Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​នឹង​ពិនិត្យ​សំណើ​ដែល​ស្នើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​វិញ

$
0
0

អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា គ..ប នឹង​ពិនិត្យ​សម្រេច​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​ភាគី គ..ប ជូន​ដំណឹង​ទៅ​គ្រប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​វិញ ដើម្បី​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «ចេញ​សេចក្ដី​ណែនាំ ឬ​សេចក្ដី​ជូន​ដំណឹង​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្របសម្រួល​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​ពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ដាក់​បញ្ចាំ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ គឺ​សុំ​ឲ្យ​គាត់​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពលរដ្ឋ ដើម្បី​ប្រើប្រាស់​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដែល​យក​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ធ្វើ​ជា​ទ្រព្យ​តម្កល់ ដើម្បី​ឲ្យ​ខ្ចី​លុយ​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់។ មន្ត្រី​បក្ស​ប្រឆាំង​បន្ថែម​ថា ក្រៅ​តែ​ពី គ..ប ជាមួយ​គ្នា​នោះ ធនាគារ​ជាតិ ដែល​មាន​សមត្ថកិច្ច​គ្រប់គ្រង​មីក្រូហិរញ្ញវត្ថុ ក៏​ត្រូវ​ចេញ​លិខិត​ណែនាំ ដើម្បី​ឲ្យ​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ប្រគល់​អត្តសញ្ញាណប័ណ្ណ​មក​ពលរដ្ឋ​វិញ​ដែរ។

ឯកសារ​ដែល​ត្រូវ​យក​ទៅ​តាម​ខ្លួន​នៅ​ពេល​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ គ..ប តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles