ក្រុមសកម្មជនការពារបរិស្ថាន សម្ដែងការព្រួយបារម្ភចំពោះបទល្មើសបូមខ្សាច់ក្នុងខេត្តកោះកុង ដែលនៅតែបន្តកើតមាន ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរ។ អាជីវកម្មបូមខ្សាច់អាចបំផ្លាញបរិស្ថាន នាំឲ្យមានអំពើពុករលួយ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍។
អង្គការចលនាមាតាធម្មជាតិអះអាងថា ក្រុមហ៊ុនឯកជនមួយកំពុងសាងសង់ការដ្ឋានលាងខ្សាច់មួយកន្លែង នៅក្នុងដែនជម្រកសត្វព្រៃតាតៃ ហើយក្រុមហ៊ុននេះអាចបូមខ្សាច់ធ្វើជីវកម្មនៅពេលខាងមុខ។
សូមស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជុំវិញព័ត៌មាននេះដូចតទៅ៖