ក្មេងស្រីអាយុក្រោម១៣ឆ្នាំ ចំនួន៧នាក់ បានលង់ទឹកស្លាប់ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ក្នុងបឹងព្រែកទប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង ឲ្យអាស៊ីសេរីដឹងថា ក្មេងស្រីទាំង៧នាក់នេះ បានស្លាប់មុនពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ នៅម៉ោងប្រមាណ១០ព្រឹកនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បញ្ជាក់ថា ក្មេងស្រីដែលលង់ទឹកស្លាប់នេះ លង់ទឹកនៅទីកន្លែងស្ងាត់ ពុំមានមនុស្សចេញចូល ដោយឡែកក្មេងប្រុសម្នាក់ទៅជាមួយ ពុំបានចុះលេងនឹងគេឡើយ។ លោកបន្តថា ពួកគេជាកូនអ្នកស្រុក ក្បែរវត្តឥន្ទញាណ ហៅវត្តក្រោម។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...