Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​ការងារ​ជូន​ដំណឹង​អំពី​ការ​ចុះ​អប់រំ​កម្មករ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​រោងចក្រ​ធំៗ​នៅ​តាម​ខែត្រ​នានា អំពី​ការ​ចុះ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​អ្នក​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ។

សេចក្ដី​ជូន​ដំណឹង​ចេញ​នៅ​ថ្ងៃ​ទី​១៦ ឧសភា បញ្ជាក់​ថា ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​នេះ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) សហការ​ជាមួយ​អង្គការ​ចៃកា (JICA) នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​បោះឆ្នោត​នេះ​ឲ្យ​បាន​ទូលំទូលាយ ហើយ​សុំ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​រោងចក្រ​ធំៗ​នៅ​តាម​បណ្ដា​ខែត្រ សូម​សហការ​ជាមួយ គ..ប ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជា​ធរមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles