Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​សម្រុក​ចេញ​ពី​​ភ្នំពេញ​ទៅ​ស្រុក​កំណើត

$
0
0

ពលរដ្ឋ​ចាប់​ផ្ដើម​ចាកចេញ​ពី​ភ្នំពេញ ទៅ​លេង​ស្រុក​កំណើត​ស្ទើរ​ស្ងាត់​ទីក្រុង​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។ ដំណាល​គ្នា​នេះ​ដែរ តាម​ច្រក​ចេញ​នានា បង្ក​ការ​កក​ស្ទះ​នៅ​ពេល​ព្រឹក ប៉ុន្តែ​ចាប់ពី​ពេល​រសៀល​មិន​សូវ​កក​ស្ទះ​ទេ។

​ការ​ធ្វើ​ដំណើរ​ចាកចេញ​ពី​ភ្នំពេញ ក្រុម​ពលរដ្ឋ​មាន​ស្ពាយ​បង្វេច​ខោ​អាវ នំនែក ផ្លែឈើ ផ្កាភ្ញី និង​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ទៅ​ជួបជុំ​សាច់ញាតិ​របស់​ពួកគេ​នៅ​ស្រុក​កំណើត។

​ដៃ​កាន់​ដើម​ចេក និង​ផ្កា​ឈូក លោក ផល្លា សង្វារ ជា​ពលរដ្ឋ​ធ្វើ​ការ​នៅ​ភ្នំពេញ ពេល​នេះ​លោក​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​ព្រៃវែង ចូល​រួម​អបអរ​ឆ្នាំ​ថ្មី។ លោក​យល់​ថា ពិធី​នេះ​ជា​បុណ្យ​ប្រពៃណី​នេះ ដូច​ច្នេះ​គ្មាន​អ្វី​សប្បាយ​ជាង​ការ​ជួប​ជុំ​បង​ប្អូន និង​ឪពុក​ម្ដាយ​ទេ៖ «»។

​មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ ច្រក​ចេញ​ពី​ភ្នំពេញ សំខាន់ៗ​មួយ​ចំនួន​រួម​មាន ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​៥ ស្ពាន​ជ្រោយចង្វារ ផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ នៅ​ម្តុំ​ចោមចៅ មាន​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​ពេល​ព្រឹក  ព្រោះ​ពលរដ្ឋ​នៅ​គ្នា​សម្រុក​ចេញ​ពី​ក្រុង។ ចំណែក​ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់​មាន​មនុស្សម្នា​ណែនណាន់​នោះ ក៏​ចាប់​ផ្ដើម​ស្រឡះ​ឡាន​ម៉ូតូ។ ដំណាល​គ្នា​នោះ​ដែរ រថយន្ត​ឈ្នួល​ក៏​កំពុង​ឡើង​ថ្លៃ បើ​ទោះ​ជា​រដ្ឋាភិបាល​ស្នើ​កុំ​ឲ្យ​ក្រុមហ៊ុន​ឡាន​ឈ្នួល និង​ម្ចាស់​រថយន្តឈ្នួល​ឡើង​ថ្លៃ។

​ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត កញ្ញា ថ្លុង ស្រីពៅ និយាយ​ថា ដើម្បី​ឲ្យ​ចូល​ឆ្នាំ​ថ្មី​នេះ មាន​ការ​ជួបជុំ​សប្បាយ​រីករាយ លុះ​ត្រា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មាន​សុវត្ថិភាព ដូច្នេះ​កញ្ញា​ស្នើ​ឲ្យ​អ្នក​បើកបរ​គ្រប់​រូប​គោរព​ច្បាប់​ចរាចរណ៍៖ «»។

​អ្នក​បើក​ឡាន​ឈ្នួល​ពី​ភ្នំពេញ ទៅ​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ លោក​ត្រូវ​បើកបរ​គោរព​ច្បាប់ មិន​ដឹក​លើស​ចំណុះ ព្រោះ​លោក​យល់​ថា សុវត្ថិភាព​អ្នក​ដំណើរ​ជា​អាយុជីវិត​របស់​លោក៖ «»។

​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។ នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​ម្ដងៗ​តែង​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ករណី​នេះ ធ្វើ​ឲ្យ​អ្នក​បើកបរ​ធ្វេសប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍ ឬ​បើក​បរ​មាន​ជាតិ​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles