Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​បារម្ភ​ចំពោះ​បទល្មើស​នេសាទ​កើន​ឡើង​នៅ​ក្នុង​រដូវ​បិទ​នេសាទ

$
0
0

ប្រជាពលរដ្ឋ​នៅ​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម បារម្ភ​ពី​វាសនា​ពូជ​ត្រី​ថា អាច​នឹង​ហិនហោច​នៅ​ថ្ងៃ​ខាង​មុខ ត្បិត​កូន​ត្រី​តូចៗ ត្រូវ​បាន​គេ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជា​រៀងរាល់​ថ្ងៃ។ ពលរដ្ឋ​អះអាង​ថា បទល្មើស​នេសាទ ពិសេស​ការ​ប្រើប្រាស់​លូ​ស្បៃ​មុង​កាន់​តែ​កើត​មាន​ច្រើន​ក្នុង​រដូវ​បិទ​នេសាទ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បញ្ជាក់​ថា មន្ត្រី​ជំនាញ ព្រម​ទាំង​សមត្ថកិច្ច​តែង​ចុះ​បង្ក្រាប និង​អប់រំ​ណែនាំ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់​ជា​ប្រចាំ។

​ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ព្រៃឈរ មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ពួកគាត់​រស់​នៅ​គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ប៉ុន្តែ​បទល្មើស​កើន​ឡើង​ជាង​មុន​ពេល​បង្ក្រាប​ថែម​ទៀត។ ជាង​នេះ​ទៀត ករណី​បង្ក្រាប​នៅ​តំបន់​ខ្លះ​ពលរដ្ឋ​សង្កេត​ឃើញ​ថា យក​វត្ថុតាង​ចាស់ៗ ដុត​បំផ្លាញ​ចោល ប៉ុន្តែ​ឧបករណ៍​បទល្មើស​នេសាទ​ថ្មីៗ ត្រូវ​បាន​ជនល្មើស​នាំ​គ្នា​ទៅ​នេសាទ​បាន​ដដែល។

ពលរដ្ឋ​នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា នៅ​តំបន់​លោក​រស់​នៅ​បទល្មើស​នេសាទ​កើត​ឡើង​ព្រោងព្រាត ក្រោយ​ពេល​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​ថា អ្នក​ខ្លះ​សម្រុក​ទៅ​ទិញ​ស្បៃ​មុង ដើម្បី​ដាក់​យក​កូន​ត្រី​ទៅ​លក់​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ បើ​ទោះ​បី​ជា​មាន​ករណី​បង្ក្រាប​ទើបនឹង​កើត​ឡើង​ក្ដី៖ «កាល​ពី​មុន​ខ្ញុំ​មាន​សង្ឃឹម​ណាស់ ប៉ុន្តែ​ក្រោយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ ខ្ញុំ​មាន​ការ​បារម្ភ​ជា​ខ្លាំង ព្រោះ​អី​ការ​ដាក់​កាន់​តែ​កើន​ឡើង​ទៅ​វិញ»

​ស្រដៀង​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​មៀន និយាយ​ថា តាំង​ពី​ទឹក​ចាប់​ផ្ដើម​ឡើង​ចូល​បឹង​មក បទល្មើស​នេសាទ ពិសេស​លូ​ស្បៃ​មុង និង​ឆក់ កើត​ឡើង​គួរ​ឱ្យ​បារម្ភ ពីព្រោះ​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​លូ​ស្បៃ​មុង គឺ​ប៉ះពាល់​កូន​ត្រី​តូចៗ រាប់​រយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃៗ៖ «ងាប់​ទាំង​អា​តូច ងាប់​ទាំង​អា​ធំ​អស់​ហើយ គ្មាន​សង្ឃឹម​ទេ»

​ក្រៅ​ពី​បទល្មើស​នេសាទ​ដែល​កើត​ឡើង​នៅ​តំបន់​ទាំង​នេះ ក៏​មាន​ដែរ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​កងមាស ដូចជា​ឃុំ​រាយប៉ាយ ឃុំ​រកាអារ ឃុំ​ព្រែកកុយ ឃុំ​អង្គរបាន ជាដើម។ បទល្មើស​ទាំង​នោះ ដូចជា​ការ​នេសាទ​ដោយ​ដាក់​ស្បៃ​មុង និង​ប្រើ​ឧបករណ៍​ឆក់​នៅ​ពេល​យប់ ការ​ដាក់​របាំង​តាម​ព្រែក​ជាដើម។

​ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា មន្ត្រី​ជំនាញ​តែង​ចុះ​បង្ក្រាប​ជា​ប្រចាំ ដូចជា​នៅ​ស្រុក​កងមាស ស្រុក​ស្ទឹងត្រង់ ស្រុក​បាធាយ និង​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត។ ជាក់ស្ដែង​នៅ​ក្នុង​ខែ​សីហា មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​បាន​ចំនួន​ជិត ៥០​ករណី ក្នុង​នោះ បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់ រួម​មាន​លូ​ស្បៃ​មុង​ចំនួន​ជាង ៥០០​មាត់ (៥៥៤) និង​របាំង​ស្បៃ​មុង​ប្រវែង​ជិត ២​ម៉ឺន​ម៉ែត្រ (១.៨៤៩០) និង​បង្គោល​ជាង ៧​ពាន់​ដើម (៧.១៧៥)។ លើស​ពី​នេះ លែង​កូន​ត្រី​ជាង ១​តោន ហើយ​បង្ក្រាប​របាំង​ណរ៉ាវ និង​របាំង​ដែល​ដាក់​បាំង​ជិត​មុខ​ព្រែក​មិន​ឱ្យ​ត្រី​អាច​ចរាចរ​ចូល​ទៅ​បឹង​បាន​ជិត ១០​មាត់ ព្រម​ទាំង​បទល្មើស​មួយ​ចំនួន​ទៀត។

ចំណែក​ចំណុច​ដែល​ពលរដ្ឋ​លើក​ឡើង​ថា មាន​បទល្មើស​នេសាទ​ក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​កងមាស នោះ មន្ត្រី​ជំនាញ ព្រមទាំង​សមត្ថកិច្ច​តែង​ចុះ​បង្ក្រាប​ជា​ប្រចាំ។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា មន្ត្រី​ជំនាញ សមត្ថកិច្ច និង​សហគមន៍ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​បឹង​បេ៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស ហើយ​បំផ្លាញ​ចោល​វត្ថុតាង​មួយ​ចំនួន​ផង៖ «បឹងបេ៦ គឺ​មាន​ចំនួន ៦​ឃុំ ហើយ​ទូក​កាណូត​យើង​ចុះ​ទៅ ៧​កាណូត ហើយ​មាន​ប៉ូលិស និង​សហគមន៍​ចូល​រួម​ហ្នឹង យើង​បំផ្លាញ​ចោល​វត្តុតាង​លូ​ស្បៃ​មុង​បាន ៨៥​មាត់ ហើយ​យើង​បាន​ដុត​បំផ្លាញ​ហ្នឹង​ហើយ»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ដដែល​មើល​ឃើញ​ថា បទល្មើស​នេសាទ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ឆ្នាំ​២០១៧ ហាក់​ថយ​ចុះ​ជាង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥។ ការ​ថយ​ចុះ​នេះ គឺ​ដោយសារ​ចំនួន​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឆ្ដោរ មិន​សូវ​មាន​ច្រើន ម្យ៉ាង​ទឹក​ឆ្នាំ​នេះ ធំ​ជាង​កាល​ពី​ឆ្នាំ​២០១៥។ លើស​ពី​នេះ ប្រជា​នេសាទ​ហាក់​យល់​ដឹង​ច្រើន​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ បន្ទាប់ពី​មន្ត្រី​ជំនាញ​តែង​ចុះ​ផ្សព្វផ្សាយ​ដល់​ពួក​គាត់។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នឹង​បន្ត​សកម្មភាព​បង្ក្រាប និង​អប់រំ​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋ​បន្ថែម​ទៀត ព្រម​ទាំង​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ត្រី​ពង​កូន។ ជាមួយ​គ្នា​នេះ លោក អ៊ុក ណារិន ស្នើ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ចូលរួម​ការពារ​ធនធាន​មច្ឆាជាតិ និង​ជៀសវាង​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់។

​រដូវ​បិទ​នេសាទ​ចាប់​ផ្ដើម​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា។ រដូវ​នេះ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នេសាទ​លក្ខណៈ​គ្រួសារ​ដូចជា ដាក់​មង សន្ទូច លប ដាក់ឡុក​ជាដើម ក្រៅ​ពី​នេះ គឺ​មិន​អនុញ្ញាត​ឡើយ ពិសេស​ការ​ប្រើ​ឧបករណ៍​ទំនើប ដូចជា ឆក់ អូស​អួន និង​ការ​ដាក់​លូ​ស្បៃ​មុង បើ​ទោះ​បី​ជា​ប្រវែង​ណា​ក៏ដោយ។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ដែល​តែង​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​តាម​មូលដ្ឋាន សង្កេត​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​មាន​ច្រើន ប៉ុន្តែ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆា​ជាតិ។ លោក​សាទរ​ចំពោះ​វិធានការ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ជុំវិញ​ករណី​បង្ក្រាប​បទល្មើស​នេសាទ​កន្លង​មក ប៉ុន្តែ​លោក​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ពិតប្រាកដ ស្មើ​ភាព​គ្នា និង​ដោយ​តម្លាភាព ព្រម​ទាំង​ស្រប​តាម​គោលការណ៍​ច្បាប់ នោះ​ទើប​ធានា​ថា ការ​បង្ក្រាប​បទល្មើស​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​កម្ពុជា​ថា​នឹង​ចាប់​បញ្ជូន​អ្នកស្រី យីងឡាក់ បើ​សិន​ឃើញ​អ្នកស្រី​នៅ​កម្ពុជា

$
0
0

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ច្រានចោល​ព័ត៌មាន​ដែល​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​កំពុង​មាន​ទោស បាន​រត់​គេច​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ប្រសិន​សមត្ថកិច្ច​ឃើញ​អ្នកស្រី យីងឡាក់ មាន​វត្តមាន​នៅ​កម្ពុជា សមត្ថកិច្ច​នឹង​ចាប់​បញ្ជូន​ខ្លួន​អ្នកស្រី​ទៅ​ប្រទេស​ថៃ វិញ​ភ្លាម។ ការ​លើក​ឡើង​ដូច​នេះ​របស់​មន្ត្រី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដូចជា​ បាងកក ប៉ុស្តិ៍ (Bangkok Post) និង​ភ្នាក់ងារ​ព័ត៌មាន ប៊ឺណា (BenarNews) ចុះ​ផ្សាយ​បន្តបន្ទាប់​គ្នា​ថា អ្នកស្រី យីងឡាក់ រត់​គេច​ពី​ប្រទេស​ថៃ មក​កម្ពុជា ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ឌុយបៃ (Dubai) នៃ​ប្រទេស​ អារ៉ាប់រួមអេមីរ៉ាត (United Arab Emirates)។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា រដ្ឋាភិបាល​កម្ពុជា មិន​លាក់​បាំង​អ្នកស្រី យីងឡាក់ ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុគ័ក ឲ្យ​អាស៊ីសេរី ដឹង​ថា មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កម្ពុជា មិន​បាន​ទទួល​ព័ត៌មាន​ថា អ្នកស្រី យីងឡាក់ មាន​វត្តមាន ឬ​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា នោះ​ទេ។

លោក​ថា ទោះ​បី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​នៃ​ការ​បញ្ជូន​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ​ក្តី ប៉ុន្តែ​កម្ពុជា រីករាយ​សហការ​ជាមួយ​តុលាការ​ប្រទេស​ថៃ។៖ «អនុវត្ត​ច្បាប់​គឺ​អនុវត្ត​ច្បាប់ បើ​ថា​តុលាការ​គេ​មាន​ចេញ​ដីកា​ចាប់​ខ្លួន ​ហើយ​រត់​មក​ពឹង​យើង ប្រទេស​យើង​មិន​មែន​​សម្រាប់​អ្នក​ទាំង​អស់​នោះ​រត់​មក​ជ្រកកោន​ទេ»

ថ្វីត្បិត​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា កម្ពុជា-​ថៃ មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​​នៃ​ការ​បញ្ជូន​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ​ក្ដី ប៉ុន្តែ​ កម្ពុជា-ថៃ បាន​ចុះ​បត្យាប័ន​រវាង​គ្នា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៩៨។

ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ នៅ​ពេល​នេះ ខណៈ​សារព័ត៌មាន​ថៃ ឈ្មោះ បាងកក ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា អ្នកស្រី យីងឡាក់ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ មុន​ការ​ប្រកាស​សាលក្រម ឆ្លង​កាត់​ប្រទេស​កម្ពុជា មុន​នឹង​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ឌុយបៃ នៃ​ប្រទេស​​អារ៉ាប់រួមអេមីរ៉ាត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ដឹង​ថា លោក​មាន​ទំនាក់​ផ្ទាល់​ខ្លួន​ស្និទ្ធ​ជាមួយ​គ្រួសារ​ត្រកូល ថាក់ស៊ីន។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា លោក​មិន​បាន​ដឹង​ពី​ករណី​អ្នកស្រី យីងឡាក់ មក​កម្ពុជា​នេះ​ទេ។

ជំនួយការ​ម្នាក់​របស់​អ្នកស្រី យីងឡាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ប៊ឺណា កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​សីហា ថា អ្នកស្រី យីងឡាក់ បាន​​រត់​គេច​ខ្លួន​តាម​ខេត្ត​ត្រាត (Trat) ភាគ​ខាង​ត្បូង​ក្រុង​បាងកក ឆ្លង​កាត់​ព្រំដែន​ចូល​ប្រទេស​កម្ពុជា ដើម្បី​បន្ត​ឡើង​ជិះ​យន្តហោះ​ឆ្ពោះ​ទៅ​ទិសដៅ​ដែល​គ្រោង​ទុក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ឬ​រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថៃ នោះ រដ្ឋាភិបាល​កម្ពុជា គួរ​មាន​ការ​បំភ្លឺ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា អ្នកស្រី យីងឡាក់ មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ឬ​គ្មាន​វត្តមាន​នៅ​ប្រទេស​នេះ​ទេ។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​ក៏​ធ្លាប់​មាន​ការ​ចោទ​ប្រកាន់​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​មន្ត្រី​បក្ស​អាវ​ក្រហម​ភឿថៃ ផ្សេង​ទៀត ពេល​មាន​ទោស​បាន​រត់​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា៖ «ដើម្បី​ស្រាយ​ចម្ងល់​ហ្នឹង ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​គួរ​តែ​កើត​មាន​ដែរ ព្រោះ​បាងកក ប៉ុស្តិ៍ ជា​កាសែត​មួយ​ដ៏​ល្បី​របស់​ថៃ ទំនង​ព័ត៌មាន​នេះ​សាយភាយ​ពេញ​ប្រទេស​ថៃ​ហើយ»

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-Cha) អតីត​នាយ​ឧត្ដមសេនីយ៍​យោធា​ដែល​ដឹកនាំ​រដ្ឋប្រហារ​រំលំ​រដ្ឋាភិបាល​អ្នកស្រី យីងឡាក់ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ចេញ​បញ្ជា​ឲ្យ​ឆែកឆេរ​នៅ​តាម​កន្លែង​ត្រួត​ពិនិត្យ​ព្រំដែន​ទាំង​អស់។ ចំណែក​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ប្រាវិត វង់ស៊ូវ៉ាន់ (Prawith Wongsuwan) និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ វិញ ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អ្នកស្រី យីងឡាក់ ប្រហែល​ជា​អាច​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អតីត​មន្ត្រី​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ប្រតិកម្ម​​នឹង​ការ​ចោទ​ថា​មាន​ជន​បរទេស​បង្កប់​ក្នុង​បក្ស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ប្រឆាំង​ការ​ចោទ​ប្រកាន់​ថា មាន​ជន​បរទេស​កំពុង​សហការ​ជាមួយ​បក្ស​ប្រឆាំង​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ការ​បញ្ជាក់​ពី​ជំហរ​ដូច​នេះ ស្រប​ពេល​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាំទ្រ​រដ្ឋាភិបាល ចុះ​ផ្សាយ​ដោយ​ចោទ​ប្រកាន់​ថា មាន​ជន​បរទេស​កំពុង​បង្កប់​ខ្លួន​នៅ​ក្នុង​បក្ស​ប្រឆាំង និង​នៅ​កៀក​នឹង​កូន​ស្រី​លោក កឹម សុខា ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ការពារ​ពី​ភាព​ស្អាតស្អំ​របស់​បក្ស​ប្រឆាំង​ថា ជា​គណបក្ស​ដែល​ធ្វើ​នយោបាយ​ដោយ​ស្មោះត្រង់ ហើយ​ការ​ផ្លាស់ប្ដូរ​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នោះ គឺ​តាម​របៀប​នៃ​ការ​បោះឆ្នោត​តែ​មួយ​មុខ​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ធ្វើ​ឡើង​ស្រប​ពេល​បណ្ដាញ​ព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បន្ត​វាយ​ប្រហារ​ផ្ទួនៗ ដោយ​ចោទ​ប្រកាន់​ថា មាន​ចារកម្ម​បរទេស​ឈ្មោះ ចេហ្វហ្រេ ខេន (Jeoffrey Cain) ជ្រក​ក្រោម​ស្លាក​អ្នក​អ្នក​កាសែត​បរទេស​ឯករាជ្យ កំពុង​បង្កប់​ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ចុះ​ផ្សាយ​បន្ត​ពី​គណនី​ហ្វេសប៊ុក ឈ្មោះ "កូនខ្មែរ" ថា ចារកម្ម​ម្នាក់​នេះ មាន​បទពិសោធន៍​ឆ្អិនឆ្អៅ​ក្នុង​ការ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។លោក ចេហ្វហ្រេ្វ ខេន នេះ ក៏​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង រួច​បន្ទាប់​មក​រៀបចំ​យុទ្ធសាស្ត្រ​រហូត​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​អ្នកស្រី ប៉ាក់ ហ្គន់ហេ (Park Geun Hye) ទទួល​បាន​ជោគជ័យ។

ប្រភព​បន្ត​ថា ឥឡូវ​នេះ លោក ចេហ្វហ្រ្វេ ខេន ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ដិត​ជាមួយ​កូន​ស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា នៅ​ទីក្រុង​ភ្នំពេញ ដែរ។ ក្រៅ​ពី​នេះ​នៅ​មាន​កញ្ញា កឹម មនោវិទ្យា ក៏​ធ្លាប់​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្នាក់ងារ​សម្ងាត់ (CIA) របស់​អាមេរិក ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ចុះ​ផ្សាយ​ដែរ​ថា អង្គការ CANVAS ដែល​ទទួល​លុយ​ជំនួយ​ពី​សហរដ្ឋអាមេរិក ហើយ​ជ្រក​ក្រោម​ស្លាក នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​កាត់​ថា IRI បាន​ផ្ដល់​មធ្យោបាយ​មួយ​ចំនួន​ជួយ​បក្ស​ប្រឆាំង​ដើម្បី​រៀបចំ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​រឿង​នេះ​បាន​ទេ ពី​កូនស្រី​ទាំង​ពីរ​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ខណៈ​អង្គការ CANVAS ក៏​ពុំ​អាច​សុំ​ប្រតិកម្ម​តប​បាន​ដែរ។ នៅ​ពេល​នេះ វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ដែល​មាន​លុយ​ជំនួយ​ពី​សហរដ្ឋអាមេរិក ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ទ្វារ ហើយ​បណ្ដេញ​បុគ្គលិក​ចេញ​ពី​កម្ពុជា និង​មាន​ស្ថាប័ន​​មួយ​ចំនួន​ទៀត រង​ការ​គំរាម​កំហែង។

បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​ប្រឆាំង​មាន​គោលការណ៍​ច្បាស់លាស់ និង​ត្រឹមត្រូវ ជា​ពិសេស​ពុំ​ដែល​មាន​គំនិត​ធ្វើ​នយោបាយ​ស្មោកគ្រោក​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ លោក​បន្ត​ថា អ្វី​ដែល​គណបក្ស​ត្រូវ​គិត និង​ធ្វើ​ដំណើរ​ទៅ​មុខ​នោះ គឺ​តាមរយៈ​ការ​បោះឆ្នោត​មួយ​ប៉ុណ្ណោះ៖ «យើង​ធ្វើ​នយោបាយ​ដោយ​សុចរិត ធ្វើ​នយោបាយ​ដោយ​អហិង្សា គឺ​យើង​ចង់​បាន​សេចក្ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​និង​ម្ចាស់​ឆ្នោត។ ដូច្នេះ​គ្មាន​គោលការណ៍​ណា​មួយ​ក្រៅ​ពី​គោលការណ៍​ដែល​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិ​ទេ»

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ជនជាតិ​អូស្ត្រាលី ម្នាក់​ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​រង​ការ​ចោទ​ថា ជា​ចារកម្ម​ដែល​មាន​បទពិសោធន៍​ដ៏​សំខាន់​របស់​គណបក្ស​ប្រឆាំង។ សព្វថ្ងៃ​នេះ លោក ជេមស៍ រីកឃិតសាន់ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ប្រឆាំង​ជន​បរទេស​ម្នាក់​នេះ។ ការ​ចាប់​ខ្លួន​ជនជាតិ​អូស្ត្រាលី រូប​នេះ អំឡុង​ពេល​កំពុង​ថតរូប​ក្នុង​យុទ្ធនាការ​ហែ​ក្បួន​គណបក្ស​ប្រឆាំង ដោយ​ប្រើប្រាស់​ឧបករណ៍​ភ្ជាប់​ម៉ាស៊ីន​ថត​រូប​ពី​លើ​អាកាស ហៅ​ថា ដ្រូន (Drone)។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បដិសេធ​ថា លោក​នៅ​ពុំ​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា មាន​ចារកម្ម​បន្ថែម​ទៀត កំពុង​បង្កប់​នៅ​ក្នុង​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា ឧត្ដមសេនីយ៍​រូប​នេះ​ព្រមាន​ថា នឹង​មិន​ឲ្យ​មាន​ព្រឹត្តិការណ៍​ដូច​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ វិល​ត្រឡប់​មក​ម្ដង​ទៀត​ទេ៖ «សភាពការណ៍​ឆ្នាំ​២០១៣ ហាម​ដាច់​ខាត​មិន​ឲ្យ​កើត​មាន​ជា​ដាច​ខាត។ អត់​មាន​ទៀត​ទេ»

ដោយ​ឡែក អ្នក​វិភាគ​សង្គម និង​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ​យល់​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ គឺ​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​ដៃ​គូ​ប្រកួតប្រជែង​ត្រូវ​ចុះ​ខ្សោយ៖ «ជា​បណ្ដើរៗ​មក​គឺ​ឆ្លុះ​បញ្ចាំង​នូវ​ប៉ុនប៉ង​សម្អាត​ឥទ្ធិពល​ពី​ខាង​ក្រៅ​មក​លើ​ប្រទេស​កម្ពុជា ជាអាទិ៍​គឺ​ទៅ​ដល់​ប្រជាប្រិយភាព ហើយ​និង​សកម្មភាព​របស់​សកម្មជន​អ្នក​នយោបាយ»

វិធានការ​​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ចុង​ក្រោយ​នេះ គឺ​បាន​ឈាន​ទៅ​បិទ​អង្គការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​តែង​រិះគន់​ពី​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​មាន​ភាព​ចន្លោះ​ប្រហោង​ផង។ វិធានការ​ក្ដៅ​របស់​រដ្ឋាភិបាល​នេះ ត្រូវ​រង​ការ​រិះគន់​ថា មិន​ខុស​ពី​របៀប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ។

ស្រប​ពេល​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជា កំពុង​វិវត្តន៍​ទៅ​រក​ភាព​ប្រេះស្រាំ​នេះ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជា​ពិសេស​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឲ្យ​មាន​ភាព​ប្រសើរ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុរស​២​នាក់​ស្លាប់​ដោយ​បាក់​ដី​​​​រណ្ដៅ​ជីក​ត្បូងនៅ​រតនគិរី

$
0
0

កម្មករ​ជីកត្បូង ២​នាក់​ស្លាប់ ដោយ​បាក់​ដី​សង្កត់​នៅ​ក្នុង​រណ្ដៅ​ជម្រៅ​ជាង ២០​ម៉ែត្រ នៅ​ខេត្ត​រតនគិរី។

ព័ត៌មាន​ពី​គេហទំព័រ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា អោយ​ដឹង​ថា បុរស​ជា​កម្មករ​ត្បូង ២​នាក់​បាន​ស្លាប់​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ពេល​បាក់​រណ្ដៅ​ជីក​ត្បូង។

ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ពេល​បុរស​ទាំង ២​នាក់ ចុះ​ទៅ​រុករក​ត្បូង​នៅ​ក្នុង​រណ្ដៅ​ជីក​ត្បូង ដែល​មាន​ជម្រៅ​ជាង ២០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ​ចាងរ៉ា ឃុំ​បាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី។

គេហទំព័រ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី​ប្រភព​ជា​មន្ត្រី​នគរបាល​នៅ​ក្នុង​ស្រុក​លំផាត់ មក​សរសេរ​ថា បុរស​ទាំង ២​នាក់​មាន​លំនៅឋាន​នៅ​ក្នុង​ភូមិ​កាណាង ឃុំ​កាឡែង ក្នុង​នោះ​មាន​ឈ្មោះ ធើង រិទ្ធ និង ញឹម ធើង ពួកគេ​ជា​ជនជាតិ​ដើម​ភាគ​តិច​ទំពួន។

ករណី​នេះ មន្ត្រី​នគរបាល​ពន្យល់​ថា ពួកគេ​ពិត​ជា​ស្លាប់​ដោយ​ដី​បាក់​សង្កត់ ដោយសារ​ពួកគេ​ចុះ​ទៅ​ជ្រៅ​គឺ​នៅ​ក្នុង​ជម្រៅ​ជាង ២០​ម៉ែត្រ ស្រប​ពេល​រដូវ​វស្សា តែង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​អោយ​ដី​ងាយ​នឹង​បាក់​ដោយ​ទឹក​ច្រោះ។

សព​បុរស​ទាំង​២ ត្រូវ​អាជ្ញាធរ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កែ​សម្រួល​អនុក្រឹត្យ​​​ឲ្យ​និយោជក​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​ឲ្យ​កម្មករ-​និយោជិត

$
0
0

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា នេះ បាន​កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​អនុក្រឹត្យ​ដោយ​ផ្ដល់​ការ​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃ​សម្រាប់​និយោជិត​នៅ​គ្រប់​វិស័យ ហើយ​និយោជក​គឺ​ជា​អ្នក​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និយោជិត​ក្រោម​បង្គាប់។ កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទុក​ទាំង​ស្រុង​របស់​និយោជក​ចាប់​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨ ត​ទៅ។

មន្ត្រី​សហជីព​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​កែ​សម្រួល​អនុក្រឹត្យ​ថ្មី ដាក់​កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ទៅ​កាន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) ផ្នែក​ថែទាំ​សុខភាព​ឲ្យ​នៅ​ក្នុង​បន្ទុក​ទាំង​ស្រុង​របស់​និយោជក។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា វា​ជា​រឿង​មួយ​ល្អ​សម្រាប់​កម្មករ​ដែល​បច្ចុប្បន្ន​ពួកគាត់​បាន​បង់​លើ​របប​ថែទាំ​សុខភាព ១,៣% ឬ​រង្វង់​ទឹក​ប្រាក់​ជាង ២​ដុល្លារ ឬ​ប្រមាណ ១​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ លោក​ថា បើ​អនុវត្ត​បែប​នេះ គឺ​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​ម្នាក់​យ៉ាង​ហោច​ណាស់ ៣០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​លោក​នឹង​ពិនិត្យ​តាមដាន​ចំពោះ​បញ្ហា​នេះ ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ភាព​ទូលំទូលាយ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​បន្ថែម និង​កែប្រែ​បទបញ្ញត្តិ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព៖ «»។

អនុក្រឹត្យ​ថ្មី​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ស្ដីពី​ការ​កែសម្រួល​មាត្រា​៧ នៃ​អនុក្រឹត្យ​លេខ​០១ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​ការ​បង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​បាន​កែសម្រួល​ត្រង់​មាត្រា​៧។ មាត្រា ៧​ថ្មី ចែង​ថា និយោជក និង​កម្មករ និយោជិត ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​ជូន​ដល់ ប.ស.ស រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។ កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទុក​ទាំង​ស្រុង​របស់​និយោជក​ចាប់​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨ ត​ទៅ។

អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា កម្មករ​និយោជិត​នៅ​គ្រប់​វិស័យ​ទាំង​អស់ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ដើម​ឆ្នាំ​២០១៨ ត​ទៅ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រី​ឯ​ចាប់​ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។ លោក​ក៏​បាន​សន្យា​ទៀត​ថា នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​ការងារ។

កន្លង​មក​មន្ត្រី​សហជីព និង​កម្មករ​ធ្លាប់​បាន​ត្អូញត្អែរ​ថា មន្ទីរពេទ្យ​មួយ​ចំនួន​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​និយោជិត​ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​ពួកគេ​មាន​ប័ណ្ណ​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហភាព​អឺរ៉ុប​រំពឹង​ថា​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព

$
0
0

អ្នកនាំពាក្យ​សហភាព​អឺរ៉ុប រំពឹង​ថា អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា នឹង​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព និង​មាន​ហេតុផល​ត្រឹមត្រូវ និង​ថា សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារសំខាន់​ក្នុង​ការ​ទ្រទ្រង់​ប្រជាធិបតេយ្យ។ ស្រប​គ្នា​នេះ ការ​បើក​ទូលាយ​អោយ​មាន​ការ​ពិភាក្សា​គ្នា​គឺ​ជា​ការ​គាំទ្រ​ទៅ​ដល់​ការ​ធ្វើ​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុប ដែល​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​សីហា ថា សំខាន់​ណាស់​​ដែល​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ មក​ដល់ ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​តួនាទី​ស្របច្បាប់​របស់​ពួកគេ​ដោយ​ពុំ​មាន​ការ​គំរាម​កំហែង និង​រឹត​បន្តឹង​ហួសហេតុ។

សេចក្ដី​ថ្លែងការណ៍​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ស្ថានភាព​ថ្មីៗ​ចុង​ក្រោយ​នៅ​កម្ពុជា គឺ​បន្ទាប់​ពី​មានការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ពី​កម្ពុជា និង​ការ​ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រួម​ទាំង​ដំណឹង​នៃ​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​ផ្សាយ​កម្មវិធី​វិទ្យុ​​របស់​គណបក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ដដែល​លើក​ឡើង​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​ប្រើប្រាស់​ច្បាប់​មួយ​ចំនួន​ដើម្បី​រឹត​បន្តឹង​លំហ​នៃ​សេរីភាព​រិះគន់ និង​បង្ក្រាប​ការ​ពិភាក្សា​លើ​បញ្ហា​នយោបាយ។

បើ​ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ក៏​លើក​ឡើង​ដែរ​​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​តែ​គោរព​តាម​ច្បាប់​កម្ពុជា។

អង្គការ​ធំៗ​របស់​ពិភពលោក និង​ស្ថាប័ន​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក ក៏​បាន​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រពន័ន្ធ​ផ្សាយ​នៅ​កម្ពុជា ដែរ ដោយ​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ផ្ទួនៗ​គ្នា​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អ្នក​ទាំង​អស់​នេះ កំពុង​បង្ហាញ​នូវ​សញ្ញា​ពី​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក​ថា ការ​រិះគន់​របស់​សហរដ្ឋអាមេរិក មក​លើ​កម្ពុជា វា​គ្មាន​អ្វី​ប្លែក​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"កម្ពុជា​នឹង​ប្រឈម​សម្ពាធ​ពី​អន្តរជាតិ​បើ​មិន​អនុវត្ត​រាល់​អនុសាសន៍​ពាក់ព័ន្ធ​សិទ្ធិ​អន្តរជាតិ"

$
0
0

របាយការណ៍​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ សីហា បាន​សន្និដ្ឋាន​ថា ការ​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ទាក់ទិន​នឹង​សេរីភាព​បញ្ចេញ​មតិ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ឡើង។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ព្រមាន​ថា ការ​មិន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​រាល់​អនុសាសន៍​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ជា​អន្តរជាតិ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​សម្ពាធ​ពី​អន្តរជាតិ។

សេចក្ដី​សន្និដ្ឋាន​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​មាន​ការ​វិវឌ្ឍន៍​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ប៉ុន្តែ​ការ​វិវឌ្ឍន៍​ចំពោះ​អនុសាសន៍​ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​មាន​កម្រិត និង​កាន់​តែ​មាន​បញ្ហា​ប្រឈម​ឡើង។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​នេះ​កាល​ពី​ថ្ងៃ​ទី​២៩-៣០ ខែ​មិថុនា កន្លង​ទៅ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ថា ការ​បង្កើត​ច្បាប់​ស្ដីពី​អង្គការ-សមាគម បាន​ធ្វើ​ឲ្យ​សេរីភាព​បញ្ចេញ​មតិ ប្រមូល​ផ្ដុំ បាន​ធ្លាក់​មួយ​កម្រិត​ទៀត។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​រាល់​អនុសាសន៍ កតិកាសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ទាំងឡាយ​ដែល​ខ្លួន​ចុះ​ហត្ថលេខា​ព្រម​យក​មក​អនុវត្ត ហើយ​មិន​ត្រូវ​ធ្វើ​របាយការណ៍​ដោះសា​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នោះ​ទេ៖ «អ៊ីចឹង​អន្តរជាតិ​មិន​មែន​អ៊ីចឹង​ទេ មាន​ន័យ​ថា កាល​យើង​ចុះ​ហត្ថលេខា​ទទួល​យក​ទាំងអស់​ហ្នឹង​ហើយ ត្រូវ​តែ​អនុវត្ត ហើយ​ទទួល​ខុស​ត្រូវ ប៉ុន្តែ​កម្ពុជា ហាក់​ទទួល​យក​ដោយ​រួច​តែ​ពី​ដៃ ហើយ​មិន​អនុវត្ត​ឲ្យ​តាម​ការ​ព្រមព្រៀង​នោះ​ឲ្យ​ឆ្លើយតប​ទៅ​នឹង​កិច្ចព្រមព្រៀង​នោះ​ទេ»

នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៦ កាល​ពី​ឆ្នាំ​២០១៤ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ការ​ត្រួត​ពិនិត្យ​ជា​សកល​ហៅ​កាត់​ថា យូភីអ (UPR) លើក​ទី​ពីរ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​យន្តការ​មួយ​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដូច​គ្នា មាន​សិទ្ធិ​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​លើ​ប្រទេស​ជា​សមាជិក​មួយ​ទៀត។ នៅ​ឆ្នាំ​២០១៩ កម្ពុជា នឹង​ដល់​កាល​កំណត់ ៥​ឆ្នាំ​ម្ដង ដែល​ត្រូវ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ត្រូវ​ត្រួត​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​របស់​ប្រទេស​ខ្លួន បន្ទាប់​ពី​ព្រម​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣ ក្នុង​ចំណោម​អនុសាសន៍​ទាំង​២០៥ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​មក​អនុវត្ត។

របាយការណ៍​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​ឆ្នាំ​២០១៧ ដែល​បាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​ផ្ដួចផ្ដើម​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស រួម​សហការ​ជាមួយ​អង្គការ​ដទៃ​ទៀត បាន​ឲ្យ​ដឹង​ថា ច្បាប់​ចំនួន​៣ ដូចជា​ច្បាប់​សមាគម អង្គការ ច្បាប់​សហជីព និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មាន​ចំណុច​មួយ​ចំនួន​រឹតត្បិត​សេរីភាព​មូលដ្ឋាន​ជា​ខ្លាំង។ លើស​ពី​នេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ជំទាស់ ប្រសិន​បើ​ពួក​គេ​រិះគន់​រដ្ឋាភិបាល ក៏​ជា​ផ្នែក​នៃ​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​ដែរ។ រីឯ​ប្រព័ន្ធ​តុលាការ ក៏​នៅ​តែ​បន្ត​រង​ការ​រិះគន់​ថា​ខ្វះ​ភាព​ឯករាជ្យ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ធ្លាប់​បាន​ថ្លែង​នៅ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​ឆ្នាំ​២០១៧ ដែរ​ថា ថ្វីត្បិតតែ​រដ្ឋាភិបាល​មិន​បាន​ដាក់​របាយការណ៍​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​សកល ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ដូចជា​សិទ្ធិ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជាដើម។ បន្ថែម​ពី​នេះ លោក​ថា​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម និង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា ក៏​ត្រូវ​បាន​បើក​យ៉ាង​ទូលាយ​ដែរ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​បញ្ចប់​សេរីភាព​បញ្ចេញ​មតិ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​លោក ស៊ឹង សែនករុណា ព្រមាន​ថា រាល់​អនុសាសន៍​របស់​អន្តរជាតិ​ដែល​កម្ពុជា ពុំ​អាច​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នោះ គឺ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ មាន​សិទ្ធិ​ប្រើ​យន្តការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត ជាដើម មក​លើ​កម្ពុជា។

ប្រឈម​នឹង​សេរីភាព​បញ្ចេញ​មតិ​ធ្លាក់​ចុះ និង​ប្រព័ន្ធ​តុលាការ​នៅ​មិន​ទាន់​ឯករាជ្យ​នេះ សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​អនុវត្ត​តាម​អនុសាសន៍​ដែល​ខ្លួន​ទទួល​យក និង​ត្រូវ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជា​សង្គម​ស៊ីវិល ដើម្បី​សម្រេច​បំណង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​រតនគិរី​ថា​ឈើ​មាន​តម្លៃ​នៅ​តំបន់​ភ្នំ​ចំនួន​ពីរ​ត្រូវ​ឈ្មួញ​កាប់​ធ្វើ​អាជីវកម្ម

$
0
0

ឈើ​មូល​រាប់​ពាន់​ដើម​នៅ​តំបន់​ភ្នំ​អាត និង​ភ្នំ​ម៉ាហាល ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ខេត្ត​រតនគិរី ដែល​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​ក្បែរ​នោះ​ប្រើប្រាស់ និង​ថែរក្សា​ជា​លក្ខណៈ​ប្រពៃណី ត្រូវ​បាន​គេ​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ក្នុង​រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ។ អ្នក​ភូមិ​ដែល​ធ្លាប់​ចេញ​ចូល​តំបន់​ភ្នំ ដើម្បី​ដាក់​អន្ទាក់​សត្វ ឬ​ស្វែងរក​អនុផល​ក្នុង​ព្រៃ ចាត់​ទុក​ថា​នេះ​ជា​វិនាសកម្ម​ធនធាន​ធម្មជាតិ​មាន​តម្លៃ​របស់​ជាតិ​ដែល​បន្សល់​ទុក​ច្រើន​ជំនាន់​មក​ហើយ។

ភ្នំ​អាត និង​ភ្នំ​ម៉ាហាល ឋិត​នៅ​ចម្ងាយ​ប្រមាណ ១០ ទៅ ១៥​គីឡូម៉ែត្រ​ពី​ភូមិ​សមុទ្រក្រោម ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។ ភ្នំ​ទាំង​ពីរ​នេះ​ជា​ជង្រុក​ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​ជា​ធនធាន​ធម្មជាតិ​រាប់​សិប​ម៉ឺន​ដើម​ដុះ​នៅ​តំបន់​នោះ​ច្រើន​ជំនាន់​មក​ហើយ មុន​ពេល​តំបន់​ព្រៃ​នោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

ជនជាតិ​ដើម​ភាគតិច​គ្រឹង រស់នៅ​ភូមិ​សមុទ្រក្រោម តែង​ចូល​ព្រៃ​នៅ​លើ​ភ្នំ​ទាំង​ពីរ​ដើម្បី​ដាក់​អន្ទាក់​សត្វ រក​វល្លិ និង​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត​តាម​ប្រពៃណី ចាត់​ទុក​ព្រៃឈើ​នៅ​តំបន់​នោះ​ថា​ជា​ទី​ស្នាក់នៅ​របស់​អារក្ស​អ្នកតា​ដែល​អ្នក​ភូមិ​គោរព​បូជា និង​ជា​ទី​ស្នាក់​អាស្រ័យ​នៃ​សត្វ​ព្រៃ​ច្រើន​ប្រភេទ​រស់នៅ​ចិញ្ចឹម​ជីវិត​នៅ​ទីនោះ៖ «ឈើ​កកោះ សុក្រំ ផ្ចឹក ផ្ដៀក ពពេល ខ្លុង ត្បែង មាន​គ្រប់​មុខ​ចាប់​ពី​មុខ​ហា មុខ​ហុក​នៅ​ញឹក​នៅ​ឡើយ​ពី​មុន​មក។ ភ្នំ​នេះ​ជា​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ ពី​មុន​មក​ខ្ញុំ​ទៅ​បណ្តើរ​ឆ្កែ​ដាក់​អន្ទាក់ ជាដើម»

ចាប់​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ អ្នក​ភូមិ​ដែល​ចូល​ព្រៃ​កត់​សម្គាល់​ថា រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ ឈើ​មូល​រាប់​ពាន់​ដើម​នៅ​តំបន់​ភ្នំ​ទាំង​ពីរ ត្រូវ​ជនជាតិ​វៀតណាម ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ និង​គ្រឿងយន្ត​ដឹក​ជញ្ជូន​ចូល​ទៅ​កាប់​យក​ឈើ​មូល​នៅ​លើ​ភ្នំ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ទាំង​ថ្ងៃ​ទាំង​យប់។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​បាន​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា ឈើ​មូល​ចាប់​ពី​មុខ​កាត់​ទំហំ ៣០ ទៅ ៤០​សង់ទីម៉ែត្រ​ឡើង​ទៅ ត្រូវ​គេ​អារ​រំលំ ហើយ​កាត់​ចុង​កាត់​គល់​ដឹក​ជញ្ជូន​ចេញ​យ៉ាង​ឆាប់​រហ័ស។ ក្នុង​មួយ​ថ្ងៃៗ ឈើ​រាប់​សិប​រថយន្ត​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ។ លោក​ចោទ​ប្រកាន់​ទៅ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ ហាក់​មិន​មាន​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ ទើប​ឈើ​មូល​រាប់​ពាន់​ដើម​ត្រូវ​គេ​កាប់​អស់​ពី​ភ្នំ​ទាំង​ពីរ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី៖ «នៅ​លើ​ភ្នំ​នេះ​ចាប់​ពី​ខែ​ដប់​ពីរ​ដល់​ខែ​បី វា​ចូល​កាប់។ ពួក​វៀតណាម វា​ចូល​តាម​ខ្សែ​រយៈ​ពួក​អាជ្ញាធរ គេ​អត់​ទប់ស្កាត់​អ៊ីចឹង បាន​វៀតណាម ចូល​បាន»

កាល​ពី​សប្តាហ៍​មុន​នេះ អ្នក​ភូមិ​សមុទ្រក្រោម ប្រមាណ ៣០​នាក់ បាន​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​ភ្នំ​អាត ជា​ថ្មី​សង្កេត​ឃើញ​ស្នាម​ផ្លូវ​ដឹក​ជញ្ជូន​ឈើ​នៅ​ខ្វាត់ខ្វែង​នៅ​លើ​ភ្នំ និង​ដោយឡែក​គំនរ​ឈើ​មូល​ច្រើន​កន្លែង​ដែល​ជា​ស្លាកស្នាម​បទល្មើស​ព្រៃឈើ​បន្សល់​ចោល​នៅ​ទីនោះ​នៅ​ឡើយ។

កាល​ពី​ដើម​ខែ​សីហា ពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រក្រោម បាន​រក​ឃើញ​ឯកសារ​ថត​ចម្លង​មួយ​ទាក់ទិន​ការ​ទិញ​លក់​ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត។ ក្នុង​លិខិត​ទិញ​លក់​នេះ​មាន​ស្នាម​មេដៃ​ប្រធាន​អនុប្រធាន​ភូមិ​សមុទ្រក្រោម និង​ប្រធាន​អនុប្រធាន​សហគមន៍​ជា​អ្នក​ផ្ដិត​លក់​ឈើ​មូល​នៅ​ភ្នំ​នោះ​ទៅ​ឲ្យ​ឈ្មួញ និង​ដាក់​លក្ខខណ្ឌ​មិន​អនុញ្ញាត​ឲ្យ​ជន​ដទៃ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ភ្នំ ក្រៅ​ពី​ឈ្មួញ​អ្នក​ទិញ​ឈើ​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​បាន​រក​ឃើញ​ឯកសារ​ទិញ​លក់​នេះ​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ​ពិត​ជា​បាន​លក់​ឈើ​មូល​នៅ​ភ្នំ​អាត មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ រួម​ទាំង​ភ្នំ​ម៉ាហាល ដែល​អ្នក​ភូមិ​មិន​បាន​ដឹង​តម្លៃ​លក់​ឈើ។ លោក​ថា អ្នក​ភូមិ​គ្រប់​ក្រុម​គ្រួសារ​បាន​ទទួល​ប្រាក់​ពី​មេ​ភូមិ​ចំនួន​ជាង ១០​ម៉ឺន​រៀល បន្ទាប់​ពី​បែក​ធ្លាយ​លិខិត​ទិញ​លក់​នោះ៖ «ចាប់​អា​ហ្នឹង​បានៗ​គាត់​ទទួល​ស្គាល់​ថា​លក់។ កាប់​ហ្នឹង​ពីរ​ភ្នំ ភ្នំ​អាត​មួយ ភ្នំ​ម៉ាហាល​មួយ​ទៀត»

អនុប្រធាន​ភូមិ​សមុទ្រក្រោម លោក ប៊ុន ធាងសឿន ក្នុង​ពេល​សុំ​ការ​បញ្ជាក់​រឿង​នេះ​តាម​ទូរស័ព្ទ​ជាមួយ​អាស៊ីសេរី កាល​ពី​ចុង​ខែ​កក្កដា លោក​ទទួល​ស្គាល់​លិខិត​លក់​ឈើ​មូល​នៅ​ភ្នំ​អាត ថា​ជា​រឿង​ពិត ប៉ុន្តែ​អះអាង​ថា អ្នក​ភូមិ​ក៏​បាន​ឯកភាព​ឲ្យ​អាជ្ញាធរ​លក់​ឈើ ហើយ​ប្រាក់​បាន​ពី​ការ​លក់​ឈើ​មួយ​ផ្នែក ចែក​សមាជិក​សហគមន៍ និង​មួយ​ផ្នែក​យក​ទៅ​សាងសង់​សាលា​ប្រជុំ​ភូមិ៖ «ប្រជាពលរដ្ឋ​ព្រម​ទាំងអស់ គាត់​ព្រម​លក់​ព្រៃឈើ បាន​យើង​លក់​ទៅ បើ​គាត់​មិន​ព្រម គេ​មិន​ហ៊ាន​ទិញ​ដែរ។ ចែក​ម្នាក់ ១០​ម៉ឺន ក្រៅ​ពី​ធ្វើ​សាលា​ភូមិ ខ្ញុំ​ចែក​ប្រជាពលរដ្ឋ»

សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី កាល​ពី​ខែ​មករា បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​នៅ​តំបន់​ភ្នំ​អាត ក្នុង​ឋានៈ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ក៏​បាន​ចុះ​អង្កេត និង​ដាក់​វិធានការ​ទប់ស្កាត់​ការ​កាប់​ឈើ​នៅ​តំបន់​ភ្នំ​អាត តាំង​ពី​ពេល​នោះ​មក ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ព័ត៌មាន​ណា​បញ្ជាក់​ថា តើ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​រក​ឃើញ​ជន​ប្រព្រឹត្តិ​ការ​ខូចខាត និង​ចាត់​វិធានការ​បែប​ណា​នៅ​ឡើយ ទាក់ទិន​វិនាសកម្ម​ឈើ​មូល​នៅ​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់​នេះ។

តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ៨​នាក់​កាល​ពី​ខែ​សីហា បាន​ដាក់​បណ្តឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ៧​នាក់​ទៅ​ស​អយ្យការ​សាលា​ដំបូង ដោយ​ចាត់​ទុក​វិនាសកម្ម​ព្រៃឈើ​នោះ​ថា​ជា​ការ​ធ្វេសប្រហែស​បណ្តែតបណ្តោយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ការពារ​ព្រៃឈើ​នោះ។

នាយក​រង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លោក សាន សានី ធ្លាប់​បាន​បញ្ជាក់​ពី​រឿង​នេះ​ថា មន្ត្រី​អនុរក្ស​បាន​ធ្វើ​របាយការណ៍ និង​ដាក់​បណ្តឹង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​ភ្នំ​អាត រួច​ហើយ​ដែរ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​របាយការណ៍​នោះ​មាន​ពាក់ព័ន្ធ​នរណា​នោះ​ឡើយ៖ «ទៅ​សា​មុន​អត់​ជួប​ទេ ព្រោះ​វា​កាប់​យូរ​ហើយ ខ្ញុំ​ធ្វើ​ឯកសារ​ដាក់​ចូល​ច្រើន​គ្នា​ហើយ»

ចំណែក​អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ហាក់ ហ័ន បញ្ជាក់​ថា បណ្តឹង​បរិហារ​របស់​សហគមន៍ និង​បណ្តឹង​របស់​មន្ត្រី​អាជ្ញាធរ ត្រូវ​បាន​បើក​ការ​ស៊ើប​អង្កេត​បឋម​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​សីហា បន្ទាប់​ពី​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​ដើម​ចោទ និង​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ក្តី​នេះ៖ «សំណុំ​រឿង​ហ្នឹង​គាត់​ប្តឹង​គេ មាន​គេ​ប្តឹង​គាត់ ចាប់​ពី​ថ្ងៃ​២១ ទៅ​បាន​ហៅ​គាត់​ចូល។ បាទ ស៊ើប​អង្កេត​បឋម​ហើយ​អា​ហ្នឹង»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃឈើ​ដីធ្លី​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ដែល​បាន​រួម​ដំណើរ​ជាមួយ​សហគមន៍​ទៅ​ដល់​តំបន់​ភ្នំ​អាត ចាត់​ទុក​វិនាសកម្ម​ឈើ​មូល​នៅ​ភ្នំ​នោះ​ថា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​មូលដ្ឋាន និង​សមត្ថកិច្ច​ដែន​ជម្រក​សត្វ​ព្រៃ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​បន្ទាន់​ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «នេះ​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ គំនរ​ឈើ​ច្រើន​គំនរ​ដែល​យើង​ចុះ​ទៅ​ឃើញ បើ​សិន​អាជ្ញាធរ​មិន​បន្ត​ចុះ​ទប់ស្កាត់​ទេ ព្រៃឈើ​នោះ​នឹង​វិនាស​អស់»

ភ្នំ​អាត និង​ភ្នំ​ម៉ាហាល មាន​ផ្ទៃដី​មិន​តិច​ជាង ៦០០​ហិកតារ​នោះ​ទេ បច្ចុប្បន្ន​នៅ​សេសសល់​ឈើ​មិន​មាន​តម្លៃ​ទីផ្សារ និង​ឈើ​មិន​ទាន់​គ្រប់​អាយុ​អាច​ប្រើប្រាស់​បាន​តែ​ប៉ុណ្ណោះ។ ដោយឡែក​សហគមន៍​ដែល​មាន​គម្រោង​ស្នើសុំ​តំបន់​នោះ​សម្រាប់​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​ផ្លូវការ​របស់​សហគមន៍​បារម្ភ​ថា ប្រសិន​បើ​មន្ត្រី​អនុរក្ស​មិន​មាន​វិធានការ​ទប់ស្កាត់​ជាក់លាក់​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់ នឹង​បន្ត​វិនាស​ថែម​ទៀត ជាពិសេស​សហគមន៍​បាន​រក​ឃើញ​ការ​កាប់​រាន​ព្រៃ​យក​ដី​នៅ​ខាង​ជើង​ភ្នំ​អាត កំពុង​រីក​រាល​ខ្លាំង​ឡើង៖ «អស់​ព្រៃឈើ​ហើយ មាន​សល់​ស្អី​ទៀត ហើយ​ក៏​មិន​មាន​ផល​ប្រយោជន៍​អ្វី​ដល់​សហគមន៍​យើង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋបាល​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ពលរដ្ឋ​កុំ​ទៅ​រាន​ដី​ព្រៃ​សង់​ផ្ទះ​នៅ​លើ​ដី​អនុក្រឹត្យ​លេខ​៧៦

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​សង់​ខុស​ច្បាប់​នៅ​លើ​បរិវេណ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋាភិបាល​បម្រុង​ទុក​ជា​ប្រភព​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត។ បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​រដ្ឋ​នានា និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ត្រូវ​ចូលរួម​សហការ​ការពារ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ​ឲ្យ​បាន​គង់វង្ស និង​ត្រូវ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ បើ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​រាន​កាប់​ដី​ព្រៃ​រដ្ឋ​បម្រុង​ទុក​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជា​ថ្មី​ម្តង​ទៀត​បាន​រំលឹក​ដល់​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា និង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​បម្រុង​ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​ដី​អនុក្រឹត្យ​លេខ​៧៦ តំបន់​ក្បាលឆាយ ស្ថិត​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ តទៅទៀត ព្រោះ​ជា​តំបន់​ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់។ លោក​អះអាង​ថា បរិវេណ​ដី​ព្រៃ​អនុក្រឹត្យ​លេខ​៧៦ ប្រសិន​បើ​បាត់បង់ ឬ​ត្រូវ​រង​ការ​ទន្ទ្រាន​កាប់​ព្រៃ​រាន​ដី​ធ្វើ​កម្មសិទ្ធិ ឬ​សង់​ផ្ទះ​អនាធិបតេយ្យ នឹង​បំផ្លាញ​ដល់​អាង​ស្តុក​ទឹក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត។

លោក យន្ត មីន បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​លួច​កាប់​រាន​ដី​ព្រៃឈើ​នៅ​តំបន់​ក្បាលឆាយ ស្នើ​ឲ្យ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ការពារ​ថែរក្សា​បរិវេណ​ព្រៃឈើ​នៅ​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បម្រុង​ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ឲ្យ​បាន​គង់វង្ស បើ​មិន​ដូច្នេះ​ទេ ខេត្ត​ទេសចរណ៍​មួយ​នេះ​នឹង​មិន​មាន​ទឹកសាប​ប្រើប្រាស់​ទៀត​ទេ។

សារ​ក្រើន​រំលឹក​ជា​ថ្មី​នេះ កើត​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា មន្ត្រី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ មាន​ទីតាំង​នៅ​ក្រុម​១៨ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ថា​សង់​ខុស​ច្បាប់​នៅ​លើ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់ និង​មាន​ជន​ខិលខូច​ច្រើន​ទៀត​ប៉ុនប៉ង​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​នោះ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្ថាប័ន​ខ្លួន​ចុះ​រុះរើ​ខ្ទម​តូចៗ​ចំនួន ៥​ខ្នង ឲ្យ​ដឹង​ថា ការ​ចុះ​រុះរើ​សំណង់​ខុស​ច្បាប់​នេះ បាន​អនុវត្ត​តាម​លិខិត​ណែនាំ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧។ លោក​បន្ត​ថា ករណី​នេះ រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ​ដែល​បាន​ទៅ​សង់​ផ្ទះ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​សំណង់​ខុស​ច្បាប់​ទាំងនោះ​ចេញ ប៉ុន្តែ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ពុំ​បាន​អនុវត្ត​តាម​ទេ។

លោក សុធារិទ្ធ បន្ថែម​ថា ការ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ ដែល​សង់​នៅ​លើ​បរិវេណ​ដី​រដ្ឋ​ហាមឃាត់​នៅ​តំបន់​ក្បាលឆាយ ក៏​ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​១១៦ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សង់ ឬ​តាំង​ទី​លំនៅឋាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្បាលឆាយ​នោះ​ទេ។

លោក សាមុត សុធារិទ្ធ សង្កត់​ធ្ងន់​ថា តំបន់​ក្បាលឆាយ​នេះ​ត្រូវ​រាជ​រដ្ឋាភិបាល​បម្រុង​ទុក​សម្រាប់​ទេសភាព​បៃតង សម្រាប់​ជា​តំបន់​ឧទ្យាន​ជាតិ ដែន​ជម្រក​សត្វ​ព្រៃ និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង ដោយ​ត្រូវ​ការពារ និង​អភិរក្ស​កុំ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ ជីវចម្រុះ ជាពិសេស​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ជាដើម។

សកម្មភាព​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ មាន​ទីតាំង​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​បាន​ដាក់​ពង្រាយ​ការពារ។

ឱកាស​នោះ ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ និង​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ចំពោះ​សកម្មភាព​ចុះ​រុះរើ​ផ្ទះ​នេះ និង​សំណូមពរ​អាជ្ញាធរ​កុំ​ឲ្យ​រុះរើ​ផ្ទះ​ពួក​គេ ដោយ​លើក​ហេតុផល​ថា គ្មាន​ដី​សង់​ផ្ទះ និង​មាន​ជីវភាព​ក្រីក្រ ហើយ​ម្យ៉ាង​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ​ទៀត។

ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​សង់​ផ្ទះ​រស់នៅ​លើ​ទីតាំង​ដើម ដែល​ត្រូវ​អាជ្ញាធរ​រុះរើ​វិញ ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​ព្យុះ​ភ្លៀង​ជា​បន្តបន្ទាប់ ហើយ​ពួក​គេ​គ្មាន​ជម្រក​ឲ្យ​កូន​តូចៗ​ជ្រក និង​មិន​ដឹង​ត្រូវ​ទៅ​រស់នៅ​ទីណា​នោះ​ទេ។

ប៉ុន្តែ​សំណូមពរ​នេះ អាជ្ញាធរ​មិន​ទទួល​យក​ទេ ដោយ​បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ និង​ពលរដ្ឋ​ផ្សេង​ទៀត​ថា ប្រសិន​បើ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ដី​សង់​ផ្ទះ​ពិតប្រាកដ សូម​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​ដី​សង់​ផ្ទះ​តាម​រយៈ​ភូមិ ឃុំ ឬ​សង្កាត់ ក្រុង ស្រុក មក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជាក់ស្តែង ដោយ​មិន​ត្រូវ​នាំ​គ្នា​មក​លួច​កាប់​រាន​ដី​ព្រៃ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ​ដោយ​ខុស​ច្បាប់​ទៀត​ទេ។

សកម្មភាព​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ ក៏​ឃើញ​មាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​មាន សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ឃ្លាំ​មើល​សកម្មភាព​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នេះ​ដែរ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ដែល​បាន​ចុះ​ឃ្លាំ​មើល​សមត្ថកិច្ច​ចម្រុះ​ចុះ​រើ​សំណង់​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា លោក​បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ផ្តល់​ដី​សម្រាប់​សង់​ផ្ទះ​ជូន​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នេះ ដើម្បី​សង់​ផ្ទះ​រស់នៅ​ឡើង​វិញ ព្រោះ​រដូវ​នេះ​មាន​ព្យុះ​ភ្លៀង​ធ្លាក់​មក​រាល់​ថ្ងៃ ហើយ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ និង​មាន​កូន​តូចៗ​ក្នុង​បន្ទុក​គ្រួសារ៖ «ប្រជាពលរដ្ឋ​គាត់​បាត់បង់​ផ្ទះ និង​ខូចខាត​អស់​ទ្រព្យ​សម្បត្តិ ហើយ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​រស់នៅ ជាពិសេស​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ឃើញ​មាន​កូន​តូចៗ​នៅ​ក្នុង​បន្ទុក គឺ​ឃើញ​ស្ថានភាព​ជាក់ស្តែង​របស់​ពួក​គាត់​មាន​ការ​លំបាក​បំផុត»

ទន្ទឹម​គ្នា លោក វ៉ាន់លី បាន​រិះគន់​លោក ឈិត រតនៈ មាន​តួនាទី​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​យក​ទូរស័ព្ទ​ដៃ​របស់​លោក​យក​ទៅ​លុប​រូបថត និង​វីដេអូ​នៃ​សកម្មភាព​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ចោល និង​មាន​កាយវិការ​មិន​សមរម្យ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ស្នើ​ដល់​លោក ឈិត រតនៈ គួរ​មាន​ឥរិយាបថ​ធ្វើ​ការងារ​ឲ្យ​បាន​ថ្លៃថ្នូរ​ជាង​នេះ ព្រោះ​ជា​មន្ត្រី​តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួរ​តែ​ធ្វើ​ជា​គំរូ​ឲ្យ​ស័ក្តិសម​ជា​មន្ត្រី​ស្អាតស្អំ និង​មាន​ការ​អប់រំ​ខ្ពស់។ លោក វ៉ាន់លី រំលឹក​ដល់​លោក ឈិត រតនៈ ដែល​ត្រូវ​ជា​កូន​ប្រុស​លោក ឈិត សុខុន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ចូល​និវត្តន៍ គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​រឿយៗ​តែង​បាន​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​ទូទាំង​ប្រទេស ត្រូវ​មាន​កាយវិការ ឬ​ពាក្យ​សម្ដី​ឲ្យ​បាន​សមរម្យ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ពិសេស​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជៀសវាង​ការ​រិះគន់​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​សកម្មភាព​ដឹកនាំ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ជាដើម។

ចំណែក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គួរ​តែ​ធ្វើ​ស្លាក​សញ្ញា ឬ​ប៉ាណូ​ឲ្យ​បាន​ច្រើន​កន្លែង​យក​ទៅ​ដាក់​តាំង​នៅ​ទីតាំង​ដី​តំបន់​ក្បាលឆាយ ដោយ​ដាក់​បម្រាម​ហាម​ទិញ​លក់ ឬ​រាន​កាន់​កាប់​ដី​តំបន់​នេះ ព្រោះ​ជា​ដី​ប្រភព​ទឹកសាប ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អភិរក្ស​ការពារ៖ «ធ្វើ​ប៉ាណូ​យក​ទៅ​ដាក់​នៅ​ទីតាំង​ដី​អនុក្រឹត្យ​លេខ​៧៦ តំបន់​ក្បាលឆាយ​ហ្នឹង​ឲ្យ​ធំៗ​ទៅ ហើយ​សរសេរ​ថា​ជា​តំបន់​ហាមឃាត់ និង​ដាក់​ឲ្យ​បាន​ច្រើន​ស្លាក ឬ​ច្រើន​ផ្ទាំង និង​ច្រើន​ទីកន្លែង​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ គាត់​ចាញ់​បោក​ជន​ខិលខូច​ចេះ​តែ​អះអាង ហើយ​ចេញ​មុខ​លក់​ដី​ឲ្យ​ពួក​គាត់ ហើយ​ចេះ​តែ​អះអាង​ថា ដី​នេះ​គឺ​ជា​ដី​របស់​ខ្លួន ឬ​ជា​ដី​របស់​រដ្ឋ​ដែល​បែងចែក​ឲ្យ​ពួក​គាត់»

ពេល​ចុះ​រុះរើ​ផ្ទះ​តូចៗ​របស់​ប្រជាពលរដ្ឋ​ទាំង ៥​ខ្នង ឬ ៥​គ្រួសារ នៅ​ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោក រស់ សារាំ ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក ឈិត រតនៈ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ លោក លី វ៉ាន់ដារ អភិបាល​រង​ក្រុង​ព្រះសីហនុ និង​លោក ហ៊ត សីហា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះសីហនុ ព្រម​ទាំង​មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាច្រើន​ស្ថាប័ន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ

$
0
0

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ដើម្បី​ក្តោប​ក្តាប់​អំណាច​របស់​ខ្លួន​បន្ត​ទៀត ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ជិត​ចូល​មក​ដល់។ លោក សម រង្ស៊ី ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ គឺ​សុទ្ធតែ​បង្ហាញ​នូវ​រូបភាព​ក្លែងក្លាយ នោះ​គឺ​ប្រជាធិបតេយ្យ​ក្លែងក្លាយ នីតិរដ្ឋ​ក្លែងក្លាយ និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ។

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស​ដោយសារ​បណ្តឹង​រាប់​មិន​អស់​នៅ​តុលាការ ថ្លែង​ចាត់​ទុក​ស្ថានភាព​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ថា​តានតឹង និង​យ៉ាប់យ៉ឺន​ជាង​ពេល​ណាៗ​ទាំងអស់ ចាប់​តាំង​ពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ មក។

នៅ​ក្នុង​វីដេអូ​ឃ្លីប (Video Clip) ជាង ៨​នាទី ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) នៅ​ថ្ងៃ​ទី​២៧ សីហា លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​សព្វថ្ងៃ​បាន​រំលោភ​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា អនុសញ្ញា និង​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា បាន​ចុះ​ហត្ថលេខា និង​យល់ព្រម​អនុវត្ត។

ការ​ថ្លែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ចាស់​វស្សា​នៅ​កម្ពុជា រូប​នេះ គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រឹត​បន្តឹង​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​រដ្ឋាភិបាល។

រដ្ឋាភិបាល​បាន​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​ប្រទេស បិទ​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​របស់​សង្គម​ស៊ីវិល គំរាម​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ខណៈ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ត្រូវ​បាន​ក្រសួង​ព័ត៌មាន បិទ​ទ្វារ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ដោយ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​ប្រកាស និង​កិច្ចសន្យា​ជាមួយ​ក្រសួង។

ទោះ​ជា​យ៉ាង​ណា ចំណាត់ការ​របស់​រដ្ឋាភិបាល​ភ្លាមៗ​លើ​ស្ថាប័ន​ទាំងអស់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​មក​ដល់។

ក្រៅ​ពី​បញ្ហា​ទាំងអស់​នេះ បក្ស​កាន់​អំណាច​ក៏​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​បន្តបន្ទាប់ ដើម្បី​ទាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង​ដោយ​ប្រើ​ដំបង ឬ​គល់​ឫស្សី​វាយ​បំបែក​ធ្មេញ និង​សំពង​ក្បាល ឬ​ប្រើ​កម្លាំង​កម្ទេច​អ្នក​តវ៉ា​លទ្ធផល​ឆ្នោត ១០០ ឬ ២០០​នាក់ ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ ជាដើម។

លោក សម រង្ស៊ី ថ្លែង​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​នេះ ដោយសារ​តែ​ពួក​គេ​ដឹង​ថា ពលរដ្ឋ​អស់​ជំនឿ​មក​លើ​ខ្លួន និង​មិន​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ៖ «ដោយសារ​តែ​ពួក​គេ​មិន​ចង់ ហើយ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ បាន​ជា​ពួក​គេ​ប្រើ​អំណាច​កាន់​តែ​ផ្ដាច់ការ​ទៅៗ ដូចជា​ការ​លួច​សម្លាប់​បញ្ញវន្ត​អ្នក​ស្នេហា​ជាតិ ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​កាន់​តែ​ច្រើន​ឡើងៗ ការ​បិទ និង​ត្រៀម​បិទ​វិទ្យុ និង​សារព័ត៌មាន​ទាំង​ខ្មែរ និង​បរទេស​ដែល​ហ៊ាន​និយាយ​ការពិត ហើយ​ការ​បណ្តេញ​ចេញ​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី ដោយ​ស្រប​ច្បាប់​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»

លោក សម រង្ស៊ី ថ្លែង​បន្ត​ដោយ​ដាក់​រូបភាព​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​ប្រទេស​លីប៊ី (Libya) លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) និង​អតីត​ប្រធានាធិបតី​ផ្ដាច់ការ​ហ្វីលីពីន (Philippines) លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ថា​ជន​ផ្ដាច់ការ​ណា​ក៏ដោយ របប​ព្រៃផ្សៃ​ណា​ក៏ដោយ ក៏​មិន​អាច​ឈ្នះ​កម្លាំង​ពលរដ្ឋ​បាន​ទេ។ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។

ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ធ្ងន់ៗ​របស់​លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​បើ​បក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ឆ្នោត ម្ល៉េះ​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ទេ។ លោក​ថា ការ​ដែល​ហ៊ាន​ចាត់​វិធានការ​នេះ គឺ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​បក្ស​កាន់​អំណាច ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «ការ​ដែល​ថា​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ខ្ញុំ​យល់​អំពី​ការពិត​ជាក់ស្តែង ធាតុ​ពិត​គឺ​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​ចេញ​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ទាំងអស់​គ្នា​ចង់​បាន​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា»

ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​មាន​វិធានការ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ចំពោះ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រតិកម្ម​បាន​ធ្លាក់​មក​មិន​ដាច់​ដែរ​ពី​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ រួម​មាន​ពី​ឧត្តម​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស ពី​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ពី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អ្នកស្រី មែឌឺឡែន អលប្រ៉ាយថ៍ (Madeleine Albright) ពី​សហភាព​អឺរ៉ុប ពី​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាដើម។

ពួក​គេ​ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ពេល​នេះ ថា​ជា​យុទ្ធនាការ​នយោបាយ​បែប​ផ្ដាច់ការ បំបិទ​សំឡេង​អ្នក​ឯករាជ្យ បំបិទ​មាត់​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង និង​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បារម្ភ​ថា ស្ថានភាព​ពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ធានា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ​និង​ប្រេងកាត​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​វេទិកា​យុវជន

$
0
0

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា រៀបចំ​វេទិកា​យុវជន​ស្ដីពី “យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត”។ កម្មវិធី​នេះ​មាន​អ្នក​ចូលរួម​ជិត ៣០០​នាក់ ភាគច្រើន​គឺ​ជា​យុវជន និង​មាន​ព្រះសង្ឃ​មួយ​ចំនួន​ផង។ ចំណុច​ពិភាក្សា​ដ៏​ផុសផុល​ក្នុង​ចំណោម​វាគ្មិន និង​អ្នក​ចូលរួម គឺ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ និង​ប្រេងកាត។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​រៀន​សូត្រ​អំពី​យុទ្ធសាស្ត្រ និង​គោលការណ៍​អនុវត្ត​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រមូល និង​គ្រប់គ្រង​ចំណូល​ពី​ធនធាន​រ៉ែ និង​ប្រេងកាត​របស់​គណបក្ស​នយោបាយ​ដែល​ទើប​ជាប់​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​វិភាគ​ពី​ឥទ្ធិពល​នៃ​ចំណូល​ពី​វិស័យ​នេះ​ទៅ​លើ​អនាគត​សេដ្ឋកិច្ច​កម្ពុជា។

វាគ្មិន​សំខាន់​ក្នុង​កម្មវិធី គឺ​អ្នក​ជំនាញ​សេដ្ឋកិច្ច និង​តំណាង​គណបក្ស​ចំនួន​៣ គឺ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។

ដោយឡែក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល មិន​បាន​អញ្ជើញ​ចូលរួម​នោះ​ទេ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ចូលរួម​មួយ​ចំនួន​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​ពួក​គេ​មាន​ចម្ងល់​ជាច្រើន​ចង់​ឲ្យ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល បកស្រាយ​ជុំវិញ​រឿង​ការ​គ្រប់គ្រង​វិស័យ​រ៉ែ​នេះ។

ការ​ជជែក​ពិភាក្សា​គ្នា​ភាគច្រើន គឺ​ជុំវិញ​រឿង​អាស្រូវ​នៃ​ការ​បាត់​លុយ​នាំ​ចេញ​ខ្សាច់​ជាង ៧០០​លាន​ដុល្លារ រឿង​ភាព​ទន់​ខ្សោយ​នៃ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​របស់​អាជ្ញាធរ និង​ការ​ទាញ​យក​ផល​ពី​ធនធាន​រ៉ែ​ប្រេងកាត​នៅ​ពេល​ខាង​មុខ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​លោក គឹម សុភា។ លោក​ថ្លែង​ថា កម្ពុជា សម្បូរ​ដោយ​ភោគទ្រព្យ​រ៉ែ ក៏ប៉ុន្តែ​ការ​គ្រប់គ្រង​វិស័យ​នេះ​នៅ​មាន​ភាព​បិទ​បាំង​ច្រើន ពោល​គឺ​ព័ត៌មាន​ស្ដីពី​ការ​រុក​រក និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​មិន​ទាន់​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ«ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល ពាក់ព័ន្ធ​គ្នា។ មុន​នឹង​ធ្វើ​អាជីវកម្ម ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។ ប្រមូល​ពន្ធ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​នេះ​ត្រូវ​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​កំណត់​អត្រា​ពន្ធ។ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ យើង​គួរ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ហើយ​ស្វែងរក​ព័ត៌មាន​បន្ថែម។ រាល់​ថ្ងៃ​នេះ ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន គឺ​សឹង​តែ​គ្មាន​តែ​ម្តង»

ចំណែក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ វិញ គន្លឹះ​សំខាន់​នៃ​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត គឺ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​មួយ​នេះ។

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​បាន​ចំនួន ១៣​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៧ នេះ ក្រសួង​គ្រោង​ប្រមូល​ចំណូល​ឲ្យ​បាន ២០​លាន​ដុល្លារ។ ចំណូល​ធនធាន​រ៉ែ​នេះ​បាន​មក​ពី​រ៉ែ​ខ្សាច់ ថ្ម​សំណង់ សេវាកម្ម​សាធារណៈ ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ ដូចជា​រ៉ែ​លោហៈ និង​រ៉ែ​មាស ជាដើម និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ចំពោះ​អាជីវកម្ម​រ៉ែ​តូចៗ។

ដោយឡែក​ទាក់ទង​នឹង​រ៉ែ​ប្រេងកាត​វិញ កាល​ពី​ថ្ងៃ​ទី​២៣ សីហា កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន គ្រីសអេនើជី (Krisenergy) របស់​សិង្ហបុរី សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A នៃ​ដែន​សមុទ្រ​កម្ពុជា។

ក្រោម​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​ប្រេង​នៅ​ប្លុក A នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) កាន់​កាប់​ភាគហ៊ុន ៩៥​ភាគរយ ចំណែក ៥​ភាគរយ​ទៀត គឺ​ជា​ភាគហ៊ុន​របស់​រដ្ឋាភិបាល​កម្ពុជា។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) មាន​រយៈពេល ៦០​ថ្ងៃ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​ការ​វិនិយោគ​បន្ត ហើយ​បើ​សិន​ជា​ក្រុមហ៊ុន​នេះ​សម្រេច​ចិត្ត​វិនិយោគ​បន្ត​មែន​នោះ តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។

ធនធាន​ប្រេងកាត​នៅ​ក្នុង​ប្លុក A ដែល​ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ត្រូវ​ធ្វើ​ផលិតកម្ម​ជំហាន​ដំបូង គឺ​ជំហាន 1 A និង 1 B នោះ មាន​រយៈពេល​ផលិតកម្ម ៩​ឆ្នាំ និង​មាន​សក្ដានុពល​អាច​ផលិត​ប្រេង​ឆៅ​លើស​ពី ៣០​លាន​បារ៉ែល។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ លោក ច័ន្ទ សុផល ថ្លែង​ថា ដើម្បី​ឲ្យ​ចំណូល​ពី​រ៉ែ​ប្រេងកាត​នេះ​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា បាន​លឿន​រហ័ស​នោះ រដ្ឋ​ត្រូវ​តែ​ធានា​អំពី​ផែនការ​គ្រប់គ្រង​ចំណូល​នេះ​ឲ្យ​បាន​ច្បាស់លាស់«ធនធាន​បាន​មក​ច្រើន​អាច​ថា​ធ្វើ​ឲ្យ​មាន​ការ​ពឹងពាក់​លើ​វិស័យ​រ៉ែ​ច្រើន​ខ្លាំង​ពេក ធ្វើ​ឲ្យ​វិស័យ​ផ្សេងៗ​មិន​សូវ​ខ្លាំង។ នេះ​ជា​ហានិភ័យ​មួយ ហើយ​មួយ​ទៀត​បើ​សិន​ជា​យើង​ចាយ​ថវិកា​ដែល​បាន​មក​ពី​ធនធាន​រ៉ែ​ដ៏​ច្រើន​លើសលប់​នេះ​ដោយ​ខ្ជះខ្ជាយ មិន​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់ ក៏​វា​អាច​បង្ក​ជា​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​សេដ្ឋកិច្ច​ដែរ។ គេ​ចង់​ឲ្យ​យើង​មាន​ការ​គ្រប់គ្រង និង​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់ ដឹង​ពី​ចំណុច​អាទិភាព​ដែល​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច»

ចំណែក​ខាង​អង្គការ​សង្គម​ស៊ីវិល​វិញ ពួក​គេ​ចង់​ឲ្យ​មាន​តម្លាភាព​ចំពោះ​គ្រប់​គម្រោង​រុក​រក និង​ធ្វើ​អាជីវកម្ម​រ៉ែ និង​ប្រេង​នៅ​កម្ពុជា។ តម្លាភាព​នេះ គឺ​ត្រូវ​មាន​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ។ ពួក​គេ​ជឿជាក់​ថា តាម​រយៈ​តម្លាភាព​នេះ​ចំណូល​ពី​វិស័យ​រ៉ែ និង​ប្រេងកាត នឹង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ជាតិ​យ៉ាង​សម្បើម ដើម្បី​ទ្រទ្រង់​ការ​ផ្តល់​សេវា​សាធារណៈ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

GDP ចង់​ឃើញ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​វិញ​មុន​ការ​បោះឆ្នោត​ជាតិ

$
0
0

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រួយ​បារម្ភ​ថា តើ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​នេះ​អាច​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​ឬ​ទេ? គណបក្ស​ថ្មី​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គាប​សង្កត់ និង​ការ​វាយ​ប្រហារ​នានា​មក​លើ​គណបក្ស​នយោបាយ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​ដូច​ដើម​វិញ មុន​ការ​បោះឆ្នោត​ឈាន​មក​ដល់។

បន្ទាប់​ពី​ត្រូវ​បាន​សមាជិក​សមាជិកា​បោះឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​គណបក្ស​ផ្លូវការ​នៅ​ក្នុង​សមាជ​ថ្នាក់​ជាតិ​របស់​គណបក្ស​លើក​ទី​១ ក្រោយ​ពី​បំពេញ​តួនាទី​ជា​ប្រធាន​គណបក្ស​បណ្ដោះអាសន្ន​អស់​រយៈពេល ២​ឆ្នាំ លោក យ៉េង វីរៈ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ការ​អនុវត្ត​ចំណាត់ការ​នាំ​ឲ្យ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​សម្រាប់​ពលរដ្ឋ គឺ​ជា​ការ​ខកខាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ ក្នុង​នាម​ជា​អ្នក​តំណាង​ដែល​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ពី​ពលរដ្ឋ។

លោក​ចាត់​ទុក​ថា ការ​បណ្ដេញ​ចេញ និង​ការ​គំរាម​កំហែង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ការ​ព្រមាន​បិទ និង​បណ្ដេញ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត គឺ​កំពុង​ជំរុញ​ឲ្យ​មាន​បរិយាកាស​នយោបាយ​មិន​ល្អ​នៅ​កម្ពុជា«សុំ​ខ្លួន​ជា​អ្នក​បម្រើ​រាស្ដ្រ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ទៅ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​រាស្ដ្រ ដូច្នោះ​ខ្ញុំ​ចង់​ផ្ញើ​អ៊ីចឹង។ ទី​មួយ យើង​ព្រួយ​បារម្ភ។ ទី​ពីរ យើង​យល់​ថា​គណបក្ស​កាន់​អំណាច គប្បី​មើល​លើ​ទង្វើ​របស់​ខ្លួន កុំ​ឲ្យ​គេ​មើល​ថា​ជា​ការ​អនុវត្ត​ច្បាប់ មិន​មែន​ជា​នីតិរដ្ឋ»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្រោយ​ពី​ត្រូវ​បាន​បង្កើត​ក្នុង​ខែ​សីហា ឆ្នាំ​២០១៥ និង​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០១៧ និង​បាន​អាសនៈ​ជា​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន​៣ នោះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​រៀបចំ​សមាជ​ថ្នាក់​ជាតិ​លើក​ទី​១ នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ នៅ​ថ្ងៃ​ទី​២៧ សីហា ដើម្បី​ឲ្យ​សមាជិក​សមាជិកា​បោះឆ្នោត​គាំទ្រ​លក្ខន្តិកៈ​របស់​គណបក្ស និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ និង​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​ជា​ផ្លូវការ។

លោក យ៉េង វីរៈ បញ្ជាក់​ថា ការ​រៀបចំ​សមាជ​ថ្នាក់​ជាតិ​លើក​ទី​១ នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​តែ​រឹងមាំ​ត្រៀម​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ដែល​លោក​អះអាង​ថា នឹង​ដាក់​បេក្ខជន​ដណ្ដើម​តំណែង​តំណាងរាស្ត្រ​នៅ​ទូទាំង​ប្រទេស​ជា​លើក​ដំបូង។ ប៉ុន្តែ​លោក​ថា មុន​ការ​បោះឆ្នោត​នេះ​មក​ដល់ គឺ​លោក​ចង់​ឃើញ​ស្ថានភាព​នយោបាយ​ល្អ​ដូច​ដើម​វិញ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ស្មើ​ភាព​ក្នុង​ការ​ប្រកួត​ប្រជែង រីឯ​ពលរដ្ឋ​មាន​សិទ្ធិ​និយាយ​ស្ដី និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់។

ការ​វាយ​ប្រហារ​ខាង​ផ្នែក​នយោបាយ និង​គំរាម​កំហែង​នយោបាយ បាន​ពុះ​កញ្ជ្រោល​ឡើង​តាំង​ពី​មុខ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មក គឺ​នៅ​ពេល​នោះ គេ​សង្កេត​ឃើញ​ថា មាន​រឿង​អាស្រូវ​ជាច្រើន​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទម្លាយ​ចេញ​ជា​បន្តបន្ទាប់។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ស្ទើរ​រាប់​មិន​អស់​នូវ​សារ​ធ្វើ​សង្គ្រាម ប្រសិន​បើ​បក្ស​លោក​ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពេល​នោះ។

ស្រប​ពេល​ការ​បោះឆ្នោត​ជាតិ​កាត់​តែ​ខិត​ជិត​មក​ដល់ ក្រៅ​ពី​ពាក្យ​ព្រមាន​សង្គ្រាម​នៅ​ពេល​ចាញ់​ឆ្នោត និង​ការ​វាយ​បំបែក​ធ្មេញ និង​ការ​ប្រើ​គល់​ឫស្សី​វាយ​សំពង​ក្បាល​ទៅ​លើ​ជន​ណា​តវ៉ា​លទ្ធផល​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា​បន្ថែម​ទៀត រហូត​រាលដាល​មក​ដល់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត។

ក្រៅ​ពី​ប្ដេជ្ញា​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​តាមដាន​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៨ ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព និង​បណ្ដេញ​បុគ្គលិក​បរទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា ដោយ​លោក​ចោទ​ថា វិទ្យាស្ថាន​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​មួយ​នេះ គាំទ្រ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាលបន្ត​មក​ទៀត ខាង​ពន្ធដារ​ក៏​បាន​ទាមទារ​ពន្ធ​រាប់​លាន​ដុល្លារ​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ដែល​សុទ្ធជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ដោយ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​ប្រកាស និង​កិច្ចសន្យា​ជាមួយ​ក្រសួង

ចំណែក​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន យល់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​កសាង​លទ្ធិប្រជាធិបតេយ្យ និង​ការ​តាមដាន​ការ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ចាត់​ទុក​ថា ការ​បណ្ដេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា គឺ​ជា​កំហុស​ឆ្គង​នយោបាយ​ការ​បរទេស​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ព្រោះ​វិទ្យាស្ថាន​នេះ​តែង​ជួយ​ពង្រឹង​សមត្ថភាព​ទៅ​ដល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​នោះ​ក៏​មាន​គណបក្ស​កាន់​អំណាច​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ថា​អ្នកស្រី យីងឡាក់ មិន​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​គេច​ខ្លួន​ទេ

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ មិន​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​គេច​ខ្លួន​ទេ។ ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ដកស្រង់​ដោយ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា។

លោក ខៀវ កាញារីទ្ធ បញ្ជាក់​បន្ថែម​ថា អ្នកស្រី យីងឡាក់ បាន​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​សម្រាប់​ការ​រត់​គេច​ខ្លួន។

សម្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​លើ​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដែល​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ សីហា ថា សមត្ថកិច្ច​កម្ពុជា មិន​បាន​ទទួល​ព័ត៌មាន​ថា អ្នកស្រី យីងឡាក់ មាន​វត្តមាន ឬ​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា នោះ​ឡើយ។ លោក​ថា កម្ពុជា រីករាយ​សហការ​ជាមួយ​តុលាការ​ថៃ៖ «អនុវត្ត​ច្បាប់ គឺ​អនុវត្ត​ច្បាប់ គឺ​បើ​ថា​តុលាការ​គេ​មាន​ដីកា​ចាប់​ខ្លួន​ហើយ រត់​មក​ពឹង​យើង ប្រទេស​យើង​មិន​មែន​សម្រាប់​អ្នក​អស់​ហ្នឹង​ជ្រក​កោន​ទេ»

កាល​ពី​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​ថៃ និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​បត្យាប័ន​នឹង​គ្នា ដែល​ជា​កិច្ចព្រមព្រៀង​មួយ​សម្រាប់​បញ្ជូន​អ្នក​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។

អ្នកស្រី យីងឡាក់ ត្រូវ​បាន​តុលាការ​កំពូល​របស់​ថៃ បង្គាប់​ឲ្យ​ចូល​ខ្លួន​ទៅ​ស្ដាប់​ការ​ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក្នុង​សំណុំ​រឿង​នយោបាយ​ទិញ​ស្រូវ​ពី​កសិករ​របស់​អ្នកស្រី ដែល​បរាជ័យ។ អ្នកស្រី​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ទេ ហើយ​មេធាវី​ប្រាប់​ថា អ្នកស្រី​មាន​បញ្ហា​សុខភាព។

ការ​បដិសេធ​នេះ ក៏​ជា​ការ​ឆ្លើយតប​ចំពោះ​ព័ត៌មាន ដូច​ដែល​កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ សីហា ដែល​គូសវាស​ថា អ្នកស្រី យីងឡាក់ គេច​ខ្លួន​តាម​ច្រក​ខេត្ត​កោះកុង កម្ពុជា មុន​នឹង​ជិះ​យន្តហោះ​ទៅ​សិង្ហបុរី និង​ក្រុង​ឌុយបៃ (Dubai) របស់​អារ៉ាប់រួម​អេមីរ៉ាត (United Arab Emirates)។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា កាសែត​ដដែល​ស្រង់​ព័ត៌មាន​ពី​ប្រភព​មន្ត្រី​ការពារ​ព្រំដែន​ថៃ ដែល​ជឿ​ថា អ្នកស្រី យីងឡាក់ បាន​គេច​ខ្លួន​តាម​ផ្លូវ​ទឹក​ច្រើន​ជាង ដោយ​ជិះ​កាណូត​លឿន​ពី​ខេត្ត​រ៉ៈយ៉ង ទៅ​កោះ​ឆាង កោះ​គុត និង​កោះ​ឡៅយ៉ា ខេត្ត​ត្រាត មុន​ចូល​មក​កម្ពុជា។ ប្រភព​កង​នាវាចរណ៍​ថៃ ថ្លែង​ថា ឥស្សរជន​ដូច​ជា​អ្នកស្រី មិន​រើស​ការ​ឆ្លង​កាត់​តាម​ច្រក​ផ្លូវការ​ទេ ហើយ​ក៏​មិន​កាត់​តាម​ច្រក​របៀង​គ្មាន​មនុស្ស​ដែរ ព្រោះ​សម្បូរណ៍​គ្រាប់មីន។ កង​ការពារ​ព្រំដែន ក៏​បាន​ត្រួត​ពិនិត្យ​គ្រប់​យានយន្ត​ចេញ​ចូល​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខែត្រ​ក្រចេះ​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ក្រុមហ៊ុន

$
0
0

អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​របស់​វៀតណាម ជាង ៤០០​គ្រួសារ ត្រូវ​រុះរើ​លំនៅឋាន​ចេញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៥ ខែ​កញ្ញា។ ចំណែក​ពលរដ្ឋ​អះអាង​ថា នឹង​លើក​គ្នា​តវ៉ា​ទាមទារ​ដី​តំបន់​នោះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល នៅ​ថ្ងៃ​ទី​២៧ សីហា អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​បណ្តេញ​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ពីព្រោះ​ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្វះខាត​ដី​រស់នៅ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត លោក ម៉េត ធី ត្អូញ​ថា ពលរដ្ឋ​ភាគច្រើន​សម្រេច​បដិសេធ​មិន​ចេញ​ពី​តំបន់​នោះ បើ​ទោះ​បី​ជា​អាជ្ញាធរ​ខែត្រ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ក្តី។ លោក​ថា ពួក​គាត់​ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ដី​រស់នៅ បាន​ទៅ​រស់នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១០ ម្យ៉ាង​ដី​តំបន់​នោះ​ជា​ដី​ទំនេរ ទើប​ពលរដ្ឋ​ក្រីក្រ​ចូល​ទៅ​សាងសង់​លំនៅឋាន​រស់នៅ និង​ធ្វើ​កសិកម្ម​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​ជីវិត៖ «ប្រជាជន​ខំ​បោះឆ្នោត​ឲ្យ​សម្តេច ហ៊ុន សែន ហេតុ​អី​បាន​សម្តេច ហ៊ុន សែន ដែល​ជាប់​ឆ្នោត​ហើយ ចង់​រុញ​ផ្ទះ​ប្រជាជន​ចោល។ ពលរដ្ឋ​រក​តែ​បាយ​ស៊ី​មិន​បាន​ផង ពុះ​ឧស​លី​តិចតួច ហុត​ទឹក​បបរ​អី​ទេ ដើម្បី​បាន​ដីធ្លី ១២​ម៉ែត្រ»

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការ​កៅស៊ូ​មេមត់ របស់​កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈពេល ៥០​ឆ្នាំ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខែត្រ​ក្រចេះ ចុះ​ថ្ងៃ​ទី​២១ សីហា បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រុះរើ​រោង​ស្នាក់នៅ​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់ បញ្ឈប់​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន និង​បញ្ឈប់​ទិញ​លក់​ដូរ​ដី​របស់​ក្រុមហ៊ុន រួម​ទាំង​បញ្ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ ចំពោះ​ពលរដ្ឋ​ណា​ដែល​ទទួល​បាន​ដី​តាម​រយៈ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល ត្រូវ​ដក​ខ្លួន​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន ហើយ​ក្នុង​ករណី​ពលរដ្ឋ​ខ្វះខាត​ដី​រស់នៅ​ពិតប្រាកដ ត្រូវ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ហើយ​អាជ្ញាធរ​ខែត្រ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាម​នីតិវិធី​របស់​ក្រសួង​សុរិយោដី។

អភិបាល​រង​ខែត្រ​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ខណ្ឌ ចំណាន បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ​នៅ​ថ្ងៃ​ទី​២៨ សីហា ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​សួរ​អំពី​ករណី​នេះ។ ដោយឡែក​អភិបាល​រង​ស្រុក​ស្នួល លោក សាន់ ណាល់ ក៏​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ដែរ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​អាជ្ញាធរ​ខែត្រ​ក្រចេះ វិញ។

មេ​ឃុំ​ពីរធ្នូ លោក ពឹង វិន ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​លើក​គ្នា​កាប់​រាន​ដី​ក្រុមហ៊ុន​រស់នៅ និង​ធ្វើ​ចម្ការ ភាគច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​ចំនួន ៤១៨​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​នៅ​មូលដ្ឋាន ២៣២​គ្រួសារ ដែល​បាន​មក​រស់នៅ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​កត់​សម្គាល់​ថា នៅ​គ្រា​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​សិក្សា​ផល​ប៉ះពាល់ បាន​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង ២០០​ហិកតារ ក៏ប៉ុន្តែ​ពលរដ្ឋ​ចំណាក​ស្រុក និង​ពលរដ្ឋ​មូលដ្ឋាន​បាន​នាំ​គ្នា​ទន្ទ្រាន​ព្រៃ​យក​ដី​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន នៅ​គ្រា​ដែល​ក្រុមហ៊ុន​សិក្សា​ផល​ប៉ះពាល់​រួច​ហើយ៖ «វា​ពិបាក​ណាស់​អ្នក​ចំណូល​កាប់​បាន​ទៅ បង​ប្អូន​នៅ​ហ្នឹង (ពលរដ្ឋ​នៅ​មូលដ្ឋាន) ចង់​បាន​ដែរ ទៅ​កាប់​ដែរ ភាគច្រើន​អ្នក​ចង់​បាន​ដី​ទើប​រៀបការ​ថ្មីៗ ប៉ុន្តែ​មួយ​ចំនួន​ចាស់ៗ មិន​មាន​បាន​ហើយ​ក៏​ទៅ​ដែរ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​យល់​ថា អាជ្ញាធរ​គួរ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី ប្រសើរ​ជាង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​ផ្ទុះ​ការ​តវ៉ា។ លោក​ថា ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រុះរើ​លំនៅឋាន​ពលរដ្ឋ​ដោយ​បង្ខំ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​បទបញ្ជា​រដ្ឋាភិបាល៖ «សម្បទាន​ឲ្យ​ក្រុមហ៊ុន​រាប់​ម៉ឺន​ហិកតារ ចុះ​ហេតុ​អី​មិន​អាច​កាត់​ដី​ពី​ក្រុមហ៊ុន​សម្បទាន​ឲ្យ​ពលរដ្ឋ​ខ្លួន ក្នុង​ម្នាក់​ក្បាល​ដី​តែ ១០​ម៉ែត្រ​មិន​បាន»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ដល់​ក្រុមហ៊ុន​ឯកជន និង​បាន​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​មួយ​ចំនួន តែ​លោក​មាន​មន្ទិល​ថា ដី​ដែល​រដ្ឋ​ដក​ពី​ក្រុមហ៊ុន​នោះ មិន​ដឹង​ថា​រដ្ឋ​បាន​ប្រើប្រាស់​ដោយ​របៀប​ណា​ទេ ខណៈ​បច្ចុប្បន្ន ពលរដ្ឋ​ក្រីក្រ​នៅ​តែ​ជួប​វិបត្តិ​គ្មាន​ដី​រស់នៅ៖ «រដ្ឋាភិបាល​គួរ​តែ​ពិចារណា​លើ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ខ្វះខាត​ដី ហើយ​កំពុង​មាន​បញ្ហា​ទំនាស់ គួរ​តែ​ពិចារណា​ពិនិត្យ​លទ្ធភាព​ដើម្បី​ផ្តល់​ដីធ្លី​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ប្រើប្រាស់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ»

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្នួល ខែត្រ​ក្រចេះ បង្ហាញ​ថា ក្រោយ​ពី​រាជ​រដ្ឋាភិបាល​ចេញ​បទបញ្ជា​០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​ពាន់​គ្រួសារ​មក​រស់នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៩ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្រប​ច្បាប់ ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក​មក​រស់នៅ​ខែត្រ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម្ចាស់​វិទ្យុ​FM​មួយ​ចំនួន​គ្រោង​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​ស្នើសុំ​ដំណើរការ​វិទ្យុ​ឡើង​វិញ

$
0
0

អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ផ្សេង​ទៀត​ដែល​ធ្លាប់​ចាក់​ផ្សាយ​បន្ត​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) នៅ​ថ្ងៃ​ទី​២៧ សីហា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន ស្នើសុំ​ឲ្យ​បើក​ដំណើរការ​ស្ថានីយ​វិទ្យុ​របស់​ខ្លួន​ឡើង​វិញ។ វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​បាន​បិទ​ទ្វារ​អស់​ជាច្រើន​ថ្ងៃ​ហើយ ក្រោយ​ពី​ពួក​គេ​ទទួល​លិខិត​ពី​មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន នៅ​តាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន។ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ស្នើសុំ​ឲ្យ​ក្រសួង​ព័ត៌មាន បើក​ដំណើរ​វិទ្យុ​ទាំងនេះ​ឡើង​វិញ គឺ​ជា​រឿង​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ។

អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ភាគច្រើន​អះអាង​ថា ពួក​គេ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន ត្រឹមត្រូវ ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​កន្លង​ទៅ។

ម្ចាស់​ស្ថានីយ​វិទ្យុ​ស្ទឹងខៀវ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ លោក គុយ សំរិទ្ធី មាន​ប្រសាសន៍​ថា វិទ្យុ​របស់​លោក​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១២ ដោយ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ត្រឹមត្រូវ។ លោក​អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា លោក​បាន​ចេញ​ដំណើរ​ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ដើម្បី​សាកសួរ​ពី​មូលហេតុ​ដែល​ក្រសួង​ឲ្យ​ពួក​គេ​បិទ​កម្មវិធី​ផ្សាយ​ទាំងអស់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា នោះ៖ «ហើយ​កំពុង​ដំណើរ​អាជីវកម្ម ដល់​បិទ​ទាំងស្រុង​អ៊ីចឹង​ទៅ វា​ប៉ះពាល់​ដល់​ដៃគូ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​គេ​ធ្វើ​ជាមួយ​យើង។ ខ្ញុំ​ចង់​ឲ្យ​វា​ដំណើរការ​ឡើង​វិញ ប្រសិន​ជា​គេ​ត្រូវការ​ច្បាប់​ទម្លាប់​យ៉ាង​ណា សុំ​គេ​ចង្អុល​បង្ហាញ​មក។ ហេតុ​បាន​ជា​ត្រូវ​បិទ​ទាំងស្រុង​ដូច្នោះ

លោក​បន្ថែម​ថា ក្រៅ​អំពី​លោក​ហើយ នៅ​មាន​ម្ចាស់​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) មួយ​ចំនួន​ទៀត​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង ក៏​បាន​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ដែរ។

ចំណែក​នាយក​វិទ្យុ​ឃ្លាំងមឿង ខេត្ត​បាត់ដំបង លោក ឃេម ឃឿន មាន​ប្រសាសន៍​ថា វិទ្យុ​របស់​លោក​បាន​បិទ​កម្មវិធី​ផ្សាយ​ទាំងអស់​តាំង​ពី​ថ្ងៃ​ទី​២៣ សីហា មក។ លោក​អះអាង​ថា ចាប់​តាំង​ពី​វិទ្យុ​របស់​លោក​បិទ​ទ្វារ​មក ប្រជាពលរដ្ឋ​ជាច្រើន ជាពិសេស​អ្នក​ដែល​និយម​តាមដាន​ស្ដាប់​កម្មវិធី​ចាក់​ផ្សាយ​បន្ត​របស់​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) តែងតែ​ទូរស័ព្ទ​មក​សាកសួរ​លោក​ជា​រៀង​រាល់​ថ្ងៃ ពី​ការ​ពុំ​មាន​ចាក់​ផ្សាយ​ព័ត៌មាន​នៃ​វិទ្យុ​ទាំងនេះ​ដូច​ពេល​មុនៗ៖ «ភាគច្រើន​ដែល​គាត់​ទាក់ទង​មក​ខ្ញុំ គាត់​ចង់​ឲ្យ​វិទ្យុ​អាស៊ីសេរី ដំណើរការ​ឡើង​វិញ ដោយសារ​គាត់​ស្ដាប់​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បន្ត​ត្រូវ​យ៉ាង​ណា ដើម្បី​បាន​ស្ដាប់​វិទ្យុ​នេះ​ទៀត ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ឲ្យ​ស្ដាប់​ហ្វេសប៊ុក (Facebook) ទៅ​អាច​មើល​ឃើញ​រូប និង​ស្ដាប់​បាន ប៉ុន្តែ​គាត់​ថា​នៅ​ស្រុក​ស្រែ​យើង​មិន​មាន​លទ្ធភាព​ទេ»

រីឯ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​ត្រូវការ​ស្ដាប់​វិទ្យុ អេហ្វ.អឹម (FM) ផ្សាយ​បន្ត​វិទ្យុ​ឯករាជ្យ​ទាំង​ពីរ​នេះ ដោយសារ​វិទ្យុ​ទាំងអស់​នេះ​ផ្សាយ​ព័ត៌មាន​ពិត ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​បញ្ហា​កើត​ឡើង​នៅ​ក្នុង​សង្គម៖ «ខ្ញុំ​មិន​ដឹង​ធ្វើ​អី​គេ​កើត​ទេ ប៉ុន្តែ​ស្ដាប់ៗ​ទៅ​កុំ​ឲ្យ​គេ​ថា​ដូច​កង្កែប​ក្នុង​អណ្ដូង គ្មាន​ដឹង​អ្វី​សោះ។ សុំ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ បាន​ជា​ខ្ញុំ​ចេះ​តែ​ចង់​ស្ដាប់​វិទ្យុ​ឯករាជ្យ​នោះ។ ខ្ញុំ​ធ្លាប់​បាន​ស្ដាប់​អាស៊ីសេរី​ព្រឹក​ល្ងាច ដើម្បី​ស្វែងយល់​បញ្ហា​ក្នុង​ប្រទេស។ ដល់​ពេល​អត់​បាន​ស្ដាប់​អ៊ីចឹង ចង្អៀត​ចង្អល់​ចិត្ត​ណាស់ ព្រោះ​មាន​បាន​ព័ត៌មាន​តែ​ម្ខាង​អត់​មាន​ទស្សនៈ​ទូលំទូលាយ»

ស្ថានីយ​វិទ្យុ​ដែល​ទទួល​ផ្សាយ​ព័ត៌មាន​អាស៊ីសេរី ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​សំឡេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​រលក​ធាតុ​អាកាស អេហ្វ.អឹម (FM) គឺ​បិទ​ស្ទើរ​តែ​អស់​ទៅ​ហើយ នៅ​សល់​តែ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ស្ថានីយ​វិទ្យុ​ស្ត្រី​ប៉ុណ្ណោះ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ប្រសិន​បើ​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ក្រសួង​ដកហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង មិន​ពេញ​ចិត្ត​នឹង​ចំណាត់ការ​របស់​ក្រសួង​ពេល​នេះ ពួក​គេ​អាច​មក​ជួប​តវ៉ា​ជាមួយ​ក្រសួង​បាន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​ម្ចាស់​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ដែល​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​បើក​ដំណើរការ​ឡើង​វិញ​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​វិទ្យុ​ទាំងនោះ​មាន​ច្បាប់​អនុញ្ញាត។ លោក​បន្ថែម​ថា ប្រសិន​បើ​ក្រសួង​ព័ត៌មាន បិទ​វិទ្យុ​ទាំងនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​ពុំ​បាន​ទូលំទូលាយ​ឡើយ៖ «ចាំបាច់​ក្រសួង​ដូចជា​រាជ​រដ្ឋាភិបាល ត្រូវ​ធ្វើ​ការ​ណែនាំ​បន្ថែម​ឲ្យ​ភាគី​ពាក់ព័ន្ធ​បំពេញ​បែបបទ ដើម្បី​បាន​ដំណើរ​ឡើង​វិញ ទើប​ប្រទេស​យើង​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ឬ​សង្គម​របស់​យើង​ដំណើរការ​បាន​ល្អ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង ទទូច​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ អនុញ្ញាត​ឲ្យ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ឯករាជ្យ បាន​បើក​ដំណើរការ​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ពីព្រោះ​ថ្ងៃ​បោះឆ្នោត​កាន់​តែ​ខិត​កៀក​មក​ដល់​ហើយ៖ «ជា​ធម្មតា​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ត្រូវ​មាន​ការ​ផ្សាយ​ព័ត៌មាន​ឲ្យ​ដល់​គ្រប់​ទិសទី​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រជាពលរដ្ឋ​បាន​ដឹង ដើម្បី​ងាយស្រួល​អភិវឌ្ឍ​ប្រទេស​ជាតិ»

ក្រសួង​ព័ត៌មាន ក្រៅ​ពី​បិទ​ស្ថានីយ​វិទ្យុ អេហ្វ.អឹម មួយ​ចំនួន​ហើយ ក្រសួង​ព័ត៌មាន ក៏​បាន​ចេញ​លិខិត​លុប​ចោល​ប្រកាស និង​ដកហូត​ហ្វ្រេកង់​ពី​បណ្ដា​ស្ថានីយ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត ដូចជា​ស្ថានីយ​វិទ្យុ​គិរីដងរែក ខេត្ត​ឧត្តរមានជ័យ វិទ្យុ​ស្ទឹងសែន ខេត្ត​កំពង់ធំ វិទ្យុ​កំពង់ចាម ខេត្ត​កំពង់ចាម និង​វិទ្យុ​មហានគរ ជាដើម ក្រោម​ហេតុផល​ថា បាន​រំលោភ​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម និង​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។

អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​ដែល​ត្រូវ​បាន​បិទ​ទ្វារ​ទាំងនោះ សង្ឃឹម​ថា ក្រោយ​ពេល​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន ហើយ នឹង​បាន​បើក​ដំណើរការ​វិទ្យុ​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ។ ទន្ទឹម​គ្នា​នេះ ករណី​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​អាជីវកម្ម ពួក​គាត់​ក៏​ពុំ​ទាន់​មាន​ផែនការ​ថា​នឹង​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋាភិបាល​ប្រកាស​បញ្ចុះ​តម្លៃ​ទឹក​និង​ស្នើ​ម្ចាស់​ផ្ទះ​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​ដល់​កម្មករ​

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បញ្ចុះ​តម្លៃ​ទឹក​នៅ​តាម​ផ្ទះ​ជួល​កម្មករ ត្រឹម​៨០០រៀល ក្នុង​មួយ​ម៉ែត្រ​គូប។ តម្លៃ​ទឹក​ដែល​កម្មករ​ធ្លាប់បង់​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​កន្លង​មក ជា​មធ្យម​ចំនួន ១ពាន់ ២រយរៀល​ក្នុង​មួយ​ម៉ែត្រ​គូប។

លោក ហ៊ុន សែន បន្ត៖ «កន្លង​ទៅ​យើង បាន​ប្រឹង ក្នុង​ការ​តភ្ជាប់​អគ្គិសនី ដែល​មុន​នេះ​ក្មួយៗ ត្រូវ​បាន​ម្ចាស់​ផ្ទះ​យក​លើស​ការ​កំណត់រដ្ឋ​លក់​ថ្លៃ​ភ្លើង​ឱ្យ​ការ​ប្រើប្រាស់​ត្រឹម​៥០គីឡូវ៉ាត់​ម៉ោង​ចុះ​ក្រោម យក​តម្លៃ​តែ​៤៥០រៀល ទេ ក៏​ប៉ុន្តែ​ម្ចាស់​ផ្ទះ​បាន​យក​ពី​ក្មួយៗ​រហូត​ដល់​១ពាន់ ឬ​១៥០០រៀល ប៉ុន្តែ​ឥឡូវ​យើង បាន​ត​ភ្លើង​ទៅ​ហើយ។ ចំណែក​ឯ​ទឹក​វិញ គឺ​យើង​បាន​តភ្ជាប់​ទាំង​ខេត្ត​កណ្តាល​ទាំង ភ្នំពេញ ចំនួន​៥,១១៩ផ្ទះ ស្មើ​នឹង​១២០,៧៨៧​បន្ទប់»

លោក ហ៊ុន សែន ថ្លែង បែប​នេះ នៅ​ចំពោះ​មុខតំណាង​កម្មកររាប់ពាន់​នាក់ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​កោះពេជ្រ កាល​ពី​ថ្ងៃទី២៧ ខែ​សីហា

ការ​បញ្ចុះ​តម្លៃ​ទឹក​នេះ គឺ​មាន​សុពលភាព ចាប់​ពី​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។

ក្នុង​ឱកាស​ជួប​ជាមួយ​តំណាង​កម្មករ​នោះ​ដែរ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់ កុំ​ឱ្យ​ដំឡើង​ថ្លៃ​ក្នុង​រយៈពេល​១ឆ្នាំ សម្រាប់​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

ការ​ចុះ​យក​ចិត្ត​ទុក​ចំពោះ​កម្មករ​នៅ​ពេល​នេះ ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​ វាយ​តម្លៃ​ស្ថានភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាពស្រអាប់ និង​ការ​បោះឆ្នោត​ជាតិ ជិត​ចូល​មក​ដល់ គឺ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះ។

ទន្ទឹមគ្នានេះដែរ កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា លោក ហ៊ុន សែន ចុះហត្ថលេខា​ លើ​អនុក្រឹត្យ​ថ្មីមួយ​​ ស្ដីពី​ការ​កែសម្រួល​មាត្រា​៧ នៃ​អនុក្រឹត្យ​លេខ​០១ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​ការ​បង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ បាន​កែសម្រួល​ត្រង់​មាត្រា​៧។ មាត្រា​៧​ថ្មី ចែង​ថា និយោជក និង​កម្មករ​និយោជិត ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​ជូន​ដល់​បេឡាជាតិ​របប​សន្តិសុខ​សង្គម (..) រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។ កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទុក​ទាំងស្រុង​របស់​និយោជក​ចាប់​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨ ត​ទៅ៕

អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ដើម​សប្ដាហ៍​មុន​ថា កម្មករ​និយោជិត​នៅ​គ្រប់​វិស័យ​ទាំង​អស់ ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ នឹង​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ដើម​ឆ្នាំ​២០១៨ ត​ទៅ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។ លោក​ក៏​បាន​សន្យា​ទៀត​ថា នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​ប័ណ្ណ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កាសែត ខេមបូឌា ដេលី ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​វាយ​ប្រហារ​លើ​សេរីភាព​សារព័ត៌មាន

$
0
0

ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថ្លែង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​ប៉ុនប៉ង​បិទ​ស្ថាប័ន​របស់​ខ្លួន។ ការ​លើក​ឡើង​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែល​ជា​កាសែត​ឯករាជ្យ​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា។

ខណៈ​ឱសានវាទ​នៃ​ការ​បង់​ពន្ធ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​ជួយ​អន្តរាគមន៍ ដើម្បី​តទល់​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល ខេមបូឌា ដេលី ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ចេតនា​នយោបាយ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ដាក់​ចំណង​ជើង​ថា “ការពារ​សេរីភាព​សារព័ត៌មាន ដោយ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ ខេមបូឌា ដេលី” អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ដែល​ជា​បណ្ណាធិការ​រង​នៃ​កាសែត​បរទេស​មួយ​នេះ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​វាយ​ប្រហារ​មក​លើ​សេរីភាព​សារព័ត៌មាន​តាម​រយៈ​ការ​ចង់​បិទ​ស្ថាប័ន​របស់​អ្នកស្រី ដោយ​ក្លែង​អធិករណ៍​ទៅ​ជា​រឿង​មិន​បង់​ពន្ធ​វិញ៖ «ពេល​នេះ ខេមបូឌា ដេលី កំពុង​ស្ថិត​ក្រោម​ការ​គាប​សង្កត់។ លុយ​ដ៏​ច្រើន​ដែល​រដ្ឋាភិបាល​កំពុង​បង្ខំ​យើង​ឲ្យ​សង​នោះ គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន ដោយ​បន្លំ​ទៅ​ជា​ទំនាស់​រឿង​ពន្ធ​ទៅ​វិញ។ រដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​រឹប​អូស​យក​ទ្រព្យ​សម្បតិ្ត​របស់​យើង។ នេះ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សន្ធិសញ្ញា​ស្ដីពី​ការ​វិនិយោគ​ទ្វេភាគី ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​ដើម្បី​ការពារ​វិនិយោគិន​បរទេស និង​កាតព្វកិច្ច​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​ខ្លួន។ រដ្ឋាភិបាល​នៃ​ប្រទេស​នានា​លើ​ពិភពលោក ចាំបាច់​ត្រូវ​មាន​ប្រតិកម្ម​នៅ​ពេល​នេះ ដើម្បី​ជួយ​ពួក​យើង​តតាំង​នឹង​បំណង​ដ៏​អយុត្តិធម៌​ក្នុង​ការ​បិទ​កាសែត​របស់​ពួក​យើង»

អ្នកស្រី​សង្កត់​ធ្ងន់​ថា អ្វី​ដែល​បង្ហាញ​កាន់​តែ​ច្បាស់​នោះ គឺ​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​ការ​ជាប់​ពន្ធ​របស់ ខេមបូឌា ដេលី។ អ្នកស្រី​ថ្លែង​ថា មន្ត្រី​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជាច្រើន​នាក់​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នៅ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​នេះ​ទៅ​ឲ្យ​សារព័ត៌មាន ហ្វ្រេស​ញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល មុន​ពេល​ទាក់ទង​មក ខេមបូឌា ដេលី។

អ្នកស្រី​អះអាង​ថា នេះ​គឺ​ជា​ការ​អនុវត្ត​រំលោភ​ទៅ​លើ​ច្បាប់​ស្ដីពី​សារពើពន្ធ ត្រង់​មាត្រា​៩៤ ដែល​ចែង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​របស់​ខ្លួន ត្រូវ​រក្សា​ការ​សម្ងាត់​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​ជាប់​ពន្ធ។ ព័ត៌មាន​នេះ​អាច​ផ្តល់​ឲ្យ​តែ​បុគ្គល​ដែល​មាត្រា​នៃ​ច្បាប់​នេះ​អនុញ្ញាត​តែ​ប៉ុណ្ណោះ គឺ​មាន​មន្ត្រី​ពន្ធដារ​ដែល​កំពុង​បំពេញ​ភារកិច្ច អាជ្ញាធរ​ព្រហ្មទណ្ឌ និង​តុលាការ ជាដើម៖ «រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ដំណើរការ​ត្រួត​ពិនិត្យ​រឿង​ពន្ធ​នេះ ដោយ​មិន​អើពើ​ពី​ស្តង់ដារ​វិជ្ជាជីវៈ ការ​រក្សា​ការ​សម្ងាត់ ឬ​ការ​អនុវត្ត​តាម​នីតិវិធី​អ្វី​បន្តិច​សោះ។ ការ​បន្ត​បែក​ធ្លាយ​ព័ត៌មាន​អំពី​ករណី​របស់​ពួក​យើង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​នោះ ជា​សញ្ញា​បង្ហាញ​ថា នេះ​ជា​ការ​ប៉ុនប៉ង​រុញ​ពួក​យើង​ចេញ​ពី​ការងារ ជាជាង​ការ​ព្យាយាម​រក​ឲ្យ​ឃើញ​ការពិត​ថា ពន្ធ​នោះ​ពិត​ជា​ត្រូវ​បាន​ជំពាក់​មែន»

ឌឹ ខេមបូឌា ដេលី ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ស៊ើប​អង្កេត និង​ដាក់​ទោស​ទណ្ឌ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់​នេះ។

ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ថា​បាន​ជំពាក់​ថ្លៃ​ពន្ធ​រយៈពេល ១០​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ ដែល​គិត​ជា​ទឹកប្រាក់​ប្រហែល ៦​លាន ៣​សែន​ដុល្លារ​អាមេរិក។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱសានវាទ​ឲ្យ​កាសែត​នេះ​សង​ថ្លៃ​ពន្ធ​ទាំងនោះ ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ បើ​ផុត​ឱសានវាទ​ហើយ ខេមបូឌា ដេលី នៅ​តែ​មិន​ព្រម​បង់​ទេ​នោះ ស្ថាប័ន​នេះ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង។

ចំណែកឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ហៅ​កាសែត ខេមបូឌា ដេលី ថា​ជា​មេ​ចោរ​ដែល​មិន​បង់​ពន្ធ​ជូន​រដ្ឋ និង​បាន​គំរាម​បិទ​ស្ថាប័ន​នេះ​តែ​ម្តង បើ​មិន​ព្រម​បង់​ពន្ធ៖ «»

ស្ថានភាព​សិទ្ធិ​មនុស្ស និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បាន​ដើរ​មក​ដល់​ដំណាក់កាល​មួយ​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តជាតិ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា ដោយ​ដាក់​ឱសានវាទ​មិន​ឲ្យ​ហួស​ពី​មួយ​សប្ដាហ៍ គំរាម​បិទ​សារព័ត៌មាន ខេមបូឌា ដេលី និង​បញ្ឈប់​សកម្មភាព​របស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដោយ​ខាង​ក្រសួង​ព័ត៌មាន អះអាង​ថា ស្ថានីយ​វិទ្យុ​ទាំងនោះ​រំលោភ​លើ​ការ​ណែនាំ​របស់​ក្រសួង។

ពួក​គេ​រិះគន់​ថា នេះ​ជា​ការ​ព្យាយាម​បំបិទ​សំឡេង​អ្នក​ឯករាជ្យ និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​យុទ្ធនាការ​ធ្វើ​បាប សម្លុត​បំភ័យ និង​គំរាម​កំហែង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រតិកម្ម និង​រិះគន់​ផ្ទួនៗ​គ្នា​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​តប​ថា គឺ​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​តាកែវ​ជាង​១​ពាន់​ស្លាក​ត្រូវ​បាន​ផ្លាស់ប្ដូរ​ថ្មី​រួច​រាល់

$
0
0

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ស្លាក​គណបក្ស​ប្រឆាំង​ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ប្រធាន​បច្ចុប្បន្ន លោក កឹម សុខា កាន់​ដៃ​គ្នា​ជា​និមិត្ត​សញ្ញា​នៃ​ការ​រួបរួម ត្រូវ​បាន​ផ្លាស់ប្ដូរ​រួច​រាល់​អស់​ហើយ​សម្រាប់​ខេត្ត​តាកែវ។ ការ​ផ្លាស់ប្ដូរ​ស្លាក​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​កំណត់​មិន​ឲ្យ​មាន​ទោស​ទណ្ឌ​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ច្បាប់​ដើម្បី​ផាត់​រូប​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា។

ផ្ទាំង​រូប​ចាប់​ដៃ​គ្នា​លើក​ឡើង​លើ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​តាកែវ មាន​ចំនួន ១.១១០​ស្លាក ត្រូវ​បាន​ជំនួស​ដោយ​បដា (Banner) ថ្មី មាន​រូប​សញ្ញា​ព្រះអាទិត្យ​រះ ដោយ​ប្រើប្រាស់​ថវិកា​សរុប​ជាង ៥.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​តាកែវ លោក ម៉ៅ សុផល ប្រាប់​ថា ក្រុម​ការងារ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ភូមិ ឃុំ ស្រុក និង​ខេត្ត បាន​បក​បដា​ចាស់ៗ​ទៅ​ទុក​នៅ​ទីស្នាក់ការ​បក្ស និង​ផ្ទះ​សកម្មជន ហើយ​ជំនួស​ដោយ​បដា​ថ្មី​មាន​រូប​ព្រះអាទិត្យ​រះ និង​អក្សរ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​ផ្ទាំង​ចាស់​របស់​គណបក្ស ដែល​ដាក់​តាំង​នៅ​តាម​ដង​ផ្លូវ។ លោក​បន្ត​ថា ថវិកា​សម្រាប់​បដា​ថ្មី​នោះ គឺ​បាន​មក​ពី​សកម្មជន​គណបក្ស និង​សប្បុរសជន​នៅ​សហរដ្ឋ​អាមេរិក៖ «បាទ! ចឹង​យើង​គ្រាន់​តែ​ដូរ​បេនន័រ ( Banner) ទេ​បង។ គ្រាន់​តែ​ដូរ​បេនន័រ (Banner) ថ្មី​ទេ គឺ​ស្លាក​របស់​យើង​ទាំង​ដែក ទាំង​ជើង គឺ​នៅ​ដដែល គ្រាន់​តែ​ដូរ​បេនន័រ (Banner) ទេ»

ការ​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១.១១០​ផ្ទាំង​នៅ​ខេត្ត​តាកែវ ធ្វើ​ឡើង​ក្រោយ​ពេល​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ប្រមុខ​រដ្ឋ​ស្តីទី​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដាក់​ឲ្យ​ប្រើប្រាស់ ក៏ប៉ុន្តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ច្បាប់​នេះ​សម្រាប់​ចាត់ការ​លើ​លោក សម រង្ស៊ី ដែល​មាន​ទោស និង​មាន​បណ្ដឹង​រាប់​មិន​អស់​នៅ​តុលាការ​កម្ពុជា។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ បាន​ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​រហូត​ដល់ ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​ចោល​តែ​ម្ដង។

អ្នក​វិភាគ​មើល​ឃើញ​ថា ច្បាប់​ថ្មី​នេះ​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ និង​ជា​ច្បាប់​មាន​ចរិត​នយោបាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ និង​អភិបាលកិច្ច​ដែល​មិន​ឆ្លុះ​បញ្ចាំង​ច្បាប់​មួយ​សម្រាប់​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ក្រៅ​ពី​បក្ស​ប្រឆាំង គណបក្ស​ពីរ​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន ក៏​រងគ្រោះ​ដោយ​ច្បាប់​ថ្មី​នេះ​ដែរ ខណៈ​ប្រធាន​របស់​ខ្លួន​កំពុង​ជាប់​បទ​ចោទ ដូចជា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ម៉ៅ សុផាន់ណា ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រោយ​ពី​មាន​ការ​ឃាត់​ខ្លួន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ រួច​មក គណបក្ស​នេះ​មាន​គោលការណ៍​ឲ្យ​ដក​រូប​លោក ញឹក ប៊ុនឆៃ ចេញ​ពី​ផ្ទាំង​គណបក្ស ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​សកម្មជន​នៅ​មូលដ្ឋាន​បាន​ដក ឬ​នៅ​នោះ​ទេ៖ «មាន​អាច​កន្លែង​ខ្លះ​អាច​ដក​ខ្លះ​ហើយ មើល​ទៅ​តាម​មើល​ថា កន្លែង​ខ្លះ​មាន​ថវិកា​ចឹង​ទៅ​ណា»

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា វិញ គឺ​លោក សួង សុភ័ណ្ឌ ប្រាប់​ថា គណបក្ស​កំពុង​ប្ដូរ​ស្លាក​គណបក្ស​មួយ​ចំនួន​ដែល​មាន​រូប​លោក សួន សេរីរដ្ឋា ចេញ​ពី​ផ្ទាំង​គណបក្ស។ លោក​បន្ដ​ថា គណបក្ស​អំណាច​ខ្មែរ កំពុង​ពិចារណា​ដូរ​ស្លាក​សញ្ញា ឬ​ឡូហ្គោ​របស់​គណបក្ស ហើយ​លោក​មិន​ជឿ​ថា ក្រោយ​ការ​ដក​រូប​លោក សួន សេរីរដ្ឋា គណបក្ស​អំណាច​ខ្មែរ នឹង​ធ្លាក់​ប្រជាប្រិយភាព​នោះ​ទេ៖ «យើង​អត់​ទាន់​បាន​ដឹង​ព័ត៌មាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា​យើង​ត្រៀម​លុយ ១.៥០០ (ដុល្លារ) ដើម្បី​ដូរ​ទូទាំង​ប្រទេស។ តែ​ជាក់ស្ដែង​ក្នុង​រាជធានី​ភ្នំពេញ យើង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​ក្នុង​ខណ្ឌ​ខ្លះ​ចាប់​ផ្ដើម​ដូរ​បណ្ដើរៗ​ហើយ»

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទុក​រយៈពេល ៩០​ថ្ងៃ ឬ​បី​ខែ​ដល់​គ្រប់​គណបក្ស​នយោបាយ ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​ចេញ​ពី​ទណ្ឌិត។ នៅ​មាន​រយៈពេល​ជាង ២​ខែ​ទៀត ឬ​ដល់​ចុង​ខែ​តុលា តុលាការ​នឹង​អនុវត្ត​ចាត់ការ​ទៅ​លើ​គណបក្ស​នយោបាយ​ណា​ដែល​មិន​ព្រម​ដក​សមាជិក​របស់​ខ្លួន​ជា​ទណ្ឌិត​ចេញ​ពី​គណបក្ស​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ប្ដឹង​ទាហាន​ថ្មើរ​ជើង​ថា​រំលោភ​ដី​ព្រៃ​សហគមន៍​អណ្ដូងបរ​ខេត្ត​ឧត្ដរមានជ័យ

$
0
0

មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ បាន​ចាត់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ឲ្យ​ចុះ​ពិនិត្យ​ព្រៃឈើ និង​ដី​របស់​សហគមន៍​អណ្ដូងបរ តើ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្នុង​ពេល​បច្ចុប្បន្ន។

ការ​បញ្ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​របាយការណ៍​នេះ បន្ទាប់​ពី​មន្ទីរ​កសិកម្ម បាន​ទទួល​បណ្ដឹង​របស់​សហគមន៍​ព្រៃឈើ​អណ្ដូងបរ ដែល​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​ទាហាន​រំលោភ​យក​ដី​ព្រៃ​លើស​ពី​តម្រូវការ​របស់​អង្គភាព​កងទ័ព។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ ក្នុង​ឃុំ​បេង ស្រុក​បន្ទាយអំពិល ចោទ​ប្រកាន់​ថា មន្ត្រី​យោធា​ខ្លះ​នៃ​អង្គភាព​កងពល​តូច​ថ្មើរ​ជើង​លេខ​៤ កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ដែល​សហគមន៍​ការពារ យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​លើស​ពី​តម្រូវការ​អង្គភាព ដែល​យក​ដី​ខ្លះ​ធ្វើ​ជា​ទីតាំង​ឈរ​ជើង​ទីនោះ។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ គឺ​លោក កើត ម៉ាប់។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​សីហា ថា ពេល​បច្ចុប្បន្ន មន្ត្រី​យោធា​ខ្លះ​ក្នុង​អង្គភាព​យោធា​នៃ​កងពល​តូច​ថ្មើរ​ជើង​លេខ​៤ បាន​ឈូស​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍​កាន់​តែ​ធំ​ឡើងៗ។ លោក កើត ម៉ាប់ យល់​ថា​ការ​ឈូស​ដី​ព្រៃ​សហគមន៍​នេះ មិន​មែន​អង្គភាព​យោធា​ត្រូវការ​យក​ទៅ​ធ្វើ​ជា​ទីតាំង​ការពារ​ព្រំដែន​ទេ ប៉ុន្តែ​អាច​ជា​ការ​រំលោភ​យក​ដី​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

លោក កើត ម៉ាប់ បញ្ជាក់​ថា មូលហេតុ​ដែល​លោក​អះអាង​ដូច្នេះ ពីព្រោះ​តែ​លោក​ឃើញ​ថា​ដី​ដែល​ទាហាន​ឈូស​ឆាយ​រួច​ហើយ​ខ្លះ ត្រូវ​គេ​យក​ទៅ​ធ្វើ​ស្ថានីយ​ប្រេង​ឥន្ធនៈ កន្លែង​ស្តង់​ទទួល​ទិញ​ដំឡូងមី និង​ដី​ចម្ការ​ដាំ​ដំឡូងមី ជាដើម៖ «គេ​យក​ដី​ព្រៃ​សហគមន៍​ទៅ​ធ្វើ​ជា​ស្តង់​ទទួល​ទិញ​ដំឡូង ធ្វើ​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ។ ខ្ញុំ​មិន​ដឹង​ថា​គោលការណ៍​គេ​យ៉ាង​ណា​ទេ ប៉ុន្តែ​ដី​នោះ​គឺ​ជា​ដី​របស់​សហគមន៍ គួរ​តែ​ឲ្យ​សហគមន៍​ដឹង មុន​នឹង​ធ្វើ​អ្វីៗ»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា សហគមន៍​អណ្ដូងបរ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​កងទ័ព​ដែល​មិន​ត្រឹម​តែ​យក​ដី​សហគមន៍​ធ្វើ​ជា​ទីតាំង​អង្គភាព​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ។

ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ដដែល បាន​រៀបរាប់​ថា​ចាប់​តាំង​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ អង្គភាព​យោធា​នៃ​កងពល​តូច​ថ្មើរ​ជើង​លេខ​៤ បាន​ចូល​ទៅ​បោះ​ទីតាំង​ដោយ​យក​ដី​ព្រៃ​សហគមន៍​អស់​ប្រហែល ១.៦០០​ហិកតារ សម្រាប់​ឈរ​ជើង​ការពារ​ព្រំដែន ប៉ុន្តែ​ជា​បន្តបន្ទាប់ ក្រៅ​ពី​យក​ដី​ព្រៃ​សហគមន៍​ធ្វើ​ជា​បន្ទាយ គឺ​មន្ត្រី​យោធា​ខ្លះ​បាន​ឈូស​ឆាយ​ព្រៃ​ពង្រីក​យក​ដី​ថែម​ទៀត​សម្រាប់​ដាំ​ដំឡូងមី ហើយ​ដី​ផ្នែក​ខ្លះ​ទៀត​ត្រូវ​គេ​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ ព្រម​ទាំង​មាន​ដី​លក់ និង​ជួល​ទៅ​ឲ្យ​អ្នក​មក​ពី​ខេត្ត​បន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​នៅ​ក្នុង​ឃុំ​បេង ផង។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ លោក សូត្រ ស៊ីសុឃាង មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​បណ្ដឹង​របស់​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ​នោះ​ហើយ។ មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​បាន​ចាត់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ចុះ​ពិនិត្យ​ស្ថានភាព​តំបន់​ព្រៃ​សហគមន៍​នោះ​ហើយ ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​វា​ពិត​ដូចជា​សហគមន៍​ប្ដឹង​មែន ឬ​ក៏​យ៉ាង​ណា? លោក សូត្រ ស៊ីសុឃាង បញ្ជាក់​ថា គោលការណ៍​របស់​រដ្ឋាភិបាល គឺ​គាំទ្រ​ដល់​កង​យោធា​ដែល​ចូល​ទៅ​តំបន់​ព្រៃ​សហគមន៍​នោះ ត្រឹម​តែ​យក​ដី​ធ្វើ​ជា​ទីតាំង​កងទ័ព​ទេ មិន​អាច​យក​ដី​ព្រៃ​សហគមន៍​ទៅ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​កសិកម្ម​អ្វី​ទៀត​បាន​ឡើយ៖ «យើង​បាន​ចាត់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឲ្យ​ទៅ​ពិនិត្យ​នៅ​កន្លែង​នោះ​ហើយ។ ចំពោះ​មុខ គឺ​យើង​នឹង​រាយការណ៍​ទៅ​គណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ឲ្យ​ជ្រាប​ពី​រឿង​នេះ»

ទោះ​ជា​យ៉ាង​ណា អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ ដែល​ចោទ​ប្រកាន់​ទាហាន​រឿង​កាប់​ព្រៃ​ពង្រីក​យក​ដី​សហគមន៍​នោះ​នៅ​ឡើយ​ទេ។ លោក ស ថាវី បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​គាំទ្រ​អង្គភាព​យោធា​ដែល​កំពុង​ឈរ​ជើង​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​នោះ ចំពោះ​ការ​យក​ដី​ទៅ​ធ្វើ​ជា​ទីតាំង ក៏ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​យោធា​ខ្លះ​យក​ដី​សហគមន៍​លើស​ពី​តម្រូវការ​របស់​អង្គភាព ទៅ​ធ្វើ​ជា​កម្មសិទ្ធិ គឺ​អាជ្ញាធរ​មិន​គាំទ្រ​ឡើយ៖ «អ្វី​ដែល​មិន​តម្រូវ​លើ​វិស័យ​ការពារ​ជាតិ យើង​មិន​គាំទ្រ​ទេ។ តែ​បើ​សិន​ជា​មាន​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល គឺ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា រយៈពេល ៦​ឆ្នាំ​ហើយ​ដែល​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ ប្រឈម​មុខ​នឹង​ការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែល​ពួក​គេ​ការពារ។ លោក ស្រី ណារ៉េន យល់​ស្រប​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​ដែល​ថា បញ្ហា​អង្គភាព​យោធា​ចូល​ទៅ​យក​ដី​ព្រៃ​សហគមន៍ ដើម្បី​ធ្វើ​ជា​ទីតាំង​កងទ័ព​ការពារ​ព្រំដែន គឺ​ជា​រឿង​ចាំបាច់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់​ទៅ​លើ​មន្ត្រី​យោធា​ខ្លះ​ដែល​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​យក​ដី​សហគមន៍​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ ព្រម​ទាំង​លក់ដូរ​ខុស​ពី​តម្រូវការ​របស់​អង្គភាព​យោធា៖ «អា​ហ្នឹង​ត្រូវ​តែ​មន្ទីរ​កសិកម្ម ធ្វើ​ការងារ​នោះ​ឡើង​វិញ​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​ពន្យារ​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»

អ្នក​គ្រប់គ្រង​សហគមន៍​អណ្ដូងបរ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៩ គេ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ការពារ​ព្រៃឈើ​លើ​ផ្ទៃដី​ទំហំ​ជាង ៦.១០០​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន ដី​ព្រៃ​ទាំងនោះ​បាន​បាត់បង់​ភាគច្រើន ដោយសារ​ទាហាន​ឈូស​យក គឺ​នៅ​សល់​តែ​តិចតួច​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​កុមារ​ម្នាក់​ពី​បទ​សម្លាប់​កូន​តូច​របស់​គាត់​នៅ​សៀមរាប

$
0
0

ប៉ូលិស​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ចាប់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​អាយុ​ជាង ១៣​ឆ្នាំ ដោយសារ​តែ​បាន​ចាប់​កុមារ​តូច​ម្នាក់​ជ្រមុជ​ក្នុង​ទឹក​ប្រឡាយ រហូត​ដល់​ស្លាប់។ ក៏ប៉ុន្តែ​ក្រោយ​មក គេ​អះអាង​ថា​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​បញ្ជា​ឲ្យ​ប៉ូលិស​ដោះលែង​ក្មេង​ប្រុស​ជា​ជន​ដៃ​ដល់​នោះ​វិញ។

ក្រុម​គ្រួសារ​របស់​កុមារ​ដែល​ស្លាប់ រិះគន់​ថា ការ​ដែល​ប៉ូលិស​ដោះលែង​ជន​ដៃ​ដល់​ក្នុង​អំពើ​សម្លាប់​មនុស្ស​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​គ្រួសារ​របស់​គេ។

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប មិន​សុខ​ចិត្ត​ចំពោះ​តុលាការ​ខេត្ត​សៀមរាប ដែល​បាន​សម្រេច​ឲ្យ​ប៉ូលិស​សង្កាត់​គោកចក ដោះលែង​ក្មេង​ប្រុស​ម្នាក់​ជា​ជន​ដៃ​ដល់ ក្នុង​ការ​សម្លាប់​កូន​តូច​របស់​គាត់​ម្នាក់​អាយុ ៥​ឆ្នាំ​ទេ។

ម្ដាយ​របស់​កុមារ​តូច​ដែល​ស្លាប់​នោះ គឺ​លោកស្រី ហេង ភារុំ។ លោកស្រី​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យិត ស្នា អាយុ ១៣​ឆ្នាំ និង ១១​ខែ បាន​ជិះ​ម៉ូតូ ១​គ្រឿង​ទៅ​លាង​ទឹក​ក្នុង​ប្រឡាយ។ ពេល​នោះ​កូន​ប្រុស​តូច​របស់​គាត់​ឈ្មោះ ស៊ត ភារិទ្ធ អាយុ ៥​ឆ្នាំ បាន​ទៅ​លេង​ទឹក​ប្រឡាយ​ជិត​ក្មេង​ដែល​កំពុង​លាង​ម៉ូតូ​នោះ​ដែរ។ កូន​តូច​របស់​គាត់​បាន​បាច​ទឹក​លេង​ទៅ​ប៉ះ​នឹង​ក្មេង​ប្រុស​កំពុង​លាង​ម៉ូតូ ធ្វើ​ឲ្យ​ក្មេង​នោះ​ខឹង ហើយ​ក៏​ចាប់​កូន​តូច​ជ្រមុជ​ទៅ​ក្នុង​ប្រឡាយ​ទឹក​រហូត​ដល់​ស្លាប់។

លោកស្រី ហេង ភារុំ បញ្ជាក់​ថា បន្ទាប់​ពី​ក្មេង​ប្រុស​អាយុ​ជាង ១៣​ឆ្នាំ ជ្រមុជ​ទឹក​កូន​របស់​គាត់​ស្លាប់ គឺ​ប៉ូលិស​សង្កាត់​គោកចក បាន​ទៅ​ចាប់​កុមារ​នោះ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ដោះលែង​តាម​បញ្ជា​របស់​តុលាការ។ ស្ត្រី​ដដែល​បញ្ជាក់​ថា ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូប​គាត់៖ «អត់​ព្រម​ទេ ហើយ​ក៏​អត់​អស់​ចិត្ត ពីព្រោះ​កូន​ប្រុស​តូច​របស់​ខ្ញុំ​ស្លាប់​ទាំងមូល បែរ​ជា​ប៉ូលិស​ចាប់​ជន​ដៃ​ដល់ ហើយ​ដោះលែង​វិញ»

ឪពុកមា​របស់​កុមារ​តូច​ដែល​ស្លាប់ លោក វិន វណ្ណារ៉ា ក៏​យល់​ថា រឿង​នេះ​អយុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​ដែរ ហើយ​លោក​ទាមទារ​ឲ្យ​តុលាការ​គួរ​តែ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្មេង​ប្រុស​អាយុ​ជាង ១៣​ឆ្នាំ​នោះ៖ «ខ្ញុំ​សោកស្ដាយ​មែន​ទែន ដោយ​បាត់បង់​ក្មួយ​ជា​ទី​ស្រឡាញ់។ សូម​តុលាការ​ជួយ​ផ្ដល់​យុត្តិធម៌​ឲ្យ​ត្រឹមត្រូវ​ផង»

គ្រួសារ​របស់​កុមារ​រងគ្រោះ ឲ្យ​ដឹង​ថា គេ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ថ្នាក់​ខ្ពស់​មួយ​ជាន់​ទៀត ជុំវិញ​ករណី​ដែល​តុលាការ​ខេត្ត​សៀមរាប សម្រេច​ឲ្យ​ប៉ូលិស​ដោះលែង​ក្មេង​ប្រុស​ដែល​សម្លាប់​មនុស្ស​នេះ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក កើត សុវណ្ណារ៉េត បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ដោយសារ​តែ​ពេល​ទទួល​ទូរស័ព្ទ លោក​ប្រាប់​ថា​ស្ដាប់​គ្នា​មិន​ច្បាស់។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​រឿង​នោះ​នៅ​ឡើយ ក៏ប៉ុន្តែ​តាម​នីតិវិធី គឺ​មិន​អនុញ្ញាត​ឲ្យ​ចាប់​ខ្លួន​កុមារ​ដែល​មាន​អាយុ​ក្រោម ១៤​ឆ្នាំ​ឡើយ៖ «ក្មេង​ដែល​ប្រព្រឹត្ត​បទល្មើស​អាយុ​ក្រោម ១៤​ឆ្នាំ គេ​មិន​អាច​ឃាត់​ខ្លួន​វា​បាន​ទេ»

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក ចាន់ ចំរើន ទទួល​ស្គាល់​ថា នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៤០ ពិត​ជា​មាន​ចែង​ថា កុមារ​មិន​អាច​ទទួល​ខុស​ត្រូវ​លើ​បទ​ព្រហ្មទណ្ឌ​ក៏ដោយ ក៏ប៉ុន្តែ​ដោយសារ​កុមារ​សម្លាប់​មនុស្ស ជា​គោលការណ៍ គួរ​តែ​យក​កុមារ​នោះ​ទៅ​អប់រំ​ផ្នែក​ស្មារតី​នៅ​កន្លែង​មួយ​ដែល​មិន​មែន​ជា​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live