Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជីវករ​ផ្សារ​រ៉ុងក្លឿ​​តវ៉ា​ក្រោយ​​អាជ្ញាធរ​ថៃ​រឹត​បន្តឹង​ទំនិញ​ដែល​សង្ស័យ​រំលោភ​កម្មសិទ្ធិបញ្ញា

$
0
0

អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ បន្ទាប់​ពី​អាជ្ញាធរ​ថៃ ចុះ​រឹត​បន្តឹង និង​គំរាម​ចាប់​ខ្លួន​អាជីវករ​ណា​លក់​ទំនិញ​ដែល​សង្ស័យ​ថា រំលោភ​កម្មសិទ្ធិបញ្ញា។

តំណាង​អាជីវករ​ប្រមាណ​ជាង ៣០០​នាក់ បាន​ដាក់​ញត្តិ​នៅ​សាលាក្រុង​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ឈប់​រឹត​បន្តឹង​ពួកគេ​ពី​ការ​លក់​ទំនិញ​ទាំង​អស់​នោះ។ ក្រុម​អាជីវករ​ទាំង​នោះ​អះអាង​ថា រាល់​ទំនិញ​ដែល​ខ្លួន​លក់​នៅ​ទី​នោះ ជា​ទំនិញ​មក​ពី​ប្រទេស​ចិន ដែល​ដឹក​តាម​ប្រទេស​ថៃ ចូល​មក​ប្រទេស​ខ្មែរ។ ពួកគេ​ទាមទារ​ថា បើ​អាជ្ញាធរ​ថៃ ចង់​ហាម​មិន​ឲ្យ​លក់​ទំនិញ​ទាំង​នោះ អាជ្ញាធរ​ថៃ គួរ​ចាប់​តាំង​ពី​ក្នុង​ប្រទេស​របស់​ខ្លួន​មក​ម្ល៉េះ។

ក្រោយ​ការ​តវ៉ា​របស់​ពួកគេ​នៅ​ព្រឹក​នេះ អាជ្ញាធរ​ថ្នាក់​ជាតិ​របស់​ថៃ សន្យា​ជួប​ក្រុម​អាជីវករ​ទាំង​នេះ​នៅ​ផ្សារ​រ៉ុងក្លឿ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​នេះ នៅ​រសៀល​ម៉ោង​១ ថ្ងៃ​ដដែល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles