ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងនៅព្រឹកថ្ងៃទី១៦ ឧសភា ថា រដ្ឋបាលរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ (Donald Trump) និងសភារបស់អាមេរិក យកចិត្តទុកដាក់លើកិច្ចការបោះឆ្នោតនៅកម្ពុជា។
លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីត្រឡប់មកពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក រយៈពេល ១៧ថ្ងៃ ថាក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបសហគមន៍ខ្មែរចំនួន ១៣រដ្ឋ ជួបសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ហើយពួកគេបានស្ដាប់របាយការណ៍របស់លោក អំពីស្ថានការណ៍វិវឌ្ឍន៍នយោបាយ និងកិច្ចការបោះឆ្នោតនៅកម្ពុជា៖ «»។
លោក កឹម សុខា បានត្រឡប់មកកម្ពុជា វិញនៅមុនពេលមួយថ្ងៃ ដែលគណបក្សសង្គ្រោះជាតិ នឹងជ្រើសរើសអនុប្រធានគណបក្សនេះនៅថ្ងៃទី១៧ ឧសភា ក្រោយពីក្រសួងមហាផ្ទៃ បានទទួលស្គាល់លក្ខន្តិកៈថ្មីរបស់ខ្លួន៕