អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង រី នៅព្រឹកថ្ងៃទី១៩ មេសា ចូលសួរសុខទុក្ខមន្ត្រី និងសកម្មជនបក្សទាំង ១៦នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ លោក ជុន ច័ន្ទបុត្រ នៃអាស៊ីសេរី ដែលបានទៅយកព័ត៌មានផ្ទាល់នៅពន្ធនាគារព្រៃស មានបទសម្ភាសន៍ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ ដើម្បីផ្តល់ព័ត៌មានបន្ថែមជុំវិញស្ថានភាពរបស់អ្នកជាប់ឃុំទាំង ១៦នាក់របស់គណបក្សប្រឆាំង និងអំពីការរៀបចំធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃខាងមុខនេះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយអ្នកស្រី មូរ សុខហួរ៖