Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

"​ស្ថានការណ៍​នយោបាយ​ពេល​នេះ​ជា​ស្ថានការណ៍​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស"

$
0
0

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​ភាព​ស្ងប់ស្ងាត់​ក្នុង​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ចាត់​ទុក​ស្ថានការណ៍​នយោបាយ​ពេល​នេះ​ជា​ស្ថានការណ៍​មិន​ល្អ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ខ្លី​ជា​មួយ​អ្នក​កាសែត​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពេល​នេះ ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រទេស​ជាតិ កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង៖ «សភាពការណ៍​ធ្ងន់ធ្ងរ ហើយ​ជំហរ​របស់​យើង​ច្បាស់​ណាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​រឿង​នេះ ភាគី​ណា​ទទួល​ខុស​ត្រូវ ភាគី​នោះ​ទទួល​ខុស​ត្រូវ រួម​កម្លាំង​ជាមួយ​គ្នា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បោះឆ្នោត​ដ៏​ត្រឹមត្រូវ សេរី និង​យុត្តិធម៌»

លោក កឹម សុខា ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​ពី​ផ្ទះ​កាល​ពី​ម៉ោង ១២​កន្លះ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំងផ្លុង ហៅ​កាត់​ថា ម-៣ នៅ​ខេត្ត​ត្បូងឃ្មុំ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ព្រោះ​តែ​លោក​បង្ហាញ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មិន​អាច​អត់​អោន​បាន។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កញ្ញា លោក កឹម សុខា ត្រូវ​បាន​ដាក់​នៅ​ក្នុង​បរិវេណ​មន្ទីរ​អប់រំ​កែប្រែ ម-៣ នៅ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដដែល ប៉ុន្តែ​មិន​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ទេ៖ «យើង​បាន​បញ្ជូន​លោក​ទៅ​មន្ទីរ​អប់រំ​កែប្រែ ម-៣ នៅ​ត្រពាំងផ្លុង ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចូល​ទៅ​ក្នុង Cell (បន្ទប់​ឃុំឃាំង) ទេ គឺ​ឋិត​នៅ​ក្នុង Office (ការិយាល័យ) របស់​មន្ត្រី​ការងារ​នៅ​ឡើយ។ Office មន្ត្រី​ពន្ធនាគារ ធម្មតា»

នៅ​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ដដែល អង្គរក្ស​ទាំង ៨​រូប​របស់​លោក កឹម សុខា ត្រូវ​បាន​ដោះលែង​វិញ​ហើយ។ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​ដឹង​ថា អ្នក​ទាំង ៨​នាក់ ត្រូវ​បាន​មេធាវី​របស់​គណបក្ស​ធានា​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ។ ទន្ទឹម​គ្នា​នេះ លោក ខៀវ សុភ័គ ថ្លែង​បញ្ជាក់​ថា ករណី​នេះ​ពាក់ព័ន្ធ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​ឲ្យ​ចលាចល ដែល​អាច​វឹកវរ​ដូច​ប្រវត្តិសាស្ត្រ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០៖ «អាស្រ័យ​ទៅ​លើ​ស្ថាប័ន​តុលាការ។ ប៉ុន្តែ​រឿង​ហ្នឹង​ខ្ញុំ​គិត​ថា បច្ចុប្បន្ន​នេះ​ត្រឹមតែ​គាត់​មួយ​សិន​ទេ ចោទ​ប្រកាន់​ត្រឹម​គាត់​ទេ ឬ​មួយ​រក​​ឃើញ​ដល់​គណបក្ស អា​ហ្នឹង​យើង​បន្ត​ទៅ​ទៀត។ ប៉ុន្តែ​ឥឡូវ​ត្រឹម​គាត់​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន លោក កឹម សុខា ទេ ពេល​ដែល​អ្នក​កាសែត​ជួប​លោក នៅ​​ឯ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។ មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​គណបក្ស ក៏​ចាកចេញ​ពី​ទីស្នាក់ការ​ដែរ។ ក្រៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៣០​នាក់ និង​អ្នក​កាសែត​ប្រមាណ ២០​នាក់ មិន​មាន​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ទៀត​ទេ។ មន្ត្រី​នាំ​ពាក្យ​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចៀសវាង​ការ​ប្រមូល​ផ្ដុំ ឬ​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក សម រង្ស៊ី ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​លោក កឹម សុខា

$
0
0

អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ​លោក សម រង្ស៊ី ចាត់​ទុកការ​ចោទ​ប្រកាន់​មក​លើ​លោក កឹម សុខា ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ថា​គ្មាន​មូលដ្ឋាន។ ក្នុង​សេចក្តី​ថ្លែងការណ៍ ពី​ទីក្រុងប៉ារីស នៅ​ថ្ងៃ​ទី ០៣ ខែ កញ្ញា ម្សិលមិញ​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​ស្គាល់​លោក កឹម សុខា និង តាម​ដាន​សកម្មភាព​នយោបាយរបស់​គាត់ អស់រយៈពេល​២៥ ឆ្នាំ​មក​នេះ អាច​ឲ្យ​គាត់​​និយាយ​បាន​ថា ការណ៍​ដែល​អាជ្ញាធរ យក​សេចក្តី​ថ្លែង​របស់​លោក កឹម សុខា ដែលថ្លែង​​នៅ​ចំពោះមុខ អ្នកដែលមាន​សមានចិត្ត​ចំពោះគណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​អូស្រ្តាលី ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៣ នោះ គឺជា​ការ​ប៉ុនប៉ងផ្តាច់​​ជីវិត​គណបក្ស​ប្រឆាំង យ៉ាង​កម្រោល មុនការ​​បោះឆ្នោត​ជាតិ​នៅឆ្នាំ ២០១៨ ខាង​មុខនេះ។

លោក សម រង្ស៊ី បន្ត​ថា ដោយ​លោក​​ធ្លាប់​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ តាំង​ពី​គណបក្ស​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ខែ​មេសា ឆ្នាំ​២០១៣ រហូត​លោក​បាន​លាឈប់​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ធ្វើឲ្យ​លោកអាច​បដិសេធ​បាន នូវ​ការ​ចោទប្រកាន់ ដែល​ឥត​ទំនង​មក​លើ​លោក កឹម សុខា ពាក់ព័ន្ធនឹង “អំពើ​ក្បត់​ជាតិ និង ការ​ឃុបឃិត​ជាមួយ​បរទេស និង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល”។ លោក សម រង្ស៊ី អះអាង​ថា លោក​​ជាសាក្សី ដ្បិត​អី​នៅក្រោម​ការដឹកនាំ​របស់​លោក គណបក្ស​សង្គ្រោះជាតិ មិន​ដែល​គិត និង​មិន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ណាមួយ ដូច​ការ​ចោទប្រកាន់​បែបនេះ​នោះ​ទេ។ លោក​បាន​ចោទ​ជាសំណួរ​ត្រឡប់​ទៅវិញថា តើជា “អំពើ​ក្បត់ជាតិ”មែនទេ បើគ្រាន់តែ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​សម្រាប់ប្រទេស​មួយ​តាម​បែប​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី ដើម្បី​សម្រេច​ការ​ផ្លាស់ប្ដូរ​នោះ ដូច​មាន​គំរូ​នៃ​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ក្រុង​ប៊ែឡាំង ក្នុង​ឆ្នាំ​១៩៨៩ និង ការ​ដួល​រលំ​នៃ​របប​ផ្ដាច់ការ​ជាច្រើន​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង ២០០០​នោះ?

លោក សម រង្ស៊ី ចោទ​ជាសំណួរ​ទៀតថា តើ​រាល់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ចាត់​ទុកថា​​ជា “អំពើ​ឃុបឃិត​ជាមួយ​បរទេស” មែនទេ បើគ្រាន់តែ​​ស្វែងរក​សាមគ្គីភាព ជាមួយ​មនុស្ស​ទាំងឡាយ ដែល​ជា​អ្នក​ស្រលាញ់​តម្លៃ​សាកល នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ដូច​យើង​ដែរ​នោះ? ជា​ចុងក្រោយ​លោក សម រង្ស៊ី បាន​លើក​ជា​សំណួរ​ថា ការ​ទទួល​បដិសណ្ឋារកិច្ច​ជន​បរទេស ដូចជា​លោក រ៉ាម៉ូហាន គន្ធី (Rajmohan Gandhi) ដែលជា​ចៅប្រុស​របស់​លោក មហាត្មៈ គន្ធី (Mahatma Gandhi) នៅ​គេហដ្ឋាន​របស់​លោក ​នៅ​ភ្នំពេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ រួម​នឹងឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំកម្ពុជា លោក ឌីណេស ផាត់ណាអ៊ីក (Dinesh Patnaik) ដើម្បី​សុំ​យោបល់​គាត់ អំពី​វិធីសាស្រ្ត​ដោះស្រាយ​ទំនាស់ តាមបែប​អហិង្សា​របស់​លោក គន្ធី ត្រូវ​ចាត់​ទុកថាជា“អំពើ​ក្បត់​ជាតិ និង​ឃុបឃិត​ជាមួយ​បរទេស”ដែរឬយ៉ាង​ណា?

ចំណែក​ឯ​តំណាងរាស្រ្ត​ខ្មែរ-អូស្រ្តាលីលោក ហុង លីម បញ្ជាក់​តាម​បណ្ដាញ​ហ្វេសប៊ុក (Facebook) ថា លោកនឹង​ធ្វើ​ជា​សារលិខិត ក្នុង​ទម្រង់​ជា​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​រដ្ឋសភា​អូស្រ្តាលី ឲ្យ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​លោក​ចាត់​ទុក​ថា កំពុង​ប្រព្រឹត្តិអំពើ​ព្រៃផ្សៃ ដែល​មិន​អាច​ទទួល​យក​បាន។ បន្ថែម​លើនេះ នៅថ្ងៃទី ០៩ ខែ កញ្ញា​ ខាង​មុខ​នេះ លោក​នឹង​ដឹកនាំ​មហា​បាតុកម្ម នៅ​មុខ​សាលាក្រុង​ស្ព្រីងវ៉េល (Springvale) ក្នុង​រដ្ឋ​វិចតូរីយ៉ា ប្រទេស​អូស្រ្តាលី ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​វិទ្យុ និង​កាសែត​ដំណើរ​ការ​ដូច​ប្រក្រតី​ឡើង​វិញ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្រង់​មតិ​ពលរដ្ឋ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

$
0
0

រឿង​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ទាំង​ផ្លូវ​ច្បាប់ ទាំង​ទិដ្ឋភាព​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា ប៉ុន្តែ​ភាគច្រើន​សម្ដែង​ការ​សោកស្ដាយ និង​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា វិញ​ជា​បន្ទាន់។

ក្រោយ​ពី​បាន​សាកសួរ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ទោះ​បី​ជា​អ្នក​ខ្លះ​បាន​ដឹង​ព័ត៌មាន និង​អ្នក​ខ្លះ​ទៀត​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ស្ដីពី​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្តី ក៏​ពួក​គាត់​បញ្ចេញ​ទស្សនៈ​ថា ការ​ចាប់​ខ្លួន​នោះ​ពុំ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ដោយសារ​ឃើញ​គំរូ​ជាច្រើន​ស្រាប់​ទៅ​ហើយ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ស សុវត្ថិ លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​ពិត​ជា​ខុស​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រោះ​ការ​ចាប់​ខ្លួន​នេះ​មិន​មាន​ដីកា និង​មិន​មែន​ជា​បទល្មើស​ជាក់ស្តែង ហើយ​លោក កឹម សុខា គឺ​ជា​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ថែម​ទៀត ដែល​មិន​ត្រូវ​ចាប់​ខ្លួន​ទាំង​យប់​អធ្រាត្រ​នោះ​ឡើយ៖ «»

បុរស​ម្នាក់​ទៀត​ឈ្មោះ លឹម ហួត និយាយ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​សំអាង​លើ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ឃ្លីប​មួយ​ដែល​លោក កឹម សុខា និយាយ​កាល​ពី​ដើម​ឆ្នាំ​២០១៤ នោះ គឺ​មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​ឡើយ៖ «»

រីឯ​មេ​ជាង​សំណង់​ម្នាក់​នៅ​ភ្នំពេញ និយាយ​ថា ករណី​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​នេះ គឺ​មិន​ត្រឹមត្រូវ និង​ជា​រឿង​នយោបាយ ដោយសារ​តែ​ពេល​នេះ​គឺ​ជិត​ដល់​រដូវ​កាល​បោះឆ្នោត និង​គេ​ហាក់​ដូចជា​ខ្លាច​ប្រជាប្រិយភាព​របស់​លោក កឹម សុខា៖ «»

កំពុង​អង្គុយ​មុខ​ផ្ទះ​ម្នាក់​ឯង បុរស​មាឌ​ធំ​សម្បុរ​ស្រអែម​ម្នាក់​និយាយ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​ថា​អ្នក​កាន់​អំណាច​ស្រុក​ខ្មែរ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់​នៅ​ពេល​ដែល​គេ​ចង់​ធ្វើ​អ្វី​មួយ៖ «»

ងាក​ទៅ​មើល​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​វិញ ពួក​គាត់​ខ្លះ​ក៏​បាន​ថ្កោលទោស​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នេះ​ដែរ។ ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ យល់​ថា ការ​ចាប់​ខ្លួន​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។ ពួក​គាត់​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ឡើង​វិញ និង​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ៖ «»

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម វិញ ក៏​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​ចាប់​ខ្លួន​ទាំង​តក់ក្រហល់​បែប​នេះ គឺ​ជា​រឿង​នយោបាយ ព្រោះ​សកម្មភាព​លោក កឹម សុខា កន្លង​ទៅ​ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ពោល​គឺ​លោក កឹម សុខា គ្រាន់​តែ​ធ្វើ​នយោបាយ​ប្រាប់​ឲ្យ​ពលរដ្ឋ​ចេះ​ដឹង និង​ចេះ​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ឆ្នោត និង​ម្ចាស់​ប្រទេស៖ «»

សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី គឺ​លោក សុធា យល់​ថា ចំណាត់ការ​នេះ​គឺ​មាន​ស្តង់ដារ​ពីរ ព្រោះ​ថា​មាន​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​បាន​ប្រព្រឹត្ត​កំហុស ពុំ​ឃើញ​មាន​ចាប់​ខ្លួន​ទាំង​តក់ក្រហល់​បែប​នេះ​ទេ ដូចជា​ករណី​អ្នក​វាយ​តំណាងរាស្ត្រ និង​ករណី​មន្ត្រី​ក្រសួង​មហាផ្ទៃ គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ជាដើម គឺ​មិន​មាន​ចំណាត់ការ​គួរ​ជា​ទី​ពេញ​ចិត្ត​ឡើយ៖ «»

លោក កឹម សុខា និង​អង្គរក្ស​ចំនួន ៨​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក កឹម សុខា នៅ​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ចោទ​ប្រកាន់​ថា​មាន​ការ​ឃុបឃិត​គ្នា​រវាង​លោក កឹម សុខា និង​បក្សពួក​ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​ជា​អំពើ​ក្បត់​ជាតិ ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ជា​បទល្មើស​ជាក់ស្ដែង។

មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ពុំ​សូវ​បាន​ដឹង​ព័ត៌មាន​ស្ដីពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ​ឡើយ ដោយសារ​រវល់​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ។ អ្នក​ខ្លះ​ទៀត​ដឹង​ព័ត៌មាន​នេះ​ដែរ តែ​មិន​ហ៊ាន​និយាយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។ នៅ​តាម​កន្លែង​ខ្លះ​ទៀត​ក៏​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​កំពុង​មើល​ព័ត៌មាន​តាម​ទូរស័ព្ទ និង​ជជែក​គ្នា​ជា​ក្រុមៗ​អំពី​ការ​ចាប់​ខ្លួន​នេះ។ ទោះ​យ៉ាង​ណា ពលរដ្ឋ​ភាគច្រើន​សុទ្ធតែ​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ត្រូវរ៉ូវ​គ្នា និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​ប្រទេស​ដទៃ​កុំ​ឲ្យ​ឈឺ​ឆ្អាល​រឿង​ការ​ចាប់​ខ្លួន​លោក កឹម សុខា

$
0
0

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ លោក​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​ទាំងនោះ គឺ​គ្រាន់​តែ​ជា​ការ​ការពារ​មេ​បក្ស​ប្រឆាំង​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​បែប​នេះ​ក្តី សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដដែល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា “អាយ៉ង” របស់​បរទេស ហើយ​លោក​បាន​ទាត់​ចោល​សេចក្តី​ថ្លែងការណ៍​ទាំង​អម្បាលម៉ាន​របស់​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា«អ្នក​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ការពារ​ជន​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​អាយ៉ង​របស់​ខ្លួន ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា មិន​ត្រូវ​ប្រើ​វិធី​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ទេ»

លោក ហ៊ុន សែន ដែល​ហាក់​ជឿជាក់​ទាំងស្រុង​ទៅ​លើ​ឃ្លីប​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា នោះ បាន​ចោទ​ប្រកាន់​ថា បញ្ហា​អស្ថិរភាព​សង្គម​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ពេល​នេះ រួម​មាន​ទាំង​ការ​ស្លាប់​កម្មករ​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ដែរ​នោះ គឺ​ជា​ផែនការ​រៀបចំ​ទុក​ជា​មុន​របស់​លោក កឹម សុខា ដែល​មាន​សហរដ្ឋ​អាមេរិក នៅ​ពី​ក្រោយ​ខ្នង។

ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​មួយ​នៅ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា លោក ហ៊ុន សែន អះអាង​ថា ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​លោក​អះអាង​ថា​នឹង​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​ដែល​រួម​គំនិត​ក្នុង​រឿង​នេះ«យើង​សូម​ផ្ញើ​សារ​ទៅ​ជន​បរទេស​ដែល​បាន​ប្រើប្រាស់​មនុស្ស​នេះ ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​យើង​នឹង​ស្រាវជ្រាវ​តាម​ផ្លូវ​តុលាការ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ខ្លះ​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​កន្លង​ទៅ។ ជន​បរទេស​ណា​ខ្លះ​ដែល​គេ​ថា​មក​ពី​អាមេរិក និង​កាណាដា»

ទោះ​បី​យ៉ាង​ណា ការ​ចោទ​ប្រកាន់​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​នោះ​ឡើយ។ របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធតែ​បង្ហាញ​ថា ព្រឹត្តិការណ៍​ហិង្សា និង​អស្ថិរភាព​សង្គម​កាល​ពី​ពេល​កន្លង​ទៅ បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ និង​អ្នក​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន តួយ៉ាង​ដូចជា​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ចូល​ក្នុង​ហ្វូង​បាតុករ​អហិង្សា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ព្រម​ទាំង​ការ​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) ជាដើម។

ងាក​មក​សហគមន៍​អន្តរជាតិ​វិញ ពួក​គេ​នៅ​តែ​បន្ត​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដដែល។

ពី​ទីក្រុង​ប្រ៊ុចសែល (Bruxelles) ប្រទេស​បែលហ្ស៊ិក (Belgium) សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា ទាំង​ក្នុង​ពេល​ដែល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នោះ គឺ​ជា​ការ​វិវឌ្ឍន៍​នយោបាយ​គួរ​ឲ្យ​គ្រោះថ្នាក់។

សហភាព​អឺរ៉ុប បន្ត​ថា បន្ថែម​ពី​លើ​សកម្មភាព​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​នោះ ការ​ចាប់​ខ្លួន​នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រឹត​តែ​ខ្លាំង​ជាង​មុន ដើម្បី​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​លំហ​នៃ​ការ​រិះគន់ ការ​បញ្ចេញ​មតិ និង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ៖ «ដំណើរការ​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន គឺ​ចាំបាច់​ត្រូវ​តែ​មាន​បរិយាកាស​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បន្ត​បំពេញ​តួនាទី​ស្រប​តាម​ច្បាប់​របស់​ពួក​គេ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ការ​គំរាម​កំហែង និង​គ្មាន​ការ​រឹត​បន្តឹង​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។ ហើយ​សហភាព​អឺរ៉ុប ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្ត​ជួយ​កម្ពុជា ក្នុង​បញ្ហា​នេះ»

សហភាព​អឺរ៉ុប សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​គោរព​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​ចំពោះ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប និង​ចំពោះ​អង្គការ​ទាំងឡាយ​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ហើយ​ដោយ​យោង​ទៅ​លើ​អភ័យ​ឯកសិទ្ធិ​សភា សហភាព​អឺរ៉ុប រំពឹង​ថា អាជ្ញាធរ​នឹង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ យោង​លើ​ឃ្លីប​វីដេអូ​ដែល​លោក កឹម សុខា ឈរ​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា​ជា​រឿង​មិន​ទំនង​នោះ​ឡើយ។

ទីប្រឹក្សា​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស លោក ប៊ីលី ជាលុង តៃ (Billy Chia-Lung Tai) ដែល​ត្រូវ​បាន​ស្រង់​សម្ដី​ក្នុង​អត្ថបទ​ចុង​ក្រោយ​បង្អស់​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​គ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​សោះ​ឡើយ៖ «ការងារ​ស្នូល​របស់​គណបក្ស​នយោបាយ​ប្រឆាំង គឺ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ហ្នឹង​ហើយ​តើ! លោក កឹម សុខា មិន​បាន​និយាយ​ថា លោក​នឹង​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​មធ្យោបាយ​ហិង្សា ឬ​ការ​ធ្វើ​បដិវត្តន៍​នោះ​ទេ។ ករណី​នេះ​បូក​រួម​ទាំង​ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី និង​ស្ថានីយ​វិទ្យុ​ជាច្រើន​ផង​នោះ គឺ​គ្រាន់​តែ​ជា​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​មាត់​អ្នក​មាន​គំនិត​ផ្ទុយ​ប៉ុណ្ណោះ»

ចំណែក​អ្នក​សង្កេតការណ៍​ផ្សេង​ទៀត រួម​ទាំង​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​ផង គឺ​សុទ្ធតែ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ​ដូច​គ្នា លើកលែង​តែ​មន្ត្រី​រដ្ឋាភិបាល ស្ថាប័ន​ប៉ូលិស ស្ថាប័ន​កងទ័ព និង​អ្នក​មាន​និន្នាការ​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​ចាត់​ទុក​រឿង​នេះ​ថា​ជា​ការ​អនុវត្ត​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​បាត់បង់​សិទ្ធិ​សេរីភាព​បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា

$
0
0

អ្នក​វិភាគ​សង្គម​យល់​ថា បញ្ហា​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ​នោះ គឺ​ជា​ការ​ឲ្យ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​ដែល​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​លើ​ករណី​តូចតាច​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម​នៅ​ពេល​ខាង​មុខ ធ្វើ​ឲ្យ​ច្របូកច្របល់។

ចំណែក​ពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា វិញ ព្រួយ​បារម្ភ​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា ពេល​នេះ ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​ពី​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​ខាង​នយោបាយ ជាដើម។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ព្រួយ​បារម្ភ​អំពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ដោយ​ថា​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​រឹត​បន្តឹង​ឲ្យ​កាន់​តែ​ចង្អៀត​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​នោះ កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដ៏​ប្រកៀក​ប្រកិត​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។

បុរស​ជនជាតិ​ដើម​ភាគតិច​កួយ ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្លះ​ទៀត​នៅ​ឃុំ​រមទម ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ គឺ​លោក រស់ លីន។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា ថា រូប​លោក​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​សេរីភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា។ បុរស​ដដែល​អះអាង​ថា ការ​ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា នេះ ជា​សញ្ញា​បំភ័យ​ដល់​អ្នក​គាំទ្រ​នយោបាយ​គណបក្ស​ប្រឆាំង ព្រម​ទាំង​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​ទៅ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ផង៖ «យោបល់​របស់​ខ្ញុំ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ប្រហែល​ជា​មិន​យុត្តិធម៌ ឬ​ក៏​ដំណើរការ​បាន​រលូន​ទេ ពីព្រោះ​មាន​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រកួត​ដ៏​ស្វិតស្វាញ​ទៅ​ហើយ»

ចំណែក​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត​នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លោកស្រី នួន ម៉ុន យល់​ថា លោក កឹម សុខា ហាក់​មិន​មាន​កំហុស​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ។ ស្ត្រី​ដដែល​យល់​ថា លោកស្រី​ក៏ដូចជា​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​ធ្លាប់​ជួប​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​លោក កឹម សុខា ក៏​បាន​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ស្មោះ​ត្រង់។ លោកស្រី នួន ម៉ុន យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា អាច​ធ្វើ​ឲ្យ​ដំណើរការ​យុត្តិធម៌​នៅ​កម្ពុជា មាន​ការ​រាំង​ស្ទះ ហើយ​ពលរដ្ឋ​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី អាច​នឹង​មាន​ការ​ភ័យ​ខ្លាច៖ «ការ​ចាប់​ខ្លួន​លោក កឹម សុខា ខ្ញុំ​គ្រប់​គ្នា​ក៏​ព្រួយ​បារម្ភ​ដែរ ពីព្រោះ​ពួក​ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​គាត់ ដោយសារ​តែ​គណបក្ស​របស់​គាត់​ជួយ​ឲ្យ​មាន​សិទ្ធិ​សេរីភាព និង​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​យុត្តិធម៌»

ពលរដ្ឋ​នៅ​ខេត្ត​ខ្លះ​ទៀត​ក៏​មាន​មតិ​ប្រហាក់​ប្រហែល​គ្នា​នេះ។ អ្នក​ឃុំ​បេង ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ លោក កើត ម៉ាប់ មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ហើយ​លោក​យល់​ថា​ការ​ចាប់​ខ្លួន​នេះ អាច​ជា​រឿង​គាប​សង្កត់​ខាង​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​ការ​បារម្ភ​ជាច្រើន។ ខ្ញុំ​យល់​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ ហាក់​ដូចជា​គណបក្ស​កាន់​អំណាច​ចង់​បំបាក់​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែរ»

សមត្ថកិច្ច​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ពាក់ព័ន្ធ​នឹង​វីដេអូ​ឃ្លីប​មាន​រយៈពេល​ជាង ១៣​នាទី ដោយ​គេ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​សន្តិភាព និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​សង្គម​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ហើយ​និង​ការ​រស់នៅ​យ៉ាង​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ លោក សុខ ឥសាន បញ្ជាក់​ថា មាន​ភស្តុតាង​ជាច្រើន​មិន​អាច​ប្រកែក​បាន​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​អាច​ចោទ​ប្រកាន់​អំពើ​របស់​លោក កឹម សុខា ទៅ​នឹង​ទោស​ឧក្រិដ្ឋ ដូចជា​លោក កឹម សុខា ទៅ​ជួល​អ្នក​ជំនាញ​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតុន (Washington) សហរដ្ឋ​អាមេរិក និង​ពី​សាកលវិទ្យាល័យ​ម៉ុងត្រេអាល់ (Montreal) ប្រទេស​កាណាដា ឲ្យ​ផ្ដល់​បច្ចេកទេស​ក្នុង​ការ​បំផ្លាញ​សង្គម​ខ្មែរ។ មន្ត្រី​ដដែល​យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា មេ​បក្ស​ប្រឆាំង​ពេល​នេះ មិន​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ឡើយ៖ «ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល បាន​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ឧក្រិដ្ឋ​របស់​លោក កឹម សុខា ដែល​ឃុបឃិត​ជាមួយ​បរទេស»

លោក សុខ ឥសាន អះអាង​ថា ក្នុង​ការ​ជួប​សន្ទនា​របស់​លោក​នៅ​តាម​វិទ្យុ​នា​ថ្ងៃ​អាទិត្យ រយៈពេល ២​ម៉ោង ឃើញ​ថា​ពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​បាន​គាំទ្រ​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​លោក កឹម សុខា បាន​ទាន់​ពេលវេលា។

អ្នក​វិភាគ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ពាក្យ​ថា​ក្បត់​ជាតិ​ដែល​រដ្ឋាភិបាល​ខ្មែរ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ធ្លាប់​ប្រើ​ដើម្បី​បំបែក​អ្នក​ប្រឆាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​បច្ចុប្បន្ន​យក​មក​ប្រើ​ម្ដង​ទៀត​ហើយ។ លោក​យល់​ថា កាល​ពី​អំឡុង​ឆ្នាំ​១៩៦០ ពាក្យ​ថា​ក្បត់​ជាតិ​នេះ លោក​មិន​ដែល​ឃើញ​មាន​ការ​ផ្ដល់​និយមន័យ​ច្បាស់លាស់​យ៉ាង​ណា​ឡើយ ប៉ុន្តែ​កាលណោះ អ្នក​ណា​ក៏ដោយ​ឲ្យ​តែ​ប្រឆាំង គឺ​ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​ក្បត់​ជាតិ បណ្ដាល​ឲ្យ​ខ្លះ​រត់​ចោល​ស្រុក និង​ខ្លះ​ត្រូវ​ចាប់​ខ្លួន។ លោក​បណ្ឌិត មាស នី ព្រួយ​បារម្ភ​ថា ពាក្យ​ក្បត់​ជាតិ​នេះ​អាច​នឹង​ត្រូវ​គេ​យក​មក​ប្រើ​លើ​ករណី​តូចតាច​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម​នៅ​ពេល​ខាង​មុខ ធ្វើ​ឲ្យ​ច្របូកច្របល់។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក​មិន​សូវ​ដឹង​រឿង​របស់​លោក កឹម សុខា ច្បាស់លាស់​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​លោក​គិត​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា ពេល​នេះ គឺ​វា​អាច​ជា​ការ​បំបាក់​ដៃគូ​ប្រកួត​ប្រជែង​ខាង​នយោបាយ នៅ​ពេល​ដែល​ការ​រត់​ប្រណាំង​ប្រកៀក​ប្រកិត​គ្នា​ទៅ​ហើយ​នោះ៖ «ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គឺ​អ្នក​ឈ្នះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ភ័យ​ខ្លាច​ដៃគូ​ប្រជែង​រត់​ទាន់»

នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​គំរាម​ខាង​នយោបាយ ដោយ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហភាព​អឺរ៉ុប​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជាដោះលែង​លោក កឹម សុខា ជាបន្ទាន់

$
0
0

សហភាព​អឺរ៉ុបចាត់​​ទុក​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា កាល​ពី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី ០៣ កញ្ញា​ ទាំង​ក្នុង​ពេល​​ដែល​លោក​​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នោះ គឺ​ជា​ការ​វិវឌ្ឍ​ន៍​នយោបាយ​​គួរ​ឱ្យ​គ្រោះ​ថ្នាក់។

សហភាព​អឺរ៉ុប​បន្ត​ថា បន្ថែម​ពី​លើ​សកម្មភាព​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​​សារព័ត៌មាន​នោះ ការ​ចាប់​ខ្លួន​នេះ​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រឹត​តែ​​ខ្លាំង​ជា​ង​មុន ដើម្បី​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​លំហ​នៃ​ការ​រិះគន់ ការ​បញ្ចេញ​មតិ​ និង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ។

ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ពី​​ទីក្រុង​ប្រ៊ុច​សែល (Bruxelles) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) ដែល​ចេញ​ផ្សាយនៅ​ល្ងាចថ្ងៃទី ០៣ កញ្ញា សហភាព​អឺរ៉ុប​បញ្ជាក់​ថា ដំណើរ​ការ​ប្រជា​ធិបតេយ្យ​​ឆ្ពោះ​ទៅ​​រក​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​ កក្កដា ឆ្នាំ ២០១៨ ខាង​មុខ ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​បាន គឺ​ចាំបាច់​ត្រូវ​តែ​មាន​បរិយា​កាស​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ​ អាច​បន្ត​បំពេញ​តួនាទី​ស្រប​តាម​ច្បាប់​របស់​ពួក​គេ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ការ​គំរាម​កំហែង និង​គ្មាន​ការ​រឹត​បន្តឹងតាម​តែ​អំពើ​ចិត្តនោះទេ។ ហើយ​សហភាព​អឺរ៉ុបត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បន្ត​ជួយ​កម្ពុជា​ក្នុង​បញ្ហា​នេះ។

សហភាព​អឺរ៉ុប​សង្ឃឹម​​​ថា អាជ្ញាធរ​កម្ពុជា​នឹង​គោរព​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើភាព​ចំពោះ​​ពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​ចំពោះ​អង្គការ​ទាំង​ឡាយ​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ហើយ​ដោយ​យោង​ទៅលើ​អភ័យ​ឯកសិទ្ធិ​​សភា សហភាព​អឺរ៉ុប​រំពឹង​ថា ​​អាជ្ញាធរ​នឹង​ដោះ​លែង​លោក​ កឹម សុខា ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​ជា​រឿង​អយុត្តិធម៌

$
0
0

ជនជាតិ​ដើម​ភាគតិច និង​ពលរដ្ឋ​រស់នៅ​ខែត្រ​ភាគ​ឦសាន សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ក្រោយ​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ពួក​គាត់​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌ ដែល​នាំ​ឲ្យ​ការ​ប្រតិបត្តិ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា វិល​ថយ​ក្រោយ។

ជនជាតិ​ដើម​ភាគតិច និង​ពលរដ្ឋ​រស់នៅ​ខែត្រ​ស្ទឹងត្រែង មួយ​ចំនួន​សម្ដែង​អារម្មណ៍​ភ្ញាក់​ផ្អើល​នៅ​គ្រា​ដែល​ឮ​ដំណឹង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន។ ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​មតិ​រឿង​នេះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ភ័យ​ខ្លាច​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ដោយ​ខ្លាចក្រែង​ប៉ះពាល់​ដល់​មុខ​របរ​ចិញ្ចឹម​ជីវិត៖ «ការ​ចាប់​ខ្លួន​ដែល​អត់​មាន​គោលការណ៍​ច្បាស់លាស់ អា​ហ្នឹង​វា​ជា​រឿង​មួយ​បំពាន​ហើយ។ អ្វី​អំណាច​ដែល​កាន់​នៅ​នឹង​ដៃ គេ​ធ្វើ​ហើយ។ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​គាត់​មក​វិញ​មក តើ​គាត់​ខុស​អី បាន​ចាប់​គាត់​ចឹង»

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក មារ ពៅ មើល​ឃើញ​ថា លោក​ហាក់​មើល​មិន​ឃើញ​កំហុស​របស់​លោក កឹម សុខា នៅ​ចំណុច​ណា​មួយ​ដែល​ថា​ក្បត់​ជាតិ​ទេ ស្រាប់​តែ​រដ្ឋាភិបាល​ឃាត់​ខ្លួន​ពី​បទ​ក្បត់​ជាតិ។ លោក​យល់​ថា បុគ្គល​ដែល​បញ្ចេញ​មតិ​ព្រោះ​ប្រយោជន៍​ជាតិ និង​សង្គម គួរ​តែ​ការពារ​ដោយ​ច្បាប់ និង​លើក​ទឹក​ចិត្ត​ពី​អង្គការ​រដ្ឋ តែ​ផ្ទុយ​ទៅ​វិញ ពួក​គាត់​បែរ​ជា​ត្រូវ​ជាប់​គុក។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា វិញ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ពលរដ្ឋ​ដែល​កំពុង​ភ័យ​ព្រួយ​រឿង​រលក​នយោបាយ​ដែល​កំពុង​មាន​វិបត្តិ​នេះ៖ «ប្រសិន​បើ​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​ថា​យើង​ជា​ខ្មែរ​ដូច​គ្នា យើង​អាច​យោគយល់​គ្នា យើង​អាច​ស្រឡាញ់​គ្នា អា​ហ្នឹង​គឺ​ជា​ការ​ល្អ ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មិន​គិត​ឃើញ​ដល់​ចំណុច​ហ្នឹង គឺ​មាន​ការ​ខាតបង់​ច្រើន»

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក ឡឹប ម៉ាអាត មើល​ឃើញ​ថា រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា ហាក់​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​ហាក់​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ បន្ថែម​ទៀត។ លោក​ថា ការ​ចាប់​ខ្លួន​នេះ​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ដែល​ជា​សញ្ញា​នាំ​ឲ្យ​ពលរដ្ឋ​មាន​អារម្មណ៍​ភ័យ​ព្រួយ និង​ខ្លាច​កម្ពុជា ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែលៗ៖ «នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ ប្រហែល​ជា​គាត់​ធ្វើ​នេះ​មិន​ត្រូវ​ច្បាប់​នីតិរដ្ឋ ហើយ​ច្បាប់​ប្រជាធិបតេយ្យ ដូច​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្ញុំ​អាច​មាន​យោបល់។ ខ្ញុំ​អាច​បញ្ចេញ​នយោបាយ​របស់​រដ្ឋាភិបាល តែ​ខ្លះ​ទៅ​មិន​ហ៊ាន​បញ្ចេញ​មតិ ព្រោះ​នយោបាយ​ឥឡូវ​អត់​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ»

លោក កឹម សុខា និង​អង្គរក្ស ៨​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ពី​បទ​ឃុបឃិត​ជាមួយ​នឹង​មហា​អំណាច​បរទេស និង​ក្បត់​ជាតិ ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ថា អង្គរក្ស ៨​នាក់​របស់​លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ហើយ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​អន្លង់ក្រមួន ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ឃាត់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់​ទុក​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​ថា ការ​ឃាត់​ខ្លួន​អ្នក​នយោបាយ​ដោយ​យក​លេស​ថា​ក្បត់​ជាតិ គ្រាន់​តែ​បញ្ចេញ​មតិ មិន​ខុស​ពី​សម័យ ប៉ុល ពត ទេ ដែល​គេ​ចាប់​ខ្លួន​មនុស្ស​ស្លូត​ត្រង់​ដោយ​យក​លេស​ថា​ក្បត់​អង្គការ។ ចំណែក​អ្នក​មាន​ឥទ្ធិពល​កាប់​បំផ្លាញ​ព្រៃឈើ​រាប់​ពាន់​ហិកតារ និង​ជួញដូរ​ឈើ​ប្រណិត​ល្មើស​ច្បាប់​ច្រើន​ឆ្នាំ​មក​ហើយ​នោះ កម្រ​ឃើញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ណាស់ បែរ​ជា​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ ឬ​គណបក្ស​ប្រឆាំង​ទៅ​វិញ។ លោក​ថា បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​សង្គម​រួម​មាន ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ វិបត្តិ​ដីធ្លី រដ្ឋាភិបាល​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទេ បែរ​ជា​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​គ្នា​ឯង ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បរទេស​មើលងាយ​កម្ពុជា៖ «ដូចជា​មិន​មាន​ពាក់ព័ន្ធ​រឿង​ក្បត់​ជាតិ​ទេ តែ​បើ​អ្នក​ក្បត់​ជាតិ​ពិតប្រាកដ​នោះ ក៏​មិន​ឃើញ​ចាប់​ខ្លួន។ អ្នក​ក្បត់​ជាតិ​ពិតប្រាកដ គឺ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ អ្នក​រឹប​អូស​ដី​ប្រជាពលរដ្ឋ រ៉ែ ថាមពល ឲ្យ​អស់​ខ្ទេចខ្ទី អា​ហ្នឹង​ហើយ​អ្នក​បំផ្លាញ​ជាតិ អ្នក​ក្បត់​ជាតិ អ្នក​បំផ្លាញ​ជាតិ»

លោក ថាន់ វ៉ន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ពលរដ្ឋ​ដែល​កំពុង​បារម្ភ​ពី​បរិយាកាស​នយោបាយ​នៅ​កម្ពុជា និង​ចង់​ឲ្យ​អ្នក​នយោបាយ​ចេះ​សាមគ្គី​គ្នា​អភិវឌ្ឍ​ប្រទេស​បែប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ៖ «ប្រកួត​តែ​ខ្មែរ​គ្នា​ឯង កាប់​សម្លាប់​តែ​ខ្មែរ​គ្នា​ឯង កាប់​ម្តង​ហើយ​ម្តង​ទៀត ឥឡូវ​ឈាន​ចូល​ទៀត​ហើយ មិន​ដឹង​គិត​ម៉េច​ជនជាតិ​ដើម​ភាគតិច មាន​តែ​ចាំ​តែ​ហុច​ក​ឲ្យ​គេ​កាប់»

ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ លោក ម៉េត ធី ឲ្យ​ដឹង​ថា ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ស្រេច​តែ​លើ​បបូរ​មាត់​របស់​អ្នក​ធំ ដូចជា​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្តាល​អធ្រាត្រ​ដោយ​គ្មាន​ដីកា​ពី​តុលាការ និង​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា​នេះ​ជាដើម។ លោក​យល់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រឆាំង​ដើរ​តួនាទី​សំខាន់​ជាមួយ​រដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស​ជាតិ ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​បែរ​ជា​មន្ត្រី​គណបក្ស​ប្រឆាំង​ច្រើន​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់៖ «អាង​តែ​គណបក្ស​គាត់ (រដ្ឋាភិបាល) កាំភ្លើង​គ្រប់គ្រាន់ បារម្ភ​ណា​មួយ​ឆាក​នយោបាយ​នេះ​ផង ណា​មួយ​ទៅ​ក៏​មិន​កក់ក្តៅ​ដែរ បើ​មនុស្ស​ធ្លាប់​ចំណាប់ តែ​ឥឡូវ​គេ​ចាប់​គាត់​បាន​អី​ទៀត។ ខ្ញុំ​អាង​អី អាចក់​អាចែម គេ​វ៉ៃ​ដាក់​ឡាន​ដូច​គេ​ហ្នឹង»

បុរស​ដដែល​បារម្ភ​ថា ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហាក់​វិល​ទៅ​រក​របរ​ផ្ដាច់ការ​ដោយ​ប្រយោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង

$
0
0

ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង លើក​ឡើង​ស្រដៀង​គ្នា​ថា ពួក​គាត់​សោកស្ដាយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​ទទួល​ដំណឹង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា។ ពួក​គាត់​មាន​មតិ​ថា ការ​ចាប់​ខ្លួន​នេះ គឺ​នាំ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​មិន​យុត្តិធម៌។

ទាំង​ពលរដ្ឋ​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​នៅ​ខេត្ត​បាត់ដំបង កំពុង​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ថា​ជា​សញ្ញា​មួយ​គ្រោះថ្នាក់ ព្រោះ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ដោយ​មិន​មាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​លោក កឹម សុខា សមាជិក​សភា​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ព្រោះ​បញ្ហា​នេះ​វា​លែង​ទៅ​ជា​បទល្មើស​ជាក់ស្ដែង​ហើយ ទោះ​បី​មាន​បង្ហោះ​ថ្មីៗ​នេះ​ក៏ដោយ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវការ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ ព្រោះ​បើ​សិន​ជា​មាន​ការ​ចន្លោះ​ប្រហោង​ធ្វើ​ឲ្យ​ពាក់ព័ន្ធ​នយោបាយ។ ករណី​បើ​មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង មិន​ត្រូវ​ចាប់​ខ្លួន​ដោយ​មាន​អភ័យ​ឯកសិទ្ធិ​នោះ​ទេ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ទាំង​យប់​នោះ។ លោក​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ធ្វើ​ឲ្យ​កាន់​តែ​រួញ​ខ្លី និង​មិន​ហ៊ាន​បញ្ចេញ​មតិ៖ «ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា បើ​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់​ទៅ​យើង​ឃើញ​ថា ហាក់​ដូចជា​មាន​ការ​ព្រួយ​បារម្ភ និង​រន្ធត់​ចិត្ត​ដែរ ព្រោះ​ហេតុផល​នៃ​ការ​ចាប់​ខ្លួន​នេះ មើល​ឃើញ​ថា​មាន​មន្ទិល​ច្រើន។ ម្យ៉ាង​ទៀត ខ្ញុំ​សោកស្ដាយ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ក្នុង​រឿង​នេះ»

រីឯ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខ្លះ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​បញ្ចេញ​មតិ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ពួក​គាត់​មាន​មតិ​សោកស្ដាយ​ពី​ការ​ចាប់​ខ្លួន​នេះ និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព៖ «ខ្ញុំ​ចង់​បាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា មិន​ឲ្យ​មាន​ការ​គំរាម​កំហែង​មក​លើ​គ្នា មាន​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​គ្មាន​បក្ស​ណា​គំរាម​កំហែង​មក​លើ​បក្ស​ណា​មួយ​នេះ​ទេ។ ករណី​នេះ គណបក្ស​ទាំង​ពីរ​រួម​គ្នា​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ហើយ​បើ​រក​ឃើញ​ថា​គ្មាន​កំហុស​ទេ សមត្ថកិច្ច​ត្រូវ​ដោះលែង​គាត់​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។ ខ្ញុំ​ជា​ប្រជាជន ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ថា​រឿង​នេះ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​ជា​អ្នក​ដោះស្រាយ​ទៅ»

ចំណែក​ឯ​គ្រូបង្រៀន​នៅ​ខេត្ត​បាត់ដំបង មួយ​ចំនួន មិន​ពេញ​ចិត្ត​នឹង​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ​ទេ ដោយ​ពួក​គាត់​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ខុស​ច្បាប់ ព្រោះ​លោក កឹម សុខា មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​នាម​ជា​តំណាងរាស្ត្រ ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​មិន​អស់​ចិត្ត​ត្រង់​ថា បើ​សិន​ចាប់​ខ្លួន វា​ត្រូវ​មាន​ដីកា​ពី​តុលាការ ហើយ​ដល់​ពេល​មក​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​ដូច្នេះ ខ្ញុំ​មើល​ទៅ​ដូច​មិន​ត្រូវ​ទេ។ លទ្ធិប្រជាធិបតេយ្យ​ត្រូវ​មាន​គណបក្ស​ច្រើន​ដើម្បី​ប្រកួត​ប្រជែង​គ្នា​អំឡុង​ពេល​បោះឆ្នោត ហើយ​បើ​គ្មាន​បក្ស​ប្រឆាំង ក៏​គ្មាន​ការ​រីក​ចម្រើន​ដែរ។ ខ្ញុំ​មាន​ការ​បារម្ភ​ព្រោះ​ថា​បើ​អត់​បក្ស​ប្រឆាំង គឺ​ប្រទេស​ជាតិ​ចាត់​ទុក​ចូល​ក្នុង​ជា​របប​កុម្មុយនិស្ត​ហើយ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​ពី​តុលាការ​កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ចោទ​ប្រកាន់​មាន​ទោស​ក្បត់​ជាតិ។ ការ​ចាប់​ខ្លួន​ក្រោយ​ពេល​សារព័ត៌មាន​ហ្វ្រែសញូវ (Fresh News) ដែល​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​រយៈពេល​ជាង ១៣​នាទី ដែល​វីដេអូ​នេះ​ទទួល​បាន​ពី​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា​ជា​របស់​លោក កឹម សុខា។

ទាំង​មតិ​របស់​មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ចាប់​មេ​បក្ស​ប្រឆាំង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច និង​មិន​អាច​ជ្រើសរើស​មេ​ដឹកនាំ​តាម​ឆន្ទៈ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ នៅ​ពេល​មេ​ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ចុះ​សម្រុង​នឹង​គ្នា​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​យឺត ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ហើយ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ព្រោះ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់ ចំណែក​អ្នក​វិនិយោគទុន​ធំៗ​មិន​ហ៊ាន​ចូល​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កង​អង្គរក្ស​ប្រកាស​ប្ដេជ្ញា​ជា​ថ្មី​ដើម្បី​ការពារ​គ្រួសារ​ត្រកូល ហ៊ុន

$
0
0

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស ប្ដេជ្ញា​ជា​ថ្មី​ថា កង​អង្គរក្ស​គឺ​ត្រៀម​ខ្លួន​ទុក​ជា​ស្រេច​ដើម្បី​ចេញ​ប្រតិបត្តិការ​ការពារ​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។ ការ​ប្រកាស​ការពារ​ជា​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​រំលឹក​ខួប ៩​ឆ្នាំ​នៃ​ការ​បង្កើត​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​នៅ​ថ្ងៃ​ទី​៤ កញ្ញា។

ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បន្លំ​ខ្លួន​ជាមួយ​ក្រុម​ហ្វូង​បាតុករ វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ២​នាក់ កាល​ពី​ឆ្នាំ​២០១៥ បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា ខ្លួន​មាន​សព្វាវុធ​ទំនើបៗ​គ្រប់​ប្រភេទ​មាន​ដូចជា រថក្រោះ រថពាសដែក គ្រាប់​កាំភ្លើង​ធំ និង​កងទ័ព​ថ្មើរ​ជើង​ជាដើម ដែល​ជា​កង​ចល័ត​ប្រយុទ្ធ​ពិសេស​អាច​ចេញ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា។

អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា ក្រៅ​ពី​ភារកិច្ច​ការពារ​សេចក្ដី​សុខ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន កង​អង្គរក្ស​ទាំងនេះ​ក៏​ជា​កង​កម្លាំង​ពិសេស​របស់​ក្រសួង​ការពារ​ជាតិ ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក ហ៊ុន សែន ដើម្បី​ចេញ​អន្តរាគមន៍​នៅ​ពេល​ណា​កម្ពុជា ត្រូវ​បាន​ប្រទេស​ជិត​ខាង​ឈ្លានពាន​ដែរ៖ «ស្ថិត​ក្រោម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​សម្ដេច​តេជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ប្រាំ ហើយ​កម្លាំង​បញ្ជាការដ្ឋាន​កង​អង្គរក្ស គឺ​ជា​កម្លាំង​ពិសេស មាន​ទាំង​កម្លាំង​ថ្មើរ​ជើង មាន​ទាំង​កម្លាំង​គ្រឿងចក្រ​ធន់​ធ្ងន់ៗ​ចេញ​អន្តរាគមន៍ នៅ​ពេល​ណា​ដែល​ចាំបាច់»

ការ​ថ្លែង​ប្ដេជ្ញា​ជា​ថ្មី​របស់​លោក ហ៊ីង ប៊ុនហៀង នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៩​ឆ្នាំ​នៅ​ឯ​ទួលក្រសាំង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បន្ទាប់​ពី​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩។ ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​ដែល​មាន​អាយុកាល​ជិត ១០​ឆ្នាំ​នេះ កើត​ចេញ​ពី​កងវរសេនាតូច​លេខ​២៤៦ ដែល​ជា​កងពល​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ឆ្នាំ​១៩៩០។

បណ្ដាញ​សារព័ត៌មាន​ហ្វ្រែសញូវ (Fresh News) ស្រង់​សម្ដី​របស់​លោក ហ៊ីង ប៊ុនហៀង ចុះ​ផ្សាយ​ទៀត​ថា កង​អង្គរក្ស​នេះ​មាន​រថក្រោះ​ចំនួន ១០០​គ្រឿង និង​មិន​មែន ៥០​គ្រឿង​ដូច​ការ​សង្ស័យ​ខ្លះ​ឡើយ ហើយ​រថក្រោះ​ទាំងនេះ​នឹង​ទុក​ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​រដ្ឋាភិបាល និង​ប្រជាជន ហើយ​មិន​មែន​ទុក​ធ្វើ​សង្គ្រាម​នោះ​ទេ។ លើស​ពី​នេះ ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នឹង​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​គ្រប់​អាណត្តិ។

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ប្រកាស​របស់​កង​អង្គរក្ស​ដើម្បី​ការពារ​លោក ហ៊ុន សែន នៅ​ពេល​នេះ មិន​មាន​អ្វី​ខុស​ឆ្គង​ឡើយ ព្រោះ​លោក​ថា​កង​អង្គរក្ស​ដែល​បាន​បង្កើត​ឡើង គឺ​សម្រាប់​ការពារ​មេ​ដឹកនាំ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​កាន់​អំណាច។

ផ្ទុយ​ទៅ​វិញ លោក​បញ្ជាក់​ថា ប្រសិន​បើ​ក្រសួង​ការពារ​ជាតិ ប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​នោះ ទើប​ជា​ការ​ខុស​ឆ្គង។ រីឯ​ការ​ប្រកាស​របស់​លោក ហ៊ីង ប៊ុនហៀង ថា​នឹង​ប្រើ​រថក្រោះ​ចំនួន ១០០​គ្រឿង​ទុក​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​ក្នុង​សង្គម​នោះ ត្រូវ​បាន​លោក មាស នី ថ្លែង​ថា នៅ​ក្នុង​សង្គម​ដែល​មាន​នីតិរដ្ឋ​ត្រឹមត្រូវ គឺ​កិច្ច​ការងារ​ទាំងនេះ​ជា​ភារកិច្ច​របស់​កង​កម្លាំង​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ ទៅ​វិញ​ទេ«យើង​ពិបាក​ថា​ដែរ ព្រោះ​អ្វី​ក៏​គេ​អាច​ធ្វើ​បាន​ដែរ ពេល​ខ្លះ​មាន​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ មិន​ត្រឹមត្រូវ​តាម​តួនាទី​ដែរ ធ្វើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រឡំ​តួនាទី​ពួក​គាត់។ បើ​ក្រសួង​មហាផ្ទៃ ធ្វើ​ការ​លែង​កើត​ហើយ អា​ហ្នឹង​បាន​គេ​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បន្ថែម ប៉ុន្តែ​បើ​ក្នុង​លក្ខខណ្ឌ​ដំបូងៗ គឺ​ប៉ូលិស​មហាផ្ទៃ មាន​តួនាទី​បង្ក្រាប ឬ​សម្របសម្រួល​ផ្សេងៗ»

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​ប្រកាស​ធ្វើ​សង្គ្រាម​ប្រសិន​បើ​បក្ស​លោក​ចាញ់​ឆ្នោត និង​ព្រមាន​ប្រើ​កម្លាំង​កម្ចាត់​មនុស្ស ១០០ ទៅ ២០០​នាក់ ដែល​លោក​ហៅ​ថា​ជា​ក្រុម​បដិវត្តន៍​ពណ៌​ចង់​កម្ទេច​ត្រកូល «ហ៊ុន» របស់​លោក។ មេ​ដឹកនាំ​កម្ពុជា ជិត​កន្លះ​សតវត្ស​រូប​នេះ ក៏​បាន​អួត​ជា​រឿយៗ​ថា លោក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​កម្ពុជា ដែល​អាច​ឲ្យ​កង​កម្លាំង​ចម្រុះ​ទាំងអស់​ស្ដាប់​បញ្ជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កាសែត ខេមបូឌា ដេលី បិទ​ទ្វារ​បន្ទាប់​ពី​ដំណើរការ​រយៈពេល​២៤​ឆ្នាំ

$
0
0

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​សារព័ត៌មាន​ឯករាជ្យ ឈប់​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ កញ្ញា បន្ទាប់​ពី​ខ្លួន​បាន​ដំណើរការ​ចំនួន ២៤​ឆ្នាំ និង ១៥​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​មិន​មាន​ដំណោះស្រាយ​ស្ដីពី​រឿង​ពន្ធ​តម្លៃ ២៥​ពាន់​លាន​រៀល ឬ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​កាសែត​នេះ​អះអាង​ថា ជា​គំនាប​ផ្នែក​នយោបាយ។ ការ​អះអាង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។ ចំណែក​អ្នក​វិភាគ​យល់​ថា ការ​ឈប់​ផ្សាយ​នេះ គឺ​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ឆ្នាំ​២០១៨។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ទោះ​បី​ជា​កាសែត ខេមបូឌា ដេលី បិទ​ក៏ដោយ កាសែត​នេះ​ត្រូវ​តែ​សង​បំណុល​ពន្ធ។

នៅ​ថ្ងៃ​ទី​៤ កញ្ញា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្នើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទទួល​ខុស​ត្រូវ​កាសែត​នេះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ដាក់​បន្ទុក​ឲ្យ​ពួក​គេ​បង់​ពន្ធ ជៀសវាង​ការ​បាត់បង់​ប្រាក់​ចំណូល​រដ្ឋ។

ត្រឹម​ម៉ោង​ផ្សាយ អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​កាសែត ខេមបូឌា ដេលី ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ចំណាត់ការ​នេះ​នៅ​ឡើយ។

កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស និង​ដំណឹង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ បាន​បញ្ចប់​ការ​ផ្សាយ​របស់​ខ្លួន​ដោយ​អត្ថបទ​គម្រប​មុខ ស្ដីពី​ការ​ព្រមាន​របស់​អ្នក​តាមដាន​ពី​ការ​ធ្លាក់​ចូល​ស្ថានភាព​ផ្ដាច់ការ​គ្មាន​កាល​កំណត់​នៅ​កម្ពុជា បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ខណៈ​ការ​បោះឆ្នោត​សកល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ។

កាសែត ខេមបូឌា ដេលី បោះពុម្ព​ផ្សាយ​ចំនួន ៣ ទៅ ៤​ពាន់​ច្បាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​មាន​អត្ថបទ​ស្ដីពី​បញ្ហា​ពុក​រលួយ ការ​កាប់ និង​ជួញដូរ​ព្រៃ​ខុស​ច្បាប់ ការ​តវ៉ា​ដីធ្លី និង​រឿង​នយោបាយ​ជ្រាលជ្រៅ។ ប្រធានបទ​ទាំងនេះ​ពិបាក​រក​នៅ​លើ​ទូរទស្សន៍ និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ដទៃ​ទៀត។ កាសែត​នេះ ប្រកាស​បិទ​ដំណើរការ​ដោយ​ខ្លួន​ឯង​រយៈពេល​មួយ​ខែ​គត់ បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ឱសានវាទ​ឲ្យ​បង់​ពន្ធ​ចំនួន ៦,៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​ថា កាសែត​នេះ​គេច​មិន​បង់​ពន្ធ​ជាច្រើន​ឆ្នាំ​មក​ហើយ សូម្បី​តែ ១​រៀល ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​បណ្ណាធិការ​កាសែត​នេះ​ថា​ជា «មេ​ចោរ»។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​កាសែត​នេះ​មិន​ព្រម​បង់​ពន្ធ​ទេ នឹង​ត្រូវ​វេច​បង្វេច​ចាកចេញ។

ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) បាន​ថ្លែង​ថា អំណាច​ពន្ធ គឺ​ជា​អំណាច​ដែល​មាន​ចេតនា​បំផ្លាញ។ អ្នកស្រី​ថា កាសែត​នេះ​ត្រូវ​បាន​ចាត់ការ​ដោយសារ​ការ​កំណត់​ថ្លៃ​ពន្ធ​ខ្ពស់​កប់​ពពក ការ​បែក​ធ្លាយ​តាម​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល និង​សេចក្តី​ថ្លែងការណ៍​មិន​ពិត​ដោយ​នាយកដ្ឋាន​ពន្ធដារ និង​ការ​និយាយ​មួលបង្កាច់​ជា​សាធារណៈ​ដោយ​ប្រមុខ​រដ្ឋាភិបាល​មុន​ពេល​សវនកម្ម ដែល​វា​ខុស​ឆ្ងាយ​ពី​ដំណើរការ​ស្រប​ច្បាប់។

ស្ថាបនិក​កាសែត ឌឹ ខេមបូឌា ដេលី លោក បឺនី គ្រីស័រ (Bernie Krisher) គូស​បញ្ជាក់​ថា លោក​បាន​ដំណើរការ​កាសែត​នេះ​ដោយ​ស្រប​ច្បាប់ ហើយ​នឹង​អនុញ្ញាត​តុលាការ​កម្ពុជា កាត់​ទោស​លោក ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស។

និពន្ធ​នាយក​កាសែត ខេមបូឌា ដេលី អ្នកស្រី ចូឌី ដឺជុង (Jodie DeJonge) ព្រួយ​បារម្ភ​ថា ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ នឹង​ត្រូវ​ធ្វើ​ក្នុង​ភាព​ងងឹត ហើយ​រដ្ឋាភិបាល​នឹង​ប្រើ​អំណាច​ដែល​មាន​ទាំង​ប៉ុន្មាន ដើម្បី​គាស់​អ្នក​ប្រឆាំង និង​បិទ​មាត់​អ្នក​ដែល​អាច​មាន​ការ​យល់​ឃើញ​ផ្សេង​ពី​រដ្ឋាភិបាល៖ «ខ្ញុំ​យល់​ថា​កាសែត ដេលី មិន​សូវ​ត្រូវ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គាត់​ក៏​ក្រពុល​មុខ​ជាមួយ​យើង​មិន​តិច​ពេល​ដែរ»

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ច្រាន​ចោល​ការ​លើក​ឡើង​របស់​កាសែត ខេមបូឌា ដេលី ដែល​ថា​នេះ​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​បំបិទ​សំឡេង​មតិ​រិះគន់។ លោក​ហៅ​កាសែត​នេះ​ថា​ជា​ក្រុម​ឧទ្ទាម និង​ញុះញង់​ធ្វើ​ឲ្យ​កម្ពុជា ឈ្លោះ​គ្នា៖ «»

ដោយឡែក​លោក​បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ យល់​ថា នេះ​ជា​ការ​បិទ​សំឡេង​ឯករាជ្យ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឮ៖ «»

កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា វិទ្យុ​អេហ្វ.អិម (FM) មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ដែល​ផ្តល់​ជំនួយ​ដោយ​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​អាស៊ីសេរី (RFA) ឈប់​ចាក់​កម្មវិធី​ព័ត៌មាន បន្ទាប់​ពី​ទទួល​បាន​បញ្ជា​ពី​ក្រសួង​ព័ត៌មាន។ បទបញ្ជា​នេះ កើត​ឡើង​មុន​ពេល​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​ប៉ៃលិន​កោះ​ហៅ​ជំទប់​ទី​២​បក្ស​ប្រឆាំង​រឿង​ប្ដឹង​លុប​ឈ្មោះ​ជន​បរទេស​ពី​បញ្ជី​បោះឆ្នោត

$
0
0

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខែត្រ​ប៉ៃលិន កោះ​ហៅ​ជំទប់​ទី​ពីរ​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សាលាក្រៅ ឲ្យ​ចូល​បំភ្លឺ​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ប្រជាពលរដ្ឋ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដីកា​កោះ​នេះ​ជា​សំណុំ​រឿង​ចាស់ ដែល​លោក​បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នេះ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុប​ឈ្មោះ​ជន​បរទេស​ចំនួន ២​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ហៅ​ដីកា​កោះ​របស់​តុលាការ​នេះ​ថា​ជា​ការ​គំរាម​កំហែង​នយោបាយ​មក​លើ​ខ្លួន នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។

ជំទប់​ទី​២ ឃុំ​សាលាក្រៅ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូច សាវុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​បាន​ចុះ​ហត្ថលេខា​បដិសេធ​នឹង​ដីកា​នោះ រួច​បញ្ជូន​ទៅ​តុលាការ​វិញ​តាម​រយៈ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សាលាក្រៅ ភ្លាមៗ ក្រោយ​ពី​លោក​ពិនិត្យ​ឃើញ​ថា ក្នុង​ដីកា​សរសេរ​ខុស​ទីលំនៅ។ លោក​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ចុះ​ហត្ថលេខា​បញ្ជូន​ដីកា ដែល​សរសេរ​ខុស​អាសយដ្ឋាន​ត្រឡប់​ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន នោះ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​ចោល កុំ​មាន​តទៅទៀត ពីព្រោះ​ខ្ញុំ​ធ្វើ​ការងារ​នេះ​ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ ដោយ​ពុំ​មែន​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឡើយ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កញ្ញា។

ប៉ុន្តែ​ក្នុង​ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន លោក ផាន់ ភីរម្យ ចុះ​ថ្ងៃ​ទី​២៩ សីហា កោះ​ហៅ​លោក អ៊ូច សាវុធ ជា​ជន​សង្ស័យ​រស់នៅ​ភូមិ​ភ្នំកុយ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ២​នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ប្រព្រឹត្ត​ទៅ​នៅ​ឃុំ​សាលាក្រៅ កាល​ពី​ខែ​មករា កន្លង​ទៅ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ូច សាវុធ អះអាង​ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​ស្នើ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ពិនិត្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ដែល​មាន​នៅ​ក្នុង​ដីកា​របស់​តុលាការ​នេះ ដើម្បី​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ព្រោះ​សង្ស័យ​អ្នក​ទាំង​ពីរ​ថា​ជា​ជនជាតិ​វៀតណាម។ ប៉ុន្តែ​ក្រោយ​មក អ្នក​ទាំង​ពីរ​នាក់​បាន​បោះឆ្នោត​ជា​ធម្មតា ដោយសារ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​សំណុំ​រឿង​ចាស់​ដោយ​ពុំ​មាន​អ្វី​ធំ​ដុំ​នោះ​ទេ ដែល​តុលាការ​អាច​បញ្ចប់​រឿង​នេះ​តាំង​ពី​មុន​មក​បាន៖ «យើង​មើល​ឃើញ​ថា​បើ​មាន​ចំណាត់ការ​ណា​មួយ​យ៉ាង​ម៉ឺងម៉ាត់​ពី​តុលាការ​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ព្រោះ​ត្រូវ​បាន​បាត់បង់​សំឡេង​ឆ្នោត ប្រសិន​បើ​រៀបចំ​ដាក់​មនុស្ស​មក​ជំនួស​មិន​ទាន់»

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​ខែត្រ​ប៉ៃលិន កន្លង​ទៅ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​នាក់​ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍​រឿង​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​បោះឆ្នោត។ អ្នក​ទាំងនោះ​រួម​មាន លោក អ៊ូច សាវុធ ជំទប់​ទី​២ ឃុំ​សាលាក្រៅ អ្នកស្រី រាម ណាមុន ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន និង​លោក ឈុន ចាន់ដា ក្រុម​ប្រឹក្សា​សង្កាត់​ប៉ៃលិន។ រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បញ្ចប់​សំណុំ​រឿង​របស់​អ្នក​ទាំង ៣​នាក់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​មេធាវី​និង​ក្រុម​គ្រួសារ​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំងផ្លុង

$
0
0

ក្រុម​មេធាវី និង​ក្រុម​គ្រួសារ​លោក កឹម សុខា បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៤ កញ្ញា។ ចំណែក​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ៣​រូប ក៏​បាន​បញ្ចប់​ការ​សាកសួរ​លោក កឹម សុខា ដែរ ហើយ​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ កញ្ញា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី គឺ​លោក សូត សុខប្រាថ្នា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​លោក កឹម សុខា ទាក់ទង​នឹង​ពាក្យ​ផ្តាំ​ផ្ញើ​មុន​ពេល​ដែល​លោក​ត្រូវ​ចាប់​ខ្លួន

$
0
0

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ជុន ច័ន្ទបុត្រ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ​ថា ក្នុង​ជីវភាព​ជា​អ្នក​នយោបាយ​ក្នុង​គណបក្ស​មួយ​ដែល​ចង់​ដឹកនាំ​ប្រទេស​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ មាន​សិទ្ធិ​សេរីភាព មាន​យុត្តិធម៌​សង្គម លោក​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ ព្រម​ទាំង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ជា​ដរាប។

តែ​ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ចុះ​ញ៉ម​ទេ ហើយ​ថែម​ទាំង​ថា​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​មែន។ តើ​លោក កឹម សុខា មាន​ពាក្យ​ផ្តាំ​ផ្ញើ​អ្វី​ខ្លះ​មុន​ពេល​ដែល​គេ​ចាប់​ខ្លួន​លោក?

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋសភា​រង់ចាំ​ដីកា​ពី​តុលាការ​មុន​មាន​ចំណាត់ការ​លើ​អភ័យ​ឯកសិទ្ធិ​លោក កឹម សុខា

$
0
0

រដ្ឋសភា​នៅ​មិន​ទាន់​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ​ចំពោះ​ករណី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​គ្មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​រដ្ឋសភា​ជា​មុន។ អ្នក​វិភាគ​ដាក់​ការ​សង្ស័យ​ថា មុន​ការ​ចាប់​លោក កឹម សុខា រដ្ឋាភិបាល​បាន​បិទ​វិទ្យុ​ផ្សាយ​បន្ត​របស់​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ដែល​នេះ​ប្រហែល​ជា​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​រៀបចំ​ទុក​ជា​មុន ដើម្បី​បំបិទ​សំឡេង​កុំ​ឲ្យ​ពលរដ្ឋ​បាន​ដឹង។

ទោះ​ជា​គ្មាន​ដីកា ក៏​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ដែរ។ អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា រដ្ឋសភា​កំពុង​រង់ចាំ​ដីកា​ពី​តុលាការ​មុន​នឹង​មាន​ចំណាត់ការ​បែប​ណា​លើ​ការ​ចាប់​ខ្លួន​សមាជិក​របស់​រដ្ឋសភា គឺ​លោក កឹម សុខា។ លោក ឡេង ប៉េងឡុង បន្ត​ថា រដ្ឋសភា​ទើប​តែ​ទទួល​បាន​របាយការណ៍​ពី​ប៉ូលិស ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​ការ​ចោទ​ប្រកាន់​ពី​តំណាង​អយ្យការ​នៅ​ឡើយ​ទេ៖ «អ្វី​ដែល​យើង​ចាត់ចែង​បាន លុះត្រា​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​អយ្យការ។ ឥឡូវ​យើង​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី​អយ្យការ លើកលែង​ការ​ចោទ​ប្រកាន់​អី​នៅ​ឡើយ​ទេ ដូច្នេះ​យើង​មិន​ទាន់​ធ្វើ​អី​ទេ ... ចាត់​វិធានការ​ទៅ​តាម​រដ្ឋធម្មនុញ្ញ ទៅ​តាម​ច្បាប់»

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​កាល​ពី​ម៉ោង ១២​កន្លះ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំងផ្លុង ហៅ​កាត់​ថា ម-៣ នៅ​ខេត្ត​ត្បូងឃ្មុំ។ មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ រដ្ឋាភិបាល​បាន​ចោទ​លោក កឹម សុខា ថា​ក្បត់​ជាតិ និង​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល។

ស្រប​ពេល​នៃ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​កណ្ដាល​យប់ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បិទ​កាសែត និង​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)

អ្នក​វិភាគ​សង្ស័យ​ថា នេះ​គឺ​ជា​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​បំបិទ​ព័ត៌មាន​កុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចាប់​លោក កឹម សុខា ខណៈ​ដែល​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​លោក កឹម សុខា ពី​លំនៅឋាន​នៅ​ភ្នំពេញ ទៅ​ឃុំ​នៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជិត​ព្រំដែន​ប្រទេស​វៀតណាម។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣ កញ្ញា ថា ការ​បិទ​មិន​ឲ្យ​មាន​ការ​ផ្សាយ​បន្ត​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី នៅ​តាម​វិទ្យុ​ឯកជន​ដែល​ផ្សាយ​បន្ត និង​ការ​ចាប់​លោក កឹម សុខា អាច​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល។ លោក​បណ្ឌិត​បន្ត​ថា ការ​បិទ​សំឡេង​របស់​សារព័ត៌មាន​ទាំងនេះ គោល​បំណង​អាច​ជា​ការ​កុំ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ឮ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា៖ «រៀបចំ​កុំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ពេក ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ឮ​ច្រើន​ពេក ហើយ​មាន​ប្រតិកម្ម​អាក្រក់​ចឹង​មក ប្រឆាំង​ទៅ​វិញ។ ម្ល៉ោះ​ហើយ គឺ​ចឹង​ទៅ បិទ បិទ បិទ បិទ អស់​ហើយ ទៅ​បាន​ចាត់​វិធានការ គឺ​ចាប់​លោក កឹម សុខា»

នៅ​ក្រោយ​ការ​ចាប់​លោក កឹម សុខា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​ការពារ​លោក កឹម សុខា ឲ្យ​សោះ បើ​មិន​ចង់​ឲ្យ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ចោល។ ទោះ​បែប​នេះ​ក្ដី សហគមន៍​អន្តរជាតិ​បាន​ចេញ​មុខ​ថ្កោលទោស​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា យ៉ាង​តក់ក្រហល់​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​គ្មាន​គម្រោង ឬ​យុទ្ធសាស្ត្រ​អ្វី​នោះ​ទេ។ អ្វីៗ​ទាំងអស់ ទាំង​ការ​បិទ និង​ហាម​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី និង វីអូអេ រួម​ទាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ធ្វើ​ឡើង​តាម​ច្បាប់​ទាំងអស់។ ចំពោះ​ការ​ព្រមាន​ដាក់​គំនាប ឬ​សម្ពាធ​ពី​បរទេស លោក ផៃ ស៊ីផាន បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ដែល​ព្រួយ ឬ​រណប​បរទេស​ណា​មួយ​នោះ​ទេ។ លោក​ព្រមាន​បរទេស​វិញ​ថា បើ​ហ៊ាន​លូក​ដៃ បរទេស​នោះ​គឺ​ជា​ខ្មាំង​របស់​កម្ពុជា៖ «ការ​ចាប់​ខ្លួន កឹម សុខា គឺ​ន័យ​ក្បត់​ជាតិ កញ្ជះ​នៃ​បរទេស​បន្ទុកបណ្ដាក់ និង​ផ្ចុងផ្ដើម​ដោយ​បរទេស។ ការ​បិទ​វិទ្យុ​ដែល​មិន​ឲ្យ​បន្ត​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី ឬ​ក៏​សំឡេង​សហរដ្ឋ​អាមេរិក ហ្នឹង គឺ​វិទ្យុ​ទាំងអស់​នោះ​គេ​អត់​គោរព​នូវ​អ្វី​ទៅ​គោលការណ៍​នៃ​ច្បាប់​របស់​ក្រសួង​ព័ត៌មាន អា​ហ្នឹង​គេ​និយាយ​ច្បាស់លាស់​ណាស់ មិន​មែន​ជា​ទិសដៅ​នយោបាយ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​សហរដ្ឋ​អាមេរិក ថា​ជា​ក្រុម​បាត​ដៃ​ទី​បី​នៅ​ពី​ក្រោយ​ផែនការ​ក្បត់​ជាតិ​របស់​លោក កឹម សុខា។ អ្នក​ច្បាប់​ហៅ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​មាន​អភ័យ​ឯកសិទ្ធិ គឺ​ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ ឯ​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ធ្វើ​ជា​លេស​នៅ​ក្នុង​កាលៈទេសៈ​មួយ ដែល​តុលាការ​នៅ​កម្ពុជា គ្មាន​ភាព​យុត្តិធម៌។

រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០ បាន​ចែង​ការពារ​តំណាងរាស្ត្រ​ពី​បទ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន ដែល​កើត​ពី​ការ​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន ប៉ុន្តែ​អភ័យ​ឯកសិទ្ធិ​នេះ​មិន​បាន​ការពារ​តំណាងរាស្ត្រ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​នោះ​ទេ ខណៈ​ដែល​វីដេអូ​ដែល​រដ្ឋាភិបាល​ចោទ​លោក កឹម សុខា គឺ​លោក​បាន​ថ្លែង​កាល​ពី​កំឡុង ៣​ឆ្នាំ​មុន។ ច្បាប់​កំពូល​ដដែល​ចែង​ថា ការ​ដក​អភ័យ​ឯកសិទ្ធិ​អាច​ធ្វើ​ទៅ​បាន លុះត្រា​មាន​សំឡេង​បោះឆ្នោត ២ ភាគ ៣ នៃ​សមាជិក ១២៣​នាក់។

ប្រសិន​បើ​មាន​ការ​ចោទ​ប្រកាន់​ពី​តំណាង​អយ្យការ លោក កឹម សុខា ប្រហែល​មាន​វាសនា​ដូច​លោក សម រង្ស៊ី និង​លោក អ៊ុំ សំអាន ដែល​មាន​ទោស​ជាប់​ខ្លួន ទាំង​រដ្ឋសភា​មិន​បាន​ដក​អភ័យ​ឯកសិទ្ធិ។ អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​រដ្ឋធម្មនុញ្ញ និង​ចាប់​ចង​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ក្រោម​រូបភាព​អនុវត្ត​ច្បាប់ ដែល​បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា​ជា​ការ​អនុវត្ត​ច្បាប់​បែប​ផ្ដាច់ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចក្រភព​អង់គ្លេស​ទទូច​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ស្ថានការណ៍​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌

$
0
0

ចក្រភព​អង់គ្លេស​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ស្ថានការណ៍​ឡើង​វិញ​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​មាន​ភាព​សេរី និង​យុត្តិធម៌។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន តំណាងរាស្ត្រ​ចក្រភព​អង់គ្លេស និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ការិយាល័យ ខមមិនវៀល (Foreign and Commonwealth Office) នៃ​ចក្រភព​អង់គ្លេស ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤ សីហា លោក ម៉ាក ហ្វីល (Mark Field) បញ្ជាក់​ថា លោក​បារម្ភ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រៅ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រឹត​បន្តឹង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ការ​បិទ​កាសែត​បរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ទាំងអស់​នេះ លោក ម៉ាក ហ្វីល ចាត់​ទុក​ថា​ជា​វិធានការ​របស់​រដ្ឋាភិបាល​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​ពិភាក្សា​ដោយ​សេរី​នៅ​កម្ពុជា។

ចក្រភព​អង់គ្លេស ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ស្ថានការណ៍​ឲ្យ​ប្រសើរ​ឡើង​វិញ​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ មាន​ភាព​សេរី និង​យុត្តិធម៌ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​នូវ​ចំណុច​ល្អ​ប្រសើរ​ដែល​បាន​ធ្វើ​កាល​ពី​អំឡុង​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា។

ក្នុង​ពេល​ជាមួយ​គ្នា ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) គឺ​លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន (Zeid Ra’ad Al Hussein) ក៏​បារម្ភ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​លោក​មើល​ឃើញ​ថា​ហាក់​អនុវត្ត​មិន​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ ក្នុង​នោះ​រួម​មាន​ទាំង​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​សភា​លោក កឹម សុខា ផង។

លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន ក៏​បារម្ភ​ពី​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ជាច្រើន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ចាត់​ទុក​ថា លោក កឹម សុខា មាន​ទោស​ទាំង​ដែល​តុលាការ​មិន​ទាន់​កាត់​ទោស​លោក កឹម សុខា ផង​នោះ។ លោក​ថា នេះ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​គិត​ទុក​ជា​មុន​ថា​គ្មាន​ទោស និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាង​អយ្យការ​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​ក្រោយ​បញ្ចប់​ការ​ចោទ​ប្រកាន់

$
0
0

បន្ទាប់​ពី​ចំណាយ​ពេល​តែ​ពីរ​ថ្ងៃ​ក្នុង​ការ​សួរ​ចម្លើយ​លោក កឹម សុខា តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជា​ផ្លូវការ​ហើយ​ពី​ទោស​ក្បត់​ជាតិ។ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បកស្រាយ​ថា បទ​ចោទ​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ក្រោម​លេស​អនុវត្ត​ច្បាប់។

នេះ​អាច​ជា​លើក​ទី​មួយ​ហើយ​ដែល​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ចំណាយ​ពេល​ទៅ​សួរ​ចម្លើយ​ជន​សង្ស័យ កឹម សុខា ដល់​ពន្ធនាគារ​នៅ​ជិត​ព្រំដែន​វៀតណាម ដែល​រឿង​ក្តី​កន្លង​ទៅ ច្រើន​តែ​នាំ​ជន​សង្ស័យ​មក​កាន់​តុលាការ​ផ្ទាល់​ដើម្បី​សាកសួរ។ តែ​ពីរ​ថ្ងៃ​គត់ សំណុំ​រឿង​របស់​លោក កឹម សុខា បាន​ធ្លាក់​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ គឺ​លោក គី ឬទ្ធី ក្រោយ​ពី​ព្រះរាជអាជ្ញា​រង​បញ្ចប់​ការ​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​គ្នា​ដោយ​សម្ងាត់​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ក្នុង​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា អះអាង​ថា ការ​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​យុត្តិធម៌ និង​ឆ្លង​កាត់​ការ​ស្រាវជ្រាវ​ពិនិត្យ​ភស្តុតាង និង​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​ជន​សង្ស័យ តុលាការ​អាច​កំណត់​បាន​ថា​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​តំណាង​អយ្យការ ចោទ​ប្រកាន់​ប្រឆាំង​លើ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន។

បើ​ទោះ​ជា​បែប​នេះ​ក្ដី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក ជូង ជូងី យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ដ៏​ប្រញាប់ប្រញាល់​ក្រោម​បទ​ចោទ​ក្បត់​ជាតិ ដោយ​អះអាង​ថា​ជា​បទល្មើស​ជាក់ស្ដែង​នេះ គឺ​ពុំ​មាន​ហេតុផល​ទាល់​តែ​សោះ។ លោក ជូង ជូងី ដែល​នៅ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​បិទ​សិទ្ធិ​ត្រង់​មាត់​ច្រក​នៃ​គុក​ត្រពាំងផ្លុង មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ក្នុង​នាម​ជា​មេធាវី​នោះ ចាត់​ទុក​ថា​ការ​រឹត​បន្តឹង​សិទ្ធិ​រហូត​ដល់​មេធាវី​មិន​អាច​ចូល​ជួប​កូន​ក្តី​របស់​ខ្លួន​បាន គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​បំពាន។ លោក​បន្ត​ថា «ចំណាត់ការ​អ៊ីចឹង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ច្បាប់​ផង ប៉ះពាល់​ដល់​សិទ្ធិ​ឯកឧត្ដម កឹម សុខា ផង និង​ប៉ះពាល់​ដល់​សិទ្ធិ​ខ្ញុំ​ជា​មេធាវី​ជា​អ្នក​ការពារ​ក្តី​ឲ្យ​ឯកឧត្ដម កឹម សុខា ផង គឺ​ឥរិយាបថ​ក្នុង​ការ​ចាត់ការ ឬ​ក៏​រុញ​ពី​មួយ​ទៅ​មួយ​ដូច្នេះ​ហើយ គឺ​អត់​ត្រឹមត្រូវ​ទេ គឺ​ប៉ះពាល់​ទៅ​លើ​វិស័យ​ច្បាប់»

លោក កឹម សុខា ត្រូវ​បាន​កម្លាំង​នគរបាល​ចូល​ឡោមព័ទ្ធ​ផ្ទះ និង​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ពី​បទ​ក្បត់​ជាតិ។ ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ និង​ចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ទៅ​ចៅក្រម​បន្ត តុលាការ​ក៏​បាន​បញ្ជូន​ដីកា​ទៅ​រដ្ឋសភា​ដែរ។ ការ​បញ្ជូន​ដីកា​ទៅ​រដ្ឋសភា​ក្រោយ​ពេល​ចោទ​ប្រកាន់​ដោយ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​នេះ អាច​ជា​ការ​ស្នើ​ឲ្យ​រដ្ឋសភា​បើក​ផ្លូវ​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី​អ្នក​តំណាងរាស្ត្រ ដើម្បី​ងាយស្រួល​ក្នុង​ដំណើរការ​តាម​ផ្លូវ​តុលាការ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​ថា បាន​ទទួល​ដីកា​ពី​តុលាការ​ជុំវិញ​បទ​ចោទ​នេះ​រួច​ហើយ។ លោក​បញ្ជាក់​ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​ប្រជុំ​សម្រេច ហើយ​ឆ្លើយតប​ទៅ​តុលាការ​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោក​បន្ត​ថា «យើង​ចង់​ប្រជុំ​ឆាប់ៗ​នេះ។ ឆាប់ៗ​នេះ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ណា​ទេ។ ឆាប់ៗ​មិន​យូរ​ទេ»

ស្រប​ពេល​អាជ្ញាធរ​កម្ពុជា និង​តុលាការ​ប្រញាប់ប្រញាល់​រុញ​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ​ឲ្យ​ដល់​គោលដៅ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក ជេង ហ្សួង (Geng Shuang) ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ថា ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភ័ក្ដិ​ល្អ ជា​ដៃគូ និង​ជា​បង​ប្អូន​គ្នា​នឹង​កម្ពុជា ភាគី​ចិន តែង​គាំទ្រ​កម្ពុជា តាម​ផ្លូវ​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ និង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ។

ផ្ទុយ​ពី​ជំហរ​របស់​ចិន នេះ ស្ថានទូត​ចំនួន​ពីរ គឺ​ស្ថានទូត​ស្វីស ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក និង​ស្ថានទូត​បារាំង ព្រម​ទាំង​សហភាព​អឺរ៉ុប បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ។ សេចក្តី​ថ្លែងការណ៍​នេះ សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​ច្បាប់​នេះ គឺ​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ដែល​បាន​ចាក់​ឫស​នៅ​កម្ពុជា។ ជាង​នេះ​ទៀត សេចក្តី​ថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដោយ​សេរី គោរព​សិទ្ធិ​អ្នក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ត្រូវ​ប្រាកដ​ថា ដំណើរ​ក្តី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ត្រូវ​មាន​ភាព​ឯករាជ្យ។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ស្វីស ដាច់​ដោយឡែក​ពី​គ្នា ប៉ុន្តែ​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដំណើរ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា

$
0
0

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​មើល​ឃើញ​ថា​ជា​អ្នក​នយោបាយ​ចិត្ត​សឿង ហាក់​មិន​សូវ​តក់ស្លុត​ចំពោះ​ការ​គំរាម​កំហែង តែងតែ​ធ្វើ​សមាធិ​ដើម្បី​រំងាប់​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ដែល​ជួប​បញ្ហា​ធំ​ម្ដងៗ។ នេះ​គឺ​ជា​ការ​អះអាង​របស់​ជំនួយការ​ផ្ទាល់​របស់​លោក កឹម សុខា។

លោក ហ៊ីង សុខសាន្ដ ធ្វើ​ការ​ផ្ទាល់​ជាមួយ​លោក កឹម សុខា តាំង​ពី​ឆ្នាំ​២០០៧ បន្ត​អះអាង​ថា ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​កណ្ដាល​អធ្រាត្រ​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា គឺ​ជា​បញ្ហា​ធំ​មួយ​នៅ​ក្នុង​ចំណោម​បញ្ហា​ធំៗ​នៅ​ក្នុង​ជីវិត​នយោបាយ​ដ៏​ជូរចត់​របស់​លោក កឹម សុខា។

លោក កឹម សុខា កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ នៅ​ក្នុង​ឃុំ​ឧត្ដមសុរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ឆាក​ជីវិត​នយោបាយ​នៅ​អំឡុង​ពេល​ចុង​ឆ្នាំ​១៩៩០ ដើម​ឆ្នាំ​១៩៩១ គឺ​នៅ​អំឡុង​ពេល​នៃ​ការ​ចាប់​ផ្ដើម​ចរចា​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព ទីក្រុង​ប៉ារីស។

នៅ​ឆ្នាំ​១៩៩៣ លោក កឹម សុខា បាន​ចាប់​ផ្ដើម​អាជីព​នយោបាយ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​តាកែវ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ព្រះពុទ្ធ​សាសនា របស់​លោក សឺន សាន។

នៅ​ក្នុង​ឆ្នាំ​១៩៩៩ លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដោយ​ត្រូវ​បាន​ជ្រើស​តាំង​ជា​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​១។ អ្នក​នយោបាយ​រូប​នេះ​បាន​លាលែង​ពី​កៅអី​ព្រឹទ្ធសភា​របស់​គាត់​នៅ​ក្នុង​ឆ្នាំ​២០០២។ ការ​លាលែង​នោះ គឺ​ជា​ការ​បញ្ចប់​ពី​អាជីព​អ្នក​នយោបាយ ដោយ​លោក​ទៅ​ចាប់​អាជីព​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វិញ តាម​រយៈ​ការ​បង្កើត​អង្គការ​មួយ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ អង្គការ​មួយ​នេះ​ធ្វើ​ការ​ផ្នែក​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា។

តាម​រយៈ​វីដេអូ​ឃ្លីប​មួយ​ដែល​ឈាន​ដល់​ការ​ចោទ​លោក កឹម សុខា ថា​ក្បត់​ជាតិ គឺ​អង្គការ​មួយ​នេះ​មិន​មែន​បង្កើត​តាម​គំនិត​របស់​លោក កឹម សុខា នោះ​ទេ៖ «ចុង​ក្រោយ​នេះ​ក៏​គេ​បាន​សម្រេច​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់ប្ដូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​អំពី​នយោបាយ​មួយ​គន្លាក់​សិន មួយ​ដំណាក់​សិន។ ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ​ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ​នោះ​នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះ​ហៅ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា»

មិន​ទាន់​មាន​នរណា​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា បកស្រាយ​ពី​ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​លោក កឹម សុខា បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​២០១៤ នោះ​នៅ​ឡើយ​ទេ ខណៈ​ដែល​លោក ផៃ ស៊ីផាន បច្ចុប្បន្ន​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​លោក កឹម សុខា ជា​ប្រធាន សម្ដែង​ការ​សោកស្ដាយ​ថា មិន​គួរ​ណា​លោក កឹម សុខា យក​អង្គការ​មួយ​នេះ​ធ្វើ​ជា​មជ្ឈមណ្ឌល​នយោបាយ​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា កាល​លោក​ធ្វើ​ការ​ជាមួយ​លោក កឹម សុខា តើ​អតីត​ប្រធាន​រូប​នេះ​មាន​អត្តចរិត​យ៉ាង​ណា​នោះ? លោក ផៃ ស៊ីផាន ថា​គាត់​ជា​មនុស្ស​ធម្មតា ហើយ​លោក​មិន​បាន​ធ្វើ​ការ​ផ្ទាល់​ជាមួយ​លោក កឹម សុខា នោះ​ទេ៖ «កាល​ជំនាន់​ខ្ញុំ​ធ្វើ​ហ្នឹង វា​អត់​មាន​រឿង​អី​ច្រើន​ផង អា​ហ្នឹង​ឆ្នាំ​ទី​១ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចឹង​គ្មាន​រឿង​អី​ទេ ប៉ុន្តែ​គេ​ចាប់​ផ្ដើម​រៀបចំ ប៉ិន​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ មិន​គួរ​ណា​គាត់​យក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហ្នឹង ក្លាយ​ទៅ​ជា​អង្គការ​នយោបាយ​ទេ ចឹង​ហើយ​បាន​យើង​មិន​ឋិតឋេរ ... ខ្ញុំ​អត់​បាន​ជួប​គាត់​ផ្ទាល់ ខ្ញុំ​ធ្វើ​ការ​ផ្ទាល់ ខ្ញុំ​ទទួល​បន្ទុក​ខាង​រៀបចំ​វិទ្យុ​ផ្សាយ​សំឡេង»

ក្រៅ​ពី​លោក ផៃ ស៊ីផាន ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក កឹម សុខា នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​មាន​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ និង​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ដែរ។

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព» គឺ​លោក កឹម សុខា បាន​ដឹកនាំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ក្នុង​បរិវេណ​ស្ដាត​អូឡាំពិក ចំ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០០៥។ ក្រោយ​ទិវា​នោះ រយៈពេល ២១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង ១៣ និង ៣០​នាទី លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រាជ​រដ្ឋាភិបាល​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ជេរ​ប្រមាថ​ប្រមុខ​រាជ​រដ្ឋាភិបាល។ ក្រោយ​ការ​ឃុំ​ខ្លួន​បាន​ចំនួន ១៨​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ទៀត​រួម​មាន លោក ជាម ចន្នី ដែល​ជាប់​ពី​បទ​បង្កើត​រដ្ឋាភិបាល​ស្រមោល លោក ម៉ម សូណង់ដូ លោក ប៉ា ងួនទៀង ជាដើម ត្រូវ​បាន​ដោះលែង​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក និង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​សហរដ្ឋ​អាមេរិក មក​កម្ពុជា នៅ​កាល​នោះ។

បន្ទាប់​ពី​មាន​ការ​ដោះលែង​នេះ រដ្ឋសភា​បាន​កែប្រែ​បទ​បរិហារ​កេរ្តិ៍​ពី​បទល្មើស​ព្រហ្មទណ្ឌ មក​ជា​បទ​រដ្ឋប្បវេណី​វិញ ដោយ​បទ​ចោទ​នេះ​លែង​ជាប់​ពន្ធនាគារ ទៅ​ជា​ពិន័យ​ជា​ប្រាក់​វិញ។

ឆ្នាំ​២០០៧ លោក កឹម សុខា បាន​លាលែង​ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​បង្កើត​គណបក្ស​នយោបាយ​មួយ​ឈ្មោះ គណបក្ស​សិទ្ធិ​មនុស្ស។ គណបក្ស​នេះ​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ ដោយ​ទទួល​បាន​បី​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ជំនួយការ​ម្នាក់​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ដ បាន​ស្ងើច​សរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​លោក កឹម សុខា។ ដូច្នេះ​ហើយ​ទើប​នៅ​ឆ្នាំ​២០០៧ លោក​បាន​សម្រេច​ចិត្ត​រៀនសូត្រ​ពី​លោក កឹម សុខា គឺ​បន្ទាប់​ពី​លោក​បាន​ប្រឡង​ជាប់​ជ័យលាភី​ប្រកួត​អត្ថបទ​មួយ​ដែល​មាន​លោក កឹម សុខា ជា​គណៈកម្មការ​កែ​អត្ថបទ។

លោក ហ៊ីង សុខសាន្ដ រៀបរាប់​ថា ចាប់​តាំង​ពី​ដើរ​តាម​លោក កឹម សុខា ភាព​ជូរចត់​នៃ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា មាន​ច្រើន​ណាស់។ លោក​ថា​ចៅហ្វាយ​របស់​លោក គឺ​លោក កឹម សុខា ធ្លាប់​ជួប​ឧបសគ្គ​ជាច្រើន​ដូចជា កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​បាន​ហ៊ុមព័ទ្ធ​សណ្ឋាគារ​លោក កឹម សុខា ស្នាក់នៅ​នា​ខេត្ត​កំពង់ចាម កាល​ពី​អំឡុង​បោះឆ្នោត​ឆ្នាំ​២០១៣ រួច ហើយ​បន្ទាប់​ពី​បាន​ចេញ​ពី​សណ្ឋាគារ មាន​រថយន្ត​របស់​កងទ័ព​បាន​ដេញ​បុក​រថយន្ត​លោក កឹម សុខា និង​ការ​ឃុំ​ខ្លួន​ឯង​របស់​លោក កឹម សុខា នៅ​ក្នុង​អគារ​ទីស្នាក់ការ​បក្ស​ក្នុង​ឆ្នាំ​២០១៦ ជាដើម។ នៅ​រាល់​ពេល​ជួប​បញ្ហា​ធំៗ លោក ហ៊ីង សុខសាន្ដ ប្រាប់​ថា លោក កឹម សុខា តែង​ធ្វើ​សមាធិ​ដើម្បី​រំងាប់​ផ្លូវ​ចិត្ត និង​ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ចិត្ត៖ «នៅ​ពេល​ដែល​ជួប​បញ្ហា គាត់​យក​ផ្លូវ​ធម៌​មក​ដោះស្រាយ។ គាត់​សមាធិ។ គាត់​សមាធិ​ច្រើន ដូច​ថា​មាន​បញ្ហា​អី គាត់​សមាធិ ហើយ​ការ​សមាធិ​ហ្នឹង​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ជ្រះថ្លា ហើយ​រក​វិធី​ដោះស្រាយ​បាន​ដោយ​ងាយ ដូចជា​កាល​ដែល​គាត់​នៅ​ជាប់​ឃុំ​នៅ​ក្នុង​ស្នាក់ការ គាត់​សមាធិ ព្រោះ​ខ្ញុំ​នៅ​គេង​នៅ​បន្ទប់​ជាមួយ​កាត់​រហូត ហើយ​គាត់​សមាធិ​រហូត។ ជួនកាល មួយ​យប់​គាត់​សមាធិ​ពីរ​ដង ៣​ដង។ ចឹង​ទៅ​ណា ដូច​ថា​ការ​សមាធិ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​លែង​ខ្លាច លែង​ព្រួយ លែង​បារម្ភ ហើយ​មើល​ឃើញ​នូវ​បញ្ហា​ទាំងអស់​ងាយ​ដោះស្រាយ»

លោក កឹម សុខា បាន​ក្លាយ​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១២ គឺ​ក្រោយ​ពេល​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ច្របាច់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បញ្ចូល​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្រាយ​ការ​រួបរួម​គ្នា គណបក្ស​នេះ​ទទួល​បាន ៥៥​អាសនៈ​ក្នុង​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៥។ លោក កឹម សុខា ត្រូវ​បាន​ជ្រើសរើស​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ដោយ​មាន​ចំនួន ១១៦​សំឡេង​ឆ្នោត​ក្នុង​រដ្ឋសភា។ ការ​ទទួល​បាន​តំណែង​នេះ គឺ​ក្រោយ​ពេល​មាន​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៤ ដើម្បី​បង្កើត​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ចាស់​រង​ការ​ចោទ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត។

នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ លោក កឹម សុខា ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា ដោយ​ការ​បោះឆ្នោត ៦៨​សំឡេង​ពី​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​មាន​បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា និង​ក្រោយ​ពេល​បាតុករ​បាន​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុខ​រដ្ឋសភា។

ឆ្នាំ​២០១៦ លោក កឹម សុខា បាន​ឃុំឃាំង​ខ្លួន​ឯង​ជាច្រើន​ខែ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ព្រម​ទាំង​ប្រកាន់​យក​គោលការណ៍​មិន​ឆ្លង មិន​ឆ្លើយ មិន​ឈ្លោះ​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក ៥​ខែ ក្រោម​បទ​បដិសេធ​មិន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ ដើម្បី​សាកសួរ​ក្នុង​ករណី​ពេស្យាចារ​ប្រឆាំង​នឹង​រូប​លោក។ ក្រោយ​មក លោក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស និង​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​ក្នុង​រដ្ឋសភា ជំនួស​លោក សម រង្ស៊ី។ ទោះ​ជា​យ៉ាង​ណា តួនាទី​នេះ​មិន​បាន​ឋិតឋេរ​យូរ​អង្វែង​ទេ ដោយ​ត្រូវ​លុប​ចោល​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ទៀត។

នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​បក្ស​ប្រឆាំង ដោយ​អម​អនុប្រធាន​បី​រូប។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក កឹម សុខា គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ទទួល​បាន ៤៨២ នៃ​ឃុំ-សង្កាត់​ទាំងអស់​ចំនួន ១.៦៤៦ ទូទាំង​ប្រទេស។

ជំនួយការ​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ដ សរសើរ​ថា លោក កឹម សុខា ជា​មនុស្ស​ក្លាហាន មិន​តក់ស្លុត មិន​ងាយ​ជឿ​គេ ហ៊ាន​ប្រឈម​នឹង​បញ្ហា ហើយ​រាល់​បញ្ហា គឺ​លោក កឹម សុខា តែង​រក​ដំណោះស្រាយ​ចេញ​ងាយ​ជាង​មនុស្ស​ដទៃ។ កត្តា​ទាំងនេះ ធ្វើ​ឲ្យ​លោក​ចាត់​ទុក​លោក កឹម សុខា ជា​ចៅហ្វាយ​នាយ​ដ៏​វៃឆ្លាត ជា​គ្រូ​ដ៏​មាន​ទេពកោសល្យ និង​ប្រៀប​ដូចជា​ឪពុក​របស់​លោក៖ «ប្រជាពលរដ្ឋ​ជា​គ្រូ​ជា​ចៅហ្វាយ​របស់​គាត់ (លោក កឹម សុខា) មាន​ន័យ​ថា ប្រជាពលរដ្ឋ​អត់​ចេះ​ដឹង គាត់ (លោក កឹម សុខា) ត្រូវ​ប្រឹងប្រែង​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង គាត់ (ប្រជាពលរដ្ឋ) យល់​ដឹង ឬ​តែងតែ​គាត់ (លោក កឹម សុខា) ប្រើ​ពាក្យ​ថា ខ្លៅ ខ្លាច ឃ្លាន។ ដូច្នេះ គាត់ (លោក កឹម សុខា) ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាពលរដ្ឋ។ គាត់​ថា មក​ដល់​សព្វថ្ងៃ​នេះ នយោបាយ​របស់​គាត់ (លោក កឹម សុខា) បាន​ដើរ​លើ​ផ្លូវ​ត្រូវ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ផ្ដល់​ឲ្យ​គាត់»

លោក កឹម សុខា ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​នយោបាយ​ដែល​ប្រសប់​ក្នុង​ការ​បង្កើត​ពាក្យ​ស្លោក​ខ្លីៗ សាមញ្ញ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ដូចជា​ពាក្យ​ថា ដូរ​មិន​ដូរ ដែល​ក្រោយ​មក​ពាក្យ​នេះ​បាន​ក្លាយ​ជា​បទ​ចម្រៀង​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៣។ ពាក្យ​ដូរ​នេះ ក្រោយ​មក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​រហូត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឈប់​ប្រើ​ពាក្យ​ដូរ​ក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ ជាដើម។

នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក កឹម សុខា គឺ​លោក​បាន​ប្រឈម​នឹង​ការ​ចាប់​ចង​ជាច្រើន​លើក។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក កឹម សុខា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដៃគូ​ក្នុង​ការ​ចរចា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ពេល​ខ្លះ​លោក កឹម សុខា ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខឹងសម្បា​យ៉ាង​ខ្លាំង ដែល​ការ​ខឹង​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ប្រហែល​ជា​លោក កឹម សុខា មិន​អាច​ធ្វើ​អ្វីៗ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ចង់​បាន​ក៏​ថា​បាន។ លោក ហ៊ីង សុខសាន្ត លើក​ឡើង​ទៀត​ថា លោក កឹម សុខា ជា​អ្នក​ធ្វើ​នយោបាយ​ប្រកាន់​យក​គោលការណ៍​បារម្ភ​រាស្ត្រ ខ្លៅ ខ្លាច ឃ្លាន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​១៣​គ្រួសារ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ផ្ដល់​សំណង​ដីស្រែ​ចម្ការ

$
0
0

ពលរដ្ឋ ១៣​គ្រួសារ​នៅ​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្ដល់​សំណង​ផល​ប៉ះពាល់​ដីធ្លី​ជូន​ពួកគាត់ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ទឹក ស្ថាបនា​ផ្លូវ ដើម្បី​ជញ្ជូន​សម្ភារ​ធ្វើ​បង្គោល​អគ្គិសនី​បង្ក​ប៉ះពាល់​ដីធ្លី​អ្នក​ភូមិ​ច្រើន​ហិកតារ។

ពលរដ្ឋ​រស់​នៅ​ភូមិ​សាមឃួយ ស្រុក​សេសាន និង​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្រុង​ស្ទឹងត្រែង ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្ដល់​សំណង​ជូន​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ដាក់​បង្គោល​អគ្គិសនី និង​ស្ថាបនា​ផ្លូវ​លើ​ដី​ស្រែចម្ការ​ពួកគាត់។

ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ដែល​មាន​ដីចម្ការ​នៅ​ឃុំ​សាមឃួយ លោក ហង្ស សម្បត្តិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា ក្រុមហ៊ុន​បាន​ស្ថាបនា​បង្គោល​អគ្គិសនី និង​ផ្លូវ​លំ​មួយ​ខ្សែ​មាន​ប្រវែង​ច្រើន​គីឡូម៉ែត្រ ចំ​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ជាង ១០​គ្រួសារ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​ទេ។ ហេតុ​នេះ​ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ផល​ប៉ះពាល់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ផ្លូវ​ដែល​គាត់​ឈូស​នេះ​វា​បាន​កាត់ផ្ដាច់​ដី​ជា​ពីរ និង​ជា​បី​កំណាត់​អ៊ីចឹង​ទៅ ហើយ​បង្គោល​ដំឡើង​នេះ​មិន​មែន​រយៈពេល ៤ ១០ ទៅ ២០​ឆ្នាំ​ទេ គឺ​វា​ប្រើ​រយៈពេល​មិន​ដឹង​ប៉ុន្មាន​ឆ្នាំ​ទេ ហើយ​វា​មាន​ផល​ប៉ះពាល់​ច្រើន»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​សាមឃួយ ជា​ជនជាតិ​ភាគ​តិច​ឡាវ លោក ជា ប៊ុនតឿន កត់សម្គាល់​ថា ក្រុមហ៊ុន​ធ្លាប់​បាន​ប្រជុំ​ជាមួយ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់ និង​បង្គាប់​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ធ្វើ​បង្គោល​ភ្លើង ដោយ​សន្យា​ថា នឹង​ផ្ដល់​សំណង​សមរម្យ ក៏​ប៉ុន្តែ​ហួត​មក​ទល់​ពេល​នេះ​ពួកគាត់​ពុំ​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ៖ «ទាមទារ​សំណង ប្រជាពលរដ្ឋ​យើង​ទាំង​អស់​នេះ ត្រូវ​ការ​សំណង ព្រោះ​កាល​ណា​ដី​កាយ​ខូច​ដី ប៉ះពាល់​ក្បាល​ស្រែ​ច្រើន»

​ផ្លូវ​ដែល​ក្រុមហ៊ុន​កសាង​មាន​ទំហំ  ៣​ម៉ែត្រ ទៅ ៤​ម៉ែត្រ ប្រវែង​ប្រហែល​ជិត ១០​គីឡូម៉ែត្រ ក្នុង​បំណង​ដឹក​ជញ្ជូន​សម្ភារៈ​ធ្វើ​បង្គោល​អគ្គិសនី ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​បង្គោល​ជិត​រួចរាល់​ហើយ  ដើម្បី​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ទៅ​ខែត្រ​កំពង់ចាម និង​ខែត្រ​ត្បូងឃ្មុំ​ជាដើម។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា។

​មេ​ឃុំ​សាមឃួយ ស្រុក​សេសាន អ្នកស្រី ខាង ខាំអន ថ្លែង​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​អ្នកស្រី​ថា កន្លង​ទៅ​ក្រុមហ៊ុន​បាន​ដាក់​បង្គោល​ភ្លើង​នៅ​ឃុំ​សាមឃួយ បង្ក​ប៉ះពាល់​ដីស្រែ​ចម្ការ​ពលរដ្ឋ ៦​គ្រួសារ ហើយ​រឿង​នេះ ក្រុមហ៊ុន​បាន​ផ្ដល់​សំណង​រួច​រាល់​ហើយ។ អ្នកស្រី​អះអាង​ថា ប្រសិនបើ​ក្រុមហ៊ុន​ធ្វើ​បង្គោល​ភ្លើង​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ឬ​ដី​ព្រៃ គឺ​ក្រុមហ៊ុន​មិន​ផ្ដល់​សំណង​ទេ ក៏ប៉ុន្តែ​បើ​ប៉ះ​លើ​ដី​ពលរដ្ឋ​មាន​ប្លង់​កម្មសិទ្ធិ គេ​នឹង​ផ្ដល់​សំណង​ជូន៖ «ប្រសិនជា​ដី​ប្លង់​គាត់ មាន​ការ​ទទួលស្គាល់​ពី​ភូមិ និង​ឃុំ​មាន​សំណង​ជូន​គាត់»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា គោលនយោបាយ​ការងារ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន ការ​អភិវឌ្ឍ​ណា​ដែល​ប៉ះពាល់​ទ្រព្យសម្បត្តិ​ពលរដ្ឋ ក្រុមហ៊ុន​ត្រូវ​តែ​ផ្ដល់​សំណង​តាម​តម្លៃ​ទីផ្សារ និង​ធ្វើ​ការ​ចរចា​ជា​មុន។ ចំណែក​អាជ្ញាធរ​រដ្ឋាភិបាល​មាន​តួនាទី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ៖ «និយាយ​ទៅ​សិទ្ធិ​លើ​ប្រជាពលរដ្ឋ តើ​ព្រម​យក​តម្លៃ​ប៉ុណ្ណា។ ទី​២ ក្រុមហ៊ុន​ត្រូវ​តែ​សង​ប្រជាពលរដ្ឋ​ឲ្យ​តែ​ប៉ះ​លើ​ដី​ពលរដ្ឋ»

​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ពលរដ្ឋ ៩​គ្រួសារ​រស់​នៅ​ឃុំ​ភ្លុក ស្រុក​សេសាន ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្ដល់​សំណង​ផល​ប៉ះពាល់​ដី​ស្រែ​របស់​ពួកគេ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ជីក​រណ្ដៅ​រំដោះ​ទឹក កាយ​អាចម៍ដី និង​ស្ថាបនា​ផ្លូវ ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​ធ្វើ​បង្គោល​អគ្គិសនី​ប៉ះពាល់​ដី​ស្រែ​របស់​អ្នក​ភូមិ​ជា​ច្រើន​ហិកតារ។ ក្រោយ​ពី​ការ​ទាមទារ​បាន​ប្រហែល​ជា ៣​សប្ដាហ៍ ក្រុមហ៊ុន​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វាសនា​ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម​សេសសល់​នៅ​កម្ពុជា​នៅ​មាន​ភាព​មិន​ច្បាស់លាស់

$
0
0

ជោគវាសនា​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៣៦​នាក់ កំពុង​នៅ​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា មាន​សេចក្តី​រាយការណ៍​ថា ជនជាតិ​ម៉ុងតាញ៉ា ចំនួន ២៩​នាក់​ក្នុង​ចំណោម ៣៦​នាក់​នេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ក្នុង​ពេល​ខាង​មុខ។

បើ​ទោះ​ជា​មាន​ព័ត៌មាន​នៃ​ការ​ចាប់​បញ្ជូន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ថ្មី​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​រឿង​នេះ​ជា​ការ​ពិត ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ថ្ងៃ​ទី​៤ កញ្ញា ដែល​ជា​ថ្ងៃ​អវសាន​នៃ​កាសែត​បរទេស​មួយ​នេះ បាន​រាយការណ៍​ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ២៩​នាក់​ក្នុង​ចំណោម ៣៦​នាក់​នៅ​កម្ពុជា នឹង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ បើ​ទោះ​ជា​មាន​ការ​ព្យាយាម​ពី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ផ្នែក​ជន​ភៀស​ខ្លួន​ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ទី​បី​ក្តី។

ព័ត៌មាន​នេះ ត្រូវ​បាន​មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.(UNHCR) ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី តាម​រយៈ​សារ​អ៊ីមែល (Email)។ មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ​បញ្ជាក់​ថា ផ្អែក​តាម​និយាម​អន្តរជាតិ ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ទាំង ២៩​នាក់​នេះ គួរ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជន​ភៀស​ខ្លួន។ មន្ត្រី​ដដែល​អះអាង​ថា UNHCR បាន​បង្ហាញ​នូវ​ជម្រើស​ផ្សេង​ទៀត នោះ​គឺ​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ដែល​មាន​អំណះអំណាង​ច្រើន​បង្ហាញ​ថា​ជា​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​៣ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ ដោយ​អះអាង​ថា ករណី​របស់​ជនជាតិ​ម៉ុងតាញ៉ា ទាំងអស់​នេះ ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ។

មន្ត្រី​ដដែល​នេះ​ឲ្យ​ដឹង​ថា អង្គការ​សហប្រជាជាតិ នឹង​ព្យាយាម​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ៧​នាក់​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​ទី​៣ ឲ្យ​បាន​កាន់​តែ​ឆាប់​អាច​ធ្វើ​ទៅ​បាន។

ទោះ​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា ព័ត៌មាន​នៃ​គម្រោង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​វៀតណាម ថ្មី​បន្ថែម​ទៀត​នេះ ពិត​ឬ​យ៉ាង​ណា​នោះ​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា ដោយ​លោក​ថ្លែង​ថា លោក​មិន​មាន​ព័ត៌មាន​ពី​ថ្នាក់​លើ​នៅ​ឡើយ។

ក្នុង​ចំណោម​ជនជាតិ​ម៉ុងតាញ៉ា ទាំង ៣៦​នាក់​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា ៣​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ។ ចំណែក ៣៣​នាក់​ផ្សេង​ទៀត​បាន​ប្តឹង​ឧទ្ធរណ៍ ក្រោយ​ពី​បាន​ធ្លាក់​នៅ​ជុំ​ទី​១។ ទោះ​ជា​យ៉ាង​ណា លោក តាន់ សុវិជ្ជា មិន​បាន​ឲ្យ​ដឹង​ឡើយ​ថា ក្នុង​ចំណោម​ពួក​គេ ៣៣​នាក់​នេះ ប៉ុន្មាន​នាក់​ធ្លាក់ និង​ប៉ុន្មាន​នាក់​ជាប់​នោះ​ទេ ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​មន្ត្រី UNHCR វិញ ព្រោះ​លោក​ថា​ព័ត៌មាន​ទាំងអស់ រដ្ឋាភិបាល​បាន​បញ្ជូន​ទៅ​ឲ្យ UNHCR អស់​ហើយ។

អាស៊ីសេរី នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់ UNHCR អ្នកស្រី វីវៀន តាន់ (Vivian Tan) បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

កាល​ពី​ថ្ងៃ​ទី​១០ សីហា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ចំនួន ១៣​នាក់ ត្រូវ​បាន​កម្ពុជា បញ្ជូន​ទៅ​ស្រុក​កំណើត​នៅ​វៀតណាម ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ។ ការ​បញ្ជូន​នេះ ក្រោយ​ពី​ពួក​គេ​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា។

ដោយឡែក​កាល​ពី​ថ្ងៃ​ទី​២៤ សីហា អាជ្ញាធរ​ខេត្ត​រតនគិរី បាន​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា មួយ​គ្រួសារ​មាន​គ្នា ៤​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ខេត្ត​យ៉ាឡាយ (Gia Lai) វិញ​ដែរ។ ពួក​គេ​បាន​រត់​គេច​ខ្លួន​ពី​ស្រុក​កំណើត​មក​រស់នៅ​ភ្នំពេញ រួច​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ស្នាក់នៅ​មួយ​រយៈ ប៉ុន្តែ​ចុង​ក្រោយ​បាន​សម្រេច​វិល​ទៅ​វៀតណាម វិញ​តាម​ខេត្ត​រតនគិរី ដោយ​ស្នាក់នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​បានលុង ដើម្បី​ស្វែងរក​លទ្ធភាព​ឆ្លង​ដែន​ទៅ​ស្រុក​កំណើត ពីព្រោះ​ខ្លាច​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ។ ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​រតនគិរី ជូន​ដំណើរ​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ដោយ​មាន​ក្រុម​គ្រួសារ​ពួក​គេ​នៅ​រង់ចាំ​ទទួល​ទៅ​លំនៅឋាន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​កាត់​ដេរ​នៅ​ខេត្ត​កោះកុង​ជិត​១០០​នាក់​ដួល​សន្លប់​ព្រោះ​ភិតភ័យ

$
0
0

កម្មករ​កម្មការិនី​កាត់​ដេរ​ជិត ១០០​នាក់ នៅ​ខេត្ត​កោះកុង ដួល​សន្លប់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា ព្រោះ​ភ័យ​ស្លុត​នឹង​សំឡេង​កណ្ដឹង​ប្រកាស​អាសន្ន​រោទ៍​ឡើង​ដោយ​មិន​ដឹង​មូលហេតុ។

ប្រធាន​ផ្នែក​ផលិតភាព អាគារ​ទី​៣ នៃ​រោងចក្រ​ឈ្មោះ ខេ.ខេ.អិន អាផារែល (KKN Apparel Co., Ltd.) លោក ហេង សាម៉ឺឌី ថ្លែង​ថា ករណី​សន្លប់​នេះ​ចាប់ផ្ដើម​ដំបូង​ពីរ​បី​នាក់ ហើយ​មាន​អ្នក​ស្លុត​បន្ត​រាប់​សិប​នាក់​ទៀត៖ «ពេល​ពីរ​បី​សន្លប់ ពេល​យើង​បញ្ជូន​ដល់​ពេទ្យ នៅ​ពេទ្យ​សង្គ្រោះ​បឋម​នៅ​រោងចក្រ​ហ្នឹង ក៏​មាន​អ្នក​ផ្សេង​ទៀត​មាន​អារម្មណ៍​ថា​ភិតភ័យ ហើយ​ក៏​សន្លប់​ត​គ្នា។ អា​ហ្នឹង​គឺ​ជា​ដើម​ហេតុ​នៃ​ការ​សន្លប់។ មាន​ព័ត៌មាន​ខ្លះ​មិន​ច្បាស់​ការ​ចេញ​ទៅ​ថា កម្មករ​សន្លប់​ដោយសារ​ពុល ឬ​ញ៉ាំ​នេះ​ញ៉ាំ​នោះ អា​ហ្នឹង​វា​ជា​ព័ត៌មាន​មិន​ពិត​ទេ»

លោក​ឲ្យ​ដឹង​ថា រោងចក្រ ខេ.ខេ.អិន អាផារែល (KKN Apparel Co., Ltd.) ស្ថិត​នៅ​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ អាគារ​ទី​៣ មាន​កម្មករ​សរុប ១.៤០០​នាក់ ដែល​កាត់ដេរ​សំលៀក​បំពាក់​កីឡា។

លោក​បញ្ជាក់​ថា ចាប់​ពី​វេលា​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​ដដែល​នេះ កម្មករ​សន្លប់​ខ្លះ​បាន​ចេញ​ពី​មន្ទីរពេទ្យ​វិញ ហើយ​មិន​មាន​អ្នក​ស្លាប់​ទេ។ ខាង​លោក និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស៊ើប​អង្កេត​រក​មូលហេតុ​ច្បាស់លាស់ ដែល​បណ្ដាល​ឲ្យ​កណ្ដឹង​រោទ៍​ចលាចល​នោះ ហើយ​នឹង​ចេញ​លទ្ធផល​អង្កេត​នៅ​ថ្ងៃ​ទី​៦ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live