Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​មិន​បិទ​វិទ្យុ​អាស៊ីសេរី និង​វីអូអេ​ទេ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថា រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ទេ​នៅ​ពេល​នេះ

លោក ខៀវ កាញារីទ្ធ ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅព្រឹក​ថ្ងៃ​ទី២៤ សីហា ដោយ​លោក​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​កំពុង​បិទ​វិទ្យុ​ទាំង​ពីរ​នេះ។ លោក​ថា វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​នៅ​តែ​អាច​ជួល​ការ​ផ្សាយបន្ត​ពី​វិទ្យុ​ក្នុង​ស្រុក​បាន ចំពោះ​វិទ្យុ​ណា​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​ថា នឹង​រង់ចាំ​មើល​ទស្សនៈ និង​ជំហរ​របស់​វិទ្យុ​ទាំង​ពីរ​នេះថា​ឆ្លើយ​យ៉ាង​ម៉េច ដើម្បី​លោក​សម្រេចការ​បើក​ការិយាល័យ​របស់​វិទ្យុ​ទាំង​ពីរ​នេះ​នៅ​កម្ពុជា«តែ​ខ្ញុំ​ចង់បញ្ជាក់​មួយ​ពី​បញ្ហា​នេះ គឺ​កុំ​ក្រឡាស់​ឲ្យ​សោះ​ក្រសួង​​អត់​បាន​បិទ​វិទ្យុ​អាស៊ីសេរី និង​វីអេអូ​ទេ។ គឺ​សុំ​ឲ្យ​ច្បាប់​ពី​ចំណុច​នេះ។ កន្លង​មក​គឺ​ការ​បំភាន់​​ប្រជាជន គឺ​ថា​ក្រសួង​កំពុង​​បិទ​វិទ្យុ​អាស៊ីសេរី និងវីអូអេ។ ហើយ​ខ្ញុំ​កំពង់​តែ​ចាំ​មើល​​​​មើល​ទស្សនៈ និង​ជំហរ​វិទ្យុ​ទាំង​ពីរ​នេះ ​ឆ្លើយតប​យ៉ាង​ម៉េច ដើម្បី​ខ្ញុំ​សម្រេចការ​បើក​ការិយាល័យ​របស់​វិទ្យុ​ទាំង​ពីរ​នេះ»

កាល​ពី​ថ្ងៃ​ទី​២៣ សីហា ក្រសួង​ព័ត៌មាន​បាន​សម្រេច​បញ្ឈប់​ការ​ផ្សាយ​ទាំងស្រុង របស់​ស្ថានីយ​វិទ្យុ​មហា​នគរ FM ៩៣.៥ ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​វីអូអេ និង​អាស៊ីសេរី និង​កម្មវិធី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ថា ការ​​ផ្សាយ​កម្មវិធី​វិទ្យុ​នេះ​ពី​ប្រភព​ខាង​ក្រៅ មិន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង។ ខណៈ​វិទ្យុ​ជាយដែន​ នា​ខេត្ត​ពាយព្យ​​ប្រទេស ក៏​ត្រូវ​បាន​ក្រសួង​បញ្ឈប់​ការ​ផ្សាយ​ដូចគ្នា។

ចំណែក​វិទ្យុ​ស្ត្រី FM ១០២ ក៏​បាន​សម្រេច​ឈប់​ផ្សាយ​ព័ត៌មានបន្តពី​វិទ្យុ​ទាំង​ពីរ​នេះ ចាប់​ពី​យប់​ថ្ងៃ​ទី​២៣ សីហា បន្ទាប់​ពី​​ក្រសួងព័ត៌មានថា ​វិទ្យុ​នេះ​អនុវត្តខុស​កិច្ច​សន្យា​ជាង​១០​ឆ្នាំ​ហើយ។

លោក ខៀវ កាញារីទ្ធ អះអាង​ថា ការ​បញ្ឈប់​ការ​ផ្សាយ​របស់​វិទ្យុ​ក្នុង​ស្រុក​ទាំង​នេះ មិន​មែន​ជា​រឿង​នយោបាយ​ទេ តែ​ជា​ផ្លូវ​ច្បាប់ ហើយ​លោក​ព្រមាន​ចាត់​វិធាន​ការលើម្ចាស់​វិទ្យុ​ទាំង​នោះ​ទៅ​តុលាការ​ផង ទាក់​ទង​នឹង​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត និង​រំលោភ​លើ​កិច្ច​សន្យា។

ក្រៅ​ពី​ការ​បញ្ឈប់​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​អាមេរិកាំង​នេះ វិទ្យុ​សារិកា ដែល​ផ្សាយ​កម្មវិធី​ព័ត៌មាន​វិទ្យុ វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏​ត្រូវ​​បាន​ក្រសួង​ព័ត៌មានបញ្ឈប់​ការ​ផ្សាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត​ថា​ស្ថានភាព​ការងារ​ជា​មេ​ឃុំ​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច

$
0
0

មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​ចំនួន ៧​ឃុំ នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត អះអាង​ថា ស្ថានភាព​ការងារ​ជា​មេ​ឃុំ​បច្ចុប្បន្ន ពួក​លោក​ធ្វើ​ការ​ទាំង​ភាព​ភ័យ​ខ្លាច ដោយសារ​រដ្ឋបាល​ថ្នាក់​លើ​តែងតែ​ចាំ​ចាប់​កំហុស​ពួក​លោក​ជានិច្ច។ ការ​ដែល​ធ្វើ​ឲ្យ​មេ​ឃុំ​បក្ស​ប្រឆាំង​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច​ទៀត​នោះ គឺ​ក្រោយ​ពេល​ដែល​នាយក​រដ្ឋបាល​សាលា​ស្រុក​ជុំគិរី ប្រាប់​មេ​ឃុំ​ថា កំហុស​រដ្ឋបាល​ជាប់​ពន្ធនាគារ​ធ្ងន់​ជាង​កំហុស​ព្រហ្មទណ្ឌ​ទៅ​ទៀត។

មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ថ្នាក់​លើ​របស់​ពួក​គាត់ គឺ​ថ្នាក់​ស្រុក និង​ខេត្ត បាន​បង្ក​ភាព​ស្មុគស្មាញ​លើ​ឯកសារ​លិខិត​ស្នាម​ជាច្រើន​ដល់​មេ​ឃុំ ខណៈ​ដែល​មេ​ឃុំ​ចោទ​ស្មៀន​ថា​មិន​បាន​ជួយ​កិច្ចការ​ទាំងនោះ ដោយ​រង់ចាំ​តែ​បោះ​ត្រា​តែ​មួយ​មុខ។

មេ​ឃុំ​ស្រែចែង ស្រុក​ជុំគិរី លោក ភុន ហៀង ត្អូញត្អែរ​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៣​នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខកខាន​ក្នុង​ការ​ប្រជុំ​ចំនួន ពីរ​ដង ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រជុំ និង​សេចក្តី​សម្រេច ធ្វើ​ឡើង​តែ​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណោះ។ លោក​ថា បើ​ទោះ​ជា​លោក​បាន​ទូរស័ព្ទ​ហៅ ឬ​ចេញ​លិខិត​អញ្ជើញ​មក​ប្រជុំ​ក៏ដោយ ក្រុម​ប្រឹក្សា​ឃុំ និង​មេ​ភូមិ​មិន​ចូលរួម​ប្រជុំ​ដែរ។ ម្យ៉ាង​ទៀត លោក​មេ​ឃុំ​ប្រាប់​ថា តែង​រង​សម្ពាធ​ពី​ថ្នាក់​លើ៖ «បាន​គេ​ប្រាប់​ចឹង ហើយ​ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​ចឹង ខ្ញុំ​ខ្លាច​តែ​ខុសៗ ខ្លាច​ថា​ស្អែក​មិន​ដឹង​ធ្វើ​ខុស​ខាង​ណា គេ​ចាប់​ឯង​ដាក់​គុក​ក៏​វា​មិន​ដឹង។ ចេះ​តែ​រស់នៅ​ភិតភ័យ​ចឹង​ទៅ​ណា ធ្វើ​មេ​ឃុំ​មិន​មែន​ស្រួល​ទេ ធ្វើ​មេ​ឃុំ​ស្ថិត​នៅ​ក្នុង​ភាព​ភិតភ័យ បើ​គេ​ថា​ចឹង​ហើយ។ បើ​យើង​គ្មាន​អំណាច ទៅ​ធំ​ដុំ​ក្នុង​រដ្ឋាភិបាល​នឹង​គេ វា​អត់ ហើយ​បែបបទ​មួយ​ទៀត​នោះ​ដែល​លំបាក​ផុត​លេខ​មួយ​ទៀត​នោះ ចំពោះ​គឺ​យើង​ជួសជុល​ផ្លូវ​អី មេ​ឃុំ​ចង់​ជួសជុល​ផ្លូវ​អី​នោះ ទាល់​តែ​ដាក់​ក្នុង​កុង (គណនី) ធនាគារ»

ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ឃុំ​ចំនួន​៧។ លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ជំទប់​ទី​១ ចំនួន ៧​ឃុំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​ជា​ជំទប់​ទី​២។ ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សុពលភាព​មេ​ឃុំ​រហូត​មក​ដល់​ពេល​នេះ មេ​ឃុំ​ទាំង ៧​ឃុំ​ប្រាប់​ថា ជំទប់​ទី​២ នៅ​មិន​ទាន់​ឲ្យ​បន្ទប់​មេ​ឃុំ​ធ្វើ​ការ​នៅ​ឡើយ​ទេ ជា​ហេតុ​នាំ​ឲ្យ​ពួក​គាត់​នាំ​គ្នា​ធ្វើ​ការ​នៅ​តុ​វែង​សាធារណៈ​ក្នុង​សាលា​ឃុំ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ជុំគិរី លោក ជួន អឿន ឲ្យ​ដឹង​ថា ស្ថានភាព​មេ​ឃុំ​ទាំង​៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ឈ្នះ​ឆ្នោត សុទ្ធតែ​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច និង​រង​សម្ពាធ​ពី​ថ្នាក់​ស្រុក។ លោក​សង្ស័យ​ថា ស្ថានភាព​សាលា​ឃុំ​មាន​ការ​បែងចែក​ជា​ពីរ​បក្ខពួក ដោយ​ម្ខាង​ជា​បក្ខពួក​របស់​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង និង​ម្ខាង​ជា​បក្ខពួក​របស់​ក្រុម​ប្រឹក្សា​បក្ស​កាន់​អំណាច៖ «បាទ​ហ្នឹង​ហើយ ដោយ​ភាព​ភ័យ​ខ្លាច»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​ជុំគិរី អ្នកស្រី គឹម សុធាវី ជុំវិញ​ករណី​ស្ថានភាព​ការងារ​របស់​មេ​ឃុំ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​អ្នកស្រី​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ លើក​ទឹក​ចិត្ត​ឲ្យ​មេ​ឃុំ​ដែល​មាន​ភាព​ភ័យ​ខ្លាច លាលែង​ពី​តំណែង។ លោក ខៀវ សុភ័គ ថា​មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​សមត្ថភាព​ចង់​ធ្វើ​ជា​មេ​ឃុំ​នោះ៖ «ឲ្យ​មេ​ឃុំ​មួយ​ដឹកនាំ​ឃុំ​ទៅ​ភ័យ​ខ្លាច បើ​ចឹង​ងាប់​ហើយ។ បើ​ភ័យ​ខ្លាច​ចឹង ឈប់​ពី​មេ​ឃុំ​ម៉ង​ទៅ បើ​មាន​គំនិត​ចឹង ឈប់​ជា​មេ​ឃុំ ឈប់​លាលែង។ ខ្ញុំ​គិត​ថា បើ​ភ័យ​ខ្លាច​សុំ​លាលែង។ អូខេ! ចប់ ឈប់​និយាយ»

ទាក់ទង​នឹង​ករណី​ថ្នាក់​លើ​ដាក់​សម្ពាធ​មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា មន្ត្រី​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​អនុវត្ត និង​ត្រួត​ពិនិត្យ​គោល​នយោបាយ​រដ្ឋាភិបាល ប្រចាំ​ស្រុក​ទឹកឈូ បាន​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ឆ្នោត​ជា​មេ​ឃុំ។ វេទិកា​សាធារណៈ​នោះ​រង​ការ​ចោទ​ពី​មេ​ឃុំ​បក្ស​ប្រឆាំង ថា​មាន​ចរិត​គាប​សង្កត់​មេ​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ។ ប៉ុន្តែ​មន្ត្រី​ក្រុម​ការងារ​ថ្នាក់​ជាតិ​បញ្ជាក់​ថា វេទិកា​នោះ​ធ្វើ​ឡើង​សម្រាប់​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទឹកឈូ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី យល់​ថា តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ-សង្កាត់ មេ​ឃុំ​មិន​គួរ​ខ្លាច និង​មិន​ត្រូវ​មាន​អាជ្ញាធរ​ណា​ទៅ​ដាក់​សម្ពាធ​មេ​ឃុំ​នោះ​ទេ។ លោក យន់ ផល្លី បន្ត​ថា ករណី​នេះ ក្រសួង​មហាផ្ទៃ គួរ​មាន​ដំណោះស្រាយ​សម្រាប់​មេ​ឃុំ ជាជាង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​លាលែង​ពី​តំណែង ព្រោះ​មេ​ឃុំ​ទទួល​បាន​ការ​តែងតាំង​ពី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ៖ «ខ្ញុំ​ថា​អា​នេះ​គ្រាន់​តែ​ជា​ការ​លេស​មួយ​លើក​ឡើង​មិន​ភាព​ទទួល​ខុស​ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ទេ។ គួរ​តែ​ធ្វើ​សេចក្តី​ណែនាំ ឬ​ក៏​ធ្វើ​ការ​ណែនាំ​ទៅ​មន្ត្រី​ណា​ដែល​អសកម្ម​ការងារ ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ ព្រោះ​មន្ត្រី​ទាំងអស់​ហ្នឹង​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ។ ចឹង​ប្រជាពលរដ្ឋ​មាន​ទំនុក​ទុក​ចិត្ត​ទៅ​លើ​តំណាង​របស់​ខ្លួន ហើយ​បើ​សិន​ជា​តំណាង​របស់​ខ្លួន​មិន​ចូលរួម​ប្រជុំ ឬ​ក៏​ការ​សម្រេច​នៃ​ការ​អភិវឌ្ឍ​អី​ផ្សេងៗ អា​ហ្នឹង​វា​ជា​កំហុស​របស់​គាត់​មួយ​ហើយ ចឹង​ក្រសួង​ហ្នឹង​គួរ​ធ្វើ​ការ​អប់រំ​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន»

មេ​ឃុំ​ស្រែចែង លោក ភុន ហៀង ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​អភិវឌ្ឃន៍​ជាមួយ​ថ្នាក់​ឃុំ ចុះ​ជួយ​ឃុំ​ដល់​មូលដ្ឋាន​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មូលហេតុ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់

$
0
0

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនជាតិ​ចិន បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា ធ្វើ​ជា​កន្លែង​លាក់​ខ្លួន​ដើម្បី​ប្រព្រឹត្ត​បទល្មើស។ ជនជាតិ​ចិន ដែល​ត្រូវ​ចាប់​ខ្លួន​ទាំងនោះ ភាគច្រើន​ជាប់​ទាក់ទិន​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ ក្រៅ​ពី​នេះ មាន​តិចតួច​ប៉ុណ្ណោះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ឃុំ​ខ្លួន​នៅ​កម្ពុជា។ មន្ត្រី​ជំនាញ​ផ្នែក​អន្តោប្រវេសន៍​បដិសេធ​ថា ការ​ចាប់​ខ្លួន​ជនជាតិ​ចិន ទាំងនោះ​ក្នុង​ពេល​កន្លង​ទៅ គឺ​ពុំ​មាន​ជាប់​ទាក់ទិន​រឿង​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ត្រូវ​រដ្ឋាភិបាល​ចិន ប្រកាស​ឲ្យ​ចាប់​ខ្លួន​ឡើយ។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រជា​នេសាទ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​មេ​ឃុំ​ហៅ​សាកសួរ

$
0
0

ប្រជា​នេសាទ​ម្នាក់​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្រោយ​ពី​មេ​ឃុំ​ហៅ​រូប​លោក​ទៅ​សួរនាំ កាល​ពី​ថ្ងៃ​ទី​២២ សីហា ក្រោយ​ពី​ប្រជា​នេសាទ​រូប​នេះ​បាន​នាំ​សហគមន៍​នេសាទ​ជាង ១០​នាក់​ទៅ​ពិនិត្យ​មើល​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ឯកភ្នំ ដើម្បី​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កុមារ​ជាង​៣០០​នាក់​នៅ​ស្រុក​ឯកភ្នំ​ស្វែង​យល់​ពី​អនាម័យ​ដោយ​លាង​ដៃ​នឹង​សាប៊ូ

$
0
0

កុមារ​ជាង ៣០០​នាក់​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ចូលរួម​ស្វែងយល់​អំពី​ការ​សម្អាត​អនាម័យ​ដោយ​លាង​ដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត មុន​នឹង​ញ៉ាំ​ចំណី​អាហារ ព្រម​ទាំង​ការ​ដុស​ធ្មេញ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ថែរក្សា​ឲ្យ​បាន​សុភាព​ល្អ។

កម្មវិធី​នេះ​មាន​ដាក់​បដា​ដើរ​ដង្ហែ​តាម​ដង​ផ្លូវ​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ​ពី​សាលារៀន ដោយ​មាន​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អង្គការ​ទស្សនៈ​ឥត​ព្រំដែន​ដឹកនាំ ដើម្បី​ជំរុញ​ឲ្យ​អាណាព្យាបាល​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សុខភាព​របស់​កុមារ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ខក​ចិត្ត​ចំពោះ​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ

$
0
0

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​ប្រចាំ​កម្ពុជា ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ NDI អះអាង​ថា ខ្លួន​បាន​ធ្វើ​ការ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដើម្បី​គាំទ្រ​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព និង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ការ​សម្ដែង​ការ​ខក​ចិត្ត​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ លោក ឃែណេត វ៉ូលេក (Kenneth Wollack) ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ NDI បាន​ជួយ​ពង្រឹង​ស្ថាប័ន និង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​មិន​មែន​ផ្ដោត​តែ​ទៅ​លើ​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ លោក​បន្ត​ថា NDI សង្ឃឹម​ថា​រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នេះ៖ «យើង​ពិត​ជា​ភ្ញាក់​ផ្អើល និង​មាន​ក្តី​ក្រៀមក្រំ​ចំពោះ​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នេះ។ អស់​រយៈពេល ២៥​ឆ្នាំ​មក​នេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​ធ្វើ​ការ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ធំៗ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​គណបក្ស​កាន់​អំណាច​ផង​ដែរ។ ពួក​យើង​មាន​តម្លាភាព​ចំពោះ​ការ​បំពេញ​ការងារ ហើយ​គ្រប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង គឺ​សុទ្ធតែ​អនុលោម​ទៅ​តាម​ច្បាប់។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន»

កាល​ពី​ថ្ងៃ​ទី​២៣ សីហា ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់ NDI ដោយ​ក្រសួង​យល់​ថា​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ពិចារណា និង​ពិភាក្សា​គ្នា​យ៉ាង​ម៉ត់ចត់​ក្នុង​ចំណោម​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រសួង​ការ​បរទេស បាន​បំភ្លឺ​ថា ការ​សម្រេច​នេះ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​សំខាន់​ចំនួន​២ គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សារពើពន្ធ ក្នុង​នោះ​សំអាង​ថា NDI ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការ​បរទេស និង​មិន​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​សម្រាប់​ដំណើរការ​បង់​ពន្ធ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ NDI អះអាង​ថា ខ្លួន​បាន​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​គ្រប់​បែប​យ៉ាង​សម្រាប់​ការ​ចុះ​បញ្ជី​តាម​រយៈ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ក្រសួង​បាន​ទទួល​យក​ឯកសារ​សុំ​ចុះ​បញ្ជី​របស់ NDI តាំង​តែ​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ មក​ម្ល៉េះ ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ចំពោះ​ឯកសារ​ទាំងនោះ​នៅ​ឡើយ។ នេះ​មាន​ន័យ​ថា ក្រសួង​ការ​បរទេស បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​ក្រសួង​ត្រូវ​សម្រេច​ចំពោះ​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ក្នុង​រយៈពេល ៤៥​ថ្ងៃ​យ៉ាង​យូរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​សម្រេច​របស់​ក្រសួង​ការ​បរទេស​នេះ គឺ​ជា​សេចក្តី​សម្រេច​ផ្លូវការ​ហើយ ដែល NDI ត្រូវ​តែ​អនុវត្ត​តាម។ តែ​យ៉ាង​ណា​លោក​បញ្ជាក់​ថា ក្រោយ​ចាកចេញ​ពី​កម្ពុជា NDI អាច​ស្នើ​មក​ក្រសួង​ការ​បរទេស​កម្ពុជា វិញ ដើម្បី​សុំ​ចុះ​បញ្ជី​សាជាថ្មី​ម្តង​ទៀត។

NDI គឺ​ជា​អង្គការ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​មិន​ស្វែងរក​ប្រាក់​ចំណូល ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​ជាង​៦០ នៅ​លើ​ពិភពលោក ដើម្បី​ទ្រទ្រង់ និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ចូលរួម​ពី​ពលរដ្ឋ ការ​បើក​ចំហ និង​គណនេយ្យភាព​ក្នុង​រដ្ឋាភិបាល។ ការងារ​របស់ NDI គឺ​ពង្រឹង​សមត្ថភាព​គណបក្ស​នយោបាយ ការ​ដេញដោល​មតិ​ក្នុង​ចំណោម​បេក្ខជន និង​កិច្ច​សន្ទនា​រវាង​គណបក្ស​នយោបាយ ការ​ចូលរួម​របស់​ស្ត្រី និង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​តាមដាន​ដំណើរការ​បោះឆ្នោត ជាដើម។

នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ យល់​ឃើញ​ថា ការ​បិទ​ការិយាល័យ​របស់ NDI ដោយ​ខ្វះ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ជាក់លាក់ គឺ​ជា​សញ្ញាណ​មិន​ល្អ​ឡើយ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​រួម​ចំណែក​ជួយ​លើក​កម្ពស់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ«វា​ហាក់​ដូចជា​លឿន​ពេក​ដែរ បើ​យើង​ពិនិត្យ​មើល​នីតិវិធី​ហ្នឹង។ រដ្ឋាភិបាល​គួរ​តែ​មាន​ក្រុម​ការងារ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ថា តើ NDI ពិត​ជា​មាន​ផែនការ​ទុច្ចរិត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ឬ​មួយ​ក៏​យ៉ាង​ម៉េច? បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​បិទ NDI»

ជុំវិញ​ការ​បិទ​ការិយាល័យ NDI នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​រិះគន់​ចំណាត់ការ​នេះ​ថា​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ។ ចំណែក​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា វិញ បាន​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរ​ឬ​ទេ? ហើយ​ខាង​ក្រសួង​ការ​បរទេស​អាមេរិក នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតុន ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ក្រសួង​ការ​បរទេស​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន NDI ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត អាច​បន្ត​សកម្មភាព​ដ៏​សំខាន់​របស់​ពួក​គេ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ការ​សម្រេច​ចិត្ត​បិទ​ការិយាល័យ NDI ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា នេះ ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​ស្រង់​ប្រភព​ពី​ហ្វេសប៊ុក (facebook) ហើយ​ចោទ​ប្រកាន់ NDI ថា​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តួល​រំលំ​គណបក្ស​កាន់​អំណាច។

សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) នេះ ហាក់​កំពុង​ដើរ​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ព្រម​ទាំង​ព័ត៌មាន​ឯកជន​ជាច្រើន​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។ ព័ត៌មាន​ទាំងនោះ​មាន​ដូចជា​រឿង​អាស្រូវ​ស្នេហា រឿង​ពន្ធដារ និង​រឿង​បដិវត្តន៍​ពណ៌​ជាដើម ដែល​នាំ​ទៅ​រក​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដោយ​អាជ្ញាធរ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​កំពង់ចាម​ប្រតិកម្ម​ជុំវិញ​ការ​បិទ​ស្ថានីយ​វិទ្យុ​កំពង់ចាម

$
0
0

ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម ដែល​ធ្លាប់​ស្តាប់​កម្មវិធី​ផ្សេងៗ ពិសេស​ព័ត៌មាន​ដែល​ផ្សាយ​ចេញ​ដោយ​វិទ្យុ​កំពង់ចាម យល់​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​គួរ​បិទ​ស្ថានីយ​វិទ្យុ​មួយ​នេះ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ក្រសួង​ព័ត៌មាន ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​២១ សីហា ប្រកាស​លុប​ចោល​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​នេះ ដោយ​អះអាង​ថា​បាន​រំលោភ​ប្រកាស​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​របស់​ក្រសួង​ព័ត៌មាន។

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ចាម មួយ​ចំនួន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្តល់​សិទ្ធិ​បន្ត​ការ​ផ្សាយ​ដល់​ស្ថានីយ​វិទ្យុ​កំពង់ចាម បន្ត​ទៀត ដោយ​ពួក​គេ​យល់​ថា វិទ្យុ​នេះ​បាន​ផ្តល់​ចំណេះដឹង​ច្រើន​ដល់​ពួក​គាត់។ ចំណេះដឹង​ទាំងនោះ​ដូចជា​និយាយ​អំពី​ផ្លូវ​ច្បាប់ មាន​នាទី​កសិកម្ម និង​នាទី​ព័ត៌មាន​សង្គម ពិសេស​វិទ្យុ​នេះ​បាន​ផ្សាយ​បន្ត​ព័ត៌មាន​អាស៊ីសេរី (RFA) និង​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ព្រម​ទាំង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ជាដើម។

ពលរដ្ឋ​នៅ​ស្រុក​ចម្ការលើ ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​កំពង់ចាម គឺ​ប៉ះពាល់​ដល់​ពួក​គាត់ ដែល​តែងតែ​ស្តាប់​កម្មវិធី​ផ្សេងៗ និង​ព័ត៌មាន​ផង។ លោក​យល់​ថា មូលហេតុ​ដែល​គេ​បិទ គឺ​អាច​ដោយសារ​វិទ្យុ​កំពង់ចាម ទទួល​ផ្សាយ​បន្ត​ព័ត៌មាន​អាស៊ីសេរី និង​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក តែ​ម្តង៖ «ផ្តល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ដូចជា​លោកគ្រូ ថាន សុរិទ្ធ ហ្នឹង​បង្កើត​ជា​កម្មវិធី​ជួយ​ពលរដ្ឋ និង​ចាក់​ប៉ុស្តិ៍​អាស៊ីសេរី»

វិទ្យុ​កំពង់ចាម ផ្សាយ​តាម​រលក​ធាតុ​អាកាស អេហ្វ.អឹម (FM) ៩៩ ចុច ៧០ អាច​គ្រប​ដណ្ដប់​ទៅ​ដល់​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​កំពង់ចាម ហើយ​ឆ្លង​ទៅ​តំបន់​ក្នុង​ខេត្ត​ផ្សេង​ទៀត ដូចជា​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ ជាដើម។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​យល់​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​មួយ​នេះ គឺ​ប៉ះពាល់​ពលរដ្ឋ​ច្រើន ពិសេស​ពលរដ្ឋ​រស់នៅ​តាម​ជនបទ ពីព្រោះ​ពួក​គាត់​មិន​មាន​ទូរស័ព្ទ​ទំនើប​សម្រាប់​ប្រើ​អ៊ីនធឺណិត​ដើម្បី​ស្តាប់​ព័ត៌មាន​សង្គម ដែល​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ។ ក្រៅ​ពី​នេះ វា​បង្ហាញ​ពី​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​សេរីភាព​ថែម​ទៀត​ផង៖ «អ៊ីចឹង​ខ្ញុំ សំណូមពរ​ឲ្យ​ពលរដ្ឋ​ទាំងអស់​គ្នា​មាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​វិទ្យុ​កំពង់ចាម ហ្នឹង​បើក​ដំណើរការ​តទៅទៀត​បង»

កាល​ពី​ថ្ងៃ​ទី​២១ សីហា ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​មួយ ហើយ​លិខិត​នោះ​ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម ទទួល​បាន​នៅ​ថ្ងៃ​ទី​២៤ សីហា ដោយ​សម្រេច​លុប​ចោល​ប្រកាស​លេខ​១៨២ ដែល​ចុះ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤ ដែល​អនុញ្ញាត​ឲ្យ​លោក ផល សុជា ធ្វើ​អាជីវកម្ម​ជំនួស​អ្នកស្រី មៀច លក្ខណា។ ក្នុង​ប្រកាស​របស់​ក្រសួង​ព័ត៌មាន កាល​ពី​ឆ្នាំ​២០១៤ បញ្ជាក់​ថា រាល់​ដំណើរការ​ផ្សាយ​ត្រូវ​គោរព​តាម​រដ្ឋធម្មនុញ្ញ បញ្ញត្តិ​នៃ​ច្បាប់ បទបញ្ជា កិច្ចសន្យា និង​សេចក្តី​ណែនាំ​ផ្នែក​សោតទស្សន៍​នៃ​ប្រទេស​កម្ពុជា។ ករណី​ជួល​ម៉ោង​ផ្សាយ ការ​នាំ​ចូល ការ​ដំឡើង និង​ផ្លាស់ប្ដូរ​ឧបករណ៍​ផ្សេងៗ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង ហើយ​មុន​ដំណើរការ​ផ្សាយ ត្រូវ​ជូន​ដំណឹង​មក​ក្រសួង​ព័ត៌មាន ដើម្បី​ត្រួត​ពិនិត្យ​បច្ចេកទេស​ធានា​សុវត្ថិភាព​នៃ​ការ​ប្រើ​រលក​ហ្វ្រេកង់ និង​ត្រូវ​ចុះ​បញ្ជី​បង់​ថ្លៃ​ប្រើ​ហ្វ្រេកង់​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ម្ចាស់​ស្ថានីយ​មិន​ត្រូវ​លក់ ជួល ឬ​ផ្ទេរ​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម​របស់​ក្រសួង​ព័ត៌មាន ទៅ​អ្នក​ដទៃ​ឡើយ។

ការ​ចេញ​សេចក្តី​ប្រកាស​សម្រេច​លុប​ចោល​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​នេះ ក្រោម​ហេតុផល​ថា បាន​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។

ក្រោយ​ពេល​ទទួល​លិខិត​ប្រកាស​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៤ សីហា ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម ដែល​ពី​មុន​មាន​ឈ្មោះ​ថា វិទ្យុ​ពាណិជ្ជកម្ម សម្រេច​បិទ​ការ​ផ្សាយ​របស់​ខ្លួន​ទាំងស្រុង​តែ​ម្តង។

ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម លោក ថាន សុរិទ្ធ ដែល​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ពី​លោក ផល សុជា មាន​ប្រសាសន៍​ថា ខាង​លោក​សោកស្តាយ​ចំពោះ​ការ​បិទ​ស្ថានីយ​របស់​ខ្លួន។ លោក​យល់​ថា ការ​បិទ​ស្ថានីយ​របស់​លោក គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ពិតប្រាកដ។ ម្យ៉ាង​ការ​បិទ​នេះ គឺ​ប៉ះពាល់​ដល់​ពលរដ្ឋ ព្រម​ទាំង​បុគ្គលិក​របស់​ខ្លួន​ទៀត​ផង៖ «បញ្ជាក់​ថា​វិទ្យុ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ទាំងអស់ គឺ​មាន​តែ​វិទ្យុ អេហ្វ.អឹម (FM) ៩៩ ចុច ៧០ វិទ្យុ​កំពង់ចាម មួយ​គត់​ដែល​គេ​ប្រកាស​បិទ មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ថា ខាង​ក្រសួង​បិទ​តែ​ស្ថាប័ន​វិទ្យុ​ណា​ដែល​រំលោភ​ច្បាប់​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) លោក នាង សុវ៉ាត ដែល​ធ្លាប់​បាន​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​របស់​ស្ថានីយ​វិទ្យុ​កំពង់ចាម យល់​ថា ការ​បិទ​ស្ថាប័ន​មួយ​នេះ គឺ​ប៉ះពាល់​ច្រើន​ដល់​ពលរដ្ឋ ព្រោះ​ពួក​គាត់​ទទួល​បាន​ចំណេះដឹង និង​ការ​អប់រំ​ច្រើន​ពី​ស្ថាប័ន​មួយ​នេះ។ លោក​សោកស្ដាយ​ចំពោះ​ការ​បិទ​ស្ថាប័ន​វិទ្យុ​ណា​ដែល​ផ្តល់​ការ​អប់រំ និង​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​បែប​នេះ។ លោក​មិន​អាច​ដឹង​ពី​មូលហេតុ​ផ្ទៃក្នុង ចំពោះ​ការ​បិទ​ស្ថានីយ​វិទ្យុ​នេះ​ទេ ប៉ុន្តែ​បើ​ក្រសួង​យក​ហេតុផល​នៃ​ការ​រំលោភ​ប្រកាស​របស់​ខ្លួន ដោយ​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​អ្នក​ដទៃ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​ស្ថាប័ន​ដទៃ គឺ​មិន​អាច​ឈាន​ដល់​ការ​បិទ​ស្ថានីយ​នោះ​បាន​ទេ ព្រោះ​ត្រូវការ​ពិភាក្សា​គ្នា ព្រម​ទាំង​ធ្វើ​ឡើង​តាម​ជំហានៗ​ជា​មុន​សិន ដូចជា​ការ​ចេញ​លិខិត​ព្រមាន ឬ​ហៅ​ទៅ​ណែនាំ និង​ចុង​ក្រោយ​ទើប​ឈាន​ដល់​ដំណាក់កាល​បិទ​ស្ថានីយ​នោះ​ជា​ផ្លូវការ មិន​អាច​ចេញ​ប្រកាស​បិទ​ភ្លាមៗ​បែប​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ជនជាតិ​ចិន​១២២​នាក់​ចេញ​ពី​កម្ពុជា

$
0
0

នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនជាតិ​ចិន ដី​គោក​ចំនួន ១២២​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​សីហា។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសិលា។ លោក​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​សីហា ថា ក្រសួង​សន្តិសុខ​របស់​សាធារណរដ្ឋ​ចិន បាន​យក​យន្តហោះ ២​គ្រឿង​មក​ទទួល​ជនជាតិ​ចិន ទាំងនោះ។

ជនជាតិ​ចិន ទាំង ១២២​នាក់​នោះ គឺ​ចូល​មក​ស្រុក​ខ្មែរ​ដោយ​ភាគច្រើន​គ្មាន​លិខិត​ឆ្លង​ដែន ហើយ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៖ «ពួក​នេះ គឺ​គាត់​ជួល​ផ្ទះ​ច្រើន​ជាន់ មាន​ដល់​ទៅ ១០០​បន្ទប់ ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) បោក​បញ្ឆោត​ជំរិត​ទារ​ប្រាក់​ពី​ប្រទេស​ចិន»

មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ កម្ពុជា បាន​បណ្ដេញ​ជនជាតិ​ចិន និង​តៃវ៉ាន់ ចំនួន ១៣​លើក​ហើយ ដោយ​ក្នុង​នោះ​គឺ​មាន​ជនជាតិ​ចិន ដី​គោក និង​តៃវ៉ាន់ ចំនួន ១.០៥២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សេចក្តី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​នៅ​ទ្រឹង​នៅ​គណៈកម្មការ​ទី​៦​​រដ្ឋសភា

$
0
0

គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​សុំ​កែប្រែ​ច្បាប់​បោះឆ្នោត ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បើក​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​បរទេស។

រហូត​មក​ដល់​ពេល​នេះ សេចក្តី​ស្នើ​កែប្រែ​ច្បាប់​នេះ​ស្ថិត​ក្នុង​ដៃ​របស់​គណៈកម្មការ​ជំនាញ បន្ទាប់​ពី​វា​ត្រូវ​បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​ទី​២១ សីហា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ សីហា ថា បើ​តាម​នីតិវិធី វា​មិន​មាន​ការ​កំណត់​រយៈពេល​ដែល​គណៈកម្មការ​នេះ​ត្រូវ​ផ្តល់​មតិ​យោបល់​ត្រឡប់​មក​វិញ​នោះ​ឡើយ៖ «គណៈកម្មការ​ជំនាញ បើ​មាន​ពេល​ពិគ្រោះ​ក្នុង​គណៈកម្មការ​គាត់​ហើយ គាត់​ហៅ​តំណាង​អ្នក​ស្នើ​ទៅ​ជជែក ហើយ​បាន​គាត់​ធ្វើ​សេចក្តី​សរុប​មួយ​ហើយ ផ្ញើ​មក​គណៈកម្មការ​អចិន្ត្រៃយ៍​វិញ»

លោក សុន ឆ័យ កត់​សម្គាល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ស្នើ​កែប្រែ​ច្បាប់​ណា​មួយ រដ្ឋសភា​មិន​សូវ​ទុក​យូរ​នោះ​ទេ ហើយ​បើ​សេចក្តី​ស្នើ​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង វា​ត្រូវការ​ពេល​យូរ ហើយ​មិន​សូវ​បាន​ជោគជ័យ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា លោក​រង់ចាំ​ការ​ឆ្លើយតប​របស់​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​នេះ ហើយ​ត្រៀម​ខ្លួន​ពិភាក្សា​ចរចា៖ «យើង​អ្នក​ស្នើ មិន​រឹង​ទេ។ បើ​ត្រង់​ណា​មិន​ច្បាស់ ហើយ​គណៈកម្មការ​ស្នើ​ឲ្យ​កែ​តម្រូវ ឬ​បញ្ជាក់ ឬ​កែ​សម្រួល​មាត្រា យើង​នឹង​ធ្វើ​ទៅ​តាម​សំណើ​របស់​គាត់។ អ្វី​សំខាន់ គឺ​ការ​ធ្វើ​ច្បាប់​នេះ​បើក​ឲ្យ​ពលរដ្ឋ​យើង​នៅ​ក្រៅ​ប្រទេស អាច​បោះឆ្នោត​បាន»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៅ​ថ្ងៃ​ទី​២៤ សីហា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​រូប កាល​ពី​ថ្ងៃ​ទី​១១ សីហា ស្នើ​កែប្រែ​ខ្លឹមសារ​ច្បាប់​បោះឆ្នោត​មួយ​ចំនួន ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ។

មន្ត្រី​គណបក្ស​កាន់​អំណាច​ធ្លាប់​លើក​ឡើង​ថា ការ​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ពលករ។

សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា តំណាងរាស្ត្រ​គួរ​ជំរុញ​ឲ្យ​ពលករ​កម្ពុជា នៅ​ក្រៅ​ប្រទេស​ទាំងនោះ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដើម្បី​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា មាន​សិទ្ធិ​បោះឆ្នោត និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ជូន។

ទិន្នន័យ​របស់​ក្រសួង​ការងារ នៅ​ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំៗ ពលករ​ចំណាក​ស្រុក​ផ្ញើ​ប្រាក់​មក​ឲ្យ​គ្រួសារ​នៅ​ស្រុក​កំណើត​ចំនួន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ពលករ​ចំណាក​ស្រុក​កម្ពុជា នៅ​បរទេស​មាន​ប្រហែល​ជិត ២​លាន​នាក់ កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ជាង ៦​ម៉ឺន​នាក់​ទៀត​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាង ៣​ម៉ឺន​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រហែល​ជាង ១​ម៉ឺន​នាក់​នៅ​ប្រទេស​ជប៉ុន។

បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​កន្លះ​លាន​នាក់​ផ្សេង​ទៀត កំពុង​រស់នៅ​បរទេស។ អ្នក​ទាំងនោះ ភាគច្រើន​រស់នៅ​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី កាណាដា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប។

បច្ចុប្បន្ន ប្រទេស​ចំនួន ៩៣ ក្នុង​ពិភពលោក​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ បាន​រៀបចំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​លោក សួន សេរីរដ្ឋា នៅ​ថ្ងៃ​ទី​២៥​សីហា

$
0
0

នៅ​រសៀល​ថ្ងៃ​ទី​២៤ សីហា តុលាការ​ក្រុង​ភ្នំពេញ​បាន​លើក​យក​រឿង​ក្តី​លោក សួន សេរីរដ្ឋា មក​ជំនុំ​ជម្រះ។ ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ប្រកាស​មុន​បិទ​សវនាការ​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ សីហា។

នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​បទ​ចោទ​ប្រឆាំង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ រវាង​តំណាង​អយ្យការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ២​នាក់ ជាមួយ​នឹង​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ គឺ​លោក សុក សំអឿន។

នៅ​មុន​សេចក្ដី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ប្រកាស​បិទ​សវនាការ​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ សង្កេត​ឃើញ​ថា មាន​ការ​ឡើង​ការពារ​លើ​បទ​ចោទ​របស់​ខ្លួន ជាពិសេស​ខាង​តំណាង​អយ្យការ។ លោក សៀង សុខ តំណាង​អយ្យការ​ម្នាក់​ក្នុង​ចំណោម​អយ្យការ​ទាំង​ពីរ​នាក់ នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​ទទួល​បន្ទុក​រឿង​ក្តី​នេះ បាន​ស្នើសុំ​ឲ្យ​តុលាការ​រក្សា​បទ​ចោទ​ប្រឆាំង​លោក សួន សេរីរដ្ឋា និង​ផ្ដន្ទាទោស​តាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត។

ភ្លាមៗ​ដល់​វេន​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​វិញ​ម្ដង។ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន បាន​ថ្លែង​ការពារ​ដោយ​លើក​ពី​សំអាង​ហេតុ​ថា បទ​ចោទ​របស់​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ប្រឆាំង​លោក សួន សេរីរដ្ឋា នេះ គឺ​ពុំ​មាន​ធាតុ​ផ្សំ​ដែល​អាច​នាំ​ឲ្យ​កើត​បទល្មើស​បាន​ទេ។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​ទស្សនៈ​ដែល​បាន​លើក​ឡើង​នោះ វា​មិន​កើត​ទៅ​ជា​បទល្មើស​ទេ មាន​ន័យ​ថា​ជន​ជាប់​ចោទ​គួរ​ត្រូវ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ហើយ។ ម្យ៉ាង​វិញ​ទៀត លោក​រិះគន់​ថា ដោយសារ​ការ​អនុវត្ត​ច្បាប់​កន្លង​ទៅ ជាពិសេស​តំណាង​អយ្យការ​ចេះ​តែ​ចោទ​ប្រកាន់​ច្បោលៗ​ហ្នឹង​ហើយ ដែល​នាំ​ឲ្យ​កើត​រឿង​អយុត្តិធម៌​សង្គម​កាន់​តែ​ច្រើន។

ជំទាស់​ទៅ​នឹង​សំអាង​ហេតុ​នេះ តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត គឺ​លោក សេង ហៀង អះអាង​ថា ផ្អែក​មាត្រា​៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ បើ​ទោះ​ជា​បទល្មើស​នោះ​មិន​បង្ក​ឲ្យ​ជា​មាន​បញ្ហា ក៏​មាន​ន័យ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​បាន​ដែរ។

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ត្រង់​ចំណុច​ជិត​ស្ពាន​ព្រែក​ព្នៅ ជាយក្រុង​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ពី​ព្រះរាជអាជ្ញា​រង លោក សៀង សុខ។ អ្នក​នយោបាយ​ដែល​តែង​រិះគន់​ដោយ​មិន​សំចៃ​មាត់​រូប​នេះ ត្រូវ​រង​ការ​ចោទ​ប្រកាន់ ៣​បទល្មើស គឺ​បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង ២​ថ្ងៃ​បន្ទាប់​ពី​លោក​សរសេរ​រិះគន់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) របស់​លោក​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​ដល់​កងទ័ព។ អង្គ​ហេតុ​នេះ​ហើយ​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ប្រឆាំង​លោក សួន សេរីរដ្ឋា នៅ​ពេល​កម្ពុជា កំពុង​មាន​ជម្លោះ​យោធា​ជាមួយ​ឡាវ ត្រង់​តំបន់​អូរ​តាង៉ាវ និង​អូរ​អាឡៃ ស្ថិត​ក្នុង​សៀមប៉ាង ក្នុង​ទឹកដី​កម្ពុជា។

ទាក់ទិន​សវនាការ​លើ​អង្គ​សេចក្តី​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ សីហា លោក សួន សេរីរដ្ឋា អះអាង​ថា លោក​បាន​បាត់​ខ្សែ​ក្រវាត់​មួយ​ក្នុង​ពេល​ដែល​តុលាការ​បង្ហាញ​ពី​ភស្តុតាង​ដែល​ឆែកឆេរ​បាន។

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​បញ្ចប់​សវនាការ​ថា ករណី​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​បទល្មើស​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា​វា​មាន​លក្ខណៈ​នយោបាយ ទី​១ ថ្ងៃ​នេះ​តុលាការ​បាន​បើក​សវនាការ​បាន​សម្រេច​ហើយ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​មិន​មែន​ប្រកាស​នៅ​ថ្ងៃ​នេះ​ទេ គឺ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​ថ្ងៃ​ទី​២៥ ពេល​រសៀល។ រឿង​នេះ​ហាក់​បី​ដូចជា​មាន​ចេតនា​ចាំ​សួរ​អ្នក​ណា​ម្នាក់ ថា​តើ​ករណី​គួរ​តែ​លើកលែង ឬ​ក៏​គួរ​តែ​ចោទ​ប្រកាន់»

នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ ទាំង​ចៅក្រម លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ ២​រូប​ផ្សេង​ទៀត គឺ​លោក សៀង សុខ និង​លោក សេង ហៀង បាន​សួរ​សំណួរ​សាចុះសាឡើង​អំពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន ដូចជា​អ្វី​ទៅ​ជា​មេទ័ព​ចោរ និង​ឱន​ក្បាល​ដាក់​បរទេស​ជាដើម។ បើ​ទោះ​ជា​បែប​ណា រឿង​ក្ដី​លោក សួន សេរីរដ្ឋា នេះ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ឲ្យ​ដឹង​ថា នឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​២៥ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ព័ត៌មាន​ឲ្យ​ម្ចាស់​វិទ្យុ​ដែល​ក្រសួង​បញ្ឈប់​ធ្វើ​អាជីវកម្ម​មក​តវ៉ា​បើ​ខ្លួន​មិន​ខុស​ច្បាប់

$
0
0

មន្ត្រី​ក្រសួង​ព័ត៌មាន​ប្រាប់​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងអស់ ដែល​រង​ការ​បញ្ឈប់​ធ្វើ​អាជីវកម្ម​ដោយ​សារ​ការ​ចាក់​ផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​អាស៊ីសេរី និង​វីអេអូ (VOA) មក​តវ៉ា​ជាមួយ​ក្រសួង​នេះ បើ​សិន​ពួកគេ​គិត​ថា ខ្លួន​ត្រឹមត្រូវ​តាម​ច្បាប់ និង​មាន​ហេតុផល​​សម្រាប់​តវ៉ា។

រហូត​មក​ដល់​ពេល​នេះ ស្ថានីយ​វិទ្យុ​អេហ្វអឹម (FM) ជិត​១០​ហើយ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ប្រកាស​ដក​ហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង ខណៈ​វិទ្យុ​ខ្លះ​ទៀត ត្រូវ​បាន​ហាម​មិន​ឲ្យ​​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី និង​វីអេអូ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ សីហា ថា ​ម្ចាស់​ស្ថានីយ​វិទ្យុ​ណាដែល​ត្រូវ​ក្រសួង​ដក​ហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង ពួកគេ​អាច​មក​ជួប​តវ៉ា​ជាមួយ​ក្រសួង​បាន បើ​ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការរ​បស់​ក្រសួង​នៅ​ពេល​​នេះ៖ «បើ​​គាត់(ម្ចាស់​វិទ្យុ​ដែល​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ) ​ត្រូវ​ៗ មក​ជួប​ចេញ​មុខ​ក្រសួង​​ព័ត៌មាន យក​ឯកសារ​ទាំង​និយាយ​ជាមួយ​ក្រសួង​ព័ត៌មាន»

លោក​បន្ត​ថា ស្ថានីយ​វិទ្យុ​ដែល​រង​ការ​បិទ​ទ្វារ​ទាំង​ស្រុង​នោះ បាន​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។

ប៉ុន្តែ​ភាគ​ច្រើន​នៃ​វិទ្យុ​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​វិទ្យុ​ដែល​ទទួល​ចាក់​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី វីអូអេ វិទ្យុ​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ជាដើម។

វិទ្យុ​ដែល​ត្រូវ​បាន​បិទ​ទ្វារ រួមមាន​វិទ្យុ​មហានគរ FM 93.5 វិទ្យុ​សំឡេង​ជាយដែន វិទ្យុ​សារិកា វិទ្យុ​អង្គររដ្ឋា ខេត្ត​សៀមរាម FM ៩៥.៥ វិទ្យុ​ស្ទឹងសែន កំពង់ធំ FM ៨៨.៥ និង​វិទ្យុ​កំពង់ចាម FM ៩៩.៧០។ ចំណែក​វិទ្យុ​នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ចំនួន៣ គឺ​វិទ្យុ​​ស្ទឹង​ខៀវ FM ៩៨.៧៥ និង​FM៨៨.៣០ និង​វិទ្យុ​ឃ្លាំងមឿង FM ៩០.២៥ ត្រូវ​បាន​ក្រសួង​ហាម​លែង​ឲ្យ​ចាក់​កម្មវិធី​ផ្សាយ​របស់​អាស៊ីសេរី និង​វីអេអូ​បន្ត​ទៀត។

ឆ្លើយតប​នឹង​ប​បញ្ជា​របស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ ម្ចាស់​វិទ្យុ​អង្គររដ្ឋា ខេត្ត​សៀមរាម អ្នកស្រី ស៊ាន សុយ៉ានី អះអាង​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​របស់​អ្នកស្រី ដោយសារ​វិទ្យុ​នេះ ​ទទួល​ចាក់​ផ្សាយ​បន្ត​កម្មវិធី​របស់​អាស៊ីសេរី។ អ្នកស្រី​ថា គាត់​នឹង​ឡើង​តវ៉ា​ដល់​ក្រសួង ព្រោះ​អ្នកស្រី​មិន​ដែល​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​ទេ។ អ្នកស្រី​អះអាង​ថា វិទ្យុ​អង្គររដ្ឋា ​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ក្នុង​ការ​ចាក់​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​បរទេស​៖ សំឡេង

មក​ទល់​ពេល​នេះ វិទ្យុ​ក្នុង​ស្រុក​ដែល​បន្ត​ការផ្សាយ​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី និង​វីអេអូ រួម​មាន ​វិទ្យុ​សំបុកឃ្មុំ FM ១០៥ និង​វិទ្យុ​ស្ត្រី FM ១០២ និង​FM៩០​ជាដើម។ ម្ចាស់​ស្ថានីយ​វិទ្យុ​ស្ត្រី FM ១០២ អ្នកស្រី ជា ស៊ុនដាណែត អះអាងថា វិទ្យុ​អ្នកស្រី​នឹង​ចាក់​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​កន្លះៗ​ម៉ោង តាម​កិច្ច​ព្រៀមព្រៀង​ជាមួយ​ក្រសួង​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប៉ូលិស​ខេត្ត​រតនគិរី​បញ្ជូន​ម៉ុងតាញ៉ា​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់​ទៅ​ស្រុក​កំណើត​វិញ

$
0
0

ប៉ូលិស​ខេត្ត​រតនគិរី បាន​បញ្ជូន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ-វៀតណាម ដែល​គេ​និយម​ហៅ​ថា​ម៉ុងតាញ៉ា មួយ​គ្រួសារ​មាន​គ្នា ៤​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ វិញ​ហើយ បន្ទាប់​ពី​ពួក​គេ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ជួយ​អន្តរាគមន៍​ត្រឡប់​ទៅ​លំនៅឋាន​វិញ ក្រោយ​ពី​ពួក​គេ​រត់​ចេញ​ពី​ភូមិ​កាល​ពី​ឆ្នាំ​២០១៥។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ជនជាតិ​វៀតណាម មួយ​គ្រួសារ​នេះ​បាន​រត់​ចេញ​ពី​វៀតណាម មក​រស់នៅ​ភ្នំពេញ​ជិត​មួយ​ឆ្នាំ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់ បន្ទាប់​មក​ពួក​គេ​បាន​ឆ្លង​ចូល​ទៅ​រស់នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ រហូត​មក​ដល់​បច្ចុប្បន្ន ទើប​ពួក​គេ​សម្រេច​ចិត្ត​វិល​ទៅ​ស្រុក​កំណើត​វិញ។ ជនជាតិ​វៀតណាម នេះ​ចេញ​ពី​ប្រទេស​ថៃ មក​ដល់​ភ្នំពេញ និង​បន្ត​ដំណើរ​មក​ដល់​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដោយ​ស្នាក់នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​បានលុង ដើម្បី​ស្វែងរក​លទ្ធភាព​ឆ្លង​ដែន​ទៅ​ស្រុក​កំណើត​វិញ ពីព្រោះ​ខ្លាច​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ។

លោក​បន្ត​ថា សមត្ថកិច្ច​ប៉ូលិស​បាន​រក​ឃើញ​ពួក​គេ និង​ជូន​ដំណើរ​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម ស្រុក​ដាក់កឺ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ដោយ​មាន​ក្រុម​គ្រួសារ​ពួក​គេ​នៅ​រង់ចាំ​ទទួល​ទៅ​លំនៅឋាន​វិញ​ហើយ៖ «ខ្ញុំ​សួរ​ថា​បាន​ជួប​យូ.អិន (UN) ទេ? គាត់​ថា​អត់​ទេ។ ក្រោយ​មក​ទៅ​នៅ​ថៃ រក​ការងារ​ធ្វើ​បាន​លុយ​បាន​កាក់ ក្រោយ​មក​ពិបាក​រស់នៅ​ពេក ក៏​ត្រឡប់​មក​វិញ។ ជូន​ទៅ​ដល់​វៀតណាម ប្រគល់​ទទួល​ត្រឹមត្រូវ ហើយ​គេ​ទំនាក់ទំនង​បង​ប្អូន​មក​ទទួល​ត្រឹមត្រូវ»

ជនជាតិ​វៀតណាម ទាំង ៤​នាក់​នោះ គឺ​លោក ពុយ អ៊ីចឆាត អាយុ ៣២​ឆ្នាំ​ជា​ស្វាមី​របស់​ស្ត្រី​ឈ្មោះ រចំ ប៊ីត អាយុ ៣២​ឆ្នាំ និង​កូន​ស្រី​ពីរ​នាក់​ដែល​មាន​អាយុ ៥​ឆ្នាំ និង ១៣​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ការ​បិទ​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​បរទេស

$
0
0

ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ កំពង់ចាម ជាដើម មិន​ពេញ​ចិត្ត​ចំពោះ​វិធានការ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​បញ្ឈប់​ការ​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​តាម​បណ្ដា​ខេត្ត​ទាំង​នេះ ដែល​ជា​វិទ្យុ​ផ្សាយ​បន្ត​ព័ត៌មាន​ឯករាជ្យ ក្រោម​ហេតុផល​នៃ​ការ​អនុវត្ត​ច្បាប់។ ពួកគាត់​យល់​ថា វិធានការ​នេះ​គឺ​រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ទៅ​វិញ។

ពលរដ្ឋ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ចាត់​ទុក​ការ​បិទ​ស្ថានីយ​វិទ្យុ ដែល​ទទួល​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វី.អូ.អេ (VOA) វិទ្យុ​សំឡេង​​ប្រជាធិបតេយ្យ វី.អូ.ឌី (VOD) ព្រមទាំង​វិទ្យុ​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​ជួល​ម៉ោង​ផ្សាយ​គោលនយោបាយ​របស់​ខ្លួន​នោះ ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​ពិត។ មិន​តែ​ប៉ុណ្ណោះ​ពួកគាត់​ខ្លះ​យល់​ថា ការ​បិទ​ប្រព័ន្ធ​ផ្សាយ​មួយ​ចំនួន គឺ​បង្ហាញ​ថា កម្ពុជា​ហាក់​វិល​ត្រឡប់​ទៅ​កាន់​ទសវត្ស​ឆ្នាំ​១៩៧០ ពិសេស​សម័យ​ខ្មែរក្រហម​តែម្តង។

​ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​បាត់ដំបង យល់​ថា ការ​បិទ​ផ្សាយ​ស្ថានីយ​វិទ្យុ​ចំនួន​ពីរ​គឺ វិទ្យុ​ស្ទឹងខៀវ និង​វិទ្យុ​ឃ្លាំងមឿង គឺ​ជា​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​សេរីភាព​ព័ត៌មាន ពិសេស​ទទួល​បាន​ព័ត៌មាន​ពិត និង​ឯករាជ្យ ដែល​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ៖ «ដល់​តែ​សម័យ​នេះ​ទៅ​ហើយ​ដល់​យើង​ទទួល​បាន​ការ​បិទ​ព័ត៌មាន​មិន​ឱ្យ​ពលរដ្ឋ​ដឹង​អី គឺ​ហាក់​បី​ដូច​ជា​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ឆ្ងាយ​មែនទែន (សំឡេង​ទី​១)។ ខ្ញុំ​ចង់ឱ្យ​ដាក់​វិញ គ្រាន់​បាន​ដឹង​រឿង​ប្រទេស​ជាតិ​យើង​យ៉ាង​ណា​យ៉ាង​ណី។ មិន​ជា​ធ្វើ​ស្អី​គេ​កើត​ទេ ប៉ុន្តែ​គ្រាន់​ស្តាប់ៗ​ទៅ កុំ​ឱ្យ​ដូច​កង្កែប​ក្នុង​អណ្តូង (សំឡេង​ទី២)។ ក្នុង​នាម​ខ្ញុំ​សង្គម​ស៊ីវិល​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ហើយ​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល​គួរ​គិត​ពិចារណា​វិញ ព្រោះ​នេះ​ជា​ផ្នែក​មួយ បើ​និយាយ​ពី​សិទ្ធិ​មនុស្ស​វិញ គឺ​ប៉ះពាល់​លើ​សិទ្ធិ​បញ្ចេញ​មតិ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន (សំឡេង​ទី​៣)»

ក្រសួង​ព័ត៌មាន​សម្រេច​លុបចោល​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម​វិទ្យុ​ទាំង​ពីរ​នេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ដោយ​អ្នក​គ្រប់គ្រង​ស្ថានីយ​ខ្លះ​សម្រេច​បិទ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា និង​ខ្លះ​សម្រេច​បិទ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ក្រោយ​ពេល​ពួកគេ​ទទួល​បាន​លិខិត​ប្រកាស​របស់​ក្រសួង​ព័ត៌មាន។ ក្រៅ​ពី​បិទ​ស្ថានីយ​វិទ្យុ​ទាំង​នេះ​ហើយ ក្រសួង​ព័ត៌មាន ក៏​បាន​ចេញ​លិខិត​លុបចោល​ប្រកាស និង​ដកហូត​ហ្វ្រេកង់​ពី​បណ្ដា​ស្ថានីយ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត ដូចជា​ស្ថានីយ​វិទ្យុ​គិរីដងរែក ខេត្ត​ឧត្តរមានជ័យ វិទ្យុ​ស្ទឹងសែន ខេត្ត​កំពង់ធំ វិទ្យុ​កំពង់ចាម ខេត្ត​កំពង់ចាម និង​វិទ្យុ​មហានគរ ជាដើម ក្រោម​ហេតុផល​ថា​ បាន​រំលោភ​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម និង​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។

​ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ លោក ធុន ផល្លា មាន​ប្រសាសន៍​ថា ការ​បិទ​រាល់​ស្ថានីយ​ផ្សាយ​បន្ត​ព័ត៌មាន​អាស៊ីសេរី និង​សំឡេង​សហរដ្ឋអាមេរិក គឺ​មិន​ខុស​ពី​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​ទាំង​ពីរ​នេះ​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា ផល​ប៉ះពាល់​ខ្លាំង​គឺ​ពលរដ្ឋ​នៅ​តាម​ជនបទ​ដែល​មិន​មាន​មធ្យោបាយ​ស្តាប់​ព័ត៌មាន​តាម​បច្ចេកវិទ្យា​ទំនើប ពោល​គឺ​ពឹង​ផ្អែក​ទៅ​លើ​វិទ្យុ​ផ្សាយ​បន្ត​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​នៅ​ក្នុង​សង្គម៖ «ព្រោះ​អី​ការ​បិទ​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់ ព្រោះ​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវការ​យល់​ដឹង​ពី​មជ្ឈដ្ឋាន​ទូទៅ​មុន​បោះឆ្នោត»

​មិន​ខុស​គ្នា​នេះ ពលរដ្ឋ​រស់​នៅ​ក្រុង​កំពង់ចាម លោក ប៉ែន សឿន មាន​ប្រសាសន៍​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​ទទួល​ផ្សាយ​បន្ត​ព័ត៌មាន ដែល​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ក្រៅ​ប្រទេស គឺ​បង្ហាញ​ថា ប្រទេស​កម្ពុជា ហាក់​វិល​ទៅ​រក​ស្ថានភាព​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។ លោក​ថា គ្រា​នោះ​នៅ​ពេល​ខ្មែរ​ក្រហម​គ្រប់គ្រង​នៅ​តាម​ជនបទ​បាន គឺ​ពួកគេ​មិន​ឱ្យ​ស្តាប់​វិទ្យុ​ដែល​គាំទ្រ​ដោយ​បរទេស និង​វិទ្យុ​សាធារណរដ្ឋ​ខ្មែរ​ឡើយ ប៉ុន្តែ​អនុញ្ញាតឱ្យ​ពលរដ្ឋ​ស្តាប់​តែ​វិទ្យុ​ខ្មែរ​រំដោះ​តែប៉ុណ្ណោះ។ លោក​ព្រួយ​បារម្ភ និង​សោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល៖ «វា​ប៉ះពាល់​ខ្លាំង​គឺ​ប្រជាពលរដ្ឋ​គាត់​មិន​អាច​ទទួល​បាន​ព័ត៌មាន។ ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​ធុញថប់ និង​ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​មាន​ការ​គិត និង​ពិចារណា ហើយ​លែង​គាំទ្រ​ទៅ​លើ​រាជរដ្ឋាភិបាល»

ស្ថានីយ​វិទ្យុ​ដែល​ទទួល​ផ្សាយ​ព័ត៌មាន​អាស៊ីសេរី ព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក និង​សំឡេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​រលកធាតុអាកាស​ហ្វេសអឹម (FM) គឺ​បិទ​ស្ទើរ​តែ​អស់​ទៅ​ហើយ នៅ​ឡើយ​សល់​តែ​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ ស្ថានីយ​វិទ្យុ​ស្ត្រី ជាដើម។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រសួង​មិន​បាន​បិទ​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ទេ ប៉ុន្តែ​បិទ​តែ​បណ្ដា​ស្ថានីយ​ទាំង​ឡាយ​ណា​ដែល​ខុស​ច្បាប់​ប៉ុណ្ណោះ។

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ប្រសិនបើ​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ក្រសួង​ដក​ហូត​អាជ្ញាប័ណ្ណ​ទាំង​ស្រុង មិន​ពេញ​ចិត្ត​នឹង​ចំណាត់ការ​របស់​ក្រសួង​ពេល​នេះ ពួកគេ​អាច​មក​ជួប​តវ៉ា​ជាមួយ​ក្រសួង​បាន។

​ម្ចាស់​ស្ថានីយ​វិទ្យុ​ស្ទឹងខៀវ ខេត្ត​បាត់ដំបង លោក គុយ សំរិទ្ធី មាន​ប្រសាសន៍​ថា លោក​នឹង​ទៅ​ជួប​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត ហើយ​នឹង​ទៅ​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​បញ្ជាក់​អំពី​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់លាស់។ ការ​បិទ​ស្ថានីយ​វិទ្យុ​របស់​លោក​ទាំង​ស្រុង គឺ​ប៉ះពាល់​ច្រើន​ដល់​ដៃគូ​ផ្សាយ​ពាណិជ្ជកម្ម ប៉ះពាល់​បុគ្គលិក​ធ្វើការ ព្រម​ទាំង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​តែងតែ​និយម​ស្តាប់​កម្មវិធី​មួយ​ចំនួន និង​ព័ត៌មាន​ផ្សេងៗ ពិសេស​ព័ត៌មាន​ពិត។

ដោយ​ឡែក​អ្នក​មើល​ការ​ខុស​ត្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​ស្ទឹងសែន វិទ្យុ​គិរីដងរែក និង​វិទ្យុ​ឃ្លាំងមឿង លោក ញឹក ប៊ុនឈី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​បិទ​ស្ថានីយ​របស់​ខ្លួន​ឡើយ។

​ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម លោក ថាន សុរិទ្ធ មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រុម​ម្ចាស់​ស្ថានីយ​វិទ្យុ​ដែល​ក្រសួង​ព័ត៌មាន​បិទ​ទាំង​អស់​រួម​គ្នា​ទៅ​ជួប​ក្រសួង លោក​នឹង​ចូលរួម​ដែរ ពីព្រោះ​លោក​យល់​ថា បើសិន​ពួកគាត់​ឡើង​ទៅ​ជួប​ម្នាក់​ម្តង គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ។ ជាមួយ​គ្នា​នេះ​លោក​ស្នើ​ឱ្យ​ក្រសួង​ចាត់​វិធានការ​ឱ្យ​បាន​ស្មើ​ភាព​គ្នា និង​មាន​តម្លាភាព ជា​ជាង​ចាត់​វិធានការ​តែ​ក្រុម​មួយ ពិសេស​ក្រុម​ដែល​ទទួល​ផ្សាយ​បន្ត​ព័ត៌មាន​ឯករាជ្យ​នោះ៖ «ត្រួត​ពិនិត្យ​ស៊ើប​អង្កេត​ទាំង​អស់​គ្នា ហើយ​ដាក់​បង្ហាញ​ជា​សាធារណៈ​មក ឱ្យ​មាន​តម្លាភាព​ជាមួយ​ម្ចាស់​ស្ថានីយ​ទាំង​អស់​ដែល​ក្រសួង​បាន​បិទ និង​ក្រសួង​មិន​បាន​បិទ»

​វិធានការ​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ព័ត៌មាន​អាស៊ីសេរី ព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក សំឡេង​ដើម្បី​ប្រជាធិបតេយ្យ ព្រម​ទាំង​ស្ថានីយ​វិទ្យុ​ដែល​ទទួល​ចាក់​ផ្សាយ​គោលនយោបាយ​គណបក្ស​ប្រឆាំង​ពេល​នេះ គឺ​ធ្វើ​ឡើង​ស្រប​គ្នា និង​ប្រញាប់ប្រញាល់​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​វិធានការ​របស់​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ។ លោក​បន្ត​ថា ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល ដែល​ត្រូវ​ការ​ទទួល​បាន​ព័ត៌មាន​ពិត និង​បញ្ចេញ​សំឡេង​របស់​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។  ចំណាត់ការ​នេះ គឺ​បង្ហាញ​ថា សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​កាន់​តែ​រួម​តូច​ចង្អៀត ឬ​បាត់បង់​តែម្តង៖ «អ៊ីចឹង​ធម្មតា​សេរីភាព​ទទួល​បាន​ព័ត៌មាន ការ​ស្តាប់​នូវ​ព័ត៌មាន​គ្រប់យ៉ាង​ទាំង​ក្រដាស​កាសែត ទាំង​សំឡេង គប្បី​ត្រូវ​រីក​សុះសាយ»

​ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) លោក នាង សុវ៉ាត យល់​ថា ប្រសិនបើ​ក្រសួង​ព័ត៌មាន​យក​ហេតុផល​នៃ​ការ​រំលោភ​ប្រកាស​របស់​ខ្លួន ដោយ​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​អ្នក​ដទៃ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​ស្ថាប័ន​ដទៃ គឺ​មិន​អាច​ឈាន​ដល់​ការ​បិទ​ស្ថានីយ​នោះ​បាន​ទេ ព្រោះ​ត្រូវ​ការ​ពិភាក្សា​គ្នា ព្រម​ទាំង​ធ្វើ​ឡើង​តាម​ជំហានៗ ជាមុន​សិន ដូចជា​ការ​ចេញ​លិខិត​ព្រមាន ឬ​ហៅ​ទៅ​ណែនាំ និង​ចុង​ក្រោយ​ទើប​ឈាន​ដល់​ដំណាក់កាល​បិទ​ស្ថានីយ​នោះ​ជា​ផ្លូវ​ការ គឺ​មិន​អាច​ចេញ​ប្រកាស​បិទ​ភ្លាមៗ​បែប​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ.ស.ប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធានា​សិទ្ធិ​ពលរដ្ឋ នយោបាយ និង​សេរីភាព​សារព័ត៌មាន

$
0
0

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី​២៥ សីហា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា និង​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល។

ចំណែក​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ចន ម៉ាក់ខេន (John McCain) វិញ​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ខ្លាច​សង្គម​បើក​ចំហ និង​ការ​ពិភាក្សា​ដេញដោល។

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ថ្លែង​ថា ស្ថាប័ន​មួយ​នេះ​កំពុង​បារម្ភ​ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល។

សេចក្តី​ថ្លែងការណ៍​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បារម្ភ​ថា ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ធ្វើ​ឡើង​មិន​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ក៏​បារម្ភ​ពី​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ពេញលេញ​នូវ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រម​ទាំង​សេរីភាព​សារព័ត៌មាន មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ចូល​មក​ដល់។

កាល​ពី​ថ្ងៃ​ទី​២២ សីហា លោក ហ៊ុន សែន បាន​ថ្លែង​ចាត់​ទុក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា​ជា​ចោរ ដោយសារ​តែ​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ ហើយ​ថា​បើ​សិន​ជា​កាសែត​នេះ​មិន​ព្រម​បង់​ពន្ធ​ជូន​រដ្ឋ​ទេ ត្រូវ​វេច​បង្វេច​ចេញ​ពី​កម្ពុជា។ ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ប្រកាស​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ទៀត​ឡើយ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត បង្កើត​ឡើង​ដោយ​បណ្ដុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក ហ៊ុន សែន ថែម​ទាំង​ស្ដីបន្ទោស​អ្នក​ដែល​ផ្តល់​លុយ​ជួយ​បន្ទប់​ស្ថានការណ៍​ទៀត​ផង។

មួយ​ថ្ងៃ​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​លិខិត​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ហើយ​ជា​បន្ត​បន្ទាប់​មក​ទៀត វិទ្យុ​ក្នុង​ស្រុក​ដែល​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​របស់​បក្ស​ប្រឆាំង អាស៊ីសេរី (RFA) និង​វីអូអេ (VOA) ភាគច្រើន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ឈប់​សកម្មភាព​អាជីវកម្ម​តែ​ម្តង ចំណែក​ខ្លះ​ទៀត​បញ្ឈប់​ការ​ផ្សាយ​បន្ត​កម្មវិធី​ពី​វិទ្យុ​បរទេស​ទាំងនេះ ដោយ​ក្រសួង​អះអាង​ថា វិទ្យុ​ទាំងអស់​នេះ​បាន​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ជាមួយ​ក្រសួង។

ក្រៅ​ពី​នេះ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ផ្សាយ​តាម​រយៈ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៤ សីហា។ CCIM ជឿជាក់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា គឺ​ជា​ចេតនា​នយោបាយ ឈាន​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ចន ម៉ាក់ខេន (John McCain) ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​លោក​នៅ​ថ្ងៃ​ទី​២៥ សីហា ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ខក​ចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ចេញ​ពី​កម្ពុជា។ លោក​ថា NDI ធ្វើ​ការងារ​លើក​កម្ពស់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក ហើយ​បាន​ធ្វើ​ការ​មាន​តម្លៃ​ជាច្រើន​ដើម្បី​ធានា​នូវ​បូរណភាព និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក ចន ម៉ាក់ខេន បញ្ជាក់​ថា ការ​បណ្តេញ NDI ចេញ​ពី​កម្ពុជា នៅ​ពេល​នេះ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​ខ្លាច​សង្គម​បើក​ចំហ និង​ការ​ពិភាក្សា​ដេញដោល​គ្នា ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ គាប​សង្កត់​អ្នក​រិះគន់​ខ្លួន។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មក​ពី​បក្ស​សាធារណរដ្ឋ​ចាស់​វស្សា​រូប​នេះ ក៏​ទទូច​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវ​តែ​ផ្ញើ​សារ​ខ្លាំងៗ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ថា​សហរដ្ឋ​អាមេរិក ប្ដេជ្ញា​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក។

ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​អ្វី​ដែល​កំពុង​កើត​ឡើង​នេះ គឺ​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​រឹតត្បិត និង​បំបិទ​សំឡេង​អ្នក​ឯករាជ្យ​នៅ​ក្នុង​ប្រទេស។ នាយក​រង យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ប្រឹងប្រែង​កម្ចាត់​ការ​រិះគន់​ទៅ​លើ​របប​ដឹកនាំ​របស់​លោក។

យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​យុទ្ធនាការ​ធ្វើ​បាប សម្លុត​បំភ័យ និង​គំរាម​កំហែង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ។

នាយក​រង យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា អង្គ​ទូត និង​ប្រទេស​ម្ចាស់​ជំនួយ​ទាំងអស់​គួរ​ប្រាប់​លោក ហ៊ុន សែន ថា បើ​គាត់​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​ត្រឡប់​មក​ភាព​ដើម​វិញ​ទេ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ក្នុង​ពេល​ខាង​មុខ នឹង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ផ្ទួនៗ​គ្នា​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អ្នក​ទាំងអស់​នេះ​កំពុង​បង្ហាញ​នូវ​សញ្ញា​ពី​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក​ថា​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក​មក​លើ​កម្ពុជា វា​គ្មាន​អ្វី​ប្លែក​នោះ​ឡើយ៖ «ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល គឺ​យើង​ឈរ​ទៅ​លើផ្លូវ​ច្បាប់។ យើង​ឈរ​ទៅ​លើអ្វី​ទៅដែល​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ពីព្រោះ​យើង​មិន​មែន​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​រណប​ប្រទេស​ណា​ទេ។ យើង​ឯករាជ្យ ហើយ​លទ្ធិប្រជាធិបតេយ្យ​ពលរដ្ឋ​ដើរ​តួនាទី​សំខាន់​ណាស់​ទាំង​ការ​ចូលរួម ទាំង​ការ​គ្រប់គ្រងការ​បោះឆ្នោត ក៏ដូចជា​ច្បាប់​បោះឆ្នោត និង​ការ​ពិនិត្យ​ការ​បោះឆ្នោត។ នេះ​ជា​ផល​ប្រយោជន៍​របស់​ខ្មែរ មិន​មែន​ជា​ផល​ប្រយោជន៍​របស់​អាមេរិកាំង ឬ​ក៏​ចិន ទេ»

ទោះ​ជា​យ៉ាង​ណា ក្នុង​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ សីហា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត វាយ​តម្លៃ​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ថា នៅ​តែ​មាន​ភាព​តានតឹង ដោយ​អ្នកស្រី​បញ្ជាក់​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៥ សីហា សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ការ​គំរាម​បញ្ឈប់​ដំណើរការ​សារព័ត៌មាន​ឯករាជ្យ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បញ្ឈប់​ដំណើរការ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) រួម​ទាំង​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​បាន​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) និង​វីអូអេ (VOA) នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នេះ​ដំណើរការ​ឡើង​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ស្វិតស្វាញ​តែ​មួយ​គត់​របស់​បក្ស​កាន់​អំណាច អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ធានា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សមាជិក​សភា​អាមេរិក មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និង​មួយ​រូប​ទៀត​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ គឺ​លោក ស្ទាវ ឆាបុត (Steve Chabot) ក៏​បាន​ថ្កោលទោស​ទៅ​លើ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។ សមាជិក​សភា​ទាំង​ពីរ​បន្ត​ថា ជាង​ ៣០​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បន្ត​​បិទ​មាត់​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង ទាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស។ ពួកគាត់​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តែ​តតាំង​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា ដូច្នេះ ព្រោះ​ពលរដ្ឋ​កម្ពុជា ត្រូវ​តែ​មាន​សិទ្ធិ​ទទួល​បាន​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​សម្លុត​បំភ័យ​ និង​បង្ក្រាប​ផ្នែក​នយោបាយ។

ចំណែក​ឯ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី មែឌឺឡែន អលប៉្រាយថ៍ (Madeleine Albright) បាន​សរសេរ​លើ​គណនី ធ្វីតធឺ (Twitter) របស់​អ្នកស្រី នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​ថា ចំណាត់​ការ​បណ្ដេញ​អង្គការ NDI គឺ​ជា​បញ្ហា​គួរ​ឲ្យ​ខ្វល់ខ្វាយ​មួយ ព្រោះ​ប្រជាធិបតេយ្យ​ មិន​មែន​ជា​អ្វី​ដែល​បាន​មកពី​ភព​ខាង​ក្រៅ​នោះ​ទេ។ ប្រជាធិបតេយ្យ គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេច​ចង់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​បន្ត​កើត​មាន​នៅ​ខេត្ត​ពោធិ៍សាត់

$
0
0

ពលរដ្ឋ ទាហាន និង​អ្នក​មាន​លុយ​ខ្លះ​ចាប់​ផ្ដើម​សម្រុក​ទិញ​ដី និង​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​នៅ​ទឹក​ដី​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​ពុំ​មាន​សមត្ថកិច្ច​ទប់ស្កាត់។ ពលរដ្ឋ​ឲ្យ​ដឹង​ថា សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​កើត​មាន​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​ឃុំ​ថ្មដា ចាប់​ផ្ដើម​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​មាន​កាស៊ីណូ និង​មាន​ផ្លូវ​ដោះដូរ​សេដ្ឋកិច្ច​រវាង​ខ្មែរ-ថៃ។

អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ចំនួន ៤​នាក់​ដែល​ដឹង​ពី​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្បែរ​មូលដ្ឋាន​ខ្លួន​រស់នៅ ប៉ុន្តែ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​ថា អ្នក​ទន្ទ្រាន​ដី​ព្រៃ​ភាគច្រើន​ជា​ទាហាន​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ និង​បក្សពួក។ ពួក​គេ​ថា ផ្ទៃដី​ដែល​បាន​កាប់​បំផ្លាញ​នៅ​ភូមិ​ឯកភាព និង​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា មិន​តិច​ជាង ២៥​ហិកតារ​ឡើយ។

ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៤​នាក់​បន្ថែម​ថា ទីតាំង​ទើប​ទន្ទ្រាន​ថ្មី​មាន​នៅ​ចំណុច​ស្ពាន​ដែក ចំណុច​ខ្នង​១៦ ឬ​វាល​អុកគូទ នៃ​ភូមិ​ឯកភាព និង​ចំណុច​វាលពួច នៃ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ក្រុម​ទាហាន​ឈរ​ជើង​តាម​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ឃុំ​ថ្មដា និង​មេ​ឃុំ​ថ្មដា លោក ព្រុំ ង៉ុន ដើម្បី​ឆ្លើយតប​នឹង​ការ​អះអាង​របស់​ពលរដ្ឋ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា ធ្លាប់​បញ្ជាក់​ថា ទាំង​បទល្មើស​ឈើ និង​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​ប្រឹងប្រែង​ទប់ស្កាត់ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​បញ្ហា​ធនធាន​ធម្មជាតិ។ លោក​ថា កម្លាំង​សមត្ថកិច្ច​ក៏​បង្ក្រាប​បទល្មើស​បាន​ច្រើន​ករណី ក្នុង​នោះ​ក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ជាច្រើន​ករណី​ដែរ៖ «ខ្ញុំ​បាន​ឲ្យ​ជំនាញ​ពិនិត្យ​មើល​ទាក់ទង​ការងារ​ហ្នឹង ហើយ​ទាំង​ការ​កាប់​រាន​ដី​ព្រៃ ឬ​ក៏​បទល្មើស​ព្រៃឈើ។ និយាយ​រួម យើង​អនុវត្ត​ជា​ប្រចាំ។ យើង​ធ្វើ​យ៉ាង​ម៉េច​តាម​យន្តការ​អាជ្ញាធរ​ផង និង​កម្លាំង​ជំនាញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​រាន​យក​ដី​នៅ​តំបន់​ហ្នឹង»

ទាក់ទង​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​នេះ អាជ្ញាធរ​ខេត្ត និង​ស្រុក ធ្លាប់​ដឹកនាំ​កម្លាំង​ចម្រុះ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ និង​ដុត​ខ្ទម​ជាច្រើន​ខ្នង​ដែល​ពួក​គេ​សង់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ ឋិត​នៅ​ចន្លោះ​ឃុំ​ក្រពើពីរ និង​ឃុំ​ប្រមោយ កាល​ពី​ឆ្នាំ​២០១៦។ កាលណោះ អាជ្ញាធរ​បាន​ប្រើ​ទាំង​វិធីសាស្ត្រ​អប់រំ និង​ចាត់​វិធានការ​ក្ដៅ ដើម្បី​ឲ្យ​ពួក​គេ​ចេញ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​នៅ​លួច​ចេញ​ធ្វើ​ស្រែ​ចម្ការ​រហូត​ដល់​សព្វ​ថ្ងៃ។

អាជ្ញាធរ​ស្រុក​វាលវែង និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ដែល​បង្អង់​ដៃ​ក្នុង​ការ​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​ឡើយ ដើម្បី​រក្សា​នូវ​និរន្តរភាព​ព្រៃឈើ ឬ​ការ​ប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ និង​ផ្លូវ​លំ​ខ្លះ​ក្នុង​ស្រុក​វាលវែង ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​វាល​បន្តិច​ម្ដងៗ​ចាប់​ពី​តំបន់​ទំនាប រហូត​ដល់​ក្បែរ​ជើង​ភ្នំ​តាំង​ពី​ឆ្នាំ​២០១៣ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​ចាស់

$
0
0

គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​សីហា បាន​អនុម័ត​ទាំង​ស្រុង​ដោយ​គ្មាន​ការ​កែប្រែ​សេចក្ដី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យ​ចាស់ ឆ្នាំ​២០១៧-​២០៣០។

សេចក្ដី​ព្រាង​គោលនយោបាយ​នេះ ផ្ដោត​លើ​មធ្យោបាយ និង​លទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ចាស់។ ការ​ឈាន​ចូល​វ័យ​ចាស់​របស់​ប្រជាជន​កម្ពុជា កំពុង​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​ជាង​មុន ហើយ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត។ ការ​កើន​ឡើង​នេះ ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​លទ្ធភាព​មាន​កូន និង​មនុស្ស​អាយុ​វែង។ ភាគ​រយ​ប្រជាជន​កម្ពុជា អាយុ ៦០​ឆ្នាំ​ឡើង​មាន​ចំនួន ៨% នៅ​ឆ្នាំ​២០១៣ នឹង​មាន​និន្នាការ​កើន​ឡើង​ដល់ ១១% នៅ​ឆ្នាំ​២០៣០។ គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ​២០១៧-​២០៣០ បាន​កំណត់​យក​អាយុ ៦០ ជា​មនុស្ស​ចាស់។

ដោយ​ឡែក​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នកដឹកនាំ​កិច្ច​ប្រជុំ​នោះ បាន​ណែនាំ​ក្រសួង​ការងារ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍ សម្រាប់​កម្មករ កម្មការិនី​ឱ្យ​បាន​ទូលាយ​ដែល​អាច​គ្របដណ្ដប់​លើ​វិស័យ​ដទៃ​ទៀត និង​បន្ត​ជំរុញ​ការ​ត​ប្រតាយ​ទឹក​ភ្លើង តាម​ខ្នង​ផ្ទះ​ជួល​ដែល​កម្មករ​ស្នាក់​នៅ។ ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត ត្រូវ​សហការ​ពិភាក្សា​ជាមួយ​ម្ចាស់​ផ្ទះ បន្ទប់​ជួល ដើម្បី​កុំ​ឱ្យ​ដំឡើង​ថ្លៃ​ឈ្នួល​យ៉ាង​តិច​រយៈពេល ២​ឆ្នាំ​នេះ ក្នុង​ពេល​ដែល​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បាន​ដំឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​រតនគិរី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​លុប​ប្រឡាយ​បង្ហូរ​ទឹក​ចេញ​ពី​បឹង

$
0
0

ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មី ឃុំ​វ៉ឺនសៃ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ទាមទារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ប្រគល់​ដី ៣២​ហិកតារ និង​លុប​ប្រឡាយ​ដែល​ក្រុមហ៊ុន​បាន​ជីក​បង្ហូរ​ទឹក​ចេញ​ពី​បឹង​ដែល​អ្នក​ភូមិ​ប្រើប្រាស់ ក៏ប៉ុន្តែ​​ប្រធាន​ក្រុមហ៊ុន​អះអាង​ថា ការ​ទាមទារ​ដី​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ក្រុមហ៊ុន​បាន​លុប​ប្រឡាយ​ដែល​ឋិត​នៅ​ខាង​ក្រៅ​បរិវេណ​ដី​ក្រុមហ៊ុន​រួច​ហើយ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មី សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​របស់​ក្រុម ហ៊ុន បូរ៉ា គៀមនី ហើយ​លុប​ប្រឡាយ​ដែល​ក្រុមហ៊ុន​បាន​ជីក​បង្ហូរ​ទឹក​បឹង​បង្ក​ផល​ប៉ះពាល់​ទឹក​ពលរដ្ឋ​ប្រើប្រាស់។

កាល​ពី​ឆ្នាំ​២០១៥ តំណាង​ពលរដ្ឋ ៨​នាក់​បាន​ផ្ដិត​មេដៃ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​វ៉ឺនសៃ ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​អ្នក​ភូមិ​អះអាង​ថា បញ្ហា​នេះ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ។

តំណាង​អ្នក​ភូមិ​គឺ​លោក សួត ឡម បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ក្រុមហ៊ុន​មិន​ទាន់​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ទាំង​ស្រុង​នៅ​ឡើយ បើ​ទោះ​បី​ក្រុមហ៊ុន​បាន​កាត់​ដី ៩២​ហិកតារ ប្រគល់​ជូន​អាជ្ញាធរ​​ស្រុក​វិញ​ក៏ដោយ។ លោក​ថា ក្រុមហ៊ុន​នៅ​បន្ត​កាន់​កាប់​ដី ៣២​ហិកតារ និង​មិន​បាន​លុប​ប្រឡាយ​​បង្ហូរ​ទឹក​បឹង​រួចរាល់​នោះ​ទេ៖ «ចង់​ឲ្យ​គាត់​លុប​ប្រឡាយ​ចង់​ឲ្យ​គាត់​ឈប់​ធ្វើ​នៅ​ហ្នឹង​តែម្ដង ព្រោះ​ប៉ះពាល់​គោ​ក្របី​ងាប់​ដោយសារ​​ប្រឡាយ​របស់​គាត់»

​ក្រុមហ៊ុន បូរ៉ា គៀមនី គ្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​លើ​ផ្ទៃដី​ជាង ១២០​ហិកតារ​នៅ​តំបន់​រដ្ឋបាល​ភូមិ​ឡាម៉ឺយ ក្នុង​ឃុំ​កុកឡាក់ និង​ភូមិ​ថ្មី ក្នុង​ឃុំ​វ៉ឺនសៃ តាំង​ពី​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ​ក្រោយ​ការ​សិក្សា​ពី​ទីតាំង​នេះ ប្រជាពលរដ្ឋ​ភូមិ​ថ្មី​បាន​ជំទាស់​ទើប​ក្រុមហ៊ុន​សម្រេច​បញ្ឈប់​គម្រោង ហើយ​ទិញ​ដី​ជា​លក្ខណៈ​ឯកជន​ចំនួន ៣២​ហិកតារ ពី​ពលរដ្ឋ​ភូមិ​ឡាម៉ឺយ ដើម្បី​អភិវឌ្ឍ​ដំណាំ​ស្រូវ។

នាយក​ក្រុមហ៊ុន បូរ៉ា គៀមនី លោក ឃុន សុវណ្ណារ៉ា បញ្ជាក់​ថា ដី ៣២​ហិកតារ គឺ​ជា​ដី​ស្រប​ច្បាប់​ដែល​លោក​បាន​ទិញ​ពី​ពលរដ្ឋ​ភូមិ​ឡាម៉ឺយ ហេតុ​នេះ​ពលរដ្ឋ​ភូមិ​ថ្មី មិន​មាន​សិទ្ធិ​ទាមទារ​នោះ​ឡើយ។លោក​ទទួល​ស្គាល់​ថា បាន​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ពី​បឹង​ដើម្បី​ប្រើប្រាស់ ហេតុ​នេះ​លោក​បាន​លុប​ប្រឡាយ​មួយ​ផ្នែក​នៅ​ក្រៅ​ដី​ក្រុមហ៊ុន​ដើម្បី​ទប់​ទឹក​ជូន​អ្នក​ប្រើប្រាស់​ដូច​ធម្មតា​វិញ​ហើយ។

មេ​ឃុំ​វ៉ឺនសៃ លោក ស៊ី ផល្លី បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​ជួយ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​មិន​បាន​លទ្ធផល ដោយសារ​តែ​អ្នក​ភូមិ​នៅ​បន្ត​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​​បាន​ទិញ​ពី​អ្នកភូមិ​ឡាម៉ឺយ និង​ឲ្យ​ក្រុមហ៊ុន​លុប​ប្រឡាយ​ទាំង​អស់​ដែល​ក្រុមហ៊ុន​បាន​ជីក។ លោក​ថា បាន​បញ្ជូន​រឿង​នេះ​ទៅ​ថ្នាក់​ស្រុក​ជួយ​ដោះស្រាយ​បន្ត៖ «ដី​ដែល​គាត់​បម្រុង គាត់​ជូន​មក​ប្រជាពលរដ្ឋ​អស់ ស្រុក​ក៏​ជួយ​ដោះស្រាយ​ដែរ​ប្រជាពលរដ្ឋ​នៅ​តែ​​តម្រូវការ​ឲ្យ​គាត់​ឈប់»

​មន្ត្រី​អង្គការ​ទន្លេ​បី ដែល​ឃ្លាំមើល​បញ្ហា​នេះ អ្នកស្រី ណាង ណយ អំពាវនាវ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ចៀសវាង​កុំ​ឲ្យ​ទំនាស់​នេះ​រីក​រាលដាល​ធំ​ឡើង។ អ្នកស្រី​កត់សំគាល់​ថា ក្រុមហ៊ុន​លុប​ប្រឡាយ​តែ​បី​ម៉ែត្រ​ប៉ុណ្ណោះ៖ «គាត់​សន្យា​លុប​ប្រឡាយ​វិញ ជាក់ស្ដែង​គាត់​លុប​តែ ៥​ម៉ែត្រ​ទេ។ កិច្ចសន្យា​ទិញ​គាត់​ថា អត់​មាន​​បញ្ជាក់​ពី​ម្ចាស់​ដី​ទេ​មាន​ត្រឹម​ឃុំ»

​អភិបាល​ស្រុក​វ៉ឺនសៃ លោក ជុំ ងិល បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​សម្របសម្រួល​បញ្ហា​នេះ​រួច​ហើយ ក៏​ប៉ុន្តែ​មាន​អ្នកភូមិ​មួយ​ចំនួន​តូច​មិន​យល់​ស្រប​ចង់​បាន​ដី​ដែល​ក្រុមហ៊ុន​បាន​ទិញ។ លោក​ថា ក្រុមប្រឹក្សា​ខេត្ត​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ឈប់​គ្រប់គ្រង​ដី ៩៣​ហិកតារ ហើយ​​លុប​ប្រឡាយ និង​ប្រគល់​ដី​ជូន​អាជ្ញាធរ​ស្រុក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា​អាជ្ញាធរ​ខេត្ត​​ព្រះសីហនុគ្មាន​លទ្ធភាព​ទប់​ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ

$
0
0

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ថា គ្មាន​​លទ្ធភាព​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​រថយន្ត​ដឹក​ដី​ជាដើម ដែល​​បើក​ចូល​ក្រុង​ពេល​ថ្ងៃ​​នាំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​បង្កើត​ឲ្យ​មាន​ធូលី​ដី​ហុយ​ពេញ​ផ្លូវ​សាធារណៈ។

ទេសចរ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​សាធារណៈ  ពិសេស​ផ្លូវ​នៅ​ជិត​ទីផ្សារ​មួយ​ចំនួន​មាន​ការ​កកស្ទះ​ជា​រៀងរាល់​ថ្ងៃ ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធំៗ បាន​បើក​ចូល​ក្រុង​ពេល​ថ្ងៃ និង​ឈប់​ចត​ផ្ទេរ​ទំនិញ​តាម​ចិញ្ចើម។

ពួកគេ​មាន​ចម្ងល់​ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន មន្ទីរ​បរិស្ថាន សមត្ថកិច្ច​នគរបាល និង​កម្លាំង​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត មិន​រួម​សហការ​គ្នា​ទប់​ស្កាត់​រថយន្ត​ដឹក​ទំនិញ រថយន្ត​ដឹក​ដី ឬ​ដឹក​ខ្សាច់ និង​ដឹក​សម្ភារៈ​ផ្សេង​ទៀត មិន​អោយ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ។

​ភ្ញៀវ​ទេសចរ​ជាតិ បាន​រិះគន់​ថា រថយន្ត​ដឹក​ទំនិញ​ធំៗ និង​រថយន្ត​ដឹក​ដី​ជា​ដើម​ត្រូវ​គេ​បើក​ចូល​ក្នុង​ក្រុង​ពេល​ថ្ងៃ​នាំ​ឲ្យ​កកស្ទះ ប៉ះពាល់​បរិស្ថាន ព្រោះ​មាន​ដី​ហុយ​នៅ​តាម​ផ្លូវ​សាធារណៈ ជាពិសេស​បាន​រំខាន​ដល់​អារម្មណ៍​ពួកគេ។

​ផ្ដើម​ពី​បញ្ហា​នេះ សាធារណជន​ទូទៅ​បាន​ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង-​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​ពិចារណា​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​បើក​ចូល​ក្រុង​ពេល​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត។

ឆ្លើយ​តប​បញ្ហា​នេះ លោក អ៊ី សុខា ស្នង​ការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ប្រសាសន៍​ថា បញ្ហា​រថយន្ត​ដឹក​ទំនិញ​នេះ រដ្ឋបាល​ខេត្ត​បាន​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​អនុវត្ត​ច្បាប់​មួយ​ក្រុម ដឹកនាំ​ដោយ​មន្ទីរ​សាធារណៈ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ជា​អ្នក​ចុះ​អនុវត្ត​ចាប់​ឃាត់​រថយន្ត​ល្មើស។

​លោក អ៊ី សុខា ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​ឈាន​ទៅ​រួម​ចំណែក​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ នា​ទី​ទីប្រជុំជន​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ប្រសើរ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត៖ «ពាក់ព័ន្ធ​ការ​អនុវត្ត​នេះ គេ​បង្កើត​ក្រុម​ការងារ ដោយ​មាន​មន្ទីរ​សាធារណការ​ជា​ប្រធាន និង​មន្ទីរ​បរិស្ថាន ហើយ​ប៉ូលិស​ប៉េអឹម ជា​អ្នក​ចូល​រួម​ចាប់​ឃាត់​រថយន្ត។ ករណី​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បើក​ចូល​ក្រុង​ពេល​នេះ កម្លាំង​ជំនាញ​យើង​មិន​ឲ្យ​បើក​ចូល​ក្រុង​ទេ បើ​ឃើញ​បើក​ចូល​ក៏​កម្លាំង​ជំនាញ​យើង​ដេញ​ដែរ​។ រថយន្ត​ដឹកទំនិញ​ធុន​ធំ​នេះ ម៉ោង ៦​ល្ងាច បាន​អនុញ្ញាត​ឲ្យ​បើក​ចូល​ក្រុង ហើយ​ពេល​ព្រឹក​តម្រូវ​ឲ្យ​ចេញ​ពី​ក្រុង​នៅមុន​ម៉ោង ៧​ព្រឹក​ជា​កំហិត។ បើ​ចង់​ផ្ទេរ​ទំនិញ​ផ្សេងៗ ត្រូវ​បើក​ចូល​បេន ហើយ​យក​រថយន្ត​ដឹក​ទំនិញ​តូចៗ មក​ផ្ទេរ​ទំនិញ ដឹក​ដាក់​នៅ​តាម​ដេប៉ូ​ដែល​ម្ចាស់​ទំនិញ​ត្រូវ​ការ​ចុះ»

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ បាន​បើក​កិច្ច​ប្រជុំ ដើម្បី​ផ្សព្វផ្សាយ​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ព្រះសីហនុ ស្ដីពី​ការ​ហាម​ឃាត់​ប្រភេទ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ និង​ធុន​ធ្ងន់ មិន​ឲ្យ​បើកបរ ឬ​ធ្វើ​ចរាចរណ៍​ក្នុង​ទីប្រជុំជន​ក្រុង​ព្រះសីហនុ ពេល​ថ្ងៃ។ លោក​ថា រឿង​នេះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ក្ដៅ​ទៅ​លើ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ បង្ក​ឲ្យ​មាន​ការ​កកស្ទះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​ឲ្យ​បាន​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​ឃ្លា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត

$
0
0

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ជា​ការ​ភ័យ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

​នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត ដោយសារ​តែ​វិបត្តិ​មិន​ទុក​ចិត្ត​អ្នក​ដទៃ និង​បារម្ភ​ពី​ការ​ផ្សាយ​ព័ត៌មាន​ពិត​របស់​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល។

លោក ហ្វីល រ៉ូប៊ឺតសុន៖ «វា​ច្បាស់​ណាស់​ទៅ​ហើយ​ដែល​រដ្ឋាភិបាល​គិត​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ដោយសារ​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។ បណ្ដាញ​សារព័ត៌មាន​ទាំង​នេះ​ហើយ​បាន​បង្ហាញ​ការ​បំភិតបំភ័យ​ដល់​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​មក​ម្ល៉េះ។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ក៏​កំពុង​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ត្រដរ​ខ្យល់ ព្យាយាម​ការពារ​បក្ស និង​គ្រួសារ​របស់​គាត់​ដើម្បី​អំណាច​ដែល​នាំ​ឲ្យ​គាត់​ភ្លេច​គិត​ថា គាត់​ជា​អ្នក​តំណាង​របស់​ប្រជាពលរដ្ឋ»

​លោក​បន្ត​ថា នយោបាយ​របស់​លោក ហ៊ុន សែន ​កំពុង​បោះពួយ​ឈ្មោះ​ទៅ​រក​របប​ផ្ដាច់ការ​យ៉ាង​ពិត​ប្រាកដ។

នៅ​ចុង​ខែ​សីហា នេះ រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​សកម្មភាព និង​បណ្ដេញ​បុគ្គលិក​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា ដោយ​ចោទ​ថា វិទ្យាស្ថាន​ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក​មួយ​នេះ រួម​ដៃ​ជាមួយ​បក្ស​ប្រឆាំង​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ បន្ទាប់​មក​ទៀត គឺ​ការ​ទាមទារ​ពន្ធ​រាប់​លាន​ដុល្លារ​ពី​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​វិទ្យុ​ទាំង​នោះ​ជួល​ម៉ោង​អោយ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។

លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា វិធានការ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន គឺ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​រូប​ភាព​ដ៏​កខ្វក់​ដើម្បី​យក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ តាម​រយៈ​ការ​ដឹក​នាំ​ដោយ​កណ្ដាប់ដៃ​ដែក។

ចំណែក​លោក​បណ្ឌិត អៀ សុផល ដែល​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា (California) និង​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​អាស៊ី​ភាគ​អាគ្នេយ៍ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ធ្វើ​ទុក្ខទោស​ដល់​ក្រុម​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត និង​ក្រុម​អ្នក​សារព័ត៌មាន​ដែល​តែង​ជួយ​ដល់​កិច្ចការ​សង្គម​នៅ​មុន​ការ​បោះឆ្នោត​២០១៨ នេះ នឹង​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ៖ «ពិត​ប្រាកដ​ណាស់ គឺ​ពលរដ្ឋ​នឹង​បាត់បង់​ផលប្រយោជន៍​លែង​បាន ស្ដាប់​សំឡេង​របស់​អ្នក​នៅ​តាម​ស្ថានីយ​វិទ្យុ​ទាំង​ឡាយ​ក៏​ដូចជា​លែង​បាន​ទទួល​ផល​ប្រយោជន៍​ពី NDI ដែល​ផ្ដល់​ការ​វាយ​តម្លៃ​យ៉ាង​ច្បាស់​លាស់​ក្នុង​នាម​ជា​ភាគី​ទី​បី​បាន​ឃ្លាំមើល​ការ​បោះឆ្នោត។ ប៉ុន្តែ​រដ្ឋាភិបាល​អាច​ជួល​អង្គការ​ឃ្លាំមើល និង​វាយ​តម្លៃ​ការ​បោះឆ្នោត​ផ្សេង​ឲ្យ​មក​និយាយ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ ដោយ​មិន​បាន​ចំណាយ​ពេល​អ្វី​នៅ​ក្នុង​ប្រទេស​ផង។ អង្គការ​ទាំង​នោះ​គ្រាន់​តែ​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​មុន​ការ​បោះឆ្នោត និង​ពីរ​បី​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ហើយ​ក៏​ចាក​ចេញ​ទៅ»

ឆ្លើយ​តប​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា នេះ ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ដើម​សប្ដាហ៍​នេះ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ កាល​ពីរ​បី​ខែ​មុន កម្ពុជា​ទើប​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ទូទៅ​ថា រៀបចំ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​មួយ​ដែល​មាន​តម្លាភាព និង​ស្ងប់ស្ងាត់​ល្អ។ ប៉ុន្តែ​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ អ្វី​ដែល​គេ​ទទួល​ស្គាល់​ថា ល្អ ប្រែ​ជា​ល្អក់កករ ដោយសារ​តែ​ចំណាត់​ការ​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល។

​ក្រសួង​ការបរទេស​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន NDI និង​កាសែត ឌឹ ខេមបូឌា ដេលី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​អាច​បន្ត​សកម្មភាព​ដ៏​សំខាន់​របស់​ពួកគេ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

​មិន​ត្រឹមតែ​រដ្ឋាភិបាល​អាមេរិក​ទេ តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ក៏​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែរ។

ប្រធាន​គណៈកម្មាធិការ​ខាង​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋអាមេរិក លោក អេដ រ៉យ (Ed Royce) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​ហៅ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ថា​ជា​របប​ព្រៃផ្សៃ​ដែល​កំពុង​សំដៅ​រក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​នៅ​សេសសល់​តិចតួច និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​ស្ទួយ​តម្លៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក អេដ រ៉យ (Ed Royce) អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​នាំ​ប្រទេស​ធ្លាក់​ទៅ​របប​ផ្ដាច់ការ។

​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របស់​អាមេរិក នៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​ចំហ​មួយ​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន (Washington) ដោយ​ចោទ​ប្រកាន់​ថា កំពុង​ធ្វើ​នយោបាយ​ស្មោកគ្រោក និង​ព្រៃផ្សៃ​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្នុង​លិខិត​ចំហ​នេះ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​យល់​ដឹង​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នេះ ហើយ​សហរដ្ឋអាមេរិក មិន​ចាំបាច់​មក​បង្គាប់​បញ្ជា​ពួកគេ​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ។

​ផ្ទុយ​ទៅ​វិញ លោក ហ្វីល រ៉ូប៊ឺតសុន អះអាង​ថា ការ​ខឹងសម្បា​របស់​លោក ហ៊ុន សែន ចំពោះ​សហរដ្ឋអាមេរិក អាច​ដោយសារ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ (Donald Trump) មិន​យក​ចិត្ត​ទុក​ដាក់​នឹង​លោក ហ៊ុន សែន ខណៈ​មេដឹកនាំ​ប្រទេស​ថៃ និង​វៀតណាម ត្រូវ​បាន​អញ្ជើញ​មក​កាន់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន៖ «គួរ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ណាស់ ខណៈ​ប្រទេស​ជិត​ខាង​របស់​គាត់ ដូចជា​មេដឹកនាំ​យោធា​របស់​ថៃ និង​មេដឹកនាំ​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​មាន​បក្ស​តែមួយ ត្រូវ​បាន​គេ​អញ្ជើញ​មក​សេតវិមាន រី​ឯ​លោក ហ៊ុន សែន វិញ​មិន​បាន​ទទួល​ការ​អញ្ជើញ​អ្វី​ទាំង​អស់។ តើ​លោក​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ដោយសារ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក ព្យាយាម​លុប​បំបាត់​មេដឹកនាំ​ទាំង​ឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នៃ​ពលរដ្ឋ​របស់​ខ្លួន»

​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​បណ្ដាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​នេះ​ដែរ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​សីហា បាន​ព្រមាន​ថា ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ធ្វើ​ឡើង​មិន​ស្របតាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជា​ច្រើន​ទៀត​កាន់​តែ​យ៉ាប់យ៉ឺន។

​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ពេញលេញ​នូវ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រម​ទាំង​សេរីភាព​សារព័ត៌មាន មុន​ពេល​​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​​ប្រព្រឹត្ត​អំពើ​ពុករលួយ

$
0
0

ពលរដ្ឋ​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចោទ​នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ ឈ្មោះ ឃីម ឡុង ថា បាន​ទទួល​សំណូក ២០​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ប្រភេទ​ស្បៃ​មុង ចំនួន​បី​ខ្សែ​ឲ្យ​ទៅ​ជនល្មើស​វិញ។ ក្រុម​ពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ជំនាញ​នេះ ថា​ពុករលួយ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស។

ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា របាំង​ស្បៃ​មុង​បី​ខ្សែ​ប្រវែង​ចន្លោះ​ពី ៥០ ទៅ ១៥០​ម៉ែត្រ របស់​ឈ្មោះ ទិន និង​ឈ្មោះ ម៉េត ដែល​ទើប​លស់​ពី​មន្ត្រី​ជំនាញ​ជលផល​​ថ្ងៃ​ទី​២៤ ខែ​សីហា ចាប់​ផ្ដើម​ដាក់​ចាប់​ត្រី​ល្អិតៗ នៅ​ទីតាំង​ដដែល​ក្បែរ​របាំង​ជាង ៥០​ខ្សែ​ផ្សេង​ទៀត ឋិត​នៅ​ចំណុច​ទំនប់​ថ្មី​ក្នុង​ភូមិ​ស្ដីពន្លិច។ អ្នក​ទាំង​ពីរ​​ប្រមូល​លុយ​ម្នាក់ ១០​ម៉ឺន​រៀល ឲ្យ​ទៅ​លោក ឃីម ឡុង នៅ​ម៉ោង​ប្រហែល ៨​យប់ ថ្ងៃ​ទី​២៤ ខែ​សីហា។

ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នៅ​ឃុំ​អំពិលទឹក ដោយ​ដក​ហូត​របាំង​ទាំង​បី​ខ្សែ​នៅ​ពេល​ថ្ងៃ​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ ហើយ​ម្ចាស់​របាំង​បាន​មក​លស់​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ។​ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​រូប​នេះ៖ «ដល់​ពេល​ល្ងាច​ម៉ោង ៨ ឬ​ម៉ោង ៩ ជនល្មើស​បាន​លស់​យក​ស្បៃ​មុង​វិញ ដោយ​ម្នាក់​ឲ្យ​លូ​ស្បៃ​មុង​មួយ​បង្គាប់​យក​លុយ ១០​ម៉ឺន​ម្នាក់​ទៀត​មាន​លូ​ស្បៃ​មុង​ពីរ​យក​លុយ ១០​ម៉ឺន​ដែរ។ អ៊ីចឹង​ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល​សូម​រឹត​បន្តឹង​មន្ត្រី​អស់​នេះ​កុំ​ឲ្យ​ខិលខូច ហើយ​សមគំនិត​នឹង​ជនល្មើស​ដើម្បី​ការពារ​មច្ឆាជាតិ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​គ្នា»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ លោក ឃីម ឡុង ដើម្បី​បំភ្លឺ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ករណី​សូកប៉ាន់​ដើម្បី​រំដោះ​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ចាត់​វិធានការ​ចំពោះ​មន្ត្រី​របស់​ខ្លួន​បើ​រក​ឃើញ​ថា មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ៖ «អត់​បាន​ជ្រាប​ទេ … ប៉ុន្តែ​ជា​ទម្លាប់​មន្ត្រី​កាល​ណា​ចាប់​បាន​ហើយ​អា​ស្បៃ​មុង​ហ្នឹង​អត់​ឲ្យ​វិញ​ទេ អត់​ថ្នូរ​ជា​លុយ​ទេ ព្រោះ​លុយ ២០​ម៉ឺន​រៀល​តិច​ណាស់​មិន​អាច​ថ្នូរ​នឹង​របាំង​ហ្នឹង​រួច​ទេ។ អូស..! អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ដែល​ខ្ញុំ​ថា បើ​យើង​ចាប់​របស់​គេ​ហើយ យក​ទៅ​លក់​វិញ អា​ហ្នឹង​ធ្វើ​ឲ្យ​មាន​បទល្មើស​កាន់​តែ​កើន​ឡើង»

មន្ត្រី​សម្របសម្រួល​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​របស់​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) អ្នកស្រី នូ សារិម យល់​ថា បើ​មន្ត្រី​ជំនាញ​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​មែន គឺ​ជា​ទង្វើ​ខុស​ច្បាប់​ស្ដី​ពី​ជលផល​ដែល​មិន​គួរ​លើកលែង។

លោកស្រី​ធ្លាប់​ឮ​មន្ត្រី​ទទួល​សំណូក​ពេល​ចុះ​បង្ក្រាប​បទល្មើស ប៉ុន្តែ​កម្រ​ឮ​ករណី​ជនល្មើស​ទៅ​លស់​យក​ឧបករណ៍​នេសាទ​ពី​មន្ត្រី​ជំនាញ​ណាស់៖ «សម្រាប់​ជំនាញ​ជលផល បើ​សិន​ចាប់​ហើយ ទី​១​ក្នុង​ករណី​ដែល​បាន​អប់រំ​ដល់​ជនល្មើស​ហ្នឹង ហើយ​មួយ​លើក​ជា​ពីរ​លើក​ហើយ និង​បាន​ធ្វើ​កិច្ច​សន្យា ហើយ​ជនល្មើស​នៅ​តែ​ប្រព្រឹត្ត​ទៀត គាត់​អាច​ក៏​សាង​សំណុំ​រឿង​ទៅ​តុលាការ ហើយ​វត្ថុ​តាំង​ដែល​ប្រមូល​បាន​គាត់​មាន​សិទ្ធិ​កម្ទេច​ចោល»

មាត្រា​១០៣ នៃ​ច្បាប់​ជលផល​ឆ្នាំ​២០០៦ បាន​ចែង​ផ្ដន្ទាទោស​ចំពោះ​មន្ត្រី​រដ្ឋបាល​ជលផល​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ៥០​លាន​រៀល ក្នុង​ករណី​ដែល​មន្ត្រី​ជលផល​ផ្ដល់​ការ​អនុញ្ញាត​ណា​មួយ​ផ្ទុយ​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ និង​ករណី​ចូលរួម​ទាំង​ស្រុង ឬ​ដោយ​ប្រយោល​ក្នុង​សកម្មភាព​ណា​មួយ​នៃ​ការ​ធ្វើ​អាជីវកម្ម​ជលផល​ផ្ទុយ​ពី​ច្បាប់​នេះ​ជាដើម។ រី​ឯ​មាត្រា ១០៣ ត្រង់​ប្រការ​៥ នៃ​ច្បាប់​ស្ដីពី​ជលផល​ដដែល​ចែង​ថា ​មន្ត្រី​រដ្ឋបាល​ជលផល​ដែល​មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​កើត​ឡើង​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ប្រាក់​ចាប់​ពី ៥​លាន​រៀល ដល់ ៥០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live