Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប បំភ្លឺ​អំពី​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​បំភ្លឺ​អំពី​ការ​បោះពុម្ព​សន្លឹក​ឆ្នោត និង​ចំនួន​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បញ្ចៀស​ការ​រិះគន់​កាល​ពី​ពេល​កន្លង​ទៅ។

ក្នុង​សេចក្ដី​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា គ..ប បាន​សម្ដែង​ការ​សោកស្ដាយ និង​ហៅ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​រិះគន់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ច្រើន​ជាង​អ្នក​បោះឆ្នោត ថា​ជា​ការ​ចេញ​ផ្សាយ​មិន​ត្រឹមត្រូវ មិន​យល់​ពី​នីតិវិធី​បោះឆ្នោត ទៅ​លើ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​ចំនួន​នេះ។

លិខិត​ដដែល​បាន​បង្ហាញ​ថា គ..ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​មាន​ចំនួន​ជាង ៩​លាន ៤​សែន​សន្លឹក (.៤២៦.៦០០​សន្លឹក) ដែល​ធៀប​នឹង​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង ៧​លាន ៨​សែន​នាក់ (.៨៦៥.០៣៣​នាក់)។ សន្លឹក​ឆ្នោត​ទាំងនេះ បាន​បោះពុម្ព​ជា​សៀវភៅ​ក្នុង ១​ក្បាល​មាន ៥០​សន្លឹក ដែល​នឹង​បែងចែក​ទៅ​តាម​ការិយាល័យ​ជាង ២​ម៉ឺន ២​ពាន់​ការិយាល័យ (២២.១៤៨​ការិយាល័យ)។ គ..ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​ពី​ចំនួន​អ្នក​បោះឆ្នោត​ជាង ១​លាន ៥​សែន​សន្លឹក (.៥៦១.៥៦៧​សន្លឹក) បម្រុង​ទុក​ករណី​សន្លឹក​ឆ្នោត​ខូច ដើម្បី​ធានា​ឲ្យ​មាន​សន្លឹក​ឆ្នោត​គ្រប់គ្រាន់។ ការ​បោះពុម្ព​សន្លឹក​ឆ្នោត នឹង​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់ គ..ប ប្រសិន​បើ​ការិយាល័យ​បោះឆ្នោត​ណា​មួយ​ខ្វះ​សន្លឹក​ឆ្នោត ការិយាល័យ​នោះ​នឹង​ត្រូវ​បិទ។

បន្ទាប់​ពី​បញ្ចប់​ការ​បោះឆ្នោត ការ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រួច​ហើយ សមាជិក​ការិយាល័យ​បោះឆ្នោត​ត្រូវ​ចោះ ឬ​កាត់ ដើម្បី​ធ្វើ​មោឃភាព​សន្លឹក​ឆ្នោត​ដែល​នៅ​សល់​មិន​បាន​ប្រើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles