Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋមន្ត្រី​ការ​បរទេស​នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ពិសេស​នៅ​អាមេរិក

$
0
0

រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ឧសភា ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស នៅ​ថ្ងៃ​ទី​៣០ មេសា បញ្ជាក់​ថា នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​១ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ មក។ អាមេរិក ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៤ របស់​អាស៊ាន។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គេ​រំពឹង​ទុក​ថា នឹង​បញ្ជាក់​ឡើង​វិញ​នូវ​បំណង​រួម និង​រឹងមាំ​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ពង្រឹង ហើយ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​អាស៊ាន​ដំឡើង​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក ប្រាក់ សុខុន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ចន អេហ្វ ខេលី (John F. Kelly) រដ្ឋមន្ត្រី​សន្តិសុខ​របស់​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles