Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​ស្រប​តាម​បម្រាម​របស់​សាលា​ក្រុង​ដែល​ហាម​គណបក្ស​ឃោសនា​នៅ​ទី​សាធារណៈ

$
0
0

មន្ត្រី​ជាន់​ខ្ពស់ គ..ប អះអាង​ថា គ..ប មិន​ប្រឆាំង​បម្រាម​របស់​សាលា​ក្រុង​ភ្នំពេញ ដែល​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ឃោសនា និង​ប្រមូល​ផ្តុំ​នៅ​លើ​ផ្លូវ និង​ទីធ្លា​សាធារណៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។ ការ​ថ្លែង​របស់​អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា ដូចនេះ ក្រោយ​ពេល​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជួប​ជជែក​ជាមួយ​មន្ត្រី គ..ប ដើម្បី​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ ពិនិត្យ​ឡើង​វិញ​នូវ​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ។

អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក សោម សូរីដា ឲ្យ​ដឹង​ថា មូលហេតុ​ដែល គ..ប មិន​ជំទាស់​ទៅ​នឹង​បម្រាម​របស់​សាលា​ក្រុង​ភ្នំពេញ ដែល​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ឃោសនា​នៅ​ទីធ្លា​សាធារណៈ និង​ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ ព្រោះ គ..ប បាន​ប្រគល់​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី និង​ឃុំ-សង្កាត់ ជា​អ្នក​ធ្វើ​ការ​លើ​រឿង​នេះ​ជាមួយ​សាលា​ក្រុង​ភ្នំពេញ៖ «អត់​ប្រឆាំង​ទេ ពីព្រោះ គ..បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​រួច​ហើយ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី និង​ឃុំ-សង្កាត់ ជា​អ្នក​ធ្វើ​ការ​លើ​រឿង​នេះ​ជាមួយ​សាលា​ក្រុង​ភ្នំពេញ​កំណត់។ ចឹង គ..ប មិន​ធ្វើ​ការងារ​នេះ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ គ..ប ព្រលែង​ដៃ ឬ​ក៏​មិន​ត្រួត​ពិនិត្យឡើង​វិញ»

អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដូចនេះ ក្រោយ​ជំនួប​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី គ..ប នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ការ​ប្រកាស​របស់​លោក​បែប​នេះ គឺ​ស្រប​ពេល​ដែល​លោក​និយាយ​ថា គ..ប នឹង​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​បម្រាម​របស់​សាលា​ក្រុង​ភ្នំពេញ ខណៈ​មាន​សំណើ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ចំណែក​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី យល់​ថា មុន​ពេល​អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា ហ៊ាន​អះអាង​ថា គ..ប មិន​ប្រឆាំង​នឹង​បម្រាម​របស់​សាលា​ក្រុង​ភ្នំពេញ ដែល​មិន​ឲ្យ​គណបក្ស​នយោបាយ​ឃោសនា​នៅ​ទី​សាធារណៈ​មួយ​ចំនួន​នៅ​ភ្នំពេញ គួរ​រង់ចាំ​ការ​សម្រេច​របស់ គ..ប ជា​ផ្លូវការ​សិន។ អ្នកស្រី​មិន​ទាន់​ឲ្យ​ដឹង​ពី​គម្រោង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​ទេ ប្រសិន​បើ គ..ប ឯកភាព​លើ​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ៖ «ខ្ញុំ​យល់​ថា​គួរ​ទុក​ពេល​ឲ្យ គ..ប ពិនិត្យ​ពិចារណា​ឡើង​វិញ។ នៅ​ក្នុងកិច្ច​ប្រជុំ​តំណាង គ..ប បាន​និយាយ​ថា ទុក​លទ្ធភាព​នេះ​ដើម្បី​ឲ្យ គ..ដើម្បី​សម្រេច​ពិចារណា»

កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​តាម​មហាវិថី ទីប្រជុំជន និង​ទីធ្លា​សាធារណៈ​សំខាន់ៗ​រួម​មាន ត្រូវ​ចៀសវាង​ក្នុង​ការ​ហែ​ក្បួន​រួម​មាន​កំណាត់​មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី ម៉ៅ សេទុង កំណាត់​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស មហាវិថី ទេព ផន មហាវិថី​ព្រះសុរាម្រិត កំណាត់​វិថី​សុធារស និង​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង។

ទីប្រជុំជន​ដែល​ត្រូវ​ចៀសវាង​ការ​ប្រមូល​ផ្តុំ និង​ហែ​ក្បួន​រួម​មាន ផ្លូវ​ជុំវិញ​ផ្សារ​ធំ​ថ្មី ផ្លូវ​ជុំវិញ​ផ្សារ​អូរឫស្សី ផ្លូវ​ជុំវិញ​ផ្សារ​អូឡាំពិក ផ្លូវ​ជុំវិញ​ផ្សារ​ទួល​ទំពូង ផ្លូវ​ជុំវិញ​ផ្សារ​ដេប៉ូ និង​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គ។

ទី​សាធារណៈ​ដែល​ត្រូវ​ចៀសវាង​ការ​ប្រមូល​ផ្តុំ​រួម​មាន សួន​ព្រះបរមរាជវាំង ទីធ្លា​ព្រះមេរុ សួន​មុខ​វត្ត​បទុមវតី ទីតាំង​វិមាន​ឯករាជ្យ និង​សួនច្បារ​វិមាន​ឯករាជ្យ​ទាំងមូល ទីធ្លា​រូប​សំណាក​យាយ​ពេញ សួនច្បារ​ភិរម្យ​អ៊ូ ហៅ ង៉ុយ និង​សួនច្បារ​លោក ហ៊ុន សែន ជាដើម។

ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា គណបក្ស​នយោបាយ​ទាំង ១២ ដែល​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ចាប់​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​រយៈពេល ១៤​ថ្ងៃ ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត។

ទាក់ទង​ការ​ឃោសនា​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២០ ឧសភា ដែល​ជា​ថ្ងៃ​ហែ​ក្បួន​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​គណបក្ស​នឹង​ជួបជុំ​គ្នា​នៅ​កំណាត់​ផ្លូវ​លេខ​៦០​ម៉ែត្រ និង​ដង្ហែ​ក្បួន​ឆ្លង​កាត់​សង្កាត់​ចំនួន​១៩ នៃ​រាជធានី​ភ្នំពេញ។

អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ចំនួន​៣៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ដោយ​ហៅ​បម្រាម​របស់​សាលា​ក្រុង​ភ្នំពេញ ថា​ជា​ទង្វើ​មិន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ធានា​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles