Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ស្នើ​កុំ​ចោទ​លោក​ជា​អាយ៉ង​វៀតណាម​ដោយ​គ្រាន់​តែ​ចេះ​និយាយ​វៀតណាម

$
0
0

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​កុំ​ឲ្យ​មាន​ការ​ថ្កោលទោស ឬ​ចាត់​ទុក​លោក​ថា​អាយ៉ង​របស់​វៀតណាម ដោយ​គ្រាន់​តែ​លោក​ចេះ​និយាយ​ភាសា​វៀតណាម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា-វៀតណាម ជ្រៃ​ធំ-ឡុងប៊ិញ នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេសា«បើ​គេ​ឃើញ​ខ្ញុំ​និយាយ​ភាសា​វៀតណាម គេ​ថា​ខ្ញុំ​អាយ៉ង​វៀតណាម ប៉ុន្តែ​ដូចជា​គេ​មិន​ទាន់​និយាយ​ថា​ខ្ញុំ​ជា​អាយ៉ង​បារាំង និង​អង់គ្លេស នៅ​ពេល​ខ្ញុំ​និយាយ​បារាំង និង​អង់គ្លេស នោះ​ទេ»

នៅ​ក្នុង​ពិធី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​ភាសា​វៀតណាម ជាង ២​នាទី ក្រោយ​ពេល​លោក​ថា អ្នក​បកប្រែ​បាន​បកប្រែ​ខុស​ពី​អ្វី​ដែល​លោក​ចង់​និយាយ ដូច្នេះ​លោក​ត្រូវ​តែ​និយាយ​ឲ្យ​ថ្នាក់​ដឹកនាំ និង​ប្រជាពលរដ្ឋ​វៀតណាម បាន​ស្តាប់​ពី​អត្ថន័យ​ត្រឹមត្រូវ។

ឃ្លា​ដើម​ដែល​លោក ហ៊ុន សែន បាន​ថ្លែង ហើយ​ដែល​លោក​ថា​អ្នក​បកប្រែ បកប្រែ​ខុស​នោះ គឺ​លោក​ថា លោក “បាន​សម្រេច​រួច​មក​ហើយ​នូវ​ការ​ប្រែ​ក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​ទីផ្សារ ហើយ​ឥឡូវ​កំពុង​តែ​ខិតខំ​បន្ត​ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំងអស់ ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ សហប្រតិបត្តិការ មិត្តភាព ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជាប់​ជាមួយ​គ្នា

កាល​ពី​ដើម​ឆ្នាំ​២០១៥ កន្លង​ទៅ ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ក៏​បាន​ថ្លែង​សុន្ទរកថា​ជា​ភាសា​វៀតណាម ទៅ​កាន់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។ វីដេអូ​នៃ​សុន្ទរកថា​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​វៀតណាម និង​ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube) ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនេះ ហើយ​មាន​អ្នក​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះ​ភាសា​វៀតណាម ស្ទាត់​យ៉ាង​នេះ រហូត​ដល់​មាន​អ្នក​ខ្លះ​រិះគន់​ថា លោក​ជា​អាយ៉ង​របស់​វៀតណាម ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


មូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


វិធីសាស្ត្រ ៧យ៉ាង​ដើម្បី​ព្យាបាល​បញ្ហាមក​រដូវមិន​ទៀង


អ្វីទៅជាព្រះអាទិទេព?


ព្រឹត្តិការណ៍រដ្ឋប្រហារ៦កក្កដា១៩៩៧ ភ្លេចហើយឬនៅ?


លិខិតលាពីតំណែង Resignation Letter


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Seang Sak: គ្រឹះប្រវត្តិសាស្ត្រប្រទេសកម្ពុជាស្របច្បាប់ជាតិនិងអន្តរជាតិ


ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


ប័ណ្ណបើកបរខ្មែរ


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


បិសាច​តណ្ហា​រំលោភ​ក្មួយ​ស្រី​តាំងពី​អាយុ​១៣​ដល់​១៦​ឆ្នាំ ទើប​បែក​រឿង