Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក កឹម សុខា ថា​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ នឹង​មាន​លក្ខណៈ​ប្រសើរ​ជាង​អាណត្តិ​មុន។

លោក កឹម សុខា ថ្លែង​ដូចនេះ​នៅ​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ហើយ​ដែល​វីដេអូ​ឃ្លីប​នៃ​ការ​ថ្លែង​នេះ ត្រូវ​បាន​លោក កឹម សុខា បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៤ មេសា។

លោក កឹម សុខា បញ្ជាក់​ថា ការ​បោះឆ្នោត​នឹង​ប្រសើរ​ជាង​មុន​ដោយ​ហេតុ​ថា ស្ថាប័ន គ..ប ដែល​មាន​តួនាទី​ចាត់ចែង​ការ​បោះឆ្នោត​មាន​តុល្យភាព មាន​ន័យ​ថា​ទាំង​ខាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង សុទ្ធតែ​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​នេះ ហើយ​ថែម​ទាំង​មាន​តំណាង​មក​ពី​ខាង​សង្គម​ស៊ីវិល​ទៀត​ផង។ រីឯ​នីតិវិធី​នៃ​ការ​បោះឆ្នោត ក៏​លោក កឹម សុខា ជឿជាក់​ថា អាច​ដំណើរការ​បាន។

លោក កឹម សុខា ថ្លែង​ថា៖ «ជាពិសេស​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត ពី​ដើម​ឡើយ​យើង​ឮ​ថា​បញ្ជី​មាន​ឈ្មោះ​ស្ទួន បាត់​ឈ្មោះ។ តែ​ឥឡូវ​នេះ​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​ជប៉ុន ដែល​សហគមន៍​អឺរ៉ុប បាន​ធ្វើ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ គឺ​បាន​សម្ដែង​ឲ្យ​ឃើញ​ថា មាន​ភាព​ប្រសើរ​ច្រើន​ណាស់ ហើយ​យើង​ឃើញ​ថា​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ច្រើន​មែនទែន លើកលែង​តែ​អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស»

ក្រៅ​ពី​ជឿជាក់​លើ​ស្ថាប័ន គ..ប និង​សុវត្ថិភាព​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី លោក កឹម សុខា ថា​ការ​ចូលរួម​តាមដាន​របស់​សហគមន៍​អន្តរជាតិ និង​ភ្នាក់ងារ​សង្កេតការណ៍​ពី​ភាគី​ពាក់ព័ន្ធ​នានា សុទ្ធសឹងតែ​ជា​ភាព​វិជ្ជមាន​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles