Image may be NSFW.
Clik here to view.
Clik here to view.

គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសមេដឹកនាំក្បាលម៉ាស៊ីនបក្ស ដោយជ្រើសរើសលោក កឹម សុខា ជាប្រធានគណបក្ស និងជ្រើសរើសអនុប្រធានគណបក្សចំនួន ៣រូប រួមមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យអាស៊ីសេរីដឹងនៅយប់ទី២៨ ខែកុម្ភៈ ថា សំណើនេះនឹងយកទៅឲ្យគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ សម្រេចនៅថ្ងៃទី១ ខែមីនា។ លោកបន្តថា ប្រសិនបើគណៈកម្មាធិការនាយកចំនួន ១ភាគ៣ យល់ស្របសំណើនេះ នឹងយកទៅអនុម័តក្នុងសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី២ ខែមីនា៕