Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​ព័ត៌មាន​ប្រគល់​សិទ្ធិ​ឲ្យ​មន្ទីរ​ព័ត៌មាន​ចេញ​លិខិត​បន្ត​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ

$
0
0

ក្រសួង​ព័ត៌មាន ប្រគល់​សិទ្ធិ​ដល់​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត ចេញ​លិខិត​បន្ត​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​២៤ មេសា បញ្ជាក់​ថា ក្រសួង​ព័ត៌មាន ផ្ទេរ និង​ប្រគល់​សិទ្ធិ​ពេញលេញ​ជូន​គ្រប់​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត ក្នុង​ការ​ចេញ​លិខិត​បន្ត​អាជ្ញាប័ណ្ណ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ អង្គការ​សារព័ត៌មាន​ក្នុង​ស្រុក និង​អង្គភាព​បោះពុម្ព​ផ្សាយ​នានា​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ដែនដី​រាជធានី-ខេត្ត​រៀងៗ​ខ្លួន។

សេចក្តី​សម្រេច​បញ្ជាក់​ដែរ​ថា ការ​បង់​ពន្ធ ការ​បង់​ថ្លៃ​សេវា​សាធារណៈ និង​ការ​បង់​ថ្លៃ​សេវា​សោតទស្សន៍​របស់​បណ្ដា​ស្ថានីយ​វិទ្យុ ទូរទស្សន៍ អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​មាន​កាតព្វកិច្ច​បង់​ពន្ធ​តាម​ច្បាប់​កំណត់​នោះ ក៏​ត្រូវ​បង់​ចូល​ថវិកា​រដ្ឋ​តាម​រយៈ​ការិយាល័យ​ផែនការ គណនេយ្យ និង​ហិរញ្ញវត្ថុ​នៃ​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត​នៅ​ទីតាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles