Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បង្កើត​មូលនិធិ​រៃអង្គាស​ប្រាក់​ដើម្បី​គាំទ្រ​ការងារ​របស់​អ្នក​សង្កេតការណ៍​បោះឆ្នោត

$
0
0

កម្មវិធី​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​បង្កើត​មូលនិធិ​សប្បុរស​រៃអង្គាស​ប្រាក់ ដើម្បី​គាំទ្រ​សកម្មភាព​ការងារ​របស់​អ្នក​សង្កេតការណ៍។

សេចក្ដី​ប្រកាស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា មូលនិធិ​សប្បុរស​នេះ​គឺ​ជា​សាក្សី​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៧ ហើយ​មូលនិធិ​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ជួយ​បណ្ដុះបណ្ដាល និង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​អោយ​បាន​ម្នាក់​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី ឱ្យ​ដឹង​ថា ថវិកា​ជំនួយ​ដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប (EU) អាច​ផ្គត់ផ្គង់​អ្នក​សង្កេតការណ៍​បាន​មួយ​ម៉ឺន​នាក់ គឺ​នៅ​ខ្វះ​ថវិកា​សម្រាប់​អ្នក​សង្កេត​ការណ៍​ជាង​មួយ​ម៉ឺន​នាក់​ទៀត៖ «ការិយាល័យ​បោះ​ឆ្នោត​មាន​ចំនួន ២​ម៉ឺន ២​ពាន់​ជាង ជិត ៣​ពាន់ យើង​ខ្វះ​ថវិកា។ ក្នុង​អ្នក​សង្កេតការណ៍​ទាំង​អស់​យើង​មាន​តែ ១​ម៉ឺន ២​ពាន់​នាក់​ទេ Fund (ថវិកា​ជំនួយ) ពី​សហភាព​អឺរ៉ុប»

លោក​បន្ត​ថា សប្បុរសជន​អាច​ដាក់​ប្រាក់ ឬ​ផ្ទេរ​ប្រាក់​ចំនួន ២២​ដុល្លារ ឬ ៨​ម៉ឺន ៨​ពាន់​រៀល​ចូល​ទៅ​ក្នុង​គណនេយ្យ​ធនាគារ​មួយ​នៅ​ធនាគារ​អេស៊ីលីដា (ACLEDA: 2900-02-586555-15 SWIFT Codes: ACLBKHPP) ហើយ​ការ​ប្រមូល​មូលនិធិ​នឹង​បិទ​បញ្ចប់​ភ្លាម​នៅ​ពេល​មាន​ថវិកា​គ្រប់​ចំនួន​សម្រាប់​អ្នក​សង្កេតការណ៍​ជាង​មួយ​ម៉ឺន​នាក់។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៤០​ស្ថាប័ន​រួម​នឹង​បុគ្គល​ឯករាជ្យ​ជាច្រើន​នាក់ ចាប់​ផ្ដើម​ដំណើរ​ការ​កម្មវិធី​ឈ្មោះ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ ដែល​ហៅ​ខ្លី​ថា «សាក្សី​នៃ​លទ្ធផល​ឆ្នោត»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles