Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​នឹង​ដាក់​កង​កម្លាំង​ប្រហែល​៣​ម៉ឺន​នាក់​ការពារ​ការិយាល័យ​បោះឆ្នោត

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​សរុប​ជាង ៣​ម៉ឺន​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ចំនួន ២២.១៤៨​ការិយាល័យ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​កង​កម្លាំង​ដែល​ត្រូវ​ដាក់​ពង្រាយ​តាម​ការិយាល័យ​បោះឆ្នោត​ទាំងអស់ ត្រូវ​គោរព​តាម​ក្រម​សីលធម៌ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មាន​ការ​ភ័យ​ខ្លាច។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​កិច្ច​ប្រជុំ​ការងារ​របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៤ ឧសភា ថា កង​កម្លាំង​ដែល​ត្រូវ​ដាក់​ពង្រាយ​ទាំងអស់ គឺ​ដើម្បី​ការពារ​ដំណើរការ​ឃោសនា​បោះឆ្នោត ការ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​ឆ្នោត៖ «»

លោក ស ខេង បញ្ជាក់​ថា ការ​ត្រៀម​កង​កម្លាំង​ទាំងនេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​បញ្ចប់​ការ​ចុះ​បញ្ជី​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះ​បញ្ជី​បេក្ខជន​បោះឆ្នោត​មក​ពី​គណបក្ស​នយោបាយ​ទាំង​១២។

តួលេខ​ពី​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ជិត ៨​លាន​នាក់ (,៨​លាន​នាក់) ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៩​លាន​នាក់។

រីឯ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ធ្វើ​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​នៅ​ទូទាំង​ប្រទេស​វិញ មាន​ចំនួន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់ (៣៦.៧១២​នាក់) មក​ពី​គណបក្ស​នយោបាយ​ទាំង​១២ ហើយ​ចំនួន​នេះ​ថយ​ចុះ​ជាង​អាណត្តិ​មុន​ដែល​មាន​ចំនួន ១២​ម៉ឺន​នាក់។

..ប បញ្ជាក់​ថា គ្រប់​គណបក្ស​នយោបាយ​ទាំង​១២ មាន​រយៈពេល ១៤​ថ្ងៃ ដើម្បី​ឃោសនា​ពី​កម្មវិធី​គោល​នយោបាយ​ទៅ​ដល់​អ្នក​គាំទ្រ ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា កង​កម្លាំង​របស់​រដ្ឋាភិបាល​ដែល​បញ្ជូន​ទៅ​ដាក់​ពង្រាយ​តាម​ការិយាល័យ​បោះឆ្នោត ត្រូវ​ប្រកាន់​ភ្ជាប់​ក្រម​សីលធម៌ និង​បទបញ្ជា​ជានិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ពលរដ្ឋ​រង​ការ​ភិតភ័យ​នៅ​ពេល​ចេញ​ទៅ​បោះឆ្នោត​ខាង​មុខ។

លោក​បន្ត​ថា កង​កម្លាំង​គួរ​ឈរ​នៅ​ទីតាំង​ជាក់លាក់​ណា​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះឆ្នោត​យ៉ាង​ហោច​ណាស់​ប្រហែល ១០០​ម៉ែត្រ និង​មិន​ត្រូវ​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​នៅ​ក្នុង​បរិវេណ​ការិយាល័យ​បោះឆ្នោត​ឡើយ ក្រៅ​តែ​ពី​តួនាទី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​អ្នក​ទៅ​បោះឆ្នោត៖ «»

លោក សំ គន្ធាមី ថា​ករណី​ខ្លះ កង​កម្លាំង​អាច​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​បាន ដរាប​ណា​មាន​ការ​ស្នើសុំ​ពី​ខាង​ប្រធាន​ការិយាល័យ​បោះឆ្នោត។ ផ្ទុយ​ទៅ​វិញ លោក​បន្ត​ថា ប្រសិន​បើ​កង​កម្លាំង ឬ​កងទ័ព​ចល័ត​អំឡុង​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត វា​អាច​នាំ​ឲ្យ​មាន​ភាព​ចលាចល​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច​រូប​នេះ​បញ្ជាក់​ថា សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ជ្រើសរើស​អ្នក​សង្កេតការណ៍​ជិត ១៥.០០០​នាក់ តែ​នៅ​ខ្វះ​ជាង ៧.០០០​នាក់ ដើម្បី​អាច​ដាក់​អ្នក​សង្កេតការណ៍​ឲ្យ​បាន​ម្នាក់​ក្នុង​មួយ​ការិយាល័យ ដែល​មាន​សរុប​ជាង ២​ម៉ឺន​ការិយាល័យ (២២.១៤៨​ការិយាល័យ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles