Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ី​សេរី ​ជុំ​វិញ​ករណី​លោក ​ជុន ​ច័ន្ទ​បុត្រ

$
0
0

 

តាម​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​​អាស៊ីសេរី  នាយក​រង​​វិទ្យុ​អាស៊ី​សេរី  ផ្នែក​ភាសា​ខ្មែរ  លោក ​ហួត  វុទ្ធី​ ហៅ ​ជុន​ ច័ន្ទ​បុត្រ​ នឹង​មិន​វិល​ត្រឡប់​​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ  បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​នេះ ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​។ ​ ច្បាស់​ណាស់​ថា​ អាជ្ញាធរ​បាន​ជ្រើស​រើស ​​យក​​ករណី​ប្រឆាំង​រូប​លោក  មក​ធ្វើ​ជា​រឿង​នយោបាយ ​ក្នុង​ចេតនា​បង្វែង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ ក្នុង​ពេល​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​​ នា​រដូវ​កាល​បោះ​ឆ្នោត។​ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​​កាន់​តែ​ច្បាស់​ថែម​ទៀត​ ថា​សុវត្ថិ​ភាព​របស់​លោក ​ហួត​ វុទ្ធី​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​មិន​អាច​ធានា​បាន​ទេ​។ ​ម្យ៉ាង​ទៀត ​ក៏​ពុំ​មាន​ការ​ធា​នា​ណា​មួយ​ផង​ដែរ​ ដែល​ថា​ នឹង​មាន​ការ​អនុវត្ត​ច្បាប់តាម​នីតិរដ្ឋ​ ប្រកប​ដោយ​យុត្តិធម៌​ ចំពោះ​រូប​គាត់​។ ផ្អែក​លើ​កត្តាទាំងអស់​នេះ អាស៊ី​សេ​រី​ មិន​ចង់​ឲ្យ​លោក​ ហួត វុទ្ធី ​ស្ថិតក្នុង​ស្ថាន​ភាព​ប្រថុយ​គ្រោះ​ថ្នាក់ ​និង​ មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ លទ្ធភាព​ក្រុមការងារ​អាស៊ីសេរី ក្នុង​ការ​បន្ត​ផ្តល់​ព័ត៌​មាន​ពិស្តារ​ និង​ ឥត​លម្អៀង​ ស្តី​ពី​ការ​បោះ​ឆ្នោត​ដ៏​មាន​សារ​សំខាន់​នេះ​ឡើយ​។​ អាស៊ី​សេរី​ នៅ​តែ​ប្រកាន់​ជំហរ​ថា​ លោក ​ហួត​ វុទ្ធី ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំង​អស់​។ គាត់​ក៏មិន​បាន​​លាក់​អត្ត​សញ្ញាណ​ ជា​អ្នក​សារ​ព័ត៌មាន​ និង ជា​អ្នក​សម្ភាស ​ដ៏​ល្បី​របស់​អាស៊ីសេរី​ ដែល​មាន​មនុស្ស​ស្គាល់​ជា​ទូទៅ។ ការណ៍​ដែល​អាជ្ញាធរ​ព្យាយាម​បន្ត​ករណី​ប្រឆាំង​លោក ​ហួត​ វុទ្ធី​ ស្រប​ពេល​ដែល​ មតិ​សាធារណជន​ទូទៅ ​ចាត់​ទុក​ថា ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ ​គ្មាន​មូល​ដ្ឋាន​ គឺរឹតតែបង្ហាញ​ឲ្យ​ឃើញនូវ​ស្ថាន​ភាព​ដ៏​អាក្រក់​ នៃ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​។ ក្រុមការងាររបស់​​អាស៊ីសេរី​ ដែល​ក្លាហាន ​មោះមុត​ នឹង​នៅតែបន្ត​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ពិត​ ​និង​មិន​លម្អៀង​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​ទន្ទឹង​ចង់​បាន ​និង​ដែល​សម​នឹង​ទទួល​បាន​ព័ត៌​មាន​ពិតពី​អាស៊ី​សេរី​៕


Viewing all articles
Browse latest Browse all 11174

Trending Articles