Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ធនាគារ​ពិភព​លោក​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ជាង​គេ​ក្នុង​តំបន់​ទោះ​ថយ​ចុះ​បន្តិច​ក្ដី

$
0
0

ធនាគារ​ពិភពលោក​រក​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​ថយ​ចុះ​បន្តិច​ពី​៧% នៅ​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម​៦.%​ នៅ​ឆ្នាំ២០១៦។ ទោះ​យ៉ាង​នេះ​ក្ដី សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​​ពិភព លោក វាយ​តម្លៃ​ថា ការ​ថយ​ល្បឿន​បន្តិច​នេះ នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​​បណ្ដា​ប្រទេស​ក្នុង​តំបន់ ។

ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច៦.%នេះ នឹង​មិន​ប្រែ​ប្រួល​រហូត​ដល់​ឆ្នាំ​២០១៨។ ការ​ថយ​បន្តិច​ជាងឆ្នាំ២០១៥ ដោយសារ​ការ​នាំ​ចេញ​សំលៀក​​បំពាក់​ថយ​ចុះ តែ​អាច​ប៉ះប៉ូវ​វិញ​បាន ដោយ​ពឹង​ផ្អែក​លើ​ប្រាក់​ឈ្នួល​ពលករ​ក្រៅ​ប្រទេស និង​កំណើន​ទិន្នផល​កសិកម្ម។ អាកាសធាតុ​មាន​ភាព​ល្អ​ប្រសើរ បាន​ធ្វើ​ឲ្យ​កសិផល​ នៅឆ្នាំ២០១៦កើនឡើង តែ​តម្លៃ​កសិផល នៅតែ​មាន​តម្លៃ​ថោក។

របាយការណ៍​ធនាគារ​ពិភពលោក ចេញ​ផ្សាយ​នៅថ្ងៃទី១៣ មេសា​នេះ បង្ហាញ​ថា ត្បិត​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​សំលៀកបំពាក់ ភ្ញៀវ​ទេសចរណ៍​នៅ​តំបន់​អង្គរ និង​តម្លៃ​កសិផល​ដែល​នៅ​តែ​មាន​តម្លៃ​ថោក​ក៏​ពិត​មែន ប៉ុន្តែ​កំណើន​ពលករ​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស បាន​ផ្ដល់​លុយ​មក​កាន់​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ បាន​ជួយ​ឲ្យ​​កម្ពុជា​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ថេរ។

កាលពីថ្ងៃទី២ ខែ​មីនា ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០១៧ សេដ្ឋកិច្ច​កម្ពុជា អាច​សម្រេច​បាន​ក្នុង​រង្វង់៧% ក្នុង​នោះ​កំណើន​ ក្នុង​វិស័យ​កសិកម្ម​រំពឹង​ថា នឹង​ល្អ​ប្រសើរ​ឡើង​បន្តិច ចំពោះ​កំណើន​នៃ​វិស័យ​កាត់​ដេរ​នឹង​រើប​ឡើង​ជាង​ឆ្នាំ​២០១៦ ដោយ​ឡែក​វិស័យ​សំណង់ និង​អចលនវត្ថុ​ នឹង​បន្ត​ថមថយ​ដោយ​មាន​ការ​កែ​តម្រូវ​នូវ​ស្ថានភាព​ឥណទាន និង​ការ​ផ្គត់ផ្គង់។

កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​តំបន់​អង្គរ​ឆ្នាំ២០១៦​ថយ​ត្រឹម៥% ធ្លាក់​ចុះ​ជាង​ឆ្នាំ២០១៥ ដែល​មាន​អត្រា​កំណើន៦.%។ ធនាគារ​ពិភពលោក​ថា ក្នុង​ឆ្នាំ​២០១៧​​ការនាំចេញ​សំលៀក​បំពាក់​​ក្នុង​វិស័យ​កាត់​ដេរ គិត​ជា​តម្លៃ ថយ​៨.% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មាន​កំណើន​១២.%។ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​សំលៀកបំពាក់ បង្ក​ឡើង​មួយ​ផ្នែក ដោយ​សារ ​តម្លៃ​ពលកម្ម​កើន​ឡើង និង​មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​ពលកម្ម​ថោក​ពី​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ភូមា។

បើ​ទោះ​ជា​យ៉ាងណា​ស្ថានភាព​ការ​ទាក់ទាញ​វិនិយោគិន​មាន​ភាព​ប្រសើរ ដោយសារ​ប្រេង​បន្ដ​នៅ​មាន​តម្លៃ​​ទាប​ជាង​ឆ្នាំ​២០១៥។ ទុន​បម្រុង​អន្តរជាតិ​សរុប​បាន​កើន​ឡើង​បន្ថែម​ដល់​ ៦.៤​ប៊ីលាន​ដុល្លារ ខណៈ​ឆ្នាំ២០១៥​ ទុន​នេះ ​មាន ៥.៦ប៊ីលានដុល្លារ។ ធនាគារ​ពិភពលោក​សរសើរ​កម្ពុជា​ថា ​អាច​រក្សា​អត្រា​​ប្ដូរ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ថេរ ក្នុង​អត្រា​៤០០០​រៀល ក្នុង​មួយ​ដុល្លារ។ កំណើន​រូបិយវត្ថុ​បាន​កើន​ឡើង​នៅ​ចុង​ឆ្នាំ​២០១៦ ចំនួន១៧.៩ភាគរយ ធៀបនឹង១៤.៧ភាគរយនៅ​ឆ្នាំ២០១៥។ កំណើន​រូបិយ​វត្ថុ​នេះ ដោយ​សារ​ការ​កើន​នៃ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស។

សេដ្ឋវិទូ​ជាន់​ខ្ពស់​ធនាគារ​ពិភពលោក លោក លី សូដេត ចាត់​ទុក​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ខ្លាំង​ជាងគេ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ស្រប​ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​ជាប់​ជា​ប្រទេស​​មួយ​ក្នុងចំណោមប្រទេសទាំង៦ ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់។ តែ​យ៉ាងណា កំណើន​សេដ្ឋ​កិច្ច​នេះ នៅ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​កម្ពុជា​តាម​ទាន់​ប្រទេស​ជិត​ខាង​បាន​នៅ​ឡើយ​ទេ៖ «ប្រហែល​ជា​៦​ប៉ិន​ហ្នឹងទេ មួយ​ពិភពលោក​ដែល​មាន​និរន្តរភាព​ខាង​កំណើន​សេដ្ឋកិច្ច​ហ្នឹង គឺ​ថា​ដែល ​កើន​ឡើង បាន​មាន​និរន្តរភាព​ខាង​កំណើន​សេដ្ឋកិច្ច​ហ្នឹង គឺ​យើង​បាន​ល្អ​ហើយ"

ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ចាន់ សុផល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា កំណើន​សេដ្ឋកិច្ច​នឹង​​ឈាន​ទៅ​ដល់ ៧% តាម​ការ​ព្យាករ​ទុក លុះ​ណា​តែ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ក្នុង​អំឡុង​ពេល​​​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles