Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​បក្ស​សមរង្ស៊ី​ស្នើ​សុំ​ឲ្យ​មេ​ឃុំ​ខ្លួន​បន្ត​ការងារ​ដល់​ចប់​អាណត្តិ

$
0
0

ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​របស់​គណបក្ស សម រង្ស៊ី ដែល​ស្នើ​សុំ​ឲ្យ​ក្រសួង​អនុញ្ញាត​ឲ្យ​មេ​ឃុំ​គណបក្ស​ សម រង្ស៊ី បន្ត​ការងារ​របស់​ខ្លួន​ក្នុង​គណបក្ស​នេះ​រហូត​ដល់​ចប់​អាណត្តិ​តាម​ធម្មតា។

លិខិត​ក្រសួង​ចុះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា អះអាង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​​ណា​ម្នាក់​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ។

លិខិត​របស់​ក្រសួង​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​គណបក្ស​ សម រង្ស៊ី ចុះ​ថ្ងៃ​ទី​៣ ខែ​មេសា ដែល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ មោឃភាព​លិខិត​លេខ ៣៧៣ សជណ របស់​ក្រសួង​ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧ ស្ដីពី​ការ​អស់​សុពលភាព​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី ដោយសារ​តែ​សមាជិក​ទាំង​នោះ​ត្រូវ​បាន​ គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវ​ការ ចុះ​បញ្ជី​ឈ្មោះ​របស់​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ដដែល ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ខ្លួន​អនុវត្ត​តាម​មាត្រា ១៥ និង ១៦ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​ចែង​ថា ប្រសិនបើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ណា​ម្នាក់​ទៅ​ឈរ​ឈ្មោះ​នៅ​គណបក្ស​ផ្សេង សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នោះ នឹង​ត្រូវ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​ដើម​របស់​ខ្លួន និង​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​បច្ចុប្បន្ន​ផង​ដែរ។ ក្រសួង​ចាត់​ទុក​សំណើ​របស់​គណបក្ស សម រង្ស៊ី ថា​ជា​សំណើ​គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​គណបក្ស សម រង្ស៊ី បាន​នៅ​ឡើយ​ទេ ជុំវិញ​បញ្ហា​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង មិន​ទាន់​អស់​អាណត្តិ​ការងារ​របស់​ខ្លួន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles