តំបន់រ៉ាំសា គឺជាតំបន់ការពារធនធានធម្មជាតិ និងជីវចម្រុះនៅភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ឡាយព្រះហស្តលេខាកាលពីឆ្នាំ១៩៩៣ ដែលមានផ្ទៃដីជាង ៤ម៉ឺនហិកតារ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
តំបន់រ៉ាំសា បានផ្តល់ប្រយោជន៍ដល់អេកូទេសចរណ៍ដ៏សំខាន់មួយនៅខែត្រស្ទឹងត្រែង និងមានពលរដ្ឋរស់នៅច្រើនរយគ្រួសារនៅពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ តំបន់នេះកំពុងរងឥទ្ធិពល និងផលប៉ះពាល់អវិជ្ជមានពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ។
តើការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ឡាវ ធ្វើឲ្យប៉ះពាល់ដូចម្តេចខ្លះដល់តំបន់ការពាររ៉ាំសា?
សូមស្តាប់បទសម្ភាសន៍របស់លោក ម៉ែន សុធីរ ជាមួយអតីតអ្នកឃ្លាំមើលបរិស្ថាននៃអង្គការទន្លេបី លោក មៀច មាន ជុំវិញរឿងនេះ៖