ល្មើស​បាន​ដុត​ឯកសារ​បោះឆ្នោត​របស់ គ..ប ចោល​នៅ​ចំហៀង​ផ្ទះ​គាត់ ព្រោះ​គាត់​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​នេះ»

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ឃុំ​អូរតាគី គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៥០០​សំឡេង។ ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​អាណត្តិ​ទី​៣ គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ​មួយ​នេះ។

ពលរដ្ឋ​នៅ​ក្បែរ​ផ្ទះ​ជន​រងគ្រោះ លោកស្រី សាន់ នី អះអាង​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​អតីត​ជា​គ្រូបង្រៀន​ទើប​ចូល​និវត្តន៍ មាន​អត្តចរិត​សុភាព​រាបសា​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​នោះ​ទេ៖ «ហើយ​ប្រពន្ធ​គាត់​ដូចជា​មនុស្ស​កាន់​សីល​ផង ព្រោះ​តែង​និយាយ​ត្រង់ មិន​ដែល​និយាយ​ភូត​គេ​ទេ។ ហើយ​លោកគ្រូ​គាត់​ជា​មនុស្ស​ស្លូតបូត សម្ដី​សំដៅ​និយាយ​ដូចជា​មនុស្ស​មាន​ចំណេះ​ដឹង»

នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ វ៉ូល មេត អ៊ឹមមើជេនស៊ី ខេត្ត​បាត់ដំបង (World Mate Emergency) នៅ​ឡើយ។ ទោះ​យ៉ាង​ណា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចូល​ទៅ​សម្ភាស​អ្នក​ជំងឺ​ឡើយ ប៉ុន្តែ​បុគ្គលិក​ពេទ្យ​ប្រាប់​ថា អ្នក​ជំងឺ​នឹង​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១២ មិថុនា ដដែល ដោយសារ​ជន​រងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ធូរស្រាល​ឡើង​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ករណី​នេះ​ពុំ​ទាន់​សន្និដ្ឋាន​ថា​ជា​រឿង​នយោបាយ ជា​រឿង​ស្នេហា​ត្រីកោណ​នោះ​ទេ។ លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជន​មិន​ស្គាល់​មុខ ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់។

ប៉ូលិស​ឃុំ​អូរតាគី អះអាង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"កង្វះ​ព័ត៌មាន​ឯករាជ្យ​នៅ​ខែត្រ​ភាគ​ឦសាន​នាំ​​ឲ្យ​បក្ស​កាន់​អំណាច​នៅ​រក្សា​សំឡេង​ឆ្នោត"

$
0
0

សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង រក​ឃើញ​ថា ការ​ខ្វះ​ព័ត៌មាន​ឯករាជ្យ​នៅ​ខែត្រ​ភាគ​ឦសាន​នាំ​ឲ្យ​បក្ស​កាន់អំណាច​នៅ​រក្សា​សំឡេង​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន​អាណត្តិ​មក​ហើយ ផ្ទុយ​ពី​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខែត្រ ទីប្រជុំជន​មួយ​ចំនួន ដែល​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ ឯករាជ្យ និង​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ងាយ​ស្រួល ដើម្បី​បង្កើន​ចំណេះដឹង​របស់​ពលរដ្ឋ និង​ដឹង​រឿងរ៉ាវ​ច្រើន​នៅ​ក្នុង​សង្គម គឺ​ធ្វើ​ឲ្យ​ពួកគាត់​មើល​ឃើញ​ពី​កំហុស​ឆ្គង​របស់​មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន និង​រដ្ឋាភិបាល ធ្វើ​ឲ្យ​ពួកគាត់​សម្រេច​ចិត្ត​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ចង់​ឃើញ​រាជរដ្ឋាភិបាល​បើក​ចិត្ត​ទូលាយ​អនុញ្ញាត​ឲ្យ​វិទ្យុ អេហ្វ.អ៊ឹម (FM) ក្នុង​ស្រុក​មាន​លទ្ធភាព​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា នៅ​តាម​បណ្ដា​ខែត្រ​ភាគ​ឦសាន ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ជ្រាប​ពី​បរិបទ​នយោបាយ វប្បធម៌ និង​ដំណើរ​ការវិវឌ្ឍន៍​សង្គម​នានា។

​ការ​លើក​ឡើង​នេះ ក្រោយ​ពី​រក​ឃើញ​ថា ពលរដ្ឋ​រស់​នៅ​ខែត្រ​ស្ទឹងត្រែង ភាគ​ច្រើន​បាន​ទទួល​ព័ត៌មាន​ពី​ទូរទស្សន៍ និង​វិទ្យុ អេហ្វ.អឹម ​ក្នុង​ស្រុក ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​មិន​ឆ្លុះ​បញ្ចាំង​ធាតុ​ពិត​ក្នុង​សង្គម ដោយសារ​រង​សម្ពាធ​ពី​រាជរដ្ឋាភិបាល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា រហូត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​តិចតួច​ណាស់​រស់​នៅ​ទីប្រជុំជន មាន​លទ្ធភាព​ស្ដាប់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​បាន។ ដោយ​ឡែក​ពលរដ្ឋ​រស់​នៅ​តំបន់​ដាច់ស្រយាល​លំបាក​ទទួល​ព័ត៌មាន​ឯករាជ្យ ហើយ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ទស្សនា និង​អាន​ព័ត៌មាន​ឯករាជ្យ​នោះ​ទេ ដោយសារ​ពួកគាត់​គិត​ពី​មុខ​របរ​ចិញ្ចឹម​ជីវិត។

លោក​កត់សម្គាល់​ថា ច្រើន​អាណត្តិ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យជម្នះ​នៅ​ខែត្រ​ស្ទឹងត្រែង ដោយសារ​វិសាលភាព​ព័ត៌មាន​ឯករាជ្យ​មិន​ទូលំទូលាយ​ក្នុង​តំបន់៖ «យើង​ឃើញ​ថា ពលរដ្ឋ​គាត់​មើល​ព័ត៌មាន​បាន​តែ​មួយ​ចំហៀង​ដែរ មើល​ឃើញ​តែ​ល្អៗ​អ៊ីចឹង​ទៅ ដល់​ពេល​ហ្នឹង​ការ​សម្រេចចិត្ត​របស់​ពួកគាត់​ក៏​ខុស​ទៅ​តាម​ហ្នឹង​ដែរ។ អ៊ីចឹង​បើសិនជា​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ យើង​គួរតែ​បើក​ជំហរ​មក​ទុក​ឲ្យ​គាត់​មាន​ការ​ពិចារណា»

​ពលរដ្ឋ​រស់​នៅ​ឃុំ​អូររី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោកស្រី ស៊ី ណាង ឲ្យ​ដឹង​ថា អ្នក​ភូមិ​ភាគ​ច្រើន​ងាយ​ទទួល​បាន​ព័ត៌មាន​ក្នុង​ស្រុក តាម​រយៈ​ទូរទស្សន៍ និង​វិទ្យុ។ រី​ឯ​វិទ្យុ​បរទេស ផ្សាយ​ជា​ខេមរភាសា ពួកគាត់​ពិបាក​ទទួល​បាន ហើយ​ពុំ​ដឹង​ថា អាច​ស្ដាប់​វិទ្យុ​បរទេស​ទាំង​នោះ​តាម​វិធី​ណា​ដែរ។ លោកស្រី​ក៏​ចង់​ឲ្យ​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​មាន​លទ្ធភាព​ផ្សាយ​បន្ត​វិទ្យុ អេហ្វ.អ៊ឹម ក្នុង​ខែត្រ​ស្ទឹងត្រែង ដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ជ្រាប​ពី​រឿង​រាវ​ពិត​ក្នុង​សង្គម៖ «មាន​សារប្រយោជន៍​អាច​ដឹង​ពី​សកម្មភាព​ក្នុង​ប្រទេស​យើង​យ៉ាង​ម៉េចៗ​អី គ្រោះថ្នាក់​ចរាចរណ៍ និង​រាជរដ្ឋាភិបាល​ក៏​អាច​ចង់​ដឹង​ដែរ យើង​ជា​កូន​ខ្មែរ»។

​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ លោក ច័ន្ទ បូរិន បញ្ជាក់​ថា លោក​ពុំ​សូវ​ចាប់​អារម្មណ៍​ស្ដាប់​ព័ត៌មាន​ទេ ដោយសារតែ​គ្រួសារ​លោក​គិត​ពី​មុខ​របរ​រកស៊ី​ចិញ្ចឹម​ជីវិត។ តែ​យ៉ាង​ណា​លោក​ក៏​ធ្លាប់​ស្ដាប់​ព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុ​ដែរ ក៏ប៉ុន្តែ​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​ផ្សាយ​តែ​ចំណុច​វិជ្ជមាន​របស់​រាជរដ្ឋាភិបាល៖ «ព័ត៌មាន​ពេល​ខ្លះ​ទៅ​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រជុំ ពី​អង្គការ​ផ្សេងៗ​ដែល​អត់​ស្គាល់​ឈ្មោះ​ដែរ មាន​អង្គការ​ច្រើន​ដែរ។ ព័ត៌មាន​ពី​ជំងឺ​អេដស៍ បញ្ហា​អនាម័យ និង​បរិស្ថាន បញ្ហា​ព្រៃឈើ​ផ្សេងៗ»

​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

​ចំណែក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ធាវី បញ្ជាក់​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​នីមួយៗ ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន ត្រូវ​គោរព​លក្ខខ័ណ្ឌ​របស់​ក្រសួង និង​ក្របខ័ណ្ឌ​ច្បាប់​កំណត់។ លោក​បញ្ជាក់​ថា មន្ទីរ​ព័ត៌មាន​មិន​អាច​បញ្ជាក់​ពី​ការ​គាំទ្រ និង​បដិសេធ​បាន​ទេ ពាក់ព័ន្ធ​ការ​អនុញ្ញាត​ឲ្យ​វិទ្យុ​បរទេស​ផ្សាយ​បន្ត​នោះ គឺ​អាស្រ័យ​លើ​ម្ចាស់​ស្ថានីយ​មាន​កាតព្វកិច្ច​អនុវត្ត​គោលការណ៍​ច្បាប់ និង​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ក្រសួង​កំណត់៖ «គ្រប់​ស្ថានីយ​ទាំង​អស់​ត្រូវ​តែ​គោរព​គោលការណ៍​ច្បាប់ ព្រោះ​ធម្មតា​តាម​គោលការណ៍​ច្បាប់​នីមួយៗ​គេ​បាន​សរសេរ​លម្អិត​ហើយ ត្រូវ​មាន​ព្រំដែន​ត្រឹម​ណា​ធ្វើ​កិច្ចការ​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា មក​ទល់​ពេល​នេះ សក្ដានុពល​រលកធាតុអាកាស ឬ​ប្រេកង់​របស់​កម្ពុជា មាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ច្រើន ក៏​ប៉ុន្តែ​លទ្ធភាព​ប្រើប្រាស់​ផ្សព្វផ្សាយ​ពុំ​មាន​តុល្យភាព​នោះ​ទេ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​ជា​ព័ត៌មាន​ក្នុង​ស្រុក​រង​សម្ពាធ​ពី​រដ្ឋាភិបាល។ កន្លង​ទៅ​វិទ្យុ អេហ្វ.អឹម ក្នុង​ស្រុក​នៅ​ខែត្រ​ស្ទឹងត្រែង មួយ​ចំនួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ការ​អនុញ្ញាត​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ខេមរភាសា ក៏ប៉ុន្តែ​ត្រូវ​ក្រសួង​បដិសេធ​ដោយ​លើក​ហេតុផល​ថា ម្ចាស់​ស្ថានីយ​នីមួយៗ​ត្រូវ​ផលិត​កម្មវិធី​ដោយ​ខ្លួន​ឯង មិន​ត្រូវ​ទទួល​ផ្សាយ​បន្ត​ពី​វិទ្យុ​ផ្សេង​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង ថ្លែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ។ លោក​សម្ដែង​ការ​គាំទ្រ ការ​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​តំបន់​ដាច់ស្រយាល​នា​ខែត្រ​ភាគ​ឦសាន ហើយ​រាជរដ្ឋាភិបាល​មិន​គួរ​ដាក់​សម្ពាធ ឬ​គំរាមកំហែង​ណា​មួយ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​នោះ​ទេ។

លោក​សង្កត់​ធ្ងន់​ថា បើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​បរទេស គឺ​ជា​ចេតនា​បិទបាំង និង​រំលោភ​សិទ្ធិ​សេរីភាព​ការ​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ៖ «ប្រជាពលរដ្ឋ​នៅ​ទី​នោះ​គឺ​បាន​ទទួល​ប្រភព​ព័ត៌មាន​ឯករាជ្យ​ហ្នឹង​ដោយ​កម្រ គឺ​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​ណាស់។ ដូច្នេះ​ការ​យល់​ដឹង​របស់​គាត់​អត់​ទូលាយ​ហើយ រដ្ឋាភិបាល​ក៏​មិន​បង្ក​លក្ខណៈ​ផ្ដល់​ព័ត៌មាន​ឯករាជ្យ​ដល់​គាត់​ដែរ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចង់​ឲ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ត្រឹមត្រូវ និង​ឯករាជ្យ ដើម្បី​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ជះ​ឥទ្ធិពល​លើ​អ្នក​នយោបាយ ពោល​គឺ​ជួយ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កែប្រែ​ជីវភាព​របស់​ពួកគេ​ឲ្យ​ប្រសើរ។ លោក​យល់​ថា ប្រសិនបើ​ការ​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ​ខ្វះ​តុល្យភាព ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​នឹង​មិន​បាន​ត្រឹមត្រូវ ហើយ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​មូលដ្ឋាន​ដែរ។

លោក​យល់​ថា បើ​ក្រសួង​ព័ត៌មាន ឬ​រាជរដ្ឋាភិបាល​បដិសេធ​មិន​ឲ្យ​វិទ្យុ​ក្នុងស្រុក​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​បរទេស គឺ​ជា​ការ​រារាំង​ការ​ទទួល​បាន​ចំណេះដឹង​របស់​ពលរដ្ឋ៖ «បើ​គេ​ទទួល​បាន​ព័ត៌មាន គឺ​ព័ត៌មាន​បែប​កម្សាន្ត និង​ព័ត៌មាន​មួយ​ចំនួន​ដែរ​លម្អៀង លម្អៀង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ការ​ពិចារណា ក្នុង​ការ​ជ្រើសរើស​ណា​មួយ​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ។ ទាំង​អស់​នេះ​វា​ជា​ទិដ្ឋភាព​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​រីកចម្រើន​នៃ​ប្រជាធិបតេយ្យ ក៏​ដូច​ជា​ការ​រីក​ចម្រើន​នៃ​ការ​អនុវត្ត​គោលនយោបាយ កំណែទម្រង់​របស់​រាជ​រដ្ឋាភិបាល​ដែរ ជាពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ»

​លោក សន ជ័យ ចង់​ឃើញ​រដ្ឋាភិបាល​រក​មធ្យោបាយ​សម្របសម្រួល​ឲ្យ​មាន​តុល្យភាព ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ មិន​ថា​វិទ្យុ​បរទេស និង​ព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​សហគមន៍ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​អាច​ជួយ​បង្កើន​ជីវភាព​រស់​នៅ​ពលរដ្ឋ។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែង​ថា ជន​គ្រប់រូប​មាន​សិទ្ធិ​ប្រកាន់​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សិទ្ធិ​នេះ​ត្រូវ​បាន​រាប់បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វបែបយ៉ាង​ដោយ​មិន​គិត​ពី​ព្រំដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះពុម្ព​តាម​ទម្រង់​សិល្បៈ​ក្ដី។ រី​ឯ​មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំង​ឡាយ​ណា​ទាក់ទិន​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ​ដែល​កម្ពុជា ទទួល​ស្គាល់​ថា ជា​ច្បាប់​កម្ពុជា។

លំហូរ​សេរី​នៃ​ព័ត៌មាន និង​គំនិត​គឺជា​មូលដ្ឋានគ្រឹះ​នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ហើយ​វា​មាន​សារសំខាន់​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​យ៉ាង​ពិត​ប្រាកដ។ បើសិនជា​គ្មាន​ការ​គោរព​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ រួម​មាន​សិទ្ធិ​ស្វែង​រក សិទ្ធិ​ទទួល​បាន និង​ចែករំលែក​ព័ត៌មាន ព្រម​ទាំង​គំនិត​ទេ​នោះ គឺ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត​បាន​ឡើយ ពិសេស​ទៅ​ទៀត​នោះ ក៏​គ្មាន​មធ្យោបាយ​បកអាក្រាត ឬ​លាតត្រដាង​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​អសមត្ថភាព​បាន​ឡើយ។

នៅ​ខែត្រ​ស្ទឹងត្រែង មាន​ស្ថានីយ​វិទ្យុ អេហ្វ.អឹម ក្នុង​ស្រុក​ចំនួន ៦ ដូចជា​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​បាយ័ន ស្ថានីយ​វិទ្យុ ១០០.៥ ស្ថានីយ​វិទ្យុជាតិ​សេកុង ស្ថានីយ​វិទ្យុ​ខ្មែរ​ឦសាន ស្ថានីយ​ផ្សាយ​បន្ត​វិទ្យុ​អាស៊ី​អាគ្នេយ៍ និង​ស្ថានីយ​វិទ្យុ ៩១.៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​ប្រធាន​អង្គការ​សេដាក​អំពី​ដំណោះស្រាយ​ជួយ​កសិករ​ដាំ​បន្លែ

$
0
0

កសិករ​ដាំ​បន្លែ​បាន​ត្អួញត្អែរ​ថា ពេល​ផលិត​​បាន​បន្លែ​ហើយ​តែ​គ្មាន​ទីផ្សារ ឬ​អ្នក​ទិញ ដែល​នាំ​ឲ្យ​ពួកគាត់​ខាតបង់​ទាំង​ដើម​ទាំង​ការ រហូត​ដល់​ពេល​ខ្លះ​ត្រូវ​ជំពាក់​បំណុល​ស្ថាប័ន​ហិរញ្ញវត្ថុ​ទៀត​ផង។

លោក សាន សែល បាន​ជួប​​លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ឬ​ហៅ​ថា សេដាក (CEDAC) កាល​ពី​ចុង​ខែ​មេសា ដើម្បី​ជជែក​អំពី​ស្ថានភាព​ទីផ្សារ​បន្លែ​កម្ពុជា និង​វិធីសាស្ត្រ​ជួយ​កសិករ​ផលិត​បន្លែ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក សាន សែល និង​លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេដាក អំពី​កសិផល​កសិករ​គ្មាន​ទីផ្សារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​១២​គ្រួសារ​នៅ​ឃុំ​រមទម​ចោទ​ក្រុមហ៊ុន​រក​រ៉ែ​មាស​ថា​រំលោភ​យក​ដី​ស្រែ​ចម្ការ

$
0
0

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ខ្លះ​ជាមួយ​នឹង​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​នៅ​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​កើត​មាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ទៅ​ដោះស្រាយ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ខ្លះ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​ស្វះ​ស្វែងរក​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក ដើម្បី​ឲ្យ​ជួយ​ការពារ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​នៅ​តំបន់​ភ្នំ​អន្លង់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​មាន​អំណាច​រំលោភ​យក​បាន​តទៅទៀត។

ប្រជាពលរដ្ឋ ១២​គ្រួសារ​នៅ​ភូមិ​ត្រពាំងទទឹម នៃ​ឃុំ​រមទម អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ​នេះ ព្រម​ទាំង​មន្ត្រី​ស្រុក​រវៀង ជួយ​ដោះស្រាយ​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ឈ្មោះ ឌែលខម កម្ពុជា (Delcom Cambodia) ដែល​កំពុង​តែ​រំលោភ​យក​ដី​ស្រែ​ចម្ការ​ជាច្រើន​ហិកតារ។

ការ​អំពាវនាវ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​អះអាង​ថា រយៈពេល ២-៣​ថ្ងៃ​មក​ហើយ ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ចិន នោះ បាន​ឈូស​រំលោភ​លើ​ដី​មាន​ផល​ដំណាំ ព្រម​ទាំង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​ជា​បន្តបន្ទាប់។

អ្នក​ភូមិ​ត្រពាំងទទឹម ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទំនាស់​ដីធ្លី​នោះ គឺ​លោក ឈិត យី។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា ថា ដី​ស្រែ​ចម្ការ​របស់​គាត់​ទំហំ ១២​ហិកតារ​នៅ​ជិត​តំបន់​ភ្នំ​អន្លង់ គឺ​ក្រុមហ៊ុន​កំពុង​រំលោភ​យក​រយៈពេល ៣-៤​ថ្ងៃ​ជាប់​គ្នា​នេះ។ លោក ឈិត យី ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ​ទាំងស្រុង​នៅ​ពេល​ឆាប់ៗ ប្រសិន​បើ​អាជ្ញាធរ​ឃុំ​រមទម និង​ស្រុក​រវៀង នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ​ទេ៖ «គេ​ឈូស​យក​ដី​របស់​ខ្ញុំ​រាល់​ថ្ងៃ តើ​ខ្ញុំ​មាន​អ្វី​ទៀត​ដើម្បី​រក​លុយ​ទៅ​សង​មីក្រូហិរញ្ញវត្ថុ ដែល​ខ្ញុំ​ជំពាក់​គេ? ដី​របស់​ខ្ញុំ​ទំហំ ១២​ហិកតារ គេ​ឈូស​យក​ទាំងអស់ ទាំង​ដំណាំ​នៅ​ក្បែរ​ផ្ទះ ក៏​គេ​ឈូស​កាយ​ចោល»

ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន ឌែលខម កម្ពុជា (Delcom Cambodia) ថា​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ ព្រម​ទាំង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​របស់​អ្នក​ភូមិ​ចំនួន ១២​គ្រួសារ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

ចំណែក​មេ​ឃុំ​រមទម លោក ប្រាក់ ផន ទទួល​ស្គាល់​ថា ក្រុមហ៊ុន ឌែលខម ពិត​ជា​មាន​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងទទឹម នោះ​ខ្លះ​មែន ហើយ​អាជ្ញាធរ​ឃុំ​ក៏​តែង​ជួយ​ដោះស្រាយ ប៉ុន្តែ​មេ​ឃុំ​រមទម មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជុំវិញ​ការ​ជួយ​ដោះស្រាយ​នោះ​ធ្វើ​អ្វី​ខ្លះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ៖ «មែន​មិន​ឃុំ​មិន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ទាំងនោះ​ទេ គឺ​ធ្លាប់​ជួយ​ដោះស្រាយ​ជា​ហូរហែ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ធ្លាប់​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​រ៉ែ​មាស​នោះ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ។ លោក ឡោ ចាន់ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន​យក​កម្លាំង​ទាហាន​ខ្លះ​ទៅ​កាង​នៅ​ក្នុង​តំបន់​រុករក​រ៉ែ​មាស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​ សម្រេច​ឲ្យ​បក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​នៅ​ឃុំ​ដូង​​២​សំឡេង​លើ​បក្ស​សង្គ្រោះ​ជាតិ

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​នៅ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លើ​គណបក្ស​សង្គ្រោះជាតិ ចំនួន ២​សំឡេង​វិញ។ ការ​សម្រេច​បែប​នេះ ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយសារ​ដំបូង​ឡើយ​គណបក្ស​កាន់​អំណាច​ជា​អ្នក​ចាញ់​ឆ្នោត។

ការ​ប្រកាស​លទ្ធផល​ផ្ដល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ជា​ឃុំ​មួយ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា គឺ​បន្ទាប់​ពី គ.ជ.ប បាន​សម្រេច​រាប់​សន្លឹក​ឆ្នោត​នៅ​គ្រប់​ការិយាល័យ​ទាំង ២៣ ឡើង​វិញ និង​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា លទ្ធផល​ផ្លូវ​ការ​ចុង​ក្រោយ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ២.៦១១​សំឡេង ហើយ​គណបក្ស​សង្គ្រោះជាតិ ទទួល​បាន ២.៦០៩​សំឡេង ដូច្នេះ​គណបក្ស​ប្រជាជន ឈ្នះ​២​សំឡេង។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ដំណោះស្រាយ​នៅ គ.ជ.ប ដែល​សម្រេច​ឲ្យ​បក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​នេះ គឺ គ.ជ.ប សម្រេច​បិទ​ផ្លូវ​តវ៉ា​តែម្ដង«តម្លាភាព គឺ​ឋិត​នៅ​ត្រង់​ថា ចូលរួម​ទាំងអស់​គ្នា​ហើយ។ គ..ប អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​ខ្លួន»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា គ.ជ.ប បាន​ចាត់​តាំង​មន្ត្រី​ប្រាំ​ក្រុម​ឱ្យ​រាប់​ឡើង​វិញ​នូវ​សន្លឹកឆ្នោត​ចំនួន ២៣​ការិយាល័យ ស្ថិត​ក្នុង​ឃុំ​ដូង នៃ​ខេត្ត​ស្វាយរៀង។ ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ពេល​កំពុង​រាប់​សន្លឹក​ឆ្នោត​នោះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​ជុំវិញ​សន្លឹក​ឆ្នោត​ដែល​គំនូស​ឆ្នោត​មិន​ច្បាស់ ដូច​ជា​មាន​ទម្រង់​ជា​លេខ ជា​អក្សរ ឬ​ស៊ីញ៉េ ហើយ​សន្លឹក​ឆ្នោត​ខ្លះ​ទៀត​ប្រឡាក់ និង​មាន​ស្នាម​ត្រា គ.ជ.ប បោះ​ខុស​កន្លែង​ជាដើម។

ទីបំផុត​ក្រុម​អ្នក​រាប់​សន្លឹក​ឆ្នោត​ក៏​បាន​បញ្ជូន​សន្លឹក​ឆ្នោត​ចំនួន ៦៦​សន្លឹក ដែល​បក្ស​ទាំង​ពីរ​មិន​ឯកភាព​គ្នា និង​សន្លឹក​ឆ្នោត​មិន​បាន​ការ ១៤១​សន្លឹក​ទៅ​សមាជិក គ.ជ.ប ទាំង ៩​រូប ពិនិត្យ​សម្រេច។

​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ម៉េង សុភារី ដែល​ចូលរួម​អង្កេត​ការ​រាប់​សន្លឹកឆ្នោត​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា ថ្វី​បើ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​កន្លែង​ត្រូវ​ទៅ​តវ៉ា​ដោយសារ គ.ជ.ប បិទ​ផ្លូវ​តវ៉ា​ក្តី ប៉ុន្តែ​បេក្ខជន​មេឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត គឺ​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​លទ្ធផល​នេះ។

លោកស្រី​បញ្ជក់​ថា មិន​អាច​ទទួល​យក​បាន​ដោយសារ​គ្មាន​ការ​កំណត់​ជា​ស្តង់ដារ​ថា គំនូស​បែប​ណា​ត្រូវ​យក​ជា​បាន​ការ ឬ​មិន​បាន​ការ​ឡើយ ពោល​គឺ​អាស្រ័យ​លើ​ការ​បកស្រាយ​របស់ គ.ជ.ប។ ម្យ៉ាង​វិញ​ទៀត លោកស្រី​ឲ្យ​ដឹង​ដែរ​ថា សន្លឹក​ឆ្នោត​មិន​បាន​ការ​ដែល​គូស​ក្នុង​ប្រអប់​គណបក្ស​ប្រជាជន​មួយ​ចំនួន ត្រូវ​បាន​ក្រុម​អ្នក​រាប់​សន្លឹកឆ្នោត​ផ្តល់​សុពលភាព ប៉ុន្តែ​ចំពោះ​សន្លឹក​ឆ្នោត​មិន​បាន​ការ​ដែល​គូស​គាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​ដក​សុពលភាព​ទៅ​វិញ«ប៉ុន្តែ​គំនូស​ប្រហាក់​ប្រហែល​គ្នា​ទៅ​វិញ យើង​ឃើញ​ថា​គូស​គាំទ្រ​ក្នុង​ប្រអប់​គណបក្ស​ប្រជាជន បែរ​ជា​ថា​យក​ជា​បាន​ការ។ អ៊ីចឹង​កំណត់​ស្តង់ដារ​វា​អត់​ដូច​គ្នា លើ​ថា​មួយ​ណា​ហៅ​ថា​គំនូស មួយ​ណា​ហៅ​ថា​អក្សរ។ ដល់​អ៊ីចឹង​ទៅ សំឡេង​ឆ្នោត​យើង​មិន​អាច​ទទួល​យក​បាន​ទេ»

​លទ្ធផល​បោះឆ្នោត​បឋម​នៅ​ក្នុង​ឃុំ​ដូង ដែល​ផ្សព្វផ្សាយ​ដោយ គ.ជ.ប ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​អោយ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៩​សំឡេង គឺ​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​សំឡេង ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៦​សំឡេង។ ក្រោយ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ចំនួន ៦​ការិយាល័យ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា នៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ស្វាយរៀង បែរ​ជា​គណបក្ស​ប្រជាជន​ឈ្នះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ១​សំឡេង​វិញ ម្ល៉ោះ​ហើយ ទើប​បណ្ដាល​ឲ្យ​បក្ស​ប្រឆាំង​សម្រេច​ប្ដឹង គ.ជ.ប ឲ្យ​រាប់​សន្លឹក​ឆ្នោត​គ្រប់​ការិយាល័យ​ទាំង ២៣​ឡើង​វិញ។

​ក្រោយ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ឃុំ​ដូង រួច​រាល់​នោះ អ្នកនាំពាក្យ គ.ជ.ប ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​នេះ គ.ជ.ប បាន​ទទួល​បណ្ដឹង​ប្រមាណ ៤០​បណ្ដឹង​ហើយ​ពី​គណបក្ស​នយោបាយ ហើយ​ភាគ​ច្រើន​ជា​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។ គ.ជ.ប ក៏​បាន​ប្រកាស​ដែរ​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា គឺ​ពេល​ព្រឹក គ​.​ជ​.​ប នឹង​បើក​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​ចំនួន ៩​ការិយាល័យ ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។ នៅ​រសៀល​ថ្ងៃ​ដដែល គ.ជ.ប ក៏​នឹង​បើក​រាប់​សន្លឹក​ឆ្នោត​ចំនួន ១​ការិយាល័យ​នៅ​ឃុំ​ក្លែង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ពិនិត្យ​រក​ផលិតផល​ប្រេង​ខ្យង​ពីរ​ប្រភេទ​មាន​ផ្ទុក​សារធាតុ​គីមី​នៅ​ខេត្ត​ព្រះសីហនុ

$
0
0

មន្ត្រី​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ប្រចាំ​ខេត្ត​ព្រះសីហនុ ចុះ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ចំនួន​ពីរ​ប្រភេទ​មាន​ម៉ាក ហ្គូលឌិន អយស្ទ័រ ស៊ស (Golden Oyster Sauce) និង អយស្ទ័រ ស៊ស (Oyster Sauce) នាំ​ចូល​ពី​ហុងកុង នៅ​តាម​ទីផ្សារ​នានា​ព្រោះ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ដឹកនាំ​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​តាម​ទីផ្សារ​ជិត ១០​ទីតាំង​នា​មូលដ្ឋាន​នេះ ពិសេស​ផ្សារ​ទំនើប​ដែល​មាន​ជនជាតិ​ចិន ជា​ម្ចាស់​អាជីវកម្ម ដើម្បី​ស្រាវជ្រាវ​រក​ផលិតផល​គ្រឿងផ្សំ​រស ដែល​មាន​ផ្ទុក​សារធាតុ​គីមី នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទទួល​ទាន។

លោក​ថា ពេល​ចុះ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ទាំង​ពីរ​ប្រភេទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា មន្ត្រី​ជំនាញ​រក​មិន​ឃើញ​ប្រេង​ខ្យង​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ទេ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អប់រំ​ដល់​អាជីវករ ពិសេស​ម្ចាស់​ផ្សារ​ទំនើប មិន​ឲ្យ​នាំ​ចូល ឬ​លក់​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ប្រភេទ ហ្គូលឌិន អយស្ទ័រ ស៊ស និង អយស្ទ័រ ស៊ស នេះ​ជា​ដាច់ខាត។

លោក ជា ប៉ិច ថា​ផលិតផល​ប្រេង​ខ្យង​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ហុងកុង ពិសោធ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​មិន​ឲ្យ​ប្រើ​ទៅ​លើ​ម្ហូប​អាហារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន ឬ​អាច​ឈាន​ដល់​បាត់បង់​ជីវិត៖ «ជា​ផលិតផល​មក​ពី​ហុងកុង ចំនួន​ពីរ​ប្រភេទ គឺ​មាន​ម៉ាក ហ្គូលឌិន អយស្ទ័រ ស៊ស (Golden Oyster Sauce) និង អយស្ទ័រ ស៊ស (Oyster Sauce) មាន​ប្រភព​មក​ពី​ហុងកុង ដែល​ផលិតផល​ទាំង​ពីរ​មុខ​នេះ​តាម​រយៈ​សមត្ថកិច្ច​នៃ​សុវត្ថិភាព​ម្ហូប​អាហារ​នៃ​ទីក្រុង​ហុងកុង ក៏​បាន​ផ្សព្វផ្សាយ និង​ប្រមូល​ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ ដោយ​មូលហេតុ​ថា​មាន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ទៅ​លើ​ចំណី​អាហារ​ដែល​មាន​ឈ្មោះ​ថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate)»

អគ្គនាយកដ្ឋាន​ត្រួត​ពិនិត្យ​ទំនិញ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ជូន​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ ឲ្យ​ចុះ​ទប់ស្កាត់​ការ​នាំ​ចូល និង​ដាក់​តាំង​លក់​ទំនិញ​នៅ​លើ​ទីផ្សារ​នានា ដោយ​តម្រូវ​ឲ្យ​ដកហូត​ផលិតផល​ម្ហូប​អាហារ​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ប្រភេទ ហ្គូលឌិន អយស្ទ័រ ស៊ស និង អយស្ទ័រ ស៊ស ដែល​មាន​សារធាតុ​គីមី។

ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ម៉ក ពេជ្ជរិទ្ធ បាន​ឲ្យ​ដឹង​ក្នុង​លិខិត​ជូន​ដំណឹង​ថា សារធាតុ​គីមី​នោះ​មាន​ឈ្មោះ​បច្ចេកទេស​ថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate) គឺ​ជា​សារធាតុ​គីមី​បន្ថែម​សម្រាប់​ដាក់​ក្នុង​ផលិតផល​ម្ហូប​អាហារ​ដែល​មាន​មុខងារ​ជួយ​ថែរក្សា​ផលិតផល​ម្ហូប​អាហារ​នានា ឲ្យ​មាន​អាយុកាល​វែង (Preservative) ដែល​គេ​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចុះ​អនុវត្ត​វិធានការ​រាំង​ខ្ទប់​ការ​ដាក់​តាំង​លក់​នៅ​តាម​ទីផ្សារ និង​ត្រូវ​ហាម​មិន​ឲ្យ​នាំ​ចូល​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​នេះ​ជា​បន្ទាន់។ ជាង​នេះ ក៏​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ​តូច ឬ​ផ្សារ​ទំនើប​នានា ហើយ​ត្រូវ​រឹបអូស​ពី​ទីផ្សារ​ទាំងអស់ បើ​មាន​ដាក់​តាំង​លក់។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ស្នើ​ឲ្យ​ផ្តល់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​លេខ​០៩៨ ៥៥៥ ៦៦៦ លេខ​០១៧ ៤៤៣ ៧៣៧ និង​លេខ​០១២ ៩៤៦ ០៤៦ បើ​ឃើញ​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ម៉ាក ហ្គូលឌិន អយស្ទ័រ ស៊ស និង អយស្ទ័រ ស៊ស មាន​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ណា​មួយ ដើម្បី​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​បោះឆ្នោត​ឃុំ​ក្រែក​ខេត្ត​ត្បូងឃ្មុំ​នៅ​តែ​អះអាង​ថា​ខ្លួន​ត្រូវ​បាន​គេ​កាត់​ប្រាក់​ឧបត្ថម្ភ

$
0
0

មន្ត្រី​បោះឆ្នោត​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ម្នាក់​ថ្លែង​សុំ​លាក់​អត្តសញ្ញាណ ថា លោក​ពិត​ជា​ត្រូវ​បាន​គេ​កាត់​ប្រាក់​ឧបត្ថម្ភ​របស់​ខ្លួន​មែន ទោះបីជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បដិសេធ​ព័ត៌មាន​នេះ​ក្ដី។

មន្ត្រី​រូប​នេះ​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី១៣ មិថុនា ថា គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គឃ.សប) បាន​ហៅ​ទូរស័ព្ទ​មក​ប្រធាន​ការិយាល័យ​ដែល​លោក​បំពេញ​ការងារ ឲ្យ​ទៅ​យក​ប្រាក់​ដែល​គេ​កាត់​នោះ​មក​វិញ កាល​ពី​ថ្ងៃ​ទី១២ មិថុនា ក្រោយ​ពី​​អាស៊ីសេរី​ផ្សាយ​ព័ត៌មាន​ពី​ការ​កាត់​ប្រាក់​ឧបត្ថម្ភនេះ កាល​ពី​ថ្ងៃ​ទី១១ មិថុនា។

មន្ត្រី​ដដែល​អះអាង​ថា ទោះ​បី​ជា​ខាង​គ.ឃ.ស.ប ហៅ​លោក​ទៅ​យក​ប្រាក់​នោះ​វិញ​ក្ដី តែ​​រូប​គេ​ថា​នឹង​មិន​ទៅ​យក​ឡើយ ដោយ​បារម្ភ​ថា គេ​ចំណាំ​មុខ​ជាដើម។

កាល​ពី​ថ្ងៃ​ទី១២ មិថុនា គ.ជ.ប ចេញ​សេចក្ដី​បំភ្លឺ​ថា គ.ជ.ប បាន​ស្រាវជ្រាវ​បន្ទាន់​ករណី​ចោទ​ប្រកាន់​នេះ និង​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតខេត្ត​ត្បូងឃ្មុំ (គធ.ខប) លោក សុខ ឈិន អះអាង​ថា បើ​មាន​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​មែន លោក​នឹង​ដាក់​វិន័យ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ.ជ.ប។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​គឃ.សប ឃុំ​ក្រែក ខេត្ត​ត្បូងឃ្មុំ លោក ឈឹម ធី ឲ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី១១ មិថុនា ថា ក្រុម​ការងារ​លោក​មិន​មែន​ជា​អ្នក​កាត់​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​បោះឆ្នោត​ទេ ហើយ​លោក​ថា ប្រធាន​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ជា​អ្នក​កាត់​ប្រាក់​ឧបត្ថម្ភ​នេះ។

ប្រភព​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី១១ មិថុនា ថា មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​គេ​កាត់​ប្រាក់​បេសកកម្ម ក្នុង​នោះ​ប្រធាន​ការិយាល័យ​ម្នាក់​ចំនួន ១៥.០០០​រៀល និង​សមាជិក​មន្ត្រី​ផ្សេង​ទៀត​ចាប់​ពី​អនុប្រធាន ដល់​សមាជិក​ទី​៣ ក្នុង​ម្នាក់ៗ​ចំនួន ១២.០០០​រៀល​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុរស​ម្នាក់​ស្លាប់​ក្រោយ​បរិភោគ​ត្រី​ក្រពត

$
0
0

នគរបាល​ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ពុល​ត្រី​ក្រពត ដែល​នេសាទ​បាន​នៅ​ដង​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា។

អធិការ​ស្រុក​ចិត្របុរី លោក យ៉ាន់ ហ៊ាង ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​បុរស​បី​នាក់​នោះ បាន​ទៅ​នេសាទ​នៅ​ទន្លេ​មេគង្គ និង​បាន​ចាប់​ត្រី​ក្រពត​បាន ៥​ក្បាល រួច​ដុត​បរិភោគ​ក្លែម​ស្រា បណ្ដាល​ឲ្យ​ពុល​ទាំង ៣​នាក់​តែម្ដង។ ក្នុង​ចំណោម​បុរស​ដែល​ពុល​ត្រី​នោះ មាន​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង រី​ឯ​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខែត្រ និង​ម្នាក់​ទៀត​មាន​អាការៈ​ពុល​តិចតួច​ត្រូវ​សម្រាក​ព្យាបាល​នៅ​លំនៅឋាន។ លោក​ថា មុន​ពេល​ស្លាប់​ជនរងគ្រោះ​បែក​ពពុះ​មាត់ និង​ក្អួត បន្ទាប់​ពី​បាន​បរិភោគ​ត្រី​ក្រពត​នោះ៖ «គាត់​ពិសា​គ្នា​បី​នាក់​ហ្នឹង ហើយ​អ្នក​ដែល​ស្លាប់​នៅ​កន្លែង គឺ​គាត់​ពិសា​ច្រើន​ជាង​គេ។ គាត់​ស្លាប់​ភ្លាមៗ​តែម្ដង អត់​មាន​ថា រំលង​បាន​មួយ​ម៉ោង ឬ​ពី​ម៉ោង​ក្រោយ​ទេ គឺ​នៅ​កន្លែង​គាត់​ហូប​តែម្ដង។ យើង​បាន​ធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ​អាច​សន្និដ្ឋាន​ថា គាត់​ពិត​ជា​ពុល​ត្រី​ក្រពត​ហ្នឹង​មែន»

លោក យ៉ាន់ ហ៊ាង បន្ថែម​ថា បុរស​ដែល​ពុល​ត្រី​ក្រពត​ស្លាប់​នោះ ឈ្មោះ អំ ធេន វ័យ ៣៨​ឆ្នាំ រស់​នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ មាន​មុខ​របរ​ជា​អ្នក​នេសាទ។ លោក​ថា កន្លង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បរិភោគ​ត្រី​សាច់ និង​ស្រា​ស ដែល​អ្នក​ភូមិ​ធ្លាប់​ជួប​បាតុភាព​នេះ​ច្រើន​ករណី​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​បាត់ដំបង​ដោះលែង​អ្នក​ធ្វើ​លិខិត​ជំនួស​មេ​ភូមិ​ឲ្យ​ទៅ​ផ្ទះ​វិញ​បណ្ដោះអាសន្ន

$
0
0

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង សម្រេច​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ូលិស​ឃាត់​ខ្លួន​ករណី​ធ្វើ​លិខិត​ជំនួស​មេ​ភូមិ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា។

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ប៉ង សុយុទ្ធារា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា មូលហេតុ​ដែល​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ឈ្មោះ ទុយ ចាន់ អាយុ ៦០​ឆ្នាំ​ត្រឡប់​ទៅ​វិញ ពុំ​មែន​មាន​ន័យ​ថា លោក​គ្មាន​ទោស​នោះ​ទេ តែ​ជា​ការ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​បណ្ដោះអាសន្ន ហើយ​តុលាការ​អាច​នឹង​កោះ​ហៅ​លោក​មក​សាកសួរ​ជា​ថ្មី​បាន​គ្រប់​ពេល៖ «ខ្ញុំ​មិន​ទាន់​កំណត់​ថា គាត់​មាន​ទោស ឬ​មិន​មាន​ទោស​ទេ គឺ​គ្រាន់​តែ​ថា​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ ជា​ជំហាន​ដំបូង​សិន។ ចំណែក​ការងារ​រឿង​នេះ យើង​នៅ​ធ្វើ​ការ​បន្ត​ទៀត»

កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ប៉ូលិស​ខេត្ត​បាត់ដំបង បាន​ឃាត់​ខ្លួន​លោក ទុយ ចាន់ រស់នៅ​ភូមិ​អន្លង់ល្វា ឃុំ​វត្តតាមឹម ស្រុក​សង្កែ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចេញ​លិខិត​ឲ្យ​ពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ជំនួស​មេ​ភូមិ​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​រតនគិរី​កោះហៅ​ភាគី​ពាក់ព័ន្ធ​ប្ដឹង​អ្នក​កាសែត​មក​សាកសួរ​នៅ​ថ្ងៃ​១៤ មិថុនា

$
0
0

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​កោះហៅ​ដើម​បណ្ដឹង​ចោទ​ប្រកាន់​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ ដើម្បី​សាកសួរ​អង្គ​ហេតុ​ពាក់ព័ន្ធ​បណ្ដឹង​នេះ។ អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​នាក់ គឺ​ជា​ចុង​ចោទ​ត្រូវ​បាន​អ្នក​ភូមិ​ចោទ​ថា មាន​ចេតនា​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​បោះឆ្នោត​ក្នុង​ពេល​គណបក្ស​​នយោបាយ​កំពុង​ឃោសនា​បោះឆ្នោត។

ដើម​បណ្ដឹង​បី​នាក់​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី អះអាង​ថា នឹង​ចូល​ខ្លួន​ទៅ​​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា បន្ទាប់​ពី​បាន​ទទួល​ដីកា​​កោះ​ពី​មន្ត្រី​ប៉ូលិស​ឃុំ​ប៉ាតេ កាល​ពី​សប្ដាហ៍​មុន។

ដើម​បណ្ដឹង​មួយ​រូប​គឺ​មេ​ឃុំ​ប៉ាតេ លោក រម៉ាម យួត បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា​លោក​និង​ដើម​បណ្ដឹង​ពីរ​នាក់​ទៀត មិន​ទាន់​សម្រេច​ចិត្ត​រួម​គ្នា​ថា បញ្ចប់​ការ​ប្ដឹង​អ្នក​កាសែត ឬ​យ៉ាង​ណា​​​នៅ​ឡើយ។យ៉ាង​ណា​រូប​លោក​ផ្ទាល់​មិន​ចង់​បន្ត​ការ​ប្ដឹងផ្ដល់​នេះ​ទៀត​ទេ ដោយសារ​ការ​បោះឆ្នោត​បាន​បញ្ចប់​ទៅ​ហើយ៖ «ខ្ញុំ​ថា ចាំ​ពិភាក្សា​បី​នាក់។ ខាង​ខ្ញុំ​ហ្នឹង ប្ដឹង​ធ្វើ​អ្វី​ទៀត បោះឆ្នោត​ហើយ ចប់​ការងារ ចប់​ប្ដឹង​ហើយ»

​ចំណែក​ដើម​បណ្ដឹង​មួយ​រូប​ទៀត គឺ​លោក សេវ បន ឲ្យ​ដឹង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​តាម​ការ​កំណត់​ដើម្បី​បញ្ជាក់​ពី​អង្គហេតុ​នាំ​ឲ្យ​ពួកគាត់​ប្ដឹង​អ្នក​កាសែត​ទាំង​ពីរ។លោក​ថា នៅ​រក្សា​ជំហរ​ប្ដឹង​បន្ត​តាម​ពាក្យ​ប្ដឹង​ដែល​បាន​ដាក់​ជូន​សាលា​ដំបូង​ខេត្ត៖ «ចិត្ត​ខ្ញុំ​នៅ​ប្ដឹង​បន្ត​ទៀត​តើ! ខ្ញុំ​ប្ដឹង​តាម​ច្បាប់​ខ្ញុំ​ចាស់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​គងយុ និង​ភូមិ​គងធំ រួម​ទាំង​មេ​ឃុំ​ប៉ាតេ បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​នាក់ គឺ​លោក អូន ខាំភាព និង​ជនជាតិ​កាណាដា គឺ​លោក ភីតធ័រ ស៊ុមបឺរ (Pitter Zsomber) បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចូល​មក​ក្នុង​ភូមិ ហើយ​សួរ​អ្នក​ភូមិ និង​មន្ត្រី​ឃុំ​ដែល​ដើម​​បណ្ដឹង​ចាត់​ទុក​ថា មាន​ចេតនា​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការសម្ងាត់​បោះឆ្នោត​ក្នុង​ពេល​គណបក្ស​​នយោបាយ​កំពុង​ឃោសនា​បោះឆ្នោត។ ពាក្យ​ប្ដឹង​នោះ​ធ្វើ​ឡើង​ពីរ​ច្បាប់ មួយ​ច្បាប់​ដាក់​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​ឃុំ​ប៉ាតេ និង​មួយ​ច្បាប់​ទៀត​ដាក់​ជូន​ការិយាល័យ​អយ្យការ​សាលាដំបូង​ខេត្ត។ ដោយ​ឡែក​បណ្ដឹង​នៅ​​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ​ប៉ាតេ ដើម​បណ្ដឹង​យល់​ព្រម​បញ្ឈប់​ការ​ប្ដឹង​នោះ​វិញ​ហើយ។

​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី លោក ជា ពេជ្រ បញ្ជាក់​ថា លោក​បាន​កោះហៅ​ទាំង​ដើម​ចោទ និង​ចុង​ចោទ ដើម្បី​បើក​ការ​ស៊ើបអង្កេត​បឋម។ លោក​បន្ត​ថា លុះ​ត្រា​ភាគី​ពាក់ព័ន្ធ​ចូល​ឆ្លើយ​បំភ្លឺ​​ចប់​សព្វគ្រប់​ទើប​អាច​កំណត់​ចាត់​ការ​រឿង​ក្តី​នេះ៖ «គោលជំហរ​គាត់​យ៉ាង​ម៉េច​យើង​អត់​ទាន់​ដឹង គាត់​ចូល​មក​ជួប​ចំពោះ​មុខ​យើង​ទើប​ដឹង​គោល​​ជំហរ​គាត់​យ៉ាង​ម៉េច»

អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី លោក អូន ខាំភាព ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​កោះហៅ​នៅ​ឡើយ។ លោក​ថា អង្គភាព​លោក​ត្រៀម​មេធាវី​រួច​ហើយ​ដើម្បី​មក​បំភ្លឺ​តប​ការ​ចោទ​ប្រកាន់​នេះ៖ «រឿង​ហ្នឹង​ខាង​ដេលី​ថា គេ​បាន​រៀបចំ​មេធាវី​ហើយ​អស់​តើ ថា​ឲ្យ​មេធាវី​គេ​ឆ្លើយ​ណា!»

អាស៊ីសេរី បាន​ទទួល​ដីកា​ថត​ចម្លង​ចំនួន​បី ចេញ​ដោយ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី ​លោក ជា ពេជ្រ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា កោះ​ហៅ​ឈ្មោះ រម៉ាម យួត ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​នា​ម៉ោង ៨​ព្រឹក និង​ឈ្មោះ សេវ បន និង រចំ យ៉ឺ ចូល​ទៅ​បំភ្លឺ​​នៅ​ម៉ោង ២​រសៀល ថ្ងៃ​ទី​១៤ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​តាំង​ទី​លំនៅ​ថ្មី​ទទូច​ឲ្យ​ក្រុមហ៊ុន​ទំនប់​អគ្គិសនី​សេសាន​ប្រញាប់​ភ្ជួរ​រាស់​ដី​កសិកម្ម

$
0
0

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ជាង ៣០០​គ្រួសារ ដែល​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បារម្ភ​ពី​ការ​ខកខាន​ធ្វើ​កសិកម្ម​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​ពុំ​ទាន់​ភ្ជួរ​រាស់​ដី​ជូន​ពួក​គាត់​នៅ​ឡើយ។ អ្នក​ភូមិ​ថា ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ អំណោយ​ផល​សម្រាប់​កសិករ​ដាំ​ដុះ ក៏ប៉ុន្តែ​ពលរដ្ឋ​តិចតួច​បំផុត​ដែល​មាន​លទ្ធភាព​ភ្ជួរ​រាស់​ដោយ​ខ្លួន​ឯង។

អ្នក​ភូមិ​ដែល​មក​តាំង​ទី​លំនៅ​ក្នុង​ឃុំ​ស្រែគរ កាល​ពី​ឆ្នាំ​២០១៦ អំពាវនាវ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១៣ មិថុនា ឲ្យ​អាជ្ញាធរ​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​រូតរះ​ឈូស​ឆាយ​ភ្ជួរ​រាស់​ដី​ដែល​រដ្ឋ​បាន​ប្រគល់​ជូន​ពលរដ្ឋ​ដាំ​ដុះ​ឲ្យ​ទាន់​រដូវ​វស្សា ខណៈ​រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​ទន្ទឹង​រង់ចាំ​ការ​ភ្ជួរ​រាស់​ដី​ដែល​ក្រុមហ៊ុន​បាន​សន្យា និង​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ លោក ឡាំង ទុយ ត្អូញ​ថា ការ​ពន្យារ​ពេល​របស់​ក្រុមហ៊ុន​មិន​ភ្ជួរ​រាស់​ដី​ឲ្យ​ពលរដ្ឋ នឹង​នាំ​ឲ្យ​ពលរដ្ឋ​រាំង​ស្ទះ​មិន​អាច​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ ខណៈ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ភាគច្រើន​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​ផ្អែក​លើ​ផល​កសិកម្ម។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​មួយ​គ្រួសារ​មាន​ដី ៥​ហិកតារ ដែល​រដ្ឋ​ប្រគល់​ជូន​មាន​ផ្នែក​ខ្លះ ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​រួច​រាល់ រីឯ​ផ្នែក​ខ្លះ ក្រុមហ៊ុន​មិន​បាន​ភ្ជួរ​រាស់ និង​កំណត់​ព្រំ​ដី​ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ​បាន​នោះ​ទេ។

លោក​បារម្ភ​ថា ភាព​យឺតយ៉ាវ​មិន​បាន​ដាំ​ដុះ​ឆ្នាំ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​មុខ​កង្វះ​ស្រូវ​អង្ករ​បរិភោគ៖ «ក្រុមហ៊ុន​អត់​ភ្ជួរ​ទាំងអស់​ហ្នឹង​មួយ​ភូមិ​ហ្នឹង កាល​មុន​ពេល​បោះឆ្នោត​ឮ​ថា គម្រោង​ឲ្យ​ប្រជាជន​ចុះ​កត់​ឈ្មោះ​បម្រុង​ភ្ជួរ​ដី​ឲ្យ​គ្នា​ហ្នឹង ដល់​បោះឆ្នោត​ហើយ​ស្ងាត់​ឮ​ថា​ផ្អាក។ បារម្ភ​ហ្នឹង​ហើយ បារម្ភ​គ្រប់​គ្នា​ហ្នឹង​ហើយ អ្នក​ដែល​អត់​មាន​ដី​ធ្វើ គ្នា​ធ្លាប់​នៅ​ដី​ចាស់ ខែ​នេះ​ចេញ​ដាំ​ដុះ​អស់​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​បាន​ប្រជុំ និង​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ចាត់​វិធានការ​ឈូស​ឆាយ​ភ្ជួរ​រាស់​ដី​ជូន​ពលរដ្ឋ​រួច​រាល់​មិន​លើស​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ទេ ហើយ​ពលរដ្ឋ​នឹង​អាច​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​បាន​ទាន់​រដូវ​ធ្លាក់​ភ្លៀង​នេះ។

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ បង្ហាញ​ថា រហូត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​មាន​លទ្ធភាព​ជួល​គ្រឿងចក្រ​ភ្ជួរ​រាស់​ដី​ខ្លួន​ឯង ដើម្បី​ដាំ​ដុះ​រដូវ​វស្សា​ឆ្នាំ​នេះ។ ចំណែក​ពលរដ្ឋ​ភាគច្រើន​កំពុង​ទន្ទឹម​រង់ចាំ​ក្រុមហ៊ុន​ភ្ជួរ​រាស់។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ពន្យល់​ថា ការ​ភ្ជួរ​រាស់​ដី​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ គឺ​ជា​ការ​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​របស់​ក្រុមហ៊ុន ហេតុ​នេះ​ការ​យឺតយ៉ាវ​ភ្ជួរ​រាស់​ដី បង្ក​ឲ្យ​អ្នក​ភូមិ​ខកខាន​ធ្វើ​កសិកម្ម​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។ លោក​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​មាន​កាតព្វកិច្ច​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទទួល​ខុស​ត្រូវ​រាល់​ចំណុច​ខ្វះ​ចន្លោះ​ទាំងនេះ។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ធ្វើ​របាយការណ៍​ជូន​អ្នក​ពាក់ព័ន្ធ និង​ថ្នាក់​លើ​ច្រើន​ខែ​មក​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​ទទួល​លទ្ធផល​នៅ​ឡើយ​ទេ៖ «ធ្វើ​ស្រែ​សង្ឃឹម​លើ​ចម្ការ គាត់​ដាំ​ស្ទូង​អី​ហ្នឹង។ នេះ​គឺ​ប៉ះពាល់​ជីវភាព​គាត់​ធ្ងន់ធ្ងរ​ហើយ តាម​យើង​គិត​ទៅ អាជ្ញាធរ​ខ្ញុំ ខ្ញុំ​ក៏​ធ្វើ​ស្រែ​ដែរ»

គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន​សម្រាប់​ពលរដ្ឋ​ទៅ​រស់នៅ​ភូមិ​ថ្មី ក្រុមហ៊ុន​យល់ព្រម​ផ្ដល់​អង្ករ ឬ​ប្រាក់​រយៈពេល​មួយ​ឆ្នាំ ក្នុង​នោះ​សមាជិក​គ្រួសារ​ម្នាក់ៗ​ទទួល​បាន​ប្រាក់ ៥០​ដុល្លារ ឬ​អង្ករ ២០​គីឡូក្រាម​ក្នុង​មួយ​ខែ។

រហូត​មក​ទល់​ពេល​នេះ ទំនប់​វារីអគ្គិសនី ក្រុមហ៊ុន​សាងសង់​ជិត​រួច​រាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ចុង​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live