ក្រុមយុវជន សិស្សនិស្សិត និងសមាគមការពារធនធានធម្មជាតិនៅតាមដៃសមុទ្រ ក្នុងខេត្តកោះកុង ចុះល្បាតនៅតាមឆ្នេរសមុទ្រជាច្រើនក្រុម នៅថ្ងៃទី១៤ ខែឧសភា។
ការបើកប្រតិបត្តិការនេះ គឺដើម្បីចុះទប់ស្កាត់ការបូមខ្សាច់ពីសំណាក់ក្រុមហ៊ុនឯកជនដែលបណ្ដាលអោយខូចខាត និងប៉ះពាល់ដល់ជម្រកក្តាម ត្រីពង និងជីវចម្រុះ។
ការចុះល្បាតរបស់ក្រុមយុវជននេះ គឺក្រោយពេលពួកគេប្រារព្ធពិធីបុណ្យកោងកាង នៅក្នុងសហគមន៍ឃុំកោះកាពិ នាខេត្តកោះកុង កាលពីព្រឹកថ្ងៃដដែល។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ម៉ម មុនីរតន៍ ពីខេត្តកោះកុង៖