Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​លោក ឈាន ពិសិដ្ឋ នៅ​ឡើយ

$
0
0

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១២ មេសា ថា ក្រសួង​មហាផ្ទៃ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​អំពី​កន្លែង​លាក់​ខ្លួន​របស់​លោក ឈាន ពិសិដ្ឋ ដែល​នគរបាល​កំពុង​តាម​ចាប់​ខ្លួន​នោះ​នៅ​ឡើយ​ទេ៖ «អត់​ទាន់​មាន​ទេៗ។ យើង​បាន​សហការ​ជាមួយ​គេ​ហើយ ប៉ុន្តែ​កៀក​ចូល​ឆ្នាំ​ចូល​អី​វា​ពិបាក។ ចាំ​មើល​ក្រោយ​ចូល​ឆ្នាំ»

លោក ឈាន ពិសិដ្ឋ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាប់​ប្រទេស​ថៃ ត្រូវ​បាន​ជាប់​ចោទ​ថា​បាន​បាញ់​លោក សេម មករា ដែល​ជា​នាយ​នគរបាល​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា ឲ្យ​របួស​ស្រាល​ត្រង់​ស្មា កាល​ពី​ថ្ងៃ​ទី​៩ មេសា ក្នុង​ទំនាស់​ជេរ​ប្រមាថ​មួយ។ ក្រោយ​ការ​បាញ់​ប្រហារ​នេះ លោក ឈាន ពិសិដ្ឋ បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា ដែល​មន្ត្រី​អាជ្ញាធរ​ជឿ​ថា លោក​ទៅ​ពួន​នៅ​ប្រទេស​ថៃ។

ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា បាន​ចេញ​សេចក្តី​សម្រេច​ដក​ហូត​តំណែង ឋានន្តរសក្ដិ និង​បណ្ដេញ​លោក ឈាន ពិសិដ្ឋ ចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ។ លោក ស ខេង ក៏​បង្គាប់​ឲ្យ​បញ្ជូន​ខ្លួន​លោក ឈាន ពិសិដ្ឋ ទៅ​តុលាការ ដោយ​ហេតុ​ថា ជន​នេះ​បាន​ល្មើស​វិន័យ​នគរបាល​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ខុស​ច្បាប់។ ភ្លាមៗ​នោះ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ឈាន ពិសិដ្ឋ ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាង​មុខ ដើម្បី​បំភ្លឺ​អំពី​រឿង​បាញ់​ប្រហារ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles