Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

លោក ប៊្រេដ អាដាម ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅតែ​យក​លំនាំ​តាម​ខ្មែរក្រហម

$
0
0

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ការដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ការ​ដួល​រំលំ នៃ​របប​ខ្មែរក្រហម រាប់​សិប​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​នៅតែ​យក​តាម​លំនាំ តាម​របៀប​ដឹកនាំ​របស់​ពួក​ខ្មែរក្រហម​ដដែល។ ថ្ងៃទី​១៧ ខែ​មេសា​នេះ ជា​ខួប​លើក​ទី​៤៣ ដែល​របប ប៉ុល ពត បណ្ដេញ​ពលរដ្ឋ​ចេញពី​ក្រុង​ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ វាល​ពិឃាដ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើង​ថា អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន នៅតែ​អនុវត្ត​របៀប​ដឹកនាំ​បែប​ខ្មែរក្រហម និង​ចូលចិត្ត​ប្រើ​ហិង្សា​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ ម្យ៉ាងទៀត មិន​ខុស​ពី​ខ្មែរក្រហម លោក ហ៊ុន សែន មិន​ត្រូវ​ការ​អ្នក​ដែល​ហ៊ាន​រិះគន់ ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក​នោះ​ឡើយ៖ «ក្រោយ​ទាហាន​វៀតណាម ដក​ចេញពី​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ដឹកនាំ​របប​មួយ ដែល​ប្រើប្រាស់​អំពើ​ទារុណកម្ម ការ​ចាប់​ចង​មនុស្ស​ដាក់គុក​ដាក់​ច្រវ៉ាក់ តាម​អំពើ​ចិត្ត និង​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​គ្រប់​រូបភាព ទៅលើ​អ្នកណា​ក៏ដោយ ឲ្យ​តែ​ហ៊ាន​រិះគន់​គាត់។ លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន មិន​គាំទ្រ​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ។ ក្នុង​ការ​ដឹកនាំ​របស់​គាត់ គាត់​តែងតែ​ធ្វើ​យ៉ាងណា ចង់បាន​របៀប​ឯក​បក្ស។ តាំងពី​គាត់​កាន់អំណាច​ជាង ៣០ ឆ្នាំ​មកនេះ គាត់​ប្រើ​អំពើ​ហិង្សា​រាប់មិនអស់ ដូចជា​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់បែក​លើ​អ្នក​តវ៉ា ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅមុខ​រដ្ឋសភា ក្នុង​ឆ្នាំ​១៩៩៧ ការ​សម្លាប់​អ្នកសារព័ត៌មាន ការ​សម្លាប់​មន្ត្រី​បរិស្ថាន និង​ចាប់​មនុស្ស​ដាក់គុក​ដាក់​ច្រវាក់​រាប់​មិន​អស់។ ចុងក្រោយ​នេះ​ទៀត គាត់​បាន​រម្លាយ​គណបក្ស​ប្រឆាំង ចោល​ទាំងស្រុង​តែម្ដង»

លោក ប្រ៊ែដ អាដាម បញ្ជាក់​ទៀត​ថា ចំណាត់ការ ក្នុង​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្សប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ជាដើម​នេះ គឺ​លោក ហ៊ុន សែន បាន​រុញច្រាន​នាវា​កម្ពុជា ឲ្យ​បើក​បញ្ច្រាស​ទិស ត្រឡប់​ថយក្រោយ​វិញ យ៉ាងហោចណាស់ ២៥​ឆ្នាំ​ទៅ​ក្រោយ។ ម្យ៉ាងទៀត លោក ប្រ៊េដ អាដាម បន្ត​ថា ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​ថា​លោក ហ៊ុន សែន ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ គឺ​មិន​ពិត​ដូច​មាត់​ថា​នោះ​ទេ៖ «លោក ហ៊ុន សែន អះអាង​ថា គាត់​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ប៉ុន្តែ តាម​ការពិត បើ​យើង​ពិនិត្យ​លើ​របាយការណ៍​សិក្សា​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ពុករលួយ​ខ្លាំង ព្រោះ​ក្នុង​រយៈពេល​កាន់អំណាច​របស់​គាត់ គាត់​កើន​ទ្រព្យសម្បត្តិ​ឯកជន​រាប់ពាន់​លាន​ដុល្លារ​ឯណោះ។ តើ​ទ្រព្យ​ទាំងនេះ បាន​មក​ពី​ណា បើ​គាត់​មាន​ប្រាក់ខែ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នោះ? មិនតែប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​គាត់ និង បក្សពួក​របស់​គាត់ សុទ្ធ​តែ​ជា​កំពូល​អ្នកមាន​ទ្រព្យ ដូចជា​ឧត្ដមសេនីយ៍​ជាច្រើន រួមមាន​លោក គន់ គីម លោក ហ៊ីង ប៊ុនហៀង លោក នេត សាវឿន ជាដើម។ ហើយ​ទ្រព្យ​ទាំងអស់​នេះ គឺ​បាន​មក​ពី​អំពើពុករលួយ មិនមែន​បាន​មកពី​ប្រាក់ខែ​នោះ​ទេ»

លោក ប្រ៊ែដ អាដាម បន្ថែម​ទៀត​ថា ដោយសារតែ​អំពើពុករលួយ យ៉ាង​សម្បើម​នេះឯង​ហើយ ទើប​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស មាន​សភាព​យឺតយ៉ាវ​ខ្លាំង។ តាម​ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា គួរតែ​រីក​លូតលាស់​ជាង​នេះ​ឆ្ងាយ​ណាស់ ប្រសិនបើ​មានការ​ដឹកនាំ​ប្រទេស ប្រសើរ​ជាង ការដឹកនាំ​របស់​លោក ហ៊ុន សែន។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ទៀត​ថា ប្រាក់​ដ៏​សន្ធឹកសន្ធាប់ បាន​ធ្លាក់​ទៅ​តែ​ក្នុង​ហោប៉ៅ និង កុង​ធនាគារ​របស់​លោក ហ៊ុន សែន និង​ក្រុម​បក្សពួក​របស់​លោក​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ កំពុងតែ​ប្រឹង​ត្រដរ​រស់នៅ ក្នុង​ស្ថានភាព​លំបាក និង​ការ​ខ្វះខាត​ផ្នែក​ជីវភាព។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​លើកឡើង​របស់​លោក ប្រ៊ែដ អាដាម ថា ជា​សម្តី​អមិត្ត និង​មិន​យល់​សភាពការណ៍​ពិត​នៅ​កម្ពុជា ទើប​ចេះ​តែ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ច្បោលៗ​។ ម្យ៉ាងទៀត​លោក សុខ ឥសាន អះអាង​ថា ជនបរទេស​មិន​យល់ដឹង សុខទុក្ខ​ប្រជាជន​ខ្មែរ ដូច​អ្នក​ដែល​បាន​រស់​ឆ្លងកាត់​សង្គ្រាម​នោះ​ទេ៖ «ខ្ញុំ​យល់ថា​លោក ប្រ៊ែដ អាដាម មិន​បាន​ឆ្លងកាត់​សង្គ្រាម និង​ទុក្ខវេទនា​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដូច​ប្រជាជន​កម្ពុជា​ទេ។ ដូច្នេះ​ការ​វាយតម្លៃ​របស់​គាត់ មិន​អាច​ចាត់​ទុក ថា ជា​ការពិត​ជាក់ស្ដែង​នោះ​ទេ»

លោក សុខ ឥសាន បន្ត​ថា កុំ​តែ​បាន​គណបក្ស​ប្រជាជន ដែល​មាន​លោក ហ៊ុន សែន ចូលរួម​រំដោះ​ប្រទេស​កម្ពុជា ពី​របប​ខ្មែរក្រហម ម្ល៉េះ​សម ប្រទេស​កម្ពុជា​គ្មាន​ទេ ប្រទេស​កម្ពុជា ដូច​សព្វថ្ងៃ​នេះ​នោះ។

ទោះជា​យ៉ាង​នេះ​ក្តី​លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​អ្នក​រំដោះ​ប្រទេស​កម្ពុជា​នោះ​ទេ។ តាមពិត គឺ​ប្រទេស​វៀតណាម ឯណោះ​ទៅវិញ​ទេ ដែល​ជា​អ្នក​ផ្តួល​រំលំ​របប​ខ្មែរក្រហម ដោយ​គ្រាន់តែ​យក​ចលនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​លេស ក្នុង​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា ហើយ​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​កាន់ការ​ជា​រដ្ឋមន្ត្រីការ​បរទេស ក្រោម​បញ្ជា​ផ្ទាល់​ពី​ទីក្រុង​ហាណូយ ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក សម រង្ស៊ី បន្ត​ព្រមាន​ពី​ចលនា​ងើប​បះបោរ​នៅ​កម្ពុជា​ដោយសារ​គ្មាន​បក្ស​ប្រឆាំង

$
0
0

ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា ចលនា​ងើប​បះបោរ​នឹង​កើតមានឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខនេះ​ទេ។ លោក សម រង្ស៊ី ប្រាប់​កាសែត​អនឡាញ Tempo របស់​ឥណ្ឌូនេស៊ី​ថា ជា​រឿង​ចម្លែក​ដែល​ការ​បោះឆ្នោត ធ្វើឡើង​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា បើទោះបីជា​គណបក្ស​របស់​លោក ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​មែនពិត ក៏ប៉ុន្តែ​ស្មារតី​នៃ​ការ​ស្រលាញ់​គណបក្ស​នេះ នៅ​តែ​មាន​នៅ​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជា​ដដែល។ លោក​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវតែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ។

លោក សម រង្ស៊ី ព្រមាន​ថា ហេតុផល​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ចលនា​ងើប​បះបោរ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា គឺ​ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ប្រកាន់​យក​របប​ផ្ដាច់ការ​និយម ដែល​មិនមែន​ជា​របប​ប្រជាធិបតេយ្យ តួ​យ៉ាងដូច​អ្វី​ដែល​កំពុងតែ​កើតមាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីប៊ី បច្ចុប្បន្ន​នេះ។

លោក សម រង្ស៊ី នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ​ឲ្យ​សោះ ប្រសិនបើ​គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹកឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

​អ្នក​រត់​តាក់ស៊ី​៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​អង្គរវត្ត​ខេត្ត​សៀមរាប​ធ្លាក់​ចុះ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល ៤​ថ្ងៃ

$
0
0

ក្រសួង​ទេសចរណ៍​ប៉ាន់​ប្រមាណ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈ​ពេល ​៤ថ្ងៃ​នៅ​តំបន់​អង្គរ​​ខេត្ត​សៀមរាប​ មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ជិត​២លាននាក់ ប៉ុន្តែមន្ត្រី​សង្គម​ស៊ីវិល​​ និង​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​នេះ​ អះអាង​ថា ​ទោះបីភ្ញៀវទេសចរជាតិកើនឡើងមែន ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ។

​​​​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​ទេសចរនៅ​តំបន់​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប លោក​ សាត សារ៉ុម ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ មេសា​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈ​ពេល ៤​ថ្ងៃ​កន្លង​មក​នេះ លោក​ងាក​មក​ដឹក​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ជំនួស​ឲ្យ​ការ​ដឹក​ភ្ញៀវ​អន្តរជាតិ។

អ្នក​រត់​តាក់​ស៊ី​រូប​នេះ​ អះអាង​ទៀត​ថា មូលហេតុ​ដែល​លោក​ដឹក​ភ្ញៀវ​ខ្មែរ ព្រោះ​ឆ្នាំនេះ​មិន​សូវ​មាន​អ្នក​ទេសចរណ៍​អន្តរ​ជាតិ​ទៅ​លេង​អង្គរវត្ត​ដូច​ឆ្នាំ​មុនៗ នោះ​ទេ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឆ្នាំ​នេះ​មាន​​ច្រើន​គួរសម ដែល​ខុស​ពី​របាយការណ៍​របស់​ក្រសួង​ទេសចរ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ច្រើន​ជាង​ឆ្នាំ​២០១៧ នោះ៖ «ខ្ញុំ​ដឹក​ភ្ញៀវ​ជា​ទូទៅ​ខ្ញុំ​យក​តម្លៃ​ធម្មតា​ ដូច​ដឹក​ភ្ញៀវ​នៅ​ថ្ងៃ​ធម្មតា​ដែរ ដោយ​អ្នក​ខ្លះ​ដឹក​ភ្ញៀវ​ទៅ​លែង​ភ្នំ​គូលែន​តម្លៃ​ធម្មតា គេ​យក​តម្លៃ ៨០ ទៅ ៩០​ដុល្លារ ព្រោះ​ពេល​ឡើង​ភ្នំ​ស្ទះ​ផ្លូវ​ចំណាយ​ពេល​យូរ​ប្រមាណ ១​ម៉ោង​ទៅ ២​ម៉ោង​ដែរ»

 

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​សៀមរាប​ លោក​ សួស ណារឹន​ ក៏​កត់​សម្គាល់​ថា ឆ្នាំ​នេះ ហាក់​មិន​សូវ​មាន​ភ្ញៀវ​អន្តរជាតិ​ទៅ​លេង​តំបន់​អង្គរ​ច្រើន​ដូច​ឆ្នាំ​មុនៗ នោះ​ទេ។ ចំណែក​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​វិញ​លោក​ កត់​សម្គាល់​ថា នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ​ពលរដ្ឋ​ហាក់​មាន​ការ​ចាយ​វាយ​ត្បិតត្បៀត​ជាង​ឆ្នាំ​កន្លង​ទៅ៖ «បើ​ថយ​តិច​តួច​ទេ​ មិន​ជា​ថយ​ច្រើន​ទេ​ ព្រោះ​ខ្ញុំ​ទៅ​លេង​តំបន់​អង្គរ ២​ថ្ងៃ ខ្ញុំ​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ច្រើន ព្រោះ​ខ្ញុំ​ឃើញ​ផ្លូវ​មួយ​ចំនួន​ស្ទះ​ចរាចរ​ដល់​ទៅ​រាប់​ម៉ោង​ឯណោះ។ ខ្ញុំ​ពិនិត្យ​ឃើញ​ថា ពលរដ្ឋ​នៅ​ក្នុង​ភាគ​ច្រើន​ត្បិតត្បៀត ព្រោះ​អាច​ដោយ​សារ​ថវិកា​ត្រៀម​ទុក​របស់​ពួកគាត់​ សម្រាប់​ដើរ​លេង​កុំ​ឲ្យ​ខ្វះ​ខាត​​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ»

ទោះ​ជា​យ៉ាង​ណា​របាយការណ៍​ក្រសួង​ទេសចរណ៍​អះអាង​ថា កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ឡើង។ របាយការណ៍​ក្រសួង​ទេសចរណ៍​បង្ហាញ​ឲ្យ​ដឹង​​ថា នៅ​ខេត្ត​សៀមរាប​បាន​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​រយៈ​ពេល ៤ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​វត្ត​ជាង ១​លាន ៨​សែន​នាក់ (.៨២០.០០០) គឺ​កើន​ឡើង​ប្រមាណ ១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ជិត ១​លាន ៨​សែន​នាក់ (.៧៨០.០០០) គឺ​កើន​ឡើង​ជាង ១៥​ភាគរយ។ ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​(៣៦,៦៩៤) គឺ​កើន​​ឡើង​ប្រមាណ ១៤​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។

ក្រសួងក៏​បាន​បង្ហាញ​អំពី​មោទនភាព​​ថា នៅ​​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ​ បាន​​​​​ផ្ដល់​ឱកាស​ច្រើន​បន្ថែម​ទៀត ដល់​ប្រតិបត្តិ​ករ អាជីវករ​ទេសចរណ៍ អ្នក​លក់ដូរ​ទទួល​បាន​ប្រាក់​ចំណូល​​​កាន់​តែ​ច្រើន និង​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ទៀត​ផង។​​​​​

ប៉ុន្តែ​ទាំង​អ្នក​រត់ឡាន​ដឹក​ភ្ញៀវ​​ទេសចរ លោក សាត សារ៉ុម និង​មន្ត្រី​សមាគម អាដហុក (Adhoc) លោក សួស ណារឹន លើក​ឡើង​ស្រដៀង​គ្នា​ថា អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ នៅ​ទី​រួម​ខេត្ត​សៀមរាប​​​ តម្លៃ​​ទំនិញ​ស្ទើរ​គ្រប់​មុខ ​ជាពិសេស​របស់​ហូបចុក​ និង​បន្ទប់​ស្នាក់​នៅ​ បាន​ឡើង​ថ្លៃ​ទ្វេ​ដង​ ក្នុង​នោះ​បន្ទប់​មួយ​តម្លៃ ១៥​ដុល្លារ បាន​ឡើង​ដល់ ៤០​ដុល្លារ​អាមេរិក ហើយ​ជាង​នេះ​ទៅ​ទៀត គ្រប់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​ជួល​នៅ​​ថ្ងៃ​ធម្មតា​​តម្លៃ​បន្ទប់​មួយ ១៥​ដុល្លារ​ គឺ​ពេញ​គ្រប់​កន្លែង​តែ​ម្ដង។ ចំណែក​ឯ​ទឹក​សុទ្ធ​មួយ​ដប ១.០០០​ពាន់​រៀល ឡើង​ដល់ ២.០០០​ពាន់​រៀល ហើយ​មាន់​អាំង​មួយ​​តម្លៃ ២​ម៉ឺន ៥​ពាន់​រៀល បាន​ឡើង​ចន្លោះ​ពី ៥​ទៅ ៦​ម៉ឺន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជំនុំជម្រះបណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្នជុំទី២ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី​១៩ ខែមេសា

$
0
0

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​របស់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មេសា​ខាង​មុខ​នេះ។ នេះ​ជា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២ ហើយ ក្រោយ​ពី​បណ្តឹង​ជុំ​ទី​១ ត្រូវ​បាន​តុលាការ​កំពូល​សម្រច​បដិសេធ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។

លោក​មេធាវី កែវ វ៉ាន្នី ការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ឱ្យ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា​ម្សិលមិញ​ថា លោក​នៅ​តែ​សង្ឈឹម​ថា តុលាការ​នឹង​ដោះលែង​កូន​ក្តី​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​តុលាការ​បន្ត​ឃុំខ្លួន​កូន​ក្តី​របស់​លោក​ទាល់តែ​សោះ៖ «តាម​ពិត​ទៅ​ហេតុផល ដែល​យើង​បាន​លើក​ជុំ​ទី​១ យើង​បាន​លើក​អស់​ហើយ​ពី​បញ្ហា​ភស្តុតាង​មិន​គ្រប់គ្រាន់ គ្មាន​ការ​ដាក់​បន្ទុក។ល។ ប៉ុន្តែ ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន គឺ​ថា មក​ដល់​ពេល​នេះ គឺ​វត្ថុ​ចាប់​យក ដែល​តុលាការ​ចាប់​យក ដើម្បី​ស្រាវជ្រាវ​រក​ភស្តុតាង រក​តម្រុយ​ផ្សេងៗ ហ្នឹង គឺ​មាន​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ អ៊ីចឹង​ដូច​ល្មម​គ្រប់គ្រាន់​នឹង​តុលាការ​រក​ការ​ពិត​ថា គាត់​បាន​ប្រព្រឹត្ត​កំហុស ឬ​មិន​បាន​ប្រព្រឹត្ត​កំហុស»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លោក​បញ្ជាក់​ថា កូន​ក្តី​ទាំង​ពីរ​របស់​លោក​នឹង​មាន​វត្ត​មាន​នៅ​ថ្ងៃ​សវនាការ​នា​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​ជាមួយ​លោក ប្រ៊ែដ អាដាម ជុំវិញ​ការ​ដឹកនាំ​ថយក្រោយ​របស់​លោក ហ៊ុន សែន

$
0
0

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើង​ថា ការណ៍​ដែល​លោក ហ៊ុន សែន អាច​នៅ​បន្ត​អំណាច​បាន រហូតដល់​ពេលនេះ គឺ​ដោយសារ​លោក ហ៊ុន សែន ពូកែ​ខាង​យុទ្ធសាស្ត្រ បង្ក្រាប​ដៃគូ ដែល​ចង់​ជែង​អំណាច​គាត់ នៅ​ក្នុង​ជួរ​ផ្ទៃក្នុង​បក្ស​របស់​គាត់​ផ្ទាល់​តែម្ដង។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​បក្ស​កាន់អំណាច​ជាច្រើន មិន​ពេញចិត្ត​លោក ហ៊ុន សែន គ្រាន់តែ​ពួកគេ​មិន​ហ៊ាន​តតាំង ព្រោះ​ខ្លាច​ភាព​សហាវ​របស់​លោក ហ៊ុន សែន។

សូម​​ស្ដាប់​បទសម្ភាសន៍​ជាមួយ​លោក ប្រ៊ែដ អាដាម ដូច​តទៅ។

សំណួរ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​ជា​អ្នក​រំដោះ​ប្រទេស​កម្ពុជា ចេញ​ពី​របប ប៉ុល ពត។ តើ​លោក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​បែបនេះ?

ចម្លើយ៖ ការ​លើកឡើង​បែបនេះ គឺ​ភរ​សុទ្ធ។ លោក ហ៊ុន សែន គ្រាន់តែ​ជា​កម្មាភិបាល​ខ្មែរក្រហម មួយ​រូប ដែល​រត់​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​រួច​ជីវិត​ពី​ការ​ស្លាប់។ អ្នក​ដែល​រំដោះ​ប្រទេស​កម្ពុជា​ពិតប្រាកដ គឺ​កងទ័ព​វៀតណាម។ លោក ហ៊ុន សែន គ្មាន​ចំណែក​អ្វី ក្នុង​រឿង​រំដោះ​កម្ពុជា​នេះ​ទេ។ គាត់​គ្រាន់តែ​ចូល​មក​កម្ពុជា​វិញ តាមរយៈ​កងទ័ព​វៀតណាម​ប៉ុណ្ណោះ។ ការណ៍​ដែល​គាត់ បាន​ចូល​មក​ខ្មែរ​វិញ ដោយសារ​វៀតណាម​ជួយសង្គ្រោះ​នេះ វា​គ្មាន​អ្វី​ខុសឆ្គង​នោះ​ទេ គ្រាន់តែ​គាត់​មិន​ត្រូវ និយាយ​ភូតភរ ថា​គាត់​ហ្នឹង​ជា​អ្នក​រំដោះ​ប្រទេស​កម្ពុជា។ កាលពី​ដំបូង បើ​គ្មាន​គាត់ ក៏​ទីក្រុង​ហាណូយ ជ្រើស​ខ្មែរ​ណា​ម្នាក់​ផ្សេង ឲ្យ​មក​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ដែរ។ ដូច្នេះ​អ្វីៗ គឺ​វៀតណាម ជា​អ្នក​សម្រេច មិនមែន​ខ្មែរ​ជា​អ្នក​សម្រេច​ទេ។ ពេល​លោក ហ៊ុន សែន កាន់ការ​ជា​រដ្ឋមន្ត្រីការបរទេស គាត់​ត្រូវ​ទទួលបញ្ជា​ពី​វៀតណាម​រាប់​ឆ្នាំ។ នេះ​ជា​រឿង​ពិត ដែល​មាន​សរសេរ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា។ ប្រទេស​វៀតណាម ក៏​គ្មាន​អ្វី​ជំទាស់​រឿង​ពិត​នេះ​ដែរ ព្រោះ​កងទ័ព​វៀតណាម​គ្រប់គ្រង​ប្រទេស​កម្ពុជា​រាប់​ឆ្នាំ ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ។ រដ្ឋាភិបាល​ខ្មែរ នៅ​ពេល​នោះ ខំប្រឹង​ធ្វើ​ពើ​ជា ថា​ខ្លួន​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង តាមពិត​វៀតណាម​ទេ​ជា​អ្នកគ្រប់គ្រង​នោះ។

សំណួរ៖ តើ​លោក​យល់​យ៉ាងម៉េច​ដែរ អំពី​ការដឹកនាំ​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ជាង ៣៣ ឆ្នាំ​កន្លង​មក​នេះ?

ចម្លើយ៖ ក្រោយ​ទាហាន​វៀតណាម ដក​ចេញ​ពី​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ដឹកនាំ​របប​មួយ ដែល​ប្រើប្រាស់​អំពើ​ទារុណកម្ម ការ​ចាប់​ចង់​មនុស្ស​ដាក់គុក​ដាក់ ច្រវាក់ តាម​អំពើ​ចិត្ត និង​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​គ្រប់​រូបភាព ទៅ​លើ​អ្នកណា​ក៏ដោយ ឲ្យ​តែ​ហ៊ាន​រិះគន់​គាត់។ លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន មិន​គាំទ្រ​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ។ ក្នុង​ការ​ដឹកនាំ​របស់​គាត់ គាត់​តែងតែ​ធ្វើ​យ៉ាង​ណា ចង់​បាន​របៀប​ឯក​បក្ស។ តាំងពី​គាត់​កាន់អំណាច​ជាង ៣០​ឆ្នាំ​មកនេះ គាត់​ប្រើ​អំពើ​ហិង្សា​រាប់មិនអស់ ដូចជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់​បែក​លើ​អ្នក​តវ៉ា ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅមុខ​រដ្ឋសភា ក្នុង​ឆ្នាំ​១៩៩៧ ការ​សម្លាប់​អ្នកសារព័ត៌មាន ការ​សម្លាប់​មន្ត្រី​បរិស្ថាន និង​ចាប់​មនុស្ស​ដាក់គុក​ដាក់​ច្រវាក់ រាប់​មិន​អស់។ ចុងក្រោយ​នេះ​ទៀត គាត់​បាន​រម្លាយ​គណបក្ស​ប្រឆាំង ចោល​ទាំងស្រុង​តែម្ដង​។ ចំណាត់​ការ​ទាំងអស់​នេះ គឺ​លោក ហ៊ុន សែន នាំ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​ថយក្រោយ​វិញ រហូតដល់​ជាង ២៥ ឆ្នាំ​ឯណោះ គឺ​កម្ពុជា​ថយ​ទៅ​រក​សម័យ​មុន​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សំណួរ៖ លោក ហ៊ុន សែន អួតអាង​ថា លោក​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ តើ​លោក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​លើកឡើង​បែបនេះ?

ចម្លើយ៖ លោក ហ៊ុន សែន អះអាង​ថា គាត់​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ប៉ុន្តែ តាម​ការពិត បើ​យើង​ពិនិត្យ​លើ​របាយការណ៍​សិក្សា​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ ដែល​ពុករលួយ​ខ្លាំង​បំផុត ព្រោះ​ក្នុង​រយៈពេល​កាន់អំណាច​របស់​គាត់ គាត់​កើន​ទ្រព្យសម្បត្តិ​ឯកជន​រាប់ពាន់​លាន​ដុល្លារ​ឯណោះ។ តើ​ទ្រព្យ​ទាំងនេះ បាន​មក​ពី​ណា បើ​គាត់​មាន​ប្រាក់ខែ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នោះ? មិនតែប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​គាត់ និង​បក្សពួក​របស់​គាត់ សុទ្ធ​តែ​ជា​កំពូល​អ្នក​មាន​ទ្រព្យ ដូចជា​ឧត្ដមសេនីយ៍​ជាច្រើន រួមមាន​លោក គន់ គីម លោក ហ៊ីង ប៊ុនហៀង លោក នេត សាវឿន ជាដើម។ ហើយ​ទ្រព្យ​ទាំងអស់​នេះ គឺ​បាន​មកពី​អំពើពុករលួយ មិនមែន​បាន​មក​​​​​​​​​​​ពី​ប្រាក់ខែ​នោះ​ទេ។ ដោយសារតែ​អំពើពុករលួយ​យ៉ាង​សម្បើម​នេះ ទើប​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​ភាព​យឺតយ៉ាវ​ខ្លាំង។ តាម​ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា គួរតែ​រីក​លូតលាស់​ជាង​នេះ​ឆ្ងាយ​ណាស់ ប្រសិនបើ​មាន​ការ​ដឹកនាំ​ប្រទេស ប្រសើរ​ជាង​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ ប្រាក់​ដ៏​សន្ធឹកសន្ធាប់ បាន​ធ្លាក់​ទៅ​តែ​ក្នុង​ហោប៉ៅ និង​កុង​ធនាគារ​របស់​លោក ហ៊ុន សែន និង​ក្រុម​បក្សពួក​របស់​លោក​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ កំពុងតែ​ប្រឹង​ត្រដរ​រស់នៅ ក្នុង​ស្ថានភាព​ក្រីក្រ​លំបាក​តោកយ៉ាក និង ការ​ខ្វះខាត​ផ្នែក​ជីវភាព។ មេដឹកនាំ​ណា ក៏​អាច​ដឹកនាំ​ប្រទេស​កម្ពុជា ល្អ​ប្រសើរ​ជាង​សម័យ​ខ្មែរក្រហម​ដែរ។

សំណួរ៖ កត្តា​អ្វីខ្លះ ដែល​នាំ​ឲ្យ​លោក​អះអាង​ថា មេដឹកនាំ​ណា ក៏​អាច​ដឹកនាំ​ប្រទេស​កម្ពុជា ល្អ​ប្រសើរ​ជាង​សម័យ​ខ្មែរក្រហម?

ចម្លើយ៖ ប្រទេស​កម្ពុជា​ខ្ទេចខ្ទាំ​គ្មាន​សល់​ក្នុង​របប​ខ្មែរក្រហម។ ដូច្នេះ​របប​ដឹកនាំ​ណា​ក៏​ដោយ ក្រោយ​របប​ខ្មែរក្រហម ច្បាស់​ជា​គ្រាន់​ជាង​មុន​ខ្លះ​ជាមិនខាន។ សូម​កុំភ្លេច​ថា កម្ពុជា​ទទួល​ប្រាក់​ជំនួយ​ពី​អន្តរជាតិ ជាង​ដប់​ពាន់​លាន​ដុល្លារ សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុង​ក្រោយនេះ។ លុយ​ជំនួយ​ទាំងនេះ គឺ​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ប្រឡាយ​ទឹក និង​ភ្លើង​អគ្គិសនី​ជាដើម​។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ចំណាយ​ប្រាក់​ពន្ធ​របស់​ពលរដ្ឋ​ខ្មែរ ទៅលើ​កងទ័ព ប៉ូលិស និង កងរាជអាវុធហត្ថ និង​អំពើពុករលួយ។ ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ពឹង​តែ​លើ​ប្រាក់​ជំនួយ​បរទេស​ប៉ុណ្ណោះ ឯង។ កត្តា​អភិវឌ្ឍ​មួយទៀត គឺ​ដោយសារ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​តំបន់ ដែល​ងាយ​អភិវឌ្ឍ ព្រោះ​នៅ​មិន​ឆ្ងាយ​ពី​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​ជាដើម។ និយាយ​ជា​រួម ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ មាន​អំណោយផល ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ណាស់ មិន​ចាំបាច់​ថា មេដឹកនាំ​ណា​នោះ​ទេ។ ប៉ុន្តែ បើ​មេដឹកនាំ​ល្អ​ជាង​លោក ហ៊ុន សែន ការ​អភិវឌ្ឍ នឹង​ល្អ​ជាង​នេះ​ខ្លាំង។

សំណួរ៖ ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​ថា បើ​អត់​ពី​គាត់ ប្រទេស​កម្ពុជា​នឹង​ក្រឡាប់​ចាក់ ឈប់​មាន​ការ​អភិវឌ្ឍ និង​កើត​សង្គ្រាម​ជាដើម។ តើ​លោក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​នេះ?

ចម្លើយ៖ មេដឹកនាំ​ផ្ដាច់ការ​រាល់គ្នា មួយ​ណា​ក៏​ដូច​មួយ​ណា សុទ្ធតែ​ប្រើ​សម្ដី​ដូច​លោក ហ៊ុន សែន ដូច្នេះ​ឯង។ ម្នាក់ៗ​សុទ្ធតែ​អួត​ថា បើ​អត់​ពី​ខ្លួន ប្រទេស​កើត​កលិយុគ​ជាដើម។ ការ​លើកឡើង​ដូច្នេះ មិន​ពិត​ទេ។ អាច​ពិត​ខ្លះ តែ​ក្នុង​ករណី​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ ឬ​កំពុង​មាន​សង្គ្រាមស៊ីវិល ឬ​មាន​ក្រុម​ភេរវករ​ជាដើម។ ប្រទេស​បែបនេះ ជួនកាល​អាច ជួប​បញ្ហា​វឹកវរ ពេល​មេដឹកនាំ​ប្រទេស​នោះ ធ្លាក់​ពី​ដំណែង។ នេះ​ប្រហែល​លោក ហ៊ុន សែន ចង់​និយាយ​ពី​មេដឹកនាំ ដូច​យ៉ាង ហ្គាដាហ្វី នៅ​លី​ប៊ី ជាដើម។ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ប្រទេស​លីប៊ី មាន​ក្រុម​ភេរវករ​ជាច្រើន​ក្រុម ដូចជា​ពួក ISIS និង អាល់កៃដា ជាដើម ដែល​សុទ្ធតែ​រង់ចាំ​បំផ្លាញ​ប្រទេស​លីប៊ី។ ប្រទេស​កម្ពុជា មែនទែន​ទៅ គឺ​ដូច​ប្រទេស ស៊ីមបាវ៉េ។ កាល​លោក ម៊ូហ្គាបេ នៅ​កាន់អំណាច​អ្នកសាច់ការ គាត់​ថា បើ​គាត់​ធ្លាក់​ពី​អំណាច ប្រទេស​នេះ ច្បាស់​ជា ជួប​កលិយុគ​ជាក់​មិន​ខាន។ ប៉ុន្តែ ឥឡូវ​គាត់​ធ្លាក់​ពី​អំណាច​ច្រើន​ខែ​ហើយ។ ប្រទេស​ស៊ីមបាវ៉េ ឥឡូវ​ក្លាយ​ជា​ប្រទេស​មាន​ស្ថិរភាព​ជាង​មុន និង រីកចម្រើន​ជាង​មុន។ ពេល ប៊ូហ្គាបេ ចាក​ចេញទៅ ប្រទេស​ស៊ីមបាវ៉េ ទទួល​បាន​ជំនួយ និង​ការ​ជ្រោមជ្រែង​យ៉ាង​ច្រើន​សន្ធឹក ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​ការ​វិនិយោគ​ធំៗ​ផង​ដែរ ព្រោះ​អស់អ្នក​ផ្ដាច់ការ​នៅ​ដឹកនាំ។ ខ្ញុំ​យល់ថា ប្រទេស​កម្ពុជា ក៏​នឹង​មិន​ខុស​ពី​ប្រទេស​ស៊ីមបាវ៉េ​នោះ​ដែរ នៅ​ពេល​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច។ អ្នកថ្មី​មក​កាន់​ប្រទេស នឹង​មិន​ហិង្សា​ដូច​លោក ហ៊ុន សែន។ មិនតែប៉ុណ្ណោះ នឹង​មានការ​ការ​ដឹក​នាំ​បែប​ប្រជាធិបតេយ្យ ស្តា​នីតិរដ្ឋ​ឡើងវិញ។ ពេល​នោះ​ឯង​ហើយ ដែល​យុវជន​កម្ពុជា ចាប់ផ្ដើម​មើល​ឃើញ នូវ​អនាគត​ភ្លឺស្វាង​របស់​ខ្លួន និង​ឈប់​ព្រួយ​រឿង​រស់​នៅ​ក្នុង​របប​មួយ ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​ដដែលៗ អស់​មួយ​ជីវិត​បែបនេះ។

សំណួរ៖ តើ​លោក​យល់ថា កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាច​នៅ​បន្ត​ក្រាញ​អំណាច បាន​យូរ​ឆ្នាំ​ដូច្នេះ?

ចម្លើយ៖ លោក ហ៊ុន សែន អាច​នៅ​បន្ត​អំណាច​បាន​រហូតដល់​ពេលនេះ គឺ​ដោយសារ​តែ​មាន​ភាព​ឆ្លាត​វៃ និង​រហ័សរហួន តែ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ បង្ក្រាប​ដៃគូ ដែល​ចង់​ជែង​អំណាច​គាត់ នៅ​ក្នុង​ជួរ​ផ្ទៃក្នុង​បក្ស​របស់​គាត់​ផ្ទាល់​តែម្ដង​។ ម្យ៉ាងទៀត​លោក ហ៊ុន សែន ជា​មនុស្ស​សហាវ គ្មាន​ធម៌​មេត្តា ចំពោះ​អ្នកណា ដែល​ប្រឆាំង​គាត់។ ចុងក្រោយ​នេះ លោក ហ៊ុន សែន គ្រប់គ្រង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង។ ដូច្នេះ អ្នក​ដែល​គ្រប់គ្រង​បក្ស​កាន់អំណាច គឺជា​អ្នក​ដែល​បញ្ជា​ទ័ព កងរាជអាវុធហត្ថ និង​តុលាការ។ ដោយសារ​ហេតុផល​នេះ ទើប​គាត់​អាច​ទប់ស្កាត់​ការ​ជែង​អំណាច ក្នុង​ជួរ​បក្ស​កាន់អំណាច​បាន។ ការ​អាច​បន្ត​ក្រាញ​អំណាច ក្នុង​ជួរ​បក្ស​កាន់អំណាច​បាន​យូរ​នេះ គឺ​មកពី​លោក ហ៊ុន សែន ប្រើប្រាស់​អំពើពុករលួយ កម្លាំង​ទ័ព និង​តុលាការ ដើម្បី​ទប់ទល់​រាល់​ចលនា​ប្រឆាំង​គាត់។ ទោះ​ជាង​នេះ​ក្តី ក្នុង​ជួរ​បក្ស​របស់​គាត់ មាន​មនុស្ស​ច្រើន​ណាស់ ដែល​មិន​ពេញចិត្ត នឹង​ការដឹកនាំ​របស់​គាត់។ ប៉ុន្តែ ពួកគាត់​មិន​អាច​ធ្វើ​អ្វី​គាត់​បាន ដោយសារ​ពួកគេ​ខ្លាច​ភាព​សហាវ​របស់​លោក ហ៊ុន សែន។

សំណួរ៖ តើ​លោក​គិត​ថា លោក ហ៊ុន សែន នឹង​នៅតែ​បន្ត​មានះ រៀបចំ​ការបោះឆ្នោត​មួយ​នៅ​ខែ​កក្កដា ខាងមុខ ដោយ​គ្មាន​គណបក្សប្រឆាំង ដែរ​ឬ​ទេ​?

ចម្លើយ៖ ខ្ញុំ​គិត​ថា​ការណ៍​ដែល​លោក ហ៊ុន សែន ស្មានថា​គាត់​អាច​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​មួយ ហើយ​ថា​សហគមន៍​អន្តរជាតិ នឹង​មិន​ខ្វល់​រឿង​នេះ គឺជា​ការ​យល់​ច្រឡំ​ធំ​មួយ។ កន្លងមក ឃើញ​ថា សហគមន៍​អន្តរជាតិ ចេញ​សារ​ព្រមាន​ច្រើន ប៉ុន្តែ​មិនទាន់​ឃើញ​ចំណាត់​ការ​ជាក់ស្ដែង​នៅឡើយ​ក៏​ពិត​មែន ប៉ុន្តែ ខ្ញុំ​បាន​ជួប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន ដែល​មិន​ពេញចិត្ត ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។ ឥឡូវនេះ លោក ហ៊ុន សែន អាច​ឃើញ​សហគមន៍​អន្តរជាតិ មិន​ទាន់​ចាត់វិធានការ​ក្ដៅ​នៅឡើយ​មែន។ ប៉ុន្តែ បើ​ការបោះឆ្នោត​ខាងមុខ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ ច្បាស់​ណាស់ សហគមន៍​អន្តរជាតិ ពិត​ជា​មិន​ព្រម​ជា​ដាច់ខាត ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ស្តា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាង​២០​ឆ្នាំ​មកនេះ។ ពួកគេ​នឹង​មិន​ព្រម​ឲ្យ​ប្រាក់​នេះ អាសា​បង់​ដោយសារ​លោក ហ៊ុន សែន បំផ្លាញ​នោះ​ឡើយ។ ប្រទេស​ជាច្រើន​យកចិត្តទុកដាក់​ក្នុង​រឿង​នេះ។ ជា​ឧទាហរណ៍ មន្ត្រី​ជប៉ុន​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី។ ប្រទេស​ឥណ្ឌូនេស៊ី ដែល​មិនសូវ​ហ៊ាន​ចេញមុខ​គាំទ្រ​បក្ស​ប្រឆាំង ឥឡូវ​ស្វាគមន៍​វត្តមាន​លោក សម រង្ស៊ី និង​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ។ នេះ​ជា​សារ​ដល់​លោក ហ៊ុន សែន ថា​ប្រទេស​ដែល​ស្ងៀមស្ងាត់ ដូច​ជប៉ុន និង ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម មិន​អាច​នៅ​ស្ងៀមស្ងាត់ ឈរ​ឱប​ដៃ​មើល​លោក ហ៊ុន សែន នាំ​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ក្នុង​ជ្រោះ​នៃ​របប​ផ្ដាច់ការ​ដូច្នេះ​នោះ​ទេ។

សំណួរ៖ តើ​លោក​គិត​ថា កូនៗ​របស់​លោក ហ៊ុន សែន នឹង​អាច​ស្នង​ដំណែង​លោក ហ៊ុន សែន ដែរ​ឬ​ទេ ព្រោះ​លោក ហ៊ុន សែន កំពុង​ស្ទួយ​កូនៗ​គាត់​ទាំងនោះ ឲ្យ​ផ្លោះ​ឡើង​តំណែង​ធំៗ យ៉ាង​គំហុក​បែបនេះ?

ចម្លើយ៖ គ្មាន​កូនៗ​របស់​លោក ហ៊ុន សែន ណា​ម្នាក់​មាន​សិទ្ធិ ធ្វើ​ជា​នាយករដ្ឋមន្ត្រី ជំនួស​លោក ហ៊ុន សែន​ទេ ព្រោះ​ប្រទេស​កម្ពុជា មិនមែន​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ឡើយ។ ការ​ឡើង​កាន់អំណាច គឺ​ត្រូវ​ផ្អែកលើ​លក្ខណៈសម្បត្តិ មិនមែន​ពឹង​ផ្អែកលើ​ខ្សែ ឬ​តំណពូជ​នោះ​ទេ។ តែ​ខ្ញុំ​ជឿ​ថា ពលរដ្ឋ​ខ្មែរ មិន​ចាប់​អារម្មណ៍ នរណា​ម្នាក់​ពី​ក្នុង​ត្រកូល​ហ៊ុន មក​ដឹកនាំ​ប្រទេស​បន្ត​ទៀត​នោះ​ទេ ព្រោះ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ ទទួល​បាន​ភាព​ឆ្អែត​ឆ្អន់ គ្រប់គ្រាន់​ហើយ ចំពោះ​បញ្ហា​អំពើពុករលួយ និង​អំពើ​ហិង្សា​បែបនេះ​នោះ។ ប្រទេស​កម្ពុជា ត្រូវការ​អ្នកដឹកនាំ បែប​ប្រជាធិបតេយ្យ មេដឹកនាំ​ដែល​ស្វាគមន៍​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី និង​ជា​មេដឹកនាំ ដែល​មិន​ត្រូវការ​ការ​បំបែកបំបាក់ ដើម្បី​គ្រប់គ្រង​ដូច​សព្វថ្ងៃ​នេះ។

សំណួរ៖ បាទ! សូម​អរគុណ​ច្រើន​លោក ប្រ៊ែដ អាដាម។

ចម្លើយ៖ បាទ! សូម​អរគុណ​ដូចគ្នា!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រទេស​អូស្ត្រាលី​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​រូបភាព​មណ្ឌល​កុមារ​កំព្រា

$
0
0

ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​តាមរបៀប​ទេសចរណ៍​មណ្ឌល​កុមារ​កំព្រា ដើម្បី​ទប់ស្កាត់​ការ​ជួយ​ដូរ​កុមារ នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍។ តាម​ប្រភព​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ដកស្រង់​អង្គការ​សប្បុរសធម៌​ឈ្មោះ លូម៉ូស៍ (Lumos) ដែល​រក​ឃើញ​ថា កុមារ​នៅ​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​កម្ពុជា ត្រូវ​គេ​យក​ចេញ​ពី​ផ្ទះ ដើម្បី​ឲ្យ​មក​នៅ​មណ្ឌល​កុមារ​កំព្រា គ្រាន់តែ​ដើម្បី​ទាក់ទាញ​ការ​បរិច្ចាគ និង​ឧបត្ថម្ភ​ពី​អ្នកស្ម័គ្រចិត្ត ពី​ប្រទេស​អូស្ត្រាលី។

តាម​ប្រភព​ដដែល ការ​យក​ក្មេង មក​ដាក់​មណ្ឌល​កុមារ​កំព្រា ដើម្បី​លុយ​បរិច្ចាគ​នេះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​សង្គ្រោះ​កុមារ​ផង (Save the Children) ផង​ព្រមាន​ថា ជា​រូបភាព​នៃ​ទេសចរណ៍​មណ្ឌល​កុមារ​កំព្រា ដែល​សកម្មជន​សិទ្ធិ​កុមារ ចាត់ទុកថា ជា​ទម្រង់​នៃ​ទាសភាព​សម័យ​ទំនើប។

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) លើកឡើង​ថា អ្នកស្ម័គ្រចិត្ត​ជា​ជនជាតិ​អូស្ត្រាលី ដែល​ភាគច្រើន​ជា​យុវជន និង​សិស្សសាលា បាន​ផុងខ្លួន​ក្នុង​ការ​ចូលរួម ក្នុង​អំពើ​ជួញដូរ​មនុស្ស ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​រហូតដល់ ២.០០០ ដុល្លារ ដើម្បី​ចូលរួម​ក្នុង​ការ​បរិច្ចាគ និង​ឧបត្ថម្ភ​មណ្ឌល​កុមារ​កំព្រា​ទាំងនេះ។ អ្នកស្រី ជូលី ប៊ីហ្សប បញ្ជាក់​បន្ថែម​ថា ប្រទេស​អូស្ត្រាលី ត្រូវតែ​ចាត់ការ​លុប​បំបាត់​បញ្ហា​នេះ។

អង្គការសហប្រជាជាតិ បាន​រក​ឃើញ​ថា មណ្ឌល​កុមារ​កំព្រា​នៅ​កម្ពុជា កើន​ចំនួន​យ៉ាង​ច្រើន និង ក្លាយ​ជា​កន្លែង​ទាក់ទាញ​បំផុត សម្រាប់​ទេសចរណ៍​មណ្ឌល​កុមារ​កំព្រា។ ប៉ុន្តែ កុមារ​ដែល​យក​ដាក់​នៅ​មណ្ឌល​ទាំងនោះ ស្ទើរតែ​ទាំងអស់ ជា​ក្មេង​ដែល​នៅ​មាន​ម្ដាយ ឬ​ឪពុក​នៅ​រស់​នៅឡើយ។

ប្រទេស​អូស្ត្រាលី ជា​ប្រទេស​ដែល​មាន​អ្នក​ផ្ដល់​ប្រាក់​បរិច្ចាគ និង​ឧបត្ថម្ភ​ច្រើន​ជាងគេ ទៅដល់​មណ្ឌល​កុមារ​កំព្រា ដែល​គេ​យក​មក​ធ្វើជា​កន្លែង​ទេសចរណ៍​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ពលរដ្ឋ និង​សង្គម​ស៊ីវិល បន្ត​បារម្ភ​ពី​ស្ថានភាព​នយោបាយ កាល​ពី​ឆ្នាំ​ចាស់ ក្រោយ​ផ្លាស់​ចូល​ឆ្នាំ​ថ្មី

$
0
0

ប្រជា​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បន្ត​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​ចាស់ ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ ក្រោយ​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។ ពួក​គេ​អំពាវនាវ​អោយ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បន្ទាន់​ឥរិយាបថ​រៀងៗ ខ្លួន ដើម្បី​ឈាន​ទៅ​រក​វប្បធម៌​សន្ទនា ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ។

ថ្វី​ដ្បិត​តែ​ឆ្នាំ​ចាស់ ឆ្នាំ​រកា បាន​កន្លង​ផុត​ទៅ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ហើយ​ក្តី ប៉ុន្តែ​ស្ថានភាព​នយោបាយ​ខ្មែរ ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយរបប​លោក ហ៊ុន សែន នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ មិន​ទាន់​ឃើញ​មាន​សញ្ញា​ដោះ​ស្រាយ​នោះ​ទេ។

និស្សិត​ច្បាប់ គឺ​លោក ហេង គឹមហុង សម្តែង​ការ​ព្រួយ​បារម្ភ​ថា ពេល​វេលា​ចេះ​តែ​ផ្លាស់​ប្តូរ​ទៅ​មុខ​ជា​និច្ច រីឯ​ស្ថានភាព​នយោបាយ កាន់​តែ​ស្មុគស្មាញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​មិន​សូវ​ឃើញ​អ្នក​នយោបាយ​ខ្មែរ រួបរួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិភាព​នោះ​ឡើយ។ យុវជន​រូប​នេះ សង្ឃឹម​ថា គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង នឹង​បន្ទន់​ឥរិយាបថ​ដាក់​គ្នា ដើម្បី​ដោះ​ស្រាយ​រឿងរ៉ាវ ដែល​បាន​បន្សល់​ទុក​កាល​ពី​ឆ្នាំ​ចាស់​កន្លង​ទៅ ព្រោះ​ប្រជា​ពលរដ្ឋ មិន​ចង់​ឃើញ​អ្នក​នយោបាយ​បែក​បាក់​គ្នា ហើយ​សហគមន៍​អន្តរជាតិ កាត់​ផ្តាច់​ជំនួយ និង​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ ព្រោះ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។

ឆ្នាំ​រកា គឺ​ជា​ឆ្នាំ​ប្រវត្តិសាស្រ្ត​មួយ ដែល​គេ​មើល​ឃើញ​ថា បាន​រុញ​ច្រាន​របប​លោក ហ៊ុន សែន ឲ្យ​ដើរ​ចាក​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដោយសារ​តែ​គណបក្ស​កាន់​អំណាច ធ្វើ​ច្បាប់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​ប្រឆាំង​ការ​ចាប់​ខ្លួន​ លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ចាប់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ដាក់​ពន្ធនាគារ ការ​បណ្តេញ​អង្គការ​សង្គម​ស៊ីវិល និង​ការ​ប្រែក្លាយ​ប្រទេស​ពី​ពហុបក្ស ឲ្យ​ទៅ​ជា​ប្រទេស​ឯកបក្ស​ជា​ដើម។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត បង្ហាញ​ក្តី​បារម្ភ​ថា មក​ដល់​ពេល​នេះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង នៅ​តែ​មិន​ទាន់​បញ្ឈប់​ការ​វាយ​ប្រហារ​ពាក្យ​សម្តី និង​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឈាន​ទៅ​រក​វប្បធម៌​សន្ទនា​សម្រាប់​ជា​កាដូ​ឆ្លង​ឆ្នាំ​ដល់​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​ឡើយ។ លោក​មើល​ឃើញ​ថា អាណត្តិ​ទី​៥ កន្លង​ទៅ​នេះ គឺ​របប​លោក ហ៊ុន សែន មិន​បាន​បន្សល់​សមិទ្ធផល​ល្អៗ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សេចក្តីសុខ​ផ្លូវ​ចិត្ត​នោះ​ឡើយ។

លោក​បន្ថែម​ថា ប្រសិន​បើ​រឿងរ៉ាវ​ទាំង​ឡាយ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ក្នុង​ឆ្នាំ​ថ្មី​ដោយ​អ្នក​នយោបាយ​ទៀត​នោះ វា​គឺ​ជា​រឿង​អភ័ព្ទ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ ដែល​មាន​អ្នក​នយោបាយ​គិត​តែ​អំណាច និង​ផល​ប្រយោជន៍​បក្ខ​ពួក​ផ្ទាល់​ខ្លួន។

រីឯ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា ប្រសិន​បើ​ស្ថានភាព​នយោបាយ​ឆ្នាំ​ចាស់ បន្ត​អូស​បន្ថាយ​ដល់​ឆ្នាំ​ថ្មី គឺ​នឹង​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ​កាន់​តែ​ធំ​ទៅៗ ហើយ​ប្រទេស​ជាតិ និង​ប្រជាជន​បាត់​ភាព​សុខដុមរមនា ជាពិសេស​កម្ពុជា​គ្មាន​មុខ​មាត់​ធ្វើ​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​អន្តរជាតិ​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី លោក យង់ គឹមអេង មាន​ជំនឿ​ថា អ្នក​នយោបាយ​ខ្មែរ​ទាំង​ពីរ​បក្ស នឹង​អាច​ផ្សះផ្សារ​គ្នា​បាន ព្រោះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ គឺ​ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ជាតិ និង​ប្រជាជន​រៀង​ខ្លួន។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​នយោបាយ ហាក់​មិន​បាន​សម្រាក​វាយ​ប្រហារ​គ្នា​ទេ ជាពិសេស​គណបក្ស​កាន់​អំណាច តែងតែ​ឌឺ​ដង និង​ឡកឡឺយ​ដាក់​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ទោះ​បី​ជា​បក្ស​ប្រឆាំង​ខំ​អត់​ធ្មត់ និង​ព្យាយា​ស្វែង​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​ក្តី។ កាល​ពី​ថ្ងៃ​ទី​១២ មេសា លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង បាន​ផ្ញើ​សារ​លិខិត​ចេញ​ពី​ពន្ធនាគារ​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​មាន​សេចក្ដី​សុខ និង​អំពាវនាវ​ជា​ថ្មី ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ លោក កឹម សុខា ហៅ​ការ​ផ្សះផ្សារ​ជាតិ​​ឡើង​វិញ​ថា ជា​ការ​ងាក​មក​រក​គុណធម៌ ដោយ​សារ​ការ​ធ្លាក់​ចុះ​នូវ​គុណធម៌ ឆ្នាំ​ចាស់​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ និង​អ្នក​នយោបាយ​រង​ការ​ឈឺ​ចាប់។ លោក កឹម សុខា សន្យា​ថា លោក​នឹង​អហោសិកម្ម ហើយ​សន្យា​ថា មិន​សងសឹក​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ បាន​ប្រកាស​ម្តង​ហើយ ម្តង​ទៀត​ថា របប​លោក​នឹង​មិន​ចរចារ​ដាច់ខាត​ជាមួយ​ក្រុម​អ្នក​នយោបាយ​នៅ​គណបក្ស​ប្រឆាំង ដែល​លោក​ចាត់​ទុក​ថា ជា​ក្រុម​ជាប់​ពន្ធនាគារ និង​ក្បត់​ជាតិ​ជា​ដើម។

ចំណែកអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​វាយ​ប្រហារ​បក្ស​ប្រឆាំង​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ដោយ​ការ​ព្រមាន​ថា នឹង​ប្រើប្រាស់​អំពើ​ហិង្សា ប្រសិន​បើ​លោក សម រង្ស៊ី មក​កម្ពុជា។ សារ​របស់​លោក សុខ ឥសាន នេះ ហាក់​មិន​ខុស​ពី​ការ​ថ្លែង​របស់​​ប្រធាន​បក្ស​លោក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​ឡើយ គឺ​លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្រ្ត​បំភិតបំភ័យ​យុវជន​ថា ដើម្បី​ជួយ​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​ជោគ​វាសនា​ស្រដៀង​ទៅ​នឹង​ប្រទេស​ស៊ីរី ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ស៊ីវិល​នោះ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ ត្រូវ​បោះ​ឆ្នោត​ជូន​លោក។

លោក យង់ គឹមអេង និង​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ពួក​គេ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ ធានា​ឲ្យ​មាន​ស្ថេរភាព​នយោបាយ និង​បន្ថយ​កម្តៅ​នយោបាយ​រៀងៗ ខ្លួន ហើយ​ចាប់​យក​នូវ​កិច្ច​សន្ទនា ដោយ​ប្រកាន់​នូវ​ស្មារតី​ខ្មែរ​តែមួយ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ទើបអាច​ជជែក​ដោះ​ស្រាយ​បញ្ហា​នានា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ខ្លះ ខក​ខាន​មិន​បាន​ទៅ​វត្ត និង​រៀបចំ​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ទេវតា​ទេ ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​​ថ្មី

$
0
0

ជនជាតិដើមភាគតិចកួយមួយចំនួន រស់​នៅ​ខេត្ត​ព្រះវិហារ ខក​ខាន​មិន​បាន​រៀបចំ​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី និង​មិន​បាន​ទៅ​វត្ត​អារាម​ទេ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល​បី​ថ្ងៃ​នៅ​ឆ្នាំ​នេះ។ ការ​ខក​ខាន​នេះ មួយ​ផ្នែក​បណ្តាល​មក​ពី​ជីវភាព​ធ្លាក់​ចុះ និង​កង្វល់​ជា​ច្រើន​ទាក់ទិន​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ ព្រៃ​ឈើ ដើម​ឈើ​ផលិត​ជ័រ​ទឹក ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ពួក​គាត់​កំពុង​ប្រឈម​បាត់​បង់​ទាំង​ស្រុង ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន។

ជនជាតិដើមភាគតិចកួយ​រស់​នៅ​ភូមិ​ប្រមេ ឃុំប្រមេ ស្រុក​ត្បែង​មានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា​ថា វិបត្តិដីធ្លីរវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ គឺជាចំណុចរស៊ើបមួយ ដែល​ពួក​គាត់​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​ខក​ខាន​មិន​បាន​យក​ចង្ហាន់​ទៅ​វត្ត​អារាម​ដូច​ឆ្នាំ​មុនៗ។

អនុប្រធានជនជាតិដើមភាគតិចកួយភូមិប្រមេរ លោកស្រី រឿន ខាន់ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​មួយ​ចំនួន ខក​ខាន​មិន​បាន​ទៅ​វត្ត​អារាម និង​មិន​បាន​រៀបចំ​សក្ការៈ​បូជា​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី ពុំ​មែន​មាន​ន័យ​ថា ពួក​គាត់​បោះបង់​ចោល​ប្រពៃណី​ជាតិ​នោះ​ទេ ដោយសារ​អ្នក​ភូមិ​ខ្លះ មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក និង​បញ្ហា​ប្រឈម​ច្រើន​មិន​ទាន់​ដោះ​ស្រាយ រួម​មាន ការ​បាត់បង់​ទី​កន្លែង​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ព្រៃ​ឈើ កន្លែង​ឃ្វាល​គោ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជា​ដើម។ លោក​ស្រី​ថា ចូល​ឆ្នាំ​ថ្មី រយៈ​ពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ទី​វត្ត​អារាម​ក៏​មាន​ភាព​ស្ងប់​ស្ងាត់​ដែរ ផ្ទុយ​ពី​ឆ្នាំ​មុនៗ ដែល​អ្នក​ភូមិ​តែង​នាំ​គ្នា លេង​ល្បែង​ប្រជាប្រិយ។

ស្ត្រី​ដដែល​បន្ថែម​ថា ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន​ចិន​មិន​បាន​ឈួស​ឆាយ​ពង្រីក​ផ្ទៃ​ដី​ធ្វើ​កសិកម្ម​ទេ ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​ព្រួយ​បារម្ភ និង​បាន​ដាក់​វេន​គ្នា​យាម​នៅ​ស្រែ​រៀង​រាល់​ថ្ងៃ។ លោក​ស្រី​រំឭក​ថា នៅ​ឆ្នាំ​មុនៗ ចូល​ឆ្នាំ​ថ្មី​ម្តងៗ អ្នក​ភូមិ​សប្បាយ​រីករាយ​ជួប​ជុំ​បង​ប្អូន​មិត្តភក្ដិ លេង​ល្បែង​ប្រជាប្រិយ និង​រៀបចំ​គ្រឿង​សក្ការ​បូជា​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី មិន​ដែល​អាក់​ខាន​ទេ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង មេឃុំ​ប្រមេ លោក ធាន ហេង ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ លោក​ធ្លាប់​លើក​ឡើង​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​ប្រកាន់​ភ្ជាប់​ប្រពៃណី​វប្បធម៌​ដូច​ខ្មែរ​ទាំង​ស្រុង និង​បាន​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខក​ខាន​ទេ។ លោក​ថា ជម្លោះ​ដី​ធ្លី រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន​មិន​ប៉ះពាល់​ដល់​ការ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទេ។

អ្នកសម្របសម្រូលផ្នែកតស៊ូមតិ នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា ពលរដ្ឋ​ខក​ខាន​មិន​បាន​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ ជា​សញ្ញា​បង្ហាញ​ពី​ការ​បែក​បាក់​សាមគ្គី និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ប្រពៃណី​វប្បធម៌​ជាតិ។ លោក​ថា វិបត្តិ​ដី​ធ្លី​នេះ មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​ជន​ជាតិ​ដើម​ភាគ​តិច​នោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ប្រពៃណី​ពួក​គាត់​ដែរ។

ពុំ​មែន​តែ​ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ​នោះ​ទេ ដែល​ខក​ខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្មាំ​ថ្មី ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​មួយ​ចំនួន ក៏​ខក​ខាន​មិន​បាន​ទៅ​វត្ត​អារាម និង​រៀបចំ​គ្រឿង​សក្ការ​បូជា​ថ្វាយ​ទេវតា​ឆ្នាំថ្មី​ដែរ ដោយសារ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ​ខ្លាំង។ ប៉ុន្តែ​មាន​ជនជាតិ​ដើម​ភាគ​តិច​កួយ​មួយ​ចំនួន ក៏​បាន​នាំ​គ្នា​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តាម​វត្ត​អារាម ជូប​ជុំ​គ្នា​តាម​ផ្ទះ និង​រាំ​កម្សាន្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព្រះសង្ឃ​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ព្រះ​អង្គ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ

$
0
0

ព្រះតេជព្រះគុណ យិន រតនៈសុធាវី សម្ដែង​ប្រតិកម្ម​ចំពោះ​របប​លោក ហ៊ុន សែន ដែល​ចោទ​ព្រះ​អង្គ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោក សម សេរី ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប​នោះ​ថា ជា​រឿង​មិន​ពិត។ ព្រះអង្គ​មាន​ថេរដីកា​ថា ព្រះអង្គ​គ្រាន់​តែ​ជា​អ្នក​អប់រំ​ផ្នែក​ពុទ្ធសាសនា និង​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ ដោយ​ផ្អែក​លើ ធម៌អហិង្សា និងសន្តិភាព

ព្រះអង្គ​បន្ថែម​ថា ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ចោទ​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់ លោក សម សេរី ថា ប៉ុនប៉ង​ដាក់​គ្រាប់​បំផ្ទុះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​បាន​ឧបករណ៍​បំពង​សំឡេង​របស់​លោក ហ៊ុន សែន យក​រួបថត​ព្រះអង្គ​ទៅ​ចុះ​ផ្សាយ​មក គឺ​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​នាក់ ឃ្លាំមើល​សកម្មភាព​របស់​ព្រះអង្គ​រាល់​ថ្ងៃ។ ព្រះតេជព្រះគុណ យិន រតនៈសុធាវី ជា​គ្រូ​សូត្រ​សាំ្ដ វត្ត​ចំការ​ខ្សាច់ ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អង្គការ​ខ្ញុំ​ខ្មែរ។

ព្រះតេជព្រះគុណមាន​ថេរដីកា​ថា រូបថត​របស់​ព្រះអង្គ ដែល​ថត​ជាមួយ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នោះ គឺ​ជា​រូបថត​តាំង​ពី​ឆ្នាំ​២០១៣ មក​ម្លេះ ដែល​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ​និមន្ត​ព្រះអង្គ​ឲ្យ​ទៅ​ធ្វើ​ពិធី​សូត្រ និង​សម្តែង​ធម្មទេសនា​ហើយ​ពេល​នោះ មាន​ពលរដ្ឋ​ជា​ច្រើន​រួម​ទាំង​លោក សម សេរី ផង​ដែរ បាន​សុំ​ព្រះអង្គ​ថត​ជាមួយ។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​ទៀត​ថា ព្រះអង្គ​មិន​ដែល​មាន​គំនិត ឬ​មហិច្ឆតា​ណា​មួយ​ក្នុង​ការ​ផ្តួល​រំលំ​របប​លោក ហ៊ុន សែន ដូច​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​តែងតែ​សម្តែង​ធម៌​ដល់​មនុស្ស សត្វ​ទាំង​ពួង ដើម្បី​ស្គាល់​នូវ​អំពើ​ល្អ អំពើ​បាប និង​បុណ្យ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

​ក្រុមហ៊ុន​អចលនទ្រព្យ​​ឥណ្ឌា៖ ប្រទេសកម្ពុជា វៀតណាម ជា​ជម្រើស​នៃ​ការ​វិយោគ​អចនទ្រព្យ នៅ​តំបន់​អាស៊ី

$
0
0

សារព័តមានឥណ្ឌា Hindustan Times បាន​ដក​ស្រង់​សំដី​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ប្រទេស​ឥណ្ឌា ឈ្មោះ​លោក សូមីល អាហ្ក្រាវ៉ាល់ (Somil Agrawal) ឲ្យ​ដឹង​ថា កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត នៅ​តំបន់​អាស៊ី គឺ​ជា​ទីផ្សារ​សំខាន់​មួយ សម្រាប់​មុខ​របរ​ជំនួញ និង​កន្លែង​រស់​នៅលោក​បន្ត​ថា ដោយសារ​មាន​ការ​ផ្លាស់​ប្តូរ​កន្លែង​ភូមិសាស្ត្រ​រស់​នៅ ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​ទីក្រុង និង​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ទើប​អ្នក​វិនិយោគ​ទុន​ជា​ច្រើន មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា និង​វៀតណាម ដោយ​រំពឹង​ថា ការ​រីក​ចំរើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​យ៉ាង​លឿន​នេះ នឹង​អាច​ជំរុញ​ឲ្យ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ទាំង​នេះ​ឡើង​ថ្លៃ​ខ្ពស់ នា​ពេល​អនាគត

លោក សូមីល អាហ្ក្រាវ៉ាល់ (Somil Agrawal) ឲ្យ​ដឹង​ទៀត​ថា នៅ​ទន្ទឹម​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ឡើង​ថ្លៃ​ខ្លាំង​ក្នុង​ប្រទេស​អភិវឌ្ឍន៍​រួមមាន សិង្ហបូរី ចិន និង​ជប៉ុន អ្នក​វិនិយោគ​ទុន​មធ្យម កំពុង​ងាក​រក​ប្រទេស ដែល​តម្លៃ​អចលនទ្រព្យ នៅ​ទាប​នៅ​ឡើយ ដូចជា​នៅ​ប្រទេស​កម្ពុជា​ជា​ដើម ហើយ​សង្ឃឹម​ថា តម្លៃ​អចលនទ្រព្យ​ទាំង​នោះ នឹង​អាច​មាន​តម្លៃ​ខ្ពស់ ក្នុង​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អង្គការ​បរិស្ថាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​រឿង​បទ​ល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត

$
0
0

ក្រុមអង្គការសង្គមស៊ីវិលផ្នែកអភិរក្ស និង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៨ មេសា​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់ និង​ដោយ​គ្មាន​ការ​ពន្យារ​ពេល​លើ​ជន​ល្មើស​ទាំង​ឡាយ​ណា​ ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ។

សេចក្តីថ្លែងការណ៍រួម​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) អង្គការ​អភិរក្ស​សាកល (CI) អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (Wildlife Alliance) និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) រួម​ទាំង​អង្គការ​មួយ​ចំនួន​ទៀត សរុប​ជិត ១០​អង្គការ រក​ឃើញ​ថា ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត​កំពុង​ទទួល​រង​ការ​កាប់​រាន​ទន្រ្ទាន​យក​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ ការ​ចាប់​យក​ដី​ព្រៃ​ជា​កម្មសិទ្ធិ ដើម្បី​ការ​លក់ដូរ ការ​កាប់​ឈើ និង​ការ​បរបាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ជា​ដើម។ អង្គការ​ទាំង​នេះ​អះអាង​ថា សត្វ​ព្រៃ​សំខាន់ៗ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង និង​បាត់​បង់​នោះ មាន​ដូច​ជា ទន្សោង ខ្លា​ពពក ខ្លា​ឃ្មុំ ស្វា​ព្រាម ទោច ពង្រូល ឆ្កែ​ព្រៃ និង​ប្រភេទ​សត្វ​ស្លាប​ទឹក​ធំៗ ជា​ច្រើន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ការ​អន្តរាគមន៍​ជា​បន្ទាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​​នានា​ទេ​នោះ ធនធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ​នឹង​ទទួល​រង​ការ​ខូច​ខាត និង​បាត់បង់​ក្នុង​កម្រិត​​មួយ ដែល​មិន​អាច​ស្តារ​ឡើង​វិញ​បាន​ឡើយ។ អាស៊ី​សេរី​បាន​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក​ សៅ សុភាព ដើម្បី​សុំ​ការ​បកស្រាយ​អំពី​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ឆ្លើយ​តប​ឡើយ។

ដែន​​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំពក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ។ ដែន​ជម្រក​សត្វ​ព្រៃ​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង ៤​ម៉ឺន​ហិកតារ (៤២.០៩៧) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី​ និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របប​ក្រុង​ភ្នំពេញ​ត្រៀម​​បង្កើន​​កង​​កម្លាំង​​ជាង​ ១០​​ម៉ឺន​​នាក់​ ដើម្បី​​ការពារ​​ក្នុង​​ថ្ងៃ​​បោះ​ឆ្នោត

$
0
0

របប​ក្រុង​ភ្នំពេញ ត្រៀម​បង្កើន​កងកម្លាំង​ជាង ៨​ម៉ឺន​នាក់ និង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់ ដើម្បី​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត សកល​អាណត្តិ​ទី​៦ នៅ​ថ្ងៃអាទិត្យ ទី​២៩ កក្កដា។ សង្គម​ស៊ីវិល​ដាក់​សំណើ​ថា ដើម្បី​ឲ្យ​ស្របច្បាប់​បោះឆ្នោត ការិយាល័យ​មួយ ត្រូវ​មាន​កងកម្លាំង​ការពារ​ត្រឹម ៣​នាក់​តែប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​បារម្ភ​ថា ប្រសិនបើ​កងកម្លាំង​នគរបាល​ជាតិ ប៉េអឹម និង​ដាក់​កម្លាំង​ប្រជា​ការពារ​ភូមិ ទៅ​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត លើស​ពី​ចំនួន​ច្បាប់​ដែល​បាន​កំណត់ នឹង​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ។ មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ពន្យល់​ថា តាម​ច្បាប់​បោះឆ្នោត គឺ​ក្នុង​មួយ​ការិយាល័យ​បោះឆ្នោត​តម្រូវ​ឲ្យ​មាន​កងកម្លាំង​ការពារ​ត្រឹម ៣​នាក់​ប៉ុណ្ណោះ គឺ​ម្នាក់​នៅ​ក្រៅ​ការិយាល័យ​ត្រូវ​មាន​អាវុធ ១​ដើម និង​កងកម្លាំង​២​នាក់ ដែល​ត្រូវ​ការពារ​ក្នុង​ការិយាល័យ​បោះឆ្នោត មិន​តម្រូវ​ឲ្យ​មាន​អាវុធ​ទេ។ សង្គម​ស៊ីវិល​រូបនេះ ថា ជា​រឿង​ថ្មី សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​របប​ក្រុងភ្នំពេញ​បញ្ចូល​ប្រជា​ការពារ​ភូមិ​ឲ្យ​ចូលរួម​ការពារ ក្នុង​ថ្ងៃ​បោះឆ្នោត ខណៈ​ដែល​ការបោះឆ្នោត​លើក​មុនៗ មិន​ធ្លាប់​មាន​កងកម្លាំង​បែបនេះ​ចូលរួម។ ប៉ុន្តែ លោក កន សាវាង្ស ប្រាប់ថា ប្រជា​ការពារ​ភូមិ មិនមែន​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ទេ ដូច្នេះ​ក្រុម​នេះ​ត្រូវ​ការ​ការ​បណ្ដុះបណ្ដាល ការ​អប់រំ​ពី​ការ​បោះឆ្នោត និង​សិទ្ធិមនុស្ស​ជាមុន​សិន។ «»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវ​បាន​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ស្រង់​សម្ដី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល ស្ដីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថា របប​ក្រុងភ្នំពេញ មាន​កម្លាំង ដែល​ត្រូវ​ចូលរួម​ការពារ​ការ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៨​ម៉ឺន​នាក់ ក្នុង​នោះ​មក​ពី​កង​យោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅ​តាម​ឃុំ​សង្កាត់ ក្រុង ស្រុក ខណ្ឌ ប្រមាណ ជាង​២​ម៉ឺន​នាក់។

លោក គៀត ច័ន្ទថារិទ្ធ បាន​ប្រាប់​គ្រូ​បង្គោល ដែល​បាន​បណ្ដុះបណ្ដាល​ថា នៅ​សល់​តែ ១០១​ថ្ងៃ ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត​ហើយ មន្ត្រី​ដែល​ចូលរួម​ការពារ​បោះឆ្នោត​ទាំងអស់ ត្រូវ​មាន​ការ​យល់ដឹង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង។ ប៉ុន្តែ សហគមន៍​អន្តរជាតិ បក្ស​​ប្រឆាំង និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា បរិយាកាស​នៃ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង​ទេ ដោយសារតែ​របប​ក្រុងភ្នំពេញ បាន​កម្ទេច​សំឡេង​បក្ស​ប្រឆាំង តាមរយៈ​ការ​បិទ​ផ្លូវ​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦។

អគ្គលេខាធិការ គ..ប លោក ទេព នីថា ថ្លែង​ក្នុង​កិច្ចប្រជុំ ស្ដីពី​ការ​ផ្សព្វផ្សាយ​ការ​ចាប់ផ្ដើម​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១០ មេសា ថា របប​ក្រុងភ្នំពេញ សម្រេច​ត្រៀម​កម្លាំង​ចំនួន​ជាង ៨​ម៉ឺន ( ៨៤.៥៨៣) នាក់ ដោយ​ដាក់​ពង្រាយ​តាម​ការិយាល័យ និង​តាម​តំបន់​ផ្សេងៗ ដើម្បី​ការពារ​សន្តិសុខ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨។

ចំនួន​កងកម្លាំង​ជាង​ប្រាំបី​ម៉ឺន​នាក់ រួម​នឹង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់​ទៀត បើ​ធៀប​នឹង​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ បាន​កើន​ឡើង​ពាក់កណ្ដាល ដោយ​ការ​បោះឆ្នោត​កាលណោះ កងកម្លាំង​ដែល​ចូលរួម​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត​មាន​ជាង​ប្រាំ​ម៉ឺន ( ៥១.៥៧៨) នាក់។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ កងកម្លាំង​សមត្ថកិច្ច​សរុប​ត្រូវ​បាន​បែង​ចែក​ជា ៥​ក្រុម រួមមាន​នគរបាល​ចំនួន​ជាង ៣​ម៉ឺន (៣៣.៥២៧) នាក់ កងរាជអាវុធហត្ថ​ចំនួន​ជាង​២​ពាន់​នាក់ (.៧៨០) នាក់ និង​កង​ខេមរភូមិន្ទ ឬ​យោធា ចំនួន​ជាង​៤​ពាន់​(.២៧១) នាក់។

សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី ធ្លាប់​អះអាង​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ប្រជា​ការពារ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ ដោយ​គ្មាន​ទោសពៃរ៍។

អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ យល់ថា ការ​បន្ថែម​កងកម្លាំង និង​បញ្ចូល​ប្រជា​ការពារ​ភូមិ ទៅ​ក្នុង​កិច្ចការពារ ក្នុង​ថ្ងៃ​បោះឆ្នោត ហាក់​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​ត្រៀម​ជើងការ ខ្លាច​មាន​គេ​មក​ដណ្ដើម​អំណាច។ លោក ហង្ស វិទូ មើល​ឃើញ​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ពហិការ ការបោះឆ្នោត ប៉ុន្តែ បក្ស​ប្រឆាំង​មិន​មាន​សមត្ថភាព​រំខាន​ថ្ងៃ​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ឲ្យ​របប​ក្រុងភ្នំពេញ មានការ​បារម្ភ​បែបនេះ​ទេ។ «»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្លាប់​ប្រកាស​ថា នឹង​រៀបចំ​ការបោះឆ្នោត សកល អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ទាំង​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ បើទោះជា​មាន​ការ​ព្រមាន ពី​របប​ក្រុងភ្នំពេញ ថា​នឹង​បង្ក្រាប​រាល់​ចលនា​គាំទ្រ​គណបក្សប្រឆាំង​បែប​ណា​ក្ដី ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ ព្រមាន​វិញ ថា បន្ថែម​ពីលើ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពហិការ​បោះឆ្នោត ក៏​នឹង​មាន​ចលនា​ងើប​ប៉ះ​បោរ​នៅ​កម្ពុជា​ដែរ ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅតែ​រឹតត្បិត​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភ្លៀង​កក់​ខែ​លាយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត និង​រលំ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​

$
0
0

ភ្លៀង​កក់​ខែ​លាយ​លំ​នឹង​ខ្យល់​កន្ត្រាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា បាន​បណ្ដាល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ និង​មួយ​ចំនួន​ទៀត​របើក​ដំបូល​ខូច​ខាត។

របាយការណ៍​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេសាថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ឃុំ​ទួល​សាលា ​ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ​រង​ការ​ខូច​ខាត​ចំនួន​១៦ ​ខ្នង​ផ្ទះ។ ចំណែក​នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង​បាក់​សសរ​រលំ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​បណ្ដាល​ផ្ទះ​ឲ្យ​ខូចខាត​ទាំង​ស្រុង ហើយ​រលំ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៣​ខ្នង និង​របើក​ដំបូល ២​ខ្នង នៅ​ភូមិ​ទួល​ច្រេស​​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ ក្រសួង​ឲ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ មាន​ភ្លៀង​កក់​ខែ​មួយ​ធំ​រយៈ​ពេល​ប្រមាណ ២​ម៉ោង ដែល​មាន​កម្ពស់​ទឹក​កម្រិត​ពី ៧៧ ទៅ ៩៥​មិល្លីម៉ែត្រ ហើយ​បង្ក​ឲ្យ​ទឹក​ហក់​ឡើង​ពេញ​ព្រៀប នៅ​តាម​ស្ទឹង និង​ដង​អូរ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​មួយ​នេះ​​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​នោះ​ទេ។

ក្រសួង​ព្យាករ​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​កក់​ខែ​នឹង​នៅ​បន្ត​កើត​មាន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​២១ មេសា ហើយ​សីតុណ្ហភាព​នឹង​ថយ​ចុះ ចន្លោះ​ពី ៣០ ទៅ ៣១​អង្សា​សេ រហូត​ដល់​ចុង​ខែ​មេសា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"កម្ពុជា​ពុំ​ទាន់​សុខ​សន្តិភាព​ពេញ​លេញ​ដែល​ក្លាយ​ជា​គោលដៅ​ទេសចរ​នៅឡើយ​ទេ"

$
0
0

ប្រជាពលរដ្ឋ និង​អ្នកវិភាគ មើល​ឃើញ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ និង​មិន​ទាន់​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ធំ នៅ​អាស៊ី​នៅឡើយ​ទេ ព្រោះតែ​កត្តា​ជម្លោះ​នយោបាយ បញ្ហា​អសន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន អះអាង​ថា សន្តិភាព​បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​នៅ​អាស៊ី។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ សំដែង​មតិ​ផ្សេងគ្នា ពី​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​និយាយ​មុន​ពេល​បោះឆ្នោត​ថា ប្រទេស​កម្ពុជា កំពុងតែ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ដំ​បំផុត ព្រោះតែ​សន្តិភាព​ដែល​របប​លោក​ខិតខំ​ដណ្ដើម​បាន​និង​ការពារ​រហូត​មក។

បុរស​ម្នាក់​ដែល​មាន​បទ​ពិសោធ​រត់​រ៉ឺម៉ក​ម៉ូតូ​កង​បី​ជិត ១០​ឆ្នាំ នៅ​នៅ​តំបន់​ទេសចរ​ដ៏​​ធំ​មួយ នាទី​រួម​ខេត្ត​សៀមរាប លោក ធាតុ ថា រៀបរាប់​ថា ភាព​កក់ក្ដៅ​នៃ​សន្តិភាព​ដែល​លោក​ហ៊ុន សែន តែងតែ​អួត​នោះ គឺ​គ្រាន់តែ​ជា «ភាព​កក់ក្ដៅ​ដូច​ការ​អាំង​ផេះ» ប៉ុណ្ណោះ។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ មិន​ឃើញ​សម្រុក​មក​ប្រទេស​កម្ពុជា​ជា​ហូរហែ​ច្រើន ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ទេ។ «»

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង​បី​រូប​នេះ បន្ថែម​ថា មូលហេតុ​ដែល​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រហែល​អាច​បណ្ដាល​មក​ពី​ជម្លោះ​នយោបាយ និង​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម​ជាដើម។ លោក​ឲ្យ​ដឹង​ដែរ ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​នេះ ធ្វើ​ឲ្យ​អ្នកបម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ដូច​លោក ពុំ​សូវ​រក​ចំណូល​បាន​ច្រើន​ដូច​មុន​ឡើយ។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ ប្រជាពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ រៀបរាប់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​សុខ​សន្តិភាព​ពេញលេញ ហើយ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​នៅ​អាស៊ី​នោះ​ទេ។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ប្រហែល​ជា​មាន​ចេតនា ចង់​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ ដើម្បី​កេង​ចំណេញ​សន្លឹកឆ្នោត​ពី​រឿង​សន្តិភាព នៅ​ពេល​បោះឆ្នោត​មក​ដល់​ប៉ុណ្ណោះ។ «»

ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា សង្ក្រាន្ត​អង្គរ ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ​គឺ​បាន​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ មិន​ថា​តែ​នៅ​សៀមរាប​អង្គរ​ទេ គឺ​នៅ​តាម​តំបន់​សមុទ្រ​ក៏ មាន​ភ្ញៀវ​ទេសចរ​ច្រើន​ដែរ។ ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ដែរ ខណៈ​ដែល​ជើង​ហោះហើរ​កំពុង​ប្រកួតប្រជែង និង​មាន តម្លៃ​ថោក។

លោក ហ៊ុន សែន សរសេរ​បន្ថែម​ទៀត​ថា កម្ពុជា​ពេលនេះ កំពុង​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ បំផុត​មួយ​នៅ​អាស៊ី ខណៈ​ដែល​ជនរួមជាតិ​កំពុង​រស់នៅ​សុខសាន្ត និង​ស្រប​ពេល​ប្រទេសជាតិ​កំពុង រីកចម្រើន​បោះជំហាន​ទៅមុខ គឺ​ដោយសារ​តែ​មាន​សន្តិភាព​ពេញលេញ​អស់​រយៈ ពេល​ជាង​២០​ឆ្នាំ មក​ហើយ។ លោក ហ៊ុន សែន បន្ត​ថា មិន​ត្រូវ​អោយ​សន្តិភាព របូត​ចេញពី​ដៃ​នោះ​ទេ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

រីឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ថ្វី​ដ្បិតតែ​កម្ពុជា ពុំ​មាន​សង្គ្រាម​ប្រដាប់​អាវុធ ដូច​នៅ​ប្រទេស​ថៃ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​មូស្លីម​ថៃ (Muslim) នៅ​ភាគ​ខាងត្បូង​ក្តី ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​កម្ពុជា នៅតែ​មិន​អាច ប្រៀបធៀប​ជាមួយ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​ថៃ និង​ប្រទេសជិតខាង​បាន​ដែរ។ «»

លោក​បណ្ឌិត មាស នី សម្ដែង​ការ​ព្រួយបារម្ភ​ដែរ​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​បន្ត​អាប់អួ​ទៀត នោះ វា​នឹង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដែរ។ លោក​បន្ថែម​ថា ទោះបីជា​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា កម្ពុជា​មាន​សន្តិភាព​ក្តី ប៉ុន្តែ​ការពិត គឺ​នៅ​មិន​ទាន់​មាន​សន្តិភាព​ផ្លូវចិត្ត​ក្នុង ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ បន្ទាប់​ពី​ឆន្ទៈ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជាង ៣​លាន ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ និង​រំលោភ​យក។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ធ្វើ​យ៉ាងណា​ធានា ឲ្យ​មានការ​ឯកភាព​ជាតិ​ឡើងវិញ។ «»

របាយការណ៍​ក្រសួងទេសចរណ៍​ស្ដីពី​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ បញ្ជាក់​ថា ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ ណី​ជាតិខ្មែរ មាន​ចំនួន​ជាង ៥​លាន ១​សែន​នាក់ (,១១២,៩៦៩)។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់ (៨៨,១៩១​នាក់)។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​ដំណើរ​កម្សាន្ត អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប​មាន​ចំនួន​ជិត ២​លាន​នាក់​។ ប៉ុន្តែ​ពលរដ្ឋ​ប្រកប​អាជីវកម្ម​អាស្រ័យ​វិស័យ​ទេសចរណ៍​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​មាន​ចំនួន​តិចតួច ក្នុង​ពេល​ចូល​ឆ្នាំថ្មី។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ ផ្ដល់​យោបល់​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​នោះ របប លោក ហ៊ុន សែន និង​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​លើ​ការ​ពង្រឹង​ធនធានមនុស្ស សេវាកម្ម អភិវឌ្ឍន៍​លើ​តំបន់​ទេសចរណ៍ រៀបចំ​សណ្ដាប់ធ្នាប់ និង​លុបបំបាត់​អំពើ​អសន្តិសុខ​ជាដើម។ លើស​ពី​នេះ របប លោក ហ៊ុន សែន ក៏​ល្មម​ដល់​ពេល​ដែល​គួរតែ​យក​បទពិសោធន៍​នៃ​វិនាសកម្ម​ពី​ការ​បែកបាក់​គ្នា​នេះ មក​ធ្វើជា​មេរៀន​ដើម្បី​ប្រែក្លាយ​ជាតិ​ឲ្យ​មាន​សាមគ្គីភាព និង​អភិវឌ្ឍ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​ជាជាង​គ្រាន់​អួត​ក្ដែងៗ ដើម្បី​ស្វែងរក​សន្លឹកឆ្នោត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ដែល​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅ​សេសាន​ត្អូញ​ពី​ដំណោះស្រាយ​សំណង

$
0
0

ពលរដ្ឋ​ដែល​ទើបតែ​យល់ព្រម​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ប្រមាណ​ជាង ៥០​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​ដី​កសិកម្ម​ជូន​ពួកគាត់​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ និង ២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ។ បញ្ហា​នេះ បង្ក​ឲ្យ​ពួកគាត់​ខកខាន​មិនបាន​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត និង​ខ្វះខាត​ស្បៀងអាហារ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ឃុំ​ស្រែគរ ស្រុក​សេសា​ន ឲ្យ​ដឹង​ថា អ្នកភូមិ​ដែល​ទើបតែ​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ ប្រមាណ ៥០​គ្រួសារ​ថ្មី​ទៀត​មិនទាន់​ទទួល​បាន​ដី​កសិកម្ម​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ និង​២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ​នៅឡើយ​ទេ បើ​ទោះ​បី​ជា​ពួកគាត់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​ជាច្រើន​សា​ក្តី​។ ចំណែក​ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ​ផ្សេងទៀត ដែល​ទទួល​បាន​ដី​កសិកម្ម ៥​ហិកតារ ភាគច្រើន​នៅ​មិនទាន់​អាច​ដាំ​ដុះ​បាន​ដែរ ដោយសារ​ដី​ដែល​ពួកគាត់​ទទួល​បាន​សុទ្ធ​សឹង​ជា​ដី​ព្រៃ​រេចរឹល ហើយ​ផ្នែក​ខ្លះ​ត្រូវ​ទឹក​លិច។

ពលរដ្ឋ​មួយ​គ្រួសារ​ដែល​យល់ព្រម​ទទួល​សំណង​រស់នៅ​ឃុំ​ស្រែគរ លោក សៀក ខាន់ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៨ មេសា ថា គ្រួសារ​របស់​លោក​ទទួល​បាន​ដី​កសិកម្ម ២​ហិកតារ ជា​គោលនយោបាយ​សំណង​ជាង ២​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​មិនទាន់​វាស់វែង និង​កំណត់​ទីតាំង ឈូស​ឆាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ បណ្ដាល​ឲ្យ​លោក​គ្មាន​ដី​ធ្វើ​កសិកម្ម​ឆ្នាំនេះ ខណៈ​រដូវវស្សា​កាន់តែ​កៀក​មកដល់។ លោក​អង្កេត​ឃើញ​ថា អ្នកភូមិ​ស្រែគរ​ថ្មី​ប្រមាណ ៧០​ភាគរយ នៅ​មិនទាន់​អាច​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​លើ​ដី​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​នៅឡើយ​ទេ ហើយ​ដី​ប្រមាណ​ជាង ២​ពាន់ ៥​រយ​ហិកតារ (.៥០០)​នោះ​ភាគច្រើន​សំបូរ​ដោយ​ព្រៃ​រេចរឹល ហើយ​នៅ​តំបន់​ខ្លះ​ជា​ដី​ទួល​ខ្ពស់ និង​ផ្នែក​ខ្លះ​ជា​ដី​លិច​ទឹក៖ «អ្នក​មក​មុនគេ​បាន តែ​អ្នក​ក្រោយ​មិនទាន់​បានទេ។ បំបែក​គ្រួសារ​មិន​ទាន់​បាន ក្រុមហ៊ុន​ថា​ថ្ងៃនេះ ថ្ងៃ​នោះ​។ ខ្ញុំ​ពិបាក​ណាស់​អត់​មាន​ដី​ធ្វើស្រែ»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា ដី​កសិកម្ម​របស់​ពលរដ្ឋ ៣០​គ្រួសារ ត្រូវ​ទឹក​លិច​មិន​អាច​ធ្វើ​កសិកម្ម​បាន ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ។ លោក​ថា ដី​កសិកម្ម​ដែល​លោក​ទទួល​បាន​ពី​ក្រុមហ៊ុន ៥​ហិកតារ ត្រូវ​ទឹក​លិច​អស់​ហើយ ដី​៣​ហិកតារ​ទៀត នៅ​មិនទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​ទីតាំង​ផ្សេង​ជំនួស​នៅឡើយ ដែល​នាំ​ឲ្យ​គ្រួសារ​របស់​លោក​ខកខាន​មិន​អាច​ដាំ​ដុះ​បាន និង​ប្រឈម​ខ្វះខាត​ស្បៀង​នា​ពេល​ខាងមុខ៖ «ទឹក​លិច​អស់ហើយ​ដី​៥​ហិកតារ ឲ្យ​ឈូស​ថ្មី​មិនទាន់​ឈូស​ថ្មី​។ បើ​ខ្ញុំ​ទទួល​បាន​ដី ៥​ហិកតារ​កន្លង​មក​គឺ​ខ្ញុំ​អត់បាយ»

ដី​ព្រៃ​ស្រោង​ជាង ២​ពាន់​ហិកតារ (.៥០០) របស់​រដ្ឋ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឈូស​ឆាយ​កំណត់​ជា​គោលនយោបាយ​សំណង និង​បែង​ចែក​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ ស្មើ​ៗ​គ្នា រីឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ក្រុមហ៊ុន​សម្រេច​ផ្ដល់​ជូន ២​ហិកតារ​ផ្សេងទៀត។

មេឃុំ​ស្រែគរ​ថ្មី មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ្វឿន ជឿន លើកឡើង​ថា អាជ្ញាធរ​បាន​កំណត់​ដី​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ដែល​ទើបតែ​ព្រម​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ​រួចហើយ តែ​មន្ត្រី​សូរិយោ​ដី​នៅ​មិនទាន់​ចុះ​វាស់វែង និង​បង់​លេខ​ឲ្យ​ពួកគាត់​ចាប់ឆ្នោត​នៅឡើយ​ទេ ដោយសារ​រវល់​បុណ្យ​ចូលឆ្នាំថ្មី​។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​នៅតែ​ប្រឈម ខកខាន​មិន​អាច​ធ្វើ​កសិកម្ម​បាន ដោយសារ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​មួយ​ចំនួន នៅ​មិនទាន់​ដោះស្រាយ​ចប់៖ «បើ​និយាយ​ទៅ គាត់​កៀក​មែន ខាង​ខេត្ត និង​ក្រុមហ៊ុន ដូច​យឺតយ៉ាវ​ពេក រាល់​ថ្ងៃ​នេះ​ពិបាក។ បើ​ពលរដ្ឋ​គាត់​ព្រួយបារម្ភ​អ៊ីចឹង វា​ពិបាក​ហើយ​ធ្វើ​ម៉េច​ធ្លាក់​ភ្លៀង​មួយ​មេ​ពី​មេ​ហើយ»

មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ អង្កេត​ឃើញ​ថា ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​ខកខាន​មិន​អាច​ដាំ​ដុះ​បាន ដោយសារ​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ភ្ជួរ​រាស់​ដីធ្លី និង ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​របស់​ក្រុមហ៊ុន។ លោក​ថា រហូត​មក​ទល់​ពេលនេះ​ពលរដ្ឋ​តិច​តូច​ណាស់ ដែល​មាន​លទ្ធភាព​ដាំ​ដុះ​បាន និង​ភ្ជួរ​រាស់​ដោយ​ខ្លួនឯង ដោយសារ​ដី​កសិកម្ម​ដែល​ក្រុមហ៊ុន​ចែក​ជូន​ពលរដ្ឋ​ភាគច្រើន​ជា​ដី​នៅ​តំបន់​ព្រៃ​រេចរឹល និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​កាប់​រាន និង​ឈូស​ឆាយ៖ «ប្រជាពលរដ្ឋ​បើ​និយាយ​រួម​ទៅ ខ្ញុំ​ឲ្យ​ផ្ដល់​យោបល់​គាត់ តែ​គាត់​មិន​ហ៊ាន​ទេ មិនមែន​សេរីភាព​ដូច​មុន​ទេ ជួបជុំគ្នា ២០​នាក់ បដិវត្ត​ពណ៌​។ គាត់​មក​សំណូមពរ​ខ្ញុំ គ្មាន​ពី​ណា​ហ៊ាន​និយាយ​ទេ មានតែ​ខ្ញុំ​ចេញ​មតិយោបល់​តាម​អាស៊ីសេរី​រហូត»

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅសល់​ពលរដ្ឋ ៥០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ ៥៨​គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស មិន​ព្រម​ទទួលយក​គោលនយោបាយ​សំណង ខណៈ​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវ​ទឹក​លិច​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កូន​ប្រសារ​លោក ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា

$
0
0

កូន​ប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ ដែល​ល្បី​ឈ្មោះ​ជំនាញ​ខាង​បាញ់​សម្លាប់​សត្វ​ព្រៃ​រំលោភ​ច្បាប់​នៅ​កម្ពុជា និង​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​ទាំង​នៅ​វ័យ​ក្មេង​នោះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។

ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ពិធី​តែង​តាំង​លោក សុខ ពុទ្ធិវុធ នេះ ត្រូវ​មន្រ្តី​របប​លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួត​ប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។

ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Telecom Cambodia គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្តាញ និង​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ កាល​ពី​ពេល​អតីតកាល ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាប់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ពុក​រលួយ​ផ្ទៃក្នុង កឹបកេង​ប្រាក់​ចំណូល​រដ្ឋ ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ពី​បុគ្គលិក ជា​ច្រើន​លើក​ច្រើន​សា។ ដោយសារ​មូលហេតុ​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅ​តែ​មិន​ទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា CSX ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅ​ឡើយ​ទេ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​លោក សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។ មួយ​ខែ​ក្រោយ​មរណភាព​ឪពុក​របស់​លោក កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រូប​ភាព​បែក​ធ្លាយ​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា លោក សុខ ពុទ្ធិវុធ គឺ​ជា​អ្នក​ចូល​ចិត្ត​បាញ់​សម្លាប់​សត្វព្រៃ ដែល​ជា​អំពើ​ល្មើស​ច្បាប់​មួយ​នៅ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ស្តីពី​ការ​ក្តោបក្តាប់​អាជីវកម្ម​នៅ​កម្ពុជា របស់​អធិរាជ​ត្រកូល ហ៊ុន ឲ្យ​ដឹង​ថា ទាំង​លោក សុខ ពុទ្ធិវុធ និង​ទាំង​ភរិយា​របស់​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​ធំ​យ៉ាង​ហោច​ណាស់ ១៣​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ រក​ស៊ី​ខាង​វិស័យ​សំណង់ ថាមពល នាវា​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​លក់​ថ្នាំ​ពេទ្យ​ជា​ដើម។

កូនៗ របស់​លោក សុខ អាន សុទ្ធតែ​មាន​តួនាទី​ធំៗ ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្ស​ពួក​ខ្សែ​ស្រឡាយ​និយម​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​នេះ។ កូន​ប្រុស​ទី​២ លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ហើយ​ជា​កូន​ប្រសារ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ គឺ​លោក សុខ សូកាន ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ គឺ​លោក សុខ សង្វារ គឺ​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ កាល​នៅ​មាន​ជីវិត ឪពុក​របស់​លោក គឺ​លោក សុខ អាន ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដាក់​រហ័ស្សនាម​ឲ្យ​ថា ជា «ព្រះនរាយណ៍» ដែល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​រហូត​ដល់​ទៅ ៤៨​ស្ថាប័ន ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ក្តោបក្តាប់​ចំណូល​ជាតិ​សំខាន់ៗ នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ដង​កាំបិត​ខេត្ត​កំពង់ធំ៖ ព្រៃ​សហគមន៍​រង​ការ​បំផ្លាញ​ជា​បន្ត​បន្ទាប់​ដោយ​សារ​ពលរដ្ឋ​ខ្លួន​ឯង

$
0
0

អាជ្ញាធរមូលដ្ឋាននៅឃុំដងកាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ លើក​ឡើង​ថា​ព្រៃ​សហគមន៍​នៅ​ក្នុង​ឃុំ​ចំនួន​បី ចេះ​តែ​បាត់​បង់​ជា​បន្ត​បន្ទាប់ ​ដោយសារ​សកម្មភាព​របស់​ពលរដ្ឋ​មូលដ្ឋាន​ និង​អ្នក​ចំណូល​ស្រុក​ខ្លះ​ដែរ។ ពួក​គេ​បាន​នាំគ្នា​ចូល​កាប់​រុករាន ពិសេស​ដើម្បី​យក​ដី​ដាំ​ដំណាំ និង​សង់​លំនៅឋាន។ ចំណែក​ក្រុម​សហគមន៍​វិញ​អះអាង​ថា ក្រៅ​ពី​ពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​បាន​ចូលរួម​ចំណែក​បំផ្លាញ​ព្រៃ​សហគមន៍​ដែរ។

ព្រៃសហគមន៍នៅក្នុងឃុំដង​កាំបិត ចំនួន​បី​ផ្សេង​គ្នា ជា​ប្រភព​ដ៏សំខាន់​មួយ​ក្នុង​ការ​ផ្តល់​អនុផល​ព្រៃ​ឈើ ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចជា ការ​រក​វល្លិ​ ជ័រ ផ្តៅ ទឹក​ឃ្មុំ ផ្សិត ឬ​អាច​កាប់​ឈើ​ខ្លះ​យក​មក​ធ្វើ​លំនៅឋាន សំរាប់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិ។ មុខ​របរ​ទាំង​នេះ ចេះ​តែ​ថយ​ចុះ ដោយសារ​ព្រៃឈើ​សហគមន៍​ចេះ​បាត់បង់​ជា​បន្ត​បន្ទាប់។

ព្រៃ​សហគមន៍​ខ្លះ នៅ​សល់​តែ​ឈើ​តូចៗ ហើយ​ខ្លះ​ទៀត​ស្ទើរ​ក្លាយ​ជា​វាល​តែ​ម្តង។ មេឃុំ​ដង​កាំបិត លោក លុន យ៉េន មាន​ប្រសាសន៍​ថា ​​ព្រៃ​សហគមន៍​នៅ​ឃុំ​របស់​លោក​មាន​បី គឺ​ព្រៃ​សហគមន៍​គគីរ​ប្រហោង ព្រៃ​សហគមន៍​ក្បាល​អូរ​តា​គង់ និង​ព្រៃសហគមន៍​ក្បាល​អូរ​ធ្នង់។

លោកបញ្ជាក់​ថា ព្រៃ​សហគមន៍​ទាំង​បី មាន​ទំហំ​សរុប​ប្រមាណ ៧​ពាន់​ហិកតារ ដោយ​សារ​ព្រៃ​សហគមន៍​ខ្លះ​មាន​ទំហំ​ចាប់​ពី​ជាង ១​ពាន់​ហិកតារ​ឡើង​ទៅ ហើយ​បង្កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០០៩ និង ២០១០។ លោក​បន្ត​ថា ចាប់​តាំង​ពី​បង្កើត​ជា​ព្រៃ​សហគមន៍​រួច​មក តំបន់​ព្រៃ​ទាំង​នោះ​រង​ការ​កាប់​បំផ្លាញ​យក​ឈើ​ធ្វើ​អាជីវកម្ម និង​រុករាន​យក​ដី​ធ្វើ​លំនៅឋាន ជា​ពិសេស​ធ្វើ​ចម្ការ ហើយ​អ្នក​កាប់រុក​រាន​ភាគ​ច្រើន​ជា​ពលរដ្ឋ​មូលដ្ឋាន៖ «បើ​និយាយ​ឲ្យ​ចំ​ទៅ ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​គ្នា​ឯង​ក្នុង​សហគមន៍។ គាត់​យក​ទៅ​ធ្វើ​ផ្ទះ ទីមួយ។ ទីពីរ គាត់​យក​ទៅ​លក់​ដូរ​ខ្លះ។ ទីបី ដូច​ខ្ញុំ​ជម្រាប​មិញ គឺ​គាត់​យក​ទៅ​ធ្វើ​ចម្ការ»

លោក លុន យ៉េន មើល​ឃើញ​ថា​ព្រៃ​សហគមន៍​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​ ដូច​ជា​ការ​រុករក​អនុផល​ធម្មជាតិ​ចេញ​ពី​តំបន់​ព្រៃ​ទាំង​នោះ ពិសេស​គឺ​ជួយ​ទប់ទល់​បាតុភូត​គ្រោះ​ធម្មជាតិ​តែ​ម្តង។

មេឃុំដងកាំបិត​រូប​នេះ​ប៉ាន់​ប្រមាណ​ថា ព្រៃ​សហគមន៍​គគីរ​ប្រហោង នៅ​សល់​ព្រៃ​ឈើ​ប្រហែល​៤៥%។ ចំណែក​ព្រៃ​សហគមន៍​ក្បាល​អូរធ្នង់ ដែល​មាន​ទំហំ​ជិត ៣​ពាន់​ហិកតារ (.៨៩១) លោក​ថា ទំហំ​ព្រៃ​ឈើ​នៅ​សល់​ប្រមាណ ៥០ ទៅ ៦០%។ ដោយឡែក​ព្រៃ​សហគមន៍​ក្បាល​អូរ​តា​គង់ លោក​វាយ​តម្លៃ​ថា ទំហំ​ព្រៃ​ឈើ​នៅ​សល់​ប្រហែល ៤០%​ប៉ុណ្ណោះ។

កន្លង​មក​លោក​ធ្លាប់​បាន​អប់រំ​ណែនាំ​ប្រជា​សហគមន៍​ទាំង​នោះ អំពី​ផល​ប៉ះពាល់​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ធ្លាប់​បាន​ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ការ​កាប់​រុករាន​យក​ដី​បន្ត​ទៀត ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ៖ «តាម​ខ្ញុំ​ប្រជុំ​រាល់​ខែ​ការ​ព្រួយ​បារម្ភ​របស់​យើង រក​វិធានការ​ប៉ុន្តែ​មិន​ដឹង​ថា​រក​វិធានការ​យ៉ាង​ម៉េច»

អាជ្ញាធរ​ឃុំ​ដដែល អះអាង​ថា​វិធានការ​ចំពោះ​មុខ នឹង​ជួយ​ជំរុញ​ការងារ​ចុះ​ល្បាត​របស់​សហគមន៍​បន្ថែម​ទៀត ព្រម​ទាំង​អប់រំ​ពលរដ្ឋ​ឱ្យ​កាន់​តែ​យល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​បាត់បង់​ព្រៃ​សហគមន៍។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជា​សហគមន៍​មួយ​ចំនួន​លើក​ឡើង​ថា ​បញ្ហា​ខ្លះ មិន​អាច​បន្ទោស​ពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ ដោយសារ​មាន​ឈ្មួញ​រង់ចាំ​ទិញ​ឈើ​ពី​ពួក​គាត់។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​នាំ​គ្នា​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។ មិន​តែ​ប៉ុណ្ណោះ ​អាជ្ញាធរ​មូលដ្ឋាន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ។

ប្រធានគណៈកម្មការ​ព្រៃ​សហគមន៍​ក្បាល​អូរ​ធ្នង់ លោក ខៀវ ឃិត ​ទទួល​ស្គាល់​ថា ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន​ពិត​ជា​បាន​រួម​ចំណែក​បំផ្លិចបំផ្លាញ​ព្រៃ​សហគមន៍​ប្រាកដ​មែន។ ប៉ុន្តែ​​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ដែរ។ លោក​បន្ត​ថា ចំណាត់ការ​របស់​សហគមន៍​ទៅ​លើ​ក្រុម​ជន​ល្មើស​មាន​ជា​ហូរហែ ប៉ុន្តែ​ដោយសារ​ភាព​យល់យោគ​ច្រើន​ទើប​ធ្វើ​ឱ្យ​បទ​ល្មើស​នៅ​តែ​កើត​មាន៖ «ប្រជាជន​នៅ​ភូមិ​ស្រែ​ខ្សាច់ ប្រធាន​ភូមិ​ប្រធាន​អី​ហ្នឹង ក៏​រុករាន​ដែរ។ ពេល​ប្រជុំ​ម្តងៗ ខ្ញុំ​រាយការណ៍​ទៅ​ដល់​ឃុំ​អី​ទៅ គេ​ថា ហ្អេស សម្ងំៗ ទៅ»

ព្រៃ​សហគមន៍​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ គឺ​មាន​ប្រមាណ ៥០​សហគមន៍។ ព្រៃ​សហគមន៍​ខ្លះ​នៅ​សេសសល់​ព្រៃ​ឈើ​ច្រើន​គួរ​សម​ដែរ។ ប៉ុន្តែ​ខ្លះ​ទៀត​អស់​ឈើ​ធំៗ ហើយ​មួយ​ចំនួន​ក្លាយ​ជា​វាល​ស្រែ​របស់​ពលរដ្ឋ​មូលដ្ឋាន​ទៅ​ទៀត។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​ស្នូល​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា​ការ​កាប់​រាន​ព្រៃ​សហគមន៍​នៅ​ជុំវិញ តំបន់​ព្រៃ​ឡង់ គឺ​កើត​មាន​យូរ​មក​ហើយ ដោយ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

លោកបន្ថែមថា​មូលហេតុ​បណ្តាល​ឱ្យ​​បទ​ល្មើស​នៅ​តំបន់​ព្រៃ​សហគមន៍ ​ចេះ​តែ​បន្ត​កើត​មាន​ដោយសារ​ខ្វះ​កិច្ច​សហការ​រវាង​សហគមន៍ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ។ លើស​ពី​នេះ​ទៀត សមាជិក​សហគមន៍ ពឹង​ផ្អែក​តែ​ទៅ​លើ​គណៈកម្មការ​សហគមន៍​ខ្លាំង​ពេក មិន​បាន​ចូល​រួម​ជួយ​ការពារ​ទាំង​អស់​គ្នា។

ជាង​នេះ​ទៀត គោល​នយោបាយ​របស់​រដ្ឋ​អនុញ្ញាត​ឱ្យ​បង្កើត​ជា​ព្រៃ​សហគមន៍​ឡើង គឺ​មាន​ទំហំ​តូចៗ ពេក មិន​អាច​សមាមាត្រ​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​មូលដ្ឋាន​ដែល​មាន​​ចំនួន​ច្រើន៖ «ហើយ​អាផ្នែក​មួយ​ទៀត យើង​ឃើញ​ថា អាច​ថា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។ បើ​យើង​មើល​ទៅ​លើ​កិច្ច​ព្រមព្រៀង​ស្ទើរ​គ្រប់​សហគមន៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​គាត់​អត់​មាន​សិទ្ធិ​ចាប់​ទេ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​អី ឬ​ច្បាប់​អី ឬ​អនុក្រឹត្យ​ព្រៃ​ឈើ​អី គឺ​គាត់​មាន​សិទ្ធិ​ត្រឹម​តែ​រាយការណ៍»

លោក សេង សុខហេង លើក​ឡើង​ទៀត​ថា ការ​យោគយល់​គួរ​មាន​ដែរ ប៉ុន្តែ​ក៏​មិន​ត្រូវ​យោគយល់​គ្រប់​ពេល​នោះ​ទេ ព្រោះ​មាន​ជន​ល្មើស​ខ្លះ​ចាប់​បាន​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ចេះ​តែ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ត្រឡប់​មក​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា ព្រៃ​សហគមន៍​ដែល​កំពុង​ប្រឈម​ការ​បាត់បង់​ខ្លាំង​ជាង​គេ គឺ​ព្រៃ​សហគមន៍​នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ។

លោក យល់ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព របប​ក្រុង​ភ្នំពេញ គប្បី​ពិនិត្យ​ឡើង​វិញ អំពី​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​វិស័យ​ព្រៃ​ឈើ ជា​ពិសេស​គឺ​វិធានការ​គ្រប់គ្រង​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោកបន្តថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​ជំនាញ ព្រមទាំង​ប្រជា​សហគមន៍​គប្បី​សហការ​គ្នា​ឱ្យ​បាន ទូលំទូលាយ និង​ម៉ឺងមាត់ ហើយ​អនុវត្ត​ច្បាប់​​ការពារ​ព្រៃ​សហគមន៍​ឱ្យ​នៅ​គង់វង្ស។ លោក​ថា ប្រសិនបើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​តែ​អនុវត្ត​វិធីសាស្ត្រ​ដដែលៗ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​ព្រៃ​សហគមន៍​នឹង​បាត់បង់​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"សហ​ប្រធាន​កិច្ចព្រមព្រៀង​ប៉ារីស​នឹង​​ឲ្យ​លោក ហ៊ុន សែន គោរព​លទ្ធិប្រជាធិបតេយ្យ​វិញ"

$
0
0

អ្នកវិភាគ​លើកឡើង​ថា ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​មិន​នៅ​ស្ងៀម​ទៀត​ទេ បើសិនជា​របប​ក្រុងភ្នំពេញ​នៅតែ​បោះជំហាន​ទៅមុខ អំពី​ការដឹកនាំ​បែប​ផ្ដាច់ការ និង​គ្មាន​គណបក្សប្រឆាំង​ធំ​ជាងគេ​ចូលរួម​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​ទេ​នោះ។

លោក សម រង្ស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​យុទ្ធនាការ​ជាមួយ​ប្រទេស ជា​អតីត​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​ជួយ​ជំរុញ​របប​លោក ហ៊ុន សែន អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី មើលឃើញ​ថា បេសកម្ម​របស់​លោក សម រង្ស៊ី ជួប​តំណាង​ប្រទេស​ជា​សហប្រធាន​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​រឿង​ល្អ​មួយ​ដែល​ប្រទេស​ទាំងនោះ នឹង​ជំរុញ​ឲ្យ​របប​របស់​លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

លោក បណ្ឌិត មាស នី បន្ថែម​ថា បើសិនជា​ស្ថានភាព​នយោបាយ​កាន់តែ​ចម្រូងចម្រាស និង​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ភាគី​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នឹង​កាន់តែ​ចាប់អារម្មណ៍​ពី​នយោបាយ នៅ​កម្ពុជា ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ មាន​ប្រសិទ្ធភាព​ឡើងវិញ។ «»

កា​រលើ​ឡើង​របស់​លោក បណ្ឌិត មាស នី នេះ នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត បាន​ទៅ​ជួប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អូស្ត្រាលី ជប៉ុន និង​ចុងក្រោយ​ជួប​មន្ត្រី​រដ្ឋាភិបាល និង​ប្រធាន​ស្ដីទី​ប្រធាន​សភា​ឥណ្ឌូណេស៊ី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​លទ្ធិប្រជាធិបតេយ្យ និង​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ បាន​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ។ ទោះបី​កន្លង​មក លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រសិនបើ​លោក​ហ៊ាន​ធ្វើដំណើរ​មកកាន់​តំបន់​អាស៊ី​ក៏ដោយ ប៉ុន្តែ​លោក​សម រង្ស៊ី អាច​ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​ឡើយ។ មន្ត្រី​ក្រសួងមហាផ្ទៃ​របប​លោក ហ៊ុន សែន មិន​ឆ្លើយ​សំណួរ​អាស៊ីសេរី ជុំវិញ​ការ​គំរាម​ចាប់ខ្លួន​របស់ លោក ហ៊ុន សែន នោះ​ទេ។

លោក សម រង្ស៊ី នៅ​ពេល​លោក បាន​ជួប​ប្រធាន​ស្ដីទី​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀត​ថា ចលនា​របស់​លោក នឹង​ងើប​បះបោរ​ឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខ​ទេ​នោះ។

លោក សម រង្ស៊ី ប្រាប់​កាសែត​អនឡាញ Tempo របស់​ឥណ្ឌូនេស៊ី​ថា ជា​រឿង​ចម្លែក​ដែល​ការ​បោះឆ្នោត ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្តមាន​របស់​គណ​បក្ស​ប្រឆាំង។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​គណបក្ស​របស់​លោក ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​មែនពិត ក៏ប៉ុន្តែ​ស្មារតី​នៃ​ការ​ស្រលាញ់​គណបក្ស​នេះ នៅ​តែ​មាន​នៅ​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជា​ដដែល។ លោក​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវតែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ។

លោក សម រង្ស៊ី ព្រមាន​ថា ហេតុផល​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ចលនា​ងើប​បះបោរ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ប្រកាន់យក​របប​ផ្ដាច់ការនិយម ដែល​មិនមែន​ជា​របប​ប្រជាធិបតេយ្យ តួ​យ៉ាងដូច​អ្វី​ដែល​កំពុងតែ​កើតមាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីប៊ី បច្ចុប្បន្ន​នេះ។

លោក សម រង្ស៊ី នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ​ឲ្យ​សោះ ប្រសិនបើ​គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹកឆ្នោត។

ឆ្លើយតប​និង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​នៅ​ក្នុង​តេឡេហ្គ្រាម (Telegram) នៅ​ថ្ងៃ​ទី​១៨ មេសា លោក សុខ ឥសាន បាន​ហៅ​មន្ត្រី​បក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ថា ជា​ពួក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​ខិតខំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ឲ្យ​គណបក្ស​សង្គ្រោះជាតិ បាន​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខនេះ ថា​ជា​រឿង​គ្មាន​ប្រយោជន៍ ហើយ​ថា ក្រុម​គណបក្ស​ប្រឆាំង​នេះ គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក បណ្ឌិត មាស នី លើកឡើង​ថា បើសិនជា​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខនេះ គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​ថ្មី​ទៅវិញ​ទេ ដែល​ប្រឈម​នឹង​ការ​មិន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះ។ «»

នាយក​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប៊្រេដ អាដាម (Brad Adams) អះអាង​ថា លោក ហ៊ុន សែន ជា​មនុស្ស​សហាវ គ្មាន​ធម៌​មេត្តា ចំពោះ​អ្នកណា​ដែល​ប្រឆាំង​លោក កុំថាឡើយ​លោក​ត្រូវ​រំលាយ​គណបក្ស​សង្គ្រោះជាតិ សូម្បីតែ​ផ្ទៃក្នុង​បក្ស​របស់​លោក ក៏​លោក​ហ៊ាន​ធ្វើ​ដែរ។ ចុងក្រោយ​នេះ លោក ហ៊ុន សែន គ្រប់គ្រង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង។ អ្នក​ដែល​គ្រប់គ្រង​បក្ស​កាន់អំណាច គឺជា​អ្នក​ដែល​បញ្ជា​ទ័ព កងរាជអាវុធហត្ថ និង​តុលាការ។ ដោយសារ​ហេតុផល​នេះ ទើប​គាត់​អាច​ទប់ស្កាត់​ការ​ជែង​អំណាច ក្នុង​ជួរ​បក្ស​កាន់អំណាច​បាន ដើម្បី​អាច​បន្ត​ក្រាញ​អំណាច ក្នុង​ជួរ​បក្ស​កាន់អំណាច​បាន​យូរ​នេះ គឺ​មកពី​លោក ហ៊ុន សែន ប្រើប្រាស់​អំពើពុករលួយ កម្លាំង​ទ័ព និង​​​​​តុលាការ ដើម្បី​ទប់ទល់​រាល់​ចលនា​ប្រឆាំង​លោក។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ជួរ​បក្ស​របស់​លោក មាន​មនុស្ស​ច្រើន​ណាស់ ដែល​មិន​ពេញចិត្ត នឹង​ការដឹកនាំ​របស់​លោក ប៉ុន្តែ ពួកគាត់​មិន​អាច​ធ្វើ​អ្វី​បាន ដោយសារ​ពួកគេ​ខ្លាច​ភាព​សហាវ​របស់​លោក។ អ្នកវិភាគ លើកឡើង​ថា បើសិនជា​របប​លោក ហ៊ុន សែន មិន​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ប្រក្រតី​ទេ អំពើ​អសន្តិសុខ​ក្នុង​ប្រទេស​នឹង​កើតឡើង ហើយ​របប​នេះ ក៏​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​និង​UNPO​នឹង​រួម​គ្នា​ធ្វើ​សន្និសីទ​ពី​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម

$
0
0

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​តំណាង​ប្រជាជាតិ​គ្មាន​អ្នក​តំណាង ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) នឹង​រួមគ្នា​ធ្វើ​សន្និសីទ​មួយ​ស្តី​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​វៀតណាម។

សន្និសីទ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នៅ​ដើមខែ​មិថុនា។ សមាជិក​ព្រឹទ្ធសភា​បារាំង លោក André Gattolin នឹង​សម្របសម្រួល​សន្និសីទ​នោះ។ សេចក្ដីប្រកាស​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ដឹង​ថា ខ្មែរ​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹកដី​កំណើត ដែល​ត្រួតត្រា​ដោយ​ប្រទេស​វៀតណាម កំពុង​រងគ្រោះ​ពី​ការរំលោភ​ដីធ្លី ដោយសារតែ​ប្រព័ន្ធ​យុត្តិធម៌​ពុករលួយ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សេរីភាព​សាសនា និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម។

ខ្មែរ​កម្ពុជា​ក្រោម​ក៏​រងគ្រោះ​នៃ​ការ​ចាប់​ឃុំខ្លួន​ដោយ​មិន​ស្របច្បាប់ និង​ការ​ធ្វើ​ទារុណកម្ម។ សន្និសីទ​នេះ នឹង​ប្រមូល​ផ្ដុំ​សហគមន៍​ខ្មែរ​ក្រោម សង្គម​ស៊ីវិល និង​អ្នកប្រាជ្ញ ដើម្បី​ជជែក​ពី​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​បច្ចុប្បន្ន និង​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ទប់ស្កាត់​ការ​រំលោភបំពាន​ទាំងនោះ ដើម្បី​លើក​តម្កើង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ សន្និសីទ​នេះ ប្រើប្រាស់​ភាសា​អង់គ្លេស ក្នុង​ការ​ទំនាក់ទំនង​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​ផ្ដល់​តួនាទី​បន្ថែម​ដល់​លោក សុខ ពុទ្ធិវុធ អាច​ជា​ការ​ពង្រីក​សែស្រឡាយ​គ្រួសារ​និយម"

$
0
0

អ្នកវិភាគ​មើល​ឃើញ​ថា ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ត្រូវជា​កូនប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី គឺ​លោក សុខ ពុទ្ធិវុធ ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨​នេះ អាច​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​បណ្ដាញ​សែស្រឡាយ​គ្រួសារនិយម​របស់​របប​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី លើកឡើង​ថា ប្រសិនបើ​ការតែងតាំង​លោក សុខ ពុទ្ធិវុធ នា​ពេល​នេះ សមស្រប​ទៅតាម​សមត្ថភាព​ពិតប្រាកដ​របស់​លោក​មែន​នោះ នោះ​ការតែងតាំង​នេះ នឹង​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ។ ក៏ប៉ុន្តែ លោក​ថា ផ្ទុយទៅវិញ ការតែងតាំង​នេះ​នឹង​ក្លាយ​ជា​ការពង្រីក​បណ្ដាញ​សែស្រឡាយ​ប្រព័ន្ធ​គ្រួសារ​និយម ប្រសិនបើ​ធ្វើឡើង​ដោយ​មិន​ត្រូវ​តាម​ជំនាញ សមត្ថភាព និង​លក្ខខណ្ឌ​ប្រកួតប្រជែង​ពិតប្រាកដ​នោះ៖ «បើសិនជា​យើង​និយាយ​អំពី​ការតែងតាំង​មនុស្ស​ដែល​មាន​សមត្ថភាព នោះ​វា​មិន​មាន​អ្វី​ខុស​នោះ​ទេ។ ក៏ប៉ុន្តែ រឿង​ដែល​សំខាន់​នោះ កាលណា​បើសិនជា​មានការ​តែងតាំង​តាម​សែស្រឡាយ​គ្រួសារ​បែប​នោះ ហើយ​សមត្ថភាព​របស់​បុគ្គល​ហ្នឹង​មិន​ត្រូវ​ទៅតាម​ជំនាញ​ដែល​គេ​ត្រូវការ​នៅ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​ហ្នឹង​ទេ នោះ​វា​គ្រាន់តែ​ជា​ការ​ផ្ដល់​នូវ​តួនាទី និង​កន្លែង​ឲ្យ​បក្សពួក​នៅ​ក្នុង​សង្គម​មួយ ឬ​ស្ថាប័ន​ដែល​មាន​បក្សពួកនិយម​ឲ្យ​ធ្វើការ តែប៉ុណ្ណោះ​ទេ»

ពិធី​តែងតាំង​លោក សុខ ពុទ្ធ​វុធ នេះ ត្រូវ​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួតប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។ ការតែងតាំង​នេះ គឺជា​ការ​បន្ថែម​ទៅលើ​មុខតំណែង​មួយ​ចំនួន​ធំ​របស់​លោក​ដែល​មាន​ស្រាប់ ក្នុង​នោះ​រួមមាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Telecom Cambodia គឺជា​ក្រុមហ៊ុន​របស់​រដ្ឋ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ និង​ផ្ដល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ កាល​ពី​ពេល​អតីតកាល ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាប់​ជួបប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ពុករលួយ​ផ្ទៃក្នុង កិបកេង​ប្រាក់ចំណូល​រដ្ឋ​ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​បាន​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ការ​តវ៉ា​ពី​បុគ្គលិក ជាច្រើនលើក​ច្រើន​សា។ ដោយសារ​មូលហេតុ​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅតែ​មិនទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា CSX ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅឡើយ​ទេ រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ភ្លាមៗ​ក្រោយពី​ការ​ចាញ់​ឆ្នោត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅ​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លងទៅ របប​លោក ហ៊ុន សែន បាន​បង្កើត​នូវ​ក្រុមការងារ​បណ្ដាញ​ព័ត៌មាន​សង្គម ឬ​ហៅថា Cyber War Room ដើម្បី​ចាំ​ឃ្លាំមើល និង​ត្រួតពិនិត្យ​ការ​ប្រើប្រាស់ និង​បញ្ចេញមតិ​នានា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរគមនាគមន៍។ ក្រុមការងារ​នេះ មាន​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន និង​លោក សុខ ពុទ្ធិវុធ ជា​អនុប្រធាន។

លោក​បណ្ឌិត មាស នី មើលឃើញ​ថា ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ លែង​សូវ​មាន​ទំនុក​ចិត្ត​ទៅលើ​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​ហើយ ដោយសារតែ​បារម្ភ​ខ្លាច​ពី​ការ​លួច​ថត​សំឡេង ស្ដាប់​ពី​របប​លោក ហ៊ុន សែន ដែល​ជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន របស់​ពួកគេ៖ «ខ្ញុំ​គិត​ថា ខ្មែរ​ភាគច្រើន​ក្នុង​ពេលនេះ ក៏​មាន​ការប្រុងប្រយ័ត្ន​ច្រើន​ដែរ ដូចជា​ការ​និយាយ​រឿង​ផ្សេងៗ​ដែល​វា​អាច​ប៉ះពាល់​ដល់​នយោបាយ ក៏​គេ​មិន​ហ៊ាន​និយាយ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ធម្មតា​ទេ គឺ​គេ​ទៅ​និយាយ​ក្នុង​ប្រព័ន្ធ Whatsapp Telegram ឬក៏​នៅ Signal អី​ជាដើម»

កន្លង​មក មាន​ករណី​បែក​ធ្លាយ​ការ​លួច​ថត​សំឡេង​សន្ទនា​ឯកជន​ជា​បន្តបន្ទាប់ របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ហើយ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន យក​ទៅ​ផ្សព្វផ្សាយ​បន្ត​យ៉ាង​ព្រោងព្រាត បើ​ទោះ​បី​ជា​ខុសច្បាប់​ក៏ដោយ។ ការតែងតាំង​នេះ អាច​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​ជា​ការ​ងាយស្រួល​សម្រាប់​ក្រុម​គ្រួសារ​រលោក ហ៊ុន សែន ដើម្បី​គ្រប់គ្រង​លើ​ប្រព័ន្ធ​ទំនាក់ទំនង​គមនាគមន៍​ថែមទៀត។

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​លោក សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។ មួយ​ខែ​ក្រោយ​មរណភាព​ឪពុក​របស់​លោក កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រូប​ភាព​បែក​ធ្លាយ​ជា​ច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា លោក សុខ ពុទ្ធិវុធ គឺ​ជា​អ្នក​ចូល​ចិត្ត​បាញ់​សម្លាប់​សត្វព្រៃ ដែល​ជា​អំពើ​ល្មើស​ច្បាប់​មួយ​នៅ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ស្តីពី​ការ​ក្តោបក្តាប់​អាជីវកម្ម​នៅ​កម្ពុជា របស់​អធិរាជ​ត្រកូល ហ៊ុន ឲ្យ​ដឹង​ថា ទាំង​លោក សុខ ពុទ្ធិវុធ និង​ទាំង​ភរិយា​របស់​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​ធំ​យ៉ាង​ហោច​ណាស់ ១៣​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ រក​ស៊ី​ខាង​វិស័យ​សំណង់ ថាមពល នាវា​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​លក់​ថ្នាំ​ពេទ្យ​ជា​ដើម។

កូនៗ របស់​លោក សុខ អាន សុទ្ធតែ​មាន​តួនាទី​ធំៗ ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្ស​ពួក​ខ្សែ​ស្រឡាយ​និយម​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​នេះ។ កូន​ប្រុស​ទី​២ លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ហើយ​ជា​កូន​ប្រសារ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ គឺ​លោក សុខ សូកាន ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ គឺ​លោក សុខ សង្វារ គឺ​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ កាល​នៅ​មាន​ជីវិត ឪពុក​របស់​លោក គឺ​លោក សុខ អាន ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដាក់​រហ័ស្សនាម​ឲ្យ​ថា ជា «ព្រះនរាយណ៍» ដែល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​រហូត​ដល់​ទៅ ៤៨​ស្ថាប័ន ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ក្តោបក្តាប់​ចំណូល​ជាតិ​សំខាន់ៗ នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live