Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

យុវជន​មួយ​ចំនួន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដោយ​គ្មាន​គ្រឿង​ស្រវឹង

$
0
0

យុវជន​មួយ​ចំនួនលើក​ឡើង​ថា ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរឆ្នាំ​នេះ​​ ដោយ​មិន​មាន​គ្រឿង​​ស្រវឹង។ ការ​ប្រកាន់​ឥរិយាបថ​បែប​នេះ គឺ​ដោយ​សារ​ពួក​គេ​យល់​ឃើញ​ថាពិធី​នេះ គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​បំពេញ​កិច្ច​ការ​ជា​ច្រើន​ចំពោះ​អ្នក​មាន​គុណ និង​បង្ហាញ​អំពី​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ មិន​មែន​ជាពេល​ត្រូវ​ប្រព្រឹត្ត​គ្រឿង​ស្រវឹង ដែល​អាច​នឹង​ផ្តល់​ទុក្ខ​ទោស​ច្រើន​យ៉ាង​នោះ​ទេ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ រយៈពេល​៣ ថ្ងៃ គឺ​ជា​ពេល​វេលា​ដ៏ពិសិដ្ឋ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរទូ​ទៅ​ ជា​ពិសេស​យុវជន ដែលពួក​គេ​តែង​ទន្ទឹង​រង់​ចាំអស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ តាំងពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​កាល​ពីឆ្នាំ​កន្លង​ទៅ។

ជា​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​យុវជន​ ដោយ​ហេតុ​តែ​ពួក​គេ​មាន​ឱកាស​ជួប​ជុំ​ក្រុម​គ្រួសារ សាច់​ញាតិ​ មិត្ត​ភក្តិក្លើ​ម្រាក់​​ទាំង​ឡាយ ដែល​ខាន​ជួប​គ្នា​ជា​យូរ​មក​ហើយ ព្រោះ​តែ​រវល់​នឹង​ការ​ងារ ការសិក្សា និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត។

ក្នុង​រយៈ​ពេល​ ៣ថ្ងៃ​នេះ យុវជន​មួយ​ចំនួន​ថ្លែង​ថា ពួក​គេ​នឹ​ង​ប្រារព្ធ​ពិធី​បុណ្យចូល​ឆ្នាំ ដោយ​គ្មាន​គ្រឿង​ស្រវឹង ដោយសារ​ពួក​គេ​គិត​ថា វា​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​យ៉ាង​ ដូច​ជា បញ្ហា​សុខភាព​​ អំពើហិង្សា ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។ ផ្ទុយ​ទៅ​វិញ ពួក​គេ​អះអាង​ថា នឹង​នាំ​គ្នា​​ធ្វើ​ពិធី​កតញ្ញូ​កតវេទីចំពោះ​អ្នក​មាន​គុណ និង​ទៅ​វត្តទៅ​​វ៉ា ប្រាថ្នា​សុំ​សេចក្តី​សុខ​ សុភ​មង្គល​កើត​មាន​ដល់​ក្រុម​គ្រួសារ​ តាម​រយៈ​ការ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ រាប់​បាត្រ ស្រង់​ព្រះ និង​ពូន​ភ្នំ​ខ្សាច់ជា​ដើម«»

ក្រៅពី​បដិបត្តិ​ជំនឿ​តាម​បែប​សាសនា និង​ប្រពៃ​ណីនេះ ពួក​គេ​ថ្លែង​ថា នឹងកៀរគរ​គ្នា​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ រួម​មាន​ បោះ​អង្គញ់​ ចោល​ឈូង ទាញ​ព្រ័ត្រ និង​លាក់​កន្សែង​ជា​ដើម ដោយ​សារ​ពួក​គេ​យល់​ថា ទាំង​នេះ​គឺ​ជា​មត៌ក​វប្បធម៌​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ជា​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​ដែល​អ្នក​ជំនាន់​ក្រោយ​គប្បី​ថែ​រក្សា​កុំ​ឱ្យ​បាត់​បង់«»

អ្វី​ដែល​ជា​សំណូម​ពរ​របស់​ក្រុម​យុវជន​នេះ ទៅ​កាន់​យុវជន​ដទៃទៀត​ គឺ​ទាក់​ទង​នឹង​ការ​សេព​គ្រឿង​ស្រវឹង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ។ នោះ​គឺ​ជា​ការ​កាត់​បន្ថយ​ជា​អតិបរមាចំពោះ​ផលិត​ផល​គ្រឿង​ស្រវឹង ហើយ​បើសិន​ជា​មាន​ការ​សេព​គ្រឿង​ស្រវឹង ពួក​គេ​ត្រូវ​ដឹង​អំពី​លទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ចំពោះ​ការ​បើក​បរ និង​សកម្មភាព​ដទៃ​ទៀត។ ការធ្វើ​បែប​នេះ គឺ​ដើម្បី​កុំ​ឱ្យ​ក្តី​សប្បាយ​ ប្រែ​ក្លាយ​ជា​ទុក្ខ​ទៅ​វិញ។«»

មតិ​យោបល់​របស់​ក្រុម​យុវជន​អំពី​ការ​មិន​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង និង​បែរ​ទៅរក​ការ​បដិបត្តិ​តាម​ប្រពៃ​ណី និង​​ជំនឿ​សាសនា​នេះ ទទួល​បាន​ការ​គាំ​ទ្រ​ពី​លោក យង់ គិមអេង ដែល​ជា​ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព។ លោ យង់ គិម​អេង យល់​ឃើញ​ថា បុព្វបុរស​ខ្មែរ​បាន​ផ្តួច​ផ្តើម​ឱ្យ​មាន​ពិធី​បុណ្យ​ជាតិ​ធំៗនេះឡើង គឺ​ដើម្បី​ឱ្យ​ខ្មែរ​នឹង​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា និង​មាន​សាមគ្គីភាព។ «»

លោក យង់ គិមអេង ក៏​អំពាវនាវ​ដល់​យុវជន​កុំ​ឱ្យ​យក​គ្រឿង​ស្រវឹង​ដឹក​មុខ​ ព្រោះ​វា​អាច​ផ្តល់​ទោស​ទណ្ឌ​ដល់​ពួក​គេ​វិញ។ ទោស​ទណ្ឌ​ទាំង​នោះ មាន​ដូច​ជា​ ការ​ប៉ះពាល់​ដល់​សុខភាព ជម្លោះ​ហិង្សា និង​ការ​ប៉ះពាល់​ដល់​អាយុជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ការ​សេព​គ្រឿង​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles