Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​អនុញ្ញាត​ឲ្យ​បិទ​រូប​ព្រះពុទ្ធ​សាសនា​លើ​ផ្ទាំង​ប៉ាណូ​តាម​ដង​ផ្លូវ

$
0
0

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​បិទ​រូប​ព្រះពុទ្ធ​សាសនា​នៅ​លើ​ផ្ទាំង​ប៉ាណូ​តាម​ដង​ផ្លូវ ក្នុង​ក្រុង​សិរីសោភ័ណ ដើម្បី​ប្រារព្ធ​បុណ្យ​វិសាខ​បូជា។ បុណ្យ​វិសាខ​បូជា​ឆ្នាំ​នេះ ប្រារព្ធ​នៅ​ថ្ងៃ​ទី​១០ ឧសភា។

ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​មាន​ជំនឿ​ខាង​ព្រះពុទ្ធ​សាសនា​ក្នុង​ខេត្ត​នេះ យល់​ឃើញ​ថា ការ​បិទ​រូប​ព្រះពុទ្ធ​សាសនា​តាម​ដង​ផ្លូវ គឺ​ជា​ការ​ទាក់ទាញ​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ងាក​មក​គោរព​សាសនា និង​រួម​គ្នា​ធ្វើ​តែ​អំពើ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ទាហាន​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​បាត់​ខ្លួន​នៅ​អាហ្រ្វិក​កណ្ដាល​បាន​ស្លាប់​ហើយ

$
0
0

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា ទាហាន​មួក​ខៀវ​ខ្មែរ​៣រូប ដែល​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​អាហ្រ្វិក​កណ្ដាល​នោះ​បាន​ស្លាប់​ហើយ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ​លោក ឈុំ សុជាត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​យប់ ថ្ងៃទី០៩ ខែ​ឧសភា ថា សាកសព​ទាំង​៣​នាក់​នាក់​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ចម្ងាយ ប្រមាណ​២គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។

រហូត​មក​ដល់​ពេល​នេះ​ទាហាន​មួក​ខៀវ​កម្ពុជា​៤នាក់​ហើយ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​អាហ្រ្វិក​កណ្ដាល​កាល​ពី​យប់​ថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៧។

ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ថា ទាហាន​មួក​ខៀវ​កម្ពុជា ៤នាក់ ដែល​ទទួល​មរណភាព​នោះ​រួមមាន ឈ្មោះ អ៊ឹម សំ ជា​អ្នក​បើកបរ លោក ស៊ាន នរិន្ទ ជា​ជំនួយការ​ត្រួតពិនិត្យ​គុណភាព លោក មុំ តុលា ជា​ជំនួយការ​បើកបរ​អ៊ិសស្ការវ៉ាទ័រ និង លោក ម៉ៅ អេង ជា​បុគ្គលិក​ពេទ្យ

ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បើក​ការ​វាយប្រហារ កាល​ ពី​រលង​អាធ្រាត្រថ្ងៃទី៨ ឈាន​ចូល​ថ្ងៃទី៩ ឧសភា ម៉ោង​នៅ​កម្ពុជា ក្រោយ​ពី​ទាហាន​កង​វិស្វកម្ម​ខ្មែរ ធ្វើ​ដំណើរ​តាម​រថយន្ត ត្រឡប់​ពី​ធ្វើ​ផ្លូវ​ដើម្បី​ចូល​ទៅ​បន្ទាយ​វិញ។ លោក ឈុំ សុជាតិ បញ្ជាក់​ថា ពេល​កើត​ហេតុការណ៍​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ ម្នាក់​រង​របួស​ចំ​ដៃ​ឆ្វេង និង​បាត់​ខ្លួន​៣នាក់ និង​ទាហាន​របស់​ម៉ារ៉ុក​ម្នាក់​ក៏​កំពុង​បាត់​ខ្លួន​ដែរ។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ បាន​ច្រានចោល​ភ្លាមៗ​នូវ​ព័ត៌មាន​ដែល​ថា ទាហាន​ខ្មែរ​ម្នាក់ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​ដោយ​កាត់​ក្បាល។

ក្រសួង​ការពារ​ជាតិ បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការ​បាត់បង់​ទាហាន​មួក​ខៀវ​របស់​កម្ពុជា ព្រមទាំង​ចូលរួម​រំលែកទុក្ខ​ចំពោះការ​ពលីជីវិត ក្នុង​ការ​បំពេញបេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្ដាល​នា​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

UNថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​អាហ្រ្វិក​និង​ប្ដេជ្ញា​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស

$
0
0

ង្គការ​សហ​ប្រជា​ជាតិ​ថ្កោល​ទោស​ក្រុម​ឧទ្ទាម ដែល​វាយ​ប្រហារ​ក្បួន​រថយន្ត​របស់​ខ្លួន នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល រហូត​ធ្វើ​ឲ្យ​កង​រក្សា​សន្តិភាព​កម្ពុជា ៤​នាក់​បាត់​បង់​ជីវិត ហើយ​ខ្លួន​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស។ ចំណែក​ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឲ្យ​ចាប់​ខ្លួន អ្នក​បង្ហោះ​សារ​មិន​គប្បី​ចំពោះ​មរណភាព​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ហៅ​ការ​វាយ​ប្រហារ​លើ​កង​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ចាំ​បាច់​ត្រូវ​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស។

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ​សម្រាប់​សមាហរណកម្ម​ស្ថិរភាព​ពហុវិស័យ​នៅ​អាហ្វ្រិក​កណ្ដាល លោក ប៉ាហ្វេត អូណាហ្គា អានយ៉ានហ្គា (Parfait Onanga-Anyanga) បាន​សម្ដែង​មរណ​ទុក្ខ​ចំពោះ​គ្រួសារ​អ្នក​ស្លាប់ និង​ប្រទេស​កម្ពុជា ដែល​បាន​លះបង់​ចូលរួម​ថែរក្សា​សន្តិភាព និង​ការពារ​ពលរដ្ឋ​ស៊ីវិល​របស់​អាហ្វ្រិក​កណ្ដាល។

រហូត​មក​ដល់​ពេល​នេះ​ទាហាន​មួក​ខៀវ​កម្ពុជា​៤នាក់​ហើយ​បាន​ស្លាប់ និង​ម្នាក់​របួស​ដៃ​ឆ្វេង ដោយ​ការ​បាញ់​ប្រហារ​ពី​​ក្រុម​ឧទ្ទាម កាល​ពី​យប់​ថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៧។

កម្ពុជា​កំពុង​ចូលរួម​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ទាហាន​ខ្មែរ​ទាំង​៤​រូប​នោះ និង​ចាត់​ទុក​ថា ពលីកម្ម​នេះ ជា​មោទនភាព​សម្រាប់​ប្រជាជាតិ​ទាំង​មូល ក្នុង​ការ​បំពេញ​បេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្ដាល។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១០ ឧសភា បាន​ថ្លែង​ទាំង​ខឹង​សម្បារ ចំពោះ​អ្នក​ក្លែង​ព័ត៌មាន​បង្ហោះ​សារ មិន​គប្បី​ចំពោះ​មរណភាព​ទាហាន​ខ្មែរ ហើយ​លោក​បញ្ជា​ក្រសួង​មហាផ្ទៃ ឲ្យ​ស្វែងរក​ចាប់​ខ្លួន​​ជន​នោះ​ជា​បន្ទាន់ បើ​សិន​មិន​មាន​ការ​លុប​រូបភាព​កាត់​ត និង​ព័ត៌មាន​នោះ​ចេញ​ទេ៖ «សូម​លោក ឡុង ឌីម៉ង់ ដែល​មិនមែន​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ទេ។ ខ្ញុំ (ហ៊ុន សែន) បញ្ជា​ក្រសួង​មហាផ្ទៃ​ឲ្យ​តាម​ជា​បន្ទាន់ ប្រសិន​បើ​គេ (ជន​អនាមិក) មិន​ប្ដូរ និង​ដក​រូបភាព​កាត់​ត​នេះ​ចេញ វា​មាន​តម្លៃ​នឹង​ការ​ប្រកាស​សង្គ្រាម​ជាមួយ​កង​កម្លាំង​កម្ពុជា​ទាំងមូល»។

កាល​ពី​ថ្ងៃ​ទី​៩ ឧសភា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ច្រាន​ចោល​ភ្លាមៗ​នូវ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់។ ព័ត៌មាន​នេះ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក និង​បរទេស ស្រង់​សំណេរ​របស់​លោក ឡុង ឌីម៉ង់ ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក​មក​ផ្សព្វផ្សាយ។ ប៉ុន្តែ​ក្រោយ​មក​លោក ឡុង ឌីម៉ង់ បាន​លុប​ព័ត៌មាន​នោះ​ចោល​វិញ ដោយ​លោក​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​ទាហាន​ចូលរួម​ក្នុង​បេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ជាង​៤​ពាន់ (៤.៦៨៩)​នាក់ ក្នុង​នោះ​ស្រី ១៩៣​នាក់ ទៅ​ប្រទេស​មួយ​ចំនួន ដូចជា ប្រទេស​ម៉ាលី ស៊ូដង់ និង​ប្រទេស​លីបង់​ជាដើម។

អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម លោក ផល សាម៉ន ថ្លែង​ថា ក្នុង​បេសកកម្ម​នេះ ទាហាន​កម្ពុជា​បាន​ពលី និង​របួស​ចំនួន​១៨​នាក់ ក្នុង​នោះ​អ្នក​ខ្លះ​​ស្លាប់ និង​រង​របួស​នៅ​ពេល​បំពេញ​ការងារ អ្នក​ខ្លះ​មាន​ជំងឺ និង​ពុល​ចំណី​អាហារ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា​នឹង​មាន​សង្គ្រាម​បើ​បក្ស​លោក​មិន​បាន​កាន់​អំណាច

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ ព្រមាន​ថា បើ​គណបក្ស​លោក​មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា។ អ្នក​វិភាគ​ព្រឹត្តិការណ៍​នយោបាយ​យល់​ថា សម្ដី​របស់​លោក ហ៊ុន សែន ជា​ការ​គំរាម​កំហែង​ដល់​ការ​សម្រេច​ចិត្ត​បោះឆ្នោត​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ប៉ុន្តែ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​មែន​នោះ គឺ​មិន​អាច​កើត​សង្គ្រាម​នោះ​ទេ។

ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ ព្រមាន​ជា​ថ្មី​ទៀត​ពី​សង្គ្រាម​កើត​ឡើង​វិញ ប្រសិន​បើ​បក្ស​ខ្លួន​ចាញ់​ឆ្នោត ឬ​ពលរដ្ឋ​មិន​ខំ​ថែរក្សា​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ។

ស្ថិត​ក្នុង​សម្លៀកបំពាក់​យោធា ពាក់​ផ្កាយ​ប្រាំ​នៅ​លើ​ស្មា លោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ហ៊ុន សែន ថា​លោក​ខំ​ប្រឹង​កសាង​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​យ៉ាង​លំបាក​មក​ឲ្យ​ប្រទេស​កម្ពុជា ដ៏​កម្សត់ ប៉ុន្តែ​បែរ​ជា​មាន​ក្រុម​មួយ​មក​សាង​គ្រោះ​ឲ្យ​ជាតិ​ទៅ​វិញ។ លោក​ថា បើ​គណបក្ស​លោក​មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា៖ «»

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា។ ការ​ថ្លែង​សារ​ព្រមាន​នេះ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​មិន​ដល់​មួយ​ខែ​ទេ​ដល់​ថ្ងៃ​បោះឆ្នោត។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ ហាក់​ខុស​គ្នា​ឆ្ងាយ​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ដែល​ទ្រង់​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុ​បក្ស ដូចនេះ​សុំ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មើល​មិន​ឃើញ​ថា​គណបក្ស​ណា​មួយ​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ព្រោះ​គណបក្ស​ទាំងនោះ​គ្មាន​អំណាច គ្មាន​កង​កម្លាំង​ប្រដាប់​អាវុធ។ ជាង​នេះ​ទៅ​ទៀត លោក​ថា​ប្រសិន​បើ​រដ្ឋាភិបាល​សព្វថ្ងៃ​ចាញ់​ឆ្នោត ក៏​គ្មាន​សង្គ្រាម​ដែរ ព្រោះ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​លទ្ធផល​បោះឆ្នោត៖ «»

ដំណាល​គ្នា​ដែល​លោក ហ៊ុន សែន ព្រមាន​ពី​ការ​កើត​សង្គ្រាម​ឡើង​វិញ​នេះ មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) ខ្លះ បាន​ចូល​ទៅ​បញ្ចេញ​មតិ ឬ​ខមមិន (Comment) នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក ស្នើ​ឲ្យ​លោក​ជួយ​គិតគូរ​ដោះស្រាយ​បញ្ហា​កសិផល​របស់​កសិករ​ដែល​កំពុង​ធ្លាក់​ថ្លៃ។

ដូច​គ្នា​នេះ​ដែរ អង្គការ​វេទិកា​អនាគត រក​ឃើញ​ថា តម្រូវការ​ចាំបាច់​ចំពោះ​មុខ គឺ​ពលរដ្ឋ​ចង់​បាន​ការងារ​ធ្វើ មាន​ទីផ្សារ​លក់​ផលិតផល និង​សម្ភារ​ប្រើប្រាស់​ទាន់​សម័យ ដូចជា​ទូរស័ព្ទ​ដៃ ទូរទស្សន៍ និង​ម៉ូតូ ជាដើម ជាពិសេស​មិន​ជំពាក់​បំណុល​ធនាគារ។

ទាក់ទង​ការ​ព្រមាន​កើត​សង្គ្រាម​បែប​នេះ​របស់​លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា នៅ​ពេល​នេះ គ..ប មិន​យក​សម្ដី​របស់​លោក ហ៊ុន សែន មក​ស្តាប់​ដើម្បី​ពិចារណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​បោះឆ្នោត គ..ប នឹង​តាមដាន​ស្តាប់​សម្ដី​អ្នក​នយោបាយ​យក​មក​ថ្លឹងថ្លែង៖ «»

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​ថា នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ ពី ៩០​អាសនៈ​មក​ត្រឹម ៦៨​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

EIA ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​តែ​ចាត់​វិធានការ​លើ​អំពើ​ពុក​រលួយ​ក្នុង​អាជីវកម្ម​ឈើ​ឆ្លង​ដែន

$
0
0

អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ ក្រុម​ស៊ើប​អង្កេត​ដែល​ធ្វើ​របាយការណ៍​នេះ​រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុក​រលួយ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែ​ក្លាយ​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ទាំងនោះ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ។

បើ​ទោះ​ជា​ក្រសួង​បរិស្ថាន និង​ក្រសួង​ការពារ​ជាតិ បាន​អះអាង​ថា ឥត​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ពិសេស ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក៏ដោយ ក៏​ក្រសួង​បរិស្ថាន បញ្ជាក់​ឲ្យ​អាស៊ីសេរី ដឹង​ថា ក្រសួង​កំពុង​ពិនិត្យ​សិក្សា​ឲ្យ​បាន​លម្អិត​លើ​របាយការណ៍​នេះ។

លោក សាន សែល បាន​សម្ភាស​លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ដើម្បី​សាកសួរ​បន្ថែម​អំពី​របាយការណ៍​នេះ។

លោក សាន សែល៖ តើ​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ដែល​ទទួល​យក​សំណូក​ប្រាក់​រាប់​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​កាប់​ឈើ​នៅ​តំបន់​អភិរក្ស និង​នាំ​ទៅ​ប្រទេស​វៀតណាម ដោយ​ស្រប​ច្បាប់ ដែល​អង្គការ​លោក​បាន​ស៊ើប​អង្កេត​ឃើញ ប៉ះពាល់​អ្វី​ខ្លះ​ដល់​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា?

លោក ចាហ្គូ វ៉ាធ្លី៖ ផល​ប៉ះពាល់​ទី​មួយ​នោះ គឺ​ការ​រំលោភ​ច្បាប់​ព្រៃ​ឈើ​កម្ពុជា តាម​រយៈ​ការ​ឲ្យ​លុយ​សំណូក​ទៅ​មន្ត្រី​ពុក​រលួយ​កម្ពុជា ហើយ​ទុក​ច្បាប់​កម្ពុជា ឲ្យ​គេ​ដើរ​រំលង។ សកម្មភាព​នេះ វា​មិន​ផ្តល់​ប្រយោជន៍​ដល់​ព្រៃ​ឈើ​នៅ​ប្រទេស​ណា​ក៏ដោយ។ ជាទូទៅ សកម្មភាព​បែប​នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​តំបន់​ធំៗ​ទូទាំង​ប្រទេស។

បើ​មើល​ពី​ជ្រុង​ម្ខាង​ទៀត តំបន់​ឧទ្យាន​ជាតិ និង​ទីតាំង​អភិរក្ស​សត្វ​ព្រៃ មិន​គួរ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ ឬ​យក​ធ្វើ​ជា​ទិសដៅ​នៃ​ការ​ធ្វើ​អាជីវកម្ម​ទាល់​តែ​សោះ ទោះ​ជា​នរណា​ក៏ដោយ។

តំបន់​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​បញ្ចូល​ជា​តំបន់​អភិរក្ស ដើម្បី​រក្សា​គម្រប​ព្រៃ​ឈើ​នូវ​គុណភាព​ជា​មូលដ្ឋាន គឺ​ជា​ធនធាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា។ សកម្មភាព​នេះ ជា​ការ​ប្លន់​ឈើ​ដោយ​ឈ្មួញ​ឈើ​ខុស​ច្បាប់។

លោក សាន សែល៖ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ពិសេស​មួយ ដោយ​តែងតាំង​លោក សៅ សុខា ដែល​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើ​ជា​ប្រធាន។ គណៈកម្មការ​នេះ​មាន​បេសកកម្ម​ការពារ​ព្រៃ​ឈើ និង​បង្ក្រាប​សកម្មភាព​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ឈើ ពិសេស​ឧទ្យាន​ជាតិ។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បាញ់​គ្រាប់​រ៉ុកកែត ដើម្បី​បង្ក្រាប​ឈ្មួញ​កាប់​ព្រៃ​ឈើ។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​បម្រាម​ឈប់​ឲ្យ​នាំ​ឈើ​កម្ពុជា ចេញ​ទៅ​ប្រទេស​វៀតណាម។ ក៏ប៉ុន្តែ​ការ​ស៊ើប​អង្កេត​របស់​អង្គការ​លោក បាន​រក​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ និង​ការ​នាំ​ចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម នៅ​បន្ត​កើត​ឡើង។ ជាក់ស្តែង​ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ឈើ​ជាង ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​នាំ​ចេញ​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ទៅ​ប្រទេស​វៀតណាម។

តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ?

លោក ចាហ្គូ វ៉ាធ្លី៖ នៅ​ប្រទេស​កម្ពុជា វា​ស្ដែង​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ទេ ខ្វះ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ពោល​ច្បាប់​ត្រូវ​គេ​ជាន់​ឈ្លី។ អាច​និយាយ​ថា ច្បាប់​ត្រូវ​បាន​គេ​អនុវត្ត ក៏ប៉ុន្តែ​មិន​រៀង​រាល់​ពេល​នោះ​ទេ។

រឹតតែ​ច្បាស់​ទៀត​នោះ សកម្មភាព​ជួញដូរ​ឈើ​បន្ត​កើត​មាន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ នៃ​ប្រទេស​វៀតណាម។ វា​ជា​ភស្តុតាង​បង្ហាញ​ថា​គ្មាន​ការ​អនុវត្ត​ច្បាប់។

ពាក្យ​ស្លោក​អង់គ្លេស យើង​និយាយ​ថា «ទង្គិច​ក្បាល​ខ្លះ​រួម​គ្នា (knock some heads together)»។ គេ​មិន​អាច​បិទ​បាំង​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់​នោះ​ទេ។ ពេល​ឥឡូវ​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​បញ្ជាក់​ថា ខ្លួន​ពិត​ជា​មិន​បាន​ពាក់ព័ន្ធ​មែន។

ចំណែក​ខាង​ភាគី​ឈ្មួញ​ឈើ​វៀតណាម ត្រូវ​ចេញ​មុខ​ពន្យល់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​យើង ពី​របៀប​ដែល​លុយ​សំណូក​រាប់​លាន​ដុល្លារ ត្រូវ​យក​ទៅ​សូក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​បាន​ការ​បើក​ផ្លូវ​កាប់​ឈើ និង​ជួញដូរ​ឈើ​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា មាន​បញ្ហា​អំពើ​ពុក​រលួយ ហើយ​ការ​ជួញដូរ​ឈើ​នេះ​ជា​ភស្តុតាង​មួយ។ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​កម្ចាត់​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សាន សែល៖ លោក ចាហ្គូ តើ​ក្រុម​ស៊ើប​អង្កេត​របស់​លោក​ប្រើ​មធ្យោបាយ​អ្វី​ខ្លះ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផលិត​របាយការណ៍​នេះ?

លោក ចាហ្គូ វ៉ាធ្លី៖ ក្រុម​ការងារ​របស់​យើង​បាន​ចុះ​ទៅ​អង្កេត​នៅ​ទីតាំង​ផ្ទាល់ (field survey) ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បាន​បន្លំ​ខ្លួន ដើម្បី​ជួប​ជាមួយ​ឈ្មួញ​ឈើ​នៅ​ប្រទេស​វៀតណាម។ ក្រុម​ការងារ​យើង បាន​ក្លែង​ធ្វើ​ជា​អ្នក​ដើរ​ទិញ​ឈើ។ បន្ទាប់​មក រៀបចំ​គម្រោង​ដើម្បី​ជួប​ជាមួយ​ឈ្មួញ​ឈើ​វៀតណាម ដែល​អាច​ទទួល​អត្ថប្រយោជន៍​ពី​កូតា​នាំ​ចូល​ឈើ​យក​មក​ពី​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​វៀតណាម បាន​បង្កើត​ឡើង។

តាម​រយៈ​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន​ពី​សកម្មភាព​នៅ​មូលដ្ឋាន​ទាំងនេះ យើង​បាន​ចំណាយ​ពេល​បន្ថែម​ដើម្បី​ស្រាវជ្រាវ​ឯកសារ ទិន្នន័យ​ពី​ភាគី​កម្ពុជា និង​វៀតណាម ដើម្បី​ឲ្យ​ច្បាស់​ថា ព័ត៌មាន​ដែល​យើង​ប្រមូល​បាន​ពី​មូលដ្ឋាន​មក វា​ត្រឹមត្រូវ។

លោក សាន សែល៖ តើ​ក្រុម​ស៊ើប​អង្កេត​របស់​លោក​បាន​ចំណាយ​ពេល​ប៉ុន្មាន ដើម្បី​ផលិត​របាយការណ៍​ស៊ើប​អង្កេត​មួយ​នេះ?

លោក ចាហ្គូ វ៉ាធ្លី៖ ការ​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​នៅ​ខេត្ត​រតនគិរី បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា ធ្នូ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ក្នុង​រយៈពេល​នេះ យើង​ចុះ​ឡើង​ខេត្ត​រតនគិរី។ អ៊ីចឹង​យើង​ធ្វើ​អង្កេត​នៅ​មូលដ្ឋាន​ចំនួន ៤​ខែ។ តែ​មិន​មែន​ពេញ​ទាំង​បួន​ខែ​ទេ។ យើង​ចុះ​ឡើង។ យើង​បាន​ចំណាយ​ពេល​មួយ​ខែ​ទៀត​នៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន។

លោក សាន សែល៖ អរគុណ​ច្រើន លោក ចាហ្គូ សម្រាប់​មតិ​យោបល់​ទាំងនេះ។

លោក ចាហ្គូ វ៉ាធ្លី៖ បាទ! មិន​អី​ទេ។ អរគុណ​ច្រើន។ ជម្រាបលា!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បេក្ខជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់​ចោទ​មន្ត្រី​បក្ស​ប្រជាជន​ថា​គាប​សង្កត់​ឲ្យ​ចុះ​ចូល

$
0
0

សកម្មជន និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​គាប​សង្កត់​ខ្លួន​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​នៅ​មូលដ្ឋាន​នេះ បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​ថា​អ្នក​ប្រឆាំង​មួលបង្កាច់។

បេក្ខជន និង​សកម្មជន​របស់​បក្ស​ប្រឆាំង​នៅ​ភូមិ​កំពង់ថ្គោល ឃុំ​អន្សាចំបក់ ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ថា សមត្ថកិច្ច​នគរបាល និង​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​នេះ បាន​ប្រើ​វិធី​គំរាម​កំហែង និង​ធ្វើ​បាប​បំបាក់​ស្មារតី​គ្រប់​រូបភាព​មក​លើ​បក្ស​ប្រឆាំង។ ពួក​គេ​ថា ជាក់ស្ដែង​ជម្លោះ​វាយ​តប់​គ្នា​តិចតួច​រវាង​បង និង​ប្អូន​ថ្លៃ ត្រូវ​គេ​បង្កើត​ជា​រឿង​ធំ​ប្ដឹងផ្ដល់​ដល់​តុលាការ។

បេក្ខជន​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​អន្សាចំបក់ លោក ឃិន សាម៉ន ថា​ភាគី​បង​ថ្លៃ​បាន​ប្ដឹង​ករណី​វាយ​តប់​គ្នា​នេះ​ទៅ​នគរបាល​ប៉ុស្តិ៍ ប៉ុន្តែ​នគរបាល​មិន​ចាត់ការ ស្រាប់​តែ​មាន​ក្រុម​ការងារ​របស់​បក្ស​កាន់​អំណាច ជំរុញ​ឲ្យ​ទៅ​ប្ដឹង​ទៅ​ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ឈ្មោះ អ៊ុំ ថា ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​ដើម​បណ្ដឹង និង​ជា​សកម្មជន​របស់​លោក​ប្រចាំ​ភូមិ​កំពង់ថ្គោល កំពុង​ជាប់​ឃុំ៖ «ខ្ញុំ​តាមដាន​រឿង​ហ្នឹង​តាំង​ពី​ដើម​ទី រហូត​ដល់​ចប់ គឺ​មាន​ន័យ​ថា ទាំង​អធិការ​ក្ដី ទាំង​នគរបាល​រដ្ឋបាល​ឃុំ​ក្ដី គេ​ចង់​បង្វែង​រឿង​ហ្នឹង និយាយ​ចង់​ចាប់ អ៊ុំ ថា ជា​លេស​សម្រាប់​លក្ខខណ្ឌ​នយោបាយ​ណា​មួយ។ គេ​ដឹង​ថា​នៅ​កំពង់ថ្គោល មាន​ប្រជាពលរដ្ឋ និង​សកម្មជន​ចាប់​ផ្ដើម​ផុលផុស​វិញ។ ដល់​ពេល​អ៊ីចឹង វា​ធ្វើ​លេស​នយោបាយ​ហ្នឹង»

ចំណែក​លោក បៀង ធី បញ្ជាក់​ថា ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ជុំ សម្បត្តិ ហៅ សី ប្រាប់​លោក និង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ឈ្មោះ ម៉ាន់ ថន ឲ្យ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ទើប​គេ​អាច​អន្តរាគមន៍​ដោះលែង​ឈ្មោះ អ៊ុំ ថា បាន។ លោក​ថា លោក​សុខ​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច​នេះ ដោយ​សង្ឃឹម​ថា គ្នា​លោក​បាន​ចេញ​ពី​គុក​វិញ៖ «ខ្ញុំ​ចុះ​ចូល​ជាមួយ​គេ ពេល​ណា​គេ​ដោះលែង អ៊ុំ ថា ពេល​ហ្នឹង។ ខ្ញុំ​ថា​ឲ្យ​តែ អ៊ុំ ថា បាន​ចេញ ខ្ញុំ​នឹង​ចូល។ ដល់​ពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​ថា​ចុះ​ចូល ឲ្យ​ខ្ញុំ​យក​ផ្លាក​យក​អី​មក​លើក​នៅ​ផ្ទះ ខ្ញុំ​អត់​ព្រម​លើក ព្រោះ​ខ្ញុំ​ចាំ​មើល អ៊ុំ ថា ចេញ​សិន បាន​ខ្ញុំ​លើក។ ខ្ញុំ​អត់​មាន​ហេតុផល​អ្វី​ទាំងអស់ គ្រាន់​តែ​ចាប់​អារម្មណ៍​អាណិត​គ្នា វា​អត់​ស៊ី ហើយ​ប្រពន្ធ​កូន​នៅ​ជំពាក់​លុយ​គេ​ច្រើន អ៊ីចឹង​បើ​ខ្ញុំ​នៅ​តែ​រឹង​ទទឹង គេ​ក៏​នៅ​តែ​គាប​សង្កត់​គ្នា»

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ អគ្គនាយក​រង​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ឃុំ​អន្សាចំបក់ លោក អេង គន្ធា ប្រតិកម្ម​ថា ជម្លោះ​កើត​ឡើង​រវាង​បង និង​ប្អូន​ថ្លៃ​គេ​សោះ ហើយ​លោក​ចេញ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ជួល​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទៅ​ទៀត បែរ​ជា​លោក​ជា​អ្នក​ខុស​ទៅ​វិញ។ លោក​មិន​ដែល​រក​រឿង​ចោទ​ប្រកាន់​លើ​បុគ្គល​បក្ស​ប្រឆាំង​ម្នាក់​ណា​ឡើយ៖ «យើង​បាន​ទៅ​បង្រួបបង្រួម​នៅ​ឃុំ​មួយ​ឲ្យ​មាន​សុខដុមនីយកម្ម នេះ​ជា​គោលដៅ​របស់​ខ្ញុំ​ដែល​ខ្ញុំ​លះបង់​ពេលវេលា​លះបង់​អី ហើយ​ឲ្យ​ខ្ញុំ​ទៅ​ឈ្លោះ​គេ ខ្ញុំ​អត់​មាន​ពេល​ទេ។ ហើយ​បើ​បង​ជា​ខ្ញុំ​ថា​ឈ្លោះ​ដើម្បី​អី ទៅ​ឈ្លោះ ឬ​ធ្វើ​បាប​គេ​ធ្វើ​អី បើ​យើង​ឈ្នះ​កាល​ពី​ឆ្នាំ​២០១២ ខ្ញុំ​បាន ៨៧% ជាង នៅ​ឆ្នាំ​២០១៣ ខ្ញុំ​បោះ​បាន​ជាង ៨០% ហើយ​ខ្ញុំ​ទៅ​គេ​ធ្វើ​អី»

លោក អេង គន្ធា បញ្ជាក់​ថា ពុំ​មាន​សកម្មជន​បក្ស​ប្រឆាំង​ណា​ម្នាក់​នៅ​ឃុំ​អន្សាចំបក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​លោក​នោះ​ទេ ប៉ុន្តែ​មាន​សកម្មជន​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​តែងតែ​រក​រឿង​ចោទ​ប្រកាន់​រូប​លោក ហើយ​ករណី​ខ្លះ លោក​នៅ​អត់ទ្រាំ​ដោយ​កសាង​កេរ្តិ៍​ឈ្មោះ​ល្អ និង​បន្ត​ការងារ​អភិវឌ្ឍន៍​នៅ​ឃុំ​នេះ។

បច្ចុប្បន្ន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ ថា កំពុង​ជាប់​ឃុំ​នៅ​ឡើយ ខណៈ​ដែល​លោក បៀង ធី អល់អែក​ចិត្ដ​មិន​ទាន់​ចូល​ជា​សមាជិក ឬ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​អះអាង​ថា នឹង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ឈ្មោះ អ៊ុំ ថា ត្រូវ​បាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​អន្តរាគមន៍​ឲ្យ​បាន​រួច​ខ្លួន​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​ពិនិត្យ​រក​ទំនិញ​ខូច​គុណភាព​និង​ផ្ទុក​សារធាតុ​គីមី

$
0
0

មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ ឬ​ទំនិញ​នៅ​ខេត្ត​ព្រះសីហនុ បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​ខូច​គុណភាព​នៅ​តាម​កំពង់ផែ​នាំ​ចូល​ទំនិញ និង​នៅ​តាម​ទីផ្សារ​នានា ដើម្បី​បោស​សម្អាត​ទំនិញ​ខូច​គុណភាព ឬ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ដើម្បី​រួម​ចំណែក​ថែរក្សា​សុខភាព​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នាំ​យក​ទំនិញ​ត្រី​ខ​កំប៉ុង​ខូច​គុណភាព ដែល​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ចាប់​បាន​នៅ​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ មាន​ចំនួន​ជាង ៤០​ឡាំង ឬ​ប្រអប់​ធំ យក​ទៅ​ដុត​កម្ទេច​ចោល​នា​ទីលាន​ចាក់​សំរាម ស្រុក​ព្រៃនប់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។

លោក​បញ្ជាក់​ថា ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស តាម​ច្រក​កំពង់ផែ និង​ទំនិញ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ជា​ប្រចាំ ក្នុង​គោលដៅ​ឈាន​ដល់​ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព​ឲ្យ​បាន​ជា​ស្ថាពរ ព្រោះ​ទំនិញ​ខូច​គុណភាព​ជាច្រើន​ប្រភេទ​នៅ​បន្ត​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​មាន​ការ​នាំ​ចូល​នៅ​តាម​ច្រក​កំពង់ផែ​ខេត្ត​នេះ​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ដក​ហូត​ទំនិញ​ខូច​គុណភាព​គ្មាន​ស្លាក​សញ្ញា​វេច​ខ្ចប់ ឬ​ក្រុមហ៊ុន​ផលិត​មិន​ត្រឹមត្រូវ ដោយ​មិន​បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ផលិត និង​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម រាប់​រយ​គីឡូក្រាម​ក្នុង​មួយ​ខែៗ យក​ទៅ​ដុត​កម្ទេច​ចោល។ ជាង​នេះ​ទៀត មន្ត្រី​ជំនាញ ក៏​បាន​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលា អាណាព្យាបាល និង​អាជីវករ​នៅ​តាម​ផ្សារ​នានា ឲ្យ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​ប្រើប្រាស់​ទំនិញ ឬ​ចំណី​អាហារ​ខូច​គុណភាព​មក​ទទួល​ទាន។

លោក ជា ប៉ិច ស្នើ​ដល់​មន្ត្រី​ជំនាញ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព មក​ដាក់​លក់​នៅ​លើ​ទីផ្សារ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត៖ «អំពាវនាវ​ដល់​អាជីវករ​នាំ​ចូល​ទំនិញ ព្រម​ទាំង​សប្បុរសជន​ទាំងអស់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល​ទំនិញ ដែល​ជាប់​ពាក់ព័ន្ធ​បទបញ្ញត្តិ​នៃ​ច្បាប់ សូម​ពិនិត្យ​ឲ្យ​បាន​ដិតដល់​អំពី​គុណភាព ឬ​ថ្ងៃ​ខែ​កំណត់​ថ្ងៃ​ប្រើប្រាស់​ឲ្យ​បាន​នៅ​យូរ​ថ្ងៃ។ និយាយ​រួម ត្រូវ​គោរព​តាម​បទបញ្ញត្តិ​អនុលោម​តាម​ច្បាប់​គ្រប់គ្រង​គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ និង​សេវា​ឲ្យ​បាន​ត្រឹមត្រូវ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី គាំទ្រ​សកម្មភាព​មន្ត្រី​ជំនាញ​សាខា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជា​បន្តបន្ទាប់​មក​នេះ។ អ្នកស្រី​ស្នើ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​ជំនាញ ដែល​ប្រចាំ​ការ​នៅ​តាម​ច្រក​ព្រំដែន ត្រូវ​ពង្រឹង​ការងារ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់។

អ្នកស្រី សុធារី ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​នាំ​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព និង​អាជីវករ​ទាំងឡាយ​ណា​ដែល​ដាក់​លក់​ទំនិញ​ខូច​គុណភាព និង​ទំនិញ​ក្លែងក្លាយ ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការ​ព្រមាន។ អ្នកស្រី​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ឃើញ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ ដោយ​រក​ឃើញ​ប្រភេទ​ភេសជ្ជ​កំប៉ុង ឬ​ដប មាន​ទឹក​ក្រូច ទឹក​ដោះ​គោ ចាហួយ ត្រី​ខ​កំប៉ុង ប្រភេទ​ចំណី​អាហារ​វេច​ខ្ចប់​ក្រៀម និង​បន្លែ ត្រី​សាច់ ឬ​គ្រឿង​សមុទ្រ​ស្រស់ៗ​ជាដើម មាន​ដាក់​សារធាតុ​គីមី​ទុក​លក់​បាន​យូរ​ថ្ងៃ​ជាដើម៖ «យើង​គួរ​តែ​រឹត​បន្តឹង​ទៅ​លើ​ការ​នាំ​ចូល ព្រោះ​ផលិតផល​ទាំងអស់​ហ្នឹង គឺ​បាន​នាំ​ចូល​ពី​បរទេស ឆ្លង​កាត់​តាម​ច្រក​ព្រំដែន។ ការងារ​នេះ សំខាន់​ខាង​មន្ត្រី​កាំកុងត្រូល ឬ​ខាង​គយ​ជាដើម​ហ្នឹង នៅ​ពេល​ដែល​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក​ទ្វារ​នីមួយៗ គឺ​ត្រូវ​មាន​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ផង​ដែរ»

មន្ត្រី​ភ្នាក់ងារ​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក សុខ កញ្ញារិទ្ធិ ដែល​ចូលរួម​សកម្មភាព​ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព​នា​ទីលាន​ចាក់​សំរាម ឲ្យ​ដឹង​ថា ស្ថាប័ន​ខ្លួន​បាន​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​បន្ត​ថា រាល់​ទំនិញ​ខូច​គុណភាព​ដែល​នាំ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ គឺ​មិន​អនុញ្ញាត​ឲ្យ​ឈ្មួញ ឬ​ម្ចាស់​ទំនិញ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បាន​ទេ ដោយ​ត្រូវ​ឃាត់​ទុក​ប្រគល់​ជូន​ស្ថាប័ន​កាំកុងត្រូល​ដុត​កម្ទេច​ចោល។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​លេខ​ទូរស័ព្ទ​ជូន​ដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ បើ​មាន​ព័ត៌មាន​សង្ស័យ​ថា ទីតាំង​ណា​មួយ​មាន​លក់​ទំនិញ​ខូច​គុណភាព អាហារ​ស្រស់ ចំណី​អាហារ​ទាំង​ភេសជ្ជ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ​មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ទៅ​កាន់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាម​រយៈ​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង​លេខ ០១២ ៩៤៦ ០៤៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពុទ្ធបរិស័ទ​ខេត្ត​ព្រះសីហនុ​បួងសួង​សុំ​សន្តិភាព​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា

$
0
0

ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រួម​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នា​មូលដ្ឋាន​នេះ បាន​រួម​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​តាម​បែប​ព្រះពុទ្ធ​សាសនា ដោយ​មាន​ប្រជាពលរដ្ឋ ឬ​ពុទ្ធបរិស័ទ​ម្នាក់ៗ​បាន​បួងសួង​សុំ​សេចក្តី​សុខ​ជូន​គ្រួសារ និង​សង្គម​ជាតិ។

ពុទ្ធសាសនិក​មាន​វ័យ​ចំណាស់ៗ ក៏​បាន​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​នានា ជួយ​បន្ទន់​ចិត្ត​មនុស្ស ឬ​បុគ្គល​ធ្លាប់​ប្រព្រឹត្ត​សកម្មភាព​អាក្រក់ ឲ្យ​ងាក​មក​ធ្វើ​អំពើ​ល្អ ដើម្បី​រួម​ចំណែក​ថែរក្សា​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​ថ្កុំថ្កើង និង​មាន​សុខ​សន្តិភាព​ជា​រៀង​រហូត​ទៅ។

ថ្ងៃ​១៥​កើត ខែ​ពិសាខ ដែល​ត្រូវ​ចំ​ថ្ងៃ​ពុធ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ទិវា​ដែល​ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​នេះ​មិន​ដែល​ខកខាន​ទេ គឺ​បុណ្យ​វិសាខ​បូជា។ បុណ្យ​វិសាខ​បូជា​នេះ មាន​ការ​ចាប់​អារម្មណ៍​ជា​លក្ខណៈ​អន្តរជាតិ រហូត​ឈាន​ដល់​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​ថា វិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហប្រជាជាតិ នៅ​ទូទាំង​ពិភពលោក​ថែម​ទៀត។

វិសាខ​បូជា ឬ​ពិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ប៉ះ​ចំ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ខែ​ពេញ​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ។

ងាក​មក​ខេត្ត​ព្រះសីហនុ ឯណោះ​វិញ បុណ្យ​វិសាខ​បូជា​នេះ រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​រៀបចំ​ធ្វើ​ពិធី​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ ចាប់​ពី​ចំណុច​រង្វង់​មូល​តោ​ពីរ តាម​ផ្លូវ​សំខាន់ៗ​នានា មាន​ផ្លូវ​ឯករាជ្យ ជាដើម ឆ្ពោះ​ទៅ​កាន់​វត្ត​ឥន្ទញ្ញាណ ហៅ​វត្ត​ក្រោម ដោយ​មាន​រៀបចំ​ធ្វើ​រូប​គំនូរ​ផ្សេងៗ​ទាក់ទង​នឹង​ពិធី​បុណ្យ​វិសាខ​បូជា តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ​ផង។

បុណ្យ​នេះ បាន​រៀបចំ​ធំ​ជា​ផ្លូវការ​នៅ​ទីតាំង​វត្ត​ឥន្ទញ្ញាណ ដោយ​មាន​ថ្នាក់​ដឹកនាំ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចូលរួម។ ពិធី​នេះ ក៏​មាន​ការ​ដាក់​តាំង​ផ្ទាំង​ប៉ាណូ ឬ​ផ្ទាំង​គំនូរ​ផ្សេងៗ​នៅ​តាម​ផ្លូវ​សាធារណៈ​សំខាន់ៗ​ទាក់ទង​ប្រវត្តិ​នៃ​ព្រះពុទ្ធ​សាសនា ឬ​ប្រវត្តិ​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ដែរ ហើយ​ការ​ដាក់​តាំង​ផ្ទាំង​គំនូរ​ទាក់ទង​បុណ្យ​វិសាខ​បូជា​នៅ​តាម​ផ្លូវ​សាធារណៈ ជំនួស​ឲ្យ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ ឬ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ទីតាំង​ល្បែង​ស៊ី​សង​នា​ពេល​កន្លង​មក​នៅ​តាម​ផ្លូវ​សាធារណៈ​នេះ បាន​ទទួល​ការ​ស្វាគមន៍ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ផង​ដែរ។

ទាក់ទិន​បុណ្យ​វិសាខ​បូជា​នេះ​ដែរ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បួងសួង​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទាំងមូល​មាន​សុខភាព​ល្អ និង​ការ​រស់នៅ​រីក​ចម្រើន​គ្រប់​ក្រុម​គ្រួសារ។ ជាង​នេះ លោក​ក៏​ស្នើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ឲ្យ​បន្ត​ចូលរួម​សហការ​លើ​ការងារ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ក៏ដូចជា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​រីក​ចម្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

លោក យន្ត មីន ឆ្លៀត​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ចូលរួម​ពិធី​បុណ្យ​វិសាខ​បូជា ដែល​កម្ពុជា តែង​បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ឲ្យ​ស្ថិត​ក្នុង​បេះដូង​របស់​ប្រជា​ពុទ្ធបរិស័ទ​គ្រប់ៗ​រូប​ជា​រៀង​រហូត ហើយ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ងាក​មក​ចូលរួម​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រាជ​រដ្ឋាភិបាល មាន​ការ​រីក​ចម្រើន​នា​ថ្ងៃ​ខាង​មុខ ដើម្បី​មាន​ឱកាស​ដើរ​ធ្វើ​បុណ្យ​ទាន​រួម​គ្នា​ជា​បន្ត​ទៀត៖ «យើង​ដឹង​ហើយ​ថា បើ​ប្រទេស​ជាតិ​គ្មាន​សន្តិភាព​នោះ គឺ​យើង​រាល់​គ្នា​មិន​អាច​ធ្វើ​កិច្ច​ការងារ ឬ​បុណ្យ​ទាន​បាន ដោយសារ​សន្តិភាព។ ដូច្នេះ​សន្តិភាព គឺ​ជា​ម្លប់​មួយ​ដ៏​ធំ ហើយ​ស្នើ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ជួយ​ថែរក្សា​សន្តិភាព​ឲ្យ​បាន​ទាំងអស់​គ្នា។ ក្នុង​នោះ បើ​យើង​មាន​សន្តិភាព​ហើយ គឺ​យើង​អាច​រួម​គ្នា​អភិវឌ្ឍ​ស្រុក​ទេស​របស់​យើង​ជា​បន្តបន្ទាប់ និង​អាច​មាន​ពេល​ដើរ​ធ្វើ​បុណ្យ​ធ្វើ​ទាន មាន​ភាព​សប្បាយ​ហូរហែ​ជា​បន្តបន្ទាប់​ជា​រៀង​រហូត​ទៅ»

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ស៊ីម នាង ជា​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ឥន្ទញ្ញាណ ហៅ​វត្ត​ក្រោម ខេត្ត​ព្រះសីហនុ ដែល​បាន​មក​ចូលរួម​បុណ្យ​វិសាខ​បូជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា នា​វត្ត​ឥន្ទញ្ញាណ បង្ហាញ​អារម្មណ៍​រីករាយ​ពេល​បាន​រួម​ធ្វើ​បុណ្យ​វិសាខ​បូជា​ជាមួយ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​សម្លៀកបំពាក់​ពណ៌​ស​រូប​នេះ បាន​លើក​ដៃ​សំពះ​បួងសួង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​សុខ​សន្តិភាព ដោយ​ប្រកាន់​យក​ធម៌​អហិង្សា មិន​ប្រព្រឹត្ត​ទង្វើ​បាប ឬ​មិន​ធ្វើ​ទង្វើ​អាក្រក់​បៀតបៀន​អ្នក​ដទៃ​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ បាន​មក​ចូលរួម​ធ្វើ​បុណ្យ​វិសាខ​បូជា​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​វត្ត​ឥន្ទញ្ញាណ យើង​នេះ។ ខ្ញុំ​បាន​នាំ​យក​ចង្ហាន់ និង​បច្ច័យ​ផ្សេងៗ​មក​ប្រគេន​ព្រះសង្ឃ ដើម្បី​ធ្វើ​បុណ្យ​បួងសួង​ឲ្យ​មាន​សេចក្តី​សុខ​ក្នុង​ក្រុម​គ្រួសារ​ជួបជុំ​កូន​ចៅ​ជា​រហូត​ទៅ»

ចំណែក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ កូយ ស្រ៊ីម ហៅ​យាយ​ជី​សម័យ មក​ពី​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បាន​ធ្វើ​ដំណើរ​មក​ចូលរួម​បុណ្យ​វិសាខ​បូជា​ដល់​វត្ត​ឥន្ទញ្ញាណ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា។ ស្ត្រី​វ័យ​ចាស់​រូប​នេះ បាន​បង្ហាញ​ការ​យល់​ដឹង​ជ្រៅជ្រះ​អំពី​អត្ថន័យ​នៃ​បុណ្យ​វិសាខ​បូជា ហើយ​បាន​ស្មូត្រ ឬ​សូត្រ​ធម៌​រៀបរាប់​អំពើ​ប្រវត្តិ​ដើម​រឿង​នៃ​ពិធី​បុណ្យ​វិសាខ​បូជា ជូន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ឥន្ទញ្ញាណ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​ស្តាប់ និង​ស្វែងយល់។

បន្ទាប់​ពី​បាន​ស្មូត្រ ឬ​សូត្រ​ធម៌​រៀបរាប់​អំពី​ដំណើរ​រឿង​ទាក់ទង​បុណ្យ​វិសាខ​បូជា លោកស្រី កូយ ស្រ៊ីម ហៅ​យាយ​ជី​សម័យ ក៏​បាន​ឆ្លៀត​យក​ពិធី​បុណ្យ​វិសាខ​បូជា​នេះ ជូន​ពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទាំងអស់ ឲ្យ​ជួប​តែ​សេចក្តី​សុខ និង​ឈ្នះ​អស់​មារ​សត្រូវ​ដែល​មាន​បំណង​អាក្រក់​នានា​មក​លើ​ខ្លួន។

គិត​មក​ដល់​ពេល​នេះ បុណ្យ​វិសាខ​បូជា​មាន​អាយុកាល ២.៥៦០​ឆ្នាំ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ប្រភព​ដើម​នៃ​ពុទ្ធសករាជ​ដែល​ប្រទេស​កាន់​ពុទ្ធសាសនា​បាន​និយម​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «ជា​អាយុ​របស់​ព្រះពុទ្ធ​សាសនា ពីព្រោះ​ពុទ្ធសាសនា​រាប់​ជា​សករាជ​ឡើង នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​បាន​ចូល​បរិនិព្វាន។ ដូច្នេះ​គ្រប់​ប្រទេស​ទាំងអស់​ដែល​កាន់​ព្រះពុទ្ធសាសនា​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ​ក្ដី នៅ​ក្នុង​ពិភពលោក​ទាំងមូល​ក្ដី តែងតែ​ប្រារព្ធ​ធ្វើ​ទិវា​វិសាខ​បូជា​ហើយ ដែល​ពុទ្ធសាសនិកជន​ទាំងអស់​បាន​ប្រារព្ធ​ពិធី​នេះ​ជា​យូរ​មក​ហើយ»

ទាក់ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ សៀវភៅ "ព្រះ​រាជពិធី​ទ្វាទសមាស" ដែល​ជា​ការ​បោះពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​គ្រិស្តសករាជ ១៩៥១ បាន​សរសេរ​កត់ត្រា​ថា ទោះ​បី​ជា​ពិធី​បុណ្យ​វិសាខ​បូជា​ត្រូវ​បាន​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​ទំនៀមទម្លាប់​តាំង​ពី​បុរាណ​យូរ​អង្វែង​មក​ហើយ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធសាសនា​ខ្លះ​បាន​បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ណា​មួយ​កត់ត្រា​អំពី​កាលបរិច្ឆេទ ឬ​ថ្ងៃ ខែ ឆ្នាំ នៃ​ការ​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​បំផុត​មួយ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ឡើយ។

ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ ២០​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខ​បូជា ជា​ទិវា​បុណ្យ​អន្តរជាតិ ដែល​ហៅ​ថា «យូ.អ៊ិន-វិសាខ (UN-Visak)» «វិសាខ​បូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​ការ​ស្នើសុំ​ពី​ប្រទេស​នានា​នៅ​លើ​សកលលោក ដែល​គោរព​ព្រះពុទ្ធ​សាសនា ក្នុង​នោះ​រួម​ទាំង​កម្ពុជា ដែរ នា​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ​ក្នុង​ប្រទេស​សិរីលង្កា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ភរិយា​ទាហាន​មួក​ខៀវ​ដែល​ពលី​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ជីវភាព​ប្រចាំ​ថ្ងៃ

$
0
0

ក្រសួង​ការពារ​ជាតិ ប្រកាស​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា យោធិន​របស់​កម្ពុជា ដែល​ជា​កង​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ហើយ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ពួក​ឧទ្ទាម​នោះ គឺ​បាន​ស្លាប់ ៤​នាក់​ហើយ។ យោធិន​ដែល​ជា​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ពលី​ទាំង ៤​នាក់​នោះ គឺ ២​នាក់​មាន​ទីលំនៅ​ក្នុង​ទីក្រុង​ភ្នំពេញ ម្នាក់​នៅ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ និង​ម្នាក់​ទៀត​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

ក្រុម​គ្រួសារ​របស់​យោធិន​កម្ពុជា ម្នាក់​នៅ​ខេត្ត​សៀមរាប ក្នុង​ចំណោម​យោធិន​ដែល​ជា​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ពលី​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ដោយសារ​តែ​ពួក​ឧទ្ទាម​វាយ​ប្រហារ​សម្លាប់​នោះ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ឲ្យ​បាន​សមរម្យ បន្ទាប់​ពី​ប្ដី​របស់​គេ​បាន​ស្លាប់​ទៅ ហើយ​ពុំ​មាន​អ្នក​ជំហរ​ទីពឹង​តទៅទៀត។

ភរិយា​របស់​យោធិន​ពលី​ឈ្មោះ អ៊ឹម សំ នៅ​ភូមិ​កំពង់ក្ដី ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប គឺ​លោកស្រី តាន់ ភារ័ត្ន។ លោកស្រី​មាន​ប្រសាសន៍​ទាំង​ក្ដុកក្ដួល​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​ឧសភា ថា នាង​បាន​រៀបការ​ជាមួយ​ប្ដី​រយៈពេល ៤​ឆ្នាំ​ហើយ ដោយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់​អាយុ ៣​ឆ្នាំ។

តាំង​ពី​រៀបការ​រួច​មក ប្ដី​របស់​នាង​មិន​សូវ​បាន​រស់នៅ​ជួបជុំ​ប្រពន្ធ​កូន​ទេ ដោយសារ​តែ​គាត់​ធ្វើ​ទាហាន​កង​វិស្វកម្ម ហើយ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ជា​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី និង​អាហ្វ្រិក​កណ្ដាល រហូត​មក។

លោកស្រី តាន់ ភារ័ត្ន បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ ជីវភាព​គ្រួសារ​របស់​នាង​មិន​ធូរធារ​ទេ ដោយ​មាន​របរ​លក់​ដូរ​តិចតួច​នៅ​ក្នុង​ផ្សារ​កំពង់ក្ដី ហើយ​នៅ​ពេល​ដែល​ប្ដី​របស់​នាង​ស្លាប់​ទៅ​ទៀត​នេះ កាន់​តែ​ធ្វើ​ឲ្យ​នាង​ព្រួយ​បារម្ភ​អំពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ព្រម​ទាំង​ខ្វល់ខ្វាយ​ពី​អនាគត​កូន​ប្រុស​តូច​ម្នាក់ មិន​ដឹង​ថា​បាន​រៀន​សូត្រ​ល្អ​ដូច​គេ ឬ​ក៏​យ៉ាង​ណា​ទេ?«ខ្ញុំ​ចង់​ឃើញ​មុខ​ប្ដី​របស់​ខ្ញុំ​ជា​ចុង​ក្រោយ ពីព្រោះ​ខ្ញុំ​មិន​សូវ​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​ផង។ សូម្បី​តែ​ប្ដី​ក៏​មិន​ដែល​បាន​ឃើញ​មុខ​កូន​ទេ តើ​ឲ្យ​ខ្ញុំ​សង្ឃឹម​អ្វី​ទៀត»

លោកស្រី តាន់ ភារ័ត្ន បាន​ទទួល​ដំណឹង​ពី​អង្គភាព​វិស្វកម្ម​ដែល​ប្រាប់​ថា ប្ដី​របស់​នាង​ឈ្មោះ អ៊ឹម សំ អាយុ ៣៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​តែ​ពួក​ឧទ្ទាម​វាយ​ប្រហារ​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល រយៈពេល ១​ថ្ងៃ​ក្រោយ​ពី​ហេតុការណ៍​នោះ​កើត​ឡើង។

ឪពុក​ក្មេក​របស់​យោធិន​ពលី លោក តាន់ សេដ្ឋា ឲ្យ​ដឹង​ថា ថ្វីត្បិតតែ​កូនប្រសា​របស់​លោក​ចេញ​ទៅ​បំពេញ​បេសកកម្ម​ជា​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្រៅ​ប្រទេស​រយៈពេល ៤​ឆ្នាំ​មក​ហើយ​មែន ក៏ប៉ុន្តែ​ជីវភាព​កូនស្រី​របស់​គាត់​មិន​ធូរធារ​ទេ គឺ​ពួក​គេ​មិន​ទាន់​មាន​ផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង​ឡើយ។ លោក តាន់ សេដ្ឋា ព្រួយ​បារម្ភ​អំពី​ស្ថានភាព​រស់នៅ​របស់​កូនស្រី ដែល​ធ្លាក់​ខ្លួន​មេម៉ាយ ព្រម​ទាំង​ចៅ​ប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់​ផង៖ «កូន​និយាយ​ជាមួយ​ចៅ​ខ្ញុំ​ថា ប៉ា​ល្ងង់ ប៉ា​ខំ​តស៊ូ​មាន​តែ​កម្លាំង​ចិត្ត និង​កម្លាំង​កាយ ដើម្បី​រក​លុយ​យក​មក​ឲ្យ​កូន​រៀន ប៉ុន្តែ​ក្តី​ប្រាថ្នា​របស់​គេ​ត្រូវ​បាន​បញ្ចប់​ហើយ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា រហូត​មក​ដល់​ពេល​នេះ យោធិន​កម្ពុជា ៣​នាក់​ដែល​បាត់​ខ្លួន​នោះ​បាន​ស្លាប់​ហើយ បណ្ដាល​ឲ្យ​ចំនួន​យោធិន​កម្ពុជា ដែល​ស្លាប់​បាន​កើន​ឡើង​ទៅ​ដល់ ៤​នាក់ និង​ម្នាក់​ផ្សេង​ទៀត​រង​របួស បន្ទាប់​ពី​វិល​ត្រឡប់​ពី​បំពេញ​ភារកិច្ច​នៅ​តំបន់ Rafai ភូមិ Yogofongo នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល ហើយ​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ ពួន​ស្ទាក់​វាយ​ប្រហារ​មក​លើ​ក្បួន​រថយន្ត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​បាន​ជួយ​អ្វី​ទៅ​ដល់​គ្រួសារ​យោធិន​ពលី​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​សហការ​ជាមួយ​អភិបាល​ស្រុក​ជីក្រែង ទៅ​រៀបចំ​ទីធ្លា​សម្រាប់​ទទួល​សាកសព ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នោះ។ ចំណែក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​នៅ​មិន​ទាន់​ឲ្យ​ដឹង​ពី​គោលការណ៍​ថា តើ​នឹង​ជួយ​ជ្រោមជ្រែង​អ្វី​ខ្លះ​ដល់​គ្រួសារ​យោធិន​ពលី​ទាំង ៤​នាក់​នោះ​នៅ​ឡើយ​ដែរ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

$
0
0

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ គឺ​ជា​ខួប ១០​ខែ​គត់​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ គឺ​លោក​បណ្ឌិត កែម ឡី។ ក្នុង​សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ គឺ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ក្រោយ​ពេល​សាលក្រម​ត្រូវ​គេ​ប្រកាស​ជា​សាធារណៈ​ភ្លាម មាន​អង្គការ និង​សមាគម​ប្រមាណ ៦០​ស្ថាប័ន បាន​ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ឡើង​វិញ​ដែរ។

ថ្វី​បើ​សាលក្រម​បាន​ចូល​ជា​ស្ថាពរ និង​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ក៏ដោយ​ចុះ សំណុំ​រឿង​នេះ ទាំង​ក្រុម​គ្រួសារ និង​អ្នក​ឃ្លាំ​មើល​សង្គម យល់​ឃើញ​ថា ពន្លឺ​នៃ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី អស់​ពេល ១០​ខែ​មក​ហើយ​នេះ គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

សមាជិក​គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល ឲ្យ​ដឹង​ថា ការ​ផ្ដន្ទាទោស​ត្រឹម​ទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ នេះ គឺ​មិន​ទាន់​អាច​ផ្ដល់​យុត្តិធម៌​ពេញលេញ និង​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ លោក​បន្ត​ថា រឿង​ក្ដី​នេះ លោក​ជឿ​ថា​នៅ​មាន​អ្នក​ពាក់ព័ន្ធ និង​អ្នក​ប្រព្រឹត្តិ​ផ្ទាល់ ដែល​តុលាការ​មិន​ទាន់​អាច​បើក​ផ្លូវ​កាត់​ទោស​បាន​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ករណី​លោក​បណ្ឌិត កែម ឡី នេះ ទំនង​មិន​ខុស​ពី​ឃាតកម្ម​លើ​សកម្មជន​មុនៗ​ដទៃ​ទៀត​ប៉ុន្មាន​នោះ​ឡើយ។ លោក​បន្ត​ថា «នេះ​យើង​មាន​ឧទាហរណ៍​ជាក់ស្ដែង​មួយ​ចំនួន​រួច​ហើយ ដូចជា​ករណី​លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ កន្លង​មក​ឃើញ​ថា​យក​អ្នក​នេះ​យក​អ្នក​នោះ​ធ្វើ​ឃាតក​ដាក់​គុក ប៉ុន្តែ​ធាតុ​ពិត វា​មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ»

នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ដែល​ជា​ខួប ១០​ខែ​នៃ​ឃាតកម្ម​នេះ គឺ​ពុំ​មាន​ឃើញ​ក្រុម​អង្គការ សមាគម ឬ​ក្រុម​គ្រួសារ ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​នៅ​តាម​ទីតាំង​សំខាន់ៗ ដូចជា​ទីតាំង​ដែល​ឃាតក​បាញ់​ប្រហារ កន្លែង​តម្កល់​សព និង​ទីតាំង​បញ្ចុះ​សព​នៅ​ស្រុក​កំណើត​របស់​លោក​បណ្ឌិត កែម ឡី ទេ។

បច្ចុប្បន្ន រឿង​ក្ដី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ចៅក្រម​ស៊ើបសួរ គឺ​លោក សេង លាង នៅ​ឡើយ ក្រោយ​ពី​រឿង​ក្តី​នេះ ត្រូវ​បាន​តុលាការ​បំបែក​ជា​ពីរ ក្រោយ​ប្រកាស​សាលក្រម​រួច​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។

មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ធ្លាប់​អះអាង​ថា តុលាការ​កំពុង​បន្ត​សាកសួរ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​តុលាការ​បាន​បំបែក​សំណុំ​រឿង​នេះ​ហើយ។ ប៉ុន្តែ​តុលាការ​ស្នើសុំ​រក្សា​ការ​សម្ងាត់ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​តុលាការ។

បើ​ទោះ​ជា​រឿង​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់ និង​ដាក់​រឿង​ក្តី​នេះ​ឲ្យ​ស្ថិត​ក្រោម​យុត្តាធិការ​របស់​តុលាការ​ក៏ដោយ​ចុះ ស្រប​ពេល​ខួប ១០​ខែ​គត់​នៅ​ថ្ងៃ​នេះ​នៃ​ឃាតកម្ម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ លោកស្រី ប៊ូ រចនា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) របស់​លោកស្រី ក្រៅ​ពី​រៀបរាប់​ទុក្ខ​សោក និង​ការ​ឈឺ​ចាប់​ហើយ បន្ថែម​ពី​លើ​នេះ លោកស្រី​បាន​ចោទ​ជា​សំណួរ​ថា តើ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​អ្វី​ខុស​លើ​គ្រួសារ​ឃាតក?

ដោយឡែក​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ ក៏​នៅ​មិន​ទាន់​ស្ងប់​ចិត្ត​នៅ​ពេល​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទណ្ឌិត អឿត អាង នេះ​នៅ​ឡើយ​ដែរ ហើយ​ក្រុម​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទាំងនេះ បាន​ទាមទារ​ឲ្យ​តុលាការ​សើរើ​រឿង​ក្តី​នេះ​ឡើង​វិញ។

យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា អះអាង​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ថា សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ តុលាការ​បាន​បំបែក និង​បន្ត​ស៊ើប​អង្កេត​ទៀត ហើយ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។ នៅ​ពេល​សាលក្រម​ផ្ដន្ទាទោស ជួប សម្លាប់ ចូល​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​២០ មេសា មេធាវី​ការពារ​ក្ដី​ឲ្យ​ទណ្ឌិត​រូប​នេះ គឺ​លោក យុង ផានិត បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​មេធាវី​រូប​នេះ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​លោក​នៅ​អាច​មាន​សិទ្ធិ​ការពារ​ក្តី​ឲ្យ ជួប សម្លាប់ ក្នុង​ដំណាក់​ឧទ្ធរណ៍​ទៀត​ដែរ​ឬ​យ៉ាង​ណា​នោះ​ឡើយ ព្រោះ​ការ​តែងតាំង​ជា​មេធាវី​ដោយ​គណៈមេធាវី បាន​បញ្ចប់​អាណត្តិ​ត្រឹម​សវនាការ​លើ​អង្គ​សេចក្ដី​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «ខ្ញុំ​ការពារ​គាត់​តាម​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ​នីតិវិធី​ហ្នឹង​ចប់​តួនាទី ឬ​ចប់​បេសកកម្ម​របស់​ខ្ញុំ​ត្រឹម​ដាក់​បណ្ដឹង​ឧទ្ធរណ៍។ នៅ​ពេល​ដែល​ដំណើរការ​នីតិវិធី​បន្ត​សាលា​ឧទ្ធរណ៍ ជន​ត្រូវ​ចោទ ឬ​សាលា​ឧទ្ធរណ៍ ត្រូវ​សុំ​មេធាវី​ទៅ​គណៈមេធាវី​ម្ដង​ទៀត។ ហើយ​គណៈមេធាវី​ដែល​មាន​ប្រធាន​គណៈមេធាវី គាត់​ត្រូវ​ជ្រើសរើស​មេធាវី​ម្នាក់​ដើម្បី​ការពារ»

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​គណៈមេធាវី​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១០ ឧសភា។

ពេល​នេះ ទិដ្ឋភាព​នៅ​ទីតាំង​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ត្រង់​ហាង​ស្តារ​ម៉ាត (Star Mart) ស្តុប​បូកគោ​កាល់តិច (Caltex) គឺ​មាន​សភាព​ធម្មតា។ សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​ចេញ​ចូល​ទិញ​ទំនិញ និង​សម្ភារ​ប្រើប្រាស់​ជា​ហូរហែ​ដូច​មុន​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែរ។ ដោយឡែក​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​គ្រោង​នឹង​បុក​គ្រឹះ​សាងសង់​នៅ​ដើម​ខែ​ឧសភា នេះ ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា វិញ។

ទាក់ទិន​រឿង​នេះ លោក សៅ កុសល បញ្ជាក់​ថា មូលហេតុ​ដែល​ចេតិយ​មិន​ទាន់​ធ្វើ​តាម​ផែនការ​នេះ ដោយសារ​ថ្ងៃ​ទី​១ ខែ​ឧសភា ជា​ថ្ងៃ​មិន​ល្អ ហើយ​ម្យ៉ាង​ទៀត ការ​ជ្រើសរើស​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​ចង់​ធ្វើ​ឲ្យ​ចំ​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​នេះ​តែ​ម្ដង។ អំពើ​ឃាតកម្ម​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ទាំង​ព្រឹក​ព្រលឹម​នេះ បាន​ជំរុញ​ឲ្យ​កូនៗ និង​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ត្រូវ​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ទី​បី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​នឹង​ពិចារណា​ចំពោះ​ការ​ស្នើសុំ​ណា​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​ចូលរួម​បោះឆ្នោត​ច្រើន

$
0
0

សហភាព​ការងារ​កម្ពុជា និង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជំរុញ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) សម្រួល និង​ផ្ដល់​ឲ្យ​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​សហគ្រាស និង​ពលករ​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ថៃ បាន​ទៅ​ចូលរួម​បោះឆ្នោត។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ។

មន្ត្រី គ..ប នឹង​ពិចារណា​ចំពោះ​ការ​ស្នើសុំ​របស់​សហភាព​ការងារ​កម្ពុជា លើ​ការ​ស្នើ​ណា​មួយ​ដែល​ជា​ការ​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​ចូលរួម​បោះឆ្នោត​កាន់​តែ​ច្រើន។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា ទោះ​ជា​ភាគី​ណា​ក៏ដោយ​ដែល​ស្នើ​ឲ្យ គ..ប ជួយ​សម្រួល​ដើម្បី​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​សហគ្រាស និង​ពលករ​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ថៃ បាន​ទៅ​ចូលរួម​បោះឆ្នោត​ច្រើន​នោះ វា​ជា​ការ​ប្រសើរ។ លោក​បញ្ជាក់​ថា គ..ប នឹង​ពិនិត្យ​ពិចារណា​បើ​មាន​ការ​ស្នើសុំ​ណា​មួយ​ជាមួយ​សមាជិក​ក្នុង​គណៈកម្មាធិការ៖ «ទី​១ គ..អត់​ទាន់​បាន​ទទួល​លិខិត​ហ្នឹង​ទេ បើ​សិន​ជា​ទទួល​បាន .. នឹង​ធ្វើ​ការ​ពិចារណា ហើយ​ការ​សម្រេច​ចិត្ត​ផ្សេងៗ គឺ​ផ្អែក​ទៅ​លើ​សមាជិក ៩​នាក់​ដែល​ជា​សមាសភាព​របស់ គ..។ គ..ប មិន​មាន​បញ្ហា​ចោទ​ទេ បើ​សិន​ជា​មាន​ការ​ចូលរួម ហើយ​បង្ក​លក្ខណៈ ឬ​ក៏​ចាត់​យ៉ាង​ណា​ឲ្យ​មាន​ការ​ចូលរួម​បោះឆ្នោត​ច្រើន គឺ គ..មាន​ការ​ចូលរួម​អបអរ​ទៅ​វិញ​ទេ»

ការ​ថ្លែង​របស់​លោក ហង្ស ពុទ្ធា បន្ទាប់​ពី​សហភាព​ការងារ​កម្ពុជា ដាក់​លិខិត​ស្នើ​ទៅ​ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក សហការ​ជាមួយ​ក្រសួង​ការងារ ជួយ​សម្រួល​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ចំនួន ២​ថ្ងៃ​បន្ថែម​ទៀត គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ ខែ​មិថុនា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា យោង​តាម​ការ​ជួប​ប្រជុំ និង​ស្ទង់​មតិ​ជាមួយ​កម្មករ ពួក​គេ​ភាគច្រើន​ចង់​បាន​ការ​ឈប់​លើស​ថ្ងៃ​ឈប់​សម្រាក គឺ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ដែល​ជា​ថ្ងៃ​បោះឆ្នោត ចំនួន ២​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត។ លោក​បន្ត​ថា កម្មករ​ថា​បើ​សិន​ជា​មាន​គោលការណ៍​ឲ្យ​ឈប់​សម្រាក​បន្ថែម​នោះ ឬ​ម្ចាស់​រោងចក្រ​សហគ្រាស​ផ្ដល់​ឲ្យ​សម្រាក​លើស​ពី ១​ថ្ងៃ ពួក​គេ​នឹង​មាន​ឱកាស​ទៅ​បោះឆ្នោត​ច្រើន៖ «ជា​រៀង​រាល់​ឆ្នាំ ក្រសួង​ការងារ បាន​ចេញ​លិខិត​យោង​លិខិត​របស់ គ.. កាល​ពី​ស្នើ​ឲ្យ​កម្មករ​ទៅ​ចូលរួម​ចុះ​ឈ្មោះ​នោះ គឺ​យើង​បាន​ដាក់​ស្នើ​ទៅ​ក្រសួង​ការងារ ប៉ុន្តែ​ក្រសួង​បាន​បញ្ជាក់​ថា ទាល់​តែ​មាន​ការ​ស្នើ​ពី គ..ទើប​ក្រសួង​មាន​ហេតុផល​ដើម្បី​ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ គាត់​ផ្អាក​សកម្មភាព។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទៅ គ..ប ដើម្បី​ឲ្យ​ជជែក​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ ចេញ​លិខិត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​បាន​ទៅ​បោះឆ្នោត​ផង»

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​ស្បែក​ជើង​នៅ​កម្ពុជា មាន​ជិត ៧០​ម៉ឺន​នាក់​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៥។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​រដ្ឋសភា ក៏​បាន​ផ្ញើ​លិខិត​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ប្រាក់ សុខុន ដោយ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ បាន​ចូលរួម​បោះឆ្នោត។

លិខិត​ដដែល​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា មាន​ការ​លំបាក​ក្នុង​ការ​សុំ​ច្បាប់​ពី​ថៅកែ​ថ្ងៃ​បោះឆ្នោត។ អាជ្ញាធរ​តាម​ច្រក​ព្រំដែន បង្ក​ការ​លំបាក​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ពលករ បង្ក​ឲ្យ​មាន​ការ​ខកខាន​នៅ​ក្នុង​ការ​បោះឆ្នោត​ទាន់​ពេលវេលា។ ទិដ្ឋាការ​ការងារ​របស់​ពលករ​ខ្មែរ​ដែល​ជា​ប្រភេទ​ទិដ្ឋាការ​អាច​ចេញ​ចូល​បាន​ច្រើន​ដង​នោះ មាន​តម្លៃ​ខ្ពស់​រហូត​ដល់ ៣.៩០០​បាត ឬ​ជាង ១០០​ដុល្លារ (១១២,១៣៣​ដុល្លារ) ដែល​បង្ក​ការ​លំបាក​ចំពោះ​ពលករ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ដើម្បី​មក​ចូលរួម​ការ​បោះឆ្នោត។ ពលករ​ខ្មែរ​ដែល​មាន​ប័ណ្ណ​ពណ៌​ស៊ីជម្ពូ មាន​ការ​លំបាក​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​ថៃ ព្រោះ​ពួក​គេ​ជា​ពលករ​ពុំ​មាន​លក្ខណៈ​ស្រប​ច្បាប់​ឡើយ។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រួយ​បារម្ភ​ថា បើ​សិន​ពុំ​មាន​ការ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ទាន់​ពេលវេលា​ទេ​នោះ ពួក​គាត់​នឹង​ត្រូវ​បាត់បង់​ឱកាស​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

មន្ត្រី​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា របាយការណ៍​នៅ​ឆ្នាំ​២០១៦ មាន​ពលករ​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង ១​លាន​នាក់ ក្នុង​នោះ​មាន ៣៦​ម៉ឺន​នាក់​ពុំ​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពុទ្ធសាសនិកជន​ទូទាំង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា

$
0
0

ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក រួម​ទាំង​កម្ពុជា ផង តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​នៅ​រៀង​រាល់​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​ពិសាខ គឺ​បុណ្យ​វិសាខ​បូជា ឬ​ពិសាខ​បូជា។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​ពុទ្ធសាសនិក​ចាត់​ទុក​ថា ជា​បុណ្យ​មាន​សារសំខាន់​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​មួយ​ចំនួន​ក្នុង​ព្រះពុទ្ធ​សាសនា ដ្បិត​បាន​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​បី​នៃ​សម័យ​កាល​ព្រះពុទ្ធ​អង្គ។

ពុទ្ធសាសនិក​ខ្មែរ​ទូទាំង​ប្រទេស ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ​នៅ​តាម​ទី​វត្ត​អារាម​រៀងៗ​ខ្លួន។ តាម​ទី​វត្ត​អារាម​ជាច្រើន បាន​រៀបចំ​ឲ្យ​មាន​ការ​ហែ​ក្បួន​ដោយ​ក្រុម​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ។

វត្ត​ឧណ្ណាលោម ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ហែ​ក្បួន​ប្រារព្ធ​ពិធី​នេះ​ដែរ។ ព្រះសង្ឃ ពុទ្ធសាសនិក និង​ក្រុម​និស្សិត បាន​ជួប​ប្រជុំ​គ្នា ហើយ​ចាប់​ផ្ដើម​ហែ​ក្បួន​នៅ​ពេល​រសៀល នៅ​ក្រោយ​ពេល​សូត្រ​រំឭក​ព្រះ​គុណ​ព្រះសម្មាសម្ពុទ្ធ និង​លើក​ពី​អត្ថន័យ​នៃ​ទង់​ព្រះពុទ្ធ​សាសនា។

ព្រះ​លេខា​វត្ត​ឧណ្ណាលោម ព្រះតេជព្រះគុណ សៀរ ភារ៉ា មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​នេះ​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យ​កាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ៖ «ទាក់ទង​នឹង​ការ​កកើត​ឡើង​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង និង​កាល​ដែល​ព្រះអង្គ​បាន​ត្រាស់ និង​ថ្ងៃ​ដែល​ព្រះអង្គ​បរិនិព្វាន គឺ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ជា​ថ្ងៃ​ពេញ​បូណ៌មី​ក្នុង​ខែ​ពិសាខ ដូច​គ្នា ទើប​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទាំងអស់​ចាត់​ទុក​ថ្ងៃ​នេះ​ថា​វិសេសវិសាល​បំផុត ហើយ​ជា​ថ្ងៃ​ដែល​ត្រូវ​រំឭក​នឹក​ដល់​គុណ​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង»

នៅ​កម្ពុជា ការ​រាប់​ព្រះពុទ្ធ​សករាជ នឹង​ចាប់​ផ្ដើម​នៅ​មួយ​ថ្ងៃ​ក្រោយ​ពិធី​បុណ្យ​ពិសាខ​បូជា​នេះ ពោល​គឺ​ចាប់​ផ្ដើម​រាប់​សករាជ​ថ្មី​នៅ​ថ្ងៃ​១​រោច ខែ​ពិសាខ។

ទាក់ទិន​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ ពុំ​មាន​ឯកសារ​ណា​បញ្ជាក់​ថា ពុទ្ធសាសនិកជន​ខ្មែរ​បាន​ចាប់​ផ្ដើម​ធ្វើ​ពិធី​នេះ​នៅ​ត្រឹម​ណា​ពិត​ប្រាកដ​ឡើយ គឺ​គ្រាន់​តែ​មាន​ការ​សន្និដ្ឋាន​ថា អាច​មាន​អាយុកាល​យូរ​លង់​ហើយ​ដែរ។

ព្រះតេជព្រះគុណ ព្រឹម ហួន មាន​ថេរ​ដីកា​ថា ពុទ្ធសាសនិក​តែង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​នៅ​តាម​ទី​វត្ត​អារាម ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​សូត្រ​មន្ត​តាម​ព្រះពុទ្ធ​សាសនា៖ «ពុទ្ធបរិស័ទ ព្រះសង្ឃ តែងតែ​ជួប​ជុំ​គ្នា​ប្រារព្ធ​កម្មវិធី​ដូចជា​ហែ​ក្នុង​ពេល​នេះ​ចឹង ហើយ​បន្ទាប់​មក គឺ​មាន​បំភ្លឺ​នូវ​ប្រទីប​ជ្វាលា ដុត​ធូប និង​សូត្រ​ធម៌​បទ​នៅ​ក្នុង​ព្រះវិហារ»

នៅ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ មាន​ចង​បដា​ស្វាគមន៍​បុណ្យ​វិសាខ​បូជា មាន​ដាក់​បង្ហាញ​រូបភាព​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត ទ្រង់​ត្រាស់​ដឹង និង​ចូល​បរិនិព្វាន។ ចំណែក​នៅ​តាម​ខេត្ត​មួយ​ចំនួន ក៏​ប្រារព្ធ​ពិធី​នេះ​អធិកអធម​ដែរ ជាពិសេស​គឺ​នៅ​ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ ជាដើម។ នៅ​ខេត្ត​បន្ទាយមានជ័យ ព្រះសង្ឃ រួម​នឹង​អាជ្ញាធរ​ខេត្ត បាន​ដាក់​បង្ហាញ​ផ្ទាំង​រូបភាព​ធំ ឬ​ហៅ​ថា​ប៉ាណូ កាត់​ទទឹង​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សិរីសោភ័ណ។ រូបភាព​នៅ​លើ​ផ្ទាំង​ប៉ាណូ​មាន​បង្ហាញ​អត្ថន័យ ៣​យ៉ាង​របស់​ព្រះពុទ្ធ គឺ​ព្រះពុទ្ធ​ទើប​ប្រសូត រូប​ព្រះអង្គ​ត្រាស់​ដឹង និង​រូប​បរិនិព្វាន ដែល​មាន​ព្រះសង្ឃ​សាវក​ជាច្រើន​អង្គ​គង់​ហែហម​ជុំវិញ​ព្រះពុទ្ធ​អង្គ។

ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​មាន​ជំនឿ​ខាង​ព្រះពុទ្ធ​សាសនា​ក្នុង​ខេត្ត​នេះ យល់​ឃើញ​ថា ការ​បិទ​រូប​ព្រះពុទ្ធ​សាសនា​តាម​ដង​ផ្លូវ គឺ​ជា​ការ​ទាក់ទាញ​ទឹក​ចិត្ត​របស់​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ងាក​មក​គោរព​សាសនា និង​រួម​គ្នា​ធ្វើ​តែ​អំពើ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ។

ពុទ្ធសាសនិក​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ អ្នក​នាង ហ៊ៅ សុភេន ដែល​ចូលរួម​ហែ​ក្បួន​នៅ​វត្ត​ឧណ្ណាលោម ថ្លែង​ថា ជា​ពុទ្ធសាសនិក គឺ​តែង​ចាត់​ទុក​ពិធី​បុណ្យ​វិសាខ​បូជា ថា​ជា​ពិធី​បុណ្យ​សំខាន់​ដែល​ត្រូវ​ចូលរួម​ដោយ​ចិត្ត​ជ្រះ​ថ្លា៖ «ពុទ្ធបរិស័ទ​ខ្មែរ ត្រូវ​ចូលរួម​កម្មវិធី​ដើម្បី​រំឭក​ដល់​គុណ​ព្រះអង្គ ដែល​ព្រះអង្គ​បរិនិព្វាន​ទៅ ហើយ​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​យើង​ឲ្យ​បាន​តាំង​នៅ​គ្រប់ ៥​ពាន់​ព្រះវស្សា»

បុណ្យ​វិសាខ​បូជា ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ប្រកាស​ទទួល​ស្គាល់​ថា ជា​ទិវា​បុណ្យ​អន្តរជាតិ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​ប្រទេស​ដែល​គោរព​ព្រះពុទ្ធ​សាសនា​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដែល​មាន​ឈ្មោះ​ថា «យូ.អ៊ិន-វិសាខ ឬ​វិសាខ​បូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ​ប្រចាំ​ឆ្នាំ​នៅ​រៀង​រាល់​ថ្ងៃ​វិសាខ​បូជា​ម្ដងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​កាន់​អំណាច​នៅ​បាត់ដំបង​ខ្វែង​គំនិត​គ្នា​រឿង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត

$
0
0

មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​​មាន​ជម្លោះ​ហែកហួរ​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​ខ្វែង​គំនិត​គ្នា​រឿង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ យក​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មក​ឈរ​ឈ្មោះ​ជំនួស​រូប​លោក។

ក្រុមប្រឹក្សា​ឃុំ​ត្រែង គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា លោក​មេ​ឃុំ និង​អភិបាល​ស្រុក​នេះ​ឃុបឃិត​គ្នា​ដក​រូប​គាត់​ចេញ ហើយ​ដាក់​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ឲ្យ​ឈរ​ឈ្មោះ​ជំនួស​ទៅ​វិញ។ ប៉ុន្តែ​មេ​ឃុំ​ត្រែង បញ្ជាក់​ថា មូលហេតុ​​ដែល​ក្រុមប្រឹក្សា​រូប​នេះ​មិន​បាន​​ឈរ​ឈ្មោះ​ដោយសារ​ពលរដ្ឋ​មិន​គាំទ្រ។

​​​​​​​​​​​ក្រុមប្រឹក្សា​ឃុំ​ត្រែង មក​ពី​គណបក្ស​កាន់​អំណាច បាន​ប្រតិកម្ម​ទៅ​នឹង​វិធានការ​របស់​មេ​ឃុំ និង​អភិបាល​ស្រុក​រតនៈមណ្ឌល ដែល​បាន​ដក​រូប​លោក​ចេញ​​ពី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​អាណត្តិ​ទី​៤​នេះ ថា​ជា​រឿង​អយុត្តិធម៌​បំផុត​មិន​អាច​ទទួល​យក​បាន។

ក្រុមប្រឹក្សា​ឃុំ​ត្រែង គណបក្ស​ប្រជាជន​កម្ពុជា​ លោក សៅ សុខ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ថា លោក​ចូល​បម្រើ​ជា​សមាជិក​​បក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ឃុំ​មួយ​នេះ​ប្រមាណ​​ឆ្នាំ​៣០​ហើយ។ លោក​អះអាង​ថា អំឡុង​ពេល​ជិត ៣០​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បាន​ជួយ​អភិវឌ្ឍ​​ផ្លូវ​ថ្នល់​វត្តអារាម និង​សាលា​រៀន​ជា​ច្រើន​កន្លែង ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក​សង្កត់​ធ្ងន់​ថា​ មេ​ឃុំ​ត្រែង ឃុបឃិត​គ្នា​ជា​មួយ​អាជ្ញាធរ​ស្រុក​យក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ នូ ស៊ីណា ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ត្រែង ជំនួស​លោក​ទៅ​វិញ៖ «បាទ! គេ​ទាត់​ខ្ញុំ​ចោល​តែ​ម្ដង។ ខ្ញុំ​សូម​ជម្រាប​ថា​ នៅ​ក្នុង​ឃុំ​ត្រែង បើ​អត់​ពី​ខ្ញុំ​ទៅ​ គឺ​គណបក្ស​ប្រជាជន​នឹង​ចាញ់​ឆ្នោត​ជា​ពុំ​ខាន​ទេ។ ខ្ញុំ​មាន​ជំនឿ​ថា​ ខ្ញុំ​មាន​ប្រជាប្រិយភាព​ ហើយ​បើ​ខ្ញុំ​បាន​ឈរ​ឈ្មោះ​គណបក្ស​ប្រជាជន នឹង​ឈ្នះ​ការ​បោះ​ឆ្នោត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ត្រែង​ លោក រ៉ាន់ កុង មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា មូលហេតុ​ដែល​មិន​ដាក់​ឲ្យ​លោក​ សៅ សុខ ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​​ ដោយសារ​ពលរដ្ឋ​មិន​គាំទ្រ​ឲ្យ​លោក​ឈរ​ឈ្មោះ៖ «បើ​គាត់​ល្អ​មិន​ដែន​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ឲ្យ​គាត់​ឈរ​ឈ្មោះ​ទេ។ មាន​ពី​ណា​គេ​ដាក់​ឈ្មោះ​គាត់​កើត បើ​ពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​គាត់​ផង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​នេះ​ប្រហែល​ដោយសារ​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច​​ស្រុក​រតនៈមណ្ឌល មើល​ឃើញ​ថា ​ក្រុម​ប្រឹក្សា​ឃុំ​រូប​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​គណបក្ស​ដើម្បី​ទាញ​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ៖ «ហើយ​បើ​សិន​ជា​ឲ្យ​ឈរ​ទៀត​នឹង​ធ្វើ​បក្ស​បាត់បង់​អំណាច​ ដូច្នេះ​បក្ស​គេ​នឹង​មិន​ឲ្យ​គាត់​ឈរ​ឈ្មោះ​ទេ។ អ៊ីចឹង​រឿង​នេះ​វា​មិន​ចម្លែក​​ទេ តែ​ប្រហែល​ជា​គាត់​មិន​យល់​ខ្លួន​ឯង​ថា គាត់​នៅ​មាន​តម្លៃ ឬ​គ្មាន​តម្លៃ​នៅ​ក្នុង​បក្ស​តទៅ​ទៀត»

​​​​​​​​​​​​​​​​​​​​​សកម្មជន​បក្ស​ប្រឆាំង​ដែល​ឈរ​ឈ្មោះ​ជំនួស​នោះ​ ដើម​ឡើយ​ជា​មនុស្ស​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ត្រែង។ ទោះ​ជា​យ៉ាង​ណា លោក​​មិន​ទាន់​បាន​លាលែង​ពី​គណបក្ស​នេះ​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ក្រុម​ប្រឹក្សា​ឃុំ​ដែល​ជិត​ផុត​អាណត្តិ​រូប​នេះ​ អះអាង​ថា​ មូលហេតុ​ដែល​មេ​ឃុំ​ និង​អាជ្ញាធរ​ស្រុក​​មិន​ឲ្យ​​​រូប​លោក​​ឈរ​ឈ្មោះ​បោះឆ្នោត ដោយសារ​គេ​មិន​ពេញ​ចិត្ត​រឿង​លោក​ចេញ​មុខ​តាម​ទូរទស្សន៍​ញឹកញាប់ ដែល​ជា​ឆ្អឹង​ទទឹង​ក​ធ្វើ​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​មិន​សប្បាយចិត្ត។ ការ​បោះឆ្នោត​អាណត្តិ​កន្លង​ទៅ​ ​ឃុំ​ត្រែង មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៩​នាក់​ គឺ​មកពី​បក្ស​កាន់​អំណាច ៨​នាក់ និង​​បក្ស​ប្រឆាំង​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​ជំនាន់​ថ្មី​ស្វែង​យល់​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ចំពោះ​ស្ត្រី​ក្នុង​របប​ខ្មែរក្រហម

$
0
0

និស្សិត​ចំនួន ៤៥​នាក់ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ចូលរួម​ស្វែង​យល់​អំពី​ការ​ឈឺ​ចាប់​ពី​អ្នក​រងគ្រោះ​ដោយសារ​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរក្រហម ៥​រូប ដើម្បី​រួមគ្នា​លើក​ស្ទួយ​យេនឌ័រ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

និស្សិត​ផ្នែក​ចិត្តវិទ្យា សង្គមកិច្ច និង​ច្បាប់ រួម​ជា​មួយ​ជន​រងគ្រោះ​ពី​របប​ខ្មែរក្រហម​ចំនួន ៥០​នាក់ ចូល​រួម​កម្មវិធី​ពិភាក្សា​គ្នា​មួយ​ស្ដីពី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ កម្មវិធី​នេះ រៀបចំ​ដោយ​អង្គការ​ក្ដី​ករុណា​ក្រោម​ចំណង​ជើង​ថា "កិច្ច​សន្ទនា​អន្តរ​ជំនាន់ រវាង​យុវជន និង​អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ​ក្នុង​របប​ខ្មែរក្រហម"។

អ្នក​សម្របសម្រួល​កម្មវិធី​អង្គការ​ក្ដី​ករុណា​ដែល​រៀបចំ​កម្មវិធី​ពិភាក្សា​គ្នា​នេះ គឺ​អ្នកស្រី យឹម សុធារី​ថ្លែង​ថា គោលបំណង​នៃ​កិច្ច​សន្ទនា​អន្តរ​ជំនាន់ គឺ​ចង់​ឲ្យ​យុវជន​ដែល​រៀន​មុខ​វិជ្ជា​ផ្នែក​ចិត្ត​វិទ្យា សង្គមកិច្ច និង​ច្បាប់ បាន​យល់​ដឹង​ជា​មុន ព្រោះ​គេ​នឹង​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​មួយ​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ទាំង​នេះ។

អ្នកស្រី​បន្ត​ថា វា​ជា​ឱកាស​ល្អ​ដែល​យុវជន​បាន​ជួប​ជន​រងគ្រោះ​ផ្ទាល់៖ «ជា​ពិសេស​រៀន​សូត្រ​ពី​ជន​រង​គ្រោះ ឬ​ពី​អ្នក​ជំនាញ ដូច​ជា​អ្នក​ជំនាញ​សម្របសម្រួល អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត...»។

អ្នកស្រី​បញ្ជាក់​ទៀត​ថា កម្មវិធី​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម បង្ហាញ​បទពិសោធន៍​ដល់​យុវជន​ដែល​ជា​ចំណែក​មួយ​បន្ថយ​ការ​ឈឺ​ចាប់​ដែរ។

ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​មក​ពី​ខេត្ត​កំពង់ស្ពឺ មួយ​រូប លោកស្រី អ៊ុំ នឿន មាន​ប្រសាសន៍​ថា លោកស្រី​ត្រូវ​រង​ការ​ឈឺ​ចាប់​ក្នុង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ដោយសារ​ការ​វាយ​នឹង​ត្បូង​ចប និង​ការ​បង្ខំ​ឲ្យ​រៀបការ៖ «»។

ជន​រងគ្រោះ​នៅ​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ ក្នុង​របប​ខ្មែរក្រហម ៤​រូប​ផ្សេង​ទៀត សុទ្ធតែ​បង្ហាញ​អំពី​ការ​ឈឺ​ចាប់​ដូច​គ្នា។ ជា​ពិសេស​ការ​បង្ខំ​ឲ្យ​រៀបការ​ជា​មួយ​អ្នក​ដែល​គាត់​មិន​ពេញ​ចិត្ត ការ​ធ្វើ​ទារុណ​កម្ម និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដោយ​ហិង្សា។ ទោះ​ជា​ការ​ឈឺ​ចាប់ និង​មាន​ភាព​អាម៉ាស់​យ៉ាង​ណា​ក្ដី ជន​រងគ្រោះ​ទាំង​នេះ សុខ​ចិត្ត​ចេញ​មក​ប្រាប់​យុវជន​អំពី​រឿង​ពិត ដើម្បី​កុំ​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ច្រំដែល​កើត​ឡើង​ទៀត។

និស្សិត​ចិត្តវិទ្យា ឆ្នាំ​ទី​៣ នៃ​សកលវិទ្យាល័យ​ភ្នំពេញ គឺ​យុវជន ងិន ធូវ័ណ ថ្លែង​ថា កិច្ច​សន្ទនា​ជាមួយ​ជន​រងគ្រោះ បាន​ធ្វើ​ឲ្យ​លោក​កាន់​តែ​យល់​ថែម​ទៀត​អំពី​ទុក្ខ​វេទនា​នៅ​ក្នុង​របប​ខ្មែរក្រហម៖ «»។

និស្សិត​ចិត្តវិទ្យា​នៃ​សកលវិទ្យាល័យ​ភ្នំពេញ មួយ​រូប​ទៀត គឺ​កញ្ញា អ៊ុំ សូនីតា ចាប់​អារម្មណ៍​ថា កិច្ច​សន្ទនា និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​នេះ គឺ​ត្រូវ​នឹង​មុខ​វិជ្ជា ដែល​នាង​រៀន៖ «»។

យុវជន​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​យល់​ថា ការ​បង្ខំ​ឲ្យ​រៀបការ និង​ដោយ​អំពើ​ហិង្សា ជា​ពិសេស​ចំពោះ​ស្ត្រី​ដែល​គេ​ធ្វើ​បាប​ដូច​ជា​សត្វ​ធាតុ ហើយ​មិន​មាន​យេនឌ័រ។

អ្នក​សម្របសម្រួល​កម្មវិធី​អង្គការ​ក្ដី​ករុណា ដែល​រៀបចំ​កម្មវិធី​ពិភាក្សា​គ្នា​នេះ គឺ​អ្នកស្រី យឹម សុធារី មាន​ប្រសាសន៍​បន្ថែម​ថា បញ្ហា​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មាន​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​ទាន់​បាន​ពេញលេញ។ ទាំង​អ្នកស្រី ជន​រងគ្រោះ និង​​យុវជន​ចូលរួម​កិច្ច​ពិភាក្សា ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប រួម​គ្នា​បន្ថែម​ទៀត​ក្នុង​ការ​លើក​កម្ពស់​យេនឌ័រ។

អ្នកស្រី យឹម សុធារី វាយ​តម្លៃ​ថា ការ​ចូល​រួម​របស់​យុវជន​រៀន​សូត្រ​ពី​ជន​រងគ្រោះ​ស្ដីពី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ នៅ​ក្នុង​របប​ខ្មែរ​ក្រហម កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ហិង្សា​កើត​ឡើង​វិញ ហើយ​ម្យ៉ាង​ទៀត គឺ​ជួយ​រួម​ចំណែក​ឲ្យ​មាន​ការ​ផ្សះផ្សា​របួស​ផ្លូវ​ចិត្ត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចំនួន​ស្ត្រី​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កើន​ឡើង​តិចតួច

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ រក​ឃើញ​ថា ចំនួន​ស្ត្រី​ដែល​បាន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ​មាន​ការ​កើន​ឡើង​តិចតួច បើ​ប្រៀបធៀប​នឹង​អាណត្តិ​ទី​៣ កន្លង​ទៅ។

បើ​ទោះ​បី​ជា​ពួក​គេ​សាទរ​ចំពោះ​ការ​កើន​ឡើង​នេះ ក៏​ពួក​គេ​ព្រួយ​បារម្ភ​ថា ចំនួន​នេះ​នឹង​មិន​អាច​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ដែល​អាច​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ អាច​កើន​ឡើង​ដើម្បី​ឆ្លើយតប​បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា ចំនួន​ស្ត្រី​ឋិត​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច​នៅ​ថ្នាក់​មូលដ្ឋាន​នៅ​តែ​តិច នឹង​ជំរុញ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​របស់​ស្ត្រី​នៅ​មូលដ្ឋាន នៅ​តែ​មាន​តិចតួច។

អ្នក​សម្របសម្រួល​ផ្នែក​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែង​ថា ចំនួន​ស្ត្រី​ដែល​បាន​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវការ​របស់ គ..ប មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២៥.៧៨៨​នាក់) បាន​កើន​ឡើង​ចំនួន ១,៦២​ភាគរយ បើ​ប្រៀបធៀប​នឹង​ចំនួន​បេក្ខនារី​នៅ​អាណត្តិ​ទី​៣។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា​ចំនួន​ស្ត្រី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១ ពោល​គឺ​អ្នក​ដែល​អាច​ក្លាយ​ជា​មេ​ឃុំ ចៅ​សង្កាត់ មាន​ចំនួន​កើន​ឡើង​ក្នុង​នោះ​រួម​ទាំង​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព៖ «បើ​សិនជា​ពួក​គាត់​ទាំងអស់​ហ្នឹង​ជាប់​ឆ្នោតជា​មេ​ឃុំ ចឹង​ចំនួន​មេ​ឃុំ​អាច​កើន​ឡើង​ច្រើន បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន​ដែល​មេ​ឃុំ (ស្រី) មាន​ចំនួន ១០៨​នាក់។ ប៉ុន្តែ​យើង​នៅ​តែ​ឃើញ​ថា ស្ត្រី​ជួប​ការ​ប្រឈម​មួយ​ចំនួន ដែល​ភាគច្រើន​គណបក្ស​នយោបាយ​ដែល​ជា​គណបក្ស​មាន​ប្រជាប្រិយភាព អត់​បាន​ខិតខំ​បង្កើន​ចំនួន​ស្ត្រី​ដូច​អ្វី​ដែល​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ចង់​បាន​ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ទទួល​យក​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»

នៅ​ក្នុង​បញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ផ្សព្វផ្សាយ​ដោយ គ..ប បង្ហាញ​ថា គណបក្ស​ធំៗ​ចំនួន​ពីរ​ដែល​មាន​ប្រជាប្រិយភាព គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​ភាគរយ​ស្ត្រី​នៅ​គណបក្ស​ចំនួន ១០ ទៀត​ដែល​ចូលរួម​ប្រកួត​ប្រជែង។

គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខភាព​ស្ត្រី​ចំនួន ២២,១៩​ភាគរយ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៦,០៥​ភាគរយ។

ចំណែក​គណបក្ស​ផ្សេងៗ​ទៀត គឺ​មាន​ចំនួន​ស្ត្រី​ច្រើន ដូចជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ស្ត្រី ៣៨,០៦% គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​ស្ត្រី ៣៣,៤០% គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ស្ត្រី ៤០,១២% គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មាន​ស្ត្រី​ចំនួន ៣៨,៣១% គណបក្ស​សញ្ជាតិ​កម្ពុជា មាន​ស្ត្រី​ចំនួន ៥២,៧៦% គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា មាន​ស្ត្រី​ចំនួន ២១,១១% គណបក្ស​អំណាច​ខ្មែរ មាន​ស្ត្រី​ចំនួន ៣១,១៩% គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ស្ត្រី​ចំនួន ២៦,៥២% គណបក្ស​យុវជន​កម្ពុជា មាន​ស្ត្រី​ចំនួន ៤៧,៦៣% និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ មាន​ស្ត្រី ៤០,៥៧%

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គម្លាត​នេះ​បង្ហាញ​ពី​វិសមភាព​យេនឌ័រ​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា មាន​បញ្ហា​ចំនួន ៦​ចំណុច ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹង​ចូល​ទៅ​កាន់​តំណែង​អ្នក​ដឹកនាំ​នៅ​មូលដ្ឋាន ក្នុង​នោះ​រួម​មាន ខ្វះ​ក្របខ័ណ្ឌ​ច្បាប់​កំណត់​ចំនួន​ស្ត្រី​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ការ​រើសអើង​ស្ត្រី ផ្ទៃក្នុង​បក្ស ដែល​នាំ​ឲ្យ​មិន​ដាក់​ស្ត្រី​នៅ​លេខ​រៀង​ល្អ និង​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មិន​ទាន់​មាន​ឆន្ទៈ​បង្កើន​ចំនួន​ស្ត្រី​នៅ​ឡើយ។

បេក្ខជន​ឈរ​លេខ​រៀង​ទី​៣ នៅ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា យ៉ែម វណ្ណណែត ថ្លែង​ថា ស្ត្រី ជាពិសេស​ស្ត្រី​វ័យ​ក្មេង​ដូច​កញ្ញា ត្រូវ​តស៊ូ​មតិ​នៅ​ក្នុង​ជួរ​បក្ស​ជាច្រើន​លើក ទើប​អាច​មាន​ការ​យល់ព្រម​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ក្នុង​បក្ស៖ «ពេល​ខ្លះ​បុរស​កន្លែង​ដែល​គាត់​ធ្លាប់​អង្គុយ គាត់​អត់​ចង់​ឲ្យ​យើង​អ្នក​ថ្មី​ទៅ​អង្គុយ​ទេ។ អ៊ីចឹង​បើ​យើង​អត់ធ្វើ​ការ​តវ៉ា​មតិ យើង​អត់បាន​បង្ហាញ​ពី​សកម្មភាព​យើង។ យើង​អត់​បង្ហាញ​ពី​សមត្ថភាព​យើង គឺ​យើង​មិន​អាច​មាន​ឱកាស​ឈរ​ជា​បេក្ខជន​បាន​ទេ គឺ​យើង​ត្រូវការ​បង្ហាញ​សមត្ថភាព ចំណេះ​ដឹង និង​ពី​ផល​លំបាក​នៃ​ស្ត្រី​បាន​គាត់​ឲ្យ​យើង​ឈរ»

ចំពោះ​បញ្ហា​នេះ នាយិកា​អង្គការ​សីលការ (SILAKA) និង​ជា​ប្រធាន​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ ក៏​បារម្ភ​ដែរ​ថា ចំនួន​ស្ត្រី​តិចតួច​នេះ​នឹង​កើត​មាន​បន្ត​ទៀត​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ឬ​ការ​បោះឆ្នោត​ជាតិ។ អ្នកស្រី​ថា បើ​ចំនួន​ស្ត្រី​ចូលរួម​តិចតួច​នោះ នឹង​រុញ​ច្រាន​ឲ្យ​រដ្ឋាភិបាល​បរាជ័យ​ម្ដង​ទៀត​ចំពោះ​គោលដៅ​ជំរុញ​ឲ្យ​ស្ត្រី និង​បុរស​មាន​ចំនួន​ស្មើ​គ្នា​នៅ​ក្នុង​ជួរ​អ្នក​ដឹកនាំ និង​ធ្វើ​សេចក្ដី​សម្រេច៖ «ពីព្រោះ​ជា​រឿងមួយ​សំខាន់ បើ​អត់​មាន​ស្ត្រី​ចូលរួម គឺ​វា​បាត់​សំឡេង​ស្ត្រី បាត់​ព័ត៌មាន​ពី​សង្គម។ វា​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត និង​ការ​អភិវឌ្ឍ​របស់​យើង​វា​អត់​ប្រសិទ្ធភាព ហើយ​បើ​ប្រៀបធៀប​ជាមួយ​គេ​ទៀត គឺ​យើង​អាច​ដើរ​ក្រោយ​គេ​ទៀតបើ​ចង់​ឲ្យ​មាន​មុខ​មាត់​ក្នុង​សង្គម​នៅ​ក្នុង​ពិភពលោក គួរ​ចាប់​ផ្ដើម​គិតគូរ​ពី​រឿង​ហ្នឹង»

កន្លង​ទៅ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​អះអាង​ថា លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ដាក់​ចំនួន​ស្ត្រី​របស់​គណបក្ស​នេះ​ដោយ​ផ្អែក​លើ​ប្រជាប្រិយភាព និង​សមត្ថភាព​របស់​ស្ត្រី ចំណែក​គណបក្ស​ប្រឆាំង​វិញ​លើក​ឡើង​ថា ពិបាក​នឹង​រក​ស្ត្រី​ដែល​ក្លាហាន។

យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​លើក​ឡើង​នេះ ថា​គ្រាន់​តែ​ជា​លេស​របស់​គណបក្ស​នយោបាយ​ប៉ុណ្ណោះ ហើយ​បាន​ស្នើ​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​ពួក​គេ​មើល​ឃើញ​ថា អាច​បង្កើន​ចំនួន​ស្ត្រី។ ក្នុង​នោះ​រួម​មាន ត្រូវ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​អាច​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​បង្កើត​បញ្ជី​មាន​លេខ​រៀង​ឆ្លាស់​រវាង​បុរស និង​ស្ត្រី គណបក្ស​នយោបាយ​ត្រូវ​មាន​គោលការណ៍​លាយលក្ខណ៍​អក្សរ​ពី​សមភាព​យេនឌ័រ និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការ​ចូលរួម​របស់​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សម្ភាស​មេ​ឃុំ​គោកខ្ពស់​ជុំវិញ​បទពិសោធន៍​ការងារ​និង​ការ​ត្រៀម​ខ្លួន​បោះឆ្នោត

$
0
0

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា។ ចាប់​ពី​ថ្ងៃ​ទី​១ ឧសភា រហូត​ដល់​ថ្ងៃ​បោះឆ្នោត អាស៊ីសេរី បាន​រៀបចំ​កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ ចៅ​សង្កាត់​ចំនួន ២៥​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។

សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក ហង្ស សាវយុត ជាមួយ​នឹង​លោក វ៉ាន ប៉ិក មេ​ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​បទពិសោធន៍​ការងារ​ជា​មេ​ឃុំ​កាល​ពី​អាណត្តិ​កន្លង​ទៅ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​មេ​ឃុំ​ប្រមេរុ​ជុំវិញ​បទពិសោធន៍​ការងារ​និង​ការ​ត្រៀម​ខ្លួន​បោះឆ្នោត

$
0
0

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា។ ចាប់​ពី​ថ្ងៃ​ទី​១ ឧសភា រហូត​ដល់​ថ្ងៃ​បោះឆ្នោត អាស៊ីសេរី បាន​រៀបចំ​កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ ចៅ​សង្កាត់​ចំនួន ២៥​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។

សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក ហង្ស សាវយុត ជាមួយ​នឹង​លោក មៀច សាំង មេ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ មក​ពី​គណបក្ស សម រង្ស៊ី ទាក់ទង​នឹង​បទពិសោធន៍​ការងារ​ជា​មេ​ឃុំ​កាល​ពី​អាណត្តិ​កន្លង​ទៅ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​ចៅសង្កាត់​ទួលល្វា​អំពី​ការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​និង​ការ​ត្រៀម​ខ្លួន​បោះ​ឆ្នោត

$
0
0

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ចាប់​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត អាស៊ីសេរី បាន​រៀបចំ​កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ ចៅសង្កាត់​ចំនួន ២៥​ខេត្ត ក្រុង ទូទាំង​ប្រទេស។

សម្រាប់​កម្មវិធី "កិច្ច​សន្ទនា​ជាមួយ​មេឃុំ" នៅ​ពេល​នេះ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក ហ៊ុំ ចំរើន​ជួប​សម្ភាស​ជាមួយ​ចៅសង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន គឺ​លោក សំ ភួង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សំ ភួង នឹង​ជម្រាប​ជូន​អំពី​បទពិសោធន៍​ការងារ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាជន ក្នុង​នាម​ជា​ចៅ​សង្កាត់ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤។

សូម​ស្ដាប់​បទសម្ភាសន៍​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំនឿ​លើ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​ក្រសួង​កសិកម្ម

$
0
0

សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​បញ្ហា​ធនធាន​ធម្មជាតិ ពិសេស​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​ជំនឿ​ចំពោះ​វិធានការ​របស់​ក្រសួង​កសិកម្ម ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ដោយ​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​បច្ចុប្បន្ន​កក្រើក​ឡើង​វិញ និង​ណែនាំ​ឲ្យ​ស្ថាប័ន​ក្រោម​ឱវាទ​របស់​ខ្លួន សហការ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

សង្គម​ស៊ីវិល​លើក​ឡើង​ថា បទល្មើស​ព្រៃ​ឈើ ពិសេស​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​មាន​មន្ត្រី ឧកញ៉ា ព្រម​ទាំង​អាជ្ញាធរ​មួយ​ចំនួន​ពាក់ព័ន្ធ​ផង។

ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បែប​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​គ្មាន​ប្រសិទ្ធភាព បើ​ទោះ​បី​ជា​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​សេចក្តី​ណែនាំ​ដល់​ស្ថាប័ន​ក្រោម​ចំណុះ​របស់​ខ្លួន ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​យ៉ាង​ណា​ក៏ដោយ។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ជា​រឿង​ល្អ​មួយ​ដែល​ក្រសួង​កសិកម្ម ហ៊ាន​ទទួល​ស្គាល់​ការពិត​ចំពោះ​ការ​កើន​ឡើង​វិញ​នៃ​បទល្មើស​ឈើ​ខុស​ច្បាប់ ផ្ទុយ​ពី​មន្ត្រី និង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​តែងតែ​បដិសេធ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ ហើយ​តែងតែ​ច្រាន​ចោល​រាល់​របាយការណ៍​អន្តរជាតិ​ដែល​បង្ហាញ​ពី​បទល្មើស​ឈើ​ខុស​ច្បាប់។

យ៉ាង​នេះ​ក្តី លោក អ៊ូច ឡេង នៅ​មិន​ទាន់​មាន​ជំនឿ​ចំពោះ​សេចក្តី​ណែនាំ​របស់​ក្រសួង​កសិកម្ម ជុំវិញ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឈើ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ពីព្រោះ​ជាច្រើន​លើក​ច្រើនសា​ណាស់​មក​ហើយ ដែល​ស្ថាប័ន​របស់​រដ្ឋ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការងារ​នេះ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព ម្យ៉ាង​គួបផ្សំ​រាជ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ផង៖ «រាជ​រដ្ឋាភិបាល​យើង ហាក់​មិន​ប្រាកដ​ប្រជា​មិន​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ព្រោះ​ថាអ្នក​រក​ស៊ី​ឈើ​ទាំងអស់​ហ្នឹង​សុទ្ធតែ​ចេញ​ពីសមាជិក​រាជ​រដ្ឋាភិបាល ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល»

កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ ក្នុង​សេចក្តី​ណែនាំ​របស់​ក្រសួង បាន​ទទួល​ស្គាល់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​កក្រើក​ឡើង​វិញ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ ក្រសួង​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ និង​គ្រប់​មន្ទីរ​កសិកម្ម​រាជធានី-ខេត្ត​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី-ខេត្ត ដើម្បី​រឹត​បន្តឹង និង​ទប់ស្កាត់​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឈើ​ឲ្យ​បាន។ បន្ថែម​ពី​នេះ ត្រូវ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​តាម​គ្រប់​រូបភាព និង​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១០ ឧសភា។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង យល់​ថា សេចក្តី​ណែនាំ​របស់​ក្រសួង​កសិកម្ម ធ្វើ​ឡើង​ក្រោយ​ពេល​អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ​មួយ​ឈ្មោះ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ ចំពោះ​សេចក្តី​ណែនាំ​របស់​ក្រសួង​កសិកម្ម លោក សេង សុខហេង មិន​មាន​ជំនឿ​ទេ ពីព្រោះ​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទទួល​បាន​លាភ​សក្ការៈ​ពី​ក្រុម​ជន​ល្មើស​ទាំងនោះ៖ «ដំណាក់កាល​នេះ គឺ​ជា​ដំណាក់កាល​មួយ​ដែល​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ក្លាយ​ជាជំងឺ​មហារីក ព្យាបាល​លែង​ចេញ​ហើយ។ ប្រសិន​បើ​មាន គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ»

ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) កាល​ពី​ថ្ងៃ​ទី​៨ ឧសភា បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​បង្ហាញ​ថា អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​ឃុបឃិត​គ្នា​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ផ្លូវ​ឲ្យ​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ប្រទេស​កម្ពុជា ហើយ​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​វៀតណាម បាន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​ផ្នែក​ច្បាប់ ដើម្បី​ប្រែ​ក្លាយ​ឈើ​ខុស​ច្បាប់​ដែល​ដឹក​ចេញ​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្រប​ច្បាប់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី ពិសេស​ទៅ​សហភាព​អឺរ៉ុប។

ទិន្នន័យ​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក គឺ​ក្នុង​អំឡុង​ពេល​រាជ​រដ្ឋាភិបាល​បិទ​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ជួយ​ប្រែ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ ដែល​មាន​តម្លៃ​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក សេង សុខហេង បញ្ជាក់​ថា ឈើ​ដែល​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ប្រភព​ចេញ​ពី​ខេត្ត​មួយ​ចំនួន​នៅ​ភូមិភាគ​ឦសាន ដូចជា​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ហើយ​ជា​ឈើ​កាប់​ចេញ​ពី​តំបន់​ព្រៃ​អភិរក្ស ដូចជា​តំបន់​ជម្រក​សត្វ​ព្រៃ​លំផាត់ តំបន់​ព្រៃឡង់ តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ជាដើម។

ទោះ​បី​ជា​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន បង្ហាញ​របាយការណ៍​របស់​ខ្លួន​លម្អិត​បែប​ណា​ក្តី ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន បាន​ច្រាន​ចោល​ការ​រក​ឃើញ​ករណី​កាប់​ឈើ និង​ជួញដូរ​ទៅ​វៀតណាម នេះ។

លោក អ៊ូច ឡេង យល់​ថា មន្ត្រី​ទាំងឡាយ​ណា​ដែល​បដិសេធ​របាយការណ៍​នេះ គឺ​ពួក​គេ​កំពុង​រួម​គំនិត​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ និង​ព្យាយាម​ការពារ​ប្រយោជន៍​ឲ្យ​ឈ្មួញ​រក​ស៊ី​ឈើ​ទាំងនោះ។

ទាក់ទង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​កាត់​ក​លោក​ចោល​ទៀត​ផង បើ​សិន​ជា​ទប់ស្កាត់​មិន​បាន។ កាល​ពី​ឆ្នាំ​២០១៦ លោក​ថែម​ទាំង​បញ្ជា​ឲ្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រើ​ឧទ្ធម្ភាគចក្រ​បើក​ទៅ​តំបន់​ព្រៃ​នានា​នៅ​ទូទាំង​ប្រទេស និង​បាញ់​គ្រាប់​រ៉ុកកែត​ទៅ​លើ​ក្រុម​ជន​ល្មើស ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​មក​ទល់​ពេល​នេះ បទល្មើស​ព្រៃ​ឈើ​ត្រូវ​បាន​គេ​រក​ឃើញ​ថា កក្រើក​ឡើង​វិញ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ពង្រឹង​សមត្ថភាព​សកម្មជន​នៅ​ខែត្រ​រតនគិរី

$
0
0

ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រជុំ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​បក្ស​របស់​ខ្លួន​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា នៅ​គ្រា​ដែល​សមាសភាព​គណបក្ស​នេះ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ កិច្ច​ប្រជុំ​នោះ ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​សកម្មជន និង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​យល់​ច្បាស់​ពី​របៀប​ធ្វើ​នយោបាយ ដើម្បី​ត្រៀម​ឃោសនា​បោះឆ្នោត។

គោល​នយោបាយ ១៦​ចំណុច គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ផ្សព្វផ្សាយ​ទៅ​សកម្មជន​បក្ស​របស់​ខ្លួន និង​អ្នក​គាំទ្រ​ជិត ១០០​នាក់ ដែល​គណបក្ស​នេះ​ប្ដេជ្ញា​ចិត្ត​ថា នឹង​អនុវត្ត​ឲ្យ​បាន​ប្រសើរ ប្រសិន​បើ​បេក្ខជន​បក្ស​របស់​ខ្លួន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដឹកនាំ​មូលដ្ឋាន។

ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នៅ​គ្រា​ដែល​ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ចេញ​សារ​នយោបាយ​ចំនួន ៥​ចំណុច​សំខាន់ៗ​ក្នុង​ចំណោម ១៦​ចំណុច​រួម​មាន ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​តាម​មូលដ្ឋាន មាន​គ្រូបង្រៀន​ផ្នែក​កសិកម្ម​ល្អ​ក្នុង​ឃុំ​នីមួយៗ ឬ​ពង្រឹង​សមត្ថភាព​កសិករ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន សុខាភិបាល និង​វិស័យ​អប់រំ ជំរុញ​ឲ្យ​មាន​គ្រូ​កសិកម្ម​ល្អ គ្រូបង្រៀន​ល្អ នគរបាល​ល្អ មេ​ភូមិ-មេ​ឃុំ​ល្អ និង​គ្រូពេទ្យ​ល្អ ជាពិសេស​ការ​ស្ដារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ។

បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក រម៉ាស់ ស្វាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា បញ្ហា​ខ្វះ​បច្ចេកទេស​កសិកម្ម និង​កសិផល​ធ្លាក់​ថ្លៃ គឺ​ជា​មូលដ្ឋាន​ដែល​កសិករ​នៅ​តំបន់​នោះ​បាន​ប្រឈម​ច្រើន​ឆ្នាំ​ហើយ ពុំ​មាន​ដំណោះស្រាយ ហេតុ​នេះ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ជំរុញ​ពង្រឹង​សមត្ថភាព​បច្ចេកទេស​កសិកម្ម​ជូន​កសិករ និង​រក​ទីផ្សារ​កសិផល។ លើស​ពី​នេះ ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ខ្លាំង ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ លោក​នឹង​ពង្រឹង​គោល​នយោបាយ​អភិរក្ស​ធម្មជាតិ និង​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ឲ្យ​បាន​ពេញលេញ។ លោក​ចាប់​អារម្មណ៍​ថា ការ​បង្ហាញ​សារ​នយោបាយ​ច្បាស់លាស់ នឹង​ដាស់​ស្មារតី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​បេក្ខភាព​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឲ្យ​បាន​ច្រើន៖ «គណបក្ស​របស់​ខ្ញុំហ្នឹង គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ខ្ញុំ​ចង់​ទប់ស្កាត់​ដីធ្លី​ព្រៃ​ឈើ​កុំ​ឲ្យ​លក់ ស្ថានភាព​សព្វថ្ងៃ​គេ​កាប់​យ៉ាង​អនាធិបតេយ្យ​អត់​គោរព​ច្បាប់»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ដោយឡែក​ប្រតិទិន​ឃោសនា​បោះឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ថ្លែង​បញ្ជាក់​ថា គោល​នយោបាយ ៥​ចំណុច​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ជា​មូលដ្ឋាន​គ្រឹះ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ និង​ពង្រឹង​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ​បាន​ល្អ ជាពិសេស​បន្ថែម​ល្បឿន​អភិវឌ្ឍន៍​មូលដ្ឋាន។

លើស​ពី​នេះ ការ​ជំរុញ​ឲ្យ​មាន​គ្រូ​ផ្នែក​កសិកម្ម​ល្អ គ្រូបង្រៀន​ល្អ គ្រូពេទ្យ​ល្អ អភិបាល​ល្អ និង​មេ​ភូមិ មេ​ឃុំ​ល្អ ក៏​ជា​ទិសដៅ​រួម​បញ្ចូល​ជា​អាទិភាព​ក្នុង​គោល​នយោបាយ​គណបក្ស​របស់​លោក។ លោក​បញ្ជាក់​ថា គោល​បំណង​នៃ​វិធី​នេះ ដើម្បី​ចង់​ឲ្យ​សកម្មជន និង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៧​ឃុំ-សង្កាត់​នៅ​ខែត្រ​រតនគិរី យល់​កាន់​តែ​ច្បាស់​ពី​របៀប​ធ្វើ​នយោបាយ និង​ការ​អនុវត្ត​គោល​នយោបាយ​ទាំង ១៦​ចំណុច ដើម្បី​បង្ហាញ​ជូន​ពលរដ្ឋ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៖ «សំខាន់ គឺ​បេក្ខជន​យើង​យក​ទៅ​ផ្សព្វផ្សាយ និង​ត្រៀម​ខ្លួនឃោសនា​បោះឆ្នោត ធ្វើ​ម៉េច​ផ្សព្វផ្សាយ​គោល​នយោបាយ​ទាំង ១៦​ចំណុច​ហ្នឹង ជាពិសេស​បំផុត​គឺ​ល្អ ៥​យ៉ាង​ហ្នឹង ដើម្បី​ឲ្យ​ដល់​ប្រជាពលរដ្ឋ។ និយាយ​រួម​ទី​១ យើង​ចង់​ឲ្យ​មាន​គ្រូ​កសិកម្ម​ល្អៗ​មួយ​ឃុំ​ម្នាក់ៗ ហើយ​គ្រ​កសិកម្ម ខ្ញុំ​នឹង​ជួយ​គាំទ្រ​គាត់​ឲ្យ​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការ​បម្រើ​ពលរដ្ឋ និង​ដោះស្រាយ​បញ្ហា»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​រតនគិរី លោក ប៉ែន ឈុនឌី ពន្យល់​ថា ការ​ជួបជុំ និង​ការ​ផ្សព្វផ្សាយ​សារ​នយោបាយ​ដល់​សកម្មជន​បក្ស​នយោបាយ អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ទីស្នាក់ការ​បក្ស និង​ផ្ទះ​សកម្មជន​បក្ស​នយោបាយ ដោយ​មិន​ត្រូវ​ឃោសនា​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ ហើយ​ការ​ឃោសនា​នោះ​ទៀតសោត ក៏​ត្រូវ​ផ្តល់​ដំណឹង​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មាន​តួនាទី​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​សម្រាប់​ការ​ជួបជុំ៖ «បើ​សិន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស ឬ​ធ្វើ​សកម្មជន​គេ​អា​ហ្នឹង អត់​អី​តែ តែ​បើ​សិន​នៅ​ទី​សាធារណៈ​ត្រូវ​សុំ​អាជ្ញាធរ​ដែនដី»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​សកម្មជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែត្រ​រតនគិរី ចំនួន ៧​ឃុំ និង​នៅ​ទូទាំង​ប្រទេស​ចំនួន ២៧​ឃុំ-សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live