ព្រះមហាក្សត្របានលើកលែងទោសទណ្ឌិតជាអតីតអភិបាលខេត្តរតនគិរី លោក ខាំ ឃឿន ដែលតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទ "ទទួលសំណូកបំផ្លាញបរិស្ថាន និងក្លែងរបាយការណ៍នគរបាល” ក្នុងរឿងកាប់បំផ្លាញឈើនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។
មានទស្សនៈផ្ទុយគ្នាជុំវិញការលើកលែងទោសនេះ ដោយទស្សនៈមួយចំនួនចាត់ទុកការលើកលែងទោសនេះ ធ្វើឡើងស្របច្បាប់ និងទស្សនៈមួយចំនួនទៀតថា មិនស្របច្បាប់។
សូមស្តាប់បទសម្ភាសន៍របស់លោក សុខ រដ្ឋា ជាមួយលោក គឹត ទូច មន្ត្រីច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ពាក់ព័ន្ធបញ្ហានេះ៖