Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលា​ក្រុង​ណែនាំ​បក្ស​ប្រឆាំង​កុំ​ឲ្យ​យក​ថ្ងៃ​ធ្វើ​សមាជ​ញុះញង់​សកម្មជន

$
0
0

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សង់​រោង ៣​ប្រឡោះ​នៅ​ទីស្នាក់ការ​បក្ស នា​សង្កាត់​ចាក់អង្រែលើ ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេសា។ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៤ មេសា ថា ក្រៅ​ពី​អនុញ្ញាត​តាម​សំណើ​ឲ្យ​មាន​អ្នក​ចូលរួម ១.០០0​នាក់​ហើយ​នោះ លោក​ណែនាំ​ឲ្យ​គណបក្ស​ប្រឆាំង មិន​ត្រូវ​សង់​រោង​លើ​ចិញ្ចើម​ផ្លូវ​ទេ ក្រោម​ហេតុផល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក​បញ្ជាក់​ទៀត​ថា មិន​ត្រូវ​បិទ​ផ្លូវ​នាំ​ឲ្យ​ស្ទះ​ចរាចរណ៍ បក្ស​ប្រឆាំង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​នៅ​មូលដ្ឋាន និង​ត្រូវ​ផ្សព្វផ្សាយ​ក្រម​សីលធម៌​ដល់​សមាជិក​ចូលរួម ហើយ​កុំ​យក​សមាជ​នេះ​ធ្វើ​សកម្មភាព ឬ​បំផុស​ញុះញង់​អ្នក​ចូលរួម​ឲ្យ​កើត​ជា​អំពើ​ហិង្សា ផ្ទុយ​ពី​ខ្លឹមសារ និង​គោល​បំណង​នៃ​ការ​រៀបចំ​ពិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles