Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​តែងតាំង​ជា​ប្រធាន​តុលាការ​ខេត្ត​កំពត

$
0
0

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឡុង កេសភីរម្យ ត្រូវ​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​កំពត ជំនួស​ប្រធាន​តុលាការ​ខេត្ត​នេះ គឺ​គាំ ឈាន ដែល​ត្រូវ​ដាក់​ចូល​និវត្តន៍។

កាល​ពី​នៅថ្ងៃទី២៣ កុម្ភៈ លោក ឡុង កេសភីរម្យ ទើប​សម្រេច​សម្រេច​ផ្ដន្ទាទោស តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​សន្តិសុខ​ពីរ​នាក់​ជា​ដើម​បណ្ដឹង ចំនួន​៩​លាន​រៀល ក្រោម​បទ​ចោទ​ ប្រើ​ហិង្សា​លើ​សន្តិសុខ​ សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។

ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​២៨ កុម្ភៈ បង្ហាញ​ថា ក្រៅ​ពី​តែងតាំង​នេះ ព្រះមហាក្សត្រ​ក៏​តែងតាំង និង​ផ្ទេរ​មុខ​ដំណែង ប្រធាន អនុប្រធាន ចៅក្រមសាលាដំបូង​រាជធានី​ខេត្ត​មួយ​ចំនួន​ផង​ដែរ។ ក្នុង​នោះ ប្រធាន​សាលាដំបូង​ខេត្ត​ចំនួន​គឺ កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ត្រូវ​បាន​ដាក់​ចូល​និវត្តន៍ និង​ជំនួស​ដោយ​អនុប្រធាន​មក​វិញ។ អនុប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប​ចំនួន​ពីរ​រូប ត្រូវ​បាន​ប្ដូរ​មក​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ត្រូវ​ផ្ទេរ​មក​ជា​អនុប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles