Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​ចាត់​ទុក​ការ​វាយ​លុក​​ទិន្នន័យ​ដោយ​ជន​អនាមិក​ថា​ជា​ការ​គំរាមកំហែង

$
0
0

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ចាត់​ទុក​ការ​វាយ​លុក​ចូល ឬ​(Hack) បំផ្លាញ​ទិន្នន័យ​របស់ គ ជ ប ថា ជា​ការ​គំរាម​កំហែង មក​លើ​ស្ថាប័ន​បោះឆ្នោត។ អ្នក​ជំនាញ​លើ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា ប្រសិន​បើ​ស្ថាប័ន​មួយ​នេះ នៅ​តែ​រង​ការ​គំរាមកំហែង​បែប​នេះ​ទៀត ប្រាកដ​ណាស់​នឹង​បាត់បង់​ជំនឿ​ចិត្ត​ពី​អ្នក​បោះឆ្នោត ជា​ពិសេស​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ទៅ​ដល់​លទ្ធផល​ឆ្នោត​ទាំង​មូល​តែម្ដង។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បដិសេធ​ក្នុងការ​អត្ថាធិប្បាយ​អំពី​ចំណាត់​ការ​ផ្លូវ​ច្បាប់ ប្រឆាំង​ជន​អនាមិក ដែល​ចូល​លុកលុយ​ទិន្នន័យ​បញ្ជី​ឈ្មោះ​ផ្លូវការ​របស់ គ ជ ប ដោយ​ចាត់​ទុក​ថា មធ្យោបាយ​ផ្លូវ​ច្បាប់ គឺ​ជា​ដែន​សមត្ថកិច្ច របស់​ស្ថាប័ន​ក្រសួង​មហាផ្ទៃ​ច្រើន​ជាង​អ្វី​ដែល គ..ប មាន ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ស្ថាប័ន គ..ប មិន​ទាន់​ប្រាកដ​ថា​នឹង​ចាត់ការ​បន្ត​តាម​នីតិវិធី ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​រឿង​នេះ​អាច​ជា​ស្ថាប័ន​ក្រសួង​មហាផ្ទៃ​ច្រើន​ជាង តែ​សម្រាប់ គ..ប នៅ​ពេល​នេះ ពុំ​មាន​អ្វី​ប្រតិកម្ម​ក្រៅ​រង្វង់​ជំនាញ​បច្ចេកទេស​ឡើយ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រូប​នេះ ចាត់​ទុក​ថា ការ​ប្រើ​មធ្យោបាយ​ដ៏​ស្មោកគ្រោក​បែប​នេះ ជា​ចេតនា​អាក្រក់​មក​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត និង​ជា​ទិសដៅ​នៃ​ការ​ដាក់​សម្ពាធ​តាម​បែប​បច្ចេកវិទ្យា​ក្នុង​សម័យ​ទំនើប​នេះ។ លោក​បន្ត​ថា «នេះ​គឺ​ជា​ការ​សាកល្បង​ចូល​គំរាមកំហែង​ដល់​ប្រព័ន្ធ​ទិន្នន័យ​របស់ គ..»

បច្ចុប្បន្ន​ក្រុម Hacker ឬ​ចោរ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) បាន​ប្រើប្រាស់​វេទិកា​ចូល​បំផ្លាញ​ទិន្នន័យ យ៉ាង​ពេញ​និយម ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​អាច​ស្វែង​រក​មុខ​សញ្ញា​បាន​ឡើយ។ ទិន្នន័យ​ដែល​រង​ការ​គំរាម​កំហែង​ច្រើន​ជាង​គឺ​ពី​ខាង​គណបក្ស​ប្រឆាំង។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាម​ៗ កាល​ពី​ថ្ងៃ​ទី ១៣ មេសា បញ្ជាក់​ជំហរ​របស់​ស្ថាប័ន​មួយ​នេះ។ សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​តែ​ប៉ុន្មាន​ម៉ោង​របស់ គ..ប ក្នុង​ថ្ងៃ​តែ​មួយ ក្រោយ​ពី​មាន Hacker ចូល​បំផ្លាញ​ទិន្នន័យ មិន​បាន​សម្រេច​នេះ ត្រូវ​បាន​ស្ថាប័ន​កំពូល​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា គោល​បំណង​នេះ​មិន​អាច​ធ្វើ​ឲ្យ​ទិន្នន័យ​របស់ គ..ប ត្រូវ​ខូចខាត ឬ​ត្រូវ​បាត់បង់​ឡើយ។ ម្យ៉ាង​វិញ​ទៀត គ..ប មាន​របៀប​រក្សា​ទុក​ឯកសារ​មាន​សុវត្ថិភាព និង Hard Copy ឬ​ច្បាប់​ចម្លង​នៃ​ទិន្នន័យ​ដើម​បញ្ជូន​ទៅ​តាម​ការិយាល័យ​បោះឆ្នោត​រួច​អស់​ទៅ​ហើយ។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ​លោក ជា ពៅ បាន​បង្វែរ​រឿង​នេះ ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ​វិញ។ ប៉ុន្តែ​ឧត្ដមសេនីយ៍​ឯក​រូប​នេះ បញ្ជាក់​ថា ជា​កាតព្វកិច្ច​ស្ថាប័ន​នគរបាល មិន​អាច​បោះបង់​ចោល​ឡើយ នៅ​ពេល​មាន​បទល្មើស​កើត​ឡើង។ បើ​ទោះ​ជា​បែប​ណា ក្រសួង​មហាផ្ទៃ មិន​បាន​បញ្ជាក់​ពី​របៀប​ស៊ើបអង្កេត ឬ​កំណត់​មុខសញ្ញា​ដើម្បី​ស្វែង​រក​មុខ​មាត់​ពិត​អ្នក​ដែល​ចូល​វាយ​លុក​ទិន្នន័យ​នេះ​ដោយ​របៀប​ណា​នោះ​ទេ។ លោក​បន្ត​ថា «ក្រសួង​មហាផ្ទៃ​មិន​ដែល​ព្រងើយ​កន្តើយ​ទេ។អ្នក Hack បាន​ន័យ​ថា​ចោរ។អ៊ីចឹង​បើ​ឲ្យ​តែ​ចោរ​ត្រូវ​ចាត់ការ ប៉ុន្តែ​គ្រាន់​តែ​ថា​នាយកដ្ឋាន​ផ្សេង​ៗ​គេ​ជា​អ្នក​ចាត់ការ។ណាមួយ​នៅ​ខាង​គ​ជ​ប​គេ​មាន​អ្នក​កាន់​ប្រព័ន្ធ IT អ៊ីចឹង​គេ​គ្រប់គ្រង​របស់គេ ដូច​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្រាប់​ហើយ»

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា និកហ្វិក ដាក់​ការ​ព្រួយបារម្ភ​ចំពោះ​ការ​វាយ​លុក​ទិន្នន័យ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ។ លោក​បន្ត​ថា ប្រសិន​បើ​ទិន្នន័យ​របស់ គ..ប ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​គំរាម​កំហែង ហើយ​បញ្ហា​នេះ​ត្រូវ​បាន​បំផ្លាញ​ចោល​មែន​នោះ ពិត​ណាស់​ចៀស​ពី​មិន​ផុត​ពី​ផល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​មិន​ខាន​ឡើយ។ លោក​បន្ត​ថា «នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ពិបាក​នឹង​ធ្វើ​ការ​វាយតម្លៃ​ពី​ភាព​សុក្រឹត។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ម៉េច​ក៏​ដោយ គ..ប រៀបចំ​វិធានការ​យ៉ាង​ម៉េច ភាគី​ពាក់ព័ន្ធ និង​គណបក្ស​នយោបាយ​មាន​ជំនឿ​លើ​ខ្លួន​ដែរ "

កាល​ពី​ពេល​កន្លង​ទៅ​នេះ ទិន្នន័យ​របស់ គ..ប ក៏​ធ្លាប់​រង​ការ​គំរាម​កំហែង និង​រំខាន​ដែរ​ក្នុង​ពេល​ដែល​គ..ប បញ្ចេញ​បញ្ជី​ឈ្មោះ​ផ្លូវការ​ជា​លើក​ដំបូង អំពី​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សម្រាប់​អាណត្តិ​ទី៤​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles