Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​អន្តរជាតិ​៣​សរសើរ​តុលាការ​ខេត្ត​សៀមរាប​ដែល​ជួយ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ

$
0
0

អង្គការ​អន្តរជាតិ​ចំនួន​៣ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)  អង្គការ Winrock International និង​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ ប្រចាំ​កម្ពុជា (IJM) សរសើរ​ស្ថាប័ន​សាលាដំបូង​ខេត្ត​សៀមរាប ដែល​បាន​ផ្ដន្ទាទោស​បុរស ៣​នាក់ ពី​បទ​ជួញដូរ​បុរស​ជនជាតិ​ខ្មែរ​ចំនួន ៦​នាក់ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ។

ពិរុទ្ធជន​ទាំង ៣​នាក់ មាន​ឈ្មោះ ណាក់ សម្បត្តិ ហៅ កែវ ឈ្មោះ ង៉ែត ផល្លា ហៅ ឡា និង​ឈ្មោះ​មឿត គៀ ត្រូវ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ និង ៩​ឆ្នាំ​ក្នុង​ករណី​នេះ។ តុលាការ​បាន​សម្រេច​ឲ្យ​ជន​រង​គ្រោះ​ទាំង ៦​នាក់ ទទួល​សំណង​រដ្ឋប្បវេណី​ជា​ប្រាក់​ចំនួន ២​លាន ដល់ ២៥​លាន​រៀល។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​បាន​បង្ហាញ​ថា ក្រុម​ជនល្មើស​ទាំង ៣ បាន​ជ្រើសរើស​ដឹក​ជញ្ជូន និង​លក់​បុរស​ជនរងគ្រោះ​ទាំង ៦​នាក់ ទៅ​ដល់​ម្ចាស់​ទូក​នៅ​កំពង់ផែ​ក្នុង​ប្រទេស​ថៃ។ ជនល្មើស​បាន​រក​វិធី​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ទាំង​នោះ ជាប់​លើ​ទូក​ជា​ច្រើន​ឆ្នាំ និង​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​ការងារ​ដ៏​អាក្រក់ ហើយ​ដក​ហូត​ប្រាក់​ឈ្នួល​របស់​ពួកគេ។ ជនល្មើស​ទាំង​នោះ បាន​ប្រើ​វិធី​នេះ​ជាង ៧​ឆ្នាំ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles