Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ច្រក​ទ្វា​ព្រំដែន​ប៉ោយប៉ែត​នឹង​ត្រូវ​បិទ​១​ថ្ងៃ​ក្នុង​ពិធី​ដែល​មេ​ដឹកនាំ​កម្ពុជា​ថៃ​ជិះ​រថភ្លើង​ឆ្លង​កាត់

$
0
0

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​នឹង​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ មេសា។

ទំព័រ​ហ្វេសប៊ុក​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឱ្យ​ដឹង​ថ្ងៃ​ទី​២១ មេសា ថា ការ​បិទ​ច្រក​ព្រំដែន​នេះ គឺ​អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ព្រំដែន​បាន​ដូច​ធម្មតា ប៉ុន្តែ យានយន្ត ឬ​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ គឺ​បិទ​មិន​ឱ្យ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​មួយ​នេះ​ឡើយ រហូតដល់​ចប់​កម្មវិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រក​របៀង​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត និង​ពិធី​ទទួល​មេដឹកនាំ​របប​ក្រុងភ្នំពេញ គឺ​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​ប្រាយុត ចាន់អូចារ (Prayuth chan oucha) ដែល​នឹង​ជិះ​រថភ្លើង​រួមគ្នា​ឆ្លងកាត់​ប្រទេស​ទាំង​២​នៅ​ថ្ងៃ​ទី​២២ មេសា។

ដោយឡែក​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា ចាប់ពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១ មេសា រហូត​ដល់​ចប់​ពិធី​ជិះ​រថភ្លើង​រួមគ្នា​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ គឺ​ហាម​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ធ្វើ​ចរាចរ​​លើ​ផ្លូវ​ជាតិ​លេខ​៥​ចាប់ពី​រង្វង់​មូល​កូន​ដំរី រហូតដល់​រង្វង់​មូល​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​វិភាគ​និយាយ​ថា ​របប​ក្រុង​ភ្នំពេញ​បរាជ័យ​ក្នុង​ការ​អូស​ទាញ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

$
0
0

អ្នក​វិភាគ​នយោបាយ​បាន​ចំអក​ដល់​របប​ក្រុង​ភ្នំពេញ​ថា​ បាន​បរាជ័យ​ក្នុង​ការ​អូសទាញ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អោយ​ដើរ​តាម​បន្ទាត់​នយោបាយ​របស់​របស់​ខ្លួន​ តាមរយៈ​ កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​ ដើម្បី​បើក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ​នោះ។

រហូតមកដល់​ពេល​នេះ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តិចតួច​ប៉ុណ្ណោះ​ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ដែល​តុលាការ​កំពូល​ហាមឃាត់​មិន​អោយ​ធ្វើ​នយោបាយ​នោះ។

អ្នក​វិភាគ​នយោបាយ​ និង​សង្គម មើល​ឃើញ​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ធំធេង លើ​នយោបាយ​អូស​ទាញ​មន្ត្រី​បក្ស​ប្រឆាំង និង​បំបែក​បំបាក់​បក្ស​នេះ​ឲ្យ​ខ្ទេចខ្ទី​ដូច​បំណង​​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រឹងមាំ។

លោក​ បណ្ឌិត​ មាស នី​ មានប្រសាសន៍ កាល​ពី​ថ្ងៃ​ទី២១​ មេសា​ថា  ភាព​រឹង​មាំ​នេះ​ បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លង​មកនេះ​កំពុង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សមរភូមិ​នយោបាយ​របស់​ខ្លួន​ក្នុង​គោល​បំណង​​កម្ទេចគណបក្ស​ប្រឆាំង​តាម​រូបភាព អូសទាញ​ផង​ និង​គំរាម​ផង៖ «មិន​បាន​ទទួល​ជោគជ័យ​ខ្ញុំ​មិនថា​បរាជ័យ​ទេ គឺ​មិន​បាន​ជោគជ័យ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​អូសទាញ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​បែក​បាក់​គ្នា​បាន​ន័យ​ថា​នៅ​ថ្នាក់​មូលដ្ឋាន​ក៏​មាំ​​ ហើយ​នៅ​ថ្នាក់​ជាតិ​ក៏​មាំ។ អា​ហ្នឹង​ហើយ​ដែល​គណបក្ស​កាន់​អំណាច​មាន​ការ​ពិបាក​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»។​

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន​ បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​គំរាម​ផង សម្លុត​បំភិតបំភ័យ​ផង​ និង​ទិញ​ទឹក​ចិត្ត​ផង ដល់​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១១៨នាក់ ដែល​តុលាការ​កំពូល​ដក​សិទ្ធិ​មិន​ឱ្យ​ធ្វើ​នយោបាយ។​

លោក​ ហ៊ុន សែន​ បាន​និយាយ​ថា​ លោក​ទុក​ឱ្យ​រយៈ​ពេល​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ការ​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ តែ​រហូត​មក​ដល់​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ទើប​នឹង​កន្លង​ផុត​ហើយ​ មិន​មាន​អ្នក​នយោបាយ​ណា​ផ្សេង​ទៀត​បន្ត​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​ការ​អូសទាញ​ពី​របប​ក្រុង​ភ្នំពេញ​នោះ​ទេ។​

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​លោក អេង ឆៃអ៊ាង​ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ពេល​នេះ​កាន់​តែ​រឹង​មាំ។ លោក​បញ្ជាក់​ទៀត​ថា ទាំង​សកម្មជន​គណបក្ស​ ថ្នាក់ដឹកនាំ​គណបក្ស ទោះ​បី​ជា​របប​ក្រុង​ភ្នំពេញ​មិន​ឱ្យ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​ក៏​ដោយ​ ប៉ុន្តែ​សកម្មជន​និង​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​នៅ​តែ​តស៊ូ​ ដោយ​មិន​បោះបង់​ចោល​គណបក្ស​នោះ​ឡើយ ​ដូច​ជា​កាល​ពី​ចុង​សប្ដាហ៍​នេះ​មហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បង្ហាញ​យ៉ាង​ច្បាស់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នូវ​តែ​រឹងមាំ​ដូច​មុន​ដដែល៖ «បាទ​លោក​ហ៊ុន សែន​បរាជ័យ​យុទ្ធសាស្ត្រ​ដើម្បី​ប៉ុនប៉ង​ព្យាយាម​អូសទាញ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​គឺ​បរាជ័យ​ធំ​មែនទែន។ ដូច្នេះ​បាន​ន័យ​ថា ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​មាន​ជំហរ​រឹងមាំ​ស្មោះត្រង់​ជាមួយ​ហ្នឹង​ប្រជាពលរដ្ឋ​ស្មោះត្រង់​ជាមួយ​ឧត្ដម​គតិ​ និង​មនសិការ​របស់​ខ្លួន។ អ៊ីចឹង​អ្វី​ដែល​សំខាន់​គឺ​លោក ហ៊ុន សែន បរាជ័យ​ធំ»

រហូត​មក​ទល់​ថ្ងៃ​ទី២១ មេសា មាន​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ៩នាក់ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​ក្រុម​គាំទ្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត នៅ​តែ​ប្រកាស​ប្រកាន់​ជំហរ​រង់ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ថា ជំហរ​របស់​គណបក្ស​កាន់​អំណាច​មិន​មាន​គោល​នយោបាយ​អូសទាញ​ទៅ​លើ​សកម្មជន​មក​ពី​គណបក្ស​នយោបាយ​ណា​ទេ។ លោក​បញ្ជាក់​ថា​ទោះបី​ជា​មាន​ការ​ចូល​ធ្វើ​នយោបាយ ឬ​មិន​ចូល​គណបក្ស​គ្រប់គ្រង​អំណាច​នៅ​តែ​រឹងមាំ។ លោក​បញ្ជាក់​ថា​ បុគ្គល​ម្នាក់ៗ មាន​សិទ្ធិ​ធ្វើ​នយោបាយ​គ្មាន​អ្នក​ណា​មក​បង្ខិតបង្ខំ​ទេ៖ «ពីព្រោះ​យើង​បើក​សិទ្ធិ​សេរីភាព​ទៅតាម​គោល​ការណ៍​ច្បាប់​ហើយ​បើ​អ្នក​ណា​ចង់​មាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ។ អ្នក​ហ្នឹង​បំពេញ​បែប​បទ​ទៅតាម​គោល​ការណ៍​ច្បាប់​នឹង​នីតិវិធី​ដែល​ក្រសួង​មហាផ្ទៃ​បាន​កំណត់​ទៅ​បើ​គេ​មិន​ចង់​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ទេ គឺ​ស្រេច​ទៅ​លើ​បុគ្គល​ម្នាក់ៗ ជា​អ្នក​សិទ្ធិ​សម្រេច​តើ»

ក្នុង​ចំណោម​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​៩រូប​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​តាម​ការ​អូស​ទាញ​ពី​របប​ក្រុង​ភ្នំពេញ​ក្នុង​នោះ​មាន​អ្នកតំណាងរាស្ត្រ​​ទាំង​៥​នាក់​ គឺ​លោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា និង​លោក កង គឹមហាក់ លោក​ រៀល ខេមរិន្ទ និង​ លោក​ គង់ បូរ៉ា និង លោក​ គង់ គាំ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

លោក​​ហ៊ុន សែន បាន​ព្រមាន​ទៅ​កាន់​ក្រុម​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ថា នឹង​បិទ​ទ្វារ​លែង​ទទួល​សំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​មុន ឬ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​តែ​ការ​ព្រមាន​នេះ​មិនបាន​ជះ​ឥទ្ធិពល​ដល់​គណបក្ស​ សង្គ្រោះ​ជាតិ ទេ។​

អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​រឹងមាំ ហើយ​នឹង​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នា​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​អង្គការ​ផ្នែក​សិទ្ធិមនុស្ស និង​តស៊ូ​មតិ​ថា ​ជា​ក្រុម​ប្រឆាំង

$
0
0

ថ្នាក់​ដឹកនាំ​លំដាប់​ទី​ពីរ​នៃ​របប​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​ទី២១ មេសា ចោទ​ប្រកាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ថា ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ សង្គម​ស៊ីវិល​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​​នេះ ហើយ​ថា រឿង​នេះ​នឹង​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​មាន​ចំនួន​​ច្រើន​លើស​លប់ ដែល​បង្ហាញ​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ខាង​អង្គការ​សមាគម។ ក៏​ប៉ុន្តែ​លោក​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ មាន​ពីរ​ប្រភេទ គឺ​អង្គការ​ផ្នែក​អភិវឌ្ឍន៍ និង​អង្គការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ លោក​បាន​​ចោទ​ដោយ​ត្រង់ៗ តែ​ម្ដង​ថា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​តស៊ូ​មតិ​ គឺ​ជា​អង្គការ​ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «NGOs ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក៏​មាន​ដែរ ព្រោះ NGOs វា​មាន​ពីរ​ផ្នែក។ មួយ​ផ្នែក​ គឺ​ថា NGOs ធ្វើ​កិច្ច​ការងារ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម ប៉ុន្តែ​មួយ​ផ្នែក​ទៀត NGOs ដែល​ធ្វើ​ការ​ទាក់ទង​នឹង​សិទ្ធិ​តវ៉ា សិទ្ធិមនុស្ស។ អា​ហ្នឹង​គេ​ហៅ​ស្អី? គេ​ហៅ​អ្នក​ធ្វើ​ការ​ខាង​តស៊ូ​មតិ»

ប្រសាសន៍​របស់​មេ​ដឹក​នាំ​កំពូល​ផ្នែក​សន្តិ​សុខ​ជាតិ​រូប​នេះ ហាក់​ផ្ទុយ​គ្នា​ទាំង​ស្រុង​នឹង​ប្រសាសន៍​របស់​លោ​ក​កាល​ពី​ពេល​មុន ដែល​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បើក​សិទ្ធិ​សេរីភាព​ ព្រម​ទាំង​បញ្ឈប់​ការ​ចោទ​ប្រកាន់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល។

អង្គការសង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ច្រាន​ចោល​ការ​ថ្លែង​របស់​លោក ស ខេង ដោយ​ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​ការ​លាប​ពណ៌​ដែល​គ្មាន​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក​ (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុង​ភ្នំពេញ​ នៅ​តែ​មាន​ទស្សនៈ​បែប​អវិជ្ជមាន​ ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ការ​តស៊ូ​មតិ។ លោក​ថា ទស្សនៈ​បែបនេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​មិន​ទាន់​យល់​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ​។ លោក​បកស្រាយ​ថា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​តស៊ូ​មតិ​ ធ្វើ​សកម្មភាព ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ។ លើស​ពី​នេះ​ទៅទៀត លោក​ថា មុន​នឹង​ធ្វើ​សកម្មភាព អង្គការ​សង្គម​ស៊ីវិល សុទ្ធ​តែ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ នៅ​ក្រសួង​មហាផ្ទៃ។ ដូច្នេះ​មិន​គួរ​ណា​ថ្នាក់​ដឹកនាំ​ក្រសួង​ប្រកាន់​ទស្សនៈ​បែប​នេះ​ឡើយ៖ «ការ​ថ្លែង​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​គេ​កាន់​តែ​សម្លឹង​ឃើញ​ថា កម្ពុជា​ហាក់​ដូច​ជា​មិន​ចង់​ឱ្យ​មាន​អង្គការ​ ដែល​ការពារ​សិទ្ធិមនុស្ស ខណៈ​ដែល​ខ្លួន​កំពុង​តែ​រំលោភ​ទៅលើ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​​នេះ​​ឯង។ នេះ​ជា​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​សកម្មភាព​អង្គការ​ សមាគម​ ដែល​ធ្វើ​លើ​វិស័យ​ទាំង​អស់​នេះ មាន​ភាព​ប្រឈម​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បន្ត​ថា ចំនួន​អង្គការ​សង្គម​ស៊ីវិល​ច្រើន​មិន​មែន​មានន័យ​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ខាង​អង្គការ​សមាគម​ពេញលេញ​នោះ​ឡើយ ព្រោះ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​តែង​​​ស្ថិត​ក្រោម​ការ​ឃ្លាំមើល និង​រក​ការ​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ​ ជា​ហូរ​ហែ។ លោក​បន្ថែម​ថា នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ត្រឹម​ត្រូវ នោះ​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​នឹង​លែង​សំខាន់​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទៀត​ហើយ។

គិត​ត្រឹម​បំណាច់​ឆ្នាំ២០១៨ អង្គការ-សមាគម​ក្នុង​ស្រុក​ដែល​បាន​ចុះ​បញ្ជី និង​តម្កល់​ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​ជាង ៥ពាន់ (.៥២៣) អង្គភាព ខណៈ​អង្គការ​សមាគម​បរទេស ដែល​បាន​ចុះ​អនុស្សរណៈ​នៅ​ក្រសួង​ការ​បរទេស​មាន​ចំនួន ៤១៩អង្គភាព។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ​អង្គការសង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត និង​ការ​តស៊ូ​មតិ តែងតែ​រង​ការ​លាប​ពណ៌ និង​រឹតត្បិត​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា អង្គការ​ទាំង​អស់​នេះ គ្មាន​បំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ​ ផ្ទុយ​ទៅ​វិញ គឺ​ជា​ដៃគូ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ។ លោក​បារម្ភ​ថា ប្រសាសន៍​របស់​លោក​ ស ខេង នេះ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ចុះ​ធ្វើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​ខាងមុខ៖ «ខ្ញុំ​មាន​ការ​សោក​ស្ពាយ​ដែល​ថ្នាក់​ដឹក​នាំ​របស់​រដ្ឋាភិបាល​គាត់​ប្រើ​ពាក្យ​អ៊ីចឹង ពីព្រោះ​កាល​ណា​ប្រើ​ពាក្យ​អ៊ីចឹង​នាំ​ឱ្យ​ថ្នាក់​ក្រោម​ហ្នឹង​មាន​ការ​យល់​ច្រឡំ ទៅ​ជា​ចាត់​ទុក​អង្គការ​ទាំង​អស់​ហ្នឹង​ជា​អ្នក​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល។ អ៊ីចឹង​ថ្ងៃ​ក្រោយ​ទៅ កិច្ច​សហការ​នឹង​អាច​មិន​មាន ហើយ​បើ​មាន​មាន​តិច​តួច ពីព្រោះ​ថ្នាក់​ក្រោម​ ឱ្យ​តែ​ឮ​ថា​ជា​អង្គការ​ប្រឆាំង គាត់​មិន​ហ៊ាន​សហការ​ជាមួយ​ទេ»

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឱ្យ​ទូលាយ និង​កុំ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ការ​បោះឆ្នោត និង​ការ​តស៊ូ​មតិ​ថា ជា​ក្រុម​ប្រឆាំង​ត​ទៅ​ទៀត និង​ត្រូវ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ជា​ដៃគូ​អភិវឌ្ឍន៍​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា និង​ថៃ សម្ពោធ​រថភ្លើង​ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ក្រោយ​ពី​អាក់​ខាន ៤៦ឆ្នាំ

$
0
0

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា រួម​គ្នា​សម្ពោធ​ការ​ត​ភ្ជាប់​ផ្លូវ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ឆ្លង​កាត់​ប្រទេស​កម្ពុជា​​ឡើង​វិញ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ខ្លងលឹក​ខាង​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី២២ មេសា។

ហ្វេសប៊ុក​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន សរសេរ​ថា ក្នុង​ពិធី​នេះ ខាង​រាជ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រគល់​ក្បាល​រថភ្លើង​ប្រភេទ DMU (Diesel Multi Unit) មួយ​គ្រឿង និង​ទូរ​ដឹក​អ្នក​ដំណើរ​ចំនួន ៤ទូរ ជា​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា។

ក្រៅ​ពី​ការ​ផ្ដល់​ក្បាល និង​ទូរ​រថភ្លើង​នេះ រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ជួយ​សាងសង់​ស្ពាន​ផ្លូវ​ដែក​ថ្មី ប្រវែង ៤៣ម៉ែត្រ នៅ​ព្រំដែន​កម្ពុជា​ថៃ ខ្លងលឹក និង​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ក្នុង​ទឹក​ប្រាក់​ប្រមាណ ១លានដុល្លារ​អាមេរិក។

ផ្លូវ​រថភ្លើង​ពី​ចំណុច​ព្រំដែន​នៃ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) និង​ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត គឺ​ជា​ចំណុច​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ភាគ​ខាង​ជើង​របស់​កម្ពុជា ឆ្ពោះ​ទៅ​ភ្នំពេញ ​ប្រវែង ៣៨៦​គីឡូម៉ែត្រ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​រួច​រាល់ និង​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ចុង​ឆ្នាំ២០១៨។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង​រវាង​ថៃ និង​កម្ពុជា​នេះ ជា​ការ​ចាប់​ផ្ដើម​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ ដោយសារ​សង្គ្រាម​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាត់​ទុក​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា និង​ថៃ​នេះ​ថា ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំង​ពីរ អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ដើរ​ធាក់​ថយ​ក្រោយ

$
0
0

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត និង​សិទ្ធិមនុស្ស មើល​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​វិបត្តិ ដែល​ទាម​ទារ​ឱ្យ​មានការ​ស្ដារ និង​ពង្រឹង​ឡើង​វិញ​ជា​ចាំបាច់។ ពួក​គេ​បន្ត​ថា ទោះបី​ជា​លិទ្ធិ​ប្រជាធិបតេយ្យ​មិន​មាន​ស្តង់​ដារ​ដូច​គ្នា​តាម​ប្រទេស​នីមួយៗ​ក៏​ដោយ ក៏​លិទ្ធ​នេះ​មាន​គោលការណ៍​រួម​តែ​មួយ​ដូចគ្នា​ដែរ នោះ គឺ​ការ​គោរព​សិទ្ធិមនុស្ស និង​ឱ្យ​តម្លៃ​លើ​សិទ្ធិ​សេរីភាព​ជា​ធំ។

អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​មាន​ដំណើរ​ការ​ធាក់​ថយ​ក្រោយ ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ដែល​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដំណើរ​ការ​ទៅ​មុខ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់​សម្គាល់​ថា មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​គោរព​ឱ្យ​បាន​ពេញ​លេញ​នោះ​ឡើយ។ លោក​ថា ឧទាហរណ៍​ដែល​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នោះ មាន​ជាអាទិ៍ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ដៃ​គូ​ប្រកួត​ប្រជែង​ធំ​ជាង​គេ​របស់​បក្ស​កាន់​អំណាច​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​អវត្តមាន​បក្ស​ប្រឆាំង​ធំ​ជាង​គេ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ការ​បិទ​សារព័ត៌មាន​ឯករាជ្យ និង​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ ឬ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ជាដើម៖ «នៅ​ស្រុក​យើង​ បើ​និយាយ​ពី​ប្រជាធិបតេយ្យ យើង​សួរ​ថា​មាន​ទេ? អា​ហ្នឹង​យើង​ទទួល​ស្គាល់​ថា វា​មាន។ ប៉ុន្តែ​សួរ​ថា វា​មាន​កម្រិត​ប៉ុន​ណា? អា​ហ្នឹង​ជា​ចំណុច​ដែល​យើង​ត្រូវ​ពិភាក្សា​គ្នា។ ខ្ញុំ​យល់​ឃើញ​ថា ចំណុច​ខ្លះ​វា​ដើរ​ថយ​ក្រោយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​មែន»

ប្រតិកម្ម​របស់​អ្នក​ជំនាញ​ខាង​ការបោះឆ្នោត​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ពង្រឹង មិន​មែន​ធាក់​ថយ​ក្រោយ​នោះ​ឡើយ។

លោក ស ខេង បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី២១ មេសា​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ ព្រោះ​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​តែ​មាន​ មិន​បាត់​បង់​ទៅ​ណា​ឡើយ។ លោក​បកស្រាយ​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង៤០ ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់ មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ៥ពាន់​អង្គភាព មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើស​លប់ និង​ជា​ពិសេស​មាន​ការ​បោះ​ឆ្នោត​ជាច្រើន​លើក​ច្រើន​សារ៖ «កម្ពុជា​អាច​និយាយ​ជា​ចុង​ក្រោយ​ថា គ្មាន​ផ្លូវ​ណា​ក្រៅ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​​ទេ ដែល​អាច​ឱ្យ​កម្ពុជា​រស់​បាន ទៅមុខ​បាន។ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ប្ដេជ្ញា ដើម្បី​ការពារ និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​បន្ត​ទៅ​ទៀត»

ទោះ​ជា​យ៉ាង​ណា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត អះអាង​ថា ចំនួន​ច្រើន​នៃ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​មែន​ឆ្លុះ​បញ្ចាំង​ថា​ ប្រជាធិបតេយ្យ​កម្ពុជា​មាន​ដំណើរ​ការ​ទៅមុខ​នោះ​ឡើយ។ លោក​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ​ទៅ​មុខ​បាន​ ទាល់​តែ​គោលការណ៍​គ្រឹះ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ ត្រូវ​បាន​គោរព​ឱ្យ​បាន​ពេញ​លេញ មិន​មែន​ជា​ប្រជាធិបតេយ្យ ដែល​គូសវាស​ដោយ​ក្រុម​អ្នក​កាន់​អំណាច​នោះ​ឡើយ។ លោក​បន្ថែម​ថា ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​កំពុង​វិវឌ្ឍ​ថយ​ក្រោយ បើ​យោង​តាម​របាយការណ៍​ទាំងឡាយ និង​ជាពិសេស​ការ​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប ក្នុង​បរិបទ​នៃ​បញ្ហា EBA«កម្ពុជា​គួរ​តែ​បើក​ទូលាយ​ឱ្យ​មាន​លំហ​នៃ​ការ​គោរព​សិទ្ធិមនុស្ស ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ របស់​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​សារព័ត៌មាន​ទាំង​ឡាយ ព្រោះ​បើ​យើង​មើល​ទៅ​សង្គម​ស៊ីវិល​ក្ដី គណបក្ស​នយោបាយ​ក្តី និង​សារព័ត៌មាន​ក្ដី វា​សុទ្ធតែ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​គណបក្ស​ ឬក៏​អ្នក​កាន់​អំណាច ឬ​កាន់​រដ្ឋាភិបាល​ហ្នឹង មើល​ឃើញ​ថា តើ​ខ្លួន​នៅ​មាន​ការ​ខ្វះខាត​អី ដើម្បី​ធ្វើ​ការ​កែ​លម្អ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ហ្នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បាន»

អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ពី​ភាព​ចាំបាច់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ រដ្ឋាភិបាល​គួរ​តែ​ប្រឹង​ប្រែង​រក​ដំណោះស្រាយ​បញ្ហា​ទាំងនេះ តាម​រយៈ​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ ដែល​ចង់​ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន​ ព្រមាន​ជា​ថ្មី​​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ណា​ដែល​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា

$
0
0

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន សែន​ កំពុង​តែ​ភ័យ ព្រួយ​ខ្លាច​កម្លាំង​មហាជន​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​លោក​បាត់បង់​អំណាច​​ហើយ បាន​ជា​លោក​​និយាយ​គំរាម​វាយ​កម្ទេច​សមាជិក​បក្ស​ប្រឆាំង​នោះ។ ការ​លើក​នេះ​ ក្រោយពេល លោក ហ៊ុន សែន​ បាន​​ព្រមាន​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​វាយ​កម្ទេច​ចោល​ឱ្យ​អស់​ ចំពោះ​​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​ឬ​​ធ្វើ​សកម្មភាព​​បម្រើ​ឱ្យ​កិច្ចការ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ គឺ​លោក ហ៊ុន សែន​ បាន​ហាម​ឧបនាយក​រដ្ឋមន្ត្រី​លោក ស ខេង មិន​ឱ្យ​ឆ្លើយឆ្លង​នឹង លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិជា​ដាច់​ខាត បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​និយាយ​ផ្លែផ្កា​មក​លើ​របប​លោក​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​មិន​ឆ្លើយ​នេះ​គឺ​ជា​ប្រយោជន៍​មួយ​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​​របស់​លោក​សម រង្ស៊ី នឹង​សាបសូន្យ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៖ «ឧបនាយក​រដ្ឋ​មន្ត្រី​ធ្វើ​រដ្ឋប្រហារ​នាយក​រដ្ឋ​មន្ត្រី​គឺ​មាន​ន័យ​ធ្វើ​រដ្ឋប្រហារ​រួច​ចេះ​តែ​ប្រើ​គេ​ទៅ​រួច​ ចេះ​និយាយ​ទៅ​កើត​ តែ​ឥឡូវ​សូម​ឱ្យ​ទាំង​អស់​គ្នា​ស្ងាត់​ស្ងៀម​កុំ​ត​មាត់​វា​ ឆ្កែ​ខាំ​ជើង​យើង​ យើង​កុំ​យក​មាត់​យើង​ខាំ​ជើង​ឆ្កែ​។ព្រោះ​វា​ស្មើ​នឹង​វា​ស្មើ​នឹង​សត្វ​ធាតុ​ទៅ​ហើយ​វា​មិន​ដែល​អាណា​ដល់​ថ្នាក់​ប៉ុណ្ណឹង​ពេក​ រួច​ហើយ​វា​សុទ្ធ​តែ​ថា​សម្រុក​ចូល​ អញ​រង់​ចាំ​តែ​ចូល​មក ប៉ុល ពត​ប៉ុន្មាន​កងពល​វ៉ៃ​មិន​ដួល​ផង​មក​ចង់​ចូល​មក​ចាប់​អញ»

លោក​ ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ ស្ថិត​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ គឺ​នៅ​មុន​ពេល​លោក​ជិះ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​​រួម​គ្នា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ ចាន់​អូចារ (Prayuth Chan Oucha) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​មេសា។លោក​ហ៊ុន សែន​ ក៏​បាន​ព្រមាន​ជា​ថ្មីទៀត​ថា​ លោក​នឹង​វាយ​កម្ទេច​ចោល​ទាំង​អស់​ចំពោះ​សកម្មជន​គណបក្ស​ប្រឆាំង​រូប​ណា​ដែល​ហ៊ាន​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​របប​លោក​។ លោក ហ៊ុន សែន អះអាង​ថា វា​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ ដែល​លោក ស ខេង ចង់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក ដើម្បី​យក​អំណាច​ឲ្យ​អ្នក​ដទៃ​នោះ៖‍ « កាល​ណា​​គេ​វាយ​តម្លៃ​យុទ្ធសាស្ត្រ​យើង​មិន​ត្រូវ​គឺ​ពួកគេ​នឹង​ចាញ់​ឯង​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​និយាយ​វែង​ឆ្ងាយ​ដែរ​ព្រោះ​បាន​ណែ​នាំ​ហើយ​ងើប​មួយ​វាយ​មួយ​ងើប​២​វាយ​២​ចប់​ វា​គ្មាន​រឿង​អី​កើត​ឡើង​ទេ​ តែ​ខុស​ច្បាប់​ហើយ​គឺ​ដាក់​ហើយ»

ទោះ​បី​ជា​មាន​ការ​ប្រកាស​ថា​ឲ្យ​ឈប់​ឆ្លើយឆ្លង​បែប​នេះ​ក្តី ក៏ប៉ុន្តែ​កន្លង​មក​ លោក ហ៊ុន សែន ថ្លែង​សារ​ដឺដង​ឆ្លង​ឆ្លើយ ជាមួយ លោក ស​មរង្ស៊ី ជាបន្តបន្ទាប់​មក រហូត ឲ្យ​និពន្ធ​បទ​ចម្រៀង និង​បញ្ជា​ឲ្យ​សិល្បករ ច្រៀង​បទ​ទទារ​យំ​ឆ្លង ត្រយ៉ងបងហ្អើយ មិន​ឆ្លើយ ជា​រៀង​រាល់ថ្ងៃ និង​គ្រប់​ទីកន្លែង​នោះ​ជាដើម។

​​​កាល​ពី​ថ្ងៃ​ទី​១៩​មេសា​ លោក​ សម រង្ស៊ី​ បាន​ប្រាប់​ទៅ​លោក​ស ខេង​ ឱ្យ​ប្រញាប់​កម្ទេច​​លោក​ ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​ឱ្យ​បាន​ឆាប់​ ដើម្បី​កុំ​ឱ្យ​បុរស​ក្រាញ​អំណាច​ជិត​៤០​ឆ្នាំ​រូប​បាន​បន្ត​អំណាច​ដឹក​នាំ​ប្រទេស​ទៅ​មុខ​ទៀត​ឱ្យ​សោះ​។លោក​ សម រង្ស៊ី​ ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី​ចូល​រួម​ជា​មួយ​លោក​បះបោរ​តវ៉ា​ទាមទារ​ឱ្យ​លោក​ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ោញ សារ៉ាត់ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ពួកគាត់​មិន​អត់​ទ្រាំ​ការ​ឈឺ​ចាប់​ដែល​លោក​ហ៊ុន សែន​ដឹក​នាំ​​​ប្រទេស​ធ្វើ​ឱ្យ​ហិនហោច​ព្រៃឈើ​ និង​ធនធានធម្មជាតិ​ផ្សេង​ទៀត​របស់​ជាតិ​​ ហើយ​ពលរដ្ឋ​ខ្មែរ​កាត់​តែ​ក្រីក្រ​ និង​​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​នោះ​ទេ។​លោក​អះអាង​ទៀត​ថា ​សកម្មជន​គណបក្ស​ប្រឆាំង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ​ ដើម្បី​ចូលរួម​ជា​មួយ​លោក​ សម រង្ស៊ី បណ្ដេញ​លោក​ហ៊ុន សែន​ ចេញ​ពី​តំណែង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ៖ «ពីព្រោះ​បើ​សិន​ជា​ហេតុ​ការ​វា​នឹង​កើត​មែន​មុន​នឹង​ក្រោយ​យើង​គង់​តែ​ស្លាប់​ទេ​ ដូច្នេះ​រឿង​អី​យើង​ត្រូវ​ខ្លាច​គ្រាន់​តែ​ការ​គំរាម​មិន​អាច​ធ្វើ​យើង​បាន​ផង​ ហើយ​យើង​ដឹង​ទៀត​កម្លាំង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ងើប​ឈរ​ច្រើន​ណាស់​ គ្រាន់​តែ​ថា​រង់​ចាំ​តែ​ពេល​វេលា​មក​ដល់​គឺ​យើង​ងើប​ហើយ​។មិន​ដឹង​គាត់​បាន​កម្លាំង​ពី​ណា​មក​ទប់​កម្លាំង​ប្រជាពលរដ្ឋ​នោះ​ទេ​ បើ​សមត្ថកិច្ច​តាម​ឃុំ​សង្កាត់​មាន​យ៉ាង​ច្រើន​១៥​នាក់​ ប៉ុន្តែ​ពលរដ្ឋ​ដែល​ត្រូវ​ងើប​ឈរ​វា​រាប់​ម៉ឺន​នាក់​ឯណោះ​ តើ​អ្នក​ណា​ចាប់​អ្នក​ណា»

អ្នក​វិភាគ​វ័យ​ក្មេង​លោក​ បុង ដែត​ លើក​ឡើង​ថា​ ការ​គំរាមកំហែង​របស់​លោក​ ហ៊ុន សែន​ នេះ​គ្រាន់​តែ​ជា​ការ​បំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​កុំ​ឱ្យ​ទៅ​ចូល​រួម​ជា​មួយ​លោក សម រង្ស៊ី​ តវ៉ា​ប្រឆាំង​នឹង​របប​លោក​តែ​ប៉ុណ្ណោះ។ប៉ុន្តែ​អ្នក​វិភាគ​រូប​នេះ​យល់​ថា សារ​របស់​លោក​សម រង្ស៊ី កាល​ពី​ពេល​ថ្មី​ៗ​នេះ​ចាក់​ចំ​បេះ​ដូង​របស់​លោក​ ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ខ្លាំង​ដល់​អំណាច​របស់​លោក​ ព្រោះ​ខ្លាច​មាន​ការ​បះបោរ​ណា​មួយ​កើត​ឡើង​ក្នុង​ពេល​ខាង​មុន ។លោក​បន្ត​ថា​ ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ធ្លាក់​ចុះ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្តនឹង​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​យឺត៖ «ភ័យ​នឹង​គាត់​ប្រើ​សារ​នយោបាយ​មួយ​ដែល​ហៅ​ថា​ប្រជាភិថុតិ គឺ​ធ្វើ​ដូច​មិន​ភ័យ​ ហើយ​គាត់​ប្រើ​សារ​នយោបាយ​ណា​មួយ​ដើម្បី​រាំង​ខ្ទប់​​កុំ​ឲ្យ​កើត​ឡើង​ ដោយ​គាត់​ឃើញ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​គាត់​មាន​ការ​ព្រួយ​បារម្ភ​ដែរ វា​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​ បើ​សិន​ជា​លោក សម រង្ស៊ី​ គាត់​ប្រកាស​ថា​នឹង​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ស្រុក​ គាត់​ច្បាស់​ជា​ចេញ​សារ​គំរាមកំហែង​ គឺ ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ស្ថានភាព​បែប​នឹង​កើត​ឡើង​ដែល​អាច​ប៉ះពាល់​ដល់​អំណាច​របស់​លោក»

អ្នក​វិភាគ​រូប​នេះ​បន្ត​ថា​ របប​ក្រុង​ភ្នំពេញ​ក៏​កំពុង​ភ័យ​ព្រួយ​ បញ្ហា​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​អ៊ី.ប៊ី.អេ (EBA) និង​ សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដែរ ក៏​ប៉ុន្តែ​មេ​ដឹក​នាំ​របប​នេះ​ព្យាយាម​បង្វែង​ដាន​មិន​ឱ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍​មក​លើ​បញ្ហា​ទាំង​នេះ។ទោះ​ជា​យ៉ាង​ណា​អ្នក​វិភាគ​រូប​នេះ​ មាន​ជំនឿ​ថា លោក​ហ៊ុន សែន អាច​នឹង​ងាក​មក​រក​តុ​ចរចា​ដំណោះ​ស្រាយ​នយោបាយ​ជា​មួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ខាង​មុខ​ ប្រសិនបើ​លោក​សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ ហើយ​ដឹក​នាំ​កម្លាំង​មហាជន​ផ្ទុះ​ការ​តវ៉ា​ដូច​ការ​លើក​ឡើង​នោះ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ការ​រុញ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​​​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​កាន់​តែ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី២ ឧសភា ក្នុង​សំណុំរឿង​ញុះញង់​កង​ទ័ព និង​ប្រមាថ​ព្រះ​មហាក្សត្រ

$
0
0

មេធាវី​ការពារ​ក្ដី​ឲ្យ​​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​មេធាវី​ សំ សុគង់ ប្រាប់​អាស៊ី​សេរី តាម​ទូរស័ព្ទ នៅ​ក្រោយ​សវនាការ​ក្នុង​សំណុំ​រឿង លោក សម រង្ស៊ី ថា ចៅក្រម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ពាក់ព័ន្ធ​រឿង​នេះ​ នៅ​ថ្ងៃ​ទី២ ឧសភា ខាងមុខ។

របប​ក្រុង​ភ្នំពេញ​ប្ដឹង​លោក សម​ រង្ស៊ី ជា​ច្រើន​ករណី ហើយ​សវនាការ​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ចោទ​រឿង​លោក សម រង្ស៊ី ញុះញង់​កង​ទ័ព និង​បទ​ចោទ​ ប្រមាថ​ព្រះ​មហាក្សត្រ។

ប៉ុន្តែ លោក​មេធាវី សំ សុគង់ ចូល​ការពារ​ក្ដី តែ​មួយ​សំណុំ​រឿង​ទេ គឺ​បទ​ញុះញង់​កងទ័ព។ ចំណែក​បទ​ប្រមាថ​ព្រះ​មហាក្សត្រ លោក សម រង្ស៊ី គ្មាន​មេធាវី​ការពារ​ក្ដី​ឡើយ។

លោក សំ សុគង់ ប្រាប់​ថា ក្នុង​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី២២ មេសា ចៅក្រម​បាន​យក​ខ្សែ​វីដេអូ របស់​លោក សម រង្ស៊ី ផ្សាយ​តាម​បណ្ដាញ​ហ្វេសប៊ុក (facebook) ប្រហែល​ជិត ២នាទី ដែល​បាន​អំពាវនាវ កាល​ពី​កំឡុង​ខែ​ធ្នូ ឆ្នាំ២០១៧ ឲ្យ​កង​ទ័ព​មិន​ស្ដាប់​បញ្ជា​ជន​ផ្ដាច់​ការ មក​ធ្វើ​ជា​ទឡ្ហីករណ៍ និង​ចោទ​ប្រកាន់​ តាម​មាត្រា៤៧១ និង​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់​ទង​នឹង​អំពើ​ញុះញង់​កង​ទ័ព។

លោក​មេធាវី​ថា ក្រៅ​ពី​នេះ ក៏​មាន​ការ​លើក​ឡើង អំពី​​ការ​អំពាវនាវ​​ទៅ​កង​ទ័ព​ជា​បន្ត​បន្ទាប់​​​ទៀត របស់​លោក សម រង្ស៊ី កុំ​ឲ្យ​កង​ទ័ព​កុំ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់​ការ​ដែរ ប៉ុន្តែ​ដោយសារ​ករណី​នេះ គ្មាន​ព្យសនកម្ម ឬ​ការ​​ខូច​ខាត​ដល់​សង្គម ដូច្នេះ​ ចៅក្រម​មិន​ដាក់​បញ្ចូល​ក្នុង​អង្គ​ជំនុំ​ជម្រះ​ទេ។

ទោះ​បែប​ណា​ក្ដី លោក​មេធាវី សំ សុគង់ មាន​សង្ឃឹម​​តិច​ណាស់​ថា ចៅក្រម​ទម្លាក់​ចោល​បទ​ចោទ​ញុះញង់​កង​ទ័ព​ប្រឆាំង​លោក សម រង្ស៊ី ព្រោះ​នេះ​ជា​ករណី​នយោបាយ៖ «អង្គ​ហេតុ​ពិត​ប្រាកដ​នៅ​ក្នុង​រឿង​នេះ វា​មិន​អាច​ជា​អង្គ​ហេតុ​នៃ​ការ​ញុះញង់ មិន​ឲ្យ​យោធា​ស្ដាប់​បង្គាប់​ទេ។ អាច​ថា ជា​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ។ អា​នេះ ជា​ទិដ្ឋភាព​ជាក់​ស្ដែង។ ប៉ុន្តែ​ដោយសារ​រឿង​នេះ ជា​រឿង​នយោបាយ អ៊ីចឹង​ថា តុលាការ​ពិចារណា លើ​អង្គ​ហេតុ​ពិត​ប្រាកដ​នោះ ខ្ញុំ​គិត​ថា ប្រហែល​ជា​មិន​អាច​ពិចារណា​លើ​អង្គហេតុ​ពិត​ប្រាកដ​ទេ គឺ​ប្រហែល​ជា​មាន​ការ​កាត់​ទោស​កូន​ក្ដី ទៅ​តាម​ការ​ចោទ​ប្រកាន់»

គិត​ត្រឹម​ពេល​នេះ លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​យ៉ាង​ហោច​ណាស់ ៩ នៅ​តុលាការ​កម្ពុជា ដែល​ប្ដឹង​ដោយ​ក្រុម​មេដឹកនាំ​​​របប​ក្រុង​ភ្នំពេញ ដូច​ជា លោក ហ៊ុន សែន លោក ហេង សំរិន លោក ហោ ណាំហុង លោក សោម សឿន មេ​យោធា លោក វង្ស ពិសេន និង​​សមាជិក​មូលដ្ឋាន​​បក្ស​កាន់​អំណាច អ្នក​នាង ធី សុវណ្ណថា។

លោក សម រង្ស៊ី អះអាង​ថា មិន​ខ្វល់​នឹង​បទ​ចោទ​ទាំង​នោះ​ទេ ដោយ​បទ​ចោទ​ទាំង​អស់ ប្រឆាំង​រូប​លោក និង​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​សុទ្ធ​តែ​របប​ឯក​បក្ស ​ប្រឌិត​ឡើង ដើម្បី​ផាត់​លោក​ទាំង​ពីរ កុំ​ឲ្យ​មាន​ឱកាស​ដើម្បី​អំណាច​ពី​លោក ហ៊ុន សែន តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។

ទោះ​ជា​ជាប់​បណ្ដឹង​ច្រើន​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី ប្រកាស​ថា នឹង​បង្កើន​វោហារ​សាស្ត្រ​អំពាវនាវ​​កងទ័ព​ប្រឆាំង​លោក ហ៊ុន សែន បន្ថែម​ទៀត ខណៈ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​ឈប់​ឆ្លង​ឆ្លើយ​ជាមួយ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ នឹង​ធ្វើ​​ទស្សនកិច្ច​​រយៈពេល​ ៥ថ្ងៃ នៅ​ប្រទេស​ចិន

$
0
0

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​ក្នុង “វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ” នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់​ពី​ថ្ងៃទី២៥ ដល់​ទី២៩ មេសា ខាងមុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី២២ មេសា ឱ្យ​ដឹង​ថា អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ចិន​នេះ លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ចិន​ មាន​ជា​អាទិ លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) លោក​នាយក​រដ្ឋ​មន្ត្រី លី ឃឺឈាង (Li Keqiang) និង​លោក វ៉ាង ហ៊ុននីង (Wang Huning) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនិស្ត​ចិន។ ក្រៅពី​នេះ លោក​ក៏​នឹង​ទទួល​ជួប​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ចិន​មួយ​ចំនួន​ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ដែល​នឹង​អម​ដំណើរ​លោក ហ៊ុន សែន រួមមាន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល និង​មន្ត្រី​គ្រាក់ៗ មួយ​ចំនួន​នៃ​របប​ក្រុង​ភ្នំពេញ ព្រម​ទាំង​ថ្នាក់ដឹកនាំ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ។

ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​រំពឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពី​ជំនួយ​របស់​ចិន និង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​នានា។​

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​ហើយ​ក្នុង​ឆ្នាំ២០១៩ នេះ ​របស់​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ទៅ​ប្រទេស​ចិន។ ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវ​ការ​​ កាល​ពី​ចុង​ខែ​មករា​កន្លងទៅ លោក ហ៊ុន សែន ​បាន​ថ្លែង​កោត​សរសើរ​ប្រទេស​ចិន​ ដែល​បាន​គាំទ្រ និង​ផ្ដល់​ជំនួយ​ដល់​​របប​របស់​លោក​ជា​បន្ត​បន្ទាប់ ហើយ​ជា​លទ្ធផល​ភាគី​ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត ៦០០លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ ដល់​របប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា និង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ និង​កូរ៉េ មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ព្រឹត្តិការណ៍​សមាជ និង​បាតុកម្ម​នៅ​កូរ៉េ

$
0
0

ភ្លាមៗ បន្ទាប់​ពី​សមាជ​​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី២១ មេសា អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា ចាត់​ទុក​ព្រឹត្តិការណ៍​ថា ជា​រឿង​ឥត​ប្រយោជន៍។ ក៏​ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ និង​កូរ៉េ​វិញ ចាត់​ទុក​ព្រឹត្តិការណ៍​ថា ជា​និមិត្តរូប​ដ៏​សំខាន់​មួយ​តំណាង​ឱ្យ​មាន​ការ​តស៊ូ និង​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា។

លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ទី២១ មេសា​ថា ការ​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​ទី២០ មេសា ដោយ​ចោទ​ជា​សំណួរ​ថា តើ​ការ​ស្រែក​ទាមទារ​ពី​ចម្ងាយ​ឲ្យ​អ្នក​កំពុង​កាន់​តំណែង​ចុះ​ចេញ​ពី​អំណាច​នោះ បាន​ការ​ស្អី​ទៅ? គឺ​បាន​តែ​ស្រែក​ពី​ចម្ងាយ​ស្ងួត​បំពង់​ក​ឥត​ប្រយោជន៍។

លោក សុខ ឥសាន ស្នើសុំ​ឲ្យ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ទាំង​អស់​ឲ្យ​ចូល​ក្នុង​ប្រទេស។ លោក​បញ្ជាក់​ថា បើ​ចង់​ទម្លាក់​អ្នក​កំពុង​កាន់​អំណាច មាន​តែ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ប្រទេស ហើយ​ធ្វើ​សកម្មភាព​ទម្លាក់​ទៅ នោះ​នឹង​ដឹង​លទ្ធផល​ជាក់​ស្ដែង​ហើយ។ មិន​បាច់​ធ្វើ​សកម្មភាព​ធ្វើ​បាតុកម្ម​ស្រែក​ពី​កន្លែង​ឆ្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​នោះ​ទេ គ្មាន​បាន​ការ​អ្វី​ទេ។

លោក សុខ ឥសាន បាន​ឆ្លើយ​តប​បែប​នេះ​ភ្លាមៗ ក្រោយ​ពី​អ្នក​ប្រជាធិបតេយ្យ មក​ពី​ប្រទេស​នានា ជុំវិញ​ពិភព​លោក បាន​ធ្វើ​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទៀន នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល ៣ថ្ងៃ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី២១ មេសា។

អង្គ​សមាជ​នោះ បាន​ចេញ​សេចក្ដី​សម្រេច​រួម​គ្នា​មួយ ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​បន្ទាន់​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​របប​ក្រុង​ភ្នំពេញ។

អ្នក​វិភាគ​ដែល​ចូលរួម និង​សង្កេតការណ៍​វាយ​តម្លៃ​ថា ទាំង​សមាជ និង​មហា​បាតុកម្ម​ភ្លើង​ទៀន គឺ​ជា​ជោគជ័យ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បរិស្ថាន​រក​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេង ហ្វូ បាន​ផ្ដល់​ទីតាំង​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ខេត្ត​ព្រះវិហារ​

$
0
0

សកម្មជន​បរិស្ថាន​និង​ សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ព្រះវិហារ​អះអាង​ថា​ ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ហេង​ហ្វូ​ (HengFu) បាន​ផ្ដល់​ទីតាំង​ឱ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត ​ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ​បើក​ដេប៉ូ​ធ្វើអាជីវកម្ម​ឈើ​។ អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ​ក្រុមហ៊ុន​បាន​ កៀរ​គរ​ពលរដ្ឋ​នៅ​មូលដ្ឋាន ​និង​ពលរដ្ឋ​ចំណាកស្រុក​ឱ្យ​កាប់​ឈើ​ធំៗ​ ក្នុង​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​លក់​ឱ្យ​ខ្លួន។

ការ​លើកឡើង​នេះ​ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​នោះ​កាលពី​ពេល​ថ្មី​ៗ នេះ។

សកម្មជន​បរិស្ថាន​ និង​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ ឱ្យ​ដឹង​នៅ​ថ្ងៃច័ន្ទ​ទី២២ ខែ​មេសា​ថា​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ រថ​យន្ត​ប៉ាកុង​គោយន្ត និង​ រថយន្ត​សាំងយ៉ុង (SsangYong) រាប់​សិប​គ្រឿង​ បាន​ដឹកជញ្ជូន​ឈើ​មូល និង​ឈើ​ជ្រុង​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ សំ​អឿន សុវណ្ណ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត ដែល​បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ក្នុង​ផ្ទៃដី​របស់​ក្រុមហ៊ុន​ស្ករអំពៅ​ ចិន​ ហេង​ ហ្វូ។ ពួកគេ​អះអាង​ថា​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ ដែល​ប្រចាំការ​នៅ​តំបន់​នោះ​មិន​ត្រឹមតែ​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ទេ បែរ​ជា​ចេញ​មុខ​កាង​ការពារ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ​លោក​ ហេង​ ស្រស់​ ប្រាប់​អាស៊ី​សេរី​ថា ​ក្រុមហ៊ុន​ទាំង​នេះ​បាន​ផ្ដើម​ដំណើរ​ការ​កាល​ពី​ចុង​ឆ្នាំ២០១៨​ រហូត​មកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ស្ថាប័ន​ណា​មួយ​ស៊ើបអង្កេត​នៅ​ឡើយ​ទេ។ លោក​ថា​ ក្រុមហ៊ុន​បាន​ជួល​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ស្គាល់​ភូមិសាស្ត្រ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា​ច្បាស់​ឱ្យ​នាំ​ពួក​គេ​ទៅ​មើល​ដើម​ឈើ​ធំៗ ​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ​បន្សល់​ចុង​ក្រោយ ដើម្បី​កាប់​រំលំ​ធ្វើ​អាជីវកម្ម។ លោក​បញ្ជាក់​ថា​ ក្រោយ​ពី​ប្រមូល​ឈើ​គ្រប់​ចំនួន​ចូល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​រួច​គេ​ ដឹកជញ្ជូន​បន្ត​តាម​រថ​យន្ត​ធំៗ ចេញ​ក្រៅ​ ទំនង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម៖ «ឡាន​ប៉ាកុង ឡាន​កន្រៃ និង​ឡាន​កូរ៉េ​មួយ​តោន​កន្លះ ដឹក​ឈើ​ចូល​ក្រុមហ៊ុន​មាន​ទាំង​រថយន្ត​សាំងយ៉ុង​ថែម​ទៀត ក្នុង​មួយ​យប់​មាន​រថយន្ត ៣០ ទៅ ៤០ សាំងយ៉ុង ហើយ​រថយន្ត​ប៉ាកុង​មាន ២០ ទៅ ៣០គ្រឿង ដឹក​ចូល​ក្នុង​ក្រុមហ៊ុន​នៅ​កណ្ដាល​ចម្ការ​អំពៅ​តែ​ម្ដង»

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ក្រុមការងារ​លោក​បាន​អង្គុយ​តាម​ដង​ផ្លូវ​ជាតិ​ក្នុង​ស្រុក​ឆែប​ប្រទះ​ឃើញ​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​គគ្រឹកគគ្រេង​នៅ​ពេល​យប់ កាល​ពី​ពេល​ថ្មីៗ នេះ។ រី​ឯ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បើក​ដៃ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ចូល​ក្រុមហ៊ុន​ដោយ​សុវត្ថិភាព។ លើស​ពី​នេះ​ មាន​សមត្ថកិច្ច​ខ្លះ​បាន​ឃ្លាំមើល និង​តាម​ដាន​សកម្មជន​បរិស្ថាន ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ៖ «ដឹក​ចូល គឺ​គគ្រឹកគគ្រេង​តែ​ម្ដង នៅ​ស្រុក​ឆែប គឺ​នៅ​កន្លែង​កែង​បត់​ឡាន​ទៅ​សាលាស្រុក​ឆែប ឡើង​ទៅ​ស្ទឹងត្រែង គឺ​នៅ​អង្គុយ​ចាំ​ស្ដាប់ ឮ​សូរ​សំឡេង​ឡាន​ដឹក​ឈើ​ដែរ។ គេ​ជួល​ពលរដ្ឋ​ដែល​ចេះ​ព្រៃ​ឡង់ ធ្វើ​ម៉េច​ជូន​ឲ្យ​គេ​ស្គាល់​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​អស់ ក្នុង​តំបន់​ណា ដែល​មាន​ឈើ​ធំៗ អាច​កាប់​ដឹក​មក​ក្រុមហ៊ុន​ហ្នឹង​បាន»

សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​អះអាង​ដូច​គ្នា​ដែរ​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ ហេង​ហ្វូ​ បាន​ផ្ដល់​ទីតាំង​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ​ប្រមូល​ទិញ​ឈើ​ ធ្វើ​អាជីវកម្ម​ឈើ​ដោយ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ រី​ឯ​សហគមន៍ និង​ពលរដ្ឋ​មូលដ្ឋាន​ខ្លះ​ក៏​មិន​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដែរ។ លោក​បារម្ភ​ថា​ ដើម​ឈើ​ធំៗ បន្សល់​ចុង​ក្រោយ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ នឹង​រលាយ​ហិនហោច​បើ​អាជ្ញាធរ​នៅ​តែ​បិទ​ភ្នែក​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ​ដំណើរ​ការ​ទៀត៖ «ចិន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច វា​ធ្វើ​តែ​មួយ​កន្លែង​ទេ តែ​វា​ទិញ​ឈើ​ពី ស្រុក​ឆែប​ក៏​ដឹក​ចូល ស្រុក​ជ័យសែន​ក៏​ដឹក​ចូល។ ភ័យ​ព្រួយ​រឿង​បាត់បង់​ព្រៃ​ឈើ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា? បើ​សមត្ថកិច្ច​គេ​មិន​អើពើ ពលរដ្ឋ​មិន​ដឹង​ធ្វើ​ម៉េច បើ​ហាម​ឃាត់​គេ គេ​គំរាម»

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ថា​ នៅ​ថ្ងៃ​ទី២២ មេសា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក​ ស្រី​ វុឌ្ឍី​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ ​ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

រី​ឯ​អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុន ចាន់​ដា បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី៖ «ករណី​នេះ ខ្ញុំ​មិន​សម្ភាសន៍​ជាមួយ​អាស៊ី​សេរី​ទេ សូម​ប៉ុណ្ណឹង​ចុះ»

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​លោក អេង ហ៊ី ក៏​បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ដែរ ដោយ​លោក​ថា ទូរស័ព្ទ​ស្តាប់​មិន​ឮ និង​ឈប់​ទទួល​ទូរស័ព្ទ៖ «ស្ដាប់​អត់​បាន​ទេ បាទ! ស្ដាប់​អត់​បាន​ទេ!»

ទោះ​យ៉ាង​ណា​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ទាល់​តែ​មាន​ការ​សម្រេច​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​មាន​សង្ឃឹម​ថា នឹង​បញ្ឈប់​ក្រុមហ៊ុន​ទាំង​នោះ​បាន។ លោក​បញ្ជាក់​ថា អំណាច​ប្រមូល​ផ្តុំ​តែ​មេ​ដឹក​នាំ​ម្នាក់ លោក​គ្មាន​ជំនឿ​ថា ដំណោះ​ស្រាយ​វិបត្តិ​ព្រៃ​ឈើ និង​ការ​អនុវត្ត​គោល​នយោបាយ​ការពារ​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «បាន​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ ចេញ​តែ​បន្តៗ មក យើង​ឃើញ​ថា ក្រៅ​ពី​សម្ដេច​តេជោ​សម្រេច​ទៅ​គ្មាន​ពី​ណា​ហ៊ាន។ អីចឹង​នៅ​ថ្នាក់​ក្រោម គឺ​ឈ្មួញ បរទេស​ចូល​មក ហាក់​ដូច​ជា​មិន​ញញើត និង​សមត្ថកិច្ច​ថ្នាក់​ខេត្ត​អី​ទេ។ យើង​ពិបាក​ថា តើ​នណា​មួយ​នៅ​ពី​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​អស់​ហ្នឹង»

សកម្មជន​បរិស្ថាន​បន្ថែម​ថា ​ដើម​ឈើ​ធំៗ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​និង​ព្រៃ​ឡង់​ ត្រូវ​បាន​គេ​កាប់​ចោះ​យក​ដើម​ឈើ​ធំៗ ​ធ្វើ​អាជីវកម្ម​ និង​លក់​ឱ្យ​ក្រុមហ៊ុន​ សូម្បី​តែ​ដើម​ឈើ​ទាល​ និង​ត្រាច​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក ​ដែល​ជា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​ក៏​រលាយ​ជិត​អស់​ដែរ។ ពួក​គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ឆន្ទៈ​ការពារ​ព្រៃ​ឈើ​បាន​ក្លាយ​ជា​ជនល្មើស​កាប់​ឈើ​លក់​ឱ្យ​ឈ្មួញ​និង​ក្រុមហ៊ុន​ទៅ​វិញ ដើម្បី​ក្រពះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ដៅ​​ នឹង​ឡើង​ដល់​ជាង ៤០អង្សា​សេ ហើយ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​នឹង​កើត​ឡើង​ញឹក​ញាប់​នៅ​សប្ដាហ៍​នេះ

$
0
0

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ថា ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី៣០ មេសា អាកាស​ធាតុ​កម្ដៅ​អតិបរមា នឹង​ឡើង​ចន្លោះ​ពី ៤០ ទៅ ៤១អង្សា​សេ។ ចំណែក​ស្ថានភាព​ទឹក​ភ្លៀង​វិញ កាន់​តែ​ខ្សោយ ប៉ុន្តែ​នឹង​កើន​ឡើង​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​ញឹកញាប់។ ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា ស្ថានភាព​នេះ​ កើត​ឡើង​ដោយសារ​បាតុភូត​អាកាស​ធាតុ​ឈ្មោះ អ៊ែល នីណូ (El Nino) ដែល​នៅ​តែ​បន្ត​អូស​បន្លាយ​គ្រប​ដណ្ដប់​នៅ​ពាក់​កណ្ដាល​ដែន​ដី​នៃ​ពិភពលោក ហើយ​កម្ពុជា ក៏​នៅ​ទទួល​រង​ឥទ្ធិពល​នេះ​ដែរ។

ចំពោះ​មុខ​ស្ថានភាព​បែប​នេះ ក្រសួង​ធនធាន​ទឹក អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ ក្នុង​ស្ថានភាព​អាកាស​ធាតុ​ឡើង​កម្ដៅ​ស្ថានភាព​ឡើង​កម្ដៅ ខ្យល់​កន្ត្រាក់ និង​បាតុភូត​រន្ទះ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព។ ទោះ​យ៉ាង​ណា​ក្តី ក្រសួង​នេះ មិន​ទាន់​សន្មត​ថា ការ​ឡើង​កម្ដៅ​ នឹង​ថយ​ចុះ​មក​វិញ នៅ​ថ្ងៃ​ណា​វិញ​ទេ ប៉ុន្តែ​ឥទ្ធិពល​នេះ នឹង​បណ្ដាល​ឲ្យ​រដូវ​វស្សា​ឆ្នាំ​នេះ​ចូល​មក​យឺត​ ជាង​ឆ្នាំ​ធម្មតា។ ឯ​ការ​ដាំដុះ​ស្រូវ​នៅ​ដើម​រដូវ​វស្សា គួរ​ចាប់​ផ្ដើម​ នៅ​សប្ដាហ៍​ទី៣ នៃ​ខែ​ក្រោយ គឺ​នៅ​ម្ដុំ​ថ្ងៃ​ទី២០ ខែ​ឧសភា។

ទាក់​ទង​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះ​ រយៈ​ពេល ៣ថ្ងៃ ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២១ មេសា បាតុភូត​ខ្យល់​កន្ត្រាក់​ បាន​បោក​បក់​វាយ​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​ នៅ​តាម​ខេត្ត​នានា ដូច​ជា នៅ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ យ៉ាង​ហោច​ណាស់​បោក​បក់​ប៉ើង​ដំបូល​ផ្ទះ​​ទាំង​ស្រុង និង​​ផ្ទះ​ខ្លះ ប៉ើង​ដំបូល​មួយ​ចំហៀង​អស់ ៣០ខ្នង នៅ​​​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់​ធំ បំផ្លាញ​ផ្ទះ​អស់ ៩ខ្នង នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ បំផ្លាញ​សាលារៀន ២ខ្នង ផ្ទះ​ពលរដ្ឋ ១២​​ខ្នង និង​នៅ​ស្រុក​មង្គល​បុរី ខ្យល់​កន្ត្រាក់​បោក​បក់​ឃ្លាំង​ដាក់​សម្ភារៈ នៅ​ផ្សារ​​អូរ​ស្លូត​​ចាស់ ​​​រាប​ដល់​ដី និង​ផ្ទះ​ពលរដ្ឋ​ជាង ១០ខ្នង និង​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​អំពី​ករណី​រន្ទះ​បាញ់​ស្លាប់​មនុស្ស និង​សត្វ​ពាហនៈ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ជា​ថ្មី​​ទៀត​​ឱ្យ​​របប​​ក្រុង​​ភ្នំពេញ​​បញ្ចប់​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​​សកម្មជន​​គណបក្ស​​​នេះ​​ទៀត

$
0
0

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេង ឆៃអ៊ាង​ បាន​ទាមទារ​សា​ជា​ថ្មី​ម្ដង​ទៀត​ដល់​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​រាល់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ និង​ត្រូវ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។​

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​កើតមាន​ឡើង​ក្រោយ​ពី​ក្រុម​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​កាល​បី​ថ្ងៃ​ទី២២​ ខែ​មេសា​ បាន​ចាប់​ខ្លួន​ លោក​ ស៊ូ យាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ពី​បទ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​របប​នេះ​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​ដល់​លោក​ ហ៊ុន សែន។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដែល​មាន​ម្ចាស់​គណនី​ឈ្មោះ​ ស៊ូ យាន​ បាន​សរសេរ​ថា​«តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ កុំ​យក​រាស្ត្រ​មក​ធ្វើ​ជា​ឧបករណ៍​អំណាច​អី»។​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គណនី​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។

លោក​អេង ឆៃអ៊ាង​ អះអាង​ថា​ របប​ក្រុង​ភ្នំពេញ​​កំពុង​ទាល់​ច្រក ដូច្នេះ គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ឡើយ៖ «យើង​ដឹង​ឮ​ហើយ យើង​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ។ បណ្ដា​ប្រទេស​ជា​មិត្ត​ដែល​គោរព​នូវ​គោលការណ៍​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហ្នឹង គឺ​ថា ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​របប​លោក​ហ៊ុន សែន​ហ្នឹង​ត្រូវ​បញ្ចប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ប្រឆាំង ​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ក្តី​ តាម​ប្រព័ន្ធ​ផ្សេងៗ ទៀត​ក្តី»

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចាប់​ខ្លួន លោក ស៊ូ យាន​ តាម​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត​ដែល​បាន​ប្ដឹង​មក​តុលាការ​រឿង​រិះ​គន់​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​ជនសង្ស័យ​នៅ​ស្នង​ការ​ប៉ូលិស​ដើម្បី​សាកសួរ​មុន​នឹង​បញ្ជូន​ខ្លួន​ទៅ​មន្ទីរ​ឃុំឃាំង។

លោក ស៊ូ យាន​ ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ត្បូង​ឃ្មុំ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។​លោក​ជា​មនុស្ស​សកម្ម​ម្នាក់​របស់​គណបក្ស​ដែល​ធ្លាប់​តែ​ចេញ​មុខ​តវ៉ា​រឿង​អយុត្តិធម៌​ក្នុង​នាម​គណបក្ស​ប្រឆាំង បើ​ទោះ​ជា​របប​ក្រុង​ភ្នំពេញ​បាន​រំលាយ​ចោល​ក្តី។​

អ្នកស្រី​ ស្រី សៀត ជា​ភរិយា​លោក ស៊ូ យាន ប្រាប់​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២២ មេសា​ថា ក្រុម​សមត្ថកិច្ច​មាន​គ្នា​ប្រមាណ ៣០នាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​បាន​មក សម្រុក​ចាប់​ខ្លួន​ស្វាមី​អ្នក​ស្រី​ដោយ​គ្មាន​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន។ អ្នកស្រី​និយាយ​ថា ក្រុម​សមត្ថកិច្ច​បាន​រឹប​អូស​យក​ទូរស័ព្ទ​ដៃ ដែល​ស្វាមី​របស់​អ្នកស្រី​ប្រើ​ដោយ​គ្មាន​បាន​សួរ​នាំ​អ្វី​ទាំង​អស់។

អ្នកស្រី​បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី​គ្រាន់តែ​សំដែង​មតិ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​មិន​បាន​រិះគន់​ដល់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ និង​អាជីវករ​លក់ដូរ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​តែ​​​ព្រួយបារម្ភ​ចំពោះ​ជនជាតិ​ចិនដែល​​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​

$
0
0

ពលរដ្ឋ​ និង​អាជីវករ​លក់ដូរ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ជនជាតិ​ចិន​ទាំង​នោះ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ដូច​ជា​ ចាប់​ជំរិត ជួញដូរ​គ្រឿងញៀន​ និង​បទ​ល្មើស​ហិង្សា​វាយ​កាប់​ចាក់​គ្នា​តាម​ដង​ផ្លូវ​ជាដើម។

ការ​ព្រួយ​បារម្ភ​នេះ ចាប់​តាំង​ពី​របប​ក្រុងភ្នំពេញ​បើក​ឲ្យ​អ្នកវិនិយោគទុន​ចិន​ចូល​មក​ប្រ​កប​របរ​រកស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ កាន់​តែ​ច្រើន​មក​ បង្ក​ឲ្យ​ភាព​អនាធិបតេយ្យ និង​ខូច​សណ្ដាប់​ក្រុង​ទេសចរ​មួយ​នេះ។​

ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​កត់​សម្គាល់​ថា ជនជាតិ​ចិន​ទាំង​នោះ មិន​គោរព​ច្បាប់​ប្រទេស​កម្ពុជា​ឡើយ​ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់​នៅ​ក្រុង​ព្រះសីហនុ​ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​សុវត្ថិភាព​របស់​ពួក​គេ​រៀងៗ ខ្លួន។ ពួកគាត់​ស្នើ​ទៅ​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​មហាផ្ទៃ​ ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​មក​លែង​កម្សាន្ត​នៅ​ខេត្ត​នេះ​ផង​ដែរ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ លោក ជួន ណារិន្ទ​មាន​ប្រសាសន៍​ថា លោក​បាន​រៀបចំ​ផែនការ និង​ធនធានមនុស្ស ដើម្បី​បង្កើន​នូវ​កិច្ចការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាពិសេស អ្នក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ៖ «ដើម្បី​ជា​ទំនុក ចិត្ត​របស់​ប្រជាពលរដ្ឋ និង​ជា​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​នេះ គឺ​ជា​ទិស​ដៅ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឆ្នាំ២០១៩ ត្រូវ​បង្កើន​សមត្ថភាព​គ្រប់​ជំនាញ​ទាំងអស់ ដើម្បី​ថែរក្សា​សុវត្ថិភាព​សន្តិសុខ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ»

ចំណែក​អ្នក​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នក​ស្រី​ ជៀប សុធារី​ ក៏​បាន​អះអាង​ស្រដៀង​គ្នា​ប្រាប់​អាស៊ី​សេរី​កាល​ពី​ពេល​កន្លង​មក​នេះ​ថា​ បទល្មើស​ផ្សេងៗ ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន ពិត​ជា​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ពិត​ប្រាកដ​មែន ជា​ពិសេស រំខាន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​នីមួយៗ ត្រូវ​កំណត់​អត្តសញ្ញាណ​ជន​ជាតិ​ចិន ដែល​ចូល​មក​រស់​នៅ និង​ប្រកប​ការងារ​ផ្សេងៗ នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង៖ «យើង​ឃើញ​ថា​ពេលខ្លះ​ការ​រីក​ចំរើន​ហ្នឹង​វា​បានតែ​ទៅលើ​មនុស្ស​មួយ​ចំនួន​តូច​ទេ ប៉ុន្តែ​ផល​ប៉ះ​ពាល់ ដែល​កើត​ឡើង​ពី​ការ​អភិវឌ្ឍ ឬ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ ឬ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ពួកគាត់​រក​ប្រាក់​ចំណូល​បាន​ទាប។ ជាង​នេះ ក៏​បាន​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​អតិថិជន​ជនជាតិ​ខ្មែរ​ដែរ ព្រោះ​កាល​មុន​មាន​វត្តមាន​ចិន​ចូល​មក​ខេត្ត​ព្រះសីហនុ គឺ​អាជីវករ​ជនជាតិ​ខ្មែរ បាន​ចូល​មក​ប្រកប​របរ​ទទួល​ទាន​ច្រើន​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​ពេល​នេះ ពួក​គេ​បាន​បង្វែរ​ទិសដៅ​ទៅ​កាន់​គោលដៅ​ផ្សេងៗ​វិញ គឺ​ដោយសារ​តែ​មក​ខេត្ត​ព្រះសីហនុ​គឺ​លំបាក ព្រោះ​ក្រៅ​តែ​ពី​ការ​លំបាក​ទៅលើ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ ផ្លូវ ទឹក ភ្លើង គឺ​វា​ពិបាក​ទៅ​លើ​តម្លៃ​សេវា​ផ្សេងៗ មាន​តម្លៃ​ថ្លៃ​ខ្ពស់​ជា​ពី​ពេល​មុន ទាំង​ការ​ស្នាក់​នៅ និង​តម្លៃ​ម្ហូប​អាហារ »

អ្នកស្រី ជៀប សុធារី កត់​សម្គាល់​ឃើញ​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ​ខេត្ត​ព្រះសីហនុ តែង​បង្ក​បទ​ល្មើស​ផ្សេងៗ រួម​មាន ការ​បង្កើត​ឲ្យ​មាន​ក្រុម​បង​តូច​បង​ធំ បង្ក​បទល្មើស​វៃ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​បើក​ផ្លូវ​ឲ្យ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​បង្កើត​បក្ស​ថ្មី ក្រោយ​សុំ​​សិទ្ធ​ធ្វើ​នយោបាយ​​ឡើង​វិញ

$
0
0

លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ សម្រេច​ឲ្យ​លោក រៀល​ ខេមរិន្ទ្រ បង្កើត​គណបក្ស​ថ្មី ដែល​ឈ្មោះ​ថា "ខ្មែរ​អភិរក្ស​និយម"​ តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ក្រោយ​ពី​អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា។

ក្នុង​លិខិត​ក្រសួង​មហាផ្ទៃ​ផ្ញើ​ជូន​ លោក រៀល​ ខេមរិន្ទ្រ​ នៅ​ថ្ងៃ​ទី២៣ មេសា បញ្ជាក់​ថា ដើម្បី​ទទួល​បាន​នូវ​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ គណបក្ស​ខ្មែរ​អភិរក្ស​និយម ត្រូវ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​មាត្រា៩ មាត្រា១៨ ថ្មី មាត្រា១៩ ថ្មី និង​មាត្រា២០ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។

លោក​ រៀល​ ខេមរិន្ទ្រ​ និង​មន្ត្រី​បក្ស​ប្រឆាំង ៨នាក់​ទៀត ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី លោក​ សាយ ឈុំ ចេញ​ព្រះរាជ​ក្រឹត្យ ផ្ដល់​នីតិ​សម្បទាន​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ក្នុង​ចំណោម ១១៨រូប ត្រូវ​បាន​តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ ចេញ​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ រហូត​ដល់​ឆ្នាំ២០២២ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា ​ក្រសួង​ពីរ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​រឿង​ដំណោះស្រាយ​​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​កោះកុង

$
0
0

ពលរដ្ឋ ៥៧​នាក់​តំណាង​ឲ្យ​ ៧៧គ្រួសារ​ដែល​នៅ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ក្នុង​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​សា​ជាថ្មី​នៅ​មុខ​ក្រសួង​រៀបចំ​ដែន​ដី នៅ​ថ្ងៃ​ទី២៣ មេសា ស្នើសុំ​ពន្លឿន​​ដំណោះ​ស្រាយ​​ឲ្យ​ច្បាស់លាស់​សម្រាប់​ពួក​គាត់។ ក្រោយ​ចូល​ចួប​មន្ត្រី​តំណាង​ក្រសួង​រួច​មក ពលរដ្ឋ​ថ្លែង​ថា អន្តរក្រសួង រួម​មាន​ក្រសួង​រៀប​ចំ​ដែន​ដី​ និង​ក្រសួង​បរិស្ថាន​ជា​ប្រធាន នៅ​តែ​​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពួក​គាត់​ទេ។

តំណាង​សហគមន៍​ដីធ្លី​ស្រុក​គីរីសាគរ​ ខេត្ត​កោះកុង លោកស្រី សាំង ពុយ ថ្លែង​ថា ពលរដ្ឋ​ដែល​ធ្លាក់​ខ្លួន​ក្រី​ក្រ​ដោយ​សារ​រឿង​ដីធ្លី​ជាង ១០ឆ្នាំ​មក​នេះ ខក​ចិត្ត​នឹង​អន្តរ​ក្រសួង គឺ​ក្រសួងបរិស្ថាន និង​ក្រសួង​រៀបចំ​ដែន​ដី ដែល​មាន​តួនាទី​រួម​គ្នា​ដោះ​ស្រាយ ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់ បែរ​ជា​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ។ លោក​ស្រី​ សាំង​ ពុយ លើក​ឡើង​ថា គិត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ ៧៧គ្រួសារ​ គ្មាន​ត្រូវ​ការ​អ្វី​ក្រៅ​ពី​ដីធ្លី​​របស់​ពួក​គាត់​មក​វិញ​នោះ​ទេ។ តំណាង​ពលរដ្ឋ​ លោកស្រី ស្នើ​សុំ​អាជ្ញាធរ ឱ្យ​កាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​តំបន់​របស់​ក្រុមហ៊ុន និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​ពួក​គាត់ ហើយ​ភាគី​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ជា​សំណង​ទឹក​ប្រាក់ ​ទៅ​តាម​តម្លៃ​ទីផ្សារ ចំពោះ​ដី​ធ្លី​របស់​ពលរដ្ឋ​ណា​ដែល​ក្រុមហ៊ុន​ត្រូវ​ការ៖ «ពួក​បង​ត្រូវ​ការ​បញ្ចប់​ទំនាស់​ដីធ្លី​ហ្នឹង។ តែ​គាត់​រុញ​ទៅ​រុញ​មក​ បង​មើល​ឃើញ​អ៊ីចឹង​ដែរ។ ពួក​យើង​ឡើង​អស់​សង្ឃឹម​ហើយ អន្តរ​ក្រសួង​ក៏​ត្រូវ​មាន​ក្រសួង​ទាំង​ពីរ​សហការ​គ្នា ដោះ​ស្រាយ​ដែរ ហើយ​ហេតុ​អី​ក៏​ត្រូវ​រុញ​យើង​មក​អ៊ីចឹង! ខ្ញុំ​ក៏​គិត​មាន​ការ​រ៉ាំ​រ៉ៃ​បន្ត​ អត់​មាន​វិធានការណ៍ឬក៏​ជំហរ​ដោះស្រាយ​ឲ្យ​យើង​បន្ត​អ៊ីចឹង»

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​រវាង​ពលរដ្ឋ​​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេ​ឡុប​មិន គ្រុប (Union Development Group Co.,Ltd) នៅ​ខេត្ត​កោះកុង បាន​អូស​បន្លាយ​ជាង ​១០ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ ថា​ក្រុមហ៊ុន​ចិន យូញៀន​ នៅ​ពេល​កន្លង​មក ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ឲ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់​អស់​ជា​ច្រើន​ហិកតារ នៅ​តំបន់​ថ្ម​ពាន ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ លោក អេ ប៊ុនធឿន ដែល​ជួប​ពលរដ្ឋ​នៅ​ក្រសួង​រៀប​ចំ​ដែនដី ប្រាប់​អាស៊ី​សេរី​​ថា ​ការ​សម្រេច​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​នៅ​ខេត្ត​កោះកុង​ អាច​ធ្វើ​បាន​ អាស្រ័យ​លើ​គណៈកម្មការ​អន្តរ​ក្រសួង​ ដែល​មាន​ក្រសួង​បរិស្ថាន​ជា​ប្រធាន។ លោក អេ ប៊ុនធឿន បញ្ជាក់​ថា រាល់​ញត្តិ​​ដែល​ពលរដ្ឋ​​ដាក់​នៅ​ក្រសួង​រៀបចំ​ដែន​ដី​កន្លង​មក​នោះ គឺ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​អន្តរក្រសួង​​រួច​រាល់​ហើយ៖ «បាទ! គណៈកម្មការ​អន្តរ​ក្រសួង​ខ្ញុំ​មិន​បាន​ជ្រាប​ថា ចំណាត់​ការ​ក្នុង​រឿង​ហ្នឹង​ទេ​ណា៎ បាទ! ពី​ព្រោះ​អី​ខាង​ក្រសួង​ គាត់​ចេញ​ចំណាត់​ការ​រឿង​ហ្នឹង​ហើយ។ ខ្ញុំ​បាន​ជម្រាប​ជូន​បង​ប្អូន​ប៉ុណ្ណឹង ហើយ​នឹង​បាន​ពាំ​នាំ​សំណូមពរ​មួយ​ចំនួន​ដាក់​ជូន​ថ្នាក់​ដឹកនាំ និង​ក្រសួង​ផ្សេងៗ ទៀត»

អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ័ក្ត្រា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ តែ​មិន​មាន​អ្នក​ទទួល។ ក៏​ប៉ុន្តែ ​លោក នេត្រ ភ័ត្ត្រា ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​ថា ស្ថានភាព​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​មិន​ធ្ងន់ធ្ងរ​ដូច​មុន​ឡើយ ហើយ​ក្រសួង​បរិស្ថាន កំពុង​បន្ត​ខិតខំ​ដោះ​ស្រាយ​ជម្លោះ​ដែល​នៅ​សេសសល់ តាម​រយៈ​កំណត់​អត្តសញ្ញាណ​របស់​ប្រជាជន​ដែល​មាន​ផល​ប៉ះពាល់​ជាក់​ស្ដែង។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ ធ្លាប់​អះអាង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ មិន​បាន​ផ្ដល់​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវភាព​ប្រជាពលរដ្ឋ ដូច​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ឡើយ។ លោក​បាន​បញ្ជាក់​ថា ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ដាក់​សំណើ ឬ​របាយការណ៍​ភស្តុតាង និង​បញ្ជី​ស្នាម​ផ្សេងៗ ជូន​ក្រសួង ដើម្បី​ពិនិត្យ​ដោះ​ស្រាយ​តាម​បច្ចេកទេស និង​នីតិវិធី។

កាល​ពី​ចុង​ខែ​មីនា ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង​ប្រមាណ​ជិត​ ៣០នាក់ បាន​ទៅ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​បរិស្ថាន ប៉ុន្តែ​ពួក​គាត់​មិន​បាន​ទទួល​ការ​សន្យា​ជាក់​លាក់​ណា​មួយ​ ពី​មន្ត្រី​ក្រសួង​នេះ​ថា នឹង​ចុះ​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​នៅ​ពេល​ណា​នោះ​ទេ។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន យល់​ថា ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី គួរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន ហើយ​គួរ​គោរព​ពាក្យ​ពេចន៍​របស់​ខ្លួន​ ដែល​បាន​​សន្យា​នឹង​ពលរដ្ឋ​ នា​ពេល​កន្លង​មក។ មន្ត្រី​ផ្នែក​ច្បាប់ និង​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ នៅ​តែ​មាន​ជំនឿ​ថា ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋ​ ៧៧គ្រួសារ ប្រាកដ​ជា​មាន បើ​អន្តរក្រសួង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​មែន​នោះ៖ «ខ្ញុំ​យល់​ថា​ការ​ងារ​ហ្នឹង​ ដោះ​ស្រាយ​ស្ទើរ​តែ​អស់​ហើយ។ ប្រជាពលរដ្ឋ​ ក្រុម​គាត់​នេះ គឺ​មាន ៧៧គ្រួសារ​ទេ ដែល​នៅ​សល់​ ដែល​គេ​បែង​ចែក​នៅ​ក្រៅ​និង​ក្នុង​មូលដ្ឋាន។ ហើយ​អ៊ីចឹង!​ ខាង​ក្រសួង​នៅ​តែ​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ហើយ​ទំនាស់​ហ្នឹង​នៅ​តែ​អូស​បន្លាយ​ជាង​ ១០ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​លែង​មាន​ទំនុក​ចិត្ត​ហើយ​ខាង​ក្រសួង។ ដោយ​សារ​តែ​គាត់​អត់​មាន​ទំនុក​ចិត្ត​ហ្នឹង​ហើយ បាន​គាត់​ចេះ​តែ​ឡើង​ទៅ​ក្រសួង។ ពួក​គាត់​ត្រូវ​រស់​រង​ទុក្ខ​លំបាក ហើយ​មិន​ដឹង​ថា​រំពឹង​ទៅ​អី ពេល​ដែល​មាន​ទំនាស់​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឆ្លើយ​ដោះសា​រក​តែ​រួច​ខ្លួន ពន្យារ​ពេល​អ៊ីចឹង ហើយ​បើ​ក្រសួង​គ្មាន​សមត្ថភាព​ទេ គួរ​តែ​ពិចារណា​ទៅ»

កាលពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨ លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​មាន​យោង​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ហើយ​បាន​ដាក់​ចូល​សាលា​ខេត្ត​កោះកុង​ ឲ្យ​ដឹង​ថា៖ «ក្រសួង​បរិស្ថាន​ត្រូវ​សិក្សា​ការ​កាត់​ឆ្វៀល​ដី​នៅ​ទីតាំង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរី​សាគរ​ និង​ទីតាំង​កៀន​ទឹក​ ឃុំ​ថ្មស​ ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) សម្រាប់​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធ»។​

របប​ក្រុង​ភ្នំពេញ​ ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ ​ដោយ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូ​ញៀន ឌីវេឡុបមិន គ្រុប ​( Union Development Group Co.,Ltd) ត្រូវ​រក្សា​ទុក​ព្រៃ​កោង​កាង​ ព្រៃ​លិច​ទឹក​ តំបន់​ព្រៃ​ស្រោង​ តំបន់​ទី​ជម្រាល​ភ្នំ​ ជា​តំបន់​អភិរក្ស នៅ​ក្នុង​ប្លង់​មេ​ និង​ការ​​អភិវឌ្ឍន៍​របស់​ខ្លួន។ ក្រោយ​មក ក្រសួង​បរិស្ថាន​ក៏​បាន​និរាករណ៍​លិខិត​ដែល​ចេញ​ដោយ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ​ ចោល​វិញ។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង​ ៤ម៉ឺន ​៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)។ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ កំពុង​សាងសង់​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង ដែល​អាច​ប្រើ​ពេល​ ២៥ឆ្នាំ​ ដើម្បី​បញ្ចប់​ការ​សាងសង់។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​ ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​នៅ​ឡើយ​មក​ដល់​ពេល​នេះ។ អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​( Union Development Group Co.,Ltd) មាន​ការ​អភិវឌ្ឍន៍​តិច​តួច​លើ​ផ្ទៃ​ជាង ៤ម៉ឺន​ហិកតារ​ក្រោយ​ពី​រដ្ឋាភិបាល​សម្បទាន​ឲ្យ​កាល​ពី​ឆ្នាំ២០០៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


របប​ក្រុង​ភ្នំពេញ​ចំណាយ​លុយ ៧សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ជួល​ក្រុមហ៊ុន​អាមេរិកាំង​ផ្ដល់​សេវាកម្ម​បញ្ចុះបញ្ចូល​គោល​នយោបាយ​អាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​

$
0
0

រដ្ឋាភិបាល​លោក​ ហ៊ុន ​សែន ​តាមរយៈ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ​សហរដ្ឋ​អាមេរិក​ ​ចំណាយ​លុយ​ ៧សែន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ ​ឬ​ ១សែន ៨ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ត្រី​មាស​ ​ជួល​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់​ របស់​អាមេរិកាំង​មួយ​ ​ឈ្មោះ​ Brownstein Hyatt Farber Schreck ​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​ជាមួយ​កម្ពុជា។

កិច្ចសន្យា​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់​របស់​អាមេរិកាំង​មួយ​នេះ​ ត្រូវ​បាន​លាតត្រដាង​ឲ្យ​ដឹង​តាមរយៈ​គេហទំព័រ​របស់​ក្រសួង​យុត្តិធម៌​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ ក្រោម​ច្បាប់​ស្ដីពី​ការ​ចុះ​បញ្ជី​ស្ដីពី​ផ្ដល់​សេវាកម្ម​ឲ្យ​ភ្នាក់ងារ​នយោបាយ​បរទេស ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ ​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវាកម្ម​បែបនេះ។ កិច្ចសន្យា​នេះ​ចុះ​ហត្ថលេខា​ដោយ​លោក ជុំ សុន្ទរី ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន និង​លោក​ អាល់ហ្វ្រែដ មុតួរ (Alfred Mottur) មេធាវី​អាមេរិកាំង​តំណាង​ឲ្យ​ក្រុមហ៊ុន​ Brownstein Hyatt Farber Schreck ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។ កិច្ចសន្យា​នេះ​ មាន​រយៈ​ពេល ១ឆ្នាំ​ ​គឺ​ដល់​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២០ ​ហើយ​អាច​នឹង​ត្រូវ​បន្ត​រយៈ​ពេល​ ១២ខែ​បន្ថែម​ទៀត ប្រសិន​បើ​មាន​ការ​ចាំបាច់។

 

អាស៊ី​សេរី ​បាន​ព្យាយាម​ទាក់​មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ ​និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​ ​ដើម្បី​សុំ​ការ​ពន្យល់​ ​ថា​តើ​ការ​ចំណាយ​លុយ​ជួល​ក្រុមហ៊ុន​អាមេរិកាំង​នេះ​ ​មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​ជួយ​បញ្ចុះបញ្ចូល​សមាជិក​សភា ​ព្រឹទ្ធសភា ​ឬ​មន្ត្រី​រដ្ឋាភិបាល​អាមេរិកាំង​ ​កុំ​ឲ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន ​សែន ​ដែរ​ឬ​ទេ​ ​ក្រោយ​របប​ក្រុង​ភ្នំពេញ​បាន​ជម្នះ​រៀបចំ​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់​រួចមក។ ក៏ប៉ុន្តែ​ ​ទាំង​លោក​ ​ផៃ​ ស៊ី​ផាន ​និង​លោក​ ​សុខ ​ឥសាន ​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​កិច្ចសន្យា​ជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិកាំង​មួយ​នេះ​ ​ដោយ​ថា​ពួក​លោក​ពុំ​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ អាស៊ី​សេរី ​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ ​ជុំ ​សុន្ទរី ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក​ តាមរយៈ​លេខ​ទូរស័ព្ទ​ស្ថានទូត​ ​ក៏ប៉ុន្តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​។​

នេះ​ជា​លើក​ទី​ពីរ​ហើយ​ ​ដែល​ដំណឹង​អំពី​ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ដល់​ទៅ​រាប់​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ របស់​របប​ក្រុង​ភ្នំពេញ ដើម្បី​ជួល​ជនជាតិ​អាមេរិកាំង​ ​ឬ​ក្រុមហ៊ុន​អាមេរិកាំង​ ឲ្យ​ផ្ដល់​សេវាកម្ម​បញ្ចុះបញ្ចូល​ ​ឬ​ Lobby ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ មក​លើ​កម្ពុជា​ ​ត្រូវ​បាន​លាតត្រដាង​។ ​កាលពី​ដើម​ខែ​មេសា​នេះ​ របប​លោក​ ហ៊ុន ​សែន ​ក៏​បាន​ជួល​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​តំបន់​ Whatcom County ​នៃ​រដ្ឋ​វ៉ាស៊ីនតុន​ State ​ដែល​មិន​មែន​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​សហព័ន្ធ​អាមេរិកាំង​ ​នូវ​ទឹក​ប្រាក់​ប្រមាណ​កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដើម្បី​ផ្ដល់​សេវា​ពិគ្រោះ​យោបល់​ ​និង​ធ្វើជា​ភ្នាក់ងារ​បញ្ចុះបញ្ចូល​គោលនយោបាយ​សហរដ្ឋ​អាមេរិក​ ​ជំនួស​ឲ្យ​របប​នេះ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​។ ​ការជួល​ជនជាតិ​ ​និង​ក្រុមហ៊ុន​អាមេរិកាំង​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​ ​និង​សភា​អាមេរិកាំង​ មកពី​ទាំង​ពីរ​គណបក្ស​ ​គឺ​គណបក្ស​សាធារណៈ​រដ្ឋ​ ​និង​គណបក្ស​ប្រជាធិបតេយ្យ​ ​កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុង​ភ្នំពេញ​ ​ដែល​ក្នុង​នោះ​រួមមាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ ​ឆ្នាំ ២០១៩ ​និង​ច្បាប់​ស្ដីពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP ​របស់​សហរដ្ឋ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន អួត​ថា លោក​មាន​សុខភាព​ល្អ

$
0
0

លោក ហ៊ុន សែន អះអាង​ថា លោក​នៅ​តែ​មាន​កម្លាំង​រឹងមាំ​ ពុំ​មាន​ជំងឺ​ដូច​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ទេ៖ «ខ្លះ​គេ​ឃើញ​ខ្ញុំ​ស្គម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​ថា​ខ្ញុំ​មាន​ជំងឺ។ អាច​ង្រៃ! បើ​ហ្អែង​មិន​ដឹង​ទេ​ អញ​កំពុង​តែ​មាន​សុខភាព​ល្អ ម៉ែ​អា​ណា ហ្អែង​សាក​ជាមួយ​អញ​មើល? អញ​ជួនកាល​រត់ នែក​ខ្ញុំ​ព្រះករុណា​ខ្ញុំ​អាច​រត់ ៩០នាទី លទ្ធភាព​យក (ទម្លាក់) ៧រយ (៧០០) កាឡូរី។ អា​អ្នក​ថា​យើង​ឈឺ​ហ្នឹង វា​មក​រត់​ជាមួយ​បាន​ទេ ព្រោះ​ការ​ហាត់​ប្រាណ​វា​ជា​រឿង​ចាំ​បាច់​ណាស់ ហាត់​ប្រាណ​មិនមែន​ទើប​ហាត់​ឥឡូវ​ទេ»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា។ ក្រៅ​តែ​ពី​ហៅ​មនុស្ស​មួយ​ក្រុម​ទៀត​ថា ក្រុម​ចង្រៃ លោក ហ៊ុន សែន បាន​ហៅ​ខ្លួន​ឯង​ថា ជា​អ្នក​ប៉ប៉ាច់ប៉ប៉ោច​ដែរ៖ «ប៉ប៉ាច់ប៉ប៉ោចៗ ប៉ុន្តែ​បាន​អាប៉ប៉ាច់ប៉ប៉ោច​ចឹង​ដែរ។ បើ​មិន​មែន​អា​ប៉ប៉ាច់ប៉ប៉ោច​ហ្នឹង​ ពួក​អា​ចង្រៃ​ហ្នឹង ​វា​ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​ក្រឡាប់​ចាក់​បាត់​ហើយ។ អា​ប៉ប៉ាច់ប៉ប៉ោច​មួយ​នេះ​សូម​កុំ​សូវ​ពេក បើ​មិន​គ្រប់​ខ្នាត​ទេ​កុំ​ចូល»

បើ​ទោះ​បី​ជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុម​នោះ តែ​ទំនង​សំដៅ​ដល់​ក្រុម​មន្រ្តី​នៃ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្រកាស​ពី​ផែនការ​វិល​ចូល​ស្រុក​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​និង​ទើប​បាន​ចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទៀន​នៅ​ទីក្រុង​ក្វាងជូ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​មេមត់​រត់​គេច​ខ្លួន ខណៈ​សមត្ថកិច្ច​បញ្ជូន​អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ​ទៅ​តុលាការ​ជាប់​ចោទ​ពី​បទ​ជេរ​ប្រមាថ

$
0
0

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ស្រុក​មេមត់​ម្នាក់ កំពុង​រត់​គេច​ខ្លួន ក្រោយ​ពេល​សមត្ថកិច្ច​​​បាន​ទៅ​ឃ្លាំ​មើល​នៅ​មុខ​ផ្ទះ​លោក និង​ចាប់​ខ្លួន​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ត្បូងឃ្មុំ​​លោក ស៊ូ យាន។ ប៉ូលិស​ខេត្ត បាន​បញ្ជូន​សំណុំ​រឿង​ លោក ស៊ូ យាន ទៅ​តុលាការ​ហើយ ដោយ​ចោទ​ពី​បទ ជេរ​ប្រមាថ ពលរដ្ឋ​ចំនួន​៦​ខេត្ត និង​កំពុង​បន្ត​ស៊ើប​ ករណី​ឆបោក​លុយ​ពលរដ្ឋ​ រាប់​ពាន់​ដុល្លារ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ស្រុក​មេមត់ លោក អ៊ុក ផុន ឲ្យ​ដឹង​ថា លោក បាន​ចាក​ចេញ​ពី​ផ្ទះ​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី២២ មេសា ដោយសារ​ សមត្ថកិច្ច​ច្រើន​នាក់ ឃ្លាំមើល​សកម្មភាព។ លោក ​​ថា មក​ដល់​ពេលនេះ លោក​មិន​ទាន់​ហ៊ាន​ត្រលប់​ចូល​ផ្ទះ​វិញ​ទេ ដោយសារ​ ​បារម្ភ​​សុវត្ថិភាព។

លោក អ៊ុក ផុន អះអាង​ថា លោក និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ នៅ​ខេត្ត​ត្បូងឃ្មុំ មិន​ដែល​ធ្វើ​សកម្មភាព ឬ​ចូល​រួម​ចលនា​នយោបាយ​ណា​ឡើយ តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​។ ប៉ុន្តែ​នៅ​រាប់​អាន​​គ្នា ណាត់​គ្នា​​ ជជែក​លេង​ ជា​ធម្មតា។ មក​ដល់​ពេល​នេះ មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ត្បូង​ឃ្មុំ ទាំង​អស់ មាន​ការ​បារម្ភ​សុវត្ថិភាព​គ្រប់​គ្នា៖ «គ្មាន​ទាំង​ចលនា គ្មាន​ទាំង​សកម្មភាព​អ្វី​ទាំង​អស់ តែ​ហេតុ​អ្វី​ បាន​ជា​នៅ​តែ​ឃ្លាំមើល។ យើង​មាន​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ អាច​មាន​។ យើង​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទូរស័ព្ទ តាម​អ្វី​អ៊ីចឹង​ទៅ ហើយ​យើង​ហូប​ចុក​ធម្មតា។ ហេតុអ្វី​បាន​សមត្ថកិច្ច​ឃ្លាំ​មើល​មិន​អស់​មិន​ហើយ

សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី២២ មេសា បាន​ចាប់​ខ្លួន​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ត្បូង​ឃ្មុំ លោក ស៊ូ យាន ​ក្រោយ​ពេល លោក​ ស៊ូ យាន តែង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) រិះគន់​របប​ឯក​បក្ស ​ហើយ​​របប​នេះ ចាត់​ទុក​ការ​បង្ហោះ​សារ​បែប​នេះ ជា​ការ​ប្រមាថ​ មេ​ដឹកនាំ​របប គឺ​លោក​ ហ៊ុន សែន។

ក្នុង​គណនី​ហ្វេសប៊ុក​ លោក ស៊ូ យាន សរសេរ​ថា «តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ កុំ​យក​រាស្ត្រ​មក​ធ្វើ​ជា​ឧបករណ៍​អំណាច​អី» ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​គណនី​ដដែល​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។​

ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ប៉ែន រ័ត្ន ប្រាប់​អាស៊ី​សេរី ថា លោក ស៊ូ យាន មិន​មែន​ចាប់​ខ្លួន ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​ដោយសារ​ករណី​នយោបាយ​ឡើយ គឺ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ៦ខេត្ត ប្ដឹង​ថា លោក ស៊ូ យាន ជេរ​ប្រមាថ​ពួក​គេ។ ស្នងការ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន លោក ស៊ូ យាន ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ ហើយ​សមត្ថកិច្ច​នៅ​ស្រុក​មេមត់ កំពុង​បន្ត​ទទួល​បណ្ដឹង​ពី​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ ករណី លោក ស៊ូ យាន ជំពាក់​ប្រាក់​ពលរដ្ឋ ក្នុង​ម្នាក់ ពី ៤ពាន់ ទៅ ៦ពាន់​ដុល្លារ៖ «ឥឡូវ​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។ ឥឡូវ​នេះ យើង​ទទួល​ពាក្យ​បណ្ដឹង​បន្ត​បន្ទាប់​ទៀត រឿង​គាត់​ជំពាក់​លុយ​គេ​ ប៉ុន្មាន​នាក់ នៅ​មេមត់​នោះ។ គាត់​ជំពាក់​លុយ​គេ​ អា​ខ្លះ ៦ពាន់ អា​ខ្លះ ៥ពាន់ អា​ខ្លះ ៤ពាន់ អា​ម្ដេច​នោះ! គេ​កំពុង​ដាក់​ពាក្យ​នៅ​អធិការ​មេមត់។ អា​ហ្នឹង​ រឿង​បំណុល​ផ្សេង​ទេ»

ទោះ​យ៉ាងណា អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ ករណី​ សមត្ថកិច្ច​ឃ្លាំ​មើល​ លោក អ៊ុក ផន អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​មេមត់ បាន​ទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​ដាច់ និង​បាន​ព្យាយាម​ ទូរស័ព្ទ​ទៅ​ច្រើន​ដង​ទៀត តែ​លោក​ស្នងការ​មិន​ទទួល។

ភរិយា​របស់​ លោក ស៊ូ យាន គឺ​អ្នកស្រី ស្រី សៀត អះអាង​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​សមត្ថកិច្ច​ប្រហែល ៣០នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ​សម្រុក​ចូល​ចាប់​ខ្លួន ដោយសារ​ការ​សម្ដែង​មតិ​តាម​បែប​ប្រជាធិបតេយ្យ។

យ៉ាង​ហោច​ណាស់ មាន​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់​ហើយ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ដោយសារ​ការ​បង្ហោះ​សារ​រិះគន់​របប​ឯក​បក្ស តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​អនុ​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក បាន សម្ភីរ ទើប​ត្រូវ​ដោះលែង​ថ្មីៗ សមាជិក​បក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ និង​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​ត្បូងឃ្មុំ លោក ស៊ូ យាន។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ច្រើន​នាក់​ផ្សេង​ទៀត កំពុង​រត់​ភៀស​ខ្លួន ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដូច​ជា ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ​លោក កែវ ថៃ សមាជិក​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង លោក​ ប៉ុល ទិត្យធានី និង​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ខេត្ត​កំពង់ស្ពឺ ជា​ដើម។

អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា ​សមត្ថកិច្ច​គួរ​បញ្ឈប់​សកម្មភាព​ឃ្លាំមើល មន្ត្រី​បក្ស​ប្រឆាំង​ស្រុក​មេមត់ លោក អ៊ុក ផុន ហើយ​ប្រាប់​គាត់​ឲ្យ​មាន​ទំនុក​ចិត្ត ចូល​មក​រស់​នៅ​ក្នុង​ផ្ទះ​វិញ ដើម្បី​គាត់​បាន​ចូល​រួម​ជា​អធិបតី​ពេញ​មុខ​មាត់ ក្នុង​ពិធី​ការ​កូន​ នៅ​ពេល​ខ្លី ខាង​មុខ​ដែរ។

ចំណែក​ករណី ​ចាប់​ខ្លួន លោក ស៊ូ យាន អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​ជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ព្រោះ​អ្នក​រិះគន់​រដ្ឋាភិបាល ឬ​គណបក្ស​​កាន់​អំណាច តែង​រង​ការ​ចាប់​ខ្លួន ភ្លាមៗ និង​ក្រោម​ហេតុផល​ផ្សេងៗ។ ប៉ុន្តែ​ សមត្ថកិច្ច​ មិន​ដែល​ចាប់​ខ្លួន​សកម្មជន​គណបក្ស​កាន់​អំណាច ឬ​ជន​ណា ដែល​ជេរ​ប្រមាថ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ដទៃ​ទេ៖ «អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ ក៏​មិន​តិច​​នាក់​ដែរ ក៏​ធ្វើការ​ជេរ​ប្រមាថ​ផ្សេងៗ កាត​ទាន​ផ្សេងៗ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ ដែល​ជា​គូបដិបក្ខ ឬ​ក៏​គណបក្ស​ផ្សេង​ទៀត ក៏​មិន​តិច​ដែរ។ ប៉ុន្តែ ​ចំណាត់​ការ​របស់​សមត្ថកិច្ច យើង​ឃើញ​ហើយ គឺ​អត់​មាន​ទេ។ អ៊ីចឹង ក្នុង​ផ្លូវ​ច្បាប់​កម្ពុជា បើ​យើង​យក​​ក្រម​ព្រហ្មទណ្ឌ​មក​ចាត់​វិធាន​ការ ក្នុង​ករណី​រិះគន់​នេះ យើង​ឃើញ​ហើយ វា​អត់​ស្មើ​ភាព​គ្នា វា​ជា​ស្តង់ដារ​ពីរ ដែល​សង្គម​ស៊ីវិល​យើង​ធ្វើការ​រិះគន់»

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មេមត់ លោក អ៊ុក ផុន ទទូច​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​បំភ័យ​ពលរដ្ឋ ឬ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ក្រោម​ហេតុ​ផល​នយោបាយ​ត​ទៅ​ទៀត ព្រោះ​សមត្ថកិច្ច​ទើប​ជូន​ពរ​ឆ្នាំ​ថ្មី ដល់​ពលរដ្ឋ​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន លើក​គុណ​សម្បត្តិ​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​ព្រមាន​លោក ស ខេង មិន​ឱ្យ​ឆ្លើយ​ឆ្លង​ជាមួយ​លោក សម រង្ស៊ី រឿង​ទម្លាក់​លោក​ពី​អំណាច

$
0
0

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ថ្លែង​កោត​សរសើរ​កង​កម្លាំង​ប្រដាប់​អាវុធ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រក្សា​សុខ​សន្តិភាព។ ការ​លើក​សរសើរ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃក្រោយ​ពេល​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ បាន​ហាម​លោក ស ខេង មិន​ឱ្យ​ឆ្លើយ​ឆ្លង​ជាមួយ​លោក សម រង្ស៊ី ជុំវិញ​ការ​អំពាវនាវ​ឱ្យ​​ទម្លាក់​លោក​ចេញ​ពី​អំណាច។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​​ពលីកម្ម​ធំធេង​ណាស់​​​ ក្នុង​បុព្វហេតុ​នៃ​សេចក្ដី​សុខ និង​ភាព​រីករាយ​របស់​ប្រជាពលរដ្ឋ។ ជាពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ ដែល​លោក​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ ព្រោះ​ត្រូវ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ។

បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​សម្ដែង​អារម្មណ៍​អាណិត​អាសូរ និង​ព្រួយ​បារម្ភ​អំពី​កងទ័ព​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ជាពិសេស កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទឹក​ដី​​​អាហ្វ្រិក ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព៖ «ខ្ញុំ​នៅ​តែ​រំឭក​អំពី​គុណ​បំណាច់ ដែល​មិន​ត្រូវ​មើល​រំលង ចំពោះ​តួនាទី​ដ៏​សកម្ម​ និង​មាន​ប្រសិទ្ធភាព​​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ របស់​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​ សណ្ដាប់​ធ្នាប់ បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ឱ្យ​ប្រជាជន»

លោក ហ៊ុន សែន បញ្ចេញ​សារ​បែប​លើក​ទឹក​ចិត្ត និង​កោត​សរសើរ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ បន្ទាប់​ពី​លោក​​បាន​ហាម​ឃាត់​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កុំ​ឱ្យ​ឆ្លើយ​តប​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​ទម្លាក់​លោក​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា លោក ស ខេង មិន​ល្ងង់​ដល់​ថ្នាក់​ទម្លាក់​លោក​ចេញ​អំពី​អំណាច តាម​ការ​អំពាវនាវ​នេះ​ឡើយ ហើយ​លោក​នឹង​វាយ​កម្ទេច​ជន​ណា​ក៏​ដោយ ដែល​ហ៊ាន​ងើប​តវ៉ា ឬ​ធ្វើ​សកម្មភាព​នយោបាយ​បម្រើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា ការ​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ គឺ​ដោយសារ​លោក ហ៊ុន សែន ដឹង​ច្បាស់​ថា ចំណុច​ជា​អាទិភាព​ចុង​ក្រោយ​នៃ​ការ​រក្សា​អំណាច​របស់​លោក គឺ​ការ​គាំទ្រ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​បន្ថែម​ថា លោក ហ៊ុន សែន នឹង​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ស្មោះ​ត្រង់​នឹង​លោក ដើម្បី​ទប់​ទល់​ក្នុង​ករណី​មាន​ការ​តវ៉ា​ណា​មួយ​ផ្ទុះ​ឡើង។ លោក​ថ្លែង​ទៀត​ថា ភាសា​បែប​ហិង្សា “ងើប​មួយ​វាយ​មួយ ងើប​ពីរ​វាយ​ពីរ” នោះ លោក ហ៊ុន សែន មិន​មែន​សំដៅ​ទៅ​លើ​តែ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​សារ​នេះ​​ក៏​ជា​ការ​ព្រមាន​ដល់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ផ្លាស់​ប្ដូរ​លោក​ចេញ​ពី​អំណាច​ផង​ដែរ៖ «ការ​ងើប​ឡើង​នៃ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចង់​ផ្លាស់​ប្ដូរ​គាត់​នោះ វា​គឺ​ជា​ឥទ្ធិពល​ដែល​មាន​កម្រិត​ មាន​លទ្ធភាព​ខ្ពស់​ណាស់។ ម្ល៉ោះ​ហើយ​របៀប​ដែល​គាត់​ត្រូវ​ធ្វើ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ គ្មាន​អ្វី​ក្រៅ​ពី​យក​ចិត្ត​កងទ័ព ទាំង​ការ​សរសើរ​ ទាំង​ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត។ ហើយ​ទន្ទឹម​នឹង​នេះ ពង្រីក​បក្ខពួក​របស់​ខ្លួន​ឱ្យ​មាន​ឥទ្ធិពល​នៅ​ក្នុង​កង​ទ័ព​ផង ដាក់​កូន​ប្រុស​ឱ្យ​នៅ​ក្នុង​តំណែង​កំពូល ដឹកនាំ​ក្ដាប់​កងទ័ព​ជាតិ។ បែប​ហ្នឹង​ គឺ​ជា​វិធី​ដែល​គាត់​កំពុង​តែ​ធ្វើ​ក្នុង​ការ​ប្រើប្រាស់​កងទ័ព»

អ្នក​វិភាគ​រូប​នេះ ជឿជាក់​ថា ចរន្ត​នៃ​ការ​ចង់​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ពី​អំណាច​នេះ កើត​មាន​ជា​យូរ​មក​ហើយ ទាំង​នៅ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច និង​ស្ថាប័ន​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​លោក​ថា ​រឿង​នេះ​មិន​អាច​ធ្វើ​ទៅ​រួច​ដោយ​សារ​អ្នក​ចង់​ផ្លាស់​ប្ដូរ​លោក​ ហ៊ុន សែន នៅ​មាន​ផល​ប្រយោជន៍​ពី​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ហើយ​ម្យ៉ាង​វិញ​ទៀត​ដោយសារ ​លោក ហ៊ុន សែន ក្ដាប់​អំណាច​ណែន​ក្នុង​ដៃ ជាពិសេស គឺ​អំណាច​ទ័ព​តែ​ម្ដង។

លោក​បន្ត​ថា ចរន្ត​នៃ​ការ​ចង់​ទម្លាក់​លោក ហ៊ុន សែន នេះ គឺ​ដោយសារ​លោក​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ និង​បង្កើត​ការ​ឈឺ​ចាប់​ដល់​ពលរដ្ឋ អ្នក​នយោបាយ​ប្រឆាំង និង​ផ្ទៃក្នុង​គណបក្ស​ខ្លួន​ឯង តាម​រយៈ​ការ​ច្បាម​យក​តួនាទី​គ្រាក់ៗ ក្នុង​ស្ថាប័ន​ជាតិ​ឱ្យ​ទៅ​កូន​ចៅ​ និង​បក្ខ​ពួក​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា លោក​ជឿ​ថា នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ គំនិត​ចង់​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន នេះ អាច​មាន​ភាព​ផុលផុស​ជាង​មុន ទើប​ធ្វើ​ឱ្យ​លោក​ ហ៊ុន សែន ត្រូវ​តែ​ខំ​យក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ៖ «សេចក្ដី​ថ្លែង​របស់​លោក ហ៊ុន សែន ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ខ្ញុំ​គិត​ថា វា​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា ចរន្ត​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ហ្នឹង ក៏​នៅ​តែ​បន្ត ហើយ​អាច​នឹង​មាន​ការ​គិត​កាន់​តែ​ផុលផុស​ឡើង។ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា វា​ស្ថិត​នៅ​លើ​ថា តើ​អ្នក​ដែល​ចង់​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ហ្នឹង​ មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ប៉ុន​ណា​តែ​ប៉ុណ្ណឹង​នោះ​ទេ»

ថ្វីត្បិត​តែ​លោក ហ៊ុន សែន ហាក់​បង្ហាញ​ថា លោក​យក​ចិត្ត​ទុក​ដាក់​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ជុំ​វិញ​ការ​តែង​តាំង​កូនៗ ឱ្យ​ទទួល​បាន​តួនាទី​គ្រាក់ៗ ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ រំលង​មន្ត្រី​ចាស់ៗ ដែល​មាន​បទ​ពិសោធន៍ និង​អតីតភាព​យូរ​ឆ្នាំ។

បច្ចុប្បន្ន​នេះ កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដម​សេនីយ៍​ផ្កាយ៣ គឺជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក ដែល​ជា​ស្ថាប័ន​ទ័ពមាន​អំណាច​ជាង​គេ​នៅ​កម្ពុជា។ កូន​ប្រុស​ទីពីរ​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត ពាក់​ផ្កាយ៣ ដូច​គ្នា គឺ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​មជ្ឈ​មណ្ឌល​​សកម្មភាព​​កម្ចាត់​មីន​កម្ពុជា (CMAC) ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ចំណែក កូន​ប្រសា​របស់​លោក គឺ​លោក​ ឌី វិជ្ជា វិញ ក៏​មាន​ឋានន្តរសក្តិផ្កាយ៣ ដែរ គឺ​ជា​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ នេះ​មិន​រាប់​បញ្ចូល​កូនៗ របស់​លោក ​ដែល​កាន់​តួនាទី​ខ្ពស់ៗ ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​ស៊ីវិល​ផង។

អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា ​អះអាង​ថា ការ​តែងតាំង​កូនចៅ និង​សែ​ស្រឡាយ​គ្រួសារ​របស់​ខ្លួន ​ឱ្យ​កាន់​តំណែង​ធំៗ នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​បែប​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​កម្ពុជា​ កំពុង​ឈាន​ទៅ​រក​របប​ដឹក​នាំ​បែប​​យោធា និង​គ្រួសារ​និយម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

«ការ​ងាក​ទៅ​រក​ចិន​ទាំង​នយោបាយ ​ទាំង​ពាណិជ្ជកម្ម​នោះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទាំង​ចំណូល​សេដ្ឋកិច្ច​ និង​នយោបាយ»

$
0
0

អ្នកវិភាគ​សំដែង​ការ​ព្រួយបារម្ភ​ថា​ ងាក​ទៅ​រក​ចិន​របស់​របប​ក្រុងភ្នំពេញ​ទាំង​នយោបាយ​ ទាំង​ពាណិជ្ជកម្ម​នោះ​ នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទាំង​ចំណូល​សេដ្ឋកិច្ច​ ទាំង​នយោបាយ​ នឹង​បង្ក​ឱ្យ​មានអំពើ​ពុករលួយ​ ការរំលោភ​សិទ្ធិមនុស្ស​ និង​អភិបាលកិច្ច​មិនល្អ​នៅក្នុង​ការដឹកនាំ​រដ្ឋ​។

អ្នកវិភាគ​អះអាង​ថា​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ មិន​ជួយ​ដល់​កណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​ស្មើភាព​ឡើយ​ ផ្ទុយទៅវិញ​ ពលរដ្ឋខ្មែរ​នៅតែ​ខ្វះ​ការងារ​ធ្វើ​ ហើយ​ ពលរដ្ឋខ្មែរ​នៅតែ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ដដែល​។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា​ វិនិយោគ​ របស់​ចិន​នៅ​កម្ពុជា​ គ្មាន​សុចរិត​ភាព​ គ្មាន​តម្លាភាព​ គ្មាន​អភិបាលកិច្ច​ល្អ​ ដែល​បង្កើត​ឱ្យ​មាន​ អំពើពុករលួយ​ និង​រំលោភសិទ្ធិ​មនុស្ស​។

អ្នកជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​ មានប្រសាសន៍​ថា​ បើសិនជា​កម្ពុជា​បាត់បង់​ទីផ្សារ​អាមេរិក​ (GSP​) និង​សហភាព​អឺរ៉ុប​ (EBA​) នោះ​ កម្ពុជា​នឹង​បាត់បង់​សក្ដានុពល​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ ពីព្រោះ​ថា​ កម្ពុជា​មិន​អាច​ពឹង​លើ​ ការ​វិនិយោគទុន​ របស់​ចិន​តែមួយ​បានទេ​ ពីព្រោះ​ទំហំ​វិនិយោគ​ពាណិជ្ជកម្ម​ រវាង​ចិន​និង​ កម្ពុជា​នោះ​ គឺ​ធ្វើ​ឱ្យ​ចិន​ទទួល​បានផល​ចំណេញ​លើសលុប​ពី​កម្ពុជា​។ លោក​ ឯម​ សុវណ្ណារ៉ា​ បាន​លើក​ជាឧទាហរណ៍​ វិស័យ​វាយនភណ្ឌ​កាត់ដេរ​ គឺ​វត្ថុធាតុដើម​ទាំងអស់​នាំចូល​ពី​ប្រទេស​ចិន​ ឯកម្ពុជា​បាន​ត្រឹម​លក់​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​ (កម្ពុជា​មាន​ឱកា​សនំាំ​ទំ​នេញ​ចេញទៅ​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប​ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ ស្បែកជើង​នោះ​ គឺ​បានតែ​តា​រយៈ​ការ​លក់​កម្លាំង​ពលកម្ម​ (កម្មករ​រោងចក្រ​) និង​ពន្ធ​បន្តិចបន្តួច​ ប៉ុន្តែ​ចិន​វិញ​ បាន​ចំណូល​ពី​កម្ពុជា​លើ​វិស័យ​នេះ​ ច្រើនលើស​លុប​ ព្រោះថា​ ចិន​បាន​ចំណូល​ទាំង​វត្ថុធាតុដើម​ ដែល​នាំចូល​ពី​ចិន​ យក​មក​ផលិត​នៅ​កម្ពុជា​ មុ​ននឹងបញ្ជួន​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ ដូចជា​សម្លៀកបំពាក់​ ស្បែកជើង​ និង​កាបូប​។ល។)

ទាក់ទង​និង​បញ្ហា​នេះ​ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី១៩​ ខែមេសា​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ដោយ​លើកឡើង​ថា​ ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​ប្រទេស​កម្ពុជា​ តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​ មិនមែន​កម្ពុជា​នោះ​ទេ​។

ស្ថានទូត​អាមេរិក​ថា​ បរិមាណ​ពាណិជ្ជកម្ម​ប្រហែល​ ៨៧​% ​;នៃ​ទំនិញ​ដោះដូរ​គ្នា​ គឺជា​ទំនិញ​នាំចូល​មក​ពី​ប្រទេស​ចិន​ ដែល​មិន​ជួយ​ដល់​ការ​បង្កើន​ការងារ​ ឬជួយ​ដល់​ឧស្សាហកម្ម​មិន​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ ជាមួយ​សហរដ្ឋអាមេរិក​ ឬសហភាព​អឺរ៉ុប​នោះ​ទេ​។

ដោយឡែក​ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ កម្ពុជា​នាំចូល​ពី​អាមេរិក​ក្នុង​បរិមាណ​តិច​ តែ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​អាមេរិក​ក្នុង​បរិមាណ​ច្រើន​ គឺ​ក្នុង​តម្លៃ​សរុប​ដល់ទៅ​ជាង​ ៣ពាន់​លាន​ដុល្លារ​រអា​មេ​រិក​ ។ រី​ឯជាមួយ​ចិន​វិញ​ កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ក្នុង​តម្លៃ​សរុប​ប្រមាណ​តែ​ជាង​ ៧៥០​ លាន​ដុល្លារ​រអា​មេ​រិក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៧​។

ឆ្លើយតប​និង​បញ្ហា​នេះ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុ​កខ្លួន​ ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ដាក់ផ្លែផ្កា​ឱ្យ​អាមេរិក​ថា​ ជា​អ្នក​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​។ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​លើកឡើង​ ថា​ ប្រហែល​មានតែ​នៅ​ស្រុកខ្មែរ​ទេ​ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ​ ​;(fake​ news​) ​;វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង​ វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង​។ លោក​និយាយ​ក្នុង​ន័យ​ឌឺដង​ឱ្យ​អាមេរិក​ថា​ មានតែ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុកខ្មែរ​ តែ​អាមេរិក​ភ្លេច​បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ផង​ដែរ​ នោះ​គឺ​ទំហំ​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​តើមាន​ប៉ុន្មាន​? ​;លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បន្ត​ទៀត​ថា​ កម្ពុជា​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ប្រទេស​ ពិសេស​ជាមួយ​សហរដ្ឋអាមេរិក​ តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ​ ព្រោះតែ​ភាព​អគតិ​របស់​ខ្លួន​ទៅវិញ​។;

ទោះបីជា​យ៉ាងនេះ​ក្ដី​ លោក​ គល់​ បញ្ញា​ ប្រធាន​អង្គ​ការ​ខុ​មហ្វ្រែល​ ពន្យល់​ថា​ ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ គ្មាន​សុចរិត​ភាព​ តម្លាភាព​ និង​លើកស្ទួយ​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ឡើយ​។ លោក​ បន្ថែម​ថា​ ចិន​តែងតែមាន​ឥទ្ធិពល​លើ​កម្ពុជា​ ទាំង​ពាណិជ្ជកម្ម​ និង​ នយោបាយ​។ លោក​បាន​លើក​ជា​ឧទហរណ៍​ជាក់ស្ដែង​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ពេល​ថ្មី​ៗនេះ​ នៅ​ក្រោយពី​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ ដឹកនាំ​រដ្ឋាភិបាល​នោះ​ គឺ​រដ្ឋាភិបាល​ថ្មី​ធ្វើ​កំណែទម្រង់​ពិនិត្យ​ឡើងវិញ​នូវ​រាល់​វិនិយោគ​ និង​ជំនួយ​របស់​ចិន​ លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​អតីត​នាយក​រដ្ឋមន្រ្តី​ លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ (Najib​ Razack​) ក្នុង​រដ្ឋ​ដ្ឋ​បាល​គ្រប់គ្រង​របស់​លោ​កប្រព្រិត្ត​នូវ​អំពើពុករលួយ​ធ្ងន់ធ្ងរ​នោះ​ (ក្រោយពី​មាន​រដ្ឋាភិបាល​ថ្មី​ ប្រជាពលរដ្ឋ​ម៉ា​ឡេ​គេ​មិនសុខចិត្ត​ទៅលើ​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង២០ពាន់​លាន​ដុល្លារ​រមិន​មាន​តម្លាភាព​និង​មិន​ត្រូវ​នោះ​ រដ្ឋាភិបាល​ថ្មី​ផ្អាក​គម្រោង​នោះ​ តែ​អ្វី​ដែល​ចាប់អារម្មណ៍​ចិន​មក​ចរចា​ជាមួយ​រដ្ឋាភិបាល​ថ្មី​ ទម្លាក់​គម្រោង​នៅសល់​តែ១១ពាន់​លាន​ដុល្លារ​រវិ​ញ មានន័យថា​បំបាត់​អំពើពុករលួយ​ ហើយ​នៅពេល​មាន​រដ្ឋាភិបាល​អនុវត្ត​តាម​ដំណើ​ការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ ប្រជាធិបតេយ្យ​រឹងមាំ​ធ្វើ​ឱ្យ​ចិន​បាត់បង់​ផលប្រយោជន៍​)

ចិន​មិន​ត្រឹមតែ​មាន​មហិ​ច្ឆិ​តា​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ​ ចិន​មាន​មហិច្ឆតា​ ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ ភូមិ​សាស្រ្ត​នយោបាយ​ និង​វប្បធម៌​របស់​ខ្លួន​ នៅ​ជំ​វិញ​ពិភពលោក​ តាមរយៈ​ គំនិត​ផ្ដួចផ្ដើម​ គម្រោង​ខ្សែក្រវាត់​មួយ​ វិថី​មួយ​ ឬហៅ​ថា​ “ វិថី​សូត្រ​ថ្មី​”  ​;ដែល​នឹង​ចំណាយ​លុយ១០០ពាន់​លាន​ដុល្លារ​រ ឬ១​ ទ្រី​លាន​ដុល្លារ​រ ដើម្បី​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្រួលការ​ផ្លាស់ប្ដូរ​ ពាណិជ្ជកម្ម​ រវាង​ប្រទេស​ក្នុង​ទ្វីប​ អាមេរិក​ ទៅកាន់​ទ្វីបអាស៊ី​ អាហ្វ្រិក​ អឺរ៉ុប​ និង​តំបន់​ផ្សេង​ៗទៀត​។

​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​ “វេទិកា​វិថី​សូត្រ​ថ្មី​ទី២​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​” នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ចាប់ពី​ថ្ងៃទី២៥​ ដល់ទី២៩​ មេសា​នេះ​។

នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ ហ៊ុន​ សែន​ នៅ​ប្រទេស​ចិន​ កាលពី​ខែមករា​ឆ្នាំ២០១៩នេះ​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ អះអាង​ ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​រួចហើយ​ ដើម្បី​ជំរុញ​គម្រោង​វិថី​សូត្រ​ថ្មីនេះ​ ជាមួយ​ចិន​ឱ្យ​បាន​ជោគជ័យ​។ លោក​ប្ដេជ្ញា​ថា​ ​កម្ពុជា​និង​ចិន​ នឹង​ខិតខំ​ជំ​រុ​ញប​ង្កើត​នទំហំ​ពាណិជ្ជកម្ម​ឱ្យ​ឡើង​ដល់​ ១០ពាន់​លាន​ដុល្លារ​រនៅ​ឆ្នាំ​ ២០២៣​។

នៅក្នុង​វេទិកា​អ្នកស្ដាប់​អាស៊ី​សេរី​ កាលពី​រាត្រី​ថ្ងៃទី២៣​ មេសា​ អ្នកស្ដាប់​មួយ​រូប​ មក​ពី​ខេត្ត​កំពង់ចាម​ បាន​ចោទ​ជា​សំនួរ​ថា​ តើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចាប់​យក​ចិន​ ជា​ខ្នងបង្អែក​ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច​នេះ​ និង​មាន​ចំណេញ​ឬប៉ះពាល់​អ្វីខ្លះ​ដល់​កម្ពុជា​។ លោក​ក៏បាន​ចោទសួរ​បន្ថែម​ទៀត​ដូច្នេះ​(តើ​សហគមន៍​ជាតិ​ អន្តរជាតិ​ គេ​យល់ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​មហិច្ឆតា​ចិន​ ដើម្បី​កេង​ចំណេញ​លើទឹក​ដីខ្មែរ​កំពុងតែ​មាន​យោ​បាយ​កំពុងតែ​ច្របូកច្របល់​នេះ​?)

លោក​ គល់​ បញ្ញា​បាន​ឆ្លើយតប​ថា​ ការ​ចាប់​យក​ចិន​ ទំាង​សេដ្ឋកិច្ច​និង​យោ​បាយ​នេះ​ មិន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើន​ទេ​ ផ្ទុយទៅវិញ​ ចិន​ចូលចិត្ត​វិនិយោគ​នៅក្នុង​ប្រទេស​ណា​ដែល​ មិន​ដើរតាមគន្លង​ប្រជាធិបតេយ្យ​ ហើយ​ចាប់​យក​តែ​អ្នកនយោបាយ​ ដោយ​មិន​ខ្វល់​អំពី​ប្រជារាស្រ្ត​ជាទូទៅ​ ដូចដែល​ប្រទេស​លោកសេរី​ឡើយ​ (ការ​វិនិយោគ​របស់​ចិន​ និង​ការ​ផ្ដល់​ជំនួយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នេះ​ គឺ​រដ្ឋាភិបាល​មិនបាន​បើក​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​ឱ្យ​បាន​ពេញលេញ​ទេ​ ព្រោះ​ចិន​មិន​គាំទ្រ​ឱ្យ​មាន​ ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ទេ​ គាត់​ទាក់ទង​តែ​អ្នកមាន​អំណាច​នៅក្នុង​ការ​វិនិយោគ​ ដែល​ជា​ការ​វិនិយោគ​មិន​ត្រឹមត្រូវ​)

សំណួរ​ដែល​ថា​ តើ​សហគមន៍​ជាតិ​ អន្តរជាតិ​ យល់ឃើញ​ដូចម្ដេច​ចំពោះ​មហាអំណាច​ចិន​មក​លើ​កម្ពុជា​វិញ​។  ​;លោក​ ឯម​ សុ​ណ្ណា​រ៉ា​ ពន្យល់​ថា​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​នេះ​ ពិតជា​ជួយ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មែន​ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​នេះ​ មិន​ជួយ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋខ្មែរ​បាន​ច្រើន​ឡើយ​ ផ្ទុយទៅវិញ​ ពលរដ្ឋខ្មែរ​នៅតែ​ក្លាយជា​ពលករ​ចំណាកស្រុក​គ្មាន​ជំនាញ​ ដែល​ធ្វើ​ចំណាកស្រុក​រាប់​លាន​នាក់​។ លោក​ បន្ថែម​ថា​ មេដឹកនាំ​កម្ពុជា​ មិន​អាច​ចាប់​យក​ចិន​ ហើយ​បោះបង់​សហរដ្ឋអាមេរិក​ និង​ សហភាព​អឺរ៉ុប​បាន​ឡើយ​​ (សហគមន៍​អន្តរជាតិ​គឺ​មាន​ពីរ​សំខាន់​ គឺ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដែល​ប៉ូល​ទាំងពីរ​នេះ​ ផ្ដោត​ខ្លាំង​ទៅលើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ តែ​ចិន​មិន​ចង់​ឱ្យ​កម្ពុជា​ឯករាជ្យ​ដោយខ្លួនឯង​ទេ​ គឺ​នឹង​ធ្វើ​ឱ្យ​ចិន​ខាតបង់​ផលប្រយោជន៍​។ ផ្ទុយទៅវិញ​សម្រាប់​កម្ពុជា​វិញ​ នៅពេល​ចាប់​យក​ចិន​តែមួយ​ដូច្នេះ​ គឺ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍​សម្រាប់​ជាតិ​ ព្រោះថា​ បើ​កម្ពុជា​ចាប់​យក​ចិន​ និង​ចាប់​យក​អាមេរិក​ផង​ អឺរ៉ុប​ផង​ ទើប​កម្ពុជា​បានផល​ប្រយោជន៍​ច្រើន​)

សហរដ្ឋអាមេរិក​ ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP​) តាំងពី​ឆ្នាំ១៩៩៧​។ កម្ពុជា​ទទួល​បានការ​មិន​យកពន្ធ​សរុប​តម្លៃ​ ៤០០លាន​ដុល្លារ​រ ពី​សហរដ្ឋអាមេរិក​ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ​។ ចំណែក​ឯសហភាព​អឺរ៉ុប​ ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ តាមរយៈ​កម្ម​វិ​ធី​អ្វី​ៗទាំងអស់​ លើកលែងតែ​អាវុធ​ (Everything​ But​ Arms​, EBA​) តាំងពី​ឆ្នាំ២០១២មក​ ហើយ​ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​ទទួល​បានការ​មិន​យកពន្ធ​ សរុប​តម្លៃ​ជិត​ ៧០០លាន​ដុល្លារ​រ ពី​សហភាព​អឺរ៉ុប​។

ចិន​បាន​ប្រើ​យុទ្ធ​សាស្រ្ត​នយោបាយ​ចាប់​យក​អ្នកឈ្នះ​ គិត​ចាប់ពី​ទសវត្ស​ឆ្នាំ១៩៩៣មក​ ដល់​ឆ្នាំ១៩៩៧​ ចាប់​យក​គណ​បក្ស​ហ្វ៊ុ​នស៊ិន​ប៉ិច​ ដែល​ជាគ​ណបក្ស​ធ្លាប់​ឈ្នះ​ការបោះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។ កាលណោះ​ចិន​ផ្ដល់​ទាំង​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ និង​ផ្ដល់​ទាំង​ជំនួយ​សម្រាប់​គណបក្ស​រាជា​និយម​នេះ​ ក៏ប៉ុន្តែ​ក្រោយពី​រដ្ឋប្រហារ​ឆ្នាំ១៩៩៧មក​ គឺ​ចាប់ពី​ឆ្នាំ១៩៩៨​ ចិន​បោះបង់​សម្ដេច​ក្រុមព្រះ​ នរោ​ត្ត​ រា​ណឫទ្ធិ​ និង​បាន​ចាប់ដៃ​ លោក​ ហ៊ុន​ សែន​ និង​ គណបក្សប្រជាជន​កម្ពុជា​របស់​លោក​ ជា​សម្ព័ន្ធ​មិត្ត​ទាំង​នយោបាយ​ ទាំង​ពាណិជ្ជកម្ម​ និង​ផ្ដល់​ទាំង​កម្ចី​ និង​ទាំង​ជំនួយ​។

ទោះបីជា​យ៉ាងនេះ​ក្ដី​ អ្នកវិភាគ​លើកឡើង​ថា​ នៅពេល​នេះ​ ចិន​ និង​កម្ពុជា​កំពុង​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ជួយគ្នា​ទៅវិញទៅមក​។ ចិន​ត្រូវការ​កម្ពុជា​ ជាទី​តាំង​ភូមិ​សាស្រ្ត​ ពង្រីក​ភូមិ​សាស្រ្ត​នយោបាយ​ ដើម្បី​ចាប់​យក​ប្រទេស​នៅក្នុង​តបន់​បន្ថែម​ទៀត​។ រី​ឯកម្ពុជា​ត្រូវ​ពឹងផ្អែក​ចិន​កាន់​ខ្លាំង​ លើ​ជំនួយ​ កម្ចី​និង​នយោបាយ​ នៅ​ស្រប​ពេល​ប្រទេស​លោកខាងលិច​ នឹង​ដាក់ទណ្ឌកម្ម​តាមរយៈ​ការបញ្ឈប់​ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​EBA​ ​របស់​អឺរ៉ុប​ និង​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​ ​GSP​នោះ​។ គិត​ត្រឹម​ចុងឆ្នាំ២០១៨​ កម្ពុជា​ជំពាក់បំណុល​ចិន​ជាង​ ៤ពាន់​ ៦លាន​ដុល្លារ​រ ។ អ្នកវិភាគ​អះអាង​ថា​ កម្ពុជា​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ តាមរយៈ​ជំនួយ​ និង​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង​ ហើយ​និន្នាការ​បែបនេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ​ភាព​លើ​វិស័យ​សេដ្ឋកិច្ច​ និង​នយោបាយ​បាន​ដោយខ្លួនឯង​ឡើយ​។ ក៏ប៉ុន្តែ​ការ​ងាក​ទាំងស្រុង​របស់​របប​លោក​ ហ៊ុន​ សែន​ ទៅ​ចិន​នេះ​ គឺ​របប​នេះ​ កំពុងតែ​អនុវត្ត​ខុស​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ដែល​ចែងថា​ កម្ពុជា​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ និង​ជារ​ដ្ឋ​ឯករាជ្យ​មិន​អាច​បំបែក​បាន​ និង​ឈរ​លើ​នយោបាយ​អព្យា​ក្រឹត្យ​នោះ​៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live