តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្ដីឃាតកម្មបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម នៅថ្ងៃពុធ ទី១ ខែមិនា។
ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលកំពុងជាប់ឃុំគឺជាមនុស្សតែម្នាក់គត់ដែលសារភាពថា បានបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅហាងស្តារម៉ាត (Star Mart) ក្នុងស្ថានីយសាំងកាល់តិច (Caltex) រាជធានីភ្នំពេញ។
មេធាវីរបស់ជនជាប់ចោទ គឺលោក យុង ផាន់និត សង្ឃឹមថា លោកនឹងទទួលបានជោគជ័យក្នុងការតតាំងផ្លូវច្បាប់ក្នុងសវនាការអង្គសេចក្ដីនៅថ្ងៃស្អែកនេះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយលោកមេធាវី យុង ផាន់និត ដែលមានសេចក្ដីដូចតទៅ៖