Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្មាន់កាំភ្លើង​ដែល​បាញ់​មនុស្ស​ស្ទើរ​មួយ​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ

$
0
0

សមត្ថកិច្ច​ទូទាំង​ខេត្ត​បន្ទាយមានជ័យ កំពុង​តាម​ចាប់​ខ្មាន់កាំភ្លើង​ម្នាក់ ជា​យោធា​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាញ់រះ​សម្លាប់​មនុស្ស​ប្រុស​ស្រី​៣​នាក់ ក្នុង​គ្រួសារ​មួយ​ក្នុង​ពេល​ទៀបភ្លឺ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១៤ មេសា ថា សមត្ថកិច្ច​បាន​ពង្រាយ​កម្លាំង​តាម​ច្រក​ព្រំដែន និង​ប្រកាស​ផ្ដល់​រង្វាន់​ឲ្យ​ពលរដ្ឋ​ចំនួន​២​ពាន់​ដុល្លារ​ដែល​ឃើញ​ជនសង្ស័យ​រាយការណ៍​ឲ្យ​សមត្ថកិច្ច។

កាលពី​យប់​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃ​ចូលឆ្នាំ​ទី​១ ជនសង្ស័យ​បាន​ចូល​ក្នុង​ផ្ទះ​ក្រុម​គ្រួសារ​របស់​ស្ត្រី​ជា​អតីត​គូស្នេហ៍ ហើយ​បាន​បាញ់រះ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​ភ្លាមៗ និង​ម្នាក់​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ឃាតកម្ម​នេះ​ជា​រឿង​គំនុំ​ស្នេហា។

នៅមុន​ហេតុការណ៍​បាញ់រះ​សម្លាប់​នេះ ខ្មាន់កាំភ្លើង​បាន​ផ្ញើ​សារ​ទៅ​នារី​ជា​គូស្នេហ៍ ថា នឹង​សម្លាប់​នាង ព្រោះ​ឪពុកម្ដាយ​នាង​ឲ្យ​នាង​រៀបការ​ជាមួយ​បុរស​ផ្សេង។ ប៉ូលិស​ប្រាប់​ថា ខ្មាន់​កាំភ្លើង​ឈ្មោះ រ៉េត រាត្រី ហៅ ឆិច អាយុ​២៦​ឆ្នាំ ជា​យោធា​អង្គភាព​ភ្នំឆ័ត្រ ច្រក​បឹង​ត្រកួន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។

អ្នក​ស្លាប់​ទាំង​៣​នាក់ ម្នាក់​ជា​បងស្រី បងថ្លៃ និង​ម្ដាយ របស់​នារី​រងគ្រោះ ហើយ​អ្នក​ដែល​រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​ត្រូវជា បង​ថ្លៃ​នារី​រងគ្រោះ។ ដោយឡែក​នារី​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​កម្លាំង​ដើម្បី​ការពារ​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles