មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ដែងការបារម្ភពីស្ថានភាពជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា។
ការបារម្ភនេះ ស្របពេលដែលជនជាតិម៉ុងតាញ៉ា មួយចំនួនបានភៀសខ្លួនបន្តពីកម្ពុជា ទៅប្រទេសថៃ ហើយមួយចំនួនទៀត អាចប្រឈមនឹងការចាប់បញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញ បើអាជ្ញាធរកម្ពុជា រកឃើញថា ពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានឋានៈជាជនភៀសខ្លួន។
បើទោះជាជនជាតិម៉ុងតាញ៉ា ជាពលរដ្ឋដែលមានដើមកំណើតនៅប្រទេសវៀតណាម ក្តី តែបញ្ហារបស់ពួកគេត្រូវបានអង្គការការពារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តែងយកចិត្តទុកដាក់ ចាប់តាំងពីពួកគេបាននាំគ្នារត់ចូលទឹកដីកម្ពុជា ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅចុងឆ្នាំ២០១៤ មក។
ក្នុងសលាកបត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី៥ ឧសភា អង្គការមួយនេះបានវិភាគទៅលើស្ថានភាពជនជាតិម៉ុងតាញ៉ា ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា ដោយលើកឡើងពីសាវតារជនជាតិម៉ុងតាញ៉ា ក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ ដែលកម្ពុជា មានកាតព្វកិច្ចអនុវត្តជាដើម។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...