Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​កាន់​អំណាច​ស្នើ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​មន្ត្រី​បក្ស​ប្រឆាំង​ជេរ​ប្រមាថ​រដ្ឋាភិបាល

$
0
0

គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​លើ​ករណី​តំណាងរាស្ត្រ និង​សកម្មជន​របស់​បក្ស​ប្រឆាំង អំពី​ការ​ប្រមាថ​គណបក្ស​កាន់​អំណាច។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ បាន​ថ្កោលទោស​ដោយ​លើក​ចំ​ឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ទួត ឃឿត និង​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​លីយ៉ុង ប្រទេស​បារាំង លោក លី ព្រឿង។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ថា បាន​ជេរ​ប្រមាថ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រើ​ពាក្យ​ថា របប​តិរច្ឆាន ជនពាល ល្ងង់ខ្លៅ អាយ៉ង​វៀតណាម បំផ្លិចបំផ្លាញ​ជាតិ និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​សាហាវ​ជាង​របប​ខ្មែរ​ក្រហម​ជាដើម។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​សាមី​ខ្លួន​ទាំង​ពីរ និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ កាល​ពី​ថ្ងៃ​ច័ន្ទ។

គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពន្យល់​ឲ្យ​ច្បាស់​ជុំវិញ​ការ​ប្រមាថ​នេះ នឹង​ត្រូវ​សុំ​ទោស​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​ត្រូវ​ចាត់​វិធានការ​ចំពោះ​តំណាងរាស្ត្រ​លោក ទួត ឃឿត និង​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រទេស​បារាំង លោក លី ព្រឿង ​ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles