Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រះមហាក្សត្រ​និង​សម្ដេច​ម៉ែ​​យាង​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​

$
0
0

ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ​យាង​ត្រឡប់​មក​ដល់​កម្ពុជា​វិញហើយ នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​ទី១១ មេសា។

នាយ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១១ មេសា ថា ដំណើរ​យាង​មក​កម្ពុជា​វិញ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​នរោត្ដម សីហមុនី សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ បន្ទាប់​ពី​ព្រះអង្គ​បាន​ទទួល​ការ​ពិនិត្យ​ព្រះរាជ​សុខភាព ពី​ក្រុម​គ្រូពេទ្យ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា ដើម្បី​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ចិន។ ព្រះអង្គ​តែងតែ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​ប្រទេស​ចិន ក្នុង​១​ឆ្នាំ ២​ដង។

ក្នុង​ពេល​អវត្តមាន​របស់​ព្រះអង្គ​ជាង​១ខែ​នេះ ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​ជា​ច្បាប់​សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង​នោះ ត្រូវ​អនុម័ត​យល់​ព្រម​ឲ្យ​ប្រើប្រាស់​ទាំងស្រុង ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី​គឺ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles