Image may be NSFW.
Clik here to view.
Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន (Philippines) នៅថ្ងៃទី២៩ មេសា។ ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះ គឺរួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្ដូររួមចំណែកជាមួយពិភពលោក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ មេសា ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាផ្លាស់ប្ដូរទស្សនៈលើបញ្ហានានាដែលអាស៊ាន និងពិភពលោកកំពុងប្រឈម ដើម្បីលើកតម្កើងសន្តិភាព សន្តិសុខ វិបុលភាពថែមទៀតសម្រាប់តំបន់ និងពិភពលោក៕