Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប នឹង​លុប​ឈ្មោះ​បេក្ខជន​ម្នាក់​ដែល​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ពីរ​ចេញ​ពី​បញ្ជី

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ប្រកាស​ថា បេក្ខជន​ម្នាក់​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ​លើស​ពី​មួយ​បាន​ទេ បើ​មិន​ដូច្នេះ​ទេ គ..ប នឹង​លុប​ឈ្មោះ​បេក្ខជន​នោះ​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ-សង្កាត់។

ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​នីតិវិធី​នៃ​ការ​សុំ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ និង​នីតិវិធី​នៃ​ការ​ប្ដឹង​តវ៉ា និង​ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ការ​ចុះ​បញ្ជី​បេក្ខជន នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នា​ទីស្ដីការ គ..ប។

បញ្ជី​ឈ្មោះ​ដែល​គណបក្ស​នយោបាយ​បញ្ជូន​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ទៅ​ដល់​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​រួច​ហើយ បេក្ខជន​នោះ​មិន​អាច​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ណា​ផ្សេង​ទៀត​ទេ។ ជាង​នេះ​ទៅ​ទៀត គ..ប ហាម​មិន​ឲ្យ​បេក្ខជន​នោះ​លាឈប់​ពី​គណបក្ស​នយោបាយ​ឡើយ ព្រោះ​បើ​មាន​បេក្ខជន​ណា​លាឈប់ បញ្ជី​ឈ្មោះ​របស់​គណបក្ស​នយោបាយ​នោះ​នឹង​ត្រូវ​បដិសេធ​ចោល។

អគ្គលេខាធិការ​នៃ គ..ប លោក ទេព នីថា ឲ្យ​ដឹង​ថា ផ្អែក​តាម​ច្បាប់ គ..ប មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ម្នាក់​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ​ចំនួន​ពីរ​បាន​ទេ។ ដើម្បី​ជៀសវាង​កើត​មាន​បញ្ហា​ដូចនេះ លោក ទេព នីថា ទាមទារ​ឲ្យ​គណបក្ស​នយោបាយ​ពិនិត្យ​បេក្ខជន​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ មុន​នឹង​សម្រេច​បញ្ជូន​ឈ្មោះ​ក្រុម​ការងារ​បោះឆ្នោត៖ «ហើយ​ប្រសិន​បើ​គាត់ (បេក្ខជន) មាន​ចេតនា​ទៅ​ឈរ​ឈ្មោះ​នៅ​ក្នុង​កន្លែង​ពីរ (គណបក្ស​ពីរ) គឺ​មិន​អនុញ្ញាត​ទេ គ..ប នឹង​ពិនិត្យ​ហើយ​លុប​ចេញ ព្រោះ​ច្បាប់​មិន​អនុញ្ញាត​ទេ»

ការ​លើក​ឡើង​បែប​នេះ​ពី​សំណាក់​ក្រុម​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បែប​នេះ បន្ទាប់​ពី​តំណាង​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក លី សំអុល បាន​ចោទ​ជា​សំណួរ​ថា បេក្ខជន​ម្នាក់​បាន​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ ប៉ុន្តែ​ដោយសារ​ទំនាស់ បេក្ខជន​នោះ​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​មួយ​ទៀត ស្រប​ពេល​ឈ្មោះ​បេក្ខជន​នោះ​ត្រូវ​បាន​គណបក្ស​នយោបាយ​ទី​មួយ​បញ្ជូន​ទៅ គ..ប រួច​ហើយ៖ «បើ​បេក្ខជន​ស្នើសុំ​ពាក្យ​ឈប់ គណបក្ស​មិន​ស៊ីញេ​ឲ្យ ហើយ​បេក្ខជន​វឹង​មក​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​មួយ​ទៀត ស្រាប់​តែ​មក​បញ្ជី​ឈ្មោះ​មក​មនុស្ស​ម្នាក់​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ពីរ។ តើ គ..ប នឹង​ដោះស្រាយ​យ៉ាង​ម៉េច

ក្រុម​មន្ត្រី គ..ប អះអាង​ថា កាល​ពី​អាណត្តិ​មុន​ធ្លាប់​មាន​បេក្ខជន​ខ្លះ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ​លើស​ពី​មួយ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ។ នៅ​ពេល​នេះ គ..ប មិន​ទាន់​ទទួល​បាន​ពី​ចំនួន​បេក្ខជន ឬ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឡើយ​ទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ចាប់​ផ្ដើម​ទទួល​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មីនា ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា គ..ប ផ្តល់​រយៈពេល​តែ​បី​ថ្ងៃ​នេះ​សម្រាប់​ទទួល​ឈ្មោះ​បេក្ខជន​នោះ​ទេ។

គណបក្ស​នយោបាយ​អាច​ប្ដឹង​ទាស់​មក​គណៈកម្មការ​បោះឆ្នោត ពី​ថ្នាក់​ឃុំ-សង្កាត់ និង​ថ្នាក់​ខេត្ត-រាជធានី រហូត​ប្ដឹង​មក គ..ប ដែល​មួយ​ដំណាក់កាល​មាន​រយៈពេល​ប្រាំ​ថ្ងៃ។ ក្នុង​ករណី​ដែល គ..ប មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ជំទាស់​ទៅ​លើ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ណា​មួយ បញ្ជី​បេក្ខជន​ដំបូង​ក្លាយ​ជា​ផ្លូវការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles