ពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងរងការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិសេរីភាពសាសនាកាន់តែខ្លាំងជាងមុន។ របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ រកឃើញថា រដ្ឋាភិបាលវៀតណាម នៅតែបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរកម្ពុជាក្រោម។
ព្រះសង្ឃខ្មែរក្រោមនៅតែបន្តជាប់ពន្ធនាគារ ដោយសារការក្រោកតវ៉ាសុំសិទ្ធិសេរីភាពខាងសាសនា។ តំណាងសហព័ន្ធខ្មែរក្រោមនៅឯក្រៅប្រទេស កំពុងរកវិធីជួយអន្តរាគមន៍ ដោយជួយមន្ត្រីការបរទេស និងអង្គការអន្តរសាសនា។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយតំណាងសហព័ន្ធខ្មែរក្រោម លោក ត្រឹង ម៉ាន់រិន្ទ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ ជុំវិញរឿងនេះ៖